សភាតំណាងប្រជាជនចិនចាត់ទុកសម្តេចតេជោ ជាតួអង្គសំខាន់បន្ត​ពីព្រះបរម​រតនកោដ្ឋ​ក្នុង​ការ​ពូន​ជ្រំ​ទំនាក់ទំនងរវាងកម្ពុជា និងចិន
សម្តេចតេជោអនុញ្ញាតឱ្យសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍សភាប្រជាជនចិនជួបសម្តែងការគួរសម
ក្រុមការងារបច្ចេកទេសអន្តរក្រសួងបន្តចុះកំណត់និយាមកា និងបោះបង្គោលព្រំដីតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី២ ក្នុងភូមិសាស្រ្តខេត្តកំពត
សម្ដេចតេជោ ជំរុញឱ្យកម្ពុជា-កូរ៉េខាងត្បូងលើកកម្ពស់ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយក្នុងឱកាសខួប៣០ឆ្នាំនៃទំនាក់ទំនងប្រទេសទាំងពីរ

នយោបាយ​ និង ការអភិវឌ្ឍន៍

BREAKING NEWS! សម្ដេចតេជោ ហ៊ុន សែន វីដេអូខលមកក្រុមយុវជនអតីតសកម្មជនអង្គការមាតាធម្មជាតិ

2023/03/11 11:43:23 pm        562
កោះកុង៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីកម្ពុជា នាយប់ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៣ នេះ បានវីដេអូខល តាមរយៈប្រព័ន្ធតេឡេក្រាមជួបមន្រ្ដីបរិស្ថាន និងក្រុមយុវជនអតីតស្ថាបនិក និងសមាជិកអង្គការមាតាធម្មជាតិ ៣៤ នាក់។ក្នុងជំនួបប្រមាណជាង ៣០នាទី សម្ដេចតេជោ ហ៊ុន សែន បានណែនាំឱ្យមន្រ្ដី និងក្រុមយុវជនអង្គការសង្គមស៊ីវិល រួមគ្នាធ្វើការងារការពារធនធានធម្មជាតិ និងអភិវឌ្ឍន៍តំបន់ទេសចរណ៍នៅក្នុងប្រទេសកម្ពុជា ជាពិសេសនៅតំបន់អេកូទេសចរណ៍ជីផាត នៃខេត្តកោះកុងដែលជាតំបន់ទេសចរណ៍ធម្មជាតិដ៏សំខាន់នៅកម្ពុជា៕

សម្ដេចតេជោ ផ្ញើសារសាទរជូនឯកឧត្តម លី ឈាង ដែលត្រូវតែងតាំងជានាយករដ្ឋមន្ដ្រី នៃសាធារណរដ្ឋប្រជាមានិតចិន

2023/03/11 02:21:49 pm        356
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ផ្ញើសារចូលរួមសម្ដែងនូវអំណរសាទរយ៉ាងកក់ក្ដៅបំផុតជូនឯកឧត្តម លី ឈាង ដែលត្រូវបានតែងតាំងជានាយករដ្ឋមន្ដ្រី នៃសាធារណរដ្ឋប្រជាមានិតចិន។ 

សម្ដេចតេជោ ផ្ញើសារអបអរចំពោះឯកឧត្តម ស៊ី ជីនពីង ជាប់ឆ្នោតសាជាថ្មីជាប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន សម្រាប់អាណត្ដិទី៣

2023/03/11 02:07:30 pm        294
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ផ្ញើសារចូលរួមអបអរសាទរយ៉ាងស្មោះស្ម័គ្រជូនចំពោះ ឯកឧត្តម ស៊ី ជីនពីង ដែលត្រូវបានជាប់ឆ្នោតសាជាថ្មីជាប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន សម្រាប់អាណត្ដិទី៣។ 

ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជាបំភ្លឺទៅក្រុមអ្នករាយការណ៍ពិសេសដែលមានបំណងបំភ័ន្តសាធារណជន

