សម្ដេចតេជោ ហ៊ុន សែន អញ្ជើញចូលក្រាបថ្វាយបង្គុំគាល់ព្រះករុណាព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី
សម្តេចតេជោអញ្ជើញជួបពិភាក្សាការងារជាមួយប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនចិន
សម្តេចតេជោ ហ៊ុន សែន នឹងបំពេញទស្សនកិច្ចមិត្តភាពផ្លូវការនៅប្រទេសចិនរយៈពេលបីថ្ងៃចាប់ពីថ្ងៃទី២៥ដល់២៧ ខែមិថុនាខាងមុខនេះ
កម្ពុជា-អ៊ីស្រាអែល ឯកភាពបន្តជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរីកចម្រើន

នយោបាយ​ និង ការអភិវឌ្ឍន៍

សម្តេចតេជោ ស្នើមិត្តចិនផលិតវ៉ាក់សាំងនៅក្នុងប្រទេសកម្ពុជា

2021/11/17 12:19:54 pm        482
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងស្នើសុំមិត្តចិនផលិតវ៉ាក់ សាំងនៅក្នុងប្រទេសកម្ពុជាផ្ទាល់តែម្តង។ក្នុងឱកាសអញ្ជើញទទួលជំនួយវ៉ាក់សាំងពីមិត្តចិន ចំនួនពីរលានដូសបន្ថែមទៀត នៅអាកាស យានដ្ឋាន​អន្តរជាតិភ្នំពេញ នៅព្រឹកថ្ងៃទី១៧ ខែវិច្ឆិកានេះ ក្នុងពិធីអបអសាទរការផ្តល់វ៉ាក់សាំង​ដោយជោគជ័យ​របស់រដ្ឋាភិបាល និងប្រជាជនចិន​ ចំពោះយុទ្ធនាការចាក់ជុំទីមួយ របស់​រាជ​រដ្ឋាភិបាល​កម្ពុជា ​សម្តេចតេជោ ហ៊ុន សែន ​បានបញ្ជាក់ថា ការមានគម្រោងស្នើសុំមិត្តចិនផលិត​វ៉ាក់សាំង​នៅក្នុងប្រទេស ផ្ទាល់តែម្តង​ ដើម្បីងាយស្រួលបំពេញតម្រូវការទៅមុខជាបន្តទៀត។ប្រទេសចិន បានជាប្រទេសឈានមុខគេ ក្នុងការផ្គត់ផ្គង់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩​ មកដល់ ប្រទេសកម្ពុជា ហើយក៏ជាប្រទេស ​ដែលបានផ្តល់ជំនួយវ៉ាក់សាំងមុនគេមកកម្ពុជា គឺបានផ្តល់​មក​ដល់ដំបូង នៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២១ ​ហើយគិតមកដល់ពេលនេះ ចិនបានផ្តល់វ៉ាក់សាំង​ដល់​កម្ពុជា​ជិត ៣៩លានដូសហើយ។តាមរយៈវ៉ាក់សាំងដែលទទួលបានជាបន្តបន្ទាប់ រួមទាំងពីបណ្តាប្រទេសជាមិត្តមួយចំនួនទៀត បើតាមរបាយការណ៍របស់ក្រសួងសុខាភិបាល ​បានបង្ហាញថា កំណើនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា​គិតត្រឹមថ្ងៃទី១៦ ខែវិច្ឆិកានេះ​ គឺសម្រេចបានចំនួនជាង១៤លាននាក់ ស្មើនឹង​ជិត៨៨ភាគរយ ធៀបនឹងចំនួនប្រជាជនសរុប១៦លាននាក់៕អត្ថបទ៖ មុត សុទ្ធ

វ៉ាក់សាំង​​បង្ការ​ជំងឺ​កូវីដ-១៩​ចំនួន ​២​លាន​ដូស​ទៀត​ដែល​ជា​ជំនួយ​របស់​ចិនបាន​មក​ដល់​កម្ពុជា​នៅ​ព្រឹក​ថ្ងៃ​នេះ

