TOP STORY | សម្ដេចតេជោ គាំទ្រការបិទច្រកអន្តរជាតិដូងខេត្តបាត់ដំបង ខណៈថៃប្រើច្រកនេះដឹកទំនិញឆ្លងកាត់ទៅវៀតណាមរាប់រយឡានក្នុងមួយថ្ងៃៗ
ឯកឧត្តមបណ្ឌិត ចាន់ ដារ៉ុង ដឹកនាំក្រុមការងារចុះពិនិត្យវាយតំលៃលើការងារថែទាំផ្លូវចំនួន២ខ្សែ ក្នុងខេត្តពោធិ៍សាត់
ឯកឧត្តម ប៉ែន បូណា៖ ក្នុងស្ថានភាពការប្រឈមមុខរវាងកម្ពុជា-ថៃ ព័ត៌មានក្លែងក្លាយ គឺគ្រោះថ្នាក់ណាស់
កម្ពុជា-បារាំង កំពុងរៀបចំផែនទីបង្ហាញផ្លូវឈានដល់ការលើកកម្រិតនៃទំនាក់ទំនងជា «ដៃគូយុទ្ធសាស្ត្រ»

នយោបាយ​ និង ការអភិវឌ្ឍន៍

គណបក្សប្រជាជនប្តេជ្ញាគោរពយ៉ាងម៉ឺងម៉ាត់ធម្មនុញ្ញអង្គការសហប្រជាជាតិ និងរដ្ឋធម្មនុញ្ញ​របស់កម្ពុជា

2025/01/27 09:44:55 am        134
គណបក្សប្រជាជនកម្ពុជា បានអះអាងជាថ្មីម្តងទៀតថា ខ្លួនប្តេជ្ញា​គោរព​ឲ្យ​បាន​យ៉ាង​ម៉ឺង​ម៉ាត់​បំផុត​ចំពោះធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ និងរដ្ឋធម្មនុញ្ញរបស់កម្ពុជា ហើយថែម​ទាំង​អនុវត្ត​យ៉ាង​សកម្មផងដែរនូវទិសដៅគោលនយោបាយការបរទេស ដោយ​ប្រកាន់​ខ្ជាប់​នូវ​នយោបាយ​ការបរទេសឯករាជ្យផ្អែកលើច្បាប់អន្តរជាតិ និងផ្អែកលើផលប្រយោជន៍ជាតិជាធំ។យោងតាមសេចក្តីជូនដំណឹង ស្តីពីលទ្ធផលនៃសន្និបាតគណៈកម្មាធិការកណ្តាលលើកទី៤៥ អាណត្តិ​ទី៥ របស់គណបក្សប្រជាជនកម្ពុជា ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៥ដល់ថ្ងៃទី២៦ ខែ​មករា ឆ្នាំ២០២៥នេះ បានលើកឡើងថា «អង្គសន្និបាត​ជំរុញ​ការ​អនុវត្ត​យ៉ាង​សកម្ម​នូវ​ទិស​ដៅ​គោល​នយោបាយ ការបរទេសសំខាន់ៗរួមមាន៖ (១)ប្រកាន់ខ្ជាប់នូវនយោបាយការបរទេសឯករាជ្យផ្អែកលើច្បាប់អន្តរជាតិ និងផ្អែកលើផល​ប្រយោជន៍​ជាតិ ជាពិសេសគោរពយ៉ាងម៉ឹងម៉ាត់ធម្មនុញ្ញអង្គការសហប្រហជាជាតិ និងធម្ម នុញ្ញ​របស់ព្រះរាជាណាចក្រកម្ពុជា,(២)មិនអនុញ្ញាតឲ្យមានការជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់កម្ពុជា ជាដាច់ខាត និងមិនដោះដូរអធិបតេយ្យជាតិជាមួយជំនួយ ឬភាពអនុគ្រោះណាឡើយ,(៣) គាំទ្រ​ការ សន្ទនា និងការទូតក្នុងការដោះស្រាយជម្លោះដោយសន្តិវិធី ព្រមទាំង​ប្រកាន់​ខ្ជាប់​គោល​ការណ៍​ទាំង៣ ក្នុង ការចូលរួមក្នុងយុទ្ធសាស្រ្តឥណ្ឌូ-បាស៊ីហ្វិកនានា ពោលគឺទី១-ជាយុទ្ធសាស្រ្ត​ដែល​គាំ​ទ្រដល់សន្តិភាព និងការអភិវឌ្ឍ, ទី២-មិនប្រើប្រាស់យុទ្ធសាស្រ្តនោះ ដើម្បីប្រ​ឆាំង​ប្រទេស​ដទៃ និងទី៣-គាំទ្រមជ្ឈភាពអាស៊ាន និងទស្សន វិស័យឥណ្ឌូ-បាស៊ីហ្វិក, និង(៤)បន្ត​គាំទ្រ​ប្រព័ន្ធពហុភាគីដែលបើកចំហ សេរី បរិយាបន្ន យុត្តិ ធម៌ មានតម្លាភាព និងផ្អែកលើច្បាប់ តាមរយៈ​ការប្រើប្រាស់ឲ្យអស់ពីសក្តានុពលនូវភាពជាសមាជិករបស់ កម្ពុជា នៅក្នុងអាស៊ាន ក៏​ដូច​ជា​ក្នុង​អង្គការតំបន់ និងអន្តរជាតិដទៃ រួមចំណែកយ៉ាងសកម្មក្នុងបុព្វហេតុ សន្តិភាព និងមនុស្ស​ធម៌»​។ តាមរយៈយោងតាមសេចក្តីជូនដំណឹងអង្គសន្និបាតក៏បានក៏បានដាក់ចេញនូវទិសដៅសំខាន់ៗនៅ ក្នុង​ឆ្នាំ២០២៥នេះដែរ ដោយពង្រឹងជាធ្លុងមហាសាមគ្គីជាតិក្រោមដំបូលធម្មនុញ្ញ និងបាវចនា ជាតិ សាសនា ព្រះមហាក្សត្រ ការពារយ៉ាងរឹងមាំនូវឯករាជ្យ អធិបតេយ្យ និង​បូរណ​ភាព​ទឹក​ដី​របស់​កម្ពុជា។ ការ ពារដាច់ខាតនូវសន្តិភាព ស្ថិរភាពនយោបាយ និងសន្តិសុខជាតិ មិនឲ្យកម្លាំង​អមិត្ត​ណា ឬក្រុមជ្រុលនិយម ណាមកបង្កកលិយុគបំផ្លាញការអភិវឌ្ឍ និងសេចក្តីសុខ​របស់​ប្រជាជន​កម្ពុជា​នោះឡើយ។ក្នុងស្មារតីនេះ​គណបក្សប្រជាជនកម្ពុជា បន្តលើកកម្ពស់​ការ​អនុវត្ត​ពាក្យ​ស្លោក​«អរគុណ​សន្តិភាព! អរគុណនយោបាយ ឈ្នះ ឈ្នះ! ដឹងគុណស្ថាបនិក មគ្គុទេសក៍ឯក និងប្រតិបត្តិការ​នយោបាយ​ឈ្នះ ឈ្នះ ដែលនាំមកនូវសន្តិភាព និងការឯកភាពជាតិពេញលេញ!»។ បំផុ​ស​ស្មារតី​ប្រជាជន​ទាំងមូលឲ្យយល់ច្បាស់អំពី«គុណតម្លៃនៃសុខសន្តិភាព»ហើយចូលរួមថែរក្សា ​និង​ការ​ពារ​​ឲ្យ​បានដាច់ខាតនូវ«សុខសន្តិភាព» ដែលជាអាយុជីវិតរបស់ជាតិ និង​ជា​គ្រឹះស្ថាន​ដ៏មាន​តម្លៃ​បំផុត​សម្រាប់​ការអភិវឌ្ឍជាតិ និងភាពសុខ សាន្តរបស់ប្រជាជនកម្ពុជា៕ អត្ថបទ៖ បាន ចក់

សម្តេចធិបតី៖ ប្រព័ន្ធធារាសាស្ត្រទំនប់កំពង់គោមានសក្តានុពលស្រោចស្រព​លើផ្ទៃដីបង្កបង្កើនផលប្រមាណ ៣ម៉ឺនហិកតា

2025/01/25 02:46:45 pm        178
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានឲ្យដឹងថា គម្រោងសាងសង់ប្រព័ន្ធធារាសាស្ត្រទំនប់កំពង់គោ ដែលគ្របដណ្ដប់ក្នុងក្រុង-ស្រុកចំនួន៥ នៃខេត្តកំពង់ធំ ដែលរួមមាន ក្រុងស្ទឹងសែន ស្រុកកំពង់ស្វាយ ស្រុកសន្ទុក ស្រុកប្រាសាទបល្ល័ង្គ និងស្រុកសណ្តាន់នោះ មានសក្តានុពលស្រោចស្រពលើផ្ទៃដីបង្កបង្កើនផលប្រមាណបីម៉ឺនហិកតា ខណៈគម្រោងនេះកំពុងសាងសង់បានប្រមាណ១០ភាគរយហើយ នោះ។ តាមរយៈឆាណែលតេលេក្រាមនារសៀលថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៥នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីបានបានលើកឡើងថា គម្រោងសាងសង់ប្រព័ន្ធធារាសាស្ត្រទំនប់កំពង់គោ នៅផ្នែកខាងក្រោមតាមបណ្តោយស្ទឹងសែន ស្ថិតនៅក្នុងភូមិកំពង់គោលើ ឃុំកំពង់គោ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ បច្ចុប្បន្នសាងសង់បានប្រមាណ ១០% ហើយ ដោយក្នុងនោះរួមមាន ចាក់បាតធ្វើគ្រឹះ និងចងដែកមុខកប៉ាល់របស់តួសំណង់បានប្រវែងចំនួន ១៥០ម៉ែត្រ និងកំពុងទប់ទឹកស្ទឹងបន្តធ្វើគ្រឹះទៅម្ខាងទៀតផ្នែកខាងឆ្វេងរបស់ស្ទឹងសែនក្នុងប្រវែង ១៥០ ម៉ែត្រទៀតដែលក្នុងរង្វង់រយៈពេល១ខែទៀតនឹងធ្វើគ្រឹះរបស់តួសំណង់ទាំងមូល។  សម្តេចធិបតី នាយករដ្ឋមន្រ្តីបានបញ្ជាក់ថា«គម្រោងសាងសង់ប្រព័ន្ធធារាសាស្ត្រទំនប់កំពង់គោនេះ គ្របដណ្ដប់ក្នុងក្រុង-ស្រុកចំនួន៥ នៃខេត្តកំពង់ធំ ដែលរួមមាន ក្រុងស្ទឹងសែន ស្រុកកំពង់ស្វាយ ស្រុកសន្ទុក ស្រុកប្រាសាទបល្ល័ង្គ និងស្រុកសណ្តាន់ និងមានសក្តានុពលស្រោចស្រពលើផ្ទៃដីបង្កបង្កើនផល ប្រមាណ ៣០០ ០០០ ហិកតា រួមមានដំណាំស្រូវ និងដំណាំរួមផ្សំគ្រប់ប្រភេទ ព្រមទាំងបម្រើដល់ការប្រើប្រាស់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋ»។សូមបញ្ជាក់ថាការងារសំខាន់ៗ នៃគម្រោងសាងសង់ប្រព័ន្ធធារាសាស្ត្រទំនប់កំពង់គោ រួមមាន សំណង់កាត់ស្ទឹងសែនប្រវែង២៨០ម៉ែត្រ សំណង់សិល្បការ្យតូចធំចំនួន ១២០កន្លែង ស្តារស្ទឹងស្លាប់ ២៥គីឡូម៉ែត្រ សាងសង់ទំនប់សណ្តស្ទឹងសែន ៣០គីឡូម៉ែត្រ និងរៀបថ្មជើងទេរច្រាំងស្ទឹង ៥គីឡូម៉ែត្រ៕ អត្ថបទ៖ បាន ចក់

