សម្ដេចតេជោ៖សង្គ្រាមព្រំដែនកម្ពុជា-ថៃបានផ្ទេរពីសង្គ្រាមប្រើប្រាស់អាវុធមកជាសង្រ្គាម ប្រើប្រាស់ជំពាមកៅស៊ូ ខណៈបើពិនិត្យឲ្យសុីជម្រៅវាជារឿងធំ ប្រសិនបើមិនទប់ស្កាត់
ឯកឧត្តម ចាន់ ដារ៉ុង ដឹកនាំគណៈកម្មការ​អន្តរ​ក្រសួង​ចុះ​ពិនិត្យ​វាយ​តម្លៃ​បញ្ចប់​សុពល​ភាព​ការងារ​ថែ​ទាំ​ផ្លូវ​ខួបចំនួន ៣កំណាត់ ក្នុងខេត្តពោធិ៍សាត់
BREAKING NEWS! សម្តេចធិបតី អបអរសាទរចំពោះការប្រព្រឹត្តទៅដោយជោគជ័យ​នូវ​កិច្ច​ប្រជុំ​​វិសាមញ្ញ នៃ​គណៈកម្មាធិកា​រ​ព្រំដែន​ទូទៅកម្ពុជា-ថៃ
TOP STORY | សម្ដេចធិបតី បានចាត់វិធានការចាំបាច់​ជាបន្ត​បន្ទា​ប់ចំ​ពោះកា​រ​វិល​ត្រឡប់​ទ្រង់ទ្រាយ​ធំរ​បស់​ពលករ​ខ្មែរ និងជនភៀសសឹក

នយោបាយ​ និង ការអភិវឌ្ឍន៍

ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត អញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ និយោជិត តាមរោងចក្រ សហគ្រាសនៅខណ្ឌពោធិ៍សែនជ័យ

2023/08/29 07:20:42 am        138
ភ្នំពេញ៖ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី អញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ-កម្មការិនី និយោជិត តាមរោងចក្រ សហគ្រាស ចំនួន ១៨.០០០នាក់ មកពីរោងចក្រ សហគ្រាសចំនួន១៣ ដែលមានមូលដ្ឋាននៅតំបន់ព្រៃស្ពឺ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣។រោងចក្រ សហគ្រាសទាំង១៣នេះ ជាប្រភេទរោងចក្រកាត់ដេរសម្លៀកបំពាក់ចំនួន១០, ផលិតផលិតផលធ្វើដំណើរ និងកាបូប, ដេរស្បែកជើង និងរោងចក្រផ្សេង៕

