រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទចុះពិនិត្យវឌ្ឍនភាពការងារសាងសង់ស្ពានភ្នំក្រវាញ និង​ផ្លូវកៅ​ស៊ូ​ក្នុង​​ខេត្តពោធិ៍សាត់
BREAKING NEWS|កម្ពុជាចាត់ទុកផែនការថៃចង់ដណ្តើមប្រាសាទតាក្របី និងបិទប្រាសាទតាមាន់ធំគឺជាការប៉ុនប៉ងឈ្លានពានកម្ពុជាគិតទុកជាមុន និងមិនគោរពបទឈប់បាញ់
សម្ដេចតេជោ៖សង្គ្រាមព្រំដែនកម្ពុជា-ថៃបានផ្ទេរពីសង្គ្រាមប្រើប្រាស់អាវុធមកជាសង្រ្គាម ប្រើប្រាស់ជំពាមកៅស៊ូ ខណៈបើពិនិត្យឲ្យសុីជម្រៅវាជារឿងធំ ប្រសិនបើមិនទប់ស្កាត់
ឯកឧត្តម ចាន់ ដារ៉ុង ដឹកនាំគណៈកម្មការ​អន្តរ​ក្រសួង​ចុះ​ពិនិត្យ​វាយ​តម្លៃ​បញ្ចប់​សុពល​ភាព​ការងារ​ថែ​ទាំ​ផ្លូវ​ខួបចំនួន ៣កំណាត់ ក្នុងខេត្តពោធិ៍សាត់

នយោបាយ​ និង ការអភិវឌ្ឍន៍

អ៊ីរ៉ាក់ ហាមប្រាមធនាគារក្នុងស្រុកចំនួន ៨ ស្ថាប័នមិនឲ្យប្រតិបត្តិការប្រាក់ដុល្លារអាមេរិក

2024/02/05 09:15:32 am        118
ប្រទេសអ៊ីរ៉ាក់ បានហាមឃាត់ធនាគារពាណិជ្ជក្នុងស្រុកចំនួនប្រាំបីស្ថាប័ន មិនឱ្យចូលរួមក្នុងប្រតិបត្តិការប្រាក់ដុល្លារអាមេរិក ដោយចាត់វិធានការកាត់បន្ថយការក្លែងបន្លំ ការលាងសម្អាតប្រាក់ និងការប្រើប្រាស់រូបិយប័ណ្ណអាមេរិកខុសច្បាប់ផ្សេងទៀត ប៉ុន្មានថ្ងៃបន្ទាប់ពីដំណើរទស្សនកិច្ចរបស់ប្រមុខមន្ត្រីរតនាគាររបស់សហរដ្ឋអាមេរិក។ធនាគារទាំងនោះត្រូវបានហាមឃាត់មិនឱ្យចូលទៅកាន់ការដេញថ្លៃប្រាក់ដុល្លារប្រចាំថ្ងៃរបស់ធនាគារកណ្តាលអ៊ីរ៉ាក់ ដែលជាប្រភពសំខាន់នៃរូបិយប័ណ្ណរឹងនៅក្នុងប្រទេសពឹងផ្អែកលើការនាំចូល ដែលបានក្លាយជាចំណុចស្នូលនៃការបង្រ្កាបរបស់សហរដ្ឋអាមេរិក លើការរត់ពន្ធរូបិយប័ណ្ណទៅកាន់ប្រទេសអ៊ីរ៉ង់ ដែលនៅជិតខាង។ដោយជាសម្ព័ន្ធមិត្តដ៏កម្រមួយទាំងជាមួយសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ដែលមានទុនបំរុងជាង ១០០ ពាន់លានដុល្លារដែលកាន់កាប់នៅសហរដ្ឋអាមេរិក ប្រទេសអ៊ីរ៉ាក់ពឹងផ្អែកយ៉ាងខ្លាំងលើការជួយរបស់ទីក្រុងវ៉ាស៊ីនតោន ដើម្បីធានាថាលទ្ធភាពទទួលបានប្រេង និងហិរញ្ញវត្ថុមិនត្រូវបានរារាំង។កាលពីខែកក្កដា ឆ្នាំ២០២៣ អ៊ីរ៉ាក់បានហាមប្រាមធនាគារចំនួន ១៤ ស្ថាប័នមិនឱ្យធ្វើប្រតិបត្តិការប្រាក់ដុល្លារ ដែលជាផ្នែកមួយនៃការបង្ក្រាបកាន់តែទូលំទូលាយលើការរត់ពន្ធប្រាក់ដុល្លារទៅកាន់ប្រទេសអ៊ីរ៉ង់តាមរយៈប្រព័ន្ធធនាគារអ៊ីរ៉ាក់៕

អាមេរិក បង្ហាញសេចក្ដីស្នើច្បាប់តម្លៃ ១១៨ពាន់លានដុល្លារ ស្តីពីសន្តិសុខព្រំដែន ជំនួយអ៊ុយក្រែន និងអ៊ីស្រាអែល

