សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា រូបថតមួយសន្លឹក ដែលថតនៅឆ្នាំ១៩៩០ គឺពិតជានៅខេត្តបាត់ដំបងមែន
សម្ដេច​ធិបតី ហ៊ុន ម៉ាណែត​ តែងប្រាប់មិត្តបរទេសថាកម្ពុជាប្រើយន្តការ UNCLOS មកពីថៃដក​ខ្លួន​ឯកតោភាគីពី MoU 2001
កម្ពុជា-ហ្វីលីពីន វាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើននៃកិច្ចសហប្រតិបត្តិទ្វេភាគី
ICRC ប្ដេជ្ញាបន្តគាំទ្រ និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា បន្ថែមទៀត

នយោបាយ​ និង ការអភិវឌ្ឍន៍

រាជបណ្ឌិត្យសភា​កម្ពុជា ​ផ្តើម​បើក​ការ​បណ្តុះបណ្តាល​គរុកោសល្យ​ភាសា​ចិន ដើម្បី​ឆ្លើយតប​កំណើន​វិនិយោគ​ចិន​

2021/04/27 02:59:58 am        25
ភ្នំពេញ៖ លោក សូត្រ សំណាង អគ្គលេខាធិការរង ​នៃ​រាជបណ្ឌិត្យសភាកម្ពុជា​ បាន​លើក​ឡើង​ថា ការ​បើកវគ្គ​បណ្ដុះបណ្ដាល​គរុកោសល្យ​ភាសា​ចិន​នៅ​កម្ពុជា គឺជា​ការ​ឆ្លើយ​តបទ​នឹង​កំណើន​ទេសចរណ៍ និង​វិនិយោគ​ចិន​នៅ​កម្ពុជា​។​ថ្លែងប្រាប់​អ្នកសារព័ត៌មាន​ក្រោយរ​រៀបចំ​សិក្ខា​សាល ស្តីពី​ការពិគ្រោះ​យោបល់​លើការបណ្តុះបណ្តាល​គរុកោសល្យ​ភាសា​ចិន​នៅ​រាជបណ្ឌិត្យសភា​កម្ពុជា នៅ​ថ្ងៃទី​២៣ ខែតុលា ឆ្នាំ​២០២០​នេះ លោក សូត្រ សំណាង បាន​មានប្រសាសន៍ថា​ សិក្ខា​សាល​ពិគ្រោះ​យោបល់​នេះ​ជា​ឱកាស​ដ៏​មាន​សារ​:​សំខាន់​ក្នុងការ​ស្វែងរក​ធាតុ​ចូល ដើ​ម្បី​បង្ហាញ​អំពី​កិច្ចសហប្រតិបត្តិការ​រ​វាង​រាជបណ្ឌិត្យសភា​កម្ពុជា និង​មជ្ឈមណ្ឌល​សហប្រតិបត្តិ​ការ​ផ្លាស់ប្តូរ​ភាសា​ចិន​-​បរទេស​ទាក់ទង​នឹង​កា​រប​ង្កើត​ជំនាញ​គរុកោសល្យ​ភាសា​ចិន​លើក​ទី​១​ នៅ​កម្ពុជា ​ស្របទៅតាម​ការរំពឹង​ទុក​របស់​រាជរដ្ឋាភិបាល​ប្រ​ទស​ទាំង​២​។​លោក​ សូត្រ សំណាង បាន​ថ្លែងថា ការចាប់​ផ្តើម​នៃ​ការបណ្តុះបណ្តាល​គរុកោសល្យ​ភាសា​ចិន​នេះ ក៏​ជា​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​រ​វាង​រាជបណ្ឌិត្យសភាកម្ពុជា​ជាមួយ​ស្ថានទូត​ចិន​ប្រចាំ​កម្ពុជា សមាគមន៍​សម្ព័ន្ធ​ខ្មែរ​ចិន ក៏ដូចជា​សមាគម​ពាណិជ្ជកម្ម​ចិន​នានា​នៅ​កម្ពុជា​ជា​ដើម​។​លោក សូត្រ សំណាង បាន​បញ្ជាក់ថា កម្មវិធី​បណ្ដុះបណ្ដាល​គរុកោសល្យ​ភាសា​ចិន​នេះ​នឹង​ឆ្លើ​យ​តប​ទៅនឹង​កំ​ណើន​ទេសចរណ៍ វិនិយោគ​ចិន​នៅ​កម្ពុជា​កាន់តែ​មាន​ជំនាញ​ត្រឹមត្រូវ និង​ស្របទៅតាម​ការចង់បាន​របស់​រាជរដ្ឋាភិបាល​កម្ពុជា​-​ចិន​ផងដែរ​។​លោក សូ ត្រ សំណាង អគ្គលេខាធិការរង​ នៃ​រាជបណ្ឌិតសភា​កម្ពុជា​បាន​បន្តថា ក្នុង​បរិបទ​នេះ​កម្ពុជា​បាន​សង្កេត​ឃើញ​ថា ការបង្រៀន​ភាសា​ចិន ដែល​ពឹងផ្អែក​តែ​លើ​គ្រូបង្រៀន​ដែលជា​ជនជាតិ​ចិន បាន​ធ្វើឲ្យ​កម្ពុជា​ជួប​បញ្ហា​ប្រឈម​មួយចំនួន​រួមមាន ចំនួន​គ្រូបង្រៀន​មន​អាច​ឆ្លើយ​តប​ទៅនឹង​បច្ចុប្បន្នភាព ដោយ​គ្រូ​ស្ម័គ្រ​ចិត្តជា​ជនជាតិ​ចិន​មួយចំនួន​មិនបាន​ឆ្លងកាត់​គរុកោសល្យ​ពិតប្រាកដឡើយ​។​ដើម្បី​ដោះស្រាយ​បញ្ហា​បញ្ហា​ប្រឈម​ខាង​លើ​នេះ លោក សូត្រ សំណាង បាន​បន្ថែមថា កម្មវិធី​បណ្តុះបណ្តាល​គ​រុ​កោសល្យ​ភាសា​ចិន ដែល​នឹង​ចាប់​ផ្តើមនា​ខែវិច្ឆិកា​ខាងមុខនេះ នឹង​ជំរុញ​ការកសាង​សមត្ថភាព​គ្រូបង្រៀន​ភាសា​ចិន ប្រកបដោយ​គុណភាព និង​គរុកោសល្យ​ខ្ពស់​ស្របតាម​ស្តង់ដារ​អន្តរជាតិ ជាពិសេស​កម្មវិធី​បណ្តុះបណ្តាល​នេះ​នឹង​ពង្រឹង ក៏ដូចជា​ពង្រីក​ភាសា​ចិន​គ្រប់​កម្រិត ដើម្បី​បំពេញ​សេចក្តីត្រូវការ​របស់​ក​ម្ពុ​ជា និង​ក្នុង​តំបន់​ស្របតាម​គោលការណ៍ ផ្លូវ​មួយ ខ្សែក្រវាត់​មួយ៕ អត្ថបទ៖ ​សេក​ ឧ​ត្ត​ម​​