2023/03/10 10:22:13 am        331
ភ្នំពេញ៖ ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជា ប្រចាំការិយាល័យអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិនានា នៅទីក្រុងហ្សឺណែវថ្លែងថា «ឋានៈជាអ្នកនយោបាយ មិនថាស្ថិតនៅក្រោមស្លាកបក្សប្រឆាំង ឬអត់ ពុំបានផ្តល់សិទ្ធិឲ្យបុគ្គលនោះធ្វើសកម្មភាព​ដោយនិទណ្ឌភាពឡើយ»។ ការថ្លែងការណ៍របស់ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជាបែបនេះ បន្ទាប់ពីមានការចេញផ្សាយព័ត៌មានរបស់ក្រុមអ្នករាយការណ៍ពិសេសចុះដែលមានចេតនានយោបាយ និងមានបំណងបំភ័ន្តសាធារណជន អំពីការផ្ដន្ទាទោស លោក កឹម សុខា។ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជា បញ្ជាក់ថា យោងតាមការចេញផ្សាយព័ត៌មានរបស់​ក្រុមអ្នករាយ​ការណ៍​ពិសេស ចុះថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៣ ដែលមានចេតនានយោបាយ និងមានបំណងបំភ័ន្តសាធារណជន អំពីការផ្ទន្ទាទោស លោក កឹម សុខា ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជា ប្រចាំការិយាល័យអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិនានា នៅទីក្រុងហ្សឺណែវមានការចាំបាច់ ផ្តល់ការបំភ្លឺ អង្គហេតុ និងអង្គច្បាប់ពាក់ព័ន្ធនឹងករណីនេះ គឺទី១ ការលើកកម្ពស់ និងការធ្វីឱ្យប្រសើរទ្បើងនូវសិទ្ធិមនុស្ស សេរីភាព និងលទ្ធិប្រជាធិបតេយ្យត្រូវបានធានាដោយរដ្ឋធម្មនុញ្ញកម្ពុជា។ ទោះបីយ៉ាងនេះក្តីសិទ្ធិ និងសេរីភាពទាំងទ្បាយណាដែលធ្វើឡើងតាមរយៈការឃុបឃិតផែនការសម្ងាត់ជាមួយរដ្ឋបរទេស ឬភ្នាក់ងារបរទេសក្នុងគោលបំណងផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់ គឺជាអំពើខុសច្បាប់ទោះបីយោងតាមបទដ្ឋានណាក៏ដោយ។ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជា បញ្ជាក់ថា នៅប្រទេសកម្ពុជា ក៏ដូចសង្គមប្រជាធិបតេយ្យដទៃទៀត បុគ្គលបំពានច្បាប់អាចត្រូវរងការចោទប្រកាន់ និងផ្តន្ទាទោស ដោយឈរលើមូលដ្ឋាននៃបទល្មើសដែលបានប្រព្រឹត្ត និងមិនផ្អែកលើឋានៈនយោបាយឡើយ។ ឋានៈជាអ្នកនយោបាយ មិនថាស្ថិតនៅក្រោមស្លាកបក្សនយោបាយប្រឆាំងឬយ៉ាងណា ពុំបានផ្តល់សិទ្ធិឲ្យបុគ្គលនោះធ្វើសកម្មភាពដោយនិទណ្ឌភាពឡើយ។ បទល្មើសដែលបានប្រព្រឹត្តមិនអាចត្រូវបានប្រើជា​ទឡ្ហីករណ៍​សម្រាប់គោលបំណងផ្ទាល់ខ្លួន ឬនយោបាយណាមួយនោះទេ។ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជាបញ្ជាក់ថា ដូច្នេះ ការផ្តន្ទាទោសលោក កឹម សុខា ធ្វើទ្បើងដោយផ្អែកទៅលើបទល្មើស​សន្ទិដ្ឋិភាព ឬឃុបឃិតត្រូវរ៉ូវគ្នាជាមួយបរទេស ដែលមានចែងយ៉ាងច្បាស់នៅក្នុង បញ្ញត្តិមាត្រា៤៣៩ និងមាត្រា៤៤៣ នៃក្រមព្រហ្មទណ្ឌ។ សវនាការដោយយុត្តិធម៌លើលោក កឹម សុខា ត្រូវបានធ្វើឡើងយ៉ាងហ្មត់ចត់ និងបង្ហាញយ៉ាងច្បាស់តាមរយៈការបើកសវនាការដោយតម្លាភាព និងជាសាធារណៈចំនួន ៦៦ លើក។ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិនានា នៅទីក្រុងហ្សឺណែវ សូមទទូចឱ្យអ្នករាយការណ៍ពិសេស ប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់នូវក្រមសីលធម៌សម្រាប់អ្នកកាន់អាណត្តិនីតិវិធីពិសេស ក្នុងការបំពេញមុខងាររបស់ខ្លួន រួមទាំងការធ្វើសេចក្តីថ្លែងការណ៍ជាសាធារណៈណាមួយដែលអាចត្រូវបានគេចាត់ទុកថាជាការជ្រៀតជ្រែកក្នុងប្រព័ន្ធតុលាការកម្ពុជា៕ អត្ថបទ៖ វ៉ន ដារ៉ា

លោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី អញ្ជើញចូលរួមក្នុងពិធីបើកជាផ្លូវការនៃវេទិកាបាគូសកលលើកទី ១០

