សម្ដេចធិបតី៖ រាជរដ្ឋាភិបាល និងមហាគ្រួសារខ្មែរ​នៅ​ជាមួយ​កងទ័ព​ជួរ​មុខ​គាំទ្រ​គ្រប់​មធ្យោបាយ​ទាំង​អស់
សម្ដេចធិបតី ដឹកនាំគណៈប្រតិភូចូលក្រាបបង្គំគាល់ព្រះករុណា ព្រះមហាក្សត្រ ទូលថ្វាយលទ្ធផលចុះបញ្ជីបូជនីយដ្ឋានចងចាំនៃកម្ពុជា ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក
សភាតំណាងប្រជាជនចិនចាត់ទុកសម្តេចតេជោ ជាតួអង្គសំខាន់បន្ត​ពីព្រះបរម​រតនកោដ្ឋ​ក្នុង​ការ​ពូន​ជ្រំ​ទំនាក់ទំនងរវាងកម្ពុជា និងចិន
សម្តេចតេជោអនុញ្ញាតឱ្យសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍សភាប្រជាជនចិនជួបសម្តែងការគួរសម

នយោបាយ​ និង ការអភិវឌ្ឍន៍

សម្តេចធិបតី៖ សាកលវិទ្យាល័យការពារជាតិមិនត្រឹមតែមានតួនាទីបង្ហាត់បង្រៀននោះទេ គឺត្រូវប្រែខ្លួនទៅជាកន្លែងស្រាវជ្រាវបន្ថែម

2024/04/19 10:40:10 am        119
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា សាកលវិទ្យាល័យការពារជាតិ មិនត្រឹមតែមានតួនាទីបង្ហាត់បង្រៀន និងបណ្តុះបណ្តាលដល់កងទ័ពប៉ុណ្ណោះទេ គឺត្រូវតែប្រែខ្លួន ទៅជាកន្លែងស្រាវជ្រាវ និងបង្កើតនូវអ្វីដែលថ្មីបន្ថែមទៀតសម្រាប់យោធា ឲ្យស្របទៅនឹងបរិបទទៅ នឹងពិភពលោក ដែលកំពុងមានការប្រែប្រួល និងកើតឡើងជាបន្តបន្ទាប់នោះ។ក្នុងពិធីសម្ពោធសមិទ្ធផល និងបិទវគ្គ និងបើកវគ្គបណ្តុះបណ្តាល និងហ្វឹកហ្វឺនឆ្នាំ២០២៤ នៅសាកលវិទ្យាល័យការពារជាតិ នាថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា សាកលវិទ្យាល័យការពារជាតិមានកិច្ចការធំ​គឺ​បណ្តុះបណ្តាល​កម្រិតយុទ្ធ សាស្រ្តការពារជាតិហើយប្រទេសដទៃនៅលើពិភពលោក គេបានចាត់ទុកថា សាកលវិទ្យាល័យ​ការពារជាតិ ​ជាកន្លែងបណ្តុំយុទ្ធសាស្រ្តយោធា,យុទ្ធសាស្រ្តសន្តិសុខជាតិ ដូច្នេះសាកលវិទ្យាល័យនេះត្រូវតែពង្រីកវិសាលភាពរបស់ខ្លួនបន្ថែមលើគ្រប់ជំនាញទាំងអស់។ជាមួយគ្នានោះដែរ សម្តេចធិបតី នាយករដ្ឋមន្រ្តី ក៏បានជំរុញឲ្យសាកលវិទ្យាល័យការពារជាតិ ក៏ដូចជាសាលាហ្វឹកហ្វឺននានា​ក្នុងវិស័យការពារជាតិ ​ត្រូវតែពង្រឹងសមត្ថភាពគ្រប់ទាំងអស់ ដោយ​ក្នុងនោះត្រូវតែមានគុណវុឌ្ឍិដល់យោធាចារ្យ ដើម្បីឲ្យពួកគាត់ធ្វើការបណ្តុះបណ្តាលកាន់តែខ្ពស់ បន្ថែមទៀតដល់នាយទាហាននាយទាហានរង ​និងពលទាហាន៕អត្ថបទបាន ចក់

សម្តេចធិបតី៖ ការកែទម្រង់វិស័យការពារជាតិត្រូវតែធ្វើដោយមិនដកថយឡើយ បើទោះបីជាមានការលំបាកបន្តិចក្តី

2024/04/19 10:33:49 am        217
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា ការកែទម្រង់នូវវិស័យការពារ ជាតិត្រូវតែធ្វើជាដាច់ខាត ដោយការធ្វើ និងការកែទម្រង់នេះគឺត្រូវទៅមុខជានិច្ចដោយមិនរាថយនោះទេ បើទោះបីជាការកែទម្រង់នេះមានការលំបាកបន្តិចក៏ដោយនោះ។ក្នុងពិធីសម្ពោធសមិទ្ធផល និងបិទវគ្គ និងបើកវគ្គបណ្តុះបណ្តាល និងហ្វឹកហ្វឺនឆ្នាំ២០២៤ នៅសាកលវិទ្យាល័យការពារជាតិ នាថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកឡើងថា កិច្ចកំណែទម្រង់លើវិស័យការពារជាតិ គឺមិនមែន​ជាកិច្ច​ការងាយ ស្រួលទេ តែយើងត្រូវតែធ្វើឲ្យបានជោគជ័យ ដោយការធ្វើនេះ ​ដើម្បីធ្វើយ៉ាងណា​លើក​កម្ពស់វិស័យ​ការពារ ជាតិឲ្យកាន់តែមានប្រសិទ្ធភាព និងគុណភាព​បន្ថែមទៀតស្របទៅតាម​ការវិវត្តនៃក្រសួងការពារជាតិ។ទាក់ទងនឹងការកែទម្រង់នេះដែរ ​សម្តេចធិបតីនាយករដ្ឋមន្រ្តី បានសង្ឃឹមយ៉ាង​មុតមាំ​ផងដែរថា នឹង​ទទួលបានជោគជ័យ ​ខណៈការកែទម្រង់នេះគឺត្រូវធានាទាំងធនធានមនុស្ស​ ធនធានសម្ភារៈ និងការ បណ្តុះបណ្តាលតាំងពីថ្នាក់មូលដ្ឋានដល់នាយទាហាន​ នាយទាហានរង និងពលទាហានជាដើម៕អត្ថបទ៖ បាន ចក់

