TOP STORY | សម្ដេចតេជោ គាំទ្រការបិទច្រកអន្តរជាតិដូងខេត្តបាត់ដំបង ខណៈថៃប្រើច្រកនេះដឹកទំនិញឆ្លងកាត់ទៅវៀតណាមរាប់រយឡានក្នុងមួយថ្ងៃៗ
ឯកឧត្តមបណ្ឌិត ចាន់ ដារ៉ុង ដឹកនាំក្រុមការងារចុះពិនិត្យវាយតំលៃលើការងារថែទាំផ្លូវចំនួន២ខ្សែ ក្នុងខេត្តពោធិ៍សាត់
ឯកឧត្តម ប៉ែន បូណា៖ ក្នុងស្ថានភាពការប្រឈមមុខរវាងកម្ពុជា-ថៃ ព័ត៌មានក្លែងក្លាយ គឺគ្រោះថ្នាក់ណាស់
កម្ពុជា-បារាំង កំពុងរៀបចំផែនទីបង្ហាញផ្លូវឈានដល់ការលើកកម្រិតនៃទំនាក់ទំនងជា «ដៃគូយុទ្ធសាស្ត្រ»

នយោបាយ​ និង ការអភិវឌ្ឍន៍

សម្តេចធិបតី និងលោកជំទាវបណ្ឌិតនឹងអញ្ជើញចូលរួមសន្និសីទអង្គការសហប្រជាជាតិ ស្តីពីមហាសមុទ្រ លើកទី៣ នៅទីក្រុងនីស នៅថ្ងៃទី៩-១១ ខែមិថុនា ខាងមុខនេះ

2025/06/06 02:36:38 pm        238
ភ្នំពេញ៖ តបតាមការអញ្ជើញរបស់ ឯកឧត្តម Emmanuel Macron ប្រធានាធិបតីនៃសាធារណរដ្ឋបារាំង និង ឯកឧត្តម António Guterres អគ្គលេខាធិការ អ.ស.ប. សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា អញ្ជើញចូលរួម សន្និសីទ អ.ស.ប. ស្តីពីមហាសមុទ្រ លើកទី៣ (UNOC3) ដែលនឹងប្រព្រឹត្តទៅនៅទីក្រុងនីស ប្រទេសបារាំង នៅថ្ងៃទី៩-១១ ខែមិថុនា ឆ្នាំ២០២៥។ថ្នាក់ដឹកនាំអញ្ជើញអមដំណើរ សម្តេចធិបតី និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត រួមមាន ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ រដ្ឋមន្ត្រី និងមន្ត្រីជាន់ខ្ពស់ផ្សេងទៀតនៃរាជរដ្ឋាភិបាល។ក្នុងឱកាសចូលរួមសន្និសីទ UNOC3 នៅប្រទេសបារាំង ក្រោមប្រធានបទ «ការពន្លឿនសកម្មភាព និងការកៀរគរគ្រប់តួអង្គដើម្បីរក្សា និងប្រើប្រាស់ មហាសមុទ្រប្រកបដោយចីរភាព» សម្តេចធិបតី នឹងធ្វើសេចក្តីថ្លែងការណ៍ជាតិ នៅក្នុងកិច្ចពិភាក្សា ទូទៅដោយគូសបញ្ជាក់ពីចក្ខុវិស័យ ការប្តេជ្ញាចិត្ត និងគំនិតផ្តួចផ្តើមរបស់កម្ពុជាពាក់ព័ន្ធអភិបាល កិច្ចមហាសមុទ្រ ភាពធន់នឹងអាកាសធាតុ និងការអភិវឌ្ឍប្រកបដោយចីរភាព។សម្តេចធិបតី ក៏នឹងមានជំនួបទ្វេភាគីជាមួយថ្នាក់ដឹកនាំនានានៅអំឡុងពេលសន្និសីទ ដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគី និងពង្រឹងការប្តេជ្ញាចិត្តរបស់កម្ពុជាចំពោះកិច្ចសហប្រតិបត្តិការពហុភាគី។ ការចូលរួមរបស់កម្ពុជា បញ្ជាក់ពីការយកចិត្តទុកដាក់យ៉ាងមុតមាំចំពោះកិច្ចខិតខំប្រឹងប្រែង ជាសកលក្នុងការដោះស្រាយបញ្ហាប្រឈមទាក់ទងនឹងមហាសមុទ្រ និងការលើកកម្ពស់ការប្រើប្រាស់ប្រកបដោយចីរភាពនៃធនធានមហាសមុទ្រ និងសមុទ្រស្របតាមគោលដៅអភិវឌ្ឍន៍ប្រកបដោយ ចីរភាព ក្នុងគោលដៅទី១៤ (ជីវិតក្រោមទឹក)៕

ជំហរម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាលចំពោះបូរណភាពទឹកដីបង្កើតបានជាខឿនការពារជាតិដ៏រឹងមាំ

2025/06/06 01:51:08 pm        226
ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល និងអ្នកស្រាវជ្រាវលើស្ថានការណ៍នយោបាយជាតិ-អន្តរជាតិ បានចាត់ទុកជំហរក៏ម៉ឺងម៉ាត់​របស់រាជរដ្ឋាភិបាល​ចំពោះ​ការដោះស្រាយ​បញ្ហា​បូរណ​ភាព​ទឹកដី​ជាមួយ​ថៃ គឺបង្កើតបានជាខឿនការពារជាតិដ៏រឹងមាំ ជាពិសេសទទួល​បាន​កម្លាំង​សាមគ្គី​ជា​ធ្លុង​មួយ​ពីប្រជាពលរដ្ឋទាំងក្នុង និងក្រៅប្រទេស។ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និង​ជា​ប្រធាន​អង្គភាព​អ្នក​នាំពាក្យ​រាជ​រដ្ឋាភិបាល មានប្រសាសន៍បញ្ជាក់ថា ប្រជាពលរដ្ឋខ្មែរមានមោទនភាព និងចូលរួម​យ៉ាង​សស្រាក់​សស្រាំ​ជា​មួយ​រាជ​រដ្ឋាភិបាល និងជាមួយកងទ័ពដោយ​បង្កើត​បាន​ជា​ខឿន​ការពារ​ជាតិ​យ៉ាង​រឹង​មាំ​បន្ទាប់​ពី​ពួក​គាត់យល់ច្បាស់អំពីគោលជំហរដ៏ម៉ឺងម៉ាត់ និងចំណាត់ការដ៏ត្រឹមត្រូវ​របស់​រាជ​រដ្ឋាភិបាល​ក្នុង​ការការពារបូរណភាពទឹកដី»។លោកបណ្ឌិត ឈត ប៊ុនថង អ្នកស្រាវជ្រាវកិច្ចការនយោបាយជាតិ-អន្តរជាតិ និង​ជា​អនុ​ប្រធាន​វិទ្យា​ស្ថាន​ទំនាក់ទំនងអន្តរជាតិនៃកម្ពុជានៃរាជបណ្ឌិត្យសភាកម្ពុជា មើលឃើញថា មើលឃើញថា ជំហរ​ដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីបន្តវេន គឺមិនខុស​គ្នា​ពី​ជំហរ​របស់​សម្ដេច​តេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្ដី បច្ចុប្បន្នជាប្រធានព្រឹទ្ធសភាកម្ពុជានោះទេ គឺ​ប្ដេជ្ញា​ចិត្ត​ចំពោះ​ការការពារបូរណភាពទឹកដី ប្រកាន់ខ្ជាប់​ជា​និច្ច​នូវ​ការ​ប្តេជ្ញា​ចិត្ត​របស់​ខ្លួន​ក្នុង​ការ​ប្រែ​ក្លាយ​ព្រំដែន​កម្ពុជា​ជាមួយមិត្តជិតខាងទៅជាតំបន់ សន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និង​ការ​អភិវឌ្ឍ​។ សូមជម្រាបថា រាជរដ្ឋាភិបាលដែលមានសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និង​សម្តេច​ធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីបន្តវេន បានសាងសមិទ្ធផលធំធេងជាច្រើនជូនជាតិ និង​ប្រជា​ពលរដ្ឋ​តាំងពីសុខសន្តិភាព ហេដ្ឋារចនាសម្ព័ន្ធសង្គមគ្រប់បែបយ៉ាង រហូតដល់កិច្ច​ការពារ​បូរណ​ភាព​ទឹកដី។ ខណៈតាមរយៈការរៀបចំដំណើរទស្សនកិច្ចដោយឥតគិតថ្លៃ ទៅកាន់​ភូមិ​ភាគ​ឥសាន កាលពីចុងឆ្នាំ២០២៤ ដោយសម្តេចធិបតីនាយករដ្ឋមន្ត្រី ក៏ធ្វើឡើង​ក្នុង​គោល​បំណង​បង្ហាញ​ការ​ពិត​ឱ្យប្រជាពលរដ្ឋបានឃើញពីការបោះបង្គោលព្រំដែន និងការសាងសង់​ផ្លូវ​ក្រវាត់​ព្រំដែន​ ដើម្បី​ការពារបូរណភាពទឹកដី។ ប្រជាពលរដ្ឋដែលបានទៅដល់ទីនោះសុទ្ធតែបានកោតស្ញប់ស្ញែងចំពោះបញ្ញាញាណរបស់ថ្នាក់ដឹកនាំ និងបានគាំទ្រពេញទំហឹងចំពោះរាជរដ្ឋាភិបាល។ បច្ចុប្បន្ន ខឿន​ការ​ពារ​ជាតិ​ដ៏​រឹង​មាំ​បាន​បង្ហាញ​ឡើង​សារជាថ្មីបន្ទាប់ពីប្រជាពលរដ្ឋបានឃើញច្បាស់ពីជំហរម៉ឺងម៉ាត់ និងចំណាត់​ការ​ច្បាស់​លាស់​របស់រាជរដ្ឋាភិបាលចំពោះបូរណភាពទឹកដី៕