សម្ដេច​តេ​ជោ ​ជំ​រុញ​ឱ្យ​អាជ្ញាធរ​មូលដ្ឋាន​ និង​ពលរដ្ឋ​ប្រឹងប្រែង​ស្ដារ​ជីវភាព​ និង​ការខូចខាត​ក្រោយ​ទឹកជំនន់

2021/04/27 02:59:58 am        24
បន្ទាយមានជ័យ ៖ ​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អំពាវនាវ ​ដល់​ប្រជាពលរដ្ឋ​ អាជ្ញាធរ​ដែនដី​គ្រប់​ជាន់ថ្នាក់​នៅ​ទូទាំង​ប្រទេស​ បន្ទាប់ពី​ទឹក​ស្រក​ទៅវិញ ត្រូវ​យកចិត្តទុកដាក់​ប្រឹងប្រែង ​ស្តារ​ជីវភាព ​និង​ការខូចខាត​ឡើងវិញ​។ក្នុងឱកាស​បន្ត​បេសកកម្ម​សួរសុខទុក្ខ ​និង​ចែក​អំណោយ​សង្គ្រោះ​បន្ទាន់​ជូន​ប្រជាពលរដ្ឋ​រងគ្រោះ ដោយ​ជំនន់​ទឹកភ្លៀង​ក្នុង ​ខេត្តបន្ទាយមានជ័យ​ នៅ​ព្រឹក​ថ្ងៃទី​២៤ ​ខែតុលា​នេះ ​សម្ដេច​តេ​ជោ ហ៊ុន សែន ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ​បាន​ជំរុញ​ឱ្យ​អាជ្ញាធរ ​និង​ប្រជាពលរដ្ឋ ​យកចិត្តទុកដាក់​ប្រឹងប្រែង​ការស្ដារ ​ជីវភាព ​និង​ការខូចខាត​ហេដ្ឋា​រចនា ​សម្ព័ន្ធ​នានា ​ជាពិសេស​សាលារៀន ត្រូវ​ត្រួត​ពិនិត្យ​មើល​ឱ្យ​បាន​ត្រឹម ត្រូវ ​ចៀសវាង​មានការ​បែកបាក់​បង្ក​គ្រោះថ្នាក់​ដល់​សិស្ស ​ពេល​បើក​សាលារៀន​ចូល​សិក្សា​ឡើងវិញ​។ខេត្តបន្ទាយមានជ័យ ជា​ខេត្ត​មួយ​ដែល​បាន​រងគ្រោះ​ធ្ងន់ធ្ងរ​ជាងគេ ​ក្នុងចំណោម​រាជធានី​ខេត្ត​ចំនួន ១៩ ដោយសារ​ជំនន់​ទឹកភ្លៀង ​ដែល​ក្នុង​ស្ថានភាព​ដ៏​គួរ​ឱ្យ​អាណិតអាសូរ​នេះ ​សម្ដេច​តេ​ជោ និង​សម្តេច​កិត្តិព្រឹទ្ធ​បណ្ឌិត ​និង​ថ្នាក់ដឹកនាំ​គ្រប់​ជាន់ថ្នាក់​គណបក្ស​ប្រជាជន​កម្ពុជា ​អាជ្ញាធរ កង​កម្លាំង​ប្រដាប់អាវុធ​គ្រប់ ប្រភេទ​ បាន​នឹង​កំពុង​យកចិត្តទុកដាក់​ទាំង​ថ្ងៃទាំងយប់ ​ដើម្បី​ដោះស្រាយ​ទុក្ខ​លំបាក​របស់​ប្រជាពលរដ្ឋ​៕​អត្ថបទ​៖ មុត សុទ្ធ

មន្ត្រី​ជាន់ខ្ពស់​ក្រសួងមហាផ្ទៃ ​ជំរុញ​ដល់​អាជ្ញាធរ​ស្រុក​គាស់ក្រឡ​ ទាំងអស់​សាមគ្គី​គ្នា​ចុះ​ជួយ​ពលរដ្ឋ​រងគ្រោះ​ដោយសារ​ទឹកជំនន់

2021/04/27 02:59:58 am        27
បាត់ដំបង ៖ រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ ឯកឧត្តម ប៊ុន ហុន និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់​កណ្ដាល ​ចុះជួយ​ស្រុក​គាស់ក្រឡ បាន​ជំរុញ​ដល់​អាជ្ញាធរ​ស្រុក និង​មូលដ្ឋាន ​រួមទាំង​សមាជិក​-​សមាជិកា​ នៃ​គណបក្ស​ប្រជាជន​កម្ពុជា​នៅ ​ស្រុក​គាស់ក្រឡ​ទាំងអស់​ សាមគ្គី​គ្នា​ចុះ​ជួយ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ឲ្យ​បាន​ទាន់​ពេលវេលា ​ខណៈ​ពួកគាត់​ជួប​ទុក្ខលំបាក​ដូចជា​រងគ្រោះ​ទឹកជំនន់ ​និង​បញ្ហា​អ្វី​ផ្សេងៗ ជាដើម​​។ថ្លែង​នៅក្នុង​កម្មវិធី​តែងតាំង និង​សម្រួល​សមាសភាព ក្រុមការងារ​ចុះ​ជួយ​គណបក្ស​ប្រជាជន​កម្ពុជា ចុះជួយ ឃុំ និង​ស្រុក​គាស់ក្រឡ ខេត្តបាត់ដំបង ​នៅ​ព្រឹក​ថ្ងៃទី​២៤ ខែតុលា ឆ្នាំ​២០២០​នេះ​នៅ​សាលាស្រុក​គាស់ក្រឡ ​ឯកឧត្តម ​ប៊ុន ហុន​ បាន​លើកឡើងថា​ ក្នុងនាម​យើង​ជា​មន្ត្រី ​ត្រូវ​រួមគ្នា​ឲ្យ​បាន​សកម្ម​បន្ថែមទៀត ​ក្នុង​ការជួយ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​គ្រប់ពេលវេលា​ទាំងអស់​ ដោយ​មិនត្រូវ​ប្រកាន់​និន្នាការ​អ្វី​នោះឡើយ ​ហើយ​មួយវិញទៀត​ធ្វើយ៉ាង​ណា​កុំ​ឲ្យ​ពួកគាត់​មានការ​ថ្នាំងថ្នាក់​នឹង​យើង​ឲ្យ​សោះ​។ឯកឧត្តម​ បាន​សង្កត់ធ្ងន់ថា​«​សូម​បងប្អូន​ជា​សមាជិក​-​សមាជិកា​គណបក្ស​ប្រជាជន​ទាំង​នៅ​ឃុំ ស្រុក​គាស់ក្រឡ​ទាំងអស់​ ត្រូវ​បន្ត​សាមគ្គី​គ្នា​ចុះ​ជួយ​ប្រជាពលរដ្ឋ ដែល​រង់​គ្រោះ​ដោយសារ​ទឹកជំនន់​ឲ្យ​បាន​គ្រប់ៗ​គ្នា ​ហើយ​ក្រៅពី​ការងារ​មនុស្សធម៌​ចុះ​ជួយ​ពលរដ្ឋ​នេះ​ត្រូវ​ខិតខំ​បម្រើ​បងប្អូន​ប្រជាពលរដ្ឋ ជាពិសេស សេវា​សាធារណៈ​ ដោយ​មិនត្រូវ​ឲ្យ​គាត់​អាក់អន់​ស្រពន់ចិត្ត​អ្វី​នោះឡើយ​»​។ថ្លែង​នៅក្នុង​ពិធី​នោះដែរ ឯកឧត្តម ​ឡាំ ជា រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ និង​ជា​អនុប្រធាន​ទី​១ ក្រុមការងារ​ថ្នាក់​កណ្ដាល​ចុះជួយ​ស្រុក​គាស់ក្រឡ ​ក៏បាន​អំពាវនាវ​ដល់​ក្រុមការងារ​ទាំងអស់ ពេល​ចុះ​ធ្វើ​វេទិកា​ សាធារណៈ​ជាមួយ​បងប្អូន​ប្រជាពលរដ្ឋ​គប្បី​ត្រូវ​ស្រង់​ស្ថិតិ​បញ្ហា​របស់​ពួកគាត់​ឲ្យ​បាន​គ្រប់​ចំណុច ​ដែល​ពួកគាត់​លើក​មក ​ហើយ​បើ​បញ្ហា​ណា​ដែល​យើង​ត្រូវ​ដោះ​ស្រាយ​បាន​ភ្លាមៗ​គប្បី​ដោះស្រាយ​ជូន​ពួកគាត់​ និង​បញ្ហា​ណា ​ដែល​ពិបាក​ត្រូវ​រាយការណ៍​មក​ថ្នាក់លើ​ដើម្បី​ពិចារណា នឹង​ធ្វើ​ការ​ដោះស្រាយ​ជូន​ពួកគាត់​៕អត្ថបទ​ ៖ បាន ចក់ ​

ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​ ឯកឧត្តម ហ៊ុន ម៉ា​នី ចុះ​ប្រគល់​អំណោយ​ជូន​ពលរដ្ឋ​រងគ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង​ នៅ​ស្រុក​ឱ​រ៉ា​ល់​ ខេត្តកំពង់ស្ពឺ

2021/04/27 02:59:58 am        26
កំពង់ស្ពឺ ៖ ​ក្រុមការងារ​គ្រូពេទ្យ​ស្ម័គ្រចិត្ត​ឯកឧត្តម​ ហ៊ុន ម៉ា​នី ​បាន​ចុះ​ប្រគល់​អំណោយ​ជូន​ប្រជា​ពលរដ្ឋ​រង​ផល​ប៉ះពាល់​ ដោយ​ជំនន់​ទឹកភ្លៀង ​និង​អប់រំ​ប្រជាពលរដ្ឋ​អំពី​វិធានការ ​ការពារ​ទប់ស្កាត់​ជំងឺ​កូ​វីដ​–១៩ និង​ជំងឺ​ផ្សេងៗ​នៅ​តំបន់​ដាច់ស្រយាល ​ស្ថិតក្នុង​ឃុំ​រស្មី​សាមគ្គី​ ស្រុក​ឱ​រ៉ា​ល់ ​ខេត្តកំពង់ស្ពឺ កាលពី​រសៀល​ថ្ងៃទី​២៤ តុលា ២០២០​។ក្នុង​គោលដៅ​ចូលរួម​ចំណែក​ជាមួយ​រាជរដ្ឋាភិបាល​ក្នុង​ការ​ទប់ស្កាត់​ប្រយុទ្ធ​ នឹង​ជំងឺ​កូ​វីដ​–១៩ និង​ដោះ​ស្រាយ​បញ្ហា​ជីវភាព​របស់​ប្រជាពលរដ្ឋ​ដែល​រង​ផល​ប៉ះពាល់​ដោយសារ​គ្រោះ​ជំនន់​ទឹកភ្លៀង​នាពេល​ កន្លងមកនេះ ​គឺ​ក្រុមការងារ​គ្រូពេទ្យ​ស្ម័គ្រចិត្ត​ ឯកឧត្តម ហ៊ុន ម៉ា​នី ចំនួន​៣៦​រូប ដឹកនាំ​ដោយ​ឯកឧត្តម ពាង ផា​រ័ត្ន ឯកឧត្តម សាន វ​ណ្ណេ​ត លោក​វេជ្ជបណ្ឌិត សាយ ឫទ្ធី អនុប្រធាន​ប្រតិបត្តិ​ក្រុមការងារ​គ្រូពេទ្យ​ស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ា​នី ​អនុប្រធាន​ក្រុមការងារ​ថ្នាក់​កណ្តាល​ចុះជួយ​ស្រុក​ឱ​រ៉ា​ល់ ​តំណាង​ឯកឧត្តម លេង ផា​លី ប្រធាន​ប្រតិបត្តិ​ក្រុមការងារ​គ្រូពេទ្យ​ស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ា​នី និង​ជា​អនុប្រធាន​ទី​១​ក្រុមការងារ​ថ្នាក់​កណ្តាល​ ចុះជួយ​ស្រុក​ឱ​រ៉ា​ល់ ​ទទួលបន្ទុក​ចំនួន​៣​ឃុំ ​សហការ​ជាមួយ​ឯកឧត្តម​កិត្តិ​សេដ្ឋា​បណ្ឌិត​ទេសរដ្ឋមន្ត្រី ឆាយ ថន​ ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះជួយ​ខេត្តកំពង់ស្ពឺ ​សាខា​សកម្មជន​ក្រុមការងារ​យុវជន​គណបក្ស​រាជធានី​ភ្នំពេញ សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ស្រុក​ឱ​រ៉ា​ល់ ​និង​អាជ្ញាធរ​មូលដ្ឋាន​ស្រុក​ឱ​រ៉ា​ល់ ​បាន​បន្ត​ចុះ​អប់រំ ណែនាំ ​អំពី​វិធានការ​ទប់ស្កាត់​ប្រយុទ្ធ​ នឹង​ជំងឺ​កូ​វីដ​–១៩ ​ដោយ​បង្រៀន​ប្រជាពលរដ្ឋ​ឲ្យ​យល់ដឹង​អំពី​ការរស់នៅ​ស្អាត​ប្រកបដោយ​អនាម័យ​ល្អ ​ដោយ​លាង​សម្អាត​ដៃ​នឹង​អាកុល​ ឬ​សាប៊ូ​ ពាក់​ម៉ាស់​ឲ្យ​បាន​ត្រឹមត្រូវ​នៅ​ពេល​ចាំបាច់ ​ហូប​ស្អាត ​គេង​ស្អាត វិធី​បង្ការ​គ្រុនចាញ់ , គ្រុនឈាម ព្រមទាំង​ពាំនាំ​ការ​សួរសុខទុក្ខ យក​អំណោយ​ដ៏​ថ្លៃថ្លា​របស់​ឯកឧត្តម ហ៊ុន ម៉ា​នី តំណាងរាស្ត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ​និង​ប្រធាន​កិត្តិយស​ក្រុមការងារ​គ្រូពេទ្យ​ស្ម័គ្រចិត្ត​ឯកឧត្តម