TOP STORY | សម្ដេចតេជោ គាំទ្រការបិទច្រកអន្តរជាតិដូងខេត្តបាត់ដំបង ខណៈថៃប្រើច្រកនេះដឹកទំនិញឆ្លងកាត់ទៅវៀតណាមរាប់រយឡានក្នុងមួយថ្ងៃៗ
ឯកឧត្តមបណ្ឌិត ចាន់ ដារ៉ុង ដឹកនាំក្រុមការងារចុះពិនិត្យវាយតំលៃលើការងារថែទាំផ្លូវចំនួន២ខ្សែ ក្នុងខេត្តពោធិ៍សាត់
ឯកឧត្តម ប៉ែន បូណា៖ ក្នុងស្ថានភាពការប្រឈមមុខរវាងកម្ពុជា-ថៃ ព័ត៌មានក្លែងក្លាយ គឺគ្រោះថ្នាក់ណាស់
កម្ពុជា-បារាំង កំពុងរៀបចំផែនទីបង្ហាញផ្លូវឈានដល់ការលើកកម្រិតនៃទំនាក់ទំនងជា «ដៃគូយុទ្ធសាស្ត្រ»

នយោបាយ​ និង ការអភិវឌ្ឍន៍

វិទ្យាស្ថានបច្ចេកទេសបណ្តារាជធានី-ខេត្ត ចេញញត្តិថ្កោលទោស​ការប៉ុនប៉ងធ្វើឃាតសម្តេចតេជោ តាមរយៈដ្រូន

2025/02/16 10:53:50 am        105
បណ្តាវិទ្យាស្ថានបច្ចេកទេសនៅតាមរាជធានី-ខេត្តទាំងអស់នៅកម្ពុជា បានចាត់ទុកការប៉ុនប៉ង ធ្វើ​ឃា​តសម្តេចតេជោ ហ៊ុន សែន តាមរយៈ​ដ្រូន​នេះ​គឺ​ជា​ទង្វើ​ភេរវកម្ម និង​មាន​គោល​បំណង​បំផ្លិត​បំផ្លាញ​សុខសន្តិភាពរបស់កម្ពុជា ដែលកំពុងមានសព្វថ្ងៃនេះ ខណៈការ​ប៉ុន​ប៉ង​របស់​ក្រុម​ឧទ្ទាម​ទាំង​នោះ​មិនគួរ លើកលែង និងត្រូវចាប់ខ្លួនយកមកផ្តន្ទាទោសឲ្យខាងតែបាន។តាមរយៈញត្តិរបស់វិទ្យាស្ថានបច្ចេកទេសនៅតាមបណ្តារាជធានី-ខេត្តទាំងនោះបានសង្កត់ធ្ងន់ថា« យើងខ្ញុំជាគណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ និងសិស្ស-និស្សិត នៃ​វិទ្យាស្ថាន​សូម​ថ្កោល​ទោស​យ៉ាង​ដាច់អហង្ការ ចំពោះជនដែលរៀបចំគម្រោងវាយប្រហារដោយដ្រូន ចូលភូមិគ្រឹះសម្តេចតេជោ ដែល​នេះ​ជាអំពើ ភេរវកម្ម ប៉ុនប៉ងធ្វើឃាតថ្នាក់ដឹកនាំជាស្ថាបនិក បិតាសន្តិភាព ជា​មគ្គុទេសក៍​ឯក​ដ៏​ឆ្នើម និងជាឥស្សរជន ជាន់ខ្ពស់របស់ជាតិនេះ ជាអំពើខុសច្បាប់ យង់ឃ្នង និងឃោឃៅ​បំផុត​ដោយ​មាន​គោលបំណងទាញកម្ពុជា ឲ្យធ្លាក់ទៅភាពវឹកវរ និងអសន្តិសុខសង្គម ប៉ុន្តែជាអកុសល គម្រោង​នេះត្រូវបានធ្វើការទប់ស្កាត់ទាន់ពេល វេលា»។តាមរយៈញត្តិទាំងនោះបានលើកឡើងទៀតថា សកម្មភាពដ៏ថោកទាបរបស់ក្រុមអគតិទាំងនោះ មិន​ត្រឹម​តែធ្វើឲ្យបាត់បង់នូវសុខសន្តិភាព ស្ថិរភាព និងប៉ះពាល់ ដល់សេដ្ឋកិច្ច​សង្គម​ជាតិ​ទាំង​មូល​ប៉ុណ្ណោះ​ទេ ប៉ុន្តែនឹងនាំមកនូវឱភាពប្រទេសជាតិ បង្អាក់ការរីកចម្រើន និងការអភិវឌ្ឍជាតិ ព្រម​ទាំង​ធ្វើឲ្យបាត់បង់នូវសមិទ្ធផលដែល សម្តេចតេជោក៏ដូចជាប្រជាជនខ្មែរគ្រប់រូប ដែល​បាន​ខិត​ខំ​កសាង​ដោយលំបាករយៈពេលកន្លងមកផងដែរ»។តាមរយៈញត្តិដដែលនេះ បានលើកឡើងទៀតថា«សូមប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការ និង​ចាត់​ទុកទង្វើរបស់ជនអន្ធពាល ដែលជាជនដៃដល់រៀបចំគម្រោងវាយប្រហារដោយដ្រូនចូលក្នុងភូមិ គ្រឹះរបស់សម្តេចតេជោ ប៉ុនប៉ងធ្វើឃាតសម្តេច និងក្រុមគ្រូសារដែលជាទង្វើដ៏ស្មោគក្រោកជាទីបំផុត ក្នុង គោលដៅបំបែបបំបាក់សាមគ្គីភាព និងសុខសន្តិភាពរបស់ប្រទេសជាតិជាដើម»៕ អត្ថបទ៖ បាន ចក់ 

អ្នកវិភាគ និងអ្នកឃ្លាំមើល៖ ទណ្ឌិតក្បត់ជាតិបីជំនាន់ សម រង្ស៊ី នៅតែមិនព្រមបោះបង់​គំនិត​ច្រណែន​ឈ្នានីសថ្នាក់ដឹកនាំរាជរដ្ឋាភិបាល