2021/11/17 12:14:20 pm        102
ភ្នំពេញ៖ វ៉ាក់សាំងបង្ការ​ជំងឺ​កូវីដ-១៩​ចំនួន ២​លាន​ដូស​បន្ថែម​ទៀត ដែល​ជា​ជំនួយ​របស់​ប្រទេស​ចិន​មក​ឱ្យ​រាជ​រដ្ឋាភិបាល​កម្ពុជា ត្រូវ​បាន​ដឹក​ជញ្ជូន​មក​ដល់​​ប្រទេស​កម្ពុជា​ហើយ​នៅ​ព្រឹក​ថ្ងៃ​នេះ។វ៉ាក់សាំង​ចំនួន ២​លាន​ដូស​នេះ ត្រូវ​បាន​ប្រគល់​ជូន​មក​កម្ពុជា​នៅ​ព្រឹក​ថ្ងៃ​នេះ​ផង​ដែរ ដោយ​សម្ដេច​តេជោ ហ៊ុន សែន បាន​ទៅ​ទទួល​វ៉ាក់សាំង​នេះ​ដោយ​ផ្ទាល់​នៅ​ឯ​អាកាស​យានដ្ឋាន​អន្តរជាតិ​ភ្នំពេញ។ប្រទេស​ចិន​បាន​ចាប់​ផ្ដើម​ផ្ដល់​វ៉ាក់សាំង​របស់​ខ្លួន​មក​កម្ពុជា​កាល​ពី​ថ្ងៃ​ទី​១០ ខែ​កុម្ភៈ​កន្លង​មក​នេះ ហើយ​ក៏​បាន​ក្លាយ​ជា​ប្រទេស​ផ្ដល់​ជំនួយ​វ៉ាក់សាំង​ច្រើន​បំផុត​មក​កម្ពុជា​ផង​ដែរ។គិតត្រឹម​ថ្ងៃ​នេះ កម្ពុជា​បាន​ផ្ដល់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ-១៩​ដល់​ប្រជាជន​របស់​ខ្លួន​រហូត​ដល់​ជាង ១៤​លាន​នាក់​ហើយ​ ឬ​ប្រហែល ៨៨​ភាគរយ​នៃ​​ចំនួន​ពលរដ្ឋ​សរុប​ខ្ទង់ ១៦​លាន​នាក់។សន្ទុះ​នៃ​ការ​ចាក់​វ៉ាក់សាំង​ដល់​ប្រជា​ពលរដ្ឋ​ខ្លួន​បែប​នេះ នាំ​ឱ្យ​កម្ពុជា​ត្រូវ​បាន​ចាត់​ទុក​ជា​ប្រទេស​ឈាន​មុខ​គេ​មួយ​នៅ​លើ​ពិភព​លោក ដែល​បាន​សម្រេច​ការ​ចាក់​វ៉ាក់សាំង​ដល់​ប្រជាជន​ខ្លួន​មាន​អត្រា​គ្រប​ដណ្ដប់​ខ្ពស់៕

ចិនអះអាងថា អត្រាចាក់វ៉ាក់សាំងនៅប្រទេសកម្ពុជា បានឈានមុខគេនៅលើពិភពលោក

2021/11/17 12:10:17 pm        243
ភ្នំពេញ ៖ ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា លោក វ៉ាង វិនធៀន បានអះអាងថា អត្រាចាក់វ៉ាក់សាំងកូវីដ-១៩ ដល់ប្រជាជននៅប្រទេសកម្ពុជា បានឈានមុខគេនៅលើពិភពលោក ខណៈយុទ្ធនាការចាក់វ៉ាក់សាំងរបស់ រាជរដ្ឋាភិបាលកម្ពុជានេះ ពុំបានគិតថ្លៃ ហើយក៏ជាយុទ្ធសាស្រ្តដ៏ត្រឹមត្រូវបំផុត សម្រាប់ការពារសុខុមាលភាព របស់ប្រជាពលរដ្ឋខ្លួន។នៅក្នុងឱកាសផ្តល់ និងទទួលជំនួយវ៉ាក់សាំងពីមិត្តចិនចំនួនពីរលានដូសបន្ថែមទៀតដល់កម្ពុជា និងពិធីអបអសាទរការផ្តល់វ៉ាក់សាំងដោយជោគជ័យរបស់រដ្ឋាភិបាល និងប្រជាជន នៃសាធារណរដ្ឋប្រជាមានិតចិន ចំពោះយុទ្ធនាការចាក់វ៉ាក់សាំងជុំទី១ របស់រាជរដ្ឋាភិបាល នៃ​ព្រះរាជា​ណាចក្រកម្ពុជា នាព្រឹកថ្ងៃទី១៧ ខែវិច្ឆិកានេះ ​នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ លោក វ៉ាង វិនធៀន បានលើកឡើងថា រដ្ឋាភិបាលចិន ពិតជាមានការកោតសរសើរចំពោះយុទ្ធនាការ​ចាក់វ៉ាក់សាំង​របស់រាជរដ្ឋាភិបាលកម្ពុជា ​ដល់ប្រជាជនរបស់ខ្លួន ​ដោយរហូតមកដល់ពេលនេះ បានចំនួនជិត៨៨ភាគរយហើយចំពោះប្រជាជនសរុប ១៦លាននាក់។ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា ​ក៏បានថ្លែងកោតសរសើរចំពោះភាពដឹកនាំរបស់រាជរដ្ឋាភិបាល កម្ពុជា​ ជាពិសេសសម្តេចតេជោ ហ៊ុន សែន​ នាយករដ្ឋមន្រ្តីតែម្តង ដែលបានប្រើយុទ្ធសាស្ត្រដ៏ត្រឹម​ត្រូវ និងលឿនបំផុតក្នុងការបង្ការ និងទប់ស្កាត់ការរីរាលដាលនៃជំងឺកូវីដ-១៩ ​ដោយគិតបាន ខ្ពស់​បំផុតចំពោះ សុខុមាលភាព និងអាយុជីវិតរបស់ប្រជាជនខ្លួននោះ។លោកទូតក៏បានបានញ្ជាក់ផងដែរថា រហូតមកដល់ពេលនេះ ​ចិនបានផ្តល់នូវវ៉ាក់សាំងឲ្យរាជរដ្ឋាភិបាល ​និងប្រជាជនកម្ពុជា ជិត៤០លានដូសហើយ ដែល​នាំ​ឱ្យកម្ពុជា មានលទ្ធភាពចាក់ជូនប្រជាពលរដ្ឋ ​ចាប់តាំងពីអាយុ៥ឆ្នាំឡើង ទៅបានប្រមាណ១៤លាន​នាក់ហើយ ធៀបនឹងចំនួន១៦លាននាក់៕អត្ថបទ៖ បាន ចក់ 

