សម្ដេចធិបតី ដឹកនាំគណៈប្រតិភូចូលក្រាបបង្គំគាល់ព្រះករុណា ព្រះមហាក្សត្រ ទូលថ្វាយលទ្ធផលចុះបញ្ជីបូជនីយដ្ឋានចងចាំនៃកម្ពុជា ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក
សភាតំណាងប្រជាជនចិនចាត់ទុកសម្តេចតេជោ ជាតួអង្គសំខាន់បន្ត​ពីព្រះបរម​រតនកោដ្ឋ​ក្នុង​ការ​ពូន​ជ្រំ​ទំនាក់ទំនងរវាងកម្ពុជា និងចិន
សម្តេចតេជោអនុញ្ញាតឱ្យសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍សភាប្រជាជនចិនជួបសម្តែងការគួរសម
ក្រុមការងារបច្ចេកទេសអន្តរក្រសួងបន្តចុះកំណត់និយាមកា និងបោះបង្គោលព្រំដីតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី២ ក្នុងភូមិសាស្រ្តខេត្តកំពត

នយោបាយ​ និង ការអភិវឌ្ឍន៍

ប្រធានរដ្ឋសភា នៃសាធារណរដ្ឋសង្គនិយមវៀតណាម បានមកដល់កកម្ពុជាហើយ

2022/11/19 08:49:54 am        510
ភ្នំពេញ៖ ឯកឧត្ដម វឿង ឌីញហ្វេ ប្រធានរដ្ឋសភា នៃសាធារណរដ្ឋសង្គនិយមវៀតណាម បានមកដល់ព្រះរាជាណាចក្រកកម្ពុជាហើយ នៅព្រឹកថ្ងៃទី១៩ ខែ វិច្ឆិកា ឆ្នាំ២០២២នេះ ដើម្បីចូលរួមមហាសន្និបាតអន្តរសភាអាស៊ាន AIPA លើកទី៤៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ក្រោមមូលបទ««បោះជំហានជាមួយគ្នា ដើម្បីនិរន្តរភាព បរិយាប័ន្ន និងភាពធន់របស់អាស៊ាន»។ តបតាមការ អញ្ជើញរបស់ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម វឿង ឌីញ ហ្វេ ប្រធានរដ្ឋសភា នៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀតណាម មកបំពេញទស្សនកិច្ចជាផ្លូវការ និងមិត្តភាព នៅព្រះរាជាណាចក្រកម្ពុជា ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់អគ្គលេខាធិការដ្ឋានរដ្ឋឋសភានៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២។ អគ្គលេខាធិការដ្ឋានរដ្ឋសភាបានបន្តថា នៅក្នុងកំឡុងពេលទស្សនកិច្ចនេះ ឯកឧត្ដម វឿង ឌីញ ហ្វេ នឹងចូលក្រាបបង្គំគាល់ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តម វឿង ឌីញ ហ្វេ ក៏នឹងចូលជួបសម្ដែងការគួរសមជាមួយសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និង សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ផងដែរ។ឯកឧត្តម វឿង ឌីញ ហ្វេ នឹងជួបសវនាការ និងពិភាក្សាការងារទ្វេភាគីជាមួយ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា រកម្ពុជា ដើម្បីពង្រឹងពង្រីកចំណងមិត្តភាពនិងកិច្ចសហប្រតិបត្តិការរវាងស្ថាប័ននីតិប្បញ្ញត្តិ នៃប្រទេស ទាំងពីរ និងដើម្បីប្រារព្ធខួបអនុស្សាវរីយ៍ លើកទី៥៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ដែលត្រូវបានកំណត់ជា “ឆ្នាំមិត្តភាពកម្ពុជា-វៀតណាម”។ នៅក្រោយជំនួប ភាគីទាំងពីរ នឹងអញ្ជើញចុះ ហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា រវាងរដ្ឋសភាទាំងពីរ កម្ពុជា-វៀតណាម និងរវាងអគ្គលេខាធិការដ្ឋាន រដ្ឋសភាកម្ពុជា និងខុទ្ទកាល័យរដ្ឋសភាវៀតណាម។នៅក្នុងដំណើរទស្សនកិច្ចនេះដែរ គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀតណាម នឹងអញ្ជើញដាក់កម្រង ផ្កាគោរពវិញ្ញាណក្ខន្ធ នៅវិមានឯករាជ្យ មណ្ឌបព្រះបរមរូប ព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តម សីហនុ “ព្រះបរមរតនកោដ្ឋ” អតីតព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងវិមានមិត្តភាពកម្ពុជា-វៀតណាម៕

