ក្រុមការងារបច្ចេកទេសអន្តរក្រសួងបន្តចុះកំណត់និយាមកា និងបោះបង្គោលព្រំដីតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី២ ក្នុងភូមិសាស្រ្តខេត្តកំពត
សម្ដេចតេជោ ជំរុញឱ្យកម្ពុជា-កូរ៉េខាងត្បូងលើកកម្ពស់ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយក្នុងឱកាសខួប៣០ឆ្នាំនៃទំនាក់ទំនងប្រទេសទាំងពីរ
ទូតកូរ៉េខាងត្បូងជម្រាបសម្ដេចតេជោថា ស្ពានមិត្តភាពកម្ពុជា-កូរ៉េខាងត្បូងនឹង​បើកការដ្ឋាន​សាង​សង់​នៅ​ឆ្នាំ២០២៦
គណៈកម្មការអន្តរក្រសួងចុះពិនិត្យវាយតម្លៃការងារថែទាំផ្លូវចំនួន៨ខ្សែ ក្នុងខេត្តពោធិ៍សាត់

នយោបាយ​ និង ការអភិវឌ្ឍន៍

ព្រឹកនេះ សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញអបអរសាទរខួបលើកទី៤៤ នៃថ្ងៃជ័យជម្នះ ៧មករា

2023/01/07 06:43:28 am        361
ភ្នំពេញ៖ នៅព្រឹក ថ្ងៃសៅរ៍ ១រោច ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី៧ ខែមករា ឆ្នាំ២០២៣ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា នឹងអញ្ជើញចូលរួមអបអរសាទរថ្ងៃជ័យជម្នះ៧មករា លើកទី៤៤ឆ្នាំ (៧ មករា ១៩៧៩-៧ មករា ២០២៣)យ៉ាងមហោឡារិក នៅមជ្ឈមណ្ឌលកោះពេជ្រ។ ពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៤ ទិវាជ័យជម្នះ ៧មករា នេះ នឹងមានការអញ្ជើញចូលរួមពីមន្រ្តីជាន់ខ្ពស់ជាច្រើនរូបរបស់គណបក្សប្រជាជនកម្ពុជា ព្រមទាំងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីរាជការ ស្ថាប័នតាមក្រសួងនានា ភ្ញៀវជាតិ អន្តរជាតិ មន្ត្រីអង្គទូត សិស្សានុសិស្ស និងប្រជាពលរដ្ឋរាប់ម៉ឺននាក់ផងដែរ។ គួររំលឹកដែរថា កាលពី៤៤មុន ប្រជាពលរដ្ឋខ្មែរគ្រប់រូប រួមទាំងកុមារតូចៗត្រូវរស់នៅក្រោមការបង្ខិតបង្ខំអោយធ្វើការលើសកម្លាំង គ្មានថ្ងៃឈប់សម្រាក អាហារមិនគ្រប់គ្រាន់ គ្មានមន្ទីរពេទ្យ គ្មានសាលារៀន គ្មានវត្តអារាម ហើយសិទ្ធិសេរីភាពទាំងអស់របស់ពលរដ្ឋមិនមានឡើយ។ ប៉ុន្តែក្រោយពីប្រទេសជាតិត្រូវបានរំដោះ នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ប្រជាពលរដ្ឋមានសិទ្ធិសេរីភាពពេញលេញឡើងវិញ ហើយប្រទេសជាតិទាំងមូលមានសុខសន្តិភាព និងការអភិវឌ្ឍន៍រីកចម្រើនគ្រប់វិស័យមកទល់សព្វថ្ងៃនេះ ក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី និងជាប្រធានគណបក្សប្រជាជនកម្ពុជា៕

សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៤ នៃថ្ងៃជ័យជំនះ៧ មករា

2023/01/07 06:39:42 am        448
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០៧ ខែមករា ឆ្នាំ២០២២៣នេះ តាមរយៈសារតាមបណ្តាញសង្គមFacebook សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា នៅថ្ងៃទី៧ ខែមករា ឆ្នាំ២០២៣ នេះ គឺជាខួបលេីកទី​៤៤ឆ្នាំ (៧ មករា ១៩៧៩-៧ មករា ២០២៣) ដែលកម្ពុជាត្រូវបានសង្គ្រោះ​ និងរំដោះចេញផុតពីរបបកម្ពុជាប្រជាធិបតេយ្យ ឬ ហៅថារបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលបានធ្វើអោយកម្ពុជាក្លាយជាវាលពិឃាតដ៏ខ្មៅងងឹតអស់រយៈពេល៣ឆ្នាំ ៨ខែ និង២០ថ្ងៃ ។ គួររំលឹកដែរថា កាលពី៤៤មុន ប្រជាពលរដ្ឋខ្មែរគ្រប់រូប រួមទាំងកុមារតូចៗត្រូវរស់នៅក្រោមការបង្ខិតបង្ខំអោយធ្វើការលើសកម្លាំង គ្មានថ្ងៃឈប់សម្រាក អាហារមិនគ្រប់គ្រាន់ គ្មានមន្ទីរពេទ្យ គ្មានសាលារៀន គ្មានវត្តអារាម ហើយសិទ្ធិសេរីភាពទាំងអស់របស់ពលរដ្ឋមិនមានឡើយ។ ប៉ុន្តែក្រោយពីប្រទេសជាតិត្រូវបានរំដោះ នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ប្រជាពលរដ្ឋមានសិទ្ធិសេរីភាពពេញលេញឡើងវិញ ហើយប្រទេសជាតិទាំងមូលមានសុខសន្តិភាព និងការអភិវឌ្ឍន៍រីកចម្រើនគ្រប់វិស័យមកទល់សព្វថ្ងៃនេះ ក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី និងជាប្រធានគណបក្សប្រជាជនកម្ពុជា។សូមឱ្យស្មារតី៧មករា ស្ថិតនៅក្នុងក្រអៅបេះដូងប្រជាពលរដ្ឋគ្រប់ៗរូប​ និងជានិមិត្តរូបនៃសាមគ្គីជាតិ និងមហាគ្រួសារខ្មែរជាអមតៈ ក្រោមម្លប់សុខសន្តិភាពជានិច្ចនិរន្ត៍៕

កម្ពុជាប្រារព្ធខួបលើកទី៤៤ ទិវាជ័យជំនះ ៧មករា (៧ មករា ១៩៧៩ - ៧ មករា ២០២៣)

2023/01/07 06:33:14 am        493
ភ្នំពេញ៖ នៅព្រឹកថ្ងៃតី០៧ ខែមករា ឆ្នាំ២០២៣នេះ កម្ពុជា ប្រារព្ធខួបលើកទី៤៤ ទិវាជ័យជំនះ ៧មករា (៧ មករា ១៩៧៩ - ៧ មករា ២០២៣)។នៅព្រឹកនេះផងដែរ BTV កំពុងផ្សាយព្រឹត្តិការណ៍ដ៏សំខាន់នេះhttps://fb.watch/hUq21noC6z/

