សម្ដេចធិបតី ដឹកនាំគណៈប្រតិភូចូលក្រាបបង្គំគាល់ព្រះករុណា ព្រះមហាក្សត្រ ទូលថ្វាយលទ្ធផលចុះបញ្ជីបូជនីយដ្ឋានចងចាំនៃកម្ពុជា ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក
សភាតំណាងប្រជាជនចិនចាត់ទុកសម្តេចតេជោ ជាតួអង្គសំខាន់បន្ត​ពីព្រះបរម​រតនកោដ្ឋ​ក្នុង​ការ​ពូន​ជ្រំ​ទំនាក់ទំនងរវាងកម្ពុជា និងចិន
សម្តេចតេជោអនុញ្ញាតឱ្យសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍សភាប្រជាជនចិនជួបសម្តែងការគួរសម
ក្រុមការងារបច្ចេកទេសអន្តរក្រសួងបន្តចុះកំណត់និយាមកា និងបោះបង្គោលព្រំដីតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី២ ក្នុងភូមិសាស្រ្តខេត្តកំពត

នយោបាយ​ និង ការអភិវឌ្ឍន៍

សម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវក្រវាត់ក្រុងទី៣

2023/08/03 07:03:34 am        538
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ ផ្លូវ ក្រវាត់ក្រុងទី៣ (រង្វង់មូលមហាវិថីឈ្នះឈ្នះ-ផ្លូវជាតិលេខ១) និងផ្លូវខ្នែង នៅព្រឹកថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៣នេះ។ផ្លូវក្រវាត់ក្រុងទី៣ មានប្រវែងជិត ៥៣គីឡូម៉ែត្រ មានចំណុចចាប់ផ្តើមពីរង្វង់មូល មហាវិថីឈ្នះ-ឈ្នះ ដែលមានចម្ងាយ ៥០០ម៉ែត្រពីផ្លូវជាតិលេខ៤ (គីឡូ ម៉ែត្រលេខ១៤+១០៥) ស្ថិតនៅក្នុងភូមិជម្ពូវ័ន្ត២ សង្កាត់ចោមចៅទី៣ ខណ្ឌ ពោធិ៍សែនជ័យ រាជធានីភ្នំពេញ ឆ្លងកាត់ផ្លូវជាតិលេខ៤ ផ្លូវជាតិលេខ៣ ផ្លូវជាតិ លេខ២ ផ្លូវជាតិលេខ២១ ផ្លូវជាតិលេខ២១A ផ្លូវខេត្តលេខ១១០ រហូត ដល់ផ្លូវជាតិលេខ១ (គីឡូម៉ែត្រលេខ២៤+៨៤០) ស្ថិតនៅភូមិដីឥដ្ឋកោះ ផុស ៣ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល។គម្រោងនេះបានរួមបញ្ចូលនូវការសាងសង់ស្ពានវែងឆ្លងកាត់ទន្លេបាសាក់ចំនួន២កន្លែង ប្រវែងសរុប ៩៩៦ម៉ែត្រ ដែលក្នុងនោះ ស្ពានខាងកើតមានប្រវែង ៦៣០ ម៉ែត្រ និងស្ពានខាងលិច មានប្រវែង ៣៦៦ម៉ែត្រ ស្ថិតនៅក្នុង ភូមិ សាស្រ្ត កោះអន្លង់ចិន និងត្រូវបានប្រសិទ្ធនាមថាជា «ស្ពានមិត្ត ភាព កម្ពុជា - ចិន កោះអន្លង់ចិន»។ បន្ថែមពីលើនេះ គម្រោងនេះក៏បានសាងសង់ ផងដែរនូវ ស្ពាន រំលង ឬស្ពានអាកាស(Flyover) ចំនួន ២កន្លែង ប្រវែងសរុប ៥៦៤ ម៉ែត្រ កាត់ពីលើផ្លូវជាតិលេខ៤ និងផ្លូវជាតិលេខ២១, ស្ពានរំលងប្តូរទិស(Interchange) ចំនួន ២កន្លែងប្រវែងសរុប ៤៤០ម៉ែត្រ កាត់ពីលើផ្លូវជាតិ លេខ២ និងផ្លូវជាតិលេខ៣, និងស្ពានមធ្យម និងខ្លី ចំនួន ១១កន្លែង ប្រវែង សរុប ៥៦៨ម៉ែត្រ, និងការរៀបចំទីតាំង សម្រាប់រថយន្ត បត់ត្រឡប់ក្រោយ(U-Turn) ព្រមទាំងការបំពាក់ផ្លាកសញ្ញាចរាចរណ៍ គំនូសសញ្ញាចរាចរណ៍ ភ្លើងសញ្ញាចរាចរណ៍ បង្គោលភ្លើងបំភ្លឺផ្លូវ បង្គោលគីឡូម៉ែត្រ និងបង្គោល សុវត្ថិ ភាពទៅតាមបទដ្ឋានបច្ចេកទេសផ្លូវថ្នល់។គម្រោងនេះ អនុវត្តការសាងសង់ដោយក្រុមហ៊ុនសំណង់សៀងហៃ(SCG) និងត្រួតពិនិត្យ​បច្ចេកទេសដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសក្វាងចូវវ៉ាន់អាន បានបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩ ក្រោមអធិបតីភាពសម្តេចតេជោនាយករដ្ឋមន្ត្រី។ ប្រើប្រាស់រយៈពេលសាងសង់ចំនួន ៥២ ខែ និងបានបញ្ចប់ការសាងសង់ ជាស្ថាពរកាលពី អំឡុងខែមិថុនា ឆ្នាំ ២០២៣ ដោយបានប្រើប្រាស់ថវិកាសាងសង់សរុបប្រមាណជាង ២៧៣ លាន ដុល្លារ អាមេរិក ដែលជាឥណទានសម្បទានពីរដ្ឋាភិបាលចិន រួមជាមួយថវិកាបដិភាគ របស់​រាជរដ្ឋាភិបាលសម្រាប់ការដោះស្រាយផលប៉ះពាល់ ការបោសសម្អាត គ្រាប់មីន យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ និងពន្ធអាករផ្សេងៗ។ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា ផ្លូវក្រវាត់ក្រុងទី៣នេះ គឺជាសមិទ្ធផលថ្មីមួយបន្ថែមទៀត នៅក្នុងចំណោមសមិទ្ធផលជាតិធំៗ និងសំខាន់ៗជាច្រើន នៅទូទាំងប្រទេស ដែលបានលេចចេញជារូបរាងឡើងនៅក្នុង យុគសម័យ តេជោ សន្តិភាព និងជាចំណងដៃដ៏ពិសិដ្ឋថ្លៃថ្លា របស់រាជរដ្ឋាភិបាលជូនដល់ ប្រជាពលរដ្ឋ នៅទូទាំងប្រទេសដើម្បីប្រើប្រាស់ជាប្រយោជន៍ទូទៅ និងយូរអង្វែង។ឯកឧត្តមទេសរដ្ឋមន្ត្រី បន្ថែមថា ផ្លូវក្រវាត់ក្រុងទី៣នេះ គឺជាដង្ហើមសេដ្ឋកិច្ចដ៏មាន សក្តានុពល​ថ្មីមួយ បន្ថែមទៀតរបស់កម្ពុជាបើនិយាយជារួម និងរបស់រាជធានី ភ្នំពេញ និង​ខេត្តកណ្តាល បើនិយាយដោយឡែក ដែលមានភាពប្រទាក់ក្រឡា និងតភ្ជាប់ជាមួយ​បណ្តាញខ្សែផ្លូវសំខាន់ៗ​រួមមានដូចជា៖ មួយផ្នែកតភ្ជាប់ ជាមួយ ផ្លូវជាតិលេខ១ ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងបាវិត ផ្លូវជាតិលេខ២១ និងផ្លូវជាតិលេខ២ និងមួយផ្នែកទៀត តភ្ជាប់ជាមួយផ្លូវជាតិលេខ៣ ផ្លូវជាតិ លេខ៤ និងតភ្ជាប់ជាមួយមហាវិថីឈ្នះ-ឈ្នះខាងលិច(ផ្លូវទំនប់កប់ស្រូវ) ឆ្ពោះទៅកាន់ផ្លូវជាតិលេខ៥ ស្ពានព្រែកព្នៅ និងមហាវិថីឈ្នះ-ឈ្នះខាងកើត រហូតទៅដល់ផ្លូវជាតិលេខ៦ ព្រមទាំងតភ្ជាប់ជាមួយបណ្តាញខ្សែផ្លូវមួយ ចំនួន ផ្សេងទៀត។ បន្ថែមពីលើនេះ ផ្លូវនេះ គឺជាខ្សែផ្លូវវាងក្រុងថ្មី ដែលនឹងជំរុញ បន្ថែម នូវសក្តានុពលនៃការដឹកជញ្ជូនទំនិញគ្រប់ប្រភេទ ជាពិសេសការដឹក ជញ្ជូន ទំនិញចេញ-ចូលកំពង់ផែស្វយ័តភ្នំពេញ និងសម្រួលដល់ ការធ្វើដំណើរ របស់បងប្អូនប្រជាពលរដ្ឋ ពីតំបន់មួយទៅតំបន់មួយ ដោយពុំចាំបាច់ឆ្លងកាត់ រាជធានីភ្នំពេញ ដែលអាចកាត់បន្ថយការកកស្ទះចរាចរណ៍ និងចំណេញពេល វេលា ធ្វើដំណើរ។ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងទៀតថា ផ្លូវក្រវាត់ក្រុងនេះ បាននិងកំពុងប្រែ ក្លាយ តំបន់ដែលនៅអមសងខាងខ្សែផ្លូវឱ្យទៅជាតំបន់អភិវឌ្ឍន៍ លំនៅឋាន បុរី តំបន់ភស្តុភារកម្មនិងឧស្សាហកម្ម តំបន់សេដ្ឋកិច្ចពិសេស រោងចក្រ ឃ្លាំងស្តុក ទំនិញ ដែលស្របទៅនឹងផែនការរៀបចំបន្ស៊ីការគ្រប់គ្រងដី ការអភិវឌ្ឍថ្មី និង ការការពារតំបន់នីមួយៗនៃរាជធានីភ្នំពេញ ឱ្យមានភាព សុខដុមរមនា ជាមួយគ្នានិងឱ្យស្របទៅនឹងលក្ខខណ្ឌ និងផែនការមេនៃការរៀបចំដែនដីរបស់ប្រទេស ដែលបច្ចុប្បន្ននេះ រាជធានីភ្នំពេញ និងតំបន់ជាយក្រុងកំពុងត្រូវ បានពង្រីក កាន់តែធំទៅៗ ទៅតាមកំណើនប្រជាជន និងការអភិវឌ្ឍឥតឈប់ឈរ។ម្យ៉ាងវិញទៀត សម្រាប់ការតភ្ជាប់ និងសមាហរណកម្មតំបន់ ផ្លូវក្រវាត់ក្រុ ង នេះ បានតភ្ជាប់ជាមួយនឹងផ្លូវអាស៊ានហាយវេលេខ១(AH-1) និងផ្លូវអាស៊ាន ហាយ វេ លេខ១១(AH-11) និងផ្លូវរបៀងសេដ្ឋកិច្ចភាគកណ្តាល និងភាគខាង ត្បូងនៃមហាអនុតំបន់មេគង្គ ដែលរួមចំណែកសម្រួលការដឹក ជញ្ជូនឆ្លងកាត់ ព្រំដែន ជំរុញសកម្មភាពពាណិជ្ជកម្មអន្តរជាតិ និងការប្រកួតប្រជែងរបស់កម្ពុជា ជាមួយបណ្តាប្រទេសនានានៅក្នុងតំបន់ប្រកប​ដោយប្រសិទ្ធភាព៕