2024/02/05 09:10:49 am        164
ព្រឹទ្ធសភាសហរដ្ឋអាមេរិក កាលពីថ្ងៃអាទិត្យ (០៤ កុម្ភៈ) បានបង្ហាញច្បាប់សន្តិសុខព្រំដែនទ្វេបក្សចំនួន ១១៨ ពាន់លានដុល្លារ ដែលនឹងផ្តល់ជំនួយដល់អ៊ុយក្រែន និងអ៊ីស្រាអែលផងដែរ បន្ទាប់ពីការចរចាជាច្រើនខែ ប៉ុន្តែវិធានការនេះប្រឈមមុខនឹងភាពមិនច្បាស់លាស់ ស្របពេលមានការប្រឆាំងដោយលោក ដូណាល់ ត្រាំ (Donald Trump) និងក្រុមប្រកាន់ជំហរតឹងនៃគណបក្សសាធារណរដ្ឋ។មេដឹកនាំភាគច្រើននៃព្រឹទ្ធសភា លោក ឆាក់ ស្ហ៊ូមឺ (Chuck Schumer) បាននិយាយថា លោកនឹងចាត់វិធានការដើម្បីរៀបចំការបោះឆ្នោតដំបូងលើច្បាប់នេះ នៅថ្ងៃពុធ (០៧ កុម្ភៈ) ខាងមុខ។ ប្រសិនបើសេចក្ដីស្នើច្បាប់នេះក្លាយជាច្បាប់ពេញលេញ វានឹងសម្គាល់ការផ្លាស់ប្តូរដ៏សំខាន់បំផុតនៅក្នុងបញ្ហាអន្តោប្រវេសន៍ និងសន្តិសុខព្រំដែនរបស់សហរដ្ឋអាមេរិក ក្នុងរយៈពេលជាច្រើនទសវត្សរ៍។យោងតាមតួលេខពីសមាជិកព្រឹទ្ធសភាអាមេរិក លោកស្រី ផាតធី មឺរី (Patty Murray) បានឱ្យដឹងថា បន្ថែមពីលើប្រាក់ ២០,២៣ ពាន់លានដុល្លារសម្រាប់សន្តិសុខព្រំដែន សេចក្ដីស្នើច្បាប់នេះរួមបញ្ចូលថវិកា ៦០,០៦ ពាន់លានដុល្លារសម្រាប់គាំទ្រអ៊ុយក្រែន ក្នុងសង្រ្គាមរបស់ខ្លួនជាមួយរុស្ស៊ី និងថវិកា ១៤,១ ពាន់លានដុល្លារជំនួយសន្តិសុខសម្រាប់អ៊ីស្រាអែល ហើយនិង ២,៤៤ ពាន់លានដុល្លារដល់ទីបញ្ជាការកណ្តាលរបស់សហរដ្ឋអាមេរិក និងជម្លោះនៅសមុទ្រក្រហម ព្រមទាំងថវិកា ៤,៨៣ ពាន់លានដុល្លារសម្រាប់គាំទ្របណ្ដាដៃគូរបស់សហរដ្ឋអាមេរិក នៅក្នុងឥណ្ឌូប៉ាស៊ីហ្វិកប្រឈមមុខនឹងការឈ្លានពានពីប្រទេសចិន។បន្ថែមពីលើនោះ ថវិកា ១០ ពាន់លានដុល្លារ នឹងផ្តល់ជំនួយមនុស្សធម៌សម្រាប់ជនស៊ីវិលនៅតំបន់ហ្កាហ្សា តំបន់កាន់កាប់ វេសបែង (West Bank) និងនៅក្នុងប្រទេសអ៊ុយក្រែន៕

ការសងសឹករបស់អាមេរិក៖ ការវាយឆ្មក់លើប្រទេសស៊ីរី និងអ៊ីរ៉ាក់ គ្រាន់តែជាការចាប់ផ្តើមប៉ុណ្ណោះ

2024/02/05 08:45:25 am        152
សេតវិមាន បានព្រមានថា ការវាយប្រហារតាមអាកាសរបស់ខ្លួនលើគោលដៅនានារបស់ក្រុមដែលគាំទ្រដោយអ៊ីរ៉ង់នៅក្នុងប្រទេសអ៊ីរ៉ាក់ និងស៊ីរី គ្រាន់តែជការចាប់ផ្តើមប៉ុណ្ណោះ មិនមែនជាការបញ្ចប់ នៃការឆ្លើយតបរបស់ខ្លួនចំពោះអ៊ីរ៉ង់នោះទេ។ ទីប្រឹក្សាសន្តិសុខជាតិលោក ជែក ស៊ូឡេវ៉ាន់ (Jake Sullivan)បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយអាមេរិកកាលពីថ្ងៃអាទិត្យថា នឹងមានជំហានបន្ថែមទៀត។សហរដ្ឋអាមេរិក កំពុងឆ្លើយតបទៅនឹងការស្លាប់របស់ទាហានបីនាក់នៅក្នុងការវាយប្រហារដោយយានដ្រូន របស់សត្រូវទៅលើមូលដ្ឋានយោធាមួយក្នុងប្រទេសហ្ស៊កដានីកាលពីសប្តាហ៍មុន។ទោះបីជាអ៊ីរ៉ង់បដិសេធការជាប់ពាក់ព័ន្ធក៏ដោយ សាខារបស់ខ្លួនគឺក្រុមចលនាតស៊ូអ៊ីស្លាមនៅអ៊ីរ៉ាក់បានអះអាងទទួលខុសត្រូវ។ សហរដ្ឋអាមេរិក បានចោទប្រកាន់ទីក្រុងតេអេរ៉ង់ ថាមានស្នាកស្នាមលើការវាយប្រហារនេះ ហើយបាននិយាយថាយានដ្រូននោះ ត្រូវបានផលិតដោយអ៊ីរ៉ង់។ នៅក្នុងលិខិតមួយផ្ញើទៅកាន់សភាកាលពីថ្ងៃអាទិត្យ ស្ថិតនៅក្រោមច្បាប់ដែលលោកត្រូវតម្រូវឱ្យផ្ញើក្នុងរយៈពេល ៤៨ ម៉ោងនៃសកម្មភាពយោធា លោកប្រធានាធិបតី Joe Biden បាននិយាយថាការវាយប្រហារសងសឹកកាលពីថ្ងៃសុក្របានដាក់គោលដៅលើទីតាំងនានា ប្រើប្រាស់ដោយកងកម្លាំងប្រដាប់អាវុធអ៊ីរ៉ង់ ជាកងឆ្មាំបដិវត្តអ៊ីស្លាម (IRGC) និងក្រុមជីវពលដែលមានទំនាក់ទំនងជាមួយ កងឆ្មាំបដិវត្តអ៊ីស្លាម ។ កងឆ្មាំបដិវត្តអ៊ីស្លាម ត្រូវគេជឿថាជាក្រុមប្រដាប់អាវុធ ដែលត្រូវបានផ្តល់មូលនិធិ និងបណ្តុះបណ្តាលដល់ក្រុមតស៊ូអ៊ីស្លាមនៅអ៊ីរ៉ាក់។លោក Biden បាននិយាយថា រួមទាំងកន្លែងប្រើប្រាស់សម្រាប់ បញ្ជា និងគ្រប់គ្រង ឃ្លាំងស្តុកអាវុធ ការហ្វឹកហាត់ ការគាំទ្រផ្នែកដឹកជញ្ជូន និងគោលបំណងផ្សេងទៀត។លោកបានបន្ថែមថា ការវាយប្រហារទាំងនោះ ក្នុងគោលបំណងរារាំងក្រុមទាំងនេះកុំឲ្យវាយប្រហារបន្ថែមទៀត ហើយត្រូវបានធ្វើឡើងក្នុងវិធីមួយ ដើម្បីកាត់បន្ថយហានិភ័យនៃការកើនឡើង និងជៀសវាងការស្លាប់ជនស៊ីវិល៕