ស្ថានទូតបារាំងប្រចាំកម្ពុជា ដឹកនាំគណៈប្រតិភូ​ធ្វើទស្សនកិច្ច​ស្វែង​យល់​ពី​ព្រលាន​យន្ត​ហោះ​អន្តរជាតិ​តេជោ ខណៈគ្រោងដាក់ឲ្យដំណើរការនាខែកញ្ញាខាងមុខ

2025/06/06 12:01:22 pm        95
នៅព្រឹកថ្ងៃទី៦ ខែមិថុនានេះ ឯកឧត្តម Jacques Pellet ឯកអគ្គរដ្ឋទូត នៃ​ស្ថាន​ទូត​បារាំង​ប្រចាំ​នៅ​កម្ពុជា បានដឹកនាំគណៈប្រតិភូ និងក្រុមហ៊ុនឯកជនមកពីវិស័យសណ្ឋាគារ ភោជនីយដ្ឋាន និង​ទេសចរណ៍ជាដើមចំនួនប្រមាណ៦០នាក់ អញ្ជើញទស្សន​កិច្ច​ពិនិត្យ​វឌ្ឍនភាព នៃ​ដំណើរ​ការ​សាង​សង់​ព្រលានយន្តហោះអន្តរជាតិតេជោ ខណៈគ្រោងដាក់ឲ្យដំណើរការនាខែកញ្ញាខាងមុខ។ នៅក្នុងដំណើរទស្សនកិច្ចនេះ ក្រុមគណៈប្រតិភូបានបង្ហាញទឹកមុខសប្បាយរីករាយ និង​យល់​ឃើញ​ថា ព្រលានថ្មីនេះមានលក្ខណៈទំនើប និងថ្មី ដែលបង្ហាញអំពីភាពអស្ចារ្យរបស់កម្ពុជា និង​ខណៈ​ដែលប្រទេសកម្ពុជា គឺមានសក្តានុពលជាច្រើនផ្សេងទៀត។ អ្នកឧកញ៉ា ឆារស៍ វ៉ាន់ នាយកគ្រប់គ្រង នៃក្រុមហ៊ុន ខេមបូឌា អ៊ែរផត អ៊ិនវេសមិន ឯ.ក (CAIC) បានជម្រាបជូនគណៈប្រតិភូក្នុងដំណើរទស្សនកិច្ចនេះថា គិតមកដល់​ពេល​អាកាស​យាន​ដ្ឋាន​អន្តរជាតិតេជោ សម្រេចការសាងសង់ប្រមាណជាង ៩៦% នឹងគ្រោង​បើក​ឱ្យ​ដំណើរ​ការ​នៅ​ថ្ងៃ​ទី៩ ខែកញ្ញា។ ហើយថ្ងៃសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នៅថ្ងៃទី២០ ខែតុលា ឆ្នាំ​២០២៥​ខាង​មុខ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រកម្ពុជា។អ្នកឧកញ៉ា ឆារស៍ វ៉ាន់ បានបន្តថា ព្រលានយន្តហោះអន្តរជាតិតេជោ បានសាង​សង់​ឡើង​លើ​ផ្ទៃ​ដី​ជាង ២ ៦០០ហិចតា ជាព្រលានយន្តហោះលំដាប់ F4 ដែលអាច​ធ្វើឱ្យ​យន្ត​ខ្នាត​ធំ​ចុះចត​បាន​ដូច​ជា ប្រភេទ Airbus A380 និងប្រភេទ Boeing 747 និងអាចទទួលអ្នកដំណើរបានរហូតដល់ ១​៣​លាននាក់ ក្នុង១ឆ្នាំ ក្នុងដំណាក់កាលទី១។ សូមបញ្ជាក់ទៀតថា គិតរហូតមកដល់ពេលនេះ មន្រ្តីជាន់ខ្ពស់​មក​ពី​បណ្តាទូ​ត​ប្រចាំ​ប្រទេស​កម្ពុជា​ជា​ច្រើន​រូប គណៈប្រតិភូមកពីស្ថាប័នរដ្ឋ និងឯកជន រួមទាំងក្រុម​អ្នក​សារព័ត៌មាន​ជាតិ និង​អន្តរជាតិ​ជា​ច្រើន បានអញ្ជើញមកទស្សនា និងស្វែងយល់ពីអាកាសយានដ្ឋានអន្តរជាតិតេជោ ហើយ​ក្រោយពីទស្សនកិច្ចទាំងនោះ មន្រ្តីទូត និងអ្នកសារព័ត៌មានជាច្រើននាក់បានវាយតម្លៃ និង​យល់ឃើ​ញថា អាកាសយានដ្ឋាននេះល្អទាំងអស់ និងបានបង្ហាញមិននឹកស្មានថា ប្រទេស​កម្ពុជា​មាន​ការ​វិនិយោគលើព្រលានយន្តហោះថ្មីនេះរហូតដល់ខ្នាត 4F៕អត្ថបទ៖ ឈិត បូរ៉ាវី

TOP STORY សម្ដេចតេជោ ហ៊ុន សែន ប្រកាសប្រគល់ដី២ហិកតាតម្លៃជាង១០លានដុល្លារ នៅជ្រោយចង្វារ ដើម្បីសាងសង់អន្តេវាសិកដ្ឋានសម្រាប់និស្សិតជាស្ត្រី

