រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទចុះពិនិត្យវឌ្ឍនភាពការងារសាងសង់ស្ពានភ្នំក្រវាញ និង​ផ្លូវកៅ​ស៊ូ​ក្នុង​​ខេត្តពោធិ៍សាត់
BREAKING NEWS|កម្ពុជាចាត់ទុកផែនការថៃចង់ដណ្តើមប្រាសាទតាក្របី និងបិទប្រាសាទតាមាន់ធំគឺជាការប៉ុនប៉ងឈ្លានពានកម្ពុជាគិតទុកជាមុន និងមិនគោរពបទឈប់បាញ់
សម្ដេចតេជោ៖សង្គ្រាមព្រំដែនកម្ពុជា-ថៃបានផ្ទេរពីសង្គ្រាមប្រើប្រាស់អាវុធមកជាសង្រ្គាម ប្រើប្រាស់ជំពាមកៅស៊ូ ខណៈបើពិនិត្យឲ្យសុីជម្រៅវាជារឿងធំ ប្រសិនបើមិនទប់ស្កាត់
ឯកឧត្តម ចាន់ ដារ៉ុង ដឹកនាំគណៈកម្មការ​អន្តរ​ក្រសួង​ចុះ​ពិនិត្យ​វាយ​តម្លៃ​បញ្ចប់​សុពល​ភាព​ការងារ​ថែ​ទាំ​ផ្លូវ​ខួបចំនួន ៣កំណាត់ ក្នុងខេត្តពោធិ៍សាត់

នយោបាយ​ និង ការអភិវឌ្ឍន៍

ក្រុមគ្រូពេទ្យសមាគមសុខាភិបាលខ្មែរនៅអាមេរិក ចុះពិនិត្យព្យាបាលជំងឺ និងវះកាត់ឥតគិតថ្លៃ ជូនប្រជាពលរដ្ឋ ក្នុងខេត្តព្រះវិហារ

2024/01/29 04:14:21 pm        92
នៅព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤នេះ ប្រជាពលរដ្ឋយ៉ាងច្រើនកុះករ មកពីបណ្ដា ក្រុងស្រុក នាំគ្នាសម្រុកមកទទួលយកការពិគ្រោះ ព្យាបាលជំងឺ នៅមន្ទីរពេទ្យបង្អែក១៦មករា ខេត្តព្រះវិហារ ដែលជាកន្លែងផ្ដល់សេវាពិនិត្យ ព្យាបាលជំងឺ និងវះកាត់ដោយឥតគិតថ្លៃ ពីសំណាក់ពីក្រុមគ្រូពេទ្យស្ម័គ្រចិត្ត របស់សមាគមសុខាភិបាលខ្មែរនៅអាមេរិក សហការជាមួយក្រុម គ្រូពេទ្យរបស់មន្ទីរពេទ្យបង្អែក១៦មករាខេត្ត។ក្នុងឱកាសនោះក៏មានវត្តមាន ឯកឧត្តម គីម រិទ្ធី អភិបាល នៃគណៈអភិបាលខេត្ត ព្រះវិហារ បានអញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ និងក្រុមគ្រូពេទ្យស្ម័គ្រចិត្ត មុនពេល​បើកការពិនិត្យព្យាបាលជំងឺ និងមានការចូលរួមពីសំណាក់លោកស្រីអភិបាលរងខេត្ត ប្រធានមន្ទីរជំនាញ អាជ្ញាធរក្រុង និងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត។ថ្លែងទៅកាន់ប្រជាពលរដ្ឋ និងក្រុមគ្រូពេទ្យស្ម័គ្រចិត្តនាពេលនោះ ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ បានសម្តែងនូវសេចក្តីសោមនស្សរីករាយ ដោយលើកឡើងនូវការកោត សរសើរពីទឹកចិត្ត និងមនសិការរបស់ក្រុមគ្រូពេទ្យ របស់សមាគមសុខាភិបាលខ្មែរនៅអាមេរិក ដែលលះបង់នូវពេលវេលា ក្នុងស្មារតីជួយជ្រោមជ្រែងសុខភាព នៃការរស់នៅរបស់ប្រជាពលរដ្ឋ មិនថាតែនៅខេត្តព្រះវិហារ គឺទូទាំងប្រទេសយើងទាំងមូល ក្នុងការធ្វើការពិនិត្យ ព្យាបាលដោយ ឥតគិតថ្លៃ។សេវាព្យាបាលមានដូចជា ពិនិត្យ ព្យាបាលជំងឺទូទៅ មនុស្សចាស់ កុមារ និងទារក, ព្យាបាល រោគស្ដ្រី វះកាត់ជំងឺស្រុតស្បូន ដុំគីសដៃស្បូន ដុំគីសុដន់ (ដុំដោះ) វះកាត់មាត់ឆែប ឆែបក្រអូម មាត់ ម្រាមដៃលើស និងពិការភាពផ្សេងៗ, វះកាត់ជំងឺភ្នែក វ៉ាស់ និងផ្ដល់វ៉ែនតា, វះកាត់ដុំពក លើ​ខ្លួនប្រាណ និងដុំគីសផ្សេងៗ, វះកាត់ក្លនលូន, វះកាត់គ្រួសក្នុងថង់ទឹកប្រមាត់ និងពកក, ព្យាបាលរលាកខ្លួនប្រាណ ដៃជើង មុខមាត់ និងពិនិត្យ ព្យាបាលជំងឺមាត់ធ្មេញ។ សេវាព្យាបាល ទាំងនេះធ្វើឡើងនៅមន្ទីរពេទ្យបង្អែក១៦មករាខេត្តព្រះវិហារ ចាប់ពីថ្ងៃទី២៩ ខែមករា ដល់ថ្ងៃទី ០៣ ខែកុម្ភៈ ឆ្នាំ២០២៤។ជាមួយនេះប្រជាពលរដ្ឋក៏អាចទៅទទួលយកសេវាពិនិត្យ ព្យាបាលជំងឺទូទៅ មនុស្សចាស់ កុមារ និងទារក, ព្យាបាលរោគស្ដ្រី ជំងឺភ្នែក វ៉ាស់ និងផ្ដល់វ៉ែនតា និងជំងឺមាត់ធ្មេញ នៅទីតាំង ចំនួន០២ ផ្សេងទៀតរួមមានៈ ទី១.នៅមណ្ឌលសុខភាពម្លូព្រៃ ស្ថិតនៅភូមិម្លូព្រៃ ឃុំម្លូព្រៃ១ ស្រុកឆែប ចាប់​ផ្ដើមពិនិត្យ ព្យបាលពីថ្ងៃទី៣០ ដល់ថ្ងៃទី ៣១ ខែមករា ឆ្នាំ២០២៤ និងនៅ សាលាបឋមសិក្សាយាង ស្ថិតនៅភូមិយាង ឃុំយាង ស្រុកជាំក្សាន្ដ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី ០២ ខែកុម្ភៈ ឆ្នាំ២០២៤៕ 

