គម្រោងស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) និងផ្លូវតភ្ជាប់ សម្រេចបាន ៤៥% ហើយ ដែលលឿនជាងផែនការ ៤,១១%
សម្ដេចធិបតី អំពាវនាវដល់ជនរួមជាតិជឿទុកចិត្តលើរាជរដ្ឋាភិបាល​ដែលកំពុង​ធ្វើកិច្ច​ការងារ​យ៉ាង​សកម្ម​ស្វែង​រក​ដំណោះស្រាយបញ្ចប់បញ្ហាព្រំដែនកម្ពុជា-ថៃ ឱ្យបានឆាប់រហ័ស
សម្ដេចធិបតីផ្ដល់អនុសាសន៍៧ចំណុច ដល់ក្រសួង-ស្ថាប័នពាក់ព័ន្ធឱ្យយកចិត្តទុកដាក់ក្នុងឱកាសទិវាអក្ខរកម្មអន្តរជាតិ ៨ កញ្ញា ២០២៥
សម្ដេចធិបតី៖ រាជរដ្ឋាភិបាលប្តេជ្ញាចិត្តយ៉ាងមុតមាំលើកកម្ពស់ការងារអក្ខរកម្ម និងបំពាក់បំប៉ន ជំនាញ និងឱកាសសិក្សាពេញមួយជីវិត ជាពិសេសជំនាញឌីជីថល

នយោបាយ​ និង ការអភិវឌ្ឍន៍

ប្រធានាធិបតីអ៊ុយក្រែន និយាយថា ប្រទេសរបស់លោក អាចក្លាយជាប្រទេសផលិតសព្វាវុធដ៏ធំ

2023/12/28 12:24:29 pm        340
ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បាននិយាយថា ប្រទេសរបស់លោក អាចក្លាយជាប្រទេសផលិតផ្នែកការពារជាតិធំបំផុតមួយនៅក្នុងពិភពលោក ហើយបញ្ហានេះ លោកប្រាកដថាឧស្សាហកម្មការពារជាតិរបស់ប្រទេសអ៊ុយក្រែន ពិតជាអាចក្លាយជារោងចក្រផ្នែកការពារជាតិដ៏មានផលិតភាព និងរឹងមាំបំផុតមួយក្នុងចំណោមរោងចក្រចំនួន ១០ នៅលើពិភពលោក នៅទីបំផុត។លោកបាននិយាយក្នុងអំឡុងសុន្ទរកថាតាមវីដេអូកាលពីថ្ងៃពុធថា ឧស្សាហកម្មនេះ កំពុងរួមចំណែករួចទៅហើយ មិនត្រឹមតែក្នុងការពង្រឹងសមត្ថភាពការពារផ្ទាល់ខ្លួនរបស់អ៊ុយក្រែនក្នុងពេលមានសង្គ្រាមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយយ៉ាងសំខាន់ដល់កំណើនសេដ្ឋកិច្ច និងការងារផងដែរ ។លោក Zelensky បានសរសើរដល់កិច្ចព្រមព្រៀង ជាមួយដៃគូប្រទេសលោកខាងលិច លើសពីសហរដ្ឋអាមេរិកទាំងអស់ លើការផលិតសព្វាវុធរួមគ្នាថា ជាសមិទ្ធផលនយោបាយដ៏អស្ចារ្យបំផុតរបស់យើងនៅឆ្នាំនេះ។ លោកនិយាយថា នេះធ្វើឱ្យមានលទ្ធភាពក្នុងការបង្កើតយុទ្ធោបករណ៍ទំនើបៗ ហើយ ការផលិតសព្វាវុធបែបប្រទេសលោកខាងលិច នឹងត្រូវបានគេធ្វើមូលដ្ឋានីយកម្មបន្ថែមទៀត។កាលពីពេលមុន រដ្ឋមន្ត្រីក្រសួងឧស្សាហកម្មយុទ្ធសាស្ត្រអ៊ុយក្រែន លោក Olexander Kamyshin បានប្រាប់សារព័ត៌មានថា ប្រទេសអ៊ុយក្រែន បានបង្កើនការផលិតផ្នែកការពារជាតិរបស់ខ្លួនបីដង ក្នុងឆ្នាំបច្ចុប្បន្ន។