2025/06/04 02:53:35 pm        133
ក្រោយជំនួបជាមួយ​ប្រតិភូ​ក្រុម​ប្រឹក្សា​ជាតិ​កម្ពុជា​ដើម្បី​ស្ត្រី ដែលដឹកដោយលោកជំទាវបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី នៅរសៀលថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៥នេះ តាមរយៈ​បណ្ដាញសង្គមហ្វេសប៊ុក​សម្ដេច​អគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃ​ព្រះរា​ជា​ណាច​ក្រកម្ពុជា បាន​ប្រកាស​ថា​នឹង​ប្រគល់ដី ២ហិកតា ដែលទិញតម្លៃជាង ១០លាន​ដុល្លារ សម្រាប់​សាងសង់ស្ថានីយទូរទស្សន៍បាយ័ននៅជ្រោយចង្វារប្រគល់ជូនទៅក្រសួង​កិច្ចការនារី ដើម្បី​សាង​សង់អន្តេវាសិកដ្ឋាន។សម្ដេចតេជោ ហ៊ុន សែន បានសរសេរយ៉ាងដូច្នេះថា «ព្រឹកមិញ ខ្ញុំបានដឹកនាំការ​ប្រជុំ​ក្រុម​ប្រឹក្សា​ជាតិ​ដើម្បី​ស្ត្រី។ ក្រៅពីការផ្តល់ជាអនុសាសន៍ ខ្ញុំបានសម្រេចក្នុងនាមជាមេគ្រួសារ ដើម្បីកសាង​អន្តេវាសិកដ្ឋាន​សម្រាប់​និស្សិតជាស្ត្រីក្រីក្រមកពីបណ្តាខេត្តមកបន្តការសិក្សានៅរាជ​ធានី​ភ្នំពេញ។ បន្ទាប់​ពី​ការពិភាក្សាជាមួយភរិយា និងកូនស្រី ខ្ញុំយកការសម្រេច៖ យកដី ២ហិកតា ដែល​ទិញ​តម្លៃ​ជាង ១០លានដុល្លារ សម្រាប់សាងសង់​ស្ថានីយ​ទូរទស្សន៍​បាយ័ន​នៅ​ជ្រោយ​ចង្វារ​ប្រគល់​ជូន​ទៅ​ក្រសួង​កិច្ចការនារី ដើម្បីសាងសង់អន្តេវាសិកដ្ឋាន។សម្ដេចតេជោបានបន្ថែមទៀតថា ការសាងសង់អន្តេវាសិកដ្ឋាន​សម្រាប់និស្សិតស្រ្តីស្នាក់ចំនួន ៥០០នាក់ ដោយក្នុង១បន្ទប់​ស្នាក់នៅ៤នាក់ (ដោយមានបន្ទប់ទឹក និងចង្រ្កានបាយផងដែរ) ដូច​នេះ​យើងត្រូវកសាងចំនួន ១២០បន្ទប់។ យើងត្រូវកសាងប៉ុស្តិ៍សុខភាពនៅជាន់ផ្ទាល់​ដី​ ដែលមានបន្ទប់សម្រាប់ពិនិត្យជំងឺ និងបន្ទប់សម្រាប់គ្រូពេទ្យប្រចាំការផងដែរ។ ក្រោយ​ការ​សាង​សង់​នឹង​ប្រគល់​ជូន​ជា​សម្បត្តិរដ្ឋគ្រប់គ្រងដោយក្រសួងកិច្ចការនារី។សម្ដេចតេជោ ប្រធានព្រឹទ្ធសភា សង្ឃឹមថាអន្តេវាសិកដ្ឋាននេះនឹងជួយ​កាត់បន្ថយ​ការ​លំបាក​របស់​និស្សិត​ជា​ស្ត្រី និងជួយពន្លឿនដល់ការវិយោគ​កសាងសមត្ថភាពរបស់ស្រ្តី និងការ​ចូលរួម​របស់​ស្រ្តី​ក្នុង​ការ​កសាង​ប្រទេសជាតិ៕

គណៈប្រតិភូស្ថានទូតថៃប្រចាំកម្ពុជានិងក្រុមហ៊ុនថៃ អញ្ជើញ​ទស្សន​កិច្ច​ព្រលាន​យន្ត​ហោះអន្តរជាតិ​តេជោ

2025/06/04 12:38:45 pm        141
កណ្តាល៖ នៅព្រឹកថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៥នេះ គណៈប្រតិភូ​មក​ពីស្ថាន​ទូត​ថៃ​ប្រចាំ​នៅ​កម្ពុជា និងគណៈប្រតិភូធុរកិច្ចថៃ ចំនួនជិត៥០នាក់បានអញ្ជើញទស្សនកិច្ច ដើម្បី​ពិនិត្យ​វឌ្ឍនភាព​នៃ​ដំណើរការសាងសង់ព្រលានយន្តហោះអន្តរជាតិតេជោ ខណៈគ្រោង​ដាក់​ឲ្យ​ដំណើរ​ការ​នា​ខែកញ្ញាខាងមុខ។នៅក្នុងដំណើរទស្សនកិច្ចនេះ ក្រុមហ៊ុន ខេមបូឌា អ៊ែរផត អ៊ិនវេសមិន ឯ.ក (CAIC) បាន​ជំរាប​ជូន​ភ្ញៀវ​ថា គិតមកដល់ពេលនេះ អាកាសយានដ្ឋានអន្តរជាតិតេជោ សម្រេច​ការ​សាង​សង់​ប្រមាណ​ជាង ៩៦% នឹងគ្រោងបើកឱ្យដំណើរការ គឺនៅថ្ងៃទី៩ ខែកញ្ញា។ ហើយថ្ងៃ​សម្ពោធ​ដាក់​ឱ្យ​ប្រើ​ប្រាស់ជាផ្លូវការ នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ខាងមុខ ក្រោមអធិបតី​ភាព​ដ៏​ខ្ពង់​ខ្ពស់​របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។សូមបញ្ជាក់ថា អាកាសយានដ្ឋានអន្តរជាតិតេជោ សាងសង់ឡើងលើផ្ទៃដីជាង ២ ៦០០ហិចតា ជា​ព្រលានយន្តហោះលំដាប់ F4 ដែលអាចធ្វើអោយយន្តខ្នាតធំចុះចតបានដូចជា ប្រភេទ Airbus A380 និងប្រភេទ Boeing 747 និងអាចទទួលអ្នកដំណើរបានរហូតដល់ ១៣លាននាក់ ក្នុង១ឆ្នាំ ក្នុងដំណាក់កាលទី១។ អាកាសយាននេះ ត្រូវបានសាងសង់ក្នុងទឹកប្រាក់ជាង ១ ៥០០លានដុល្លារ ដោយរដ្ឋាភិបាលកម្ពុជាមានភាគហ៊ុន ១០% ចំណែកក្រុមហ៊ុន OCIC ដែលសហការជាមួយក្រុមហ៊ុនចិនមានភាគហ៊ុនចំនួន៩០%។ ដើម្បីសាងសង់ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មីនេះ រដ្ឋាភិបាល និងក្រុមហ៊ុន OCIC ក៏បង្កើតក្រុមហ៊ុនថ្មីមួយ គឺក្រុមហ៊ុន«ខេមបូឌា អ៊ែរផត អ៊ីនវេសមិន ឬ Cambodia Airport Investment» ដែលមានទីតាំង ស្ថិតនៅ ក្នុងក្រុងតាខ្មៅ និងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល និងផ្នែកខ្លះនៃឃុំពត់សរ ស្រុកបាទី ខេត្តតាកែវ៕ អត្ថបទ៖ ឈិត បូរ៉ាវី 

នាយកគ្រប់គ្រង CAIC៖ ព្រលានយន្តហោះអន្តរជាតិធំជាងគេរបស់​កម្ពុជា​គ្រោង​បើក​ឱ្យ​ដំណើរការ​​នៅថ្ងៃទី៩ខែកញ្ញាខាងមុខ ខណៈការសាងសង់សម្រេចជាង ៩៦%

