សម្ដេចតេជោ ហ៊ុន សែន អញ្ជើញចូលក្រាបថ្វាយបង្គុំគាល់ព្រះករុណាព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី
សម្តេចតេជោអញ្ជើញជួបពិភាក្សាការងារជាមួយប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនចិន
សម្តេចតេជោ ហ៊ុន សែន នឹងបំពេញទស្សនកិច្ចមិត្តភាពផ្លូវការនៅប្រទេសចិនរយៈពេលបីថ្ងៃចាប់ពីថ្ងៃទី២៥ដល់២៧ ខែមិថុនាខាងមុខនេះ
កម្ពុជា-អ៊ីស្រាអែល ឯកភាពបន្តជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរីកចម្រើន

នយោបាយ​ និង ការអភិវឌ្ឍន៍

លោកជំទាវ ឱ វណ្ណឌីន៖ អ្នកជាពីជំងឺកូវីដ-១៩ ត្រូវ​រួសរាន់​ទៅ​ចាក់វ៉ាក់សាំង​ដើម្បីបង្កើតកងការពារ

2021/11/11 03:00:48 pm        373
​ភ្នំពេញ ៖ ​ជាថ្មីម្តងទៀត មន្រ្តីជាន់ខ្ពស់នៃក្រសួងសុខាភិបាល នៅថ្ងៃនេះ បានអំពាវនាវដល់អ្នក ដែលបានជាសះស្បើយពីជំងឺកូវីដ-១៩ សូមរួសរាន់ទៅចាក់វ៉ាក់សាំង ដើម្បីបង្កើតកងការពារក្នុងខ្លួនប្រាណ។លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិកាក្រសួងសុខាភិបាល និងប្រជាប្រេធានគណៈ កម្មការចំពោះកិច្ចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស នៅព្រឹកថ្ងៃទី១១ ខែវិច្ឆិកា នេះ បានអញ្ជើញចុះពិនិត្យទីតាំងចាក់វ៉ាក់សាំងកូវីដ-១៩ នៅតាមមណ្ឌលសុខាភាព​សាធារណៈមួយចំនួន ក្នុងខេត្តកំពង់ធំ និងការផ្តល់សេវាសុខាភិបាលជូនប្រជាជពលរដ្ឋក្នុង​មូលដ្ឋាន។ នៅក្នុងឱកាសនេះ លោកជំទាវ បានក្រើនរំលឹកដល់អ្នកជាពីជំងឺកូវីដ-១៩ សូមរួសរាន់ទៅ​ទទួលការ​ចាក់​វ៉ាក់សាំង​ ដើម្បីបង្កើត កងការពារក្នុងខ្លួនទប់ទល់ទៅនឹងមេរោគកូវីដ-១៩ ទៅពេលអនាគត។នៅកម្ពុជា ការចាក់វ៉ាក់សាំង គឺជាមធ្យោបាយមួយ ក្នុងចំណោមវិធានការសុខាភិបាលចាំបាច់ដទៃ ទៀត ដែលនឹងបង្ការការរាតត្បាត ការចម្លងជំងឺកូវីដ-១៩ និងកាត់បន្ថយផលប៉ះពាល់ នៃជំងឺកូវីដ-១៩ ទៅ លើវិស័យសេដ្ឋកិច្ច និងសង្គម។ បច្ចុប្បន្ន ដំណើការចាក់វ៉ាក់សាំងនៅកម្ពុជា មានល្បឿនលឿនជាងផែនការ មេ ដែលបានគ្រោងទុក ៕អត្ថបទ៖ ទូច សោភ័ណ

ប្រមុខការទូតកម្ពុជា៖ កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប ជាការប្រមូលផ្តុំការងារការទូតដ៏ធំ​ក្នុង​ប្រវត្តិសាស្រ្តកម្ពុជា