2025/02/16 10:35:38 am        124
អ្នកវិភាគភូមិសាស្រ្តនយោបាយ និងអ្នកឃ្លាំមើលការអភិវឌ្ឍន៍សង្គមបានលើកឡើងថា ទណ្ឌិត សម រង្ស៊ី អតីតមេដឹកនាំក្រុមប្រឆាំងជ្រុលនិយមនៅក្រៅស្រុក នៅតែមិនព្រមបោះបង់គំនិតច្រណែនឈ្នានីសថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ខណៈបុគ្គលរូបនេះយកវេទិកាជួបជុំរបស់ខ្លួនមកវាយប្រហារសមត្ថភាពដឹកនាំរបស់សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត។លោក ថុង ម៉េងដាវីត អ្នកវិភាគភូមិសាស្រ្តនយោបាយ និងសន្ដិសុខបានថ្លែងថា៖«គំនិតច្រណែនឈ្នានីស និងគំនុំគុំគួនរបស់លោក សម រង្ស៊ី នឹងមិនងាយសាបរលាបទៅណាទេ ព្រោះគាត់នៅតែចិញ្ចឹមចិត្តចង់ឡើងអង្គុយកៅអីនាយករដ្ឋមន្រ្តី ដោយកន្លងមកគាត់ចង់អង្គុយកៅអីនាយករដ្ឋមន្រ្តីតាមរយៈបោះឆ្នោត តែគាត់លែងមានសង្ឃឹមបោះឆ្នោត ក៏យកពលរដ្ឋធ្វើជាចំណាប់ខ្មាំង ដើម្បីញុះញង់ឱ្យផ្ដួលរំលំរាជរដ្ឋាភិបាល ហើយដណ្ដើមកៅអីនាយករដ្ឋមន្រ្តីឱ្យគាត់»។លោកបន្តថា នយោបាយឈ្នានីសរបស់ទណ្ឌិត សម រង្ស៊ី និងគ្នីគ្នារបស់ខ្លួននឹងបន្តគ្មានគោលជំហរច្បាស់លាស់ និងគ្មានការទទួលខុសត្រូវចំពោះជាតិនោះទេ។ ក្រុមនេះពិតជាអ្នកនយោបាយចរិតមាន់ ត្រចៀកស ដែលហ៊ានប្រើប្រាស់ល្បិចកលស្មោគគ្រោកគ្រប់យុទ្ធសាស្រ្ត ដើម្បីបំពេញបំណងខ្លួនមហិជ្ជតារបស់ខ្លួន។អ្នកវិភាគរូបនេះបានបន្ថែមថា ទណ្ឌិត សម រង្ស៊ី បាននិងកំពុងតែបំផ្លាញជាតិរបស់ខ្លួន ប្រឆាំងនឹងផលប្រយោជន៍ប្រជាជន លុបបំបាត់សិទ្ធិអំណាចរបស់ពលរដ្ឋដែលមានចែងក្នុងរដ្ឋធម្មនុញ្ញតាមរយៈការញុះញង់ និងបង្ខំឱ្យពលរដ្ឋដើរតាមគំនិតខ្មៅងងឹតរបស់ខ្លួនឱ្យផ្ដួលរំលំរាជរដ្ឋាភិបាល និងបំផ្លាញលទ្ធិប្រជាធិបតេយ្យ ខណៈដែលកម្ពុជាកំពុងមានស្ថិរភាពនយោបាយ និងការអភិវឌ្ឍន៍ដោយឥតឈប់ឈរ។ ចំណែកលោក សំ សឿន អ្នកឃ្លាំមើលការអភិវឌ្ឍសង្គម និងនយោបាយបានថ្លែងថា៖«សម រង្ស៊ី បាននិងកំពុងបាត់បង់ភាពម្ចាស់ការលើខ្លួនឯង បោះបង់ប្រយោជន៍ជាតិ ហើយបង្កើតឱ្យមានចិត្តច្រណែនឈ្នានីស និងប្រើយុទ្ធសាស្ត្រនយោបាយដែលកាន់តែធ្វើឱ្យទណ្ឌិតរូបនេះប្រព្រឹត្តខុសម្តង ហើយម្តងទៀត និងកាន់តែមិនអាចជួយស្រោចស្រង់រួច។ គាត់កំពុងលួងនឹងអំនួតរបស់ខ្លួន ហើយមើលងាយសមត្ថភាពអ្នកដទៃ»។លោកបន្តថា សម រង្ស៊ី ដែលធ្វើនយោបាយគ្មានយុទ្ធសាស្ត្រច្បាស់លាស់ និងជាមនុស្សកំសាកញី បានត្រឹមតែដើរបំផ្លាញគេប៉ុណ្ណោះ។ គាត់បរាជ័យយ៉ាងអាម៉ាស់រៀងរាល់ពេលបោះឆ្នោត ហើយតែងតែឡាំប៉ា និងដើរញុះញង់បរទេសជាចៅហ្វាយនាយរបស់ខ្លួនឈប់ផ្តល់ជំនួយ ឈប់វិនិយោគ និងឈប់ទិញទំនិញពីកម្ពុជាជាដើម។អ្នកតាមដានស្ថានការណ៍សង្គមរូបនេះថា អ្នកនយោបាយគ្មានចក្ខុវិស័យដូចជាលោក សម រង្ស៊ីនេះ គឺធ្វើនយោបាយ តាំងពីមានបក្ស រហូតដល់អត់បក្សឈរជើង និងធ្វើនយោបាយតាំងពីនៅក្នុងស្រុករហូតដល់រត់ចោលស្រុក។ ឥឡូវនេះ ទណ្ឌិត សម រង្ស៊ី បានធ្វើដំណើរមកដល់ផ្លូវទាល់ច្រក និងស្ទើរដល់ទីបញ្ចប់នៃជីវិតនយោបាយ និងជីវិតតាមធម្មជាតិទៅហើយ។ការលើកឡើងរបស់ក្រុមអ្នកវិភាគបែបនេះ បន្ទាប់ពីលោក សម រង្ស៉ី បានចេញវីដេអូមួយវាយប្រហារមកលើការដឹកនាំរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នៅលើបណ្តាញសង្គមហ្វេសប៊ុករបស់ខ្លួនកាលពីថ្ងៃទី ១៣ខែកុម្ភៈឆ្នាំ២០២៥។សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានហួសចិត្តចំពោះទណ្ឌិត សម រង្ស៉ី ដែលជាមនុស្សអង្គុយលើចង្អេរ លើកខ្លួនឯង ហើយសម្តេចបានបង្ហាញអារម្មណ៍គួរឱ្យសង្វេគជាខ្លាំងសម្រាប់អ្នកនយោបាយចាស់វស្សាម្នាក់នេះ។សម្តេចបានសរសេរនៅលើបណ្តាញសង្គមជាមួយនឹងការចែករំលែកវីដេអូប្រតិកម្មរបស់ស្រ្តីអតីតបក្សប្រឆាំងម្នាក់យ៉ាងដូច្នេះថា៖«ប្រហែលជាមកពីគាត់គ្មានមុខរបរប្រចាំថ្ងៃពិតប្រាកដ ទើបបានជាលោក សម រង្ស៉ី ឃើញតែដើរកាន់មេក្រូច្រៀងតាមហាង និងតាមវត្តនៅក្រៅប្រទេស ដើម្បីរៃអង្គាសលុយផ្គត់ផ្គង់ការចំណាយរបស់គាត់។ បទចម្រៀងរបស់គាត់មានខ្លឹមសារដដែលៗ គឺគ្មានអ្វីក្រៅពីការវាយប្រហារ និងមើលងាយអ្នកផ្សេង ជាពិសេសមកលើរូបខ្ញុំ និងក្រុមគ្រួសារក៏ដូចជា អំពាវនាវឱ្យប្រជាពលរដ្ឋផ្ដួលរដ្ឋាភិបាល»។សម្តេចបានបន្តថា៖«ក្តីស្រមៃរបស់គាត់មានតែមួយគត់តាំងពីដើមរហូតដល់ដំណាក់កាលចុងក្រោយនៃជីវិតរបស់គាត់ គឺចង់អង្គុយលើកៅអីនាយករដ្ឋមន្ត្រី។ បើដណ្ដើមមិនបានតាមការបោះឆ្នោត គឺមានតែជំរុញមនុស្សឱ្យទៅដណ្តើមយកឱ្យគាត់ ក្រោមរូបភាពបដិវត្តន៍ប្រឆាំងរដ្ឋអំណាច។ សម្ដេចបវរធិបតីបន្ថែមថា៖«តាមព័ត៌មានក្រៅផ្លូវការដែលទទួលបានចុងក្រោយនេះ គឺលោក សម រង្សី ចង់បង្កើតរដ្ឋាភិបាលនិរទេសមួយ ហើយចាត់តាំងខ្លួនឯងធ្វើជានាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាលនិរទេសនោះ។ សម រង្ស៊ី ហាក់ដូចជាមានការស្រមើស្រមៃ និងវិលវល់ច្រើនរហូតដល់មានមោទនភាពលើខ្លួនឯងដូចពាក្យខ្មែរមួយឃ្លាថា «អង្គុយលើចង្អេរ លើកខ្លួនឯង» ព្រមទាំងមើលងាយគេដូចគ្មានអ្នកណាចេះដល់ខ្លួន។ ដូច្នេះគួរឱ្យសង្វេគណាស់សម្រាប់អ្នកនយោបាយចាស់វស្សាម្នាក់នេះ»៕

