សម្ដេចធិបតី ដឹកនាំគណៈប្រតិភូចូលក្រាបបង្គំគាល់ព្រះករុណា ព្រះមហាក្សត្រ ទូលថ្វាយលទ្ធផលចុះបញ្ជីបូជនីយដ្ឋានចងចាំនៃកម្ពុជា ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក
សភាតំណាងប្រជាជនចិនចាត់ទុកសម្តេចតេជោ ជាតួអង្គសំខាន់បន្ត​ពីព្រះបរម​រតនកោដ្ឋ​ក្នុង​ការ​ពូន​ជ្រំ​ទំនាក់ទំនងរវាងកម្ពុជា និងចិន
សម្តេចតេជោអនុញ្ញាតឱ្យសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍សភាប្រជាជនចិនជួបសម្តែងការគួរសម
ក្រុមការងារបច្ចេកទេសអន្តរក្រសួងបន្តចុះកំណត់និយាមកា និងបោះបង្គោលព្រំដីតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី២ ក្នុងភូមិសាស្រ្តខេត្តកំពត

នយោបាយ​ និង ការអភិវឌ្ឍន៍

[BREAKING NEWS] សម្ដេចតេជោ ហ៊ុន សែន ជាប់ជាប្រធានព្រឹទ្ធសភា នីតិកាលទី៥ ដោយសំឡេងគាំទ្រចំនួន ៦២លើ៦២សំឡេង

2024/04/03 10:25:01 am        301
នៅព្រឹកថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤នេះ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជាបាន បើក​សម័យ​ប្រជុំ​លើកដំបូង នីតិកាលទី៥ ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ព្រះករុណា ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។សម័យប្រជុំលើកដំបូងរបស់ខ្លួនសម្រាប់នីតិកាលទី៥នេះ បានប្រព្រឹត្ត​ទៅ​លើ​របៀប​វារៈ​សំខាន់ៗ​ចំនួ​ន២៖ ទី១- ប្រកាសសុពលភាពនៃអាណត្តិសមាជិកនីមួយៗ, ទី២- បោះឆ្នោត​ជ្រើសរើស​ប្រធាន និងអនុប្រធានទាំងទី១ ទី២ ព្រឹទ្ធសភា។ជាលទ្ធផលអង្គបោះឆ្នោតបានបោះឆ្នោតគាំទ្រសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជា​ប្រធានព្រឹទ្ធសភា សម្រាប់នីតិកាលទី៥នេះ ដោយសំឡេងគាំទ្រចំនួន ៦២លើ៦២សំឡេង នៃសមាជិកព្រឹទ្ធសភាទាំងមូល។ បើសិនបើគ្មានការប្រែប្រួលទេពិធីស្បថចូលកាន់តំណែងរបស់ថ្នាក់ដឹកនាំកំពូលព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជានឹងប្រព្រឹត្តទៅនៅរសៀលថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤នេះ នៅ​ក្នុង​ព្រះបរមរាជវាំង។សូមបញ្ជាក់ថា ព្រឹទ្ធសភានីតិកាលទី៥នេះ ត្រូវបានរៀបចំបោះឆ្នោតកាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤កន្លងទៅថ្មីៗនេះ។ ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥នេះ មាន​គណបក្សនយោបាយចំនួន៤ចូលរួមប្រកួតប្រជែង ដោយក្នុងនោះរួមមាន​គណបក្ស​ប្រជាជន​កម្ពុជា, គណបក្សឆន្ទៈខ្មែរ, គណបក្សកម្លាំងជាតិ និងគណបក្សហ៊្វុនស៊ិនប៉ិច។ ជាលទ្ធផល​គណបក្ស​ប្រជាជនកម្ពុជា ទទួលបាន ៥៥អាសនៈ ហើយគណបក្សឆន្ទៈខ្មែរ ទទួលបាន ៣អាសនៈ​៕ 

ព្រះមហាក្សត្រ ឱ្យព្រឹទ្ធសភានីតិកាលទី៥ បន្តរួមចំណែកកាន់តែសកម្មពូនជ្រំប្រជាធិបតេយ្យ ទាំងថ្នាក់ជាតិ និងថ្នាក់មូលដ្ឋាន

