សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា រូបថតមួយសន្លឹក ដែលថតនៅឆ្នាំ១៩៩០ គឺពិតជានៅខេត្តបាត់ដំបងមែន
សម្ដេច​ធិបតី ហ៊ុន ម៉ាណែត​ តែងប្រាប់មិត្តបរទេសថាកម្ពុជាប្រើយន្តការ UNCLOS មកពីថៃដក​ខ្លួន​ឯកតោភាគីពី MoU 2001
កម្ពុជា-ហ្វីលីពីន វាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើននៃកិច្ចសហប្រតិបត្តិទ្វេភាគី
ICRC ប្ដេជ្ញាបន្តគាំទ្រ និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា បន្ថែមទៀត

នយោបាយ​ និង ការអភិវឌ្ឍន៍

ពូជស្រូវ​ជាង​ ១​ពាន់​តោន​ នឹង​ត្រូវ​ប្រើ​សម្រាប់​ដាំ​ស្តារឡើងវិញ ​នៅ​ខេត្តបាត់ដំបង ​និង​បន្ទាយមានជ័យ

2021/04/27 02:59:58 am        26
បាត់ដំបង ​៖ បន្ទាប់ពី​ធ្វើការ​វាយតម្លៃ​ជាក់​ស្តែង​ទៅលើ​ដំណាំ​រង​ការខូចខាត​ ដោយសារ​គ្រោះ​ទឹកជំនន់​នៅ​ខេត្តបាត់ដំបង ​និង​ខេត្ត​បន្ទាយ​ជ័យ ​មន្ត្រី​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់​ និង​នេសាទ​ខេត្ត បានឱ្យដឹងថា ​តម្រូវការ​ពូជស្រូវ​ជាង ​១​ពាន់​តោន ​ដើម្បី​ជួយ​ដល់​ប្រជាកសិករ ​ដាំ​ស្តារ​ឡើងវិញ ក្រោយ​គ្រោះ​ទឹកជំនន់​ស្រក​ទៅវិញ​។លោក ឈឹម វ​ជិ​រ៉ា ប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្តបាត់ដំបង ​នៅ​ព្រឹក​ថ្ងៃទី​១៩ តុលា ឆ្នាំ​២០២០​នេះ បាន​ប្រាប់​ឱ្យដឹងថា យោង​តាម​ស្ថានភាព​ជាក់ស្តែង ​បន្ទាប់ពី​ខេត្ត​ទទួល​ជួប​គ្រោះទឹកជំនន់​ ខេត្តបាត់ដំបង ​នឹងមាន​តម្រូវការ​ពូជស្រូវ​រហូតដល់ ​១​ពាន់​តោន ​ដោយសារ​មកទល់​ថ្ងៃនេះ​ តំបន់​មួយ​ចំនួន​ផ្ទៃដី​ខូចខាត​មាន​ប្រមាណ ២​ម៉ឺន ៤​ពាន់​ហិកតា​។ ខេត្តបាត់ដំបង​​ មាន​ផ្ទៃដី​ដំណាំ​ស្រូវ​ទំហំ សរុប​ជាង ២១​ម៉ឺន​ហិកតា ​ក្នុងនោះ​ផ្ទៃដី​ដាំ​ដុះ​ស្រូវ​រដូវវស្សា​សរុប​សម្រេច​បាន​ជាង ​៨​ម៉ឺន ៤​ពាន់​ហិកតា​ ស្មើនឹង​ជាង ២១​ភាគរយ ​មានដូចជា ស្រូវស្រាល​ សរុប​ជិត ៧​ម៉ឺន​ហិកតា​, ស្រូវ​កណ្តាល​សរុប​ជាង​៤​ម៉ឺន​ហិកតា​, ស្រូវធ្ងន់​ជាង ​៨​ម៉ឺន​ហិកតា ​និង​ស្រូវ​ឡើង​ទឹក​សរុប​ជិត ​២​ម៉ឺន​ហិកតា​។ដោយឡែក លោក ប៉ាង វណ្ណា​សេដ្ឋ ប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្តបន្ទាយមានជ័យ ​បានឱ្យដឹង​ដែរ​ថា ​សម្រាប​ផ្ទៃដី​ដាំ​ដុះ​ក្នុង​ខេត្ត សរុប​ចំនួន​ជាង ​២៣​ម៉ឺន ៥​ពាន់​ហិកតា ​ក្នុងនោះ ​ដំណាំ​ស្រូវ​ដែល​រង​ផល​ប៉ះពាល់​មាន​ចំនួន​ជាង ​១​ម៉ឺន ៥​ពាន់​ហិកតា​។កាលពី​សប្តាហ៍​មុន ឯកឧត្តម វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ ​និង​នេសាទ បាន​បញ្ជាក់ថា ​បច្ចុប្បន្ន​ខេត្ត ដែល​រង​ផល​ប៉ះពាល់​ដំណាំ​ស្រូវ​ខ្លាំង​ជាងគេ​ គឺ​ខេត្តបាត់ដំបង និង​បន្ទាយមានជ័យ​។ លោក​ ​បាន​ឱ្យដឹងទៀតថា ជា​រៀងរាល់ឆ្នាំ ​រាជរដ្ឋាភិបាល បាន​ត្រៀម​គ្រាប់​ពូជស្រូវ​ប្រហែល ​២​ពាន់​តោន ​សម្រាប់​ផ្ដល់ជូន​ដល់​កសិករ​ដែល​រង​ផល​ប៉ះពាល់​ដោយ​ទឹកជំនន់​។សូម​បញ្ជាក់​ថា​ ក្នុង​របាយការណ៍​របស់​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ ​គិត​ចាប់ពី​ថ្ងៃទី​១ ខែកញ្ញា ​មកដល់​ព្រឹក​ថ្ងៃទី​១៨ ​ខែតុលា ឆ្នាំ​២០២០​នេះ ជំនន់​ទឹកភ្លៀង​បាន​បង្ក​ឱ្យមាន​ផល​ប៉ះពាល់​ដល់​រាជធានី​-​ខេត្ត​ចំនួន​១៩ ក្នុងនោះ​ប៉ះពាល់​ដំណាំ​ស្រូវ​ប្រមាណ​ជាង​១៣​ម៉ឺន​ ៧​ពាន់​ហិកតា​ ហើយ​ស្រូវ​ដែល​រង​ការខូចខាត​ទាំងស្រុង​ចំនួន​ជាង ​៧​ពាន់​ហិកតា​ ខណៈ​ដំណាំ​រួមផ្សំ​ជិត ៧​ម៉ឺន​ហិកតា ​បាន​រង​ការ​ជន់​លិច​៕​អត្ថបទ​ ៖ ឈិ​ត បូរ៉ា​វី

ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បើក​ការពិគ្រោះ​យោបល់​ជ្រើសរើស​ទីតាំង​ផ្លូវ​ក្រវាត់​ក្រុង​ទី​៤