ឯកឧត្តម គីម រិទ្ធី បំផុសឱ្យចូលរួមដាំដើមឈើឱ្យបានគ្រប់ៗគ្នា និងគ្រប់ទីកន្លែង

2023/08/28 05:14:05 pm        122
ព្រះវិហារ៖ ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ បានបំផុសឱ្យមានការចូលរួមដាំដើមឈើ ​អោយបានគ្រប់ៗគ្នា​ គ្រប់ប្រភេទ ​និងគ្រប់ទីកន្លែងអោយបានច្រើន ​តាមលទ្ធភាពដែល​អាចធ្វើ​ទៅបាន។ថ្លែងក្នុងពិធីដាំកូនឈើអបអរសាទរទិវារុក្ខទិវា៩កក្កដាឆ្នាំ២០២៣ឯកឧត្តម គីម រិទ្ធី អភិបាល នៃ​គណៈអភិបាលខេត្តព្រះវិហារ បានណែនាំឱ្យចូលរួមជួយទប់ស្កាត់​ បញ្ឈប់ការកាប់ឈើ ​ការ​កាប់រានដុតឈូសឆាយដីព្រៃ ​ដើម្បីថែរក្សា ​ការពារព្រៃឈើទុក​សម្រាប់កូនចៅរបស់​យើង​នៅគ្រប់ជំនាន់ជាបន្តទៀត។សូមបញ្ជាក់ថា នៅព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣នេះ ​ស្ថិតនៅក្នុងបរិវេណសាលាបឋមសិក្សា​ទំនប់ក្នុងភូមិទំនប់ សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ រដ្ឋបាលខេត្តព្រះវិហារមានរៀបចំទិវារុក្ខទិវា៩ កក្កដា ​ឆ្នាំ២០២៣ ព្រមទាំងវត្តមានចូលរួមពីសំណាក់ថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាជុំវិញខេត្ត និងបងប្អូនប្រជាពលរដ្ឋជាច្រើនរូប។ក្នុងពិធីនោះ លោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តព្រះវិហារ បាន​ឱ្យដឹងថា ពិធីដាំកូនឈើនៅក្នុងថ្ងៃនេះ ​ខណ្ឌរដ្ឋបាលព្រៃឈើព្រះវិហារ ​បានដាំកូនឈើ​ប្រភេទ​ចម្រុះសរុបចំនួនជិត១០០០ដើម ក្នុងនោះកូនឈើក្រញូង១០០ដើម កូនឈើបេងចំនួន២០០ដើម និងកូនឈើធ្នង់ចំនួន៧០០ដើម ដាំក្នុងបរិវេន​សាលាបឋមសិក្សាទំនប់ ស្ថិតក្នុងភូមិទំនប់ ឃុំប៉ាលហាល ក្រុងព្រះវិហារ ។លោកប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ បានបន្ថែមទៀតថា ខណ្ឌរដ្ឋបាលព្រៃឈើព្រះវិហារ ក៏បាន​ចូលរួម​ចំណែកចែកកូនឈើហូបផ្លែសរុបចំនួន៦០០ដើម ក្នុងនោះមានកូនស្វាយចំនួន២០០ដើម កូនខ្នុរចំនួន២០០ដើម កូនអំពិលផ្អែមចំនួន១០០ដើម និងកូនទៀបបារាំងចំនួន១០០ដើម ជូនដល់ប្រជាពលរដ្ឋយកទៅដាំនៅក្នុងលំនៅដ្ឋានផងដែរ។នៅក្នុងឱកាសនោះ ឯកឧត្តម គីម រិទ្ធី ក៏បានថ្លែងអំណរគុណដល់មន្ទីរ កសិកម្មខេត្តក៏ដូច​ជាខណ្ឌរដ្ឋបាល​ព្រៃឈើខេត្ត ព្រមទាំង អាជ្ញាធរដែនដី​ គ្រប់លំដាប់ថ្នាក់ មន្ត្រីរាជការ កងកម្លាំង​គ្រប់​ប្រភេទ ​លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និងបងប្អូនប្រជាពលរដ្ឋ ដែលបានសហការ រៀបចំពិធីដ៏មានសារៈសំខាន់នេះឡើង។ ឯកឧត្តម បានឱ្យដឹងថា ពិធីរុក្ខទិវា ជាចលនាបំផុស ដាំដើមឈើ ដែលជាប្រពៃណីដ៏ល្អផូរផង់ ឧត្តុងឧត្តមរបស់ប្រជាជាតិយើង។ ចលនានេះមានតាំងពី ​សម័យសង្គមរាស្ត្រនិយម ក្រោម​ព្រះរាជបូជនីយកិច្ចផ្តួចផ្តើម និងដឹកនាំរបស់ព្រះករុណា ព្រះមហាវីរក្សត្រ ព្រះវររាជបិតាជាតិ​ខ្មែរព្រះបរមរតនកោដ្ឋ ​តាំងពីទស្សវត្ស៣០មក ដោយមានការចូលរួមយ៉ាង ​ផុសផុល ពី​ប្រជាពលរដ្ឋគ្រប់ស្រទាប់ ក្លាយទៅជាសកម្មភាពទូលំទូលាយក្នុងចលនាទិវាពលកម្ម ដាំដើមឈើនៅក្នុងសង្គម ដែលទីបំផុតត្រូវ បានទទួលស្គាល់ ជាពិធីប្រពៃណីជាតិមួយ ហៅថា ពិធីរុក្ខទិវា ដែលកំណត់ដោយព្រះរាជក្រឹត្យលេខ ៧៣៨ នស.រកត ចុះថ្ងៃទី៨ ខែសីហា ឆ្នាំ ១៩៥២៕

ភាគីពាក់ព័ន្ធប្រជុំលើកទី២ ដើម្បីកំណត់ប្រាក់ឈ្នួលអប្បបរមាកម្មករកាត់ដេរ ឆ្នាំ២០២៤

2023/08/28 03:23:16 pm        81
ភ្នំពេញ៖ តាមការគ្រោងទុកនាព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣នេះ ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បរមា អាណត្តិទី៣ បានជួបប្រជុំគ្នាជាលើកទី២ ដើម្បីកំណត់ប្រាក់ឈ្នួលអប្បបរមាកម្មករនិយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរ និងកាបូប សម្រាប់ឆ្នាំ២០២៤។កិច្ចប្រជុំចចារប្រាក់ឈ្នួលអប្បបរមាលើកទី២នេះបានដឹកនាំដោយ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីថ្មីនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងមានការចូលរួមលក្ខណៈត្រីភាគីជាមួយ ភាគីសហជីព តំណាងឲ្យកម្មករនិយោជិត ភាគីនិយោជក រួមនឹងភាគីរដ្ឋាភិបាល។នាឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងការងារ មានប្រសាសន៍ថា ជាកាពិតភាគីនីមួយៗ​នៅក្នុងអង្គប្រជុំនេះទាំងអស់ គឺធ្វើម៉េចឲ្យសេដ្ឋកិច្ចរីកចម្រើន ការវិនិយោគកើនឡើង ដូច្នេះទាំងភាគី​រដ្ឋាភិបាលក៏ចង់ឃើញ ដូចគ្នាទៅនឹងភាគីនិយោជកដែរ ​ដើម្បីធ្វើម៉េចពង្រីកអាជីវកម្ម ផលិតកម្ម។ ចំណែកភាគីសហជីព ​តំណាងឲ្យកម្មករនិយោជិត ក៏ចង់បានដូច្នេះ ពីព្រោះទាល់តែមានវិនិយោគថ្មី និងមានកំណើនសេដ្ឋកិច្ច ទើបមានឱកាសដើម្បីពង្រីកប្រាក់ឈ្នួលអប្បបរមា និង​ពង្រីកនូវទីផ្សារការងាររបស់ប្រទេសកម្ពុជា ដើម្បីបង្កើតការងារថ្មីៗ ជូនទៅដល់កម្មករនិយោជិត​នៅទូទាំងប្រទេសកម្ពុជា។សូមបញ្ជាក់ថា កាលពីកិច្ចប្រជុំលើកទី១ លោក អាត់ ធន់ ប្រធានសហភាពការងារកម្ពុជា បានលើកឡើងថា​ ការដំឡើងប្រាក់ឈ្នួលអប្បបរមាឆ្នាំ២០២៤ ខាងមុខនៅតែមានឱកាស ដោយសារកម្ពុជានៅតែមានសក្តានុពលនាំចេញ ហើយការចំណាយរបស់និយោជក​លើបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) នៅទាបនៅឡើយ។ សូមបញ្ជាក់ថា កិច្ចក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា អាណត្តិទី៣ បានសម្រេចរៀបចំកិច្ចប្រជុំ​កំណត់​ប្រាក់ឈ្នួលចំនួន៧លើក គឺនៅថ្ងៃទី១៦ សីហា ថ្ងៃទី២៨ ខែសីហា ថ្ងៃទី ៤, ថ្ងៃទី១១,ថ្ងៃទី១៨, ថ្ងៃទី២៥ ខែកញ្ញា ​និងថ្ងៃទី២ ខែតុលា ឆ្នាំ២០២៣។គិតក្នុងឆ្នាំ២០២៣នេះប្រាក់ឈ្នួលអប្បបរមារបស់កម្មករនិយោជិតផ្នែកវាយនភ័ណ្ឌ ​កាត់ដេរ ផលិត​ស្បែកជើង​ និង​ផលិត​ផលិតផល​ធ្វើដំណើរ និងកាបូប ​មានចំនួន២០០ ដុល្លារអាម៉េរិក ក្នុង១ខែៗ៕ អត្ថបទ៖ ឈិត បូរ៉ាវី

