សម្តេចតេជោអនុញ្ញាតឱ្យសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍សភាប្រជាជនចិនជួបសម្តែងការគួរសម
ក្រុមការងារបច្ចេកទេសអន្តរក្រសួងបន្តចុះកំណត់និយាមកា និងបោះបង្គោលព្រំដីតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី២ ក្នុងភូមិសាស្រ្តខេត្តកំពត
សម្ដេចតេជោ ជំរុញឱ្យកម្ពុជា-កូរ៉េខាងត្បូងលើកកម្ពស់ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយក្នុងឱកាសខួប៣០ឆ្នាំនៃទំនាក់ទំនងប្រទេសទាំងពីរ
ទូតកូរ៉េខាងត្បូងជម្រាបសម្ដេចតេជោថា ស្ពានមិត្តភាពកម្ពុជា-កូរ៉េខាងត្បូងនឹង​បើកការដ្ឋាន​សាង​សង់​នៅ​ឆ្នាំ២០២៦

នយោបាយ​ និង ការអភិវឌ្ឍន៍

មេដឹកនាំកូរ៉េខាងជើងអះអាងថា លោកនឹងបង្កើតទំនាក់ទំនងយូរអង្វែងជាមួយចិន

2024/04/15 10:31:01 am        85
សារព័ត៌មានរដ្ឋកូរ៉េខាងជើង បានរាយការណ៍កាលពីថ្ងៃអាទិត្យថា មេដឹកនាំកូរ៉េខាងជើងលោក Kim Jong បានជួបសម្តែងការគួរសមជាមួយនិយ័តករជាន់ខ្ពស់ចិនលោក Zhao Leji ហើយលោក បានបញ្ជាក់ពីគោលជំហររបស់លោកក្នុងការបង្កើតទំនាក់ទំនងយូរអង្វែងជាមួយចិន ។ ទូរទស្សន៍រដ្ឋកូរ៉េខាងជើង KRT បានចាក់ផ្សាយវីដេអូឃ្លីបនៃជំនួបរបស់លោក Zhao និងលោក Kim កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន និងការទស្សនាការប្រគុំតន្រ្តីជាមួយក្រុមមន្រ្តីជាន់ខ្ពស់ជាច្រៀនទៀតរបស់កូរ៉េខាងជើងកាលពីថ្ងៃពុធ ។ សូមបញ្ជាក់ថា លោក Zhao ដែលបានបញ្ចប់ដំណើរទស្សនកិច្ចសុឆន្ទៈរបស់លោកទៅកាន់កូរ៉េខាងជើងកាលពីថ្ងៃព្រហស្បតិ៍នោះ គឺជាមន្រ្តីជាន់ខ្ពស់បំផុតរបស់ចិន បំពេញទស្សនកិច្ចទៅកាន់កូរ៉េខាងជើង ចាប់តាំងពីឆ្នាំ ២០១៨ ។ ចិនគឺជាសម្ព័ន្ធមិត្តចាក់ទឹកមិនលិចសម្រាប់កូរ៉េខាងជើងដែលរងគ្រោះធ្ងន់ធ្ងរដោយសារទណ្ឌកម្មរបស់អង្គការសហប្រជាជាតិ ពាក់ព័ន្ធនឹងកម្មវិធីនុយក្លេអ៊ែររបស់ពួកគេ ៕