2021/11/11 02:31:00 pm        499
ភ្នំពេញ ៖ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបតិ្តការអន្តរជាតិ បានថ្លែងថា ក្នុងពេលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣ គឺជាការប្រមូលផ្តុំការងារការទូតដ៏ធំក្នុងប្រវត្តិសាស្រ្តកម្ពុជា។ការថ្លែងរបស់ប្រមុខការទូតកម្ពុជាបែបនេះ បានធ្វើឡើងក្នុងកម្មវិធីផ្សព្វផ្សាយសៀវភៅសិក្សា​ស្រាវ​ជ្រាវ​គាំទ្រ​កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣ ​ក្រោមប្រធានបទ កិច្ចសហប្រតិបត្តិការពហុភាគី​និយម ដើម្បីអនាគតដែលមានភាពធន់ចីរភាព និងផ្អែកលើច្បាប់សម្រាប់ASEM ។ ពិធីនេះ ធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន និងមានការចូលរួមពី​តំណាង​ក្រសួងស្ថាប័នពាក់ព័ន្ធ និងតំណាងទូតមួយចំនួនប្រចាំកម្ពុជាផងដែរ។នាឱកាសនោះ ឯកឧត្តម ប្រាក់ សុខុន មានប្រសាសន៍ថា ​ការធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូល ASEM13 ក្នុងអំឡុងពេលនៃជំងឺរាតត្បាតនេះ គឺជាឱកាសពិសេសសម្រាប់កម្ពុជាដើម្បីលើក​កម្ពស់​កិច្ចប្រជុំកំពូលនេះ ឱ្យក្លាយជាវេទិកាមួយសម្រាប់ថ្នាក់ដឹកនាំ​ ASEM ទាំងអស់ ដោះស្រាយបញ្ហា​ប្រឈម​នៅក្នុងតំបន់ ​និងសកលមានជាអាទិ៍ ៖ បញ្ហាសុខភាពសាធារណៈ ការប្រែប្រួលអាកាសធាតុ កំណែទម្រង់អង្គការពាណិជ្ជកម្មពិភពលោក (WTO) បញ្ហាការងាររបស់យុវជន និងយេនឌ័រជាដើម ក្នុងចំណោម បញ្ហាប្រឈមជាច្រើនទៀត។ឯកឧត្តម ប្រាក់ សុខុន បានសង្កត់ធ្ងន់ថា ការទទួលធ្វើជាម្ចាស់ផ្ទះរបស់កម្ពុជាក្នុងកិច្ចប្រជុំ​កំពូល​អាស៊ី-អឺរ៉ុប នាពេលខាងមុខនឹងនាំដល់ការប្រមូលផ្តុំការងារការទូត​ដ៏ធំ​នៅ​ក្នុង​ប្រវត្តិសាស្រ្ត​របស់​កម្ពុជា ។ទន្ទឹមគ្នានេះ ឯកឧត្តម ប្រាក់ សុខុន បានលើកឡើងអំពីការចេញនូវសៀវភៅសិក្សាស្រាវជ្រាវ​គាំទ្រ​កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣នេះ​ បាន​ទទួល​ការគាំទ្រយ៉ាងពេញទំហឹងពី​សម្តេច​តេជោ ​ហ៊ុន សែន នាយករដ្ឋមន្រ្តី​ ដោយផ្តោតសំខាន់ទៅលើកិច្ចសហប្រតិបត្តិការពហុភាគីនិយម ដើម្បីធានាយ៉ាងណាឲ្យអាស៊ី និងអឺរ៉ុប ទទួល​បាននូវអនាគតមួយប្រកបដដោយភាពធន់ ស្ថិតស្ថេរ និងផ្អែកទៅលើច្បាប់។ឯកឧត្តម ប្រាក់ សុខុន បានបន្ថែមថា សៀវភៅនេះបានរួម​បញ្ចូល​នូវការគិតគូដ៏ហ្មត់ចត់តាមរយៈ អត្ថបទនានា​ ដែលផ្តោតលើទិដ្ឋភាពសំខាន់ៗ ​ដោយរាប់ចាប់ពីការតភ្ជាប់ផ្នែក​នយោបាយ​ និងរូបវ័ន្ត កិច្ច​សហប្រតិបត្តិការសេដ្ឋកិច្ច ​និងហិរញ្ញវត្ថុ ​ការតភ្ជាប់រវាងស្ថាប័ន និងប្រជាជនរហូតដល់ការ​អភិវឌ្ឍ​​ប្រកបដោយចីរភាព។ សៀវភៅនេះ​ទៀតសោត​ ក៏ផ្តល់នូវគំនិតល្អៗ​ជាច្រើន ​ដើម្បីជំរុញ ASEM ឆ្ពោះទៅកាន់កិច្ចប្រជុំកំពូលនាពេលខាងមុខ៕អត្ថបទ៖ ឧត្តម+សុភ័ណ

អគារថ្មីនៃទីស្ដីការក្រសួងមហាផ្ទៃ ចាប់ផ្ដើមដំណើរការសាងសង់

2021/11/11 12:33:12 pm        478
ភ្នំពេញ ៖ នាព្រឹកថ្ងៃទី១១ ខែវិច្ឆិកានេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងលោកជំទាវ បានអញ្ជើញបញ្ចុះបឋមសីលាសាងសង់អគារថ្មី នៃទីស្ដីការក្រសួងមហាផ្ទៃ លើទីតាំងចាស់ ស្ថិតនៅលើវិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ហើយគ្រោងនឹងបញ្ចប់នៅខែសីហា ឆ្នាំ២០២៣។អគារទីស្ដីការថ្មី នៃក្រសួងមហាផ្ទៃខាងមុខ ត្រូវបានបើកការដ្ឋានសាងសង់ នៅលើទីតាំងចាស់ ដោយមានការយល់ព្រមពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា។ក្នុងពិធីសម្ពោធអគារទីស្តីការក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ កាលពីថ្ងៃទី៨ ខែវិច្ឆិកានេះសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានបញ្ជាក់ថា អគារថ្មី នៃទីស្ដីការក្រសួង មហាផ្ទៃ ដែលនឹងសង់នៅលើទីតាំងចាស់ នឹងចំណាយថវិកាសាងសង់ប្រមាណជា៦០លានដុល្លារ។អគារទីស្តីការរបស់ក្រសួងមហាផ្ទៃ មានទីតាំងនៅអគារចាស់ ដែលមានផ្ទៃដីសរុបទំហំ៥,៦ហិកតា ស្ថិតនៅលើមហាវិថី ព្រះនរោត្តម សង្កាត់ទន្លេរបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។អគារទីស្ដីការ ក្រសួងមហាផ្ទៃថ្មី ផ្នែកខាងមុខនៃអគារនេះ បែរទៅទីសខាងកើត​ស្របតាម​ផ្លូវព្រះនរោត្តម និងបែមុខចំ ទន្លេធំៗទាំងបួន ​ដែលគេហៅថាទន្លេចតុមុខ។អគារទីស្តីការរបស់ក្រសួមហាផ្ទៃ នេះមានទំហំ ១៥៣ ម៉ែត្រ គុណ៨៣ម៉ែត្រ មានកំពស់៩ជាន់ មិនរាប់បញ្ចូលជាន់ផ្ទាល់ដី និងជាន់សម្រាប់ចំណតរថយន្ត ​ដែលអាចចតរថយន្ត បាន​សរុប​ចំនួន​៣៣០គ្រឿង។ជាងនេះទៅទៀត ប្លង់ស្ថាបត្យកម្ម អគារទីស្តីការថ្មី របស់ក្រសួងមហាផ្ទៃ ​ជាប្រភេទស្ថាបត្យកម្ម ក្លាសិក ​រចនាបទខ្មែរ​ ដំបូលប្រក់ក្បឿងស្រកាលិញ ​មានបុស្បបុក ​ចំនួន៥ ​លំនាំតាប្រាសាទអង្គវត្ត ដោយ​ អនុលោម​តាម​គោលការណ៍​សមមាត្រ​នៃរូបរាង​អគារ ​និងបាន​គិតគូរ​យ៉ាង​ហ្មត់ចត់​អំពីពន្លឺ ខ្យល់​ធម្មជាតិ ចេញចូលគ្រប់គ្រាន់​ ប្រកបដោយផា​សុខភាព សក្តិសម​ជា​ទីកន្លែង​ធ្វើការ​រួមបែបសម័យទំនើបថ្មី។អគារទីស្តីការថ្មីនេះ មានមុខងារប្រើប្រាស់ជារដ្ឋបាលប្រមូលផ្តុំ ​ថ្នាក់ដឹកនាំក្រសួង ​ថ្នាក់ដឹកនាំ អគ្គ នាយកដ្ឋាន អគ្គភាពឋានៈស្មើ ​ចំនួន១២ ​គណៈកម្មាធិការជាតិ​ ចំនួន០៥ គណៈកម្មការក្រសួងមហាផ្ទៃ ចំនួន០៦ លេខាធិកាដ្ឋាននៃគណៈកម្មាធិការជាតិ​អភិវឌ្ឍន៍​តាម​បែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ​ និងនាយកដ្ឋានជំនាញចំនួន៤២ នឹងចូលមកបម្រើការងារ​នៅក្នុងអគារថ្មីនេះ ហើយ​សមត្ថភាពអគារថ្មីនេះ អាចផ្ទុកមនុស្សសរុបរហូតដល់ទៅ៨៥០០នាក់៕អត្ថបទ៖ បាន សុខរិទ្ធិ 

