BREAKING NEWS|កម្ពុជាចាត់ទុកផែនការថៃចង់ដណ្តើមប្រាសាទតាក្របី និងបិទប្រាសាទតាមាន់ធំគឺជាការប៉ុនប៉ងឈ្លានពានកម្ពុជាគិតទុកជាមុន និងមិនគោរពបទឈប់បាញ់
សម្ដេចតេជោ៖សង្គ្រាមព្រំដែនកម្ពុជា-ថៃបានផ្ទេរពីសង្គ្រាមប្រើប្រាស់អាវុធមកជាសង្រ្គាម ប្រើប្រាស់ជំពាមកៅស៊ូ ខណៈបើពិនិត្យឲ្យសុីជម្រៅវាជារឿងធំ ប្រសិនបើមិនទប់ស្កាត់
ឯកឧត្តម ចាន់ ដារ៉ុង ដឹកនាំគណៈកម្មការ​អន្តរ​ក្រសួង​ចុះ​ពិនិត្យ​វាយ​តម្លៃ​បញ្ចប់​សុពល​ភាព​ការងារ​ថែ​ទាំ​ផ្លូវ​ខួបចំនួន ៣កំណាត់ ក្នុងខេត្តពោធិ៍សាត់
BREAKING NEWS! សម្តេចធិបតី អបអរសាទរចំពោះការប្រព្រឹត្តទៅដោយជោគជ័យ​នូវ​កិច្ច​ប្រជុំ​​វិសាមញ្ញ នៃ​គណៈកម្មាធិកា​រ​ព្រំដែន​ទូទៅកម្ពុជា-ថៃ

នយោបាយ​ និង ការអភិវឌ្ឍន៍

ប្រធានាធិបតីហុងឌុយរ៉ាស់ ប្រមូលផ្តុំការជួបជុំដើម្បីទាមទារអាជ្ញាធរថ្មីក្នុងការិយាល័យរដ្ឋអាជ្ញាសាធារណៈ

2023/08/30 12:07:12 pm        119
ហុងឌុយរ៉ាស់៖ ក្រុមអ្នកគាំទ្ររាប់ពាន់នាក់របស់ប្រធានាធិបតីហុងឌុយរ៉ាស់ លោកស្រី ស៊ីម៉ារ៉ា កាស្ត្រូ(Xiomara Castro) បានចេញធ្វើបាតុកម្មកាលពីថ្ងៃអង្គារ បន្ទាប់ពីការអំពាវនាវរបស់លោកស្រីឲ្យធ្វើបាតុកម្ម ដើម្បីជំរុញឲ្យសភាបោះឆ្នោតអគ្គមេធាវី និងអគ្គមេធាវីរងថ្មី សម្រាប់ប្រទេសអាមេរិកកណ្តាលមួយនេះ។  ក្រុមបាតុករ បានដើរក្បួននៅតាមផ្លូវនានាពីវិមានប្រធានាធិបតី ទៅកាន់សភាជាតិ ក្រោមវត្តមានសន្តិសុខតឹងតែងដោយមាននគរបាល១.៥០០នាក់ និងបុគ្គលិកយោធា៥០០នាក់។ការបោះឆ្នោតតម្រូវឲ្យសន្លឹកឆ្នោតយ៉ាងហោចណាស់អនុប្រធាន៨៦រូបក្នុងចំណោម១២៨រូប ដែលអាចបង្កើតអង្គនីតិបញ្ញតិ ប៉ុន្តែសម័យប្រជុំនីតិបញ្ញតិ ត្រូវបានផ្អាក ឬលុបចោល ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះដោយសារតែភាពមិនចុះសម្រុងគ្នារវាងគណបក្សកាន់អំណាច គឺគណបក្សសេរី(Free Party) និងគណបក្សប្រឆាំងផាត់ទីដូ ណាស្យូណាល់(Partido Nacional) ។ អគ្គមេធាវីបច្ចុប្បន្ន របស់ប្រទេសហុងឌុយរ៉ាស់ លោក Oscar Chinchilla និងអគ្គរងរបស់លោក លោក Daniel Sibrian ត្រូវបានកំណត់ពេលបញ្ចប់អាណត្តិនៅថ្ងៃព្រហស្បតិ៍ទី៣១ ខែសីហានេះ៕

នាយករដ្ឋមន្ត្រីជប៉ុន នឹងពន្យល់ពីការបញ្ចេញទឹកធ្វើប្រព្រឹត្តិកម្មរួច នៅកិច្ចប្រប្រជុំអន្តរជាតិ