គម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ សម្រេចលទ្ធផល ៨៥,១២% ហើយ គិតត្រឹមថ្ងៃទី១២ ខែកុម្ភៈនេះ

2025/02/14 12:14:58 pm        186
ភ្នំពេញ៖ ផ្លូវជាតិលេខ៤៨ មានប្រវែងសរុប ១៤៨,០៣៨គីឡូម៉ែត្រ ដែលតភ្ជាប់ពីផ្លូវជាតិលេខ៤ ឆ្ពោះទៅខេត្តកោះកុង ត្រូវបានលើកកម្រិតគុណភាពជាប្រភេទបេតុងកៅស៊ូ(AC) ដែលបច្ចុប្បន្នកំពុងសម្រុកខ្លាំង ដើម្បីធានាសម្រេចវឌ្ឍនភាពតាមការគ្រោងទុកនៅបំណាច់រដូវប្រាំង ឆ្នាំ២០២៥ខាងមុខនេះ។ ក្នុងអំឡុងបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដែលនឹងឈានចូលមកដល់នាពេលឆាប់ៗខាងមុខនេះ ប្រជាពលរដ្ឋអាចធ្វើដំណើរដោយភាពងាយស្រួល លែងលំបាកដូចមុនហើយ។ផ្លូវជាតិលេខ៤៨ គឺជាខ្សែផ្លូវដ៏សំខាន់ និងយុទ្ធសាស្ត្រ របស់រាជរដ្ឋាភិបាល ដែលជាបណ្ដាញតភ្ជាប់ប្រកបដោយសក្តានុពលសម្រាប់សេដ្ឋកិច្ច ពាណិជ្ជកម្ម ដឹកជញ្ជូន ភស្តុភារកម្ម ទេសចរណ៍។ ខ្សែផ្លូវនេះដើរតួនាទី ជាសរសៃឈាមសេដ្ឋកិច្ចដ៏មានសក្តានុពលរបស់កម្ពុជា ក៏ដូចជាខេត្តកោះកុង ក្នុងការជួយសម្រួលដល់ការតភ្ជាប់ទំនាក់ទំនងគមនាគមន៍ និងការធ្វើសមាហរណកម្មតភ្ជាប់ផ្ទៃក្នុងប្រទេស ជាពិសេសកំពង់ផែទឹកជ្រៅនៅក្រុងព្រះសីហនុ សំដៅរួមចំណែកក្នុងការជំរុញការដោះដូរពាណិជ្ជកម្ម វិនិយោគ និងការដឹកជញ្ជូនដំណាំកសិផល និងកសិឧស្សាហកម្ម ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ឆាប់រហ័ស និងចំណាយតិច៕

សម្ដេចធិបតី នាយករដ្ឋមន្រ្ដី អញ្ជើញដឹកនាំសន្និបាតបូកសរុបសកម្មភាព និងលទ្ធផល​ការងារ​ចុះមូលដ្ឋាន​ប្រចាំឆ្នាំ២០២៤ និងទិសដៅអនុវត្តបន្តឆ្នាំ២០២៥ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន

2025/02/14 10:37:33 am        123
ភ្នំពេញ៖ នៅព្រឹកថ្ងៃសុក្រ ទី១៤ ខែកុម្ភៈ ឆ្នាំ ២០២៥នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំសន្និបាតបូកសរុបសកម្មភាព និងលទ្ធផលការងារចុះមូលដ្ឋានប្រចាំឆ្នាំ២០២៤ និងទិសដៅអនុវត្តបន្តឆ្នាំ២០២៥ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន នៅវិមានសន្តិភាព។រាជរដ្ឋាភិបាលចាត់ទុកការចុះបំពេញការងារតាមមូលដ្ឋាន គឺជាវិធីសាស្ត្ររបស់រាជរដ្ឋាភិបាល ក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីបម្រើផលប្រយោជន៍ និងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ។ ការចូលរួមចំណែកប្រកបដោយការយកចិត្តទុកដាក់ និងការអនុវត្តភារកិច្ចយ៉ាងសកម្ម ដោយការទទួលខុសត្រូវខ្ពស់ ពីថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធទាំងអស់ សម្រេចបាននូវវឌ្ឍនភាពនិងសមិទ្ធផលជាច្រើន ក្នុងការអនុវត្តនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ កម្មវិធីគោលនយោបាយជាអាទិភាពទាំង៦ វិធានការគន្លឹះទាំង៥ ព្រមទាំងកិច្ចការ កែទម្រង់សំខាន់នានា របស់រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា សំដៅរួមចំណែកថែរក្សាសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ឱ្យកាន់តែរឹងមាំប្រកបដោយចីរភាព បរិយាបន្ន និងផ្ដល់ផលប្រយោជន៍ដល់ប្រជាជន៕

សម្ដេចតេជោ ហ៊ុន សែន ប្រកាសថានឹងកម្ចាត់ចោលអ្នកណាក៏ដោយដែលចង់សម្លាប់សម្ដេច និងគ្រួសារ

