សម្ដេចធិបតី៖ រាជរដ្ឋាភិបាល និងមហាគ្រួសារខ្មែរ​នៅ​ជាមួយ​កងទ័ព​ជួរ​មុខ​គាំទ្រ​គ្រប់​មធ្យោបាយ​ទាំង​អស់
សម្ដេចធិបតី ដឹកនាំគណៈប្រតិភូចូលក្រាបបង្គំគាល់ព្រះករុណា ព្រះមហាក្សត្រ ទូលថ្វាយលទ្ធផលចុះបញ្ជីបូជនីយដ្ឋានចងចាំនៃកម្ពុជា ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក
សភាតំណាងប្រជាជនចិនចាត់ទុកសម្តេចតេជោ ជាតួអង្គសំខាន់បន្ត​ពីព្រះបរម​រតនកោដ្ឋ​ក្នុង​ការ​ពូន​ជ្រំ​ទំនាក់ទំនងរវាងកម្ពុជា និងចិន
សម្តេចតេជោអនុញ្ញាតឱ្យសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍សភាប្រជាជនចិនជួបសម្តែងការគួរសម

នយោបាយ​ និង ការអភិវឌ្ឍន៍

ព្រះករុណា ព្រះមហាក្សត្រ យាងជាព្រះរាជាធិបតីភាព ក្នុងព្រះរាជពិធីសម្ពោធវិមានរដ្ឋធម្មនុញ្ញ