2023/08/30 12:04:17 pm        63
ជប៉ុន៖ នាយករដ្ឋមន្ត្រីជប៉ុន លោក Kishida Fumio មានផែនការស្វះស្វែងពន្យល់ជាអន្តរជាតិអំពីការបញ្ចេញទឹកដែលត្រូវបានពង្រាវនិងធ្វើប្រព្រឹត្តិកម្មរួចពីរោងចក្រនុយក្លេអ៊ែរ Fukushima Daiichi ចូលទៅក្នុងសមុទ្រ នៅក្នុងកិច្ចប្រជុំអន្តរជាតិនៅសប្តាហ៍ក្រោយ។ ចំណាត់ការនេះធ្វើឡើងក្នុងពេលមានការជំទាស់ពីប្រទេសចិនក្នុងការបញ្ចេញទឹកសំណល់នេះ ដែលបានចាប់ផ្តើមកាលពីថ្ងៃទី២៤ ខែសីហា។លោក Kishida ត្រូវបានកំណត់ពេលធ្វើទស្សនកិច្ចនៅប្រទេសឥណ្ឌូនេស៊ីនិងប្រទេសឥណ្ឌា អំឡុងដំណើរទស្សនកិច្ចរយៈពេល៧ថ្ងៃ ដែលនឹងចាប់ផ្តើមនៅថ្ងៃទី៥ ខែសីហាខាងមុខនេះ។ លោកនឹងចូលរួមកិច្ចប្រជុំកំពូល ជាមួយបណ្តាមេដឹកនាំនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ឬអាស៊ាន និងប្រទេសមានសេដ្ឋកិច្ចរីកលូតលាស់ទាំង២០។លោកនាយករដ្ឋមន្ត្រី មានផែនការឆ្លៀតឱកាសដើម្បីស្វែងរកការយល់ដឹងពីអន្តរជាតិ។ បញ្ហានេះបានកើតមានឡើងខណៈប្រទេសចិនបន្តបង្កើនការរិះគន់របស់ខ្លួនលើប្រទេសជប៉ុន។ ប្រទេសចិន បានផ្អាកការនាំចូលទាំងអស់នូវអាហារសមុទ្ររបស់ជប៉ុនបន្ទាប់ពីការបញ្ចេញទឹកសំណល់ពីរោងចក្រ Fukushima បានចាប់ផ្តើម។ រោងចក្រថាមពលនុយក្លេអ៊ែរ Fukushima Daiichi ទទួលរងការបំផ្លាញ៣ដងដោយរញ្ជួយដី និងរយៈរលកយក្សស៊ូណាមិកាលពីឆ្នាំ២០១១។ លោក Kishida មានផែនការពន្យល់ថា ការបញ្ចេញទឹកសំណល់បង្ហាញពីគ្មានហានីភ័យចំពោះសុវត្ថិភាព ខណៈស្តង់ដាវិទ្យាសាស្ត្រកំពុងត្រូវបានបំពេញ។ លោកក៏មានបំណងបញ្ជាក់ច្បាស់ថា ប្រទេសជប៉ុន នឹងបន្តផ្តល់ព័ត៌មានស្តីពីបញ្ហានេះក្នុងលក្ខណៈតម្លាភាពខ្ពស់។មន្ត្រីជប៉ុនម្នាក់និយាយថារដ្ឋាភិបាល មានបំណងឆ្លៀតឱកាសបង្ហាញដល់បណ្តាប្រទេសដ៏ទៃទៀតថា ការសម្រេចចិត្តរបស់ប្រទេសចិនដើម្បីដាក់បម្រាមទាំងស្រុងលើការនាំចូលអាហារសមុទ្រជប៉ុន គឺពុំមានមូលដ្ឋានផ្អែកលើភស្តុតាងវិទ្យាសាស្ត្រឡើយ៕