ចិនមានការព្រួយបារម្ភខ្លាំងចំពោះភាពតានតឹងកើនឡើង ក្រោយអ៊ីរ៉ង់វាយប្រហារអ៊ីស្រាអែល

2024/04/15 10:27:48 am        134
អ្នកនាំពាក្យក្រសួងការបរទេសចិន និយាយកាលពីថ្ងៃអាទិត្យថា ទីក្រុងប៉េកាំង មានការព្រួយបារម្ភចំពោះភាពតានតឹងឡើងកម្តៅខ្លាំងនៅតំបន់មជ្ឈិមបូព៌ា ក្រោយអ៊ីរ៉ង់ បើកការវាយប្រហារដោយយានដ្រូន និងមីស៊ីល ដែលជាការវាយប្រហារសងសឹកលើអ៊ីស្រាអែល ។ អ្នកនាំពាក្យក្រសួងការបរទេសចិន និយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ចិនសូមអំពាវនាវដល់ភាគីពាក់ព័ន្ធទាំងអស់ ត្រូវតែបន្តអត់ធ្មត់ និងស្ងប់ស្ងៀម ដើម្បីចៀសផុតពីភាពតានតឹងឡើងកម្តៅបន្ថែមទៀត ។ សេចក្តីថ្លែងការណ៍នេះ ត្រូវបានបង្ហោះនៅលើគេហទំព័រផ្ទាល់របស់ក្រសួងការបរទេសចិន ។ គួរឲ្យដឹងថា អ៊ីរ៉ង់ បានបើកការវាយប្រហារដោយផ្ទាល់ជាលើកដំបូងលើទឹកដីអ៊ីស្រាអែល ជាហេតុធ្វើឲ្យមានក្តីកង្វល់ពីជម្លោះទ្រង់ទ្រាយធំជាងនេះនៅក្នុងតំបន់ ជាទីដែលចិនព្យាយាមធ្វើជាអ្នកសម្របសម្រួល និងជាកន្លែងដែលទីក្រុងប៉េកាំង ចង់នាំចូលថាមពល ។ ខណៈពេលនោះដែរ ស្ថានទូតចិននៅក្នុងប្រទេសអ៊ីរ៉ង់ បានណែនាំជនជាតិចិន និងក្រុមហ៊ុនចិននៅក្នុងប្រទេសមួយនេះ បន្តការប្រុងប្រយ័ន្តខ្ពស់ផ្នែកសន្តិសុខ ស្របពេលដែលភាពតានតឹងនៅតែបន្តកើតមាន ៕

អ៊ីស្រាអែលអះអាងថា ខ្លួនបានបាញ់ទម្លាក់ ៩៩ភាគរយនៃមីស៊ីល និងយានដ្រូន បាញ់ដោយអ៊ីរ៉ង់

2024/04/15 09:49:38 am        98
យោធាអ៊ីស្រាអែល និយាយកាលពីថ្ងៃអាទិត្យថា អ៊ីរ៉ង់ បានបាញ់យានដ្រូនជាង ៣០០គ្រឿង និងមីស៊ីលជាច្រើនគ្រាប់មកលើអ៊ីស្រាអែល ប៉ុន្តែ ៩៩ភាគរយនៃការវាយប្រហារនេះ ត្រូវបានបាញ់ទម្លាក់ ។ លោកឧត្តមនាវីទោ Daniel Hagari គឺជាអ្នកនាំពាក្យយោធាអ៊ីស្រាអែល បាននិយាយថា សកម្មភាពរបស់អ៊ីរ៉ង់ គឺពិតជាគ្រោះថ្នាក់ខ្លាំងណាស់ ហើយវានឹងធ្វើឲ្យភាពតានតឹងក្នុងតំបន់ ឡើងកម្តៅខ្លាំង ។ គួរឲ្យដឹងថា អ៊ីរ៉ង់ បានវាយប្រហារដោយយានដ្រូនផ្ទុកគ្រឿងផ្ទុះ និងមីស៊ីលមកលើអ៊ីស្រាអែល កាលពីថ្ងៃសៅរ៍ ដែលជាការវាយប្រហារដោយផ្ទាល់លើកដំបូងរបស់ពួកគេលើដែនដីអ៊ីស្រាអែល ជាការសងសឹកមួយធ្វើឲ្យមានការគំរាមកំហែងដល់ជម្លោះទ្រង់ទ្រាយធំជាងនេះនៅក្នុងតំបន់ ។ ដោយឡែក ប្រភពព័ត៌មានសន្តិសុខក្នុងតំបន់ចំនួន ២ បានឲ្យដឹងថា ប្រទេសហ្សកដានី ដែលស្ថិតនៅចម្លោះអ៊ីរ៉ង់ និងអ៊ីស្រាអែលនោះ បានត្រៀមប្រព័ន្ធការពារដែនអាកាស ដើម្បីបាញ់ស្កាត់យានដ្រូន ឬមីស៊ីលណាមួយ ដែលបានបំពានលើទឹកដីរបស់ពួកគេ ។ ទូរទស្សន៍អ៊ីស្រាអែល Channel 12 រាយការណ៍ថា យន្តហោះសហរដ្ឋអាមេរិក និងអង់គ្លេស បានចូលរួមបាញ់ទម្លាក់យានដ្រូនរបស់អ៊ីរ៉ង់ផងដែរ នៅលើព្រំដែនអ៊ីរ៉ាក់ និងស៊ីរី ៕

សម្ព័ន្ធមិត្តអ៊ីរ៉ង់ វ៉េណេហ្ស៊ុយអេឡា កំពុងតាមដាន«ព្រឹត្តិការណ៍គួរឲ្យព្រួយបារម្ភ» នៅមជ្ឈិមបូព៌ា