សមាជិកគណបក្សប្រជាជនកម្ពុជា តាមមូលដ្ឋានចាប់ផ្ដើមរៀបចំការសាទរថ្ងៃជ័យជំនះ ៧មករា

2023/01/06 01:24:02 pm        317
ភ្នំពេញ៖ សមាជិកសមាជិកា គណបក្សប្រជាជនកម្ពុជា​ រស់នៅតាមមូលដ្ឋាននៅតាមបណ្ដាស្រុក ខេត្ត ​បានចាប់ផ្ដើមរៀបចំនូវការជួបជុំសមាជិករបស់ខ្លួន ដើម្បីរៀបចំការសាទរថ្ងៃជ័យជំនះ ៧មមរា ឆ្នាំ១៩៧៩។សមាជិកគណបក្សប្រជាជនកម្ពុជា នៅតាមបណ្ដាឃុំ-សង្កាត់ នៅតាមបណ្ដាខេត្ត បានចាប់ផ្ដើម​រៀបចំ​នូវពិធីអបអរសាទរ ខួបទី ៤៤ឆ្នាំ នៃទិវាជ័យជំនះ ៧មករា ដែលបានរំដោះជីវិតប្រជាពលរដ្ឋ​កម្ពុជា ចេញពីរបបប្រល័យពូជសាសន៍ ប៉ុលពត។ជាក់ស្ដែង ឯកឧត្តម តូច ចាន់នី ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ​ចុះជួយឃុំ កណ្ដោលជ្រុំ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ​រួមទាំងក្រុមការងារ និងសមាជិកគណបក្ស​រស់នៅ​ក្នុងមូលដ្ឋាន​ដោយផ្ទាល់បានជួបជុំគ្នារៀបចំការអបអរសាទរ ​ទិវាជ័យជំនះ ៧មករា។ក្នុងឱកាសអបអរសាទរទិវាជ័យជំនះ ​៧មករា នេះ ឯកឧត្តម តូច ចាន់នី បានលើកឡើងនូវគុណ​តម្លៃ ៧មករា ដែលពុំអាចកាត់ថ្លៃបាន ជូនសមាជិករបស់ខ្លួន។ ឯកឧត្តម បញ្ជាក់ថា ជ័យជំនះ ៧មករា ពិតណាស់គឺជាថ្ងៃកំណើតទី២ ​សម្រាប់ខ្លួនគាត់ ក៏ដូចជា​ជនរងគ្រោះជាច្រើនលាននាក់ផ្សេងទៀត ​អោយរួចផុតជីវិតពីរបបប្រល័យពូជសាសន៍ខ្មែរក្រហម។ ក្រៅពីទទួលបានជីវិតថ្មី គឺគុណតម្លៃ ៧មករា​ បាននាំមកវិញនូវការរស់នៅក្នុងសង្គមសន្តិភាព ទទួល​បាន​សិទ្ធិគ្រប់យ៉ាង​ និងមើលឃើញពីការរីកចំរើនរបស់ជាតិឥតឈប់ឈរ។សម្រាប់សមាជិកគណបក្សប្រជាជនកម្ពុជាដែលមានវត្តមាន នៅថ្ងៃនេះ ទោះមួយចំនួនពុំបាន​ឆ្លងកាត់​ការរស់នៅក្នុងសម័យខ្មែរក្រហមក្ដី ​ក៏ពួកគេដឹងច្បាស់ពីគុណតម្លៃ ៧មករា តាម​រយៈការសិក្សា និងការប្រាប់ដោយផ្ទាល់ពីឪពុកម្ដាយ ​អាណាព្យាបាលរបស់ខ្លួន។ ពួកគេជាយុវជនលើកឡើងថា​ ជ័យជំនះ៧មករា ​បានផ្ដល់អ្វីៗគ្រប់យ៉ាងសម្រាប់ពួកគាត់ជាយុវជន។របបប្រល័យពូជសាសន៍ខ្មែរក្រហម ជារបបមួយដែលមានរយៈពេល ៣ឆ្នាំ ៨ខែ និង ៨០ថ្ងៃ។ ត្រឹមរយៈពេលជិត ៤ឆ្នាំនៃការគ្រប់គ្រងនេះ គឺប្រជាពលរដ្ឋគ្រប់រូបត្រូវរស់នៅរងទុក្ខ ​ពីភាពអត់ឃ្លាន ការធ្វើការហួសកម្លាំង ​ការបំបិតសេរីភាព​ ភាពភ័យខ្លាចសព្វបែបយ៉ាង និងរងការសម្លាប់​ដោយព្រៃផ្សៃ។ តាមសាលាក្ដីខ្មែរក្រហម បានបញ្ជាក់ថា​ ចំនួនប្រជាពលរដ្ឋប្រមាណជិត​ ៣លាននាក់ បាន​ស្លាប់បាត់បងជីវិត ក្នុងរយៈពេលនៃការគ្រប់គ្រង ​របស់ក្រុមកម្ពុជាប្រជាធិប្បតេយ្យ ​ប៉ុល ពត។កម្ពុជាបានផ្ដួលរំលំរបបប្រល័យពូជសាសន៍ខ្មែរក្រហម​ ថ្ងៃ ៧មករា ឆ្នាំ ១៩៧៩ ពិតយ៉ាងណាក្ដី តែ​សង្រ្គាមស៊ីវិលនៅតែអូសបន្លាយជាច្រើនឆ្នាំបន្តទៀត​ រហូតឆ្នាំ ១៩៩៨។ ការបញ្ចប់សង្គ្រាមរវាងខ្មែរ និងខ្មែរ ​ការទទួលបានសន្តិភាពពេញលេញ ​គឺនៅចុងឆ្នាំ ១៩៩៨ ក្រោម​ការអនុវត្តនយោបាយឈ្នះឈ្នះ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា៕ អត្ថបទ៖ គឹមហុក