ចំហេះព្រៃនៅប្រទេសក្រិក ឆាបឆេះតំបន់មួយមានទំហំធំជាងទីក្រុងញ៉ូវយ៉ក

2023/08/30 11:58:52 am        66
ក្រិក៖ យោងទៅតាមការិយាល័យបម្រែបម្រួលអាកាសធាតុ Copernicus គាំទ្រដោយសហភាពអឺរ៉ុប កាលពីថ្ងៃអង្គារទី២៩ ខែសីហា បានឲ្យដឹងថាចំហេះព្រៃដែលកំពុងឆាបឆេះនៅប្រទេសក្រិកភាគឦសានរយៈពេល១៥ថ្ងៃ បានបំផ្លា្ញញតំបន់មួយធំជាងទីក្រុងញ៉ូវយ៉ក។ ដោយត្រូវបានបង្កឡើងដោយខ្យល់បោកបក់មានកម្លាំងសន្ទុះខ្លាំង និងអាកាសធាតុក្តៅ ចំហេះដែលបានចាប់ផ្តើមនៅជិតទីក្រុង អាឡិចសានដ្រូប៉ូលីស(Alexandroupolis) បានរាលដាលយ៉ាងឆាប់រហ័សនៅទូទាំងតំបន់ Evros ។ ចំហេះនេះបានបណ្តាលឲ្យមនុស្ស២០នាក់ស្លាប់កាលពីសប្តាហ៍មុន ដែលធ្វើឲ្យចំហេះនេះឆក់យកជីវិតមនុស្សច្រើនបំផុតនៅអឺរ៉ុបក្នុងរដូវក្តៅនេះ។ អ្នកនាំពាក្យស្នងការអឺរ៉ុប បានគូសបញ្ជាក់ពីកិច្ចប្រឹងប្រែងផ្តល់ជំនួយបន្ទាន់របស់ស្ថាប័ននេះ។ គួឲ្យកត់សំគាល់ខ្លាំងបំផុតនៅក្នុងតំបន់ អាឡិចសានដ្រូប៉ូលីស(Alexandroupolis) ប្រទេសក្រិក ដែលយើងកំពុងប្រឈមមុខចំហេះព្រៃធំបំផុតមិនធ្លាប់មានដែលបានកត់ត្រានៅសហភាពអឺរ៉ុប។ នៅក្នុងបរិបទនេះ យើងបានដាក់ពង្រាយយន្តហោះ១២គ្រឿងមកពីកងក្រុមសង្គ្រោះរួមគ្នាដែលមានអ្នកពន្លត់អគ្គិភ័យជាង៤០០នាក់និងរថយន្ត៦០គ្រឿង។ យន្តហោះ និងក្រុមអ្នកពន្លត់អគ្គិភ័យរាប់រយនាក់មកពីប្រទេសស៊ែរប៊ី ស្លូវ៉ាគី សាធារណរដ្ឋឆែក និងប្រទេសអាល់បានី កំពុងប្រយុទ្ធទប់ទល់នឹងអណ្តាតភ្លើង។ មេបញ្ជាការសាធារណៈរដ្ឋឆែក លោក Jiri Nemcik និយាយថា វាពិតជាលំបាកខ្លាំងដោយយោងទៅតាមសីតុណ្ហភាព ខ្យល់ និងទំហំ ឬកន្លែងចន្លោះនៅកន្លែងមានអគ្គិភ័យ។ ការិយាល័យគ្រប់គ្រងគ្រោះអាសន្ន Copernicus បាននិយាយថា អគ្គិភ័យបានបំផ្លាញលើផ្ទៃដីយ៉ាងហោចណាស់ ៣១០ម៉ាយស៍ក្រឡា។ ទីក្រុងញ៉ូវយ៉កមានទំហំ៣០០.៥ម៉ាយក្រឡា។ អ្នកស្លាប់ទាំងអស់លើកលែងតែម្នាក់ ត្រូវបានគេសន្និដ្ឋានថាជាជនអន្តោប្រវេសន៍ដែលឆ្លងកាត់មកពីប្រទេសទួរគី។ អាជ្ញាធរព្រួយបារម្ភថាសាកសពបន្ថែមទៀត អាចត្រូវបានរកឃើញនៅពេលអណ្តាតភ្លើងត្រូវបានពន្លត់ ខណៈតំបន់ Evros ពេញនិយមក្នុងការឆ្លងកាត់ចូលទៅអឺរ៉ុបសម្រាប់ជនអន្តោប្រវេសន៍និងជនភៀសខ្លួនរាប់ពាន់នាក់ជារផងរាល់ឆ្នាំ។ ចំហេះព្រៃនៅរដូវក្តៅ គឺជារឿងធម្មតានៅក្នុងប្រទេសក្រិក ប៉ុន្តែរដ្ឋាភិបាល និយាយថា ស្ថានភាពអាកាសធាតុក្តៅខ្លាំង ដែលក្រុមអ្នកវិទ្យាសាស្ត្រពាក់ព័ន្ធទៅនឹងបម្រែបម្រួលអាកាសធាតុ និយាយថាវាកាន់តែធ្ងន់ធ្ងរនៅឆ្នាំនេះ៕

ក្រសួងមុខងារសាធារណៈ នឹងអនុវត្តចក្ខុវិស័យនាយករដ្ឋមន្រ្តី ​លើការជ្រើសរើស​មន្រ្តី​ផ្តោតលើ​សមត្ថភាព