ស្ថានទូតកម្ពុជាប្រចាំនៅអាម៉េរិក កំពុងរកមេធាវីការពារក្តីជូនដល់មន្រ្តីកម្ពុជាពីររូប ដែលអាជ្ញាធរអាម៉េរិកឃាត់ខ្លួន

2022/11/18 03:29:57 pm        621
ភ្នំពេញ៖ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ឯកឧត្តម ជុំ សុន្ទរី បានថ្លែងថា នាពេលនេះ ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំនៅសហរដ្ឋអាម៉េរិក កំពុងធ្វើការសម្របសម្រួលតាមផ្លូវច្បាប់ និងស្វែងរកមេធាវីដើម្បីការពារក្តីជូនដល់មន្រ្តីកម្ពុជាចំនួនពីររូប ដែលត្រូវបានអាជ្ញាធរអាម៉េរិកធ្វើការឃាត់ខ្លួន ក្នុងអំឡុងពេលធ្វើដំណើរឆ្លងកាត់សហរដ្ឋអាម៉េរិក ទៅចូលរួមកិច្ចប្រជុំអនុសញ្ញា CITES (សាយតេស) នៅប្រទេសប៉ាណាម៉ា ។ថ្លែងប្រាប់អ្នកសារព័ត៌មាន នារសៀលថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ​ឯកឧត្តម ជុំ សុន្ទរី បាន​បញ្ជាក់ថា “ចំពោះករណីមន្រ្តីរបស់យើងត្រូវឃាត់ខ្លួននៅញូវយ៉ក ខ្ញុំសូមជំរាបថា ក្រសួងការបរទេស និងស្ថានទូតកម្ពុជានៅវ៉ាស៊ីនតោន និងញូវយ៉ក កំពុងធ្វើការ​សម្របសម្រួល​​តាម​ច្រកការទូត និងតាមផ្លូវច្បាប់ ​ដើម្បីការពារ និងស្វែងរកយុត្តិធម៌ជូនមន្រ្តីរបស់យើង ដែលត្រូវបានឃាត់ខ្លួន”។សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ​តាមរយៈក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បាន​កំពុងស្វែងរកយុត្តិធម៌ បន្ទាប់ពីសហរដ្ឋអាម៉េរិក ឃាត់ខ្លួនមន្រ្តីជាន់ខ្ពស់ក្រសួងកសិកម្ម​ពាក់ព័ន្ធ​នឹងការរត់ពន្ធសត្វស្វា។តាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងកសិកម្ម រុក្ខាម្រមាញ់ និងនេសាទ កាលពីម្សិលមិញ បានឲ្យដឹងថា ​មានការឃាត់ខ្លួនប្រធាននាយកដ្ឋានសត្វព្រៃ និងជីវចម្រុះនៃរដ្ឋបាលព្រៃឈើកម្ពុជា ក្នុងអំឡុងពេលធ្វើដំណើរឆ្លងកាត់សហរដ្ឋអាម៉េរិក ​ទៅចូលរួមកិច្ចប្រជុំអនុសញ្ញា CITES (សាយតេស) នៅប្រទេសប៉ាណាម៉ា។សេចក្តីប្រកាសនេះ បានបន្តថា ក្រសួងកសិកម្ម ​មានការភ្ញាក់ផ្អើល និងក្តីទោមនស្សយ៉ាងខ្លាំង​ដោយ​បាន​ទទួលដំណឹងថា លោក គី ប៉ះផល ​ប្រធាននាយកដ្ឋានសត្វព្រៃ ​និងជីវចម្រុះនៃរដ្ឋបាលព្រៃឈើ ត្រូវបានឃាត់ខ្លួននៅអាកាសយានដ្ឋានអន្តរជាតិ ចន អេហ្វ កេណ្ណឌី ក្នុងរដ្ឋញូវយ៉ក សហរដ្ឋអាម៉េរិក អំឡុងពេលលោកកំពុងរង់ចាំបន្តដំណើរទៅចូលរួមកិច្ចប្រជុំអនុសញ្ញាការពារសត្វ និងរុក្ខជាតិជិតផុតពូជ ​CITES (សាយតេស) នៅប្រទេសប៉ាណាម៉ា។ជាមួយបញ្ហានេះ ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ ​និងនេសាទ បានប្រកាសថា ក្រសួងប្រកាន់ខ្ជាប់​នូវ​គោលការណ៍ និងច្បាប់ដែលមានចែង​នៅក្នុងអនុសញ្ញាសាយតេស។ ​ក្រសួងកសិកម្ម បាន​សម្តែងការហួសចិត្តជាទីបំផុត ​ដែលលោក ​គ្រី ប៉ះផល​ ត្រូវបានឃាត់ខ្លួនក្រោមបទចោទប្រកាន់« ពី​បទសមគំនិតក្នុងការ រត់ពន្ធសត្វស្វាក្តាម ទៅសហរដ្ឋអាម៉េរិក»៕អត្ថបទ៖ បាន ចក់ 

