BREAKING NEWS|កម្ពុជាចាត់ទុកផែនការថៃចង់ដណ្តើមប្រាសាទតាក្របី និងបិទប្រាសាទតាមាន់ធំគឺជាការប៉ុនប៉ងឈ្លានពានកម្ពុជាគិតទុកជាមុន និងមិនគោរពបទឈប់បាញ់
សម្ដេចតេជោ៖សង្គ្រាមព្រំដែនកម្ពុជា-ថៃបានផ្ទេរពីសង្គ្រាមប្រើប្រាស់អាវុធមកជាសង្រ្គាម ប្រើប្រាស់ជំពាមកៅស៊ូ ខណៈបើពិនិត្យឲ្យសុីជម្រៅវាជារឿងធំ ប្រសិនបើមិនទប់ស្កាត់
ឯកឧត្តម ចាន់ ដារ៉ុង ដឹកនាំគណៈកម្មការ​អន្តរ​ក្រសួង​ចុះ​ពិនិត្យ​វាយ​តម្លៃ​បញ្ចប់​សុពល​ភាព​ការងារ​ថែ​ទាំ​ផ្លូវ​ខួបចំនួន ៣កំណាត់ ក្នុងខេត្តពោធិ៍សាត់
BREAKING NEWS! សម្តេចធិបតី អបអរសាទរចំពោះការប្រព្រឹត្តទៅដោយជោគជ័យ​នូវ​កិច្ច​ប្រជុំ​​វិសាមញ្ញ នៃ​គណៈកម្មាធិកា​រ​ព្រំដែន​ទូទៅកម្ពុជា-ថៃ

នយោបាយ​ និង ការអភិវឌ្ឍន៍

ការហាមប្រាមរបស់អ៊ីស្រាអែលលើកិច្ចព្រមព្រៀងការនាំចេញនៃតំបន់កាហ្សា ធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចនៅតំបន់នេះ

2023/09/06 12:53:22 pm        82
ប៉ាឡេស្ទីន៖ កាលពីថ្ងៃអង្គារ (៥ កញ្ញា) ប្រជាជនប៉ាឡេស្ទីន បានទាមទារឱ្យអ៊ីស្រាអែលលុបចោលបម្រាមលើការនាំចេញពីតំបន់កាហ្សា ដែលបានដាក់ ជុំវិញអ្វីដែលអ៊ីស្រាអែលហៅថា ការប៉ុនប៉ងរត់ពន្ធគ្រឿងផ្ទុះ ដោយនិយាយថា វានឹងប៉ះពាល់ដល់ប្រជាជនរាប់ពាន់នាក់ និងបំផ្លាញជីវភាពរស់នៅមិនច្បាស់លាស់នៅក្នុងតំបន់ហ៊ុមព័ទ្ធមួយនេះ។អ៊ីស្រាអែលបាននិយាយកាលពីថ្ងៃចន្ទ (៤ កញ្ញា) ថា ខ្លួនកំពុងបញ្ឈប់ជាបណ្តោះអាសន្ននូវទំនិញពាណិជ្ជកម្មមិនឲ្យចេញពីតំបន់កាហ្សា បន្ទាប់ពីអ្នកត្រួតពិនិត្យបានរកឃើញ «គ្រឿងផ្ទុះគុណភាពខ្ពស់» ជាច្រើនគីឡូក្រាមនៅក្នុងការដឹកជញ្ជូនមួយ ដែលលាក់នៅក្នុងស្រទាប់សម្លៀកបំពាក់។ជនជាតិប៉ាឡេស្ទីនប្រហែល២លាននាក់ រស់នៅក្នុងតំបន់កាហ្សាស្ទ្រីបតូចចង្អៀត ដែលភាគច្រើននៃពួកគេជាកូនចៅរបស់ជនភៀសខ្លួន ឬត្រូវបានបណ្តេញចេញពីតំបន់ ដែលពេលនេះជាប្រទេសអ៊ីស្រាអែល បន្ទាប់ពីត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៤៨មក។ ការនាំចេញរបស់តំបន់កាហ្សា ត្រូវបានប៉ាន់ប្រមាណថាមានចំនួន១៣៤លានដុល្លារក្នុងមួយឆ្នាំ ដោយនាំចេញភាគច្រើនទៅកាន់ប្រទេសអ៊ីស្រាអែល និងតំបន់វេស ប៊ែង នេះបើតាមក្រសួងសេដ្ឋកិច្ចរបស់តំបន់កាហ្សា៕

ស្ថាប័នជាតិទទួលកិច្ចការព័ត៌មានជាយន្តការពង្រីកលំហូរនៃការទទួលព័ត៌មានកាន់តែច្បាស់លាស់​របស់រដ្ឋាភិបាល

