ប្រតិបត្តិការការទូទាត់តាម QR Code នៅកម្ពុជា កំពុងពេញនិយមសម្រាប់អ្នកប្រើប្រាស់
ឯកឧត្តម ឌិត ទីណា លើកទឹកចិត្តសហគមន៍ និងក្រុមហ៊ុន​បន្តស្មារតី​សាមគ្គីភាព ដើម្បី​ទទួល​ផល​ចំណេញ​ទាំងអស់គ្នាថែមទៀត
កម្ពុជា និងកូរ៉េ រួមគ្នាជំរុញការកាត់បន្ថយឧស្ម័ន​ផ្ទះកញ្ចក់​តាមរយៈ​ការ​វិនិយោគ​មធ្យោបាយ​ដឹកជញ្ជូន​-អគ្គិសនី ឆ្ពោះទៅគោលដៅអព្យាក្រឹតកាបូនឆ្នាំ២០៥០
កសិករខេត្តកំពង់ធំជិតពីររយគ្រួសារទទួលផលចំណេញច្រើនក្រោយចងក្រងជាសហគមន៍កសិកម្មទំនើប

សេដ្ឋកិច្ច និង កសិកម្ម

ប្រតិបត្តិការការទូទាត់តាម QR Code នៅកម្ពុជា កំពុងពេញនិយមសម្រាប់អ្នកប្រើប្រាស់

2025/07/23 02:10:49 pm        283
ប្រតិបត្តិការទូទាត់តាមឃ្យូអរកូត (QR Code) នៅក្នុងបំណាច់ឆ្នាំ២០២៤ បានកើនឡើងជាង ២៥២ធៀបនឹងឆ្នាំ២០២៣ ក្នុងទំហំប្រាក់សរុបចំនួន ៥៥,៨ ប៊ីលានដុល្លារអាមេរិក ត្រូវវប្រមាណ ១២៤ភាគរយ នៃផលិតផលសរុបក្នុងស្រុក (ផ.ស.ស)។ធនាគារជាតិនៃកម្ពុជា បង្ហាញរបាយការណ៍ប្រព័ន្ធទូទាត់សងប្រាក់នៅកម្ពុជា ប្រចាំឆ្នាំ២០២៤ ក្នុង​នោះ​សេវាទូទាត់សងប្រាក់ នៅក្នុងប្រទេសកម្ពុជា មានការរីកចម្រើនគួរឱ្យកត់សម្គាល់ ដោយ​ទិន្ន​ន័យ​អតិថិជនចុះឈ្មោះបង្កើត គណនីកាបូបអេឡិចត្រូនិក (E-wallet) សរុបបាន​កើន​ឡើង​ដល់​ប្រមាណ ២០,៧ លានគណនី ពោលគឺកើនឡើងជាង ៥ ភាគរយ ធៀបនឹងឆ្នាំ២០២៣។ ជាមួយនឹងការកើនឡើងនៃការប្រើប្រាស់ស្មាតហ្វូន និងលទ្ធភាពប្រើប្រាស់អ៊ីនធឺណិត ការធ្វើ​ប្រតិបត្តិការ​តាមរយៈឌីជីថលដោយផ្ទាល់ ពេញនិយមជាងប្រតិបត្តិការតាមបញ្ហារភ្នាក់ងារ ដែល​ជា​ហេតុនាំឱ្យមានការថយចុះនៃចំនួនភ្នាក់ងារ។​ក្នុងឆ្នាំ២០២៤នេះ ការចេញផ្សាយរូបិយវត្ថុអេឡិចត្រូនិក មានការកើនឡើងគួរឱ្យកត់សម្គាល់ ដោយ​សមតុល្យរូបិយវត្ថុ អេឡិចត្រូនិកសរុប ដែលបានចេញផ្សាយមានចំនួនជាង ៥៧៥ លាន​ដុល្លារ​អាមេរិក​។ ចំណែកឯសមតុល្យដែលបានរក្សាទុកក្នុង គណនីអាណត្តិព្យាបាល កើនឡើង​ជាង​ ៥៨១លានដុល្លារ កើនពី ៤៤៣ លានដុល្លារ កាលពីឆ្នាំ២០២៣។ ការកើនឡើងនេះ បាន​បង្ហាញ​ពី​ទំនុកចិត្តរបស់អ្នកប្រើប្រាស់លើសេវាទូទាត់សងប្រាក់តាមបែបឌីជីថល និងក្រប​ខណ្ឌ​បទ​ប្បញ្ញត្តិ​ដែលគាំទ្រ។គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុចំនួន ៥០ គ្រឹះស្ថាន ផ្តល់សេវាធនាគារអ៊ីនធឺណិត និង​សេវា​ធនា​គារ​ចល័ត ហើយអ្នកចុះ ឈ្មោះប្រើប្រាស់ អាចធ្វើប្រតិបត្តិការសេវាធនាគារផ្សេងៗ ក្នុង​នោះ​ចំនួន​ប្រតិបត្តិការ​តាមរយៈសេវាធនាគារអ៊ីនធឺណិតក្នុងឆ្នាំ២០២៤ មានការកើនឡើង ១២៦ ភាគរយ ពី ៤,៧ ទៅ ១០,៧ លានប្រតិបត្តិការ និងទំហំប្រាក់មានការកើនឡើងប្រមាណ ៥៥,៦% ពី ១៨,២​ទៅ ២៨,៣ ប៊ីលានដុល្លារអាមេរិក ប្រមាណ ៦២% នៃផ.ស.ស។ ចំណែកការទូទាត់ប្រាក់តាមប័ណ្ណទូទាត់ កាន់តែមានភាពទូលំទូលាយ ដោយ​គ្រឹះ​ស្ថាន​ធនាគារ និង​ហិរញ្ញ​វត្ថុចំនួន ៤០ គ្រឹះស្ថាន បានចេញផ្សាយប័ណ្ណទូទាត់ចំនួនប្រមាណ ១២,៧ លាន​ប័ណ្ណ​។​ ក្នុងឆ្នាំ២០២៤ ប្រតិបត្តិការទូទាត់តាមប័ណ្ណទូទាត់ជារូបវ័ន្ត ក្នុងស្រុកសរុប មាន​ការ​ថយ​ចុះ​ប្រមាណ​ ២,២% ពីជាង ១៥០ មកត្រឹម ១៤៧ លានប្រតិបត្តិការ ក្នុងទំហំប្រាក់ជិត ២៧ ប៊ីលាន ដុល្លារ​អាមេរិក ។ ដោយឡែកចំនួនប្រតិបត្តិការប័ណ្ណទូទាត់ជារូបវ័ន្តនៅក្រៅប្រទេស មាន​ការ​កើន​ឡើង​ប្រមាណ ៩,៥% ពី ២,៨ ទៅ ៣,១ លានប្រតិបត្តិការ និងក្នុងទំហំប្រាក់ ១,១ ប៊ីលាន​ដុល្លារ​អាមេរិក​។ ចំណែកឯប្រតិបត្តិការប័ណ្ណទូទាត់តាមអនឡាញសរុបមាន ការកើនឡើងប្រមាណ ២២,៣​% និងមានទំហំប្រាក់មានការកើនឡើងប្រមាណ ៤៣,៥% ពី ១ ទៅ ១,៥ ប៊ីលាន​ដុល្លារ​អាមេរិក។ គិតត្រឹមឆ្នាំ២០២៤ គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុចំនួន ៤០ គ្រឹះស្ថាន បានដំឡើង​ម៉ាស៊ីន ATM ចំនួន ៥,៧ ពាន់គ្រឿង និង ៣០ គ្រឹះស្ថានបានតម្លើងម៉ាស៊ីន POS ចំនួន ៥៣,៦ ពាន់​គ្រឿង នៅទូទាំងប្រទេសកម្ពុជា ដែលជួយសម្រួលដល់លទ្ធភាពទទួលបាន សាច់​ប្រាក់​កាន់​តែ​ងាយ​ស្រួល និងពង្រឹងហេដ្ឋារចនាសម្ព័ន្ធទូទាត់ទាំងមូល។ ប្រតិបត្តិការទូទាត់តាមឃ្យូអរកូត នៅ​តែ​ទទួលបានការ ពេញនិយម និងទាក់ទាញ ដែលជាមធ្យោបាយទូទាត់ប្រាក់ងាយស្រួល និង​សុវត្ថិភាព។ ចំនួនប្រតិបត្តិការទូទាត់តាមឃ្យូអរកូត បាន កើនឡើង ២៥២,៦% ធៀប​នឹង​ឆ្នាំ​២០២៣ ក្នុងទំហំប្រាក់សរុបចំនួន ៥៥,៨ ប៊ីលានដុល្លារអាមេរិកប្រមាណ ១២៤% នៃផ.ស.ស៕ អត្ថបទ៖ សុន រ៉ាឌី