អាស៊ាន ចាត់ទុកការដោះលែងអ្នកទោសនៅមីយ៉ាន់ម៉ាជាការវិវឌ្ឍន៍ជាវិជ្ជមាន

2022/11/18 12:10:39 pm        367
ភ្នំពេញ៖ បន្ទាប់ពីមានការដោះលែងអ្នកទោសទ្រង់ទ្រាយធំនៅមីយ៉ាន់ម៉ា អាស៊ាន បង្ហាញ​ការ​ស្វាគមន៍ និងចាត់ទុកការដោះលែងនេះជាការវិវឌ្ឍន៍ជាវិជ្ជមាន។ នេះបើយោង​តាមសេចក្តី​ថ្លែង​ការណ៍​របស់​បេសកជនពិសេសនៃប្រធានអាស៊ានទទួលបន្ទុកបញ្ហាមីយ៉ាន់ម៉ា កាលពីថ្ងៃទី១៧ ខែ​វិច្ឆិកា ម្សិលមិញនេះ។សេចក្តីថ្លែងការណ៍ខាងលើ បានបញ្ជាក់ថា បេសកជន​ពិសេស នៃ​ប្រធា​ន​អាស៊ាន​ទទួល​បន្ទុក​បញ្ហា​មីយ៉ាន់ម៉ា សូមស្វាគមន៍ការដោះលែងអ្នកទោសទ្រង់ទ្រាយធំនាពេលថ្មីៗនេះ ដោយ​ក្រុម​ប្រឹក្សា​រដ្ឋបាលរដ្ឋនៃប្រទេសមីយ៉ាន់ម៉ា ដែលក្នុងនោះរួមមាន អតីតមន្រ្តី​ជាន់ខ្ពស់​មីយ៉ាន់ម៉ា​ជា​ច្រើន​រូប សកម្មជនគណបក្សនយោបាយ អតីត​ឯកអគ្គរាជ​ទូត​ចក្រ​ភព​អង់គ្លេស​ប្រចាំ​នៅ​មីយ៉ាន់ម៉ា សាស្ត្រាចារ្យ សន ធើណែល ជាអតីតទីប្រឹក្សានយោបាយ សេដ្ឋកិច្ច និងអ្នកកាសែត ហើយ​ជា​ផលិតករភាពយន្តជប៉ុនផងដែរ។បេសកជនពិសេស បានចាត់ទុកការដោះលែងអ្នកទោសទ្រង់ទ្រាយធំនេះថា កាយវិការ​ដ៏សំ​ខាន់​ក្នុង​ទិស​ដៅត្រឹមត្រូវ ដើម្បីបង្កើតបរិយាកាសអំណោយផលសម្រាប់ចាប់ផ្ដើមដំណើរការសន្ទនា ក្នុង​ចំណោម​ភាគីពាក់ព័ន្ធទាំងអស់នៅប្រទេសមីយ៉ាន់ម៉ា។សេចក្តីថ្លែងការណ៍ បានសង្កត់ធ្ងន់ថា នេះគឺជាសញ្ញា​បង្ហា​ញ​ពី​សុឆន្ទៈ​ក្នុង​ការ​ស្វែង​រក​ដំណោះ​ស្រាយ​ដោយ​សន្តិវិធីចំពោះវិបត្តិបច្ចុប្បន្ន និងជាការវិវត្តវិជ្ជមានស្របតាមស្មារតី និង​បំណង​ប្រាថ្នា​នៃកិច្ចព្រមព្រៀងជាឯកឆន្ទ៥ចំណុច ដែលសម្រេចក្នុងកិច្ចប្រជុំមេដឹកនាំអាស៊ាន នៅថ្ងៃទី២៤ មេសា ឆ្នាំ២០២១។សេចក្តីថ្លែងការណ៍ បន្ថែមថា ក្នុងគោលបំណង​បន្ត​កិច្ច​ប្រឹង​ប្រែង​ដែល​បាន​ធ្វើ​តាំង​តែ​ពី​ដើម​អាណត្តិ​ជា​ប្រធានអាស៊ានរបស់កម្ពុជា សំដៅជួយឲ្យមីយ៉ាន់ម៉ាវិលទៅរកប្រក្រតីភាព និង​មាគ៌ា​ប្រជាធិបតេយ្យ​ឡើង​វិញ បេសកជនពិសេសនឹង ធ្វើដំណើរទស្សនកិច្ច​លើកទី៣ ដូច​បាន​គ្រោង​ទុក​កន្លង​មក នៅប៉ុន្មានសប្ដាហ៍ខាងមុខនេះ ដោយសង្ឃឹមថា​ នឹង​អាច​សម្រេច​បាន​នូវ​វឌ្ឍនភាព​បន្ថែម​ទៀត​លើអាទិភាពចំនួនបីនៃកិច្ចព្រមព្រៀងជាឯកឆន្ទ៥ចំណុច គឺការបញ្ចប់អំពើហិង្សា ការ​សម្រប​សម្រួលជំនួយមនុស្សធម៌ និងការកសាងជំនឿ និងទំនុកចិត្ត សម្រាប់​កិច្ច​សន្ទនា​សន្តិភាព​ប្រកប​ដោយ​បរិយាប័ន្ន៕ អត្ថបទ៖ សេក ឧត្តម 