2025/05/30 04:20:59 pm        284
អ្នកឧកញ៉ា ឆារស៍ វ៉ាន់ នាយកគ្រប់គ្រង ក្រុមហ៊ុន ខេមបូឌា អ៊ែរផត អ៊ិនវេសមិន ឯ.ក (CAIC) បញ្ជាក់​ជា​ថ្មីថា នៅក្នុងវឌ្ឍនភាពនៅព្រលានអន្តរជាតិតេជោ គិតមកដល់បច្ចុប្បន្ននេះ បាន​បញ្ចប់​ការ​​សាង​សង់​ប្រមាណជាង ៩៦% ដែលគ្រោងនឹងបើកឱ្យដំណើរការនៅថ្ងៃទី៩ ខែកញ្ញា។ ដោយ​ឡែក​នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥នេះ នឹងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ក្រោម​អធិបតី​ភាព​ដ៏​ខ្ពង់​ខ្ពស់របស់ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ។នៅក្រោយចប់កម្មវិធីដឹកនំាគណៈប្រតិភូកាណាដា ដឹកនាំដោយលោក Louis- Thomas Laurin ប្រធាន​សភាពាណិជ្ជកម្មកាណាដា អញ្ជើញទស្សនកិច្ច ដើម្បីពិនិត្យវឌ្ឍន​ភាព​នៃ​ដំណើរ​ការ​សាង​សង់​ព្រលាន​យន្តហោះអន្តរជាតិតេជោ ក្រុងតាខ្មៅ កាលពីព្រឹកថ្ងៃទី៣០ ខែឧសភានេះ អ្នក​ឧកញ៉ា ឆារស៍ វ៉ាន់ នាយកគ្រប់គ្រងក្រុមហ៊ុន CAIC បាន​មាន​ប្រសាសន៍​បញ្ជាក់​ប្រាប់​ក្រុម​អ្នក​សារ​ព័ត៌មានឱ្យដឹងថា យោងតាមផែនការ គឺបានរៀបចំរួចរាល់អស់ហើយ ហើយក្រុមការងារ​ដែល​គ្រប់​គ្រង​ក្នុងការបម្រើសេវា គឺបានប្រជុំប្រចាំសប្តាហ៍ ដើម្បីត្រៀមផ្ទេរ​ពី​ព្រលា​ន​យន្ត​ហោះ​អន្តរ​ជាតិ​ភ្នំពេញ មកកាន់ព្រលានយន្តហោះអន្តរជាតិតេជោថ្មីនេះ។ អ្នកឧកញ៉ា បានលើកឡើងបន្តថា នៅពេលនេះ អត់សូវផ្តោតលើការសាងសង់ទេ ព្រោះការ​សាង​សង់​គឺ​ចប់​ហើយ។ ចាប់ពី ពេលនេះទៅ គឺមានតែការត្រៀមសំអាត ខណៈនៅ​សល់​តិច​តួច​ប៉ុណ្ណោះ ​ដោយត្រូវរងចាំពីបណ្តាក្រុមហ៊ុនអាកាសចរណ៍ (Air line) ទាំងអស់ នឹងត្រូវផ្លា​ស់​មក​ព្រលាន​ថ្មី ​ដើម្បីភ្ជាប់ប្រព័ន្ធ។ បច្ចុប្បន្នអាចនិយាយបានថា គឺសម្រេចបានប្រហែលជា ៨០% ហើ​យ​កំពុងធ្វើតេស្តបណ្តើរៗ។ អ្នកឧកញ៉ា បានបញ្ជាក់បន្ថែមថា នៅពេលដែលព្រលានថ្មីនេះដាក់ឱ្យដំណើរការ នឹងផ្តល់​ជូន​នូវ​សេដ្ឋកិច្ច​យ៉ាង​ធំធេង ដូចជា នឹងផ្តល់ទៅឱ្យភ្ញៀវ រួមទាំងទេសចរណ៍ អ្នកវិនិយោគ បន្ទាប់មកទៀត​នឹង​បម្រើ​ក្នុង​ជួររាជរដ្ឋាភិបាល។ បន្ថែមពីនេះ គឺវិស័យដឹកជញ្ជូន ខណៈពេលនេះ មានក្រុមហ៊ុន​ផ្នែក​ដឹក​ជញ្ជូនជាច្រើន បានលើកសំណើរដើម្បីសាងសង់ឃ្លាំងបន្ថែមទៀត ដើម្បីផ្ទុកទំនិញ។សូមបញ្ជាក់ថា ព្រលានយន្តហោះអន្តរជាតិតេជោ ក្រុងតាខ្មៅ មានទីតាំងស្ថិតនៅឃុំព្រែកស្លែង ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល។ អាកាសយានដ្ឋាននេះ ក្រុមហ៊ុន ខេមបូឌា អ៊ែរផត អ៊ិនវេស​មិន ឯ.ក (CAIC) គឺជាក្រុមហ៊ុនចម្រុះបង្កើតឡើងរួមគ្នាដោយ ក្រុមហ៊ុន OCIC និង​រដ្ឋ​លេខា​ធិការ​ដ្ឋាន​អាកាសចរស៊ីវិលកម្ពុជាក្នុងឆ្នាំ២០១៨ ក្រោមការណែនាំរបស់សម្តេចតេជោ ហ៊ុន សែន អតី​ត​នាយករដ្ឋមន្រ្តី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា ដើម្បីធ្វើការងារ​សាង​សង់​ព្រលាន​យន្ត​ភ្នំ​ពេញ​ថ្មី​មួយ​នេះ។ ព្រលានយន្តហោះថ្មីនេះ សាងសង់ឡើងលើផ្ទៃដីជាង ២ ៦០០ហិចតា ជា​ព្រលាន​យន្ត​ហោះលំដាប់ F4 ដែលអាចធ្វើអោយយន្តខ្នាតធំចុះចតបានដូចជា ប្រភេទ Airbus A380 និងប្រភេទ Boeing 747 និងអាចទទួលអ្នកដំណើរបានរហូតដល់ ១៣លាននាក់ ក្នុង១ឆ្នាំ ក្នុង​ដំណាក់កាលទី១៕ អត្ថបទ៖ ឈិត បូរ៉ាវី 

រដ្ឋមន្រ្ដីការបរទេសកម្ពុជា-ថៃ ជួបគ្នានៅជប៉ុន ជំរុញយន្តការគណៈកម្មាធិការព្រំដែនចម្រុះ​ឱ្យឆាប់​ពិភា​ក្សា​គ្នាដោះស្រាយបញ្ហាព្រំដែន

2025/05/30 03:18:31 pm        136
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងឯកឧត្តម ម៉ារីត សាដៀមផុង្ស រដ្ឋមន្ត្រីការបរទេសថៃ បានជួបពិភាក្សាគ្នានៅទីក្រុងតូក្យូ ក្នុងឱកាសអមថ្នាក់ដឹកនាំអញ្ជើញចូលរួមវេទិកានីកកេលើកទី៣០ ស្តីពី «អនាគតរបស់អាស៊ី»។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា។ ក្នុងជំនួបនេះរដ្ឋមន្ត្រីការបរទេសទាំងពីរបានកត់សម្គាល់ថា បន្ទាប់ពីជំនួបរវាងមេបញ្ជាការកងទ័ពជើងគោក នៃប្រទេសទាំងពីរកាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥ សភាពការណ៍បានវិលត្រឡប់ទៅរកស្ថានភាពដើមវិញ ដូចមុនការប៉ះទង្គិចនៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ នៅភូមិតេជោ មរកត ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ ការប៉ះទង្គិចនេះបានកើតឡើងបន្ទាប់ពីយោធាថៃ បើកការវាយប្រហារមកលើកងកម្លាំងឈរជើងរបស់កម្ពុជានៅក្នុងតំបន់ខាងលើនេះ។រដ្ឋមន្ត្រីការបរទេសទាំងពីរបានកត់សម្គាល់អំពីការប្រាស្រ័យទាក់ទងគ្នាភ្លាមៗ រវាងសម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជាមួយលោកជំទាវ ផែថងថាន ស៊ីណាវ៉ាត្រ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រថៃ ដែលបានបញ្ជាក់អំពីការប្តេជ្ញារក្សាទំនាក់ទំនងមិត្តភាពជាប្រពៃណី ភាពជាអ្នកជិតខាងល្អ ការយោគយល់និងជឿទុកចិត្តគ្នាទៅវិញទៅមក ក្នុងការដោះស្រាយរាល់ជម្លោះដែល កើតឡើងជាយថាហេតុដោយសន្តិវិធី ឈរលើមូលដ្ឋាននៃការគោរពអធិបតេយ្យភាព និងបូរណភាព ទឹកដីរៀងៗខ្លួន។ រដ្ឋមន្ត្រីការបរទេសទាំងពីរបានឯកភាពប្រកាន់ស្មារតីនៃការគោរពនៃការយោគយល់គ្នាឆ្នាំ២០០០ ស្តីពីការវាស់វែង និងខណ្ឌសីមាព្រំដែនគោកកម្ពុជា-ថៃ និងប្រើប្រាស់យន្តការដែលមានស្រាប់ ជាពិសេសជំរុញយន្តការគណៈកម្មាធិការព្រំដែនចម្រុះ ជួបពិភាក្សាការងារគ្នាឱ្យបានឆាប់តាមដែលអាចធ្វើបាន ដើម្បីដោះស្រាយបញ្ហាព្រំដែន ដោយផ្ដោតសំខាន់ទៅលើតំបន់ដែលបានកើតហេតុនាពេលថ្មីនេះ។ជាមួយនឹងការប្តេជ្ញាដ៏មុះមុតក្នុងការការពារអធិបតេយ្យ និងបូរណភាពទឹកដីរបស់ខ្លួន កម្ពុជាប្រកាន់ជំហររឹងមាំក្នុងការប្រែក្លាយតំបន់ព្រំដែនជាមួយប្រទេសជិតខាងឱ្យក្លាយទៅជាតំបន់សន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ ដើម្បីជាផលប្រយោជន៍របស់ប្រទេស និងប្រជាជនរៀងៗខ្លួន៕

