សម្ដេចធិបតី ដឹកនាំគណៈប្រតិភូចូលក្រាបបង្គំគាល់ព្រះករុណា ព្រះមហាក្សត្រ ទូលថ្វាយលទ្ធផលចុះបញ្ជីបូជនីយដ្ឋានចងចាំនៃកម្ពុជា ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក
សភាតំណាងប្រជាជនចិនចាត់ទុកសម្តេចតេជោ ជាតួអង្គសំខាន់បន្ត​ពីព្រះបរម​រតនកោដ្ឋ​ក្នុង​ការ​ពូន​ជ្រំ​ទំនាក់ទំនងរវាងកម្ពុជា និងចិន
សម្តេចតេជោអនុញ្ញាតឱ្យសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍សភាប្រជាជនចិនជួបសម្តែងការគួរសម
ក្រុមការងារបច្ចេកទេសអន្តរក្រសួងបន្តចុះកំណត់និយាមកា និងបោះបង្គោលព្រំដីតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី២ ក្នុងភូមិសាស្រ្តខេត្តកំពត

នយោបាយ​ និង ការអភិវឌ្ឍន៍

ធនាគារកណ្តាលអ៊ីស្រាអែល ព្រមានពីការខូចខាតសេដ្ឋកិច្ច បើបុរសជ្វីហ្វជ្រុលនិយម មិនចូលបម្រើយោធា

2024/04/01 11:47:18 am        61
ធនាគារអ៊ីស្រាអែល កាលពីថ្ងៃអាទិត្យ (៣១ មីនា) បានព្រមានពីការខូចខាតផ្នែកសេដ្ឋកិច្ចរបស់ប្រទេស ប្រសិនបើបុរសជនជាតិជ្វីហ្វជ្រុលនិយមកាន់តែច្រើនមិនចូលរួមក្នុងយោធា ដោយដាក់បន្ទុកកាន់តែធ្ងន់លើបញ្ហាដ៏ចម្រូងចម្រាស ដែលបានបង្កឱ្យមានការបែកបាក់នៅក្នុងរដ្ឋាភិបាលសម័យសង្រ្គាមរបស់លោកនាយករដ្ឋមន្ត្រី បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu)។នៅក្នុងរបាយការណ៍ប្រចាំឆ្នាំ ២០២៣ របស់ខ្លួន ធនាគារកណ្តាលបាននិយាយថា សង្រ្គាមរបស់អ៊ីស្រាអែល ប្រឆាំងនឹងក្រុមអ៊ីស្លាមប៉ាឡេស្ទីន ហាម៉ាស នៅតំបន់ហ្កាហ្សា ដែលបានចាប់ផ្តើមកាលពីថ្ងៃទី០៧ ខែតុលា បានបង្ហាញពីតម្រូវការបុគ្គលិកយោធា ហើយបានបន្ថែមបន្ទុកដល់សេដ្ឋកិច្ចដោយសារតែចំនួនថ្ងៃនៃការបម្រើយោធាកើនឡើងយ៉ាងខ្លាំង ដែលនឹងត្រូវបានទាមទារសម្រាប់ទាំងទាហានកាតព្វកិច្ច និងទាហានបម្រុង ហើយនេះបានធ្វើឱ្យប៉ះពាល់ដល់ទិន្នផលសេដ្ឋកិច្ចផ្ទាល់របស់ទាហាន។រដ្ឋាភិបាលរបស់លោក ណេតាន់យ៉ាហ៊ូ បាននិយាយកាលពីខែកុម្ភៈថា ខ្លួននឹងស្វែងរកមធ្យោបាយដើម្បីបញ្ចប់ការលើកលែងបម្រើយោធាសម្រាប់ជនជាតិជ្វីហ្វជ្រុលនិយម ដែលមានតាំងពីការបង្កើតអ៊ីស្រាអែលក្នុងឆ្នាំ ១៩៤៨ មក ដើម្បីចែករំលែកបន្ទុកក្នុងសម័យសង្គ្រាមនៅទូទាំងសង្គមឱ្យកាន់តែយុត្តិធម៌។ ប៉ុន្តែការសម្រេចនេះបានជួបជាមួយនឹងប្រតិកម្មតបវិញពីភាគីជ្វីហ្វជ្រុលនិយម និងបានបង្កើតការប្រេះឆាយ៉ាងជ្រៅនៅក្នុងក្រុមចម្រុះរបស់រដ្ឋាភិបាល៕

រុស្ស៊ី ចង់បានការធ្វើបត្យាប័នប្រធានសេវាសន្តិសុខអ៊ុយក្រែន ខណៈអ៊ុយក្រែន បដិសេធការទាមទារនេះ