2023/09/06 12:52:35 pm        226
ភ្នំពេញ៖ ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល បញ្ជាក់ថា ការបង្កើតគណៈកម្មាធិការជាតិសម្របសម្រួលកិច្ចការព័ត៌មាន និងសាធារណមតិ ជាយន្តការពង្រីកលំហូរនៃការទទួលព័ត៌មានកាន់តែច្បាស់លាស់របស់រាជរដ្ឋាភិបាល។មួយថ្ងៃក្រោយពីរាជរដ្ឋាភិបាល ចេញសេចក្តីសម្រេចបង្កើតគណៈកម្មាធិការជាតិ​សម្របសម្រួល​កិច្ចការព័ត៌មាន ​និងសាធារណមតិ ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល ថ្លែងប្រាប់ BTV News ឲ្យដឹងនៅថ្ងៃទី៦ ខែកញ្ញានេះថា គោលបំណងនៃការបង្កើតស្ថាប័នជាតិថ្មីមួយនេះឡើង រាជរដ្ឋាភិបាលមានទិសដៅធ្វើយ៉ាងណាផ្តល់រាល់លំហូរព័ត៌មានទៅកាន់ប្រជាពលរដ្ឋ ទាំង​គោលនយោបាយរបស់រាជរដ្ឋាភិបាល សមិទ្ធផលនានា និងកិច្ចការអនុវត្តកន្លងទៅ​ដែលបម្រើដល់​ផលប្រយោជន៍ជូនប្រជាពលរដ្ឋ។ ឯកឧត្តមបន្តថា ស្ថាប័ននេះមានតួនាទីសម្របសម្រួលជំរុញឲ្យលំហូរព័ត៌មានទាំងអស់​នោះ​ជួ្រតជ្រាប​ដល់ប្រជាពលរដ្ឋគ្រប់រូប។ ស្ថាប័ននេះ ក៏បង្កើតឡើងប្រៀបនឹងយន្តការច្រកចេញតែមួយ ដើម្បីឲ្យការប្រមូលព័ត៌មាន ​និងការផ្តល់ព័ត៌មានតែមួយ ហើយច្បាស់លាស់​ជូនប្រជាពលរដ្ឋ។ ឯកឧត្តម បញ្ជាក់ថា ស្ថាប័ននេះបានផ្សារភ្ជាប់ជាមួយ​នឹងសាធារណមតិ គឺក្រុមការងារក្នុងស្ថាប័ន​មានគោលដៅលើកកម្ពស់ព័ត៌មានទៅសាធារណមតិ ​និងចាត់វិធានការ ឬបន្សាបព័ត៌មានក្លែងក្លាយ បំពុលសង្គមដែលតែងកើតមាន។ សូមជម្រាបថាកាលពីថ្ងៃទី៥ ខែកញ្ញា ម្សិលមិញនេះ រាជរដ្ឋាភិបាលបានចេញអនុក្រឹត្យ​សម្រេចបង្កើត​គណៈកម្មាធិការជាតិសម្របសម្រួលកិច្ចការព័ត៌មាន​ និងសាធារណមតិ ដែលសរសេរជាអក្សរកាត់ថា គ.ស.ព.ស.។គណៈកម្មាធិការជាតិនេះ មានតួនាទី និងភារកិច្ចធ្វើកិច្ចការលើការងារពង្រឹង​សាធារណមតិ តាមរយៈការតាមដានក្ដាប់គ្រប់សភាពការណ៍ ឃោសនា​ ពន្យល់ និងការពាររូបភាពវិជ្ជមាន​របស់ព្រះរាជាណាចក្រកម្ពុជា​ ការពារអធិបតេយ្យជាតិ ផ្សព្វផ្សាយសមិទ្ធផលរបស់រាជរដ្ឋាភិបាល និងកសាងរូបភាពវិជ្ជមាន និងលើកកម្ពស់កិត្យានុភាពរបស់ព្រះរាជាណាចក្រកម្ពុជា​ទាំងក្នុងស្រុក និងលើឆាកអន្តរជាតិ៕ អត្ថបទ សេក ឧត្តម

ព្យុះត្រូពិចលី( Lee) អាចក្លាយទៅជាខ្យល់ព្យុះដ៏គ្រោះថ្នាក់ខ្លាំងសម្រាប់សហរដ្ឋអាមេរិក