អង្គប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីដឹកនាំដោយសម្ដេចធិបតី បានអនុម័តលើរបៀបវារៈសំខាន់ៗ​ចំនួន៥

2024/02/02 11:46:22 am        296
អង្គប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ដែលដឹកនាំដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី នៃកម្ពុជា នៅព្រឹកថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៤នេះ នៅវិមានសន្តិភាព បានសម្រេច​អនុម័ត​លើរបៀបវារៈ សំខាន់ៗចំនួន៥។របៀបវារៈនៃកិច្ចប្រជុំទាំង ៥ នោះរួមមាន៖ទី១ អង្គគណៈរដ្ឋមន្រ្ដីបានប្រជុំពិនិត្យលើ របាយការណ៍វឌ្ឍនភាព និង​ទិសដៅ​ទៅ​មុខ​នៃ​ការ​រៀបចំ​ក្រប​ខណ្ឌតាមដាន និងវាយតម្លៃការអនុវត្តយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១។ នៅក្នុងកិច្ចប្រជុំនេះសម្ដេចធិបតី នាយករដ្ឋមន្រ្ដី​បាន​ស្នើដល់​ក្រសួង​ស្ថាប័ន​ពាក់​ព័ន្ធ​សហការ​ជាមួយ​ក្រសួងផែនការ រៀបចំផែនការមេផ្ដល់ធាតុចូលឱ្យបានលឿន ធានានូវគុណភាព ប្រសិទ្ធភាព និង​សង្គតិភាព។ទី២ សេចក្តីព្រាងច្បាប់ ស្តីពីការដឹកជញ្ជូនតាមផ្លូវទឹក។ សេចក្ដីព្រាងច្បាប់​នេះ​បង្កើត​ឡើង​ក្នុង​គោល​បំណងកំណត់ពីការគ្រប់គ្រង និងការអភិវឌ្ឍវិស័យដឹកជញ្ជូនតាមផ្លូវទឹក និងកំពង់ផែនៃ​ព្រះរាជា​ណាច​ក្រកម្ពុជា ក្នុងគោលបំណងរក្សាសណ្តាប់ធ្នាប់ ធានាសុវត្ថិភាព សន្តិសុខ នៃ​ការ​ដឹក​ជញ្ជូន តាមផ្លូវទឹក ព្រមទាំងការកសាង និងថែរក្សាការពារ ហេដ្ឋារចនាសម្ព័ន្ធពាក់ព័ន្ធ នឹងរួម​ចំណែក​​ការពារបរិស្ថាន ព្រមទាំងផ្តល់កាលានុវត្តន៍ភាព វិនិយោគនិងការប្រកួតប្រជែង ប្រកប​ដោយ​យុត្តិធម៌ សមធម៌ និងតម្លាភាព សម្រាប់បំរើពាណិជ្ជកម្មជាតិ និងអន្តរជាតិ និងទ្រទ្រង់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ចជាតិ។ សេចក្តីព្រាងច្បាប់ស្តីពីការដឹកជញ្ជូនតាមផ្លូវទឹក មាន១៨ ជំពូក និង ២៧៥ មាត្រា។សម្ដេចធិបតី ក៏បានស្នើឱ្យទីស្ដីការគណៈរដ្ឋមន្ដ្រីសហការជាមួយ ក្រសួងសាធារណការ និង​ដឹក​ជញ្ជូន ដាក់សេចក្តីព្រាងច្បាប់ ស្តីពីការដឹកជញ្ជូនតាមផ្លូវទឹកនេះជូនរដ្ឋសភាពិនិត្យជាការប្រញាប់ និង​បញ្ជូនមន្ត្រីទៅការពារសេចក្តីព្រាងច្បាប់នេះនៅរដ្ឋសភា។ទី៣ សេចក្តីព្រាងអនុក្រឹត្យ ស្តីពីការកែសម្រួលអនុក្រឹត្យ ស្តីពីការ​រៀបចំ និង​ការ​ប្រព្រឹត្ត​ទៅ​របស់​ក្រុម​ប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា។ ទី៤ សេចក្តីព្រាង​អនុក្រឹត្យ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន។ របៀបវារៈទី៥ កិច្ច​ប្រជុំ​បាន​ប្រជុំ​ពិនិត្យ​លើ​បញ្ហាផ្សេងៗ រួមមានសំណើសុំការយល់ព្រមពីគណរដ្ឋមន្ត្រី ដើម្បីសុំការ​អនុម័ត​ពី​ស្ថាប័ន​​នីតិប្បញ្ញត្តិ លើសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័ត​យល់​ព្រម​លើ​ពិធីសារ​សម្រាប់​ធ្វើ​វិសោធនកម្ម​កិច្ចព្រមព្រៀងម៉ារ៉ាកេស ស្ដីពីការបង្កើតអង្គការ ពាណិជ្ជកម្មពិភពលោក ដើម្បីបញ្ជូន​កិច្ច​ព្រម​ព្រៀងស្តីពីការឧបត្ថម្ភធនជលផល។អង្គប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី បានអនុម័តលើ របៀបវារៈទាំង៥ នៅម៉ោង១១ ព្រឹកថ្ងៃទី២ កុម្ភៈ ២០២៤នេះ៕