អ្នកនយោបាយទទួលស្គាល់ថា ថ្ងៃ៧មករាបាននាំឲ្យកម្ពុជា ទទួលបានសិទ្ធិសេរីភាព និងលទ្ធិប្រជាធិបតេយ្យ

2023/01/06 01:17:13 pm        393
ភ្នំពេញ៖ ស្របពេលថ្ងៃទី៧ មករាស្អែកនេះ នឹងមានការរៀបចំពិធីអបអរសាទរខួបលើកទី៤៤ នៃទិវាជ័យជម្នះ ៧ មករា ដែលជាថ្ងៃប្រវត្តិសាស្រ្តបញ្ចប់​របប​ប្រល័យពូជសាសន៍ ​ប៉ុល ពត ឬហៅថា របបខ្មែរក្រហម មានបណ្តាអ្នកនយោបាយវ័យក្មេង ​លើកឡើងថា ចំពោះប្រវត្តិសាស្រ្តរំដោះ​ប្រជាជន​ពី​របបប្រល័យពូជសាសន៍ ​គឺជា​ភស្តុតាង ដែលនាំឲ្យប្រជាជននៅរស់រានមាន​ជីវិត​ពី​របបមួយនេះ ​មានសិទ្ធិសេរីភាព រួមទាំងឱកាសចូលរួមការ​អភិវឌ្ឍប្រទេស តាមរយៈការចូលរួម​ប្រកួតប្រជែង​លើ​ឆាកនយោបាយក្រោមការអនុវត្តលទ្ធិប្រជាធិបតេយ្យ​ សេរីពហុបក្ស ពោលគឺការបោះឆ្នោត។ លោក ពេជ្យ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា បានទទួលស្គាល់ថា ថ្ងៃ ៧ មករា ជា​តឹងតាង​ជាក់ស្តែង​នៃការរំដោះប្រជាជនពីរបបប្រល័យពូជសាសន៍ និងបាននាំមកនូវឱកាស​សម្រាប់អ្នក​នយោបាយ​ចម្រុះ​ពណ៌​បានជជែកគ្នាដោយបើកចំហរ។ ជាមួយការទទួលស្គាល់ថ្ងៃ ៧ មករា របស់លោក ពេជ្យ ស្រស់ គឺលោកបានសំអាង​លើការជួយ​សង្គ្រោះ​ឲ្យក្រុមគ្រួសាររបស់លោកនៅរស់រានមានជីវិត និងចាកផុតពីការកាប់សម្លាប់យ៉ាងរង្គាល​ពីរបបប្រល័យពូជសាសន៍ ប៉ុល ពត។លោក គុជ លី ប្រធានគណបក្សខ្មែរតែមួយ ​បានលើកឡើងថា ថ្ងៃ ៧មករា ១៩៧៩ ជាថ្ងៃដែល​បាននាំ​ឲ្យកម្ពុជា​អនុវត្តរដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ និងជាស្ពាន​ធ្វើឱ្យអ្នកនយោបាយគ្រប់​និន្នការ​មាន​ឱកាសចូលរួម ​ដើម្បីប្រកួតប្រជែង ​និងកសាងលទ្ធិប្រជាធិបតេយ្យ តាមរបប​លទ្ធិប្រជាធិបតេយ្យ​របស់កម្ពុជា។ក្នុងរយៈពេល៤៤ឆ្នាំមកនេះ កម្ពុជា​បានពុះពារជម្នះរាល់​ឧបសគ្គ និងការលំបាកយ៉ាងច្រើន​ឥត​គណនា ឆ្លងកាត់បណ្តាដំណាក់កាលប្រវត្តិសាស្ត្រ ​ ដើម្បីការពារការរស់ឡើងវិញរបស់ប្រជាជាតិ ប្រឹងប្រែង​ជម្នះនូវផលវិបាកយ៉ាង​ធ្ងន់ធ្ងរ​លើគ្រប់វិស័យ​ដែលបន្សល់ទុកពីសង្គ្រាម​បំផ្លិច​បំផ្លាញ រួមទាំង​ខិតខំស្តារកសាង ​អភិវឌ្ឍន៍​មាតុភូមិចេញពីគំនរផេះផង់ ​ពុះពារស្វែងរកសន្តិភាព ការ​ផ្សះផ្សារជាតិផងដែរ៕ អត្ថបទ៖សេក ឧត្តម