2024/04/15 09:44:29 am        84
រដ្ឋាភិបាលរបស់ប្រធានាធិបតីវ៉េណេហ្ស៊ុយអេឡា លោកនីកូឡាស ម៉ាឌូរ៉ូ ( Nicolas Maduro) កំពុងតាមដាន «ព្រឹត្តិការណ៍ដ៏គួរឲ្យព្រួយបារម្ភ» នៅមជ្ឈិមបូព៌ា ប៉ុន្តែខ្លួនមិនបានថ្កោលទោសការវាយប្រហារសងសឹករបស់អ៊ីរ៉ង់លើអ៊ីស្រាអែល នៅមុនថ្ងៃនោះទេ។វ៉េណេហ្ស៊ុយអេឡា ជាសម្ព័ន្ធមិត្តរបស់អ៊ីរ៉ង់ រុស្ស៊ី និងចិន។ ការប្រាស្រ័យទាក់ទងរបស់ខ្លួនជាមួយសហរដ្ឋអាមេរិក មានភាពប្រសើរឡើងខ្លះក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ ខណៈដែលរដ្ឋាភិបាលរបស់លោក ម៉ាឌូរ៉ូ បានសន្យាជាមួយសហរដ្ឋអាមេរិកថា វានឹងអនុញ្ញាតឲ្យមានការចូលរួមកាន់តែច្រើនពីក្រុមប្រឆាំងនយោបាយ នៅក្នុងការបោះឆ្នោត នាពេលខាងមុខ។រដ្ឋមន្ត្រីការបរទេសវ៉េណេហ្ស៊ុយអេឡា លោក Yvan Gil បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅលើគេហទំព័រប្រព័ន្ធផ្សព្វផ្សាយសង្គមXថា សន្តិភាពនៅមជ្ឈិមបូព៌ា អាចត្រូវបានធានាបាន លុះត្រាតែយុត្តិធម៌ និងច្បាប់អន្តរជាតិ ត្រូវបានបង្កើតឡើងវិញ ដោយបន្ថែមថា បញ្ហានេះ គឺភាគច្រើនទាក់ទងនឹងប្រជាជនប៉ាឡេស្ទីន និងរដ្ឋ។សេចក្តីថ្លែងការណ៍ បានឲ្យដឹងថា៖«ដោយសារអំពើប្រល័យពូជសាសន៍នៅប៉ាឡេស្ទីន និងភាពមិនសមហេតុផលនៃរបបអ៊ីស្រាអែល ក៏ដូចជាភាពអសកម្មរបស់អង្គការសហប្រជាជាតិ ស្ថានភាពអស្ថិរភាពក្នុងតំបន់កាន់តែអាក្រក់ឡើងៗ ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ»។«ប្រទេសវ៉េណេហ្ស៊ុយអេឡា បានគាំទ្រដល់កសាងសន្តិភាពដោយយុត្តិធម៌ ដូចដែលប្រទេសភាគច្រើនក្នុងពិភពលោក ចង់បាន»។

ប្រមុខ UN លោក Antonio Guterres អំពាវនាវឲ្យមានការអត់ធ្មត់ក្រោយអ៊ីរ៉ង់វាយប្រហារអ៊ីស្រាអែល

2024/04/15 09:31:22 am        79
អគ្គលេខាធិការអង្គការសហប្រជាជាតិ(UN)លោក Antonio Guterres បានអំពាវនាវឲ្យមានការអត់ធ្មត់បំផុត ក្រោយអ៊ីរ៉ង់វាយប្រហារអ៊ីស្រាអែល ។ អំឡុងជំនួបក្រុមប្រឹក្សាសន្តិសុខ UN លោក Guterres និយាយថា តំបន់មជ្ឈិមបូព៌ា ស្ថិតនៅលើមាត់ជ្រោះនៃផ្ទុះសង្រ្គាមទ្រង់ទ្រាយធំ ។ មនុស្សនៅក្នុងតំបន់ប្រឈមនឹងគ្រោះថ្នាក់ពិតប្រាកដដោយសារតែជម្រោះ ។ លោកបន្តថា បច្ចុប្បន្នវាដល់ពេលដែលត្រូវបន្ធូរបន្ថយភាពតានតឹង និងការអត់ធ្មត់ខ្លាំងបំផុត ។ អ៊ីរ៉ង់ បានសងសឹកអ៊ីស្រាអែល ដោយសារការវាយប្រហារសង្ស័យរបស់អ៊ីស្រាអែលលើបរិវេនស្ថានទូតរបស់ខ្លួននៅក្នុងប្រទេសស៊ីរី កាលពីថ្ងៃទី ១ ខែមេសាកន្លងទៅ ដែលបានសម្លាប់មេបញ្ជាការឆ្មាំបដិវត្តន៍អ៊ីរ៉ង់ ២នាក់ និងបន្ទាប់ពីមានការប៉ះទង្គិចគ្នារយៈពេលរាប់ខែរវាងអ៊ីស្រាអែល និងសម្ព័ន្ធមិត្តក្នុងតំបន់របស់អ៊ីរ៉ង់ បង្កឡើងដោយសារតែសង្រ្គាមនៅតំបន់ហ្កាហ្សាស្រ្ទីប ។ អ៊ីរ៉ង់បានចាប់ផ្ដើមវាយប្រហារដោយមីស៊ីល និងយានដ្រូនជាង ៣០០គ្រឿង មកលើប្រទេសអ៊ីស្រាអែល កាលពីថ្ងៃសៅរ៍ ។ អ្នកនាំពាក្យយោធាអ៊ីស្រាអែល លោកឧត្ដមនាវីឯក Daniel Hagari បាននិយាយនៅព្រឹកថ្ងៃអាទិត្យថា អ៊ីរ៉ង់បានចាប់ផ្ដើមវាយប្រហាយានដ្រូនជាង ២០០គ្រឿង និងម៉ាស៊ីលរាប់រយគ្រាប់ មកលើទឹកដីអ៊ីស្រាអែល ៕