2023/09/06 12:51:12 pm        93
អាមេរិក៖ មជ្ឈមណ្ឌលព្យុះព្យុះសង្ឃរាជាតិរបស់សហរដ្ឋអាមេរិកបាននិយាយនៅក្នុងសេចក្ដីណែនាំមួយកាលពីល្ងាចថ្ងៃអង្គារ (៥កញ្ញា) ថា ព្យុះត្រូពិចលី (Lee) កំពុងតែបង្កជាកម្លាំងខ្យល់នៅភាគខាងកើតនៃ ប្រជុំកោះ Lesser Antilles ហើយត្រូវបានគេរំពឹងថានឹងកើនឡើងយ៉ាងឆាប់រហ័សទៅជាព្យុះសង្ឃរាដ៏គ្រោះថ្នាក់បំផុតនៅចុងសប្តាហ៍នេះ។ព្យុះនេះបានបង្កើតខ្លួនឡើងនៅតំបន់ត្រូពិចអាត្លង់ទិកកណ្តាល ហើយបានក្លាយជាព្យុះត្រូពិចលី ក្នុងរយៈពេលប្រាំមួយម៉ោង។ លក្ខខណ្ឌបរិស្ថាន គឺអំណោយផលសម្រាប់ការវិវត្តន៍យ៉ាងឆាប់រហ័ស និងការកើនឡើងនៃព្យុះលី នេះ ខណៈពេលដែលវាផ្លាស់ទីជាលំដាប់ពីទិសខាងលិច ទៅទិសពាយ័ព្យក្នុងប៉ុន្មានថ្ងៃខាងមុខនេះ។ នៅពាក់កណ្តាលសប្តាហ៍នេះ ព្យុះលី ត្រូវបានគេព្យាករណ៍ថានឹងឈានដល់កម្រិតកម្លាំងព្យុះសង្ឃរាប្រភេទ១ ហើយព្យុះដ៏គ្រោះថ្នាក់នេះត្រូវបានគេព្យាករណ៍ថានឹងកើនឡើងបន្ថែមទៀត។ដំណឹងនេះកើតឡើងតិចជាងមួយសប្តាហ៍បន្ទាប់ពីព្យុះសង្ឃរាអ៊ីដាលីយ៉ា ដែលជាព្យុះសង្ឃរាប្រភេទទី៤ បានវាយលុករដ្ឋហ្វ្លរីដា ក៏ដូចជាបង្កការបំផ្លិចបំផ្លាញនៅក្នុងរដ្ឋ Georgia និងរដ្ឋ Carolina ហើយយ៉ាងហោចណាស់មានការស្លាប់ចំនួន២ករណី ដែលជាប់ទាក់ទងនឹងព្យុះនេះផងដែរ៕

អ្នកវិភាគ៖ កង្វះអាវុធពីចិន ជំរុញឲ្យរុស្ស៊ីងាកទៅរកកូរ៉េខាងជើង

2023/09/06 12:48:35 pm        85
ចិន៖ កាលពីថ្ងៃអង្គារ (៥ កញ្ញា) អ្នកជំនាញឈានមុខផ្នែកសន្តិសុខអន្តរជាតិម្នាក់បាននិយាយថា កិច្ចប្រជុំនាពេលខាងមុខ ដែលគេជឿថានឹងប្រព្រឹត្តទៅរវាងរុស្ស៊ី និងកូរ៉េខាងជើង គឺដោយសារតែកង្វះអាវុធដែលត្រូវបានផ្គត់ផ្គង់ដោយប្រទេសចិន។របាយការណ៍មួយនៅក្នុងសារព័ត៌មាន New York Times បាននិយាយដោយសំអាងដល់ប្រភពពីសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តថា មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន គ្រោងនឹងធ្វើដំណើរទៅកាន់ប្រទេសរុស្ស៊ីក្នុងខែនេះ ដើម្បីជួបជាមួយប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀរ ពូទីន ដើម្បីពិភាក្សាអំពីលទ្ធភាពនៃការផ្គត់ផ្គង់អាវុធសម្រាប់សង្គ្រាមនៅអ៊ុយក្រែន។លោកស្រី Patricia Lewis ប្រធានកម្មវិធីសន្តិសុខអន្តរជាតិ Chatham House របស់អង់គ្លេសបាននិយាយាថា រុស្ស៊ីមិនទទួលបានអ្វីដែលខ្លួនត្រូវការពីប្រទេសចិនទេ ដូច្នេះហើយបានសម្លឹងរកមើលប្រភពការផ្គត់ផ្គង់គ្រាប់រំសេវដ៏មានសក្តានុពលផ្សេងទៀត។ដំណើរទស្សនកិច្ចដែលគ្រោងទុកនោះ នឹងធ្វើឡើងខណៈរុស្ស៊ីពិភាក្សាអំពីការធ្វើសមយុទ្ធយោធារួមជាមួយកូរ៉េខាងជើង និងបន្ទាប់ពីរដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោក Sergei Shoigu បានព្យាយាមធ្វើដំណើរទៅកូរ៉េខាងជើង ដើម្បីបញ្ចុះបញ្ចូលក្រុងព្យុងយ៉ាងឱ្យលក់គ្រាប់កាំភ្លើងធំទៅឱ្យរុស្ស៊ី។កន្លងមក សហរដ្ឋអាមេរិកបានព្រមានថា កូរ៉េខាងជើងអាចផ្តល់សព្វាវុធបន្ថែមទៀតដល់រុស្ស៊ី ដែលកងកម្លាំងរបស់ពួកគេបានឈ្លានពានអ៊ុយក្រែនក្នុងខែកុម្ភៈ ឆ្នាំ២០២២ ហើយជាសង្រ្គាមដែលសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តអឺរ៉ុបរបស់ខ្លួន ប្រឆាំងយ៉ាងខ្លាំង ដែលទីក្រុងម៉ូស្គូហៅថា «ប្រតិបត្តិការយោធាពិសេស»៕