ប្រទេសអ៊ីរ៉ង់ គំរាមផលិតគ្រាប់បែកនុយក្លេអ៊ែរ

2024/04/19 10:23:14 am        207
ប្រទេសអ៊ីរ៉ង់ បានគំរាមផលិតគ្រាប់បែកនុយក្លេអ៊ែរ ប្រសិនបើខ្លួនត្រូវបានវាយប្រហារដោយកងកម្លាំងអ៊ីស្រាអែល ជាការសងសឹកចំពោះការវាយប្រហារដោយផ្ទាល់ជាលើកដំបូងមិនធ្លាប់មានលើអ៊ីស្រាអែលកាលពីថ្ងៃសៅរ៍។ទីក្រុងតេអេរ៉ង់ ក៏បានព្រមានផងដែរថា ខ្លួននឹងវាយលុកទីតាំងបរមាណូរបស់អ៊ីស្រាអែល ប្រសិនបើលោក បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) នាយករដ្ឋមន្ត្រីអ៊ីស្រាអែល បានបញ្ជាឲ្យវាយប្រហារលើទីតាំងនុយក្លេអ៊ែររបស់អ៊ីរ៉ង់។រដ្ឋាភិបាលអ៊ីស្រាអែល កំពុងពិចារណាអំពីការឆ្លើយតបរបស់ខ្លួនចំពោះការវាយប្រហាររបស់ប្រទេសអ៊ីរ៉ង់ដែលពាក់ព័ន្ធនឹងមីស៊ីល និងយានដ្រូនរាប់រយគ្រឿង ប៉ុន្តែបានបង្កការខូចខាតតិចតួចបំផុត បន្ទាប់ពីភាគច្រើន ត្រូវបានបាញ់ទម្លាក់។ក្រុមអ្នកជំនាញនិយាយថា ទីក្រុងតេអេរ៉ង់ ដែលស្តុកទុកសារធាតុអ៊ុយរ៉ានីញ៉ូម គឺខិតទៅជិតការដែលមានគ្រាប់បែកជាងចំណុចណាមួយ នៅក្នុងប្រវត្តិសាស្ត្រ ហើយអាចមានគ្រាប់បែកមួយគ្រាប់ ក្នុងរយៈពេលពី៦ខែ ទៅមួយឆ្នាំ។របបអ៊ីរ៉ង់ តែងតែអះអាងថា កម្មវិធីនុយក្លេអ៊ែររបស់ខ្លួន គឺសម្រាប់គោលបំណងស៊ីវិល។លោកអាយ៉ាតូឡា អាលី ខាមីណេ ( Ayatollah Ali Khamenei) ដែលជាមេដឹកនាំកំពូលរបស់អ៊ីរ៉ង់ បានចេញច្បាប់ប្រឆាំងការផលិតអាវុធនុយក្លេអ៊ែរ។ប៉ុន្តែលោកឧត្តមសេនីយ៍ទោ អាម៉េដ ហាកតាឡាប (Ahmad Haghtalab) មេបញ្ជាការកងឆ្មាំបដិវត្តន៍ ឥ ស្លាម (IRGC) ទទួលបន្ទុកសន្តិសុខនុយក្លេអ៊ែរ បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា អាចនឹងមានការផ្លាស់ប្តូរ ប្រសិនបើអ៊ីរ៉ង់ ត្រូវបានវាយប្រហារពីអ៊ីស្រាអែលនោះ។លោកបានបញ្ជាក់ថា៖«ការពិនិត្យឡើងវិញអំពីនយោបាយ និងកម្មវិធីនុយក្លេអ៊ែររបស់យើង ក៏ដូចជាការពិចារណាដែលទាក់ទងគ្នាពីមុននោះ គឺអាចធ្វើទៅបានទាំងស្រុង»។

សហរដ្ឋអាមេរិក ព្រមានអ៊ីស្រាអែលជាថ្មីកុំឲ្យវាយប្រហារចូលទីក្រុងរ៉ាហ្វា ក្នុងដែនដីហ្កាហ្សា