2025/02/13 01:28:59 pm        233
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសថានឹងកម្ចាត់ចោលអ្នកណាក៏ដោយដែលចង់សម្លាប់សម្ដេច និងគ្រួសារ។តាមរយៈបណ្ដាញសង្គមនៅរសៀលថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានសរសេរសារមួយដោយបានចែករំលែកនូវព័ត៌មានតូចមួយនៃផែនការភេវកម្មដែលប៉ុនប៉ងធ្វើឃាតលើរូបសម្ដេច និងគ្រួសារ។សម្ដេចបានបញ្ជាក់ថា «យើងដឹងមេធំរបស់គេជាអ្នកណាហើយនៅទីណា? តែយើងមិនទាន់បញ្ចេញនៅពេលនេះទេព្រោះយើងត្រូវកំចាត់ពួកជ្រុលនិយម និងហិង្សានិយមឲ្យអស់សិន។តើប្រទេសដែលអួតខ្លួនថាប្រជាធិបតេយ្យ និងគោរពសិទ្ធមនុស្សគាំទ្រអំពើបែបនេះនិងឲ្យជនទាំងនេះស្នាក់នៅក្នុងប្រទេសខ្លួនឬទេ?។»សម្ដេចបន្តថា «យើងរង់ចាំមើលបណ្តាបក្សនយោបាយ និងអ្នកនយោបាយណាខ្លះដែលចេញមុខថ្កោលទោស ឬនៅស្ងៀមឬគាំទ្រចំពោះទង្វើបែបនេះ?។»សម្ដេចតេជោ បានបញ្ជាក់បន្ថែមថា «ខ្ញុំសូមប្រកាសថាខ្ញុំនឹងកំចាត់ចោលអ្នកណាក៏ដោយដែលចង់សម្លាប់ខ្ញុំ និងគ្រួសារខ្ញុំ។»ជាមួយគ្នានេះ សម្ដេចតេជោ ហ៊ុន សែន បានបង្ហាញនូវសារសំឡេង២ឃ្លីបដែលទី១ មុនសម្ដេចប្រកាសនៅខេត្តកណ្តាល និងទី២ គឺក្រោយសម្ដេចប្រកាស គឺនៅថ្ងៃទី១២កុម្ភៈ២០២៥ម្សិលមិញ៕

សម្តេចតេជោ ហ៊ុន សែន ផ្តល់អនុសាសន៍ដល់ឯកអគ្គរដ្ឋទូតវៀតណាមថ្មី​ ជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចកម្ពុជា-វៀតណាមជាស្នូល