សំណង់មិនរៀបរយជាច្រើននៅឥណ្ឌាត្រូវបានកម្ទេចចោល មុនកិច្ចប្រជុំG20 ដែលធ្វើឲ្យប្រជាជនគ្មានផ្ទះសម្បែង

2023/09/06 12:44:26 pm        101
ឥណ្ឌា៖ ក្រុមអ្នកស្រុកនៃតំបន់សំណង់លំនៅឋានមិនរៀបរយក្នុងទីក្រុង ញ៉ូវ ដេលី ប្រទេសឥណ្ឌារំពឹងថា នឹងទទួលបានអត្ថប្រយោជន៍ពីកិច្ចប្រជុំកំពូលក្រុមប្រទេសទាំង២០ ឬហៅថា កិច្ចប្រជុំG20 ដែលធ្វើឡើងនៅចម្ងាយជិត៥០០ម៉ែត្រពីលំនៅឋានរបស់ពួកគេ ប៉ុន្តែផ្ទុយទៅវិញ ពួកគេបែរជាក្លាយជាមនុស្សគ្មានផ្ទះសម្បែងទៅវិញ។ អ្នករស់នៅក្នុងតំបន់សំណង់លំនៅឋានមិនរៀបរយមួយចំនួន បានទៅកាន់តុលាការជាន់ខ្ពស់របស់ទីក្រុង ដេលី ដើម្បីបញ្ឈប់ការបណ្តេញចេញពីតំបន់នោះ ប៉ុន្តែតុលាការបានចាត់ទុកថាមនុស្សទាំងនោះធ្វើការតាំងទីលំនៅដោយខុសច្បាប់ ហើយបន្ទាប់មកក្រុមអាជ្ញាធរក្រុងបានបញ្ជាឱ្យពួកគេចាកចេញត្រឹមថ្ងៃទី៣១ ឧសភា។ទាំងសកម្មជន និងអ្នកស្រុកនិយាយថា នេះជាផ្នែកនៃការងារកែលម្អសម្រាប់កិច្ចប្រជុំកំពូល ដែលចាប់ផ្តើមនៅថ្ងៃទី៩ ខែកញ្ញា ខាងមុខនេះ។ ទោះជាយ៉ាងណាក៏ដោយ មន្ត្រីរដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi និយាយថា លំនៅឋានទាំងនោះត្រូវបានសាងសង់ដោយខុសច្បាប់នៅលើដីរបស់រដ្ឋាភិបាល ហើយការរុះរើចេញគឺជាសកម្មភាពកំពុងបន្ត។ការវាយកម្ទេចនេះ បានចាប់ផ្តើមកាលពី៤ខែមុន។ រដ្ឋមន្ត្រីក្រសួងលំនៅឋានម្នាក់បាននិយាយថា គិតត្រឹមខែកក្កដា ដីរដ្ឋាភិបាលជិត១០០ហិចតា ត្រូវបានយកមកវិញ។ លំនៅឋាននៅតំបន់សំណង់លំនៅឋានមិនរៀបរយទាំងនោះដូចជាតំបន់ជំរំមិនរៀបរយ ត្រូវបានសាងសង់ក្នុងរយៈពេលជាច្រើនឆ្នាំមកហើយ ដូចជាការងារជួសជុលជាដើម។ ក្នុងឆ្នាំ២០២១ ក្រុមមន្ត្រីបាននិយាយថា ប្រជាជនប្រមាណ១៣,៥លាននាក់ រស់នៅក្នុងតំបន់អាណានិគមដែលគ្មានការអនុញ្ញាតក្នុងទីក្រុងដេលី៕