ស្ពានហាលអង្គរវត្តគ្រោង នឹងបញ្ចប់ការជួសជុលនៅចុងឆ្នាំ២០២១នេះ

2021/11/16 02:49:51 pm        856
សៀមរាប ៖ ក្រុមការងារនៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ កំពុងបង្ហើយការងារដែលនៅសេសសល់ក្នុងការដ្ឋានជួសជុលស្ពានហាលប្រាសាទអង្គរវត្ត ហើយផែនការគ្រោង នឹងបញ្ចប់ទាំងស្រុងនៅចុងឆ្នាំ២០២១នេះ។លោក អន សុភាព បុរាណវិទូ និងជាប្រធានក្រុមការងារជួសជុលស្ពានហាលអង្គរវត្ត​ មាន​ប្រសាសន៍​ថា ​គិតត្រឹមពាក់​កណ្ដាល ខែវិច្ឆិកានេះ គម្រោងជួសជុលស្ពានហាលអង្គរវត្ត​សម្រេច​បាន​ជិត ១០០ភាគរយហើយ។ លោក បន្ថែមថា ការងារនៅផ្នែកខាងលើនៃកម្រាលស្ពានសម្រេច៩៩ភាគរយហើយ ចំណែក​នៅ​ផ្នែកខាងក្រោមនៃ​ជញ្ជាំងថ្ម​បាយក្រៀមសម្រេច​បានប្រមាណ​ ៨០ភាគរយ ហើយអាច​នឹង​បញ្ចប់​ទាំង​ស្រុង​នៅចុងឆ្នាំ២០២១នេះ។ដោយឡែក ចំពោះការងារជួសជុលកំពង់ទឹកនៅផ្នែកខាងជើង​នឹងត្រូវបន្ត ដែលគម្រោងនេះ​អាច​នឹង​ប្រើ​ពេលមួយឆ្នាំទៀតដើម្បីជួសជុលរួច។សូមបញ្ជាក់ថា គម្រោងជួសជុលស្ពានហាលអង្គរវត្តប៉ែកខាងជើងដំណាក់កាលទី២ ​មានប្រវែងសរុប ៩៤ម៉ែត្រ បានចាប់ផ្តើមដំណើរការពីឆ្នាំ២០១៦មក ដែលជាគម្រោងកិច្ចសហប្រតិបត្តិការរវាង​អាជ្ញាធរ​ជាតិអប្សរា ​និងសាកលវិទ្យាល័យសូហ្វីយ៉ាប្រទេសជប៉ុន៕

ពលរដ្ឋជាង ២០០០គ្រួសារ ក្នុងស្រុកពីរនៃខេត្តបាត់ដំបង កំពុងរងគ្រោះជំនន់ទឹកភ្លៀង

2021/11/16 02:29:54 pm        828
បាត់ដំបង ៖ ជំនន់ទឹកភ្លៀងនៅក្នុងស្រុករុក្ខគិរី និងស្រុកមោងឫស្សី ខេត្តបាត់ដំបង បង្កផលប៉ះពាល់ដល់ប្រជាពលរដ្ឋជាង២០០០គ្រួសារ ស្រូវជិតមួយពាន់ហិកតា និងផលដំណាំរួមផ្សំមួយចំនួនទៀត តែទឹកនៅក្នុងស្រុក រុក្ខគិរី បានស្រកចុះវិញខ្លះហើយ ប៉ុន្តែបន្តកើនឡើងនៅក្នុងស្រុកមោងឫស្សី ។លោកស្រី ប៊ិន បូឡែន អភិបាលស្រុករុក្ខគិរី បានឲ្យដឹងថា ជំនន់ទឹកភ្លៀងក្នុងស្រុករុក្ខគិរី បានប៉ះ ពាល់ចំនួន៥ឃុំ រួមមាន ឃុំបាសាក់ ព្រែកជីក ព្រៃត្រឡាច មុខរាណ៍ និងឃុំស្តុកប្រវឹក ស្មើ​នឹង៣០ភូមិ និងប្រជាពលរដ្ឋចំនួន ៩៨គ្រួសារស្មើនឹង៣៩២នាក់ ត្រូវបាន​ជម្លៀស​ទៅ​កាន់​ទីទួលសុវត្ថិភាព។លោក ឡុង សុភឺន អភិបាលរងស្រុកមោងឫស្សី បានឱ្យដឹងដែរថា ស្ថានភាពជំនន់ទឹកភ្លៀង នៅ ក្នុងស្រុកនេះ កំពុងបន្តហក់ឡើង បណ្ដាលឲ្យលិចលង់ដល់ផលដំណាំ ​ផ្លូវថ្នល់មួយចំនួន និង​ប៉ះពាល់ដល់ពលរដ្ឋ៤៥០គ្រួសារ។ ជំនន់ទឹកភ្លៀង រយៈពេលខ្លី នៅក្នុងស្រុកទាំងពីរនេះ មិន​បណ្ដាល​ឱ្យ​ប៉ះពាល់ដល់អាយុជីវិតមនុស្ស​ និងសត្វឡើយ។នៅព្រឹកថ្ងៃទី១៦ ខែវិច្ឆិកានេះ ​ឯកឧត្តម សុខ លូ ​អភិបាលខេត្តបាត់ដំបង ​បាននាំយកអំណោយ មនុស្សធម៌​របស់​សម្ដេចក្រឡាហោម ​ស ខេង ​និងលោកជំទាវ ទៅចែកជូនដល់ប្រជាពលរដ្ឋរង​គ្រោះ​ដោយជំនន់ទឹកភ្លៀង ចំនួន៩៨គ្រួសារ នៅស្រុករុក្ខគិរី ៕អត្ថបទ៖ នឿត សុភក្ត្រ

