គម្រោងស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) និងផ្លូវតភ្ជាប់ សម្រេចបាន ៤៥% ហើយ ដែលលឿនជាងផែនការ ៤,១១%
សម្ដេចធិបតី អំពាវនាវដល់ជនរួមជាតិជឿទុកចិត្តលើរាជរដ្ឋាភិបាល​ដែលកំពុង​ធ្វើកិច្ច​ការងារ​យ៉ាង​សកម្ម​ស្វែង​រក​ដំណោះស្រាយបញ្ចប់បញ្ហាព្រំដែនកម្ពុជា-ថៃ ឱ្យបានឆាប់រហ័ស
សម្ដេចធិបតីផ្ដល់អនុសាសន៍៧ចំណុច ដល់ក្រសួង-ស្ថាប័នពាក់ព័ន្ធឱ្យយកចិត្តទុកដាក់ក្នុងឱកាសទិវាអក្ខរកម្មអន្តរជាតិ ៨ កញ្ញា ២០២៥
សម្ដេចធិបតី៖ រាជរដ្ឋាភិបាលប្តេជ្ញាចិត្តយ៉ាងមុតមាំលើកកម្ពស់ការងារអក្ខរកម្ម និងបំពាក់បំប៉ន ជំនាញ និងឱកាសសិក្សាពេញមួយជីវិត ជាពិសេសជំនាញឌីជីថល

នយោបាយ​ និង ការអភិវឌ្ឍន៍

រដ្ឋមន្រ្តីកសិកម្មណែនាំមន្រ្តីក្រោមឱវាទឲ្យយកចិត្តទុកដាក់ខ្ពស់នៅពេលទទួលគម្រោងអភិវឌ្ឍន៍នានា

2024/01/12 02:16:53 pm        260
ភ្នំពេញ៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានណែនាំឲ្យមន្រ្តីក្រោមឱវាទថា រាល់គម្រោងអភិវឌ្ឍន៍នានាត្រូវពិនិត្យ និងវាយតម្លៃឱ្យបានល្អិតល្អន់ពីនិរន្តរភាពសេដ្ឋកិច្ច និងបរិស្ថាន ត្រូវមានភាពម្ចាស់ការក្នុងការគ្រប់គ្រង មានភាពត្រឹមត្រូវច្បាស់លាស់ ស្របតាមគោលនយោបាយដែលបានកំណត់។តាមប្រភពក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅរសៀលថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤នេះ បានឲ្យដឹងថា ក្នុងឱកាសអញ្ញើញចូលរួមក្នុងពិធីបិទកិច្ចប្រជុំបូកសរុបការងារព្រៃឈើឆ្នាំ២០២៣ និងលើកទិសដៅឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលបណ្តុះបណ្តាលវិស័យព្រៃឈើ និងសត្វព្រៃ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា គោលនយោបាយសម្រាប់អនុវិស័យរុក្ខាប្រមាញ់ និយាយដោយឡែក និងសម្រាប់ក្រសួងនិយាយជារួម គឺត្រូវខិតខំសម្រេចឱ្យបាននូវការធានា​សន្តិសុខ​ស្បៀង និងរក្សានិរន្តរភាពសេដ្ឋកិច្ច និងបរិស្ថាន។ ​លើសពីនេះទៀត ត្រូវមានការសិក្សានិងផ្សារភ្ជាប់គ្នាឱ្យបានល្អទាំងបច្ចេកទេស និងនយោបាយ ដើម្បីផ្តល់ប្រយោជន៍ និងការលើកកម្ពស់ជីវភាពប្រជាជន ព្រមទាំង​ការកសាង​ទំនុកចិត្ត​ពីសហគមន៍ក្នុងការចូលរួម​ថែរក្សាសម្បត្តិធម្មជាតិ។ ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់បន្ថែមថា ដើម្បីប្រសិទ្ធភាពការងារ ថ្នាក់ដឹកនាំ និងមន្ដ្រីគ្រប់ជាន់ថ្នាក់ ចាំបាច់ត្រូវសហការ ​ធ្វើការជាមួយគ្នាឱ្យបានល្អ ដោយគិតប្រយោជន៍ជាតិជាធំ ត្រូវបម្រើរាស្ត្រឱ្យ​ដល់​មូលដ្ឋានប្រកបដោយភាពស្មោះត្រង់ និងឆន្ទៈពិតប្រាកដ។ ក្នុងកិច្ចប្រជុំនាឱកាសនោះ ឯកឧត្តម ឌិត ទីណា បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់​ចំពោះលទ្ធផលសម្រេចបានក្នុងឆ្នាំ២០២៣កន្លងមកនេះ ក្នុងការគ្រប់គ្រង ទប់ស្កាត់បង្រ្កាប​បទល្មើសព្រៃឈើ សត្វព្រៃ និងការទន្ទ្រានដីព្រៃ ព្រមទាំងការដោះស្រាយបញ្ហាប្រឈមនានា​ក្នុងវិស័យព្រៃឈើ៕អត្ថបទ ឈិត បូរ៉ាវី 