2024/04/03 09:43:02 am        343
ភ្នំពេញ៖ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានមានព្រះរាជសុន្ទរកថាទៅកាន់សមាជិកសមាជិកាព្រឹទ្ធសភា ក្នុង​ឱកាសបើកសម័យប្រជុំដំបូង នីតិកាលទី៥ នៃព្រឹទ្ធសភា នាថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤ ដោយ​ព្រះអង្គ​បានផ្ដាំផ្ញើឱ្យព្រឹទ្ធសភានីតិកាលទី៥ បន្តរួមចំណែកឱ្យកាន់តែសកម្មថែមទៀត បន្តពូនជ្រំ​ប្រជាធិបតេយ្យ​ទាំង​ថ្នាក់ជាតិ និងថ្នាក់មូលដ្ឋានរបស់កម្ពុជា។ ព្រះរាជសុន្ទរកថា ព្រះករុណា ព្រះមហាក្សត្រ មានព្រះរាជបន្ទូលថា ថ្ងៃនេះជាឱកាសដ៏​មហា​វិសេស​វិសាល​ដែលព្រឹទ្ធសភានីតិកាលទី៥ បានប្រារព្ធពិធីបើកសម័យប្រជុំដំបូងរបស់ខ្លួន ស្រប​ទៅ​តាម​កាល​កំណត់របស់រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា បន្ទាប់ពីម្ចាស់​ឆ្នោត​គឺ​តំណាង​រាស្ត្រ ​និងក្រុមប្រឹក្សាឃុំ សង្កាត់ក្នុងតំណែង ក្នុងក្របខ័ណ្ឌភូមិភាគទាំង៨ បាសម្តែងនូវឆន្ទៈ និង​ជំនឿ​ទុក​ចិត្ត តាមរយៈការបោះឆ្នោតជាអសកល សេរី និងពហុបក្ស កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤​កន្លងមក។ព្រះករុណាបានសម្តែងនូវសេចក្តីអំណរសាទរដ៏កក់ក្តៅក្រៃលែងថ្វាយ និងជូន​ចំពោះ​សម្តេច​ព្រះ​អង្គម្ចាស់ ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា នៃព្រឹទ្ធសភានីតិកាលទី៥ ដើម្បីរួមគ្នា​បំពេញ​តួនាទី​ភារកិច្ច ក្នុងស្ថាប័ននីតិប្បញ្ញត្តិកំពូលនេះឱ្យប្រព្រឹត្តទៅបានកាន់តែល្អប្រសើរ មាន​ប្រសិទ្ធ​ភាព និងគណនេយ្យភាពខ្ពស់ ក្នុងក្របខ័ណ្ឌនៃអភិបាលកិច្ចល្អនិងនីតិរដ្ឋ។ ព្រះករុណា​ព្រះមហាក្សត្រមានព្រះរាជបន្ទូលថា ព្រឹទ្ធសភាត្រូវរួម​ចំណែក​ធ្វើ​ឱ្យ​អំណាច​រដ្ឋ​ប្រព្រឹត្ត​ទៅ​បាន​ល្អ​ប្រសើរ និងមានតុល្យភាពដើម្បីការពារសន្តិភាព ឯករាជ្យ អធិបតេយ្យភាព បូរណភាព​ទឹកដី ស្ថិរភាពនយោបាយ ព្រមទាំងការពារបាននូវរដ្ឋធម្មនុញ្ញនិងរបបរាជានិយនិយម។ សាមគ្គី​ជាតិ​រឹងមាំ និងកិច្ចការពាររាល់សមិទ្ធផលដ៏ថ្លៃថ្លានៃសង្គមជាតិឱ្យស្ថិត ស្ថេរគង់វង្ស ត្រូវដើរ​ទន្ទឹម​នឹង​ការ​លើកកម្ពស់កិត្តិយស និងកិត្យានុភាពជាតិ ក្នុងក្របខ័ណ្ឌតំបន់ និងពិភពលោក។ ព្រះ​ករុណាព្រះមហាក្សត្របានរម្លឹកឡើងថា ក្នុងអំឡុងពេលនៃបួននីតិកាលកន្លងទៅនេះ ព្រឹទ្ធសភា​នៃព្រះរាជាណាចក្រកម្ពុជាបានដំណើរការដោយរលូន ប្រកប​ដោយ​ភាព​ចាស់​ទុំ​ខាង​នយោបាយ និងមានស្មារតីទទួលខុសត្រូវខ្ពស់ ក្រោមការ ដឹកនាំដ៏ត្រឹមត្រូវ និងឈ្លាសវៃរបស់ សម្តេច​អគ្គមហាធម្មពោធិសាល ជា ស៊ីម និងដឹកនាំបន្តដោយភាព វៃឆ្លាត និងត្រឹមត្រូវ​ច្បាស់​លាស់ រហូតមកដល់បច្ចុប្បន្ននេះដោយសម្តេចវិបុលសេនាភក្តី សាយ ឈុំ។ព្រះករុណា​ព្រះមហាក្សត្រ បានផ្ដាំផ្ញើដល់​ព្រឹទ្ធសភា នីតិកាលទី៥​ថា​ ដោយ​ឈរ​លើ​អត្ត​សញ្ញាណ​ជា​តំណាង​ក្រុមប្រឹក្សាឃុំ សង្កាត់ ព្រឹទ្ធសភានីតិកាលទី៥ ត្រូវបន្តរួមចំណែក​ឱ្យ​កាន់​តែ​សកម្ម​ថែម​ទៀត​ ក្នុងការពូនជ្រំប្រជាធិបតេយ្យភាវូបនីយកម្មសង្គមថ្នាក់ជាតិ និងថ្នាក់មូលដ្ឋាន ដើម្បី​ឱ្យ​មាន​ការ​បែង​ចែក​មុខងារ ធនធាន និងការទទួលខុសត្រូវច្បាស់លាស់រវាងថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់​ក្រោម​ជាតិ សំដៅលើកកម្ពស់គុណភាពប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍ​ដោយ​ចីរភាព និងបរិយាបន្ន។ ព្រះករុណាព្រះមហាក្សត្រ បានបញ្ជាក់ថា ទន្ទឹមនេះព្រឹទ្ធសភាត្រូវការពារផលប្រយោជន៍ទូទៅ និង​យុត្តិធម៌សង្គម ដើម្បីសមធម៌សង្គម ការគោរពសិទ្ធិសេរីភាព ជំនឿ សេចក្តីថ្លៃថ្នូរ សម្រាប់​ប្រជា​រាស្ត្រ​គ្រប់​រូប និងលើកកម្ពស់គុណភាពនៃជីវិតរស់នៅឱ្យកាន់តែប្រសើរឡើង ដោយធានាបាននូវ សុភ​មង្គល ភាពសុខដុមរមនាយូរអង្វែង ទាំងនៅក្នុងគ្រួសារ សហគមន៍ និងក្នុងសង្គមជាតិយើង ទាំងមូល​៕