អបអរសាទរ ក្រុងកែប ទទួលបានជយលាភីទីក្រុងស្អាតអាស៊ានលើកទី៤ ឆ្នាំ២០២៤-២០២៦

2024/01/29 03:21:22 pm        79
សម្រាប់ក្រុងកែប នៃខេត្តកែប ទទួលបានជយលាភីទីក្រុងស្អាតអាស៊ាន លើកទី៤ ដែល​មាន​សុពលភាពពីឆ្នាំ២០២៤-២០២៦ ហើយពិធីប្រកាស​ជយលាភី​នេះ​ធ្វើ​ឡើង​ក្នុង​វេទិកា​ទេសចរណ៍​អាស៊ាន ATF-2024 ដែលបានប្រព្រឹត្តទៅនៅក្រុងវៀងចន្ទន៍ ប្រទេសឡាវ។វេទិកាទេសចរណ៍អាស៊ានឆ្នាំ២០២៤នេះ រៀបចំឡើងក្រោមប្រធានបទ «អាស៊ាន​ប្រកប​ដោយ​គុណភាព និងការទទួលខុសត្រូវ៖ ធានានិរន្តភាពនៃអនាគតអាស៊ាន (Quality and Responsible ASEAN – Sustaining ASEAN Future)» ដោយមាន​ការចូលរួម​ពី​សំណាក់​រដ្ឋមន្ត្រី​ទេសចរណ៍ និងថ្នាក់ដឹកនាំទេសចរណ៍មកពីប្រទេសសមាជិកអាស៊ាន ចិន ជប៉ុន សាធារណរដ្ឋ​កូរ៉េ ឥណ្ឌា ក៏ដូចជាប្រទេសនិងអង្គការដៃគូមួយចំនួន។ឯកឧត្ដម សោម ពិសិដ្ឋ អភិបាលខេត្តកែប បានឱ្យដឹងថា លទ្ធផលនេះកើត​ចេញ​ពីការ​ខិតខំ​ប្រឹងប្រែង​របស់ថ្នាក់ដឹកនាំខេត្តគ្រប់រូប អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ពិសេសការ​ចូលរួម​របស់​ប្រជាពលរដ្ឋ​ទូទាំងខេត្តកែប ដែលនេះជាមោទនភាព សម្រាប់ខេត្តកែប និងព្រះរាជាណាចក្រ​កម្ពុជា​ទាំងមូល ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​នៃកម្ពុជា។ ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងប្រជាពលរដ្ឋទូទាំងខេត្តកែប ក៏បានចូល​រួម​អរអរ​សាទរ​ចំពោះ​ការ​ទទួលបានជ័យលាភីទីក្រុងទេសចរណ៍ស្អាតអាស៊ាននេះដែរ៕

ប្រធានក្រុមការងារចុះមូលដ្ឋានស្រុកកោះសូទិន រំលឹកមន្រ្តីខ្លួនឲ្យបន្តចុះទៅតាមខ្នងផ្ទះ ដើម្បីពិនិត្យ និងដោះស្រាយបញ្ហាជូនពួកគាត់