នាយករដ្ឋមន្ត្រីអូស្ត្រាលី ថ្លែងអំណរគុណអាស៊ាន ពិសេសសម្ដេចតេជោ ក្រោយមីយ៉ាន់ម៉ា ដោះលែង សាស្ត្រាចារ្យ Turnell

2022/11/18 10:46:06 am        316
ភ្នំពេញ៖ ឯកឧត្តម Anthony Albanese នាយករដ្ឋមន្រ្តីនៃប្រទេសអូស្រ្តាលី សូមថ្លែងអំណរគុណចំពោះមិត្តអាស៊ានរបស់យើងជាពិសេសសម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានធ្វើជាប្រធានអាស៊ាន និងទប់ទល់បាននូវសម្ពាធផ្សេងៗ ប៉ុន្តែមិត្តផ្សេងទៀតនៅក្នុងអាស៊ាន តែងតែប្រកាន់ខ្ជាប់នូវតម្រូវការលើការដោះលែងលោកសាស្រ្តាចារ្យ Turnell”។

ប្រធានរដ្ឋសភាវៀតណាម នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការ និងមិត្តភាព រយៈពេល៥ថ្ងៃ នៅកម្ពុជា

2022/11/18 09:51:39 am        306
តបតាមការអញ្ជើញរបស់សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាព នៃ​ព្រះរាជាណាចក្រ​កម្ពុជា ឯកឧត្ដម វឿង ឌីញ ហ្វេ ( H.E.Mr Vuong Dinh Hue) ប្រធានរដ្ឋសភា នៃ​សាធារណរដ្ឋ​សង្គម​និយម​វៀតណាម នឹងអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ មកបំពេញទស្សនកិច្ច​ផ្លូវការ និងមិត្តភាព រយៈពេល ៥ថ្ងៃ នៅព្រះរាជាណាចក្រកម្ពុជា គឺចាប់ពីថ្ងៃទី១៩ ដល់២៣ ខែវិច្ឆិកា ឆ្នាំ២០២២ ។ នេះបើយោងតាមសេចក្ដីជូនដំណឹងរបស់អគ្គលេខាធិការដ្ឋាន រដ្ឋសភា ។ក្នុងអំឡុងពេលទស្សនកិច្ច ឯកឧត្ដម វឿង ឌីញ ហ្វេ នឹងចូលក្រាបបង្គំគាល់ ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម​ សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្ដមក៏នឹងចូលជួបសម្ដែងការគួរសមជាមួយ សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធាន​ព្រឹទ្ធសភា និងសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ផងដែរ។