ព្រះមហាក្សត្រ៖ ព្រឹទ្ធសភាត្រូវការពារផលប្រយោជន៍ទូទៅ និងផ្តល់នូវភាពយុត្តិធម៌​ដល់សង្គមទាំងមូល

2024/04/03 09:28:01 am        326
ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានមានព្រះរាជបន្ទូលថា ព្រឹទ្ធសភាត្រូវការពារផលប្រយោជន៍ទូទៅ និងយុត្តិធម៌សង្គម ដើម្បី​សមធម៌​សង្គម ការគោរពសិទ្ធិសេរីភាព ជំនឿ សេចក្តីថ្លៃថ្នូរ សម្រាប់ប្រជារាស្ត្រ​គ្រប់រូប​យូរ​អង្វែង​។ក្នុងឱកាសបើកសម័យប្រជុំដំបូងនីតិកាលទី៥ នៃព្រឹទ្ធសភា ថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤ ព្រះករុណា ព្រះមហាក្សត្រ ព្រះអង្គ​បាន​មាន​ព្រះរាជបន្ទូលថា ឈរ​លើ​អត្តសញ្ញាណ​ជា​តំណាង​ក្រុម​ប្រឹក្សា​ឃុំ សង្កាត់ ព្រឹទ្ធសភានីតិកាលទី៥ ត្រូវបន្តរួម ចំណែកឱ្យកាន់តែសកម្មថែមទៀត ក្នុង​ការ​ពូន​ជ្រំប្រជាធិបតេយ្យភាវូបនីយកម្មសង្គមថ្នាក់ជាតិ និង ថ្នាក់មូលដ្ឋាន ដើម្បីឱ្យមាន​ការ​បែង​ចែក​មុខងារ ធនធាន និងការទទួលខុសត្រូវច្បាស់លាស់រវាងថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ សំដៅ​លើកកម្ពស់គុណភាព ប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍ​ដោយ​ចីរភាព និង​បរិយាបន្ន​។ព្រះអង្គបានមានព្រះរាជបន្ទូលថា«ព្រឹទ្ធសភាត្រូវការពារផលប្រយោជន៍ទូទៅ និងយុត្តិធម៌សង្គម ដើម្បី​សមធម៌សង្គម ការគោរពសិទ្ធិសេរីភាព ជំនឿ សេចក្តីថ្លៃថ្នូរ សម្រាប់ប្រជា រាស្ត្រគ្រប់រូប និង​លើក​កម្ពស់គុណភាពនៃជីវិតរស់នៅឱ្យកាន់តែប្រសើរឡើង ដោយធានាបាននូវ សុភមង្គល ភាព​សុខ​ដុមរមនាយូរអង្វែង ទាំងនៅក្នុងគ្រួសារ សហគមន៍ និងក្នុងសង្គមជាតិយើងទាំងមូល»។ក្នុងឱកាសបើកសម័យប្រជុំដំបូងនីតិកាលទី៥ នៃព្រឹទ្ធសភានេះដែរ ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះប​រមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ព្រះអង្គក៏​បាន​មាន​ព្រះរាជ​បន្ទូល សូមសម្តែងនូវសេចក្តីអំណរសាទរដ៏កក់ក្តៅក្រៃលែង ថ្វាយនិង ជូនចំពោះសម្តេច ព្រះអង្គ​ម្ចាស់ ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា នៃព្រឹទ្ធសភានីតិកាលទី៥ ដើម្បីរួម​គ្នា​បំពេញ​តួនាទី​ភារកិច្ច ក្នុងស្ថាប័ននីតិប្បញ្ញត្តិកំពូលនេះ ឱ្យប្រព្រឹត្តទៅបានកាន់តែល្អប្រសើរ មាន​ប្រសិទ្ធ​ភាព និងគណនេយ្យភាពខ្ពស់ ក្នុងក្របខ័ណ្ឌនៃអភិបាលកិច្ចល្អនិងនីតិរដ្ឋ។ព្រះអង្គ​បាន​មានព្រះរាជបន្ទូលបន្ថែមទៀតថា​ព្រឹទ្ធសភា​ត្រូវ​រួមចំណែក​ធ្វើឱ្យអំណាចរដ្ឋ​ប្រព្រឹត្ត​ទៅ​បាន​ល្អប្រសើរ និងមានតុល្យភាព ដើម្បីការពារសន្តិភាព ឯករាជ្យ អធិបតេយ្យភាព បូរណភាព​ទឹកដី ស្ថិរភាពនយោបាយ ព្រមទាំងការពារបាននូវរដ្ឋធម្មនុញ្ញ និងរបបរាជានិយម។ សាមគ្គីជាតិ​រឹងមាំ និងកិច្ចការពាររាល់សមិទ្ធផលដ៏ថ្លៃថ្លានៃសង្គមជាតិឱ្យស្ថិត ស្ថេរគង់វង្ស ត្រូវ​ដើរ​ទន្ទឹម​នឹង​ការ​លើក​កម្ពស់​កិត្តិយស និងកិត្យានុភាពជាតិ ក្នុងក្របខ័ណ្ឌតំបន់ និងពិភពលោក៕ អត្ថបទ៖ បាន ចក់