សហរដ្ឋអាមេរិក បញ្ចេញជំនួយយោធាចុងក្រោយ ២៥០លានដុល្លារឲ្យទៅអ៊ុយក្រែន

2023/12/28 11:47:43 am        244
សេតវិមាន បានអនុម័តកញ្ចប់ជញ្ជូនយោធាអាមេរិកមួយផ្សេងទៀតឲ្យទៅអ៊ុយក្រែន ក្នុងទំហំទឹកប្រាក់២៥០លានដុល្លារអាមេរិក។ ក្រុមមន្ត្រីអាមេរិក និយាយថា កញ្ចប់ជំនួយចុងក្រោយរួមមានប្រព័ន្ធការពារដែលអាកាស កាំភ្លើងធំនិងគ្រាប់រំសេវសម្រាប់អាវុធធុនតូច និង អាវុធប្រឆាំងរថក្រោះ ។ ប៉ុន្តែជំនួយនេះ នឹងក្លាយជាមូលនិធិចុងក្រោយ ដោយគ្មានការអនុម័តពីសភាថ្មីៗ ជាទីដែលការចរចា បានជាប់គាំង។ ប្រទេសអ៊ុយក្រែន បានព្រមានថា កិច្ចខិតខំសង្រ្គាមនិងហិរញ្ញវត្ថុសាធារណៈកំពុងជួបការប្រឈម ប្រសិនបើណ្ដាប្រទេសលោកខាងលិច ពុំផ្ដល់ជំនួយបន្ថែមទៀត។ ស្របពេលការវាយបកលើកងកម្លាំងរុស្ស៊ីនៅត្រឹង នៅក្នុងភាគខាងកើតប្រទេស និងមានការប្រែប្រួលតិចតួច លើការគ្រប់គ្រងសមរភូមិមុខ ក្រុមមន្ត្រីអ៊ុយក្រែន កំពុងប្រឈម នឹងការបាត់បង់ជំនួយពីក្រុមសម្ព័ន្ធមិត្ត នៅក្នុងទីក្រុងវ៉ាស៊ីនតោន និង អឺរ៉ុប ។ ទោះបីជាកិច្ចខិតខំប្រឹងប្រែងជួយក្នុងសង្រ្គាមអ៊ុយក្រែន ទទួលបានការគាទ្រខ្លាំង នៅក្នុងសភាអាមេរិក ក្ដី កិច្ចព្រព្រមព្រៀងជួយផ្ដល់អាវុធបន្ថែម ត្រូវបានរារាំងដោយគណបក្សសាធារណរដ្ឋ ដែលទទូចថា វិធានការសន្តិសុខកាន់តែតឹងរ៉ឹងលើព្រំដែនអាមេរិក និងម៉ិកស៊ិក ត្រូវតែជាផ្នែកមួយនៃកិច្ចព្រមព្រៀងជំនួយយោធាណាមួយ៕

រាជធានីភ្នំពេញកំពុងរីកចម្រើនតាមរយៈគម្រោងវិនិយោគ ការផ្តល់សេវា និងសន្តិសុខល្អ

2023/12/28 11:45:43 am        402
អភិបាលរាជធានីភ្នំពេញបានបង្ហាញការរីកចម្រើនជាច្រើនក្នុងរយៈពេលមួយឆ្នាំ នៃឆ្នាំ២០២៣​នេះ ក្រោយពេលបើកដំណើរការសេដ្ឋកិច្ចសង្គមពេញលេញឡើងវិញ។ថ្លែងក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ២០២៣ និងទិសដៅ​អនុវត្ត​ការងារ​ឆ្នាំ​២០២៤​ របស់រដ្ឋបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣ នៅសណ្ឋាគារ រ៉េស៊ីដង់ សុខា ភ្នំពេញ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីបានមានប្រសាសន៍ថា រដ្ឋបាលរា​ជ​ធានី​ភ្នំពេញ​ បានយកចិត្តទុកដាក់អនុវត្តគោលនយោបាយ ភូមិ សង្កាត់ មានសុវត្ថិភាព ដោយ​រក្សា​បាន​សន្តិសុខ​សណ្តាប់​ធ្នាប់សាធារណៈល្អ ជូនប្រជាពលរដ្ឋ និងសង្គមជាតិបានល្អ បើ​តាម​របាយការណ៍​បង្ហាញ​ឱ្យ​ឃើញពីសញ្ញាណវិជ្ជមាននៃការថយចុះនូវចំនួនបទល្មើសព្រហ្មទណ្ឌ សុខ​សុវត្ថិភាព និងកិច្ច​សហប្រតិបត្តិការ​បង្ក្រាប​បទ​ល្មើស​កាន់​តែ​មាន​ប្រសិទ្ធភាព​របស់​អាជ្ញាធរ​មូលដ្ឋាន និងកម្លាំងមានសមត្ថកិច្ច។ឯកឧត្តម ឃួង ស្រេង បន្ថែមថា រដ្ឋបាលរាជធានី​ក៏​បាន​អនុវត្ត​ដោយ​ជោគជ័យ​នូវ​គម្រោង​លើក​កម្ពស់​ជីវភាព​ប្រជាជនក្រីក្រ ដែលជាផ្នែកមួយនៃគម្រោង ថ្នាក់ជាតិរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោម​ឥណទានរបស់ធនាគារពិភពលោក និងដឹកនាំអនុវត្តដោយក្រសួងមហាផ្ទៃ។ គិត​មក​ទល់​ពេលនេះ គម្រោងបានអនុវត្តអស់រយៈពេល ៦ឆ្នាំហើយ និង​បាន​បិទ​បញ្ចប់​គម្រោង​កាល​ពី​ថ្ងៃ​ទី​៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ ដែលបានផ្តល់ផលប្រយោជន៍ដោយផ្ទាល់ ដល់ប្រជា​ពលរដ្ឋ​ចំនួន​ប្រមាណ ៥៦.៦៧៧ នាក់ និងដោយប្រយោលប្រមាណ ២២ ម៉ឺននាក់ ។ឯកឧត្តម ឃួង ស្រេង បន្តថា ការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋតាមរយៈអង្គភាពច្រក ចេញ​ចូលតែមួយទទួលបានចំណូលថវិការដ្ឋចំនួនជិត ២៧ពាន់លានរៀល ឬស្មើនឹងប្រមាណ ៦,៥៨ លានដុល្លាអាមេរិក។ បច្ចុប្បន្ន​នេះគ​ម្រោង​អភិវឌ្ឍន៍​ជា​ច្រើន​បាន​នឹង​កំពុង​ដំណើរ​ការ​សាង​សង់​ក្នុង​រាជធានីភ្នំពេញ ក្នុងនោះមានសំណង់បុរីចំនួន ៣១០ កន្លែង អគារខ្ពស់ៗ​ចាប់​ពី​ប្រាំ​ជាន់​ឡើង​ទៅ​មានចំនួន ១.៧៧៧ អគារ និងបានពិនិត្យលើឯកសារស្នើសុំ លិខិតអនុញ្ញាត​សាង​សង់​ក្នុង​គ​ម្រោងថ្មីចំនួន ៥៣៦ គម្រោង ដែលមានទំហំទុនវិនិយោគប៉ាន់ស្មានប្រមាណ ១៣២ លាន​ដុល្លារ​អាមេរិកបន្ថែមទៀត ។ ដោយឡែករោងចក្រវិនិយោគមានចំនួន ៧៦៣ រោងចក្រ កើនឡើង ១៨ រោងចក្រ មានតម្លៃប៉ាន់ស្មានផលិតផលសរុប ៦.៥៩៣ លានដុល្លាអាមេរិក គឺកើន​ឡើង​យ៉ាង​គំហុកក្នុងអត្រាប្រមាណ ២១៨% បើធៀបនឹង​តម្លៃ​ប៉ាន់ស្មាន​ផលិតផល​សរុប​ក្នុង​ឆ្នាំ​២០២២ កន្លងទៅ ដែលជាការបង្ហាញឱ្យឃើញពីសញ្ញាណវិជ្ជមាននៃការវិនិយោគ ក្រោយ​ពេល​បើក​ដំណើរ​ការ​សេដ្ឋកិច្ចសង្គមពេញលេញឡើងវិញលើគ្រប់វិស័យនារយៈពេល ២ ឆ្នាំ​ចុង​ក្រោយ​នេះ​៕ អត្ថបទ ៖ ប្រាក់ វ៉ាន់ដា 