កម្ពុជាកំពុងរៀបចំផែនការយុទ្ធសាស្រ្តជាតិ ស្ដីពីកម្លាំងសេវាសង្គម ២០២២-២០៣១

2021/11/16 01:58:52 pm        267
ភ្នំពេញ ៖ កម្ពុជាដែលមានក្រសួងសង្គមកិច្ចជាសេនាធិការ បាននឹងកំពុងរៀបចំផែនការយុទ្ធសាស្រ្តស្ដីពីកម្លាំងសេវាសង្គម ២០២២-២០៣១។ ការរៀបចំផែនការយុទ្ធសាស្រ្តនេះ គឺបានឈានដល់កិច្ចប្រជុំលើសេចក្ដីព្រាងទី៣ កម្រិតជាតិ ដែលក្រសួងស្ថាប័ន ពាក់ព័ន្ធនិងវត្តមានដៃគូអភិវឌ្ឍន៍ចូលរួមផងដែរ។ក្រសួងសង្គមកិច្ចនាថ្ងៃនេះ បានរៀបចំកិច្ចប្រជុំសេចក្ដីព្រាងទី ៣ លើផែនការ​យុទ្ធសាស្រ្ត​ជាតិ​ស្ដីពី​កម្លាំង​សេវា​សង្គម ២០២២-២០៣១ ដោយមានក្រសួងស្ថាប័នពាក់ព័ន្ធ និងវត្តមានរបស់ដៃគូអភិវឌ្ឍន៍ផងដែរ។ ក្នុងកិច្ចប្រជុំនេះ ឯក​ឧត្តម វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច បានមានប្រសាសន៍ថា កម្លាំង​សេវា​សង្គម​ដើរតួសំខាន់ក្នុងការគាំទ្រ​ លើក​កម្ពស់​សុខុមាល​ភាពរ​បស់ កុមារ គ្រួសារ ​និង​ក្រុមជនរងគ្រោះ ងាយរងគ្រោះ ​ដោយកាត់បន្ថយនូវភាពក្រីក្រ ​និងគ្រប់គ្រង​ហានិភ័យ ផ្ដល់​សេវាការពារ​និង​ភ្ជាប់​ទំនាក់ទំនង ឱ្យ​ទទួលបា​ន​សេវា​សុខុមាលភាព​ដែល​ជា​តម្រូវ​ការ​គ្រប់កាលទេសៈ។ ឯកឧត្តមរដ្ឋមន្រ្តី បន្តថា កម្ពុជាត្រូវការកម្លាំងសេវាសង្គម ​ក្នុងការចូលរួមចំណែក​ផ្លាស់​ប្ដូរ​សង្គម និង​ការ​កសាង​សហគមន៍​ប្រកប​ដោយផាសុខភាព​ ដែលប្រជាជនត្រូវការ​ការគាំ​ទ្រគ្រប់ប្រភេទ ផ្លូវចិត្ត សម្ភារៈ ការអប់រំ សង្គមនយោបាយ​ និងសេដ្ឋកិច្ច។ពាក់ព័ន្ធនឹងកម្លាំងសេវា​សង្គមនេះ​ ឯកឧត្តម សំហេង បុរស​រដ្ឋលេខាធិការក្រសួងសង្គមកិច្ច​បញ្ជាក់​ថា​ តួអង្គជា កម្លាំង​សេវា​សង្គមមានចំនួន ​៤ប្រភេទ ​រួមមាន ​អ្នក​អាជីពសង្គមកិច្ច អ្នក​អាជីព​សង្គមកិច្ចររង ​អ្នកសង្គមកិច្ចបឋម ​និងអ្នក​សង្គម​កិច្ច​សម័្ពន្ធ។ ឯកឧត្តម បន្តថា ​បច្ចុប្បន្នក្រសួងកំពុងព្យាយាមបណ្ដុះបណ្ដាល​តួអង្គទាំង ៤ នេះ ​ដើម្បី​បម្រើ​ដល់​ផល​ប្រយោជន៍​ប្រជាពលរដ្ឋ ​ស្របពេលដែលកម្ពុជា​កំពុង​មាន​ការអភិវឌ្ឍ​យ៉ាងឆាប់រហ័ស។ យ៉ាងណាម៉ិញគិតត្រឹមពេលនេះ ​អ្នកអាជីបសង្គមកិច្ចនៅកម្ពុជា ​គឺមាន​ចំនួនតិចតួចត្រឹមជិត ២០នាក់​ប៉ុណ្ណោះ ​ចំណែកឯអ្នកទទួលបានការ​បណ្ដុះបណ្ដាល​ត្រឹមរយៈពេល ​៣ខែ គឺមានច្រើន។ នេះជាការបញ្ជាក់បន្ថែម​ របស់ឯកឧត្តម​ សំហេង បុរស​ រដ្ឋលេខាធិការក្រសួងសង្គមកិច្ច។សព្វថ្ងៃទាក់ទង​នឹងកម្មវិធីអប់រំ​ការងារសង្គម ​ដែល​ផ្ដល់សញ្ញាបត្រជាផ្លូវការនៅ​ប្រទេស​កម្ពុជា មាន​កម្មវិធីចំនួន ៤ ​ដោយ​បរិញ្ញាបត្រ​ចំនួន ៣​ និងបរិញ្ញាបត្រជាន់ខ្ពស់ចំនួន ១៕អត្ថបទ៖ គឹមហុក 