ព្រះរាជសុន្ទរកថា ព្រះមហាក្សត្រ ក្នុងឱកាសបើកសម័យប្រជុំលើកដំបូង នីតិកាលទី៥ នៃព្រឹទ្ធសភា

2024/04/03 09:07:04 am        213
នៅព្រឹកថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤នេះ ព្រឹទ្ធសភាកម្ពុជា បានបើកសម័យប្រជុំដំបូង នីតិកាលទី៥ ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត របស់ព្រះករុណា ព្រះបាទសម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ ព្រះរាជាណាចក្រកម្ពុជា។ ខាងក្រោមជាព្រះរាជសុន្ទរកថាទាំងស្រុងរបស់ព្រះមហាក្សត្រ ក្នុងឱកាសបើកសម័យប្រជុំដំបូង នីតិកាលទី៥ នៃព្រឹទ្ធសភា៖

នាព្រឹកនេះ ព្រឹទ្ធសភាបើកសម័យប្រជុំលើកដំបូង នីតិកាលទី៥ ក្រោមអធិបតីភាពព្រះករុណា ព្រះមហាក្សត្រ

2024/04/03 07:15:27 am        332
ភ្នំពេញ៖ ដូចតាមការគ្រោងទុកនៅព្រឹកថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤នេះ ព្រឹទ្ធសភា នៃ​ព្រះរាជា​ណា​ចក្រ​កម្ពុជា បានបើកសម័យប្រជុំលើកដំបូង នីតិកាលទី៥ ក្រោម​ព្រះរាជា​ធិបតីភាព​ដ៏ខ្ពង់ខ្ពស់​បំផុតរបស់ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។សូមបញ្ជាក់ថា ព្រឹទ្ធសភានីតិកាលទី៥នេះ ត្រូវបានរៀបចំបោះឆ្នោតកាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤កន្លងទៅថ្មីៗនេះ។ ការបោះឆ្នោតជ្រើសតាំង​សមាជិកព្រឹទ្ធសភា​នីតិកាលទី៥នេះ​មាន​គណបក្ស​នយោបាយចំនួន៤ ចូលរួមប្រកួតប្រជែង ដោយក្នុងនោះរួមមាន​គណបក្ស​ប្រជាជន​កម្ពុជា, គណបក្សឆន្ទៈខ្មែរ, គណបក្សកម្លាំងជាតិ និងគណបក្សហ៊្វុនស៊ិនប៉ិច។ ជាលទ្ធ​ផល​គណបក្ស​ប្រជាជន​កម្ពុជាទទួលបាន ៥៥អាសនៈ ហើយគណបក្សឆន្ទៈខ្មែរ ទទួលបាន ៣អាសនៈ៕

ហ្ស៊កដានី និងអេហ្ស៊ីប ច្រានចោលការប៉ុនប៉ងផ្លាស់ទីលំនៅប្រជាជនប៉ាឡេស្ទីន នៅតំបន់វេសបែង និងហ្កាហ្សា