ពលរដ្ឋ៖ ផ្លូវក្រវាត់ក្រុងទី៣ ផ្តល់សារប្រយោជន៍ជាច្រើនដល់ពួកគេ

2023/08/02 03:30:36 pm        337
ភ្នំពេញ៖ ផ្លូវក្រវាត់ក្រុងទី៣ ដែលជាផ្លូវដ៏ធំតភ្ជាប់ពីតម្រាយផ្លូវជាតិសំខាន់ៗជាច្រើន នឹងត្រូវសម្ពោធ​បើកឱ្យប្រើ ប្រាស់ជាផ្លូវការ នៅថ្ងៃទី០៣ ខែសីហា ស្អែកនេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន ។ ផ្លូវក្រវាត់ក្រុងទី៣នេះ គឺជាផ្លូវយុទ្ធសាស្រ្ដដ៏សំខាន់មួយរបស់រាជរដ្ឋាភិបាល ដែលត្រូវបានស្ថាបនា​ឡើង ដើម្បីជួយសម្រួលដល់ការកកស្ទះនៅក្នុងរាជធានីភ្នំពេញ ​ក៏ដូចជា​ការ​សម្រួលដល់ការ​ដឹក​ជញ្ជូន​ផងដែរ ព្រោះតែផ្លូវនេះ ​បានសាងសង់ឆ្លងកាត់ផ្លូវជាតិសំខាន់ៗជាច្រើនខ្សែ ។ សព្វថ្ងៃ ផ្លូវដ៏ធំមួយនេះ បាននឹងកំពុងបម្រើឱ្យការធ្វើដំណើរជាបណ្ដោះអាសន្ន​យ៉ាង​មមាញឹក​របស់​ប្រជាពលរដ្ឋក្នុងតំបន់ និងអ្នកមកពីចម្ងាយផងដែរ ។ ប្រជាពលរដ្ឋ បានលើកឡើងពីផលប្រយោជន៍នៃផ្លូវក្រវាត់ក្រុងទី៣នេះចំពោះពួកគេ ​ដូចជាជួយ សម្រួលដល់ការធ្វើដំណើរដំណើរទៅវិញទៅមក ​កាត់បន្ថយពេលវេលា ​និង​ការ​ចំណាយ ព្រមជាមួយ ​នឹងការប្រកបមុខរបរអាជីវកម្មជាប្រចាំថ្ងៃ ​នៅអែបដងផ្លូវនេះផងដែរ ដើម្បីផ្គត់ផ្គង់​ជីវភាព ។ ពលរដ្ឋ បានលើកឡើងថា ពួកគេមិននឹកស្រមៃថា តំបន់នេះ អាចប្រែក្លាយមុខមាត់មកជាតំបន់ ដែល​មានការអភិវឌ្ឍបែបនេះទេ ខណៈដែលពីអតីត តំបន់នេះ ​គ្រាន់ជាតំបន់ស្រុកស្រែចម្ការ ដែលស្ទើរតែគ្មានមនុស្សម្នារស់នៅ ​ប៉ុន្តែបច្ចុប្បន្ននេះ ​តំបន់នេះ ​មានផ្លូវក្រវាត់ក្រុងដ៏ធំ និងជាផ្លូវ​យុទ្ធសាស្ត្រដ៏សំខាន់ ហើយក៏មានទាំងព្រលានយន្តហោះថ្មីមួយបន្ថែមទៀត ដែលនឹងកំពុង​ដំណើរការសាងសង់ផងដែរ ។ ផ្លូវក្រវាត់ក្រុងទី៣ ត្រូវបានបើកការ​ដ្ឋាន​សាងសង់ ​កាលពីខែមករា ឆ្នាំ២០១៩ និង​បានស្ថាបនារួចរាល់​ ១០០ភាគរយ ត្រឹមថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៣ ​ហើយក៏បានដាក់ឱ្យពលរដ្ឋ និងអ្នកដំណើរប្រើប្រាស់ជាបណ្តោះអាសន្ន ​តាំងពីថ្ងៃស្ថាបនារួចរាល់មក ។ ផ្លូវដ៏ធំមួយខ្សែនេះ មានប្រវែងជាង ៥២គីឡូម៉ែត្រ និងមានទទឹង២២ម៉ែត្រ មាន៤គន្លង ។ ផ្លូវក្រវាត់ក្រុងនេះ បានតភ្ជាប់ផ្លូវជាតិលេខ៦ លេខ៥ លេខ៤ លេខ៣ លេខ២ រហូតដល់ផ្លូវជាតិ​លេខ១ កាត់ភូមិសាស្រ្តរាជធានីភ្នំពេញ ​និងខេត្តកណ្តាល ​ដោយបានប្រើប្រាស់ថវិកាសាងសង់ អស់ជាង ២៦៧លានដុល្លារអាមេរិក ៕ អត្ថបទ ៖ លីហេង ថត