មន្ត្រីសុខាភិបាល អំពាវនាវដល់ពលរដ្ឋភ្នំពេញមិនទាន់ចាក់វ៉ាក់សាំងកូវីដ-១៩ សូម​រួសរាន់​ ទៅ​ចាក់​នៅ​ទីតាំង​ចំនួន៤២

2021/11/11 11:36:41 am        688
ភ្នំពេញ ៖ ​លោកវេជ្ជបណ្ឌិត ងី មានហេង ប្រធានមនី្ទរសុខាភិបាលរាជធានីភ្នំពេញ តាមរយៈBTV នាព្រឹកថ្ងៃទី១១ ខែវិចិ្ឆកា ឆ្នាំ២០២១នេះ​ អំពាវនាវដល់​អ្នក​សេសសល់​ រស់នៅក្នុងរាជធានីភ្នំពេញ ដែលមិនទាន់ចាក់វ៉ាក់សាំងកូវីដ-១៩ ​សូមទៅ​ទទួលការចាក់វ៉ាក់សាំងនៅតាមបណ្តាទីតាំងចំនួន៤២ ក្នុងរាជធានីភ្នំពេញ។លោកវេជ្ជបណ្ឌិត ងី មានហេង បានបន្តទៀតថា បងប្អូនប្រជាពលរដ្ឋខ្មែរ និងជនបរទេស មានអាយុ​ចាប់​ពី​១៨​ឆ្នាំ​ឡើង ​ដែលនៅសេសសល់មិនទាន់បានចាក់វ៉ាក់សាំងបង្ការជំងឺ កូវីដ-១៩ (ស្ត្រីដែល​ទើបនឹងសម្រាលកូនរួច ប្រជាពល​រដ្ឋ​ដែល​បាន​បញ្ចប់ការធ្វើចត្តាឡីស័ក ឬ អ្នកដែលបាន​វិលត្រឡប់​ពីក្រៅប្រទេស ​ដែល​បានបញ្ចប់ការធ្វើចត្តាឡីស័ក )​ ដែល​កំពុងរស់នៅក្នុងរាជធានីភ្នំពេញ។ សូមអំពាវនាវដល់ អ្នកសេសសល់ដែលមិនទាន់បានទទួលការចាក់វ៉ាក់សាំងកូវីដ-១៩ សូមរួសរាន់អញ្ជើញទៅចាក់វ៉ាក់សាំងកូវីដ-១៩។ ​ហើយក៏សូមឲ្យបងប្អូនប្រជាពលរដ្ឋ ដែល​ត្រូវចាក់ដូសទី២ ដូសទី៣ ឬដូសជំរុញ ​សូមអញ្ជើញទៅចាក់វ៉ាក់សាំងកូវីដ-១៩ ព្រោះថា​ការចាក់វ៉ាក់សាំងដូសជំរុញនៅថ្ងៃនេះ ដើម្បី​បង្កើន​ភាព​ស៊ាំ​ទប់​ទល់​នឹងការឆ្លងរាតត្បាតមេរោគកូវីដ-១៩។សូមបញ្ជាក់ថា ក្នុងក្របខណ្ឌរាជធានីភ្នំពេញ ក្រៅពីបើកចាក់វ៉ាក់សាំងដល់អ្នកសេសសល់ និង​ដូសជំរុញ ក៏ កំពុង​ដំណើរ​​ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ​ជូនកុមារ ​ដែលមានអាយុ០៥ឆ្នាំ សម្រាប់ដូសទី១​ ដែលបាន​ចាប់ផ្តើម​កាល​ពី​ថ្ងៃ​ទី១ ខែវិចិ្ឆកា ​ដល់ថ្ងៃទី១៤ ខែវិចិ្ឆកា ​ឆ្នាំ២០២១ និង​សម្រាប់ដូសទី២ ចាប់ផ្តើមពីថ្ងៃទី២៨ ខែវិចិ្ឆកា រហូតដល់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២១ ផងដែរ៕អត្ថបទ រដ្ឋា