2024/01/29 02:12:02 pm        101
អនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានខេត្តកំពង់ចាម និងជាប្រធានក្រុម ការងារចុះមូលដ្ឋានស្រុកកោះសូទិន លោក ឡោ សុឡេង បានក្រើនរំលឹកដល់មន្រ្តី និងក្រុមការងាររបស់ខ្លួនទាំងអស់ ត្រូវចុះតាមខ្នងផ្ទះប្រជាពលរដ្ឋ ដើម្បីស្ដាប់នូវសំណូមពរ ពិនិត្យដោះស្រាយបញ្ហាប្រឈមនានា ហើយបន្ដផ្សព្វផ្សាយ ​និងអនុវត្តឲ្យបានខ្ជាប់ខ្ជួន​នូវគោលនយោបាយភូមិ ឃុំសង្កាត់ មានសុវត្ថិភាពឲ្យបានដូចភ្លៀងរលឹមដល់ពួកគាត់ផងដែរ។ក្នុងឱកាសអញ្ជើញក្នុងពិធីប្រកាសសមាសភាពក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋាន​ស្រុកកោះសូទិន នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកកោះសូទិននារសៀលថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៤នេះ លោក ឡោ សុឡេង បានសម្ដែងនូវក្ដីសោមនស្សរីករាយ ដែលបាន​មកចូលរួមបំពេញការងារជាមួយសមាជិក សមាជិកគណបក្សប្រជាជនកម្ពុជា នៅស្រុកកោះសូទិន ខេត្តកំពង់ចាម ​និងសូមផ្ដាំផ្ញើនូវការសាកសួរសុខទុក្ខពីសំណាក់សម្ដេចតេជោ​ ហ៊ុន សែន ប្រធាន​គណបក្សប្រជាជនកម្ពុជា និងឯកឧត្តម សន្ដិបណ្ឌិត នេត សាវឿន សមាជិកគណៈអចិន្ត្រៃយ៍​នៃគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារ​គណបក្ស​ចុះមូលដ្ឋានខេត្តកំពង់ចាម ជូនដល់អង្គពិធីទាំងមូលផងដែរ។នាឱកាសនោះដែរ លោក ប្រធានក្រុមការងារ ក៏បានណែនាំដល់ក្រុមការងារមូលដ្ឋាន និង​អាជ្ញាធរពាក់ព័ន្ធទាំងអស់ ត្រូវតែបន្ដខិតខំប្រឹងប្រែងក្ដោបក្ដាប់ឲ្យបាននូវតម្រូវការរបស់ប្រជាពលរដ្ឋ ក្នុងករណីប្រជាពលរដ្ឋមានតម្រូវការណាមួយត្រូវតែបំពេញបន្ថែម ហើយត្រូវលុបបំបាត់​ឲ្យខាងតែ​បាននូវភាពអសកម្មមួយចំនួន ​ព្រោះអំពើរមិនគប្បីទាំងអស់នេះ ជះឥទ្ធិពលមិនល្អនៅពេល​បោះឆ្នោតនាពេលខាងមុខ៕អត្ថបទបាន ចក់

មូលនិធិ GX Foundation ពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការគាំទ្រដល់វិស័យសុខាភិបាល ផ្ដោតលើការព្យាបាលជំងឺភ្នែកឡើងបាយ និងការប្រយុទ្ធប្រឆាំងនឹងជំងឺគ្រុនឈាម

2024/01/29 02:07:18 pm        185
នាព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជាបានអនុញ្ញាតឱ្យ លោក Leung Chun-Ying ប្រធានមូលនិធិ GX Foundation និងជាអនុប្រធានគណៈកម្មាធិការជាតិនៃសន្និសីទប្រឹក្សាយោបល់នយោបាយប្រជាជនចិន និង សហការី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។នាឱកាសនៃជំនួប លោកប្រធានមូលនិធិ GX Foundation បានសម្ដែងនូវការអរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ សម្ដេចធិបតី ដែលបានអនុញ្ញាតឱ្យលោក និងសហការី ចូលជួបសម្តែងការគួរសម និងបានគោរពជម្រាបជូន សម្ដេចធិបតី អំពីកិច្ចសហប្រតិបត្តិការរវាងមូលនិធិGX Foundation ជាមួយនឹងក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា នាពេលកន្លងមក ដោយបានបញ្ជាក់ថាមូលនិធិបានចុះនូវអនុស្សរណៈយោគយល់គ្នា ជាមួយនឹងក្រសួងសុខាភិបាល ដើម្បីសហការលើការថែទាំ និងការព្យាបាលជំងឺភ្នែកឡើងបាយជូនប្រជាពលរដ្ឋកម្ពុជា ដែលរស់នៅតាមបណ្ដាខេត្តមួយចំនួន នាពេលកន្លងមក។ បន្ថែមពីនេះ លោកប្រធានមូលនិធិ បានគោរពជម្រាបជូនសម្ដេចធិបតី អំពីការបន្តកិច្ចសហប្រតិបត្តិការ និងគម្រោងពង្រីកកម្មវិធីចំនួនពីរ ដោយសហការជាមួយនឹងក្រសួងសុខាភិបាល៖ ទី១). ការពង្រីកនូវការផ្ដល់សេវាពិនិត្យ និង ព្យាបាលជំងឺភ្នែកឡើងបាយទៅតាមបណ្ដាខេត្តគោលដៅថ្មីៗ បន្ថែមទៀត និង ទី២). ការប្រយុទ្ធប្រឆាំងនឹងជំងឺគ្រុនឈាម។ ជាការឆ្លើយតប សម្ដេចធិបតី បានសម្តែងនូវការអរគុណ និងវាយតម្លៃខ្ពស់ចំពោះការចូលរួមចំណែករបស់ មូលនិធិ GX Foundation នៅក្នុងការគាំទ្រទៅដល់វិស័យសុខាភិបាលកម្ពុជា នាពេលកន្លងមក ជាពិសេសការរួមចំណែករបស់មូលនិធិ នៅក្នុងការផ្តល់សេវាពិនិត្យ និង ព្យាបាលជំងឺភ្នែកឡើងបាយ ជូនដល់ប្រជាពលរដ្ឋកម្ពុជា ដែលរស់នៅតាមបណ្តាខេត្តគោលដៅមួយចំនួន និងបានស្វាគមន៍ចំពោះគម្រោងនៃការពង្រីកកម្មវិធីរបស់មូលនិធិ ក្នុងការគាំទ្រដល់វិស័យសុខាភិបាលកម្ពុជាបន្ថែមទៀត ដូចជាកម្មវិធីប្រយុទ្ធប្រឆាំងនឹងជំងឺគ្រុនឈាម ។ ជាមួយគ្នានេះ សម្ដេចធិបតី ក៏បានលើកទឹកចិត្តទៅដល់មូលនិធិ GX Foundation ឱ្យបន្តពង្រឹងនូវកិច្ចសហប្រតិបត្តិការ ទៅលើកម្មវិធីទាំងនេះ ជាមួយនឹងក្រសួងសុខាភិបាលបន្ថែមទៀត ជាពិសេស ក្នុងការកំណត់នូវបណ្តាខេត្តគោលដៅថ្មីៗ សម្រាប់ការផ្ដល់សេវាពិនិត្យ និង ព្យាបាលជំងឺភ្នែកឡើងបាយ និង កម្មវិធីប្រយុទ្ធប្រឆាំងនឹងជំងឺគ្រុនឈាម៕