បេសកកម្មភពព្រះចន្ទរបស់ឥណ្ឌា បញ្ជូនទិន្នន័យស្តីពីប្រវត្តិសីតុណ្ហភាពនៃប៉ូលខាងត្បូងរបស់ព្រះចន្ទមកផែនដី

2023/08/28 03:00:32 pm        132
ឥណ្ឌា៖ អង្គការស្រាវជ្រាវអវកាសឥណ្ឌា (ISRO) បាននិយាយកាលពីថ្ងៃអាទិត្យ (២៧សីហា) ថា បន្ទុកនៅលើយានចុះចតនៃបេសកកម្មព្រះចន្ទ ចន្ត្រាយាន-3 (Chandrayaan-3) របស់ប្រទេសឥណ្ឌា បានបញ្ជូនទិន្នន័យការសង្កេតដំបូងរបស់ខ្លួន អំពីប្រវត្តិសីតុណ្ហភាពនៃផ្ទៃប៉ូលខាងត្បូងរបស់ព្រះចន្ទមកផែនដី។អង្គការនេះបានបន្ថែមថា បន្ទុកដែលហៅថា ការពិសោធន៍លើផ្ទៃព្រះចន្ទ (ChaSTE) របស់យានចន្ត្រា បានវាស់ទម្រង់សីតុណ្ហភាពនៃផ្ទៃព្រះចន្ទជុំវិញប៉ូលខាងត្បូង ដើម្បីស្វែងយល់ពីឥរិយាបថកម្ដៅនៃផ្ទៃព្រះចន្ទ។ទីភ្នាក់ងារ ISRO បាននិយាយនៅក្នុងការបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម X ដែលពីមុនត្រូវបានគេស្គាល់ថាជាបណ្ដាញសង្គម Twitter ថា «បន្ទុកនោះមានឧបករណ៍ស៊ើបអង្កេតសីតុណ្ហភាព ដែលបំពាក់ដោយឧបករណ៍ជ្រៀតចូល ដែលមានសមត្ថភាពឈានដល់ជម្រៅ១០សង់ទីម៉ែត្រនៅក្រោមផ្ទៃព្រះចន្ទ។ទិន្នន័យក្រាបដែលបានបញ្ជូនមកនោះ បង្ហាញពីបម្រែបម្រួលសីតុណ្ហភាពនៃផ្ទៃព្រះច័ន្ទ ឬផ្ទៃនៅជិតភពព្រះចន្ទនៅជម្រៅផ្សេងៗ ដូចដែលបានកត់ត្រាក្នុងអំឡុងពេលការជ្រៀតចូលរបស់យាននេះ។ នោះគឺជាទម្រង់ដំបូងបង្អស់សម្រាប់សីតុណ្ហភាពប៉ូលខាងត្បូងរបស់ព្រះចន្ទ ចំណែកការសង្កេតលម្អិតកំពុងដំណើរការបន្តទៀត»។ ការវិវត្តន៍នេះបានកើតឡើងរយៈពេលបួនថ្ងៃ បន្ទាប់ពីបេសកកម្មអវកាសរបស់ឥណ្ឌា បានចុះចតដោយជោគជ័យលើផ្ទៃព្រះចន្ទនៅថ្ងៃទី២៣ ខែសីហា៕

គណៈកម្មាធិការសិទ្ធិមនុស្ស ប្តេជ្ញាអនុវត្តកិច្ចការការពារសិទ្ធិមនុស្សជាមួយដៃគូអន្តរជាតិ