រុស្ស៊ីអះអាងថា ខ្លួនបានប្តូរទិសដៅការនាំចេញប្រេងភាគច្រើនពីអឺរ៉ុប ទៅប្រទេសចិន និងឥណ្ឌាវិញ

2023/12/28 11:42:25 am        292
លោក ឧបនាយករដ្ឋមន្ត្រី Alexander Novak បានថ្លែងកាលពីថ្ងៃពុធថា ប្រទេសរុស្ស៊ី បានប្តូរទិសដៅការនាំចេញប្រេងរបស់ខ្លួនពីអឺរ៉ុប ទៅកាន់ប្រទេសចិន និងឥណ្ឌាវិញ រយៈពេលជិតពីរឆ្នាំ បន្ទាប់ពីទីក្រុងមូស្គូ រងការវាយប្រហារដោយទណ្ឌកម្មរបស់លោកខាងលិចជុំវិញជម្លោះអ៊ុយក្រែន។បន្ទាប់ពីប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន បានបញ្ជូនទាហានទៅអ៊ុយក្រែន ក្នុងខែកុម្ភៈ ឆ្នាំ ២០២២ បណ្តាប្រទេសលោកខាងលិច បានវាយប្រហាររុស្ស៊ីជាមួយនឹងទណ្ឌកម្មមួយចំនួន រួមទាំងការដាក់ទណ្ឌកម្មរបស់សហភាពអឺរ៉ុបលើការដឹកជញ្ជូនប្រេងតាមសមុទ្ររបស់ខ្លួន។លោក Novak ដែលទទួលបន្ទុកគោលនយោបាយថាមពល បាននិយាយថា៖«ពីមុន យើងបានផ្គត់ផ្គង់ប្រេងសរុបពី ៤០ភាគរយ ទៅ៤៥ភាគរយនៃផលិតផលប្រេងទៅកាន់អឺរ៉ុប»។លោក Novak បាននិយាយនៅក្នុងបទសម្ភាសន៍តាមទូរទស្សន៍ថា៖«ឆ្នាំនេះ យើងរំពឹងថា តួលេខនេះ នឹងមិនលើសពី ៤ ទៅ ៥ភាគរយនៃការនាំចេញសរុបទេ»។ដោយសារវាកំពុងបាត់បង់ចំណែកទីផ្សារជាច្រើននៅអឺរ៉ុប ទីក្រុងមូស្គូ បានងាកទៅរកអ្នកទិញផ្សេងទៀត រួមទាំងប្រទេសចិនផងដែរ។លោក បានបន្តទៀតថា៖«ប្រទេសចិនដែលមានចំណែក (នៃការនាំចេញប្រេង) បានកើនឡើងដល់ ៤៥-៥០ ភាគរយ ហើយឥណ្ឌា បានក្លាយជាដៃគូសំខាន់របស់យើង ក្នុងស្ថានភាពបច្ចុប្បន្ន។ប្រទេសឥណ្ឌា ដែលពីមុន ទទួលបានការដឹកជញ្ជូនស្ទើរតែគ្មាន បានក្លាយជាអ្នកទិញដ៏សំខាន់។