មនុស្សយ៉ាងហោច៦នាក់ស្លាប់ និងជាង១០០នាក់ត្រូវបានចាប់ខ្លួនខណៈរដ្ឋHaryana របស់ឥណ្ឌានៅតែរង្គោះរង្គើ

2023/08/02 03:05:50 pm        141
ឥណ្ឌា៖ មន្ត្រីបាននិយាយថា យ៉ាងហោចណាស់មនុស្ស៦នាក់ រួមទាំងនគរបាល២នាក់ បានស្លាប់ និងជាង១១០នាក់ ត្រូវបានចាប់ខ្លួន បន្ទាប់ពីមានការប៉ះទង្គិចគ្នារវាងក្រុមពលរដ្ឋកាន់សាសនាហិណ្ឌូ និងពលរដ្ឋមូស្លីម ដែលបានផ្ទុះឡើងកាលពីថ្ងៃចន្ទមានចម្ងាយប្រមាណ៥០គីឡូម៉ែត្រ ភាគខាងត្បូងរដ្ឋធានីញូវឌេលី ប្រទេសឥណ្ឌា។មន្ត្រីនិយាយថា អំពើហិង្សាបានផ្ទុះឡើងបន្ទាប់ពីការដង្ហែររបស់សាសនាហិណ្ឌូ ឆ្លងកាត់តំបន់ Nuh ដែលមានពលរដ្ឋមូស្លីមច្រើនលើសលប់ ក្នុងរដ្ឋ Haryan។ នៅពេលល្ងាច អំពើហិង្សាបានរាលដាលចូលក្នុងតំបន់ Gurugram ដែលនៅជិតខាង ជាកន្លែងដែលវិហារអ៊ីស្លាមមួយកន្លែងត្រូវបានដុតបំផ្លាញ បណ្តាលឲ្យបុព្វជិតម្នាក់ស្លាប់ និងម្នាក់ផ្សេងទៀតរងរបួស។អភិបាលរដ្ឋ Haryana លោក Manohar Lal Khattar បាននិយាយថា មនុស្ស៦នាក់បានស្លាប់ រួមទាំងឆ្មាំល្បាតតំបន់២នាក់និងជនស៊ីវិល៤នាក់ ហើយរហូតមកដល់ពេលនេះយើងបានចាប់ខ្លួនមនុស្ស១១៦នាក់។ កាលពីពេលមុន តំបន់ Gurugram ត្រូវបានគេស្គាល់ថា Gurgaon មានព្រំដែនជាមួយទីក្រុងញូវឌេលី ហើយបានលេចចេញជាមជ្ឈមណ្ឌលពាណិជ្ជកម្មសម្រាប់ប្រទេស និងផ្តល់ទីទាំងដល់ក្រុមហ៊ុនពហុជាតិសាសន៍ជាច្រើន។ ទោះជាយ៉ាងណា តំបន់ Gurugram បានបន្តនៅតែមានភាពតានតឹងពេញមួយថ្ងៃ ខណៈហ្វូងមនុស្សឥតសណ្តាប់ធ្នាប់ដើរនៅតាមដងផ្លូវ ដុតបំផ្លាញហាងដែលបោះបង់ចោល និងបំផ្លាញអាហារដ្ឋានតូចៗ ដែលភាគច្រើនជាកម្មសិទ្ធរបស់ពលរដ្ឋមូស្លីម។ នៅពេលល្ងាច សេវាអ៊ីនធឺណិតចល័ត ត្រូវបានផ្អាកភាគច្រើននៅក្នុងតំបន់នេះ។ មន្ត្រីមកពីរដ្ឋបាលតំបន់ ក្នុងតំបន់ Nuh បាននិយាយថាពួកគេកំពុងស៊ើបអង្កេតមូលហេតុនៃការប្រឈមមុខដាក់គ្នាដែលបានបង្កហិង្សា៕

រុស្ស៊ី ជំទាស់ទៅនឹងការព្រីកខ្លួនរបស់ណាតូ នៅកិច្ចប្រជុំត្រៀមសន្ធិសញ្ញាមិនរីកសាយអាវុធនុយក្លេអ៊ែរ