2023/08/28 02:54:27 pm        181
ភ្នំពេញ៖ ឯកឧត្តម កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានប្តេជ្ញា​អនុវត្តកិច្ច​ការការពារ​សិទ្ធិមនុស្សជាមួយស្ថាប័ន​ដៃគូអន្តរជាតិជានិច្ច ក្នុងទិសដៅពង្រីកវិសាលការការពារសិទ្ធិ​មនុស្សឲ្យកាន់តែប្រសើរថែមទៀត។ថ្លែងប្រាប់អ្នកសារព័ត៌មាន ក្រោយជំនួបពិភាក្សាជាមួយតំណាងការិយាល័យ​ឧត្តមស្នងការអង្គការ​សហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំនៅកម្ពុជា ​នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣ ឯកឧត្តម កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា​ បានឲ្យដឹងថា​ រាជរដ្ឋាភិបាលដឹកនាំដោយ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ​នាយករដ្ឋមន្រ្តី និងក្នុងនាមគណៈកម្មាធិការ​សិទ្ធិមនុស្សកម្ពុជា ​ដែលមានតួនាទីជាសេនាធិការ​សម្របសម្រួល​លើកិច្ចការសិទ្ធិមនុស្ស នឹង​អនុវត្តតាមគោល​នយោបាយនានា​របស់រាជរដ្ឋាភិបាល ​ដោយសារកិច្ចការសិទ្ធិមនុស្ស​មានការ​ពាក់ព័ន្ធ ​ដែលទាមទារកិច្ចសហការជាអន្តរវិស័យ ​និងអន្តរក្រសួង ក្នុងការ​បន្តពង្រីកវិសាលភាព​ការងារ​បន្ថែមលើកិច្ចការសិទ្ធិមនុស្ស។ឯកឧត្តម បញ្ជាក់ថា ក្រៅពីក្របខណ្ឌជាតិ ​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ​នឹងបន្តសហការ​ជាមួយស្ថាប័នដៃគូអន្តរជាតិ រួមមាន​ការិយាល័យ​ឧត្តមស្នងការអង្គការ​សហប្រជាជាតិ​ទទួល​បន្ទុកសិទ្ធិមនុស្សប្រចាំនៅកម្ពុជា​ អ្នករាយការណ៍ពិសេសទទួលបន្ទុកសិទ្ធិមនុស្ស និង​សហភាពអឺរ៉ុបជាដើម​ ដើម្បីតាមដានជាប់ជាប្រចាំលើបញ្ហាសិទ្ធិមនុស្សគ្រប់រូប រួមទាំងទណ្ឌិតផងដែរ។ ឯកឧត្តម បញ្ជាក់ទៀតថា ចំពោះផែនការខាងមុខ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា នឹងរៀបចំ​យន្តការបញ្ជៀបការយល់ដឹងថ្នាក់ស្រុក ​ពិសេសមន្រ្តីពាក់ព័ន្ធ ដូចជា​ នគរបាលយន្តិធម៌ កម្លាំង​កងរាជអាវុធហត្ថ ដើម្បីបញ្ជៀសការអនុវត្តតួនាទី ​និងភារកិច្ចរបស់ខ្លួនកុំធ្វេសប្រហែស និងមានការប្រុងប្រយ័ត្នខ្ពស់ ​ដើម្បីបង្ការកំហុសឆ្គងដែលជះឥទ្ធិពលដល់កម្ពុជាលើឆាកអន្តរជាតិ។ ឯកឧត្តម បន្តថា ​រាជរដ្ឋាភិបាលដឹកនាំ​ដោយឯកឧត្តមកិត្តិទេសាភិបាល ហ៊ុន ​ម៉ាណែត គឺ​ប្រជាពលរដ្ឋគ្រប់រូបនឹងទទួលបានផលប្រយោជន៍បន្ថែមទៀត ​ក្រោយធ្វើកំណែទម្រង់​របស់​រាជរដ្ឋាភិបាលដែលដឹកនាំដោយ​គណបក្សប្រជាជនកម្ពុជា។ ឯកឧត្តម បន្ថែមថា តាមរយៈយន្តការដែលបាន​អនុវត្តក្នុងអាណត្ដិរបស់​រាជរដ្ឋាភិបាលកន្លងមក គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា​នៅតែបន្តអនុវត្ត ​រួមទាំងបង្កើនកិច្ចការរបស់ខ្លួនបន្ថែមទៀត គឺ​ការដាក់ឲ្យដំណើរការប្រព័ន្ធឌីជីថលជូនប្រជាពលរដ្ឋ ដែលមិនពេញចិត្ត ឬមានបំណងប្តឹងលើករណីទាំងឡាយណាពាក់ព័ន្ធបញ្ហាសិទ្ធិមនុស្ស ៕

សាលារៀនមួយកន្លែងនៅប្រទេសឥណ្ឌាត្រូវបានបិទ បន្ទាប់ពីគ្រូប្រាប់សិស្សឲ្យវាយមិត្តរួមថ្នាក់ជនជាតិម៉ូស្លីមរបស់ខ្លួន