ក្រសួងការងារ បើកការធ្វើតេស្តជំនាញនិងភាសាជប៉ុន សម្រាប់ពលករទៅធ្វើការនៅប្រទេសជប៉ុន

2021/11/11 11:10:42 am        286
ភ្នំពេញ ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កាលថ្ងៃទី១០ វិច្ឆិកា ឆ្នាំ២០២១ កន្លងទៅ បានចេញសេចក្តីជូនដំណឹងមួយ ស្តីពីការធ្វើតេស្តជំនាញ និងតេស្តភាសាជប៉ុន ទៅដល់អ្នកមានបំណងចង់ទៅធ្វើការនៅប្រទេសជប៉ុន។ក្នុងសេចក្តីជូនដំណឹង ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបញ្ជាក់ថា៖ យោង​តាម​ការ​ជូនដំណឹង​ពីក្រសួងយុត្តិធម៌ ​នៃប្រទេសជប៉ុន ដែលចុះថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២១ បាន​ជូនដំណឹង​ដល់ទីភ្នាក់ងារជ្រើសរើសឯកជនទាំងអស់​ និងសាធារណជន ដែលមានបំណង​ទៅធ្វើការ​នៅ​ប្រទេស​ជប៉ុន​ ក្នុងគម្រោងពលករជំនាញឱ្យបានជ្រាបថា អង្គភាព​ទទួល​បន្ទុកការធ្វើតេស្តជំនាញ និង​តេស្ត​ភាសាជប៉ុន ​នឹងរៀបចំការធ្វើតេស្តភាសា ​និងតេស្តជំនាញ ​តាមរយៈប្រព័ន្ធកុំព្យូទ័រ (CBET) ក្នុង​គម្រោងពលករជំនាញ​ ក្នុងនោះ​មាន​ខាងផ្នែក​កសិកម្ម​ និងផ្នែកការងារនៅភោជនីយដ្ឋាន។ក្រសួងការងារ បានបញ្ជាក់បន្ថែមថា ចំពោះលក្ខខណ្ឌចុះឈ្មោះធ្វើតេស្តជំនាញ ​និងតេស្តភាសា គឺ​ចាប់ពីអាយុ ១៧ឆ្នាំឡើងទៅ​ ដោយ​មិនគិតពីកម្រិតវប្បធម៌។ ដោយឡែក​ ឯកសារចាំបាច់ដែលត្រូវយកមកជាមួយ​ មានដូចជាអត្តសញ្ញាណប័ណ្ណ ឬ​លិខិត​ឆ្លងដែន ឬប័ណ្ណបើកបរ។​ ចំពោះតម្លៃសេវានៃការចុះឈ្មោះធ្វើតេស្ត ​មានតម្លៃ ៣៣ដុល្លារអាម៉េរិក៕អត្ថបទ៖ បូរ៉ាវី

ពលរដ្ឋក្នុងស្រុកចំនួនបីនៃខេត្តតាកែវ នឹងទទួលការចាក់វ៉ាក់សាំងដូសទី៣ នៅសប្ដាហ៍ក្រោយ

2021/11/10 04:31:07 pm        383
តាកែវ ៖ អាជ្ញាធរខេត្តតាកែវ បានប្រកាសថា ចាប់ពីសប្ដាហ៍ក្រោយទៅ ប្រជាពលរដ្ឋក្នុងស្រុកចំនួនបី នឹងទទួលបានការចាក់វ៉ាក់សាំងដូសទីបី ឬដូសជំរុញ ។អាជ្ញាធរខេត្តតាកែវ នៅថ្ងៃនេះ បានចេញសេចក្ដីជូនដំណឹងដល់ប្រជាពលរដ្ឋ រស់នៅក្នុងស្រុកចំនួនបី គឺស្រុកបាទី ស្រុកសំរោង និងស្រុកត្រាំកក់ ស្ដីពីការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសទី៣ ចាប់ពីថ្ងៃទី១៥ ខែវិច្ឆិកានេះតទៅ។បើយោងតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តតាកែវ ដំណើរការចាក់សាំងដូសទី៣ ជូន​ដល់​ប្រជាពលរដ្ឋនៅស្រុកទាំង៣ខាងលើ នឹងធ្វើឡើងនៅទីតាំងចំនួន ៣៥ កន្លែងដោយ​ក្នុងនោះ​ស្រុកបាទី​មាន​ចំនួន១០ទីតាំង​ ស្រុកសំរោង មានចំនួន១១ទីតាំង​ និងស្រុកត្រាំកក់ មានចំនួន១៤ទីតាំង។លោកវេជ្ជបណ្ឌិត នុត ស៊ីណាត ប្រធានមន្ទីរសុខាភិបាលខេត្តតាកែវ បានថ្លែងឲ្យដឹងថា ប្រជា​ពលរដ្ឋ ដែលត្រូវចាក់វ៉ាក់សាំងដូសទី៣ ដែលជាដូសជម្រុញ ​នៅក្នុងស្រុកទាំង៣ខាងលើនេះ មាន​ចំនួនប្រមាណ៣០ម៉ឺននាក់ ដោយអាជ្ញាធ​បាន​ជ្រើសរើស​ទីតាំង​វត្តចំនួន២១​នៅក្នុងស្រុកសំរោង និងស្រុកបាទី ធ្វើជាកន្លែងទីតាំង​សម្រាប់​ចាក់វ៉ាក់សាំង​ជូនប្រជាពលរដ្ឋ ​ដោយ​ឡែកស្រុកត្រាំកក់ អាជ្ញាធរ ​បានជ្រើសរើសមណ្ឌលសុខភាពចំ​នួន១៤ ​ធ្វើជាទីតាំងសម្រាប់ចាក់វ៉ាក់សាំងដូសទី៣ ជូនប្រជាពលរដ្ឋ។លោកប្រធានមន្ទីរសុខាភិបាលខេត្តតាកែវ ចំពោះប្រជាពលរដ្ឋរស់នៅក្នុងក្រុងស្រុកចំនួន៧ទៀត​នៅ​ក្នុងខេត្តតាកែវ ​អាជ្ញាធរ នឹងរៀបចំចាក់វ៉ាក់សាំងជូនដូសទី៣​ ដែល​ជាដូសជំរុញនៅក្នុងខែធ្នូ៕អត្ថបទ៖ គុជ វិភាគ