ឯកឧត្តម ឌិត ទីណា លើកទឹកចិត្តសហគមន៍ និងក្រុមហ៊ុន​បន្តស្មារតី​សាមគ្គីភាព ដើម្បី​ទទួល​ផល​ចំណេញ​ទាំងអស់គ្នាថែមទៀត

2025/07/22 04:07:07 pm        311
ក្នុងជំនួបសំណេះសំណាលជាមួយប្រជាកសិករដែលស្ម័គ្រចិត្តចងក្រងជាសហគមន៍កសិកម្មក្នុងវិស័យដំណាំស្រូវ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាន​លើក​ទឹក​ចិ​ត្ត​កសាងទំនុកចិត្តជាមួយគ្នាក្នុងសហគមន៍ និងវិស័យឯកជន ស្មោះត្រង់ជាមួយគ្នា បន្ត​ស្មារតី​សាមគ្គីភាព តម្លាភាព ពោលគឺតម្កល់ផលប្រយោជន៍រួមជាធំ ដើម្បីទទួល​ផល​ចំណេញ​ទាំងអស់​គ្នា​ទៅមុខបន្តទៀត។ក្រោយចុះពិនិត្យការច្រូតស្រូវ និងស្ថានភាពជាក់ស្តែង នៅស្រុកបារាយណ៍ ខេត្តកំពង់ធំ នា​ថ្ងៃ​ទី​២១ ខែកក្កដា ឆ្នាំ២០២៥កន្លងទៅ ឯកឧត្តមរដ្ឋមន្រ្តី ឌិត ទីណា បានជួប​សំណេះ​សំណាល​ជាមួយ​សហគមន៍​កសិកម្មទំនើបដំណាំស្រូវបារាយណ៍តាំងគោក។ ក្នុងឱកាសនោះ ឯកឧត្តម​រដ្ឋ​មន្រ្តី​ បានកោតសរសើរនូវការខិតខំប្រឹងប្រែងរបស់សហគមន៍ និងបានផ្សារភ្ជាប់​ជាមួយ​វិស័យ​ឯកជន​ត្រៀមប្រ​មូលទិញស្រូវសែនក្រអូប០១ និងស្រង៉ែស្រាល ដែលមានតម្រូវការទីផ្សារ។ ក្នុងនោះ សហគមន៍ខាងលើ គ្រោងនឹងចាប់ផ្តើមរដូវដាំដុះថ្មីលើផ្ទៃដីទំហំប្រមាណ ៥ ០០០​ហិកតា មកពី ១៧៨គ្រួសារ ដែលបានចូលជាសមាជិកសហគមន៍កសិកម្មទំនើបជាបន្តបន្ទាប់។ឧកញ៉ា គឹម សាវុធ ប្រធានក្រុមប្រឹក្សាភិបាល ខ្មែរហ្វូត គ្រុប ជាក្រុមហ៊ុន​ដែល​បាន​ចុះ​កិច្ច​សន្យា​ជាមួយ​សហគមន៍កសិកម្មទំនើបដំណាំស្រូវបារាយណ៍តាំងគោក បានមានប្រសាសន៍ឱ្យដឹងថា នេះ​ជា​ការងារល្អប្រសើរណាស់ ដែលមានការជួយជ្រោមជ្រែងបន្ថែមរបស់រាជរដ្ឋាភិបាលកម្ពុជា ជា​ពិសេសតាមរយៈក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាសេនាធិកា ដែល​តែង​តែ​ចុះ​តាម​ដាន ត្រួតពិនិត្យ និងសួរសុខទុក្ខជាប់ជានិច្ច រវាងប្រជាកសិករ និងក្រុមហ៊ុន ដែល​ក្រៅ​ពីការ​ជួយ​បង្កើន​តម្លៃ​ឱ្យកសិករ ខាងក្រុមហ៊ុនវិញ ក៏មានស្ថិរភាពក្នុង​ការ​ទទួល​ស្រូវ​ដែល​ផ្គត់​ផ្គង់​ពី​កសិករ​នា​រដូវ​ច្រូត​កាត់។ឧកញ៉ាប្រធាន បានបញ្ជាក់បន្ថែមថា សរុបសេចក្តី កិច្ចសន្យាជាមួយសហគមន៍កសិកម្មទំនើប ជា​គុណសម្បតិ្តល្អសម្រាប់ទាំងអ្នកផលិត និងអ្នកទិញ។ រឿងដែលសំខាន់ គឺស្នើ​អ្នក​ផលិត​សុំ​ឱ្យ​រក្សា​គុណ​ភាព ធ្វើម៉េចរក្សាទិន្នផលច្រើន ហើយខាងរោងចក្រដែលជាអ្នកទិញ ក៏ហ៊ានធានាដែរថា មិន​យឺត​យ៉ាវក្នុងការផ្តល់ប្រាក់ត្រឡប់ទៅវិញទេ ដើម្បីបង្កើនទំនុកចិត្តគ្នាទៅវិញទៅមក ធ្វើយ៉ាង​ណា​គឺ​ទៅមុខទាំងអស់គ្នា ដើម្បីប្រយោជន៍ជារួម។ពាក់ព័ន្ធការលើកឡើងខាងលើនេះ អ្នកស្រី ឯក ចាន់សុផល្លី ប្រធាន​សហគមន៍​កសិកម្ម​ទំនើប​ដំណាំ​ស្រូវ​បារាយណ៍ តាំងគោក បានបង្ហាញទឹកមុខសប្បាយរីករាយ និងលើកឡើងថា ជួស​មុខ​ឱ្យ​កសិករទាំងអស់ គឺសូមថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល ជាពិសេស​ក្រោម​ការ​ដឹកនាំ​ប្រកប​ដោយ​គតិ​បណ្ឌិតរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា និងថ្នាក់ដឹកនាំ​គ្រប់​ជាន់​ថ្នា​ក់នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលបង្កើត​ឱ្យមា​ន​សហគមន៍​កសិកម្ម​នេះ​ឡើង​ ដើម្បីជំរុញដល់ការធ្វើផលិតកម្មធំរួម ដាក់ដី និងទុនរួមគ្នា ដើម្បីទទួល​បាន​ផល​ចំណេញ​ទាំង​អស់​គ្នា ដោយមិនប្រកួតប្រជែងគ្នាថែមទៀត។សូមបញ្ជាក់ថា សហគមន៍កសិកម្មទំនើប បង្កើតឡើងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ក្នុងគោលបំណង ដើម្បីប្រែក្លាយវិស័យកសិកម្មកម្ពុជា ពីលក្ខណៈ​គ្រួសារ​ឱ្យ​ទៅ​ជា​សហ​គ្រាស សេដ្ឋកិច្ចកសិកម្មដ៏រឹងមាំ មានសមាហរណកម្មខ្ពស់ មានសេដ្ឋកិច្ចមាត្រដ្ឋាន និង​មាន​សមត្ថ​ភាព​ប្រកួត​ប្រជែងទាំងបរិមាណ តម្លៃ និងគុណភាព។ ការចងក្រងសហគមន៍កសិកម្មទំនើប ជួយ​ឱ្យ​កសិករ​ទទួលបានផលចំណេញច្រើន តាមរយៈការកាត់បន្ថយថ្លៃដើមផលិត, ការទទួល​បាន​ទុន​កម្ចី​ក្នុងអត្រាការប្រាក់ទាប, ការទទួលបានទីផ្សារ និងការគាំទ្រផ្នែកបច្ចេកទេសជាដើម។ ចំពោះ​លក្ខខណ្ឌក្នុងការចូលជាសហគមន៍កសិកម្មទំនើប គឺត្រូវមា​ន​សមាជិក​ចាប់​ពី​៥០​គ្រួសារ​ឡើង​។ រហូតមកដល់ពេលនេះ ប្រជាកសិករចំនួនជាង ១ ៤០០គ្រួសារហើយ បានងាក​មក​ចង​ក្រង​គ្នា​ជាសហគមន៍កសិកម្មទំនើប នៅលើផ្ទៃដីជាង ១ម៉ឺនហិចតា៕ អត្ថបទ៖ឈិត បូរ៉ាវី