នាយករដ្ឋមន្ត្រីថ្មី របស់ប្រទេសបារាំង បង្កើតរដ្ឋាភិបាល

2024/01/12 12:44:42 pm        334
ប្រធានាធិបតីបារាំង លោក Emmanuel Macron កាលពីថ្ងៃព្រហស្បតិ៍ បានតែងតាំងបញ្ជីរដ្ឋមន្ត្រីនៅក្នុងរដ្ឋាភិបាលថ្មី ដោយផ្អែកលើសំណើរបស់នាយករដ្ឋមន្ត្រីដែលទើបនឹងតែងតាំងថ្មី លោក Gabriel Attal ។យោងតាមសេចក្តីប្រកាសព័ត៌មានរបស់វិមានប្រធានាធិបតី Elysee បានឲ្យដឹងថា រដ្ឋាភិបាលថ្មីបច្ចុប្បន្នមានរដ្ឋមន្ត្រីចំនួន ១១រូប និងរដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីចំនួន ៣រូប កាត់បន្ថយពីរដ្ឋមន្ត្រីចំនួន ១៦ រូប និងរដ្ឋមន្ត្រីប្រតិភូអម ចំនួន ៣ រូប នៅក្នុងរដ្ឋាភិបាលមុន។ចំណោមរដ្ឋមន្ត្រីថ្មី ក្នុងរដ្ឋាភិបាលរបស់លោក Attal លោក Stephane Sejourne អាយុ ៣៨ ឆ្នាំ ត្រូវបានតែងតាំងជារដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការអឺរ៉ុប និងកិច្ចការបរទេស។ក្រសួងការងារ និងក្រសួងសុខាភិបាល ពេលនេះត្រូវបានបញ្ចូលគ្នាទៅជាក្រសួងការងារ សុខាភិបាល និងសាមគ្គីភាព ដឹកនាំដោយលោកស្រី Catherine Vautrin ។ រដ្ឋមន្ត្រីក្រសួងវប្បធម៌ថ្មី គឺលោកស្រី Rachida Dati ជាអតីតយុទ្ធជននយោបាយមានបទពិសោធន៍ ជាអ្នកដែលបានបម្រើការជារដ្ឋមន្ត្រីយុត្តិធម៌ ក្រោមរបបប្រធានាធិបតី លោក Nicolas Sarkozy ។សមាជិកជាន់ខ្ពស់បំផុតពីររូប មកពីរដ្ឋាភិបាលមុនគឺ លោក Bruno Le Maire និងលោក Gerald Darmanin រក្សានៅតំណែងជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច ហិរញ្ញវត្ថុ និងអធិបតេយ្យភាពឧស្សាហកម្ម និងឌីជីថល និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងកិច្ចការក្រៅប្រទេសបារាំង។លោក Eric Dupond-Moretti បន្តជារដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាអ្នករក្សាទុកត្រា ហើយលោក Sebastien Lecornu នៅតែជារដ្ឋមន្ត្រីនៃកងកម្លាំងប្រដាប់អាវុធ និង លោក Marc Fesneau បន្តជារដ្ឋមន្ត្រីក្រសួងកសិកម្ម និងអធិបតេយ្យភាពស្បៀងអាហារ។

អាហ្រ្វិកខាងត្បូង បង្កើតសំណុំរឿងប្រឆាំងអ៊ីស្រាអែល ជុំវិញការប្រល័យពូជសាសន៍នៅហ្កាហ្សា នៅតុលាការ ICJ