2023/03/10 09:19:49 am        256
ភ្នំពេញ៖ ទីក្រុងបាគូ ថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៣ លោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធានទី ២ នៃរដ្ឋសភា បានអញ្ជើញចូលរួមក្នុងពិធីបើកជាផ្លូវការនៃវេទិកាបាគូសកលលើកទី១០ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម អ៊ីលហាម អាលីយេវ (Ilham Aliyev) ប្រធានាធិបតីនៃសាធារណរដ្ឋអាស៊ែបៃហ្សង់។វេទិកាបាគូសកលលើកទី ១០ ត្រូវបានរៀបចំឡើងដោយមជ្ឈមណ្ឌលអន្តរជាតិនីហ្សាមី ហ្គាន់ចាវី (Nizami Ganjavi International Center -NGIC) ក្រោមមូលបទ «ពិភពលោកនាថ្ងៃនេះ៖ បញ្ហាប្រឈម និងក្តីសង្ឃឹម» ដោយមានការចូលរួមពីប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល អតីតមេដឹកនាំ និងម្ចាស់ពាន​រង្វាន់​សន្តិភាពណូបែល រួមទាំងតំណាងជាន់ខ្ពស់រដ្ឋាភិបាលអង្គការអន្តរជាតិ និងសង្គមស៊ីវិល ប្រមាណជាង ៣៥០រូប មកពីជាង ៦០ប្រទេស។ក្រោយពិធីបើកផ្លូវការនៃវេទិកាបាគូសកលលើកទី១០ លោកជំទាវកិត្តិសង្គហបណ្ឌិត និងគណៈប្រតិភូរដ្ឋសភាកម្ពុជា បានចូលរួមស្តាប់ក្នុងកិច្ចពិភាក្សាក្រោមប្រធានបទសំខាន់ៗរួមមាន ១) ការកសាងភាពធន់នៅក្នុងពិភពដែលកំពុងបែកបាក់ ២)យុគសម័យនៃការគំរាមកំហែងដ៏មហិមា ៣)ការបង្កើតឡើងវិញនូវពហុភាពនិយម ៤)ការកសាងនិម្មាបនកម្មសុខភាពពិភពលោកថ្មីមួយ។វេទិកាដែលនឹងបន្តរហូតដល់ថ្ងៃទី ១១ ខែមីនា នឹងពិនិត្យមើលកត្តាដែលគំរាមកំហែង​ដល់​សណ្តាប់ធ្នាប់​ពិភពលោកថ្មី រួមមាន បញ្ហាសន្តិសុខ និងទស្សនវិស័យសម្រាប់សន្តិភាព ការបង្កើតស្ថិរភាពក្នុងពិភពលោកដែលបែកបាក់គ្នានិងផលប៉ះពាល់ទៅលើសន្តិភាពសកល វិធីនៃការដោះស្រាយបញ្ហាប្រឈមនៅខាងមុខ ជម្លោះដែលអង្រួនពិភពលោក និងការគំរាមកំហែង។ប្រធានបទដែលលើកយកមកជជែកពិភាក្សាពាក់ព័ន្ធទៅនឹង ការកសាងភាពធន់នៅក្នុងពិភពលោក​ដែលកំពុងបែកបាក់ សុវត្ថិភាពអាកាសធាតុ សុវត្ថិភាពចំណីអាហារ សន្តិសុខស្បៀង សុវត្ថិភាព​នុយក្លេអ៊ែរ ការបង្កើតឡើងវិញនូវពហុភាពនិយម​ក្នុងយុគសម័យថ្មីនៃការមិនចូលបក្សសម្ព័ន្ធ តួនាទីរបស់ចិន​សម្រាប់ការអភិវឌ្ឍនិងសន្តិសុខសកលលោក វិធានការទប់ស្កាត់ការធ្វើ​ចំណាកស្រុក​ដែលជាសញ្ញាណនៃភាពក្រីក្រជាសកល វិសមភាព វិបត្តិអាកាសធាតុនិងជម្លោះ ក៏ដូចជាការស្តារ​ឡើងវិញ​ក្រោយវិបត្តិនៃមេរោគរាតត្បាតសកល ក៏នឹងស្ថិតនៅក្នុងរបៀបវារៈក្នុងវេទិកានេះផងដែរ៕

ផ្លែផ្កានៃសន្តិភាពបានជំរុញឱ្យវិស័យទេសចរណ៍ត្រូវបានរាជរដ្ឋាភិបាលចាត់ទុកជា "មាសបៃតង"