2023/08/02 03:02:29 pm        103
រុស្ស៊ី៖ គណៈប្រតិភូជាច្រើន នឹងចូលរួមនៅក្នុងកិច្ចប្រជុំត្រៀម នៅក្នុងប្រទេសអូទ្រីស សម្រាប់សន្និសីទពិនិត្យឡើងវិញឆ្នាំ២០២៦ នៃភាគីសន្ធិសញ្ញាមិនរីកសាយអាវុធនុយក្លេអ៊ែរ បានស្តាប់ការធ្វើអត្ថាធិប្បាយពីអ្នកតំណាងរុស្ស៊ីកាលពីថ្ងៃអង្គារ។ លោក Mikhail Kondratenkov បាននិយាយថា សម្ព័ន្ធយោធាណាតូ បានក្លាយជាប្លុកនុយក្លេអ៊ែរយោធា ដែលត្រូវបានរួមបញ្ចូលសមត្ថភាពយុទ្ធសាស្ត្រលើសពីរុស្ស៊ី។ លោក Kondratenkov និយាយថា ថវិកាយោធារបស់បណ្តាប្រទេសណាតូ និងសម្ព័ន្ធមិត្តរបស់ពួកគេ មានចំនួនប្រហែល២ភាគ៣ នៃការចំណាយសកល។ លោកនិយាយថាលោកបានទទួលដំណឹងពីរបាយការណ៍ជាច្រើនដែលថា សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ពួកគេ មានផែនការដាក់ស្ថានីយ៍អាវុធនុយក្លេអ៊ែរ នៅអឺរ៉ុបភាគខាងកើត។ អ្នកតំណាងប៉ូឡូញ លោក Adam Bugajski បានរិះគន់រុស្ស៊ីសម្រាប់ការដាក់ពង្រាយអាវុធនុយក្លេអ៊ែរនៅក្នុងប្រទេសបេឡារុស។ លោកនិយាយថា ចំណាត់ការនេះបំពានលើការប្តេជ្ញាចិត្តរបស់ពួកគេក្រោមសន្ធិសញ្ញាមិនរីកសាយអវុធនុយក្លេអ៊ែរ។ លោក Bugajski បានចង្អុលទៅរកកងទ័ពរុស្ស៊ី ដែលកំពុងកាន់កាប់ដោយខុសច្បាប់បរិវេណរោងចក្រនុយក្លេអ៊ែរ Zaporizhzhia និងបាននិយាយថា សកម្មភាពរបស់ពួកគេ គឺជាការប្រឆាំងយ៉ាងច្បាស់ចំពោះទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ។ លោក Kondratenkov បានចាត់ទុកការចោទប្រកាន់នេះថាជាគំនិតទុទិដ្ឋិនិយមពិតប្រាកដ ។ លោកនិយាយថា ប្រទេសប៉ូឡូញ គឺជាប្រទេសមួយក្នុងចំណោមប្រទេសទាំងអស់ដែលព្យាយាមទទួលធ្វើជាម្ចាស់ផ្ទះអាវុធនុយក្លេអ៊ែររបស់ណាតូ ហើយអ្នកទាំងឡាយណាដែលដាក់កំហុសលើរុស្ស៊ីសម្រាប់ការបំពានច្បាប់ទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ គួតែបង្ហាញទាំងភស្តុតាងការចោទប្រកាន់ឬរក្សាឲ្យទុកវាសម្រាប់ខ្លួនឯង។

ចិនច្រានចោលរបាយការណ៍ថាខ្លួនរារាំងកិច្ចពិភាក្សាបញ្ហាអាកាសធាតុរបស់ប្រទេស G20

2023/08/02 02:56:41 pm        81
ចិន៖ របាយការណ៍នានាដែលថា ប្រទេសចិន រារាំងកិច្ចពិភាក្សាលើការដោះស្រាយបម្រែបម្រួលអាកាសធាតុនៅក្នុងកិច្ចប្រជុំក្រុមប្រទេស G20 កាលពីសប្តាហ៍មុននៅក្នុងប្រទេសឥណ្ឌាគឺពុំមែនជាការពិតទាំងស្រុង។ បន្ទាប់ពីរយៈពេល៣ថ្ងៃ នៃកិច្ចពិភាក្សា លើបញ្ហាជាច្រើន ដូចជាការកាត់បន្ថយការបំភាយឧស្ម័ន និងការប្រើប្រាស់ឥន្ធនៈហ្វូស៊ីល ព្រមទាំងហិរញ្ញវត្ថុអាកាសធាតុដើម្បីជួយដល់បណ្តាប្រទេសក្រីក្រ ក្រុមនៃប្រទេសធំៗទាំងនេះ ពុំបានឈានដល់ការចេញសេចក្តីថ្លែងការរួមឬផ្តល់ការសន្យាថ្មីណាមួយនោះទេ។ ក្រុមប្រទេសទាំងនេះ បានទទួលស្គាល់នៅក្នុងសេចក្តីថ្លែងការមួយបន្ទាប់ពីកិច្ចពិភាក្សារបស់ពួកគេថា វិធានការនានាដើម្បីដោះស្រាយបម្រែបម្រួលអាកាសធាតុ គឺមិនគ្រប់គ្រាន់នោះទេ។ សមាជិកនៃគណៈប្រតិភូសហភាពអឺរ៉ុប បាននិយាយថា ប្រទេសចិន និងប្រទេសអារ៉ាប៊ីសាអូឌីតជាប្រទេសសំបូរប្រេង បានដកខ្លួនចេញពីការធ្វើការប្តេជ្ញាចិត្តនៅក្នុងកិច្ចប្រជុំ ប៉ុន្តែប្រទេសចិន បានច្រានចោលបញ្ហានេះ។ក្រសួងការបរទេសបាននិយាយនៅក្នុងសេចក្តីថ្លែងការថា ខ្លួនមានការសោកស្តាយនូវការដែលពុំបានឈានដល់កិច្ចព្រមព្រៀងមួយនៅក្នុងប្រជុំ ដែលបណ្តាលមកពីបញ្ហានយោបាយភូមិសាស្ត្រនយោបាយ នាំមកដោយប្រទេសដ៏ទៃទៀតសម្រាប់ភាពគ្មានហេតុផល៕

ប្រទេសនីហ្សេ បើកព្រំដែនឡើងវិញជាមួយប្រទេសមួយចំនួនរួមទាំងប្រទេសម៉ាលី និងបួរគីណាហ្វាសូ