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីក្នុងពិធីបើកសន្និបាតគណៈកម្មាធិការកណ្ដាលលើកទី៤៥ អាណត្តិទី៥

2025/01/25 11:18:13 am        133
នៅព្រឹកថ្ងៃសៅរ៍ ទី២៥ ខែមករា ឆ្នាំ២០២៥នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធី បើកសន្និបាតគណៈកម្មាធិការកណ្ដាលលើកទី៤៥ អាណត្តិទីV ដែលប្រារព្ធធ្វើឡើងនៅវិមាន៧មករា ស្នាក់ការកណ្ដាលគណបក្សប្រជាជនកម្ពុជា។ សន្និបាតនេះបានធ្វើឡើងនៅវិមាន៧មករា រយៈពេល២ថ្ងៃ ក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា អមដោយអនុប្រធានទាំង៥រូប និងមានសមាជិកគណៈកម្មាធិការកណ្តាលចូលរួម ១១៩១រូប។សន្និបាតនេះ ក៏មានការចូលរួមពីសមាជិក សមាជិការដ្ឋសភា ព្រឹទ្ធសភា មន្ត្រីជាន់ខ្ពស់នៅក្នុងរាជរដ្ឋាភិបាល រាជធានី ខេត្ត និង ក្រសួង ស្ថាប័ន រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ថ្នាក់ដឹកនាំក្រុមការងារចុះមូលដ្ឋានរាជធានី ខេត្ត ថ្នាក់ដឹកនាំអង្គការមហាជនរបស់គណបក្ស ដែលធ្វើឲ្យសមាសភាពដែលបានអញ្ជើញចូលរួមសរុប មានចំនួនសរុប ៣៥៥៥រូបផងដែរ។សន្និបាតគណៈកម្មាធិការកណ្តាលគណបក្សប្រជាជន នឹងធ្វើការពិភាក្សា និងអនុម័តលើការងារសំខាន់ៗគឺ៖១៖ ពិនិត្យឆ្លងសេចក្តីព្រាង «របាយការណ៍ស្តីពីសភាពការណ៍ទូទៅ និងការងារគណបក្សឆ្នាំ ២០២៤ និងទិសដៅភារកិច្ចការងារឆ្នាំ ២០២៥»។២៖ បោះឆ្នោតជ្រើសតាំងបំពេញបន្ថែមសមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាល មួយចំនួន។ យោងតាមរបាយការណ៍បើកសន្និបាតបានឱ្យដឹងថា ការសម្រេចបើកសន្និបាតគណៈកម្មាធិការកណ្តាលលើកទី ៤៥ នៅពេលនេះ ស្របពេលមួយដែលសភាពការណ៍សកលលោកបាន និងកំពុងវិវត្តប្រែប្រួលមិនប្រាកដប្រជា ម្យ៉ាង គ្រាដែលរាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា ដែលដឹកនាំដោយសម្តេចមហាបរធិបតី ហ៊ុន ម៉ាណែត បាននិងកំពុងខិតខំប្រឹងប្រែងធ្វើឲ្យសម្រេចជាបន្តបន្ទាប់នូវគោលដៅជាយុទ្ធសាស្ត្ររបស់គណបក្ស តាមរយៈការអនុវត្ត “កម្មវិធីនយោបាយរបស់គណបក្សសម្រាប់ការកសាង និងការពារមាតុភូមិពីឆ្នាំ ២០២៣ ដល់ឆ្នាំ ២០២៨” ដែលអនុម័តដោយមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់គណបក្សកាលពីថ្ងៃទី ២៨-២៩ ខែមករា ឆ្នាំ ២០២៣ ។ ឈរលើមូលដ្ឋាននេះ រាជរដ្ឋាភិបាលបានកំណត់ដាក់ចេញ និងអនុវត្តដោយរស់រវើកនូវកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី ១ ដោយសម្រេចបានស្នាដៃលេចធ្លោជាទីមោទនៈដូចជា ការពារបានរឹងមាំសន្តិភាព ស្ថិរភាពនយោបាយ ខឿន ឯករាជ្យ អធិបតេយ្យ និងបូរណភាពដែនដី, រក្សាបានល្អប្រសើរ សន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព សង្គម, រក្សាបានស្ថិរភាពជីវភាពប្រជាជន និងសេដ្ឋកិច្ចជាតិមានកំណើនក្នុងរង្វង់ ៦% បានបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោជាប្រវត្តិសាស្ត្រ បានដោះស្រាយបញ្ហាតំបន់ត្រីកោណ CLV- DTA ដើម្បីពង្រឹងការឯកភាពផ្ទៃក្នុង និងបន្តពង្រឹងកិច្ចសហប្រតិបត្តិការប្រទេសទាំងបី កម្ពុជា-វៀតណាម -ឡាវ។ បានបង្កើតមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមបណ្តោយព្រំដែន និងបានធ្វើឲ្យបរាជ័យរាល់ ឧបាយកលអាក្រក់របស់ក្រុមជ្រុលនិយមជាដើម។ លើសពីនេះទាំងស្ថាប័ននីតិប្រតិបត្តិ និងស្ថាប័ននីតិប្បញ្ញត្តិ បានរួមគ្នាពង្រឹងពង្រីកបានល្អនូវការងារទំនាក់ទំនងបរទេស ការងារការទូត និងដៃគូអភិវឌ្ឍន៍ ហើយក៏បានធ្វើជាម្ចាស់ផ្ទះ និងជាប្រធានដឹកនាំកិច្ចប្រជុំធំៗជាអន្តរជាតិចំនួន ៤ នៅរាជធានីភ្នំពេញ និងខេត្តសៀមរាប ប្រកបដោយជោគជ័យយ៉ាងត្រចះត្រចង់ ។ អង្គសន្និបាតនៅថ្ងៃនេះក៍ សម្តែងនូវការអបអរសាទរប្រកប ដោយមនោសញ្ចេតនារំភើបរីករាយឥតឧបមាចំពោះសម្តេច តេជោ ហ៊ុន សែន ដែលបានទទួលពានរង្វាន់ មេដាយសន្តិភាពដើម្បីមនុស្សជាតិ និងភពផែនដី ពីសម័យប្រជុំពេញអង្គនៃសភាអន្តរជាតិដើម្បីភាពអត់ឱន និងសន្តិភាពលើកទី១១ និងចំពោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលបានទទួលពានរង្វាន់ ភាពជាអ្នកដឹកនាំឆ្នើមលើពិភពលោក” ពីមហាសន្និបាតសន្និសីទអន្តរជាតិនៃបណ្តាគណបក្សន បាយនៅអាស៊ី លើកទី១២ ( ICAPP12th) នាពេលថ្មីៗកន្លងមកនេះជាមួយគ្នានេះ អង្គសន្និបាតក៍បានធ្វើការកត់សំគាល់ផងដែរអំពីជោគជ័យជាច្រើនទៀតដែលកម្ពុជាសម្រេចបានក្រោមកិច្ចសហការជួយជ្រោមជ្រែងពីជនរួមជាតិនៅគ្រប់ទិសទី ទាំងក្នុងនិងក្រៅប្រទេស ដែលបានចូលរួមគ្រប់មធ្យោបាយក្នុងការជួយកសាងការពារប្រទេសឲ្យមានការរីកចម្រើនជាលំដាប់៕

គណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា បើកសន្និបាតលើកទី៤៥ អាណត្តិទី៥