2024/04/01 11:43:34 am        74
ក្រសួងការបរទេសរុស្ស៊ី បាននិយាយកាលពីថ្ងៃអាទិត្យ (៣១ មីនា) ថា ប្រទេសរុស្ស៊ី កំពុងទាមទារឱ្យអ៊ុយក្រែនប្រគល់មនុស្សទាំងអស់ដែលមានទំនាក់ទំនងជាមួយអំពើភេរវកម្មដែលបានប្រព្រឹត្តនៅក្នុងប្រទេសរុស្ស៊ី រួមទាំងប្រធានសេវាសន្តិសុខ SBU របស់ប្រទេសនេះផងដែរ។សេវាសន្តិសុខអ៊ុយក្រែន SBU បានច្រានចោលភ្លាមៗនូវការទាមទាររបស់រុស្ស៊ី ថាជារឿង «គ្មានន័យ» ហើយបាននិយាយថា ក្រសួងរុស្ស៊ី «បានភ្លេច» ហើយថាមេដឹកនាំវិមានក្រឹមឡាំងរបស់ខ្លួន លោក វ្ល៉ាឌីមៀ ពូទីន គឺជាកម្មវត្ថុនៃដីកាចាប់ខ្លួនអន្តរជាតិ។សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសរុស្ស៊ី បានរាយបញ្ជីឧប្បត្តិហេតុហឹង្សាជាច្រើនដែលបានកើតឡើងនៅរុស្ស៊ី ចាប់តាំងពីកងកម្លាំងរបស់វិមានក្រឹមឡាំង បានឈ្លានពានអ៊ុយក្រែន ក្នុងខែកុម្ភៈ ឆ្នាំ ២០២២ មក រួមទាំងការបោកគ្រាប់បែក ព្រមទាំងឧប្បត្តិហេតុផ្សេងទៀត។ក្រសួងរុស្ស៊ីនេះបាននិយាយថាការស៊ើបអង្កេតលើឧប្បត្តិហេតុទាំងនេះបានបង្ហាញថា «ដាននៃឧក្រិដ្ឋកម្មទាំងនោះនាំទៅដល់អ៊ុយក្រែន»។ ក្នុងចំណោមអ្នកមានឈ្មោះបញ្ជីនៅក្នុងសេចក្តីថ្លែងការណ៍ដែលត្រូវប្រគល់ខ្លួននោះ មានប្រធានសេវាសន្តិសុខអ៊ុយក្រែន SBU លោក វ៉ាស៊ីល ម៉ាលូក (Vasyl Maliuk) ដែលបានទទួលស្គាល់ថាសេវាកម្មរបស់ខ្លួននៅពីក្រោយការវាយប្រហារលើស្ពានដែលភ្ជាប់តំបន់ គ្រីម៉េ (Crimea) ទៅដីគោករបស់រុស្ស៊ី ចាប់តាំងពីការឈ្លានពានរបស់វិមានក្រឹមឡាំងលើអ៊ុយក្រែនមក៕

មេដឹកនាំជីហាដឥស្លាមប៉ាឡេស្ទីន អរគុណអ៊ីរ៉ង់ចំពោះ ការគាំទ្រផ្នែកយោធា

2024/04/01 11:40:00 am        121
មេដឹកនាំក្រុមភេរវកម្មប៉ាឡេស្ទីនឥស្លាមជីហាដ (PIJ) ដែលជាប់ពាក់ព័ន្ធក្នុងការវាយប្រហារដែលមិនធ្លាប់មានពីមុនមកដឹកនាំដោយក្រុមហាម៉ាសក្នុងប្រទេសអ៊ីស្រាអែលកាលពីថ្ងៃទី៧ ខែតុលា បានថ្លែងអំណរគុណដល់អ៊ីរ៉ង់ចំពោះការគាំទ្រផ្នែកយោធារបស់ខ្លួន។លោក ហ្ស៊ីយ៉ាដ អាល់ ណាខាឡា (Ziyad al-Nakhalah) មេដឹកនាំ PIJ បាននិយាយនៅក្នុងទីក្រុង តេអេរ៉ង់កាលពីថ្ងៃសៅរ៍ថា៖«វាមិនងាយស្រួលទេសម្រាប់ប្រជាជនប៉ាឡេស្ទីនក្នុងការសម្រេចបាននូវស្ថិរភាពដ៏ពិសិដ្ឋនេះ ក្នុងការប្រយុទ្ធដើម្បី[ប្រតិបត្តិការ] al-Aqsa ដោយគ្មានការគាំទ្រច្បាស់លាស់និងជាបន្តរបស់អ៊ីរ៉ង់ ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ នៅគ្រប់កម្រិតនយោបាយ និងយោធា...។ អង្គការជ្រុលនិយមប៉ាឡេស្ទីនហាម៉ាស ( Hamas) ដែលគ្រប់គ្រងតំបន់ហ្កាហ្សាស្ទ្រីប និងក្រុមភេរវកម្មផ្សេងទៀត បានដាក់ឈ្មោះការវាយប្រហារថ្ងៃទី៧ ខែតុលា លើទឹកដីអ៊ីស្រាអែលភាគខាងត្បូងថា កិច្ចប្រតិបត្តិការ Operation al-Aqsa Flood ដែលសំដៅទៅលើវិហារឥស្លាម al-Aqsa ក្នុងទីក្រុងហ្ស៊េរុយសាឡឹម ដែលជាកន្លែងដ៏ពិសិដ្ឋបំផុតមួយនៅក្នុងសាសនាឥស្លាម។ពួកគេ បានសម្លាប់មនុស្សប្រហែល ១.២០០នាក់ ដែលភាគច្រើនជាជនស៊ីវិលនៅថ្ងៃនោះ ហើយបានចាប់ពង្រត់ប្រហែលមនុស្ស ២៥០នាក់ផ្សេងទៀត ទៅកាន់តំបន់ហ្កាហ្សា ដែលបង្កឲ្យមានសង្រ្គាម ដែលកំពុងបន្តរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស នៅក្នុងតំបន់ឆ្នេរនេះ។បច្ចុប្បន្ននេះ លោក អាល់ណាខាឡា កំពុងស្ថិតនៅក្នុងរដ្ឋធានីអ៊ីរ៉ង់សម្រាប់ការចរចា ក្នុងពេលជាមួយនឹងមេដឹកនាំក្រុមហាម៉ាសលោក អ៊ីស្មេល ហានីយេ (Ismail Haniyeh)។ក្រៅពីអ្នកនយោបាយសំខាន់ៗ មេដឹកនាំឥស្លាមទាំងពីររូប ក៏បានជួបមេដឹកនាំសាសនារបស់អ៊ីរ៉ង់ អាយ៉ាតូឡា អាលី ខាមីណេ (Ayatollah Ali Khamenei) ផងដែរ។

ចិន ប្រឆាំងការរំលោភលើសន្តិសុខជាតិរបស់អាមេរិក ខណៈបន្ថែមការរឹតបន្តឹងការនាំចេញបន្ទះឈីប