ឯកឧត្តម លី ធុជ ស្នើ UNDP បន្តផ្ដល់ជំនួយដើម្បីអភិវឌ្ឍកម្ពុជាឱ្យកាន់តែរីកចម្រើន

2021/11/10 04:20:40 pm        745
ភ្នំពេញ ៖ ឯកឧត្តម លី ធុជ ទេសរដ្ឋមន្ត្រី និងជាអនុប្រធានទី១ អាជ្ញាធរមីនកម្ពុជា ទទួលបន្ទុកបេសកកម្មពិសេស បានស្នើដល់អង្គការ UNDP បន្តជួយផ្ដល់ជំនួយមនុស្សធម៌នានា ដល់កម្ពុជា ដើម្បីយកមកអភិវឌ្ឍន៍ប្រទេសជាតិ ឲ្យកាន់តែរីកចម្រើន រួមទាំងបន្តជួយគាំទ្រដល់វិស័យបោសសំអាតមីន ។ក្នុងជំនួបជាមួយលោកស្រី Alissar CHAKER ប្រធានអង្គការUNDP នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្តម ទេសរដ្ឋមន្រ្តី លី ធុជ មានប្រសាសន៍ថា ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា​ បាន​ថ្លែង​អំណរ​គុណ និង​វាយ​តម្លៃខ្ពស់ ​ចំពោះ UNDP ចូលរួមគាំទ្រដល់ការងារអភិវឌ្ឍន៍នៅកម្ពុជា ក្នុងនោះ​បាន​ចូលរួមដល់​ការងារ​សកម្មភាពមីនមនុស្សធម៌ តាំងពីឆ្នាំ២០០៦ តាមរយៈគម្រោង​បោស​សម្អាតមីន ជា​លទ្ធផល​រហូត​មក​ដល់ពេលនេះ​ គឺជាការអនុវត្តគម្រោងដំណាក់កាលទី៤ ។ ឯកឧត្តមទេសរដ្ឋមន្ត្រី បានបន្ថែមថា ​ចាប់ពីឆ្នាំ២០០៦ ដល់ខែកញ្ញា ​ឆ្នាំ២០២១ គម្រោងនេះ​បាន ចូលរួម​បោស​សម្អាតផ្ទៃដីប្រមាណ​ ២៧៥គីឡូម៉ែត្រក្រឡា​ សម្រាប់​យកមកប្រើប្រាស់ ដើម្បី​បង្ក​បង្កើផល និង​សាងសង់​លំនៅឋាន ​ដោយ​សហគមន៍ដែលរងផលប៉ះពាល់ ​ព្រមទាំង​ បានរកឃើញ និង​កម្ទេច​គ្រាប់​មីន​ប្រឆាំង​មនុស្ស​ចំនួន ៧១ ៨៤៩គ្រាប់ ​មីនប្រឆាំងរថក្រោះចំនួន ​១ ៥១៥គ្រាប់ សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​ចំនួន ២១៤ ៥៤២ ​និងបានផ្តល់អត្ថប្រយោជន៍ដល់ប្រជាជនជនបទចំនួន ១ ០៧៨ ០២២នាក់ ដែល​ក្នុងនោះ ​៥០ភាគរយ ជា​អ្នកទទួលផលជាស្ត្រី ។ជាមួយគ្នា ឯកឧត្តម លី ធុជ បាន​សំណូមពរលោកស្រី​ Alissar CHAKER បន្ត​ជួយ​កៀរគរ​ធនធាន​បន្ថែម​ពី​សហគមន៍​ផ្តល់​ជំនួយ និងដៃគូអភិវឌ្ឍន៍ ​ដើម្បីចូលរួមជាមួយ​រាជ​រដ្ឋាភិបាល​កម្ពុជា ក្នុង​ការ​លើក​កម្ពស់​ជីវភាព​រស់​នៅរបស់ពលរដ្ឋមូលដ្ឋាន​ ការជួយសង្រ្គោះជីវិតប្រជាជន និងផ្តល់ដីមាន​សុវត្ថិភាព​តាមរយៈការ​ចូល​រួម​បោស​សម្អាត​មីនមនុស្សធ​ម៌ នៅកម្ពុជា ។ក្នុងឱកាសនោះ លោកស្រី Alissar CHAKER បានបង្ហាញពីសេចក្តីសប្បាយរីករាយ​ ដែលបាន​ចូល​រួម​ធ្វើការ ​ជាមួយរាជរដ្ឋាភិបាលកម្ពុជា​ ព្រមទាំង​បាន​តាំង​ចិត្តបន្តជួយគាំទ្រដល់ ​រាជរដ្ឋាភិបាល ក្នុង​ការងារ​បោស​សម្អាតមីនមនុស្សធម៌​ ឈានឆ្ពោះទៅរកការបញ្ចប់ការ​គម្រាមកំហែង​ដោយសារមីន ឆ្នាំ២០២៥​ ខាងមុខនេះ ៕អត្ថបទ បាន សុខរិទ្ធិ 

ប្រមុខការពារជាតិកម្ពុជា ៖ សន្តិភាព និងស្ថិរភាពនយោបាយជាមូលដ្ឋានធំ​សម្រាប់ពង្រឹង​វិបុលភាព​អាស៊ីអាគ្នេយ៍