2023/03/09 10:47:24 am        364
ភ្នំពេញ៖ នាឱកាសពិធីបុណ្យទន្លេលើកទី៧ ពីថ្ងៃទី០៨-១០ ខែមីនា ឆ្នាំ២០២៣ នៅខេត្តកំពង់ធំ ក្រោមប្រធានបទ “ទន្លេរបស់យើង ដើម្បីបច្ចុប្បន្ន និងអនាគត សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានរំលឹកបញ្ជាក់ថា ការរីកចំរើនវិស័យទេសចរណ៍គឺជាមាសបៃតង។សម្តេចបានគូសបញ្ជាក់ថា ក្នុងរយៈពេលជាងមួយទសវត្សរ៍ចុងក្រោយនេះ​កម្ពុជាបានឆ្លងកាត់នូវការវិវឌ្ឍ​យ៉ាងច្រើនទាំងក្នុងទិដ្ឋភាព នយោបាយ សន្តិសុខ សេដ្ឋកិច្ច និងសង្គម។ តាមរយៈនយោបាយ ឈ្នះ-ឈ្នះ ប្រជាជនកម្ពុជាបានកំពុងរីករាយ ជាមួយសមិទ្ធផល​ដែលកើតចេញមកអំពីសន្តិភាព ហើយតាមរយៈមនុញ្ញផលនៃសុខសន្តិភាពនេះហើយ ដែល បានផ្ដល់ឱកាសឱ្យប្រជាជនកម្ពុជាបន្តការខិតខំ ដើម្បីក្រោកឈរឡើង ធ្វើឱ្យប្រទេសកម្ពុជា​មានការលូតលាស់ ក្នុងអត្រានៃកំណើនសេដ្ឋកិច្ចប្រចាំឆ្នាំជាមធ្យមប្រមាណ ៧% ក្នុងរយៈពេលជាងមួយទសវត្សរ៍ចុងក្រោយ។ទោះបីប្រឈម នឹងវិបត្តិជំងឺកូវីដ-១៩ ក្នុងឆ្នាំ ២០២០ -២០២១ ប៉ុន្តែកម្ពុជាបានទទួលជោគ ជ័យ ក្នុងការគ្រប់គ្រងជំងឺដ៏កាចសាហាវនេះ តាមរយៈការដឹកនាំដ៏ត្រឹមត្រូវ ការអនុវត្តយុទ្ធសាស្ត្រ និងវិធានការដ៏មុតស្រួច នានាប្រកបដោយប្រសិទ្ធភាព និងការចូលរួមដ៏សកម្មរបស់ប្រជាជន ដែលបានពង្រឹងខឿនការពារសុខភាពរបស់ ប្រជាជន ធានាដល់ដំណើរការស្តារ និងជំរុញសេដ្ឋកិច្ចឡើងវិញក្រោយវិបត្តិជំងឺកូវីដ-១៩ ក្នុងឆ្នាំ២០២២កន្លងមក។ សារលិខិតបន្តថា៖ផ្លែផ្កានៃសន្តិភាព ក៏បានជំរុញឱ្យវិស័យ ទេសចរណ៍កម្ពុជា ដែលជាទេសចណ៍វប្បធម៌ និងធម្មជាតិ ហើយ ដែលត្រូវបានរាជរដ្ឋាភិបាលបានចាត់ទុកជា "មាសបៃតង" សម្រេចបាននូវការរីកចម្រើនគួរជាទីមោទនៈ ដោយ ទទួលបានកំណើនវិជ្ជមានជារៀងរាល់ឆ្នាំ និងផ្តល់ការងារយ៉ាងច្រើនដោយផ្ទាល់ និងដោយប្រយោលដល់ប្រជាជន កម្ពុជា។ ក្នុងដំណាក់កាលវិបត្តិជំងឺកូវីដ-១៩ នាពេលកន្លងមក វិស័យនេះក៏បានបង្ហាញភាពធន់នឹងវិបត្តិ ក្រោម វិធានការអន្តរាគមន៍ជាច្រើនរបស់រាជរដ្ឋាភិបាល។ដោយឡែក ទឹកទន្លេជាប្រភពនៃការចិញ្ចឹមបីបាច់ជីវិត ជាទីកន្លែងដែលបណ្តុះបណ្តាល និងពូនជ្រុំនូវ វប្បធម៌ និងអរិយធម៌។ តាំងពីបុរាណកាលមក មនុស្សជាតិរស់នៅតាមបណ្ដោយទន្លេ បន្តពូជពង្ស និងរស់នៅ ដោយបណ្ដុំគ្នាពីមួយជំនាន់ទៅមួយជំនាន់ ទន្លេជាអំណោយពីធម្មជាតិ ដែលជាទីបង្អែកសម្រាប់ការរស់នៅ របស់យើង និងជាចំណងធម្មជាតិនៃការជួយយកអាសាគ្នារបស់យើងទៀតផង។ ទន្លេបានផ្សារភ្ជាប់ប្រទេសនានា ដែលហូបទឹកនៃទន្លេតែមួយឱ្យក្លាយជាសហគមន៍រួមវាសនាតែមួយ ដែលប្រកបដោយសមភាព ជួយយកអាសាគ្ន ដោយស្មោះត្រង់ និងស្និទ្ធស្នាលដូចជាមនុស្សក្នុងគ្រួសារតែមួយ។ ទន្លេ ក៏បានរួមចំណែកជំរុញការតភ្ជាប់រឹតចំណង មិត្តភាព