មហាសន្និបាតអាយប៉ា នឹងផ្តោតលើការលើកតម្កើងស្រ្តីក្នុងការអភិវឌ្ឍ និងសភាវ័យក្មេង

2022/11/17 12:53:02 pm        270
ភ្នំពេញ៖ មហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៣ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនាពេលខាងមុខ នឹងផ្តោតលើការលើកតម្កើងស្រ្តីក្នុងការអភិវឌ្ឍ និងសភាវ័យក្មេង។ថ្លែងប្រាប់ BTV News នៅថ្ងៃទី១៦ ខែវិច្ឆិកា ម្សិលមិញ ឯកឧត្តម ឡេង ប៉េងឡុង អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាន និងជាអ្នកពាក្យនាំរដ្ឋសភា ​បានឲ្យដឹងថា នាពេលដ៏ខ្លីខាងមុខ រដ្ឋសភានឹងធ្វើជាម្ចាស់ផ្ទះសន្និបាតអន្តរសភាអាស៊ាន​ (អោយបា (APA)លើកទី៤៣ ចាប់ពីថ្ងៃទី២០ ​ដល់ថ្ងៃទី២៥​ ខែវិច្ឆិកា ឆ្នាំ២០២២ នៅសណ្ឋាគារដ៏ស៊ីដង់​សុខាភ្នំពេញ ក្រោមមូលបទ បោះជំហានជាមួយគ្នា ដើម្បីនិរន្តរភាព បរិយាបន្ត និងភាពធន់របស់អាស៊ាន។ ឯកឧត្តម បន្តថា ជាមួយមូលបទខាងលើ កម្ពុជាបានដាក់ចេញគំនិត​ផ្តួចផ្តើម​ផ្តោតទៅកិច្ចការ​សំខាន់ៗ​រួមមាន ​ការលើកតម្កើងស្ត្រីក្នុងការអភិវឌ្ឍសង្គមជាតិ, ការលើកតម្កើងសភាវ័យក្មេង និងការបង្កើត​បណ្ណាល័យឌីជីថលជាដើម។ឯកឧត្តម ឡេង ប៉េងឡុង បញ្ជាក់ថា ក្រៅពីមូលបទ បោះជំហានជាមួយគ្នា ​ដើម្បីនិរន្តរភាព បរិយាបន្ត ​និងភាពធន់របស់អាស៊ាន នឹងមានមូលបទរបស់អ្នកសង្កេតការណ៍ចូលរួមស្តីពីការ​វិនិយោគលើសន្តិភាព ​និងការអភិវឌ្ឍបបរកបដោយចីរភាព និងការស្តារឡើងវិញក្រោយ​វិបត្តិ​ជំងឺកូវីដ១៩។អន្តរសភាអាស៊ានអាយប៉ា ជាវេទិកាសភានៃបណ្ដាប្រទេសជាសមាជិកអាស៊ាន ដែលតំណាង​ឱ្យពលរដ្ឋប្រមាណជិត ៧០០លាននាក់ ​ក្នុងក្របខ័ណ្ឌនីតិប្បញ្ញត្តិ ដើម្បីប្រមូលផ្ដុំនូវមតិ យោបល់ ទស្សនរបស់តំណាងពលរដ្ឋក្រោមចក្ខុវិស័យទូលំទូលាយ ​និងកិច្ចសហប្រតិបត្តិការជិតស្និទ្ធ ក្នុងគោល​បំណងដោះស្រាយបញ្ហារួមរបស់ពិភពលោកដែល​ប៉ះពាល់ដល់តំបន់អាស៊ីអាគ្នេយ៍ និង​ដើម្បីជំរុញឱ្យមានសន្តិសុខ ស្ថិរភាព និងវិបុលភាព។អត្ថបទ សេក ឧត្តម 