2024/01/12 12:41:36 pm        276
ប្រទេសអាហ្វ្រិកខាងត្បូង បានទាមទារឱ្យតុលាការយុត្តិធម៌អន្តរជាតិ (ICJ) បង្គាប់អ៊ីស្រាអែល ឲ្យបញ្ឈប់ជាបន្ទាន់នូវប្រតិបត្តិការយោធារបស់ខ្លួនជាវិធានការបណ្តោះអាសន្ន ដើម្បីការពារប្រជាជនប៉ាឡេស្ទីន នៅតំបន់ហ្កាហ្សា។ សវនាការ បានចាប់ផ្តើមកាលពីថ្ងៃព្រហស្បតិ៍នៅទីក្រុងឡាអេ ប្រទេសហូឡង់។ ប្រទេសអាហ្រ្វិកខាងត្បូង បានដាក់ពាក្យបណ្តឹងកាលពីថ្ងៃទី ២៩ ខែធ្នូ ដោយចោទប្រកាន់អ៊ីស្រាអែលថាបានប្រព្រឹត្តអំពើប្រល័យពូជសាសន៍នៅតំបន់ហ្កាហ្សា។ តុលាការយុត្តិធម៌អន្តរជាតិ (ICJ) មានតួនាទីជាស្ថាប័នតុលាការដ៏សំខាន់របស់អង្គការសហប្រជាជាតិ។ តំណាងប្រទេសអាហ្រ្វិកខាងត្បូង បាននិយាយថា លុះត្រាតែមានចំណាត់ការដើម្បីធ្វើអន្តរាគមន៍ក្នុងស្ថានភាព នៅកន្លែងដែលអ៊ីស្រាអែល មិនគោរពកាតព្វកិច្ចអន្តរជាតិ នោះផលវិបាកនឹង «ធ្ងន់ធ្ងរ» សម្រាប់ពលរដ្ឋប៉ាឡេស្ទីននៅតំបន់ហ្កាហ្សា ជាអ្នកដែលនៅតែមានហានិភ័យនៃ «អំពើប្រល័យពូជសាសន៍បន្ថែមទៀត»។ ប្រទេសអាហ្រ្វិកខាងត្បូង អះអាងថា អ៊ីស្រាអែល បានបំពានលើអនុសញ្ញាប្រល័យពូជសាសន៍ ដែលតម្រូវឱ្យភាគីរបស់អនុសញ្ញានេះរារាំង និងដាក់ទណ្ឌកម្មលើអំពើប្រល័យពូជសាសន៍។ សន្ធិសញ្ញា កំណត់ការប្រល័យពូជសាសន៍ថាជា អំពើដែលប្រព្រឹត្តដោយចេតនា ដើម្បីបំផ្លាញប្រទេស ក្រុមជាតិសាសន៍ ជនជាតិភាគតិច ឬសាសនា។ ទាំងប្រទេសអាហ្វ្រិកខាងត្បូង និងប្រទេសអ៊ីស្រាអែល គឺជាប្រទេសហត្ថលេខីនៃអនុសញ្ញានេះ។ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានរិះគន់ខ្លាំងចំពោះប្រទេសអាហ្វ្រិកខាងត្បូង។ លោកបាននិយាយនៅក្នុងសារតាមវីដេអូថា អ្នកទាំងឡាយដែលការពារអង្គការភេរវកម្ម ប្រព្រឹត្តឧក្រិដ្ឋកម្មរន្ធត់បំផុតទៅលើជនជាតិជ្វីហ្វ ចាប់តាំងពីការសម្លាប់រង្គាល គឺជាការព្រហើនឥតកោតក្រែន។ លោកបាននិយាយបន្ថែមថា ភាពមិនស្មោះត្រង់របស់ប្រទេសអាហ្វ្រិកខាងត្បូង បានដឹងដល់ឋានសួគ៌។ សវនាការនឹងបន្តរហូតដល់ថ្ងៃសុក្រនេះ។ ប្រព័ន្ធផ្សព្វផ្សាយមួយចំនួន កំពុងរាយការណ៍ថាតុលាការ ត្រូវបានគេរំពឹងថា នឹងធ្វើសេចក្តីសម្រេចក្នុងរយៈពេលច្រើនសប្តាហ៍ខាងមុខ ឲ្យបានឆាប់បំផុត។

ប្រធានាធិបតីអ៊ុយក្រែន៖ រុស្ស៊ីកំពុងស្វែងរកការរុលទៅមុខជាយុទ្ធសាស្ត្រ មុនបំណងបោះឆ្នោតឡើងវិញរបស់លោក Putin

2024/01/12 12:35:47 pm        264
ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ផែនការរបស់រុស្ស៊ីនៅលើសមរភូមិប្រយុទ្ធ គឺត្រូវរុលចូលទៅមុខជាយុទ្ធសាស្ត្រ មុនពេលលោក Putin ស្វែងរកការបោះឆ្នោតឡើងវិញ នៅខែមីនា ហើយបន្ទាប់មកនឹងមានចំណាត់ការយោធាទ្រង់ទ្រាយធំ។ថ្លែងទៅកាន់អ្នកសារព័ត៌មាន នៅរដ្ឋធានី Riga ប្រទេសឡាតវី ក្នុងអំឡុងដំណើរទស្សនកិច្ចទៅកាន់តំបន់បាល់ទិក លោក Zelenskiy បាននិយាយថា ស្ថានភាពនៅសមរភូមិមុខ មានភាពស្មុគស្មាញខ្លាំង ហើយអ៊ុយក្រែនខ្វះសព្វាវុធ។នៅក្នុងដំណើរទស្សនកិច្ចរបស់លោកទៅកាន់ប្រទេសលីទុយអានី ឡាតវី និងអេស្តូនី ដែលជាអ្នកគាំទ្រដ៏រឹងមាំបំផុតរបស់ទីក្រុងគីវនៅក្នុងសហភាពអឺរ៉ុប និងសម្ព័ន្ធមិត្តយោធាណាតូ លោក Zelenskiy សង្ឃឹមថានឹងជំរុញជាថ្មីប្រឆាំងភាពនឿយណាយក្នុងចំណោមសម្ព័ន្ធមិត្តប្រទេសលោកខាងលិចរបស់អ៊ុយក្រែន ដើម្បីទទួលបានជំនួយផ្នែកហិរញ្ញវត្ថុ និងយោធាបន្ថែមទៀត ព្រមទាំងពិភាក្សាអំពីបំណងរបស់ទីក្រុងគីវ ដើម្បីចូលជាសមាជិកសម្ព័ន្ធយោធាណាតូ និងសហភាពអឺរ៉ុប។រដ្ឋតំបន់បាល់ទិកទាំងបី គឺជាប្រទេសលោកខាងលិចដំបូងគេ ដែលផ្គត់ផ្គង់ដល់អ៊ុយក្រែន នូវអាវុធដ៍មានសក្តានុពលក្នុងរយៈពេលជាច្រើនសប្តាហ៍ មុនពេលការឈ្លានពានរបស់រុស្ស៊ីកាលពីខែកុម្ភៈឆ្នាំ ២០២២។