លោកជំទាវ ឱ វណ្ណឌីន អំពាវនាវឲ្យបញ្ឈប់ការផ្សព្វផ្សាយ ចែករំលែកព័ត៌មាន គ្មានប្រភព និងគ្មានការបញ្ជាក់ច្បាស់លាស់ពាក់ព័ន្ធការរីករាលដាលមេរោគ

2023/01/06 08:50:26 am        628
ភ្នំពេញ៖ លោកជំទាវ ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាលប្រកាសឲ្យបញ្ឈប់ការផ្សាយព័ត៌មានដែលមិនទាន់មានការពន្យល់ណាមួយ ពីមន្ត្រីជំនាញ ឬប្រភពច្បាស់លាស់ កុំអោយមានការភាន់ច្រឡំ។លោកជំទាវបញ្ជាក់តាមសារ Telegram​ថា XBB variant មានរោគសញ្ញាប្រហាក់ប្រហែលនឹងជំងឺផ្តាសាយធំដូចយេីងបានដឹងរួចមកហេីយ​ៗគ្រប់តែប្រភេទវីរុស​ ទោះជាអូមីក្រុងក្តី​ ដែលតាក្តី​ ឫប្រភេទផ្សេងៗទៀតក្តី​ បេីខ្វះនូវការការពារ​ វាអាចឆ្លងគ្រប់ពេលវេលា​ គ្រប់កាល:ទេស:​ និងគ្រប់ទីកន្លែង​ ហេីយក៏អាចវិវត្តន៍ទៅធ្ងន់ធ្ងរបានដែរ​ ជាពិសេសអ្នកមានជំងឺប្រចាំកា​យ​ និងមនុស្សវ័យចាស់ជាដេីម។លោកជំទាវបន្តថា “វាមានលទ្ធភាពឆ្លងលឿនជាងប្រភេទមុនៗ​ ក៏ប៉ុន្តែវ៉ាក់សាំងកូវីដ-១៩​ ដូសជំរុញ​បន្តបន្ទាប់​ នៅតែជួយកាត់បន្ថយបានច្រើនលើអត្រាឈឺធ្ងន់ធ្ងរ​ អត្រាស្លាប់​ និងអត្រាចូលសម្រាកពេទ្យ។ ដូច្នេះ​ សូមចូលរួមចាក់វ៉ាក់សាំងកូវីដ-១៩​ ដូសជំរុញបន្តបន្ទាប់ទៀត​ និងបន្តប្រុងប្រយ័ត្នដោយអនុវត្តន៍វិធានការ​ ៣ការពារ​ ៣កុំ”៕