2023/08/28 02:25:52 pm        185
ឥណ្ឌា៖ ក្រុមអាជ្ញាធរក្នុងរដ្ឋ Uttar Pradesh របស់ប្រទេសឥណ្ឌា បានបិទសាលាឯកជនមួយកន្លែង បន្ទាប់ពីគ្រូបង្រៀនម្នាក់របស់សាលានេះ បានប្រាប់ឱ្យសិស្សទះកំផ្លៀងមិត្តរួមថ្នាក់របស់ជនជាតិម៉ូស្លីមរបស់ពួកគេ។ ក្រុមមន្ត្រីបាននិយាយថា សាលារៀនឈ្មោះ Neha Public School ត្រូវបានបិទដោយសារតែគ្រឹះស្ថាននេះ «មិនបំពេញតាមលក្ខណៈវិនិច្ឆ័យរបស់នាយកដ្ឋានអប់រំ»។ក្រុមមន្ត្រីបាននិយាយថា សិស្សានុសិស្សរបស់សាលានេះ នឹងត្រូវផ្លាស់ទៅសាលារៀនរដ្ឋាភិបាល ឬសាលាផ្សេងទៀតដែលនៅជិតនោះ។ ជាមួយគ្នានេះ អ្នកគ្រូនៅសាលាឯកជននេះឈ្មោះ Tripta Tyagi បានប្រាប់ទូរទស្សន៍ NDTV ថា អ្នកស្រីមិនខ្មាស់នឹងទង្វើរបស់ខ្លួននោះទេ។វីដេអូមួយបានបង្ហាញអ្នកស្រី Tyagi ប្រាប់សិស្សរបស់ខ្លួនឱ្យទះកំផ្លៀងមិត្តរួមថ្នាក់ជនជាតិមូស្លីមអាយុប្រាំពីរឆ្នាំ នៅសាលាឯកជនតូចមួយក្នុងសង្កាត់ Muzaffarnagar ត្រូវបានចែករំលែកជាច្រើននៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមកាលពីចុងសប្តាហ៍។ ឪពុករបស់ជនរងគ្រោះបានរាយការណ៍ប្រាប់នគរបាល ហើយបានដកកូនរបស់ខ្លួនចេញពីសាលា ប៉ុន្តែលោកមិនបានប្ដឹងនោះទេ។ វីដេអូនេះបានបង្កឱ្យមានការខឹងសម្បារនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ដោយមានអ្នកប្រើប្រាស់ជាច្រើនបាននិយាយថា គួរតែចាត់វិធានការប្រឆាំងនឹងគ្រូបង្រៀនម្នាក់នោះ៕

ការតវ៉ាបានផ្ទុះឡើងក្នុងប្រទេសលីប៊ី ជុំវិញការទាក់ទងជាមួយអ៊ីស្រាអែល

2023/08/28 02:22:45 pm        111
លីប៊ី៖ នាយករដ្ឋមន្ត្រីលីប៊ី បានផ្អាកតំណែងរដ្ឋមន្ត្រីការបរទេសរបស់ខ្លួន បន្ទាប់ពីលោកស្រីបានជួបក្រៅផ្លូវការជាមួយសមភាគីអ៊ីស្រាអែល។ ប្រទេសលីប៊ី មិនទទួលស្គាល់អ៊ីស្រាអែលទេ ដោយសាររដ្ឋធានីទ្រីប៉ូលីគាំទ្របុព្វហេតុប៉ាឡេស្ទីន ហើយកិច្ចប្រជុំរវាងរដ្ឋមន្រ្តីទាំងពីរនោះបានបង្កឱ្យមានការតវ៉ាជាច្រើន។ការតវ៉ាទាំងនោះ បានផ្ទុះឡើងនៅក្នុងរដ្ឋធានីទ្រីប៉ូលី និងទីក្រុងមួយចំនួនទៀត បន្ទាប់ពីមានព័ត៌មាននៃកិច្ចប្រជុំនេះត្រូវបានផ្សាយ។ ផ្លូវជាច្រើនខ្សែត្រូវបានបិទ និងមានការដុតសំបកកង់ ហើយក្រុមបាតុករបានគ្រវីទង់ជាតិប៉ាឡេស្ទីន ទោះបីជាការតវ៉ាហាក់ដូចជាមានស្ថានភាពតួចតាចក៏ដោយ។អ៊ីស្រាអែលកំពុងព្យាយាមកសាងទំនាក់ទំនងជិតស្និទ្ធជាមួយប្រទេសអារ៉ាប់ និងមូស្លីមច្រើនជាងមុន ដូចជាប្រទេសលីប៊ី ដែលសម្បូរទៅដោយប្រេងនេះជាដើម។ ទោះបីជាយ៉ាងណាក៏ដោយ ក្រុមប្រឹក្សាប្រធានាធិបតីរបស់ប្រទេសលីប៊ី ដែលតំណាងឱ្យខេត្តចំនួនបីរបស់ខ្លួន បាននិយាយថា វាខុសច្បាប់ក្នុងការធ្វើឱ្យមានទំនាក់ទំនងធម្មតាជាមួយអ៊ីស្រាអែល។ប្រទេសលីប៊ី បានស្ថិតក្នុងភាពចលាចលអស់ជាច្រើនឆ្នាំ ដោយប្រទេសនេះបានបែងចែករវាងរដ្ឋាភិបាលបណ្តោះអាសន្ន ដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិនៅទីរដ្ឋធានីទ្រីប៉ូលី និងគូប្រជែងមួយនៅភាគខាងកើត៕