2024/04/19 09:18:54 am        185
ក្រុមមន្ត្រីសហរដ្ឋអាមេរិក បានបង្កើនក្ដីបារម្ភកាន់តែខ្លាំងជាថ្មីទៀតចំពោះសមភាគីអ៊ីស្រាអែលអំពីផែនការរបស់អ៊ីស្រាអែលសម្រាប់ប្រតិបត្តិការយោធា នៅក្នុងទីក្រុងរ៉ាហ្វា (Rafah)ស្ថិតក្នុងតំបន់ហ្កាហ្សាភាគខាងត្បូង ។ សេតវិមាន បាននិយាយថា ក្រុមតំណាងរបស់លោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែល បានព្រមព្រៀងក្នុងការពិចារណាវាយប្រហារ។ សហរដ្ឋអាមេរិក បានជំរុញដដែលៗដល់អ៊ីស្រាអែល កុំឲ្យបើកការវាយប្រហារទ្រង់ទ្រាយធំនៅក្នុងទីក្រុងរ៉ាហ្វា ដើម្បីបញ្ចៀសការបាត់បង់អាយុជីវិតជនស៊ីលបន្ថែមទៀតក្នុងដែនដីហ្កាហ្សា។ នៅក្នុងការវិវត្តន៍មួយផ្សេងទៀត រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក ឡយ អូស្ទីន (Lloyd Austin) បាននិយាយទៅកាន់សមភាគីអ៊ីស្រាអែល លោក យ៉ាវ ហ្គាឡិន(Yoav Gallant) ដើម្បីពិភាក្សាការគំរាមកំហែងក្នុងតំបន់ និងសកម្មភាពអស្ថិរភាពផ្សេងៗរបស់អ៊ីរ៉ង់ នៅក្នុងតំបន់មជ្ឈិមបូព៌ា។ យោធាអ៊ីស្រាអែល និយាយថា ខ្លួនបានវាយប្រហារដាក់គោលដៅរាប់សិបកន្លែងក្នុងដែនដីហ្កាហ្សា មួយថ្ងៃ បន្ទាប់ពីការទម្លាក់គ្រាប់បែកគ្រប់ទីកន្លែងទូទាំងតំបន់ភាគកណ្ដាលហ្កាហ្សា និងក្រុងហ្កាហ្សា នៅភាគខាងជើង ។ លោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu បានប្ដេជ្ញាចិត្តហើយថានឹងបើកការវាយប្រហារក្នុងតំបន់រ៉ាហ្វា ជាទីដែលមានជនជាតិប៉ាឡេស្ទីនជាង១លាននាក់កំពុងជ្រកកោន ជាដំណាក់កាលបន្ទាប់ក្នុងសកម្មភាពយោធាបោសសម្អាតក្រុមហាម៉ាស៕

សហរដ្ឋអាមេរិករារាំងអង្គការសហប្រជាជាតិមិនឲ្យទទួលស្គាល់រដ្ឋប៉ាឡេស្ទីន តាមរយៈសមាជិកភាព

2024/04/19 08:58:13 am        172
សហរដ្ឋអាមេរិកកាលពីថ្ងៃព្រហស្បតិ៍បានបញ្ឈប់អង្គការសហប្រជាជាតិយ៉ាងមានប្រសិទ្ធភាពមិនឲ្យទទួលស្គាល់រដ្ឋប៉ាឡេស្ទីន ដោយបោះឆ្នោតវេតូនៅក្នុងក្រុមប្រឹក្សាសន្តិសុខ ដើម្បីបដិសេធសមាជិកភាពពេញលេញរបស់ប៉ាឡេស្ទីនក្នុងស្ថាប័នពិភពលោកមួយនេះ។ សហរដ្ឋអាមេរិកបានវេតូលើពង្រាងសេចក្តីសម្រេចដែលបានផ្តល់អនុសាសន៍ដល់មហាសន្និបាតអង្គការសហប្រជាជាតិដែលមានសមាជិក ចំនួន១៩៣ប្រទេស ថា រដ្ឋប៉ាឡេស្ទីនត្រូវបានចូលជាសមាជិក របស់អង្គការសហប្រជាជាតិ ហើយចក្រភពអង់គ្លេស និងប្រទេសស្វីស អនុប្បវាទ ខណៈសមាជិកក្រុមប្រឹក្សាចំនួន ១២ រូបទៀតបានបោះឆ្នោតយល់ព្រម។លោក Robert Wood ឯកអគ្គរដ្ឋទូតរងរបស់សហរដ្ឋអាមេរិកប្រចាំនៅអង្គការសហប្រជាជាតិ បានប្រាប់ក្រុមប្រឹក្សានេះថា សហរដ្ឋអាមេរិក នៅតែបន្តគាំទ្រយ៉ាងម៉ឺងម៉ាត់ចំពោះសេចក្ដីសម្រេចរដ្ឋពីរ។ ការបោះឆ្នោតនេះពុំបានឆ្លុះបញ្ចាំងពីការប្រឆាំងចំពោះភាពជារដ្ឋរបស់ប៉ាឡេស្ទីនទេ ផ្ទុយទៅវិញគឺជាការទទួលស្គាល់ថា ការទទួលស្គាល់នេះ នឹងបានមកពីការចរចាដោយផ្ទាល់រវាងភាគីទៅវិញទេ។ ប្រធានអាជ្ញាធរប៉ាឡេស្ទីន លោក ម៉ាឃ្មូដ អាបាស (Mahmoud Abbas) បានថ្កោលទោសការវេតូរបស់សហរដ្ឋអាមេរិកនៅក្នុងសេចក្តីថ្លែងការណ៍មួយថា អយុត្តិធម៌ គ្មានសីលធម៌ និងគ្មានតម្លាភាព។ ឯកអគ្គរដ្ឋទូតប៉ាឡេស្ទីនប្រចាំនៅអង្គការសហប្រជាជាតិ លោករីយ៉ាដ ម៉ាន់សួរ (Riyad Mansour) បានប្រាប់ក្រុមប្រឹក្សា បន្ទាប់ពីការបោះឆ្នោតទាំងអារម្មណ៍រំជើបរំជួលថា ការពិតដែលថាសេចក្ដីសម្រេចនេះពុំបានទទួលការអនុម័ត នឹងមិនធ្វើឱ្យប៉ះពាល់ឆន្ទៈរបស់យើងទេ ហើយក៏ពុំអាចបញ្ឈប់ការប្តេជ្ញាចិត្តរបស់យើងដែរ។ យើង នឹងបន្តខិតខំប្រឹងប្រែងរបស់យើងតទៅទៀត ។ ការជំរុញរបស់ប៉ាឡេស្ទីនសម្រាប់សមាជិកភាពពេញលេញរបស់អង្គការសហប្រជាជាតិបានកើតឡើង រយៈពេល៦ខែក្នុងសង្រ្គាមរវាងអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធហាម៉ាសប៉ាឡេស្ទីន នៅក្នុងដែនដីហ្កាហ្សាស្ទ្រីប ស្របពេលអ៊ីស្រាអែលកំពុងពង្រីកការតាំងទីលំនៅក្នុងតំបន់ West Bank ដែលខ្លួនបានកាន់កាប់ ដែលអង្គការសហប្រជាជាតិចាត់ទុកថាខុសច្បាប់៕