អ៊ុយក្រែន សម្ដែងកង្វល់ពីហានិភ័យនៃសង្គ្រាមលោកលើកទី៣ ខណៈរកការគាំទ្របន្ថែមពីលោកខាងលិច

2024/01/29 01:55:00 pm        82
ប្រធានាធិបតីអ៊ុយក្រែន លោក វ្ល៉ូឌីមី ហ៊្សេឡិនស្គី (Volodymyr Zelenskiy) បានសម្តែងកង្វល់អំពីគ្រោះថ្នាក់ដែលថាជម្លោះដែលកំពុងបន្តកើនឡើងនៅអ៊ុយក្រែន អាចក្លាយជាសង្គ្រាមលោកលើកទីបី ខណៈ លោកបានស្នើសុំការគាំទ្របន្ថែមពីប្រទេសនានា រាប់ចាប់ពីអាល្លឺម៉ង់ ដល់សហរដ្ឋអាមេរិក នៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍រដ្ឋអាល្លឺម៉ង់ ARD កាលពីថ្ងៃអាទិត្យ (២៨ មករា)។លោក ហ៊្សេឡិនស្គី បាននិយាយថា «ខ្ញុំគិតថាលោកអធិការបតីអាល្លឺម៉ង់ ដឹងពីហានិភ័យនេះច្បាស់ណាស់» ដោយបន្ថែមថាប្រសិនបើរុស្ស៊ី វាយប្រហារប្រទេសសមាជិកសម្ព័ន្ធយោធាណាតូ នោះវានឹងក្លាយជា «ការចាប់ផ្តើមនៃសង្គ្រាមលោកលើកទី៣»។នៅពេលត្រូវសាកសួរថាតើលោកមានការខកចិត្តទេ ដែលអាល្លឺម៉ង់មិនមានគម្រោងផ្គត់ផ្គង់អ៊ុយក្រែនជាមួយនឹងមីស៊ីលតម្រង់គោលដៅ ថាវរ៉ុស (Taurus) លោក ហ៊្សេឡិនស្គី បាននិយាយថាលោកគ្រាន់តែខកចិត្ត ដែលអាល្លឺម៉ង់មិនបានដើរ «តួនាទីដែលខ្លួនគួរតែមាននៅក្នុងការវាយប្រហារកាន់កាប់ដំបូងរបស់អ៊ុយក្រែន»។ដោយសំដៅទៅលើភាពទន់ខ្សោយនៃការឆ្លើយតបរបស់លោកខាងលិចចំពោះការលុកលុយរបស់រុស្ស៊ី លើតំបន់គ្រីម៉េ ក្នុងឆ្នាំ២០១៤ ដែលជាដើមហេតុនៃការលុកលុយរបស់ទីក្រុងមូស្គូ ក្នុងខែកុម្ភៈ ឆ្នាំ២០២២ ប្រធានាធិបតីអ៊ុយក្រែនរូបនេះបាននិយាយថា វាមិនមែនគ្រាន់តែជាការឆ្លើយតបរបស់អាល្លឺម៉ង់តែមួយនោះទេ គឺស្ថិតលើលោកខាងលិចទាំងមូល៕

ក្រុមហ៊ុន Mizuda Sanitation (Cambodia) Co., Ltd. បង្ហាញពីបំណងពង្រីក​ការវិនិយោគ​លើការផលិតថាមពលអគ្គិសនីពីសំណល់ នៅក្នុងរាជធានីភ្នំពេញ