2021/11/10 02:22:47 pm        501
ភ្នំពេញ ៖ សម្តេចពិជ័យសេនា ទៀ បាញ់ បានលើកឡើងថា សន្តិភាព និងស្ថិរភាពនយោបាយ គឺជាមូលដ្ឋានដែលមិនអាចកាត់ថ្លៃបាន ក្នុងការពង្រឹងវិបុលភាព និងចីរភាពក្នុងតំបន់អាស៊ីអាគ្នេយ៍ ហើយប្រទេសជាសមាជិកអាស៊ាន គប្បីត្រូវធ្វើការពិភាក្សាគ្នាឲ្យបានម៉ត់ចត់បន្ថែមទៀត ។ក្នុងកិច្ចប្រជុំតាមរយៈវីដេអូពីចម្ងាយនៅថ្ងៃទី១០ ខែវិច្ឆិកានេះ ក្នុងកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រី​ការពារជាតិ​អាស៊ាន (ADMM Retreat) កិច្ចប្រជុំក្រៅផ្លូវការរដ្ឋមន្ត្រីការពារជាតិអាស៊ាន-សាធារណរដ្ឋកូរ៉េ និង​កិច្ចប្រជុំ​ក្រៅផ្លូវការរដ្ឋមន្ត្រីការពារជាតិអាស៊ាន-អូស្ត្រាលី ដែលប្រទេសប្រុយណេ ធ្វើជាម្ចាស់ផ្ទះ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា​ បានបញ្ជាក់ថា «សន្តិភាព និងស្ថិរភាពនយោបាយ ​គឺជាមូលដ្ឋានដែលមិនអាចកាត់ថ្លៃបាន ​ក្នុងការពង្រឹងវិបុលភាព និងចីរភាព តំបន់ អាស៊ីអាគ្នេយ៍។ បើសិនណាមិនមានសន្តិភាព​ និងស្ថិរភាពនោះទេ ប្រទេសនៅ​ក្នុងតំបន់​ក៏ប្រហែលជាមិនបានទទួលនូវការអភិវឌ្ឍ​ និងវិបុលភាពនោះដែរ។សម្តេចពិជ័យសេនា ទៀ បាញ់ បានបន្ដថា ការប្រកួតប្រជែងផ្នែកភូមិសាស្ត្រនយោបាយ និងភូមិសាស្ដ្រយុទ្ធសាស្រ្ត នាពេលបច្ចុប្បន្ន អាចនឹងប៉ះពាល់ដល់សន្តិភាព​ និងស្ថិរភាពតំបន់ អាស៊ានត្រូវតែធ្វើការពង្រឹង​ប្រពៃណី នៃការធ្វើកិច្ចសហប្រតិបត្តិការពហុភាគី ជាមួយ​នឹងដៃគូ​ខាងក្រៅ ដោយផ្អែកលើការ​ឯកភាព​ខាងក្នុង និងតួនាទីជាស្នូលរបស់អាស៊ាននោះ»។ប្រមុខការពារជាតិកម្ពុជា បានបញ្ជាក់បន្ថែមទៀតថា​ កម្ពុជាសូមស្វាគមន៍ ចំពោះគំនិតផ្តួចផ្តើម​ប្រកប​ដោយភាពបើកចំហ បរិយាបន្ន និងតម្លាភាព ​និងដែលមានគោលដៅច្បាស់លាស់ ក្នុងការ​លើក​កម្ពស់​កិច្ចសហប្រតិបត្តិការជាក់ស្តែង ​សន្តិភាពប្រកបដោយចីរភាព ​និងការអភិវឌ្ឍនៅក្នុងតំបន់។ ការវិវត្តនៃស្ថានភាពសន្តិសុខនាពេលថ្មីៗនេះ​ គឺទាមទារឱ្យមានការពិភាក្សាគ្នាយ៉ាងម៉ត់ចត់ និងចែករំលែក​ការយល់ដឹងក្នុងចំណោមរដ្ឋសមាជិកអាស៊ាន។ដោយសារតែការលេចឡើងនូវសម្ព័ន្ធការពារជាតិនាពេលថ្មីៗនេះ បានបង្កឱ្យមានការកង្វល់​ចំពោះ​ការកើនឡើង​នៃការប្រកួតប្រជែងភូមិសាស្ត្រនយោបាយ និងលទ្ធភាពនៃការប្រណាំងប្រជែង​សព្វាវុធ​នៅក្នុងតំបន់។ជាមួយគ្នានោះដែរ សម្តេចពិជ័យសេនាទៀ បាញ់ ក៏បានអំពាវនាវដល់រដ្ឋជាសមាជិកអាស៊ាន​ទាំង​អស់ ​គប្បីធ្វើការពិចារណាក្នុងការ​ដាក់បញ្ចូល ​បញ្ហាប្រែប្រួល​អាកាសធាតុ ទៅក្នុងយន្តការ​សហប្រតិបត្តិការអាស៊ាន ដើម្បី​កសាង​ភាពធន​របស់​កងកម្លាំងប្រដាប់អាវុធ និងកាត់​បន្ថយ​ផល​ប៉ះពាល់នៃបញ្ហាប្រឈមអាកាសធាតុ ដោយបញ្ហាគ្រោះ​មហន្តរាយធម្មជាតិ និងការប្រែប្រួល​អាកាស​ធាតុនេះ គឺមានការពាក់ព័ន្ធគ្នា ខណៈកងកម្លាំងប្រដាប់អាវុធនៃគ្រប់បណ្តា​ប្រទេស​អាស៊ាន​ទាំងអស់ ក៏បានដើរតួនាទីយ៉ាងសំខាន់ក្នុងការ ផ្តល់​ជំនួយមនុស្សធម៌ ការជួយ​ជម្លៀស​ប្រជាជន​ទៅ​កាន់ទីសុវត្ថិភាព ​និងការពារ​សន្តិសុខជាដើម៕អត្ថបទ ៖ បាន ចក់

ក្រសួងវប្បធម៌ នឹងរៀបចំព្រឹត្តិការណ៍សិល្បៈដ៏ធំមួយឈ្មោះថា «រាត្រីចងចាំឆ្នាំ២០២១» តាមប្រព័ន្ធអនឡាញ