2024/04/02 03:13:18 pm        63
ព្រះមហាក្សត្រី អាប់ឌុឡាទី២ (Abdullah II) នៃប្រទេសហ្ស៊កដានី និងប្រធានាធិបតីអេហ្ស៊ីបលោក អាប់ឌែល ហ្វាតាអាល់ស៊ីស៊ី (Abdel Fattah al-Sisi) កាលពីថ្ងៃចន្ទ បានអះអាងជាថ្មីនូវការបដិសេធរបស់ពួកគេចំពោះការប៉ុនប៉ងណាមួយ ដើម្បីផ្លាស់ទីលំនៅប្រជាជនប៉ាឡេស្ទីននៅតំបន់វេសបែង ( West Bank) និងតំបន់ហ្កាហ្សា(Gaza) ឬដើម្បីបំបែកពួកគេ ដោយព្រមានពីផលវិបាកធ្ងន់ធ្ងរនៃប្រតិបត្តិការយោធាណាមួយ នៅទីក្រុងរ៉ាហ្វា(Rafah)។ពួកគេបានធ្វើការអត្ថាធិប្បាយនៅក្នុងកិច្ចប្រជុំមួយក្នុងទីក្រុងអាម៉ាន (Amman) ជាកន្លែងដែលពួកគេបានសង្កត់ធ្ងន់លើតម្រូវការសម្រាប់បទឈប់បាញ់មនុស្សធម៌ជាបន្ទាន់ និងការបញ្ឈប់អរិភាពយ៉ាងទូលំទូលាយ នៅក្នុងតំបន់ហ្កាហ្សា នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់តុលាការ Royal Hashemite Court។ព្រះមហាហ្សត្រអាប់ឌុលឡា បានថ្លែងអំណរគុណដល់ប្រទេសអេហ្ស៊ីបសម្រាប់កិច្ចខិតខំប្រឹងប្រែងបន្តរបស់ខ្លួន ដើម្បីសម្រេចបានបទឈប់បាញ់មនុស្សធម៌ នៅតំបន់ហ្កាហ្សា។មេដឹកនាំទាំងពីរ បានលើកឡើងអំពីលើសារៈសំខាន់នៃការបន្តកិច្ចខិតខំប្រឹងប្រែង ដើម្បីបើកច្រកព្រំដែន និងលុបបំបាត់រាល់ឧបសគ្គក្នុងការផ្តល់ជំនួយមនុស្សធម៌ជាបន្ទាន់ ទៅកាន់គ្រប់ផ្នែកទាំងអស់នៃតំបន់ហ្កាហ្សា តាមការទាមទារ។លើសពីនេះទៅទៀតនោះ ពួកគេក៏បានសង្កត់ធ្ងន់លើភាពចាំបាច់នៃការស្វែងរកជម្រើសផ្នែកនយោបាយសម្រាប់បញ្ហាប៉ាឡេស្ទីន ដើម្បីសម្រេចបាននូវសន្តិភាពដ៏ត្រឹមត្រូវ និងទូលំទូលាយផ្អែកលើដំណោះស្រាយរដ្ឋពីរ ដោយធានាឲ្យមានការបង្កើតរដ្ឋប៉ាឡេស្ទីនឯករាជ្យមួយតាមបណ្តោយព្រំដែនឆ្នាំ១៩៦៧ ដែលមានក្រុងហ្ស៊េរុយសាឡឹមខាងកើត ជារដ្ឋធានីរបស់ខ្លួន។