ពលរដ្ឋក្នុងស្រុកបីនៃខេត្តតាកែវ ចាប់ផ្ដើមទទួលវ៉ាក់សាំងដូសទីបី

2021/11/16 01:49:20 pm        411
ភ្នំពេញ ៖ នៅថ្ងៃទី១៥ ខែវិច្ឆិកានេះ យុទ្ធនាការចាក់វ៉ាក់សាំងដូសទី៣ ជូនប្រជាពលរដ្ឋក្នុងស្រុកបី នៃខេត្តតាកែវ បានចាប់ផ្ដើម ហើយមួយថ្ងៃម្សិលមិញនោះ ការចាក់វ៉ាក់សាំងសម្រេចបានជាង ១ម៉ឺននាក់។កាលពីម្សិលមិញ ក្រុមគ្រូពេទ្យក្រសួងការពារជាតិ និងក្រុមគ្រូពេទ្យខេត្តតាកែវ បានបើកដំណើរ ការចាក់វ៉ាក់សាំងដូសទី៣ ឬ ដូសជំរុញជូនប្រជាពលរដ្ឋនៅក្នុងស្រុកស្រុកបាទី សំរោង និងស្រុកត្រាំកក់ ដែលប្រជាពលរដ្ឋក្នុងស្រុកបាទី និងស្រុកសំរោង ត្រូវចាក់ដោយក្រុម​គ្រូពេទ្យ​របស់ក្រសួងការពារជាតិ ចំណែកពលរដ្ឋស្រុកត្រាំកក់ ត្រូវចាក់ដោយក្រុមគ្រូពេទ្យរបស់ខេត្ត នៅក្នុងមណ្ឌលសុខភាពចំនួន១៤។ នេះបើតាមការឱ្យដឹងពីលោកវេជ្ជបណ្ឌិត នុត ស៊ីណាត ប្រធានមន្ទីរសុខាភិបាលខេត្តតាកែវ។លោកវេជ្ជបណ្ឌិត បានឱ្យដឹងទៀតថា ប្រជាពលរដ្ឋ ដែលនឹងត្រូវចាក់វ៉ាក់សាំងដូសទី៣ នៅក្នុង ស្រុកទាំងបីនេះ មានចំនួនប្រមាណ៣០ម៉ឺននាក់​ ហើយអាជ្ញាធរ បានជ្រើសរើសវត្តចំនួន២១ នៅក្នុងស្រុកសំរោង និងស្រុកបាទី ​ធ្វើជាទីតាំងសម្រាប់ចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ ចំណែក​ក្នុង​ស្រុកត្រាំកក់ អាជ្ញាធរ បានជ្រើសរើសមណ្ឌលសុខភាពចំនួន១៤ ​ធ្វើជាទីតាំងចាក់វ៉ាក់សាំង។លោកប្រធានមន្ទីរសុខាភិបាលខេត្តតាកែវ ​បានឱ្យដឹងបន្ថែមថា ​ចំពោះប្រជាពលរដ្ឋរស់នៅក្នុងក្រុង ស្រុកចំនួន៧ទៀត អាជ្ញាធរ នឹងរៀបចំចាក់វ៉ាក់សាំងជូនដូសទី៣ នៅក្នុងខែក្រោយ៕អត្ថបទ៖ គុជ វិភាគ 

រដ្ឋមន្ត្រី​ទេសចរណ៍​ ជំរុញ​ការ​ពង្រឹង​អនុវត្តវិធាន​សុខាភិបាល​ អំឡុង​ឈប់​សម្រាក​បុណ្យអុំទូក ខាងមុខនេះ