2025/01/25 09:40:55 am        158
គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្ដាល គណបក្សប្រជាជនកម្ពុជា នៅព្រឹកថ្ងៃទី២៥ ខែ​មករា ឆ្នាំ២០២៥នេះ បានបើកសន្និបាតគណៈកម្មាធិការកណ្ដាលលើកទី៤៥ អាណត្តិទី៥ ក្រោម​អធិបតី​ភាព​ដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ​ប្រធានគណបក្សប្រជាជនកម្ពុជា, សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា, សម្ដេចអនុប្រធានគណបក្ស សម្ដេច​អគ្គមហាពញាចក្រីហេង សំរិន ប្រធានកិត្តិយស និងមានការ​អញ្ជើញ​ចូល​រួម​ពី​ឯកឧត្តម​លោក​ជំទាវ លោក លោកស្រី ជា​សមាជិក​សមាជិកា​រដ្ឋសភា​ព្រឹទ្ធសភា​មន្ត្រី​ជាន់​ខ្ពស់​ក្នុង​រាជ​រដ្ឋាភិបាល​ ក្រសួងស្ថាប័ន រាជធានី ខេត្តក្រុងស្រុក ថ្នាក់ដឹកនាំចុះ​មូលដ្ឋាន ​ថ្នាក់​ដឹកនាំ​អង្គ​ការ​មហា​ជន​បក្ស គណៈចិន្ត្រៃយ៍​នៃ​គណៈកម្មាធិការកណ្ដាល​សមាជិក​សមាជិកា​គណបក្ស​ប្រជាជន​កម្ពុជា​ជា​ច្រើន​រូប។ក្នុងឱកាសនោះសម្ដេចអគ្គមហាពញាចក្រី ហេង សំរិន បាន​ថ្លែង​បើក​សន្និ​បាត​ដោយ​បាន​គូស​បញ្ជាក់​ថា ​រាជរដ្ឋាភិបាលបន្តវេនរបស់កម្ពុជាមានអាយុបាន ១៧ខែមកហើយ។ ពិនិត្យ​ជា​រួម​ទោះ​បី​សភាពការណ៍​សកល​លោក​បាន​នឹង​កំពុង​វិវត្តន៍​ប្រែ​ប្រួល​ដោយ​មិន​ប្រាកដ​ប្រជា​យ៉ាង​ណា​ក៏​ដោយ​ក៏​រាជរដ្ឋាភិបាល នីតិការទី៧ នៃរដ្ឋសភាដែលដឹកនាំដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានខិត​ខំប្រឹង​ប្រែង​ធ្វើ​ឲ្យ​សម្រេច​សមិទ្ធ​ផល​ជា​បន្ត​បន្ទា​ប់​នៅ​គោល​ដៅ​ជា​យុទ្ធ​សាស្ត្រ​របស់​គណបក្ស តាមរយៈការអនុវត្តកម្មវិធីនយោបាយរបស់គណបក្សសម្រាប់ការកសាង និង​ការ​ពារ​មាតុ​ភូមិ​ពីឆ្នាំ២០២៣ ដល់ឆ្នាំ ២០២៨ ដែលអនុម័តដោយ​មហាសន្និបាត​វិសាមញ្ញ​តំណាង​ទូទាំង​ប្រទេស​របស់គណបក្សកាលពីថ្ងៃទី២៨-២៩ ខែមករា ២០២៣។សម្ដេចបានថ្លែងថា លើមូលដ្ឋាននេះ រាជរដ្ឋាភិបាលបានកំណត់ដាក់ចេញ និងអនុវត្ត​ដោយ​រស់​រវើក​នូវ​កម្ម​វិធី​នយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់​ខ្លួន​ហើយ​ដែល​នៅ​ឆ្នាំ​ដំបូង​ឆ្នាំ២០២៤ រាជរដ្ឋាភិបាលសម្រេចបានស្នាដៃលេចធ្លោជាទីមោទនៈដូចជា ការពារ​បាន​រឹង​មាំ​សន្តិភាព​ស្ថិរ​ភាពនយោបាយខឿនឯករាជ្យអធិបតេយ្យ និងបូរណភាពដែនដី រក្សា​បាន​ល្អ​ប្រសើរ​សន្តិសុខ​សណ្ដាប់ធ្នាប់សុវត្ថិភាពសង្គម រក្សាបានស្ថិរភាពជីវភាពប្រជាជន និង​សេដ្ឋកិច្ច​ជាតិ​មាន​កំណើន​ក្នុងរង្វង់ ៦% បានបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោជាប្រវត្តិសាស្ត្រ បាន​ដោះស្រា​យ​បញ្ហាតំបន់ត្រីកោណ CLV-DTA ដើម្បីពង្រឹងការឯកភាពផ្ទៃក្នុង និងបន្ត​ពង្រឹង​កិច្ច​សហ​ប្រតិបត្តិការប្រទេសទាំងបីកម្ពុជា វៀតណាម ឡាវ បានបង្កើត​មូល​និធិ​កសាង​ហេដ្ឋា​រចនា​សម្ព័ន្ធ​តាម​ដល់ព្រំដែន និងបានធ្វើឲ្យបរាជ័យ​រាល់​ឧបាយកល​អាក្រក់​របស់​ក្រុម​ជ្រុល​និយម​ជា​ដើម​។លើសពីនេះទាំងស្ថាប័ននីតិប្រតិបត្តិ និងស្ថាប័ននីតិប្បញ្ញត្តិ បានរួមគ្នាពង្រឹងពង្រីក​បាន​ល្អ​នៅ​ការងារ​ទំនាក់​ទំនង​បរទេសការងារការទូត និងដៃគូអភិវឌ្ឍន៍ហើយក៏បានធ្វើជាម្ចាស់ផ្ទះ និង​ជា​ប្រធាន​ដឹក​នាំ​កិច្ចប្រជុំធំៗជាអន្តរជាតិចំនួន ៤ នៅរាជធានីភ្នំពេញ និងខេត្តសៀមរាប​ប្រកប​ដោយ​ជោគ​ជ័យ​យ៉ាង​ត្រចះត្រចង់។អង្គសន្និបាតក៏បានសម្ដែងនូវការអបអរសាទរប្រកបដោយមនោសញ្ចេតនា រំភើបរីករាយឥត​ឧបមា​ចំពោះ​សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលបានទទួលពាន​រង្វាន់​មេដាយ​សន្តិភាព​ដើម្បី​មនុស្សជាតិ និងភពផែនដី ពីសម័យប្រជុំពេញ​អង្គ​នៃ​សភា​អន្តរជាតិ​ដើម្បី​ភាព​អត់​ឱន​ និង​សន្តិភាពលើកទី១១ និងចំពោះសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលបាន​ទទួល​ពាន​រង្វាន់​ភាព​ជាអ្នកដឹកនាំ​ឆ្នើម​ពិភព​លោក​ពី​មហា​សន្និបាត​សន្និសីទ​អន្តរជាតិ​នៃ​បណ្ដា​ល​គណបក្ស​នយោបាយនៅអាស៊ីលើកទី១២ ។ជាមួយគ្នានេះអង្គសន្និបាតក៏បានអបអរសាទរប្រកបដោយមោទនភាពជាតិខ្ពស់បំផុត ដែល​នៅ​ក្នុង​សម័យ​ប្រជុំពេញអង្គលើកទី៥៤ នៃមហាសន្និបាត​អង្គការ​សហ​ប្រជាជាតិ​នៅ​ទី​ក្រុង​ញូវ​យ៉ក​ថ្ងៃ​ទី១៩ ធ្នូ ២០២៤ ព្រះរាជាណាចក្រកម្ពុជា បានជាប់ឆ្នោតជា​សមាជិក​នៃ​គណៈកម្មាធិការ​ចាត់​តាំង​នៃ​គណៈកម្មការកសាងសន្តិភាពអង្គការសហប្រជាជាតិសម្រាប់អាណត្តិ២០២៥-២០២៦ និង​បាន​អនុម័តសេចក្ដីសម្រេច ( A/79/L.49 ) សម្រាប់ការ​ចាក​ចេញ​របស់​ប្រទេស​កម្ពុជា​ពី​ក្រុម​ប្រទេស​អភិវឌ្ឍន៍​តិចតួច (LDC) ជាផ្លូវការនៅថ្ងៃទី១៩ ខែធ្នូឆ្នាំ២០២៩ នាពេលខាងមុខ។តថ​ភាពខាងលើនេះត្រូវបានបញ្ជាក់ថែមទៀតដោយការប្រារព្ធខួបលើកទី២៦ នៃទិវា​សន្តិភាព​នៅ​កម្ពុជា​ថ្ងៃ​ទី ២៩ ធ្នូ ព្រឹត្តិការណ៍សាទរកម្ពុជា ពេលឆ្លងឆ្នាំសកល ២០២៤-២០២៥ និង​ខួប​លើកទី៤៦ នៃទិវាជ័យជម្នះ៧ មករា។អង្គសន្និបាត​ក៏បានថ្លែងអំណរគុណយ៉ាងជ្រាវជ្រៅចំពោះជនរួមជាតិនៅគ្រប់ទិសទីទាំងក្នុង និង​ក្រៅ​ប្រទេស​ដែល​បាន​ចូលរួម​គ្រប់​មធ្យោបាយ​ក្នុង​ការ​ជួយកសាង​ការពារ​ប្រទេស​ឲ្យ​មាន​ការ​រីក​ចម្រើន ជាលំដាប់។ ព្រមជាមួយនេះអង្គសន្និបាតក៏កោតសរសើរ និងវាយតម្លៃខ្ពស់​ចំពោះ​ថ្នាក់​ដឹ​កនាំ​គណៈកម្មាធិការគណបក្សក្រុមការងារគណបក្សចុះមូលដ្ឋាន និងអង្គការមហាជន​គណបក្ស​គ្រប់​ថ្នាក់​គ្រប់​ផ្នែក​មន្ត្រី និងសមាជិកសមាជិកាគណបក្សទាំងអស់ដែលបានខិតខំប្រឹងប្រែង ធ្វើឲ្យ​សម្រេច​នូវ​រាល់ភារកិច្ចដែលគណបក្សរដ្ឋ និងប្រជាជនប្រគល់ជូន និងថ្លែងអំណរ​គុណ​ដ​ល់​ស្មោះ​ស្ម័គ្រ​បំផុត​ចំពោះ​មិត្ត​ភក្តិ​បរទេស​ជិត​ឆ្ងាយ​ដៃ​គូ​អភិវឌ្ឍន៍​ព្រម​ទាំង​អង្គ​ការ​ជាតិ​អន្តរ​ជាតិ​នានា​ដែល​បាន​រួម​ចំណែក​យ៉ាងធំធេង ចំពោះបុព្វហេតុជាតិនិងប្រជាជនកម្ពុជា។សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន បានលើកឡើងថា ការប្រារព្ធពិធី​សន្និបាត​លើ​កនេះ​នឹង​រួម​គ្នា​ពិនិត្យ​នៅរា​ល់ចំណុចជាគុណសម្បត្តិ គុណវិបត្តិ ចំណុចវិជ្ជមាន អវិជ្ជមាន ខ្លាំង ខ្សោយ បញ្ហា​ប្រឈម ចាស់ថ្មី ។ល។ ដើម្បី​លើកមូលដ្ឋាន​នេះ​ស្រង់​បាន​មេរៀន​បទ​ពិសោធន៍​សម្រាប់​ជា​ទិសដៅ​នៃ​ការ​អនុវត្តបន្តទៅទៀត ។អង្គសន្និបាតក៏បានធ្វើការពិភាក្សា និងអនុម័តលើការងារសំខាន់ៗ រួមមាន៖ ១. ពិនិត្យឆ្លង​សេចក្ដី​ព្រាង​របាយការណ៍​ស្ដីពីសភាពការណ៍ទូទៅ និងការងារគណបក្សឆ្នាំ២០២៤ និងទិសដៅភារ​កិច្ច​ការងារ​ឆ្នាំ​២០២៥។ ២. បោះឆ្នោតជ្រើសតាំង​បំពេញ​បន្ថែម​សមាជិក​គណៈ​អចិន្ត្រៃយ៍ នៃ​គណៈកម្មាធិការ​កណ្ដាល​មួយចំនួន៕

អ្នកវិភាគ និងអ្នកឃ្លាំមើល ចង់ឃើញច្បាប់ស្ដីពីការប្រឆាំងការមិនទទួលស្គាល់ឧក្រិដ្ឋកម្មដែលប្រព្រឹត្តនៅក្នុងសម័យខ្មែរក្រហម ចេញជារូបរាងឱ្យបានឆាប់បំផុត