ហ៊ុន ម៉ា​នី រួមមាន ពិនិត្យ​ព្យាបាល​ជំងឺ​ទូទៅ ជំងឺ​ផ្តាសាយ ​សន្លាក់ឆ្អឹង ក្រពះ ​ ពោះវៀន ចែក​ថ្នាំ មុ​ល​ទី​វី​តា​ម៉ី​ន វី​តា​ម៉ី​ន​សេ ចែក​អាល់កុល ជូន​ប្រជាពលរដ្ឋ​ក្រីក្រ​ចំនួន​១០០​គ្រួសារ ស្មើ​ចំនួន​១០៨​នាក់ ដោយ​មួយ​គ្រួសារៗ ​ទទួលបាន ​អង្ករ ស្មើ ៥ គីឡូក្រាម , មី​១​កេស ៥០​កញ្ចប់​, ត្រីខ ១ យួ ស្មើនឹង ១០​កំប៉ុង​, ទឹកត្រី ៣​ដប​, ប្រេងឆា ១​ដប ស្មើ ២​លី​ត​, ថវិកា ២ ម៉ឺន​រៀល​, ភួយ​ម្នាក់​១, ចែ​ល ម្នាក់​១​ដប ជូន​ថវិកា​ដល់​មូលដ្ឋាន​ស្រុក​ចំនួន​៤០​ម៉ឺន​រៀល ដើម្បី​ចាត់ចែង​ដល់​អាជ្ញាធរ​មូលដ្ឋាន​ភូមិ​ឃុំ សរុប​ជា​ថវិកា​អស់​ចំនួន​២៣​លាន​រៀល​។ឯកឧត្តម ពាង ផា​រ័ត្ន បាន​ថ្លែងថា ក្រុមការងារ​គ្រូពេទ្យ​ស្ម័គ្រចិត្ត​ឯកឧត្តម​ ហ៊ុន ម៉ា​នី តែងតែ​គិតគូរ​ពី​សុខុមាលភាព និង​សុខទុក្ខ​របស់​ប្រជាពលរដ្ឋ​ទូទាំង​រាជធានី​ ខេត្ត និង​ចុះ​ពិនិត្យ​ព្យាបាល​ជំងឺ​ជូន​ប្រជាពលរដ្ឋ​ដោយ​ឥតគិតថ្លៃ​គ្រប់​ទីកន្លែង ​ដោយ​ទទួល​ការណែនាំ​របស់​ឯកឧត្តម​ប្រធាន​ ហ៊ុន ម៉ា​នី ដែល​លោក​តែងតែ​ខ្វល់ខ្វាយ​គិតគូរ ​និង​រួមសុខ​រួមទុក្ខ​ជាមួយ​ប្រជាពលរដ្ឋ​ដែល​ជួប​ការ​លំបាក​គ្រប់​កាលៈទេសៈ​។​ ប្រាកដ​ណាស់​បញ្ហា​ការ​រាតត្បាត​ជំងឺ​កូ​វីដ​១៩ ​និង​ប្រជាពលរដ្ឋ​កំពុង​រង​ផល​ប៉ះពាល់​ដោយសារ​ជំនន់​ទឹកភ្លៀង​ផង​នោះ ​បាន​បណ្ដាល​ឱ្យ​ប្រជាពលរដ្ឋ​រង​ផល​ប៉ះពាល់​ដល់​សុខភាព ​និង​សេដ្ឋកិច្ច​នៅ​ក្នុង​គ្រួសារ​ ដូច្នេះ ​ទើប​ក្រុមការងារ​គ្រូពេទ្យ​ស្ម័គ្រចិត្ត ​របស់​ឯកឧត្តម ​ហ៊ុន ម៉ា​នី ចុះ​មក​ជួយ​បងប្អូន​ប្រជាពលរដ្ឋ​នាពេលនេះ​។ទន្ទឹមគ្នា​នោះដែរ សមាជិក​សហភាព​សហ​ព័ន្ធ​យុវជន​កម្ពុជា ស្រុក​ឱ​រ៉ា​ល់ លោក ស៊ិន ហេង​ទ្រី បាន​លើកឡើងថា ក្នុងស្ថានភាព​កូ​វីដ​១៩ យើង​បាន​ចុះ​អប់រំ​ផ្សព្វផ្សាយ​ពី​វិធានការ​ទប់ស្កាត់​ជំងឺ​កូ​វីដ​១៩ គ្រប់​ភូមិ ឃុំ ជូន​បងប្អូន​ប្រជាពលរដ្ឋ ដែល​យើង​កំពុងតែ​ទប់ស្កាត់​ជំងឺ​កូ​វីដ​១៩ បែរជា​មកជួប​នឹង​គ្រោះ​ជំនន់​ទឹកភ្លៀង​ទៀត​។​ជាមួយគ្នា​នោះដែរ ​ប្រជាពលរដ្ឋ ០៣​រូប ក្នុងចំណោម​ប្រជាពលរដ្ឋ​ចំនួន​១០៨​នាក់ ដែល​រងគ្រោះ​ដោយសារ​ជំនន់​ទឹកភ្លៀង​ មក​ទទួល​អំណោយ និង​ថវិកា ​បាន​និយាយ​ស្រដៀង​គ្នា​ថា គាត់​ពិតជា​មាន​ក្តីរំភើប​កក់ក្តៅ​ឥតឧបមា ​និង​សូម​ថ្លែងអំណរគុណ​យ៉ាងខ្លាំង​ចំពោះ​សកម្មភាព​មនុស្សធម៌​នេះ​​៕អត្ថបទ ៖ រដ្ឋា

​សម្ដេច​តេជោ ​នឹង​​អញ្ជើញ​​បើក​ការដ្ឋាន​សាងសង់​ស្ពានបេតុង​ខ្សែកាប​ត​ភ្ជាប់​ពី​ទីក្រុង​រណប​កោះ​ពេជ្រ​ ឆ្លងកាត់​គម្រោង​អភិវឌ្ឍន៍​កោះនរា ​នៅថ្ងៃស្អែកនេះ