ទាហានម៉ារីនអាមេរិក ៣នាក់ស្លាប់ ៨នាក់រងរបួសបន្ទាប់ពីការធ្លាក់យន្តហោះនៅអូស្ត្រាលី

2023/08/28 02:19:59 pm        115
អាមេរិក៖ អាជ្ញាធរនិយាយថា ទាហានម៉ារីនអាមេរិក៨នាក់បានស្ថិតនៅក្នុងមន្ទីរពេទ្យនៅថ្ងៃចន្ទនេះ ដែលម្នាក់ក្នុងចំណោមពួកគេ ស្ថិតនៅក្នុងបន្ទប់សង្គ្រោះបន្ទាន់ បន្ទាប់ពី ការធ្លាក់យន្តហោះយោធា នៅប្រទេសអូស្ត្រាលីភាគខាងជើង បណ្តាលឲ្យមេបញ្ជាការរបស់ពួកគេ៣នាក់ស្លាប់។ កងម៉ារីន ២៣នាក់ បានជិះនៅលើយន្តហោះ Boeing MV-22B Osprey នៅពេលយន្តហោះបានធ្លាក់នៅកោះ Melville ភាគខាងជើងទីក្រុង Darwin កាលពីព្រឹកថ្ងៃអាទិត្យ អំឡុងសមយុទ្ធយោធា សម្រាប់កងទ័ពមានមូលដ្ឋានក្នុងតំបន់។រដ្ឋមន្ត្រីប្រចាំដែនដីភាគខាងជើងលោកស្រី Natasha Fyles បាននិយាយថាទាហានម៉ារីន៨នាក់នៅកំពុងទទួលការព្យាបាល ហើយលោកស្រីមានបំណងធានាដល់ក្រុមគ្រួសាររបស់ពួកគេថា ពួកគេកំពុងទទួលបានការថែទាំងល្អបំផុត ហើយយើងកំពុងធ្វើការដើម្បីធានាបានថា ពួកគេត្រូវបានគាំទ្រ។ អាជ្ញាធរបានចាប់ផ្តើមការស៊ើបអង្កេតចំពោះអ្វីដែលបានបណ្តាលឲ្យយន្តហោះធ្លាក់ ហើយកិច្ចប្រឹងប្រែងកំពុងធ្វើឡើងដើម្បីរកឲ្យឃើញសាកសពទាហានម៉ារីន៣នាក់ដែលបានស្លាប់។ ស្នងការនគរបាលដែនដីភាគខាងជើង លោក Michael Murphy បានប្រាប់អ្នករាយការណ៍ព័ត៌មាន ពីការរកឃើញ និងការស៊ើបអង្កេត ថានឹងអូសបន្លាយពេល ដែលនឹងនៅបន្តនិងស្មុគស្មា្ញញ ហើយក្រុម មន្ត្រីកំពុងរំពឹងថានឹងស្ថិតនៅទីតាំងធ្លាក់យន្តហោះរយៈពេលយ៉ាងហោចណាស់១០ថ្ងៃ។ កាលពីពេលដំបូងលោកបានប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់ថា យន្តហោះបានបុកដី នៅក្នុងដីព្រៃ ប៉ុន្តែអ្នកឆ្លើយតបបន្ទាន់ ត្រូវបានគេជួយក្នុងកិច្ចប្រឹងប្រែងដំបូងរបស់ពួកគេនៅទីតាំងព្រលានយន្តហោះនៅក្បែរនោះ៕

រដ្ឋមន្ត្រីការបរទេសអេហ្ស៊ីបនិងអ៊ីតាលីពិភាក្សាគ្នាអំពីបញ្ហាទ្វេភាគី និងក្នុងតំបន់

2023/08/28 01:48:18 pm        144
អេហ្ស៊ីប៖ រដ្ឋមន្ត្រីការបរទេសអេហ្ស៊ីប លោក សាមេ សូគ្រី ( Sameh Shoukry) និងសមភាគីអ៊ីតាលីលោក អង់តូនីញ៉ូ តាចានី (Antonio Tajani) បានពិភាក្សាគ្នាកាលពីថ្ងៃអាទិត្យអំពីបញ្ហាទ្វេភាគី និងក្នុងតំបន់។ក្រសួង បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថាក្នុងអំឡុងពេលសន្ទនាតាមទូរស័ព្ទ លោកតាចានី បានស្តាប់ពីការវាយតម្លៃរបស់សូគ្រីអំពីការវិវឌ្ឍនៅក្នុងប្រទេសនីហ្សេ និងវិធីដោះស្រាយវិបត្តិតាមរយៈមធ្យោបាយការទូត ដើម្បីការពារសន្តិសុខ និងស្ថិរភាពរបស់ប្រទេសនីហ្សេ និងក្នុងតំបន់នេះ។ពួកគេក៏បានពិភាក្សាអំពីស្ថានភាពនៅក្នុងប្រទេសលីប៊ី ដែលលោកសូគ្រី បានជូនដំណឹងដល់សមភាគីអ៊ីតាលីរបស់លោកអំពីចក្ខុវិស័យរបស់ប្រទេសអេហ្ស៊ីបទាក់ទងនឹងការវិវឌ្ឍនៅក្នុងស្ថានភាពនយោបាយ និងសន្តិសុខ។លោកសូគ្រី ក៏បានពិនិត្យឡើងវិញនូវមធ្យោបាយ ដើម្បីគាំទ្រដំណោះស្រាយ ដែលធានាដល់ការរៀបចំការបោះឆ្នោតសភា និងប្រធានាធិបតី នៅក្នុងប្រទេសលីប៊ី នៅក្នុងឱកាសដំបូងបំផុត។លើសពីនេះទៀត អ្នកការទូតកំពូលទាំងពីរ បានដោះស្រាយលក្ខខណ្ឌទូទៅ និងបញ្ហាប្រឈមនានានៅក្នុងតំបន់មេឌីទែរ៉ាណេ រួមទាំងបញ្ហាអន្តោប្រវេសន៍ខុសច្បាប់ផងដែរ៕