2025/01/24 05:40:53 pm        300
អ្នកវិភាគភូមិសាស្រ្តនយោបាយ និងអ្នកឃ្លាំមើលការអភិវឌ្ឍន៍សង្គម បានបង្ហាញសុទិដ្ឋិនិយមចំពោះ«ច្បាប់ស្ដីពីការប្រឆាំងការមិនទទួលស្គាល់ឧក្រិដ្ឋកម្មដែលប្រព្រឹត្តឡើងក្នុងរយៈកាលនៃកម្ពុជាប្រជាធិបតេយ្យ» ដោយពួកគេចង់ឃើញច្បាប់នេះចេញជារូបរាងឱ្យបានឆាប់បំផុត ដើម្បីផ្តន្ទាទោសបុគ្គលមិនទទួលស្គាល់ និងទប់ស្កាត់កុំឱ្យឧក្រិដ្ឋកម្មនៃរបបនេះត្រឡប់មកវិញ។ការលើកឡើងនេះនៅថ្ងៃទី ២៤ខែមករាឆ្នាំ២០២៥ បន្ទាប់ពីសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានដឹកកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ដើម្បីពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងការមិនទទួលស្គាល់ឧក្រិដ្ឋកម្មដែលប្រព្រឹត្តឡើងក្នុងរយៈកាលនៃកម្ពុជាប្រជាធិបតេយ្យ, សេចក្តីព្រាងច្បាប់ស្តីពីការចាត់ចែងជាបណ្តោះអាសន្ននូវវត្ថុចាប់យក និងរបាយការណ៍វឌ្ឍនភាពនៃការរៀបចំអនុវត្តកម្មវិធីផ្តល់ដី ការពារព្រៃដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព។លោក ថុង ម៉េងដាវីត អ្នកវិភាគភូមិសាស្រ្តនយោបាយ និងសន្ដិសុខបានថ្លែងថា៖«ខ្ញុំគាំទ្រចំពោះច្បាប់នេះ ហើយក៏ចង់ឃើញចេញជារូបរាងឱ្យបានឆាប់ដែរ ព្រោះការមិនទទួលស្គាល់ ការបដិសេធ ឬការជំទាស់នឹងអត្ថិភាពនៃឧក្រិដ្ឋកម្ម គឺមិនមែនជាការអនុវត្ដនូវសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិនោះទេ»។លោកបន្ថែមថា៖«ការមិនទទួលស្គាល់ឧក្រឹដ្ឋកម្មក្នុងរបបខ្មែរក្រហម គឺជាទង្វើប្រមាថយ៉ាងធ្ងន់ធ្ងរដល់វិញ្ញាណក្ខន្ធអ្នកដែលបានពលី និងដែលបានបាត់បង់ជីវិតនៅក្នុងសម័យដ៏ខ្មៅងងឹត និងធ្វើឱ្យមានការឈឺចាប់ដល់គ្រួសារជនរងគ្រោះដែលនៅរស់រានមានជីវិតរហូតដល់សព្វថ្ងៃនេះ»។អ្នកវិភាគរូបនេះយល់ឃើញថា ពលរដ្ឋកម្ពុជា ទើបទទួលបានយុត្តិធម៌ចំពោះការទទួលរងឧក្រិដ្ឋកម្មដែលរបបកម្ពុជាប្រជាធិបតេយ្យបានប្រព្រឹត្តមកលើខ្លួន ក្រោយពីបិទបញ្ចប់នូវអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ដែលត្រូវបានបង្កើតឡើងនៅឆ្នាំ២០០១ ដើម្បីកាត់សេចក្តីឧក្រិដ្ឋកម្មដែលបានប្រព្រឹត្តក្នុងរយៈកាលនៃកម្ពុជាប្រជាធិបតេយ្យ។ចំណែកលោក សំ សឿន អ្នកឃ្លាំមើលការអភិវឌ្ឍន៍សង្គម និងនយោបាយបានថ្លែងថា៖«ខ្ញុំក៏ចង់ឱ្យច្បាប់នេះដែរ ខ្ញុំគាំទ្រ ហេតុអីបានជាខ្ញុំគាំទ្រ ព្រោះការមិនទទួលស្គាល់ការកាប់សម្លាប់ពលរដ្ឋស្លូតត្រង់ក្នុងរបបខ្មែរក្រហម គឺជាការប្រមាថជនរងគ្រោះដែលបានស្លាប់ក្នុងរបបខ្មែរក្រហម ហើយមិនអាចផ្ដល់យុត្តិធម៌សម្រាប់សាច់ញ្ញាតិដែលនៅរស់សព្វថ្ងៃនេះដែរ»។លោកបន្តថា ពលរដ្ឋកម្ពុជាមិនចង់ឃើញសង្រ្គាម ឬការវិលត្រឡប់នូវរបបខ្មែរក្រហមនោះទេ ខណៈដែលសន្តិភាព និងការផ្សះផ្សា គឺជាបញ្ហាចម្បងរបស់ពិភពលោក។ លើសពីនេះ ប្រទេសមួយចំនួនកំពុងតែឆាបឆេះសង្រ្គាមយ៉ាងសន្ធោរសន្ធៅនៅតាមតំបន់មួយចំនួន ដោយពាក់ព័ន្ធនឹងតួអង្គប្រកបដោយសក្តានុពលជាច្រើន ដែលគម្រាមកំហែងដល់អរិយធម៌មនុស្សជាតិ។ សម្រាប់កម្ពុជាទើបតែមានសន្តិភាពពេញលេញរយៈពេល ២៦ឆ្នាំនេះ ប៉ុន្ដែលោកបានកត់សម្គាល់ថា នៅតែមានពួកជ្រុលនិយមមួយចំនួនតូចព្យាយាមសាបព្រោះឥតឈប់ឈរនូវនយោបាយសតិអារម្មណ៍ជ្រុលនិយមមកលើសង្គមជាតិកម្ពុជា សំដៅអុជអាល ញុះញង់ បំផុសប្រជាជន កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការឱ្យធ្វើការប្រឆាំងនឹងរាជរដ្ឋាភិបាលស្របច្បាប់ ដែលនោះគឺជាការគម្រាមកំហែងដល់សន្តិភាព។កម្ពុជាបានអនុម័តច្បាប់នេះម្ដងរួចហើយកាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៣ ហើយបានធ្វើបច្ចុប្បន្នភាពកាលពីថ្ងៃទី២៥ ខែធ្នូ ២០២៤ ខណៈឆ្នាំនេះមាន ៧មាត្រា ហើយដាក់ឱ្យប្រើប្រាស់ជំនួសច្បាប់ចាស់ដែលរដ្ឋសភាអនុម័តកាលពីឆ្នាំ២០១៣។បើតាមទីស្ដីការគណៈរដ្ឋមន្ត្រីបញ្ជាក់ថា ការបង្កើតច្បាប់ខាងលើនេះ គឺផ្អែកទៅលើទិដ្ឋភាពរួមផ្នែកប្រវត្ដិសាស្ដ្រ និងឧក្រិដ្ឋកម្មក្នុងសម័យខ្មែរក្រហមរួមមាន ឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ និងការរំលោភបំពានធ្ងន់ធ្ងរលើអនុសញ្ញាទីក្រុងហ្សឺណេវឆ្នាំ១៩៤៩ ដែលជាការរំលោភយ៉ាងធ្ងន់ធ្ងរទៅលើច្បាប់ព្រហ្មទណ្ឌកម្ពុជា ការរំលោភទៅលើច្បាប់មនុស្សធម៌អន្ដរជាតិ ព្រមទាំងការរំលោភលើអនុសញ្ញាអន្ដរជាតិដែលកម្ពុជាទទួលស្គាល់៕

រាជរដ្ឋាភិបាលកំពុងបង្កើតហេដ្ឋារចនាសម្ព័ន្ធរឹងមាំ គាំទ្រដល់សកម្មភាពសេដ្ឋកិច្ចក្នុងស្រុក

2025/01/24 04:30:23 pm        242
វិស័យឯកជនមើលឃើញថា រាជរដ្ឋាភិបាលកម្ពុជាបានកំពុងបង្កើតនូវហេដ្ឋារចនាសម្ព័ន្ធគ្របដណ្ដប់កាន់តែប្រសើរ គាំទ្រដល់ការសកម្មភាពអាជីវកម្មក្នុងស្រុក ការទាក់ទាញអ្នកវិនិយោគ ជំរុញដល់ការនាំចេញ និងជួយជ្រោមជ្រែងដល់កំណើនសេដ្ឋកិច្ចកាន់តែរឹងមាំ។លោក ជា ចាន់ដារ៉ា ប្រធានសមាគមពាណិជ្ជករដឹកជញ្ជូន និងខ្សែច្រវ៉ាក់ផ្គត់ផ្គង់នៅកម្ពុជា ថ្លែងក្នុងកិច្ចសម្ភាសន៍ជាមួយ BTV ស្តីពីគម្រោងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធគាំទ្រដល់ការដឹកជញ្ជូន និងគម្រោងអភិវឌ្ឍន៍ផ្សេងៗ នេះថា គិតមកដល់ឆ្នាំ ២០២៥ នេះ រាជរដ្ឋាភិបាលបានជំរុញអភិវឌ្ឍន៍ នូវហេដ្ឋារចនាសម្ព័ន្ធ ជាពិសេសការសាងសង់ផ្លូវថ្នល់ បានគ្រប់ដណ្តប់នៅទូទាំងប្រទេសកាន់តែប្រសើរ គាំទ្រដល់សកម្មភាពរស់រវើកនៅក្នុងសេដ្ឋកិច្ច ព្រោះផ្លូវត្រូវបានរាជរដ្ឋាភិបាលចាត់ទុកជាសរសៃឈាមនៃសេដ្ឋកិច្ច មិនថានៅតាមសហមគន៍ មូលដ្ឋាននោះឡើយ ខណៈបច្ចុប្បន្នកសិផលជាច្រើនកំពុងដឹកជញ្ជូនមកកាន់ទីផ្សារ រោងចក្រ សហគ្រាសផ្សេងៗ កែច្នៃដើម្បីនាំចេញ។លោក បន្តថា តាមរយៈដែលកម្ពុជាមានហេដ្ឋារចនាសម្ព័ន្ធគ្រប់ដណ្តប់កាន់តែរឹងមាំនេះ និងស្របពេលដែលរាជរដ្ឋាភិបាលបានដាក់ចេញនូវវិធានការ និងគោលនយោបាយផ្សេងៗ បានធ្វើឱ្យកម្ពុជាកំពុងស្រូបយកសក្តានុពលវិនិយោគ និងមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីវិនិយោគិនបរទេស, តែទោះបីយ៉ាងណារាជរដ្ឋាភិបាលត្រូវបន្តជំរុញការសាងសង់ផ្លូវថ្នល់ និងការអភិវឌ្ឍនូវហេដ្ឋារចនាសម្ព័ន្ធគាំទ្រផ្សេងៗ ឱ្យកាន់តែច្រើនថែមទៀត ដើម្បីឱ្យកម្ពុជាក្លាយជាគោលដៅវិនិយោគកាន់តែប្រសើរ គាំទ្រដល់កំណើននៃការនាំចេញ និងកំណើន នៅក្នុងសេដ្ឋកិច្ចជាតិ។សូមបញ្ជាក់ថា ជុំវិញហេដ្ឋារចនាសម្ព័ន្ធនេះ, បើតាមរបាយការណ៍ក្រសួងសាធារណការ និងដឹកជញ្ជូន នៅក្នុងក្នុងឆ្នាំ ២០២៤ ក្រសួងបាន និងកំពុងធ្វើការគ្រប់គ្រង រួមទាំងស្ថាបនាផ្លូវជាតិ និងផ្លូវខេត្តសរុបចំនួន ៨៥៤ ខ្សែ មានប្រវែងសរុប ២០ ពាន់គីឡូម៉ែត្រ, ជាមួយគ្នា នេះ ផ្លូវល្បឿនលឿនមានចំនួន២ខ្សែ មានប្រវែងសរុបជាង ៣២២ គីឡូម៉ែត្រ ក្នុងនោះផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ បាន បញ្ចប់ការសាងសង់ និងផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងបាវិត កំពុងដំណើរការសាងសង់។ ចំណែកផ្លូវដែក, កម្ពុជាមានផ្លូវ ដែកចំនួនពីរទិសរួមមាន ខ្សែផ្លូវដែកទិសខាងជើង (ភ្នំពេញ-ប៉ោយប៉ែត) និងខ្សែផ្លូវដែកទិសខាងត្បូង (ភ្នំពេញ-ក្រុងព្រះសីហនុ) ក្រៅពីនេះកម្ពុជាក៏មានបណ្តាញផ្លូវទឹក និងបានកំពុងសាងសង់ព្រែកជីកហ្វូណនតេជោ និងផ្លូវអាកាសជាដើម ដើម្បីគាំទ្រដល់ការដឹកជញ្ជូនកាន់តែប្រសើរ៕ អត្ថបទ៖ សុន រ៉ាឌី

