សម្ដេចតេជោ៖ ឪពុកម្តាយគ្មានសេចក្តីសុខឬការសប្បាយណាជាងឃើញកូន និងចៅចេះស្រឡាញ់គ្នា និងក្លាយជាពលរដ្ឋល្អក្នុងសង្គមនោះឡើយ
TOP STORY | សម្ដេចតេជោ ហ៊ុន សែន រម្លឹកពីប្រវត្តិនៃការលះបង់របស់សម្ដេចប្ដូរយក ការរស់រានរបស់ប្រជាជន សន្តិភាព និងការអភិវឌ្ឍប្រទេសជាតិ
រាជរដ្ឋាភិបាលសម្រេចប្រសិទ្ធនាមស្ពានខ្ពស់ជាងគេនៅកម្ពុជាថា «ស្ពាន​តេជោសន្តិភាពឫស្សីជ្រុំ»
សម្ដេចតេជោ ហ៊ុន សែន ជំរុញឱ្យប្រទេសបង់ក្លាដេសបង្កើនការវិនិយោគ ជាពិសេសវិស័យកសិកម្មជាមួយកម្ពុជា

នយោបាយ​ និង ការអភិវឌ្ឍន៍

ឯកឧត្តមរដ្ឋមន្ត្រីក្រសួងបរិស្ថានដឹកនាំគណៈប្រតិភូចូលរួមគោរពវិញ្ញាណក្ខន្ធសពលោកជំទាវ ប៊ុន សុថា ហៅ ប៊ុន សាមហ៊ឹង

2023/02/06 11:56:19 am        47
ភ្នំពេញ៖ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន នាព្រឹកថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៣ បានដឹកនាំគណៈប្រតិភូក្រសួង អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសព លោកជំទាវ ប៊ុន សុថា ហៅ ប៊ុន សាមហ៊ឹង ដែលត្រូវជាប្អូនថ្លៃស្រីរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្អូនបង្កើតរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលបានទទួលមរណភាព នៅថ្ងៃសុក្រ ១៣កើត ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង ១៨:១៣ នាទីល្ងាច ក្នុងជន្មាយុ ៦៧ឆ្នាំ ដោយរោគាពាធ។ក្នុងឱកាសប្រកបដោយក្តីខ្សឹកខ្សួលរំជួលចិត្ត ដ៏មហាក្រៀមក្រំនេះ ឯកឧត្តមរដ្ឋមន្ត្រី និងថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃក្រសួងបរិស្ថានបានសម្តែងនូវសមានទុក្ខប្រកបដោយអនិច្ចលក្ខណធម៌ ដ៏មហាជ្រាលជ្រៅ ព្រមទាំងក្តីសង្វេគដ៏មហាធំធេង និងពោរពេញដោយក្តីសោកស្តាយស្រណោះអាឡោះអាល័យជាអនេកប្បការចំពោះការបាត់បង់ លោកជំទាវ ប៊ុន សុថា ហៅ ប៊ុន សាមហ៊ឹង ដែលនេះជាការបាត់បង់ភរិយា ម្តាយបង្កើត ម្តាយក្មេក ម្តាយមីង ប្អូនថ្លៃស្រី និងជីដូន ជាទីគោរពស្រលាញ់បំផុតប្រកបដោយព្រហ្មវិហារធម៌ សង្គហធម៌សព្វគ្រប់បែបយ៉ាង និងបានលះបង់បូជាកម្លាំងកាយ កម្លាំងចិត្ត ក្នុងការបីបាច់ថែរក្សាបុត្រ ធីតា ចៅប្រុស ចៅស្រី ឱ្យក្លាយទៅជាពលរដ្ឋល្អក្នុងសង្គមជាតិ និងបានបូជាអស់កម្លាំងកាយចិត្តប្រាជ្ញា ស្មារតី ដើម្បីបម្រើផលប្រយោជន៍ជូនជាតិ មាតុភូមិ។ឯកឧត្តមរដ្ឋមន្ត្រី និងថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងបរិស្ថាន សូមលំឱនកាយឧទិ្ទសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ លោកជំទាវ ប៊ុន សុថា ហៅ ប៊ុន សាមហ៊ឹង សូមបានទៅសោយសុខក្នុងសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ៕