អ្នកទេសចរណ៍ជាង៤៦ម៉ឺននាក់ ដើរកម្សាន្តក្នុងព្រឹត្តិការណ៍សៀមរាបសង្ក្រាន្តរយៈពេលពីរថ្ងៃ

2024/04/15 07:29:48 am        117
ភ្ញៀវទេសចរជាតិ និងអន្ដរជាតិ បានដើរលេងកម្សាន្តក្នុងខេត្តសៀមរាប ក្នុងឱកាសបុណ្យបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ក្នុងរយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី១៣ដល់ថ្ងៃទី១៤ខែមេសាឆ្នាំ២០២៤នេះ មានចំនួនជាង៤៦ម៉ឺនាក់ ។យោងតាមរបាយការណ៍មន្ទីរទេសចរណ៍ បានបង្ហាញកាលពីថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៤នេះ សម្រាប់រយៈពេល ០២ ថ្ងៃ នៃថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ មានភ្ញៀវទេសចរ និងបងប្អូន​ប្រជាពលរដ្ឋ​ដើរលេងកម្សាន្តក្នុងខេត្តសៀមរាប សរុបមានចំនួនប្រមាណ ៤៦៣,៥៤០ នាក់ ក្នុងនោះ ៖ភ្ញៀវទេសចរអន្ដរជាតិមានចំនួន៧,៨០៧នាក់ និងភ្ញៀវទេសចរជាតិ រួមទាំងប្រជាពលរដ្ឋខ្មែរ មានប្រមាណ ៤៥៨,០០០ នាក់ ។តាមរបាយការណ៍បន្ថែមថា នៅថ្ងៃទី១៤ ខែ មេសា ឆ្នាំ២០២៤ មានចំនួនប្រមាណ ៤១៧,៨១៩ នាក់ ក្នុងនោះ៖ ភ្ញៀវទេសចរបរទេសមានចំនួន ៤,៣៥៤ នាក់ ខណៈដែលភ្ញៀវទេសចរជាតិ និងបងប្អូនប្រជាពលរដ្ឋមានចំនួនប្រមាណ ៤១៥,០០០ នាក់ ក្នុងនោះភ្ញៀវទេសចរជាតិ មានប្រមាណ ២៣៥,០០០ នាក់ និងប្រជាពលរដ្ឋក្នុងខេត្ដ មានចំនួនប្រមាណ ១៨០,០០០ នាក់ ៕

អាមេរិក និយាយថា គ្មានហេតុផលដែលចិនត្រូវ មានប្រតិកម្មជ្រុលហួសហេតុចំពោះសមយុទ្ធជាមួយសម្ព័ន្ធមិត្តនោះទេ