បក្សនយោបាយ និងសង្គមស៊ីវិល កោតសរសើរថា ការចុះឈ្មោះបោះឆ្នោតដំណើរការល្អ

2022/11/17 12:41:02 pm        432
ភ្នំពេញ៖ តំណាងគណបក្សនយោបាយ និងតំណាងអង្គការសង្គមស៊ីវិល កោតសរសើរថាដំណើរ​ការចុះឈ្មោះបោះឆ្នោត​ ភាគីពាក់ព័ន្ធផ្តល់កិច្ចសហការល្អដល់ប្រជាពលរដ្ឋ។ថ្លែងប្រាប់BTV News លោក ឈឹម ប៊ុនណា តំណាងគណបក្សប្រជាជនកម្ពុជា ​បានលើកឡើងថា បន្ទាប់ពីបានចូលរួមអង្កេតការណ៍ចុះឈ្មោះបោះឆ្នោតនារយៈពេលកន្លងមកឃើញ​មានប្រជាពលរដ្ឋ​អញ្ជើញចូលរួម​យ៉ាងសកម្ម ​និងទទួលបានការផ្តល់កិច្ចសហការយ៉ាងល្អពីភាគីពាក់ព័ន្ធ។ទន្ទឹមគ្នានេះលោក ណៃ សារុន តំណាងគណបក្សយុវជនកម្ពុជា ​បានលើកឡើងដែរថា ដំណើរការ​ចុះឈ្មោះបោះឆ្នោតនេះសង្កេតឃើញ​មានភាគពាក់ព័ន្ធបានពន្យល់ និងផ្សព្វផ្សាយជាបន្តបន្ទាប់​ពី​ចម្ងល់​នានា​របស់ប្រជាពលរដ្ឋ​។ជាមួយគ្នានេះ លោកស្រី ហូយ សុជីវណ្ណី ប្រធានគណៈកម្មាធិការនារីអន្តរជាតិដើម្បីសន្តិភាព ដែល​បានចុះអង្កេតការណ៍ ​បានលើកឡើងថា គ្រប់នីតិវីធីនីមួយៗភាគីពាក់ព័ន្ធបានជួបទំនាក់ទំនង​គ្នា​ទៅវិញ​ទៅ​មកជាប់ជាប្រចាំ ដើម្បីធានាដល់ការរៀបចំចុះឈ្មោះបោះឆ្នោតរបស់​បងប្អូន​ប្រជាពលរដ្ឋ។គួរបញ្ជាក់ថា រយៈពេល២៨ថ្ងៃកន្លងមកនេះ ​មានប្រជាពលរដ្ឋអញ្ជើញចុះឈ្មោះបោះ​ឆ្នោតថ្នីចំនួន ៣៩៧.៤១៩នាក់ ​អ្នកត្រូវលុបឈ្មោះចេញពីបញ្ជីបោះឆ្នោតចំនួន ​១៧២,៣៥៧នាក់, អ្នក​ដែល​កែតម្រូវទិន្នន័យ​ចំនួន ៣៦,៥២៦នាក់ ​និងអ្នកផ្ទេរទីលំនៅចូលឃុំ-សង្កាត់ថ្មីចំនួន ​១០៩,០៣៣នាក់។ការចុះឈ្នោះបោះឆ្នោតតាមការិយាល័យឃុំ-សង្កាត់​នៅទូទាំងប្រទេសមានរយៈពេល៥០ថ្ងៃ គិត​ចាប់​ពីថ្ងៃទី២០ ​ខែតុលា ដល់ថ្ងៃទី០៨​ ខែធ្នញ ឆ្នាំ២០២២៕ អត្ថបទ សេក ឧត្តម 

លោកជំទាវ ឱ វណ្ណឌីន ឈ្វេងយល់ពីការងារចាក់ថ្នាំបង្ការផ្សេងៗជាមួយដៃគូអន្តរជាតិ

2022/11/17 10:15:13 am        576
ភ្នំពេញ៖ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ក្នុងក្របខ័ណ្ឌទូទាំងប្រទេស (គ.វ.ក-១៩) នៅថ្ងៃទី១៧ ខែវិច្ឆិកានេះ បានទទួលជួបពិភាក្សាការជាមួយដៃសហការណ៍អន្តរជាតិ ដឹកនាំដោយលោកស្រី ខាធឺរីន បូល (Kathryn Bolles) នាយិកា ផ្នែកគំនិតផ្តួចផ្តើមចាក់ថ្នាំបង្ការ សាកលនៃមូលនិធិ Rockefeller ប្រចាំនៅទីក្រុងញូយ៉ក។ការជួបពិភាក្សានេះ ធ្វើឡើងនៅក្រសួងសុខាភិបាល ក្នុងគោលបំណងសិក្សាឈ្វេងយល់ពីការងារចាក់ថ្នាំបង្ការផ្សេងៗ ជាពិសេសការងារចាក់វ៉ាក់សាំងកូវីដ-១៩ ព្រមទាំងស្វែងយល់ពីប្រព័ន្ធសុខាភិបាលនៅប្រទេសកម្ពុជាផងដែរ៕