កម្ពុជា និងកូរ៉េ រួមគ្នាជំរុញការកាត់បន្ថយឧស្ម័ន​ផ្ទះកញ្ចក់​តាមរយៈ​ការ​វិនិយោគ​មធ្យោបាយ​ដឹកជញ្ជូន​-អគ្គិសនី ឆ្ពោះទៅគោលដៅអព្យាក្រឹតកាបូនឆ្នាំ២០៥០

2025/07/22 12:18:12 pm        100
ភ្នំពេញ៖ ស្ថិតក្រោមក្របខណ្ឌមាត្រាទី៦កិច្ចព្រមព្រៀងបារីស៌ ស្តីពីការប្រែប្រួលអាកាសធាតុ ក្រុម​ហ៊ុន​ផលិត​ម៉ូតូអគ្គិសនីរបស់សាធារណៈរដ្ឋកូរ៉េ Very Words.Inc តាមរយៈកិច្ចសហប្រតិបត្តិការ គម្រោង Internationally Transferred Mitigation Outcomes (ITMOs) បាន​កំពុង​រួម​ចំណែក​យ៉ាង​សំខាន់ជាមួយកម្ពុជា ប្តេជ្ញាចិត្តកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់ ជាមួយនឹង​ការ​វិនិយោគ​ដំឡើង​រោង​ចក្រផលិតម៉ូតូអគ្គិសនី និងការស្ថានីយសាកថ្មចល័តនៅកម្ពុជា។ ថ្លែងនៅក្នុងពិធីកិច្ចសហប្រតិបត្តិការកម្ពុជា-កូរ៉េ ក្រោមមាត្រាទី៦កិច្ចព្រមព្រៀងបារីស៌ ពីការ​ប្រែប្រួល​អាកាសធាតុ នារសៀលថ្ងៃចន្ទ ទី២១ ខែកក្កដា ឆ្នាំ២០២៥ លោកបណ្ឌិត.Malle Fofana, នាយកប្រចាំតំបន់អាស៊ីនៃវិទ្យាស្ថានអភិវឌ្ឍន៍បៃតងសកល( GGGI) បាន​មាន​ប្រសាសន៍ ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងបរិស្ថាន ដែល​បានគាំទ្រវិនិយោគិនកូរ៉េ និងកិច្ចសហការយ៉ាងល្អប្រសើរជាមួយនឹង GGGI ដើម្បី​រួច​ចំណែក​កាត់​បន្ថយ​ការ​សាយភាយឧស្ម័នផ្ទះកញ្ចក់ទៅក្នុងបរិយាកាស ជាកត្តាធ្វើកើនឡើងកំដៅជាសកល និ​ង​ការប្រែប្រួលអាកាសធាតុ។ថ្លែងទៅកាន់អង្គពិធី ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានគូសបញ្ជាក់ថា នៅ​ថ្ងៃ​នេះ មិនមែនគ្រាន់តែជាកិច្ចសហប្រតិបត្តិការប៉ុណ្ណោះទេ តែជាការរួម​គ្នា​កាត់​បន្ថយ​ឧស្ម័ន​ផ្ទះ​ក​ញ្ចក់ ដើម្បីបរិស្ថានពិភពលោករបស់យើងទាំងអស់គ្នា។ ទោះបីជាមានភាពងាយរងគ្រោះ ខ្ពស់​ចំពោះការប្រែប្រួលអាកាសធាតុក៏ដោយ ក៏ប្រទេស​កម្ពុជា​នៅ​តែ​ប្តេជ្ញា​ចិត្ត​កាត់​បន្ថយ​ឧស្ម័ន​កាបូនិច ដើម្បីធានានូវប្រសិទ្ធភាពនៃការប្រើប្រាស់ធនធានធម្មជាតិ ការលើក​កម្ពស់​គុណភាព​ជីវិត​សម្រាប់​ប្រជាជន ការរក្សាបាននូវលំនឹងជីវៈចម្រុះ និងបេតិកភណ្ឌធម្មជាតិដ៏សម្បូរបែប។ឯកឧត្តមបណ្ឌិត បានបន្តថា ការបណ្តាក់ទុនវិនិយោគដំឡើងរោងចក្រផលិតម៉ូតូអគ្គិសនី របស់​សាធារណ​រដ្ឋកូរ៉េនាពេលនេះ គឺជាការវិនិយោគដែលបានគិតគូរ ពីបរិស្ថាន និងអាយុ​ជីវិត​របស់​​យើង​ទាំង​អស់គ្នា ដោយសារការសាយភាយឧស្ម័នផ្ទះកញ្ចក់គឺកើនចេញពីវិស័យធំៗចំនួន៥គឺ ថាមពល ឧស្សាហកម្ម កសិកម្ម ការគ្រប់គ្រងសំនល់ និងដឹកជញ្ជូន។ជាការពិត ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រសួង​បរិស្ថាន​បាន​និង​កំពុង​ខិត​ខំ​ប្រឹង​ប្រែងយ៉ាងខ្លាំង ចំពោះកិច្ចគាំពារបរិស្ថាន ការការពារធនធានធម្មជាតិ តាមរយៈ​យុទ្ធសាស្រ្ត​ចក្រាវិស័យបរិស្ថានដែលផ្តោតលើភាពស្អាត បៃតង និងចីរភាព។ ឥឡូវនេះ ប្រទេសកម្ពុជា​កំពុង​បញ្ច​ប់​ផែន​ការ​ជាតិ​រួម​ចំណែក​ការ​ឆ្លើយ​តប​ការ​ប្រែប្រួល​អាកាស​ធាតុ ដែលបានធ្វើបច្ចុប្បន្នភាពលើកទីបី (NDC 3.0) ដែលកំណត់​គោល​ដៅ​ប្រកប​ដោយ​មហិច្ឆិតា​សម្រាប់ការកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ឱ្យបាន ៥៤ភាគរយនៅឆ្នាំ២០៣៥ ទាំង​លក្ខខណ្ឌ និងគ្មានលក្ខខណ្ឌ ស្មើនឹងប្រមាណ ៦៤.៦ លាន​តោន​នៃ​កាបូន​ឌីអុក​ស៊ីត​ជា​រៀង​រាល់​ឆ្នាំ​។ ដើម្បីសម្រេចមហិច្ឆតានេះ កម្ពុជាបានប៉ាន់​ប្រមាណ​តម្រូវ​ការ​ហិរញ្ញ​ប្បទាន​របស់​ខ្លួន​សម្រាប់​ទាំង​ការកាត់បន្ថយអាកាសធាតុ និងការបន្សាំ។ ការដោះស្រាយតម្រូវការនេះតម្រូវឱ្យមានការកៀរគរហិរញ្ញប្បទាន- ប្រមូលផ្តុំរដ្ឋាភិបាល វិនិយោគិន​ឯកជន ស្ថាប័នអភិវឌ្ឍន៍ និងដៃគូអន្តរជាតិ ដើម្បី​រួម​គ្នា​ឆ្ពោះ​ទៅ​គោល​ដៅ​អព្យា​ក្រឹត​កាបូន​ឆ្នាំ​២០៥០។គួរបញ្ជាក់ថា កន្លងមក ក្រសួងបរិស្ថាន បានចុះអនុស្សារណៈយោគយល់គ្នាជាមួយ វិទ្យាស្ថាន​អភិវឌ្ឍន៍​បៃ​តងសកល (GGGI) និងក្រុមហ៊ុនកូរ៉េVery Words Inc.ក្នុងគោល​បំណង​លើក​កម្ពស់ និងជំរុញការប្រើប្រាស់មធ្យោបាយដឹកជញ្ជូនអគ្គិសនី និងគំនិតផ្តួច​ផ្តើម​ជា​ច្រើន​ទៀត​ក្នុង​ការ​កាត់​បន្ថយឧស្ម័នផ្ទះកញ្ចក់ និងការលើកកម្ពស់គុណភាពបរិស្ថាននៅកម្ពុជា៕

កសិករខេត្តកំពង់ធំជិតពីររយគ្រួសារទទួលផលចំណេញច្រើនក្រោយចងក្រងជាសហគមន៍កសិកម្មទំនើប

2025/07/22 11:47:36 am        322
គិតមកដល់ពេលនេះ កសិករសមាជិកនៃសហគមន៍កសិកម្មទំនើបស្ថិតនៅស្រុកបារាយណ៍ ខេត្ត​កំពង់ធំចំនួន ១៧៨ គ្រួសារ​បាន​ងាក​មក​ជ្រើសរើស​​ដាំ​ស្រូវ​សែន​ក្រអូប​ក្រោម​ការ​ណែនាំ​របស់​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ហើយក្នុងរដូវកាលនេះ​ពួកគាត់​ទទួល​ផល​ចំណេញ​ច្រើន​ជាង​អ្នក​ដាំ​ស្រូវ​អូអឹមជិត១លានរៀល ក្នុង១ហិកតា។ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាន​លើក​ឡើង​ក្នុង​ឱកាស​ចុះ​ពិនិត្យ​ការ​ច្រូត​ស្រូវ និងជួបសំណេះសំណាល​ជាមួយ​សហគមន៍​កសិកម្ម​ទំនើប​ដំណាំ​ស្រូវ​បារាយណ៍​ តាំងគោក ខេត្តកំពង់ធំ កាលពីរសៀលថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥នេះថា ផល​ចំណេញ​របស់​ប្រជាកសិករនេះ បានមកដោយសារតែស្រូវសែនក្រអូបកំពុងលក់ចេញក្នុងតម្លៃ ១ ២៧០រៀល ក្នុងមួយគីឡូក្រាម ខ្ពស់ជាងថ្លៃស្រូវអូអឹមក្នុងរង្វង់ ៤៥០ រៀល ទោះ​បី​ជា​ស្រូវ​អូអឹម​មាន​ទិន្ន​ផលខ្ពស់ជាងក៏ដោយ។ មួយផ្នែកទៀតបានមកពីការកាត់បន្ថយចំណាយលើធាតុចូល និង​ថ្លៃ​ការ​ប្រាក់ ជាពិសេសទទួលបានចំណេញពីថ្លៃជី រហូតដល់ទៅ ៣ម៉ឺនរៀលក្នុងមួយបាវ បើ​ប្រៀប​ធៀបទៅនឹងថ្លៃដែលកសិករទិញជីរៀងៗខ្លួន។ ឯកឧត្តម បានបន្ថែមថា នា​រដូវ​កាល​បន្ទាប់​ខាង​មុខ​នេះ​នឹង​មានសមាជិកចូលថ្មីបន្ថែមទៀត ដែលធ្វើឱ្យផ្ទៃដីផលិតកម្ម​របស់​សហគមន៍​ហក់​ឡើង​ពី ១ ០០០ហិកតា រហូតដល់ទៅជាង ៥ ០០០ហិកតា។ឯកឧត្តមរដ្ឋមន្ត្រី បានសង្កត់ធ្ងន់ពីអត្ថប្រយោជន៍នៃការចងក្រងគ្នាជាសហគមន៍កសិកម្មទំនើប ការ​ជ្រើស​រើសពូជយុទ្ធសាស្ត្ររបស់កម្ពុជាមកដាំ និងការចុះកិច្ចសន្យាទិញលក់ទុកជាមុន ព្រម​ទាំង​បាន​ណែនាំ​ឱ្យ​សហគមន៍​ត្រៀម​ផែន​ការ​ឱ្យ​បាន​ច្បាស់​លាស់​សម្រាប់​ផលិតកម្ម​នៅ​រដូវ​កាល​បន្ទាប់​ ជាពិសេសការត្រៀមទុន ពូជ និងទីផ្សារ។ កសិករនៅក្នុងសហគមន៍កសិកម្មទំនើបដំណាំស្រូវបារាយណ៍ តាំងគោក ខេត្តកំពង់ធំ បាន​លើក​ឡើង​ដោយ​ទឹកមុខសប្បាយរីករាយថា គិតមកដល់ពេលនេះ សហគមន៍​បានដំណើរ​ការ​រយៈ​ពេល​ប្រមាណ ​៧ខែមកហើយ ដោយទទួលសមាជិកកើនឡើងជាបន្តបន្ទាប់ ជាមួយ​នឹង​ផ្ទៃ​ដាំ​ដុះ​ផង​ដែរ​។ ក្រុមកសិករ បានរៀបរាប់ស្រដៀងគ្នាថា កាលពីកន្លងមក មិនទាន់​ក្លាយ​ជា​សហគមន៍​កសិកម្ម​ទំនើប កសិករធ្វើស្រែតែងតែខាត ហើយមុនពេលធ្វើក៏តែងតែបារម្ភអំពីខ្វះទីផ្សារ ក៏ជា​បារម្ភ​អំពី​តម្លៃមិនច្បាស់លាស់ជាដើម។ ប៉ុន្តែ រហូតមកដល់ពេលនេះ បន្ទាប់ពីបាន​ចង​ក្រង​ជា​សហគមន៍​ទំនើប គឺល្អប្រសើរច្រើនជាងពេលមុនៗ ដោយពិតជាទទួលបានផលចំណេញ និង​មាន​ប្រសិទ្ធភាពសេដ្ឋកិច្ចពិតប្រាកដ។សូមបញ្ជាក់បន្ថែមទៀតថា នៅក្នុង​ជំនួប​សំណេះ​សំណាល​ជា​មួយ​សហគមន៍​កសិកម្ម​ទំនើប​ដំ​ណាំ​ស្រូវ​បារាយណ៍ តាំងគោក ខេត្តកំពង់ធំនេះ ឯកឧត្តមរដ្ឋមន្រ្តី ឌិត ទីណា បានបញ្ជាក់ថា ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នឹងសហការជាមួយក្រសួងធនធានទឹក និងឧតុនិយម សិក្សា​រៀប​ចំ​ប្រព័ន្ធ​ស្រោច​ស្រព​គោល ដើម្បីធានាឱ្យបានថា ការធ្វើផលិតកម្មស្រូវនៅក្នុង​តំប​ន់​នេះ​មាន​ទឹក​គ្រប់​គ្រាន់ទៅតាមតម្រូវការជាក់ស្តែង៕ អត្ថបទ៖ ឈិត បូរ៉ាវី

វិស័យដឹកជញ្ជូននៅកម្ពុជាមានភាពមមាញឹកជាងមុន ស្របពេលតម្លៃ​ប្រេង​ឥន្ធនៈ​លើ​ទីផ្សារ​មាន​ស្ថិរភាព​ល្អ