រុស្សី និងឥណ្ឌា កាន់តែខិតទៅជិតការផលិតគ្រឿងយុទ្ធោបករណ៍រួមគ្នា

2023/12/28 11:03:49 am        188
រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក សើហ្កេ ឡាវរ៉ូវ (Sergei Lavrov) បាននិយាយកាលពីថ្ងៃពុធ (២៧ ធ្នូ) ថាប្រទេសរុស្ស៊ី និងឥណ្ឌា បានធ្វើឱ្យមានការវិវឌ្ឍន៍ជាក់ស្តែងនៅក្នុងកិច្ចពិភាក្សាស្តីពីផែនការរួមគ្នាផលិតគ្រឿងយុទ្ធោបករណ៍ បន្ទាប់ពីកិច្ចពិភាក្សាជាមួយសមភាគីឥណ្ឌាលោក ស៊ុប្រាហ្វម៉ានយ៉ាម ចៃសានការ (Subrahmanyam Jaishankar) នៅទីក្រុងមូស្គូ។ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយ លោក ឡាវរ៉ូវ បាននិយាយថា កិច្ចសហប្រតិបត្តិការបែបនេះមានលក្ខណៈជាយុទ្ធសាស្ត្រ និងជាផលប្រយោជន៍របស់ប្រទេសទាំងពីរ ហើយនឹងជួយធានាសន្តិសុខនៅលើទ្វីបអាស៊ីអឺរ៉ុប។ លោកបាននិយាយថា ទីក្រុងមូស្គូគោរពបំណងប្រាថ្នារបស់ឥណ្ឌាក្នុងការធ្វើពិពិធកម្មអ្នកផ្គត់ផ្គង់ផ្នែករឹងយោធារបស់ខ្លួន ហើយក៏បានត្រៀមខ្លួនផងដែរដើម្បីគាំទ្រដល់បំណងប្រាថ្នារបស់ទីក្រុងញ៉ូវដេលី ក្នុងការផលិតរបស់ដែលឥណ្ឌាត្រូវការនៅក្នុងប្រទេសឥណ្ឌា។ឥណ្ឌាបានក្លាយជាដៃគូសេដ្ឋកិច្ចស្នូលមួយរបស់រុស្ស៊ីចាប់តាំងពីប្រទេសលោកខាងលិចក្នុងឆ្នាំ២០២២ បានដាក់ទណ្ឌកម្មលើក្រុងមូស្គូ ជុំវិញសង្រ្គាមនៅអ៊ុយក្រែន។ រុស្ស៊ីបានបង្វែរការនាំចេញប្រេងជាច្រើនរបស់ខ្លួនទៅកាន់ប្រទេសឥណ្ឌា និងបង្កើនការទូតនៅក្នុងក្រុមប្រទេស ប្រ៊ីក (BRICS) ជាប្លុកដែលប្រទេសទាំងពីរកំពុងបង្កើតសមាជិក៕

ប្រធានាធិបតីទួរគី និយាយថាលោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Netanyahu មិនខុសពីលោកហ៊ីត្លែរ ទេ

2023/12/28 10:30:38 am        219
ប្រធានាធិបតីទួរគី លោក ថាយីប អឺដូហ្កាន់ (Tayyip Erdogan) បាននិយាយកាលពីថ្ងៃពុធ (២៧ ធ្នូ) ថានាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) មិនខុសពីមេដឹកនាំបក្សកុម្មុយនីស្តណាហ្ស៊ីអាល្លឺម៉ង់ លោក អាដូហ្វ ហ៊ីត្លែរ (Adolf Hitler) នោះទេហើយបានប្រដូចការវាយប្រហាររបស់អ៊ីស្រាអែលលើតំបន់ហ្កាហ្សា ទៅនឹងការប្រព្រឹត្តអំពើសម្លាប់រង្គាលចំពោះជនជាតិជ្វីហ្វដោយពួកណាហ្ស៊ី។ដោយបន្ថែមវោហាសាស្ត្ររិះគន់របស់ខ្លួន លោក Erdogan បាននិយាយថា ប្រទេសទួរគី នឹងស្វាគមន៍ក្រុមអ្នកអប់រំ និងអ្នកវិទ្យាសាស្ត្រដែលប្រឈមមុខនឹងការធ្វើទុក្ខបុកម្នេញចំពោះទស្សនៈរបស់ពួកគេលើជម្លោះនៅតំបន់ហ្កាហ្សា ដោយបន្ថែមថាបណ្ដាប្រទេសលោកខាងលិចដែលគាំទ្រអ៊ីស្រាអែល ជាប់ពាក់ព័ន្ធនៅក្នុងអ្វីដែលលោកហៅថាឧក្រិដ្ឋកម្មសង្គ្រាម។លោក អឺដូហ្កាន់ បាននិយាយថា «ពួកគេទាំងនោះធ្លាប់និយាយអាក្រក់អំពីហ៊ីត្លែរ ប៉ុន្តែតើគេមានអ្វីខុសប្លែកពីលោកហ៊ីត្លែរ? អ្វីដែលលោក ណេតាន់យ៉ាហ៊ូ កំពុងធ្វើមិនខុសពីអ្វីដែលហ៊ីត្លែរបានធ្វើទេ។ លោក ណេតាន់យ៉ាហ៊ូ ទទួលបានការគាំទ្រពីលោកខាងលិច ហើយជាមួយការគាំទ្រទាំងអស់នោះពួកគេបានសម្លាប់ពលរដ្ឋហ្កាហ្សាជាង ២ម៉ឺននាក់»។លោក ណេតាន់យ៉ាហ៊ូ បានឆ្លើយតបនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «លោក Erdogan ដែលបានប្រព្រឹត្តអំពើប្រល័យពូជសាសន៍ប្រឆាំងនឹងជនជាតិឃឺដ និងបានបង្កើតកំណត់ត្រាពិភពលោកសម្រាប់ការចាប់អ្នកសារព័ត៌មានដែលប្រឆាំងនឹងការគ្រប់គ្រងរបស់ខ្លួន គ្មានសិទ្ធិប្រៀនប្រដៅយើងនោះទេ»។សមាជិកណាតូទួរគី ដែលគាំទ្រដំណោះស្រាយរដ្ឋពីរចំពោះជម្លោះអ៊ីស្រាអែល-ប៉ាឡេស្ទីនមួយនេះ បានរិះគន់ការវាយលុកតាមផ្លូវអាកាសនិងជើងគោករបស់អ៊ីស្រាអែល លើតំបន់ហ្កាហ្សា ដោយហៅអ៊ីស្រាអែលថាជា «រដ្ឋភេរវករ» ហើយបាននិយាយថាមេដឹកនាំរបស់រដ្ឋនេះ ត្រូវតែត្រូវបានកាត់ទោសនៅក្នុងតុលាការអន្តរជាតិ៕