ស្ពានឆ្លងទន្លេ “កោះពេជ្រ-កោះនរា” នឹងធ្វើពិធីភ្ជាប់នៅសប្ដាហ៍ក្រោយ

2023/09/06 12:44:00 pm        585
ភ្នំពេញ៖ ស្ពានបេតុងខ្សែកាបឆ្លងកាត់ទន្លេបាសាក់ ភ្ជាប់តំបន់កោះពេជ្រ និងតំបន់អភិវឌ្ឍន៍កោះនរា នឹងត្រូវធ្វើ ពិធីភ្ជាប់នៅសប្ដាហ៍ក្រោយនេះ ខណៈដែលបច្ចុប្បន្ន ការសាងសង់សម្រេចបាន៩២ភាគរយហើយ ។លោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ បានឱ្យដឹងថា តាមផែនការគម្រោង ស្ពានខ្សែកាបនេះ​ នឹងត្រូវបញ្ចប់ការសាងសង់១០០ភាគរយ នៅពាក់កណ្តាលខែវិច្ឆិកា ឆ្នាំ២០២៣ នេះ ពោលគឺ​នៅ​មុនព្រះរាជពិធីបុណ្យអុំទូកចូលមកដល់ ហើយនៅថ្ងៃ​ទី​១២ ខែកញ្ញា សប្ដាហ៍ក្រោយនេះ រដ្ឋបាលរាជធានីភ្នំពេញ នឹងប្រារព្ធធ្វើពិធីភ្ជាប់ស្ពានបេតុងខ្សែកាប ដោយមានការ​អញ្ជើញ​ចូលរួមជាអធិបតីភាពពីសំណាក់ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ។ ប្រជាពលរដ្ឋអ្នកដំណើរ​ បានសាទរចំពោះដំណឹងដែលថា ស្ពានថ្មីឆ្លងកាត់ទន្លេមួយនេះ ​ជិតតភ្ជាប់ និងជិតបើកឱ្យធ្វើចរាចរណ៍ ​ព្រោះថា​វត្តមានស្ពាននេះ​ អាចជួយឱ្យពលរដ្ឋទូទៅ ប្រើប្រាស់​សម្រាប់ការធ្វើដំណើរទៅមក ឆ្លងពីតំបន់មួយទៅតំបន់មួយ​ បានយ៉ាងងាយស្រួល មិនចំណាយ​ពេលវេលាយូរ និងកាត់បន្ថយការកកស្ទះ ។សូមបញ្ជាក់ផងដែរថា ស្ពានតភ្ជាប់កោះពេជ្រ និងកោះនរានេះ ​ត្រូវបានបើកការដ្ឋានដំណើរការ សាងសង់​កាលពីចុងខែតុលា ឆ្នាំ២០២០ ។ ​ស្ពាននេះ ​មានប្រវែងជាង៨០០ម៉ែត្រ ទទឹង២៤ម៉ែត្រកន្លះ ​និងចំណាយថវិកាចំនួន៣៨លានដុល្លារ ក្នុងការសាងសង់ ៕ អត្ថបទ៖ លីហេង