2024/04/01 11:36:10 am        127
ប្រទេសចិនបានប្រឆាំងយ៉ាងដាច់ខាត ចំពោះច្បាប់ដែលបានកែប្រែចុងក្រោយរបស់សហរដ្ឋអាមេរិក ដែលធ្វើឱ្យប្រទេសចិនជួបផលពិបាកកាន់តែខ្លាំងក្នុងការទទួលបានបន្ទះឈីប និងឧបករណ៍សម្រាប់ផលិតបន្ទះឈីបបញ្ញាសិប្បនិម្មិត ឬ (AI) របស់សហរដ្ឋអាមេរិក ដោយបញ្ជាក់ថា អាមេរិក នឹងរំខានដល់ទីផ្សារ បន្ទះឈីបពាក់កណ្ដាលចម្លងអន្តរជាតិ ក៏ដូចជាកិច្ចសហប្រតិបត្តិការក្នុងចំណោមសហគ្រាសនានា។ ការអត្ថាធិប្បាយ ដែលធ្វើឡើងដោយក្រសួងពាណិជ្ជកម្មរបស់ប្រទេសចិន (MOFCOM) កាលពីល្ងាចថ្ងៃអាទិត្យបានកត់សម្គាល់ថា ការពិនិត្យឡើងវិញចុងក្រោយបំផុតនៃការត្រួតពិនិត្យការនាំចេញ បន្ទះឈីបពាក់កណ្ដាលចម្លង បានកើតមានឡើងតិចជាង៥ខែ ចាប់តាំងពីសហរដ្ឋអាមេរិក បានដាក់ចេញច្បាប់នេះ។ ក្រុមអ្នកជំនាញចិន ក៏បានថ្កោលទោសទង្វើនេះថាជាការប៉ុនប៉ងមួយទៀតរបស់អាមេរិកក្នុងការបង្រ្កាបចិនក្នុងវិស័យបច្ចេកវិទ្យាដ៏រីកចម្រើនដោយឥតឈប់ឈរ ដោយបានលះបង់ផលប្រយោជន៍ក្រុមហ៊ុននានារបស់សហរដ្ឋអាមេរិក។ ច្បាប់ថ្មី កម្រាស់១៦៦ ទំព័រ នឹងចូលជាធរមាននៅថ្ងៃទី ៤ ខែមេសាឆ្នាំ២០២៤នេះ ហើយច្បាប់ទាំងនោះ បានបន្ថែមការរឹតបន្តឹងចំពោះកុំព្យូទ័រយួរដៃ ឬ laptops ដែលមានបន្ទះឈីប AI ទាំងនោះ។ សហរដ្ឋអាមេរិកបានរឹតបន្តឹងការនាំចេញបន្ថែមទៀតលើបន្ទះឈីបដែលទាក់ទងនឹង AI និងឧបករណ៍ពាក់កណ្ដាលចម្លង ទៅកាន់ប្រទេសចិនកាលពីខែតុលា ឆ្នាំ ២០២៣ ដោយព្យាយាមបញ្ឈប់ការដឹកជញ្ជូនបន្ទះឈីបបញ្ញាសិប្បនិម្មិត AI កម្រិតខ្ពស់បន្ថែមទៀត ដែលផលិតឡើងដោយ ក្រុមហ៊ុន អេន វីឌីយ៉ា (Nvidia) និងក្រុមហ៊ុនផ្សេងទៀត។ ទីភ្នាក់ងារព័ត៌មាន Reuters បានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍មុនថា សហរដ្ឋអាមេរិកក៏កំពុងរៀបចំបញ្ជីរោងចក្រផលិតបន្ទះឈីបទំនើបរបស់ចិនផងដែរ ដែលត្រូវបានរារាំងមិនឱ្យទទួលបានឧបករណ៍សំខាន់ៗពីសហរដ្ឋអាមេរិក។ ជាការឆ្លើយតប អ្នកនាំពាក្យក្រសួងការបរទេសចិន លោក លីន ជៀន (Lin Jian) កាលពីថ្ងៃសុក្រ សប្ដាហ៍មុន បានជំរុញឱ្យសហរដ្ឋអាមេរិក កែតម្រូវកំហុសរបស់ខ្លួនជាបន្ទាន់ និងបញ្ឈប់ការដាក់ទណ្ឌកម្មឯកតោភាគីខុសច្បាប់ និងយុត្តាធិការអាវុធវែងប្រឆាំងក្រុមហ៊ុនរបស់ប្រទេសចិន ៕

ហ្វីលីពីនពង្រឹងសន្តិសុខដែនសមុទ្រ ខណៈភាពតានតឹងជាមួយប្រទេសចិន កើនឡើងខ្លាំង

2024/04/01 11:32:27 am        60
លោកប្រធានាធិបតីហ្វីលីពីន ហ្វឺឌីណានម៉ាកូស ជូនៀរ(Ferdinand Marcos Jr) បានបញ្ជាឲ្យរដ្ឋាភិបាលពង្រឹងការសម្របសម្រួលលើសន្តិសុខដែនសមុទ្រដើម្បីទប់ទល់ការប្រឈមកាន់តែធ្ងន់ធ្ងរចំពោះ អធិបតេយ្យភាពដែនដី និងសន្តិភាព ខណៈជម្លោះជាមួយប្រទេសចិនរីកកាន់តែធំ។ បទបញ្ជាដែលត្រូវបានចុះហត្ថលេខាកាលពីថ្ងៃចន្ទ និងបានចេញផ្សាយជាសាធារណៈកាលពីថ្ងៃអាទិត្យ ពុំបាននិយាយឈ្មោះប្រទេសចិន ទេ ក្រោយការប្រឈមដែនសមុទ្រទ្វេភាគីជាបន្តបន្ទាប់ និងការចោទដាក់គ្នាទៅវិញទៅមក ជុំវិញតំបន់មានជម្លោះនៅក្នុងសមុទ្រចិនខាងត្បូង ។ ក្រសួងកិច្ចការបរទេសចិន ពុំបានឆ្លើយតបទៅនឹងសំណើសុំការអត្ថាធិប្បាយរបស់សារព័ត៌មាន Reuters កាលពីថ្ងៃអាទិត្យទេ។ ទីក្រុងប៉េកាំង បានអះអាងសិទ្ធិគ្រប់គ្រងស្ទើរទាំងស្រុងនៅសមុទ្រចិនខាងត្បូង ជាផ្លូវទឹកមួយសម្រាប់ផ្លូវពាណិជ្ជកម្មជាង៣ពាន់លានដុល្លារក្នុងមួយឆ្នាំ ។ ប្រទេសចិន អះអាងសិទ្ធិគ្រប់គ្រងត្រួតស៊ីគ្នា ជាមួយ ហ្វីលីពីន វៀតណាម ឥណ្ឌូនេស៊ី ម៉ាឡេស៊ី និងប្រ៊ុយណេ ។ ភាពតានតឹងចុងក្រោយបានកើតឡើងកាលពីចុងសប្ដាហ៍មុននៅពេលកងទ័ពចិន ប្រើកាណុងបាញ់ទឹក ដើម្បីបង្អាក់បេសកកម្មផ្គត់ផ្គង់ឡើងវិញរបស់ហ្វីលីពីន ទៅកាន់តំបន់ជម្លោះ Second Thomas Shoal សម្រាប់កងទ័ពរបស់ខ្លួន កំពុងយាមកាមនៅនាវាសល់ពីសម័យសង្រ្គាម ដែលតាំងមូលដ្ឋាននៅលើថ្មប៉ប្រះទឹករយៈពេល២៥ឆ្នាំមកហើយ៕