ប្រតិភូប្រទេសកាណាដា​ស្ងើចសរសើរក្រោយឃើញព្រលានយន្តហោះខ្នាតអន្តរជាតិដ៏ធំកម្រិត 4F របស់កម្ពុជា

2025/05/30 03:00:35 pm        149
កណ្តាល៖ នៅព្រឹកថ្ងៃទី៣០ ខែឧសភានេះ គណៈប្រតិភូមកពីសភាពាណិជ្ជកម្មកាណាដា អ្នក​វិនិយោគ និងអ្នកជំនាញចំនួនជាង ៣០រូប បាន​អញ្ជើញ​ទស្សនកិច្ច​ដើម្បី​ពិនិត្យ​វឌ្ឍនភាព​នៃ​ដំណើរ​ការ​សាងសង់ព្រលានយន្តហោះអន្តរជាតិតេជោ ខណៈគ្រោងនឹងសម្ពោធ​បើក​ឱ្យ​ប្រើ​ប្រាស់​ជា​ផ្លូវ​ការ​ខែតុលា ឆ្នាំ២០២៥ខាងមុខ។អ្នកឧកញ៉ា ឆារស៍ វ៉ាន់ នាយកគ្រប់គ្រង នៃក្រុមហ៊ុន ខេមបូឌា អ៊ែរផត អ៊ិនវេសមិន ឯ.ក (CAIC)​ នៅក្រោយចប់ដំណើរទស្សនកិច្ចនេះ បានមាន​ប្រសាសន៍​ប្រាប់​បណ្តាញ​អ្នក​សារ​ព័ត៌មា​ន​ឱ្យដឹងថា ក្រោយពីបានពិនិត្យមើលស្ថានភាពព្រលានថ្មីនេះ គណៈប្រតិភូមានការភ្ញាក់ផ្អើល ដែល​មិននឹកស្មានថាប្រទេសកម្ពុជា អាចសាងសង់ព្រលានយន្តហោះក្នុងកម្រិតខ្នាត 4F ជា​ពិសេស​ក្នុង​គុណភាពយ៉ាងខ្ពស់ ដែលធ្វើឱ្យពួកគាត់មានការសប្បាយចិត្តយ៉ាងខ្លាំង។ អ្នកឧកញ៉ា បាន​បន្តថា ទាក់ទិនគោលបំណងទស្សនកិច្ចរបស់ភ្ញៀវក្នុងពេលនេះ ពួកគាត់​នឹង​មក​ចូល​រួម​ក្នុង​ផ្នែក​ណា​នៅ​ក្នុងព្រលានយន្តហោះថ្មីនេះក្តី ឬក៏ក្រៅព្រលានក្តី ក្នុង​ការ​ស្វែង​រក​នូវ​ការ​វិនិយោគ​នៅ​ក្នុងកា​រ​ផ្តល់ជំនាញរបស់ពួកគាត់ណាមួយមកកាន់ប្រទេសកម្ពុជា។អ្នកឧកញ៉ា ឆារស៍ វ៉ាន់ បានបញ្ជាក់ឱ្យដឹងទៀតថា ដោយឡែក នៅក្នុងវឌ្ឍន​ភាព​របស់​ព្រលាន​អន្តរជាតិ​តេជោ គិតរហូតមកដល់បច្ចុប្បន្ននេះ បានបញ្ចប់ការសាងសង់ប្រមាណជាង ៩៦% ហើយ​រាជរដ្ឋាភិបាលក៏បានកំណត់ជ្រើសរើសថ្ងៃដែលបើកឱ្យដំណើរការ គឺនៅថ្ងៃទី៩ ខែកញ្ញា។ ហើយ​ថ្ងៃសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ គឺនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ ក្រោម​អធិបតី​ភាព​ដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដូច្នេះ​ហើយ​ផែន​ការបានរៀបចំរួចរាល់អស់ហើយ ហើយក្រុមការងារដែលគ្រប់គ្រងក្នុងការបម្រើសេវា គឺ​បាន​ប្រជុំ​ប្រចាំសប្តាហ៍ ដើម្បីត្រៀមផ្ទេរពីព្រលានយន្តហោះអន្តរជាតិភ្នំពេញ មកកាន់​ព្រលាន​យន្ត​ហោះ​អន្តរជាតិតេជោ ក្រុងតាខ្មៅ។ព្រលានយន្តហោះអន្តរជាតិតេជោថ្មីនេះ សាងសង់ឡើងលើផ្ទៃដីជាង ២ ៦០០ហិចតា ជា​ព្រលាន​យន្ត​ហោះ​លំដាប់ F4 ដែលអាចធ្វើអោយយន្តខ្នាតធំចុះចតបានដូចជា ប្រភេទ Airbus A380 និង​ប្រភេទ Boeing 747 និងអាចទទួលអ្នកដំណើរបានរហូតដល់ ១៣លាននាក់ ក្នុង១ឆ្នាំ ក្នុ​ង​ដំណាក់​កាលទី១។ សូមបញ្ជាក់ទៀតថា គិតរហូតមកដល់ពេលនេះ មន្រ្តីជាន់ខ្ពស់មក​ពី​បណ្តា​ទូត​ប្រចាំ​ប្រទេសកម្ពុជាជាច្រើនរូប គណៈប្រតិភូមកពីស្ថាប័នរដ្ឋ និងឯកជន រួមទាំង​ក្រុម​អ្នក​សារ​ព័ត៌មានជាតិនិងអន្តរជាតិជាច្រើន បានអញ្ជើញមកទស្សនា និងស្វែង​យល់​ពី​អាកាស​យាន​ដ្ឋាន​អន្តរជាតិ​តេជោ ហើយក្រោយពីទស្សនកិច្ចទាំងនោះ មន្រ្តីទូត និងអ្នកសារព័ត៌មាន​ជា​ច្រើន​នាក់​បាន​វាយ​តម្លៃ និងយល់ឃើញថា អាកាសយានដ្ឋាននេះល្អទាំងអស់ និងបាន​បង្ហាញ​មិន​នឹក​ស្មាន​ថា ប្រទេសកម្ពុជាមានការវិនិយោគលើព្រលានយន្តហោះថ្មីនេះរហូតដល់ខ្នាត 4F ៕​ អត្ថបទ៖ ឈិត បូរ៉ាវី

សម្ដេចធិបតីបញ្ជាក់ការគាំទ្រយ៉ាងខ្លាំងរបស់កម្ពុជាចំពោះសមាជិកភាពពេញលេញរបស់ទីម័រឡេស្តេក្នុងអាស៊ាន