2025/02/12 01:56:13 pm        142
នៅព្រឹកថ្ងៃពុធ ទី១២ ខែកុម្ភៈ ឆ្នាំ២០២៥ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យឯកឧត្តម NGUYEN Minh Vu ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ។ ជាកិច្ចចាប់ផ្តើម សម្ដេចតេជោ បានស្វាគមន៍យ៉ាងកក់ក្តៅ និងអបអរសាទរចំពោះឯកឧត្តម NGUYEN Minh Vu ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាព នៃសាធារណរដ្ឋសង្គមនិយមវៀតណាមប្រចាំកម្ពុជា។ សម្តេចតេជោ បានគូសបញ្ជាក់ថា វត្តមានដ៏ឆាប់រហ័សរបស់ឯកឧត្តមឯកអគ្គរដ្ឋទូត នៅលើទឹកដីកម្ពុជា បានបង្ហាញពីការយកចិត្តទុកដាក់របស់បក្ស និងរដ្ឋាភិបាលវៀតណាម ចំពោះទំនាក់ទំនងរវាងប្រទេសទាំងពីរ។ សម្ដេចតេជោ សង្ឃឹមថា ឯកឧត្តមឯកអគ្គរដ្ឋទូត នឹងរួមចំណែកយ៉ាងសកម្មក្នុងការជំរុញបន្ថែមទៀតនូវទំនាក់ទំនងដ៏ស្អិតរមួត ភូមិផងរបងតែមួយ និងដែលបានរួមសុខរួមទុក្ខជាមួយគ្នា តស៊ូដើម្បីឯករាជ្យ និងអធិបតេយ្យភាព ក៏ដូចជាការជួយយ៉ាងធំធេងរំដោះកម្ពុជា និងទប់ស្កាត់ការវិលត្រឡប់មកវិញ នូវរបបប្រល័យពូជសាសន៍ ប៉ុល ពត និងការកសាងអភវិឌ្ឍកម្ពុជាឡើងវិញ។ ឆ្លៀតឱកាសនោះ សម្តេចតេជោ ក៏បានជូនពរឯកឧត្តមឯកអគ្គរដ្ឋទូត និងសហការី ក្នុងឱកាសចូលឆ្នាំប្រពៃណីវៀតណាម ដែលទើបបានកន្លងផុតទៅផងដែរ។នាឱកាសជំនួបនេះ ឯកឧត្តម NGUYEN Minh Vu បានសម្តែងនូវក្តីសោមនស្សរីករាយក្រៃលែង មហាកិត្តិយស និងគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចតេជោ ដែលបានផ្តល់កិត្តិយសឆ្លៀតពេលដ៏មមាញឹកអនុញ្ញាតឱ្យឯកឧត្តម និងសហការី ចូលជួបសម្ដែងការគួរសម និងដែលបានមកបំពេញបេសកកម្មនៅលើទឹកដីកម្ពុជា។ ឯកឧត្តមឯកអគ្គរដ្ឋទូតក៏បានថ្លែងអំណរគុណសម្តេចតេជោ ចំពោះការលើកឡើងអំពីទំនាក់ទំនងដ៏ល្អរវាងកម្ពុជា-វៀតណាម និងចំពោះការជូនពរនាឱកាសចូលឆ្នាំប្រពៃណីវៀតណាម។ ឯកឧត្តម បានសម្តែងនូវក្តីជឿជាក់ថា នឹងអាចបំពេញបេសកកម្មប្រកបដោយជោគជ័យនៅកម្ពុជា។ ឯកឧត្តមឯកអគ្គរដ្ឋទូត បានពាំនាំជូនសម្ដេចតេជោនូវបណ្តាំផ្ញើសួរសុខទុក្ខរបស់ឯកឧត្តមអគ្គលេខាធិការបក្ស ឯកឧត្តមប្រធានរដ្ឋ ឯកឧត្តមប្រធានរដ្ឋសភា និង ឯកឧត្តមនាយករដ្ឋមន្រ្តីវៀតណាម។ ឯកឧត្តមឯកអគ្គរដ្ឋទូត ក៏បានសម្តែងនូវការកោតសរសើរ និងការវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍដ៏ខ្លាំងក្លារបស់កម្ពុជា ជាពិសេសក្រោមការដឹកនាំរបស់ សម្តេចតេជោ ដែលបានស្តារកម្ពុជាតាំងពីគំនរផេះផង់ និងការផ្ទេរអំណាចជូនថ្នាក់ដឹកនាំបន្តវេនប្រកបដោយភាពជោគជ័យ ដើម្បីបន្តដឹកនាំប្រទេសឆ្ពោះទៅរកការអភិវឌ្ឍបន្ថែមទៀត។ឆ្លៀតនៅក្នុងឱកាសនោះ ឯកឧត្តមឯកអគ្គរដ្ឋទូត បានជម្រាបជូនសម្តេចតេជោ អំពីទិសដៅការងារក្នុងការបំពេញបេសកកម្មរបស់ឯកឧត្តមនៅកម្ពុជាដូចជាការបន្តលើកកម្ពស់ (១) កិច្ចសហប្រតិបតិ្តការនយោបាយ និងការទូត តាមរយៈការជំរុញការផ្លាស់ប្តូរទស្សនកិច្ចនៅគ្រប់កម្រិតជាន់ថ្នាក់ និងក្រោមក្របខណ្ឌសភា, (២) កិច្ចសហប្រតិបត្តិការការពារជាតិ និងសន្តិសុខ ដើម្បីរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងការបង្រ្កាបបទល្មើសឆ្លងដែន, (៣) ទំនាក់ទំនងរវាងប្រជាជននិងប្រជាជន ក៏ដូចជាយុវជន និង (៤) កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ដើម្បីជំរុញឱ្យសម្រេចបាននូវគោលដៅទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លាអាមេរិក ដែលថ្នាក់ដឹកនាំនៃប្រទេសទាំងពីរបានដាក់ចេញ។ ឯកឧត្តមឯកអគ្គរដ្ឋទូត បានថ្លែងអំណរគុណចំពោះការជួយគាំទ្រដល់ប្រជាជនវៀតណាម ក្នុងការប្រកបរបររកស៊ី និងជំរុញឱ្យមានវិនិយោគិនវៀតណាម មកកម្ពុជាបន្ថែមទៀត។ឯកឧត្តមឯកអគ្គរដ្ឋទូត ក៏បានជម្រាបសម្តេចតេជោ អំពីការរៀបចំមហាសន្និបាតបក្សកុម្មុយនីសវៀតណាម នៅឆ្នាំក្រោយ និងការកែសម្រួលរចនាសម្ព័ន្ធស្ថាប័នផ្ទៃក្នុងវៀតណាមផងដែរ។ ជាការឆ្លើយតប សម្តេចតេជោ បានថ្លែងអំណរគុណចំពោះការផ្តាំផ្ញើសួរសុខទុក្ខរបស់បណ្តាថ្នាក់ដឹកនាំកំពូលវៀតណាម។ សម្តេចបានរំលឹកឡើងវិញនូវប្រវត្តិទំនាក់ទំនងរវាងកម្ពុជា និងវៀតណាម តាំងពីឆ្នាំ១៩៦៧ ជាពិសេស ការជួយរបស់កម្ពុជា ដល់ប្រទេសវៀតណាម និងការជួយឧបត្ថម្ភរបស់វៀតណាម ដល់រូបសម្តេច និងកម្ពុជាឱ្យរស់រានមានជីវិត និងការតស៊ូរំដោះជាតិ ដែលជាប្រវត្តិសាស្រ្តមិនអាចបំភ្លៃបាន ហើយដែលសម្តេចបានរៀបចំចងក្រងឱ្យមានជាកម្រងខ្សែភាពយន្ត។ សម្តេចបានគូសបញ្ជាក់បន្ថែមថា គណបក្សប្រជាជនកម្ពុជាបានគ្រប់គ្រង ២/៣ នៃប្រវត្តិទំនាក់ទំនងនេះ ហើយការរីកចម្រើនរបស់កម្ពុជានាពេលនេះ គឺមិនអាចកាត់ផ្តាច់ពីការជួយឧបត្ថម្ភដ៏ធំធេងរបស់កងទ័ពស្ម័គ្រចិត្តវៀតណាម ក្នុងការរំដោះប្រទេសកម្ពុជា និងការទប់ស្កាត់ការវិលត្រឡប់មកវិញនៃរបបប្រល័យពូជសាសន៍ ដែលជាចំណុចចាប់ផ្តើម និងជាមូលដ្ឋាននៃទំនាក់ទំនងសាមគ្គីភាព កិច្ចសហប្រតិបត្តិការ និងការជួយគ្នាទៅវិញទៅមករហូតពេលបច្ចុប្បន្ន។សម្តេចតេជោ ក៏បានសម្តែងនូវការគាំទ្រចំពោះទិសដៅភារកិច្ចដែលឯកឧត្តមឯកអគ្គរដ្ឋទូត បានដាក់ចេញ នៅក្នុងការបំពេញបេសកកម្មនៅកម្ពុជា។ នៅក្នុងបរិបទនេះ សម្តេចតេជោបានផ្តល់អនុសាសន៍ជូនឯកឧត្តមឯកអគ្គរដ្ឋទូត ឱ្យយកចិត្តទុកដាក់ផ្តោតលើការតភ្ជាប់និងជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងប្រទេសទាំងពីរជាស្នូល ដើម្បីជាមូលដ្ឋានជំរុញបន្ថែមនូវទំនាក់ទំនងផ្នែកនយោបាយ។ ក្រៅពីក្របខណ្ឌកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីតំបន់នានា សម្តេចតេជោ បានស្នើឱ្យមានការពង្រឹងការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរ ដោយសង្កេតឃើញថា សេដ្ឋកិច្ចប្រទេសទាំងពីរមានលក្ខណៈបំពេញបន្ថែមឱ្យគ្នា។ សម្តេចបានចង្អុលបង្ហាញថា វៀតណាមបានក្លាយជាទីផ្សារកសិផលរបស់កម្ពុជា ដូចជាគ្រាប់ស្វាយចន្ទី និងស្រូវ ហើយកម្ពុជាក៏មានតម្រូវការទំនិញនានាពីវៀតណាមផងដែរ។ បន្ថែមពីលើនេះ សម្តេចតេជោបានគូសបញ្ជាក់ថា ទោះបីកម្ពុជាបានដកខ្លួនពីក្របខ័ណ្ឌ CLV-DTA ពិតមែន តែកិច្ចសហប្រតិបត្តិការរវាងភាគីទាំងបីត្រូវបានពង្រីកពីលក្ខណៈតំបន់ ទៅជាកម្រិតប្រទេស ហើយប្រទេសទាំងបី នឹងបន្តពង្រឹងយន្តការទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ ទាំងនៅក្នុងក្របខណ្ឌបក្ស រដ្ឋាភិបាល និងសភា។ឆ្លៀតនៅក្នុងឱកាសនោះផងដែរ សម្តេចតេជោ បានថ្លែងអំណរគុណរៀតណាមដែលបានយកចិត្តទុកដាក់សម្របសម្រួលក្នុងការរៀបចំពិធីដង្ហែអង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរទៅកម្ពុជាក្រោមយ៉ាងរលូន ក៏ដូចជាការបន្តផ្តល់ការសម្របសម្រួលដល់ការថែរក្សាវប្បធម៌និងទំនៀមទំលាប់ខ្មែរកម្ពុជាក្រោម។ សម្តេចតេជោ ក៏បានកត់សម្គាល់និងអបអរសាទរចំពោះការអភិវឌ្ឍយ៉ាងឆាប់រហ័សរបស់វៀតណាម និងបានសម្តែងនូវក្តីសុទិដ្ឋិនិយមថា ជាមួយនឹងល្បឿនកំណើននេះ វៀតណាមនឹងអាចចូលរួមជាមួយក្លឹបប្រទេស G20 នាពេលខាងមុខ។ ជាចុងក្រោយ សម្តេចតេជោ បានជូនពរឯកឧត្តម NGUYEN Minh Vu ទទួលបានជោគជ័យក្នុងការបំពេញបេសកកម្មការទូតនៅកម្ពុជា៕