2021/04/27 02:59:58 am        25
ភ្នំពេញ ៖ ​នៅ​ព្រឹកថ្ងៃច័ន្ទ ទី២៦ ខែតុលា ឆ្នាំ ២០២០នេះ សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ​ ហ៊ុន សែន ​នាយករដ្ឋមន្ត្រី ​នៃ​ព្រះរាជា​ណា​ចក្រ​កម្ពុជា​ ​ នឹង​​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បើក​ការដ្ឋាន​សាងសង់​ស្ពានបេតុង​ខ្សែកាប​ត​ភ្ជាប់​ពី​ទីក្រុង​រណប​កោះ​ពេជ្រ​ ឆ្លងកាត់​គម្រោង​អភិវឌ្ឍន៍​កោះនរា ទៅកាន់​ផ្លូវជាតិ​លេខ១ ។សូមបញ្ជាក់ថា ​គម្រោង​សាងសង់​ស្ពាន​ខ្សែកាប​ត​ភ្ជាប់​ពី​ទីក្រុង​រណប​កោះ​ពេជ្រ ​ទៅកាន់​គម្រោង​អភិវឌ្ឍន៍​កោះនរា-​ប្រវែង​សរុប ៨២៤​ម ទទឹង ២៤.៥​ម៉ែត្រ​-​បណ្តោយ​ស្ពានបេតុង​អារ​មេ ប្រវែង ៤៨៣​ ម៉ែត្រ-​សសរស្ពាន​មាន​គម្លាត ២០​ម​+២១​ម​+១០៨​ម​+១៨០​ម​+១០៨​ម​+២៣​ម​+២៣​ម​-​ផ្លូវ​ត​ភ្ជាប់​ក្បាលស្ពាន​ត្រើយ​ខាង​កោះ​ពេជ្រ ប្រវែង ២៤៩​ម៉ែត្រ​-​ផ្លូវ​ត​ភ្ជាប់​ក្បាលស្ពាន​កោះនរា ប្រវែង ៩២​ម៉ែត្រ​-​ជា​ស្ពាន​ចរាចរ​ទ្វេរ​ទិស មាន​គន្លង​សម្រាប់​រថយន្ត​ចំនួន ២​ទៅ និង​គន្លង​ចំនួន ២​មក ដែល​១​គន្លង​មាន​ទទឹង ៣.២៥​ម៉ែត្រ និង​មាន​គន្លង​សម្រាប់ទោ​ចក្រយានយន្ត​ចំនួន ១​ទៅ និង​គន្លង​ចំនួន ១​មក ដែលមាន​ទទឹង ១.២៥​ម​សងខាង​-​ល្បឿន​សុវត្ថិភាព ៤០​គ​.​ម​/​ម៉ោង​-​ជម្រាល​ទទឹង​ស្ពាន ២%-​សសរ​សម្រាប់​ព្យួរ​ខ្សែកាប​មាន​កម្ពស់ ៦០​ម គិតពី​ផ្ទៃ​តួ​ស្ពាន​ទៅលើ​អាកាស​-​សសរស្ពាន​សម្រាប់​ព្យួរ​ខ្សែកាប​មាន​ចំនួន ២ ដែល​សសរស្ពាន​នីមួយៗ​ប្រើប្រាស់​គ្រឹះ​ខួង​ខំ​នួន ១៨​ដើម មាន​ទំហំ​អង្កត់ផ្ចិត ២​ម៉ែត្រ​-​គ្រឹះ​ខួង​សសរ​ទី​១​មាន​ជម្រៅ ៥៩.៤០​ម៉ែត្រ និង​សសរ​ទី​២​មាន​ជម្រៅ ៧៣.៤០ ម៉ែត្រ​-​ផ្នែក​ខាង​កោះ​ពេជ្រ​មាន​សសរ​ចំនួន ៣ និង​ផ្នែក​ខាង​កោះនរា​មាន​សសរ​ចំនួន ៣-​ជើងតាង​ស្ពាន​មាន​ទំហំ ២៤.៣​ម​x១៧.៧​ម​x៤.៥​ម៉ែត្រ​-​កំពស់​អតិបរមា​នាវា​ឆ្លងកាត់​ក្រោម​ស្ពាន ៨​ម នៅ​រដូវវស្សា​នីវ៉ូទឹក​ខ្ពស់បំផុត​-​កំពស់​អតិបរមា​នាវា​ឆ្លងកាត់​ក្រោម​ស្ពាន ១៨​ម នៅ​រដូវប្រាំង​នីវ៉ូទឹក​ទាប​បំផុត​-​គម្លាត​ពី​ស​រសរ​ស្ពាន​ខ្សែកាប មាន​ប្រវែង ១៨០​ម៉ែត្រ​-​សសរស្ពាន​ខ្សែកាប​នីមួយៗ​មាន​ខ្សែកាប​ចំនួន​១​ជួរ ១៦​ដើម​សងខាង ក្នុង​១​ដើម​មានភ្ជាប់​ខ្សែកាប​តូចៗ​ពី ​២៧​ដើម ទៅ​៣១​ដើម ​ដែលមាន​អង្កត់​ផ្ចឹត ១៥.២​ម​ម​-​សសរស្ពាន​ខ្សែកាប​ទាំង​២ មាន​ឆ្លាក់​ចម្លាក់​រចនាបទ​ខ្មែរ​-​មាន​បំពាក់​បង្គោល​ភ្លើង​បំភ្លឺ​ស្ពាន​-​រៀបចំ​បណ្តាញ​លូ​អម​សងខាង​ផ្លូវ​ក្បាលស្ពាន​-​ដាក់​ស្លាក​សញ្ញា​ចរាចរ និង​លាប​គំនូស​ចរាចរ​-​គម្រោង​ចំណាយ​សាងសង់ ៣៨.០០០.០០០​ដុល្លា​រ អាមេរិក​-​រយៈពេល​សាងសង់ ៣៥​ខែ​-​សាងសង់​ដោយ​ក្រុមហ៊ុន​វិនិយោគទុន​អាណិកជន​កម្ពុជា OCIC+អំពី​គម្រោង​សាងសង់​ស្ពានបេតុង​អារ​មេ​ត​ភ្ជាប់​ពី​កោះនរា ​ទៅ​ផ្លូវជាតិ​លេខ ១-​បណ្តោយ​ស្ពាន​សរុប​ប្រវែង ៦០​ម៉ែត្រ​-​ទទឹង​ស្ពាន ២១​ម៉ែត្រ​-​បណ្តោយ​ស្ពានបេតុង ៤៥​ម​-​ផ្លូវ​គល់ស្ពាន​សងខាង ១៥​ម៉ែត្រ​-​រយៈពេល​សាងសង់ ១២​ខែ៕​

សម្តេចតេជោ ​ហ៊ុន ​សែន ​អញ្ជើញ​បើក​ការ​ដ្ឋាន​សាង​សង់ស្ពា​នបេ​តុងខ្សែ​កាប្លិ៍​ឆ្លងកា​ត់ទន្លេ​បាសាក់​ ពី​តំបន់កោះ​ពេជ្រ ​ទៅកា​ន់ទីក្រុងរ​ណបកោះនរា​ និ​ងពីកោះនរា​ទៅផ្លូវជាតិលេ​ខ១