2021/04/27 02:59:58 am        25
ភ្នំពេញ៖ នា​ព្រឹក​ថ្ងៃទី១៩ តុលា ឆ្នាំ​២០២០ នេះ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​បើក​សិក្ខាសាលា​ពិគ្រោះ​យោបល់​ជុំវិញ​ការ​ជ្រើសរើស​រើស​ទីតាំង​ផ្លូវ​ខ្សែក្រវ៉ាត់​ក្រុង​ទី​៤ ដែលជា​ផ្លូវ​ប្រព័ន្ធ​ផ្លូវថ្នល់​ងាយស្រួល​ក្នុង​ការ​ធ្វើ​ចរាចរណ៍ និង​ដឹកជញ្ជូន​ទំនិញ ដែល​ជា​គន្លឹះ​ផ្តល់​ភាពងាយស្រួល​ដល់​ប្រជាពលរដ្ឋ​ប្រកប​អាជីវកម្ម​និង​មុខ​ជំនួញ​បាន​គ្រប់​ប្រភេទ​។​ជា​លទ្ធផល​នៃ​សិក្ខាសាលា​ពិគ្រោះ​យោបល់​ព្រឹក​មិញ​នេះ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន មិនទាន់​បង្ហើប​ពី​ទីតាំង​ច្បាស់លាស់​ណាមួយ​ដើម្បី​ស្ថាបនា​ផ្លូវ​ក្រវ៉ាត់​ក្រុង​ទី​៤​នេះ​នៅឡើយ​ទេ ដោយ​ក្រសួង​គ្រាន់តែ​បញ្ជាក់ថា ផ្លូវ​ថ្មី​នេះ នឹង​សាងសង់​បន្ទាប់ពី​គម្រោង​សាងសង់​ផ្លូវ​ក្រវ៉ាត់​ក្រុង​ទី​៣ បញ្ចប់​។​កន្លងមក ឯកឧត្ដម​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ធ្លាប់បាន​លើកឡើងថា ចំពោះ​ទីតាំង​នៃ​ការស្ថាបនា​ផ្លូវ​ក្រវាត់​ក្រុង​ទី​៤​នេះ នឹងមិន​បញ្ចេញ​ជា​សាធារណៈ​នោះទេ ព្រោះ​បារម្ភ​ពី​ការកើនឡើង​នៃ​តម្លៃ​ដី​នៅ​ជុំវិញ​តំបន់​នោះ​។​ ​យ៉ាងណាក៏ដោយ​គម្រោង​ផ្លូវ​ក្រវ៉ាត់​ក្រុង​ទី​៤​នេះ នឹងមាន​វិសាលភាព​ធំ​ជាង​គម្រោង​ផ្លូវ​ក្រវ៉ាត់​ក្រុង​មុនៗ ចំណែក​ទំហំ​ថវិកា​ស្ថាបនា​ក៏​នឹង​ចំណាយ​ច្រើនជាង​មុន​ផងដែរ​។​​ជុំវិញ​ការពិភាក្សា​ពិគ្រោះ​យោបល់​នៅ​ទីស្ដីការក្រសួង​នា​ព្រឹក​មិញ មានការ​ចូលរួម​ពី​ក្រសួង​ពាក់ព័ន្ធ​នានា​ចំនួន​៨​ស្ថាប័ន ព្រមទាំង​មាន​ក្រុមហ៊ុន​ឯកជន​ក្នុងស្រុក និង​អន្តរជាតិ​ចូលរួម​ប្រមាណ​១០ ក្រុមហ៊ុន​ផងដែរ​។​ ​គួរ​ជម្រាប​ជូន​ថា នៅក្នុង​រាជធានី​ភ្នំពេញ​មាន​ផ្លូវ​ក្រវ៉ាត់​ក្រុង​ចំនួន ២​ខ្សែ​ហើយ​ដែល​បានដាក់​ឲ្យ​ប្រើប្រាស់ ចំណែក​ផ្លូវ​ក្រវ៉ាត់​ក្រុង​ទី​៣​កំពុង​ស្ថាបនា​មិនទាន់​រួចរាល់​នៅ ហើយ​ផ្លូវ​នេះ​នឹង​បញ្ចប់​ការស្ថាបនា​នា​ឆ្នាំ​២០២២​ខាងមុខ​៕ ​អត្ថ​ប​ទ៖ ជាតា​

គ្រូពេទ្យ​ស្ម័គ្រចិត្ត​ឯកឧត្តម ហ៊ុន ម៉ា​នី ​ចុះ​អប់រំ​ពលរដ្ឋ​ពី​វិធី​បង្ការ​អំឡុង​គ្រោះ​ទឹកជំនន់​និង​ទប់ស្កាត់​កូ​វីដ​១៩ ​នៅ​កំពង់ស្ពឺ