សាមគ្គីភាពរវាងបណ្តាប្រទេសក្នុងតំបន់អាស៊ាន និងបានពង្រឹងភាពជាដៃគូក្នុងក្របខ័ណ្ឌតំបន់នានា ដូចជាក្របខ័ណ្ឌ CLMV ក្របខ័ណ្ឌមហាអនុតំបន់មេគង្គ (GMS) មេគង្គ-ជប៉ុន មេគង្គ-ឡានឆាង មេគង្គ-កូរ៉ និងមេគង្គ-គង្គជាដើម។ក្នុងបរិការណ៍នេះ រាជរដ្ឋាភិ បាលបានកំណត់ប្រារព្ធពិធីបុណ្យទន្លេ ដែលបានក្លាយជាព្រឹត្តិការណ៍ ទេសចរណ៍ដ៏សំខាន់មួយសម្រាប់កម្ពុជា ដែលមិនត្រឹមតែចូលរួមចំណែកក្នុងការផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍ នៃខេត្តជាប់ដងទន្លេរបស់កម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងចូលរួមគាំទ្រនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុង ការយកចិត្តទុកដាក់អភិវឌ្ឍតំបន់តាមដងទន្លេប្រកបដោយនិរន្តរភាព និងការទទួលខុសត្រូវ។ ទន្ទឹមនឹងនេះ ព្រឹត្តិការណ៍នេះក៏ជាឱកាសមួយដើម្បីពង្រឹងគុណភាពសេវាកម្ម និងការបង្កើត និងអភិវឌ្ឍផលិតផលទេសចរណ៍ ថ្មីៗប្រកបដោយការច្នៃប្រឌិតខ្ពស់ ជាពិសេសទេសចរណ៍តាម​នាវា (River-Cruise) និងសហគមន៍ទេសចរណ៍ តាមដងទន្លេជាដើម។ប្រធានបទបុណ្យទន្លេលើកទី៧ ឆ្នាំ២០២៣នេះ “ទន្លេរបស់យើង ដើម្បីបច្ចុប្បន្ន និង អនាគត គឺពិតជាសមស្របសម្រាប់បរិបទបច្ចុប្បន្នដែលរាជរដ្ឋាភិបាលកម្ពុជាបន្តផ្ដល់អាទិភាពដល់ការអភិវឌ្ឍ តំបន់តាមដងទន្លេ ជាពិសេសការជំរុញការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន ការការពារ និងអភិរក្សធនធានធម្មជាតិ ដោយឈរលើការប្ដេជ្ញាចិត្តរួមមួយច្បាស់លាស់ក្នុងការរក្សាតុល្យភាព រវាងផលប្រយោជន៍សេដ្ឋកិច្ច សង្គម បរិស្ថាន និងវប្បធម៌ ប្រជាពលរដ្ឋមូលដ្ឋាន ធានាបាននូវការអភិវឌ្ឍទាំងសម្រាប់បច្ចុប្បន្ន និងទៅអនាគត។ការរៀបចំពិធីបុណ្យទន្លេលើកទី៧ ឆ្នាំ២០២៣ នៅខេត្តកំពង់ធំនេះ មានលក្ខណៈកាន់តែវិសេសវិសាល ដោយសារខេត្តកំពង់ធំ ស្ថិតនៅចំកណ្តាលប្រទេសកម្ពុជា មានព្រំប្រទល់ដ៏វែងជាប់បឹងទន្លេសាប មានប្រាសាទ សំបូរព្រៃគុក ដែលត្រូវបានចុះបញ្ជីជាបេតិកភណ្ឌរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ កាលពីឆ្នាំ២០១៧ ជា ខេត្តជម្រុកស្រូវដ៏សំខាន់របស់កម្ពុជា ជាអតីតរាជធានី និងមានរឿងរាវប្រវត្តិសាស្ត្របង្កប់ទុកជាច្រើន រួមជាមួយ តំបន់ទេសចរណ៍ និងប្រវត្តិសាស្ត្រជាច្រើនទៀត។រាជរដ្ឋាភិបាល នឹងបន្តប្រារព្ធពិធីបុណ្យទន្លេនេះជារៀងរាល់ឆ្នាំនៅតាមបណ្តាខេត្តជាប់ដងទន្លេនៃព្រះរាជា ណាចក្រកម្ពុជា ដែលទាំងអស់នេះសបញ្ជាក់ឱ្យឃើញថា រាជរដ្ឋាភិបាលបាននិងកំពុងជំរុញការអភិវឌ្ឍវិស័យ ទេសចរណ៍កម្ពុជា ពិសេសការអភិវឌ្ឍផលិតផលទេសចរណ៍តាមដងទន្លេ រួមចំណែកធ្វើឱ្យកម្ពុជាក្លាយជាគោលដៅ ទេសចរណ៍ប្រកបដោយគុណភាពទាំងក្នុងតំបន់ និងឆាកអន្តរជាតិ៕