រយៈពេល៤ខែ ក្រសួងការងារបានអនុវត្តអនុសាសន៍របស់សម្ដេចនាយករដ្ឋមន្ត្រីទាំង៦ចំណុច គ្រប់ជ្រុងជ្រោយ

2023/12/28 09:39:06 am        201
រយៈពេល៤ខែ នៃការចូលកាន់តំណែងជារដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុង​នីតិកាលទី៧នេះ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​ដឹក​នាំ​​ក្រសួង​ការងារអនុវត្តអនុសាសន៍ទាំង៦ចំណុចរបស់នាយករដ្ឋមន្ត្រីគ្រប់ជ្រុងជ្រោយ។ ជា​អនុសាសន៍​ដែល​សម្តេចមហាបរវធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាន​ផ្តល់អនុសាសន៍ចំនួន៦ចំណុចកាលពីថ្ងៃទី២៩ ខែសីហា ដើមអាណត្តិ​ដើម្បី​អនុវត្ត​ឱ្យ​បា​ន​នៅ​ឆ្នាំ២​០២៣នេះ។ នេះបើតាមឯកឧត្តម កត្តា អ៊ន មន្រ្តីនាំពាក្យនៃក្រសួងការងារ និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈនៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣ នេះ ។ បើតាមឯកឧត្តមគ្រប់ជ្រុងជ្រោយនោះរួមមាន ទី១. ការកំណត់​ប្រាក់​ឈ្នួល​អប្បរមា​ សម្រាប់​កម្មករ​និយោជិត​ឆ្នាំ​២០២៤ ដែល​សម្រេចបានកាលពីថ្ងៃទី២៨ ខែកញ្ញាចំនួន២០២ដុល្លារ​ តាមរយៈ​យន្តការ​ការ​ចរចាត្រីភាគីរបស់ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បរមា និង សមហតេចធិបតី​បន្ថែម​២​ដុល្លារ​ទៀត ធ្វើឱ្យប្រាក់ឈ្នួលអប្បបរមាមានចំនួន២០៤ដុល្លាសម្រាប់ឆ្នាំ២០២៤។ ត្រង់​ចំណុច​នេះ សម្តេចនាយករដ្ឋមន្ត្រី បានផ្តល់​អនុសាសន៍​ត្រូវ​សម្រេច​ឱ្យ​បាន​នូវ​មុន​ពិធី​បុណ្យ​ភ្ជុំបិ​ណ្ឌ​នៅ​ថ្ងៃ​ទី​១៣ ខែតុលា។ ឯកឧត្តមបន្ថែមថា កិច្ចការងារទី២ដែលសម្រេចបានគឺ ការរៀបចំដាក់ឱ្យដំណើរការរបប​សន្តិសុខ​សង្គម​ផ្នែកថែទាំសុខភាព តាមរបបភាគទានស្ម័គ្រចិត្តសម្រាប់បុគ្គលស្វ័យនិយោជន៍ និងអ្នកក្នុង​បន្ទុក​សមាជិកប.ស.ស.។ កិច្ចការដ៏សំខាន់នេះ ត្រូវបានសម្តេច​នាយករដ្ឋ​មន្ត្រី​ ប្រកាស​កា​ល​ពី​ថ្ងៃ​ទី​១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ហើយបើគិតពីពេលនោះ មកដល់ត្រឹមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣ មាន​ក្រុម​គោលដៅចំនួន១០២ ៦០៤នាក់ បានចុះបញ្ជី និងបានទៅប្រើប្រាស់សេវាចំនួន ចំនួន ៤៦ ៩១២ដង។លើសពីនេះទៅទៀត សម្រាប់កិច្ចការទី៣ដែលសម្រេចគួរឱ្យកត់សម្គាល់មួយទៀត គឺ ការ​ដាក់​ឱ្យ​ដំណើរ​ការ​កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និ​ង​គ្រួសារងាយរងហានិភ័យ។ កិច្ចការនេះ ក៏ត្រូវបានប្រកាសដោយសម្តេចនាយករដ្ឋមន្ត្រី ប្រកាសកាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ផងដែរ។ ហើយបច្ចុប្បន្ននេះ មានក្រុម​គោល​ដៅ​ប្រមាណ​ជិត២ម៉ឺននាក់ បានចុះឈ្មោះចូលរៀនរួចរាល់ហើយ។ ចំពោះកិច្ចការទី៤ ក្រសួង​បាន​ចុះ​អនុស្សរណៈ​នៃ​ការយោគយល់គ្នា ជាមួយសភាពាណិជ្ជកម្មកម្ពុជា និងសមាគមនិយោជក ចំនួន ១៧​រួចរាល់ដើម្បីបើកផ្លូវឱ្យមានកិច្ចសហប្រតិបត្តិការលើការហាត់ការ និងកម្មសិក្សា​ដើម្បី​គាំទ្រ​ដល់​ការ​បណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស។ ដោយឡែកកិច្ចការឧបត្ថមសាច់ប្រាក់ដល់ស្ត្រីមានផ្ទៃពោះ ដែលជាកិច្ចការសំខាន់ទី៥ ក្រសួង​បាន​អនុវត្ត​ការងារ​នេះ​យ៉ាងខ្ជាប់ខ្ជួនចាប់តាំងពីខែសីហារហូតមក។ បើគិតចាប់តាំង​ពី​ខែ​សីហា​រហូត​ដល់​ថ្ងៃ​ទី​២០ ខែវិច្ឆិកានេះ រដ្ឋាភិបាលបាន​ចំណាយ​ថវិកា​ប្រមាណ​ជាង​៦​លាន​ដុល្លារ​អាមេរិក សម្រាប់​កម្មការិនី មន្ត្រីរាជការ មន្ត្រិកិច្ចសន្យាជាស្ត្រីទៅពិនិត្យសុខភាព មុន ក្រោយសម្រាល ពេល​សម្រាល និងចាក់វ៉ាកសាំងជិត៦ម៉ឺននាក់។ នេះបើតាម​ប្រសាសន៍​របស់​ឯក​ឧត្តម​រដ្ឋ​មន្ត្រី​កាល​ពី​ថ្ងៃ​ទី២១ ខែវិច្ឆិកាឆ្នាំ២០២៣កន្លងទៅ។ សម្រាប់​ការងារចុងក្រោយទី៦ស្តីពីសហគ្រាសមួយ គឺសហគមន៍សុខសាន្តមួយ ក្រសួងការងារ បាន​ដាក់​ចេញយន្តការពង្រឹងសមត្ថភាពមន្ត្រីអធិការកិច្ច មន្ត្រីផ្សះផ្សារវិវាទការងារ និង​ការ​ពង្រឹង​វិសាល​ភាព​ក្រុមប្រឹក្សាអាជ្ញាកណ្តាលដែលជាយន្តការត្រីភាគី។ មិនត្រឹមតែប៉ុណ្ណោះ ក្រសួង នឹង​ដាក់​ចេញ​នូវយុទ្ធនាការប្រឡងប្រណាំងយកពាន “សហគ្រាសមួយជាសហគមន៍សុខសាន្តមួយ” ចាប់​ពី​ឆ្នាំ២០២៤នេះតទៅ។ ក្រៅពីសម្រេចអនុសាសន៍ទាំង៦នោះ អនុសាសន៍​ចំនួន​៤​ចំណុច​ផ្សេង​ទៀត ក៏ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបញ្ជាក់​ពី​វឌ្ឍនភាព​ចំនួន​៤​ចំណុច​ផ្សេង​ទៀត​ដែលក្រសួងបានសម្រេចផងដែរ៕