សម្ដេចធិបតី ហ៊ុន ម៉ាណែត ដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ដើម្បីពិភាក្សា និងឆ្លងលើរបៀបវារៈចំនួន៥

2024/02/02 09:57:02 am        231
ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា នៅព្រឹកថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ ២០២៤នេះ បានដឹកនាំ កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅវិមានសន្តិភាព ដើម្បីពិភាក្សា និងឆ្លងលើរបៀបវារៈ ចំនួន៥។ របៀបវារៈនៃកិច្ចប្រជុំទាំង ៥ នោះរួមមាន៖ ១-របាយការណ៍វឌ្ឍនភាព និងទិសដៅទៅមុខនៃការរៀបចំក្របខណ្ឌតាមដាន និងវាយតម្លៃការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ។២-សេចក្តីព្រាងច្បាប់ស្តីពីការដឹកជញ្ជូនតាមផ្លូវទឹក ។៣-សេចក្តីព្រាងអនុក្រឹត្យស្តីពីការកែសម្រួលអនុក្រឹត្យ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា ។៤-សេចក្តីព្រាងអនុក្រឹត្យស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ។៥-បញ្ហាផ្សេងៗ សំណើសុំការយល់ព្រមពីគណៈរដ្ឋមន្ត្រី ដើម្បីសុំការអនុម័តពីស្ថាប័ននីតិប្បញ្ញត្តិលើសេចក្តីព្រាង ច្បាប់ស្តីពីការអនុម័តយល់ព្រមលើពិធីសារសម្រាប់ធ្វើវិសោធនកម្មកិច្ចព្រមព្រៀងម៉ារ៉ាកេស ស្តីពីការបង្កើត អង្គការពាណិជ្ជកម្មពិភពលោក ដើម្បីបញ្ចូលកិច្ចព្រមព្រៀងស្តីពីការឧបត្ថម្ភធនជលផល៕

អ៊ុយក្រែន សាទរការផ្តល់ជំនួយរបស់សហភាពអឺរ៉ុប ខណៈសង្ឃឹមថា អាមេរិក នឹងផ្តល់ជំនួយឆាប់ៗ

2024/02/02 09:42:50 am        84
អ៊ុយក្រែន បានសាទរចំពោះការយល់ព្រមរបស់សហភាពអឺរ៉ុប លើកញ្ចប់ជំនួយដ៏សំខាន់មួយកាលពីថ្ងៃព្រហស្បតិ៍ (០១ កុម្ភៈ) ដោយប្រធានាធិបតីអ៊ុយក្រែន លោក វ្ល៉ូឌីមី ហ៊្សេឡិនស្គី (Volodymyr Zelenskiy) បាននិយាយថា ការគាំទ្រនេះគឺជា «សញ្ញាច្បាស់លាស់» ទាំងចំពោះរុស្ស៊ី និងសហរដ្ឋអាមេរិក ដែលកញ្ចប់ជំនួយត្រូវបានជាប់គាំងឡើងនៅក្នុងសភា ហើលោកសង្ឃឹមថាអាមេរិក និងសម្រេចការផ្ដល់ជំនួយឆាប់ៗ។រដ្ឋាភិបាលរបស់លោក ហ៊្សេឡិនស្គី បាននិយាយថា កិច្ចព្រមព្រៀងនេះគឺមាន «សារៈសំខាន់ណាស់» សម្រាប់ស្ថិរភាពរបស់អ៊ុយក្រែន នៅមុនខួបពីរឆ្នាំនៃការឈ្លានពានរបស់រុស្ស៊ី ក្នុងខែនេះ។ឧបនាយករដ្ឋមន្ត្រីទីមួយ លោកស្រី យូលីយ៉ា ស្វីរីដេនខូ (Yulia Svyrydenko) បានប្រាប់សារព័ត៌មានរ៉យទ័រថា រដ្ឋាភិបាលរំពឹងថានៅឆ្នាំនេះនឹងទទួលបាន ១៨ ពាន់លានអឺរ៉ូនៃទឹកប្រាក់ចំនួន ៥០ ពាន់លានអឺរ៉ូ (៥៤ ពាន់លានដុល្លារ) ដែលជាកញ្ចប់ថវិការយៈពេល ៤ឆ្នាំរបស់សហភាពអឺរ៉ុប ដែលត្រូវបានអនុម័តកាលពីថ្ងៃព្រហស្បតិ៍។អ៊ុយក្រែន ពឹងផ្អែកលើការគាំទ្រផ្នែកហិរញ្ញវត្ថុពីសម្ព័ន្ធមិត្តលោកខាងលិច ដើម្បីផ្តល់ហិរញ្ញប្បទានដល់ប្រាក់សោធននិវត្តន៍ ប្រាក់ឈ្នួលក្នុងវិស័យសាធារណៈ ព្រមទាំងការចំណាយសង្គម និងមនុស្សធម៌ជាមួយនឹងថវិការរបស់លោកខាងលិច។ ចាប់តាំងពីការចាប់ផ្តើមនៃការឈ្លានពានរបស់រុស្ស៊ី នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ មក ទីក្រុងគីវ បានទទួលជំនួយហិរញ្ញវត្ថុអន្តរជាតិប្រហែល ៧៣,៦ ពាន់លានដុល្លារ រួមទាំងថវិកាចំនួន ២៧,៥ ពាន់លានដុល្លារពីសហភាពអឺរ៉ុប៕