សម្ដេចធិបតី នាយករដ្ឋមន្រ្ដី៖ កម្ពុជាជំរុញ និងលើកទឹកចិត្តអ្នកវិនិយោគ​ជុំវិញពិភពលោក​មកវិនិយោគនៅកម្ពុជា

2025/02/11 03:09:55 pm        206
នៅរសៀលថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម Ferdinand R. Marcos Jr. ប្រធានាធិបតី នៃសាធារណរដ្ឋហ្វីលីពីន បានអញ្ជើញធ្វើសេចក្តីថ្លែងការណ៍រួម ក្នុងការបន្តពង្រឹង និងពង្រីកទំនាក់ទំនងកាទូតឱ្យកាន់តែរឹងមាំ ព្រមទាំងជំរុញកិច្ចសហប្រតិបត្តិការបន្ថែមផងដែរ ដើម្បីបម្រើផលប្រយោជន៍ជូនជាតិ និងប្រជាជនប្រទេសទាំងពីរ។ក្នុងឱកាសនោះ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា មានប្រសាសន៍បញ្ជាក់ថា នៅឆ្នាំ ២០២៥នេះ គឺជាខួប ៦៨ ឆ្នាំ នៃទំនាក់ទំនងផ្លូវការកម្ពុជា-ហ្វីលីពីន ហើយរយៈពេលជាងមួយឆ្នាំកន្លងទៅនេះ ទំនាក់ទំនងរវាងប្រទេសទាំងពីរបានលើកកម្ពស់បន្ថែមទៀតលើគ្រប់វិស័យ ក្នុងនោះមានការផ្លាស់ប្ដូរពាណិជ្ជកម្ម និងទំនាក់ទំនងរវាងប្រជាជន និងប្រជាជនប្រទេសទាំងពីរ។ សម្ដេចធិបតីមានប្រសសាសន៍បញ្ជាក់ថា សម្ដេច និងឯកឧត្តមប្រធានាធិបតី ហ្វីលីពីន ទើបនឹងបានបញ្ចប់កិច្ចពិភាក្សាគ្នាប្រកបដោយប្រសិទ្ធភាពខ្ពង់លើ ពិធីផ្លាស់ប្តូរឯកសារលើកិច្ចសហប្រតិបត្តិការចំនួន ៨ រវាងកម្ពុជា និងហ្វីលីពីន ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងរបស់ប្រទេសទាំងពីរ។ សម្ដេចធិបតី មានប្រសាសន៍ថា សម្ដេច និងឯកឧត្តមប្រធានាធិបតី ហ្វីលីពីនបានប្ដេជ្ញាចិត្ត ពង្រឹង ពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនៅក្នុងបរិបទថ្មីនេះឱ្យមានការរីកចម្រើនបន្ថែមទៀត។ នៅក្នុងនោះសម្ដេចធិបតី និងឯកឧត្តមប្រធានាធិបតី ក៏បានពិភ្សាគ្នាលើការជំរុញការផ្លាស់ប្ដូរពាណិជ្ជកម្ម និងការវិនិយោគរវាងប្រទេសទាំងពីរបន្ថែមទៀតផងដែរ។ សម្ដេចធិបតីបញ្ជាក់ថា សម្រាប់វិស័យកសិកម្ម កម្ពុជាបានត្រៀមខ្លួនរួចរាល់ ក្នុងការផ្ដល់ការផ្គត់ផ្គង់ផលិតផលរបស់កម្ពុជា មកកាន់ទីផ្សារប្រទេសហ្វីលីពីន។ សម្ដេចធិបតីបន្តថា ចំពោះវិស័យទេសចរណ៍ រវាងប្រទេសកម្ពុជា និងហ្វីលីពីន គឺមានកំណើន និងការរីកចម្រើនទៅមុខជាបន្តបន្ទាប់ជាពិសេសរវាងទំនាក់ទំនងប្រជាជន និងប្រជាជនប្រទេសទាំងពីរ។ សម្ដេចធិបតី មានប្រសាសន៍ថា សម្ដេចក៏បានពិភាក្សាគ្នាជាមួយឯកឧត្តមប្រធានាធិបតី ហ្វីលីពីន ក្នុងការពង្រីកជើងហោះហើរត្រង់រវាងកម្ពុជា-ហ្វីលីពីនទៅកាន់តំបន់ទេសចរណ៍សំខាន់ៗរបស់កម្ពុជា ជាពិសេសទៅកាន់ប្រលានយន្តហោះថ្មីរបស់កម្ពុជា ដូចជាព្រលានយន្តហោះខេត្តសៀមរាប និង អាកាសយានដ្ឋានអន្តរជាតិតេជោ ដែលនឹងសម្ពោធដាក់ឱ្យប្រើប្រាស់នាពេលឆាប់ៗខាងមុខនេះដែលនេះគឺជាការបើកជំហរផ្លូវទំនាក់ទំនងថ្មីមួយទៀតរបស់កម្ពុជាទៅកាន់ពិភពលោក។ សម្ដេចធិបតី មានប្រសាសន៍បន្តថា រាជរដ្ឋាភិបាលកម្ពុជា ជំរុញ និងលើកទឹកចិត្តអ្នកវិនិយោគជុំវិញពិភពលោកមកបណ្ដាក់ទុនវិនិយោគនៅកម្ពុជា ខណៈដែលរាជរដ្ឋាភិបាលបានត្រៀមខ្លួនរួចរាល់ដើម្បីជួយសម្របសម្រួលឱ្យការវិនិយោគពីវិស័យឯកជននានាឱ្យទទួលបានជោគជ័យ។ សម្ដេចធិបតី មានប្រសាសន៍បញ្ជាក់ថា អ្នកវិនិយោគិនកម្ពុជា និងហ្វីលីពីន បានដើរតួនាទីសំខាន់ ក្នុងការជំរុញកំណើនសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ ខណៈបច្ចុប្បន្ននេះ ប្រទេសកម្ពុជាគឺជាប្រទេសដែលមានសក្ដានុពលខ្ពស់សម្រាប់ការវិនិយោគពីបណ្ដាវិនិយោគិននានា៕