ប្រជាពលរដ្ឋ សហជីព និងកម្មករ ថ្កោលទោសទណ្ឌិតក្បត់ជាតិបីជំនាន់ដែលអំពាវនាវឱ្យ​មានការ​ងើប​បះបោរប្រឆាំងនឹងរាជរដ្ឋាភិបាលស្របច្បាប់

2025/01/23 09:29:26 am        109
ប្រជាពលរដ្ឋ សហជីព និងកម្មករ បានប្រកាសថ្កោលទោសទណ្ឌិត សម រង្ស៊ី ដែល​អំពាវ​នាវ​ឱ្យ​កង​កម្លាំង​ប្រដាប់អាវុធ និងប្រជាពលរដ្ឋងើបបះបោរប្រឆាំងនឹងរាជរដ្ឋាភិបាលស្របច្បាប់ ដោយ​ពួក​គេ​ចាត់ទុកទណ្ឌិត សម រង្ស៊ី ជាជនអគតិ ចិញ្ចឹមចិត្តគិតតែចង់បំផ្លាញសេចក្តីសុខជាតិ និង​ភាព​សុខ​សាន្តរបស់ប្រជាជនកម្ពុជា។លោក ឌិន សំអាត ប្រជាពលរដ្ឋរស់​នៅ​ភ្នំពេញ​បាន​និយាយថា «យើង​ខ្ញុំ​សូម​ថ្កោល​ទោស​មេ​ក្លោង​ភេរវករ​ទណ្ឌិត សម រង្ស៊ី និងបក្ខពួកចិញ្ចឹមចិត្តគិតតែចង់បំផ្លាញសេចក្តីសុខជាតិ និងភាព​សុខ​សាន្ត​របស់​ប្រជាជនកម្ពុជា»។លោកបន្ដថា៖«ពួកគេព្យាយាមទាញកម្ពុជាឱ្យធ្លាក់ទៅក្នុងសង្គ្រាមសារជាថ្មី ដោយទង្វើនេះ​គឺ​ជា​សកម្មភាព​ខុស​ច្បាប់ដែលរាជរដ្ឋាភិបាលចាំបាច់ ត្រូវពន្លឿនការតាក់តែង​ច្បាប់​ដាក់​ក្រុម​ទាំង​នេះ​ទៅ​ជា​ក្រុមភេរវករ ដើម្បីយកមកផ្តន្ទាទោសតាមច្បាប់ជាធរមាន»។លោកជឿជាក់​លើរាជរដ្ឋាភិបាលស្របច្បាប់ដែលដឹកនាំដោយសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងបានប្តេជ្ញាចិត្តចូលរួមទប់ស្កាត់ក្រុមជ្រុលនិយមដែលធ្វើសកម្មភាពទុច្ចរិត ញុះញង់​ឱ្យខ្មែរបែកបាក់សាមគ្គីផ្ទៃក្នុងដើម្បីបម្រើមហិច្ឆតាទុច្ចរិត ក្នុងការប៉ុនប៉ង​ដណ្តើម​អំណាច​ដោយ​ខុស​ច្បាប់។លោក អ៊ុន ដារ៉ា ប្រធានសហភាពសហជីពកម្ពុជាពន្លឺកម្មករបានថ្លែងថា៖«ទណ្ឌិត សម រង្ស៊ី មាន​ចេតនា​បំបែកបំបាក់ បំផ្លិចបំផ្លាញប្រទេសកម្ពុជាដែលកំពុងមានសន្តិភាពពេញលេញ និងការ​អភិវឌ្ឍន៍​។ ទង្វើយ៉ាងគឃ្លីនរបស់ទណ្ឌិតក្បត់ជាតិបីជំនាន់ជាសកម្មភាពបំពានច្បាប់ រំលោភ​រដ្ឋ​ធម្មនុញ្ញ និងជាការញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ដែល​ជា​អំពើ​ល្មើស​ច្បាប់​មាន​ចែងនៅក្នុងក្រ​ម​ព្រហ្មទណ្ឌ​ នៃ​ព្រះរាជា​ណា​ចក្រកម្ពុជា​ដែល​ប្រឈម​នឹង​ការ​ផ្តន្ទាទោស​»។​លោក​ប្រឆាំងដាច់ខាតក្រុមឧទ្ទាមក្រៅច្បាប់ដែលចង់ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ និង​ប្រកាស​ប្តេជ្ញាចូលរួមការពារសន្តិភាពសម្រាប់ជាតិ និងប្រជាជន ព្រមទាំងបន្ត​ការ​គាំទ្រ​រាជ​រដ្ឋាភិបាល​កម្ពុជាស្របច្បាប់ ទោះក្នុងតម្លៃណាក៏ដោយ។អ្នកស្រី សុត រដ្ឋថាន កម្មការិនីរោងចក្រនៅភ្នំពេញបាននិយាយថា ការអំពាវនាវឱ្យមានការ​ងើប​បះបោរ​ប្រឆាំងនឹងរាជរដ្ឋាភិបាល គឺជាចេតនាធ្វើសកម្មភាពប៉ុនប៉ងបង្កើតចលនាបដិវត្តន៍ពណ៌ ដណ្តើម​អំណាចដោយខុសច្បាប់ ហើយកំពុងធ្វើសកម្មភាពបំផ្លាញស្ថិរភាព សន្តិភាព និងការ​អភិវឌ្ឍន៍​កម្ពុជាដែលខ្មែរត្រូវរួមគ្នាទប់ស្កាត់ជាដាច់ខាត។អ្នកស្រីបន្តថា៖«យើងខ្ញុំជាកម្មកររោងចក្រសូមប្តេជ្ញាចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការថែរ​ក្សា​កា​រពារសន្តិភាព និងបន្តអភិវឌ្ឍជាតិឱ្យសម្បូររុងរឿងថែមទៀត និងរួមគ្នា​ប្រឆាំង​ដាច់ខាត​គ្រប់​ទង្វើ​ដណ្តើម​អំណាចដែលមិនមែនចេញពីការបោះឆ្នោតគាំទ្រដោយប្រជាពលរដ្ឋកម្ពុជា»។ចំណែកលោក ថុល សុផាន់ណា អ្នកនាំពាក្យ​សមាគម​សម្ព័ន្ធភាព ដើម្បី​មនុស្ស​ធម៌​បាន​លើក​ឡើងថា៖ «យើងខ្ញុំសូមថ្កោលទោសយ៉ាងដាច់អហង្ការចំពោះទណ្ឌិតក្បត់ជាតិបីជំនាន់ឈ្មោះ សម រង្ស៊ី កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៥ ឆ្កួតវង្វេងក្នុង​សង្វៀន​នយោបាយ​រហូត​កើត​រោគ​ចិត្ត​ហ៊ា​ន​អំពាវនាវ និងញុះញង់ឆ្កឹះឆ្កៀលបំបែកបំបាក់សាមគ្គីជាតិដ៏គ្រោះថ្នាក់បំផុត»។លោកបានអំពាវដល់គ្រប់ក្រុមភាគី អ្នកនយោបាយ ប្រជាពលរដ្ឋ និងកងកម្លាំង​ប្រដាប់​អាវុធ​ទូទាំង​ប្រទេស សូមកុំលង់ជឿក្រុមប្រឆាំងជ្រុលនិយមណាមួយ ឬអ្នកនយោបាយណាមួយ ដែលអូស​ទាញ​ឱ្យខាតបង់ផលប្រយោជន៍ ល្មើសច្បាប់ និងចាត់ទុកបុគ្គលទាំង​នោះ​ជា​ជន​បំផ្លាញ​ជាតិ បំផ្លាញសន្តិភាព ដែលច្បាប់មិនគួរត្រូវលើកលែងនោះទេ។លោក ហេង ម៉េងលី អនុប្រធានសម្ព័ន្ធ​ភាព​បណ្ដុំ​សមាគម​អង្គការ​សង្គម​ស៊ីវិល​បាន​ជំរុ​ញ​ឱ្យ​រាជ​រដ្ឋាភិបាល​បង្កើតច្បាប់ ដើម្បីដាក់ក្រុមជ្រុលនិយមជា «ក្រុមអង្គការភេរវករ»ឱ្យឆាប់ៗ និងចាត់​វិធាន​ការតាមផ្លូវច្បាប់ឱ្យបានម៉ឺងម៉ាត់ចំពោះក្រុមឧទ្ទាមក្រៅច្បាប់ ដែល​នៅ​តែប​ន្ត​ប្រព្រឹត្ត​អំពើ​អសីល​ធម៌ និងបំពានច្បាប់កម្ពុជា។លោកបញ្ជាក់ថា៖«យើងខ្ញុំបន្តគាំទ្ររាជរដ្ឋាភិបាលកម្ពុជាស្របច្បាប់ ទោះក្នុងតម្លៃណាក៏ដោយ។ សូមអំពាវដល់គ្រប់ក្រុមភាគី គ្រប់សមាជិកនៃគណបក្សនយោបាយ និងបងប្អូន​ប្រជាពលរដ្ឋ​សូម​កុំលង់​ជឿក្រុមប្រឆាំងជ្រុលនិយមណាមួយ ឬអ្នកនយោបាយណាមួយ ដែលអូសទាញ​ឱ្យខាត​បង់​ផល​ប្រយោជ​ន៍ជាតិ និងល្មើសច្បាប់»៕