សម្តេចប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យឯកអគ្គរាជទូតអារ៉ាប៊ីសាអ៊ូឌីត ចូលជួបជូនសារតាំង

2023/03/09 09:57:49 am        347
ភ្នំពេញ៖ នៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៣ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យឯកឧត្ដម Mohammed Ismaeil A. Dahlwy ឯកអគ្គរាជទូតតែងតាំងថ្មី នៃព្រះរាជាណាចក្រអារ៉ាប៊ីសាអ៊ូឌីត ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបជូនសារតាំង នៅវិមានព្រឹទ្ធសភា ។ក្នុងព្រះបរមនាមព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃព្រះរាជាណាចក្រកម្ពុជា និងក្នុងនាមសម្តេចផ្ទាល់ សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានសម្តែងអំណរសាទរស្វាគមន៍ចំពោះឯកឧត្ដម Mohammed Ismaeil A. Dahlwy ត្រូវបានព្រះមហាក្សត្រនៃព្រះរាជាណាចក្រអារ៉ាប៊ីសាអ៊ូឌីត តែងតាំងជាឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃព្រះរាជាណាចក្រអារ៉ាប៊ីសាអ៊ូឌីត ប្រចាំព្រះរាជាណាចក្រកម្ពុជា ។

២ថ្ងៃនៃការផ្ដើមបុណ្យទន្លេនៅខេត្តកំពង់ធំ ទទួលបានភ្ញៀវទេសចរជាង ៤០ម៉ឺននាក់

2023/03/09 09:24:56 am        474
កំពង់ធំ៖ ភ្ញៀវទេសចរ និងប្រជាពលរដ្ឋជាង៤០ម៉ឺននាក់បានចូលរួមទស្សនានៅក្នុងពិធីបុណ្យទន្លេលើកទី៧ នៅខេត្តកំពង់ធំ ក្នុងរយៈពេល២ថ្ងៃដំបូង គឺថ្ងៃទី៧ និងទី៨ ខែមីនា ឆ្នាំ២០២៣។គួរជម្រាបថា ពិធីបុណ្យទន្លេលើកទី៧ នៅខេត្តកំពង់ធំ គឺប្រព្រឹត្តទៅរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី៨-១០ ខែមីនា ឆ្នាំ២០២៣ ក្រោមប្រធានបទ «ទន្លេរបស់យើង ដើម្បីបច្ចុប្បន្ន និងអនាគត (Our River for Now and Next)» ប៉ុន្តែប្រជាជនបានមកទស្សនាកម្សាន្តបណ្ដើរៗមុនថ្ងៃចាប់​ផ្ដើមព្រឹត្តិការណ៍ទៅទៀត។លោកប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ធំបានថ្លែងថា «ចំនួន ប្រជាពលដ្ឋចូលរួមថ្ងៃទី៧ មានប្រមាណ១៨,៥០០នាក់ និងថ្ងៃទី៨ មានប្រមាណ៣៨៥,០០០នាក់ សរុប៤០៣,៥០០នាក់»។ឯកឧត្ដម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានបញ្ជាក់ថា នៅក្នុងព្រឹត្តិការណ៍ទេសចរណ៍ដ៏ធំមួយនេះ គឺមានការតាំងពិព័រណ៍សមិទ្ធផល មហោស្រពម្ហូបអាហារ និងភេសជ្ជៈ និងការតាំងពិព័រណ៍កសិទេសចរណ៍ ផលិតផលសហគ្រាសធុនតូចនិងមធ្យម ផលិតផលខ្មែរ ផលិតផលកសិកម្ម និងផលិតផលរបស់សហគមន៍ សរុបចំនួន៣០០ស្តង់។ ការរៀបចំពិព័រណ៍នេះ គឺជាការរួមចំណែកមួយក្នុងការប្រើប្រាស់ឱ្អស់លទ្ធភាពនៃវិស័យទេសចរណ៍ ដែលត្រូវបានចាត់ទុកថាជាការនាំចេញនៅនឹងកន្លែង ក្នុងការគាំទ្រដល់ការអភិវឌ្ឍវិស័យកសិកម្ម ពិសេសការបង្កើតឱកាសការងារសម្រាប់កសិករ សិប្បករ និងអ្នកផលិតតាមរយៈទីផ្សារទេសចរណ៍។ក្រៅពីនេះ មានការសម្តែងទស្សនីយភាពសិល្បៈចម្រុះបុរាណ-សម័យ ដែលមានការចូលរួមពីសិល្បករ-សិល្បការនីជាតិ និងថ្នាក់ក្រោមជាតិ ព្រមទាំងមានសកម្មភាពកីឡាដែលរួមមាន៖ កីឡារត់ប្រណាំងកម្សាន្ត៣គម និង៥គម កីឡាបាល់ទាត់ឆ្នេរខ្សាច់ កីឡាបាល់ទះឆ្នេរខ្សាច់ កីឡាប៉េតង់ ប្រដាល់គុនខ្មែរ កីឡាបាល់ទាត់លើតុ ដែលសកម្មភាពកីឡាទាំងនេះនឹងបង្ហាញអំពីការចូលរួមអបអរសាទរដល់ព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ ដែលនៅសល់តែ៥៧ថ្ងៃទៀតប៉ុណ្ណោះ កម្ពុជាយើងនឹងត្រូវធ្វើជាម្ចាស់ផ្ទះលើកដំបូង។យ៉ាងណា ឯកឧត្ដមរដ្ឋមន្ត្រីធ្លាប់បង្ហាញការរំពឹងទុកថា រយៈពេល៣ថ្ងៃនៃពិធីបុណ្យទ ន្លេនៅខេត្តកំពង់ធំនេះ នឹងទទួលបានភ្ញៀវទេសចរយ៉ាងតិច១លាននាក់៕