សង្គ្រាមអ៊ុយក្រែន នាំមកនូវកំណើនសកលនៃការប្រើប្រាស់គ្រាប់បែកចង្កោម

2023/09/06 12:41:35 pm        100
អ៊ុយក្រែន៖ ក្រុមយុទ្ធនាការគ្រាប់បែកមួយក្រុម បាននិយាយ កាលពីថ្ងៃអង្គារ (៥កញ្ញា) ថា ចំនួនមនុស្សស្លាប់ ឬរងរបួសដោយគ្រាប់បែកចង្កោម បានកើនឡើង៨ដងកាលពីឆ្នាំមុនដល់ជាង១.០០០នាក់ ដែលភាគច្រើនដោយសារតែការប្រើប្រាស់គ្រាប់បែកចង្កោមនៅក្នុងសង្គ្រាមអ៊ុយក្រែន ជាពិសេសដោយប្រទេសរុស្ស៊ី។របាយការណ៍របស់ក្រុមយុទ្ធនាការសម្ព័ន្ធគ្រាប់បែកចង្កោម បានបង្ហាញថា ក្នុងចំណោមជនរងគ្រោះ១.១៧២នាក់កាលពីឆ្នាំមុន មានមនុស្ស៣៥៣នាក់បានស្លាប់។ របាយការណ៍នោះបាននិយាយថា ជនរងគ្រោះស្ទើរតែទាំងអស់គឺជាជនស៊ីវិល ហើយចំនួនបីភាគបួននៃជនរងគ្រោះទាំងនោះ គឺជាកុមារ ដែលជារឿយៗត្រូវបានអូសទាញឱ្យលេងជាមួយគ្រាប់បែកមិនទាន់ផ្ទុះ។ប្រទេសអ៊ុយក្រែនបាននិយាយថា រុស្ស៊ីបានប្រើគ្រាប់បែកចង្កោម «ម្តងហើយម្តងទៀត» ខណៈអ៊ុយក្រែនក៏បានប្រើប្រាស់គ្រាប់បែកទាំងនោះដែរ ប៉ុន្តែក្នុងកម្រិតតិចជាង។ របាយការណ៍នេះគ្របដណ្តប់កាលពីឆ្នាំមុន និងមិនរាប់បញ្ចូលការប្រើប្រាស់គ្រាប់បែកចង្កោមសហរដ្ឋអាមេរិកនៅឆ្នាំនេះដោយអ៊ុយក្រែន ដែលទីក្រុងគីវ បានចាប់ផ្តើមទទួលបានកាលពីខែកក្កដា នោះទេ។ទាំងទីក្រុងមូស្គូ និងទីក្រុងគីវ បដិសេធមិនកំណត់គោលដៅលើជនស៊ីវិលនៅក្នុងសង្រ្គាម ដែលបានចាប់ផ្តើមជាមួយនឹងការលុកលុយរបស់រុស្ស៊ីក្នុងខែកុម្ភៈ ឆ្នាំ២០២២ ក្នុងអំឡុងពេលដែលកងកម្លាំងរុស្ស៊ីបានវាយលុកទីក្រុងជាច្រើនរបស់អ៊ុយក្រែនឲ្យខ្ទេចខ្ទី។ គួររម្លឹកផងដែរថា ប្រទេសទាំងពីរនេះមិនមែនជាភាគីនៃអនុសញ្ញាឆ្នាំ២០០៨ ដែលហាមឃាត់ការប្រើប្រាស់គ្រាប់បែកចង្កោមនោះ ហើយសហរដ្ឋអាមេរិកក៏មិននៅក្នុងចំណោមនោះដែរ៕

UN ព្រមានថា ការបូមខ្សាច់គឺជាការសម្លាប់ជីវិតសត្វសមុទ្រ

2023/09/06 12:38:17 pm        73
UN៖ ខ្សាច់សមុទ្រប្រហែល៦ពាន់លានតោន កំពុងត្រូវបានបូមយកជារៀងរាល់ឆ្នាំ នៅក្នុងរៀបអនុវត្តកំពុងកើនឡើង ដែលទីភ្នាក់ងារអង្គការសហប្រជាជាតិបាននិយាយកាលពីថ្ងៃអង្គារ (៥ កញ្ញា) ថាគ្មាននិរន្តរភាព និងអាចបំផ្លាញជីវិតសត្វសមុទ្រក្នុងតំបន់ ដោយមិនអាចត្រឡប់វិញបាន។ខ្សាច់គឺជាធនធានធម្មជាតិ ដែលត្រូវបានមនុស្សទាញយកប្រយោជន៍ច្រើនបំផុតនៅលើពិភពលោកបន្ទាប់ពីទឹក ប៉ុន្តែការបូមយកខ្សាច់សម្រាប់ប្រើប្រាស់ក្នុងឧស្សាហកម្ម ដូចជាសំណង់ជាដើម ត្រូវបានគ្រប់គ្រងដោយធូររលុង ដែលជំរុញឱ្យអង្គការសហប្រជាជាតិអនុម័តសេចក្តីសម្រេចមួយកាលពីឆ្នាំមុន ដើម្បីលើកកម្ពស់ការធ្វើអាជីវកម្មរ៉ែប្រកបដោយនិរន្តរភាព។ការរកឃើញពីកម្មវិធីបរិស្ថានរបស់អង្គការសហប្រជាជាតិ (UNEP) ស្របពេលជាមួយនឹងការចាប់ផ្តើមនៃវេទិកាថ្មីមួយឈ្មោះថា «កម្មវិធីឃ្លាំមើលខ្សាច់សមុទ្រ» គាំទ្រដោយការផ្តល់មូលនិធិពីរដ្ឋាភិបាលស្វីស ដែលតាមដានសកម្មភាពបូមខ្សាច់ដោយប្រើការតាមដានសមុទ្រ និងប្រព័ន្ធបច្ចេកវិទ្យាប្រាជ្ញាសិប្បនិម្មិតផងដែរ។ទីភ្នាក់ងារ UNEP បានបន្ថែមថា នៅក្នុងតំបន់មួយចំនួនការបូបយកខ្សាច់ចេញ គឺលើសពីអត្រានៃការបំពេញឡើងវិញ ខណៈខ្សាច់សមុទ្រនៅទូទាំងពិភពលោកចំនួន៦ពាន់លានតោន ដែលត្រូវបានបូបយកនោះ គឺតិចជាងខ្សាច់ដែលបានហូរបំពេញជារៀងរាល់ឆ្នាំដោយទន្លេរបស់ពិភពលោក៕