ប្រមុខការទូតអាមេរិក Antony Blinken នឹងជួបមន្ត្រីជាន់ខ្ពស់ចិន មុនការបោះឆ្នោតនៅកោះតៃវ៉ាន់

2024/01/12 12:23:01 pm        254
ក្រសួងការបរទេសអាមេរិកបាននិយាយនៅក្នុងកាលវិភាគផ្លូវការរបស់ខ្លួនថាប្រមុខការទូតអាមេរិក លោក Antony Blinken នឹងជួបមន្រ្តីជាន់ខ្ពស់របស់ចិនលោក លីវ ជៀនចាវ (Liu Jianchao)នៅក្នុងទីក្រុងវ៉ាស៊ីនតោន នៅថ្ងៃសុក្រនេះ ហើយជំនួបដែលនឹងកើតមានឡើងត្រឹមតែមួយថ្ងៃប៉ុណ្ណោះ មុនការបោះឆ្នោតនៅកោះតៃវ៉ាន់ នឹងសាកល្បងកិច្ចខិតខំប្រឹងប្រែងដើម្បីបន្ធូរបន្ថយភាពតានតឹងរវាងសហរដ្ឋអាមេរិក និងចិន។ ការបោះឆ្នោតជ្រើសរើសមេដឹកនាំ និងសភានឹងប្រព្រឹត្តទៅនៅថ្ងៃទី១៣ខែមករា ស្អែកនេះ នៅតៃវ៉ាន់ ដែលចិនអះអាងថាជាទឹកដីរបស់ខ្លួន តំណាងឱ្យសន្លឹកបៀក្រហមពិតប្រាកដដំបូងគេក្នុងឆ្នាំ ២០២៤សម្រាប់គោលដៅរបស់រដ្ឋបាល លោក Biden ក្នុងការរក្សាទំនាក់ទំនងស្ថិរភាពជាមួយប្រទេសចិន។ កាលវិភាគដែលត្រូវបានផ្សព្វផ្សាយជាសាធារណៈជាប្រចាំរបស់ លោកBlinken ពុំបានផ្តល់ព័ត៌មានលម្អិតបន្ថែមអំពីកិច្ចប្រជុំម៉ោង ១០ ព្រឹក ម៉ោងសកលនោះទេ។ ប៉ុន្តែជំនួបនេះនឹងក្លាយជាជំនួបចុងក្រោយក្នុងភាពតានតឹងនៃអន្តរកម្មរវាងអាមេរិក និងចិន បន្ទាប់ពីជំនួបកំពូលកាលពីខែវិច្ឆិការវាងលោកប្រធានាធិបតីអាមេរិក Joe Biden និង លោកប្រធានាធិបតីចិន Xi Jinping នៅទីក្រុង San Francisco។កម្មវិធីទាំងនោះរួមមានកិច្ចប្រជុំកាលពីថ្ងៃពុធរវាងលោកលីវ (Liu)និងទីប្រឹក្សាសន្តិសុខជាតិរងសេតវិមានលោក ចូន ហ្វីនើរ (Jon Finer) ជំនួបតាមទូរស័ព្ទកាលពីថ្ងៃព្រហស្បតិ៍រវាងរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មសហរដ្ឋអាមេរិកលោកស្រីហ្គីណារៃម៉ុនដូ(Gina Raimondo) និងរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មចិនលោក វ៉ាង វិនតាវ (Wang Wentao) និងការបន្តឡើងវិញនៅសប្តាហ៍នេះនៃកិច្ចចរចាយោធាដែលជាប់គាំងជាយូរមកហើយរវាងប្រទេសទាំង២។ .កិច្ចប្រជុំទាំងនោះទំនងមានគោលបំណងជាផ្នែកមួយក្នុងការពង្រឹងទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងចិន ដែលធ្លាក់ចុះដល់កម្រិតទាបជាប្រវត្តិសាស្ត្រកាលពីឆ្នាំមុន ពីប្រភេទនៃការប៉ះទង្គិចគ្នា ដែលជាធម្មតាកើតចេញពីការបោះឆ្នោតនៅកោះតៃវ៉ាន់៕