រយៈពេលបីខែមកនេះ រដ្ឋសភាកទទួលជោគជ័យធំធេងលើការងារវិស័យការទូតសភា នាំមកនូវផលប្រយោជន៍ជូនពលរដ្ឋ និងប្រទេសជាតិ

2024/04/01 11:18:44 am        71
រដ្ឋសភាបានបង្ហាញលទ្ធផលការងារនៅក្នុងរយៈពេល៣ខែចុងក្រោយនេះ គឺនៅ​ចន្លោះ​សម័យ​ប្រជុំ​រដ្ឋសភា​លើកទី១ និងសម័យប្រជុំរដ្ឋសភាលើកទី២ ដែលគិតពីថ្ងៃទីខែមករា​ដល់​ខែ​មេសា​ឆ្នាំ​២០២៤​ នៅក្នុងឱកាសបើកសម័យប្រជុំរដ្ឋសភាលើកទី២នីតិកាលទី៧ នាព្រឹកថ្ងៃទី១ខែមេសា ឆ្នាំ២០២៤នេះ។ក្នុងរយៈពេលបីខែមកនេះ រដ្ឋសភាបាន​សម្រេច​លទ្ធផលជាច្រើនក្នុងការបម្រើប្រទេសជាតិ និង​ប្រជា​ពលរដ្ឋ ស្របតាមមុខងារសំខាន់ៗរបស់ខ្លួនដែលបានកំណត់នៅក្នុងច្បាប់ មានដូចជា​មុខ​ងារ​នីតិកម្ម មុខងារតាមដានការអនុវត្តច្បាប់ និងមុខងារភាពជាតំណាងពលរដ្ឋ ព្រមទំាង​វិស័យ​ការ​ទូត​សភា និងការងារជាច្រើនទៀត។ រដ្ឋសភានីតិកាលទី៧ ក្រោមការដឹកនាំដោយសម្តេចរដ្ឋសភាធិបតី ឃួន សុដារី បាន​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​ពង្រឹង​ពង្រីក​វិស័យការទូតសភា ដើម្បីនាំ​មក​នូវ​ផលប្រយោជន៍​ជូនពលរដ្ឋ និង​ប្រទេស​​ជាតិ​នៅ​លើឆាកអន្តរជាតិ។ នៅក្នុងរយៈពេលបីខែមកន្លងមកនេះ សម្តេចរដ្ឋសភា ប្រធាន​រដ្ឋសភា បានទទួលជួបសវនាការ សម្តែងការគួរសម និង​ពិភាក្សា​ការងារ​ជាមួយ​ឯកអគ្គ​រាជទូត ឯកអគ្គរដ្ឋទូតប្រចាំកម្ពុជា ភ្ញៀវជាតិ-អន្តរជាតិ និងអង្គការនានាចំនួន១២លើក។ នៅគ្រប់ជំនួបពិភាក្សាការងារ សម្តេចរដ្ឋសភាធិបតី ប្រធានរដ្ឋសភា តែង​តម្កល់​ផល​ប្រយោជន៍​ប្រជាពលរដ្ឋ​ និង​ប្រទេសជាតិជាធំ ដោយបានប្រើប្រាស់យន្តការវិស័យការទូតសភានេះ សំដៅ​រឹត​ចំណង​ទំនាក់ទំនង មិត្តភាព និងសហប្រតិបត្តិការឱ្យកាន់តែសកម្ម ជាមួយ​សម​ភាគី​ទំាង​ស្ថាប័ន​នីតិប្ប​ញ្ញត្តិ និងនីតិប្រតិបត្តិ ក្នុងនោះការទាក់ទាញអ្នកវិនិយោគ អ្នកទេសចរ ការបណ្តុះ​បណ្តាល​ធន​ធាន​មនុស្ស ការពង្រឹងសមត្ថភាពមន្រ្តីរាជការ នៃអគ្គលេខាធិការដ្ឋានរដ្ឋសភា ការស្វែង​រក​ការ​គំាទ្រ​ដល់​ការធ្វើទំនើបកម្មរដ្ឋសភារបស់យើងទៅជាសភាឌីជីថល សំដៅលើក​កម្ពស់​ប្រសិទ្ធ​ភាព​ការងារ បម្រើប្រជាពលរដ្ឋឱ្យបានឆាប់រហ័ស និងមានប្រសិទ្ធភាពខ្ពស់។ កាលពីដើមខែមីនាឆ្នាំ២០២៤កន្លងមកនេះ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានដឹ​ក​នាំ​គណៈ​ប្រតិភូ​ជាន់​ខ្ពស់ រដ្ឋសភាកម្ពុជាទៅបំពេញទស្សនកិច្ចនៅសាធារណរដ្ឋបារំាង និងបាន​ចូលរួម​កិច្ច​ប្រជុំ​កំពូល​ប្រធានរដ្ឋសភាស្រ្តី លើកទី១ ដែលរដ្ឋសភា​ប្រទេស​បារំាង​ធ្វើ​ជា​ម្ចាស់​ផ្ទះ និង​មាន​វត្ត​មាន​ប្រធាន​រដ្ឋសភាស្រ្តីចូលរួមចំនួន២៥ប្រទេស តបតាមការអញ្ជើញរបស់ លោកជំទាវ យ៉ាអ៊ែល ប្រូន-ពីវេ ប្រធានរដ្ឋសភាបារាំង។ ដំណើរទស្សនកិច្ចផ្លូវការនេះ សម្តេចរដ្ឋសភាធិបតី ប្រធានរដ្ឋសភា បានជួប​ពិភាក្សា​ការងារ​ជាមួយ​លោក​ជំទាវប្រធានរដ្ឋសភា និងជួបសន្ទនាជាមួយឯកឧត្តម អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតីបារំាង នៃសាធារណរដ្ឋបារាំង ដើម្បីបន្តពង្រឹង ពង្រីក​បន្ថែម​ទៀត​នូវ​ទំនាក់​ទំនង​ដ៏​ល្អ​និង​ជាប្រវត្តិសាស្រ្តកម្ពុជា-បារំាងឱ្យកាន់តែរឹងមាំជិតស្និទ្ធថែមទៀត ជាពិសេស​បាន​ពង្រឹង​ពង្រី​កកិ​ច្ច​សហប្រតិបត្តិការរដ្ឋសភាប្រទេសទំាងពីរឱ្យកាន់តែសកម្ម និងគ្រប់ជ្រុងជ្រោយ ទំាងក្រប​ខណ្ឌ​ទ្វេភាគី និងពហុភាគី។ ក្រៅពីនេះ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បាន​ជួប​ពិភាក្សា​ការងារ​ផ្លូវ​ការ​និង​ជួប​សន្ទនា​ក្រៅ​ផ្លូវ​ការ​ជាមួយ​ថ្នាក់ដឹកនាំប្រតិភូចូលរួមកិច្ចប្រជុំ ដើម្បីពង្រឹង វិស័យការទូតសភា និងបង្កើន​កិច្ច​សហប្រតិបត្តិការជាមួយប្រទេសទំាងនោះឱ្យកាន់តែជិតស្និទ្ធ ក្នុងគោលបំណងស្វែង​រ​កផល​ប្រយោជន៍​ជូនប្រជាពលរដ្ឋ និងប្រទេសជាតិ លើកកម្ពស់វិស័យការទូតសភាជាមួយ ប្រទេស​និង​ដៃគូ​ជាមិត្តមកពីគ្រប់ទ្វីបក្នុងពិភពលោក។នៅក្នុងខែមីនា កន្លងទៅថ្មីៗនេះ រដ្ឋសភាក៏បានទទួលស្វាគមន៍ដំណើរទស្សនកិច្ចរបស់ ឯកឧត្តម វ៉ាន់មូហាម៉ាត់ណ មៈថា ប្រធានរដ្ឋសភា និងជាប្រធានសភាតំណាងរាស្ត្រ នៃព្រះរាជាណាចក្រថៃ ដែល​បានអញ្ជើញមកបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា ដើម្បី​ពង្រឹង​ពង្រីក​ចំណង​មិត្ត​ភាព​ និងកិច្ចសហប្រតិបត្តិការរវាងស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសទាំងពីរ ផងដែរ។“ក្នុងរយៈពេលនេះដែរ រដ្ឋសភានីតិកាលទី៧ បានបំពេញការងារការបរទេសយ៉ាងសកម្ម ទាំងក្នុង​ក្រប​ខណ្ឌ​ទ្វេភាគីនិងពហុភាគី សំដៅពង្រឹង ពង្រីក និងលើកកម្ពស់វិស័យការទូតសភា។ ការងារការ​ទូត​សភានេះជាកិច្ចការការបរទេសរបស់សភាមួយដ៏សំខាន់ ដែលបានរួម​ចំណែក​ដល់​ការ​ពង្រឹង ពង្រីក និងលើកកម្ពស់ទំនាក់ទំនង ចំណងមិត្តភាព និងសហប្រតិបត្តិជាមួយសភា និង​រដ្ឋាភិបាល​នៃប្រទេសនានា ដៃគូអភិវឌ្ឍន៍ និងអង្គទូតបរទេសនានា ព្រមទាំងពង្រីក និង​លើក​កម្ពស់​តួនាទី​សភាកម្ពុជាក្នុងវេទិកាអន្តរសភានានា និងលើកកម្ពស់យន្តការពហុភាគី មាន​លក្ខណៈ​បើក​ចំហរ និងបរិយាប័ន្ន និងគោរពនូវសណ្តាប់ធ្នាប់អន្តរជាតិ ដោយផ្អែកលើច្បាប់ ដើម្បី​ធានា​ការពារសុខសន្តិភាព ស្ថិរភាព វិបុលភាព និងការអភិវឌ្ឍប្រកបដោយចីរភាព “ នេះជា​ការ​បញ្ជាក់​រប​ស់រដ្ឋសភាកម្ពុជា៕

សម្តេចតេជោ ហ៊ុន សែន ប្រកាសអរគុណគ្រប់យ៉ាងដល់សមាជិករដ្ឋសភាទាំងអស់ ដែលបានគាំទ្រសម្តេច ក្នុងរយៈពេល៤៥ឆ្នាំកន្លងមក