2021/04/27 02:59:58 am        26
កំពង់ស្ពឺ ៖ ក្រុមការងារ​គ្រូពេទ្យ​ឯកឧត្តម ហ៊ុន ម៉ា​នី ចុះ​ពិនិត្យ​និង​អប់រំ​ដល់​ប្រជាពលរដ្ឋ​ពី​បញ្ហា​ទឹកជំនន់ និង​ការ​ការពារ​ទប់ស្កាត់​ជំងឺ​កូ​វីដ​១៩ ​នៅ​តំបន់​ដាច់ស្រយាល ក្នុងភូមិ​អន្លង់​សង្កែ ឃុំ​តា​សាល ស្រុក​ឱ​រ៉ា​ល់ ​ខេត្តកំពង់ស្ពឺ​, កាលពី​ថ្ងៃទី​១៨ តុលា ម្សិលមិញ​ ​។ក្នុង​គោលដៅ​ចូលរួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល​ក្នុងការ​ទប់ស្កាត់​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​–១៩ ដោយ​ក្រុមការងារ​គ្រូពេទ្យ​ស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ា​នី ចំនួន​២៧​រូប ​ដឹកនាំ​ដោយ​ឯកឧត្តម លេង ផា​លី ប្រធាន​ប្រតិបត្តិ​ក្រុមការងារ​គ្រូពេទ្យ​ស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ា​នី ​សហការ​ជាមួយ​ឯកឧត្តម​កិត្តិ​សេដ្ឋា​បណ្ឌិត​ទេសរដ្ឋមន្ត្រី ឆាយ ថន ​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះជួយ​ខេត្តកំពង់ស្ពឺ ​សាខា​សកម្មជន​ក្រុមការងារ​យុវជន​គណបក្ស​រាជធានី​ភ្នំពេញ សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ស្រុក​ឱ​រ៉ា​ល់ និង​អាជ្ញាធរ​មូលដ្ឋាន​ស្រុក​ឱ​រ៉ា​ល់ ​បាន​បន្ត​ចុះ​អប់រំ ណែនាំ អំពី​វិធានការ ​ការពារ​ទប់ស្កាត់​ប្រយុទ្ធ​នឹង​ជម្ងឺ​កូ​វីដ​–១៩​ ដោយ​បង្រៀន​ប្រជាពលរដ្ឋ​ឲ្យ​យល់ដឹង​អំពី​ការរស់នៅ​ស្អាត​ប្រកបដោយ​អនាម័យ​ល្អ លាង​សម្អាត​ដៃ​នឹង​អាកុល ឬ​សាប៊ូ ពាក់​ម៉ាស់​ឲ្យ​បាន​ត្រឹមត្រូវ​នៅពេល​ចាំបាច់ វិធី​បង្ការ​គ្រុនចាញ់ គ្រុនឈាម គ្រុន​ឈី​ក និង​គ្រុន​ផ្តាសាយធំ ​ព្រមទាំង​ពាំនាំ​ការសួរសុខទុក្ខ​ និង​នាំ​យក​អំណោយ​របស់​ឯក​ឧ​ត្ត​ម ហ៊ុន ម៉ា​នី ជា​តំណាងរាស្ត្រ និង​ជា ​ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ​រួមមាន​ ៖ ពិនិត្យ​ព្យាបាល​ជំងឺ​ទូទៅ ​ចែក​ថ្នាំពេទ្យ ផ្តាសាយ សន្លាក់ឆ្អឹង ក្រពះ ពោះវៀន មុ​ល​ទី​វី​តា​ម៉ី​ន វី​តា​ម៉ី​ន​សេ ព្រមទាំង​ចែក​អាល់កុល ​ ជូន​ប្រជាពលរដ្ឋ​ក្រីក្រ​ចំនួន ១០​គ្រួសារ​ ថែមទាំង​មួយ​គ្រួសារៗ ទទួល​បាន អង្ករ​សែន​ក្រអូប ១០០% ស្មើ ២៥ គីឡូក្រាម​, មី​, ត្រីខ ទឹកត្រី ទឹកស៊ីអ៊ីវ ​ ប្រេងឆា និង​ថវិកា ៤ ម៉ឺន​រៀល តាម​ខ្នង​ផ្ទះ​តំបន់​ដាច់ស្រយាល​ផងដែរ​។ឯកឧត្តម លេង ផា​លី បាន​ថ្លែងថា ការងារ​មនុស្សធម៌​ចុះជួយ​ប្រជាពលរដ្ឋ​រៀង​រហូត​មកដល់​បច្ចុប្បន្ន​នេះ គឺ​កើត​ចេញពី​ការឧបត្ថម្ភ​គាំទ្រ និង​ដោយសារ​ទទួល​ការណែនាំ​បង្ហាញ​របស់​ឯកឧត្តម​ប្រធាន ហ៊ុន ម៉ា​នី ដែល​លោក​តែងតែ​ខ្វល់ខ្វាយ​គិតគូរ និង​រួមសុខ រួមទុក្ខ​ជាមួយ​ប្រជាពលរដ្ឋ​ដែល​ជួប​ការ​លំបាក​គ្រប់​កាលៈទេសៈ​។ ជាក់ស្ដែង​សព្វថ្ងៃនេះ ដោយ​បញ្ហា​ការ​រាតត្បាត​ជំងឺ​កូ​វីដ​១៩ ​និង​ប្រជាពលរដ្ឋ​កំពុង​រង​ផល​ប៉ះពាល់​ដោយសារ​ជំនន់​ទឹកភ្លៀង បាន​បណ្ដាល​ឱ្យ​ពលរដ្ឋ​រង​ផលប៉ះពាល់​ដល់​សុខភាព និង​សេដ្ឋកិច្ច​នៅក្នុង​គ្រួសារ​ផង ​ទើប​ក្រុមការងារ​គ្រូពេទ្យ​ស្ម័គ្រចិត្ត​របស់​ឯកឧត្តម​ ហ៊ុន ម៉ា​នី ចុះ​មកជួយ​បងប្អូន​ប្រជាពលរដ្ឋ​នាពេលនេះ​។ ឯកឧត្តម លេង ផា​លី អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ទាំងអស់ ចូលរួម​អនុវត្តន៍​វិធាន​ការពារ​អំឡុង​ពេល​កូ​វីដ​១៩ និង​គ្រោះ​ទឹកជំនន់​នេះ​ផង ត្រូវ​អនុវត្តន៍​តាម​វិធានការ ការណែនាំ​របស់​ក្រសួងសុខាភិបាល ​ដែល​បាន​ផ្សព្វផ្សាយ​នាពេល​កន្លងមក​។ទន្ទឹមនឹងនោះ​ដោយហេតុថា​នៅ​តំបន់​នេះ ជា​តំបន់​ព្រៃភ្នំ បងប្អូន​ប្រជាពលរដ្ឋ ត្រូវ​សម្រាន្ត​ក្នុង​មុង​គ្រប់ពេល ដើម្បី​ការពារ​ជំងឺគ្រុនឈាម គ្រុនចាញ់ គ្រុន​ឈី​ក ​គ្រុន​ផ្តាសាយធំ ​និង​ជំងឺ​ផ្សេងៗ​។ ស្ត្រី​មាន​ផ្ទៃពោះ​ត្រូវ​តាមដាន និង​ពិនិត្យ​ផ្ទៃពោះ​តាម​ការកំណត់​របស់​មណ្ឌល​សុខភាព ​ឬ​មន្ទីរពេទ្យ បើ​ស្ត្រី​គ្រប់​ខែ​ជិត​ដល់ពេល​សម្រាល ត្រូវ​រក​កន្លែង​ស្នាក់នៅ​ក្បែរ​មណ្ឌល​សុខភាព ​ឬ​មន្ទីរពេទ្យ​ដែល​នៅ​ជិត​លោកអ្នក​បំផុត​។ ​ត្រូវ​ប្រុងប្រយ័ត្ន​ចៀសវាង​នូវ​គ្រោះថ្នាក់​លង់ទឹក​ ត្រូវ​ការពារ​កុមារ​តូចៗ​មិន​ឲ្យ​ចុះ​ទឹក ពន្យល់​កុមារ​ពី​គ្រោះថ្នាក់​នៃ​ការ​លង់ទឹក​ នាំ​កុមារ​ទៅ​កន្លែង​ខ្ពស់ ​និង​មាន​អ្នក​ថែទាំ​ ប្រើ​អាវ​ពោង ឬ​ប៊ីដុង​ជ័រ​គ្រប់ពេល​កុមារ​ចេញពីផ្ទះ​។ ត្រូវ​បរិភោគ​ទឹក​ស្អាត​ដោយ​ប្រើ​ធុង​ចម្រោះ ឬ​ដាំទឹក​ឲ្យ​ពុះ ឬ​ប្រើប្រាស់​ទឹក​ដោយ​ប្រើ​ថ្នាំ​ក្ល​រី​ន ឬ​ក្ខ​រ៉ា​មីន ​ត្រូវ​លាង​សម្អាត​បន្លែ ​និង​ផ្លែឈើ​ជាមួយ​ទឹកស្អាត អាហារ​ចម្អិន​ឲ្យ​បាន​ត្រឹមត្រូវ និង​ឆ្អិន​ល្អ ​គ្រប​អាហារ​ឲ្យ​បាន​ជិត ដើម្បី​ការពារ​រុយ​រោម ​និង​ធូលី​ដី​ហុយ​ចូល ព្រមទាំង​សម្អាត​កន្លែង​ធ្វើ​ម្ហូប​ និង​សម្ភារ​ផ្ទះបាយ ដូចជា ចាន ឆ្នាំង ស្លាបព្រា​ ខ្វះ កាំបិត​ជ្រុ​ញ​ឲ្យ​បាន​ស្អាត​។ លាង​សម្អាត​ដៃ​ជាមួយ​សាប៊ូ​ឲ្យ​បាន​ញឹកញាប់​មុន ​និង​ក្រោយ​បរិភោគ​អាហារ និង​ក្រោយ​ចេញពី​បង្គន់​ផងដែរ​៕​អត្ថបទ ៖ ហួត រដ្ឋា