ឯកឧត្ដម ចូ បៃឌិន៖ សហរដ្ឋអាម៉េរិក បានប្ដេជ្ញាចិត្តនៅជាមួយពលរដ្ឋកម្ពុជា ដើម្បីកម្ពុជា សម្រេចបាននូវការអភិវឌ្ឍចម្រើនរុងរឿង តាមគន្លងលទ្ធិប្រជាធិបតេយ្យ

2022/11/16 12:56:47 pm        466
ភ្នំពេញ៖ ប្រធានាធិបតីអាម៉េរិកឯកឧត្ដម ចូ បៃឌិន៖ ខ្ញុំបានជួបជាមួយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដើម្បីពិភាក្សាអំពីបញ្ហាប្រឈមនានារបស់ពិភពលោក និងក្នុងតំបន់ នៅអំឡុងកិច្ចប្រជុំកំពូលអាស៊ាន ដែលមានកម្ពុជា ធ្វើជាប្រធានដឹកនាំ។ ខ្ញុំសូមបញ្ជាក់ជាថ្មីថា សហរដ្ឋអាម៉េរិក បានប្ដេជ្ញាចិត្តនៅជាមួយពលរដ្ឋកម្ពុជា ដើម្បីកម្ពុជា សម្រេចបាននូវការអភិវឌ្ឍចម្រើនរុងរឿង តាមគន្លងលទ្ធិប្រជាធិបតេយ្យ និងជាប្រទេសមានឯករាជ្យភាពពេញបរិបូរណ៍។

មហាសន្និបាតអាយប៉ា ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នឹងផ្តោតលើពហុភាគីនិយមក្នុងតំបន់

2022/11/16 12:24:59 pm        393
ភ្នំពេញ៖ មហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនាពេលខាងមុខ នឹងផ្តោតលើពហុភាគីនិយមក្នុងតំបន់ និងកិច្ចសហប្រតិបត្តិការលើសេដ្ឋកិច្ចតាមបែបឌីជីថល។ថ្លែងប្រាប់BTV News នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្តម ឡេង ប៉េងឡុង អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាន ​និងជាអ្នកពាក្យនាំរដ្ឋសភា​ បានឲ្យដឹងថា នាពេល​ដ៏ខ្លីខាងមុខ រដ្ឋសភានឹងធ្វើជាម្ចាស់ផ្ទះសន្និបាតអន្តរសភាអាស៊ាន ​(អោយបា (APA)លើកទី៤៣ ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២ នៅសណ្ឋាគារដ៏ស៊ីដង់សុខាភ្នំពេញ ​ ក្រោមមូលបទ បោះជំហានជាមួយគ្នា ដើម្បីនិរន្តរភាព​ បរិយាបន្ត និងភាពធន់របស់អាស៊ាន។ ឯកឧត្តម បន្តថា ជាមួយមូលបទខាងលើ កម្ពុជាវានដាក់ចេញគំនិត​ផ្តួចផ្តើម​ផ្តោតទៅកិច្ចការ​សំខាន់ៗ​រួមមាន ការលើកតម្កើងស្ត្រីក្នុងការអភិវឌ្ឍសង្គមជាតិ, ​ការលើកតម្កើងសភាវ័យក្មេង និង​លើកតម្កើងពហុភាគីនិយមក្នុងតំបន់ជាដើម។ឯកឧត្តម បញ្ជាក់ថា ក្រៅពីមូលបទ ​បោះជំហានជាមួយគ្នា ​ដើម្បីនិរន្តរភាព បរិយាបន្ត និងភាពធន់​របស់អាស៊ាន ​នឹងមានមូលបទរបស់អ្នកសង្កេតការណ៍ចូលរួមស្តីពីការវិនិយោគលើសន្តិភាព និង​ការអភិវឌ្ឍបបរកបដោយចីរភាព ​និងការស្តារឡើងវិញក្រោយវិបត្តិជំងឺកូវីដ១៩។អន្តរសភាអាស៊ានអាយប៉ា ជាវេទិកាសភានៃបណ្ដាប្រទេសជាសមាជិក​អាស៊ាន ដែលតំណាង​ឱ្យពលរដ្ឋប្រមាណជិត ៧០០លាននាក់ ​ក្នុងក្របខ័ណ្ឌនីតិប្បញ្ញត្តិ ដើម្បីប្រមូលផ្ដុំនូវមតិ ​យោបល់ ទស្សន​របស់តំណាងពលរដ្ឋក្រោមចក្ខុវិស័យទូលំទូលាយ ​និងកិច្ចសហប្រតិបត្តិការជើង ស្និទ្ធ ក្នុងគោលបំណងដោះស្រាយបញ្ហារួមរបស់ពិភពលោកដែលប៉ះពាល់​ដល់តំបន់អាស៊ីអាគ្នេយ៍ និង​ដើម្បីជំរុញឱ្យមានសន្តិសុខ​ ស្ថិរភាព និងវិបុលភាព។យ៉ាងណាមិញ ក្នុងនាមរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ​សម្តេចពញាចក្រី ​ហេង សំរិន ប្រធានរដ្ឋ លើកទី៤៣ បានចូលរួមយ៉ាងសកម្មក្នុងការពង្រឹង​ និងពង្រីកវិស័យការទូតសភាទាំងក្នុងក្របខ័ណ្ឌ​ទ្វេភាគី​ និងពហុភាគីនៅក្នុងតំបន់ និងសកលលោក​ តាមរយៈនៃការចូលរួមពីអន្តរជាតិជាច្រើន មាន​ជាអាទិ៍ អន្តរសភាអាស៊ា MAIPA, សភាតំបន់អាស៊ី(APA)19, ​សភាអាស៊ីប៉ាស៊ីហ្វិ(APPF), កិច្ចប្រជុំភាពជាដៃគូសភាអាស៊ី- អឺរ៉ុប (ASEF), ​សភានិយាយភាសាបារាំងជាដើម៕ អត្ថបទ៖ សេក ឧត្តម 