2024/04/01 11:04:00 am        177
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីនៃកម្ពុជា បាន​ប្រកាស​ថ្លែង​អំណរ​គុណ​គ្រប់​យ៉ាងដល់សមាជិក-សមាជិកា នៃរដ្ឋសភាទាំងអស់ ដែល​បាន​គាំទ្រ​ដល់​សម្តេច​ក្នុង​រយៈពេល ៤៥ឆ្នាំកន្លងមកនេះ នៅក្នុងរដ្ឋសភា ពោលគឺចាប់​តាំង​ពី​ឆ្នាំ១៩៨១​ដល់​ឆ្នាំ​២០២៤។ថ្លែងនៅក្នុងសម័យប្រជុំរដ្ឋសភាលើកទី២ នីតិកាលទី៧ ដែលជាថ្ងៃចុងក្រោយនៃការបំពេញភារ កិច្ច​នៅ​ក្នុងរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី១ ខែមេសា ឆ្នាំ២០២៤នេះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថាសម្តេចបានអង្គុយធ្វើការនៅក្នុងរដ្ឋសភាជិតកន្លះសតវត្សន៍ ដោយ​ដំណាក់​កាល​ទី១ គឺឆ្នាំ១៩៨១ដល់ឆ្នាំ១៩៩៣ និងដំណាក់កាលទី២គឺចាប់ពីឆ្នាំ១៩៩៣ដល់ឆ្នាំ ២០២៤នេះ ខណៈរយៈពេលកន្លងមកនេះគឺសម្តេចបានទទួលការគាំទ្រគ្រប់យ៉ាងពីសមាជិក-សមាជិកា​រដ្ឋសភា ទាំងអស់មិនថាកាលៈទេសៈណានោះឡើយ។សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីបានបញ្ជាក់បន្ថែមទៀត ក្នុងរយៈពេល៤៥ឆ្នាំនៃការ អង្គុយ​ធ្វើការនៅក្នុងរដ្ឋសភាដោយក្នុងនោះមានតួនាទីជានាយករដ្ឋមន្រ្តីចំនួន៣៨ឆ្នាំ បើទោះ​បីជា​ក្នុង​រយៈពេលកាលមកនេះបានជួបដំណើរការរអាក់រអួលនៅក្នុងរដ្ឋសភាក៏ដោយ ក៏នាំ​គ្នា​ស្វះ​ស្វែង​រក​ដំណោះ​ស្រាយបាន។ ជាក់ស្តែងដូច​ការជាប់​គាំង​ដោយ​បង្កើត​រាជ​រដ្ឋាភិបាល​មិន​បាន​ទាន់​ពេល​វេលា ​ដូចនៅចុងឆ្នាំ១៩៩៨ ដោយពេលនោះបានបង្កើតរាជរដ្ឋាភិបាលយឺតពេល ដោយសារ​តែ​មាន​ការ​ជាប់​គាំង​ប្រព័ន្ធ​២ភាគ៣ និងឆ្នាំ២០០៣និង២០០៤ ដោយបានគាំងជិតមួយឆ្នាំ ប៉ុន្តែ​ទោះ​បី​ជា​យ៉ាងណាក៏ដោយបានរក ដំណោះ​ស្រាយ​មួយ​បាន​រក​ឃើញ​ដោយ​បញ្ចប់​ភាព​ជាប់​គាំង​តាមរយៈ​ការ​ធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ពី២ភាគ៣មក៥០បូក១។ កត្តា​ទាំង​នេះ​ហើយ​ដែល​សម្តេច​ពិត​ជា​អរគុណយ៉ាងខ្លាំងចំពោះសមាជិកទំាង អស់នៃព្រះរាជាណាចក្រកម្ពុជានោះ។មុននឹងចូលរួមកិច្ចប្រជុំរដ្ឋសភាលើកទី២ នីតិកាលទី៧ សម្តេចតេជោ ហ៊ុន សែន ក៏បានសរសេរ សំណេរ​មួយ​មុននឹងលាលែងពីរដ្ឋសភាទៅកាន់តំណែងជាប្រធានព្រឹទ្ធសភាផងដែរ ដោយ​ក្នុង​សំណេរនោះសម្តេចតេជោ បានលើកឡើងថា «លាហើយរដ្ឋសភា ដែល​ខ្ញុំ​អង្គុយ​និង​ធ្វើការ​ជាង​ពាក់​កណ្តាល​ជីវិត ដំណាក់កាលទី១ខែមិថុនា ១៩៨១ ដល់ខែឧសភា ឆ្នាំ១៩៩៣ ហើយ​និង​ចាប់​ពី​ថ្ងៃ​១៤មិថុនា ឆ្នាំ១៩៩៣ ដល់ថ្ងៃទី២មេសា ឆ្នាំ២០២៤»៕ អត្ថបទ៖ បាន ចក់

ព្រះមហាក្សត្រ៖ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ស្រ្តីឆ្នើម មានស្មារតីមោះមុត ដឹកនាំស្ថាប័នរដ្ឋសភា គិតគូរឧត្តមប្រយោជន៍ជាតិជាធំ