2023/08/30 11:44:24 am        232
ភ្នំពេញ៖ កាលពីថ្ងៃពី២៩ ខែសីហាកន្លងនេះ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី​នៃកម្ពុជា ​បានប្រកាសជាសាធារណៈ ​ធ្វើកំណែទម្រង់វិស័យមុខងារសាធារណៈ​ក្នុងការជ្រើសរើសមន្រ្តី។ ជាមួយគ្នានេះរដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ ​ក៏បាន​កំណត់បេសកកម្មក្រសួងក្នុងការ​អនុវត្តតាម​ចក្ខុវិស័យរបស់នាយករដ្ឋមន្រ្តី ​លើការជំរុញកំណែទម្រង់ប្រព័ន្ធ​ការជ្រើសរើសមន្រ្តី ដោយប្រកាន់​ខ្ជាប់ការប្រឡង ​ចេះគឺជាប់ ​ដោយសមត្ថភាព។ក្នុងនាមជារដ្ឋមន្រ្តីថ្មី នៃក្រសួងមុខងារសាធារណៈក្នុងរាជរដ្ឋាភិបាលថ្មីនេះ ឯកឧត្តម ហ៊ុន ម៉ានី បានលើកឡើងចំពោះមុខមន្រ្តីរាជការ​ ក្នុងវិស័យមុខងារសាធារណៈប្រមាណ ១០០០នាក់ ពីបេសកកម្មក៏ដូចជាការប្ដេជ្ញាក្នុងនាមជាថ្នាក់ដឹកនាំថ្មី។ បេសកកម្មចម្បងទី១ ដែលឯកឧត្តម នឹងអនុវត្តស្របតាមចក្ខុវិស័យនាយករដ្ឋមន្រ្តី គឺជាការកែលម្អលើប្រព័ន្ធជ្រើសរើសមន្រ្តីសាធារណៈ។ ការកែលម្អគឺផ្តោតលើ ការប្រឡងចូលជាមន្រ្តី ដោយផ្អែកលើសមត្ថភាពពិត ផ្តល់ភាពយុត្តិធម៌ដល់បេក្ខជន ប្រៀបដូចជាការប្រឡងរបស់សិស្សសាលា ចេះគឺជាប់។ ចំពោះការបញ្ចូលក្នុងក្របខ័ណ្ឌពិសេស គឺត្រូវផ្អែកលើឆន្ទានុសិទ្ធិ របស់ប្រធានស្ថាប័ន ផ្អែកលើកំណែទម្រង់ រឺកិច្ចការនានា ។ សម្រាប់យុវជន ជានិស្សិតវិញ ពិតជាគាំទ្រចំពោះ គោលនយោបាយកែប្រែវិស័យមុខងារសាធារណៈ ដែលផ្តោត​សំខាន់លើកំណែទម្រង់ការជ្រើសរើសមន្រ្តី។ ​ពួកគេយល់ឃើញថា ការជ្រើសរើសមន្រ្តី​ដែល​ផ្តោតលើចំណេះដឹង ចេះគឺជាប់ ​គ្មានការសូកប៉ាន់ រឺការអន្តរាគមន៍ ផ្តល់ជាក្ដីសង្ឃឹម​សម្រាប់ពួកគេ និងអ្នកដទៃដែលចង់បំពេញការងាររដ្ឋទទួលបានភាពស្មើភាពគ្នា។ ពួកគេជឿជាក់ជាក់ថា ​ក្រសួងមុខងារសាធារណៈ ​ជាសេនាធិការឱ្យរាជដ្ឋាភិបាល នឹង​បំពេញការងារនេះដោយជោគជ័យ ដែលអាចនាំឱ្យកម្ពុជា មានមន្រ្តីពោពេញ​ដោយ​សមត្ថភាព​ត្រូវជំនាញពិតប្រាកដ ​និងធ្វើឱ្យជាតិសាសន៍កម្ពុជា រីកលូតលាស់កាន់តែឆាប់រហ័ស។ក្នុងវិស័យមុខងារសាធារណៈនេះ ឯកឧត្តម ហ៊ុន​ ម៉ានី ក្នុងនាមជារដ្ឋមន្រ្តីថ្មី សម្រាប់រាជរដ្ឋាភិបាល​នីតិកាលទី ៧ ក៏បានលើកឡើង​ ពីបេសកកម្មចម្បង រាប់បញ្ចូលទាំង ​ការអនុវត្តចក្ខុវិស័យរបស់ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ​នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា​ ការជំរុញកំណែទម្រង់ និងពង្រឹងរដ្ឋបាលសាធារណៈប្រកបដោយប្រសិទ្ធភាព ​និងប្រសិទ្ធផល​ ក្នុងរដ្ឋាភិបាលអាណត្តិទី៧ ឆ្ពោះទៅឆ្នាំ២០២៨ និងអនាគត និងការចូលរួមចំណែកក្នុងការលើកស្ទួយ និងការធ្វើទំនើបកម្ម​ស្ថាប័ន​សាធារណៈ។ក្នុងនាមជារដ្ឋមន្រ្តីថ្មី ​ឯកឧត្តមក៏បានថ្លែងអំណរគុណ ដល់មន្រ្តីទាំងអស់ ដែលបាន​អនុវត្តការងារ​នាពេលកន្លង ​និងជាការបន្តអនុវត្តការងារឱ្យបានកាន់តែប្រសើរសម្រាប់ ​រាជរដ្ឋាភិបាលនីតិកាលទី ៧ ៕ អត្ថបទ៖ គឹមហុក 

មេដឹកនាំគណបក្សប្រឆាំង៖ភាពឯកោរបស់ប្រទេសបេឡារុសប្រឈមនឹងធ្វើឲ្យពលរដ្ឋជាប់ក្នុងស្ថានភាពដ៏លំបាក

2023/08/30 11:20:26 am        272
បេឡារុស៖ គណបក្សប្រជាធិបតេយ្យ ជាគណបក្សប្រឆាំងនៅប្រទេសបេឡារុស ដែលកំពុងនិរទេសខ្លួន កំពុងព្រួយបារម្ភកាន់តែខ្លាំងឡើងអំពីផលវិបាកនៃភាពឯកោកាន់តែកើនឡើងរបស់ប្រទេសរបស់ពួកគេ ដោយ សារតែសម្ព័ន្ធភាពរបស់ខ្លួនជាមួយប្រទេសរុស្ស៊ីក្នុងសង្គ្រាមលើអ៊ុយក្រែន។ពួកគេ បារម្ភថា រដ្ឋបាល់ទិកដែលកំពុងរឹតបន្តឹងសន្តិសុខនៅតាមព្រំដែនជាមួយប្រទេសបេឡារុស ចំពេលមានការគំរាមកំហែងកាន់តែខ្លាំងឡើងពីសង្គ្រាមរបស់ទីក្រុងមូស្គូ នឹងធ្វើឲ្យប្រជាជនរបស់ខ្លួនជាប់នៅក្រោមរបបផ្តាច់ការរបស់ប្រធានាធិបតីបេឡារុស គឺលោក អាឡិចសាន់ឌឺ លូកាសិនកូ (Alexander Lukashenko)។ប្រទេសប៉ូឡូញ មានផែនការបញ្ជូនកងទ័ពចំនួន១០.000 នាក់ទៅកាន់ព្រំដែនជាមួយប្រទេសបេឡារុស ខណៈដែលប្រទេសលីទុយអានីកាលពីសប្តាហ៍មុន បានបិទច្រកព្រំដែនចំនួនពីរ។ សហរដ្ឋអាមេរិកក្នុងខែនេះ បានព្រមានពលរដ្ឋអាមេរិកនៅក្នុងប្រទេសបេឡារុសឲ្យចាកចេញពីប្រទេសជាបន្ទាន់ ដោយនិយាយថា ការបិទបន្ថែមទៀតនៅតាមព្រំដែនជាមួយប្រទេសលីទុយអានី ឡាតវី និងប៉ូឡូញ ដូចការរំពឹង   ទុក។លោកស្រី ស្វៀតថ្លាណា ទីខាណូស្កាយ៉ា (Sviatlana Tsikhanouskaya) មេដឹកនាំប្រជាធិបតេយ្យបេឡារុសដែលកំពុងនិរទេសខ្លួននៅទីក្រុងវីលនីញូស (Vilnius) កំពុងព្រមានថា បេឡារុស មិនគួរត្រូវបានទុកជារង្វាន់លួងលោម»សម្រាប់ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ប្រសិនបើអឺរ៉ុប និងប្រទេសលោកខាងលិច បិទប្រទេសនេះ ចំពេលការប្រយុទ្ធ ដើម្បីអ៊ុយក្រែន៕