លោកពូទីន ចង់បង្ក្រាបជនអន្តោប្រវេសន៍ បន្ទាប់ពីមានការវាយប្រហារនៅទីក្រុងមូស្គូ

2024/04/02 02:56:01 pm        105
ការបង្រ្កាបជនអន្តោប្រវេសន៍របស់រុស្សី អាចបញ្ចប់ការធ្វើប៉ះពាល់យ៉ាងធ្ងន់ធ្ងរមួយទៀតដល់សេដ្ឋកិច្ចរបស់ខ្លួន ដោយប្រទេសនេះ កំពុងទទួលរងនូវកង្វះខាតកម្មករយ៉ាងច្រើនរួចទៅហើយនោះ។សារព័ត៌មាន Bloomberg បានរាយការណ៍កាលពីថ្ងៃចន្ទថា វិមានក្រឹមឡាំង បានផ្តល់សញ្ញាថា ខ្លួននឹងរឹតបន្តឹងលើជនអន្តោប្រវេសន៍ដែលចូលមកក្នុងប្រទេសរុស្ស៊ី បន្ទាប់ពីការវាយប្រហារភេរវកម្មនៅសាលប្រគុំតន្ត្រី នៅទីក្រុងមូស្គូ បានសម្លាប់មនុស្សជាង ១៤០នាក់ និងជាង១០០នាក់ រងរបួស។ អាជ្ញាធររុស្ស៊ី បាននិយាយថា អ្នកវាយប្រហារមួយចំនួន ត្រូវបានរកឃើញថា មានឯកសារអន្តោប្រវេសន៍ផុតកំណត់។ឥឡូវនេះ សមាជិកសភា កំពុងធ្វើការដើម្បីអនុម័តច្បាប់ថ្មី ដែលតម្រូវឲ្យជនអន្តោប្រវេសន៍ចុះឈ្មោះទម្រង់ឌីជីថលជាមួយនឹងទិន្នន័យកំណត់អត្តសញ្ញាណ ដើម្បីធ្វើការនៅក្នុងប្រទេសរុស្ស៊ី។ ទន្ទឹមនឹងនោះ ប្រទេសនេះ បានមើលឃើញការកើនឡើងនៃសកម្មភាពនិរទេស ដោយតុលាការទីក្រុង St. Petersburg បានបញ្ជាឲ្យជនអន្តោប្រវេសន៍ចំនួន ៤៦៦នាក់ចាកចេញពីប្រទេសរុស្ស៊ី ចាប់តាំងពីការវាយប្រហារ នេះបើយោងតាមរបាយការណ៍ពីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យរបស់រុស្ស៊ី Meduza។វិធានការទាំងនោះ អាចប៉ះពាល់ដល់សេដ្ឋកិច្ចរបស់រុស្ស៊ីនៅទីបំផុត ដែលត្រូវបានជាប់គាំងដោយការខ្វះខាតកម្មករយ៉ាងខ្លាំង។ ការប៉ាន់ប្រមាណពីសារព័ត៌មានរុស្ស៊ី Izvestia បានឲ្យដឹងថា កម្លាំងពលកម្មរបស់ប្រទេសនេះ មានរយៈពេលខ្លីជិត ៥លាននាក់ នៅចុងឆ្នាំ ២០២៣។សារព័ត៌មាន Bloomberg Economics បានប៉ាន់ប្រមាណថា រុស្ស៊ីទំនងជាពឹងផ្អែកកាន់តែខ្លាំងលើពលករទេសន្តរប្រវេសន៍ ចាប់តាំងពីការលុកលុយរបស់អ៊ុយក្រែនមក ដែលនាំឲ្យពលរដ្ឋខ្លួនជិតមួយលាននាក់ភៀសខ្លួនចេញពីប្រទេសក្នុងឆ្នាំ ២០២២។ បច្ចុប្បន្ន ប្រទេសនេះ មានពលករទេសន្តរប្រវេសន៍ប្រហែលពី ៣,៥លាននាក់ទៅ ៥លាននាក់ ទោះបីជាមានត្រឹមតែ១,៧ លាននាក់ ត្រូវបានកត់ត្រា នៅក្នុងស្ថិតិផ្លូវការក្តី។

កងទ័ពរំដោះប្រជាជនចិន នឹងធ្វើសមយុទ្ធបាញ់គ្រាប់ពិតនៅតាមព្រំដែនចិន-មីយ៉ាន់ម៉ា

2024/04/02 02:42:24 pm        105
បញ្ជាការភាគខាងត្បូងនៃកងទ័ពរំដោះប្រជាជនចិន (PLA) បានប្រកាសនៅថ្ងៃអង្គារ (០២ មេសា) នេះថាខ្លួននឹងធ្វើការហ្វឹកហ្វឺន និងសមយុទ្ធបាញ់គ្រាប់ពិតជាបន្តបន្ទាប់ នៅតាមបណ្តោយព្រំដែនចិន-មីយ៉ាន់ម៉ា។ប្រទេសចិន បានសម្តែងការព្រួយបារម្ភជាញឹកញយអំពីស្ថិរភាពឆ្លងព្រំដែន និងបានតវ៉ា បន្ទាប់ពីគ្រាប់ផ្លោងបានបាញ់នៅក្នុងសហភាពមីយ៉ាន់ម៉ា បានធ្វើឱ្យមនុស្សប្រាំនាក់រងរបួសនៅក្នុងទីក្រុងព្រំដែន ណានសាន (Nansan) ក្នុងខែមករា។ខេត្តស្វយ័ត តឺហុងតៃ និង ជុងភូ (Dehong Dai and Jingpo) ក្នុងខេត្ត យ៉ុនណាន (Yunnan) បាននិយាយកាលពីថ្ងៃចន្ទថា សមយុទ្ធបាញ់គ្រាប់ពិតរួមនឹងធ្វើឡើងនៅក្នុងស្រុកចំនួនពីរជាប់ព្រំដែនមីយ៉ាន់ម៉ានៅថ្ងៃអង្គារ និងថ្ងៃពុធ។កងទ័ពរំដោះប្រជាជនចិន PLA បានធ្វើសមយុទ្ធបាញ់គ្រាប់ពិតចុងក្រោយនៅតំបន់នោះក្នុងខែវិច្ឆិកា ប៉ុន្មានសប្តាហ៍បន្ទាប់ពីសម្ព័ន្ធភាតរភាពត្រីភាគីនៃក្រុមប្រដាប់អាវុធមីយ៉ាន់យ៉ា បានចាប់ផ្តើមការវាយលុកដ៏ធំមួយប្រឆាំងនឹងរបបសឹកនៅក្នុងតំបន់ កូកាំង (Kokang) នៃរដ្ឋ សាន (Shan) ដែលមានព្រំប្រទល់ជាប់ប្រទេសចិន៕