សហជីពនៅកម្ពុជា៖ ក្រុមប្រឆាំងយក​ការស្លាប់របស់លឹមគិមយ៉ាជាឈ្នាន់ ដើម្បីប្រមូលកម្លាំងតវ៉ាករណីកោះគុត​

2025/01/22 10:55:12 am        217
ភ្នំពេញ៖ សហជីពនៅកម្ពុជាបានមើលឃើញថា ដើម្បីគេងចំណេញនយោបាយ ក្រុម​ប្រឆាំង​មិន​ខ្វល់​ពីការ​ស្លាប់របស់សមាជិកខ្លួន គឺលោកលឹម គិមយ៉ានោះទេ ហើយថែមទាំងបាន​យក​ការ​ស្លាប់​នោះ​ធ្វើ​អាជីវកម្មន​យោបាយ និងជាឈ្នាន់​ដើម្បី​ប្រមូល​កម្លាំង​ប្រជា​រាស្ត្រ​ឱ្យ​ជួយ​ជំរុ​ញ​រដ្ឋាភិបាល​យក​សំណុំ​រឿង​កោះគុតទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ)។លោក សំ សឿន ប្រធានសហភាពពលកម្មជាតិកម្ពុជា បញ្ជាក់ថា ការស្លាប់របស់លោកលិមគិមយ៉ាងពិតជាឈ្នាន់ដើម្បីក្រុមប្រឆាំងប្រមូលកម្លាំង ទៅបង្កើតចលាចលក្នុងស្រុក ក្នុងបំណងដកសេចក្តីទុកចិត្តប្រជារាស្ត្រពីរដ្ឋាភិបាល និងដើម្បីបានលេសធ្វើបាតុកម្មក្រៅស្រុកជំរុញឱ្យរដ្ឋាភិបាលយកបញ្ហារឿងកោះគុតប្តឹងទៅ (ICJ)។លោកថ្លែងថា៖«ក្រុមប្រឆាំងកំពុងយកការស្លាប់របស់លោកលិមគិមយ៉ាធ្វើជាឈ្នាន់ក្នុងការប្រមូលកម្លាំងរបស់ខ្លួនផ្សារភ្ជាប់និងបញ្ហាកោះគុតរវាង កម្ពុជា-ថៃ ដើម្បីបញ្ឆេះកំហឹងធ្វើឱ្យប្រជាពលរដ្ឋខឹងសម្បាទៅលើរាជរដ្ឋាភិបាល»។ លោកបន្ថែមថា ក្រុមប្រឆាំងមិនខ្លាចសោះឡើយក្នុងលះបង់សមាជិករបស់ខ្លួន ដើម្បីតែប្រយោជន៍នយោបាយ និងបក្ខពួកខ្លួន ហេតុនេះដើម្បីទម្លាក់កំហុសលើរាជរដ្ឋាភិបាល និងបំភាន់ការពិត ក្នុងការញុះញង់ឱ្យពលរដ្ឋខឹងសម្បា ឈប់ទុកចិត្តរដ្ឋាភិបាល ហើយងាកទៅចូលរួមជាមួយពួកគេ ក្នុងការផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់។ លោកបញ្ជាក់ថា៖«គាត់មិនខ្លាចទេការបាត់បង់សមាជិក ឱ្យតែបានផលចំណេញនយោបាយ គាត់មិនខ្លាចប្រទេសធ្លាក់ក្នុងភ្លើងសង្គ្រាមម្តងហើយម្តងទៀតនោះទេ ឱ្យតែគាត់បានបំពេញមហិច្ឆតាចង់បានអំណាច ហើយផ្តួលរំលំរដ្ឋាភិបាលក្រៅប្រព័ន្ធបោះឆ្នោត»។ស្រដៀងគ្នានេះ លោក ហង្ស រ៉ាវី ប្រធានសហភាពសហជីពរក្សាសិទ្ធកម្មករកម្ពុជា បានលើកឡើងថា ក្រុមប្រឆាំងកំពុងយកការស្លាប់លោកលិមគិមយ៉ាបង្វែរសាច់រឿងទៅជាបញ្ហាកោះគុត ប្រមាថចោទប្រកាន់រាជរដ្ឋាភិបាល ប៉ុន្តែរូបភាពនេះ ជាក់ស្តែង គ្មានប្រជាពលរដ្ឋចូលរួមជាមួយឡើយ។ លោកថ្លែងថា៖«ការស្លាប់លោកលិមគិមយ៉ាជាឈ្នាន់របស់ក្រុមប្រឆាំង១០០ភាគរយ ព្រោះរាជរដ្ឋាភិបាលគ្មានផលចំណេញអ្វីប៉ុនក្រចកដៃឡើយ។ ជាក់ស្តែងក្រុមលោកសមរង្ស៊ី និងបក្ខពួកប្រឆាំង អាចចំណាយធនធានគណបក្សខ្លួនឯងដើម្បីទម្លាក់កំហុសលើរដ្ឋាភិបាល»។ ទន្ទឹមនេះ លោក អ៊ុន ដារ៉ា ប្រធានសហភាពសហជីពកម្ពុជាពន្លឺកម្មករ មើលឃើញថា ក្រុមប្រឆាំងក្រៅស្រុកបានរៀបចំល្ខោនមួយដោយយកការស្លាប់លោកលិមគិមយ៉ាធ្វើប្រធានបទ ចោទប្រកាន់រដ្ឋាភិបាល និងរុញរឿងរ៉ាវត្រឡប់ទៅកោះគុតវិញ ដោយសារបញ្ហាកោះគុតគ្មានអ្នកចាប់អារម្មណ៍។ លោកថ្លែងថា៖«បោកប្រាស់ពលរដ្ឋលែងបានរឿងកោះគុត ខាងក្រុមប្រឆាំងមួយក្តាប់តូចវារៀបចំយុទ្ធសាស្ត្រថ្មីរបស់គេ អ៊ីចឹងគេអាចហ៊ាន ខ្ញុំមិនវាយតម្លៃទេ ប៉ុន្តែ យើងមើលឃើញជាក់ស្តែង សួរថាតើអ្នកណាហ៊ានធ្វើដល់ថ្នាក់ហ្នឹង មានតែក្រុមប្រឆាំងហ្នឹង រីឯរដ្ឋាភិបាលចំណេញអី? វាអត់ចំណេញអីទេ។» បើតាមលោកអ៊ុន តារ៉ា ក្រុមប្រឆាំងហ៊ានធ្វើគ្រប់បែបយ៉ាង ទោះបីជាត្រូវលះបង់កម្លាំងសមាជិកជាន់ខ្ពស់របស់ខ្លួនម្នាក់ឬពីរនាក់ក៏ដោយ ដើម្បីបង្កើតបញ្ហាទាញការចាប់អារម្មណ៍ហើយទម្លាក់កំហុសគ្រប់យ៉ាងលើរាជរដ្ឋាភិបាល រីឯខ្លួនឯងចំណេញនយោបាយតាមបែបស្វាស៊ីបាយលាបមាត់ពពែ៕

ពលរដ្ឋកម្ពុជាថ្កោលទោសអាចារ្យហ្វី និងក្រុមជ្រុលនិយមនៅក្រៅប្រទេស​ដែលប្រើប្រាស់​ភាសាអសុរោះ និងជេរប្រមាថថ្នាក់ដឹកនាំរាជរដ្ឋាភិបាល