2021/11/10 01:38:34 pm        555
ភ្នំពេញ ៖ នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ នាពេលខាងមុខនេះ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នឹងរៀបចំព្រឹត្តិការណ៍សិល្បៈដ៏ធំមួយឈ្មោះថា «រាត្រីចងចាំឆ្នាំ២០២១» តាមប្រព័ន្ធអនឡាញ ដើម្បីអបអរសាទរសម្បត្តិបេតិកភណ្ឌវប្បធម៌រូបី និងអរូបីត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក និងបេតិកភណ្ឌអរូបីនៃមនុស្សជាតិ ពិសេសអបអរសាទរខួប៣ឆ្នាំ នៃការដាក់បញ្ជូលល្ខោនខោលកម្ពុជា ចូលជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិ។ឯកឧត្តម ហ៊ឺ វីរៈ រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានក្រុមការងាររៀបចំ​ព្រឹត្តិការណ៍នេះ មានប្រសាសន៍ថា ព្រឹត្តិការណ៍សិល្បៈនេះ ក្រៅពីមានការសម្តែងនូវ​ទស្សនីយភាព​សិល្បៈចម្រុះទាំងបុរាណ ​និងសម័យ ​គឺមានការសម្តែង ​ល្ខោនខោល ក្នុងគោលបំណងចង់ឱ្យ​សាធារណជនជាតិ និងអន្តរជាតិ បានឃើញកាន់តែច្បាស់អំពីកិត្យានុភាពនៃវប្បធម៌ជាតិខ្មែរ ខណៈដែល​ល្ខោនខោលសហគមន៍វត្តស្វាយ ​តំណាងឱ្យល្ខោនខោលកម្ពុជា ត្រូវបាន​ទទួល​ស្គាល់​ដោយអង្គការ ​យូណេស្កូ (UNESCO) អស់រយៈពេល៣ឆ្នាំកន្លងទៅ ក្នុងការចុះបញ្ជីជាសម្បត្តិ​បេតិកភណ្ឌ​វប្បធម៌ អរូបីនៃមនុស្សជាតិ។ ព្រឹត្តិការណ៍ដ៏មានសារៈសំខាន់នេះ​ នឹងមានការផ្សាយផ្ទាល់តាមរយៈផេកផ្លូវការរបស់ ក្រសួង​វប្បធម៌ និងវិចិត្រសិល្បៈ និងតាមបណ្តាស្ថានីយទូរទស្សន៍-សារព័ត៌មាន-បណ្តាញទំនាក់ទំនងសង្គម មួយចំនួន ដែលនឹងរួមគ្នាផ្សព្វផ្សាយឱ្យកាន់តែទូលំទូលាយ​ ដើម្បីឱ្យពិភពលោក នឹងបានឃើញ​ពី​តម្លៃល្ខោន​ ខោលកម្ពុជា​ ដែលជាតម្លៃនៃមនុស្សជាតិ ហើយនេះក៏ជាបំណងដែលយើងគ្រប់គ្នា​ចង់បាន។ ឯកឧត្តម ក៏បានអំពាវនាវឱ្យប្រជាជនខ្មែរ ជាពិសេសយុវជនបន្តសកម្មភាពគាំទ្រឱ្យបានកាន់តែ​ខ្លាំងខ្លា​បន្ថែមទៀត ​ដើម្បីថែរក្សា សម្បត្តិបេតិកភណ្ឌវប្បធម៌ដ៏សម្បូរបែបដែលដូនតាខ្មែរ​យើង​បន្សល់​ទុកឱ្យនៅបានយូរអង្វែងទៅមុខទៀត។ជាមួយគ្នានោះដែរឯកឧត្តម ទិត ថាវរិទ្ធ អនុរដ្ឋលេខាធិការ និងជាអនុប្រធានក្រុមការងារ​អចិន្រ្តៃយ៍​ទទួល​បន្ទុករៀបចំព្រឹត្តិការណ៍​ និងជាប្រធានក្រុមការងារបច្ចេកទេស​រៀបចំព្រឹត្តិការណ៍ និង​សិល្បទស្សនីយភាព​ បានបញ្ជាក់ទៀតថា​ នេះជាលើកទី២ហើយ​ ដែលក្រសួងវប្បធម៌ និង​វិចិត្រសិល្បៈ បានរៀបចំនូវព្រឹត្តិ្កការណ៍នេះឡើង បន្ទាប់ពីបានរៀបចំនូវព្រឹត្តិការណ៍រាត្រី​ចងចាំ​លើកទី១ ​នៅលើទឹកដីអង្គរខេត្តសៀមរាប ដែលមានអ្នកចូលរួមទស្សនា​ដោយផ្ទាល់​ប្រមាណជាង​២ម៉ឺននាក់។ ប៉ុន្តែឆ្នាំ២០២១នេះ ​ដោយសារបញ្ហាជំងឺកូវីដ-១៩ ​ដែលជាបញ្ហាសាកល ទើប​ព្រឹត្តិការណ៍​​រាត្រីចងចាំឆ្នាំ២០២១ ពុំត្រូវបានរៀបចំសម្តែងដោយផ្ទាល់នៅទីកន្លែង​សារធារណៈ ឬក្នុងតំបន់ទេសចរណ៍ណាមួយនោះទេ មានន័យថា ទិដ្ឋភាព សោភណ្ឌភាព បច្ចេកទេសនៃការ សម្តែងគឺបានបង្ហាញពីរសជាតិថ្មី ​តាមបរិបទថ្មីនៃប្រព័ន្ធបច្ចេកវិទ្យា(អនឡាញ)។ឯកឧត្តម ទិត ថាវរិទ្ធ បានសង្កត់ធ្ងន់ថា ​ព្រឹត្តិការណ៍នេះ គឺមានសិល្បករ សិល្បការិនី ​នាដកា តន្រ្តីករ និងតារាសម្តែងល្បី សរុបប្រមាណជិត២០០នាក់ ​បានស្ម័គ្រចិត្តចូលរួមសម្តែង ដោយបង្ហាញពីការ​ពេញចិត្ត និងក្តីស្រលាញ់ពីបេះដូង ​ដែលនេះបង្ហាញពីឆន្ទៈ នៃយុវជនប្រតិបត្តិវិស័យ ដើម្បីរួមគ្នា​លើកស្ទួយមរតកវប្បធម៌ជាតិ។ ឯកឧត្តម ក៏បានបញ្ជក់ផងដែរថា ថ្វីត្បិតរាជរដ្ឋាភិបាលបានប្រកាសបើកប្រទេសឡើងវិញ​លើ​គ្រប់​វិស័យក៏ពិតមែន​ តែសិល្បករ​ សិល្បការិនី បានរៀនរស់នៅដោយចេះសម្របខ្លួន​តាម​គន្លង​ប្រក្រតីភាពថ្មី ​ស្របតាមវិធានការណ៍របស់ក្រសួងសុខាភិបាល៕អត្ថបទ រដ្ឋា

ពលរដ្ឋនៅរាជធានីភ្នំពេញបន្តទៅពិនិត្យឈ្មោះ និងចុះឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ

2021/11/10 01:16:37 pm        478
ភ្នំពេញ ៖ ពលរដ្ឋរស់នៅក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី១០ ខែវិច្ឆិកានេះ បន្តទៅពិនិត្យឈ្មោះ និងចុះឈ្មោះបោះ ឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់ អាណិត្តទី៥ ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខនេះ។ជាការយល់ឃើញរបស់ប្រជាជពលរដ្ឋ រស់នៅក្នុងរាជធានីភ្នំពេញ នាថ្ងៃទី១០ ខែវិច្ឆិកានេះ បាន ប្រាប់BTVឲ្យដឹងថា ការពិនិត្យឈ្មោះ និងចុះឈ្មោះបោះឆ្នោត ​ពិតជាមានសារសំខាន់ណាស់ សម្រាប់ការ ជ្រើសរើសថ្នាក់ដឹកនាំ ​ដែលមានសមត្ថភាព និងគិតគូរពីសុខទុក្ខប្រជាជនពលរដ្ឋ។ ក្រៅពីនេះ ពួកគេ បានអំពាវនាវដល់ពលរដ្ឋ ដែលមិនទាន់មានឈ្មោះក្នុងបញ្ជីបោះឆ្នោត សូមទៅចុះឈ្មោះបោះឆ្នោតឲ្យបាន គ្រប់គ្នាៗ។យោងតាមរបាយការណ៍របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតដែលហៅកាត់ថា គ.ជ.ប បានបង្ហាញថា ​គិតចាប់ពីថ្ងៃដំណើរការចុះឈ្មោះបោះឆ្នោតរហូតដល់ថ្ងៃទី៩​ ខែវិច្ឆិកានេះ ពលរដ្ឋជាង៣១ ម៉ឺននាក់ ​បានមកចុះឈ្មោះបោះឆ្នោតថ្មី។នៅឆ្នាំ២០២១នេះ គ.ជ.ប ចាប់ផ្តើមពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត​ ចាប់ពីថ្ងៃទី១២ ខែតុលា រហូតដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១។ ដំណើរនេះ នឹងធ្វើឡើងរៀងរាល់ថ្ងៃ រួមទាំង​ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ដែលពេលព្រឹក ចាប់ពីម៉ោង៧៖០០នាទី ដល់ម៉ោង១១៖៣០នាទី និងពេលរសៀល ចាប់ពី ម៉ោង២៖០០នាទី ដល់ម៉ោង៥៖៣០នាទី នៅតាមសាលាឃុំ-សង្កាត់ និងទីតាំងមួយចំនួនទៀតក្នុងឃុំ-សង្កាត់។ ដើម្បីចុះឈ្មោះបោះឆ្នោតបាន ប្រជាពលរដ្ឋមានសញ្ជាតិកម្ពុជាទាំងពីរភេទ ត្រូវមានអាយុយ៉ាង តិចពី១៨ឆ្នាំឡើងទៅ និងមានឯកសាព័ន្ធផ្សេងៗមួយចំនួនទៀត។តាមការប៉ាន់ស្មានរបស់គ.ជ.ប ពលរដ្ឋ ដែលមានអាយុពី១៨ឆ្នាំឡើងទៅ មិនទាន់​មានឈ្មោះក្នុង​បញ្ជី​បោះឆ្នោតថ្មី មានចំនួនជាង១លាន នាក់។ សម្រាប់ដំណើការការបោះឆ្នោតជ្រើសរើស​ក្រុម​ប្រឹក្សាឃុំ/សង្កាត់ អាណិត្តទី៥ នឹងប្រព្រឹត្តិទៅនៅថ្ងៃ ទី០៥ ខែមិថុនា ឆ្នាំ២០២២៕អត្ថបទ៖ ទូច សោភ័ណ 

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អាជ្ញាធរស៊ូដង់បោសសម្អាតរថយន្តរងការបំផ្លិចបំផ្លាញ និងត្រូវបានគេលួចរាប់ពាន់គ្រឿងចេញពីផ្លូវនៅទីក្រុង Khartoum
06/25/2026 09:06 PM
ប៉ាឡេស្ទីនរិះគន់ការជំរុញរបស់អ៊ីស្រាអែល ដើម្បីគ្រប់គ្រងទីតាំងបុរាណនៅតំបន់វ៉េសប៊ែង
06/25/2026 09:06 PM
រដ្ឋមន្រ្តីអាកាសធាតុស៊ុយអែតនាំទារករបស់លោកស្រីមកចូលរួមជំនួបសហភាពអឺរ៉ុប
06/25/2026 09:06 PM
តម្លៃប្រេងវិលត្រឡប់មករកកម្រិតមុនសង្រ្គាមអ៊ីរ៉ង់វិញ ខណៈការផ្គត់ផ្គង់កើនឡើងពីមជ្ឈិមបូព៌ា
06/25/2026 09:06 PM
រថយន្តបើក​បុក​ចូល​ហ្វូងអ្នកគាំទ្របាល់ទាត់ម៉ិកស៊ិក នៅទីក្រុង​​​ Cabo San Lucas ដោយមាន​អ្នករបួស​ជាច្រើន​នាក់​
06/25/2026 08:06 PM
កងកម្លាំងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ បញ្ជាក់​ថា អ៊ីស្រាអែលត្រូវតែដកទ័ព​ចេញពីលីបង់ទាំងស្រុង
06/25/2026 08:06 PM
កុងហ្គោចេញ​នីតិវិធី​ចត្តាឡីស័ក ចំពោះ​អ្នកធ្វើដំណើរមកពីតំបន់រងប៉ះពាល់ដោយជំងឺ Ebola
06/25/2026 08:06 PM
កិច្ចព្រមព្រៀងពាណិជ្ជកម្ម រវាង EU និង​អាមេរិក នឹងចូលជាធរមានមុនថ្ងៃ​កំណត់របស់លោក Trump
06/25/2026 08:06 PM
លោក Trump លើក​ឡើង​ថា មេដឹកនាំ​អ៊ុយក្រែន កំពុងធ្វើបាន «ល្អ» ក្នុង​ការតទល់នឹង​រុស្ស៊ី
06/25/2026 08:06 PM
ដាណឺម៉ាកអនុម័តការដាក់ពង្រាយបេសកកម្ម នៅ​ច្រកសមុទ្រ Hormuz
06/25/2026 08:06 PM