ពលរដ្ឋបារាំង ព្យាយាមទិញផលិតផលក្នុងស្រុក ដើម្បីបង្ហាញការគាំទ្រដល់កសិករទោះការចំណាយមានកំណត់ក៏ដោយ

2024/02/02 09:38:51 am        1151
ក្នុងទីផ្សារកណ្ដាលវាលមួយនៅទីក្រុងណានតេស (Nantes)ភាគខាងលិចប្រទេសបារាំង ក្រុមអាជីវករលក់បន្លែមើមដែលផលិតក្នុងស្រុកដូចជាដំឡូង និងផ្កាខាត់ណា ក៏ដូចជាផ្លែឈើនាំចូលពីបរទេសដូចជាប្រេស៊ីល និងប៉េរូ ជាដើម ។កសិករដែលបានតវ៉ាអស់រយៈពេលមួយសប្តាហ៍នៅទូទាំងប្រទេសបារាំងបានរិះគន់ផលិតផលដែលនាំចូលពីបរទេសមានតម្លៃទាប ហើយបានជំរុញឲ្យអតិថិជនទិញនិងបរិភោគផលិតផលក្នុងស្រុក ខណៈប្រជាពលរដ្ឋរឹតត្បិតលើការចំណាយដោយសារទំនិញនៅតាមទីផ្សារមានតម្លៃខ្ពស់ពេក។ ចំនួនដ៏ច្រើននៃការនាំចូលពីអ៊ុយក្រែន ដែលសហភាពអឺរ៉ុបបានលើកលែងកូតា និងកាតព្វកិច្ចចាប់តាំងពីការឈ្លានពានរបស់រុស្ស៊ី និងការចរចាជាថ្មីដើម្បីបញ្ចប់កិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងសហភាពអឺរ៉ុប និងប្លុកអាមេរិកខាងត្បូងហៅថាមើកកូស៊រ(Mercosur)បានធ្វើឱ្យមានការមិនសប្បាយចិត្តលើការប្រកួតប្រជែងមិនយុត្តិធម៌នៅក្នុងលើផលិតផលស្ករ គ្រាប់ធញ្ញជាតិ និងសាច់។ ក្រុមប្រជាកសិករមិនសប្បាយចិត្តចំពោះការនាំចូលនេះ ដោយសារពួកគេនិយាយថាការនាំចូលមានតម្លៃថោកបែបនេះ បានដាក់សម្ពាធលើតម្លៃរបស់អឺរ៉ុប ព្រោះមិនត្រូវតាមស្តង់ដារបរិស្ថានដែលដាក់លើកសិករសហភាពអឺរ៉ុប។ការតវ៉ារបស់ពួកគេដែលជាផ្នែកមួយនៃចលនារបស់អឺរ៉ុបដែលចេះតែកើនឡើង បានទាញយកសម្បទានពីរដ្ឋាភិបាលរួចហើយ រួមទាំងនាយករដ្ឋមន្ត្រី លោកហ្គាប្រៀលអាតាល់(Gabriel Attal) ដែលបាននិយាយថា ប្រទេសបារាំងនឹងរារាំងការនាំចូលផលិតផលមានតម្លៃទាប ដែលប្រើថ្នាំសម្លាប់សត្វល្អិត ត្រូវបានហាមប្រាមនៅក្នុងទ្វីបអឺរ៉ុប។លោក Attal ក៏បាននិយាយផងដែរថា រដ្ឋាភិបាលនឹងបញ្ឈប់ការដាក់បទបញ្ជាតឹងរ៉ឹងលើកសិកររបស់ខ្លួនជាងតម្រូវការបទប្បញ្ញត្តិរបស់សហភាពអឺរ៉ុប។ និយាយពីអ្នកប្រើប្រាស់វិញ លើកឡើងថាពួកគេគាំទ្រនិងទិញផលិតផលដែលផលិតពីបារាំង ជាពិសេសផ្លែឈើ បន្លែ និងសាច់ បើទោះបីជាតម្លៃខ្ពស់ជាង បើធៀបនឹងទំនិញនាំចូលក៏ដោយ៕

សម្ដេចតេជោ ហ៊ុន សែន៖«ព័ត៌មានថាភរិយាខ្ញុំកំពុងបញ្ជូនទៅព្យាបាលនៅ​បរទេសគឺជារឿង​មិនពិត, សូមពួកអាក្រក់បញ្ឈប់នូវការបំពុលព័ត៌មាន»