ប្រសាសន៍សំខាន់ៗរបស់សម្តេចមធិបតី ក្នុងឱកាសសម្ពោធអគារសហសិក្សា អគារស្នាក់នៅ អគារអាហារដ្ឋាន នៅសាកលវិទ្យាល័យការពារជាតិ ”

2024/04/19 08:26:29 am        259
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតី “ សម្ពោធអគារសហសិក្សា អគារស្នាក់នៅ អគារអាហារដ្ឋាន និងបិទវគ្គបណ្ដុះបណ្ដាល និងហ្វឹកហ្វឺនឆ្នាំ២០២៣ បន្តបើកវគ្គសិក្សាឆ្នាំ២០២៤ នៅសាកលវិទ្យាល័យការពារជាតិ ” ។-សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានថ្លែងកោតសរសើរចំពោះការរៀបចំរបស់រដ្ឋបាលរាជធានី-ខេត្តទាំងអស់ ដែលបានរៀបចំពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរនាពេលកន្លងទៅនេះ បានល្អប្រសើរ ប្រកប ដោយសុវត្ថិភាព និងផ្តល់ភាពសប្បាយរីករាយដល់បងប្អូន ប្រជាពលរដ្ឋគ្រប់ទីកន្លែងនៅទូទាំងប្រទេស។-សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការកសាងនូវ សមិទ្ធផលនានានៅក្នុងសាកលវិទ្យាល័យការពារជាតិ គឺជាសេនាធិការមួយដែលបានចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការកែទម្រង់ និងលើកកម្ពស់សមត្ថិភាពបន្ថែមទៀត ក្នុងវិស័យការពារជាតិ។-សម្តេចធិបតី៖ កិច្ចការពារជាតិ គឺត្រូវតែលើកកម្ពស់ជាប្រចាំ ក្នុងនោះត្រូវតែមានសមត្ថភាព និងគុណភាព ពោលគឺត្រូវមានការ បណ្តុះបណ្តាល និងហ្វឹកហ្វឺនជានិច្ច ដើម្បីធ្វើយ៉ាងណាឲ្យវិស័យការពារជាតិកាន់តែរីកចម្រើនទៅមុខជានិច្ច។-សម្តេចនាយករដ្ឋមន្រ្តី៖ កិច្ចការពារជាតិនៅតែជាកាតព្វកិច្ចដ៏សំខាន់បំផុតក្នុងខឿនការពារជាតិ ដូច្នេះនាយទាហានពលទាហានទាំងអស់ ត្រូវតែយកចិត្តទុកដាក់បន្ថែមទៀត លើការអភិវឌ្ឍសមត្ថភាព តាមរយៈបណ្ដុះបណ្ដាល និងការហ្វឹកហ្វឺនជាប់ប្រចាំ។-សម្តេចធិបតី នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត សង្ឃឹមយ៉ាងមុងមាំថា ការរៀបចំ និងការកែទម្រង់នូវវិស័យការពារជាតិ និងទទួលបានជោគជ័យ បើទោះបីជាការកែទម្រង់នេះមាន ការលំបាកបន្តិចក្តី ក៏ប៉ុន្តែមិនអាចដកថយបាននោះឡើយ។-សម្តេចធិបតីនាយករដ្ឋមន្រ្តី៖ ការទូតយោធាគឺជាកិច្ចការសំខាន់បំផុត ដោយកិច្ចការនេះ មិនត្រឹមតែធ្វើជាមួយក្រសួងការពារជាតិប៉ុណ្ណោះទេ គឺត្រូវធ្វើជាមួយគ្រប់ភាគីទាំងអស់ ទាំងទ្វេភាគី និងតំបន់។ មួយវិញទៀតការទូតយោធានេះ ពេលណាធ្វើត្រូវនឹងនាំមកនូវសន្តិភាព មិត្តភាពល្អជាមួយប្រទេសជាមិត្ត តែបើដើរខុសវានឹងនាំមកនូវសង្រ្គាមជាក់ជាមិនខាន។-សម្តេចធិបតីនាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត៖ សាកលវិទ្យាល័យការពារជាតិ ក៏ដូចជាសាលាហ្វឹកហ្វឺននានាក្នុងវិស័យការពារជាតិ ត្រូវតែពង្រឹងសមត្ថភាពគ្រប់ទាំងអស់ ក្នុងនោះត្រូវតែមានគុណវុឌ្ឍិសម្រាប់យោធាចារ្យ ដើម្បីពង្រីកវិសាលភាពក្នុងការបណ្តុះបណ្តាល និងធ្វើការស្រាវជ្រាវ។-សម្ដេចធិបតី ហ៊ុន ម៉ាណែត ជំរុញឱ្យបង្កើនការ សិក្សាស្រាវជ្រាវពីយុទ្ធវិធី វិធីសាស្ត្រ និងបច្ចេកវិទ្យាពីប្រទេសនានា ដើម្បីពង្រឹងវិស័យការពារជាតិ កម្ពុជា ឱ្យស្របតាមស្ថានភាពពិភពលោក។-សម្តេចធិបតីនាយករដ្ឋមន្រ្តី៖ សាកលវិទ្យាល័យការពារជាតិ មិនត្រឹមតែមានតួនាទីបង្ហាត់បង្រៀន និងបណ្តុះបណ្តាលដល់កងទ័ពប៉ុណ្ណោះទេ គឺត្រូវតែប្រែខ្លួន ទៅជាកន្លែងស្រាវជ្រាវ និងបង្កើតនូវអ្វីដែលថ្មីបន្ថែមទៀតសម្រាប់យោធា ឲ្យស្របទៅនឹងបរិបទទៅ នឹងពិភពលោក ដែលកំពុងមានការប្រែប្រួល និងកើតឡើងជាបន្តបន្ទាប់នោះ។-សម្តេចធិបតី ហ៊ុន ម៉ាណែត បានរំលឹកដល់កងទ័ពទាំងអស់ត្រូវតែស្មោះត្រង់ចំពោះជាតិ មាតុភូមិ ហើយត្រូវតែត្រៀមខ្លួនគ្រប់កាលៈទេសៈទាំងអស់ ដែលរាជរដ្ឋាភិបាលបានប្រគល់ជូន ពោលគឺត្រូវ តែធ្វើឲ្យបានជាពិសេសការទប់ស្កាត់ចំពោះអមិត្តទាំងក្នុង និងក្រៅប្រទេស។-សម្តេចធិបតីនាយករដ្ឋមន្រ្តី បានណែនាំឲ្យមានការប្រឡងជ្រើសរើសនាយទាហានសកម្មទាំងអស់ ត្រូវតែមានតុល្យភាព និងត្រូវមានសមាមាត្រគ្នារវាងនាយទាហាននាយទាហានរង និងពលទាហាន។-សម្ដេចមហាបវរធិបតី នាយឧត្ដមសេនីយ៍ ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ស្នើដល់ក្រសួងការពារជាតិ ឱ្យពន្លឿនការគិតគូរលើការរៀបចំក្របខណ្ឌកាតព្វកិច្ចយោធា។