2021/11/16 05:39:32 am        567
ភ្នំពេញ ៖ នៅក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែឆ្នាំនេះ គ្រប់​មន្ត្រីរាជការ កម្មករ​និយោជិក​អាច​ឈប់​សំរាកបានរហូតដល់៤ថ្ងៃ ហើយក៏ជា​ឱកាស​ជំរុញ​ឲ្យ​ភ្ញៀវទេសចរក្នុងស្រុក​ នឹងចេញដើរកម្សាន្តច្រើន​ទៅ​តាម​គោល​ដៅ​ទេសចរណ៍នានា។សម្រាប់បញ្ហានេះ ​រដ្ឋមន្ត្រីក្រសួង​ទេសចរណ៍​អំពាវនាវ​អាជ្ញាធរ​មូលដ្ឋាន​ពង្រឹង​ការ​អនុវត្ត​វិធាន​សុខាភិបាល​ និងអនុវត្តវិធាន​ SOP ដើម្បីគោលដៅទេសចរណ៍រឹតតែ​មានសុវត្ថិភាពថែមទៀត។ឯកឧត្តម ថោង ខុន ​រដ្ឋមន្ត្រីក្រសួងទេសចរណ៍​ មានប្រសាសន៍ថា នៅសល់ប្រមាណ​តែ​៣ថ្ងៃទៀតប៉ុណ្ណោះ ​ការ​ឈប់​​សំរាកព្រះរាជពិធីបុណ្យអុំទូក​ នឹងឈានចូលមកដល់ ហើយ​នៅ​ក្នុងឱកាសការឈប់​សំរាក​នោះ​ ប្រសិន​បើ​ភ្ញៀវ​ទេសចរ​ក្នុង​ស្រុក​ដែល​ចេញដើរកម្សាន្ត និង​អាជីវកម្ម​ទេសចរណ៍នានា​នៅ​តាម​បណ្តាគោល​ដៅទេសចរណ៍ ​បន្តអនុវត្តវិធាន​សុខាភិបាល អនុវត្ត​នីតិវិធីប្រតិបត្តិស្តង់ដាអប្បបរមា SOP ឲ្យរឹតតែល្អប្រសើរថែមទៀត ហើយនឹងមិន​មាន​ករណី​ឆ្លង​ថ្មី​នៃ​មេរោគ​កូវីដ១៩ច្រើននោះ ​នៅក្រោយបុណ្យអុំទូក ​កម្ពុជា​ទាំងមូលនឹងក្លាយ​ជា​ប្រទេស​មាន​សុវត្ថិភាព​ និង​មាន​ភាពស៊ាំ​ក្នុង​សហគមន៍​បានល្អជាមួយនឹងការចាក់វ៉ាក់សាំង​លើ​ប្រជាពលរដ្ឋ​ដ៏ច្រើនលើសលប់។បើភ្ញៀវអន្តរជាតិក្នុងស្រុក បានយល់ឃើញថា ក្នុងអំឡុងពេល​ដែល​ដើរកម្សាន្តទៅ​តាមគោលដៅ​ទេស​ចរណ៍​និង​តាម​អាជីវកម្ម​ទេសចរណ៍ ​កត់សំគាល់ឃើញថា ​គ្រប់បណ្តាមូលដ្ឋាន​អាជីវកម្ម​ទេសចរណ៍​ទាំង​សេវាស្នាក់នៅ ​និង​សេវា​ម្ហូប​អាហារ ​គឺ​បានត្រៀមខ្លួន និង​រៀបចំ​ដំណើរការបើក​ដំណើរ​អាជីកម្ម​ដោយមានការប្រុងប្រយ័ត្នបានល្អ ហើយ​លោកក៏​បាន​ស្នើ​ពលរដ្ឋ​បន្តអនុវត្តវិធាន​៣កុំ៣ការពារ ខណៈកូវីដ១៩មិនទាន់ផុតរលុតទាំងស្រុងនោះទេ។បើតាមលោកលូ ម៉េង ប្រធានសហភាពសហព័ន្ធទេសចរណ៍កម្ពុជា​ បានថ្លែងថា ​ការប្រកាស​បើក​ទទួល​ភ្ញៀវ​ទេស​ចរ​អន្តរជាតិ​ដោយ​លើកលែងការធ្វើចត្តាឡីស័ក​សម្រាប់ភ្ញៀវអន្តរជាតិ​បាន​ចាក់​វ៉ាក់សាំង ​របស់​ប្រមុខ​ថ្នាក់​ដឹក​នាំ​រាជ​រដ្ឋា​ភិបាល ​នៅមុនថ្ងៃបុណ្យអុំនេះ គឺ​បាន​រួមចំណែក​លើក​ទឹកចិត្ត​ជម្រុញទេសចរក្នុងស្រុកចេញ​ដើរកម្សាន្ត​កាន់​តែ​ច្រើន​ថែម​ទៀត។​នៅក្នុងឱកាសថ្ងៃឈប់សំរាកបុណ្យអុំទូក ​ខណៈដែលគ្រប់អាជីវកម្មទេសចរណ៍ជាង៥០% ដែល​បាន​បើកឡើង​វិញ​ក្នុង​អំឡុងពេលនេះ គឺគេសុទ្ធតែទទួលបានការណែនាំ​ពីអាជ្ញាធរមូលដ្ឋាន​ពី​ការអនុវត្ត​វិធានសុខាភិបាល​ និងការប្រតិ​បត្តិ​ការ​ស្តង់ដារ​អប្បបរមាSOP ​ដើម្បីទប់ស្កាត់កូវីដ១៩៕អត្ថបទ ស៊ុម សុខជា

ពលរដ្ឋ ៖ ក្រោយចាក់វ៉ាក់សាំងដូសទី៣ គឺមានប្រតិកម្មខ្លាំង​ជាង​ដូសមុនៗ​ តែមាន​សុវត្ថិភាព​កាន់​តែ​ខ្ពស់