2024/04/01 10:02:08 am        154
រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១ ខែមេសា ឆ្នាំ២០២៤ បាន​បើកស​ម័យ​ប្រជុំ​រដ្ឋសភា លើកទី២ នីតិកាលទី៧ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា ដោយមានរបៀបវារៈចំនួនពីរ៖ ទី១- ព្រះរាជសារ ព្រះករុណា​ព្រះបាទ​សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជូនសម័យប្រជុំរដ្ឋសភាលើកទី២ នីតិកាលទី៧ និង ទី២-របាយការណ៍លទ្ធផលការងារ​រដ្ឋសភា​ចន្លោះសម័យ​ប្រជុំរដ្ឋសភាលើកទី១ និងលើកទី២ ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី៣១ មីនា ឆ្នាំ២០២៤។ក្នុងព្រះរាជសារ ផ្ញើជូនសម័យប្រជុំរដ្ឋសភា ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថនរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានសម្តែង​ព្រះរាជ​ហឫទ័យ​សោមនស្ស​រីករាយ​ក្រៃលែង ដោយបានគូសបញ្ជាក់ថា សម្តេចមហារដ្ឋសភាធិការធិបតី ប្រធានរដ្ឋសភា ជា​ស្ត្រី​ឆ្នើម មានស្មារតីមោះមុត ដឹកនាំស្ថាប័នរដ្ឋសភា ក្នុងការបំពេញមុខងារស្នូលទាំងបី រួមមាន ការងារនីតិកម្ម ការងារតាមដានការអនុវត្តច្បាប់និងគោលនយោបាយ និងមុខងារជាតំណាង ប្រកប​ដោយស្មារតីទទួលខុសត្រូវខ្ពស់ និងគិតគូរដល់ឧត្តមប្រយោជន៍ជាតិជាធំ។ ព្រះករុណា​ជាអម្ចាស់បានវាយតម្លៃខ្ពស់ចំពោះសមាជិក សមាជិការដ្ឋសភាទាំ​ង​អស់​នៃ​នីតិកាល​ទី៧ ជាឥស្សរជនឆ្នើមដែលមានស្នាដៃ និងបទពិសោធន៍ល្អៗយ៉ាងសម្បូរបែប ក្នុង​ការ​ដឹកនាំ​ព្រះរាជា​ណាចក្រកម្ពុជានៃយើងឆ្ពោះទៅរកវឌ្ឍនភាព វិបុលភាព និងសុខដុមរមនា។អង្គព្រះមហាក្សត្រ បានមានព្រះរាជបន្ទូលបន្តថា រដ្ឋសភានីតិកាលទី៧ ត្រូវបាន​ប្រសូត​ឡើង​ចេញ​ពី​ការបោះឆ្នោតប្រកបដោយសេរី យុត្តិធម៌ ត្រឹមត្រូវ និងតម្លាភាព ស្របតាម​គោលការណ៍​លទ្ធិ​ប្រជាធិបតេយ្យ សេរីពហុបក្ស ដែលមានគណបក្សចំនួន១៨ បានចូលរួមប្រកួតប្រជែង និង​មាន​គណបក្សចំនួន២ ទទួលបានអាសនៈក្នុងរដ្ឋសភា គឺគណបក្សប្រជាជនកម្ពុជាទទួលបាន ១២០​ អាសនៈ និងគណបក្សហ្វុនស៊ិនប៉ិចទទួលបាន ៥ អាសនៈ ដោយបង្កើត​បាន​រដ្ឋសភា​នីតិកាលទី៧ (២០២៣-២០២៨) ដឹកនាំដោយសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា ជាស្រ្តីទី១ ក្នុងប្រវត្តិសាស្រ្តកម្ពុជាដែលទទួលបានដំណែងដ៏ឧត្តុង្គឧត្តមនេះ។  ក្នុងព្រះរាជសារផ្ញើជូនរដ្ឋសភាក្នុងឱកាសបើកសម័យប្រជុំរដ្ឋសភាលើកទី២នីតិកាលទី៧នេះ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថនរោត្តម សីហមុនី​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណា​ចក្រ​កម្ពុជា​ ក៏បានកោតសរសើរ ដល់ការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីដែរ។ ព្រះករុណា ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានមានព្រះរាជអង្គការថា សម្តេច​មហាបវរ​ធិបតី ហ៊ុន ម៉ាណែតជាថ្នាក់ដឹកនាំវ័យក្មេង ប្រកបដោយថាមវន្ត វាងវៃ និងមោះមុត បន្តវេនពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលបាន​ដឹក​នាំ​ប្រទេស​ទទួល​បាន​នូវ​សុខ​សន្តិភាព ស្ថិរភាពនយោបាយ ការអភិវឌ្ឍលើគ្រប់វិស័យ និងមាន​កិត្យានុភាព​ខ្ពស់​លើ​ឆាក​អន្តរជាតិ​។ ព្រះរាជសារជូនរដ្ឋសភាបានបន្តថា រាជរដ្ឋាភិបាលនីតិកាលទី៧ ដែលមានថ្នាក់​ដឹកនាំជា​យុវជន​វ័យ​ក្មេង​ ប្រកបដោយចំណេះដឹង ឆន្ទៈមោះមុតនិងការប្តេជ្ញាចិត្តខ្ពស់ បានខិតខំប្រឹង​ប្រែង​យក​អស់​កម្លាំង​កាយចិត្តអនុវត្តយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ និងគោល​នយោបាយ​សំខាន់​ៗ​ ជាពិសេសគោលនយោបាយជាតិផលិតភាពសេដ្ឋកិច្ចកម្ពុជា និងក្រប​ខណ្ឌ​គោល​នយោបាយ​សេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ដើម្បីលើកកម្ពស់សេដ្ឋកិច្ចជាតិ និង​ការ​អភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព។សូមជម្រាបថា ព្រះរាជសារ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជូនសម័យប្រជុំរដ្ឋសភាលើកទី២ នីតិកាលទី៧ ត្រូវ​បានអានជូនអង្គរដ្ឋសភា ដោយសម្តេចរដ្ឋសភាធិបតី ឃួន សុដារី ។ ចំណែក របាយការណ៍លទ្ធផលការងាររដ្ឋសភាចន្លោះសម័យប្រជុំរដ្ឋសភាលើកទី១ និងលើកទី២ ត្រូវបាន​អាន​ជូន​អង្គរដ្ឋសភា ដោយ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ រដ្ឋសភា៕

សំណេរសម្ដេចតេជោ ក្នុងបញ្ជីវត្តមានតំណាងរាស្ត្រ ថ្ងៃទី១មេសា ២០២៤!

2024/04/01 09:26:21 am        183
ក្នុងបញ្ជីវត្តមានតំណាងរាស្រ្ត ក្នុងសម័យប្រជុំលើកទី២ នីតិកាលទី៧នៃរដ្ឋសភា នាថ្ងៃទី១ ខែមេសា ឆ្នាំ២០២៤នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាតំណាងរាស្រ្តមណ្ឌលខេត្តកណ្តាល បានសរសេរថា «លាហើយរដ្ឋសភា ដែលខ្ញុំអង្គុយ និងធ្វើការជាងពាក់កណ្តាលជីវិត ដំណាក់កាលទី១ ខែមិថុនា ១៩៨១ ដល់ខែឧសភា ឆ្នាំ១៩៩៣ ហើយនិងចាប់ពីថ្ងៃ១៤មិថុនា ឆ្នាំ១៩៩៣ ដល់ថ្ងៃទី២មេសា ឆ្នាំ២០២៤»៕