ប្រទេសហ្វាំងឡង់បានរាប់ចំនួនជម្រកគ្រាប់បែករបស់ខ្លួន ហើយរកឃើញចំនួន៥០.៥០០

2023/08/30 11:07:18 am        229
ហ្វាំងឡង់៖ ក្រសួងមហាផ្ទៃ បាននិយាយថា ប្រទេសហ្វាំងឡង់ បានបញ្ចប់ការរាប់ចំនួនលេណដ្ឋានដែលមានស្រាប់របស់ខ្លួននៅក្នុងកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលដែលជំរុញដោយការលុកលុយរបស់ប្រទេសជិតខាងគឺរុស្សីទៅលើអ៊ុយក្រែន កាលពីឆ្នាំមុន ហើយបានរកឃើញថាវាមានចំនួន ៥០.៥០០នៃចំនូនសរុប។ប្រទេសហ្វាំងឡង់ បានចូលរួមជាមួយសម្ព័ន្ធមិត្តយោធាណាតូ ក្នុងខែមេសា ក្នុងការផ្លាស់ប្តូរគោលនយោបាយសន្តិសុខជាប្រវត្តិសាស្ត្រ ប៉ុន្តែ ប្រទេសនេះបានបន្តរៀបចំសម្រាប់លទ្ធភាពនៃជម្លោះជាមួយប្រទេសរុស្ស៊ីអស់ជាច្រើនទសវត្សរ៍ បន្ទាប់ពីបានប្រយុទ្ធប្រឆាំងនឹងការប៉ុនប៉ងឈ្លានពានរបស់សហភាព សូវៀតក្នុងអំឡុងសង្គ្រាមលោកលើកទី២។ប្រទេសអឺរុបខាងជើង (Nordic) ដែលមានការប្រុងប្រយ័ត្ន បានធ្វើការសាងសង់ជម្រកសង្គ្រោះបន្ទាន់ជា កាតព្វកិច្ច នៅក្រោមប្លុកផ្ទះល្វែង និងអគារការិយាល័យ នៅដើមទសវត្សរ៍ឆ្នាំ១៩៥០ ដែលបញ្ជាក់ពីចំនួនខ្ពស់បច្ចុប្បន្នរបស់ពួកវាទាំងនោះ។ក្រសួងបាននិយាយថា ជំរឿនរបស់រដ្ឋាភិបាលបានសន្និដ្ឋានថា ប្រទេសខាងអឺរុបខាងជើងដែលមានប្រជាជនចំនួន ៥,៥លាននាក់មានលេណដ្ឋានចំនួន ៥០.៥០០ ដែលអាចដាក់ប្រជាជនចំនួន ៤.៨លាននាក់ នៅក្នុងនោះ ក្នុងករណីមានអាសន្ន ឬការវាយប្រហារកើតឡើង៕

អគ្គរងនគរបាលជាតិ ណែនាំឲ្យមន្រ្តីបង្កើន និងពង្រឹងសមត្ថភាពឲ្យស្របតាមយុទ្ធសាស្ដ្របញ្ចកោណ