2024/09/24 12:02:02 pm        202
នៅព្រឹកថ្ងៃទី២៤កញ្ញាឆ្នាំ២០២៤ ស្របពេលដែលកម្ពុជាអបអរសាទរ​ខួបលើកទី៣១ នៃ​«ទិវា​ប្រកាស​រដ្ឋ​ធម្មនុញ្ញា» (២៤ កញ្ញា ១៩៩៣ -២៤ កញ្ញា ២០២៤) ព្រះករុណាព្រះបាទ​សម្ដេច​ព្រះបរម​នាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជា​ណា​ចក្រកម្ពុជា ជា​ទីគោរព​សក្ការៈ​ដ៏​ខ្ពង់​ខ្ពស់​បំផុត សព្វព្រះរាជហឫទ័យ ​បានស្ដេចយាងជាព្រះរាជាធិបតីដ៏ខ្ពង់​ខ្ពស់បំផុតក្នុង​ព្រះរាជ​ពិធី​សម្ពោធ​វិមានរដ្ឋធម្មនុញ្ញដ៏ល្អវិចិត្រដែលជាសមិទ្ធផលថ្មីបន្ថែម​ទៀតរបស់ប្រ​ជាជាតិខ្មែរ​ ដែល​សាង​សង់​ឡើង ស្ថិតនៅមុខវត្តលង្កាព្រះកុសុមារាម និងខាងលិចវិមានឯករាជ្យ។ព្រះរាជវត្តមាននៃស្តេចយាងដល់ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះ​មហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត​ ត្រូវបាន​សម្តច​អគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន ប្រធានឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានព្រឹទ្ធសភា នៃ​ព្រះ​រាជាណាចក្រកម្ពុជា​ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជា​ណា​ចក្រ​កម្ពុជា សម្តេចឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងឥស្សរជន​សំខាន់ៗ​ជា​ច្រើន​ទៀត​បាន​ថ្វាយ​ព្រះរាជវន្ទកកិច្ចដោយសេចក្តីគោរពដ៏ខ្ពង់ខ្ពស់បំផុត។ព្រះករុណាជាអម្ចាស់ជីវិតលើត្បូងនិងអង្គព្រះរាជពិធីទាំងមូលបានស្តេចយាងគោរពនិងអញ្ជើញគោរព​ទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា យាងទត និង ទស្សនារបាំថ្វាយព្រះពរ ដោយ​ទឹក​ព្រះទ័យ និងសេចក្តីសោមនស្សរីករាយ ឯកឧត្តមកិត្តិនីតិកោសល​បណ្ឌិត អ៊ឹម ឈុនលឹម ប្រធាន​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ បានទូលថ្វាយនិងជំរាបជូនថា៖ ដើមហេតុនៃការ​កសាង​វិមាន​រដ្ឋធម្មនុញ្ញ​នេះ​ដោយ​យល់​ឃើញថា រដ្ឋធម្មនុញ្ញដែលព្រះករុណាព្រះបាទ សម្តេចព្រះនរោត្តម សីហនុ ទ្រង់ឡាយ​ព្រះ​ហត្ថ​លេខាប្រកាសឱ្យប្រើនៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ១៩៩៣ មានអាយុកាល៣០ឆ្នាំគត់ នៅថ្ងៃ​ទី​២៤ ខែ​កញ្ញា ឆ្នាំ​២០២៣ ជារដ្ឋធម្មនុញ្ញដែលមានអាទិភាព និងស្ថេរភាពយូរអង្វែង​ជាង​គេ​ក្នុង​ប្រវត្តិ​រដ្ឋ​ធម្មនុញ្ញរបស់កម្ពុជា ហើយក្នុងអំឡុងពេលនេះ​ព្រះរាជា​ណា​ចក្រក​ម្ពុជា​បាននិង​កំពុង​បោះ​ជំហាន​ទៅ​មុខសម្រេច​បានសមិទ្ធផលធម្មនុញ្ញគួរកត់សម្គាល់ គឺប្រទេសជាតិ​មាន​សុខ​សន្តិភាព​ពេញ​បរិបូរណ៍ មានឯកភាពជាតិ ឯកភាពទឹកដី ក្រោមរដ្ឋធម្មនុញ្ញតែមួយ ព្រះមហាក្សត្រ​តែ​មួយ​ព្រះអង្គ រាជរដ្ឋាភិបាលតែមួយ លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស បាននិង​កំពុង​ចាក់​ឫស​ក្នុង​វប្បធម៌​សង្គម​នយោបាយរបស់កម្ពុជា ពិសេសក្នុងស្រទាប់ប្រជាពលរដ្ឋនៅមូលដ្ឋានប្រកប​ដោយ​វឌ្ឍនភាព និងភាពទន់ភ្លន់ ស្របតាមបរិបទនៃសង្គមខ្មែរ ដែលមានឃឿនអរិ​យធម៌ និង​ប្រពៃណី​ទំនៀម​ទំលាប់​ល្អតាំងពីបុរាណកាលមក។ វិមានរដ្ឋធម្មនុញ្ញនេះ បានប្រើប្រាស់ថវិកាជាតិ សរុប២លាន២សែន​៣​ម៉ឺន​៨​ពាន់​៨៤៧​ដុល្លារ​អាមេរិក​ តាមការអនុញ្ញាតពីសម្តេចតេជោ ហ៊ុន​ សែន អតីតនាយករដ្ឋមន្ត្រី។ ឯកឧត្តម អ៊ឹម ឈុនលឹម បន្តថា វិមានរដ្ឋធម្មនុញ្ញត្រូវបានបញ្ចុះបឋមសិលាសាងសង់នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ​២០២៣ ដោយប្រើរយៈពេល​អស់ប្រមាណ១៤ខែ ដោយរួចរាល់ជាស្ថាពរនៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ​២០២៤។ វិមាននេះ មានកម្ពស់ ពីទ្រនាប់ខ្សាច់ ដល់កំពូលត្រីសូលសរុប ២៣.៤ម៉ែត្រ និង​មាន​ទំងន់​សរុប ១១២,៩៩តោន ត្រូវបានសាងសង់លើផ្ទៃដីទំហំ២ពាន់៣៨០ម៉ែត្រក្រឡា សង់បែរ​មុខ​ទៅ​ទិស​ខាងកើត។ក្នុងបរិយាសដ៏វិសេសវិសាលនេះ ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត បានសព្វ​ព្រះរាជ​ហឫទ័យ ស្តេចយាងប្រទានព្រះរាជសុន្ទរកថា ប្រកបដោយ​ព្រះរាជ​ហឫទ័យ​សោមនស្ស​រីក​រាយ​យ៉ាង​ក្រៃលែង ដោយព្រះអង្គបានមានព្រះរាជបន្ទូលថា ដោយថ្ងៃនេះ ត្រូវជាខួប៣១ឆ្នាំដែល ប្រជា​ជាតិ​យើងកំពុងប្រារព្ធព្រះរាជពិធីសម្ពោធវិមានរដ្ឋធម្មនុញ្ញ ជាការបង្ហាញឱ្យឃើញថា ប្រជា​ជាតិខ្មែរ មានឆន្ទៈគោរព ការពារ លើកតម្កើង និងប្រតិបត្តិតាមរដ្ឋធម្មនុញ្ញ ជា​ច្បាប់​កំពូល​របស់​ជាតិ​យើង​។ជាមួយនឹងការថ្លែងសរសើរដល់ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អ៊ឹម ឈុនលឹម ដែលបាន​ថ្វាយ​របាយការណ៍​ស្តីពីការកសាងវិមានរដ្ឋធម្មនុញ្ញ ដែល​ជា​បូជនីយស្ថាន​តំណាង​រដ្ឋធម្មនុញ្ញ​នៃ​ជាតិ​យើង ​ព្រះអង្គបានបញ្ជាក់ថា ជាសច្ចធម៌​មិន​អាច​ប្រកែក​បាន​រយៈ​ពេល​ជាង​៣០​ឆ្នាំ​នៃ​ការ​អនុវត្ត​រដ្ឋធម្មនុញ្ញ​ ព្រះរាជាណាចក្រកម្ពុជាមានសុខសន្តិភាព និងឯកភាពជាតិ អាស្រ័យ​ដោយ​មាន​នយោបាយ ​ឈ្នះ-ឈ្នះ ដែលត្រូវបានដាក់ចេញ និងដឹកនាំអនុវត្តផ្ទា​ល់​ប្រកប​ដោយ​ភាព​ប៉ិន​ប្រសព្វ ឈ្លាសវៃដ៏ឆ្នើមរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃ​ព្រះរាជា​ណាចក្រកម្ពុជា បានធ្វើឱ្យសម្រេចសមិទ្ធផលដ៏ធំធេងក្នុងការការពារជាតិ សាសនា ព្រះមហាក្សត្រ និងការពង្រឹងឯកភាពជាតិ រក្សាការពារទឹកដីកម្ពុជា អធិបតេយ្យថ្លៃថ្លា និង​អរិយធម៌​អង្គរដ៏បវរ កសាងប្រទេសជាតិ ទៅជាកោះសន្តិភាព​ឡើង​វិញ​ផ្អែក​លើ​ប្រព័ន្ធ​ប្រជាធិបតេយ្យ សេរីពហុបក្ស ធានាសិទ្ធិមនុស្ស គោរពច្បាប់ ធ្វើឱ្យប្រទេសជាតិ​បាន​ឈាន​ឡើង​រីក​ចម្រើន​លូតលាស់សម្បូររុងរឿងដូចបច្ចុប្បន្ន។សមិទ្ធផល​ធម្មនុញ្ញដ៏ឧត្តុង្គឧត្តមមនេះ គឺជាមរតករបស់ជាតិដែលកំពុងត្រូវបានថែរក្សា និងបន្ត​អភិវឌ្ឍន៍​ប្រកប​ដោយភាពអង់អាចស្វាហាប់ដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋ​មន្ត្រី​បច្ចុប្បន្ន ដើម្បីបន្ត ដឹកនាំកម្ពុជា ឱ្យកាន់តែមានការ​អភិវឌ្ឍ​ក្លាយ​ជា​អរិយ​ប្រទេស​។ សមិទ្ធផល​ធម្មនុញ្ញដ៏ត្រចះត្រចង់សម្រេចបាន យ៉ាង ដូច្នេះ ព្រះករុណាជា​អម្ចាស់​ក៏​បាន​សំណូមពរ ដល់ប្រជារាស្ត្រខ្មែរទាំងមូល តាំងចិត្ត ប្រកាន់យក ជានិច្ចនិរន្តរ៍ នូវស្មារតី យើង​ប្រជា​រាស្ត្រ​ខ្មែរ រួបរួមគ្នាថែរក្សា ការពារ គោរព ខ្ចាប់ខ្ជួនរដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូលរបស់ប្រទេស ជា​និមិត្ត​រូប​​​នៃគុណតម្លៃទំនើប រួមផ្សំបុរាណ​ ជាការសន្យាចំពោះ​អនាគត​រុងរឿង​នៃ​ប្រជាជាតិ​យើង។ ព្រះអង្គ​បន្ត​ថា អាស្រ័យដោយរដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ មានអាទិភាព និងស្ថេរភាព ជាង៣ទសវត្ស ជា​រយៈពេលមួយវែងក្នុងប្រវត្តិ រដ្ឋធម្មនុញ្ញ និងដោយបច្ចុប្បន្នព្រះរាជាណាចក្រម្ពុជា មាន​សុខ​សន្តិភាព ស្ថេរភាព និងការអភិវឌ្ឍ ធានាបានភាព រឹងមាំ នៃរដ្ឋធម្មនុញ្ញ​ ដូច្នេះជា​ពេល​វេលា​សម​ស្របដែ​ល​ត្រូវមានវិមានរដ្ឋធម្មនុញ្ញសម្រាប់ឱ្យខេមរជន ក្នុងពេលបច្ចុប្បន្ន និងតទៅអនាគត ដឹង​នូវ​គុណ​បំណាច់របស់ឥស្សរជនស្នេហាជាតិ ជាស្ថាបនិក និងជាប្រតិបត្តិករ នៃច្បាប់ កំពូល​មួយ​នេះ និងសូមគោរពចងចាំអំពីក្រមសីលធម៌និងច្បាប់នានា នៃព្រះរាជាណាចក្រកម្ពុជា ។ព្រះករុណា ជាអម្ចាស់ជីវិតលើត្បូង បានសព្វព្រះរាជហឫទ័យ ស្តេចយាងកាត់ខ្សែបូរ ដើម្បី​ជានិ​មិត្ត​រូប នៃព្រះរាជពិធីសម្ពោធវិមានរដ្ឋធម្មនុញ្ញ ចាប់ពីពេលនេះតទៅ។សូមបញ្ជាក់ថា វិមានរដ្ឋធម្មនុញ្ញ ត្រូវបានរៀបចំជាពីរផ្នែកចំបង ៖-ផ្នែកទី១នៃវិមាន៖ គឺផ្នែកខាងក្រោមមានសាលតូច រាងកាកបាទ ត្រូវបានប្រសិទ្ធនាមថា «ខេមរសន្តិមូលសាល» ជាទីតាំងសរសស្តម្ភ រដ្ឋធម្មនុញ្ញ។ នៅខាងលើមានទម្រ តម្កល់​ព្រះ​សិរមហា​ព្រហ្ម កសាងពីសំរឹទ្ធិ, សរសស្តម្ភរដ្ឋធម្មនុញ្ញ មានរាង៦ជ្រុង ដែលជ្រុង​ខាង​មុខ​មាន​ចារិក​បុព្វក​ថា រដ្ឋធម្មនុញ្ញ ​និង៥ជ្រុងផ្សេងទៀតសម្រាប់ចារិកយុទ្ធវិធីទាំង៥ នៅក្នុង​យុទ្ធសាស្ត្រ​នយោបាយ ឈ្នះ-ឈ្នះ នៃមកនូវសន្តិភាពដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន គឺ»បំបែក ឯកោ បញ្ចប់ សមាហរណកម្ម អភិវឌ្ឍន៍» តំណាងដោយព្យញ្ញនៈ៥តួ គឺ​( ប ឯ ប ស អ)។-ផ្នែកទី២នៃវិមាន៖ គឺតួមហាបុស្បុក មានទំងន់សរុបប្រមាណ១២តោន កសាងពីសំរឹទ្ធិ ប្រមាណ​៧០% ស្ពាន់ប្រមាណ៣០% ក្នុងទម្រង់សិល្បៈខ្មែរប្រកបដោយក្បូរក្បាច់ដ៏ល្អិតល្អន់ល្អវិចិត្រ សាង​ឡើង​តាម​ក្បួនខ្នាតរចនាបថ ខ្មែរបុរាណ។ក្នុងទម្រង់សិល្បៈបែបនេះ ទើបនាំឱ្យសន្និដ្ឋានបានថា៖ វិមាន​រដ្ឋធម្មនុញ្ញ គឺជាសីលាលោហប្រសាទដ៏ធំល្អវិចិត្រ ក្នុងព្រះរាជាណាចក្រកម្ពុជា ដែល​នឹង​ក្លាយ​ជា​សំណង់​សតវត្សរ៍ ក្នុងអនាគតកាល៕ អត្ថបទ៖ មុត សុទ្ធ