2021/11/16 12:25:34 pm        446
ភ្នំពេញ ៖ ប្រជាពលរដ្ឋរស់នៅក្នុងរាជធានីភ្នំពេញ បានះអាងថា ក្រោយចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទី៣រួចមក គឺមានការប្រតិកម្មខ្លាំងជាងដូសមុនៗ ពោលគឺក្តៅខ្លួន និងឈឺក្បាលជាដើម។ស្ថិតក្នុងបរិបទជំងឺកូវីដ-១៩ ប្រជាពលរដ្ឋរស់នៅក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី១៦ ខែវិច្ឆិកានេះ បានប្រាប់BTVឲ្យដឹងថា ​ក្រោយចាក់វ៉ាក់សាំងបង្កាជំងឺកូវីដ-១៩​ ដូសទី៣រួចរាល់​ហើយ គឺ​មានសុវត្ថិភាព​ កាន់តែខ្ពស់ ​ដើម្បីការពារកុំឲ្យឆ្លងជំងឺកូវីដ-១៩ ​ជាពិសេសមេរោគបំប្លែងថ្មី។ ពួកគេ បានបន្តថា ចាក់វ៉ាក់ សាំងដូសទី៣ គឺមានការប្រតិកម្មខ្លាំងជាងដូសមុនៗ ​ពោលគឺក្តៅខ្លួន និងឈឺក្បាលមួយថ្ងៃពីរថ្ងៃ ទើបបាត់អាការៈទាំងអស់នេះ។ជាមួយគ្នានេះ ពលរដ្ឋមកទទួលការចាក់វ៉ាក់សាំងកូវីដដូសទី៣ ​នៅមណ្ឌលសុខាភាពជ្រោយចង្វា បានលើកឡើងដែរថា ​ការចាក់វ៉ាក់សាំងកូវីដ-១៩​ ពិតជារឿងសំខាន់ ​ក្នុងពេលដែលប្រទេសកម្ពុជា បានបើកឡើងវិញតាមបែបគន្លងថ្មី​ ព្រោះថា​ពេលចូលក្នុងទីតាំងផ្សេងៗ ត្រូវបង្ហាញកាត​ចាក់​វ៉ាក់សាំង ​ហើយជាពិសេសការពារពីជំងឺកូវីដ-១៩។ ​ក្រៅពីនេះ ពួកគេបានអគុណ​ចំពោះ​រាជ​រដ្ឋាភិបាល ​ដែល​បានស្វះស្វែងរក​ វ៉ាក់សាំងមកចាក់ជូនពលរដ្ឋដោយឥតគិតថ្លៃ។យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ ចេញផ្សាយនៅពេលថ្មីៗនេះ ​បាន បង្ហាញថា​ ដំណើរការចាក់វ៉ាក់សាំងកូវីដ-១៩​ ជូនពលរដ្ឋសេសសល់​ រាប់ទាំងដូសទី១ រហូត​ដល់ដូសទី៣ នៅតែបន្តដំណើរក្នុងទីតាំងសុខាភិបាលសាធារណៈ បើទោះបីយុទ្ធនាការ​ត្រូវ​បាន​បិទបញ្ចប់ហើយក្តី។ ​ក្រៅពីនេះ ​រដ្ឋបាលរាជធានីភ្នំពេញ ​បានអំពាវដល់ប្រជាពលរដ្ឋ សូមទៅ​ចាក់​​វ៉ាក់សាំងឲ្យបានគ្រប់ៗគ្នា។នៅកម្ពុជា ការចាក់វ៉ាក់សាំងកូវីដ-១៩ គឺជាមធ្យោបាយមួយ ​ក្នុងចំណោមវិធានការសុខាភិបាលចាំ បាច់ដទៃទៀត ​ដែលនឹងបង្ការការរាតត្បាត ការចម្លងជំងឺកូវីដ-១៩ ​និងកាត់បន្ថយផលប៉ះពាល់ នៃជំងឺ កូវីដ-១៩ ​ទៅលើវិស័យសេដ្ឋកិច្ច និងសង្គម។ បច្ចុប្បន្នកម្ពុជាទទួលបានជោគជ័យលើនយោបាយចាក់វ៉ាក់​ សាំងជូនពលរដ្ឋបានជាច្រើន​លាននាក់ ហើយ​បានបើកប្រទេសឡើងវិញ​ តាមបែបគន្លងថ្មីផងដែរ៕អត្ថបទ៖ ទូច សោភ័ណ

WHO ៖ កម្ពុជាជាជើងឯកមួយក្នុងការគ្រប់គ្រងជំងឺកូវីដ-១៩ រហូតដល់បើកដំណើរ​ការ​ប្រទេស​ឡើងវិញ