2025/01/22 09:47:06 am        168
ពលរដ្ឋកម្ពុជា បាន​ថ្កោលទោសអាចារ្យហ្វី និងក្រុមសកម្មជន​អតីត​បក្ស​ប្រឆាំង​មួយ​ក្ដាប់​តូច​នៅ​ក្រៅប្រ​ទេសផ្សេ​ងទៀ​តដែលប្រើប្រាស់ពាក្យពេចន៍ ភាសាអសុរោះ និងជេរប្រមាថដល់​ថ្នាក់​ដឹក​នាំ​រាជ​រដ្ឋាភិបាល ដោយចាត់ទុកថា ពួកគេមិនសក្តិសមជាកូនខ្មែរដែលមានពូជពង្សវង្សត្រកូលថ្លៃថ្នូរ មាន​ចរិយាធម៌ខ្ពង់ខ្ពស់ ស្គាល់ចាស់ទុំ និងស្គាល់បុណ្យបាបនោះឡើយ។លោក ឌិន សំអាត ប្រជាពលរដ្ឋរស់នៅភ្នំពេញបាននិយាយថា ​ក្នុងនាមជាពលរដ្ឋ លោក​សូម​ថ្កោល​ទោស​ទៅ​អាចារ្យហ្វី និងបក្ខពួកក្រុមប្រឆាំង​ក្រៅ​ស្រុកផ្សេង​ទៀត​ភ្លេច​កំណើត​កើត​ជា​ជាពលរដ្ឋ​ខ្មែរ ចាប់ផ្ដើមមើលងាយថ្នាក់ដឹកនាំរាជរដ្ឋាភិបាល។ ការជេរប្រមាថ ឬការប្រើប្រាស់​ភាសា​អសុរោះ​នេះ គឺបង្ហាញពីក្រមសីសធម៌ក្រុមប្រឆាំង បណ្ដុះយុវជន សកម្មជនបក្ស​ឱ្យ​ចេះជេរ​ប្រមាថ​កាត​ទាន​ខ្មែរគ្នាឯង។លោកបញ្ជាក់ថា ថ្នាក់ដឹកនាំប្រទេសយើង គាត់មានអាយុច្រើនជាងឱពុកម្ដាយពួកគេទៅទៀត តែ​ពួក​គេ​ហ៊ានជេរប្រមាថ គ្មានគិតថា ជាមនុស្សចាស់ មនុស្សក្មេងទេ។ ជាពិសេស សកម្មជន​ប្រឆាំ​ង​ម្នាក់​ឈ្មោះ «អាចារ្យហ្វី» គេតាំងខ្លួនគេ ដូចជាអ្នកចេះដឹងខ្លាំងណាស់ គេអ្នកស្នេហាជាតិ»។ពលរដ្ឋរូបនេះបន្ថែមថា ពាក្យសម្តី និងឥរិយាបថ​ច្រ​ឡើស​បើស​របស់​សមាជិក​ក្រុម​ជ្រុល​និយម​ក្រៅ​ច្បាប់​នេះ បានបង្ហាញឱ្យឃើញពីសារជាតិ «ទមិឡរបស់ក្រុមគេ ដែលដឹកនាំ​ដោយមេខ្លោង​ជាជន​ឧទ្ទាម​ក្រៅច្បាប់ ដែលមិនធ្លាប់គោរពច្បាប់ ជាតិ សាសនារបស់ខ្លួនទាល់តែសោះ។ ពួក​គេស្គាល់ និងប្រើតែពាក្យពេចន៍អុជអាល ព្យាបាទ គុំកួន និងគ្មាន​សន្តិភាព​ផ្លូវ​ចិត្ត​ជា​រៀង​រហូត​មក​។ពលរដ្ឋម្នាក់ទៀតលោក ឡេវ សំអាន ប្រជាពលរដ្ឋរស់​នៅ​ភ្នំពេញ​បាន​និយាយថា លោកធ្លាប់​ស្គាល់​អាចារ្យហ្វី ជេរគ្រប់គ្នា គ្មានក្បាល គ្នាកន្ទុយទេ ជេរគេ ជេរ​ឯង​គ្រប់​តែ​គ្នា​នៅ​តាម​បណ្ដាញ​សង្គម​។ បើខ្លួនឯងបានទៅរស់នៅកូរ៉េហើយ គួរតែជួយផ្សព្វផ្សាយពីសត្តានុពលពីកម្ពុជា ប៉ុន្ដែ​បែរ​ជា​និយាយមើលងាយតែស្រុកទេសខ្លួនឯង ហើយតាំងខ្លួនឯងជាអ្នកស្នេហាជាតិ។លោក​មានការសោកស្តាយ និងប្រឆាំងដាច់ខាតចំពោះឥរិយាបថ និងសម្តីអសីលធម៌​របស់​បុគ្គល​អាចារ្យហ្វី និងបុគ្គលប្រឆាំងមួយចំនួនទៀត ដែលជេរប្រមាថថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ជាពិសេស​ជេរ​ប្រមាថសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ដែលបានប្រើពាក្យពេចន៍អសុរោះ និង​គ្មាន​សីលធម៌។ក្រៅពីបុគ្គលអាចារ្យហ្វីនេះ លោកបានលើកឡើងថា បុគ្គលពីរ​បីនាក់​ផ្សេង​ទៀតដូ​ច​ស្រ្តី​ម្នាក់​នៅ​ប្រទេស​ជប៉ុនឈ្មោះ លក្ខិណា ក៏តែងតែតម្លើងវោហារសាស្ត្រខ្ពស់កប់ពពក ប្រាសចាកឆ្ងាយ​ពី​ទំនៀម​ទម្លាប់ សុជីវធម៌ឱ្យសក្តិសមជាកូនខ្មែរដែលមានពូជពង្សវង្សត្រកូលថ្លៃថ្នូរ មាន​ចរិយាធ​ម៌ខ្ពង់ខ្ពស់ ស្គាល់ចាស់ ស្គាល់ទុំ និងស្គាល់បុណ្យ ស្គាល់បាបនោះឡើយ។ចំណែកពលរដ្ឋខ្មែរ-ឥស្លាមម្នាក់ទៀតលោក អ៊ុល រីយាំង នៅក្រុងតាខ្មៅ ខេត្តកណ្តាល​បាន​និយាយ​ថា លោក​សូមអំពាវនាវដល់ពលរដ្ឋខ្មែរកុំចាត់ទុកអ្នកចេះជេរប្រមាថគេ ជាអ្នកស្នេហាជាតិ ហើយ​កុំគិតថា មានតែខ្លួនឯងមួយទេដែលជាអ្នកស្នេហាជាតិ។ ពួកគេគួរតែបញ្ឈប់ទៅ វិធីស្នេហា​ជាតិ​មាន​ច្រើនបែបច្រើនយ៉ាង កុំទាល់តែចេះជេរប្រមាថគេ បានចេះស្នេហាជាតិនោះទេ។លោកបន្ថែមថា សម្តេចតេជោ ហ៊ុន សែន ជាឥស្សរជនកំពូលរបស់ជាតិ ជាមគ្គទេសក៍​សន្តិភាព​របស់​កម្ពុជា​ដែលបានលះបង់សាច់ស្រស់ឈាមស្រស់ រំដោះអាយុជីវិតប្រជាពលរដ្ឋ និងប្រទេស​ជាតិ​ចេញ​ពី​រណ្តៅមរណៈនៃរបប ប៉ុល ពត ប្រល័យពូជសាសន៍។ គុណសម្បត្តិដ៏មហិមារបស់សម្តេចតេជោ ត្រូវបានទទួលស្គាល់ ផ្តល់តម្លៃ និងគោរពយ៉ាងធំធេង​ពី​សំណាក់​ប្រជាពលរដ្ឋខ្មែរនៅគ្រប់ទិសទី និងនៅលើឆាកអន្តរជាតិផងដែរ។ សម្តេចតេជោ ត្រូវ​បាន​ថ្នាក់​ដឹកនាំ និងវេទិកាតំបន់ក៏ដូចជា សកលលោក បានផ្តល់ជូននូវសញ្ញាបត្របណ្ឌិតកិត្តិយស គ្រឿង​ឥស្សរិយយស ពានរង្វាន់ជាថ្នាក់ដឹកនាំគម្រូ ជាអ្នកការពា​រសន្តិភាព​យ៉ាង​ច្រើន​ឥត​គណនា​។សម្តេចតេជោបានប្រកាន់ខ្ជាប់នូវសីលធម៌ គុណធម៌ មេត្តាធម៌ ព្រហ្មវិហារធម៌ ចំពោះបង​ប្អូន​ជន​រួម​ជាតិហើយតែងតែស្ថិតនៅជាប់ជាមួយពលរដ្ឋ ទទួលជួបសន្ទនា ស្តាប់មតិយោបល់​របស់​ប្រជាពលរដ្ឋ​គ្រប់​ស្រទាប់៕

រដ្ឋមន្រ្តីពាណិជ្ជកម្មប៉ាគីស្ថានជម្រាបសម្ដេចតេជោថានឹងលើកកម្ពស់ទំនាក់ទំនងពាណិជ្ជកម្មវិនិយោគជាមួយកម្ពុជា