កម្ពុជា-សហភាពអ៊ឺរ៉ុបប្តេជ្ញាបន្តជំរុញ និងលើកកម្ពស់កិច្ចសហប្រតិបត្តិការឱ្យកាន់ជិតស្និទ្ធបន្ថែមទៀត

2023/08/28 01:45:56 pm        136
ភ្នំពេញ៖ នាព្រឹកថ្ងៃទី ២៨ ខែសីហា ឆ្នាំ២០២៣,នៅវិមានសន្តិភាព ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោកជំទាវ ម៉ារីយា ដែល ខាមែន ម៉ូរេណូ (Maria Del Carmen Moreno) ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុបប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលបញ្ចប់​អាណត្តិបេសកកម្មការ​ទូតនៅកម្ពុជា ចូលជួបសម្ដែងការគួរសម និងជម្រាបលា ។នៅក្នុងជំនួបនេះ លោកជំទាវ ម៉ារីយា ដែល ខាមែន ម៉ូរេណូ (Maria Del Carmen Moreno) បាន​សម្តែងនូវ​ការអបអរសាទរចំពោះ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ដែលត្រូវបានជ្រើសតាំងជា​នាយករដ្ឋមន្រ្តី​នៃព្រះរាជាណាចក្រកម្ពុជា សម្រាប់នីតិកាលទី ៧ នៃរដ្ឋសភា។ លោកជំទាវក៏បានសម្តែងនូវការវាយតម្លៃខ្ពស់ ​ចំពោះជោគជ័យជាច្រើនកន្លងមករបស់កម្ពុជា តាម​រយៈការគ្រប់គ្រងវិបត្តិនៃជំងឺកូវីដ-១៩, ​ការដាក់ចេញនូវកម្មវិធីជំនួយសង្គម ​ដ៏មានប្រសិទ្ធភាព, និង ការធ្វើជាប្រធានអាស៊ានឆ្នាំ២០២២ ប្រកបដោយមោទនភាព។ លោកជំទាវ ក៏បានបង្ហាញនូវជំហរដ៏មុតមាំរបស់សហភាពអឺរ៉ុប ក្នុងការបន្តកិច្ចសហប្រតិបត្តិការ​ជិតស្និទ្ធ​បន្ថែមទៀតជាមួយកម្ពុជា​ ជាពិសេស ជាមួយរាជរដ្ឋាភិបាលនីតិកាលទី៧ ​នៃរដ្ឋសភា ក្រោមការ​ដឹកនាំផ្ទាល់របស់ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត។ ជាកិច្ចឆ្លើយតប, ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ​បានសម្តែងនូវអំណរគុណ​យ៉ាងជ្រាលជ្រៅ ចំពោះការអបអរសាទររបស់លោកជំទាវ​ ក៏ដូចជាកិច្ចសហប្រតិបត្តិការស្អិត​រមួត​កន្លងមក រវាង​កម្ពុជា និងសហភាពអឺរ៉ុប។ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ក៏បានលើកឡើងអំពីនិរន្តរភាពនៃគោលនយោបាយ​នៃ​រាជរដ្ឋាភិបាល​នីតិកាលទី៧ នៃរដ្ឋសភា ដែលបន្តចាប់តាំងពីការដាក់ចេញយុទ្ធសាស្រ្តត្រីកោណ និងយុទ្ធសាស្រ្តចតុកោណទាំង ៤ ​ដំណាក់កាល, ហើយសម្រាប់អាណត្តិនេះ​ ឆ្ពោះទៅមុខ រាជ​រដ្ឋាភិបាល​នឹងផ្តោតជាពិសេសបំផុតទៅលើការកសាងមូលធនមនុស្ស, ការកែទម្រង់វិស័យ​សុខាភិបាលនៅថ្នាក់មូលដ្ឋាន, និងការកែទម្រង់វិស័យមុខងារសាធារណៈ។ជាចុងក្រោយ ថ្នាក់ដឹកនាំទាំងពីរ ​បានប្តេជ្ញាបន្តជំរុញ​ និងលើកកម្ពស់កិច្ចសហប្រតិបត្តិការ រវាង​កម្ពុជា និង សហភាពអឺរ៉ុប ឱ្យកាន់ជិតស្និទ្ធបន្ថែមទៀត ក៏ដូចជាការពង្រីកទិសដៅកិច្ច​សហប្រតិបត្តិការ​ទៅលើវិស័យថ្មីៗបន្ថែមទៀត ដូចជា៖ វិស័យអប់រំ និង ការអភិវឌ្ឍធនធានមនុស្ស, វិស័យសុខាភិបាល និងវិស័យមុខងារសាធារណៈ ដែលជាកិច្ចការ​សំខាន់ និងចាំបាច់ក្នុង​ការចូលរួម​កសាងនូវស័ក្ដិសិទ្ធភាព និង ប្រសិទ្ធភាព ក្នុងការផ្ដល់សេវាសាធារណៈ។ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ក៏បានស្នើឱ្យសហភាពអឺរ៉ុបបន្តពិចារណាគាំទ្រ និងផ្តល់​ហិរញ្ញប្បទានលើ “កម្មវិធីសូចនាករពហុឆ្នាំ២០២១-២០២៧ ​ដំណាក់កាលទី២” បន្ថែមទៀត ដើម្បី​សម្រួលដល់ការធ្វើពាណិជ្ជកម្ម ​និងការនាំចេញរបស់កម្ពុជាឆ្ពោះទៅកាន់ទីផ្សារសហភាពអឺរ៉ុប។ ភ្ជាប់ជាមួយនឹងការជម្រាបលា លោកជំទាវអគ្គរដ្ឋទូតសហភាពអឺរ៉ុបបានគោរពជម្រាបជូន​ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត​ ថាលោកជំទាវនឹងបន្តបេសសកកម្មបន្ទាប់នៅប្រទេសស្រីលង្កា និងពាំនាំនូវកិច្ចដំណើរបង្រួបបង្រួមជាតិដ៏ជោគជ័យរបស់កម្ពុជា ​ដើម្បីចែករំលែកនៅទីនោះ ។ ជាទីបញ្ចប់​ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត បានជូនពរលោកជំទាវ សូមទទួលបានជោគជ័យ​ក្នុង​បេសកកម្មរបស់លោកជំទាវបន្តទៀតនៅថ្ងៃអនាគត៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