ក្រសួងបរិស្ថាន​រៀបចំ​ពិព័រណ៍​សត្វ​កម្ពុជា ​លើក​ទី​២ ​នៅ​ខេត្តសៀមរាប

2021/04/27 02:59:58 am        26
សៀមរាប ៖ ដើម្បី​ជា​ការ​អភិរក្ស និង​បង្ហាញ​ពី​សក្ដានុពល នៃ​សត្វ​ស្លាប​នៅ​កម្ពុជា ​ក្រសួងបរិស្ថាន បានរៀបចំ ពិព័រណ៍​សត្វ​កម្ពុជា​ លើក​ទី​២ ក្រោម​ប្រធានបទ​ «​ការ​មើល​សត្វ​ស្លាប​ផ្សារភ្ជាប់​ជាមួយ​ទេសចរណ៍​ធម្មជាតិ​» ដើម្បី​ផ្សព្វផ្សាយ​ដល់​យុវជន​ឱ្យ​បាន​យល់ដឹង​ពី​សារសំខាន់​របស់​សត្វ​នៅ​កម្ពុជា​។ពិព័រណ៍​សត្វ​កម្ពុជា ត្រូវបាន​រៀបចំ​ធ្វើឡើង​រយៈពេល​២​ថ្ងៃ ​ចាប់ពី​ថ្ងៃទី​១៧ ​ដល់​ថ្ងៃទី​១៨ ​ខែតុលា នេះ នៅ​សួនច្បារ​ព្រះអង្គ​ចេក ព្រះអង្គ​ចម ក្នុង​ក្រុង​សៀមរាប ​ដែល​លោក ជួប ប៉ារីស៍ ​អគ្គនាយក​ចំណេះ ដឹង និង​ព័ត៌មាន​បរិស្ថាន​ នៃ​ក្រសួងបរិស្ថាន ​បានឱ្យដឹងថា ​សត្វ​ស្លាប​ជាង​២០​ប្រភេទ ត្រូវ​បាន​យកមក ​បង្ហាញ ដើម្បី​ផ្សព្វផ្សាយ​ដល់​យុវជន​ជំនាន់​ក្រោយ ​ឱ្យបាន​ស្គាល់​ពី​ប្រភេទ​សត្វ​កម្រៗ​ជាច្រើន​ប្រភេទ ដែល ​បណ្តា​ប្រទេស​ផ្សេងៗ​មិន​មាន​ដូច​កម្ពុជា​។ ​នេះ​ជា​ការ​បំផុស​គំនិត​ពួកគេ​ឱ្យ​ចេះ​ស្រឡាញ់ ថែរក្សា ​និង​ការ ពារ​ព្រៃឈើ​ ដែល​ជា​ជម្រក​របស់​សត្វ​គ្រប់​ប្រភេទ​។លោក​ បាន​បន្ដថា ក្មេងៗ​ជា​ទំពាំង​ស្នង​ឫស្សី ដូច្នេះ​ពួកគេ​ត្រូវ​ស្គាល់​អំពី​សត្វ ​ដែល​សត្វ​បក្សី​ខ្លះ មិន មាននៅ​ក្រៅ​ប្រទេស​ទេ មានតែ​នៅ​ស្រុក​ខ្មែរ ដូចជា​ សត្វ​ត្រ​កៀល​ទ្រូង​លឿង​ ក្ងោក​ពណ៌​ប្រាក់​។​លោក ​បាន​បញ្ជាក់ថា ​សត្វ​ស្លាប​នៅ​កម្ពុជា នាពេល​បច្ចុប្បន្ននេះ មានការ​កើនឡើង​ច្រើន ដោយសារ ប្រជាពលរដ្ឋ​ខ្មែរ​មានការ​យល់ដឹង និង​ចូលរួម​ថែរក្សា​សត្វ​ស្លាប ព្រោះ​ពួកគេ អាច​រក​ចំណូលបាន​ពី​វិស័យ ទេសចរណ៍​សត្វ​ស្លាប ​តាមរយៈ​ការ​បង្កើត​សហគមន៍​ទេសចរណ៍​សត្វ ជាដើម​។លោក ង៉ាន់ ភិ​រុន អភិបាលរង​ខេត្តសៀមរាប ​បាន​ថ្លែង​គាំទ្រ ចំពោះ​ការ​ផ្សព្វផ្សាយ​ពិព័រណ៍​សត្វ កម្ពុជា ​ព្រោះ​សកម្មភាព​ទាំងនេះ ​ជាការ​រួមចំណែក​កាត់បន្ថយ​កា​រ ប​របាញ់ ឬ​សម្លាប់​សត្វ​គ្រប់​ប្រភេទ និង​ត្រូវ ផ្តល់​សេចក្តីស្រឡាញ់​ចំពោះ​សត្វ ដើម្បី​ជា​ផលប្រយោជន៍​ដល់​វិស័យ​ទេសចរណ៍​។ក្រសួងបរិស្ថាន បាន​រៀបចំ​តាំង​បង្ហាញ​រូបភាព​សត្វ​ស្លាប​នេះ ​ជា​លើក​ទី​២ ​ដោយ​សត្វ​ស្លាប​ ដ៏​កម្រ ចំនួន​២១​ប្រភេទ​ ត្រូវ​បាន​ដាក់​បង្ហាញ​ទៅដល់​សាធារណជន​ ដើម្បីឱ្យ​ពួកគេ​យល់ដឹង​ពី​ស​ត្វ​ស្លាប​នៅ កម្ពុជា​។ ជាមួយគ្នា​នោះ​ ក៏បាន​ធ្វើ​បទ​បង្ហាញ​យ៉ាង​ក្បោះក្បាយ​ពី​អ្នក​ជំនាញ​សត្វ​ស្លាប​ផងដែរ​។ ចំណែក​ ការធ្វើ​ពិព័រណ៍​ល​លើក​ទី​១ ​បានរៀបចំ​ឡើង​កាលពី​ខែមីនា​ ឆ្នាំ​២០១៨ នៅ​បរិវេណ​នៃ​តំបន់​រមណីយដ្ឋាន ​វប្បធម៌ និង​ប្រវត្តិសាស្ត្រ​វត្តភ្នំ រាជធានី​ភ្នំពេញ​៕​អត្ថបទ​ ៖

អង្គការ​ទស្សនៈ​ពិភពលោក​ នឹង​បន្ត​ចូលរួម​យ៉ាងសកម្ម​ក្នុង​គោលនយោបាយ​រដ្ឋាភិបាល​កម្ពុជា

2021/04/27 02:59:58 am        27
ភ្នំពេញ ៖ ឯកឧត្តម​រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ បាន​បញ្ជាក់ថា​ អង្គការ​ទស្សនៈ​ពិភពលោក ​បង្ហាញ​បន្ត​ការចូលរួម​យ៉ាងសកម្ម​របស់ខ្លួន ​ក្នុងការ​លើកកម្ពស់​គោល​នយោបាយ​របស់​រដ្ឋាភិបាល​កម្ពុជា ​ជាពិសេស​ក្រោយ​ ថ្ងៃ​៧​មករា ឆ្នាំ​១៩៧៩​។ឯកឧត្តម ងុ​យ រិ​ទ្ធ អនុរដ្ឋលេខាធិការ​ក្រសួង​ការងារ និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ ​បាន​ប្រាប់ឱ្យដឹង ក្រោយ​ជំនួប​ការងារ រវាង​ឯកឧត្តម​បណ្ឌិត អ៊ិត សំហេង​ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ និង​លោក ​Edward Danielraj Selvanayagam នាយក​ប្រចាំ​ប្រទេស ​នៃ​អង្គការ​ទស្សនៈ​ពិភពលោក ​កាលពី​ព្រឹក​ថ្ងៃទី​១៩ តុលា ឆ្នាំ​២០២០​នេះ​ថា ​ឯកឧត្តម​រដ្ឋមន្ត្រី ​បាន​កត់​សម្គាល់ថា អង្គការ​នេះ ​មាន​គោលដៅ​ធំៗ​ជាច្រើន ​ដូចជា​ គម្រោង​បណ្ដុះបណ្ដាល ​វិជ្ជាជីវៈ​ និង​គម្រោង​លុបបំបាត់​ការ​ធ្វើ​ពលកម្ម​កុមារ​ជាដើម​។ឯកឧត្តម អនុរដ្ឋលេខាធិការ បន្តថា លោក Edward Danielraj Selvanayagam ​បាន​សម្តែង​ការពេញចិត្ត​ជា​ខ្លាំង​នូវ​អ្វី​ដែលជា​វិធានការណ៍​របស់​រដ្ឋាភិបាល​កម្ពុជា​ ក៏ដូចជា​ ចំណាត់ការ​របស់​ក្រសួង​ការងារ​។ ជាមួយគ្នានេះ ​អង្គការ ​ក៏មាន​បំណង​ចង់​បន្ត​ការងារ​នេះ​ឱ្យ​ល្អប្រសើរ​ថែមទៀត​ផងដែរ ​នាពេល​អនាគត​។សូមបញ្ជាក់ថា អង្គការ​ទស្សនៈ​ពិភពលោក ​គឺជា​អង្គការ​មនុស្សធម៌​គ្រី​ស្ទា​ន​អន្តរជាតិ​ កំពុងធ្វើការ​ជាមួយ​ជន​ក្រីក្រ​ និង​លើកស្ទួយ​ប្រែ​ជីវិត ​ការរស់នៅ ​និង​ស្វែងរក​ភាព​យុត្តិធម៌​៕​អត្ថបទ​ ៖ ឈិ​ត បូរ៉ា​វី