2021/04/27 02:59:58 am        26
ភ្នំពេញ៖ នៅ​ព្រឹក​ថ្ងៃទី​២៦​ ខែតុ​លា ឆ្នាំ២០២០នេះ ​សមិទ្ធ​ផលថ្មី​ជាប្រវ​ត្តិសាស្ត្រលើ​ទឹកដី​រាជ​ធានីភ្នំ​ពេញមួយ​ទៀត​ ចាប់​ផ្តើមបើ​ក​ការដ្ឋា​នដំ​ណើរកា​រសា​ងស​ង់ហើ​យក្រោ​មអធិប​តីភា​ពដ៏ខ្ពង់ខ្ព​ស់រប​ស់សម្តេចតេជោ ​ហ៊ុន​ សែន​ នា​យករដ្ឋ​មន្ត្រី​កម្ពុជា។សមិទ្ធផលថ្មីដែលបើកការដ្ឋានសាងសង់ថ្ងៃនេះ គឺស្ពានបេតុងខ្សែកាប្លិ៍ឆ្លងកាត់ទន្លេបាសាក់ តភ្ជាប់រាជធានីភ្នំពេញ ពីទីក្រុងកោះពេជ្រ ទៅកាន់ទីក្រុងរណបកោះនរា និងពីកោះនរា ឆ្ពោះទៅផ្លូវជាតិលេខ១ ក្នុងភូមិសាស្ត្រ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ស្ពានតភ្ជាប់ពីកោះពេជ្រ ទៅកោះនរា មានប្រវែង ៨២៤ម៉ែត្រ មានទទឹង ២៤.៥០ម៉ែត្រ។ ផ្លូវនេះគ្រោងចំណាយពេលសាងសង់ ៣៥ខែ ដោយចំណាយថវិកា ៣៨លានដុល្លារ។ដោយឡែកស្ពានភ្ជាប់ពីក្រុងរណបកោះនរា ទៅកាន់ផ្លូវជាតិលេខ១ មានប្រវែង ៦០ម៉ែត្រ ទទឹង ២១ម៉ែត្រ គ្រោងចំណាយពេលសាងសង់ ១២ខែ និងចំណាយថវិកា ១,៦០៦,៣៥៣ដុល្លាអាមេរិក។ស្ពានបេតុងខ្សែកាប្លិ៍១ខ្សែនេះ នៅពេលសាងសង់រួច នឹងចូលរួមចំណែកជួយសម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋពីរាជធានីភ្នំពេញ ឆ្ពោះទៅកាន់ផ្លូវជាតិលេខ១។ ជាពិសេសជួយកាត់បន្ថយការកកស្ទះ នៅស្ពានព្រះមុនីវង្ស។សូមបញ្ជាក់ថា នៅកោះនរា ស្ថិតក្នងភូមិសាស្ត្រសង្កាត់និរោធ ខណ្ឌច្បារអំពៅ ត្រូវបានរាជរដ្ឋាភិបាលអនុញ្ញាតឱ្យក្រុមហ៊ុន OCIC ធ្វើជាទីក្រុងរណបថ្មីលើផ្ទៃដីជាង ១០០ហិកតា។ គម្រោងនេះនឹងត្រូវរៀបចំអភិវឌ្ឍន៍ ដូចទៅនឹងទីក្រុងកោះពេជ្រនាពេលបច្ចុប្បន្នដែរ៕

សម្តេចតេជោ​ ហ៊ុន​ សែ​ន ព្រមានធ្ងន់ៗលោក​ ហូរ វ៉ាន់ ​អតីត​ក្រុម​បក្ស​ប្រឆាំង​អំពី​រឿងធ្វើ​បាតុកម្ម​នៅ​មុខស្ថាន​ទូត​ចិ​ន

2021/04/27 02:59:58 am        27
ភ្នំពេញ៖ សម្តេច​តេជោ​ ហ៊ុន​ សែន​ នា​យករដ្ឋមន្ត្រី​ បា​នព្រមា​នធ្ងន់​ៗចំពោះ​លោក ហូរ វ៉ាន់ ​អតីត​គណបក្ស​ប្រឆាំង​ដែល​ថ្មីៗ​នេះ​បាន​ដឹក​នាំ​ធ្វើបាតុក​ម្មនៅ​មុខស្ថានទូតចិន​ទាម​ទារ​ឲ្យមា​នការ​ដក​កង​ទ័ពចិនចេញ​ពីក​ម្ពុជា ខណៈ​ដែលកម្ពុជា​មិន​មាន​កងទ័ពចិ​ន​គឺមា​នតែ​អ្នកវិ​និយោគចិន​នោះ​។សម្ដេចបា​ន​បញ្ជាក់​ដោយ​ហៅ ទៅកា​ន់ ​ហូរ វ៉ាន់​ បើ​ឈប់​បាន​ឈប់ទៅ​។សម្ដេចបា​នបន្តថា ហូ វ៉ាន់ ជាមេខ្លោងអំពើក្ប​ត់ ហើយ​រាជរដ្ឋា​ភិបា​លចា​ត់ការ​ពួកនៅខា​ង​ក្នុងក៏​ជាការត្រឹមត្រូវ តា​មច្បា​ប់ព្រោះ​មេចោររត់គេចខ្លួន។ដូច្នេះការបញ្ជាកូនចោរធ្វើសកម្មភាពបែបនេះអាកូនចោលក៏ត្រូវជាប់គុក៕