សម្តេចតេជោ ហ៊ុន សែន ផ្ញើសារអបអរសាទរទិវាអន្តរជាតិនារី៨ មីនា លើកទី១១២

2023/03/08 11:11:49 am        267
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានផ្ញើសារ អបអរសាទរទិវាអន្តរជាតិនារី៨ មីនា លើកទី១១២ ឆ្នាំ២០២៣។ ទិវាអន្តរជាតិនារី៨មីនា ឆ្នាំនេះគឺជាគម្រប់ខួបលើក១១២ ដែលប្រារព្ធធ្វើឡើងក្រោមប្រធានបទ «ស្រ្តីរួមគ្នារក្សាសុខសន្តិភាពដើម្បីកិច្ចអភិវឌ្ឍក្នុងយុគសម័យឌីជីថល»។ទិវាអន្តរជាតិនារី ឬទិវាសិទ្ធនារីអន្តរជាតិ ត្រូវបានមហាសន្និបាតអង្គការសហប្រជាជាតិប្រកាសនៅឆ្នាំ១៩៧៧ ជា «ថ្ងៃអង្គការសហប្រជាជាតិ ស្តីពីសិទ្ធិស្ត្រីនិងសន្តិភាពពិភពលោក»។ទិវានេះត្រូវបានប្រារព្ធឡើងនៅទូទាំងសកលលោក ដើម្បីរម្លឹកពីប្រវត្តិនៃការតស៊ូទាមទារសិទ្ធិសេរីភាព និងឆ្លុះបញ្ចាំងពីសមិទ្ធផល បញ្ហាប្រឈម ការប្តេជ្ញាចិត្ត និងវិធានការ វិជ្ជមាននានា សំដៅបន្តលើកកម្ពស់សមភាពយេនឌ័រ និងបង្កើនភាពអង់អាចក្លាហានដល់ស្ត្រី និងក្មេងស្រី។សម្តេចតេជោ ហ៊ុន សែន បានជូនពរបងប្អូននារីគ្រប់រូបជួបតែសេចក្តីសុខ សេចក្តីចម្រើន និងទទួលបាននូវភាពរីករាយក្នុងថ្ងៃឈប់សម្រាកនេះ៕

សម្ដេចតេជោ៖ រឿងវប្បធម៌ជាតិ អ្វីៗត្រូវធ្វើឡើងដោយមានក្បួនខ្នាតត្រឹមត្រូវ មិនដូច្នោះវាស្មើនឹងការបំផ្លាញទៅវិញ

2023/03/08 10:15:20 am        210
ភ្នំពេញ៖ នៅថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៣នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មាន​ប្រសាសន៍​ថា ការបង្ហាញនូវវប្បធម៌ សិល្បៈខ្មែរ ទៅដល់ប្រជាពលរដ្ឋដែលរស់នៅបច្ចុប្បន្ន និង​សម្រាប់​ក្មេងជំនាន់ក្រោយ តៗជំនាន់ គឺជារឿងល្អ ប៉ុន្ដែប្រសិន​បើការ​បង្ហាញ​នោះ​មិន​បាន​ត្រឹម​ត្រូវ​តាម​ក្បួន​ខ្នាត​ស្មើនឹងការបំផ្លាញនូវវប្បធម៌ខ្មែរទៅវិញ។ សម្ដេចតេជោ ហ៊ុន សែន បានមាន​ប្រសាសន៍​បញ្ជាក់​បែប​នេះ​តាមរយៈ​សារសំឡេង​លើ​បណ្ដាញ​តេឡេក្រាម ពាក់ព័ន្ធការមិនយល់គ្នារវាងលោកលោកស្រី ទ្រី ដាណា ដែល​មាន​គោល​បំណង​ចូល​រួម​ក្នុង​ការផ្សព្វផ្សាយវប្បធម៌ខ្មែរជាមួយនឹងក្រសួង វប្បធម៌ និងវិចិត្រសិល្បៈ។ សម្ដេច​មាន​ប្រសាសន៍ថា សម្ដេចពិតជាមានការសប្បាយរីករាយ ដោយឃើញប្រជាពលរដ្ឋខ្មែរ​ដែល​មាន​បំណង​បង្ហាញនូវវប្បធម៌របស់ខ្មែរ។ សម្ដេចតេជោមានប្រសាសន៍ថា ការបង្ហាញ​នូវ​វប្បធម៌ សិល្បៈខ្មែរ ទៅដល់ប្រជាពលរដ្ឋដែលរស់នៅបច្ចុប្បន្ន និង​សម្រាប់​ក្មេង​ជំនាន់​ក្រោយ​តៗ​ជំនាន់ គឺជារឿងល្អ ប៉ុន្ដែប្រសិនបើការបង្ហាញនោះមិនបានត្រឹមត្រូវតាមក្បួនខ្នាត ស្មើ​នឹង​ការ​បំផ្លាញ​នូវ​វប្បធម៌ខ្មែរទៅវិញ។ សម្ដេចតេជោបញ្ជាក់ថា ករណីនេះមិនអាចខ្ជីខ្ជាបានទេ ពីព្រោះគ្រោះថ្នាក់ខ្លាំង​ណាស់​នៅ​ពេល​ដែល​វប្បធម៌​ខ្មែរដែលមានអ្វីដែលជាចំណាំច្បាស់លាស់ហើយបែរជាធ្វើឱ្យក្លាយទៅវិញ តាម​រយៈ​ការ​តាំង​បង្ហាញដោយមិនបានយកគំរូឱ្យបានត្រឹមត្រូវម៉ត់ចត់ ដែលអាច​នឹង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​វប្បធម៌​ខ្លួន​ឯងផង និងប៉ះពាល់ដល់វប្បធម៌ប្រទេសដទៃផង ហើយប្រទេស​ដទៃ​អាច​ចោទ​ប្រកាន់​ប្រទេស​កម្ពុ​ជាថាលួចបន្លំវប្បធម៌របស់គេជាដើម។ សម្ដេចតេជោបញ្ជាក់ថា នៅតាមបណ្ដាប្រទេសជុំវិញតំបនអាស៊ាននេះ មានសម្លៀក​បំពាក់​ទម្រង់​ប្រហាក់​ប្រហែល​គ្នា ដែលនោះគឺជា​រឿង​ដែល​ត្រូវ​ជៀសវាង​ដែល​កម្ពុជា​អាច​នឹង​ត្រូវ​ទទួល​រង​នូវ​ការ​ចោទ​ប្រកាន់។ ប៉ុន្ដែ អ្វីដែលសំខាន់ គឺវប្បធម៌របស់ខ្មែរនឹងក្លាយ ហើយបញ្ហានេះ កាលពីជាង ១០ ឆ្នាំមុនសម្ដេចតេជោ ក៏ធ្លាប់បាន​ប្រតិកម្ម​ជា​មួយ​នឹង​ការ​ថត​ខ្សែ​ភាព​យន្ត​ទាក់​ទិន​ជាមួយ​នឹង​សម្លៀក​បំពាក់​ដែលពេលនោះសម្ដេចបានចោទសួរថា តើសម្លៀកបំពាក់នោះ ពីសម័យកាល​ណា​ទើប​បាន​ជា​ចេញក្នុងការថតខ្សែភាពយន្ត?៕ស្ដាប់ប្រសាសន៍ទាំងស្រុងរបស់សម្ដេចតេជោ ៖ https://fb.watch/j7KgPqMDEx/