ការស្ទង់មតិNew York Times៖ លោក Trump នាំមុខលោកស្រី Harrisក្នុងរដ្ឋប្រទាញប្រទង់គ្នាចំនួន៣

2024/09/24 11:09:42 am        182
យោងតាមការស្ទង់មតិថ្មីដោយសារព័ត៌មាន New York Times និងគ្រឹះស្ថានអប់រំអាមេរិក Siena College អតីតប្រធានាធិបតីលោកDonald Trump នាំមុខលោកស្រីអនុប្រធានាធិបតី Kamala Harrisក្នុងរដ្ឋមានភាពប្រទាញប្រទង់គ្នាដ៏សំខាន់ចំនួនបីគឺ រដ្ឋ Arizona រដ្ឋ North Carolina និង រដ្ឋGeorgia ។ការស្ទង់មតិដែលបានចេញផ្សាយកាលពីថ្ងៃចន្ទសប្ដាហ៍នេះ និងធ្វើឡើងចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី ២១ខែកញ្ញា បានស្ទង់មតិអ្នកបោះឆ្នោតចំនួន ៧១៣ នាក់នៅរដ្ឋ Arizona អ្នកបោះឆ្នោតចំនួន ៦៨២ នាក់នៅរដ្ឋGeorgia និង ៦៨២ នាក់នៅរដ្ឋ North Carolina ។ រដ្ឋនីមួយៗមានការខុសគ្នាចន្លោះពី៤ទៅ៥%។ អ្នកបោះឆ្នោតនៅក្នុងរដ្ឋទាំងបីបានសម្តែងការព្រួយបារម្ភអំពីសេដ្ឋកិច្ច សិទ្ធិរំលូតកូន បញ្ហាអន្តោប្រវេសន៍ និងទិសដៅរបស់ប្រទេសទាំងមូល។ បេក្ខជនទាំងពីរត្រូវបានមើលថាមិនមែនជាទីពេញចិត្តសម្រាប់អ្នកឆ្លើយសំណួរភាគច្រើន ដោយមាន ៥០% ពេញចិត្តលោក Trump និង ៥១% ចាត់ទុក លោកស្រី Harris ថាមិនមែនជាបុគ្គលដែលពួកគេចង់បាន។ នៅរដ្ឋ ណស ខារ៉ូឡាយណា ជារដ្ឋមួយដែលពុំបានបោះឆ្នោតឲ្យបេក្ខជនប្រធានាធិបតីមកពីគណបក្សប្រជាធិបតេយ្យតាំងពីឆ្នាំ ២០០៨ ដោយការនាំមុខរបស់លោក Trump គឺ ៤៩% ទល់នឹង៤៧%សម្រាប់លោកស្រីHarris ប៉ុន្តែនៅរដ្ឋអារីហ្សូណា និងចចា ជារដ្ឋពីរដែលគាំទ្រតិចតួចសម្រាប់លោកប្រធានាធិបតី Joe Biden ក្នុងការបោះឆ្នោតឆ្នាំ ២០២០ ឥឡូវនេះ Trump កំពុងនាំមុខលោកស្រី Harris ដោយមតិគាំទ្រ ៥០% ទល់នឹង៤៥% សម្រាប់លោកស្រី Harris នៅរដ្ឋ Arizona ហើយនៅរដ្ឋ ចចា លោក Trump ទទួលបានការគាំទ្រ ៤៩ %លើសលោកស្រី Harris ដែលទទួលបាន ៤៥%ប៉ុណ្ណោះ៕

ព្រះមហាក្សត្រ៖ វិមានរដ្ឋធម្មនុញ្ញ គឺជានីតិបូជនីយដ្ឋានដ៏ពិសិដ្ឋតំណាងឲ្យនិមិត្តរូបនីតិរដ្ឋ