ក្រុមរដ្ឋមន្ត្រី នឹងរៀបចំលទ្ធភាពជំនួបរវាងលោកហ្សេឡិនស្គី និងលោកអ័របាន ជុំវិញជម្លោះជំនួយរបស់សហភាពអឺរ៉ុប

2024/01/12 12:20:13 pm        300
ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូមៀ ហ្សេឡិនស្គី (Volodymyr Zelensky) អាចនឹងត្រៀមជួបជាមួយនាយករដ្ឋមន្ត្រីហុងគ្រី លោក វីកទ័រ អ័របាន (Viktor Orbán) ក្នុងពេលឆាប់ៗនេះ ខណៈដែលប្រទេសហុងគ្រី បន្តរារាំងជំនួយរបស់សហភាពអឺរ៉ុបដែលបានកំណត់សម្រាប់ទីក្រុងគីវ។ភាគីទាំងពីរ បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ដើម្បីត្រួសត្រាយផ្លូវសម្រាប់ជំនួបដ៏មានសក្តានុពលរវាងមេដឹកនាំទាំងពីរ រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក ឌ្មីត្រូ កូបេឡា ( Dmytro Kuleba) និងសមភាគីហុងគ្រី លោក ប៉េទឺ ហ្ស៊ីហ្សាតូ (Peter Szijjarto) គ្រោងនឹងជួបប្រជុំគ្នា នៅទីក្រុងអ៊ុសហូ រូដ ( Uzhhorod) ភាគខាងលិចអ៊ុយក្រែន នៅថ្ងៃទី២៩ ខែមករា។អ្នកនាំពាក្យក្រសួងការបរទេសអ៊ុយក្រែន លោក អូឡេ នីកូឡែនកូ (Oleh Nikolenko) បាននិយាយថា ប្រធានការិយាល័យប្រធានាធិបតីអ៊ុយក្រែន លោក អានឌ្រី យឺម៉ាក (Andrii Yermak) ត្រូវបានគេរំពឹងថានឹងចូលរួមផងដែរ។ប្រទេសអ៊ុយក្រែន បាននិងកំពុងប្រយុទ្ធប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ី ចាប់តាំងពីខែកុម្ភៈឆ្នាំ ២០២២ ហើយកម្មវិធីជំនួយថ្មីរបស់សហភាពអឺរ៉ុបដែលមានតម្លៃ ៥០ពាន់លានអឺរ៉ូ (៥៥ពាន់លានដុល្លារ) សម្រាប់រយៈពេល ៤ឆ្នាំបន្ទាប់ ត្រូវបានគេសន្មតថា ត្រូវបានយល់ព្រម កាលពីខែធ្នូ ឆ្នាំមុន។ប៉ុន្តែលោកអ័របាន ដែលរក្សាទំនាក់ទំនងល្អជាមួយប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) បានវេតូផែនការនេះ ដោយបានចោទសួរអំពីអត្ថប្រយោជន៍នៃមូលនិធិនេះ និងបញ្ជាក់ថា សហភាពអឺរ៉ុប បានបង្កកមូលនិធិខុសដែលបានកំណត់សម្រាប់ប្រទេសរបស់ខ្លួន។