2024/04/12 02:34:03 pm        71
ទីប្រឹក្សាសេតវិមានមួយរូបបាននិយាយថា គ្មានហេតុផល ដែលប្រទេសចិន ត្រូវមានប្រតិកម្មជ្រុលហួសហេតុ ចំពោះសកម្មភាពល្បាតដែនសមុទ្ររួមគ្នាដោយសហរដ្ឋអាមេរិក ជប៉ុន អូស្ត្រាលី និងប្រទេសហ្វីលីពីននោះទេ ។ ទីប្រឹក្សាផ្នែកទំនាក់ទំនងសន្តិសុខជាតិ លោក John Kirby ត្រូវបានដកស្រង់សម្ដីដោយនិយាយនៅក្នុងសេចក្ដីថ្លែងការណ៍មួយ បញ្ចេញដោយការិយាល័យទំនាក់ទំនងរបស់លោកប្រធានាធិបតីហ្វីលីពីន Ferdinand Marcos Jr ថា នេះគឺនិយាយពីសេរីភាពនៃការធ្វើនាវាចរណ៍ដែនសមុទ្រ ។នេះគឺជា ការប្រកាន់ខ្ជាប់ច្បាប់អន្តរជាតិ ។ នេះគឺជាការផ្ដុំចំណុចសាមញ្ញ ដែលយើង និងសម្ព័ន្ធមិត្ត នឹងហោះហើរ បើកបរលើសមុទ្រ និងធ្វើប្រតិបត្តិការគ្រប់ទីកន្លែង ដែលច្បាប់អន្តរជាតិ អនុញ្ញាតឲ្យយើងធ្វើ ហើយ យើងធ្វើនៅក្នុងសមុទ្រចិនខាងត្បូង យើងក៏បានធ្វើរួចមកហើយ ។ លោក Marcos ដែលបានអះអាងសិទ្ធិគ្រប់គ្រងរបស់ប្រទេសលោកនៅក្នុងផ្លូវទឹកដ៏សំខាន់ បានជួបទល់មុខគ្នារួចមកហើយកាលពីថ្ងៃព្រហស្បតិ៍ទី១១មេសាសប្ដាហ៍នេះ នៅក្នុងទីក្រុងវ៉ាស៊ីនតោន ជាមួយ លោកប្រធានាធិបតីអាមេរិក Joe Biden និង លោកនាយករដ្ឋមន្ត្រីហ្វីលីពីន Fumio Kishida ខណៈសហរដ្ឋអាមេរិក ពង្រឹងទំនាក់ទំនងកាន់តែស៊ីជម្រៅជាមួយបណ្ដាសម្ព័ន្ធមិត្តនៅអាស៊ី។ ក្នុងជំនួបនោះ លោកប្រធានាធិបតី ក៏បាននិយាយផងដែរថា អាមេរិក នឹងការពារហ្វីលីពីន ប្រសិនបើនាវារងការវាយប្រហារ។ គួររម្លឹកថា កាលពីថ្ងៃទី៧ មេសា មុនជំនួប ប្រជុំត្រីភាគី សហរដ្ឋអាមេរិក អូស្ត្រាលី ជប៉ុន និងហ្វីលីពីន បានធ្វើសមយុទ្ធយោធារួមគ្នានៅក្នុងសមុទ្រចិនខាងត្បូង ជាទីដែលទីក្រុងប៉េកាំង បានអះអាងសិទ្ធិគ្រប់គ្រងភាគច្រើន។យោធារបស់ចិន ក៏បានធ្វើសមយុទ្ធកងទ័ពជើងទឹក និងអាកាសនៅក្នុងសមុទ្រខាងត្បូងផងដែរ៕

អាមេរិក ជប៉ុន និងហ្វីលីពីន ចុះកិច្ចព្រមព្រៀងលើវិស័យការពារជាតិ និងការិនិយោគក្នុងជំនួបត្រីភាគី