កូវីដ-១៩ ​ពុំមែន​ជា​ឧបសគ្គ ​ដល់​ដំណើរ​កា​របើក​សាលានៅ​កម្ពុជា​ទេ

2021/04/27 02:59:58 am        26
ភ្នំពេញ៖ កូវីដ​-១​៩ ពុំមែ​ន​ជាឧបសគ្គ​ ដ​ល់ដំ​ណើរកា​របើកសាលា​ នៅ​កម្ពុជា​ទេ ព្រោះ​មាន​សាលារដ្ឋ​ និងឯក​ជ​ន ​ជាច្រើននៅ​កម្ពុ​ជា នៅ​តែអាចដំណើរ​ការ​សាលារប​ស់ខ្លួ​នជាបន្តបន្ទា​ប់ ហើ​យក្នុង​នោះក៏​មានសាលាឯ​កជ​នមួ​យ ចំនួ​នបា​នបើកសម្ពោ​ធសាលារៀន​រប​ស់ខ្លួ​នក្នុ​ងស្ថា​នភាព​នេះដែ​រ។ប្រាប់ទូ​រ​ទស្សន៍ BTV​ ក្នុ​ងពិធីបើក​ដំណើរ​ការ​សាលាអន្តរជា​តិមែ​នន័​រ លោក​ រឿ​ន ច​ន្ថា ប្រធា​នក្រុ​ម ប្រឹក្សាភិបាល ​នៃ​សាលាអន្តរ​ជា​តិមែន​ន័រ​ បានបញ្ជាក់​ថា​ បញ្ហាជំងឺ​កូវី​ដ-១៩ ពុំមែន​ជា​ឧបសគ្គ​ដល់​ដំណើរ​ ការនៃ​ការ​បើកសាលា​នៅ​កម្ពុជា​ទេ​។លោកប​ន្តថា​ ជា​ក់ស្តែង ​ក្នុង​អំឡុងខែវិ​ច្ឆិកាខា​ងមុខនេះ​ គឺ​ក្រសួងអ​ប់រំយុវជ​ន និ​ងកីឡា​ បាន​ប្រកាសហើយ​ថា ​នឹង​បើក​ដំណើរការ​សាលា​រៀន​ឡើង​វិញ​ ក្នុ​ងដំណា​ក់កាលទី៣​ ដូ​ចនេះ​សាលា រៀ​នរប​ស់លោក​ក៏​អាចដំ​ណើរកា​របា​នដោយ​រលូន​ក្នុ​ងស្ថាន​ភាព​បែប​នេះដែរ។ ​ជាមួ​យគ្នានេះ​លោក​ បា​នអំពាវ​នាវ​ដល់​អណាព្យាបាល​ និ​ងសិ​ស្សានុ​សិស្ស ​ត្រូវ​ចេះថែ​រក្សាសុ​ខ​ភាព ​និង​ចេះ​អនាម័យ ​ចេះរស់​នៅស្អាត​ ដើម្បី​ជៀសឆ្ងា​យពីជំងឺ​កូវី​ដ​-១៩ ។ចំណែក លោក ថេង ម៉េង នាយកសាលាអន្តជាតិមែនន័រ បានបញ្ជាក់ថា ជំងឺកូវីដ-១៩ បានធូរស្រាលបន្តិចហើយ ដោយក្រសួងសុខាភិបាល និងរាជរដ្ឋាភិបាលបានណែនាំ និងដាក់វិធានការឱ្យពលរដ្ឋអនុវត្តជាប្រចាំ ហើយក្រសួងអប់រំ ក៏បានណែនាំដល់សាលាទំាងអស់ឱ្យអនុវត្តរហូតបានបើកសាលារៀនឡើងវិញដែរ ដូចនេះហើយទើបសាលារៀនរបស់លោកបានបើកនិងបានសហការណ៍ជាមួយក្រសួងអប់រំ ដើម្បីផ្តល់ការអប់រំ ប្រកបដោយគុណភាព សុវត្ថិភាព និងយកចិត្តទុកដាក់ខ្ពស់ ក្នុងការអប់រំ ដើម្បីអភិវឌ្ឍកុមារ និងសុខុមាលភាពកុមារ ក្នុងការលើកកម្ពស់ សមត្ថភាព និងពេទកោសល្យរបស់កុមារ ។គួរបញ្ជាក់ថាយោងតាមការណ៍ណែនាំរបស់ក្រសួងអប់រំ នៅខែវិច្ឆិកាខែក្រោយ គឺសាលាទំាងអស់ នឹងចាប់ផ្តើមបើកដំណើរការឡើងវិញ ក្នុងដំណាក់កាលទី៣ សម្រាប់សាលាទាំងអស់ ក្រោយពីសាលាភាគច្រើនបានបើកដំណើរការដំណាក់កាលទី១ និងទី២បានប្រព្រឹទ្ធទៅដោយជោគជ័យ៕(អត្ថបទ, រូបភាព៖ គង់ រ៉េន

សម្ដេច​តេ​ជោ ​ណែនាំឱ្យ​យកចិត្តទុកដាក់​ស្តារ​ការខូចខាត​ក្រោយ​ទឹកជំនន់

2021/04/27 02:59:58 am        25
ភ្នំពេញ ៖ ​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ​បាន​ណែ​នាំឱ្យ​រដ្ឋ​មន្ត្រី​ក្រសួង​សាធារណការ ​ធនធានទឹក​ អភិវឌ្ឍន៍ជនបទ ​និង​ក្រសួងកសិកម្ម ​ចុះ​ពិនិត្យ និង​ស្ដារ​ការខូចខាត​សមិទ្ធផល ដោយ​ទឹកជំនន់​។ក្នុង​ពិធីបើកការដ្ឋាន​ស្ថាបនា​ស្ពាន​ត​ភ្ជាប់​ពី​ផ្លូវជាតិ​លេខ​១ ទៅកាន់​តំបន់​អភិវឌ្ឍន៍​កោះនរា​ និង ស្ពាន​ត​ភ្ជាប់​តំបន់​អភិវឌ្ឍន៍​កោះនរា​ ទៅ​ក្រុង​រណប​កោះ​ពេជ្រ ខណ្ឌ​ច្បារអំពៅ ​និង​ខណ្ឌចំការមន រាជធានី​ភ្នំ ពេញ នៅ​ព្រឹក​ថ្ងៃទី​២៦ ខែតុលា​នេះ សម្ដេច​តេ​ជោ ហ៊ុន សែន ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ បាន​រំលឹក​ដាស់តឿន​ រដ្ឋមន្ត្រី​ចំនួន​បួនរូប​ ឱ្យ​ចុះ​ធ្វើ​សកម្មភាព​ឱ្យបាន​សកម្ម និង​មាន​ល្បឿន​លឿន ក្នុង​ការស្ដារ​ការខូចខាត ឡើងវិញ ដោយសារ​ទឹកជំនន់ ដើម្បី​សម្រួលការ​លំបាក​របស់​ពលរដ្ឋ​។គ្រោះទឹកជំនន់​ថ្មីៗ​នេះ បាន​បង្ក​ការ​ជន់​លិច​ខេត្ត​ក្រុង​១៩​ ក្នុងចំណោម​ខេត្ត​ក្រុង​២៥​ បាន​បង្ក​ឱ្យ ខូចខាត​ស្រូវ ​ផលដំណាំ ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវជាតិ ផ្លូវថ្នល់ ផ្លូវលំ​ជនបទ ប្រព័ន្ធ​ធារាសាស្ត្រ​ទំនប់​ប្រឡាយ សមិទ្ធផល​សាធារណៈ ​និង​ឯកជន​ជាច្រើន​ ក្នុងនោះ​ មាន​ខេត្ត​ក្រុង​ចំនួន​៥ ដែល​រងគ្រោះ​ធ្ងន់ធ្ងរ​ជាងគេ គឺ​ខេត្តបន្ទាយមានជ័យ ​ពោធិ៍សាត់ បាត់ដំបង ប៉ៃលិន និង​រាជធានី​ភ្នំពេញ​៕​អត្ថបទ​៖ មុត សុទ្ធ

ប្រជាពលរដ្ឋ​សាទរ​ រំពឹងថា ការសាងសង់​ស្ពាន​ពី​ផ្លូវជាតិ​លេខ​១​ទៅ​កោះនរា និង​ស្ពាន​ពី​កោះនរា​ទៅ​កោះ​ពេជ្រ​ជួយ ​កាត់បន្ថយ​ការ​ស្ទះ​លើផ្លូវ​ជាតិ​លេខ​១