លោកស្រី តែ ចន្ទមនោ ចូលរួមគោរពវិញ្ញាណក្ខន្ធលោកជំទាវ ប៊ុន សុថា ប្អូនស្រីពៅសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន

2023/02/06 10:00:35 am        720
ភ្នំពេញ៖ លោកស្រី តែ ចន្ទមនោ ភរិយាលោក កឹម សុខា បានដឹកនាំក្រុមការងាររួមរំលែមរណកទុក្ខ និងគោរពវិញ្ញាណក្ខន្ធលោកជំទាវ ប៊ុន សុថាប្អូនស្រីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។តាមរយៈសារផ្ញើជូនសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន, លោកស្រី តែ ចន្ទមនោ មានខ្លឹមសារថា៖ សូមគោរពជូន សម្តេច កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន នាងខ្ញុំ តែ ចន្ទមនោ មានសេចក្តីរន្ធត់ និងសោកស្តាយក្រៃលែង ដោយបានទទួលដំណឹងថា លោកជំទាវ ប៊ុន សុថា ដែលជាប្អូនស្រីបង្កើត របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានទទួលមរណភាពដោយរោគាពាធ នារសៀលថ្ងៃសុក្រទី៣ ខែកុម្ភៈ ឆ្នាំ២០២៣នេះ។ក្នុងឱកាសដ៏ក្រៀមក្រមបំផុតនេះ នាងខ្ញុំ និងស្វាមី សូមចូលរួមរំលែកទុក្ខសោកសង្រេង ជាមួយ សម្តេចកិត្តិព្រឹទ្ធបណ្ឌិតនិងសម្តេចតេជោ ព្រមទាំងក្រុមគ្រួសារ ទាំងអស់៕

ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត ជួបពិភាក្សា​ការងារ​ជាមួយ​អគ្គមេបញ្ជាការ​កងទ័ព​នៃ​សាធារណរដ្ឋ​ឥណ្ឌា​

2023/02/05 06:42:07 pm        479
​ឥណ្ឌា៖ ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត អគ្គមេបញ្ជាការ​រង​នៃ​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ​កងទ័ពជើងគោក នៅ​ថ្ងៃទី​៤ ខែកុម្ភៈ ឆ្នាំ​២០២៣ បាន​អញ្ជើញ​ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ​ជាមួយនឹង ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ អា​នី​ល ចូ​ហាន (Anil Chauhan) អគ្គមេបញ្ជាការ​កងទ័ព​នៃ​សាធារណរដ្ឋ​ឥណ្ឌា ក្នុងឱកាស​នៃ​ដំណើរ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​ របស់​គណៈប្រតិភូ​ជាន់ខ្ពស់​កងទ័ពជើងគោក​នៃ​កង​យោធពល​ខេមរភូមិន្ទ ​នៅ​រដ្ឋធានី​ញូវដែលី សាធារណរដ្ឋ​ឥណ្ឌា​។​ ​ក្នុងជំនួប​នេះ ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត បាន​ជម្រាប​ជូន​នាយ​ឧ​ត្ត​ម​សេនីយ៍ អា​នី​ល ចូ​ហាន អំពី​ការ​ផ្ដាំផ្ញើ​សាកសួរ​សុខទុក្ខ​ពី​សំណាក់ ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ វង្ស ពិ​សេន អគ្គមេបញ្ជាការ​នៃ​កងយោធពល​ខេមរភូមិន្ទ និង​បាន​រាយការណ៍​អំពី​លទ្ធផល និង​ទិសដៅ​កិច្ចសហប្រតិបត្តិការ​ដែល​កងទ័ពជើងគោក​ទាំង​ពីរបាន​ឯកភាពគ្នា ដោយ​រួមមាន​ទាំង​ការយកចិត្តទុកដាក់​ជំរុញ​អនុវត្ត​ឯកសារ​លក្ខខណ្ឌ​ស្តីពី​កិច្ចសហប្រតិបត្តិការ (TOR) ដែល​ទើប​ត្រូវបាន​ចុះហត្ថលេខា​រួច ឱ្យមាន​ប្រសិទ្ធភាព និង​ប្រសិទ្ធ​ផល​ខ្ពស់​។ ​ជាការ​ឆ្លើយតប អគ្គមេបញ្ជាការ​កងទ័ព​ឥណ្ឌា បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង និង​ការប្តេជ្ញាចិត្ត​រួម​របស់​កងទ័ពជើងគោក​ទាំងពីរ ក្នុងការ​ពង្រឹង​ចំណងមិត្តភាព និង​ជំរុញ​កិច្ច​សហប្រតិបត្តិការ​ឱ្យ​មាន​លក្ខណៈ​ផ្លូវការ​រឹងមាំ​លើ​មូលដ្ឋាន​នៃ​ឯកសារ TOR និង​បាន​បង្ហាញ​នូវ​ការ​គាំទ្រ​លើ​ទិសដៅ​សហប្រតិបត្តិការ​នានា​ ដែល​កងទ័ពជើងគោក​ទាំ​ង​ពីរបាន​ឯកភាពគ្នា​សម្រាប់​ពេល​បន្ត​ខាងមុខ​៕