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

សម្តេចតេជោ ហ៊ុន សែន៖ ខ្ញុំមានការចាំបាច់បញ្ជូនសារទៅប្រាប់ប្រជាជនថៃថា នាយករដ្ឋមន្ត្រីស្តីទីរបស់ថៃសព្វថ្ងៃនេះមានចំណែកទទួលខុសត្រូវលើការសុំឱវាទពីសម្តេច
07/16/2025 06:07 PM
សាធារណរដ្ឋកូរ៉េនឹងបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
07/16/2025 05:07 PM
បទឈប់បាញ់ដួលរលំនៅទីក្រុង Suwayda ប្រទេសស៊ីរី ខណៈអ៊ីស្រាអែលគំរាមបង្កើនការវាយប្រហារ
07/16/2025 05:07 PM
ប្រាក់ដុល្លារធ្លាក់ថ្លៃ ខណៈទិន្នន័យតម្លៃអ្នកផលិតរបស់អាមេរិក ស្ថិតក្នុងការតាមដានរបស់វិនិយោគិន
07/16/2025 05:07 PM
លោក Zelensky និយាយថា «ត្រៀមខ្លួនសម្រាប់ធ្វើសកម្មភាព» ប្រសិនបើទីក្រុងគីវ ទទួលបានអាវុធរយៈចម្ងាយឆ្ងាយ
07/16/2025 05:07 PM
ប្រភពពីគេហទំព័រ Axios៖អ៊ីស្រាអែលប្តេជ្ញាបញ្ឈប់ការវាយប្រហារលើទីតាំងយោធាស៊ីរី
07/16/2025 05:07 PM
លោក Netanyahu ៖ អ៊ីស្រាអែលវាយប្រហារស៊ីរី ដើម្បីរក្សាតំបន់គ្មានកងទ័ព និងការពារជនជាតិភាគតិច Druze
07/16/2025 05:07 PM
ឯកឧត្តម ឃ្លាំង ហួត៖លោក ភូមិថាំ វៈឆៈយៈឆៃ នាយករដ្ឋមន្រ្តីស្ដីទីថៃធ្លាប់រង់ចាំជជែកតាមទូរស័ព្ទដើម្បីសុំចរចាជាមួយសម្ដេចតេជោរហូតដល់៤ម៉ោង
07/16/2025 04:07 PM
អ៊ុយក្រែន និងអាមេរិក រួមគ្នាផលិតសារធាតុគីមី សម្រាប់ឧស្សាហកម្មការពារជាតិ
07/16/2025 04:07 PM
លោក Trump និយាយថា អាវុធត្រៀមខ្លួនរួចរាល់ក្នុងការបញ្ជូនទៅកាន់ប្រទេសអ៊ុយក្រែន
07/16/2025 04:07 PM