2023/08/30 11:03:21 am        452
អគ្គស្នងការរងនគរបាលជាតិ ឧត្តមសេនីយ៍ឯក លន់ សុផាត បានជុំរុញឲ្យកងកម្លាំងនគរបាលជាតិទាំងអស់ត្រូវបង្កើន និងពង្រឹងសមត្ថភាពបន្ថែមទៀត ឲ្យស្របតាមយុទ្ធសាស្ដ្របញ្ចកោណរបស់រាជរដ្ឋាភិបាល ខណៈរាជរដ្ឋាភិបាលបច្ចុប្បន្ន ដែលដឹកនាំដោយឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត​ ហ៊ុន ម៉ាណែត បានដាក់ចេញនូវគោលនយោបាយបញ្ចកោណ កំណែទម្រង់លើគ្រប់វិស័យ រួមទាំងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទផងដែរ។ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីភាពបើកវគ្គបណ្ដុះបណ្ដាលមន្ដ្រីនគរបាលយុត្តិធម៌, វគ្គបំប៉នជំនាញបង្ការ និងបង្ក្រាបសកម្មភាពចលាចល ​និងវគ្គបំប៉នជំនាញអន្ដរាគមន៍ពិសេស នៅសាលានគរបាលជាតិមិត្ដភាពកម្ពុជា-វៀតណាម ​នាព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៣នេះ ឧត្តមសេនីយ៍ឯក លន់ សុផាត បានលើកឡើងថា រាជរដ្ឋាភិបាល ក្រោមការដឹកនាំដោយ​ឯកឧត្តម​កិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបន្តដាក់ចេញនូវ​គោល​នយោបាយបញ្ចកោណ កំណែទម្រង់លើគ្រប់វិស័យ​ រួមទាំងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដោយផ្តោតសំខាន់ទៅលើការធ្វើទំនើបកម្ម ​និងការពង្រឹងសមត្ថភាពវិជ្ជាជីវៈកងកម្លាំងគ្រប់ប្រភេទ ក្នុងបរិបទសកលភាវរូបនីយកម្ម និងការធ្វើសមាហរណកម្មកម្ពុជា ទៅក្នុងសហគមន៍​សេដ្ឋកិច្ច​អាស៊ានជាដើម។លោកឧត្តមសេនីយ៍ បន្ថែមទៀតថា ក្នុងន័យនេះ រាជរដ្ឋាភិបាលបានធ្វើការប្ដេជ្ញាចិត្តខ្ពស់ ក្នុងការ​ធានាឲ្យបាននូវសន្តិភាព ស្ថិរភាពនយោបាយ សេដ្ឋកិច្ច-សង្គម សន្តិសុខ ​និងសុវត្ថិភាព ភូមិ ឃុំ សង្កាត់ ដែល​ជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យ និងផ្តល់ឱកាសឲ្យប្រជា​ពលរដ្ឋរស់​នៅដោយសុខ​ក្សេមក្សាន្ត ​និងមានជីវភាពល្អប្រសើរ ​ព្រមទាំងប្តេជ្ញាការពារសន្តិភាព ឯករាជ្យ ​និងបូរណភាពទឹកដី មិនឲ្យកម្លាំងណា ​មករំលោភបំពាន ​និងបំផ្លាញបាននោះឡើយ។ជាមួយគ្នានោះដែរ ​លោកឧត្តមសេនីយ៍ឯកអគ្គស្នងការរង ក៏បានណែនាំដល់កងកម្លាំង​ទាំងអស់​បន្តគាំទ្រ និងការពាររាជរដ្ឋាភិបាលស្របច្បាប់ដែលកើតចេញពីការបោះឆ្នោត និងដឹកនាំដោយ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាផងដែរ។លោកឧត្តមសេនីយ៍ក៏បានក្រើនរំលឹកកងកម្លាំងទាំងអស់ត្រូវចេះវិភាគរាល់ព្រឹត្តិការណ៍ផ្សេង និងព័ត៌មានដែលបានផ្សព្វផ្សាយ ហើយត្រូវចេះពិចារណាព័ត៌មានណាដែលជាព័ត៌មានពិត និងព័ត៌មានណាដែលប្រឌិតឡើង ដោយក្រុមជ្រុលនិយមក្រៅច្បាប់ផងដែរ។សូមបញ្ជាក់ថា បើតាមឧត្តមសេនីយ៍ឯក អ៊ុ អុន អនុប្រធានសេនាធិការ និងជានាយកសាលា​នគរបាល​ជាតិមិត្តភាពកម្ពុជា-វៀតណាម បានឲ្យដឹងថា វគ្គបណ្ដុះបណ្ដាលនេះមានសិក្ខាកាម​សរុបចំនួន ៣១០នាក់ ក្នុងនោះរួមមានវគ្គបណ្តុះបណ្តាលមន្ត្រីនគរបាលយុត្តិធម៌ មានសិក្ខាកាម​សរុបចំនួន​​ ១៥០នាក់ (ស្រី០២នាក់) ​ដែលមកពីអគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​នាយកដ្ឋាន​ស៊ើបការណ៍​ខាងក្រៅ ​និងបច្ចេកទេស ​នាយកដ្ឋានប្រឆាំង ភេរវកម្ម ​និងឧក្រិដ្ឋកម្មឆ្លងដែន នាយកដ្ឋានប្រឆាំងបទល្មើសល្បែងពាណិជ្ជកម្ម រួមទាំងអង្គភាពនានាចំណុះ ក្រសួងមហាផ្ទៃ ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត​ និងនាយកដ្ឋាន-អង្គភាពចំណុះអគ្គស្នងការដ្ឋានសរុប ចំនួន៤៩៕ អត្ថបទ៖បាន ចក់

UN៖មនុស្សយ៉ាងហោចណាស់១៨៣នាក់បានស្លាប់ក្នុងការប៉ះទង្គិចគ្នាក្នុងតំបន់Amhara ប្រទេសអេត្យូពី

2023/08/30 11:01:08 am        256
UN៖អង្គការសហប្រជាជាតិបាននិយាយកាលពីថ្ងៃអង្គារថា មនុស្សយ៉ាងហោចណាស់១៨៣នាក់ ត្រូវបានគេសម្លាប់ ចាប់តាំងពីខែកក្កដា នៅក្នុងការប៉ះទង្គិចគ្នានៅក្នុងតំបន់អាមហារ៉ា ( Amhara)នៃប្រទេសអេត្យូពី ខណៈដែលខ្លួនបានអំពាវនាវឲ្យបញ្ចប់ការសម្លាប់មនុស្ស អំពើហិង្សា និងការរំលោភសិទ្ធិ។ភាពតានតឹងនៅក្នុងតំបន់ភាគខាងជើង បានកើនឡើងនៅឆ្នាំនេះ បន្ទាប់ពីការបញ្ចប់សង្គ្រាមបំផ្លិចបំផ្លាញនៅក្នុងតំបន់ជិតខាងគឺទីហ្គ្រេ (Tigray) ដែលបានទាក់ទាញក្រុមយុទ្ធជនពីតំបន់អាមហារ៉ាផងដែរ។អ្នកនាំពាក្យការិយាល័យសិទ្ធិមនុស្ស UN លោកស្រី ម៉ាតា ហ៊ូតាដូ (Marta Hurtado) បានថ្លែងប្រាប់អ្នកយកព័ត៌មាននៅទីក្រុងហ្សឺណែវថា៖«យើងមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះស្ថានភាពសិទ្ធិមនុស្សដែលកាន់តែយ៉ាប់យ៉ឺន នៅក្នុងតំបន់មួយចំនួននៃប្រទេសអេត្យូពី។«នៅក្នុងតំបន់អាមហារ៉ា បន្ទាប់ពីមានការផ្ទុះឡើងនៃការប៉ះទង្គិចគ្នារវាងយោធាអេត្យូពី និងកងជីវពលហ្វាណូ (Fano) ក្នុងតំបន់ និងការប្រកាសដាក់ប្រទេសក្នុងភាពអាសន្ន កាលពីថ្ងៃទី៤ ខែសីហា ស្ថានភាពនោះ កាន់តែអាក្រក់ទៅៗ៕