2025/05/28 12:27:33 pm        135
នៅក្នុងឱកាសចូលរួម កិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៦ ក្រោមមូលបទ «បរិយាបន្ន និង​ចីរភាព​» ​ជាមួយមេដឹកនាំអាស៊ាន កាលពីថ្ងៃទី ២៥-២៧ ខែឧសភា ឆ្នាំ២០២៥នេះ នៅទីក្រុង​គូឡា​ឡាំ​ពួ ​ប្រទេសម៉ាឡេស៊ី សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បាន​រំលឹក​ឡើង​វិញ​នូវ​ការ​គាំទ្រ​យ៉ាងខ្លាំង និងជាប់លាប់​របស់​កម្ពុជា​ចំពោះ​សមាជិក​ភាព​ពេញ​លេញ​របស់​ទីម័រឡេស្តេ​ក្នុង​អាស៊ាននៅឆ្នាំនេះ។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានស្ដីពីកិច្ចប្រជុំកំពូលអាស៊ាន លើក​ទី៤៦ ប្រកាសដោយក្រសួងការបរទេសកម្ពុជា។ តាមរយៈសេចក្ដីប្រកាសព័ត៌មានបានបញ្ជាក់ថា នៅក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើក​ទី៤៦ ក្រោមមូលបទ «បរិយាបន្ន និងចីរភាព» ជាមួយមេដឹកនាំអាស៊ាន សម្ដេចធិបតី ក៏​បាន​គូសបញ្ជាក់ថា ការចូលជាសមាជិកពេញលេញរបស់ទីម័រឡេស្តេនៅក្នុងអាស៊ាន មិន​ត្រឹម​តែ​ពង្រឹង​ឯកភាព និងបរិយាបន្នរបស់អាស៊ានប៉ុណ្ណោះទេ ប៉ុន្តែថែម​ទាំង​ពង្រឹង​សមត្ថ​ភាព​រួម​របស់​អាស៊ាន​ក្នុង​ការដោះស្រាយបញ្ហាប្រឈមដែលទាំងកំពុងកើតមាន និងកើតមានថ្មីៗនេះផងដែរ។ សម្ដេច​ធិបតីបានបញ្ជាក់នៅក្នុងកិច្ចប្រជុំកំពូលនេះថា សារៈសំខាន់ដូចគ្នា គឺការចូល​ជា​សមាជិក​ពេញ​លេញ​របស់ទីម័រ នឹងអាចឱ្យទីម័រឡេស្តេចូលរួម និងទទួលបាន​អត្ថ​ប្រយោជន៍​ពី​សមាហរណ​កម្ម​នៅ​ក្នុង​តំបន់។ នៅពេលដែល​យើង​មក​ដល់​ចំណុច​ដ៏​សំខាន់​មួយ​ដែល​យើង​ត្រូវ​គូស​ផែន​ទី​បង្ហាញ​ផ្លូវ​សម្លឹង​ឆ្ពោះទៅអនាគតសម្រាប់រយៈពេលពីរទសវត្សរ៍ខាងមុខ សម្តេចធិបតីបាន​រំលេច​ថា ​ចក្ខុវិស័យអាស៊ានឆ្នាំ២០៤៥ រួមទាំងផែនការយុទ្ធសាស្ត្រ នឹងដើរតួ​រ​ជាត្រី​វិស័យ​សម្រាប់​នាំ​ផ្លូវ​រួម​សម្រាប់​អាស៊ានឆ្ពោះទៅកាន់អនាគតប្រកបដោយភាពធន់ នវានុវត្តន៍ ថាមវន្ត និងផ្ដោតលើ​ប្រជា​ជន​ជាចម្បង។ក្នុងឱកាសកិច្ចប្រជុំនេះ ប្រមុខដឹកនាំអាស៊ាន ក៏បានគូស​បញ្ជាក់​ផង​ដែរ​ពី​សារៈ​សំខាន់​នៃ​សមាហ​រណ​កម្មសេដ្ឋកិច្ចកាន់តែស៊ីជម្រៅ និងការបង្កើនឡើងបន្ថែមទៀតនៃលំហូរពាណិជ្ជកម្ម និង​ការ​វិនិយោគ​ក្នុង​អាស៊ាន ដោយផ្ដោតលើកំណើនប្រកបដោយបរិយាបន្ន ភាពធន់ និងចីរភាព ដែល​មិន​ទុក​នរណាម្នាក់ និង​កន្លែងណា​មួយ​ចោល​ដើម្បី​ដោះ​ស្រាយ​ភាព​មិន​ប្រាកដ​ប្រជា​នៃ​ភូមិ​សាស្ត្រ​សេដ្ឋកិច្ច​ដែលកំពុងកើនឡើង។ ប្រមុខដឹកនាំ​បាន​បញ្ជាក់​ជា​ថ្មីនូ​វ​ការ​គាំទ្រ​ប្រព័ន្ធ​ពាណិជ្ជ​កម្ម​ពហុ​ភាគី​សេរី បើកចំហ ស្មើភាព បរិយាបន្ន និងផ្នែកលើច្បាប់។ក្នុងនោះសម្តេចធិបតីបានសង្កត់ធ្ងន់ថា នៅចំពោះមុខនៃការ​ប្រកួត​ប្រជែង​ភូមិ​សាស្ត្រ​នយោបាយ​កាន់​តែខ្លាំ​ង ជម្លោះប្រដាប់អាវុធ អូសបន្លាយ ការថយចុះនៃកិច្ចសហប្រតិបត្តិការពហុភាគី និងការ​កើន​ឡើង​នៃ​ការគំរាមកំហែងពីបញ្ហាប្រឈមសន្តិសុខមិនប្រពៃណី អាស៊ានត្រូវតែមា​ន​ការ​ឯកភាព​គ្នា​លើគោលដៅយុទ្ធសាស្ត្រលើចក្ខុវិស័យ និងភាពច្បាស់លាស់លើសកម្មភាពរួម។ សម្តេចធិបតី បានគូសបញ្ជាក់ពីភាពចាំបាច់នៃការធ្វើសមាហរណកម្មតំបន់ឱ្យស៊ីជម្រៅ និងការ​ពង្រឹង​កិច្ច​សហប្រតិបត្តិការជាមួយដៃគូដែលមានចំណាប់អារម្មណ៍ ដើម្បីធានាថា​អាស៊ាន​នៅ​តែ​ជា​តំបន់​ដែល​មានស្ថិរភាព និងអាចព្យាករណ៍ទុកជាមុន អំឡុងពេលពិភព​លោក​កាន់​តែមា​ន​ភាព​មិន​ច្បាស់លា​ស់។ ហើយដើម្បីបង្កើនពាណិជ្ជកម្មក្នុងអាស៊ាន សម្តេចធិបតីបាន​សង្កត់​ធ្ងន់​លើ​សារៈ​សំខាន់​នៃការសម្រួលដំណើរការនីតិវិធីឱ្យកាន់តែរលូន និងមានប្រសិទ្ធភាព​ការ​ដក​ចេញ​នូវ​របាំង​នានា ការបន្សំក្របខ័ណ្ឌបទបញ្ញត្តិ និងការទទួលយកអន្តរកាលឌីជីថល និងបរិស្ថាន​បៃតង​ក្នុង​ការ​បង្កើតទីផ្សារ តំបន់ដែលគ្មានរបាំង និងមានភាពធន់ផងដែរ៕ 

សម្ដេចធិបតី ហ៊ុន ម៉ាណែត បញ្ចប់បេសកកម្មចូលកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៦ និង​កិច្ច​ប្រជុំ​កំពូល​ពាក់ព័ន្ធ នៅម៉ាឡេស៊ី ប្រកបដោយផ្លែផ្កា