2025/07/22 10:56:14 am        384
វិស័យ​ដឹកជញ្ជូននៅកម្ពុជា គិតមកដល់ពេលនេះ បានដំណើរការសេវាដឹកជញ្ជូនទំនិញក្នុងស្រុក និង​ការដឹកជញ្ជូនបម្រើទីផ្សារនាំចេញ មានភាពមមាញឹកជាង​មុន ស្រប​ពេល​តម្លៃ​ប្រេង​ឥន្ធនៈ​នៅ​លើ​ទីផ្សារ​មាន​ស្ថិរភាពល្អ និងសកម្មភាពសេដ្ឋកិច្ចក្នុងស្រុកកំពុងងើបឡើង។លោក ជា ចាន់ដារ៉ា ប្រធានសមាគមពាណិជ្ជករដឹកជញ្ជូន និងខ្សែច្រវាក់ផ្គត់ផ្គង់នៅកម្ពុជា ថ្លែង​ក្នុង​​កិច្ចសម្ភាសន៍ជាមួយ BTV ស្តីពីវឌ្ឍនភាពសេវាកម្មដឹកជញ្ជូនក្នុងស្រុកថា ចាប់ពីដើ​ម​ឆ្នាំ​២០២៥ ​មកដល់ពេលនេះ លោកឃើញថា វិស័យដឹកជញ្ជូននៅកម្ពុជា បាននឹង​កំពុង​ដំណើរការ​លើ​សេវា​ដឹកជញ្ជូនល្អប្រសើរ ទាំងចលនានៃការដឹកជញ្ជូនក្នុងស្រុក និងសេវា​ដឹក​ជញ្ជូន​សម្រាប់​ទីផ្សារ​នាំ​ចេញ ស្របពេលរាជរដ្ឋាភិបាលនៅក្នុងនីតិកាលទី៧ នៃរដ្ឋសភា បាននឹងកំពុង​ជំរុញ​កសាង​ហេដ្ឋារ​ចនាសម្ព័ន្ធរូបវ័ន្ត កាន់តែរឹងមាំ គាំទ្រដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងគាំទ្រ​ដល់​ភាព​ប្រកួតប្រជែងរបស់កម្ពុជា។លោកបន្តថា ស្របពេលសកម្មភាពសេដ្ឋកិច្ចក្នុងស្រុកកំពុងងើបឡើង តម្លៃប្រេង​ឥន្ធនៈ​នៅ​លើ​ទីផ្សារ​មាន​ស្ថិរភាពល្អ ដូច្នេះវិស័យដឹកជញ្ជូនក៏កំពុងមានភាពមមាញឹកផងដែរ ទាំងសេវា​ដឹក​ជញ្ជូន​ទំនិញ​ទីផ្សារក្នុងស្រុក និងការដឹកញ្ជូនសម្រាប់បម្រើទីផ្សារនាំចេញ ទោះបីកម្ពុជា-ថៃ​នៅ​បន្ត​រឹង​បណ្តឹង​ការដឹកជញ្ជូនឆ្លងកាត់ព្រំដែនយ៉ាងណាក៏ដោយ។ ភាពមមា​ញឹក​លើ​សេវា​កម្ម​ដឹក​ជញ្ជូន​នេះ​បាន​បង្ហាញឱ្យឃើញនូវភាពល្អប្រសើរសេដ្ឋកិច្ចក្នុងស្រុក ជាពិសេស​បាន​បង្ហាញ​ឱ្យ​ឃើញ​ពី​ការ​ខិតខំ​ប្រឹង​ប្រែង​របស់​រាជ​រដ្ឋាភិបាល​ហើយ​ចំពោះ​ភាព​មមា​ញឹក​ក្នុង​វិស័យ​ដឹក​ជញ្ជូន​នេះ​បាន​នឹង​កំពុង​ចូល​រួមក្នុងសកម្មភាពសេដ្ឋកិច្ច និងអ្នករកស៊ីទទួលទាននៅលើវិស័យនេះផងដែរ។សូមបញ្ជាក់ថា នៅក្នុងឆ្នាំ២០២៥នេះ រាជរដ្ឋាភិបាលរំពឹងថា វិស័យសេវាកម្មនៅកម្ពុជា នឹង​បន្ត​និន្នាការ​កើន​ឡើងល្អក្នុងកំណើន ៥,៦ ភាគរយ ដោយសារការងើបឡើង​វិញ​នៃ​សកម្ម​ភាព​សេដ្ឋកិច្ច​ក្នុង​ស្រុក ជាពិសេសអនុវិស័យសណ្ឋាគារ និងភោជនីយដ្ឋាន និងសេវាកម្ម​លើ​វិស័យ​ទេសចរណ៍​។ ចំណែក អនុវិស័យដឹកជញ្ជូន និងស្តុក ក៏ត្រូវបានរំពឹងមានកំណើនរឹងមាំ ដោយ​មាន​សកម្ម​ភាព​ដឹកជញ្ជូនកាន់តែមមាញឹក ជាក់ស្តែងនៅក្នុងរយៈពេល៦ខែ ឆ្នាំ២០២៥ នេះ ការដោះ​ដូរ​ពាណិជ្ជ​កម្មអន្តរជាតិរបស់កម្ពុជាមានទំហំទឹកប្រាក់សរុបជាង ៣០ ពាន់ លានដុល្លារអាមេរិក កើន​ឡើង ១៧ ភាគរយ ក្នុងនោះកម្ពុជាបាននាំចេញទំនិញសំខាន់ៗមានទឹកប្រាក់ជាង ១៤ ពាន់​លាន​ដុល្លារ​ កើន ១៦ ភាគរយ ខណៈតម្លៃនៃការនាំចូលមានទឹកប្រាក់សរុបជាង ១៦ ពាន់លាន​ដុល្លារ​ កើនឡើង ១៨ ភាគរយ បើធៀបរយៈពេលដូចគ្នាឆ្នាំ២០២៤៕ អត្ថបទ៖ សុន រ៉ាឌី

ជប៉ុនស្វែងយល់ពីទិដ្ឋភាពទូទៅនៃគោលនយោបាយរបស់កម្ពុជា លើការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច

2025/07/21 11:44:04 am        235
ជប៉ុនធ្វើការស្វែងយល់បន្ថែម អំពីទិដ្ឋភាពទូទៅ នៃគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា លើ​ការ​អភិវឌ្ឍសង្គម-សេដ្ឋកិច្ច និងគោលនយោបាយការបរទេស និងទំនាក់​ទំនង​អន្តរជាតិ​រប​ស់​កម្ពុជា​។ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅ​ចុង​សប្តាហ៍​កន្លងមកនេះ បានអនុញ្ញាតឱ្យប្រតិភូសាស្រ្តាចារ្យមកពីប្រទេសជប៉ុន ដឹកនាំ​ដោយ​លោក​សាស្រ្តា​ចារ្យ​ KAWASHIMA Shin ទទួលបន្ទុកផ្នែកទំនាក់ ទំនងអន្តរជាតិ នៃមហា​វិទ្យាល័យ​សិល្បៈ ​និងវិទ្យាសាស្រ្ត នៃសាកលវិទ្យាល័យតូក្យូ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ក្នុង​ឱកាសនៃការបំពេញទស្សនកិច្ចនៅក្នុងព្រះរាជាណាចក្រកម្ពុជា ក្រោម​ការ​សម្រប​សម្រួល​ពី​សំណាក់​ ឯកឧត្តម UENO Atsushi ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា ក្នុងគោល​បំណង​ចែក​រំលែក​ និងពិភាក្សាផ្លាស់ប្តូរយោបល់ ក្នុងន័យស្វែងយល់បន្ថែមអំពីទិដ្ឋភាព ទូទៅ​នៃ​ប្រទេស​កម្ពុជា​នា​ពេល​បច្ចុប្បន្ន​។ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍ ចំពោះ​ដំណើរ​ទស្សន​កិច្ច​របស់​លោក​សាស្ត្រា​ចារ្យ និងប្រតិភូ និងបាន បញ្ជាក់ថា ជប៉ុនគឺជាមិត្តដ៏ល្អ និងជាដៃគូដ៏សំខាន់មួយ ដែល​បាន​ចូល​រួមចំណែកធំធេងដល់ដំណើរស្វែងរកសន្តិភាព និងការអភិវឌ្ឍ សង្គម-សេដ្ឋកិច្ច​របស់​កម្ពុជា​ តាំងពីដើមរៀងមក។ ជាមួយគ្នានេះ ឯកឧត្តមក៏បានរំលេចអំពីគម្រោងនានា ដែល​ទទួល​បាន​ជំនួយពីជប៉ុនរួមមាន៖ ការកសាងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន, ការធ្វើឱ្យ​ប្រសើរ​ឡើង​នូវ​ប្រព័ន្ធ​រំដោះ​ទឹកកខ្វក់ និងការគ្រប់គ្រងកាក សំណល់, និងការលើកកម្ពស់សេវាសុខាភិបាល ជា​ដើម។ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានលើកឡើងពីសាវតានៃការស្តារប្រទេសជាតិឡើងវិញ បន្ទាប់​ពី​ផ្តួល​រលំ​របបប្រល័យ ពូជសាសន៍ រហូតទទួលបានសុខសន្តិភាព និងស្ថិរភាពពេញលេញ ជាមួយ​នឹង​នយោបាយ ឈ្នះ ឈ្នះ ដែលបានដាក់ចេញដោយសម្តេចតេជោ អតីតនាយករដ្ឋមន្ត្រី បច្ចុប្បន្ន​ជា​ប្រធាន​ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តមបានបន្ថែមថា បច្ចុប្បន្នក្រោមការដឹកនាំ ប្រកប​ដោយទស្សនវិស័យវែងឆ្ងាយរបស់ សម្តេចធិបតី នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា, ក.អ.ក. បាននិងកំពុងចូលរួមយ៉ាង សកម្មក្នុងការបង្កើតបរិយាកាសអំណោយផលសម្រាប់ធុរកិច្ច និង​វិនិយោគ សំដៅបង្កើនការវិនិយោគពីវិស័យឯកជន និងការវិនិយោគ ដោយផ្ទាល់ពីបរទេស ដើម្បី​លើកកម្ពស់ការធ្វើពិពិធកម្មសេដ្ឋកិច្ចជាតិ និងបង្កើតការងារបន្ថែមជូនប្រជាពលរដ្ឋ។ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ដោយយកផលប្រយោជន៍ជាតិជាធំ កម្ពុជា​រីក​រាយ​ស្វាគមន៍ ចំពោះការផ្តល់ ជំនួយហិរញ្ញប្បទាន ឬឥណទានសម្បទាន ក៏ដូចជា​ការ​បោះ​ទុន​​វិនិ​យោគ​នានាពីគ្រប់បណ្តាប្រទេសជាមិត្ត ជាមួយនឹងតម្លាភាព និង​គណនេយ្យ​ភាព​យ៉ាង​ប្រាក​ដ​ប្រជា​៕ អត្ថបទ៖ សុន រ៉ាឌី

ឯកឧត្តម ឌិត ទីណា បន្តដំណើរចុះជួបសំណេះសំណាលជាមួយសហគមន៍ទំនើបស្វាយចន្ទីភ្នំគូលែន នៅខេត្តសៀមរាប

2025/07/20 04:02:45 pm        735
ភ្នំពេញ៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងគណៈប្រតិភូអមដំណើរ នាព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៥នេះ បានអញ្ជើញជួបសំណេះសំណាលជាមួយសហគមន៍កសិកម្មទំនើបស្វាយចន្ទីភ្នំគូលែន នៅឃុំខ្នងភ្នំ ស្រុកស្វាយលើ ខេត្តសៀមរាប។ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តី បានលើកឡើងអំពីការប្រើប្រាស់ពូជប្រពៃណី ក៏មានលក្ខណៈពិសេសដាច់ដោយឡែកផងដែរ ដែលជាប្រភេទស្វាយចន្ទីមិនប្រើប្រាស់ជីគីមី អាចកែច្នៃលក់ចេញឱ្យភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិនៅនឹងទីតាំង អាចទទួលបានប្រាក់ចំណូល និងតម្លៃបន្ថែមកម្រិតខ្ពស់។ជាទីបញ្ចប់ ឯកឧត្តមរដ្ឋមន្រ្តី បានផ្តល់អនុសាសន៍ណែនាំដល់សហគមន៍ ពិនិត្យលទ្ធភាពក្នុងការចិញ្ចឹមមាន់ស្រែ និងជ្រូកគូលែន ដែលមានតម្រូវការទីផ្សារល្អ សម្រាប់ជាប្រភពចំណូលមួយបន្ថែមទៀត៕

កម្ពុជាផ្សព្វផ្សាយជាផ្លូវការ របាយការណ៍​វឌ្ឍនភាព​នៃ​ការ​អនុវត្ត​វិធានការ​កែ​ទម្រង់​មុត​ស្រួច​ជា​កញ្ចប់

2025/07/18 02:04:44 pm        242
របាយការណ៍វឌ្ឍនភាពនៃការអនុវត្តវិធានការកែទម្រង់មុតស្រួចជាកញ្ចប់ ដែល​បាន​ដាក់​ចេញ​ក្នុង​វេទិកា​រាជ​រដ្ឋាភិបាល-ផ្នែកឯកជន លើកទី១៩ ប្រចាំឆមាសទី២ ឆ្នាំ២០២៤ ត្រូវបាន​ផ្សព្វ​ផ្សាយ​ជា​ផ្លូ​វការ ស្របពេលនឹងការប្រារព្ធខួប២៥ឆ្នាំ នៃកិច្ចសន្ទនារវាងរាជរដ្ឋាភិបាល និងផ្នែកឯកជន។ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) និងជាប្រធានគណៈ កម្មាធិការសម្របសម្រួលការងារ សម្រាប់​យន្តការ​វេទិកា​រាជ​រដ្ឋាភិបាល​-ផ្នែកឯកជន (គ.ស.រ.ជ.) នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥ បានអញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ផ្សព្វផ្សាយ “របាយការណ៍វឌ្ឍនភាពនៃការអនុវត្តវិធាន ការកែទម្រង់មុតស្រួចជាកញ្ចប់ ដែ​ល​បាន​ដាក់ ចេញក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន លើកទី១៩ ប្រចាំឆមាសទី២ ឆ្នាំ​២០២៤​” និងពិធីអរសាទរខួបគម្រប់២៥ឆ្នាំ នៃកិច្ចសន្ទនា រវាងរាជរដ្ឋាភិបាល និងផ្នែកឯកជន។ ពិធី​នេះ​ត្រូវ​បាន​រៀបចំឡើងដោយ ក.អ.ក. សហការជាមួយសភាពាណិជ្ជកម្មកម្ពុជា និងកម្មវិធី ភាពជាដៃ​គូ​កម្ពុជា​-អូស្ត្រាលី សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់ (CAPRED) មានការ​អញ្ជើញ​ចូល​រួមពីថ្នាក់ដឹកនាំ ក្រសួងស្ថាប័នរាជរដ្ឋាភិបាល, ក្រុមការងារទាំង១៦ ផ្នែកឯកជន, ឯកឧត្តម​ឯក​អគ្គរដ្ឋទូតអូស្ត្រាលីប្រចាំនៅកម្ពុជា, តំណាងអង្គទូត មកពីបណ្តាប្រទេសជាមិត្ត, និងតំណាង​ផ្នែកឯកជនដែលជាសមាជិកជាច្រើនរូប។របាយការណ៍វឌ្ឍនភាពនៃការអនុវត្តវិធានការកែទម្រង់មុតស្រួចជាកញ្ចប់ ដែលបាន​ដាក់​ចេញ​ក្នុង​វេទិកា​រាជរដ្ឋាភិបាល-ផ្នែក ឯកជន លើកទី១៩ ប្រចាំឆមាសទី២ ឆ្នាំ២០២៤, ដែលប្រារព្ធ​ពិធី​ផ្សព្វ​ផ្សាយ​នាឱកាសនេះ ត្រូវបានអនុម័តជាផ្លូវការដោយ សម្ដេច មហាបវរធិបតី ហ៊ុន ម៉ាណែត នាយក​រដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី ២៣ ខែឧសភា ឆ្នាំ២០២៥ កន្លងទៅ។ របាយការណ៍បានលម្អិតពីវឌ្ឍនភាពលើកំណែទម្រង់វិស័យជាអាទិភាព រួមមានការសម្រួល ពាណិជ្ជកម្ម ទេសចរណ៍ ហេដ្ឋារចនាសម្ព័ន្ធ កសិកម្ម និងការកែ​លម្អ​បទ​ប្បញ្ញត្តិ​ពាក់​ព័ន្ធ​នឹង​វិស័យ​គយ និងរដ្ឋាករ។ ជាលទ្ធផល, មានបញ្ហាសរុបចំនួន ១១៥ ត្រូវបានលើកឡើង ក្នុងនោះបញ្ហាចំនួន ៧៩ ស្មើ​នឹង​ប្រមាណ​ ៦៩% ត្រូវបាន ដោះស្រាយ។ រីឯបញ្ហាចំនួន ៣៦ ស្មើនឹងប្រមាណ ៣១% កំពុងត្រូវ​បាន​បន្ត​ដោះស្រាយ។ នៅក្នុងរបាយការណ៍ ក៏បានផ្តល់នូវទិដ្ឋភាព ទូទៅនៃសកម្មភាព​នានា​របស់​ក្រសួង​ ស្ថាប័ន និងក្រុមការងារវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ដោយបាន​គូស​បញ្ជាក់​ពី​ជំហាន​ឆ្ពោះ ទៅកាន់កិច្ចប្រជុំពេញអង្គវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន លើកទី២០ ដែលគ្រោង​នឹង​ប្រព្រឹត្ត​ទៅ​នៅឆ្នាំ ២០២៦ ខាងមុខ៕ អត្ថបទ៖ សុន រ៉ាឌី