2025/01/20 01:46:55 pm        85
នៅព្រឹកថ្ងៃចន្ទ ទី២០ ខែមករា ឆ្នាំ២០២៥ សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ប្រធានព្រឹទ្ធសភា បានអនុញ្ញាតឱ្យឯកឧត្តម ជែម កាម៉ាល់ ខាន់ (Jam Kamal Khan) រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មប៉ាគីស្ថាន ចូលជួបសម្តែងការគួរសម នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ។ជាកិច្ចចាប់ផ្តើម សម្ដេចតេជោ ហ៊ុន សែន បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះ ឯកឧត្តមរដ្ឋមន្រ្តី និងគណៈប្រតិភូ ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចការងារ និងចូលរួមកិច្ចប្រជុំលើកទី១នៃគណៈកម្មាធិការពាណិជ្ជកម្មចម្រុះកម្ពុជា-ប៉ាគីស្ថាននៅកម្ពុជា។ សម្តេចតេជោ បានលើកឡើងនូវក្តីរំពឹងថា ទស្សនកិច្ចការងារ និងលទ្ធផលនៃកិច្ចប្រជុំលើកទី១នេះ នឹងរួមចំណែកពង្រឹងទំនាក់ទំនងដ៏យូរអង្វែងរវាងកម្ពុជា-ប៉ាគីស្ថានបន្ថែមទៀត។ ជាមួយគ្នានេះ សម្តេច បានជម្រាបជូន ឯកឧត្តមរដ្ឋមន្រ្តី អំពីការកំណត់យកការទូតសភា ជាអាទិភាពការងារមួយរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជានៅក្នុងកិច្ចខិតខំពង្រឹងការងារការទូត នៅក្នុងបរិបទពិភពលោកលោកបច្ចុប្បន្ន ដែល មានការវិវត្តប្រែប្រួលឆាប់រហ័ស ស្មុគស្មាញ មិនប្រាកដប្រជា និងវិលវល់ចុះឡើង។  នៅក្នុងឱកាសជំនួបនេះ ឯកឧត្តម Jam Kamal Khan បានសម្តែងនូវ ក្តីសោមនស្សរីករាយ កិត្តិយសក្រៃលែង និងគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចតេជោ ដែលបានផ្តល់កិត្តិយសអនុញ្ញាតឱ្យឯកឧត្តម និងសហការី ចូលជួបសម្តែងការគួរសម។ ឯកឧត្តម បានវាយតម្លៃខ្ពស់ចំពោះតួនាទីដ៏សំខាន់របស់សម្តេចតេជោ ដែលបានជួយរួមចំណែក ដល់ការពង្រីងនិងពង្រីកទំនាក់ទំនងដ៏យូរអង្វែងនៃ ប្រទេសទាំងពីរ។ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានសម្តែងនូវការអបអរសាទរចំពោះភាពរីកចម្រើនអស្ចារ្យរបស់កម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចតេជោ។ ឆ្លៀតនៅក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តី បានជម្រាប សម្តេចតេជោ ថាប៉ាគីស្ថាននឹងខិតខំលើកកម្ពស់កិច្ចសហប្រតិបត្តិការជាមួយតំបន់ រួមទាំងកម្ពុជា ដោយសង្កេតឃើញអំពីកាលានុវត្តភាពជាច្រើនរវាងប្រទេសទាំងពីរ និងផលបច្ច័យសេដ្ឋកិច្ចរបស់តំបន់ ដែលកើតចេញពីគោលនយោបាយសេដ្ឋកិច្ចរបស់ប្រទេសមហាអំណាច។ នៅក្នុងន័យនេះ ឯកឧត្តមរដ្ឋមន្រ្តី បានលើកបន្ថែមថា ប៉ាគីស្ថាននឹងលើកកម្ពស់ទំនាក់ទំនងពាណិជ្ជកម្មវិនិយោគជាមួយកម្ពុជា តាមរយៈការជំរុញធុរជនប៉ាគីស្ថានមកទស្សនកិច្ចនៅកម្ពុជា ក៏ដូចជាការផ្លាស់ប្តូរធុរជនរវាងប្រទេសទាំងពីរ ដើម្បីឱ្យក្លាយជាមូលដ្ឋាននៃការពង្រឹងទំនាក់ទំនងរវាងប្រជាជន និងប្រជាជន និងរវាងរដ្ឋាភិបាល និងរដ្ឋាភិបាល។ ដោយកម្ពុជា និងប៉ាគីស្ថាន ទទួលបានរបបអនុគ្រោះពន្ធ (GSP) នោះ ឯកឧត្តមរដ្ឋមន្រ្តី បានលើកឡើងបន្ថែមថា កម្ពុជា និងប៉ាគីស្ថាន គួរប្រើប្រាស់ឱ្យអស់លទ្ធភាពនូវរបបអនុគ្រោះពន្ធនេះ។ឯកឧត្តមរដ្ឋមន្រ្តី ក៏បានលើកឡើងអំពីភាពស្រដៀងគ្នានៃសេដ្ឋកិច្ចប៉ាគីស្ថាន និងកម្ពុជា ដូចជាការអភិវឌ្ឍលើវិស័យកសិកម្ម វាយនភ័ណ្ឌ និងកាត់ដេរស្បែកជើងជាដើម។ នៅក្នុងបរបិទដូចគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តី បានលើកឡើងអំពីស្ថានភាពសេដ្ឋកិច្ចរបស់ប៉ាគីស្ថាន និងកិច្ចខិតខំប្រឹងប្រែងរបស់ប៉ាគីស្ថាននៅក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការពាណិជ្ជកម្មជាមួយបណ្តាប្រទេស និងតំបន់នានា។ ជាការឆ្លើយតប សម្តេចតេជោ បានថ្លែងអំណរគុណ ឯកឧត្តមរដ្ឋមន្រ្តី ចំពោះការលើកឡើងអំពីវឌ្ឍនភាពនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសយើងទាំងពីរ ជាពិសេស ការវាយតម្លៃខ្ពស់លើតួនាទីសំខាន់របស់ សម្តេច ក្នុងការពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរ។ សម្តេចបានផ្តល់អនុសាសន៍ថា កម្ពុជា-ប៉ាគីស្ថានគួរតែចាប់យកការពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ ជាកំណល់លើកកម្ពស់ទំនាក់ទំនងនយោបាយរវាងប្រទេសទាំងពីរបន្ថែមទៀត។ នៅក្នុងបរិបទេនេះ សម្តេច បានសម្តែងនូវក្តីសង្ឃឹមថា គណៈកម្មាធិការពាណិជ្ជកម្មចម្រុះនៃប្រទេសទាំងពីរនឹងពិភាក្សាគ្នាពិនិត្យលទ្ធភាពជ្រើសរើសយកវិស័យណាដែលប្រទេសទាំងពីរធ្វើកិច្ចសហប្រតិបត្តិការ ជាមួយគ្នាបាន ដើម្បីឱ្យស័ក្តិសមទៅនឹងសក្តានុពលដែលប្រទេសទាំងពីរមាន។ សម្តេច បានបន្ថែមថា នៅពេលខាងមុខ គណៈកម្មាធិការចម្រុះ គួរធ្វើការពិនិត្យលើ កិច្ចព្រមព្រៀងស្តីពីការគាំពារអ្នកវិនិយោគ និងការមិនយកពន្ធត្រួតស៊ីគ្នាជាដើម...ដើម្បីជំរុញការវិនិយោគទ្វេភាគី និងជំរុញការធ្វើសមាហរណកម្មសេដ្ឋកិច្ចរបស់ប្រទេសទាំងពីរទៅក្នុងក្របខណ្ឌតំបន់ និងពិភពលោក បន្ថែមទៀត។ទន្ទឹមគ្នានេះ សម្តេចតេជោ ក៏បានលើកឡើងដើម្បីជាការគិតគូរពិចារណាផងដែរអំពីភាពប្រហាក់ប្រហែលគ្នា ឬលក្ខណៈស្រដៀងគ្នានៃសេដ្ឋកិច្ចរបស់កម្ពុជា-ប៉ាគីស្ថាន ដែលភាគីទាំងពីរត្រូវធ្វើយ៉ាងណាឱ្យសេដ្ឋកិច្ចកម្ពុជា-ប៉ាគីស្ថាន មានលក្ខណៈបំពេញបន្ថែមឱ្យគ្នា ជាជាងការប្រកួតប្រជែងគ្នា ដើម្បីចៀសវាងនូវការប៉ះពាល់ទៅលើផលប្រយោជន៍នៃប្រទេសទាំងពីរ។ឆ្លៀតឱកាសនោះដែរ សម្តេចតេជោ ជម្រាបជូនឯកឧត្តមរដ្ឋមន្រ្តី អំពីការវិវឌ្ឍវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្មរបស់កម្ពុជា ដែលមានការរីកចម្រើនជាលំដាប់ក្នុងរយៈពេលកន្លងមក។ ជាមួយគ្នានេះ សម្តេចតេជោ បានគូសបញ្ជាក់អំពីការខិតខំពង្រឹងភាពធន់នៃសេដ្ឋកិច្ចរបស់កម្ពុជា តបទៅនឹងរបត់នយោបាយសេដ្ឋកិច្ចរបស់ប្រទេសធំៗ និងស្ថានភាពនៃរបបអនុគ្រោះពន្ធផងដែរ។ សម្តេចតេជោ ក៏បានជម្រាបជូនអំពីប្រវត្តិសាស្រ្ត និងការកសាង និងថែរក្សាសន្តិភាព និងស្ថិរភាពកម្ពុជារយៈពេលវែង និងមូលដ្ឋាននៃការផ្ទេរអំណាចរបស់សម្តេច ជូនថ្នាក់ដឹកនាំរាជរដ្ឋាភិបាលជំនាន់ថ្មី។ សម្តេច ក៏បានសម្តែងនូវភាពជឿជាក់ចំពោះសមត្ថភាពរបស់ថ្នាក់ដឹកនាំជំនាន់ថ្មីទាំងនោះ ក្នុងកិច្ចខិតខំលើកកម្ពស់ការអភិវឌ្ឍជូនជាតិមាតុភូមិ។ សម្តេចតេជោ បានលើកឡើងផងដែរអំពីស្ថានភាពគោលនយោបាយសេដ្ឋកិច្ចអន្តរជាតិនានា ដូចជាគោលនយោបាយរបស់សហរដ្ឋអាមេរិក តាមរយៈការឡើងកាន់តំណែងសាជាថ្មីរបស់ លោកប្រធានាធិបតី ដូណាល់ ត្រាំ និងការវិវត្តរបស់ក្រុមប្រទេស BRICSជាដើម។ នៅចុងបញ្ចប់ សម្តេចតេជោ បានជូនពរ ឯកឧត្តម Jam Kamal Khan និងគណៈប្រតិភូ ទទួលបានជោគជ័យ ក្នុងដំណើរទស្សនកិច្ច និង ភាពរីករាយក្នុងការស្នាក់នៅប្រទេសកម្ពុជា៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

មនុស្សជិត ២០នាក់ស្លាប់ ក្នុងការវាយប្រហារដ៏បង្ហូរឈាមបំផុតរបស់រុស្ស៊ី លើទីក្រុងនានាទូទាំងអ៊ុយក្រែន
06/18/2025 09:06 AM
លោក Trump បន្ថែមពេលកាលបរិច្ឆេទផុតកំណត់លើក្រុមហ៊ុន TikTok ជាលើកទីបី
06/18/2025 09:06 AM
អ្នកជំនាញ៖ អំណាចដែនអាកាសរបស់អ៊ីស្រាអែល គ្របលើអ៊ីរ៉ង់ពិតមែន ប៉ុន្តែនៅតែត្រូវការជំនួយពីអាមេរិក
06/18/2025 09:06 AM
សហរដ្ឋអាមេរិក ដកទ័ពចេញពីមូលដ្ឋានពីរទៀតក្នុងប្រទេសស៊ីរី ដោយបង្កក្ដីបារម្ភដល់កងកម្លាំងឃឺដ
06/18/2025 09:06 AM
អ៊ីស្រាអែលសម្លាប់ជនជាតិប៉ាឡេស្ទីន៧០នាក់ នៅហ្កាហ្សាជាថ្ងៃមានការសម្លាប់ច្រើនបំផុតនៅកន្លែងផ្តល់ជំនួយ
06/18/2025 08:06 AM
លោក Trump អំពាវនាវឱ្យអ៊ីរ៉ង់ "ចុះចាញ់ដោយគ្មានលក្ខខណ្ឌ" ខណៈសង្រ្គាមផ្លូវអាកាសអ៊ីស្រាអែល-អ៊ីរ៉ង់ផ្ទុះឡើងខ្លាំង
06/18/2025 08:06 AM
ឯកឧត្ដម ហ៊ុន ម៉ានី៖ សម្រែកជ័យឃោសន៍ បទ «ដែនដីខ្មែរ» អង្រួនទឹកចិត្ត​ខ្មែរ​គ្រប់​ប្រាណ​ឱ្យមាន​សេចក្តី​ក្លាហាន រួបរួមសាមគ្គីជាធ្លុងមួយក្រោមទង់ជាតិព្រះរាជាណាចក្រកម្ពុជា
06/18/2025 08:06 AM
សម្តេចតេជោចោទជាសំណួរថា ហេតុអ្វីចាំបាច់បង្កើតក្រុមការងារតាមដានហ្វេសបុករបស់សម្តេច បើអ្នកពិតជាស្អាតស្អំមែននោះ?
06/17/2025 10:06 PM
រដ្ឋមន្ត្រីសុខាភិបាល: ជាផ្នែកមួយនៃទស្សនៈវិជ្ជាសម្ភារៈនិយម វិចារវិទ្យា ក្នុងបទបាឋកថា «លទ្ធភាព នាំដល់ការបង្កើត តថភាព ដែលតថភាព ត្រូវការរៀបចំចេញពីលទ្ធភាព»
06/17/2025 09:06 PM
វេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ដើម្បីពិនិត្យពិភាក្សា ផ្លាស់ប្តូរយោបល់ ធ្វើឱ្យប្រសើរឡើងរវាងក្រសួងសុខាភិបាល និងផ្នែកឯកជន
06/17/2025 08:06 PM