2024/01/29 01:47:36 pm        88
នាព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃ​ព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក សាន ជានមីង (Shan Jianming) ប្រធាន​ក្រុមហ៊ុន Mizuda Group និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមាន​សន្តិភាព។ក្នុងឱកាសនៃជំនួប លោកប្រធានក្រុមហ៊ុន Mizuda Group បានថ្លែង​អំណរ​គុណ​យ៉ាង​ជ្រាល​ជ្រៅ​ជូន​ចំពោះ សម្តេចធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបលោក និង សហការី ចូលជួបសម្ដែងការគួរសម និងបានគោរពជម្រាបជូន សម្តេចធិបតី ថា ក្រុមហ៊ុន Mizuda Sanitation (Cambodia) Co., Ltd. ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Mizuda Group ផ្តល់សេវាបោសសម្អាត ប្រមូល និងដឹកជញ្ជូនសំរាម និង សំណល់រឹង នៅ​រាជ​ធានី​ភ្នំពេញ ក្នុងអំឡុងពេលប្រមាណ ៣ឆ្នាំ ដែលក្រុមហ៊ុនទទួលបានការទទួលស្គាល់ពីអាជ្ញាធរ និង​សាធារណជនទូទៅ។ ក្នុងពេលជាមួយគ្នា ក្រុមហ៊ុន​ក៏​បាន​ផ្តល់​សេវា​ផ្សព្វផ្សា​យ​កម្ម​វិធី​ការ​យល់ដឹ​ង​ស្តីពីការគ្រប់គ្រងសំរាម និងសំណល់រឹង ក្នុងភូមិសាស្រ្តមួយចំនួននៅរាជធានីភ្នំពេញ និង​បានបង្កើតការងារដល់ប្រជាជនកម្ពុជាចំនួន៧១០ កន្លែង។ លោកប្រធានក្រុមហ៊ុន ក៏បាន​គោរព​ជម្រាប​ជូន​សម្ដេចធិបតី អំពីគោលបំណងរបស់ក្រុមហ៊ុន Mizuda Group ក្នុងការពង្រីក​ការ​វិនិយោគ​របស់​ខ្លួននៅក្នុងការផលិតថាមពលអគ្គិសនីពីសំណល់ ជាមួយនឹងបច្ចេកវិទ្យាចុងក្រោយ បច្ចេក​ទេសទំនើប និងការការពារបរិស្ថានកម្រិតខ្ពស់ នៅក្នុងរាជធានីភ្នំពេញផងដែរ។ជាការឆ្លើយតប សម្តេចធិបតី បានសម្តែងនូវសេចក្តីសោមនស្សរីករាយ និងវាយ​តម្លៃ​ខ្ពស់​ចំពោះ​ដំណើរ​ការ​អាជីវកម្មរបស់ក្រុមហ៊ុន Mizuda Sanitation (Cambodia) Co., Ltd. ដែលបាន និង​កំពុង​សហការយ៉ាងល្អ ជាមួយសាលារាជធានីភ្នំពេញ នៅក្នុងការផ្តល់សេវាបោសសម្អាត ប្រមូល និងដឹកជញ្ជូនសំរាម និង សំណល់រឹង ដែល​ជា​ការ​ចូលរួម​ចំណែក​នៅ​ក្នុង​ការ​លើក​កម្ពស់​សុខុមាលភាពរបស់ប្រជាពលរដ្ឋ ក៏ដូចជាការចូលរួមចំណែកនៅក្នុងការថែរក្សាបរិស្ថាន ក្នុង​ភូមិសាស្រ្ត​នៃ​រាជធានីភ្នំពេញ ផងដែរ។ ចំពោះគោល​បំណង​ក្នុង​ការ​ពង្រីក​ការ​វិនិយោគ​របស់​ក្រុមហ៊ុន ក្នុងការផលិតថាមពលអគ្គិសនីពីសំណល់ សម្តេចធិបតី បានណែនាំ​ឱ្យក្រុ​មហ៊ុ​ន​ពិភាក្សា​បន្ថែម ជាមួយនឹងក្រសួង-ស្ថាប័នពាក់ព័ន្ធ នៃរាជរដ្ឋាភិបាលកម្ពុជា ជាពិសេស ក្រសួងរ៉ែ និង​ថាមពល និងក្រសួងបរិស្ថាន ក្រោមកិច្ចសម្របសម្រួលរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC)​៕

ធនាគារពិភពលោក បន្តពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យអាទិភាព ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ

2024/01/29 01:33:01 pm        131
នាព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាការងារ ជាមួយ លោកស្រី ម៉ារីយ៉ាម ចេ សឺរមែន (Mariam J. Sherman) នាយិកាគ្រប់គ្រងនៃធនាគារពិភពលោកប្រចាំកម្ពុជា មីយ៉ាន់ម៉ា និង​ឡាវ នាឱកាសនៃដំណើរបំពេញបេសកកម្មនៅព្រះរាជាណាចក្រកម្ពុជា។ក្នុងជំនួប លោកស្រីនាយិកាគ្រប់គ្រងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចធិបតី ដែល​បានចំណាយពេលដ៏មមាញឹកអនុញ្ញាតឱ្យលោកស្រី និង សហការី ចូលជួប​សម្តែង​ការ​គួរ​សម និងពិភាក្សាការងារ។ លោកស្រីនាយិកាគ្រប់គ្រង បានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាព និង​ភាព​ល្អ​ប្រសើរ នៃ​កិច្ចសហប្រតិបត្តិការរវាងធនាគារពិភពលោក និងរាជរដ្ឋាភិបាលកម្ពុជា ដែល​មាន​មាំមួន និងយូរអង្វែង ហើយលោកស្រីនាយិកាមានជំនឿជាក់ថា ជំនួបជាមួយសម្ដេចធិបតី នា​ឱកាស​នេះ​នឹងបន្ដជំរុញនូវកិច្ចសហប្រតិបត្តិការជាមួយរាជរដ្ឋាភិបាលកម្ពុជាបន្ថែមទៀត។ ឆ្លៀត​ក្នុង​ឱកាសនេះដែរ លោកស្រីនាយិកា ក៏បានគោរព​ជម្រាប​ជូន​សម្ដេច​ធិបតី​អំពី​ភាព​ប្រទាក់​ក្រឡា និងស្របគ្នានៃឯកសារគោលនយោបាយអភិវឌ្ឍ ជាពិសេសយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់​កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ជាមួយនឹងទិសដៅគោលនយោបាយ និង​ការងារ​សំខាន់​ៗ របស់ធនាគារពិភពលោក ក្នុងកម្រិតសកល និង ក្នុងកម្រិតប្រទេសកម្ពុជា ផងដែរ។ ជាការឆ្លើយតប សម្តេចធិបតី បានស្វាគមន៍ចំពោះ លោកស្រីនាយិកាគ្រប់គ្រង ដែល​បាន​អញ្ជើញ​មក​បំពេញ​បេសកកម្ម នៅព្រះរាជាណាចក្រកម្ពុជា និងបានសម្តែងសេចក្តីសោមនស្សរីករាយ និង​ថ្លែង​អំណរ​គុណដល់ធនាគារពិភពលោក ចំពោះការចូលរួមការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា នា​ពេល​កន្លង​មក។ សម្ដេចធិបតី បានកោតសរសើរ និងអរគុណចំពោះការប្តេជ្ញាចិត្ត នៃការបន្ត​កិច្ច​សហប្រតិបត្តិការ​របស់ធនាគារពិភពលោកជាមួយរាជរដ្ឋាភិបាលកម្ពុជា ជាពិសេស​ការ​បន្ត​កម្ម​វិធី​ភាព​ជា​ដៃគូរវាងរាជរដ្ឋាភិបាលជាមួយធនាគារពិភពលោកសម្រាប់ ឆ្នាំ២០២៥-២០២៩។ សម្តេច​ធិបតី ក៏បានជម្រាបជូនលោកស្រីនាយិកាគ្រប់គ្រង ពីការ​ដាក់​ចេញ​កម្ម​វិធី​គោល​នយោបាយ​អាទិភាព​ទាំង ៦ សម្រាប់ចាប់ផ្តើមអនុវត្តភ្លាមក្នុងឆ្នាំ២០២៣ និងវិធានការចំនួន៥ សម្រាប់​ដោះស្រាយ​​ក្នុងនីតិកាលទី៧ នៃរដ្ឋសភា សំដៅលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ តាមរយៈការកសាងភាពធន់ ការធានាកំណើន ចីរភាព ដើម្បីឈាន​ទៅ​សម្រេច​បាន​នូវ​ចក្ខុ​វិស័យ​កម្ពុជា​ឆ្នាំ២០៥០ ក្នុងការប្រែក្លាយទៅជាប្រទេសមានចំណូលខ្ពស់។ សម្តេចធិបតី និង​លោក​ស្រី​នាយិកា​គ្រប់គ្រង ក៏បានបង្ហាញការ​ប្តេជ្ញា​ចិត្ត​ក្នុង​ការ​បន្ត​កិច្ច​សហប្រតិបត្តិការ​លើ​ការ​អភិវ​ឌ្ឍ​មូល​ធន​មនុស្ស​នៅ​កម្ពុជា និង នៅក្នុងវិស័យអាទិភាពមួយចំនួន រួមមាន៖ វិស័យអប់រំ វិស័យ​សុខាភិបាល ​វិស័យកសិកម្ម វិស័យឌីជីថល វិស័យបរិស្ថាន និងការប្រែប្រួលអាកាសធាតុ៕

អារ៉ាប៊ីសាអ៊ូឌីត អំពាវនាវឲ្យអ៊ីស្រាអែល គោរពច្បាប់អន្តរជាតិ

2024/01/29 12:35:13 pm        148
រដ្ឋមន្ត្រីការបរទេសអារ៉ាប៊ីសាអ៊ូឌីត លោក ហ្វៃសាល ប៊ីន ហ្វាហាន អាល់ ស៊ូដ (Faisal bin Farhan Al Saud) កាលពីថ្ងៃអាទិត្យ បានជំរុញឲ្យអ៊ីស្រាអែល គោរពច្បាប់អន្តរជាតិ។លោកបានធ្វើការអធិប្បាយក្នុងអំឡុងពេលសន្និសីទសារព័ត៌មានរួមគ្នាជាមួយសមភាគីអេហ្ស៊ីបលោក អាមេ ស៊ូគ្រី (Sameh Shoukry) នៅទីក្រុងគែរ ដែលក្នុងនោះលោកទាំងពីរ បានអំពាវនាវឲ្យមានបទឈប់បាញ់ នៅតំបន់ហ្កាហ្សាស្ទ្រីប និងជំនួយ ដើម្បីទៅដល់អ្នកដែលខ្វះខាត នេះបើយោងតាមបណ្តាញព័ត៌មានរដ្ឋអារ៉ាប៊ីសាអ៊ូឌីត Al Arabiya News។មន្ត្រីអារ៉ាប៊ីសាអ៊ូឌីត បាននិយាយថា អារ៉ាប៊ីសាអ៊ូឌីត រួមជាមួយនឹងរដ្ឋអារ៉ាប់ផ្សេងទៀត នឹងបន្តដាក់សម្ពាធ ដើម្បីការពារប្រជាជនប៉ាឡេស្ទីន។និយាយអំពីការបដិសេធរបស់អ៊ីស្រាអែលចំពោះសេចក្តីសម្រេចរបស់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ស្តីពីស្ថានភាពមនុស្សធម៌នៅតំបន់ហ្កាហ្សា លោកបានសង្កត់ធ្ងន់ថា ច្បាប់អន្តរជាតិ និងច្បាប់មនុស្សធម៌អន្តរជាតិ គួរតែអនុវត្តដូចគ្នាចំពោះអ៊ីស្រាអែលដូចទៅនឹងប្រទេសដទៃទៀតដែរ។តុលការ ICJ កាលពីថ្ងៃសុក្រ បានបញ្ជាឲ្យអ៊ីស្រាអែលចាត់វិធានការគ្រប់បែបយ៉ាង នៅក្នុងអំណាចរបស់ខ្លួន ដើម្បីការពារអំពើប្រល័យពូជសាសន៍ប្រឆាំងនឹងប៉ាឡេស្ទីន នៅក្នុងតំបន់ហ្កាហ្សាស្ទ្រីប។ បើតាមតុលាការ សេចក្តីសម្រេចនេះ គឺមានកាតព្វកិច្ចតាមផ្លូវច្បាប់។ទោះជាយ៉ាងនេះក្តី តុលាការនេះ មិនបានបញ្ជាឲ្យអ៊ីស្រាអែលផ្អាកប្រតិបត្តិការយោធារបស់ខ្លួននៅក្នុងតំបន់ហ្កាហ្សា ដែលជាសំណើដ៏សំខាន់មួយដែលបានស្នើឡើងដោយអាហ្វ្រិកខាងត្បូង ស្របពេលដែល បានអំពាវនាវឲ្យក្រុមហាម៉ាសដោះលែងចំណាប់ថ្នូរអ៊ីស្រាអែលទាំងអស់ផងដែរនោះ។