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

សម្ដេចធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណដល់បងប្អូនមហាគ្រួសារខ្មែរ ដែលបានជួបជុំគ្នាជាលើកទីពីរ ជាសារលើកទឹកចិត្តដ៏ធំធេងទៅដល់វីរកងទ័ពជួរមុខ
07/19/2025 10:07 PM
ប្រតិភូគណៈចលនាសាសនិកឥស្លាមកម្ពុជា នាំយកអំណោយឧបត្ថម្ភជូនកងកម្លាំងជួរមុខ ដែលកំពុងឈរជើងការពារព្រំដែន ខេត្តព្រះវិហារ
07/19/2025 08:07 PM
ឯកឧត្តម ឌិត ទីណា អញ្ជើញបើកកិច្ចប្រជុំបូកសរុបសកម្មភាព និងលទ្ធផលការងារមូលដ្ឋានខេត្តបន្ទាយមានជ័យ
07/19/2025 07:07 PM
កូនប្រុសពៅសម្ដេចធិបតី ហ៊ុន ម៉ាណែត ទទួលបានមេដាយមាសសិស្សឆ្នើម លើការប្រកួតគណិតវិទ្យាអន្តរជាតិ ចំណាត់ថ្នាក់លេខមួយ ៣ឆ្នាំជាប់គ្នា
07/19/2025 05:07 PM
ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី បន្តចុះពិនិត្យ ព្យាបាលជំងឺ ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ នៅឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ
07/19/2025 05:07 PM
ចិនប្តេជ្ញាចាត់វិធានការកាន់តែតឹងរ៉ឹង ប្រឆាំងនឹងការរត់ពន្ធរ៉ែយុទ្ធសាស្ត្រ
07/19/2025 05:07 PM
មន្ត្រីជាន់ខ្ពស់ក្រសួងធម្មការនិងសាសនាណែនាំដល់យុវជនត្រូវធ្វើអំពើល្អនិងខិតខំរៀនសូត្រដើម្បីបន្តការពារនិងអភិវឌ្ឍន៍ជាតិ
07/19/2025 05:07 PM
លោក Zelenskyy៖ រុស្ស៊ីបាញ់មីស៊ីលជាង ៣០គ្រាប់ និងយានដ្រូន ៣០០គ្រឿង អំឡុងការវាយប្រហារលើអ៊ុយក្រែន
07/19/2025 05:07 PM
មនុស្សយ៉ាងតិច ១៩នាក់ រងរបួសដោយសារការផ្ទុះកាំជ្រួចនៅកន្លែងតាំងពិព័រណ៍ ភាគខាងលិចអាល្លឺម៉ង់
07/19/2025 05:07 PM
កុងហ្គោ និងក្រុមឧទ្ទាម M23 ចុះហត្ថលេខាលើកិច្ចព្រមព្រៀងឈប់បាញ់ នៅកាតា
07/19/2025 05:07 PM