លោកប្ល៊ីនខិន៖ ផ្លូវទៅកាន់រដ្ឋប៉ាឡេស្ទីន អាចធ្វើឲ្យផ្តាច់ខ្លួនចេញពីអ៊ីរ៉ង់

2024/01/12 11:17:49 am        256
រដ្ឋមន្ត្រីការបរទេសអាមេរិក លោក អង់តូនី ប្ល៊ីនខិន (Antony Blinken) បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ការផ្តល់ផ្លូវទៅកាន់រដ្ឋប៉ាឡេស្ទីន គឺជាមធ្យោបាយដ៏ល្អបំផុត ដើម្បីធ្វើឲ្យមានស្ថិរភាព ក្នុងតំបន់ដ៏ធំនេះ និងផ្តាច់ខ្លួនពីអ៊ីរ៉ង់ និងក្រុមតំណាងរបស់ខ្លួន ខណៈលោកបានបញ្ចប់ដំណើរទស្សនកិច្ចក្នុងតំបន់ដ៏គួរឲ្យ ភ័យខ្លាចជុំវិញសង្រ្គាមហ្កាហ្សា នៅទីក្រុងគែរ។ការទំនាក់ទំនងរវាងអ៊ីស្រាអែល និងបណ្តារដ្ឋអារ៉ាប់ លោកប្ល៊ីនខិន បាននិងកំពុងជំរុញឲ្យមានផ្លូវមួយឆ្ពោះទៅមុខបញ្ចៀសពីការបង្ហូរឈាម នៅតំបន់ហ្កាហ្សា ទោះបីជាជម្លោះនេះ គំរាមកំហែងដល់ការរីករាលដាលបន្ថែមទៀតទៅកាន់ផ្លូវដឹកជញ្ជូនរបស់លីបង់ អ៊ីរ៉ាក់ និងសមុទ្រក្រហមក៏ដោយ។ថ្លែងទៅកាន់អ្នកសារព័ត៌មានបន្ទាប់ពីជួបជាមួយប្រធានាធិបតីអេហ្ស៊ីប លោក អាប់ឌែល ហ្វាតា អាល់ស៊ីស៊ី (Abdel Fattah al-Sisi) លោកប្ល៊ីនខិន បាននិយាយថា តំបន់ប្រឈមមុខនឹងផ្លូវពីរ ដែលទីមួយនឹងមើលឃើញថា៖«អ៊ីស្រាអែលរួមបញ្ចូលជាមួយការធានាសន្តិសុខ និងការប្តេជ្ញាចិត្តពីបណ្តាប្រទេស ក្នុងតំបន់ និងពីសហរដ្ឋអាមេរិក ហើយរដ្ឋប៉ាឡេស្ទីនយ៉ាងហោចណាស់ផ្លូវមួយទទួលបានផ្លូវមួយដែលអាចផ្តាច់ខ្លួនចេញពីអ៊ីរ៉ង់បាន។ លោកបាននិយាយថា៖«ផ្លូវផ្សេងទៀត គឺត្រូវបន្តមើលអំពើភេរវកម្ម ភាពចលាចល ការបំផ្លិចបំផ្លាញដោយក្រុមហាម៉ាស ដោយក្រុមហួទី ដោយក្រុមហេសបូឡា ដែលគាំទ្រដោយអ៊ីរ៉ង់»។ប្រសិនបើអ្នកបន្តទៅផ្លូវទីមួយ ...នោះ គឺជាវិធីល្អបំផុតតែមួយគត់ ដើម្បីដាក់ឲ្យនៅដាច់ពីគេ ដើម្បីកាត់បន្ថយអ៊ីរ៉ង់ និងក្រុមតំណាងដែលកំពុងបង្កបញ្ហាច្រើនសម្រាប់ពួកយើង និងសម្រាប់មនុស្សគ្រប់រូបផ្សេងទៀតនៅក្នុងតំបន់។

BREAKING NEWS! សម្ដេចធិបតី ហ៊ុន ម៉ាណែត សម្រេចដកតំណែង លោក ខេង យ័ន ពីអភិបាលក្រុងកែប ដែលជាការអនុវត្តអភិក្រមទី៥ គឺ "ការវះកាត់"

2024/01/12 09:32:55 am        679
អភិក្រមទាំង៥÷ ឆ្លុះកញ្ចក់ ងូតទឹក ដុះក្អែល ព្យាបាល និង វះកាត់  នៅព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានចេញអនុក្រឹត្យសម្រេចបញ្ចប់មុខតំណែងលោក ខេង យ័ន ឋានន្តរស័ក្ដិវរមន្ត្រី ថ្នាក់លេខ២ ពីអភិបាល នៃគណៈអភិបាលក្រុងកែប នៃខេត្តកែប។ ជាមួយគ្នានេះតាមរយៈបណ្ដាញសង្គមតេឡេក្រាមនៅថ្ងៃនេះសម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានបញ្ជាក់ថា សម្ដេចមានការចាំបាច់ត្រូវអនុវត្តអភិក្រមទី៥ គឺ "ការវះកាត់" បញ្ចប់មុខតំណែងអភិបាលក្រុងកែបដែលប្រើប្រាស់តួនាទីរបស់ខ្លួនប្រព្រឹត្តអំពើនាំឲ្យប៉ះពាល់ផលប្រយោជន៍រដ្ឋ និងប្រជាជន។សម្ដេចធិបតីលើកឡើងយ៉ាងដូច្នេះថា «ថ្ងៃនេះ ខ្ញុំ មានការចាំបាច់ត្រូវអនុវត្តអភិក្រមទី៥ គឺ "ការវះកាត់" តាមរយៈការចុះហត្ថលេខា ដើម្បីបញ្ចប់មុខតំណែងរបស់អភិបាលក្រុងកែប ដែល​បាន​ប្រើប្រាស់អំណាចនៃតួនាទីរបស់ខ្លួនប្រព្រឹត្តអំពើដែលនាំឱ្យប៉ះពាល់ដល់ផលប្រយោជន៍រដ្ឋ និងផលប្រយោជន៍របស់ប្រជាពលរដ្ឋជាច្រើន។ ការសម្រេចចិត្តនេះគឺផ្អែកទៅលើមូលដ្ឋានច្បាស់​លាស់ នៃការស៊ើបអង្កេតរបស់អង្គភាពប្រឆាំងអំពើពុករលួយ។»សម្ដេចធិបតី ហ៊ុន ម៉ាណែត បន្តថា «ខ្ញុំសង្ឃឹមថាមន្ត្រីទាំងអស់របស់រាជរដ្ឋាភិបាលទាំងថ្នាក់ជាតិ និងក្រោមជាតិ នឹងប្រកាន់ខ្ជាប់នូវអភិក្រមទី១ រហូតដល់ទី៤ ឱ្យបានជាប់ជាប្រចាំ ជាពិសេស​ក្នុងការ​បម្រើ​ប្រជាពលរដ្ឋឱ្យបានល្អ និងដើម្បីជៀសវាងការឈានទៅដល់ការអនុវត្តអភិក្រមទី៥៕