តុលាការហុងកុង បង្គាប់ឲ្យក្រុមហ៊ុនចិន Evergrande ជម្រះបញ្ជីបំណុល ៣០០ពាន់លានដុល្លារ

2024/01/29 12:30:59 pm        389
តុលាការហុងកុងនៅពីថ្ងៃចន្ទ (ទី២៩ ខែមករា)នេះ បានបញ្ជាឲ្យក្រុមហ៊ុន China Evergrande Group ជម្រះបញ្ជីបំណុល ដែលជាការសម្រេចមួយទំនងជាបង្កឲ្យមានបញ្ហាកាន់តែច្រើនតាមរយៈទីផ្សារហិរញ្ញវត្ថុដែលដួលរលំរបស់ប្រទេសចិន នៅពេលដែលក្រុមអ្នកបង្កើតគោលនយោបាយ ព្យាយាមទប់ទល់នឹងវិបត្តិកាន់តែជ្រៅ។លោកចៅក្រម លីនដា ចាន់ (Linda Chan) បានសម្រេចឲ្យក្រុមហ៊ុនអភិវឌ្ឍន៍ ដែលជំពាក់បំណុលគេច្រើនជាងគេលើពិភពលោក ជម្រះបញ្ជីបំណុលសរុបជាង ៣០០ពាន់លានដុល្លារ បន្ទាប់ពីបានកត់សម្គាល់ថា ក្រុមហ៊ុន Evergrande មិនអាចផ្តល់ផែនការរៀបចំរចនាសម្ព័ន្ធឡើងវិញបានទេ បើទោះបីជាមានការពន្យារពេលជាច្រើនខែ និងសវនាការតុលាការជាច្រើនលើកក៏ដោយ។លោកចាន់ ដែលនឹងផ្តល់ហេតុផលលម្អិតនៅល្ងាចថ្ងៃចន្ទនេះ បាននិយាយថា៖«ដល់ពេលដែលតុលាការនិយាយថា គ្រប់គ្រាន់ គឺគ្រប់គ្រាន់ហើយ»។ក្រុមហ៊ុន Evergrande មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយពីសារព័ត៌មានរ៉យទ័រទេ។ការសម្រេចចិត្តនេះ កំណត់ដំណាក់កាលសម្រាប់អ្វីដែលត្រូវបានគេរំពឹងថា នឹងជាដំណើរការអូសបន្លាយយូរ និងស្មុគស្មាញជាមួយនឹងការពិចារណាផ្នែកនយោបាយដ៏សំខាន់ ដោយសារអាជ្ញាធរជាច្រើនពាក់ព័ន្ធ។អ្នកវិនិយោគនៅឈូងសមុទ្រ នឹងផ្តោតលើរបៀបដែលអាជ្ញាធរចិនប្រព្រឹត្តចំពោះម្ចាស់បំណុលបរទេស នៅពេលដែលក្រុមហ៊ុនមួយ បរាជ័យ។លោក ហ្គារី ង ( Gary Ng) សេដ្ឋវិទូជាន់ខ្ពស់នៅក្រុមហ៊ុន Natixis បាននិយាយថា៖« វាមិនមែនជាទីបញ្ចប់ទេ ប៉ុន្តែជាការចាប់ផ្តើមនៃដំណើរការដ៏យូរនៃការរំលាយចោលដែលនឹងធ្វើឲ្យប្រតិបត្តិការប្រចាំថ្ងៃរបស់ក្រុមហ៊ុន Evergrande កាន់តែពិបាក»។