2024/02/02 08:34:28 am        181
នាព្រឹកថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៤ សម្ដេចតេជោ ហ៊ុន សែន បានផ្ញើសារទៅកាន់ពួកអាក្រក់​ ឲ្យបញ្ឈប់នូវការបំពុលព័ត៌មានទាំងឡាយពាក់ព័ន្ធសុខភាពរបស់ភរិយារបស់សម្ដេច(សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត)​​។ សម្ដេច​តេជោ​មានប្រសាសថា «សូមជូនសារទៅពួកអាក្រក់សូមបញ្ឈប់​នូវការបំពុលព័ត៌មាន និង​សូម​យក​ចិត្ត​ទុកដាក់ការពារសុខភាពខ្លួនឯងល្អជាងមកគិតពីក្រុមគ្រួសាររបស់ខ្ញុំ»។  តាមរយៈហ្វេសប៊ុកផ្លូវការសម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា ប៉ុន្មាន ២ថ្ងៃចុង​ក្រោនេះ​មាន​​​ការ​ផ្សព្វផ្សាយ​នូវ​ព័ត៌មាន​ដែល​និយាយ​ពី​ភរិយារបស់សម្ដេច(សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត)​មានជំងឺ​។ សម្ដេចបញ្ជាក់ថា នេះ​ ជា​រឿង​ពិត​ ហើយសម្ដេច និងក្រុមគ្រួសារ ក៏​គ្មាន​ការ​លាក់បាំង និង​ក៏គ្មានការ​ចាំបាច់​ផ្សព្វផ្សាយជា​ដំណឹង​អ្វី​ដែរ។  សម្ដេចតេជោ​បញ្ជាក់បន្តថា កាលពី៤ថ្ងៃមុន ភរិយារបស់សម្ដេច(សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត)​ដួល​ក្នុង​បន្ទប់​សម្រាក​ធ្វើ​ឱ្យប៉ះដល់ក្បាល​ដែល​ចាំបាច់​ត្រូវ​យក​ទៅ​ពិនិត្យ និង​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​កាលម៉ែត្រ។ បន្ទាប់ពីការ​ពិនិត្យព្យាបាល​ដោយ​យក​ចិត្ត​ទុកដាក់​ពី​គ្រូពេទ្យ​សុខភាព​គាត់​ល្អ​ប្រសើរ​តែ​មិន​ទាន់ចាក​ចេញ​ពីមន្ទីរ​ពេទ្យ​នៅ​ឡើយ​ព្រោះ​ត្រូវ​រង់​ចាំកា​រ​ថត​ក្បាល​ជាលើកទី៣ ដើម្បី​មើល​សរសៃ​ដែល​រង​នូវ​ការ​ប៉ះទង្គិចនោះ។  សម្ដេចតេជោបញ្ជាក់បន្ថែមថា « ការបង្កើតនូវព័ត៌មានថាភរិយាខ្ញុំកំពុងបញ្ជូនទៅព្យាបាលនៅ​បរទេសគឺជារឿង​មិនពិត។» ជាមួយគ្នានេះដែរ សម្ដេចតេជោ ហ៊ុន សែន បានក្រាបបង្គំ​ អរព្រះគុណ​ថ្វាយ​ហ្លួងម៉ែ​ដែល​បាន​យាង​ទៅ​សួរសុខទុក្ខភរិយារបស់សម្ដេចដែល​ជាបុត្រីធម៌របស់ព្រះអង្គ​ដល់មន្ទីរពេទ្យ និង​សូម​អរគុណ​ថ្នាក់​ដឹកនាំគ្រប់​ជាន់​ថ្នាក់​បងប្អូនជនរួមជាតិ​ដែល​ចូល​រួម​កង្វល់​ពី​សុខភាព​ភរិយាសម្ដេច៕ 

ក្រុមមន្ត្រីនិយាយថា អាមេរិកអនុម័តផែនការវាយប្រហារគោលដៅនានារបស់អ៊ីរ៉ង់ នៅក្នុងប្រទេសស៊ីរីនិងអ៊ីរ៉ាក់

2024/02/02 08:08:00 am        161
ក្រុមមន្ត្រីបានប្រាប់សារព័ត៌មាន CBS News ដៃគូអាមេរិករបស់ទូរទស្សន៍ BBC ថា សហរដ្ឋអាមេរិកបានអនុម័តផែនការវាយប្រហារជាបន្តបន្ទាប់លើគោលដៅរបស់អ៊ីរ៉ង់នៅក្នុងប្រទេសស៊ីរី និងអ៊ីរ៉ាក់។ក្រុមមន្ត្រីបាននិយាយថា ការវាយប្រហារនានានឹងប្រព្រឹត្តទៅក្នុងរយៈពេលជាច្រើនថ្ងៃខាងមុខ ហើយលក្ខខណ្ឌផ្សេងៗទំនងជានឹងកំណត់នៅពេលការវាយប្រហារត្រូវបានចាប់ផ្តើម។ កាអុម័តនេះកើតឡើងបន្ទាប់ពីការវាយប្រហារដោយយានដ្រូនបានសម្លាប់ទាហានអាមេរិកបីនាក់នៅក្នុងប្រទេសហ្ស៊កដានី ជិតព្រំដែនស៊ីរីកាលពីថ្ងៃអាទិត្យកន្លងទៅ។ សហរដ្ឋអាមេរិកបានស្តីបន្ទោសក្រុមជីវពលគាំទ្រដោយអ៊ីរ៉ង់ ថាជាអ្នកបើកការវាយប្រហារនោះ។ក្រុមចលនា ដែលជាក្រុមតស៊ូអ៊ីស្លាមនៅអ៊ីរ៉ាក់ ត្រូវគេជឿថាមានកងជីវពលជាច្រើនដែលត្រូវបានប្រដាប់ដោយអាវុធ ផ្តល់មូលនិធិ និងការបណ្តុះបណ្តាលដោយកងកម្លាំងឆ្មាំបដិវត្តន៍អ៊ីរ៉ង់។ ក្រុមនេះបាននិយាយថាខ្លួនជាអ្នកវាយប្រហារកាលពីថ្ងៃអាទិត្យ។ ទន្ទឹមនឹងនោះ អ៊ីរ៉ង់បានបដិសេធតួនាទីណាមួយនៅក្នុងការវាយប្រហារដែលបានធ្វើឱ្យទាហានអាមេរិក ៤១ នាក់ផ្សេងទៀតរងរបួសនៅឯមូលដ្ឋានយោធាដែលគេស្គាល់ថា Tower 22 ។ក្រុមមន្ត្រីអាមេរិកបាននិយាយថា ចារកម្មអាមេរិកជឿថា យានដ្រូនដែលប្រើវាយប្រហារទីតាំងនេះត្រូវបានផលិតដោយប្រទេសអ៊ីរ៉ង់ ហើយស្រដៀងទៅនឹងយានដ្រូនដែលអ៊ីរ៉ង់បានបញ្ជូនទៅកាន់ប្រទេសរុស្ស៊ីសម្រាប់ការលុកលុយប្រទេសអ៊ុយក្រែន។ នៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃព្រហស្បតិ៍ រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin បានការពារការឆ្លើយតបផ្នែកយោធាដែលពន្យារពេលដោយនិយាយថា យើងនឹងឆ្លើយតបកន្លែងដែលយើងជ្រើសរើស ពេលវេលា និងរបៀបដែលយើងជ្រើសរើស។ លោកប្រធានាធិបតី Joe Biden បាននិងកំពុងស្ថិតនៅក្រោមសម្ពាធកាន់តែខ្លាំងពីសមាជិកសភាមកពីគណបក្សសាធារណរដ្ឋ រួមទាំងសំឡេងពោពេញដោយកំហឹងបំផុតមួយចំនួនរបស់ទីក្រុងវ៉ាស៊ីនតោន លើប្រទេសអ៊ីរ៉ង់ ដើម្បីវាយប្រហារលើគោលដៅនានានៅលើដីអ៊ីរ៉ង់៕