2025/05/28 12:02:12 pm        97
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ចូលរួមកិច្ចប្រជុំកំពូល​អាស៊ាន​លើក​ទី​៤៦ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធចាប់ពីថ្ងៃទី ២៥-២៧ ខែឧសភា ឆ្នាំ២០២៥ នៅ​ប្រទេស​ម៉ាឡេស៊ី​។ បេសកកម្មរយៈពេល៣ថ្ងៃនេះ ប្រមុខរាជរដ្ឋាភិបាល​កម្ពុជា​បាន​អញ្ជើញ​ចូល​រួម​កិច្ច​ប្រជុំ​កំពូល​ពាក់ព័​ន្ធចំនួន ៧ ជំនួបត្រីភាគី ទ្វេភាគី និងជំនួបសម្តែងការ​គួរសម​ជាមួយ​ប្រមុខ​រដ្ឋាភិបាល​ចំនួន៧ និងបានអនុញ្ញាតឱ្យក្រុមហ៊ុនធំៗចំនួន៣ចូលជួបសម្តែងការគួរសម និ​ង​ស្វែង​រក​ឱកាស​វិនិយោគនៅកម្ពុជា។ក្នុងកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៦៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បាន​អញ្ជើញ​ចូល​រួម​កិច្ច​ប្រជុំកំពូលអាស៊ាន លើកទី៤៦ ក្រោមមូលបទ «បរិយាបន្ន និងចីរភាព»។ ក្នុងកិច្ច​ប្រជុំ​កំពូល​​អាស៊ាននេះ ប្រមុខដឹកនាំ​អាស៊ាន​បាន​ពិនិត្យ​វឌ្ឍនភាព​នៃ​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​កសាង​សហគមន៍​អាស៊ាន​លើការបញ្ចប់ប្រកបដោយជោគជ័យ នូវចក្ខុវិស័យសហគម​ន៍​អាស៊ាន​ឆ្នាំ​២០២​៥​។ក្រៅ​ពីកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៦ សម្តេចធិបតី ក៏បាន​អញ្ជើញចូល​រួម​ជំនួប​រវាង​ប្រមុខ​ដឹក​នាំ​អាស៊ាន និង​តំណាងអន្តរសភាអាស៊ាន ជំនួបរវាងប្រមុខ​ដឹក​នាំ​អាស៊ាន និង​តំណាង​យុវជន​អាស៊ាន ជំនួបរវាងប្រមុខដឹកនាំអាស៊ាននិងតំណាងក្រុមប្រឹក្សាធុរកិច្ចអាស៊ាន កិច្ចប្រជុំ​កំពូល​អាស៊ាន និងក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រលើកទី២ កិច្ចប្រជុំកំពូលអាស៊ាន និង​ក្រុម​ប្រឹក្សា​សហប្រតិបត្តិការឈូងសមុទ្រ-ចិន និងពិធីចុះ​ហត្ថ​លេខា​លើ​សេចក្តី​ថ្លែង​ការណ៍​គូឡាឡាំពួ​ស្តីពី​អាស៊ាន​ឆ្នាំ២០៤៥ «អនាគតរួមគ្នារបស់យើង»។ក្នុងឱកាសនៃកិច្ចប្រជុំកំពូលអាស៊ាននេះ សម្តេចធិបតី បានអញ្ជើញ​ចូល​រួម​ពិធី​លៀង​សាយ​ភោជន៍​រៀប​ចំដោយ ព្រះចៅស៊ុលតង់ ព្រះមហាក្សត្រម៉ាឡេស៊ី នៅព្រះបរមរាជវាំង Istana Negara ដើម្បីទទួលស្វាគមន៍ប្រមុខថ្នាក់ដឹកនាំអាស៊ាន។ ទន្ទឹមគ្នានេះ សម្តេចធិបតី និង លោក​ជំទាវបណ្ឌិត ក៏បានអញ្ជើញចូលរួមពិធីជប់លៀង រៀបចំដោយ ឯកឧត្តមនាយករដ្ឋមន្ត្រីម៉ាឡេស៊ី និង លោកជំទាវបណ្ឌិត។ជំនួប​ត្រីភាគីកម្ពុជា-ឡាវ-វៀតណាម៖ ក្នុងជំនួបអាហារពេលព្រឹកការងារ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា, ឯកឧត្តមបណ្ឌិត សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្ត្រីឡាវ និង​ឯកឧត្តម ផាម មិញ ជីញ នាយករដ្ឋមន្ត្រី វៀតណាម បានសម្ដែង​នូវ​ការ​ពេញ​ចិត្ត​ចំពោះ​ការ​រីក​ចម្រើន​នៃ​ទំនាក់ទំនង និងបានវាយតម្លៃ​ខ្ពស់​ចំពោះ​វឌ្ឍនភាព​នៃ​កិច្ច​សហ​ប្រតិបត្តិការ​លើ​គ្រប់​វិស័យ​ដែល​ត្រូវបានពង្រឹង និងពង្រីកជាបន្តបន្ទាប់។ ជាមួយគ្នានេះប្រមុខរដ្ឋាភិបាលទាំងបី បាន​ពិភាក្សាអំពីការជំរុញកិច្ចសហប្រតិបត្តិការបន្ថែមទៀត លើវិស័យសក្ដានុពលជាច្រើន រួមមាន វិស័យ​ពាណិជ្ជកម្ម ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ ថាមពល (អគ្គិសនី) ទេសចរណ៍ សន្តិសុខ​ និង​ការ​ពារ​ជាតិ ព្រមទាំងបានផ្លាស់ប្ដូរមតិយោបល់លើបញ្ហាតំបន់ និងអន្តរជាតិ។ក្នុងជំនួប​ទ្វេភាគីកម្ពុជា-ម៉ាឡេស៊ី៖ សម្ដេចធិបតី បានអបអរសាទរ និងកោតសរសើរ​ចំពោះការ​រៀបចំបាន​យ៉ាង​ល្អប្រសើរនូវកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៦ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ព្រម​ទាំង​បាន​វាយ​តម្លៃ​ខ្ពស់​ចំពោះ​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​ទាំង​ពីរ​ដែល​មាន​ការ​វិវ​ត្តរី​ក​ចម្រើន​ជា​បន្ត​បន្ទាប់។ ជាការឆ្លើយតប ឯកឧត្តម ដាតុ ស៊េរី អាន់វ៉ា អ៊ីប្រាហ៊ីម បានវាយតម្លៃ​ខ្ពស់​ចំពោះ​វឌ្ឍនភាព​នៃទំ​នាក់ទំនងល្អប្រសើររវាងប្រទេសទាំងពីរ។ ថ្នាក់ដឹកនាំទាំងពីរ បានពិភាក្សា​អំពី​ការ​បន្ត​ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗដូចជា វិស័យថាមពល និងហា​ឡាល់ ​ដោយបានលើកទឹកចិត្តដល់ក្រសួង ស្ថាប័នពាក់ព័ន្ធកម្ពុជានិងម៉ាឡេស៊ី បន្តពិភាក្សា​គ្នា​ឱ្យ​បាន​ស៊ី​ជម្រៅ​បន្ថែមទៀត។ជំនួបទ្វេភាគី កម្ពុជា-ចិន៖ សម្តេចធិបតី បានសម្តែងនូវ​ការពេញ​ចិត្ត​និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ដំណើរ​ទស្សនកិច្ចផ្លូវរដ្ឋរបស់ ឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតី នៃសាធារណរដ្ឋ​ប្រជាមានិត​ចិន មកកាន់ព្រះរាជាណាចក្រកម្ពុជា កាលពីខែមេសា ឆ្នាំ២០២៥ កន្លងទៅនេះ ដែលតាម​រយៈ​ដំណើរ​ទស្សន​កិច្ចនេះ ចំណងមិត្តភាពកម្ពុជា-ចិន ត្រូវបានពង្រឹង និងពង្រីកកាន់តែខ្លាំង​ក្លា​ថែម​ទៀត​។ ជាមួយគ្នានេះ ឯកឧត្តម លី ឈាង នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាមានិតចិន បាន​គូស​បញ្ជាក់ថា ជំនួបជាញឹកញាប់រវាងថ្នាក់ដឹកនាំកំពូលនៃប្រទេសទាំងពីរ ឆ្លុះបញ្ចាំងពីភាពរឹងមាំ និង​ការរីកចម្រើននៃទំនាក់ទំនងមិត្តភាពដ៏យូរអង្វែង និងជាមិត្តដែកថែបកម្ពុជា-ចិន។ជំនួបទ្វេភាគី កម្ពុជា-ហ្វីលីពីន៖ សម្ដេចធិបតី បាន​សម្ដែង​នូវ​ការពេញ​ចិត្ត​ចំពោះ​ភាព​រីក​ចម្រើន​នៃ​ទំនាក់​ទំនង កម្ពុជា-ហ្វីលីពីន ព្រមទាំងបាន​ស្វាគមន៍​ចំពោះ​ការ​បន្ត​ស្វែង​រក​កាលា​នុវត្តភាព​ថ្មី​ៗ​ថែម​ទៀត ដើម្បីបន្តពង្រឹងនិងពង្រីកទំហំពាណិជ្ជកម្មទ្វេភាគីនៃប្រទេសទាំងពីរ។ ឯកឧត្តម ហ្វឺឌីណាន់ ម៉ាកូស ជេអ ប្រធានាធិបតីនៃសាធារណរដ្ឋហ្វីលីពីន បានសម្ដែង​ការពេញ​ចិត្ត​ចំពោះ​ទំនាក់​ទំនងដ៏​ល្អប្រសើរនៃប្រទេសទាំងពីរ និងបានគូសបញ្ជាក់​អំពី​បំណង​ពង្រឹង និង​ពង្រីក​ទំនាក់​ទំនង​ផ្នែក​ពាណិជ្ជកម្មបន្ថែមទៀត។ ប្រមុខថ្នាក់​ដឹក​នាំ​ទាំង​ពីរ​បាន​ពិភាក្សា​គ្នា​អំពី​វិស័យ​សក្ដា​នុពល​សំខាន់ៗមួយចំនួន ជាអាទិ៍ ឌីជីថល បច្ចេកវិទ្យា និងបញ្ញាសិប្បនិម្មិត (AI) សហ​គ្រាស​មី​ក្រូធុ​ន​តូច និងមធ្យម (MSMEs) ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក សេវាកម្មថែទាំសុខភាព ទេសចរណ៍ ព្រមទាំងវិស័យសន្តិសុខនិងការពារជាតិ។ជំនួបទ្វេភាគី កម្ពុជា-បារ៉ែន៖ សម្ដេចធិបតី បានជម្រាបជូនព្រះអង្គម្ចាស់រជ្ជទាយាទ អំពី​ការ​ធ្វើ​ពិពិធ​កម្ម​ដៃគូពាណិជ្ជកម្មរបស់កម្ពុជា រួមទាំងតំបន់មជ្ឈិមបូព៌ា ដោយកម្ពុជា​កំពុង​ពង្រីក​ការ​តភ្ជាប់ និងប្រព័ន្ធឡូជីស្ទីករបស់ខ្លួន តាមរយៈការកសាងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ដូចជា អាកាស​យានដ្ឋានអន្តរជាតិ ផ្លូវល្បឿនលឿន និងការអភិវឌ្ឍ​សមត្ថភាព​កំពង់​ផែ​ស្វយ័ត​ក្រុង​ព្រះសីហនុ ឱ្យក្លាយជាមជ្ឈមណ្ឌលឡូជីស្ទីក និងមានសមត្ថភាព​ទទួល​នាវា​ដឹក​ទំនិញ​ពី​ទូទាំង​ពិភព​លោក​។ជំនួបសម្តែងការគួរសម កម្ពុជា-កូវ៉ែត៖ ព្រះអង្គម្ចាស់ Sheikh Sabah Khaled Al-Hamad Al-Sabah បានគូសបញ្ជាក់ពីបំណងក្នុងការពង្រឹងទំនាក់ទំនង និង​ពង្រីក​កិច្ច​សហ​ប្រតិបត្តិការ​រវាង​ប្រទេស​ទាំង​ពីរ ពិសេសការត្រៀមខ្លួនរបស់កូវ៉ែត ដើម្បីចែករំលែកបទពិសោធជាមួយកម្ពុជា ក្នុង​វិស័យ​ថាមពល (ប្រេង)។ ព្រះអង្គម្ចាស់ Sheikh បានសង្កត់​ធ្ងន់​អំពី​ការ​បន្ត​ការ​ផ្លាស់​ប្តូរ​ទស្សន​កិច្ច​កម្រិត​ខ្ពស់ ដែលនឹងបើកផ្លូវជំរុញកិច្ចសហប្រតិបត្តិការបន្ថែមទៀត។ជំនួបសម្តែងការគួរសម កម្ពុជា-អូម៉ង់៖ សម្ដេចធិបតី បានថ្លែង​អំពី​សុខ​ដុម​នីយកម្ម​សាសនា​នៅ​កម្ពុជា និងការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ក្នុងការធានា​ដល់​ការ​ប្រតិបត្តិ​ជំនឿ​សាសនា​ទាំង​អស់​នៅ​កម្ពុជា​។ សម្ដេចធិបតី បានគូសបញ្ជាក់ថា កម្ពុជា-អូម៉ង់ មានសក្ដានុពលច្រើន​ក្នុង​ការ​ពង្រឹង និង​ពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើនទៀត ហើយក្រសួងពាណិជ្ជ​កម្ម​កម្ពុជា​បាន​និងកំពុងខិតខំស្វែងរកឱកាស និងការផ្សារភ្ជាប់ទំនាក់ទំនងបន្ថែមទៀត ដើម្បីជំរុញ​ទំហំ​ពាណិជ្ជកម្ម និងទាក់ទាញការវិនិយោគបន្ថែមពីតំបន់មជ្ឈិមបូព៌ា រួមទាំងប្រទេសអូម៉ង់។សូម​បញ្ជាក់ថា នេះជាដំណើរបំពេញបេសកកម្មការងារនៅក្រៅប្រទេសលើកទី១៩ របស់ សម្តេច​មហា​បវរធិបតី ហ៊ុន ម៉ាណែត ក្នុងនាមជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បន្ទាប់ពី សម្តេច បានអញ្ជើញបំពេញទស្សនកិច្ចប្រកបដោយជោគជ័យដ៏ធំធេងក្នុងតំបន់អាស៊ី អាម៉េរិក អឺរ៉ុប និងមជ្ឈិមបូព៌ា នាពេលកន្លងមក។ ដំណើរអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើក​ទី​៤៦ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅប្រទេសម៉ាឡេស៊ីរបស់ សម្តេចធិបតី នាពេលនេះ គឺជា​ព្រឹត្តិកាណ៍​ថ្មី​មួយទៀតដែលបង្ហាញពីតួនាទីដ៏សំខាន់របស់កម្ពុជា នៅក្នុងឆាកតំបន់និងអន្តរជាតិ។ នេះ​ក៏ជាសមិទ្ធផលការងារការទូតដ៏ធំមួយទៀត ដែល​រាជ​រដ្ឋាភិបាល​កម្ពុជា​សម្រេច​បាន​ក្នុង​រយៈ​ពេល​ជិត​២​ឆ្នាំមកនេះ ក្នុងចំណោមសមិទ្ធផលធំៗជាច្រើនទាំងក្នុងនិងក្រៅប្រទេស ដែលធ្វើឱ្យ​ប្រជា​ពលរដ្ឋ​មានមោទនភាព និងមានក្តីសង្ឃឹម​យ៉ាងមុតមាំ​ចំពោះ​អនាគត​ដ៏​ត្រចះ​ត្រចង់​សម្រាប់​ប្រទេស​ជាតិ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលដឹកនាំដោយ គណបក្សប្រជាជនកម្ពុជា៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អ្នកនាំពាក្យសម្តេចតេជោ ចំអកទៅអ្នកនាំពាក្យក្រសួងការទេសថៃថា ពិតជាមិនចេះខ្មាស់មែន!
06/17/2025 12:06 AM
ទិវាជាតិ ធីវ៉េត លើកទី៨ ឆ្នាំនេះ ទទួលបានអ្នកចូលរួម និងអ្នកទស្សនាសរុបចំនួនប្រមាណ ៧ម៉ឺននាក់ នៅទូទាំងប្រទេស
06/16/2025 09:06 PM
គ.ជ.អ.អ បើកកិច្ចប្រជុំលើកដំបូងដើម្បីជំរុញការអភិវឌ្ឍសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍
06/16/2025 09:06 PM
ក្តីសង្ឃឹម និងក្តីសាទរបានកើតមាននៅតំបន់កាស្មៀរប្រទេសឥណ្ឌា ខណៈតំបន់ទេសចរណ៍បើកឡើងវិញ
06/16/2025 08:06 PM
ឯកឧត្តម នាយឧត្តមសេនីយ៍ គន់ គីម ចុះសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ ដែលបានភៀសខ្លួនទៅទីសុវត្ថិភាពបណ្ដោះអាសន្ននៅខេត្តព្រះវិហារ
06/16/2025 08:06 PM
លោក Netanyahu៖ កងទ័ពអាកាសអ៊ីស្រាអែល គ្រប់គ្រងបានដែនអាកាសលើទីក្រុងតេអេរ៉ង់
06/16/2025 08:06 PM
ជនប៉ាឡេស្ទីននៅតំបន់ហ្កាហ្សា នាំគ្នាកាន់ទុក្ខអ្នកដែលត្រូវបានសម្លាប់ដោយការវាយប្រហាររបស់អ៊ីស្រាអែល
06/16/2025 08:06 PM
អ៊ុយក្រែន៖ ការធ្វើមាតុភូមិនិវត្តន៍នៃអ្នកស្លាប់ក្នុងសង្រ្គាម ចប់ហើយ ក្រោយទទួលបានសព ១.២៤៥នាក់ទៀតពីរុស្ស៊ី
06/16/2025 08:06 PM
វិមានក្រឹមឡាំង៖ ទាំងលោក Putin និងលោក Erdogan ថ្កោលទោសវិធានការរបស់អ៊ីស្រាអែល លើអ៊ីរ៉ង់
06/16/2025 08:06 PM
អ៊ីស្រាអែលរិះគន់ការសម្រេចរបស់បារាំង ក្នុងការបាំងស្តង់ពិព័រណ៍យន្តហោះ នៅក្រុងប៉ារីស
06/16/2025 08:06 PM