2023/08/02 02:52:16 pm        95
នីហ្សេ៖ ក្រុមទាហានប៉ះបោបានប្រកាសកាលពីថ្ងៃអង្គារតាមទូរទស្សន៍ជាតិថា ព្រំដែនអាកាសនិងដីគោក របស់ប្រទេសនីហ្សេជាមួយប្រទេសជិតខាងចំនួន៥ ត្រូវបានបើកឡើងវិញ រយៈពេលជិត១សប្តាហ៍បន្ទាប់ពីត្រូវបានបិទបន្ទាប់ពីរដ្ឋប្រហារដែលបានផ្តួលរំលំប្រធានាធិបតីជាប់ឆ្នោតលោក Mohamed Bazoum ។ព្រំដែនអាកាសនិងដីគោក ជាមួយប្រទេសអាល់ហ្សេរី បួគីណាហ្វាសូ លីប៊ី ម៉ាលី និងប្រទេសឆាត ត្រូវបានបើកឡើងវិញចាប់ពីថ្ងៃនេះ ដែលលោកបានប្រកាសប៉ុន្មានម៉ោងបន្ទាប់ពីជើងហោះហើរជម្លៀសរបស់ប្រទេសបារាំងដំបូងគេបានចេញដំណើរ និងមានរយៈពេល៥ថ្ងៃមុនពេលកាលបរិច្ឆេទដើម្បីស្តារឡើងវិញសណ្តាប់ធ្នាប់រដ្ឋធម្មនុញ្ញ ដែលបានចេញដោយប្លុកប្រទេសអាហ្វ្រិកខាងលិច។នៅក្នុងដណ្តើអំណាចរបស់យោធាជាលើកទី៣របស់តំបន់ ក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ ប្រធានា ធិបតីលោក Mohamed Bazoum ត្រូវបានផ្តួលរំលំដោយកងអង្គរក្សផ្ទាល់របស់លោក ដោយប្រកាសភាពអាសន្ននៅក្នុងតំបន់ និងលើសពីនេះទៀត៕

ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់របស់ចក្រភពអង់គ្លេស៖ កងទ័ពរុស្ស៊ីមានបញ្ហាជាច្រើន នៅភាគខាងត្បូងនៃប្រទេសអ៊ុយក្រែន

2023/08/02 02:49:10 pm        81
អង់គ្លេស៖ ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ការពារជាតិរបស់ចក្រភពអង់គ្លេស បានរាយការណ៍ថា ការប្រយុទ្ធគ្នាដ៏ខ្លាំងក្លា កំពុងបន្តលើផ្នែកពីរនៃផ្នែកខាងមុខ រួមទាំងតំបន់នៅជិតទីក្រុងអូរីខីវ (Orikhiv) ក្នុងតំបន់ហ្សាប៉ូរីហ្សា (Zaporizhzhia Oblast) ភាគខាងត្បូងនៃប្រទេសអ៊ុយក្រែន និងនៅតំបន់ជុំវិញទីក្រុង វេលីកា ណូវ៉ូស៊ីលកា (Velyka Novosilka) ក្នុងតំបន់ដូណិតស្ក៍(Donetsk) នៅទូទាំងភាគខាងត្បូង បញ្ហាទូទៅសម្រាប់មេបញ្ជាការរុស្ស៊ីទំនងជារួមមានកង្វះខាតគ្រាប់កាំភ្លើងធំ កង្វះសព្វាវុធបម្រុង និងបញ្ហានានា ដែលធានាក្នុងស្លាបការពារ។ទីភ្នាក់ងារស៊ើបការណ៍នេះ បានរាយការណ៍ថា ទាហានអ៊ុយក្រែន កំពុងឆ្ពោះទៅកាន់ទីតាំងឈរជើងរបស់ កងទ័ពអាវុធរួមបញ្ចូលគ្នាទី៥៨របស់ប្រទេសរុស្ស៊ីនៅជិតទីក្រុងអូរីខីវ។ ទាហានរុស្ស៊ីនៅទីនេះ អស់កម្លាំងបន្ទាប់ពីការប្រយុទ្ធគ្នាដ៏ខ្លាំងក្លាជាង៨សប្តាហ៍។នៅភាគខាងត្បូងនៃទីក្រុងវេលីកា ណូវ៉ូស៊ីលកា អង្គភាពកាន់កាប់ជាច្រើន ដែលបានបង្កើតចេញពីតំបន់យោធាខាងកើត និងខាងត្បូងរបស់រុស្ស៊ី កំពុងកាន់កាប់ការការពារ។ នេះបង្កើតបញ្ហាជាមួយនឹងការសម្របសម្រួលនៃសកម្មភាពរបស់ទាហានរុស្ស៊ី៕

មន្ទីរបញ្ចកោណ នឹងដកកងទ័ព១.១០០នាក់ពីបេសកកម្មព្រំដែនអាមេរិក-ម៉ិកស៊ិក

2023/08/02 02:46:34 pm        78
អាមេរិក៖ មន្ទីរបញ្ចកោណនឹងដកកងទ័ពទទួលភារៈកិច្ចសកម្មចំនួន១.១០០នាក់ ពីព្រំដែនអាមេរិក-ម៉ិកស៊ិក ដែលមន្ទីរបានដាក់ពង្រាយកាលពីដើមឆ្នាំនេះ ខណៈរដ្ឋាភិបាល បានត្រោមខ្លួនសម្រាប់ការបញ្ចប់វិធានការរឹតត្បិតសុំសិទ្ធជ្រកកោនទាក់ទងទៅនឹងជំងឺរាតត្បាត។ រដ្ឋមន្ត្រីក្រសួងការពារជាតិ លោក Lloyd Austin បានអនុម័តការដាក់ពង្រាយកងទ័ពទទួលភារកិច្ចសកម្មសរុប១.៥០០នាក់សម្រាប់ការបង្កើនវត្តមានយោធារយៈពេល៩០ថ្ងៃជាបណ្តោះអាសន្ន នៅព្រំដែនកាលពីខែឧសភា។នៅពេលនោះ ការឆ្លងកាត់ព្រំដែនដោយខុសច្បាប់បានកើនឡើងយ៉ាងឆាប់រហ័សនូវការព្រួយបារម្ភកាន់តែខ្ពស់ បន្ទាប់ពីវិធានការរឹតត្បិតបានបញ្ចប់ ប៉ុន្តែជំនួសមកវិញចំនួននៃការឆ្លងកាត់បានធ្លាក់ចុះ។មន្ត្រីក្រសួងការពារជាតិ បាននិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះដើម្បីពិភាក្សាពីបញ្ហាលម្អិតមុនការប្រកាសថា កងទ័ព១.១០០នាក់ នឹងបញ្ចប់បេសកកម្មរយៈពេល៩០ថ្ងៃរបស់ពួកគេ នៅត្រឹមថ្ងៃទី៨ ខែសីហា ហើយកងទ័ព៤០០នាក់ទៀតដែលនៅសល់នឹងត្រូវបន្ថែមុំពេលរហូតដល់ថ្ងៃទី៣១ ខែសីហា។ កងទ័ពត្រូវបានដាក់ពង្រាយដើម្បី ជួយការពារព្រំដែន ដែលក្រុមមន្ត្រីកំពុងដោះស្រាយការបញ្ចប់ទីនៃមាត្រា៤២។ វិធានការនេះត្រូវបានអនុញ្ញាតឲ្យរដ្ឋាភិបាលបណ្តេញទៅវិញជាបន្ទាន់នូវជនអន្តោប្រវេសន៍រាប់ម៉ឺននាក់ចេញពីប្រទេសនេះ ក្នុងនាមការពារអាមេរិកពីជំងឺ Covid-19៕