ក្រុមស្ត្រីហ្វីលីពីន ថ្កោលទោសសមយុទ្ធយោធារួមគ្នារវាងហ្វីលីពីន និងសហរដ្ឋអាមេរិក

2024/04/01 09:26:05 am        125
ស្ត្រីមកពីក្រុមស្ត្រីជឿនលឿន ហ្គាប្រ៊ីឡា (GABRIELA) នៅក្នុងប្រទេសហ្វីលីពីន កាលពីថ្ងៃអាទិត្យបានថ្កោលទោសយ៉ាងខ្លាំងចំពោះសមយុទ្ធយោធារួមប្រចាំឆ្នាំរវាងហ្វីលីពីន និងសហរដ្ឋអាមេរិក ដែលបានគ្រោងទុកនៅខែក្រោយ។ អគ្គលេខាធិការក្រុម GABRIELA លោកស្រី ក្លារីច ផាល់ស៍(Clarice Palce) បានទាមទារឱ្យមានការបណ្តេញកងទ័ពអាមេរិកទាំងអស់ចេញពីប្រទេសហ្វីលីពីន និងការបញ្ចប់ជាបន្ទាន់នូវកិច្ចព្រមព្រៀងយោធា ដូចជាកិច្ចព្រមព្រៀងកងកម្លាំងបំពេញទស្សនកិច្ច និងកិច្ចព្រមព្រៀងសហប្រតិបត្តិការការពារជាតិ (EDCA) ជាមួយសហរដ្ឋអាមេរិក ជាដើម។ លោកស្រី បានព្រមានថា មូលដ្ឋានរបស់សហរដ្ឋអាមេរិក និងគេហទំព័រ EDCA បានគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់សុវត្ថិភាព សុខុមាលភាព និងសិទ្ធិរបស់ប្រជាជនហ្វីលីពីន ជាពិសេសស្ត្រី និងកុមារ ។ លោកស្រី បានបន្ថែមថា ការបង្កើនសកម្មភាពយោធា និងវត្តមានរបស់ទាហានបរទេសនៅក្នុងប្រទេសហ្វីលីពីន បាននាំឱ្យមានការរីកសាយភាយនៃសកម្មភាពពេស្យាចារយោធា ។ ទាហានរបស់សហរដ្ឋអាមេរិក យ៉ាងហោចណាស់ ១១,០០០នាក់ និងទាហានហ្វីលីពីន៥,០០០នាក់ ត្រូវបានគេរំពឹងថានឹងចូលរួមក្នុងសមយុទ្ធ មានឈ្មោះថា បាលីកាតាន (Balikatan) នៅឆ្នាំនេះ ដែលនឹងចាប់ផ្តើមនៅថ្ងៃទី ២២ ខែមេសា និងដំណើរការរហូតដល់ថ្ងៃទី ៨ខែឧសភា។ លោកស្រី បានសង្កត់ធ្ងន់ថា សមយុទ្ធ Balikatan ពុំបានយកចិត្តទុកដាក់ចំពោះអធិបតេយ្យភាពជាតិរបស់ប្រទេសហ្វីលីពីនទេ ដោយការបំប្លែងប្រទេសឱ្យទៅជាមូលដ្ឋានទ័ពអាមេរិកដ៏ធំសម្បើម ជាមួយនឹងចលនាទាហានអាមេរិកដែលមិនមានការរឹតបន្តឹង៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

សម្ដេចធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណដល់បងប្អូនមហាគ្រួសារខ្មែរ ដែលបានជួបជុំគ្នាជាលើកទីពីរ ជាសារលើកទឹកចិត្តដ៏ធំធេងទៅដល់វីរកងទ័ពជួរមុខ
07/19/2025 10:07 PM
ប្រតិភូគណៈចលនាសាសនិកឥស្លាមកម្ពុជា នាំយកអំណោយឧបត្ថម្ភជូនកងកម្លាំងជួរមុខ ដែលកំពុងឈរជើងការពារព្រំដែន ខេត្តព្រះវិហារ
07/19/2025 08:07 PM
ឯកឧត្តម ឌិត ទីណា អញ្ជើញបើកកិច្ចប្រជុំបូកសរុបសកម្មភាព និងលទ្ធផលការងារមូលដ្ឋានខេត្តបន្ទាយមានជ័យ
07/19/2025 07:07 PM
កូនប្រុសពៅសម្ដេចធិបតី ហ៊ុន ម៉ាណែត ទទួលបានមេដាយមាសសិស្សឆ្នើម លើការប្រកួតគណិតវិទ្យាអន្តរជាតិ ចំណាត់ថ្នាក់លេខមួយ ៣ឆ្នាំជាប់គ្នា
07/19/2025 05:07 PM
ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី បន្តចុះពិនិត្យ ព្យាបាលជំងឺ ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ នៅឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ
07/19/2025 05:07 PM
ចិនប្តេជ្ញាចាត់វិធានការកាន់តែតឹងរ៉ឹង ប្រឆាំងនឹងការរត់ពន្ធរ៉ែយុទ្ធសាស្ត្រ
07/19/2025 05:07 PM
មន្ត្រីជាន់ខ្ពស់ក្រសួងធម្មការនិងសាសនាណែនាំដល់យុវជនត្រូវធ្វើអំពើល្អនិងខិតខំរៀនសូត្រដើម្បីបន្តការពារនិងអភិវឌ្ឍន៍ជាតិ
07/19/2025 05:07 PM
លោក Zelenskyy៖ រុស្ស៊ីបាញ់មីស៊ីលជាង ៣០គ្រាប់ និងយានដ្រូន ៣០០គ្រឿង អំឡុងការវាយប្រហារលើអ៊ុយក្រែន
07/19/2025 05:07 PM
មនុស្សយ៉ាងតិច ១៩នាក់ រងរបួសដោយសារការផ្ទុះកាំជ្រួចនៅកន្លែងតាំងពិព័រណ៍ ភាគខាងលិចអាល្លឺម៉ង់
07/19/2025 05:07 PM
កុងហ្គោ និងក្រុមឧទ្ទាម M23 ចុះហត្ថលេខាលើកិច្ចព្រមព្រៀងឈប់បាញ់ នៅកាតា
07/19/2025 05:07 PM