សភាពាណិជ្ជកម្ម និងឧស្សាហកម្មជប៉ុន បង្ហាញចំណាប់អារម្មណ៍ពង្រីកការវិនិយោគ ទម្រង់ជា OEM លើសម្ភារៈវាយនភ័ណ្ឌ ដែលបង្ហាញថាផលិតផល ផលិតនៅកម្ពុជា (Made In Cambodia)

2024/02/01 02:16:31 pm        260
នាព្រឹកថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃ​ព្រះរាជា​ណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក Yoshihisa Suzuki ប្រធានគណៈ​កម្មាធិការ​កិច្ច​សហប្រតិបត្តិការធុរកិច្ចមេគង្គ-ជប៉ុន នៃសភាពាណិជ្ជកម្ម និងឧស្សាហកម្មជប៉ុន ចូលជួប​សម្តែង​ការ​គួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។ក្នុងឱកាសនៃជំនួប លោក Yoshihisa Suzuki បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ សម្តេច​ធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបលោក និងគណៈប្រតិភូ ចូល​ជួប​សម្តែងការគួរសម និងបានសម្ដែងនូវការថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែល​តែង​តែ​បាន​យកចិត្តទុកដាក់ក្នុងការគាំទ្រ ជានិច្ចចំពោះ​ការ​វិនិយោគ​របស់​ក្រុមហ៊ុន​ជប៉ុននៅក្នុង​ព្រះរាជាណាចក្រកម្ពុជា។ លោកប្រធានគណៈកម្មាធិការ បានគោរពជម្រាបជូន សម្តេចធិបតី អំពីសកម្មភាពរបស់សភាពាណិជ្ជកម្ម និងឧស្សាហកម្មជប៉ុន ដែលជាស្ថាប័នសេដ្ឋកិច្ច និងពាណិជ្ជកម្ម​ដ៏ធំនៅក្នុងប្រទេសជប៉ុន ហើយបច្ចុប្បន្ននេះមានការិយាល័យចំនួន ៥១៥ និងមានសមាជិកសរុបប្រមាណជាង ១,២៥ លាននាក់ ដែលផ្តោតសំខាន់លើវិស័យវាយនភ័ណ្ឌ គ្រឿងម៉ាស៊ីននិងលោហៈធាតុ ថាមពល សារធាតុគីមី អាហារ លំនៅឋាន បច្ចេកវិទ្យាព័ត៌មាន និងហិរញ្ញវត្ថុ។ បន្ថែមលើនេះ លោកប្រធានគណៈកម្មាធិការ បានគោរពជម្រាបជូន សម្តេចធិបតី អំពីសកម្មភាព​វិនិយោគដែលមានស្រាប់នៅកម្ពុជា​ លើវិស័យ​វាយនភ័ណ្ឌ​ ការផ្គត់ផ្គង់​ឧស្ម័ន និង​លើ​វិស័យ​កសិកម្ម​ ដែលផ្តោតសំខាន់លើ​ ដំណាំល្ង​ និង​ពីគោលបំណង​ នៃ​ដំណើរ​ទស្សន​កិច្ច​របស់​លោក​ក្នុង​ការស្វែងយល់ពីការអភិវឌ្ឃសេដ្ឋកិច្ច និងកាលានុវត្តភាពសម្រាប់ការវិនិយោគនៅកម្ពុជា ជាពិសេសការពង្រីកការវិនិយោគលើវិស័យវាយនភ័ណ្ឌ ក្នុងទម្រង់ជា OEM លើសម្ភារៈ​វាយនភ័ណ្ឌ ដែលបង្ហាញថាផលិតផល ផលិតនៅកម្ពុជា (Made In Cambodia)។ លោកប្រធានគណៈកម្មាធិការ ក៏បានគោរពជម្រាបជូន សម្តេចធិបតី ផងដែរថា គណៈកម្មាធិការ​កិច្ច​សហប្រតិបត្តិការធុរកិច្ចមេគង្គ-ជប៉ុន គឺជាគណៈកម្មាធិការអន្តរជាតិមួយនៃសភាពាណិជ្ជកម្ម និង​ឧស្សាហកម្មជប៉ុន ដែលទទួលបន្ទុកក្នុងការប្រមូលព័ត៌មាន ធ្វើការស្ទង់មតិ និងសិក្សា​ស្រាវជ្រាវ​អំពី​បរិយាកាសវិនិយោគនិងធុរកិច្ចនៅក្នុងប្រទេសតំបន់មេគង្គ រួមទាំងប្រទេស​កម្ពុជា​ផងដែរ​។ជាការឆ្លើយតប សម្តេចធិបតី បានសម្តែងនូវការស្វាគមន៍ចំពោះលោក Yoshihisa Suzuki និង​គណៈប្រតិភូ ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា និងបានវាយ​តម្លៃ​ខ្ពស់​ចំពោះ​សកម្មភាព​អាជីវកម្មរបស់សភាពាណិជ្ជកម្ម និងឧស្សាហកម្មជប៉ុន នៅកម្ពុជានាពេលកន្លងមក។ ទន្ទឹមនឹងនេះ សម្តេចធិបតី ក៏បានស្វាគមន៍ចំពោះចំណាប់អារម្មណ៍របស់ក្រុមហ៊ុន នៃ​សភាពាណិជ្ជ​កម្ម និងឧស្សាហកម្មជប៉ុន ដែលមានបំណងចង់​ពង្រី​កនូវ​សកម្មភាព​វិនិយោគ​របស់​ខ្លួន​បន្ថែមទៀត។ សម្តេចធិបតី ក៏បានគូសបញ្ជាក់​អំពី​ភាព​ទាក់​ទាញ​នៃ​ច្បាប់​ស្តីពី​វិនិយោគ​នៃ​ព្រះរាជាណាចក្រកម្ពុជា និងគោលនយោបាយលើកទឹកចិត្តសម្រាប់វិនិយោគិន និងធុរជន ដែល​ធានា​បាន​នូវភាពប្រាកដនិយមចំពោះបរិយាកាសវិនិយោគប្រកបដោយភាពអនុគ្រោះ និងភាព​បត់បែន​។ ជាមួយគ្នានេះ សម្ដេចធិបតី សង្ឃឹមយ៉ាងមុតមាំថា ដំណើរទស្សនកិច្ចរបស់លោក Yoshihisa Suzuki និងគណៈប្រតិភូនាឱកាសនេះ សភាពាណិជ្ជកម្ម និងឧស្សាហកម្ម​ជប៉ុន​នឹង​កាន់​តែប​ង្កើន​នូវ​លទ្ធភាព និងការពង្រីកនូវសក្តានុពលវិនិយោគបន្ថែមទៀត នៅកម្ពុជា ជាមួយនឹង​ភាព​ជឿជាក់ និងប្រាកដនិយម ហើយរាជរដ្ឋាភិបាលត្រៀមខ្លួនជានិច្ចក្នុងការសម្របសម្រួល និង​សហការ​ជាមួយ​វិនិយោគិនជប៉ុន ក្នុងវត្ថុបំណងប្រែក្លាយកម្ពុជា ជាទិសដៅវិនិយោគចម្បង និងជា​មជ្ឈ​មណ្ឌលតំបន់៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ក្រុមហាម៉ាស ត្រៀមជាស្រេចសម្រាប់កិច្ចព្រមព្រៀងបទឈប់បាញ់ដ៏ទូលំទូលាយមួយ ជាមួយអ៊ីស្រាអែល
08/25/2025 03:08 PM
អ៊ីស្រាអែលប្រើប្រាស់គ្រឿងចក្រ ដើម្បីគាស់រំលើងដើមឈើរាប់រយដើម នៅក្នុងភូមិនៃតំបន់ West Bank
08/25/2025 03:08 PM
មន្ត្រីនិយាយថា កងទ័ពអាកាសនីហ្សេរីយ៉ា ជួយសង្គ្រោះជនរងគ្រោះដែលត្រូវបានចាប់ពង្រត់ជាង ៧០នាក់
08/25/2025 02:08 PM
UNICEF៖ គ្រោះទុរ្ភិក្សនៅហ្កាហ្សា កើតចេញពីបរាជ័យក្នុងការផ្តល់ជំនួយ មិនមែនមកពីកង្វះស្បៀងទេ
08/25/2025 02:08 PM
WSJ រាយការណ៍ថា មន្ទីរបញ្ចកោណដាក់កំហិតលើអ៊ុយក្រែន ក្នុងការប្រើមីស៊ីលអាមេរិក ប្រឆាំងនឹងរុស្ស៊ី
08/25/2025 02:08 PM
ការស្ទង់មតិ៖ អត្រាគាំទ្ររបស់នាយករដ្ឋមន្ត្រីជប៉ុន Ishiba កើនឡើង ទោះជាចាញ់ឆ្នោតក៏ដោយ
08/25/2025 02:08 PM
របបសឹកមីយ៉ាន់ម៉ា និយាយថា ស្ពានផ្លូវរថភ្លើងដ៏ប្រវត្តិសាស្ត្ររបស់ប្រទេស «ត្រូវបានបំផ្ទុះ និងបំផ្លាញ»
08/25/2025 02:08 PM
សហរដ្ឋអាមេរិក បញ្ជាក់ករណីដង្កូវស៊ីសាច់ក្នុងខ្លួនមនុស្ស ស្របពេលការផ្ទុះឡើងនៅអាមេរិកកណ្តាល
08/25/2025 01:08 PM
លោកជំទាវ ចម និម្មល អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មការអន្តរក្រសួងដើម្បីរៀបចំ និងចូលរួមពិព័រណ៍ពិភពលោក និងពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិ
08/25/2025 01:08 PM
ឧត្តមសេនីយ៍ឯក ឯក សំអូន៖ កម្ពុជា-ថៃ នឹងខិតខំដោះស្រាយបញ្ហាដោយសន្តិវិធីជៀសវាងការប៉ះទង្គិចគ្នា
08/25/2025 01:08 PM