CMACស្រង់គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះជាង២រយតោន ចេញពីទន្លេ ក្នុងឆមាសទី១ឆ្នាំនេះ

2023/08/02 02:45:03 pm        537
ភ្នំពេញ៖ ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់ មីនកម្ពុជា (CMAC) បានឱ្យដឹងថា គិតត្រឹមឆមាសទី១ ឆ្នាំ២០២៣ ប្រតិបត្តិការសម្អាតគ្រាប់យុទ្ធភណ្ឌ មិនទាន់ផ្ទុះ និងស្រង់នាវាលិចក្នុងទន្លេ ស្ថិតនៅការដ្ឋានកោះពាមរាំង សម្រេចលទ្ធផល ស្រង់គ្រាប់ពីបាត ទន្លេមេង្គ បានជាង១ម៉ឺន២ពាន់គ្រាប់ បើគិតជាទម្ងន់មានជាង២រយតោន និងស្រង់បំណែកនាវាបានជាច្រើនទៀតផងដែរ ។ឯកឧត្តម ហេង រតនា បានប្រាប់BTVថា ប្រតិបត្តិការ ប្រតិបត្តិការសម្អាតគ្រាប់យុទ្ធភណ្ឌ មិនទាន់ ផ្ទុះ និងស្រង់នាវាលិចក្នុងទន្លេ ក្នុងភូមិសាស្ត្រស្រុកពាមជ័រ ខេត្តព្រៃវែង ត្រូវបានធ្វើឡើង បន្ទាប់ពី​មានការសម្រេចរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ​និងសម្តេចក្រឡាហោម ស ខេង ឧបនាយក រដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ អនុញ្ញាតដល់អង្គភាព CMAC សហការជា​មួយក្រសួងការពារជាតិ​ និងអង្គភាពពាក់ព័ន្ធផ្សេងៗទៀត ធ្វើការបោសសម្អាតគ្រាប់យុទ្ធភណ្ឌ​មិនទាន់ផ្ទុះ ​និងស្រង់នាវាលិចក្នុងទន្លេ។ ប្រតិបត្តិការនេះ ​មានរយៈពេល១៨ខែ ដោយចាប់ផ្តើមនៅដើមឆ្នាំ២០២២ ​មកដល់ពេលនេះ មានរយៈពេលជិត២ឆ្នាំ ។ឯកឧត្តម បានឱ្យដឹងទៀតថា តាមផែនការស្រាវជ្រាវដំបូង ​បានរាវរកទិន្នន័យនៅបាតទន្លេជាង ២៥០០ចំណុច ​មានគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ហើយវាយតម្លៃការបោសម្អាត​ មានរយៈពេល១៨ខែ តែ ការអនុវត្តជាក់ស្តែង ​មិនសម្រេចតាមផែនការនោះទេ ​ដោយសារមូលហេតុមួយចំនួន ហួសសមត្ថភាព ដែលបានវាយតម្លៃ។ នាវាដែលលិចក្នុងទន្លេនេះ មានផ្ទុកគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ប្រមាណជា៣ពាន់ តោន ទៅ៣ពាន់៥រយតោន ។ការបោសសម្អាតយុទ្ធភណ្ឌមិនទាន់ផ្ទុះ ​និងស្រង់នាវាក្នុងទន្លេ ​នៅការដ្ឋានកោះពាមរាំង​ ត្រូវបាន ក្រុមជំនាញ ​នៃក្រុមការងារអន្តរក្រសួង​ កំណត់នូវទំហំប្រមាណជិត​៣០០ហិកតា ដែលចែក​ចេញជាបីផ្នែក រួមមាន៖ ទី១. តំបន់ដីគោក ទី២. តំបន់មានហានិភ័យទាប និងទី៣. ជាតំបន់មានហានិភ័យខ្ពស់៕ អត្ថបទ៖ទូច សោភ័ណ

ប្រទេសស្វីសនឹងលុបចោលការរឹតបន្តឹងស្ដីពីគ្រោះមហន្តរាយ ហ្វ៊ូគូស៊ីម៉ា លើការនាំចូលអាហារជប៉ុន