មានការជួញដូរមនុស្សពីប្រទេសគុយបាទៅរុស្ស៊ី ដើម្បីប្រយុទ្ធក្នុងសង្គ្រាមជាមួយអ៊ុយក្រែន

2023/09/06 12:35:16 pm        98
រុស្ស៊ី៖ រដ្ឋាភិបាលគុយបានិយាយថា ខ្លួនបានរកឃើញបណ្ដាញជួញដូរមនុស្ស ដែលបង្ខិតបង្ខំពលរដ្ឋគុយបា ឲ្យប្រយុទ្ធដើម្បីរុស្ស៊ីក្នុងសង្គ្រាមអ៊ុយក្រែន។ គេមិនច្បាស់ភ្លាមៗទេថា តើបណ្ដាញនោះមានទំហំប៉ុនណា ឬការជួញដូរត្រូវបានរៀបចំដោយមធ្យោបាយណានោះទេ ព្រោះមានព័ត៌មានលម្អិតបន្តិចបន្តួចប៉ុណ្ណោះដែលបានផ្តល់ឱ្យ។ទីក្រុងឡាហាវ៉ាន មានទំនាក់ទំនងជិតស្និទ្ធជាមួយទីក្រុងមូស្គូ ប៉ុន្តែរដ្ឋធានីគុយបាមួយនេះ បានបដិសេធយ៉ាងម៉ឺងម៉ាត់ និងជាយូរមកហើយ នូវការចូលរួមណាមួយនៅក្នុងសង្គ្រាមរបស់រុស្ស៊ី និងអ៊ុយក្រែន។ នៅក្នុងកម្មវិធីផ្សាយមួយនៅលើកញ្ចក់ទូរទស្សន៍រដ្ឋគុយបា អ្នកអានព័ត៌មានបាននិយាយថា ក្រុមអាជ្ញាធរនៅទីនោះកំពុងព្យាយាមកាត់ផ្តាច់បណ្តាញជួញដូរ និងបានបើកដំណើរការនីតិវិធីព្រហ្មទណ្ឌរួចហើយក្នុងការដោះស្រាយបញ្ហានេះ។នៅក្នុងសេចក្តីថ្លែងការណ៍ជាលាយលក្ខណ៍អក្សរមួយ ក្រសួងការបរទេសគុយបាបាននិយាយថា បណ្តាញនេះដំណើរការពីប្រទេសរុស្ស៊ី ដោយព្យាយាមប្រើប្រាស់ពលរដ្ឋគុយបាដែលកំពុងរស់នៅទីនោះ ប៉ុន្តែក្រុមនេះក៏បានប្រើប្រាស់ពលរដ្ឋមួយចំនួននៅក្នុងប្រទេសគុយបាផងដែរ។ ក្រសួងបន្តថា ខ្លួននឹងធ្វើសកម្មភាពប្រឆាំងនឹងអ្នកណាក៏ដោយដែលចង់បង្វែរជនជាតិគុយបាទៅជាអ្វីដែលហៅថា «ទាហានស៊ីឈ្នួលនោះ»។ជារឿយៗ ប្រទេសរុស្ស៊ី ជាគោលដៅសម្រាប់ជនអន្តោប្រវេសន៍គុយបា ដែលព្យាយាមគេចពីបញ្ហាសេដ្ឋកិច្ចរបស់ប្រទេសកំណើតរបស់ពួកគេ។ កាលពីខែឧសភាកន្លងទៅ សារព័ត៌មានរុស្ស៊ីមួយបានរាយការណ៍ថា មានជនជាតិគុយបាជាច្រើនបានចុះឈ្មោះចូលក្នុងកងកម្លាំងប្រដាប់អាវុធរបស់រុស្ស៊ី ជាថ្នូរនឹងការទទួលបានសញ្ជាតិ ប៉ុន្តែគេមិនដឹងថា តើព្រឹត្តិការណ៍ទាំងពីរនេះមានទំនាក់ទំនងគ្នា ឬយ៉ាងណានោះទេ៕