2024/09/24 11:08:00 am        199
ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា​ បានមានព្រះរាជបន្ទូលថា វិមានរដ្ឋធម្មនុញ្ញដែលបានសម្ពោធនាថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ​២០២៤​នេះ​ជា នីតិបូជនីយដ្ឋានដ៏ពិសិដ្ឋដំណាងឲ្យនិមិត្តរូបនីតិរដ្ឋ ដែលមានរដ្ឋធម្មនុញ្ញ ជា​កំពូល​នៃ​ច្បាប់ផងទាំងឡាយរបស់ព្រះរាជាណាចក្រកម្ពុជា។ក្នុងព្រះរាជពិធីសម្ពោធវិមានរដ្ឋធម្មនុញ្ញ នាថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៤នេះ ព្រះករុណា ព្រះបាទ​សម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ព្រះអង្គ​បានមានព្រះរាជបន្ទូលថា វិមានរដ្ឋធម្មនុញ្ញគឺជាសមិទ្ធផលដ៏ល្អថ្មីមួយបន្ថែមទៀត របស់​ប្រជាជាតិ​ខ្មែរគ្រប់រូប ខណៈថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៤នេះគីជាខួប៣១ឆ្នាំនៃការ ប្រកាសដាក់​ឲ្យ​ប្រើ​ប្រាស់​នូវច្បាប់រដ្ឋធម្មនុញ្ញរបស់កម្ពុជា ដែលប្រជាជាតិខ្មែរគ្រប់រូបបានគោរព ស្រលាញ់ និង​ថែ​​រក្សាការពាររហូតរៀងមកនោះ។នៅក្នុងព្រះរាជពិធីសម្ពោធវិមានរដ្ឋធម្មនុញ្ញនោះដែរ ព្រះករុណា ព្រះមហាក្សត្រ នៃ​ព្រះរាជាណា​ចក្រ​កម្ពុជា ព្រះអង្គក៏បានមានព្រះរាជបន្ទូល អំពាវនាវដល់ បងប្អូនជនរួមជាតិទាំង​អស់​ត្រូវ​រួម​គ្នា​លើក​តម្កើង គោរពប្រតិបត្តិ និងថែរក្សា ការពារនូវរដ្ឋធម្មនុញ្ញ ដែលជាច្បាប់​កំពូលរបស់​កម្ពុជា​ឲ្យ​បានស្ថិតស្ថេរ ជារៀងរហូតតរៀងទៅផងដែរ៕ អត្ថបទ៖ បាន ចក់

រដ្ឋសភាកម្ពុជា និងសភាតំណាងប្រជាជនចិន ចុះកិច្ចហត្ថលេខាលើឯកសារចំនួនពីរ ស្តីពីការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយគ្នានៅគ្រប់កម្រិត និងគ្រប់វិស័យ

2024/09/24 10:02:27 am        231
ជាលទ្ធផលសំខាន់មួយ​នៃដំណើរទស្សនកិច្ចផ្លូវការ និងមិត្តភាពរបស់គណៈប្រតិភូជាន់ខ្ពស់​រដ្ឋសភា​កម្ពុជា ដឹកនាំដោយសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៅ​ប្រទេសចិន គឺការចុះហត្ថលេខាលើឯកសារចំនួនពីរ ស្តីពីកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភាប្រទេសទំាងពីរ​នៅគ្រប់កម្រិត និងគ្រប់វិស័យ ឱ្យកាន់តែសកម្ម គ្រប់ជ្រុងជ្រោយឡើងបន្ថែមទៀត ស្របតាមបរិបទបច្ចុប្បន្ន ក្នុងការបម្រើផលប្រយោជន៍ជូនប្រទេសនិងប្រជាជនទំាងសងខាង។ពិធីចុះហត្ថលេខាលើឯកសារទំាងពីរបានប្រារព្ធធ្វើឡើងនៅរសៀលថ្ងៃទី២៣ ខែកញ្ញាឆ្នាំ២០២៤នេះ នៅវិមានសភាតំណាងប្រជាជនចិននាទីក្រុងប៉េកំាង បន្ទាប់ពីថ្នាក់ដឹកនាំរដ្ឋសភាប្រទេសទំាងពីរបានពិភាក្សាការងារជាទ្វេភាគីប្រកបដោយលទ្ធផលជាទីមោទនៈហើយនោះ។កិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការរវាងសភាប្រទេសទំាងពីរ បានចុះហត្ថលេខាដោយ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជានិង ឯកឧត្តម ចាវ ឡឺជី (Zhao Leji) ប្រធានគណៈកម្មាធិការអចិន្រ្តៃយ៍នៃសភាតំណាងប្រជាជនចិននៃសាធារណរដ្ឋប្រជាមានិតចិន។ ចំណែក អនុស្សរណៈនៃការយោគយល់គ្នា រវាងអគ្គលេខាធិការដ្ឋានរដ្ឋសភាប្រទេសទំាងពីរត្រូវបានចុះហត្ថលេខាដោយ ឯកឧត្តម ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភាកម្ពុជា និងឯកឧត្តម លីវ ឈី (LIU QI) អគ្គលេខាធិការ នៃគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនចិន។

ថវិកាដែលកើតចេញពីមហាសាមគ្គីរបស់ពលរដ្ឋខ្មែរសម្រាប់កសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែនកើនដល់ជាង ២១លានដុល្លារ

2024/09/23 10:17:53 am        114
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបញ្ជាក់ថា រហូតមកដល់ពេលនេះ បង​ប្អូន​ប្រជាពលរដ្ឋខ្មែរ ដែលបានចូលរួមបរិច្ចាគថវិកា ដោយស្ម័គ្រចិត្តជាមួយរាជរដ្ឋាភិបាល​ក្នុង​កិច្ចការ​កសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន គឺមានចំនួនរហូតដល់​ជាង ៧០​ម៉ឺន​នាក់​ដោយ​ទទួល​ថវិកា​បាន​ចំនួនជាង ២១លានដុល្លារអាមេរិក។តាមរយៈសារពិសេសនាព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី​បានប្រកាសថ្លែងអំណរអរគុណចំពោះទឹកចិត្តដ៏មហាសាមគ្គីរបស់បង ប្អូន​ប្រជា​ពលរដ្ឋ​ខ្មែរ​ទាំងក្នុង និងក្រៅប្រទេសដែលបានរួមគ្នាបរិច្ចាគថវិកា ដោយស្ម័គ្រចិត្ត ចូលរួមជាមួយ​រាជ​រដ្ឋាភិបាលក្នុងការកសាងនូវហេដ្ឋារចនាសម្ព័ន្ធតាមក្រវ៉ាត់ព្រំដែនចាប់ពីការ ប្រកាស​រហូត​ដល់​សព្វ​ថ្ងៃ​នេះ ខណៈវិភាគទានស្ម័គ្រចិត្តនេះនឹងត្រូវយកទៅកសាង ផ្លូវតាមក្រវ៉ាត់ព្រំដែន។សូមបញ្ជាក់ថា រាជរដ្ឋាភិបាល បានសម្រេច​បង្កើត«​មូលនិធិ​កសាង​ហេដ្ឋា​រចនា​សម្ព័ន្ធ​តាម​ព្រំដែន​» ក្នុងគោលបំណងដើម្បីកៀគរថវិកាបន្ថែមសម្រាប់កសាងហេដ្ឋារចនាសម្ព័ន្ធនានា នៅតាម​បណ្តោយ​ព្រំដែន ដោយកម្មវិធីមូលនិធិនេះក៏ជាការផ្តល់ឱកាសឲ្យ​បងប្អូនប្រជាពលរដ្ឋ​ខ្មែរ​គ្រប់​មជ្ឈ​ដ្ឋាន​ទាំងក្នុង និងក្រៅប្រទេស បានចូលរួមចំណែក​ដោយ​ផ្ទាល់​ជាមួយ​រាជ​ដ្ឋាភិបាល​នៅក្នុ​ង​បុព្វ​ហេតុ​ការពារ និងអភិវឌ្ឍន៍ជាតិ ក្នុងស្មារតីសាមគ្គីជាតិខ្មែរ ដើម្បីថែរក្សា សុខសន្តិភាព អធិបតេយ្យ និងបូរណភាពទឹកដី ក៏ដូចជាការ​ជំរុញ​ការ​អភិវឌ្ឍ​នៅតា​មតំ​បន់​ព្រំដែន​ឲ្យបាន​កា​ន់​តែ​រឹង​មាំ និងប្រកបដោយចីរភាពបន្ថែមទៀត។តាមរយៈសារសំឡេងរបស់សម្តេចធិបតីនាថ្ងៃនេះ សម្តេចបានបញ្ជាក់ថា ក្រុមការងារ​មូលនិធិ​នឹង​ត្រូវ​បន្ត​ទទួល​យកការចូលរួមស្ម័គ្រចិត្តរបស់ជនរួមជាតិទាំងអស់ រហូតដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ខាងមុខនេះ ហើយពេលបិទ​បញ្ចប់​ក្រុម​ការងារ​មូល​និធិ​នឹង​ជំរា​បជូ​នអំពី​ទិន្ន​ន័យ​ចុង​ក្រោយ រួមជាមួយនឹងផែនការច្បាស់លាស់ក្នុងការប្រើប្រាស់នូវមូលនិធិនេះ ដោយ​ឈរ​លើ​គោល​ការណ៍​តម្លាភាព និងគណនេយ្យភាព៕ អត្ថបទ៖ បាន ចក់ 