រុស្ស៊ី និងបេឡារុស នឹងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យយោធា

2024/01/29 12:25:36 pm        89
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន(Vladimir Putin) និងប្រធានាធិបតីបេឡារុស លោក អាឡិចសានឌ័រ លូកាស្សេនកូ (Alexander Lukashenko) បាននិយាយថា មេដឹកនាំទាំងពីរនឹងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យយោធា និងវិស័យផ្សេងៗទៀត។ មេដឹកនាំទាំងពីរ បានជួបគ្នានៅក្នុងទីក្រុងធំបំផុតទីពីររបស់រុស្ស៊ី សឺត ភីធឺស្បឺក (St. Petersburg) កាលពីថ្ងៃអាទិត្យ។លោកពូទីន បាននិយាយនៅពេលចាប់ផ្តើមកិច្ចពិភាក្សាថា ប្រទេសទាំងពីរ កំពុងអភិវឌ្ឍទំនាក់ទំនងលើគ្រប់វិស័យ រួមទាំងសេដ្ឋកិច្ច ការអប់រំ និងវប្បធម៌។ លោក Lukashenko បានឆ្លើយតបថា ភាគីទាំងពីរកំពុងពិភាក្សាយ៉ាងយកចិត្តទុកដាក់អំពីរបៀបអភិវឌ្ឍសេដ្ឋកិច្ច និងឧស្សាហកម្មយោធារបស់ប្រទេសទាំងពីរ។រុស្សី និងបេឡារុស កំពុងស្ថិតនៅក្រោមការដាក់ទណ្ឌកម្មពីសំណាក់បណ្តាប្រទេសលោកខាងលិច ជុំវិញការឈ្លានពានលើអ៊ុយក្រែនដែលនៅតែបន្ត។ លោក Putin និងលោក Lukashenko នឹងចូលរួមកិច្ចប្រជុំមួយនៅថ្ងៃចន្ទនេះ ដើម្បីបញ្ជាក់ឡើងវិញនូវកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងសន្តិសុខទ្វេភាគី ក្នុងគោលបំណងបង្កើតរដ្ឋសហជីពមួយ។ ទន្ទឹមនឹងនេះ អង្គភាពសេវាសន្តិសុខរបស់ប្រទេសអ៊ុយក្រែន កាលពីថ្ងៃសៅរ៍ បានប្រកាសពីការស៊ើបអង្កេតលើមនុស្ស ៥ នាក់ ពីបទសង្ស័យប៉ុនប៉ងកេងបន្លំប្រាក់ប្រហែល ៤០ លានដុល្លារនៅក្នុងការទិញគ្រាប់កាំភ្លើងធំ។ ករណីពុករលួយជាបន្តបន្ទាប់ បានលេចចេញជាពន្លឺនៅក្នុងប្រទេសអ៊ុយក្រែន ដែលធ្វើឲ្យរដ្ឋាភិបាលស្ថិតក្រោមការត្រួតពិនិត្យជាសាធារណៈយ៉ាងដិតដល់។ ប្រទេសលោកខាងលិច ដែលបាននិងកំពុងផ្គត់ផ្គង់ជំនួយយោធា ដើម្បីជួយអ៊ុយក្រែន ការពារខ្លួនប្រឆាំងការឈ្លានពានរបស់រុស្ស៊ី ក៏កំពុងជំរុញឱ្យទីក្រុងគីវ បង្កើនកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនឡើងវិញ ដើម្បីលុបបំបាត់អំពើពុករលួយ។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ក្រសួងទេសចរណ៍កម្ពុជា និងខេត្តយូណានចុះអនុស្សរណៈចំនួន ៥ លើកិច្ចសហប្រតិបត្តិការវិស័យទេសចរណ៍ជាមួយគ្នា
08/27/2025 09:08 PM
​ក្រសួងការពារជាតិកម្ពុជាសម្តែងការសោកស្តាយចំពោះឧបទ្ទវហេតុផ្ទុះគ្រាប់មីនបណ្តាលឱ្យកងទ័ពថៃរងរបួស ខណៈកម្ពុជាមិនបានប្រើប្រាស់ និងមិនបានដាក់គ្រាប់មីនថ្មីឡើយ
08/27/2025 08:08 PM
គ្រោះថ្នាក់រថយន្តក្រុងដឹកអ្នកដំណើរ នៅអាហ្វហ្គានីស្ថាន បណ្ដាលឲ្យមនុស្ស ២៥នាក់ស្លាប់
08/27/2025 08:08 PM
​​រដ្ឋមន្រ្តីសុខាភិបាល «អាកាសយានដ្ឋានអន្តរជាតិតេជោ ក្លាយជាច្រកព្រំដែនអាកាសរបស់ជាតិ យ៉ាងទូលំទូលាយជាមួយពិភពលោក ខណៈសុខាភិបាលផ្តោតការយកចិត្តទុកដាក់ខ្ពស់ លើសុវត្ថិភាពផ្នែកសុខភាព សម្រាប់ផ្តល់ជូនអ្នកដំណើរគ្រប់ៗគ្នា»
08/27/2025 08:08 PM
ឯកឧត្តមគង់ សុភី លើកឡើងថា សិក្ខាសាលាស្តីពីឌីជីថលូបនីយកម្មក្នុងរដ្ឋបាលសាធារណៈ នៅខេត្តសៀមរាបសម្រេចបានសមិទ្ធផលធំៗចំនួន ៥
08/27/2025 08:08 PM
គណៈរដ្ឋមន្ត្រីអាល្លឺម៉ង់ អនុម័តសេចក្ដីស្នើច្បាប់ចូលបម្រើយោធាដោយស្ម័គ្រចិត្ត
08/27/2025 08:08 PM
IAEA វិលទៅកាន់អ៊ីរ៉ង់វិញ តែមិនទាន់មានកិច្ចព្រមព្រៀង ស្តីពីការត្រួតពិនិត្យ
08/27/2025 08:08 PM
សម្តេច ប៉ាប ឡេអូ អំពាវនាវឲ្យមានបទឈប់បាញ់ និងការដោះលែងចំណាប់ថ្នូរ នៅក្នុងជម្លោះអ៊ីស្រាអែល-ហាម៉ាស
08/27/2025 08:08 PM
ចិន និងអារ៉ាប៊ីសាអ៊ូឌីត បើកកិច្ចពិភាក្សាពាណិជ្ជកម្ម និងវិនិយោគ នៅទីក្រុងប៉េកាំង
08/27/2025 08:08 PM
កូរ៉េខាងត្បូងនឹងហាមមិនឲ្យប្រើទូរសព្ទដៃ ក្នុងថ្នាក់រៀន ចាប់ពីខែមីនាឆ្នាំក្រោយ
08/27/2025 08:08 PM