2023/08/02 02:43:49 pm        72
ជប៉ុន៖ រដ្ឋាភិបាលខេត្ត ហ្វ៊ូគូស៊ីម៉ា បាននិយាយកាលពីថ្ងៃអង្គារថា ប្រទេសស្វីសគ្រោងនឹងលុបចោលការរឹតបន្តឹងការនាំចូលដែលខ្លួនបានដាក់កាលពីថ្ងៃទី១៥ ខែសីហា លើផលិតផលម្ហូបអាហារពីផ្នែកខ្លះនៃប្រទេសជប៉ុន បន្ទាប់ពីគ្រោះមហន្តរាយរោងចក្រថាមពលនុយក្លេអ៊ែរ ហ្វ៊ូគូស៊ីម៉ា កាលពីឆ្នាំ២០១១មក។ប្រទេសស្វីសនឹងដើរតាមគន្លងរបស់សហភាពអឺរ៉ុប ដោយនឹងដកចេញនូវការរឹតបន្តឹងដែលនៅសេសសល់ ដែលតម្រូវឱ្យមានការធ្វើតេស្តវិទ្យុសកម្មលើផលិតផលកសិកម្ម និងនេសាទមួយចំនួនពីខេត្តចំនួន១០ រួមទាំងខេត្ត ហ្វ៊ូគូស៊ីម៉ា នៅថ្ងៃព្រហស្បតិ៍ (៣ សីហា) នេះ។ឯកអគ្គរដ្ឋទូតស្វីសប្រចាំប្រទេសជប៉ុន លោក Andreas Baum បានប្រាប់អភិបាលខេត្ត ហ្វ៊ូគូស៊ីម៉ា លោក Masao Uchibori អំពីការសម្រេចដកការរឹតបន្តឹង នៅពេលដែលពួកគេបានជួបគ្នានៅស្ថានទូតស្វីសក្នុងទីក្រុងតូក្យូកាលពីថ្ងៃចន្ទ នេះបើយោងតាមរដ្ឋាភិបាលខេត្ត។នៅអាស៊ី ប្រទេសចិន កូរ៉េខាងត្បូង កោះតៃវ៉ាន់ ទីក្រុងហុងកុង និងទីក្រុងម៉ាកាវ រក្សាការរឹតបន្តឹងការនាំចូលលើផលិតផលអាហារជប៉ុន។ ប្រទេសចិន និងទីក្រុងហុងកុងបានពង្រឹងការត្រួតពិនិត្យវិទ្យុសកម្មនៃការនាំចូលអាហារសមុទ្រពីប្រទេសជប៉ុន មុនពេលគម្រោងការបញ្ចេញសំណល់ទឹកវិទ្យុសកម្មដែលត្រូវបានធ្វើប្រព្រឹត្តកម្មរួចពីរោងចក្រនុយក្លេអ៊ែរ ហ្វ៊ូគូស៊ីម៉ា ដែលបានខូច ចូលទៅក្នុងសមុទ្រផងដែរ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

សម្ដេចធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណដល់បងប្អូនមហាគ្រួសារខ្មែរ ដែលបានជួបជុំគ្នាជាលើកទីពីរ ជាសារលើកទឹកចិត្តដ៏ធំធេងទៅដល់វីរកងទ័ពជួរមុខ
07/19/2025 10:07 PM
ប្រតិភូគណៈចលនាសាសនិកឥស្លាមកម្ពុជា នាំយកអំណោយឧបត្ថម្ភជូនកងកម្លាំងជួរមុខ ដែលកំពុងឈរជើងការពារព្រំដែន ខេត្តព្រះវិហារ
07/19/2025 08:07 PM
ឯកឧត្តម ឌិត ទីណា អញ្ជើញបើកកិច្ចប្រជុំបូកសរុបសកម្មភាព និងលទ្ធផលការងារមូលដ្ឋានខេត្តបន្ទាយមានជ័យ
07/19/2025 07:07 PM
កូនប្រុសពៅសម្ដេចធិបតី ហ៊ុន ម៉ាណែត ទទួលបានមេដាយមាសសិស្សឆ្នើម លើការប្រកួតគណិតវិទ្យាអន្តរជាតិ ចំណាត់ថ្នាក់លេខមួយ ៣ឆ្នាំជាប់គ្នា
07/19/2025 05:07 PM
ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី បន្តចុះពិនិត្យ ព្យាបាលជំងឺ ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ នៅឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ
07/19/2025 05:07 PM
ចិនប្តេជ្ញាចាត់វិធានការកាន់តែតឹងរ៉ឹង ប្រឆាំងនឹងការរត់ពន្ធរ៉ែយុទ្ធសាស្ត្រ
07/19/2025 05:07 PM
មន្ត្រីជាន់ខ្ពស់ក្រសួងធម្មការនិងសាសនាណែនាំដល់យុវជនត្រូវធ្វើអំពើល្អនិងខិតខំរៀនសូត្រដើម្បីបន្តការពារនិងអភិវឌ្ឍន៍ជាតិ
07/19/2025 05:07 PM
លោក Zelenskyy៖ រុស្ស៊ីបាញ់មីស៊ីលជាង ៣០គ្រាប់ និងយានដ្រូន ៣០០គ្រឿង អំឡុងការវាយប្រហារលើអ៊ុយក្រែន
07/19/2025 05:07 PM
មនុស្សយ៉ាងតិច ១៩នាក់ រងរបួសដោយសារការផ្ទុះកាំជ្រួចនៅកន្លែងតាំងពិព័រណ៍ ភាគខាងលិចអាល្លឺម៉ង់
07/19/2025 05:07 PM
កុងហ្គោ និងក្រុមឧទ្ទាម M23 ចុះហត្ថលេខាលើកិច្ចព្រមព្រៀងឈប់បាញ់ នៅកាតា
07/19/2025 05:07 PM