សម្ដេចតេជោ ហ៊ុន សែន បង្ហាញកម្រងរូបភាព អតីតកាល-បច្ចុប្បន្នកាល

2024/09/18 01:37:03 pm        69
តាមរយៈហ្វេសប៊ុកនារសៀលថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី និងជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានបង្ហោះនូវកម្រងរូបភាព ដោយប្រៀបធៀបពីអតីតកាល មកបច្ចុប្បន្នកាល។

សម្ដេចធិបតី ហ៊ុន​ ម៉ាណែត ស្នើដល់សហប្រធានចិន និងឥណ្ឌានៃគណៈកម្មាធិការ ICC ព្រះវិហារ ​ពង្រីកសកម្មភាពរបស់ខ្លួនបន្ថែមទៀត ដើម្បីជួយអភិរក្ស និងលើកតម្លៃ​រមណីយដ្ឋាន​ប្រាសា​ទកោះកេរ

2024/09/17 11:55:05 am        206
ក្នុងឱកាសខួប១ឆ្នាំនៃការចុះរមណីយដ្ឋានប្រាសាទកោះកេរក្នុងបញ្ជីបេតិកភណ្ឌពិភពលោកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជា​ណា​ចក្រកម្ពុជា បានស្នើដល់សហប្រធានចិន និងឥណ្ឌានៃគណៈកម្មាធិការ​សម្របសម្រួល​អន្តរជាតិ ដើម្បី​ការពារនិងលើកតម្លៃរមណីយដ្ឋានវប្បធម៌ធម្មជាតិនៃប្រាសាទព្រះវិហារ (ICC-Preah Vihear) ព្រមទាំងប្រទេសជាសមាជិក ទាំងអស់ ពង្រីកសកម្មភាពរបស់ខ្លួនបន្ថែមទៀត ដើម្បីជួយអភិរក្សនិងលើកតម្លៃរមណីយដ្ឋានប្រាសាទកោះកេរដែលជាសម្បត្តិរបស់មនុស្សជាតិទាំងមូល ដោយផ្អែកលើគំរូនៃកិច្ចសហការដ៏សកម្មដែលមានស្រាប់ជាមួយរាជរដ្ឋាភិបាលកម្ពុជា។សម្តេចធិបតី នាយករដ្ឋមន្រ្ដី ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា និង​ក្នុង​នាម​សម្ដេច​ផ្ទាល់​បាន​សម្តែង​នូវ​សេចក្តី​សោមនស្សរីករាយ និងទឹកចិត្តដ៏រំភើបឥតឧបមាយ៉ាងជ្រាលជ្រៅ ចូលរួមអបអរសាទរ ក្នុង​ឱកាសខួប១ឆ្នាំ នៃការចុះ «រមណីយដ្ឋានប្រាសាទកោះកេរ» ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក កាល​ពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ កន្លងទៅ នៅក្នុងសម័យប្រជុំលើកទី៤៥ របស់​គណៈកម្មាធិការ​បេតិកភណ្ឌពិភពលោក នាទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីត។សម្ដេចធិបតីនាយករដ្ឋមន្រ្ដីមានប្រសាសន៍ថា មហាសមិទ្ធផលដ៏ប្រសើរ​ថ្លៃ​ថ្លា​នេះ​បាន​បង្ហាញ​ពី​កិត្យានុភាព​វប្បធម៌ដ៏ខ្ពស់ត្រដែតរបស់ជាតិកម្ពុជាក្នុងឆាកអន្តរជាតិ ដែលកើតចេញ​ពី​ការ​ខិតខំ​ប្រឹង​ប្រែង​ប្រកបដោយវីរភាពជាប់មិនដាច់ និងឥតរាថយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមម្លប់នៃ​សន្តិភាព​ដែល​ជាសមិទ្ធផលនៃនយោបាយឈ្នះឈ្នះរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងការបង្រួ​បបង្រួមជាតិ និងនាំមកជូនប្រជាជន​កម្ពុជា​នូវ​ភា​ព​សុខដុម​រមនា​សម្រាប់​ជា​មូល​ដ្ឋាន​ក្នុង​ការកសាង និងអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យ រួមទាំងការអភិរក្ស អភិវឌ្ឍនូវសម្បត្តិ បេតិកភណ្ឌវប្បធម៌ទំនៀមទម្លាប់ និងប្រពៃណីជាតិខ្មែរ ដែលជាកេរដំណែល​ដ៏​ឧត្តុង្គ​ឧត្តម​ពុំ​អាច​កាត់​ថ្លៃ​បាន​របស់បុព្វបុរសយើងបន្សល់ទុកជូនអ្នកជំនាន់ក្រោយ។ក្នុងឱកាសនេះ សម្ដេចធិបតីនាយករដ្ឋមន្រ្ដីបានធ្វើការកោតសរសើរដោយស្មោះ និងមូល​វិចារ​ដ៏​ថ្លៃ​ថ្លា​ជូន​ចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការនៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈ អាជ្ញាធរជាតិព្រះវិហារ អ្នក​ជំនាញ​ជាតិ និងអន្តរជាតិ ដែលបានខិតខំព្យាយាមលះបង់ទាំងកម្លាំងកាយ ប្រាជ្ញានិងស្មារតី ប្រកប​ដោយ​ភាពប៉ិនប្រសប់ និងវិជ្ជាជីវៈខ្ពស់ពុះពារ ជម្នះ គ្រប់ការលំបាក​រហូត​សម្រេច​បាន​នូវ​សមិទ្ធ​ផល​ដ៏ធំធេងនេះ។សម្ដេចក៏បានថ្លែងអំណរគុណជាពិសេសផងដែរចំពោះមិត្តភក្តិអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា និងឥស្សរជន ទាំងឡាយ ដែលបានទទួលស្គាល់នូវតម្លៃដ៏មហស្ចារ្យជាសកលនៃ «រមណីយ​ដ្ឋាន​ប្រាសាទ​កោះកេរ» ដែលជាអតីត រាជធានីខ្មែរក្នុងសម័យអង្គរដ៏រុងរឿង កសាងដោយ​ព្រះបាទ​ជ័យ​វរ្ម័នទី៤។ រមណីយដ្ឋាននេះ បានបន្សល់ទុកនូវប្រាង្គប្រាសាទ រូបបដិមា សិលាចារឹក ចំណេះ​ដឹងផ្នែករៀបចំក្រុង និងប្រព័ន្ធធារាសាស្ត្របុរាណ ដែលចាំបាច់ត្រូវការពារ អភិរក្ស សិ​ក្សា​ស្រាវ​ជ្រាវ និងលើកតម្លៃឡើងវិញ។ ជាមួយនឹងការអបអរសាទរនេះសម្ដេចធីបតីនាយករដ្ឋមន្រ្ដីបានស្នើដល់សហប្រធានចិន និង​ឥណ្ឌា​នៃ​គណៈកម្មាធិការ​សម្រប​សម្រួល​អន្តរជាតិ ដើម្បី​ការពារ និង​លើក​តម្លៃ​រមណីយដ្ឋាន​វប្បធម៌​ធម្មជាតិនៃប្រាសាទព្រះវិហារ (ICC-Preah Vihear) ព្រមទាំងប្រទេសជា​សមាជិក​ទាំង​អស់ ពង្រីកសកម្មភាពរបស់ខ្លួនបន្ថែមទៀត ដើម្បីជួយអភិរក្ស និងលើកតម្លៃ​រមណីយដ្ឋាន​ប្រាសាទ​កោះកេរ ដែលជាសម្បត្តិរបស់មនុស្សជាតិទាំងមូល ដោយផ្អែកលើគំរូនៃកិច្ចសហការ​ដ៏សកម្ម​ដែល​មានស្រាប់ជាមួយរាជរដ្ឋាភិបាលកម្ពុជា។ឆ្លៀតក្នុងឱកាសនេះសម្ដេចធិបតីបានគូសបញ្ជាក់សាជាថ្មីអំពីសារៈសំខាន់នៃការចូលរួមរបស់គ្រប់ស្ថាប័នពាក់ព័ន្ធ ទាំងអស់ ជាពិសេសអាជ្ញាធរខេត្តព្រះវិហារ និងអាជ្ញាធរជាតិព្រះវិហារ ត្រូវបំពេញបេសកកម្មការងារគ្រប់គ្រង និងអភិរក្សរបស់ខ្លួនឱ្យបានហ្មត់ចត់ ស្របតាមគោលការណ៍ប្រតិបត្តិរបស់គណៈកម្មាធិការបេតិកភណ្ឌពិភពលោក ដោយមិនត្រូវអនុញ្ញាតឱ្យមានការទន្ទ្រានយកដីខុសច្បាប់ ការកាប់បំផ្លាញព្រៃឈើ ការបរបាញ់សត្វព្រៃ ការរុករក និងការជីកកកាយដោយខុសច្បាប់ ដើម្បីលើកតម្លៃ និងថែរក្សារមណីយដ្ឋានប្រាសាទកោះកេរសម្រាប់ជាប្រយោជន៍ដល់ការអភិវឌ្ឍនិងលើកកម្ពស់ជីវភាពប្រជាជននៅក្នុងមូលដ្ឋាន។សម្ដេចធិបតីបានអំពាវនាវដល់គ្រប់បណ្តាញព័ត៌មានទាំងអស់ ចូលរួមសហការផ្សព្វផ្សាយព្រឹត្តិការណ៍នេះ ឱ្យបានទូលំទូលាយនិងអធិកអធម ដើម្បីអបអរសារទរខួប១ឆ្នាំ នៃការចុះ «រមណីយដ្ឋានប្រាសាទកោះកេរ» ក្នុងបញ្ជីបេតិកភណ្ឌពិភពលោកនាថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤ ក៏ដូចជាបន្តជំរុញសក្តានុពលទេសចរណ៍ក្នុងតំបន់៕