ចិន៖ ភ្លើងខៀវ ពីប្រទេសមួយចំនួន មិនមែនមានន័យថា ជប៉ុនអាចបញ្ចេញទឹកសំណល់មានសារធាតុនុយក្លេអ៊ែរតាមអំពើចិត្តនោះទេ

2023/08/30 10:38:30 am        296
ចិន៖ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក វ៉ាង វីនប៊ិន (Wang Wenbin) បាននិយាយកាលពីថ្ងៃអង្គារថាភ្លើងខៀវដែលផ្តល់ដល់ប្រទេសជប៉ុនដោយប្រទេសមួយចំនួន ចេញពីហេតុផលនយោបាយ មិនមែនមានន័យថា ប្រទេសជប៉ុនអាចដំណើរការដោយគ្មានឧបសគ្គចំពោះវិធីរបស់ខ្លួនក្នុងការបញ្ចេញទឹកសំណល់ដែលមានសារធាតុនុយក្លេអ៊ែរចូលទៅក្នុងសមុទ្រនោះទេ។លោកWangធ្វើសេចក្តីថ្លែងការណ៍ក្នុងសន្និសីទសារព័ត៌មានមួយក្នុងទីក្រុងប៉េកាំង ដើម្បីឆ្លើយតបទៅនឹងការអះអាងរបស់ប្រទេសជប៉ុនដែលថាសហរដ្ឋអាមេរិកគាំទ្រការបង្ហូរសំណល់ទឹកមានសារធាតុវិទ្យុកម្មរបស់ខ្លួនចូលទៅមហាសមុទ្រដែលខ្លួននិយាយថាជា"សំឡេងរបស់សហគមន៍អន្តរជាតិ" ។លោក Wang និយាយថាមានប្រទេសជិត ២០០ នៅលើពិភពលោក។ យើងមើលមិនឃើញថាតើ   ជប៉ុនអាចដាក់ឈ្មោះប្រទេសណាក្រៅពីសហរដ្ឋអាមេរិកដែលគាំទ្រជាសាធារណៈចំពោះការបង្ហូរចេញទឹកសំណល់ដែលមានសារធាតុនុយក្លេអ៊ែររបស់ជប៉ុននោះទេ។ រដ្ឋាភិបាលជប៉ុនមិនគួរមើលរំលងចំពោះបញ្ហានេះឡើយ។ នៅតែបោកបញ្ឆោតខ្លួនឯង។  លោកWang សង្កត់ធ្ងន់ថា ប្រទេសមួយចំនួនកំពុងគាំទ្រដល់ចលនាអាត្មានិយមរបស់ជប៉ុន ចេញពីហេតុផលនយោបាយ ហើយទង្វើរបស់ជប៉ុនបានឆ្លុះបញ្ចាំងឲ្យឃើញថា ខ្លួនបានដាក់អំណាច និងផលប្រយោជន៍អាត្មានិយមរបស់ខ្លួន លើសពីផលប្រយោជន៍ទូលំទូលាយរបស់សហគមន៍អន្តរជាតិ។កាលពីឆ្នាំ ២០១១ ស្នូលនៃម៉ាស៊ីនរ៉េអាក់ទ័រចំនួន៣ នៃរោងចក្រថាមពលនុយក្លេអ៊ែរ ហ្វូគូស៊ីម៉ា ដៃអ៊ិឈិ ( Fukushima Daiichi) ក្នុងប្រទេសជប៉ុនបានរលាយបន្ទាប់ពីមានការរញ្ជួយដី និងរលកយក្សស៊ូណាមិ។ រហូតមកដល់ពេលនេះ ទឹកសំណល់នុយក្លេអ៊ែរចំនួន ១,៣ លានតោនត្រូវបានផ្ទុកនៅក្នុងរោងចក្រនេះ រួមទាំងទឹកផ្ដល់សីតុកម្មម៉ាស៊ីនរ៉េអាក់ទ័រ ទឹកក្រោមដី និងទឹកភ្លៀង ហើយបរិមាណទឹកនៅតែកើនឡើង៕

សពរបស់មេដឹកនាំទាហានស៊ីឈ្នួលរុស្ស៊ី លោក Prigozhin ត្រូវបានបញ្ជុះ ក្នុងពិធីបុណ្យសម្ងាត់មួយ