កម្ពុជា-ហ្វីលីពីន នឹងបន្តជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ នៃប្រទេសទាំងពីរឱ្យឈានទៅដល់កម្រិតខ្ពស់ និងរឹងមាំបន្ថែមទៀត

2025/02/11 02:53:11 pm        192
ហ្វីលីពីន៖ នាព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាការងារទ្វេភាគី ជាមួយឯកឧត្តម ហ្វឺឌីណាន់ ម៉ាកូស ជេអ (Ferdinand R. Marcos Jr.) ប្រធានាធិបតី នៃសាធារណរដ្ឋហ្វីលីពីន នៅក្នុងឱកាសនៃដំណើរទស្សនកិច្ចផ្លូវការនៅទីក្រុងម៉ានីល, សាធារណរដ្ឋហ្វីលីពីន ចាប់ពីថ្ងៃទី១០-១១ ខែកុម្ភៈ ឆ្នាំ២០២៥។ជាកិច្ចចាប់ផ្ដើម, ឯកឧត្តមប្រធានាធិបតីបានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះ សម្ដេចបវរធិបតី និងគណៈប្រតិភូកម្ពុជា ដែលបានអញ្ជេីញបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋហ្វីលីពីន។ សម្តេចបវរធិបតីបានថ្លែងអំណរគុណឯកឧត្តមប្រធានាធិបតីយ៉ាងជ្រាលជ្រៅ ដែលបានផ្តល់នូវការស្វាគមន៍ និងបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅជូនចំពោះសម្តេច និងគណៈប្រតិភូ នាពេលនេះ។ ថ្នាក់ដឹកនាំទាំងពីរបានសម្ដែងនូវការពេញចិត្ត និងវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អ និងចំណងមិត្តភាពដ៏យូរលង់រវាងប្រទេសទាំងពីរ។ ទន្ទឹមនឹងនោះ, ថ្នាក់ដឹកនាំទាំងពីរក៏បានគូសបញ្ជាក់អំពីការបន្តជំរុញទំនាក់ទំនងនៃប្រទេសទាំងពីរឱ្យឈានទៅដល់កម្រិតខ្ពស់បន្ថែមទៀត ក៏ដូចជាការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរីកចម្រើន និងរឹងមាំបន្ថែមទៀត។ថ្នាក់ដឹកនាំទាំងពីរក៏បានពិភាក្សាលើការលើកកម្ពស់ និងជំរុញកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌទ្វេភាគីលើវិស័យសំខាន់ៗជាច្រើន រួមមានជាអាទិ៍៖ វិស័យពាណិជ្ជកម្ម, វិនិយោគ, ធុរកិច្ច, ការពារជាតិ និងសន្តិសុខ, កសិកម្ម, សុខាភិបាល, វប្បធម៌, អប់រំ, ការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ,បច្ចេកវិទ្យា និងការជំរុញការតភ្ជាប់ប្រជាជន និងប្រជាជននៃប្រទេសទាំងពីរ ។ ថ្នាក់ដឹកនាំទាំងពីរ ក៏បានពិភាក្សាអំពីការពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ក្នុងក្របខ័ណ្ឌអាស៊ាន, តំបន់, និងអន្តរជាតិផងដែរ៕ 

សម្ដេចធិបតី និងប្រធានាធិបតីហ្វីលីពីន អញ្ជើញជាអធិបតីភាព ក្នុងពិធីផ្លាស់ប្តូរឯកសារ​លើកិច្ចសហប្រតិបត្តិការ​ចំនួន៨ រវាងកម្ពុជា និងហ្វីលីពីន

2025/02/11 02:04:45 pm        93
ហ្វីលីពីន៖ នៅព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម Ferdinand R. Marcos Jr. ប្រធានាធិបតី នៃសាធារណរដ្ឋហ្វីលីពីន បានអញ្ជើញចូលរួមជាអធិបតីភាព ក្នុងពិធីផ្លាស់ប្តូរឯកសារលើកិច្ចសហប្រតិបត្តិការចំនួន៨។ឯកសារលើកិច្ចសហប្រតិបត្តិការចំនួន៨ ក្នុងនោះរួមមាន៖១) កិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋហ្វីលីពីន ស្តីពីការលុបបំបាត់ការយកពន្ធត្រួតគ្នា ពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល និងការបង្ការការគេចវេះពន្ធ និងការចៀសវាងពន្ធ ។២) អនុស្សរណៈនៃការសម្តែងបំណងសម្រាប់កិច្ចសហប្រតិបត្តិការវិនិយោគ រវាងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងគណៈកម្មាធិការវិនិយោគហ្វីលីពីន ។៣) អនុស្សរណៈនៃការយោគយល់គ្នារវាងរដ្ឋាភិបាលនៃសាធារណរដ្ឋហ្វីលីពីន និង រដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ស្តីពីការបង្ការអំពើលួច និងជួញដូរខុសច្បាប់នៃទ្រព្យសម្បត្តិវប្បធម៌ ។៤) អនុស្សរណៈនៃការយោគយល់គ្នារវាងរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋហ្វីលីពីន ស្តីពីកិច្ចសហប្រតិបត្តិការលើកសិកម្ម និងកសិ-ពាណិជ្ជកម្ម ។៥) អនុស្សរណៈនៃការយោគយល់គ្នារវាងគណៈកម្មាធិការប្រកួតប្រជែងកម្ពុជា និងគណៈកម្មាធិការប្រកួតប្រជែងហ្វីលីពីន ស្តីពីការអនុវត្តច្បាប់ប្រកួតប្រជែង ។៦) កម្មវិធីនៃការអនុវត្តអនុស្សរណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការទេសចរណ៍រវាងក្រសួងទេសចរណ៍នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងទេសចរណ៍នៃសាធារណរដ្ឋហ្វីលីពីន ។៧) អនុស្សរណៈនៃការយោគយល់គ្នារវាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៃព្រះរាជាណាចក្រកម្ពុជា និងអាជ្ញាធរអប់រំបណ្តុះបណ្តាលបច្ចេកទេស និងអភិវឌ្ឍន៍ជំនាញនៃសាធារណរដ្ឋហ្វីលីពីន ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ។៨) អនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការនៅក្នុងវិស័យបច្ចេកវិទ្យាព័ត៌មាន និងបរិវត្តន៍កម្មរដ្ឋាភិបាលឌីជីថលរវាងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងបច្ចេកវិទ្យាព័ត៌មាននៃសាធារណរដ្ឋហ្វីលីពីន៕ 