នាយករដ្ឋមន្ត្រីអ៊ុយក្រែន ព្រមានពីការផ្ទុះសង្រ្គាមលោកលើកទី៣ បើរុស្ស៊ី ឈ្នះសង្រ្គាម

2024/04/19 07:40:53 am        288
លោកនាយករដ្ឋមន្ត្រីអ៊ុយក្រែន បានប្រាប់សារព័ត៌មាន BBC ថានឹងមានការផ្ទុះសង្រ្គាមលោកលើកទី៣ ប្រសិនបើអ៊ុយក្រែន ចាញ់សង្គ្រាមជាមួយរុស្ស៊ី ខណៈលោកបានជំរុញដល់សភាអាមេរិកឲ្យអនុម័តកញ្ចប់ជំនួយបរទេសដែលបានជាប់គាំងជាយូរមកហើយសម្រាប់ជួយដល់ប្រទេសរបស់លោក។ លោក ដេនីស ស្មីហាល (Denys Shmyhal) បានបង្ហាញសុទិដ្ឋិនិយម ឬការជឿជាក់យ៉ាងប្រុងប្រយ័ត្នថា ក្រុមតំណាងរាស្ត្រអាមេរិក នឹងអនុម័តវិធានការពោពេញដោយការប្រកួតប្រជែងយ៉ាងក្ដៅគគុក ដែលមានចំណែកសម្រាប់អ៊ុយក្រែន ចំនួន៦១ពាន់លានដុល្លារអាមេរិក ។ សភាអាមេរិក គ្រោងបោះឆ្នោតសអនុម័តកញ្ចប់ថវិកាជំនួយនេះនៅថ្ងៃសៅរ៍សប្ដាហ៍នេះ ។ ថ្លែងទៅកាន់ទូរទស្សន៍ BBC នៅក្នុងទីក្រុងវ៉ាស៊ីនតោន ឌីស៊ី កាលពីថ្ងៃពុធ សប្ដាហ៍នេះដែរ លោកស្មីហាល បាននិយាយដល់ជំនួយផ្នែកសន្តិសុខរបស់សហរដ្ឋអាមេរិក ថាយើងត្រូវការលុយនេះខ្លាំងណាស់ យើងត្រូវការមិនមែនថ្ងៃម្សិលមិញ ហើយក៏មិនមែនថ្ងៃស្អែកដែរ គឺថ្ងៃនេះ ។ លោកបន្ថែមថា បើយើងមិនទទួលបានការការពារទេ អ៊ុយក្រែន នឹងដួល ដូច្នេះពិភពលោកទាំងមូល និង ប្រព័ន្ធសន្តិសុខសកលនឹងត្រូវបានបំផ្លាញ ហើយពិភពលោកទាំងមូលចាំបាច់ត្រូវស្វែងរកប្រព័ន្ធសន្តិសុខថ្មី។ហើយបើនឹងមានជម្លោះកាន់តែច្រើន ភាគច្រើនជាប្រភេទជម្លោះបែបនេះ ទីបញ្ចប់អាចនឹងនាំមានសង្រ្គាមលោកលើកទី៣។ នេះមិនមែនជាលើកដំបូងទេ ដែលអ៊ុយក្រែន បានចេញការព្រមានអាសន្នបែបនេះអំពីផលវិបាកនៃការចាញ់សង្រ្គាមដ៏អូសបន្លាយនេះ។ កាលពីឆ្នាំមុន លោកប្រធានាធិបតី Volodymyr Zelensky បាននិយាយថា បើរុស្ស៊ី ឈ្នះជម្លោះនេះ នោះរុស្ស៊ី អាចនឹងឈ្លានពានប្រទេសប៉ូឡូញមួយទៀត ដែលនឹងនាំឲ្យផ្ទុះសង្រ្គាមលោកលើកទី៣៕

អ៊ីរ៉ង់បញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តចំពោះកិច្ចសហប្រតិបត្តិការជាមួយ IAEA

2024/04/18 02:26:26 pm        102
ប្រមុខនុយក្លេអ៊ែរប្រទេសអ៊ីរ៉ង់ លោក ម៉ូហាម៉ាត អ៊ីស្លាមី(Mohammad Eslami) បានអះអាងជាថ្មីកាលពីថ្ងៃពុធ អំពីការប្តេជ្ញាចិត្តរបស់ប្រទេសលោក ចំពោះសកម្មភាពនុយក្លេអ៊ែរដែលស្របទៅតាមកិច្ចសហប្រតិបត្តិការរបស់ខ្លួនជាមួយទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ (IAEA) ។ទីភ្នាក់ងារសារព័ត៌មាននិស្សិតអ៊ីរ៉ង់បានរាយការណ៍ថា ដោយបញ្ជាក់អំពីការព្រួយបារម្ភរបស់ទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ (IAEA) ជុំវិញភាពមិនច្បាស់លាស់នៅក្នុងកម្មវិធីនុយក្លេអ៊ែររបស់ប្រទេសអ៊ីរ៉ង់ លោក Eslami បានគូសបញ្ជាក់ការប្រកាន់ខ្ជាប់របស់អ៊ីរ៉ង់ចំពោះកិច្ចព្រមព្រៀងការពារសុវត្ថិភាព និងសន្ធិសញ្ញាមិនរីកសាយ។ លោក Eslami បានគូសបញ្ជាក់វត្តមានរបស់ក្រុមអធិការកិច្ចតែងតាំងជាផ្លូវការដោយទីភ្នាក់ងារ IAEA ចំនួន១២០នាក់ ដែលតាមដានកម្មវិធីនុយក្លេអ៊ែររបស់ប្រទេសអ៊ីរ៉ង់ ដោយមួយចំនួនឈរជើងនៅអ៊ីរ៉ង់ និងខ្លះទៀតធ្វើទស្សនកិច្ចជាទៀងទាត់ ឬគួរឱ្យភ្ញាក់ផ្អើល ទៅកាន់ទីតាំងនុយក្លេអ៊ែរ។នៅក្នុងសន្និសីទសារព័ត៌មានរបស់អង្គការសហប្រជាជាតិ នៅទីក្រុងញូវយ៉ក អគ្គនាយកទីភ្នាក់ងារ IAEA លោក Rafael Grossi បាននិយាយថា ឃ្លាំងស្តុកសារធាតុអ៊ុយរ៉ានីញ៉ូមដែលបានចម្រាញ់រួចរបស់អ៊ីរ៉ង់ ទោះស្ថិតក្នុងកម្រិតខ្ពស់ខ្លាំងក៍ដោយ វាមិនទាន់គ្រប់គ្រាន់ក្នុងការផលិតនុយក្លេអ៊ែរបានទេ។ផែនការសកម្មភាពគ្រប់ជ្រុងជ្រោយរួម (JCPOA) ដែលបានចុះហត្ថលេខាដោយអ៊ីរ៉ង់ និងមហាអំណាចពិភពលោក កាលពីខែកក្កដា ឆ្នាំ ២០១៥ មានគោលបំណងកំណត់កម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ ជាថ្នូរនឹងការដកចេញទណ្ឌកម្ម។ ទោះជាយ៉ាងណា សហរដ្ឋអាមេរិកបានដកខ្លួនចេញពីកិច្ចព្រមព្រៀងនោះ ក្នុងខែឧសភា ឆ្នាំ ២០១៨ ដោយបានដាក់ទណ្ឌកម្មឡើងវិញ និងជំរុញឱ្យអ៊ីរ៉ង់ កាត់បន្ថយការប្តេជ្ញាចិត្តចំពោះនុយក្លេអ៊ែរមួយចំនួនរបស់ខ្លួន។កិច្ចខិតខំប្រឹងប្រែងដើម្បីពិនិត្យឡើងវិញ ផែនការសកម្មភាពគ្រប់ជ្រុងជ្រោយរួម (JCPOA) បានចាប់ផ្តើមនៅក្នុងខែមេសា ឆ្នាំ ២០២១ នៅទីក្រុងវីយែន ប្រទេសអូទ្រីស ប៉ុន្តែទោះបីជាមានការចរចាជាច្រើនជុំក៏ដោយ ក៏ពុំមានការរីកចម្រើនគួរឱ្យកត់សម្គាល់ណាមួយត្រូវបានរាយការណ៍នោះដែរ ចាប់តាំងពីការចរចាជុំចុងក្រោយ នៅក្នុងខែសីហា ឆ្នាំ ២០២២។