គ.ជ.ប ប្រកាសឲ្យពលរដ្ឋប្តឹងតវ៉ាទៅនឹងបញ្ជីឈ្មោះដំបូង ខណៈបញ្ជីនឹងបិទផ្សាយ​នាសប្តាហ៍ក្រោយ

2023/01/05 02:06:03 pm        336
ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជ.ប) នឹងធ្វើការបិទផ្សាយបញ្ជី​បោះឆ្នោត​ដំបូង និងបញ្ជី ឈ្មោះអ្នកបោះឆ្នោត ដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោត ដើម្បីឱ្យប្រជាពលរដ្ឋ​ពិនិត្យផ្ទៀងផ្ទាត់ ព្រម ទាំងអាចសុំកែតម្រូវ​ តាមរយៈការប្តឹងតវ៉ា ឬប្តឹងជំទាស់។ នេះបើតាមសេចក្តីជូនដំណឹងរបស់ គ.ជ.ប ។សេចក្តីជូនដំណឹងរបស់ គ.ជ.ប បានឱ្យដឹងថា បញ្ជីបោះឆ្នោតដំបូង និងបញ្ជីឈ្មោះអ្នកបោះឆ្នោត ដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោត នឹងត្រូវបិទផ្សាយនៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣ នៅតាមសា លាឃុំ-សង្កាត់ និងនៅទីតាំងណាមួយក្នុងឃុំ-សង្កាត់ទូទាំងប្រទេស ព្រមទាំងមានផ្សព្វផ្សាយតាមគេហទំ ព័ររបស់ គ.ជ.ប ដែលមានអាសយដ្ឋាន voterlist.nec.gov.kh ឬចូលរកតាមកម្មវិធីទូរស័ព្ទ (App) NEC KH ។សេចក្តីជូនដំណឹងនេះ បានបញ្ជាក់ថា ជនណាក៏ដោយ មានសិទ្ធិប្តឹងតវ៉ា ឬប្តឹងជំទាស់ជាលាយ លក្ខណ៍អក្សរ ទាក់ទងនឹងបញ្ជីបោះឆ្នោតដំបូង និងបញ្ជីឈ្មោះអ្នកបោះឆ្នោត ដែលនឹងត្រូវលុប​ចេញពីបញ្ជី បោះឆ្នោត ទៅក្រុមប្រឹក្សាឃុំ-សង្កាត់ ក្នុងរយៈពេល១០ថ្ងៃយ៉ាងយូរ បន្ទាប់ពី​ថ្ងៃបិទផ្សាយ ហើយនឹងបិទការ ប្តឹងតវ៉ានៅត្រឹមថ្ងៃទី២៣ ខែមករា នេះ ។ពាក់ព័ន្ធនឹងការប្តឹងតវ៉ា អាចធ្វើឡើងបានក្នុងករណីបាត់ឈ្មោះរបស់អ្នកបោះឆ្នោត ឬមានឈ្មោះ ក្នុងបញ្ជីបោះឆ្នោត ​ប៉ុន្តែកត់ត្រាមិនច្បាស់លាស់នូវទិន្នន័យពាក់ព័ន្ធ ​ឬព័ត៌មានដែលបានផ្តល់ឱ្យ ឬត្រូវបាន គ.ជ.ប លុបឈ្មោះមិនត្រឹមត្រូវ ។ ចំណែកការប្តឹងជំទាស់ អាចធ្វើឡើងចំពោះបុគ្គល​ណាម្នាក់ មានឈ្មោះ ​ក្នុងបញ្ជីបោះឆ្នោតដំបូង ប៉ុន្តែជននោះ មិនមានលក្ខខណ្ឌគ្រប់គ្រាន់ ដើម្បី​មានឈ្មោះក្នុងបញ្ជីបោះឆ្នោត និងចំពោះជនណាម្នាក់ ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតច្រើន​ជាងមួយកន្លែង ។យោងតាមលទ្ធផលបណ្តោះអាសន្នរបស់ គ.ជ.ប បានបង្ហាញថា ​ចំនួនអ្នកបោះឆ្នោតក្នុងបញ្ជី បោះឆ្នោតឆ្នាំ២០២២ ដែលនឹងត្រូវប្រើសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ​នីតិកាលទី៧ នៅថ្ងៃ ទី២៣ ​ខែកក្កដា ឆ្នាំ២០២៣ មានជាង៩លាន៧សែននាក់ ខណៈអ្នកដែលនឹងត្រូវ​លុប​ឈ្មោះចេញពីបញ្ជី ​មានចំនួនជាង២៥ម៉ឺននាក់ ​និងអ្នកបានកែ​តម្រូវទិន្នន័យ មានជាង៦ម៉ឺននាក់ ៕អត្ថបទ៖ សេក ឧត្តម