លោក​ លឺ ឡាយស្រេង អញ្ជើញគោរពវិញ្ញាណក្ខន្ធលោកជំទាវ ប៊ុន សុថា

2023/02/05 06:10:47 pm        482
ភ្នំពេញ៖ លោក​ លឺ ឡាយស្រេង អតីតមន្រ្តីជាន់ខ្ពស់ នៃគណបក្សហ៊្វុនស៊ិនប៉ិច បានអញ្ជើញគោរពវិញ្ញាណក្ខន្ធលោកជំទាវ ប៊ុន សុថា ភរិយាឯកឧត្តម តាន់ បញ្ញាវុធ ដែលត្រូវជាប្អូនស្រីបង្កើតរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន​ នៅរសៀលថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៣នេះ៕

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្ញើលិខិតថ្លែងអំណរគុណប្រធានគណបក្សភ្លើងទៀន ដែលបានផ្ញើលិខិតចូលរួមរំលែកទុក្ខចំពោះមរណភាពលោកជំទាវ ប៊ុន សុថា

2023/02/05 05:29:22 pm        591
ភ្នំពេញ៖​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្ញើលិខិតថ្លែងអំណរគុណដល់លោក ទាវ វណ្ណុល ប្រធានគណបក្សភ្លើងទៀន ដែលបានផ្ញើលិខិតចូលរួមរំលែកទុក្ខ ចំពោះមរណភាពលោកជំទាវ ប៊ុន សុថា ប្អូនស្រីបង្កើតរបស់សម្តេច។

ប្រតិភូជាថ្នាក់ដឹកនាំគណបក្សភ្លើងទៀន ចូលគោរពវិញ្ញាណក្ខន្ធលោកជំទាវ ប៊ុន សុថា

2023/02/05 05:24:34 pm        585
ភ្នំពេញ៖ លោក ចេប គឹមអ៊ាង អនុប្រធានគណបក្សភ្លើងទៀន នៅរសៀលថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានដឹកនាំប្រតិភូជាថ្នាក់ដឹកនាំគណបក្សភ្លើងទៀន ចូលគោរពវិញ្ញាណក្ខន្ធលោកជំទាវ ប៊ុន សុថា ភរិយាឯកឧត្តម តាន់ បញ្ញាវុធ ដែលត្រូវជាប្អូនស្រីបង្កើតរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។

លោក ញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែររួបរួមជាតិ គោរពវិញ្ញាណក្ខន្ធលោកជំទាវ ប៊ុន សុថា

2023/02/05 05:21:13 pm        28
ភ្នំពេញ៖ លោក ញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែររួបរួមជាតិ នៅរសៀលថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានចូលគោរពវិញ្ញាណក្ខន្ធលោកជំទាវ ប៊ុន សុថា ភរិយាឯកឧត្តម តាន់ បញ្ញាវុធ ដែលត្រូវជាប្អូនស្រីបង្កើតរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។

«​ការសម្រេចចិត្ត​ដ៏​ត្រឹមត្រូវ​មក​រួមរស់​ជីវភាព​ន​យោ​បាយ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ជា​ក្ដី​សង្ឃឹម​សម្រាប់​យើងទាំងអស់គ្នា​»