2024/04/12 11:46:14 am        75
នាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida ប្រធានាធិបតីសហរដ្ឋអាមេរិក Joe Biden និងប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos Jr បានបង្ហាញនូវកិច្ចព្រមព្រៀងជាច្រើន ដើម្បីបង្កើនទំនាក់ទំនងសន្តិសុខ និងសេដ្ឋកិច្ច ក្នុងអំឡុងជំនួបកំពូលត្រូភាគី ដែលធ្វើឡើងនៅសេតវិមានក្នុងសប្តាហ៍នេះ។ជប៉ុន និងសហរដ្ឋអាមេរិក បានប្រកាសផែនការធ្វើឱ្យប្រសើរឡើងនូវសម្ព័ន្ធភាពយោធារបស់ខ្លួន រួមទាំងបញ្ជាការយោធាសហរដ្ឋអាមេរិកនៅក្នុងប្រទេសជប៉ុននិងការអភិវឌ្ឍន៍រួមគ្នាបន្ថែមទៀតនៃគ្រឿងយុទ្ធោបករណ៍ការពារជាតិ។ សេចក្តីថ្លែងការណ៍រួមនៃកិច្ចប្រជុំកំពូលមួយ បាននិយាយថា ក្របខ័ណ្ឌបញ្ជាការ និងត្រួតពិនិត្យយោធាថ្មីនឹងអនុញ្ញាតឱ្យមានអន្តរប្រតិបត្តិការ និងការធ្វើផែនការ កាន់តែច្រើនថែមទៀត នៅក្នុងពេលវេលាសន្តិភាព និងអំឡុងពេលមានឧបទ្ទវហេតុនានា។ ក្រុមមេដឹកនាំទាំង៣រូប ក៏បានប្រកាសពីចេតនារបស់ខ្លួនផងដែរក្នុងការធ្វើឱ្យប្រសើរឡើងនូវបណ្តាញទំនាក់ទំនងការពារជាតិ និងបណ្តាញសមត្ថភាពការពារដែនអាកាសរវាងសហរដ្ឋអាមេរិក អូស្ត្រាលី និងជប៉ុន ដើម្បីប្រឆាំងនឹងការគំរាមកំហែងផ្លូវអាកាស និងមីស៊ីល។ ផែនការការពារជាតិនេះ នឹងឃើញភាគីទាំងពីរបង្កើតវេទិកាមួយដើម្បីកំណត់តំបន់សម្រាប់សហអភិវឌ្ឍន៍ និងការផលិតមីស៊ីលរួមគ្នា និងការថែរក្សានាវាចម្បាំង និងយន្តហោះរបស់សហរដ្ឋអាមេរិក។មេដឹកនាំទាំងនោះ ក៏នឹងបង្កើតក្រុមការងារសម្រាប់ការបណ្តុះបណ្តាលអ្នកបើកយន្តហោះចម្បាំង រួមទាំង បញ្ហាសិប្បនិម្មិត AI និងឧបករណ៍ពិសោធន៏កម្រិតខ្ពស់ ព្រមទាំងការអភិវឌ្ឍន៍ផងដែរ។ កិច្ចប្រជុំរបស់លោក Biden ជាមួយលោក Kishida បានលើកឡើងអំពីការចូលរួមរបស់ប្រទេសជប៉ុននៅក្នុងគម្រោងសមត្ថភាពកម្រិតខ្ពស់នៃកិច្ចព្រមព្រៀងសន្តិសុខ AUKUS ។ សហរដ្ឋអាមេរិក អង់គ្លេស និងអូស្ត្រាលីបានបង្កើត AUKUS ក្នុងឆ្នាំ ២០២១ ដើម្បីរុញច្រានប្រឆាំងនឹងឥទ្ធិពលដែលកំពុងកើនឡើងរបស់ចិន។សេចក្តីថ្លែងការណ៍រួមនៃកិច្ចប្រជុំកំពូលមួយបាននិយាយថា ដៃគូសម្ព័ន្ធភាព AUKUS ចំនួនបីដែលមានស្រាប់កំពុងពិចារណាកិច្ចសហប្រតិបត្តិការជាមួយប្រទេសជប៉ុននៅក្នុងផ្នែកនៃផែនការដែលរួមបញ្ចូលនូវសមត្ថភាព និងបច្ចេកវិទ្យាកម្រិតខ្ពស់នៅទូទាំងតំបន់ជាច្រើន រួមមាន បច្ចេកវិទ្យាប្រព័ន្ធកុំព្យូទ័រ ការស្រាវជ្រាវបាតសមុទ្រ មីស៊ីលល្បឿនលឿនជាងសំឡេង បញ្ញាសិប្បនិម្មិត និងការវាយប្រហារតាមបច្ចេកវិទ្យា។ក្រុមហ៊ុន Microsoft បាននិយាយកាលពីថ្ងៃអង្គារថា ខ្លួននឹងវិនិយោគ២,៩ ពាន់លានដុល្លារក្នុងរយៈពេល ២ ឆ្នាំ ដើម្បីពង្រីកហេដ្ឋារចនាសម្ព័ន្ធ Cloud និង AI នៅក្នុងប្រទេសជប៉ុន៕

លោក ពូទីន ចំអកផែនការសន្និសីទអ៊ុយក្រែន ហើយនឹងមិនទទួលយកផែនការសន្តិភាពដែលប៉ះពាល់ដល់ខ្លួនទេ