មកដល់ពេលនេះ កសិករចំនួនជាង ១៤០០គ្រួសារ ងាកមកចង​ក្រងគ្នា ដើម្បី​ក្លាយ​ជា​សហគមន៍​កសិកម្ម​ទំនើប

2025/07/17 02:43:46 pm        278
អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា រហូតមកដល់ពេលនេះ ប្រជា​កសិករ​ចំនួន​ប្រហែលជាង ១ ៤០០គ្រួសារហើយ ដែលបានចង​ក្រង​គ្នា​ជា​សហគមន៍​កសិកម្ម​ទំនើប​ នៅលើផ្ទៃដីជាង ១ម៉ឺនហិចតា។ ខណៈ បច្ចុប្បន្ន សហគមន៍កសិកម្មទំនើបមានចំនួន១៣ នៅ​លើ​មុខដំណាំចំនួន៤ប្រភេទធំៗ គឺបន្លែ ស្រូវ ម្រេច និងស្វាយចន្ទីរ។មានប្រសាសន៍ប្រាប់ព័ត៌មានប៊ីធីវី កាលពីរាត្រីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥នេះ ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាន​លើក​ឡើង​​ថា​ ជាគោលការណ៍ ក្រសួងកំពុងជំរុញលើកទឹកចិត្តឱ្យបងប្អូនកសិករអ្នកដាំដំឡូងមី អ្នក​ដាំ​ពោត​ ជាពិសេសអ្នកជាប់ព្រំដែនកម្ពុជា និងថៃ គួរពិចារណារយៈពេលមធ្យម និងរយៈពេលវែង ធ្វើ​ពិពិធកម្មចេញពីដំណាំប្រភេទនេះ ហើយងាក​ទៅ​ដាំ​ដំណាំ​ប្រភេទ​ផ្សេង​ដែល​អាច​មាន​ទីផ្សារ​ច្បាស់​លាស់​ជាង​នេះ និងមានតម្រូវការទីផ្សារ។ ឯកឧត្តម បានបន្តថា ហើយជាគម្រោងរបស់ក្រសួងកសិកម្ម គឺជួយបងប្អូននៅ​ក្នុង​ដំណាក់​កាល​នេះ ​ដើម្បីធ្វើពិពិធកម្មបានដោយជោគជ័យ ក្នុងនោះមានការជួយគាំទ្រជាដើមទុនជាបច្ចេកទេស និង​ទីផ្សារ ហើយជាការលើកទឹកចិត្តរបស់ក្រសួង គឺជាការចង​ក្រង​ទៅ​ជា​សហគមន៍​កសិកម្ម​ទំនើប ហើយធ្វើពិពិធកម្មតែម្តង។ ជាក់ស្តែង ប្រជាកសិករអ្នកដាំដំឡូងមីជាង ៥០គ្រួសារ នៅឃុំ​អន្លង់​រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់ បានស្ម័គ្រចិត្តចងក្រងជាសហគមន៍ទំនើប និងរួមគ្នា​ធ្វើ​ពិពិធ​កម្មចេញពីដំណាំដំឡូងមី ដែលជាប្រភេទដំណាំតែងជួបបញ្ហាប្រឈមខាងផ្នែកទីផ្សារច្រើន និង​ងាកទៅដាំឈើហូបផ្លែជំនួសវិញ ដូចជា ដូចជា សាវម៉ាវ មង្ឃុត ប័រ និងផាស្យុងជាដើម។ ដូច្នេះ​នៅរដូវកាលបន្ទាប់ ក្រសួងគ្រោងជួយពួកគាត់កាត់បន្ថយ ៥០%សិន ហើយ​រដូវ​កាល​បន្ទាប់​មក​ទៀត នឹងកាត់បន្ថយ ១០០%តែម្តង ដោយក្នុងនោះក្រសួងកសិកម្មនឹងជួយពួកគាត់ ដើម្បី​ឱ្យ​គាត់​មាន​ប្រាក់ចំណូលជាជន្ទល់ក្នុងដំណាក់កាលដែលគាត់ធ្វើការកែប្រែពីមុខដំណាំមួយ ហើយ​ចាប់​យក​មុខដំណាំមួយទៀត។ឯកឧត្តម ឃឹម ហ្វីណង់ បានបញ្ជាក់ថា ដើម្បីធានាឱ្យបានថា ប្រជាកសិករ​ជា​សមាជិក​មាន​ប្រាក់​ចំណូល​គ្រប់​គ្រាន់ និងអាចទ្រង់ទ្រង់ជីវភាពប្រចាំថ្ងៃ ក្នុងអំឡុងពេលផ្លាស់ប្តូរ​ពីដំណាំ​រដូវ​កាល​ទៅ​ដំណាំ​រយៈ​ពេលវែង ក្រសួងកសិកម្ម នឹងជួយបង្កើតមុខរបរថ្មី ២ទៀត សម្រាប់សហគមន៍ ដោយ​រៀប​ចំ​ផលិតកម្មបន្លែនិងមាន់ស្រែរួមគ្នានៅលើទីតាំងរួម ដែលមានប្រព័ន្ធស្រោចស្រពពេញលេញ ហើយ​យ៉ាងហោចណាស់មួយគ្រួសារ នឹងមានផ្ទះសំណាញ់មួយខ្នង និងទ្រង់​មាន់​មួយ​ទៅ​តាម​លទ្ធភាព។ ដោយឡែក ដើម្បីទទួលបានចំណូលបន្ថែមដែរ សហគមន៍​ក៏​នឹង​ដាំ​ដំណាំ​រយៈ​ពេល​ខ្លី​មួយ​ចំនួន​នៅចន្លោះឈើហូបផ្លែទាំងនោះ ដូចជាល្មៀត ស្លឹកគ្រៃ សណ្តែកសៀង និង​ចេក​ជា​ដើម​។ ក្រសួងកសិកម្ម នឹងផ្តល់ការគាំទ្រទាំងស្រុងទាំងលើដើមទុន បច្ចេកទេស និងទីផ្សារ ជូន​ដល់​សហគមន៍ ដើម្បីអនុវត្តផែនការពិពិធកម្មនេះប្រកបដោយជោគជ័យ៕ អត្ថបទ៖ ឈិត បូរ៉ាវី 