2021/04/27 02:59:58 am        27
ភ្នំពេញ ៖ ​ពលរដ្ឋ​ដែល​ធ្វើដំណើរ​លើផ្លូវ​ជាតិ​លេខ១​ជាប្រចាំ ជួប​បញ្ហា​កកស្ទះ​រាល់ថ្ងៃ​ផងដែរ​នោះ បង្ហាញ​នូវ​ក្ដី​រំពឹង​ខ្ពស់​ថា ​ការស្ថាបនា​ស្ពាន​ទាំងពីរ ​ ដែល​ស្ពាន​មួយ​ភ្ជាប់​ពី​ផ្លូវជាតិ​លេខ ​១ ទៅ​តំបន់​អភិវឌ្ឍ​ន៍​កោះនរា និង​ស្ពាន​មួយ​ខ្សែ​ទៀត​ដែល​ភ្ជាប់​ពី ​កោះនរា​ទៅ​ទីក្រុង​កោះ​ពេជ្រ នឹង​ផ្ដល់​ភាព​ចំណេញ​ច្រើន ជាពិសេស​ជួយ​សម្រួល ​និង​កាត់បន្ថយ​ការកកស្ទះ​លើផ្លូវ​ជាតិ​លេខ​១​។ជា​រៀងរាល់ថ្ងៃ​ផ្លូវជាតិ​លេខ ១ តែង​មាន​ភាព​កកស្ទះ​ជាប្រចាំ ​ជាពិសេស​កកស្ទះ​នៅ​កំឡុង​ម៉ោង​ធ្វើដំណើរ​ដែល​មាន​ភាព​មមាញឹក​ខ្លាំង​ គឺ​នៅ​ពេល​ព្រឹក​ដែល​ប្រជាពលរដ្ឋ​ចេញពី​គេហដ្ឋាន​មក​បំពេញ​កិច្ចការ​ក្នុង​រាជធានី​ភ្នំពេញ ​និង​ពេល​ល្ងាច​ដែល​ប្រជាពលរដ្ឋ​ចេញពី​ធ្វើការ​ត្រឡប់​ទៅ​គេហដ្ឋាន​វិញ​។ ខណៈពេល​ផ្លូវ​កំពុង​មាន​ភាព​មមាញឹក​និង​កកស្ទះ​ដូច​រាល់ដង​នេះ​ អ្នកធ្វើដំណើរ​បាន​បង្ហាញ​នូវ​ក្ដី​សង្ឃឹមថា ​ស្ពាន​ថ្មី​ទាំងពីរ ដែល​ភ្ជាប់​ពី​ផ្លូវជាតិ​លេខ ១ ​មក​តំបន់​អភិវឌ្ឍ​កោះនរា ​និង​ស្ពាន​មួយ​ខ្សែ​ទៀត​ដែល​ភ្ជាប់​ពី កោះនរា ​ទៅ​ទីក្រុង​កោះ​ពេជ្រ ដែល​បាន​បើក​ការដ្ឋាន​សាងសង់ ក្រោម​អធិបតីភាព​របស់​សម្ដេច​ តេ​ជោ ហ៊ុន សែន នៅថ្ងៃនេះ ​នឹង​ជួយ​សម្រួល​ការ​កកស្ទះ​លើផ្លូវ​ជាតិ​លេខ១ ​និង​ផ្ដល់​ភាព​ចំណេញ​ច្រើន​សម្រាប់​ការ​ធ្វើដំណើរ​ប្រចាំថ្ងៃ​ ចេញចូល​រាជធានី​ភ្នំពេញ​។ស្ពាន​ទាំងពីរ​ដែល​បើក​ការដ្ឋាន​សាងសង់​នា​ព្រឹក​នេះ គឺ​ស្ថិត​ក្រោម​ការ​សាងសង់រ​បស់​ក្រុមហ៊ុន​វិនិយោគទុន​អាណិកជន​កម្ពុជា (OCIC) ​។ សម្រាប់​ស្ពាន​ត​ភ្ជាប់​ពី​កោះ​ពេជ្រ ​ទៅ​កោះនរា ​មាន​ប្រវែង ៨២៤​ម៉ែត្រ ​មាន​ទទឹង ២៤.៥០​ម៉ែត្រ ​ដោយ​គ្រោង​ប្រើប្រាស់​រយៈពេល​សាងសង់​ចំនួន ​៣៥​ខែ ។ រីឯ​ស្ពាន​ភ្ជាប់​ពី​តំបន់​អភិវឌ្ឍ​កោះនរា ​ទៅកាន់​ផ្លូវជាតិ​លេខ​១ ​មាន​ប្រវែង ៦០​ម៉ែត្រ ​ទទឹង ​២១​ម៉ែត្រ គ្រោង​ប្រើប្រាស់​រយៈពេល​សាងសង់ ១២​ខែ​៕​អត្ថបទ​ ៖ ​គឹម​ហុក

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អ៊ូហ្គង់ដា បញ្ជូនក្រុមវេជ្ជសាស្រ្តទៅជួយកុងហ្គោដោះស្រាយការរីករាលដាលឆ្លងជំងឺអេបូឡា
07/08/2026 09:07 PM
ពលរដ្ឋអ៊ីរ៉ង់អំពាវនាវឲ្យបិទច្រកសមុទ្រ Hormuzទាំងស្រុង ក្រោយការវាយប្រហាររបស់អាមេរិក
07/08/2026 08:07 PM
យន្តហោះដឹកទំនិញមានយានិក ៥នាក់នៅលើយន្តហោះ បាត់ការទាក់ទងនៅជិតទីក្រុង Karachi ប្រទេសប៉ាគីស្ថាន
07/08/2026 08:07 PM
លោក Trump៖ សហរដ្ឋអាមេរិកប្រហែលជានឹងវាយប្រហារអ៊ីរ៉ង់យ៉ាងខ្លាំង​ក្លា​​ម្ដង​ទៀត យប់ថ្ងៃពុធនេះ
07/08/2026 08:07 PM
ប្រភព៖ លោក Trump បានប្រាប់មេដឹកនាំណាតូថា លោកចង់បន្ត​វត្តមាន​អាមេរិក នៅក្នុងសម្ព័ន្ធភាព
07/08/2026 08:07 PM
មេដឹកនាំទួរគីជំរុញឱ្យសម្ព័ន្ធមិត្តណាតូលុប​ការរឹតបន្តឹងឧស្សាហកម្មការពារជាតិ នៅឯកិច្ចប្រជុំកំពូល
07/08/2026 08:07 PM
សហភាពអឺរ៉ុបជំរុញឱ្យគ្រប់ភាគីគោរពបទឈប់បាញ់ជាមួយអ៊ីរ៉ង់ ក្នុង​ពេលមានអរិភាពថ្មី
07/08/2026 08:07 PM
រុស្ស៊ីព្យាយាមបង្អាក់ប្រព័ន្ធ Starlink របស់លោក Musk ដើម្បីទប់ទល់យានដ្រូនអ៊ុយក្រែន
07/08/2026 08:07 PM
លោកស្រីនាយករដ្ឋមន្រ្តី Frederiksen ៖ ដាណឺម៉ាកត្រៀមខ្លួនរួចរាល់ក្នុងការការពាររាល់មីលីម៉ែត្រនៃទឹកដីណាតូ
07/08/2026 08:07 PM
មេបញ្ជាការកងកម្លាំងយានដ្រូនអះអាងថា អ៊ុយក្រែនវាយប្រហារនាវាដឹកប្រេងស្រមោល ៩គ្រឿងរបស់រុស្ស៊ី
07/08/2026 07:07 PM