2023/02/05 05:19:45 pm        394
​ព្រះសីហនុ​៖ «​ការសម្រេចចិត្ត​ដ៏​ត្រឹមត្រូវ​មក​រួមរស់​ជីវភាព​ន​យោ​បាយ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា ជា​ក្ដីសង្ឃឹម​សម្រាប់​យើងទាំងអស់គ្នា​»​។ នេះ​ជា​ប្រសាសន៍​លើកឡើង​របស់ឯកឧត្តម សាយ សំ​អាល់ សមាជិក​គណៈកម្មាធិការ​កណ្ដាល និង​ជា​ប្រធាន​ក្រុមការងារ​ចុះ​មូលដ្ឋាន​ខេត្ត​ព្រះសីហនុ ក្នុងឱកាស​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បញ្ចូល​សមាជិក​ថ្មី​គណបក្ស​ប្រជាជន​កម្ពុជា ឃុំ​បិត​ត្រាំ​ង ឃុំ​រាម ឃុំ​សាមគ្គី និង​ឃុំ​ទឹកល្អក់ ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ប្រព្រឹត្តទៅ​នា​ថ្ងៃ​ទី​៥ ខែកុម្ភៈ ឆ្នាំ​២០២៣​។ ​ឯកឧត្តម សាយ សំ​អាល់ បាន​សម្ដែង​នូវ​ការអបអរសាទរ​ដល់​សមាជិក សមាជិកា​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​ទើប​ត្រូវបាន​បញ្ចូល​ថ្មី​ទាំងអស់ និង​ថ្លែងអំណរគុណ​ចំពោះ​ការសម្រេចចិត្ត​ដ៏​ត្រឹមត្រូវ​ ក្នុង​ការ​មក​រួមរស់​ជី​វ​ភាព​នយោបាយ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​។​ ​ឯកឧត្តម​ក៏បាន​សង្កត់​ធ្ងន់​ថា នេះ​គឺជា​ការសម្រេចចិត្ត​ដ៏​ត្រឹមត្រូវ ដើម្បី​ចូលរួម​កសាង​សង្គម​កម្ពុជា​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា ដែលជា​គណបក្ស​តែមួយគត់​បាន​រួម​រស់​ជាមួយ​ប្រជាជន​កម្ពុជា​នៅ​គ្រប់​ដំណាក់កាល និង​គ្រប់​កាលៈទេសៈ និង​ដែល​បាន​លះបង់ និង​បាន​រួមគ្នា​កសាង​សង្គម​កម្ពុជា​តាំងពី​ចំណុចសូន្យ​ឆ្ពោះទៅ​វឌ្ឍនភាព និង​ក្ដីសង្ឃឹម​រហូតដល់​មាន​អ្វីៗ​ដូច​សព្វថ្ងៃ​។ ​ឯកឧត្ដម​បន្តថា កម្រិតជីវភាព​ប្រជាពលរដ្ឋ គុណភាព​ជីវិត​កាន់តែ​ប្រសើរ និង​ការ​អភិវឌ្ឍ​លើ​គ្រប់​វិស័យ​យ៉ាង​ឆាប់រហ័ស ស្ដែង​ចេញ​តាមរយៈ​កំណើន​សេដ្ឋកិច្ច​ជាង​ ២​ទស្សវត្ស​ជាប់ៗ​គ្នា​ក្នុង​រង្វង់ ៧,៥% និង​ការ​លេច​ចេញ​នូវ​សមិទ្ធផល​ជាតិ​ធំៗ​ជាច្រើន ក្រោម​ការដឹកនាំ​របស់​សម្ដេច​អគ្គមហា​សេនាបតី​តេ​ជោ ហ៊ុន សែន ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ដែល​ជា​មគ្គុទ្ទេសក៍​ដ៏​ឆ្នើម​របស់​កម្ពុជា​។​ ​ឯកឧត្តម​បាន​គូសបញ្ជាក់​ថា ចំណុច​យុទ្ធសាស្ត្រ​របស់​កម្ពុជា​គឺ​រក្សា​ឲ្យ​បាន​ដាច់ខាត​សន្ដិភាព​។ សន្ដិភាព​គឺ​តម្លៃ​ស្នូល​អាច​ឲ្យ​កម្ពុជា​យើង​បន្តដំណើរ កសាង​នូវ​វិបុលភាព​សង្គម មាន​សិទ្ធិសេរីភាព​ និង​ការរស់រានមានជីវិត មានការ​អភិវឌ្ឍ​ប្រទេស និង​មាន​អ្វីៗ​គ្រប់យ៉ាង​៕

ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត​ ជួបពិភាក្សា​ការងារ​ជាមួយ​អគ្គលេខាធិការ​ក្រសួងការពារជាតិ​ឥណ្ឌា​

2023/02/05 11:27:00 am        449
ឥណ្ឌា៖ ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត អគ្គ​មេបញ្ជាការរង​នៃ​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ​កងទ័ព​ជើងគោក នៅ​ថ្ងៃទី​៣ ខែកុម្ភៈ ឆ្នាំ​២០២៣​ បាន​អញ្ជើញ​ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ​មួយចំនួន​ជាមួយ​លោក ជី​រី​ដា អា​រ៉ា​ម៉ា​នី (Giridhar Aramane) អគ្គលេខាធិការ​នៃ​ក្រសួងការពារជាតិ​ឥណ្ឌា ក្នុងឱកាស​នៃ​ដំណើរ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​រដ្ឋធានី​ញ៉ូ​ដេលី សាធារណរដ្ឋ​ឥណ្ឌា​។​ ​ថ្លែង​នៅក្នុង​ជំនួប​នោះ​លោក ជី​រី​ដា អា​រ៉ា​ម៉ា​នី បាន​សម្តែង​នូវ​ការស្វាគមន៍​ចំពោះ​ដំណើរ​ទស្សនកិច្ច​របស់​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត និង​គណៈប្រតិភូ​មកកាន់​ប្រទេស​ឥណ្ឌា ស្រប​ពេលដែល​ចំណង​មិត្តភាព​ជា​ប្រពៃណី​កម្ពុជា​-​ឥណ្ឌា​បាន​រក្សា​នូវ​ការផ្សារភ្ជាប់​យ៉ាង​ជិតស្និទ្ធ ហើយ​ទំនាក់ទំនង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​លើ​គ្រប់​វិស័យ​ ក៏​កំពុងមាន​វឌ្ឍនភាព​រី​ក​ចម្រើន​ជា​លំដាប់​គួរ​ឱ្យ​កត់​សម្គាល់ ជាពិសេស​ទំនាក់ទំនង​ផ្នែក​វប្បធម៌ សេដ្ឋកិច្ច និង​បន្ត​រហូតមកដល់​ផ្នែក​យោធា​។​ ឆ្លើយតប​ទៅតាម​ការលើកឡើង​រប​ស់លោក ជី​រី​ដា អា​រ៉ា​ម៉ា​នី ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែង​អំណរ​គុណ​ចំពោះ​បដិសណ្ឋារកិច្ច​ស្វាគមន៍​យ៉ាង​កក់ក្តៅ ដែល​បាន​ផ្តល់​ជូន​គណៈប្រតិភូ​កងទ័ពជើងគោក​នៃ​កងយោធពល​ខេមរភូមិន្ទ ដែល​ពិតជា​បាន​ស្តែង​ឱ្យឃើញ​អំពី​ឆន្ទៈ និង​ការប្តេជ្ញាចិត្ត​រួមគ្នា​ក្នុង​ការ​បន្ត​ថែរក្សា​ចំណងមិត្តភាព និង​ជំរុញ​កិច្ចសហប្រតិបត្តិការ​ឱ្យ​បាន​ជិតស្និទ្ធ និង​មាន​កម្រិត​ខ្ពស់​ឡើង ដើម្បី​រួមចំណែក​ក្នុងការ​ពង្រឹង​ទំនាក់ទំនង​រវាង​ប្រទេស និង​ប្រជាជន​ទាំងពីរ​កម្ពុជា​-​ឥណ្ឌា​ឱ្យ​កាន់តែ​រឹងមាំ និង​យូរអង្វែង​។ ​​នៅក្នុង​កិច្ច​ជំនួប​នោះ​ភាគី​ទាំងពីរ ក៏បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ទំនាក់ទំនង​យោធា​ទ្វេភាគី ដែល​បាន​បោះជំហាន​រីកចម្រើន​ទៅមុខ ដោយ​សម្រេច​បាន​នូវ​លទ្ធផល​ផ្លែផ្កា​ជាច្រើន​គួរ​ជាទី​មោទនៈ ហើយ​ក៏បាន​បង្ក​លក្ខណៈ​ដល់​ការ​ផ្សារភ្ជាប់​ទំនាក់ទំនង​កាន់តែ​ប្រសើរ និង​មាន​កម្រិត​ខ្ពស់​ឡើង​រវាង​កង​ទ័ពជើងគោក​នៃ​ប្រទេស​ទាំងពីរ​ផងដែរ ដូចដែល​ស្តើង​ឡើង​តាមរយៈ​គម្រោង​នៃ​ការ​ចុះហត្ថលេខា ​លើ​ឯកសារ​លក្ខខណ្ឌ​ស្តីពី​កិច្ចសហប្រតិបត្តិការ​រ​វាង​កងទ័ពជើងគោក​ទាំងពីរ ក្នុង​ក្របខ័ណ្ឌ​នៃ​ដំណើរ​ទស្សនកិច្ច​នេះ​។​ ​ក្រៅពីនេះ ថ្នាក់ដឹកនាំ​ទាំងពីរ​ក៏បាន​ផ្លាស់ប្តូ​រមតិ​លើ​បញ្ហា​តំបន់ និង​អន្តរជាតិ​មួយចំនួន ដោយបាន​គូសបញ្ជាក់​អំពី​សារៈសំខាន់​នៃ​ការកសាង​ទំនុកចិត្ត​ទៅវិញទៅមក ព្រមជាមួយ​នឹង​សុ​ឆន្ទៈ​នៃ​ការពង្រឹង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី និង​ពហុភាគី សំដៅ​ធានាបាន​នូវ​សន្តិភាព ស្ថិរភាព និង​ការអភិវឌ្ឍ ដែលជា​គោលបំណង​រួម​។​​សូមបញ្ជាក់ថា ដំណើរ​ទស្សនកិច្ច​រប​ស់ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត គឺជា​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​ដំបូងបង្អស់​របស់​មេបញ្ជាកា​រ​កងទ័ពជើងគោក​ក​ម្ពុ​ជា ទៅកាន់​សាធារណរដ្ឋ​ឥណ្ឌា ក្រោម​គំនិត​ផ្តួចផ្តើម​របស់​ឯកឧត្តម​អនុ​ប្រធានាធិបតី​ឥណ្ឌា និង​ឯកឧត្តម​នាយករដ្ឋមន្ត្រី​ឥណ្ឌា ក្នុង​ជំនួប​ពិភាក្សា​ជាមួយ​នឹង​សម្តេច​តេ​ជោ ហ៊ុន សែន ក្នុង​ឆ្នាំ​២០២២ កន្លងទៅ ដើម្បី​ជាការ​អបអរសាទរ​ខួប​លើក​ទី​៧០ នៃ​ការបង្កើត​ចំណង​ការទូត​ផ្លូវការ​រវាង​ប្រទេស​ទាំងពីរ​៕​អត្ថបទ៖ ​បាន ចក់