ហ្ស៊កដានី៖ ការសងសឹកអ៊ីស្រាអែល ចំពោះការវាយប្រហារអ៊ីរ៉ង់ បង្កហានិភ័យនៃសង្គ្រាមកាន់តែធំ

2024/04/18 02:16:32 pm        135
រដ្ឋមន្ត្រីការបរទេសហ្ស៊កដានី លោក អាយម៉ាន សាហ្វាឌី (Ayman Safadi) បាននិយាយកាលពីថ្ងៃពុធ (១៧ មេសា) ថាការសងសឹករបស់អ៊ីស្រាអែល ប្រឆាំងនឹងការវាយប្រហាររបស់អ៊ីរ៉ង់ អាចនាំមកនូវហានិភ័យពិតប្រាកដនៃការអូសទាញតំបន់ទាំងមូលចូលទៅក្នុងសង្រ្គាមដ៏បង្ហូរឈាមមួយ។នៅក្នុងបទសម្ភាសន៍ដែលចេញផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋ លោក សាហ្វាឌី និយាយថា ហ្ស៊កដានីកំពុងបញ្ចុះបញ្ចូលមហាអំណាចឱ្យប្រឆាំងនឹងការកើនឡើងនៃភាពតានតឹងដែលនឹងផ្តល់ផលវិបាកយ៉ាងធំធេងចំពោះស្ថិរភាព និងសន្តិសុខក្នុងតំបន់។សម្ព័ន្ធមិត្តដ៏ស្មោះត្រង់របស់អាមេរិកមួយនេះ បានបាញ់ទម្លាក់យានដ្រូន និងមីស៊ីលភាគច្រើនរបស់អ៊ីរ៉ង់ដែលកំពុងហោះហើរលើប្រទេសឆ្ពោះទៅកាន់ទីក្រុងហ្សេរុយសាឡឹម និងគោលដៅជាច្រើននៅអ៊ីស្រាអែល ដោយមានជំនួយពីប្រព័ន្ធការពារដែនអាកាស និងការគាំទ្រពីចក្រភពអង់គ្លេស និងបារាំង។រដ្ឋមន្ត្រីការបរទេសរូបនេះព្រមានថា ប្រទេសហ្ស៊កដានី នឹងចាត់វិធានការយ៉ាងម៉ឺងម៉ាត់ ក្នុងករណីមានការផ្ទុះឡើងនៃសង្រ្គាមមួយទៀត ហើយខ្លួននឹងមិនអនុញ្ញាតឱ្យ «អ៊ីរ៉ង់ ឬអ៊ីស្រាអែល ប្រែក្លាយព្រះរាជាណាចក្រនេះទៅជាសមរភូមិសង្រ្គាមឡើយ»៕

ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី ផ្តល់អនុសាសន៍ចំនួន៧ចំនុច ដល់ក្រសួង ស្ថាប័ន ដើម្បីយកទៅអនុវត្តន៍