2024/04/12 11:40:06 am        116
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន កាលពីថ្ងៃព្រហស្បតិ៍ (១១ មេសា) បានចំអកឱ្យជុំនៃកិច្ចចរចាសន្តិភាពអ៊ុយក្រែន ដែលបានគ្រោងទុកក្នុងប្រទេសស្វីស ដោយព្រមានថា ទីក្រុងមូស្គូនឹងមិនទទួលយកផែនការអនុវត្តណាមួយដែលមិនអើពើផលប្រយោជន៍របស់ខ្លួនឡើយ។រដ្ឋាភិបាលរបស់ប្រទេសស្វីស បាននិយាយកាលពីថ្ងៃពុធថា ខ្លួននឹងធ្វើជាម្ចាស់ផ្ទះនៃសន្និសីទអន្តរជាតិកម្រិតខ្ពស់ក្នុងខែមិថុនា ដើម្បីជួយរៀបចំផ្លូវឆ្ពោះទៅរកសន្តិភាពក្នុងប្រទេសអ៊ុយក្រែន បន្ទាប់ពីការប្រយុទ្ធគ្នាអស់រយៈពេលជាងពីរឆ្នាំ ហើយបានសម្តែងក្តីសង្ឃឹមថារុស្ស៊ី អាចនឹងចូលរួមក្នុងដំណើរការសន្តិភាពនៅថ្ងៃណាមួយ។លោក ពូទីន បានអះអាងថា រុស្ស៊ី មិនត្រូវបានគេអញ្ជើញឱ្យចូលរួមកិច្ចពិភាក្សានៅខែមិថុនា នេះទេ ខណៈលើកឡើងពីការទទួលស្គាល់របស់ស្វីស ដែលថាដំណើរការសន្តិភាពមិនអាចកើតឡើងបានទេបើពុំមានវត្តមានរុស្ស៊ី។ រុស្ស៊ី បានច្រានចោលរូបមន្តសន្តិភាពរបស់ប្រធានាធិបតីអ៊ុយក្រែន លោក វ្ល៉ូឌីមី ហ៊្សេឡិនស្គី (Volodymyr Zelenskyy) ដែលតម្រូវឱ្យទីក្រុងមូស្គូ ដកកងទ័ពរបស់ខ្លួន សងសំណងដល់អ៊ុយក្រែន និងប្រឈមមុខនឹងតុលាការអន្តរជាតិសម្រាប់សកម្មភាពរបស់ខ្លួន។ថ្លែងក្នុងកិច្ចប្រជុំកាលពីថ្ងៃព្រហស្បតិ៍ ជាមួយប្រធានាធិបតីបេឡារុស លោក អឡិចសាន់ឌ័រ លូកាសិនខូ (Alexander Lukashenko) នៅទីក្រុងមូស្គូ លោក ពូទីន បាននិយាយថា រុស្ស៊ីបើកចំហសម្រាប់ការចរចា ប៉ុន្តែនឹងមិនទទួលយក «គម្រោងណាមួយដែលមិនពាក់ព័ន្ធនឹងការពិតទេ»៕

មន្ត្រីយោធាជាន់ខ្ពស់អាមេរិក ទៅទស្សនកិច្ចនៅអ៊ីស្រាអែល ចំពេលមានការភ័យខ្លាចចំពោះការវាយប្រហាររបស់អ៊ីរ៉ង់