ឯកឧត្តម សាយ សំ​អាល់​៖ «​ស្ថិតក្រោម​ដំបូល​នៃ​សុខសន្តិភាព ស្ថិរភាព​​នយោបាយ កម្ពុជា​បានធ្វើ​ដំណើរ​មកដល់​ចំណុច​មួយ​ដែល​ប្រទេសជាតិ​ស្គាល់​ការអភិវឌ្ឍ​លើ​គ្រប់​វិស័យ ប្រជាពលរដ្ឋ​មាន​កម្រិតជីវភាព ​និង​មានចំណេះដឹង​កាន់តែ​ប្រសើរ​»

2023/02/05 09:20:48 am        83
ព្រះសីហនុ៖ «​ស្ថិតក្រោម​ដំបូល​នៃ​សុខសន្តិភាព ស្ថិរភាព​នយោបាយ កម្ពុជា​បានធ្វើ​ដំណើរ​មកដល់​ចំណុច​មួយ​ដែល​ប្រទេសជាតិ​ស្គាល់​ការអភិវឌ្ឍ​លើ​គ្រប់​វិស័យ ប្រជាពលរដ្ឋ​មាន​កម្រិតជីវភាព ​និង​មានចំណេះដឹង​កាន់តែ​ប្រសើរ​»​។ នេះ​ជា​ប្រសាសន៍​លើកឡើង​របស់ឯកឧត្តម សាយ សំ​អាល់ សមាជិក​គណៈកម្មាធិកា​រ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ប្រធាន​ក្រុមការងារ​ចុះ​មូលដ្ឋាន​ខេត្ត​ព្រះសីហនុ ក្នុងឱកាស​អញ្ជើញ​ជា​អធិបតី​ក្នុង​កិច្ចប្រជុំ​ផ្សព្វផ្សាយ “​សេចក្ដីសម្រេចចិត្ត​នៃ​មហាសន្និបាត​វិសាមញ្ញ​តំណាង​ទូទាំងប្រទេស របស់​គណបក្ស​ប្រជាជន​កម្ពុជា​” ជូន​ដល់​ឯកឧត្តម លោកជំទាវ លោក លោកស្រី​ជា​ថ្នាក់ដឹកនាំ សមាជិក សមាជិកា នៃ​ក្រុមការងារ​ចុះ​មូលដ្ឋាន​ខេត្ត​ព្រះសីហនុ ដែល​ធ្វើឡើង​នៅ​ថ្ងៃទី​០៤ ខែកុម្ភៈ ឆ្នាំ​២០២៣ នៅ​ស្នាក់ការ​គណបក្ស​ខេត្ត​ព្រះសីហនុ​។ ​ក្នុងឱកាស​នោះដែរ ឯកឧត្តម​ប្រធានបាន​គូសបញ្ជាក់​បន្ថែមថា កំណើនសេដ្ឋកិច្ច​ដ៏​រឹងមាំ​មុន​វិបត្តិ​កូ​វីដ​១៩ ក្នុង​រង្វង់​ប្រមាណ ៧,៥% បានធ្វើ​ឲ្យ​កម្រិត​ជីវភាព​ប្រជាពលរដ្ឋ​កាន់តែ​ប្រសើរ និង​ជា​ចលករ​ប្រែក្លាយ​កម្ពុជា​ឈាន​ទៅ​សម្រេច​ចក្ខុវិស័យ​ ប្រែក្លាយ​ខ្លួន​ប្រទេស​មាន​ប្រាក់ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ​២០៣០ និង​ប្រាក់ចំណូល​កម្រិត​ខ្ពស់​នៅ​ឆ្នាំ​២០៥០​។ តម្រូវការ​ជា​មូលដ្ឋាន រួមមានហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ស្ពាន សាលារៀន មន្ទីរពេទ្យ ទឹក អគ្គិសនី ដែល​បាន​ពង្រីក​យ៉ាង​ឆាប់រហ័ស ផ្តល់ជូន​ប្រជាពលរដ្ឋ​ស្ទើរ​គ្រប់​ទីកន្លែង​ទូទាំង​ប្រទេស បាន​បង្ក​លក្ខណៈ​ឲ្យ​ការរស់នៅ​ប្រចាំថ្ងៃ​មាន​ភាព​ល្អ​ប្រសើរ​ជាង​មុន លើកកម្ពស់​គុណភាព​ជីវិត​។​ ​ឯកឧត្តម​ប្រធាន​បានលើកឡើង​នូវ​ចំណុច​ត្រូវ​ស្វែងយល់​ ក្នុង​ដំណើរ​កម្ពុជា​រហូត​មក​ដល់ពេលនេះ ទី​១៖​ ការបោះ​ឆ្នោត​ ៥​ឆ្នាំ​ម្ដង ដែល​ស្តែងចេញ​នូវ​ភាពជោគជ័យ​នៃ​ការដឹកនាំ​របស់​រដ្ឋាភិបាល​កម្ពុជា ដែល​ទទួលបាន​ការគាំទ្រ​ពី​ប្រជាពលរដ្ឋ​ទូទាំងប្រទេស និង​ទី​២៖ ​ធន​ធាន​មនុស្ស ដោយ​កម្ពុជា​បាន​ប្រែក្លាយ​ពី​ប្រទេស​ដែល​សេដ្ឋកិច្ច​ពឹង​ផ្អែកលើ​ធនធានធម្មជាតិ មក​ពឹង​ផ្អែកលើ​កា​ផ្តល់​សេវាកម្ម ឧស្សាហកម្ម និង​បានប្រែក្លាយ​ពី​ការធ្វើ​កសិកម្ម​បែប​បុរាណ មក​កសិកម្ម​បែប​ទំនើប​។​ ​ឯកឧត្តម​ប្រធាន​បាន​គូសបញ្ជាក់​បន្ថែមថា ដើម្បី​រួមចំណែក​ក្នុង​ដំណើរ​កសាង​ឧត្ដមភាព​កម្ពុជា យើង​ម្នាក់ៗ​គួរ​ចេះ​ស្វែងយល់ និង​មាន​ការគិត​ឲ្យ​បាន​វែងឆ្ងាយ​ទៅលើ ទី​១៖​ ស្វែងយល់​ឲ្យ​បាន​ស៊ីជម្រៅ​ពី​ស្ថានភាព​ និង​និន្នាការ​សកលលោក និង​ទី​២៖ ​ដឹង​ពី​ស្ថានភាព​កម្ពុជា​ខ្លួនឯង ថា​តើ​កម្ពុជា​យើង​នៅ​ចំណុច​ណា​។​ ​នាឱកាស​នោះ​ផងដែរ ឯកឧត្តម គួច ចំរើន សមាជិក​គណៈកម្មការ​កណ្ដាល និង​ជា​ប្រធាន​គណៈកម្មាធិការ​គណបក្ស​ប្រជាជន​ខេត្ត បាន​ឡើង​អាន​ផែនការ​រួម​ឆ្ពោះទៅកាន់​ការបោះឆ្នោត​ជ្រើស​តាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៧ ឆ្នាំ​២០២៣ របស់​គណៈ​អចិន្ត្រៃយ៍​គណៈកម្មាធិការ​កណ្ដាល​គណបក្ស​ប្រជាជន​កម្ពុជាជូន​ដល់​ឯកឧត្តម លោកជំទាវ លោក លោកស្រី​ជា​ថ្នាក់ដឹកនាំ សមាជិក សមាជិកា នៃ​ក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្ត​ព្រះសីហនុ​ផង​ដែរ​៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ពលរដ្ឋហ្កាហ្សាចូលរួមពិធីបុណ្យសពអ្នកកាសែតដែលត្រូវបានសម្លាប់ក្នុងការវាយប្រហាររបស់អ៊ីស្រាអែល
06/25/2025 07:06 PM
អាកាសយានដ្ឋានក្រុងតែល អាវីវ ចាប់ផ្តើមជើងហោះហើរអន្តរជាតិឡើងវិញ ក្រោយមានបទឈប់បាញ់ជាមួយអ៊ីរ៉ង់
06/25/2025 07:06 PM
លោក Medvedev របស់រុស្ស៊ី ហៅ EU ថា ជា «ការគំរាមដោយផ្ទាល់» និងថា ភាពជាសមាជិករបស់អ៊ុយក្រែន នឹងបង្កគ្រោះថ្នាក់
06/25/2025 07:06 PM
សមាជិកសភារុស្ស៊ី ព្រមានថា ទីក្រុងមូស្គូ នឹងស្វែងរកការឆ្លើយតបចំពោះការគំរាមកំហែងណាមួយពី ណាតូ
06/25/2025 07:06 PM
លោក Grossi៖ឱកាសសម្រាប់ដំណោះស្រាយការទូតចំពោះបញ្ហានុយក្លេអ៊ែរអ៊ីរ៉ង់បច្ចុប្បន្ន បានបើកចំហ
06/25/2025 07:06 PM
សង្រ្គាមច្រកអាកាសអ៊ីស្រាអែល-អ៊ីរ៉ង់ធ្វើឲ្យក្រុមវិនយោគព្រួយបារម្ភពីច្រកសមុទ្រ Hormuz
06/25/2025 07:06 PM
សារព័ត៌មាន Yonhap៖ តុលាការកូរ៉េខាងត្បូងបដិសេធមិនចេញដីកាចាប់ខ្លួនអតីតប្រធានាធិបតី
06/25/2025 07:06 PM
រុស្សី៖ ខ្លួនចង់បាននីតិរដ្ឋនៅអាមេនី ក្រោយផែនការធ្វើរដ្ឋប្រហារ នៅទីនោះ ត្រូវបានបំផ្លាញ
06/25/2025 07:06 PM
ប្រធានាធិបតីហ្វាំងឡង់ ទទួលស្គាល់ពីការបញ្ចប់នៃសម័យត្រួតត្រារបស់លោកខាងលិច
06/25/2025 07:06 PM
អ៊ីរ៉ាក់ឃុំខ្លួនអ្នកដែលអត្ថាធិប្បាយថា ប្រទេសនេះកំពុងជួយអ៊ីស្រាអែល ក្នុងជម្លោះជាមួយអ៊ីរ៉ង់
06/25/2025 06:06 PM