សម្តេចតេជោ ហ៊ុន សែន កំពុងធ្វើដំណើរត្រឡប់មកកម្ពុជាវិញ បន្ទាប់ពីបាន​អញ្ជើញទៅពិនិត្យសុខភាពភ្នែកនៅប្រទេសជប៉ុន

2024/01/12 09:03:56 am        516
សម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ តាមរយៈ​ទំព័រ​ហ្វេសប៊ុក​ផ្លូវ​ការនៅព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤ បានបញ្ជាក់ថា សម្តេចកំពុង​ធ្វើដំណើរ​ត្រឡប់​ទៅ​កម្ពុជា​វិញ​បន្ទាប់​ពីបាន​ផលិតកែវភ្នែកសិប្បនិម្មិតចំនួន៥គ្រាប់ សម្រាប់ប្រើរយៈពេល ១០​ឆ្នាំ​ខាង​មុខទៀត។ សម្តេចតេជោ បានអរគុណរដ្ឋាភិបាល និងគ្រូពេទ្យជប៉ុនដែលបានផ្តល់កែវភ្នែក និងការពិនិត្យ​ព្យាបាលរយៈពេលកន្លងមកក៏ដូចជាពេលនេះ។ សម្តេចតេជោ ក៏បាន អរគុណ​ឯកឧត្តម​នាយករដ្ឋមន្ត្រី ហ្វីមីអូ គីស៊ីដា ដែល​បានទទួលជួប សន្ទនាជា​មួយសម្តេច​កាល​ពី​ថ្ងៃម្សិលមិញ ដើម្បី​ពង្រឹងនូវចំណងមិត្តភាពរវាងកម្ពុជា-ជប៉ុន ឱ្យកាន់តែរឹងមាំថែមទៀតផងដែរ៕

មន្ត្រីសេតវិមាន គ្រោងទៅទស្សនកិច្ចនៅទីក្រុងបេរូត ដើម្បីស្វែងរកការបន្ធូរបន្ថយភាពតានតឹងរវាងអ៊ីស្រាអែល និងលីបង់