2023/08/30 10:31:40 am        150
រុស្ស៊ី៖ លោក Yevgeny Prigozhin មេដឹកនាំក្រុមទាហានស៊ីឈ្នួលរុស្ស៊ី ត្រូវបានគេបញ្ចុះនៅទីក្រុង St Petersburg ក្នុងពិធីបុណ្យសម្ងាត់មួយ កាលពីថ្ងៃអង្គារ (៣០សីហា) រយៈពេល៦ថ្ងៃបន្ទាប់ពីការធ្លាក់យន្តហោះឯកជនដែលមិនអាចពន្យល់បាន ដោយគេជឿថាហេតុការណ៍នោះបានធ្វើឲ្យលោក Prigozhin ស្លាប់ ។ហើយការសម្ងាត់ជុំវិញការរៀបចំពិធីបុណ្យសពដែលបិទជិតនោះ មានន័យថា មិនអាចមានការបង្ហាញទ្រង់ទ្រាយធំនៃការគាំទ្រសម្រាប់អ្នកធ្វើការបះបោររយៈពេលខ្លីដ៏ធំកាលពីខែមិថុនា ដែលជាការគំរាមកំហែងដ៏ធំបំផុតមិនធ្លាប់មានចំពោះការគ្រប់គ្រងរបស់ប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន នោះទេ។យោងតាមវិមានក្រឹមឡាំងបានឲ្យដឹងថា លោក ពូទីន មិនបានចូលរួមក្នុងពិធីនោះទេ។ ក្រុមអាជ្ញាធររុស្ស៊ីមិនបាននិយាយថា ហេតុអ្វីបានជាយន្តហោះធ្លាក់នោះទេ ហើយវិមានក្រឹមឡាំងបានច្រានចោលការរំពឹងទុកដែលថា លោកពូទីនបានបញ្ជាឱ្យសម្លាប់លោក Prigozhin ជុំវិញការបះបោរនេះថាជា «រឿងកុហកទាំងស្រុង»។អ្នកភូមិដែលរស់នៅក្បែរកន្លែងធ្លាក់យន្តហោះនោះ បានប្រាប់សារព័ត៌មាន រ៉យទ័រ ថា នៅពេលនោះថា ពួកគេបានឮសំឡេងផ្ទុះយ៉ាងខ្លាំង មុនពេលឃើញយន្តហោះធ្លាក់។ ជាមួយគ្នានេះដែរ សេតវិមានរបស់សហរដ្ឋអាមេរិកកាលពីថ្ងៃអង្គារ (២៩សីហា) បាននិយាយថា វិមានក្រឹមឡាំង របស់រុស្ស៊ី អាចជាអ្នកទទួលខុសត្រូវក្នុងការស្លាប់របស់លោក Prigozhin នេះ។ យន្តហោះឯកជន ដែលបានធ្លាក់នោះមានកំណត់ត្រាសុវត្ថិភាពល្អ ហើយមានឧបទ្ទវហេតុតែម្ដងគត់ក្នុងរយៈពេល២០ឆ្នាំនៃការហោះហើរ ដែលមិនទាក់ទងនឹងបញ្ហាមេកានិចនោះទេ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ប្រទេសស៊ីរី និងលីបង់ ប្តេជ្ញាជួយសម្រួលការដឹកជញ្ជូនឆ្លងព្រំដែន
08/14/2025 06:08 PM
ចិនបង្កើនការផ្តល់ជំនួយដល់ទីភ្នាក់ងារជនភៀសខ្លួនប៉ាឡេស្ទីនរបស់ UN និងជំរុញឲ្យមានការគាំទ្រជា សកល
08/14/2025 06:08 PM
ប្រមុខការទូតបារាំង៖ លោក Trump និយាយថា អាមេរិកនឹងចូលរួមចំណែកក្នុងការផ្តល់ការធានាសន្តិសុខដល់អ៊ុយក្រែន
08/14/2025 06:08 PM
កុមារហ្កាហ្សា ៣១នាក់ចាកចេញពីអ៊ីស្រាអែលទៅកាន់អ៊ីតាលី ដើម្បីទទួលការព្យាបាលវេជ្ជសាស្ត្រ
08/14/2025 06:08 PM
ហេតុការណ៍ផ្ទុះនៅរោងចក្រផលិតគ្រាប់រំសេវបណ្តាលឲ្យមនុស្ស ៩នាក់ស្លាប់ និងមនុស្សច្រើននាក់ផ្សេងទៀតរងរបួស
08/14/2025 06:08 PM
អ្នកជំនាញ៖ អឺរ៉ុបត្រូវត្រៀមខ្លួនល្អប្រសើរជាងមុន សម្រាប់ភ្លើងឆេះព្រៃនាពេលអនាគត
08/14/2025 06:08 PM
អ្នកឧតុនិយម៖ រលកកម្តៅអាចនាំឲ្យមានសីតុណ្ហភាពខ្ពស់បំផុតជាប់កំណត់ត្រានៅអ៊ីស្រាអែល
08/14/2025 06:08 PM
ពលរដ្ឋហ្កាហ្សាពិបាកស៊ូទ្រាំ ពេលគ្មានចរន្តអគ្គិសនីក្នុងសំពត់តង់ អំឡុងរដូវក្តៅហួតហែង
08/14/2025 06:08 PM
ស្រ្តីស៊ូដង់នៅទីក្រុងឡោមព័ទ្ធ El-Fasher អះអាងថា កូនៗស្លាប់នៅនឹងភ្នែករបស់ពួកគេដោយសារតែភាពអត់ឃ្លាន
08/14/2025 05:08 PM
ព្យុះត្រូពិក Podul បង្កផលរំខាននៅតំបន់ភាគខាងត្បូងប្រទេសចិនដែលបានរងគ្រោះរួចទៅហើយដោយសារភ្លៀងធ្លាក់ខ្លាំង
08/14/2025 05:08 PM