មនុស្សបីនាក់ បានរងរបួស ក្នុងការបាញ់ប្រហារនៅទីលាន Times Square ក្នុងទីក្រុងញូវយ៉ក
08/09/2025 06:08 PM
គណៈកម្មាធិការថ្នាក់រដ្ឋមន្ត្រីអារ៉ាប់ ឲ្យអ៊ីស្រាអែលទទួលខុសត្រូវទាំងស្រុង ចំពោះអំពើប្រល័យពូជសាសន៍ដែលកំពុងបន្តនៅហ្កាហ្សា
08/09/2025 06:08 PM
យោធាកូរ៉េខាងត្បូង និយាយថា កូរ៉េខាងជើងកំពុងដកឧបករណ៍បំពងសំឡេងចេញពីព្រំដែនដ៏តានតឹងរបស់ពួកគេ
08/09/2025 05:08 PM
ទូរទស្សន៍រដ្ឋនិយាយថា ប្រទេសស៊ីរី នឹងមិនចូលរួមក្នុងកិច្ចប្រជុំ ជាមួយកងកម្លាំង SDF ដឹកនាំដោយឃើដ នៅទីក្រុងប៉ារីសទេ
08/09/2025 05:08 PM
កម្ពុជាអំពាវនាវដល់ថៃ សូមដោះលែងឱ្យបានឆាប់នូវកងទ័ពកម្ពុជា ដែលថៃចាប់ខ្លួនយកទៅ មានរយៈពេល ១១ ថ្ងៃហើយ
08/09/2025 05:08 PM
ប្រមុខកងទ័ពអាកាស៖ ឥណ្ឌាបានបាញ់ទម្លាក់យន្តហោះចម្បាំងប៉ាគីស្ថានចំនួន ៥គ្រឿង និងយន្តហោះយោធា ១គ្រឿង កាលពីខែឧសភា
08/09/2025 04:08 PM
ក្រុមអ្នកស្ម័គ្រចិត្ត៖ ជនស៊ីវិលយ៉ាងតិច ១៦នាក់ ស្លាប់ និង ៨នាក់ រងរបួស ក្នុងការវាយប្រហារដោយកងកម្លាំងយោធាប៉ារ៉ា នៅស៊ូដង់
08/09/2025 04:08 PM
ទាហានឥណ្ឌា ២នាក់ និងជនសកម្មប្រយុទ្ធម្នាក់ ត្រូវបានសម្លាប់ នៅក្នុងការប្រយុទ្ធគ្នាដោយកាំភ្លើង នៅកាស្មៀរ
08/09/2025 04:08 PM
អគារថ្មីក្នុងមន្ទីរពេទ្យបង្អែកស្រុកស្ទោង សម្ពោធដាក់ឱ្យប្រើប្រាស់សម្រាប់ផ្តល់សេវាជូនប្រជាពលរដ្ឋ
08/09/2025 04:08 PM
រដ្ឋមន្ត្រីក្រសួងកសិកម្មដឹកនាំកិច្ចប្រជុំដោះស្រាយបញ្ហាតម្លៃស្រូវស្រង៉ែ នៅខេត្តបាត់ដំបង
08/09/2025 03:08 PM