សម្ដេចធិបតី ហ៊ុន ម៉ាណែត ស្វាគមន៍ការត្រឡប់មកវិញនាវាទេសចរណ៍ Westerdam មកកាន់កម្ពុជាសាជាថ្មី

2023/12/28 09:16:53 am        506
ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា នាព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ ២០២៣នេះ បានប្រកាស ស្វាគមន៍ការត្រឡប់មកវិញរបស់ នាវាទេសចរណ៍ខ្នាតយក្ស Westerdam មកកាន់កម្ពុជាសាជាថ្មី នឹងធ្វើឱ្យពិភពលោកកាន់តែស្គាល់កម្ពុជាបន្ថែមទៀត ដោយ​បាននាំអ្នកទេសចរជាង ២០០០នាក់ មកកាន់ព្រះរាជាណាចក្រកម្ពុជា។សម្ដេចធិបតីនាយករដ្ឋមន្រ្ដីមានប្រសាសន៍ថា នាវាទេសចរណ៍​ខ្នាត​យក្ស​របស់​សហរដ្ឋ​អាមេរិក​មួយ​នេះ បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី១៣ ខែ​កុម្ភៈ ឆ្នាំ២០២០ បន្ទាប់​ពី​ទទួល​បាន​ការ​អនុញ្ញាត​ពី​រាជរដ្ឋាភិបាល​កម្ពុជា​ដឹកនាំ​ដោយ​សម្តេច​អគ្គ​មហា​សេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជា​ប្រធាន​ឧត្ត​ម​ក្រុម​ប្រឹក្សា​ព្រះមហាក្សត្រ ក្នុងអំឡុងពេលវិបត្តិកូវីដ-១៩ កំពុងរីករាលដាលធ្ងន់ធ្ងរពាសពេញពិភពលោក ដែល​ជា​ទង្វើមនុស្សធម៌ ជួយសង្គ្រោះជីវិត លើកកម្ពស់សិទ្ធិរស់រានមានជីវិត និងផ្តល់​គុណ​តម្លៃ​នៃ​មនុស្ស​ជាតិ​។ សម្ដេចធិបតីនាយករដ្ឋមន្រ្ដីបញ្ជាក់ថា៖«កម្ពុជាតូច តែបេះដូងធំ» បានគិតគូរអំពីបញ្ហាមនុស្សធម៌ និងអាយុជីវិត​អ្នក​ទេសចរជាង ២២០០ នាក់ ដែលតែលតោលលើមហាសាគរ និងអនុញ្ញាតឱ្យចូលចតលើទឹកដីកម្ពុជា ថែមទាំងបាន​ទទួល​នូវ​បដិសណ្ឋារ​កិច្ច​ដល់​អ្នក​ទេសចរ​ទាំង​អស់ ដើម្បីផ្តល់ឱកាស ត្រឡប់ទៅកាន់ប្រទេសកំណើតរបស់ខ្លួនវិញ។ សម្ដេចថ្លែងថា ការត្រឡប់មកវិញនេះ គឺជាការរំលឹក ដឹងគុណ និង​យល់​ច្បាស់​អំពី​សក្តា​នុពល​របស់​កម្ពុជា ព្រមទាំងបេះដូងមនុស្សធម៌ ដែលបានគិតគូរពីអាយុជីវិតិ ជាជាងភាពភ័យខ្លាច គឺ​បាន​សរ​បញ្ជាក់ច្បាស់ ពីចក្ខុវិស័យដ៏វែងឆ្ងាយ និងប្រកប​ដោយ​ភាព​ប្រាកដ​និយម​របស់​សម្តេច​តេជោ ហ៊ុន សែន៕