ក្រុមការងារក្រសួងធនធានទឹកចុះពិនិត្យ និងជំរុញពន្លឿនការងារដោះមីន ដើម្បីធ្វើផ្លូវ​ដឹកគ្រឿងចក្រចូលការដ្ឋានសាងសង់ទំនប់ស្ទាក់ទឹកស្ទឹង ស្ថិតក្នុងស្រុករតនមណ្ឌល និងស្រុកសំឡូត ខេត្តបាត់ដំបង

2025/02/10 12:18:36 pm        94
បាត់ដំបង៖ កាលពី ថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៥ នេះ ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការ ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ដ្រីក្រសួងធនធានទឹក និងឧតុនិយម អមដំណើរដោយមន្ត្រីបច្ចេកទេសក្រសួង និងមន្ទីរធនធានទឹក និងឧតុនិយមខេត្តបាត់ដំបង បានអញ្ជើញចុះជំរុញពន្លឿនការងារដោះមីន ដើម្បីធ្វើផ្លូវដឹកគ្រឿងចក្រចូលការដ្ឋានសាងសង់សំណង់ស្ទាក់ទឹកស្ទឹង ក្នុងស្រុករតនមណ្ឌល និងស្រុកសំឡូត ខេត្តបាត់ដំបង។សូមជម្រាបថា ដំណើរចុះពិនិត្យការងារនាពេលនេះមានការចូលរួមពីអាជ្ញាធរថ្នាក់ក្រោមជាតិ សាលាស្រុកសំឡូត មេឃុំនិងមេភូមិពាក់ព័ន្ធទាំងអស់ ពលទាហាន នាយទាហាននៃតំបន់ប្រតិបត្តិការសឹករងស្រុកសំឡូត និងកងដោះមីន ជាច្រើនរូបផងដែរ។ឯកឧត្តមរដ្ឋលេខាធិការបានបញ្ជាក់ឱ្យដឹងថា ការងារធ្វើផ្លូវគឺដើម្បីនាំគ្រឿងចក្រនិងសម្ភារៈចូលទៅកាន់ការដ្ឋានសាងសង់ទំនប់ស្ទាក់ទឹកស្ទឹងក្រញូង ក្បាលស្ទឹងសង្កែដែលជាចំណុចប្រសព្វនៃកំពូលស្ទឹងទាំងបួនគឺស្ទឹងរនោង ស្ទឹងក្រូច ស្ទឹងវាលរលឹម និងស្ទឹងតាតោក ស្ថិតក្នុងភូមិសាស្ត្រស្រុករតនមណ្ឌល និងស្រុកសំឡូត ខេត្តបាត់ដំបង។ជាមួយគ្នានេះ ឯកឧត្តមរដ្ឋលេខាធិការបានបញ្ជាក់បន្ថែមថា ការកសាងសំណង់ស្ទាក់ទឹកស្ទឹង ព្រមទាំងមានការទប់ភ្នំចំនួនពីរ គឺមិនត្រឹមតែដើម្បីរក្សាស្តុកទឹកទុករាប់លានម៉ែត្រគូបកុំឱ្យហូរទៅប្រទេសជិតខាង ធានានូវសន្តិសុខទឹក ប៉ុណ្ណោះទេ ប៉ុន្តែដើម្បីទប់ទល់នឹងគ្រោះមហន្តរាយដែលបង្កឡើងដោយទឹកជំនន់គ្រប់ប្រភេទនិងគ្រោះរាំងស្ងួតដែលតែងយាយីខេត្តបាត់ដំបងជាប្រចាំ ពីការប្រែប្រួលអាកាសធាតុដ៏ខ្លាំង។ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការក៏បាននាំយកអំណោយរបស់ឯកឧត្តមរដ្ឋមន្ដ្រី ថោ ជេដ្ឋា ជូនដល់ក្រុមគ្រួសារកងទ័ព នាយទាហាន និងពលទាហានដែលឈរជើងការពារនិងដោះមីនក្នុងតំបន់ការដ្ឋានកសាងទំនប់ទឹកខាងលើផងដែរ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ទីផ្សារអាស៊ី បង្ហាញភាពធន់យ៉ាងល្អ ខណៈតម្លៃប្រេងបន្តហក់ឡើង ជុំវិញជម្លោះអ៊ីស្រាអែល-អ៊ីរ៉ង់
06/16/2025 01:06 PM
មនុស្សជាច្រើននាក់បានជាប់ខ្លួន និងរងរបួស ក្រោយការបាក់អគារនៅភាគខាងជើងប្រទេសឥណ្ឌា
06/16/2025 01:06 PM
ប្រព័ន្ធផ្សព្វផ្សាយ៖ មនុស្ស៦នាក់ស្លាប់ និង២៥នាក់ត្រូវទឹកហូរនាំ ក្រោយបាក់ស្ពាននៅទីក្រុង Pune ប្រទេសឥណ្ឌា
06/16/2025 12:06 PM
មនុស្សរាប់ពាន់នាក់ចូលរួមការតវ៉ា 'បន្ទាត់ក្រហម' នៅទីក្រុងឡាអេប្រឆាំងសង្រ្គាមអ៊ីស្រាអែលនៅតែបន្តក្នុងដែនដីហ្កាហ្សា
06/16/2025 12:06 PM
នគរបាលទីក្រុង Los Angeles ប្រើឧស្ម័នបង្ហៀរទឹកភ្នែក និងសេះ ដើម្បីបោសសម្អាតផ្លូវនៃអ្នកតវ៉ា
06/16/2025 12:06 PM
កាំភ្លើងបាញ់ទឹកនិងគ្រាប់បែកផ្សែង ត្រូវបានប្រើខណៈពលរដ្ឋទីក្រុងបាសេឡូណា ប្រមូលផ្តុំគ្នាប្រឆាំងទេសចរច្រើនហួស
06/16/2025 12:06 PM
ពលរដ្ឋក្រុងតេអេរ៉ង់៖ ការផ្គត់ផ្គង់ប្រេងឥន្ធនៈនៅស្ថានីយ៍មានកម្រិតខណៈមនុស្សជាច្រើនមានផែនការចាកចេញពីទីក្រុង
06/16/2025 12:06 PM
នគរបាល៖ មនុស្សជាង ៥០០នាក់ ត្រូវបានចាប់ខ្លួនក្នុងអំឡុងពេល ៨ថ្ងៃនៃបាតុកម្មនៅទីក្រុង Los Angeles
06/16/2025 12:06 PM
យោធាចិន ធ្វើប្រតិបត្តិការល្បាតនៅសមុទ្រចិនខាងត្បូង និងព្រមានកម្លាំងហ្វីលីពីន នៅទីនោះ
06/16/2025 12:06 PM
មេដឹកនាំ G7 ជួបប្រជុំគ្នានៅកាណាដា ដោយសង្ឃឹមថានឹងបញ្ចៀសការប៉ះទង្គិចជាមួយលោក Trump
06/16/2025 12:06 PM