ប្រជាពលរដ្ឋជាង ៤០០គ្រួសារ ដែលរងផលប៉ះពាល់ដោយសារទឹកជំនន់ ទទួលការឧបត្តម្ភស្បៀងអាហារ ដើម្បីដោះស្រាយជីវភាព

2021/04/27 02:59:58 am        26
កំពង់ធំ៖ ប្រជាពលរដ្ឋជាង៤០០គ្រួសារ នៅស្រុកប្រាសាទបល្ល័ង្ក និងស្រុកស្ទោង ខេត្តកំពង់ធំ ដែលរងផល ប៉ះពាល់ដោយសារគ្រោះទឹកជំនន់ ទទួលបានការឧបត្ថម្ភ ជាស្បៀងអាហារពីអាជ្ញាធរដើម្បីដោះស្រាយជីវភាពប្រចាំថ្ងៃ។នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០, ឯកឧត្តមបណ្ឌិត ថោង ខុន ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយ ខេត្តកំពង់ធំ និងឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ ដឹកនាំសហការីចុះសួរសុខទុក្ខ និងចែកអំណោយ ជាស្បៀងអាហារជូនប្រជាពលរដ្ឋជាង៤០០គ្រួសារ នៅស្រុកប្រាសាទបល្ល័ង្ក និងស្រុកស្ទោង ដែលកំពុងរង ផលប៉ះពាល់ដោយគ្រោះទឹកជំនន់។ក្នុងឱកាសនោះដែរ ឯកឧត្តមបណ្ឌិត ថោង ខុន បានពាំនាំនូវប្រសាសន៍ ផ្តាំផ្ញើរសាកសួរសុខទុក្ខ ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចគតិ ព្រឹត្តបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលជានិច្ចកាលសម្តេចទាំងពីរតែងតែនឹករលឹក ចង់ដឹងសុខទុក្ខរបស់ បងប្អូនប្រជាពលរដ្ឋគ្រប់ទីកន្លែង និងចាត់ទុកសុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់រូបជាសុខទុករបស់សម្តេច។ឯកឧត្តមបន្តថា ថ្វីត្បិតតែអំណោយទាំងអស់នេះតិចតួច មិនគ្រប់គ្រាន់ក្នុងការផ្គត់ផ្គង់ជីវភាព ប៉ុន្តែ វាក៏អាចជួយ សម្រួលដល់ភាពលំបាករបស់បងប្អូនប្រជាពលរដ្ឋ ក្នុងដំណាក់កាលដែលមិនអាចទៅប្រកបការងារអំឡុង ពេលទឹកជំនន់កំពុងតែលិចលង់នៅតាមភូមិឋាន និងសហគមន៍។ហើយជំហ៊ានដំបូងរបស់បងប្អូន គឺត្រូវរក្សាសុវត្ថិភាពខ្លួនឯង និងសមាជិកគ្រួសារនៅក្នុងបន្ទុកកុំឲ្យមានគ្រោះថ្នាក់ណាមួយកើត ឡើងជាយថាហេតុ! ជាពិសេសបង្ករឡើងដោយការធ្វេសប្រហែលធ្វើបាត់បង់សមាជិកក្នុងគ្រួសារដោយ ការលង់ទឹក ឬសត្វអាសិរពិសខាំជាដើម។ក្នុងនោះ បងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវប្រកាន់ភ្ជាប់នូវការរស់នៅ ប្រកបដោយអនាម័យ ជាពិសេសការហូបទឹកស្អាត ឬផឹកទឹកដាំពុះដើម្បីគេចផុតពីជំងឺដង្កាត់ផ្សេងៗ។ជាមួយគ្នានេះ ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ បញ្ជាក់ដែរថា នៅក្នុងខេត្តកំពង់ធំទឹកជំនន់នា ពេសលបច្ចុប្បន្នរងផលប៉ះពាល់គ្រប់ស្រុកទាំងអស់! ប៉ុន្តែ នៅក្នុងស្រុកស្ទោងបានទទួលរងផលប៉ះពាល់ខ្លាំង ជាងគេដោយសារជំនន់ទឹកភ្លៀងកើនឡើងយ៉ាងគំហុក ធ្វើលិចក្រោមផ្ទះរបស់ប្រជាពលរដ្ឋ និងប្រព័ន្ធហេដ្ឋា រចនាសម្ព័ន្ធដែលធ្វើឲ្យពិបាកធ្វើដំណើរទៅវិញទៅមក! ក្នុងថ្ងៃនេះស្ថានភាពទឹកជំនន់នៅតែបន្តកើនឡើង លិចក្រោមផ្ទះ របស់ប្រជាពលរដ្ឋនៅតាមបណ្តាភូមិមួយចំនួនទៀត ដែលកាលពីឆ្នាំមុនៗកន្លងទៅមិនដែល មានទឹកលិចនោះឡើយ។ឯកឧត្តមបញ្ជាក់ថា អំណោយដែលចែកជូនដល់ប្រជាពលរដ្ឋនៅពេលនេះ មានប្រមាណជាង ៤០០គ្រួសារ ដែលក្នុងមួយគ្រួសារ ទទួលបានអង្ករ ២៥ គីឡូក្រាម មី ១កេះ ទឹកត្រី២យួរ ទឹកសុទ្ធមួយកេស ត្រីខ ១យួរ រួមទាំងថ្នាំសង្កូវផងដែរ៕

ទំនប់​អាង​អូរ​ខៃដ​នបាន​បាក់​បណ្ដាល​ឲ្យ​មាន​ការ​ជន់​លិច​ផ្លូវ​ជាតិ​លេខ៥​ចំណុច​កូន​ដំរី