ប្រភព៖ សហរដ្ឋអាមេរិក កំពុងថ្លឹងថ្លែងក្នុងការផ្ទេរកញ្ចប់សព្វាវុធ ១៨ ពាន់លានដុល្លារឱ្យអ៊ីស្រាអែល

2024/04/02 02:38:26 pm        93
រដ្ឋបាលរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន (Joe Biden) កំពុងថ្លឹងថ្លែងថាតើត្រូវបន្តកញ្ចប់ផ្ទេរសព្វាវុធតម្លៃ ១៨ ពាន់លានដុល្លារទៅឱ្យអ៊ីស្រាអែល ដែលនឹងរួមបញ្ចូលយន្តហោះ F-15 រាប់សិបគ្រឿង ឬយ៉ាងណា នេះបើតាមប្រភពចំនួនប្រាំដែលដឹងពីបញ្ហានេះបាននិយាយកាលពីថ្ងៃចន្ទ (០១ មេសា)។ប្រភពមួយបាននិយាយថា ការលក់យន្តហោះ F-15 ចំនួន ២៥ គ្រឿងពីក្រុមហ៊ុន ប៊ូអ៊ីង ខូ (Boeing Co.) ទៅកាន់អ៊ីស្រាអែល ស្ថិតនៅក្រោមការត្រួតពិនិត្យ ចាប់តាំងពីសហរដ្ឋអាមេរិកបានទទួលសំណើផ្លូវការនៅក្នុងខែមករា ឆ្នាំ ២០២៣ ជាយូរមកហើយមុនពេលយុទ្ធនាការយោធារយៈពេលប្រាំមួយខែរបស់អ៊ីស្រាអែលនៅហ្កាហ្សា។ប្រភពទីពីរបាននិយាយថា ការពន្លឿនការដឹកជញ្ជូនយន្តហោះគឺជាបញ្ហាមួយក្នុងចំណោមការស្នើសុំចម្បងរបស់រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក យ៉ាវ ហ្កាឡាន់ (Yoav Gallant) ដែលបានទៅទស្សនកិច្ចនៅទីក្រុងវ៉ាស៊ីនតោន កាលពីសប្តាហ៍មុន និងបានជួបពិភាក្សាជាមួយក្រុមមន្ត្រីសហរដ្ឋអាមេរិក រួមទាំងទីប្រឹក្សាសន្តិសុខជាតិ លោក ជេក ស៊ូលីវ៉ាន់ (Jake Sullivan) និងលោករដ្ឋមន្ត្រីក្រសួងការពារជាតិ ឡយដ៍ អស្ទីន (Lloyd Austin)។លោក បៃដិន ប្រឈមមុខនឹងសម្ពាធពីបណ្ដាដៃគូបរទេស ក្រុមសិទ្ធិមនុស្ស និងសមាជិកបក្សប្រជាធិបតេយ្យមួយចំនួននៅក្នុងសភា ឱ្យដាក់លក្ខខណ្ឌលើការផ្ទេរអាវុធ ដើម្បីគ្រប់គ្រងការវាយលុករបស់អ៊ីស្រាអែលនៅតំបន់ហ្កាហ្សា ដែលគ្រប់គ្រងដោយក្រុមហាម៉ាស ជាទីដែលមន្ត្រីសុខាភិបាលនិយាយថា ប្រជាជនប៉ាឡេស្ទីនជាង ៣២.០០០ នាក់ត្រូវបានសម្លាប់ ដែលភាគច្រើនជាជនស៊ីវិល៕

ប្រមុខមន្ត្រីសន្តិសុខហ្វីលីពីន និងអាមេរិក ពិភាក្សាគ្នាអំពីសកម្មភាពរបស់ចិន នៅសមុទ្រចិនខាងត្បូង