សម្ដេចធិបតី ហ៊ុន​ ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញជាអធិបតីភាពក្នុងពិធីអភិសេកព្រះបដិមាដែលបានវិលមកកាន់មាតុប្រទេសវិញ

2024/09/17 11:40:00 am        178
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី នៅព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតីក្នុងពិធីអភិសេកព្រះបដិមាដែលបានវិលមកកាន់មាតុប្រទេសវិញ ព្រមទាំងបួងសួងព្រះបារមីសុំសេចក្តីសុខសេចក្តីចម្រើនជូនដល់ជាតិ និងប្រជាជនកម្ពុជា។សូមជម្រាបថា កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ ក្រសួងបានរៀបចំ «ពិធីទទួលវត្ថុបុរាណខ្មែរ ដែលបានប្រគល់ជូនព្រះរាជាណាចក្រកម្ពុជាវិញ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណា ចក្រកម្ពុជា នៅវិមានសន្តិភាព រាជធានីភ្នំពេញ ដើម្បីទទួលស្វាគមន៍ការវិលត្រឡប់មកវិញនៃសម្បត្តិវប្បធម៌ ជាតិដែលជាកេរដំណែលដូនតា បន្ទាប់ពីបានរសាត់ចាកឆ្ងាយពីមាតុភូមិកំណើតអស់រយៈពេលជាច្រើនឆ្នាំ ដែលបង្កឡើងដោយសង្គ្រាម អំពើចោរកម្ម និងការជួញដូរខុសច្បាប់ទៅក្រៅប្រទេស។ការយាងត្រឡប់មកវិញនៃព្រលឹងដូនតាខ្មែរនាពេលនេះ គឺជាលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងជាប់មិន ដាច់របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមកិច្ចសហការជាមួយគ្រប់ភាគីពាក់ព័ន្ធ ទាំងស្ថាប័នរដ្ឋ ផ្នែកឯកជន អ្នក ជំនាញជាតិនិងអន្តរជាតិ ព្រមទាំងជាមួយប្រទេសនានា ជាពិសេស រដ្ឋាភិបាលសហរដ្ឋអាមេរិក តាមរយៈ រដ្ឋអាជ្ញាសង្កាត់ភាគខាងត្បូងក្រុងញូវយ៉ក, ការិយាល័យស៊ើបអង្កេតសន្តិសុខមាតុភូមិ និងការិយាល័យរដ្ឋអាជ្ញា សង្កាត់ម៉ាន់ហាថាន។ សម្បត្តិវប្បធម៌ខ្មែរសរុបចំនួន៧០រូបដែលទទួលនាពេលនេះ តាមរយៈការប្រគល់ដោយស្ម័គ្រចិត្ត ការ ចរចា ការរឹបអូស ការទាមទារ និងតាមផ្លូវតុលាការ បានត្រូវប្រគល់មកវិញ។ ពី៖ គ្រួសារ Lindemann, លោក James Clark និងសារមន្ទីរ Metropolitan Museum of Art នៅទីក្រុងញូវយ៉ក, ព្រមទាំងពីម្ចាស់សមុច្ច័យ ឯកជននានានៅសហរដ្ឋអាមេរិក។ ក្នុងចំណោមវត្ថុពិចិត្រទាំងនេះមានរូបបដិមាសំខាន់ៗមួយចំនួនផ្នែកព្រហ្មញ្ញ សាសនា និងពុទ្ធសាសនា ក្នុងសម័យមុនអង្គរ និងសម័យអង្គរ ជាពិសេសបដិមាថ្មធំៗដ៏ប្រណីតដូចជា បដិមា ទេពនៃទេវកថាមហាភារតៈ, បដិមាព្រះឥសូរ នាងឧមា និងបដិមាព្រះអឌ្ឍនារីស្វរៈ មកពីអតីតរាជធានីកោះកេរ ព្រមទាំងព្រះសិរនៃព្រះលោកេសូរ ដែលត្រូវបានផ្តុំភ្ជាប់ឡើងវិញជាមួយនឹងដងខ្លួនរបស់ព្រះអង្គស្ថិតនៅ សារមន្ទីរជាតិភ្នំពេញ ក្រោយពីបានព្រាត់ចាកឆ្ងាយពីគ្នាអស់រយៈពេលរាប់សិបឆ្នាំ ដោយសារសង្គ្រាម និងការ ជួញដូរខុសច្បាប់។សន្ដិភាពកើតដែលកើតចេញពីនយោបាយឈ្នះ-ឈ្នះរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានផ្ដល់ឱកាសឱ្យកម្ពុជាអាចនាំយកនូវព្រលឹងដូនតា និងរតនសម្បត្តិដ៏មានតម្លៃនានាដែលបានបាត់បង់កន្លងមកត្រឡប់មកមាតុភូមិកំណើតវិញជាបន្តបន្ទាប់ ដែលជាការជួបជុំគ្នាឡើងវិញនៃមហាគ្រួសារខ្មែឬ និងជាមង្គលសម្រាប់ជាតិ និងប្រជាជនកម្បូជា។ រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងភាពឈ្លាសវៃរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយក រដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបន្តនូវគោលនយោបាយជាប្រវត្តិសាស្ត្រនេះ ប្រកបដោយការប្តេជ្ញាចិត្ត ខ្ពស់ក្នុងការការពារ ទប់ស្កាត់ ការចរាចរ និងការជួញដូរខុសច្បាប់នៃសម្បត្តិវប្បធម៌ ក៏ដូចជាការស្វែងរក និង ទាមទារយកមកវិញនូវមរតកវប្បធម៌ជាតិ ដើម្បីទុកជាកេរដំណែលវប្បធម៌និងអត្តសញ្ញាណជាតិសម្រាប់កូនខ្មែរ ជំនាន់ក្រោយ។