2021/04/27 02:59:58 am        28
ភ្នំពេញ៖ នា​ព្រឹក​ថ្ងៃទី២០ ​ខែតុ​លា ​ឆ្នាំ២០២០ ​កម្លាំង​អន្តរា​គមន៍​កង​ពលតូ​ចថ្មើរ​ជើងលេខ​៥១​ បន្តចុះសម្រួលច​រាចរណ៍​ជូន​ប្រជាពលរដ្ឋ​នឹង​ជួយសង្គ្រោះជ​ម្លៀស​ប្រជាពល​រដ្ឋរ​ងគ្រោះដោយ​ទឹក​ជំនន់​ដែ​លហូរចេញ​ពី​អាងអូរខៃដន​ដែលបា​ន​បាក់​ មក​កាន់​ទីក​ន្លែង​សុវ​ត្ថិភាព។សូម​ជំរាបថា គិត​ត្រឹមព្រឹក​នេះ​អាង​អូរ​ខៃដន​បានបាក់​បណ្ដាល​ឱ្យ​ទឹកហូរ​កាត់​ផ្លូវជាតិ​លេខ៥​ ចំណុច​កូនដំរី ​ហើយ​ភូមិ​មួយចំ​នួនមាន​ភូមិ​សូរិយា​ ភូមិ​អណ្ដូង​ថ្មមាស​ ភូមិថ្ម​សិន សង្កាត់​និមិត្ត​ ក្រុង​ប៉ោយ​ប៉ែត ប្រឈម​នឹង​ការ​រង​គ្រោះដោ​យទឹក​ជំន​ន់នេះ ​៕

សប្បុរសជន​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល ​ដើម្បី​សង្គ្រោះ​ពលរដ្ឋ​រងគ្រោះ​ដោយ​ទឹកជំនន់​សរុប​ថវិកា​ជាង​៧​លាន​ដុល្លារ​ហើយ

2021/04/27 02:59:58 am        32
​ភ្នំពេញ ៖ ​ទោះបី​ស្ថានភាព​ជំនន់​ទឹកភ្លៀង​មកដល់ពេលនេះ​ បាន​ថមថយ​ស្រក​ចុះទៅ​វិញ​នៅ​តំបន់​មួយ​ចំនួន​ហើយក៏​ដោយ​ ប៉ុន្តែ​គិត​មកដល់​ វេលា​ម៉ោង​១១:២៩​នាទី​ព្រឹក​ថ្ងៃទី​២០ ​តុលា​នេះ សប្បុរសជន​នានា​ នៅតែ​បន្ត​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​ដោយ​បរិច្ចាគ​នូវ​ថវិកា​ផ្ទាល់ខ្លួន​ ដើម្បី​ជួយ​ដល់​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង​សរុប​ថ​វិកា ​បាន​ចំនួន​ជាង​៧​លាន​ដុល្លារ​អាមេរិក​ហើយ​។តាមរយៈ​ហ្វេ​ស​ប៊ុ​ក​របស់​សម្តេច​ នៅវេលា​ម៉ោង​១១:២៩ ​នាទី​ព្រឹក​ថ្ងៃទី​២០​តុលា ​សម្តេច​នៅតែ​បង្ហាញ​ការ​អរគុណ​ចំពោះ​សប្បុរសជន​ដែល​បាន ​ចូលរួម​ជា​បន្តបន្ទាប់​ជួយ​ប្រជាជន ​ក្នុង​គ្រោះ​ជំនន់​ទឹកភ្លៀង​ដែល​កំពុង ​កើតមាន​នៅក្នុង​ប្រទេស​។សម្តេច​តេជោ ​បានបញ្ជាក់​ថា ​គិត​ត្រឹម​ម៉ោង ១១:២៩ នាទី​ព្រឹក ថ្ងៃទី​២០ ​តុលា ២០២០ នេះ​ថវិកា​ទទួល​បាន ៧.១៧០.៥៤៩ ដុល្លារ , ៦២៧.០២៥.០០០ រៀល ​និង ៥.០០០€ (​ប្រាំ​ពាន់​អឺរ៉ូ​)​ និង​អង្ករ​១០០​តោន​។ជាមួយ​នឹង​ការ​បង្ហាញ​នាម​សប្បុរសជន​ជាច្រើន​ដែល​មាន​រហូតដល់​លេខ​រៀង​១៦៣ ​ហើយ​នោះ​សម្តេច​ បាន​បញ្ជាក់​ថា​ ថវិកា​ដែល​សប្បុរសជន​ចូលរួម​នេះ​ នឹង​ចាត់ចែង​ជួយសង្គ្រោះ​បន្ទាន់​តាម​រយៈគណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ​។ក្នុងករណី​មាន​សប្បុរសជន​ចង់​ចូលរួម​បន្ថែមទៀត​សូម​ទាក់ទង​លោក​សេង ទៀង រដ្ឋលេខាធិការ​ទីស្តីការគណៈរដ្ឋមន្ត្រី​។ ជាមួយ​នឹង​មោទនភាព​ជាតិ​ដែល​តែងតែ​ប្រកាន់ខ្ជាប់​នូវ​វប្បធម៌​ចែករំលែក​​នេះ​ សម្តេច​នៅតែ​បញ្ជា​ក់​នូវ​សុភាសិត​មួយ​ឃ្លា​ថា (​ស្រឡាញ់​គ្នា​ក្នុង​គ្រាក្រ​ ស្គាល់​មិត្ត​ល្អ​ក្នុង​គ្រា​លំបាក​)៕អត្ថបទ ៖ មុត សុត

ក្រុម​យុវជន​ជាច្រើន​ប្រមូលគ្នា​ជា​ក្រុម​ស្ម័គ្រចិត្ត​ចូល​រួមចំណែក​ជួយ​ដល់​ពលរដ្ឋ​ជួប​គ្រោះ​ជំនន់​ទឹកភ្លៀង