2024/04/02 02:35:26 pm        107
ប្រទេសហ្វីលីពីន នៅថ្ងៃអង្គារ (០២ មេសា) នេះបាននិយាយថា ទីប្រឹក្សាសន្តិសុខជាតិរបស់ខ្លួន និងសមភាគីសហរដ្ឋអាមេរិក បានពិភាក្សាអំពីសកម្មភាពបង្ខិតបង្ខំ ឈ្លានពាន និងបោកបញ្ឆោតរបស់ចិន នៅក្នុងសមុទ្រចិនខាងត្បូង។ហ្វីលីពីនបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ទីប្រឹក្សាសន្តិសុខជាតិហ្វីលីពីន លោក អេដ័រដូ អាណូ (Eduardo Ano) «បានសម្តែងការកោតសរសើររបស់ខ្លួន ចំពោះការបន្តគាំទ្ររបស់សហរដ្ឋអាមេរិក និងការបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តរបស់ខ្លួន» ចំពោះសម្ព័ន្ធមិត្តរបស់ពួកគេ។ការពិភាក្សានេះកើតឡើងបន្ទាប់ពីការប៉ះទង្គិចចុងក្រោយបំផុតរវាងចិន និងហ្វីលីពីន កាលពីខែមុន នៅពេលដែលប្រទេសចិន បានប្រើប្រាស់កាណុងបាញ់ទឹកដើម្បីរំខានដល់បេសកកម្មផ្គត់ផ្គង់ហ្វីលីពីនទៅកាន់ដែនទឹក សេខិន ថូម៉ាស ស្ហូល (Second Thomas Shoal) សម្រាប់ទាហានយាមនាវាចម្បាំង ដែលមានចេតនាដាក់នៅលើតំបន់ថ្មប៉ប្រះទឹកនោះកាលពី ២៥ ឆ្នាំមុន។ប្រទេសហ្វីលីពីន មានការខឹងសម្បារចំពោះអ្វីដែលខ្លួនហៅថា អរិភាពម្តងហើយម្តងទៀតដោយនាវាចិនជុំវិញដែនទឹកពិសេសដែលមានជម្លោះ នៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខចម្ងាយជាង ៣០០ គីឡូម៉ែត្ររបស់ទីក្រុងម៉ានីល។ ភាពយ៉ាប់យ៉ឺនក្នុងទំនាក់ទំនងជាមួយចិន កើតឡើងនៅពេលដែលលោកប្រធានាធិបតីហ្វីលីពីន ម៉ាកូស ស្វះស្វែងរកការពង្រឹងទំនាក់ទំនងផ្នែកការពារជាតិជាមួយសហរដ្ឋអាមេរិក៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

សមត្ថកិច្ចរាជធានីភ្នំពេញបង្ក្រាបទីតាំងបទល្មើសឆបោកតាមអនឡាញ២កន្លែងទៀតឃាត់ខ្លួនមនុស្សបាន១៣៣នាក់
07/18/2025 09:07 PM
នាយករដ្ឋមន្ត្រីបារាំង ប្រឹងប្រែងបន្ទន់ជំហរប្រឆាំង ចំពោះច្បាប់ថវិការបស់លោក ដើម្បីបញ្ចៀសវិបត្តិថ្មី
07/18/2025 08:07 PM
អ៊ីរ៉ង់៖ ប្រទេសអឺរ៉ុបគ្មានមូលដ្ឋានសីលធម៌ និងផ្លូវច្បាប់ ដើម្បីអនុវត្តទណ្ឌកម្មមានឡើងវិញភ្លាមៗ
07/18/2025 08:07 PM
វិមានក្រឹមឡាំង ប្រាប់ថា រុស្ស៊ីបានបង្កើតអភ័យឯកសិទ្ធិជាក់លាក់ បន្ទាប់ពី EU ចេញទណ្ឌកម្មថ្មី
07/18/2025 07:07 PM
បទបញ្ជាបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នឹងជួយទាក់ទាញអ្នកវិនិយោគកាន់តែច្រើនថែមទៀតមកកាន់កម្ពុជា
07/18/2025 07:07 PM
កម្ពុជា-ហ្វីលីពីន ឯកភាពបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ ជាពិសេសការបណ្តុះបណ្តាលធនធានមនុស្ស
07/18/2025 07:07 PM
មន្ត្រីរាជការក្រសួងប្រៃសណីយ៍ ចូលរួមដាំដើមកោងកាងចំនួន៥៥០ ដើម ក្រោមប្រធានបទ “ឌីជីថល ផ្សារភ្ជាប់បរិស្ថាន”
07/18/2025 07:07 PM
លោក Zelenskyy៖ លោកបានពិភាក្សាអំពីការផ្គត់ផ្គង់មីស៊ីល និងការបណ្តុះបណ្តាលអ្នកបើកយន្តហោះជាមួយលោក Macron
07/18/2025 07:07 PM
ប្រធានការិយាល័យសិទ្ធិមនុស្ស UN ជំរុញឲ្យមានការទទួលខុសត្រូវ ចំពោះការសម្លាប់ នៅទីក្រុង Sweida របស់ស៊ីរី
07/18/2025 07:07 PM
រុស្ស៊ីចាប់ខ្លួនស្ត្រីសញ្ជាតិអាមេរិក-រុស្ស៊ី នៅអាកាសយានដ្ឋាន ពីបទរត់ពន្ធកាំភ្លើង
07/18/2025 07:07 PM