កម្ពុជាសូមស្វាគមន៍ការមកដល់ម្ដងទៀតនាវាទេសចរណ៍ MS Westerdam ជាមួយភ្ញៀវទេសចរអន្តរជាតិប្រមាណ ៤០០០ នាក់មកដល់កំពង់ផែក្រុងព្រះសីហនុនាព្រឹកនេះ!

2023/12/28 08:30:15 am        289
ព្រះសីហនុ៖ នាវាទេសចរណ៍ MS Westerdam នៅព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ ២០២៣នេះ បានដឹកភ្ញៀវទេសចរប្រមាណ ២០០០ នាក់ចូលមកដល់កំពង់ផែ ក្រុងព្រះសីហនុហើយ ដើម្បីរម្លឹកដល់អនុស្សាវរីយ៍ កាលពីអំឡុងផ្ទុះការរីករាលដាលជំងឺកូវីដ-១៩ ដែលនាវានេះត្រូវបានប្រទេសកម្ពុជាអនុញ្ញាតឱ្យចូលចត ខណៈប្រទេសជាច្រើនបដិសេធ។សូមជម្រាបថា កាលពីអំឡុងផ្ទុះជំងឺកូវីដ-១៩ ថ្ងៃទី១៣ កុម្ភៈ ឆ្នាំ២០២០ នាវា MS Westerdam នេះត្រូវបានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីត នាយករដ្ឋមន្រ្ដីនៃកម្ពុជា អនុញ្ញាតឲ្យចូលចតនៅកំពង់ផែក្រុងព្រះសីហនុ ដើម្បីជួយសង្គ្រោះអ្នកទេសចរចម្រុះជាតិសាសន៍រាប់ពាន់អ្នកដែលជាប់នៅលើនាវានេះ បន្ទាប់ពីប្រទេសមួយចំនួនបដិសេធមិនឲ្យចូលចត ក្រោមហេតុផលខ្លាចចម្លងមេរោគកូវីដ-១៩។ក្រោយការចូលចតដល់កំពង់ផែក្រុងព្រះសីហនុនាពេលនោះ អ្នកទេសចរនៅលើនាវានេះបានរីករាយរហូតអ្នកខ្លះស្រក់ទឹកភ្នែក ជាមួយនឹងការរំភើបដឹងគុណដល់សម្តេចតេជោ ហ៊ុន សែន ដែលកាលនោះសម្តេចនៅជានាយករដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជា ដែលអនុញ្ញាតឲ្យនាវានេះបានចូលចតក្នុងប្រទេសកម្ពុជា និងសម្រួលដំណើរបន្តតាមជើងយន្តហោះ បានទៅកាន់ប្រទេសរៀងៗខ្លួន ធ្វើឲ្យកិត្យានុភាពប្រទេសកម្ពុជាល្បីល្បាញលើពិភពលោកជាប់ឈ្មោះជាប្រទេសតូចតែបេះដូងមនុស្សធម៍ធំ៕

រដ្ឋបាលខេត្តឧត្តរមានជ័យ អបអរទិវាជាតិប្រយុទ្ធប្រឆាំងអំពើរជួញដូរមនុស្ស១២ធ្នូឆ្នាំ២០២៣