2021/04/27 02:59:58 am        27
ភ្នំពេញ ៖ ​សម្រាប់​រយៈពេល​ប្រមាណ ១​សប្ដាហ៍​ដែល​ខណ្ឌដង្កោ ក៏ដូចជា​បណ្ដា​ខេត្ត​ជាច្រើន​នៅ​កម្ពុជា រងគ្រោះ​ធម្មជាតិ​ទឹក ​ជំនន់ វត្តមាន​កងកម្លាំង​ចម្រុះ​ជាច្រើន​បាន​ចុះ​បំពេញការងារ​ភ្លាមៗ​ជួយសង្គ្រោះ​ជីវិត​ និង​ជម្លៀស​ប្រជាពលរដ្ឋ​មក​ទីទួល ​សុវត្ថិភាព​។ ក្នុង​បេសកកម្ម​នេះ​ ក៏មាន​វត្តមាន​របស់​ក្រុម​យុវជន​ជាច្រើន រួមចំណែក​ជួយ​ទៅតាម​លទ្ធភាព​ដែល​ខ្លួន អាច បំពេញបាន​ផងដែរ​។ក្នុង​បេសកកម្ម​ជួយសង្គ្រោះ​ជីវិត និង​ជម្លៀស​ប្រជាពលរដ្ឋ​ពី​ទឹកជំនន់​ទៅ​ទីទួល​សុវត្ថិភាព ក្រៅពី​សកម្មភាព​ស្នូល​របស់​កងកម្លាំង​ចម្រុះ​ជាច្រើន ក៏មាន​ការរួមចំណែក​ជា​កម្លាំង ​ក៏ដូចជា​ ការឧបត្ថម្ភ​ផ្សេងៗ​ជួយ​ដល់​ប្រជាពលរដ្ឋ​រងគ្រោះ ​និង​កងកម្លាំង​ពី​សំណាក់​ក្រុម​យុវជន​ជាច្រើន​ក្រុម​ផងដែរ​។ ជាក់ស្ដែង​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​មកនេះ ​នៅ​ចំណុច​ទីទួល​សុវត្ថិភាព​មុខ​ផ្សារ​ព្រែក​ជ្រៃ ក្នុង​ខណ្ឌដង្កោ វត្តមាន​របស់​យុវជន ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ​វត្តមាន​របស់​យុវជន​កាកបាទ​ក្រហម​កម្ពុជា រួមទាំង​វត្តមាន​របស់​ក្រុម​យុវជន​ផ្សេងទៀត បាន​ចូលរួម​បំពេញ​សកម្មភាព​ការងារ​ជាប្រចាំ​ទៅតាម​លទ្ធភាព​ដែល​ខ្លួន​អាចធ្វើ​បាន​។​ សម្រាប់​យុវជន ស ស យ ក និង យុវជន​កាកបាទក្រហម​កម្ពុជា​ បាន​ចូលរួម​ក្នុង​បេសកកម្ម តាម​ការ​ជួយ​ជញ្ជូន​របស់របរ​រប​ស់​ជន​រងគ្រោះ​ឡើងមក​លើគោក​ឱ្យ​មាន​សុវត្ថិភាព​។ រីឯ​វត្តមាន​របស់​យុវជន​មួយក្រុម​ទៀត បាន​ចូលរួម​តាមរយៈ​ការ​ផ្ដល់ជូន​នូវ​អាហារសម្រន់ និង​ភេសជ្ជៈ​ជូន​ដល់​កងកម្លាំង​ដោយ​មិន​គិតថ្លៃ ​សម្រាប់​ជាការ​លើកទឹកចិត្ត​ចំពោះ​ការព្យាយាម ​និង​ការ​លះបង់​ទាំង​កម្លាំងកាយ​ចិត្ត​របស់​កងកម្លាំង ក្នុងការ​ជួយសង្គ្រោះ​ប្រជាពលរដ្ឋ​រងគ្រោះ​។ជុំវិញ​បញ្ហា​ទឹកជំនន់​ដែល​វាយប្រហារ​មក​លើ​កម្ពុជា​នេះ​ បាន​បង្ក​ផល​ប៉ះពាល់​ជាច្រើន ហើយក៏​បាន​បង្ក​ឱ្យ​ប្រជាពលរដ្ឋ​ចំនួន ​២៥​នាក់​បាត់​បង់ជីវិត​ផងដែរ​ នេះ​បើ​តាម​របាយការណ៍​រប​ស់ គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​គិត​ត្រឹម​ថ្ងៃទី ​១៩ តុលា​ម្សិល​ម៉ិ​ញ​។​ របាយការណ៍​ដដែល​បញ្ជាក់ថា ​ទឹកជំនន់​បាន​ប៉ះពាល់​ដល់​១៩ រាជធានី ខេត្ត​ស្មើនឹង​ ៩១ ក្រុង ស្រុក ខណ្ឌ និង​ប៉ះពាល់​ដល់​ប្រជាជន​ជិត ៨​ម៉ឺន​គ្រួសារ ​និង​ធ្វើឱ្យ​ស្រូវ​លិច​ទឹក​ប្រមាណ​ជាង​ ២​សែន​ហិកតា​ និង​លិច​ដំណាំ​រួមផ្សំ​ប្រមាណ​ជិត ៨​ម៉ឺន​ហិកតា​។ ​លើសពីនេះ ​ក៏បាន​ប៉ះពាល់​ដល់​ផ្លូវជាតិ ផ្លូវ​ខេត្ត ផ្លូវ​គ្រួស​ក្រហម​ជិត ៤០០ គីឡូម៉ែត្រ​ផងដែរ​។សម្រាប់​បញ្ហា​អាកាសធាតុ​វិញ ក្រសួង​ធនធានទឹក ​និង​ឧតុ​និយម​ បានចេញ​សេចក្ដីជូនដំណឹង​នា​ព្រឹក​នេះ​ថា កម្ពុជា​បាន​នឹង​កំពុង​ទទួល​ខ្យល់មូសុង​និរតី​កម្រិត​មធ្យម ប្រព័ន្ធ​សម្ពាធ​ទាប​បន្ត​អូសបន្លាយ​កាត់​ពីលើ​។ លើសពីនេះ​ កម្ពុជា​ក៏​អា​ច​រង​ឥទ្ធិពល​តិចតួច​ពី​ព្យុះ​ទី ​១៧​ឈ្មោះ សុ​ដែល ដោយ​ព្យុះ​នេះ​នឹង​ធ្វើ​ដំណើរ​ចូល​ភាគ​ខាងជើង​ប្រទេស​វៀតណាម ​ក្នុង​កំឡុង​ថ្ងៃទី ២៥–២៦ តុលា​។ បាតុភូត​នេះ​ នឹង​ធ្វើឱ្យ​កម្ពុជា​សម្រាប់​បណ្ដា​ខេត្ត​នៅជាប់​តំបន់​វាលទំនាប ​មាន​ភ្លៀង​ធ្លាក់​រាយប៉ាយ​ពី​តិច​ទៅ​មធ្យម ​ធ្វើឱ្យ​បណ្ដា​ខេត្ត​ជាប់​ជួរ​ភ្នំ​ដងរែក និង​ខ្ពង់រាប​ឦសាន ​ មាន​ភ្លៀង​ធ្លាក់​រាយប៉ាយ​ពី​តិច​ទៅ​មធ្យម ​និង​ធ្វើឱ្យ​តំបន់​មាត់សមុទ្រ​អាច​មាន​ភ្លៀង​ធ្លាក់​ពី​តិច​ទៅ​បង្គួរ​៕​អត្ថបទ ​៖ ​គឹម​ហុក

កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​កិច្ចប្រជុំ​ឧ​ត្ត​ម​មន្ត្រី​វប្បធម៌​អាស៊ាន​ លើក​ទី​១៦ ​តាមរយៈ​ប្រព័ន្ធ​វីដេអូ​