សម្តេចធិបតីប្រកាសផ្តល់អគារសិក្សា១ខ្នងស្មើនឹង៣០បន្ទប់ដល់វិទ្យាល័យហ៊ុន សែន តាខ្មៅ

2024/09/17 09:02:58 am        180
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសផ្តល់អំណោយជាអគារសិក្សា​មួយខ្នង ដែលមានកម្ពស់៣ជាន់ ស្មើនឹង៣០បន្ទប់ និងសម្ភារមួយចំនួនទៀត​សម្រាប់​បម្រើដល់ការអប់រំដល់វិទ្យាល័យ ស៊ុន សែន តាខ្មៅ ខេត្តកណ្តាល។តាមរយៈបណ្តាញសង្គមហ្វេសបុកនៅព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤នេះ សម្តេចធិបតី នាយករដ្ឋមន្រ្តីបានឲ្យដឹងថា កាលពីថ្ងៃរសៀលម្សិលមិញ(ថ្ងៃទី១៦) សម្តេចបានឆ្លៀតចូល​វិទ្យាល័យ​ហ៊ុន សែនតាខ្មៅ បន្ទាប់ពីទទួលបានសំណូមពររបស់ក្មួយៗសិស្សានុសិស្ស និង​លោកគ្រូអ្នកគ្រូ ពាក់ព័ន្ធនឹងការខ្វះខាតថ្នាក់រៀន ដោយសារចំនួនសិស្សមានការកើនឡើងច្រើន។ ម្យ៉ាង​ទៀតក៏ចង់ចូលមើលវិទ្យាល័យនេះ ដែលសម្តេចធ្វើដំណើរឆ្លងកាត់ពេលទៅធ្វើការ រយៈ​ពេល​ជាង ១ឆ្នាំមកហើយ។បន្ទាប់ពីបានចុះពិនិត្យទីតាំងជាក់ស្តែង និងបានពិភាក្សាជាមួយលោកនាយកសាលា និង​លោក​គ្រូនៅសាលា «ខ្ញុំបានសម្រេចផ្ដល់ជូននូវអគារសិក្សា១ខ្នង កម្ពស់៣ជាន់ ស្មើនឹង ៣០បន្ទប់ ព្រម​ទាំងផ្តល់ជូននូវឧបករណ៍ សម្ភារៈមួយចំនួនទៀតសម្រាប់បម្រើដល់ការអប់រំ បណ្ដុះ​បណ្ដាល​ដល់សិស្សានុសិស្សនៃវិទ្យាល័យហ៊ុនសែនតាខ្មៅនេះដែលបច្ចុប្បនមានសិស្សសរុប ២ ៣៥១ នាក់ ដោយរំពឹងថានឹងកើនឡើងបន្ថែមទៀតនៅឆ្នាំខាងមុខ»៕ អត្ថបទបាន ចក់

ក្រសួងសាធារណការ៖ ការកែលម្អផ្លូវជាតិលេខ៤ នៅតែបន្តធ្វើរាល់ថ្ងៃ តែកន្លែងខ្លះផ្អាកសិន​ដោយសារ​បញ្ហាភ្លៀង