2024/04/12 11:37:18 am        69
មន្ទីរបញ្ចកោណ បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ប្រមុខបញ្ជាការកណ្តាលរបស់សហរដ្ឋអាមេរិក លោកឧត្តមសេនីយ៍ អ៊ីរីក គូរីលឡា (Erik Kurilla) កំពុងស្ថិតនៅក្នុងប្រទេសអ៊ីស្រាអែល ដើម្បីនិយាយជាមួយក្រុមមន្ត្រី ខណៈដែលការភ័យខ្លាចកាន់តែខ្លាំងឡើងអំពីលទ្ធភាពវាយប្រហារលើអ៊ីស្រាអែលដោយអ៊ីរ៉ង់ និងក្រុមសកម្មប្រយុទ្ធដែលខ្លួនគាំទ្រ។អ្នកនាំពាក្យមន្ទីរបញ្ចកោណ លោកឧត្តមសេនីយ៍ឯក Pat Ryder បានប្រាប់អ្នកយកព័ត៌មានថា លោក ឧត្តមសេនីយ៍គូរីលឡា កំពុងស្ថិតនៅក្នុងប្រទេសអ៊ីស្រាអែល។ ដូចដែលខ្ញុំយល់ហើយ លោកកំពុងធ្វើដំណើរជុំវិញតំបន់នេះ។លោក Ryder បាននិយាយថា៖«ការយល់ដឹងរបស់ខ្ញុំ គឺលោកមានគម្រោងធ្វើដំណើរទៅកាន់ប្រទេស អ៊ីស្រាអែល» ប៉ុន្តែ «ដោយសារតែការវិវឌ្ឍថ្មីៗ លោកបានផ្លាស់ប្តូរដំណើររបស់ខ្លួនទៅជួបជាមួយថ្នាក់ដឹកនាំសំខាន់ៗ [កងកម្លាំងការពារអ៊ីស្រាអែល] និងពិភាក្សាអំពីការគំរាមកំហែងផ្នែកសន្តិសុខ នាពេលបច្ចុប្បន្ន នៅក្នុងតំបន់នេះ»។សារព័ត៌មាន Axios បានរាយការណ៍ជាលើកដំបូងអំពីការធ្វើដំណើររបស់លោកគូរីលឡា ដោយកត់សម្គាល់ថា លោកត្រូវបានគេរំពឹងថា នឹងជួបជាមួយរដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក យ៉ូអាវ ហ្គាឡែនធ៍ (Yoav Gallant) ក្នុងចំណោមអ្នកផ្សេងទៀត។អ៊ីរ៉ង់កំពុងប្តេជ្ញាសងសឹកអ៊ីស្រាអែល បន្ទាប់ពីការវាយប្រហារកាលពីសប្តាហ៍មុនលើអគារមួយ នៅជាប់នឹងស្ថានទូតអ៊ីរ៉ង់ នៅទីក្រុងដាម៉ាស បានសម្លាប់មនុស្ស ១២នាក់ រួមទាំងមេបញ្ជាការជាន់ខ្ពស់ពីរនាក់ផង ដែរ។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ឯកឧត្តម ប៉េង ពោធិ៍នា អញ្ជើញចុះជួបសំណេះសំណាល និងសួរសុខទុក្ខ​កងទ័ព​នៅ​ទី​បញ្ជាការ​ជួរមុខ សមរភូមិទិសទី៣ យោធាភូមិភាគទី៤ ខេត្តឧត្តរមានជ័យ
07/16/2025 12:07 PM
សេចក្ដីរាយការណ៍៖ លោក Trump គ្រោងជួបនាយករដ្ឋមន្រ្តីកាតា ដើម្បីពិភាក្សាបទឈប់បាញ់ហ្កាហ្សា
07/16/2025 12:07 PM
ភ្នំភ្លើងនៅប្រទេសអ៊ីស្លង់ បានផ្ទុះឡើងជាលើកទី១២ ចាប់តាំងពីឆ្នាំ២០២១ មក
07/16/2025 12:07 PM
សម្ដេចតេជោ ប្រាប់សមាជិកក្រុមប្រឹក្សាពិគ្រោះយោបល់ប្រធានាធិបតីឥណ្ឌូណេស៊ីថា កម្ពុជាប្រកាន់យកគោលជំហរប្តឹងទៅ ICJ គឺជាជម្រើសសន្តិវិធី
07/16/2025 12:07 PM
រដ្ឋមន្រ្តីពាណិជ្ជកម្ម ស្នើក្រុមហ៊ុន VISA បន្តកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាបន្ថែមទៀត ដើម្បីលើកកម្ពស់ពាណិជ្ជកម្មតាមប្រព័ន្ធអេទ្បិចត្រូនិក
07/16/2025 12:07 PM
តវ៉ាចំពោះការធ្វើអន្តោប្រវេសន៍ខុសច្បាប់ក្នុងពេលមានភាពវឹកវរនៅភាគខាងត្បូងអេស្ប៉ាញ
07/16/2025 12:07 PM
ពលរដ្ឋសហគមន៍ Druze ប្រមូលផ្តុំគ្នានៅជិតរបងតំបន់ខ្ពង់រាប Golan កាន់កាប់ដោយអ៊ីស្រាអែលDruze gather
07/16/2025 12:07 PM
កងទ័ពអាមេរិក និងប៉ាណាម៉ា ធ្វើសមយុទ្ធយោធានៅជុំវិញតំបន់ព្រែកជីក
07/16/2025 12:07 PM
អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ៖ ស្ថាប័ន Interpol នឹងមិនខ្វល់រឿងបន្ដឹងនយោបាយផ្ទៃក្នុងថៃទេ ហើយ​កម្ពុជាក៏មិនរងសម្ពាធណាមួយពីបណ្ដឹងរបស់ថៃដែរ
07/16/2025 12:07 PM
តុលាការ៖ លោក Trump មិនអាចរារាំងជនភៀសខ្លួនមិនឲ្យចូលសហរដ្ឋអាមេរិកដោយបម្រាមធ្វើដំណើរទេ
07/16/2025 12:07 PM