2023/12/27 03:26:42 pm        93
ឧត្តរមានជ័យ៖ នៅព្រឹកថ្ងៃទី២៧ធ្នូឆ្នាំ២០២៣នេះ រដ្ឋបាលខេត្តឧត្តរមានជ័យ ប្រារព្ធពិធីអបអរ​ទិវា​ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ១២ធ្នូ ឆ្នាំ២០២៣ របស់គណៈកម្មាធិការប្រយុទ្ធប្រឆាំង​អំពើជួញដូរ​មនុស្ស​ខេត្តឧត្តរមានជ័យខួបលើកទី១៧ «ក្រោមប្រធានបទបច្ចេកវិទ្យាមធ្យោបាយ ដើម្បីអភិវឌ្ឍន៍ជាតិមិនមែនជួញដូរមនុស្ស» ។ក្នុងពិធីនោះដែរឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្តឧត្តរមានជ័យ និង​ជា​ប្រធាន​គណៈកម្មាធិការ​ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​ខេត្តឧត្តរមានជ័យ បាន​មាន​ប្រសាសន៍​ថា គោលបំណង​នៃ​ទិវា​នេះ ​ដើម្បី​ផ្សព្វផ្សាយ​ឲ្យមានការ​យល់​ដឹង​កាន់​តែ​ទូលំទូលាយ​អំពី​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរ​មនុស្ស​គ្រប់​ទម្រង់​ដែលបង្កើតឡើង​ដោយ​ជនល្មើស​ដែលមាន​ល្បិចកល​ពិសពុល​​ប្រកប​ដោយ​គ្រោះថ្នាក់ ​និង​ធ្វើ​ឱ្យ​មនុស្សជាច្រើននាក់​បានធ្លាក់ចូលក្នុង​អន្ទាក់​នៃ​អំពើ​ជួញដូរមនុស្ស និងការ​កេងប្រវ័ញ្ច​យ៉ាង​សាហាវ​ឃោរឃៅ លើ​គ្រប់រូបភាព។ឯកឧត្តម បានបន្តថា កត្តា​ទាំងអស់នេះ គប្បី​បងប្អូន ក៏ដូច​ជា​ប្អូនៗ​សិស្សានុសិស្ស ដែល​កំពុងសិស្សា ត្រូវប្រើប្រាស់ប្រព័ន្ធបច្ចេកវិឡា​ សម័យទំនើបឌីជីថលនេះ ​ដោយមានការ​ប្រុង​ប្រយ័ត្នខ្ពស់ ​ព្រោះបច្ចុប្បន្ននេះ ការជួញដូរមនុស្សមានគ្រប់រូបភាពលើការប្រើប្រាស់ប្រព័ន្ធទូរស័ព្ទ ដែលងាយនឹងចាញ់បោក​ដោយការ​លោងលោម​ពី​ជនល្មើស​ដោយប្រការណាមួយ ត្រូវ​ប្រញាប់​រាយការណ៍​មកមន្រ្តី​ជំនាញ​ស្ថាប័នពាក់ព័ន្ធ ដើម្បីទប់ស្កាត់ និងអាចជួយដោះស្រាយ​រាល់​បញ្ហា​ប្រឈមនានា ​ជូន​បងប្អូន​កូនក្មួយ​បានទាន់ពេលវេលា​ផងដែរ​៕ អត្ថបទ ឃិន សារិទ្ធ

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អាមេរិកប្តេជ្ញាការពារទឹកដីរបស់សមាជិកណាតូ ក្រោយយានដ្រូនរុស្ស៊ី រំលោភដែនអាកាសប៉ូឡូញ
09/13/2025 02:09 PM
នេប៉ាល់កំណត់ការបោះឆ្នោត នៅខែមីនា ក្រោយតែងតាំងនាយករដ្ឋមន្ត្រីបណ្តោះអាសន្ន
09/13/2025 01:09 PM
រញ្ជួយដីកម្រិត ៧.៤រ៉ិចទ័រ កើតឡើងនៅម្ដុំឆ្នេរភាគខាងកើតរបស់ស្ស៊ី តែគ្មានការគំរាមកំហែងពីរលកយក្សស៊ូណាមិ
09/13/2025 01:09 PM
ចិនរិះគន់ការធ្វើដំណើរឆ្លងកាត់របស់នាវាចម្បាំងអាមេរិក និងអង់គ្លេស នៅច្រកសមុទ្រតៃវ៉ាន់
09/13/2025 01:09 PM
មន្ត្រី ICE សហរដ្ឋអាមេរិក សម្លាប់បុរសម្នាក់នៅជាយក្រុង Chicago អំឡុងពេលប៉ុនប៉ងចាប់ខ្លួន
09/13/2025 01:09 PM
អង្គការសហប្រជាជាតិ ឯកភាពលើសេចក្តីប្រកាសដំណោះស្រាយរដ្ឋពីរ ដែលបានថ្កោលទោស​ក្រុមហាម៉ាស
09/13/2025 01:09 PM
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ និងលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា អញ្ជើញ​ចូលរួមពិធីបុណ្យភ្ជុំបិណ្ឌ នៅសារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង(ស-២១)
09/13/2025 01:09 PM
ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន៖ សាមគ្គីភាព និងការកសាង​ទំនុក​ចិត្ត​ជា​ស្នូល​សម្រាប់​អាស៊ាន​ទាំង​មូល
09/13/2025 12:09 PM
ពលរដ្ឋហៃទីដែលភៀសខ្លួនដោយអំពើហិង្សារបស់ក្រុមជនអន្ធពាលជំរុញការធានាសន្តិសុខមុនត្រឡប់ទៅលំនៅឋានវិញ
09/13/2025 12:09 PM
នាយករដ្ឋមន្ត្រីកាតាជួបលោក Trump បន្ទាប់ពីការវាយប្រហាររបស់អ៊ីស្រាអែលលើទីក្រុង Doha
09/13/2025 12:09 PM