មនុស្សយ៉ាងហោចណាស់២នាក់ បានស្លាប់នៅប្រទេសទួរគី បន្ទាប់ពីមានទឹកជំនន់

2023/09/06 12:32:29 pm        88
ទួរគី៖ ក្រុមសង្គ្រោះបន្ទាន់បានធ្វើប្រតិបត្តិការឆ្លើយតបទៅនឹងទឹកជំនន់នៅក្នុងខេត្ត Kırklareli ភាគពាយ័ព្យនៃប្រទេសទួរគីកាលពីថ្ងៃអង្គារ (៥ កញ្ញា) ។ នៅក្នុងការបង្ហោះមួយលើប្រព័ន្ធផ្សព្វផ្សាយសង្គម X ដែលត្រូវបានគេស្គាល់ថាជាបណ្ដាញសង្គម Twitter កាលពីព្រឹកថ្ងៃអង្គារ (៥ កញ្ញា) ក្រសួងមហាផ្ទៃបាននិយាយថា សាកសពមនុស្ស២នាក់ត្រូវបានរកឃើញខណៈបុគ្គលិកសង្រ្គោះបានស្វែងរកពលរដ្ឋ៤នាក់ដែលបាត់ខ្លួន។ វីដេអូមួយដែលត្រូវបានបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមដោយអភិបាលខេត្ត Kirklareli បង្ហាញពីយានអេស្ការវាទ័រ និងរថយន្តយោធា ទៅដល់តំបន់ព្រៃឈើដែលគ្របដណ្តប់ដោយទឹកជំនន់ ខណៈដែលឧទ្ធម្ភាគចក្របានឃ្លាំមើលតំបន់នោះ។ ប្រធានគ្រប់គ្រងគ្រោះមហន្តរាយ និងគ្រាអាសន្នរបស់ក្រសួងមហាផ្ទៃ (AFAD) បាននិយាយថា ក្រុមសង្គ្រោះបន្ទាន់ត្រូវបានបញ្ជូនទៅទីតាំងរងគ្រោះ បន្ទាប់ពីមានរបាយការណ៍អំពីមនុស្សចំនួន១២នាក់ ដែលបានជាប់ខ្លួននៅក្នុងតំបន់នោះ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

សម្ដេច ម៉ែន សំអន អញ្ជើញចូលថ្វាយបង្គំ ថ្វាយភួងផ្កា ថ្វាយរបាំ ដល់ព្រះប្រតិមាទើបប្រទះឃើញ នៅសារមន្ទីរខេត្តកំពង់ធំ
08/17/2025 04:08 PM
សម្តេច ម៉ែន សំអន អញ្ជើញបួងសួងសុំសេចក្តីសុខ សេចក្តីចម្រើនជូនជាតិ និងប្រជាពលរដ្ឋ នៅប្រាសាទសំបូរព្រៃគុក
08/17/2025 04:08 PM
លោក Trump នឹងជួបលោកZelensky នៅអាមេរិក បន្ទាប់ពីកិច្ចពិភាក្សាដោយជោគជ័យ ជាមួយលោក Putin
08/17/2025 03:08 PM
ចំនួនអ្នកស្លាប់កើនឡើង ខណៈចំហេះព្រៃនៅតែបន្តឆាបឆេះពាសពេញអឺរ៉ុបភាគខាងត្បូង
08/17/2025 03:08 PM
ទឹកជំនន់នៅភាគខាងជើងប្រទេសចិន សម្លាប់មនុស្ស៨នាក់ និងបាត់ខ្លួន៤នាក់
08/17/2025 02:08 PM
បណ្ដាប្រទេសអារ៉ាប់ និងឥស្លាម ថ្កោលទោសការលើកឡើងរបស់លោក Netanyahu ដែលចង់ពង្រីកអ៊ីស្រាអែលកាន់តែអស្ចារ្យ
08/17/2025 01:08 PM
BREAKING NEWS! រញ្ជួយដីដ៏ខ្លាំងក្លាវាយប្រហារឥណ្ឌូនេស៊ី បានបណ្តាលឲ្យមនុស្សរាប់សិបនាក់រងរបួស និងពីរនាក់របួសធ្ងន់
08/17/2025 01:08 PM
ពលរដ្ឋខ្មែរនិងព្រះសង្ឃ ជាង ១០០០អង្គ/នាក់ ជួបជុំគ្នាបាតុកម្ម សុំឱ្យសហគមន៍អន្តរជាតិ អន្តរាគមន៍ឱ្យប្រទេសថៃ គោរពបទឈប់បាញ់ និងដោះលែងកងទ័ពកម្ពុជាដោយឥតលក្ខខណ្ឌ
08/17/2025 01:08 PM
មន្ត្រីសង្ឃខេត្តសៀមរាប នាំយកជំនួយសប្បុរសជននៅអាមេរិក ជូនកងទ័ពជួរមុខ ក្នុងខេត្តឧត្តរមានជ័យ
08/17/2025 01:08 PM
អាល្លឺម៉ង់ ចង់ឱ្យកិច្ចប្រជុំកំពូលត្រីភាគី លោកTrump-Putin-Zelensky ធ្វើនៅអឺរ៉ុប
08/17/2025 01:08 PM