កម្ពុជាកំពុងពិភាក្សាលើការចាប់យកឌីជីថលូបនីយកម្ម ដើម្បីជំរុញវិស័យនេះឱ្យកាន់តែរីកចម្រើន

2025/07/17 01:26:00 pm        220
មន្រ្តីជាន់ខ្ពស់រាជរដ្ឋាភិបាល និងក្រុមហ៊ុនអភិវឌ្ឍន៍បច្ចេកវិទ្យាមួយ ពិភាក្សា​លើ​ការ​ចាប់​យក​ឌីជីថ​លូប​នីយកម្ម ក្នុងការធ្វើបរម- ភាវូបនីយកម្ម សម្រាប់ដំណើរប្រតិបត្តិការនៅក្នុងស្ថាប័នរដ្ឋ និង​ផ្នែក​​ឯកជន សំដៅជំរុញនវានុវត្តន៍ឌីជីថលនៅកម្ពុជាឱ្យកាន់តែមានភាព រីកចម្រើន។ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃ​ទី​១៧ ខែកក្កដា ឆ្នាំ២០២៥ នេះ បានអនុញ្ញាតឱ្យប្រតិភូក្រុមហ៊ុន HUAWEI Cambodia Co., LTD. ដឹកនាំដោយ លោក TAO Guangyao ប្រធានក្រុមហ៊ុន HUAWEI ប្រចាំ​ពហុ​ប្រទេស​នៅ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍ និងជានាយកប្រតិបត្តិក្រុមហ៊ុន HUAWEI Cambodia Co., LTD. ចូល​ជួប​សម្តែងការគួរសម និងពិភាក្សាការងារ។លោក TAO Guangyao បានសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅ ដល់​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ ក.អ.ក. ចំពោះការគាំទ្រ កន្លងមក ដែលបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការ​ជំរុញ​បរិយាកាស​អំណោយផល សម្រាប់ការរីកលូតលាស់របស់ក្រុមហ៊ុន Huawei នៅក្នុង​ព្រះ​រា​ជា​ណា​ចក្រ​កម្ពុជា​ផ្ទាល់។ បន្ថែមពីនេះ លោកក៏បានជម្រាបជូនអំពីរបាយការណ៍សង្ខេប ជុំវិញវឌ្ឍន​ភាព​របស់​ Huawei Group និង Huawei Cambodia ដោយផ្តោតលើលទ្ធផលការងារឆ្នាំ២០២៤ និង​បច្ចុប្បន្ន​ភាព នៃស្ថានភាពអាជីវកម្មរបស់ក្រុមហ៊ុន ផងដែរ។នៅក្នុងជំនួបនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បាន​រំលេច​អំពី​គំនិត​ផ្តួច​ផ្តើម​ដ៏​ខ្ពង់​ខ្ពស់​របស់សម្តេចធិបតី នាយករដ្ឋមន្ត្រី ក្នុងការ​បង្កើត​ឱ្យមា​ន​នូវ​សួន​ឧស្សាហម្ម​បច្ចេក​វិទ្យា​ឌីជីថល​នៅ​កម្ពុជា ដែលជាគំនិតផ្តួចផ្តើម ក្នុងការជំរុញបរិយាកាស វិនិយោគនៅកម្ពុជា ពាក់ព័​ន្ធ​នឹង​ឧស្សាហ​កម្ម​ឌីជីថល និងបច្ចេកវិទ្យាទំនើបជាន់ខ្ពស់ឱ្យកាន់តែមានភាពរស់រវើក។ ក្នុងជំនួបនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងលោក TAO Guangyao បានធ្វើការពិភាក្សា ជុំវិញ​ការ​ចាប់​យកឌីជីថលូបនីយ- កម្ម ក្នុងការធ្វើបរមភាវូបនីយកម្ម ដំណើរប្រតិបត្តិការ​នៅ​ក្នុង​ស្ថាប័ន​រដ្ឋ​ និងផ្នែកឯកជន សំដៅជំរុញនវានុវត្តន៍ឌីជីថលនៅកម្ពុជា ឱ្យកាន់តែមានភាពរីកចម្រើន ប្រកប​ប្រសិទ្ធ​ភាព និងស័ក្តិសិទ្ធភាពខ្ពស់ ដើម្បីជាការចូលរួមបង្កើនល្បឿនការអភិវឌ្ឍសង្គម និងសេដ្ឋ កិច្ច​​ឌីជីថលនៅកម្ពុជា ឱ្យស្របទៅតាមយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ របស់​រាជ​រដ្ឋាភិបាល នីតិកាលទី៧ ដោយផ្ដោតលើ អាទិភាពគន្លឹះចំណុចទី១ និងទី៥ គឺមនុស្ស និង​បច្ចេក​វិទ្យា​ ក៏ដូចជា ក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ឆ្នាំ២០២១-២០៣៥ ផងដែរ៕ អត្ថបទ៖ សុន រ៉ាឌី

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អ្នកស្រុកនៅកាតេម៉ាឡាភាគអាគ្នេយ៍ ដោះស្រាយលំនៅឋានដែលរងការបំផ្លាញដោយរញ្ជួយដី
07/31/2025 12:07 PM
អ្នកជំងឺនៅដេកឈឺ មន្ទីរពេទ្យគ្មានបុគ្គលិក ខណៈគិលានុបដ្ឋាយិកានីហ្សេរីយ៉ា ចាប់ផ្តើមធ្វើកូដកម្ម
07/31/2025 12:07 PM
ក្រុមហេសបូឡា ច្រានចោលការអំពាវនាវឱ្យដកអាវុធ ដោយនិយាយថាការទាមទារនេះជួយដល់អ៊ីស្រាអែល
07/31/2025 12:07 PM
អ្នកស្វែងរកជំនួយជាង៧០នាក់ត្រូវបានសម្លាប់ ខណៈទុរ្ភិក្សកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា
07/31/2025 12:07 PM
រដ្ឋមន្ត្រីរបស់អ៊ីស្រាអែល និយាយបង្ហើបពីការដាក់បញ្ចូលឧបសម្ព័ន្ធផ្នែកជាច្រើននៅតំបន់ហ្កាហ្សា
07/31/2025 12:07 PM
ចក្រភពអង់គ្លេស ព្រមានពីទំនិញឡើងថ្លៃកប់ពពកថែមទៀត ដោយសារឥទ្ធិពលពន្ធអាករក្នុងស្រុក
07/31/2025 11:07 AM
អ៊ុយក្រែន គ្រោងផ្លាស់ការហ្វឹកហ្វឺនយោធាទៅក្រោមដី គេចពីការវាយប្រហារយ៉ាងសន្ធាប់របស់រុស្ស៊ី
07/31/2025 11:07 AM
នាយករដ្ឋមន្ត្រីប៉ូឡូញ បង្ហើបពីសញ្ញាជាច្រើនដែលថាសង្រ្គាមនៅអ៊ុយក្រែន អាចនឹង "ផ្អាក" ក្នុងពេលឆាប់ៗ
07/31/2025 11:07 AM
បុគ្គលិកជំនួយ៖ វិធានការថ្មីរបស់អ៊ីស្រាអែល មិនបានជួយអ្វីសោះក្នុងការបញ្ឈប់វិបត្តិអត់ឃ្លាននៅហ្កាហ្សា
07/31/2025 11:07 AM
អំណោយរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ត្រូវបានឯកឧត្តម នូ ស៊ីថា នាំ​យក​ទៅប្រគល់ជូនវីរកងទ័ព នៅខេត្តប៉ៃលិន
07/31/2025 11:07 AM