2024/09/16 02:35:17 pm        549
ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រកាសថា សកម្មភាពការពង្រីក និង​ថែទាំ​ផ្លូវ​ជាតិ​លេខ៤ នៅតែបន្តរាល់ថ្ងៃ ប៉ុន្តែដោយសារតំបន់ខ្លះមានភ្លៀងធ្លាក់ជោគជាំស្ទើររាល់ថ្ងៃ ទើប​បណ្ដាល​ឲ្យ​ក្រុម​ការងារការដ្ឋាន នៅតាមចំណុចមួយចំនួន ត្រូវបានផ្អាក​ដំណើរ​ការ​ជា​បណ្ដោះ​អាសន្ន ដោយត្រូវរង់ចាំស្ថានភាពអាកាសធាតុល្អប្រសើរឡើងវិញ។ក្នុងសេចក្តីជូនដំណឹងរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីពេលថ្មីៗនេះ បាន​ឲ្យ​ដឹង​ថា ថ្មីៗនេះ មានការចុះផ្សាយនូវព័ត៌មានមិនពិត អំពីគម្រោងលើកកម្រិតពង្រីក និងថែទាំ​ផ្លូវ​ជាតិ​លេខ​៤ ដែលខ្លឹមសារផ្សាយ មានភាពប្រាសចាកពីភាពពិតរបស់គម្រោង ដែលបាន​និង​កំពុង​ដំណើរ​ការ​អនុវត្ត ស្ថិតក្រោមការគ្រប់គ្រង របស់ក្រសួងសាធារណការ និងដឹកជញ្ជូន ។សេចក្តីជូនដំណឹងបន្តថា គម្រោងលើកកម្រិត និងថែទាំផ្លូវជាតិលេខ៤ មានប្រវែងសរុប ១៩៦,១​គីឡូម៉ែត្រ ប្រើប្រាស់ហិរញ្ញប្បទានពីធនាគារពិភពលោក បាននិងកំពុង​បន្ត​បេសកកម្ម​ការងារ​សាង​សង់​ជា​រៀង​រាល់​ថ្ងៃ ។ ការអវឌ្ឍនេះ អាចធានាបានប្រសិទ្ធភាព និងការការពារការជន់លិចផ្លូវ​ជាតិ​លេខ​៤ ពីជំនន់ទឹកភ្លៀងដូចនាឆ្នាំកន្លងមក ហើយក្រសួង ជាមួយក្រុមហ៊ុនម៉ៅការសាងសង់ និង​ក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស នឹងខិតខំបន្តជំរុញសកម្មភាពសាងសងបន្ថែមទៀត បន្ទាប់​ពី​ផុត​រដូវ​វស្សា​នេះ។បើតាមសេចក្តីបំភ្លឺរបស់ក្រុមហ៊ុន ប៉ូលី ចាងដា អេនជីនារីង ឯ.ក បានឲ្យដឹងថា គម្រោងស្ថាបនា​ស្ពាន​តាម​បណ្តោយផ្លូវជាតិលេខ៤ បានចាប់ផ្ដើមពីខែឧសភា ឆ្នាំ២០២៣ ត្រូវស្ថាបនាសរុប ៩១២​ថ្ងៃ ហើយនឹងបញ្ចប់នៅខែវិច្ឆិកា ឆ្នាំ២០២៥ ។ គម្រោងនេះ មានស្ពានចំនួន៣៧ ក្នុងនោះ​ស្ពាន​ធ្វើ​ថ្មី​៨ និងពង្រីក២៩ ហើយរហូតមកដល់ពេលនេះ គម្រោងបានបញ្ចប់ការងារជាង ៥០​ភាគរយ។ភាគីក្រុមហ៊ុន បន្តថា ក្រុមហ៊ុនតែងអនុវត្តការគ្រងគ្រងចរាចរណ៍ ធ្វើផ្លូវវៀងដោយ​មាន​ការ​ត្រួត​ពិនិត្យ និងអនុម័តដោយក្រុមហ៊ុន ប្រឹក្សារបច្ចេកទេសអន្តរជាតិ ដើម្បីពង្រឹងសុវត្ថិភាពកម្មករ និង​សាធារណជនដែលប្រើប្រាស់ផ្លូវ ហើយក្រុមហ៊ុនតែងតែអនុវត្តជារៀងរាល់ខែការថែទាំ និង​ជួស​ជុល​ផ្លូវ​វៀង និងផ្លូវដែលមានស្រាប់ នៅតាមទីតាំងស្ថិតក្រោមកុងត្រា របស់ខ្លួន ដើម្បីធា​នា​នូវ​សុវត្ថិភាព និងដើម្បីបង្ហាញការប្តេជ្ញារបស់ក្រុមហ៊ុន ក្នុងការអនុវត្តន៍គម្រោងយ៉ាងជាប់លាប់ ។គួរ​បញ្ជាក់ថា ផ្លូវជាតិលេខ៤ ជាផ្លូវសេដ្ឋកិច្ចសំខាន់ និងមានចរាចរណ៍មមាញឹក ហើយ​អាកាស​ធាតុ មានការបម្រែបម្រួលខុស ពីតំបន់មួយចំនួនផ្សេងទៀត ជាពិសេសក្នុងរដូវវស្សា ដែល​តម្រូវ​ឱ្យមា​ន​ការខិតខំបន្ថែមទ្វេរដង ក្នុងការជួសជុល និងថែរក្សាផ្ផ្លូវបណ្ដោះអាសន្ន ទាំងនោះ ដូច​នេះ​ក្រុម​ហ៊ុន​ទទួលការសាងសង់ បាបស្នើសុំការយោគយល់ និងអធ្យាស្រ័យខ្ពស់ពីប្រជាពលរដ្ឋ ក្នុង​ករណី​មាន​ផលរំខានណាមួយក្នុងកំឡុងពេលសាងសង់នេះ៕ អត្ថបទ បាន សុខរិទ្ធិ 

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ក្នុងគោលបំណងមនុស្សធម៌! អាជ្ញាធរកម្ពុជាសម្រេចបើកច្រកទ្វារព្រំដែនអនុញ្ញាតដល់អនុព័ន្ធយោធាថៃប្រចាំនៅភ្នំពេញ និងមនុស្សពីរនាក់ធ្វើដំណើរតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត-ខ្លងលីកទៅព្យាបាលជំងឺនៅខេត្តស្រះកែវ
07/20/2025 07:07 PM
ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញសម្រេចឃុំខ្លួនជនត្រូវចោទ៨នាក់ជាបណ្តោះអាសន្នពាក់ព័ន្ធអំពើឆបោកតាមឆបោកតាមប្រព័ន្ធអនឡាញ
07/20/2025 07:07 PM
ត្រឹមថ្ងៃទី១៩កក្កដា សមត្ថកិច្ចរាជធានី-ខេត្ត បង្រ្កាបករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ៥២ទីតាំង ឃាត់ខ្លួនជនសង្ស័យ ២.៧៦៧ នាក់ មានជនជាតិចិនចំនួន ៨៤៣នាក់
07/20/2025 06:07 PM
សមាគមកាយឫទ្ធិនារីកម្ពុជាសាខាខេត្តមណ្ឌលគិរី បានចូលរួមសកម្មភាពជាច្រើននៅក្នុងសង្គម​ស្រប​តាមគម្រោងសកម្មភាពទាំង៥ របស់សមាគម
07/20/2025 05:07 PM
ឯកឧត្តម ឌិត ទីណា បន្តដំណើរចុះជួបសំណេះសំណាលជាមួយសហគមន៍ទំនើបស្វាយចន្ទីភ្នំគូលែន នៅខេត្តសៀមរាប
07/20/2025 04:07 PM
លោក Trump ទទូចថាទីតាំងនុយក្លេអ៊ែរអ៊ីរ៉ង់ត្រូវបានបំផ្លាញស្របពេលមានរបាយការណ៍មួយចំនួនថាបានរួចផុតពីការបំផ្លាញ
07/20/2025 03:07 PM
ពលរដ្ឋជប៉ុនបោះឆ្នោតក្នុងការសាកល្បងដ៏សំខាន់សម្រាប់នាយករដ្ឋមន្ត្រី Shigeru Ishiba
07/20/2025 03:07 PM
អ្នកស្លាប់ក្នុងជំនន់ទឹកភ្លៀងនៅកូរ៉េខាងត្បូងសប្តាហ៍នេះ កើនឡើងដល់១៤ នាក់
07/20/2025 03:07 PM
ការប៉ះទង្គិចបានផ្ទុះឡើងក្នុងការតវ៉ាប្រឆាំងនឹងជនអន្តោប្រវេសន៍ក្នុងប្រទេសប៉ូឡូញ
07/20/2025 03:07 PM
ក្រសួងសុខាភិបាល បើកយុទ្ធនាការផ្តល់ថ្នាំលេបសមូហភាព ដើម្បីបង្ការជំងឺគ្រុនចាញ់ នៅ​ខេត្ត​ស្ទឹងត្រែង
07/20/2025 03:07 PM