2021/04/27 02:59:58 am        27
ភ្នំពេញ ៖ នេះ​ជា​លើក​ទី​០១ ដែល​ឧ​ត្ត​ម​មន្ត្រី​អាស៊ាន ​បានរៀបចំ​កិច្ចប្រជុំ​ឧ​ត្ត​ម​មន្ត្រី​អាស៊ាន ទទួលបន្ទុក​ផ្នែក​វប្បធម៌ និង​សិល្បៈ​លើក​ទី​១៦ តាមរយៈ​ប្រព័ន្ធ​វីដេអូ ដែល​បង្ហាញ​នូវ​ការ​ប្តេជ្ញាចិត្ត ក្នុងការ​សម្រប​ខ្លួន​ទៅ​នឹង​សភាពការណ៍​ថ្មី ក្នុងខណៈ​យើង​កំពុង​ខិតខំ​ប្រឹងប្រែង​ជំរុញ​ការ​កសាង​សហគមន៍​អាស៊ាន និង​ពង្រឹង​សាមគ្គីភាព ក្រោម​ក្របខណ្ឌ​ទ្វេភាគី ​និង​ពហុភាគី សំដៅ​ធានា​ឲ្យ​បាន​នូវ​ការ​ងើបឡើង​វិញ​នៃ​ការអភិវឌ្ឍ​សង្គម និង​សេដ្ឋកិច្ច ​ប្រកបដោយ​ក្តី​សង្ឃឹម​ខ្ពស់ ​ក្រោយ​វិបត្តិ​ជំងឺ​កូ​វីដ​–១៩​នេះ ត្រូវបាន​បញ្ចប់​, នា​ព្រឹក​ថ្ងៃទី​២០ តុលា ២០២០​នេះ​។លោកជំទាវ ប៉ែន មុនី​មករា រដ្ឋលេខាធិការ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ​បាន​ថ្លែង​ក្នុង​កិច្ចប្រជុំ​ថា ក្នុងនាម​លោកជំទាវ បណ្ឌិតសភា​ចា​រ្យ ភឿង ស​កុ​ណា​ រដ្ឋ​មន្រី្ត​ក្រសួង​វប្បធម៌ ​និង​វិចិត្រសិល្បៈ​ សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ជូន​ចំពោះ​ឧ​ត្ត​ម​មន្រី្ត​អាស៊ាន​ឥណ្ឌូនេស៊ី ​ដែលមាន​សមានចិត្ត​សប្បុរស​ទទួល​ភារកិច្ច​ជា​ប្រធាន​ឧ​ត្ត​ម​ម​ន្រី្ត​អាស៊ាន​ ទទួលបន្ទុក​ផ្នែក​វប្បធម៌ និង​សិល្បៈ ​ជំនួស​អាណត្តិ​កម្ពុជា​សម្រាប់​ឆ្នាំ​២០១៨–២០២០ ​កន្លងមក ​ខណៈដែល​កម្ពុជា ​ជាប់​ភារកិច្ច​រៀបចំ​ការ​បោះឆ្នោត​សកល​ ឆ្នាំ​២០១៨ ​នាពេលនោះ​។ សូម​កោតសរសើរ​ឧ​ត្ត​ម​ម​ន្រី្ត​អាស៊ាន​ទទួលបន្ទុក​ផ្នែក​វប្បធម៌​ និង​សិល្បៈ​ឥណ្ឌូនេស៊ី ​ដែល​សម្រេច​បាន​នូវ​សមិទ្ធផល​ជោគជ័យ​ជាច្រើន​ក្នុងការ​បំពេញ​តួនាទី​ជា​ប្រធាន​ឧ​ត្ត​ម​ម​ន្រី្ត​អាស៊ាន​ទទួលបន្ទុក​ផ្នែក​វប្បធម៌ ​និង​សិល្បៈ​កន្លងមកនេះ​។​ ក្នុងនាម​ប្រធាន​ឧ​ត្ត​ម​ម​ន្រី្ត​អាស៊ាន សូម​វាយតម្លៃ​ខ្ពស់ និង​ទទួលស្គាល់​នូវ​តួនាទី​របស់​ឥណ្ឌូនេស៊ី ​ក្នុងការ​រួម​វិភាគទាន​លើកកម្ពស់​អត្តសញ្ញាណ​អាស៊ាន តាមរយៈ​ការដឹកនាំ​អនុវត្ត​ផែនការ​យុទ្ធសាស្ត្រ​អាស៊ាន​សម្រាប់​សិល្បៈ និង​វប្បធម៌ ឆ្នាំ​២០១៦–២០២៥ រួម​នឹង​សេច​កី្ត​សម្រេច​នានា​ របស់​ឧ​ត្ត​ម​ម​ន្រី្ត​ ក៏ដូចជា​រដ្ឋ​ម​ន្រី្ត​អាស៊ាន​ទទួលបន្ទុក​ផ្នែក​វប្បធម៌​ និង​សិល្បៈ ដែល​បាន​ដាក់ចេញ ​សំដៅ​រួមចំណែក​អនុវត្ត​គោលការណ៍​អាស៊ាន​នានា ឆ្ពោះទៅ​សម្រេច​ការ​កសាង​សហគមន៍​អាស៊ាន​ឆ្នាំ​២០២៥​។ជាមួយនឹង​ផែនការ​សកម្មភាព​អាទិភាព​ដែល​មាន​ស្រាប់ លោកជំទាវ សូម​អំពាវនាវ​ដល់​ឧ​ត្ត​ម​ម​ន្រី្ត​អាស៊ាន និង​ដៃគូ​សន្ទនា​ទាំងអស់ ​សូម​បន្ត​កិច្ច​សហ​ប្រតិ​ប​តិ្ត​ការ ​និង​ការ​គាំទ្រ​ចំពោះ​កម្ពុជា ក្នុង​ភារកិច្ច​ជា​ប្រធាន​នៃ​ឧ​ត្ត​ម​ម​ន្រី្ត​អាស៊ាន ​ទទួលបន្ទុក​ផ្នែក​វប្បធម៌ និង​សិល្បៈ​ ដើម្បី​ធានា​នូវ​ជោគជ័យ​ក្នុង​ការ​អនុវត្ត​ផែនការ​យុទ្ធសាស្ត្រ និង​គោលការណ៍​នានា​របស់​អាស៊ាន​ ក្នុង​ក្របខណ្ឌ​សិល្បៈ និង​វប្បធម៌ ក្នុង​អាណ​តិ្ត​ឆ្នាំ​២០២០–២០២២​នេះ​៕អត្ថបទ ៖ រដ្ឋា

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អ៊ូហ្គង់ដា បញ្ជូនក្រុមវេជ្ជសាស្រ្តទៅជួយកុងហ្គោដោះស្រាយការរីករាលដាលឆ្លងជំងឺអេបូឡា
07/08/2026 09:07 PM
ពលរដ្ឋអ៊ីរ៉ង់អំពាវនាវឲ្យបិទច្រកសមុទ្រ Hormuzទាំងស្រុង ក្រោយការវាយប្រហាររបស់អាមេរិក
07/08/2026 08:07 PM
យន្តហោះដឹកទំនិញមានយានិក ៥នាក់នៅលើយន្តហោះ បាត់ការទាក់ទងនៅជិតទីក្រុង Karachi ប្រទេសប៉ាគីស្ថាន
07/08/2026 08:07 PM
លោក Trump៖ សហរដ្ឋអាមេរិកប្រហែលជានឹងវាយប្រហារអ៊ីរ៉ង់យ៉ាងខ្លាំង​ក្លា​​ម្ដង​ទៀត យប់ថ្ងៃពុធនេះ
07/08/2026 08:07 PM
ប្រភព៖ លោក Trump បានប្រាប់មេដឹកនាំណាតូថា លោកចង់បន្ត​វត្តមាន​អាមេរិក នៅក្នុងសម្ព័ន្ធភាព
07/08/2026 08:07 PM
មេដឹកនាំទួរគីជំរុញឱ្យសម្ព័ន្ធមិត្តណាតូលុប​ការរឹតបន្តឹងឧស្សាហកម្មការពារជាតិ នៅឯកិច្ចប្រជុំកំពូល
07/08/2026 08:07 PM
សហភាពអឺរ៉ុបជំរុញឱ្យគ្រប់ភាគីគោរពបទឈប់បាញ់ជាមួយអ៊ីរ៉ង់ ក្នុង​ពេលមានអរិភាពថ្មី
07/08/2026 08:07 PM
រុស្ស៊ីព្យាយាមបង្អាក់ប្រព័ន្ធ Starlink របស់លោក Musk ដើម្បីទប់ទល់យានដ្រូនអ៊ុយក្រែន
07/08/2026 08:07 PM
លោកស្រីនាយករដ្ឋមន្រ្តី Frederiksen ៖ ដាណឺម៉ាកត្រៀមខ្លួនរួចរាល់ក្នុងការការពាររាល់មីលីម៉ែត្រនៃទឹកដីណាតូ
07/08/2026 08:07 PM
មេបញ្ជាការកងកម្លាំងយានដ្រូនអះអាងថា អ៊ុយក្រែនវាយប្រហារនាវាដឹកប្រេងស្រមោល ៩គ្រឿងរបស់រុស្ស៊ី
07/08/2026 07:07 PM