2021/11/16 11:58:37 am        323
ភ្នំពេញ ៖ លោកស្រី លី អាយទ្បែន នាយិកាអង្គការសុខភាពពិភពលោកដែលហៅកាត់ថា WHO ប្រចាំកម្ពុជា បានអះអាងថា កម្ពុជាគឺជាប្រទេសជើងឯកមួយ ដែលបានថែរក្សាតុល្យភាព រវាងការគ្រប់គ្រងជំងឺកូវីដ-១៩ រហូតដល់បើកប្រទេសឡើងវិញ ប្រកបដោយចីរភាព ដោយការបើកនេះ ក៏នឹងទទួលបានជោគជ័យផងដែរ។ក្នុងឱកាសប្រគល់ និងទទួលវ៉ាក់សាំងកូវីដ-១៩ ប្រភេទ Astrazeneca ចំនួន៣២ម៉ឺន៤ពាន់ដូស បន្ថែមទៀត ​ដែលបានផ្ដល់ជូនតាមរយៈយន្ដការកូវ៉ាក់ដល់ប្រទេសកម្ពុជា ​កាលពីល្ងាចថ្ងៃទី១៥ ខែវិច្ឆិកានេះ លោកស្រី លី អាយឡែន ​បានលើកឡើងថា ​ប្រទេសកម្ពុជា​ នឹងទទួលបានជោគជ័យ ក្នុង​ការបើកដំណើរការប្រទេសឡើងវិញ ​ហើយការបើកនេះ ​ក៏អាចចាត់ទុកថាជាដំណាក់កាលមួយ ដែលកំពុងរៀនសូត្រផងដែរ។យ៉ាងណាក៏ដោយលោកស្រី លី អាយទ្បែន ក៏បានលើកឡើងផងដែរថា ​ការចាប់ផ្ដើមបើកដំណើរ ការ​ប្រទេស​ឡើងវិញនេះ ​គឺជាដំណាក់កាលថ្មីមួយសម្រាប់រៀនសូត្រ​ ហើយជោគជ័យ ឬបរាជ័យ ដែលនឹងសម្រេចបាន គឺអាស្រ័យទៅលើការចូលរួមរបស់បុគ្គលម្នាក់ៗ និងការចូលរួម​របស់​វិស័យ​នីមួយៗ​ជាដើម។ទាក់ទងនឹងវ៉ាក់សាំងតាមរយៈយន្តការកូវ៉ាក់នេះដែរ ​លោកស្រី លី ​អាឡែន ​បានបញ្ជាក់ម្តងទៀតថា អង្គការ​សុខាភាពពិភពលោក ​នឹងបន្តជួយប្រជាជនកម្ពុជា​ ដូចអ្វីដែលបានសន្យា។ ​រហូតមកដល់ បច្ចុប្បន្ននេះ ​វ៉ាក់សាំងតាមរយៈកូវ៉ាក់នេះ ​បានមកដល់ប្រទេសកម្ពុជា ​ចំនួនជាង៤០ភាគរយហើយ ហើយ ​នឹងមកដល់ជាបន្តបន្ទាប់ទៀតនៅឆ្នាំ​ក្រោយ​ឲ្យគ្រប់​គម្រោង ​ដែលមាន​ចំនួន​ជាង ៦.៦​លាន​ដូស​៕អត្ថបទ៖ បាន ចក់

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អាជ្ញាធរស៊ូដង់បោសសម្អាតរថយន្តរងការបំផ្លិចបំផ្លាញ និងត្រូវបានគេលួចរាប់ពាន់គ្រឿងចេញពីផ្លូវនៅទីក្រុង Khartoum
06/25/2026 09:06 PM
ប៉ាឡេស្ទីនរិះគន់ការជំរុញរបស់អ៊ីស្រាអែល ដើម្បីគ្រប់គ្រងទីតាំងបុរាណនៅតំបន់វ៉េសប៊ែង
06/25/2026 09:06 PM
រដ្ឋមន្រ្តីអាកាសធាតុស៊ុយអែតនាំទារករបស់លោកស្រីមកចូលរួមជំនួបសហភាពអឺរ៉ុប
06/25/2026 09:06 PM
តម្លៃប្រេងវិលត្រឡប់មករកកម្រិតមុនសង្រ្គាមអ៊ីរ៉ង់វិញ ខណៈការផ្គត់ផ្គង់កើនឡើងពីមជ្ឈិមបូព៌ា
06/25/2026 09:06 PM
រថយន្តបើក​បុក​ចូល​ហ្វូងអ្នកគាំទ្របាល់ទាត់ម៉ិកស៊ិក នៅទីក្រុង​​​ Cabo San Lucas ដោយមាន​អ្នករបួស​ជាច្រើន​នាក់​
06/25/2026 08:06 PM
កងកម្លាំងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ បញ្ជាក់​ថា អ៊ីស្រាអែលត្រូវតែដកទ័ព​ចេញពីលីបង់ទាំងស្រុង
06/25/2026 08:06 PM
កុងហ្គោចេញ​នីតិវិធី​ចត្តាឡីស័ក ចំពោះ​អ្នកធ្វើដំណើរមកពីតំបន់រងប៉ះពាល់ដោយជំងឺ Ebola
06/25/2026 08:06 PM
កិច្ចព្រមព្រៀងពាណិជ្ជកម្ម រវាង EU និង​អាមេរិក នឹងចូលជាធរមានមុនថ្ងៃ​កំណត់របស់លោក Trump
06/25/2026 08:06 PM
លោក Trump លើក​ឡើង​ថា មេដឹកនាំ​អ៊ុយក្រែន កំពុងធ្វើបាន «ល្អ» ក្នុង​ការតទល់នឹង​រុស្ស៊ី
06/25/2026 08:06 PM
ដាណឺម៉ាកអនុម័តការដាក់ពង្រាយបេសកកម្ម នៅ​ច្រកសមុទ្រ Hormuz
06/25/2026 08:06 PM