2024/01/11 02:20:44 pm        84
ទីប្រឹក្សាជាន់ខ្ពស់សេតវិមានលោក Amos Hochstein ត្រូវបានគេរំពឹងថា នឹងធ្វើទស្សនកិច្ចនៅទីក្រុង បេរូត (Beirut) នៅថ្ងៃព្រហស្បតិ៍នេះ ដែលជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែងរបស់សហរដ្ឋអាមេរិក ដើម្បីបន្ធូរបន្ថយភាពតានតឹង នៅតាមព្រំដែនអ៊ីស្រាអែល-លីបង់។ទីក្រុងវ៉ាស៊ីនតោន ព្រួយបារម្ភថា សង្រ្គាមរបស់អ៊ីស្រាអែល នៅតំបន់ហ្កាហ្សា អាចរីករាលដាលនូវអំពើហិង្សាពាសពេញតំបន់ ដោយក្រុមប្រដាប់អាវុធដែលគាំទ្រដោយប្រទេសអ៊ីរ៉ង់ដែលជាគូប្រជែងរបស់អ៊ីស្រាអែល បានបើកការវាយប្រហារសាមគ្គី នៅក្នុងប្រទេសលីបង់ ស៊ីរី អ៊ីរ៉ាក់ និងប្រទេសយេម៉ែន។ក្រុមប្រដាប់អាវុធលីបង់ហេសបូឡា( Hezbollah) បាននិងកំពុងវាយប្រហារជាមួយយោធាអ៊ីស្រាអែលឆ្លងកាត់ព្រំដែននៃប្រទេសលីបង់ភាគខាងត្បូង ចាប់តាំងពីក្រុមអ៊ីស្លាមប៉ាឡេស្ទីនហាម៉ាស (Hamas) បានវាយប្រហារលើអ៊ីស្រាអែលពីតំបន់ហ្កាហ្សា កាលពីបីខែមុន ដោយជំរុញឲ្យមានការវាយលុកយ៉ាងធ្ងន់ធ្ងររបស់អ៊ីស្រាអែលលើដែនដីប៉ាឡេស្ទីននេះ។អំពើហិង្សាកាន់តែធំនៅតាមព្រំដែន បានបង្ខំឲ្យមនុស្សរាប់ម៉ឺននាក់ទាំងសងខាង ត្រូវភៀសខ្លួន និងបង្កើនការភ័យខ្លាចថា ជម្លោះនៅតំបន់ហ្កាហ្សាអាចរាលដាលក្នុងតំបន់នេះទាំងមូល។នាយករដ្ឋមន្ត្រីចាំផ្ទះរបស់ប្រទេសលីបង់ លោក ណាជីប មីកាទី (Najib Mikati) បានប្រាប់មន្ត្រីជាន់ខ្ពស់អង្គការសហប្រជាជាតិកាលពីថ្ងៃអង្គារថា ប្រទេសរបស់លោក បានត្រៀមខ្លួនរួចជាស្រេចសម្រាប់កិច្ចពិភាក្សាស្តីពីស្ថិរភាពរយៈពេលវែងនៅព្រំដែនភាគខាងត្បូងរបស់ខ្លួនជាមួយប្រទេសអ៊ីស្រាអែល។លោក Hochstein ដែលជាបេសកជនថាមពលរបស់សហរដ្ឋអាមេរិកកាលពីឆ្នាំមុន បានបង្ហាញពីលទ្ធភាពនៃកិច្ចពិភាក្សាស្តីពីការគូសព្រំដែនដីរវាងអ៊ីស្រាអែល និងលីបង់ បន្ទាប់ពីបានសម្រុះសម្រួលកិច្ចព្រមព្រៀងឆ្នាំ ២០២២កំណត់ព្រំដែនសមុទ្ររវាងប្រទេសទាំងពីរ។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អូស្ត្រាលី ស្វាគមន៍លទ្ធផលនៃកិច្ចប្រជុំពិសេសលើកទី១ GBC រវាងកម្ពុជា-ថៃ ដែលនឹងត្រួសត្រាយផ្លូវសម្រាប់ការដោះស្រាយជម្លោះព្រំដែនដោយសន្តិវិធី
09/11/2025 10:09 PM
ស្ថានទូតអង់គ្លេសប្រចាំកម្ពុជា និងប្រចាំនៅប្រទេសថៃ ស្វាគមន៍ចំពោះលទ្ធផលនៃកិច្ចប្រជុំពិសេសលើកទី១ គណៈកម្មការព្រំដែនទូទៅកម្ពុជា និងថៃ (GBC)
09/11/2025 10:09 PM
អង្គការណាសារកឃើញភ័ស្តុតាងដែលអាចបញ្ជាក់ពីជីវិតបុរាណផុតពូជនៅលើភពព្រះអង្គារ
09/11/2025 09:09 PM
ជំរំជនភៀសខ្លួននៅម៉ាឡាវីប្រឈមនឹងការកាត់បន្ថយជំនួយ ខណៈមូលនិធិ UNHCR ធ្លាក់ចុះ
09/11/2025 09:09 PM
បុរសជនជាតិស៊ូដង់ ជួបជុំគ្រួសារវិញ ក្រោយរត់ភៀសខ្លួនពីទីក្រុងហែកហួរដោយភ្លើងសង្រ្គាម al-Fashir
09/11/2025 09:09 PM
ការអប់រំផ្តល់ជាខ្សែជីវិតថ្មីសម្រាប់ក្មេងៗជនភៀសខ្លួនហ្កាហ្សានៅប្រទេសអារ៉ាប់រួម
09/11/2025 09:09 PM
បារាំង សន្យាពង្រឹងកិច្ចសហប្រតិបត្តិការ គាំទ្រផែនការអាទិភាពរបស់ក្រសួងសុខាភិបាល
09/11/2025 09:09 PM
មេដឹកនាំស្លូវ៉ាគី លោក Fico កំណត់លក្ខខណ្ឌ ដើម្បីគាំទ្រការដាក់ទណ្ឌកម្មរុស្ស៊ីបន្ថែមទៀត
09/11/2025 08:09 PM
នេប៉ាល់ចាប់បានអ្នកទោសជិត ២០០នាក់វិញ ខណៈរាប់ពាន់នាក់ទៀត កំពុងរត់គេចខ្លួន
09/11/2025 08:09 PM
ក្រុមហ៊ុន VISA Worldwide Pte. Limited គាំទ្រគម្រោងរបស់ក្រសួងទេសចរណ៍លើការអភិវឌ្ឍន៍ប្រព័ន្ធទេសចរណ៍វៃឆ្លាត
09/11/2025 08:09 PM