2024/04/18 02:11:25 pm        192
ក្នុងកិច្ចប្រជុំស្តីពីការរៀបចំផែនការសកម្មភាព និងថវិកាឆ្លើយតប នឹងមេរោគអេដស៍ និងជំងឺអេដស៍សម្រាប់ក្រសួង ស្ថាប័ន នាព្រឹកថ្ងៃទី១៨ ខែមេសានេះ ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានផ្តល់អនុសាសន៍ចំនួន៧ចំនុចដល់ក្រសួង ស្ថាប័ន ដើម្បីយកទៅអនុវត្តន៍។ក្នុងឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្រ្តី បានផ្តល់នូវមតិ និងអនុសាសន៍មួយចំនួន ដល់កិច្ចប្រជុំ ថ្នាក់ដឹកនាំមន្រី្តគ្រប់លំដាប់ថ្នាក់ នៃក្រសួង ស្ថាប័នដូចខាងក្រោម៖ ១.ផែនការយុទ្ធសាស្រ្តជាតិទូលំទូលាយ ពហុវិស័យ ឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍លើកទី៦ ឆ្នាំ២០២៤-២០២៨ ផ្តោតលើសំខាន់លើផ្នែកបង្ការ។ ២.ត្រូវរៀបចំគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ក្រសួង ស្ថាប័ន។ ៣.សកម្មភាពឆ្លើយតបនឹងមេរោគអេដស៍ ត្រូវចាប់ផ្តើមពីផ្ទៃក្នុងនៃក្រសួង ស្ថាប័ន ដោយអនុវត្តចាប់ពីអប់រំផ្សព្វផ្សាយពីមេរោគអេដស៍ និងវិធានការបង្ការដល់បុគ្កលិក មន្រ្តីរាជការ បន្តមកដល់ស្ថាប័ន និងវិស័យដែលមានចំណុះក្រសួង ស្ថាប័ន ដូចជា សហគ្រាស រោងចក្រ។ ៤.ក្នុងភារកិច្ចរបស់ក្រសួង ស្ថាប័ន ត្រូវបកប្រែភាសាគោលនយោបាយជាតិបញ្ចប់អេដស៍ ទៅតាមវិស័យរបស់ខ្លួន និងរៀបចំនូវផែនការសកម្មភាពថវិការបស់ខ្លួន ព្រមទាំងស្នើសុំទៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ៥.ត្រូវបង្កើននូវការផ្តល់នូវសេវាមេត្រីភាព។ ៦.សូមជួយពិនិត្យឡើងវិញនូវការធ្វើនិយ័តថវិកាកម្មវិធីឆ្លើយតបនឹងមេរោគអេដស៍ និង៧.ក្រសួង ស្ថាប័ន ត្រូវធ្វើផែនការសកម្មភាពថវិកា ឱ្យបានទាន់ពេលវេលា។សូមបញ្ជាក់ផងដែរថា កិច្ចប្រជុំនេះមានគោលបំណង រៀបចំផែនការសកម្មភាពឆ្លើយតប នឹង​មេរោគអេដស៍ ឱ្យស្របនឹងគោលនយោបាយបញ្ចប់អេដស៍ និងចីរភាពកម្មវិធីអេដស៍ សម្រាប់​ក្រសួង ស្ថាប័ន, លើកសំណើថវិកាទៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, សម្របសម្រួល​រវាងផ្នែក​កម្មវិធីអេដស៍ និងផ្នែករដ្ឋបាលហិរញ្ញវត្ថុ និងថ្នាក់ដឹកនាំ​ នៃក្រសួង ស្ថាប័ន ដើម្បីអាចនូវអនុវត្តន៍​សកម្មភាព និងថវិកា ក្នុងការឆ្លើយតប នឹងមេរោគអេដស៍របស់ក្រសួង ស្ថាប័ន និងអនុវត្តសកម្មភាពឆ្លើយតបនឹងមរោគអេដស៍ ដូចមានចែងក្នុងគោលនយោបាយជាតិបញ្ចប់អេដស៍ និងចីរភាពកម្មវិធីអេដស៍ សម្រាប់ក្រសួង ស្ថាប័ន៕អត្ថបទ រដ្ឋា 

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ក្នុងគោលបំណងមនុស្សធម៌! អាជ្ញាធរកម្ពុជាសម្រេចបើកច្រកទ្វារព្រំដែនអនុញ្ញាតដល់អនុព័ន្ធយោធាថៃប្រចាំនៅភ្នំពេញ និងមនុស្សពីរនាក់ធ្វើដំណើរតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត-ខ្លងលីកទៅព្យាបាលជំងឺនៅខេត្តស្រះកែវ
07/20/2025 07:07 PM
ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញសម្រេចឃុំខ្លួនជនត្រូវចោទ៨នាក់ជាបណ្តោះអាសន្នពាក់ព័ន្ធអំពើឆបោកតាមឆបោកតាមប្រព័ន្ធអនឡាញ
07/20/2025 07:07 PM
ត្រឹមថ្ងៃទី១៩កក្កដា សមត្ថកិច្ចរាជធានី-ខេត្ត បង្រ្កាបករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ៥២ទីតាំង ឃាត់ខ្លួនជនសង្ស័យ ២.៧៦៧ នាក់ មានជនជាតិចិនចំនួន ៨៤៣នាក់
07/20/2025 06:07 PM
សមាគមកាយឫទ្ធិនារីកម្ពុជាសាខាខេត្តមណ្ឌលគិរី បានចូលរួមសកម្មភាពជាច្រើននៅក្នុងសង្គម​ស្រប​តាមគម្រោងសកម្មភាពទាំង៥ របស់សមាគម
07/20/2025 05:07 PM
ឯកឧត្តម ឌិត ទីណា បន្តដំណើរចុះជួបសំណេះសំណាលជាមួយសហគមន៍ទំនើបស្វាយចន្ទីភ្នំគូលែន នៅខេត្តសៀមរាប
07/20/2025 04:07 PM
លោក Trump ទទូចថាទីតាំងនុយក្លេអ៊ែរអ៊ីរ៉ង់ត្រូវបានបំផ្លាញស្របពេលមានរបាយការណ៍មួយចំនួនថាបានរួចផុតពីការបំផ្លាញ
07/20/2025 03:07 PM
ពលរដ្ឋជប៉ុនបោះឆ្នោតក្នុងការសាកល្បងដ៏សំខាន់សម្រាប់នាយករដ្ឋមន្ត្រី Shigeru Ishiba
07/20/2025 03:07 PM
អ្នកស្លាប់ក្នុងជំនន់ទឹកភ្លៀងនៅកូរ៉េខាងត្បូងសប្តាហ៍នេះ កើនឡើងដល់១៤ នាក់
07/20/2025 03:07 PM
ការប៉ះទង្គិចបានផ្ទុះឡើងក្នុងការតវ៉ាប្រឆាំងនឹងជនអន្តោប្រវេសន៍ក្នុងប្រទេសប៉ូឡូញ
07/20/2025 03:07 PM
ក្រសួងសុខាភិបាល បើកយុទ្ធនាការផ្តល់ថ្នាំលេបសមូហភាព ដើម្បីបង្ការជំងឺគ្រុនចាញ់ នៅ​ខេត្ត​ស្ទឹងត្រែង
07/20/2025 03:07 PM