ក្រុមឧក្រិដ្ឋជនមិនទាន់បោះបង់ចោលផែនការទុច្ចរិតខ្លួន ទោះបីសន្ដិសុខនៅកម្ពុជារក្សាបានល្អក៏ដោយ

2023/01/05 01:22:28 pm        342
ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានថ្លែងថា បើទោះបីជាសភាពការណ៍សន្ដិសុខនៅកម្ពុជានាពេលបច្ចុប្បន្ននេះ រក្សាបានល្អប្រសើរក៏ដោយ ប៉ុន្ដែពួកឧក្រិដ្ឋជន និងអ្នកប្រព្រឹត្តបទល្មើសពួកគេមិនទាន់​បោះបង់ចោលនៅឡើយចំពោះផែន​ការ​ទុច្ចរិតរបស់ខ្លួនមកលើកម្ពុជា ដូច្នេះយើងនាំគ្នាបន្តប្រុងប្រយ័ត្នដើម្បីសុខសន្តិភាពជូនប្រជាពលរដ្ឋ។នាឱកាសអញ្ជើញជួបសំណេះសំណាលជាមួយ ថ្នាក់ដឹកនាំ ប្រតិភូ ប្រតិភូរង គ្រូបង្វឹក និងកីឡាករ-កីឡាការិនី នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ នាថ្ងៃទី៥ ខែមករា ឆ្នាំ២០២២ សម្ដេច ស ខេង បានរំលឹកថា ​កាលពីឆ្នាំ២០២២ ​ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា បាន​ធ្វើឱ្យប្រទេសកម្ពុជាបន្ដថែរក្សា ​និងពង្រឹងសន្ដិភាព ​ស្ថិរភាពនយោបាយ និងសណ្ដាប់ធ្នាប់​សាធារណៈបាន​យ៉ាងល្អប្រសើរ​ រហូតឈានដល់ការសម្រេចបានកិច្ចប្រជុំថ្នាក់អន្តរជាតិជាច្រើន។សម្ដេចក្រឡាហោម បានបន្ថែមថា ជាពិសេសកម្ពុជារក្សាបាន ​និងពង្រឹងអធិបតេយ្យភាព បូរណភាពទឹកដី​បានយ៉ាងល្អប្រសើរ ​ទាំងនេះគឺជាកត្តាគន្លឹះដ៏សំខាន់មិនអាចខ្វះបាន ដើម្បី​បង្កលក្ខណៈសម្បត្តិដល់ការអភិវឌ្ឍ ​និងកិច្ចដំណើរការនានាទាំងអស់​ របស់កម្ពុជា។សម្ដេច បានបញ្ជាក់ទៀតថា កម្ពុជា ក៏នៅមាន​បញ្ហាប្រឈមជាច្រើនទៀត ​ដោយ​សារសភាព​ការណ៍​អន្ដរជាតិ ​ឬក្នុងតំបន់ ​កំពុងមានការវិវត្តន៍ដ៏​ស្មុគស្មាញ​ ដោយ​មិនអាច​ប៉ាន់ស្មាន​ដឹង។ តើជះឥទ្ធិពលមកកម្ពុជា ឬយ៉ាងណា? ​ប៉ុន្ដែទោះបីយ៉ាងណាក៏ដោយ​ នៅឆ្នាំ២០២៣នេះ ត្រូវ​បន្ដ​តាមដាន​បន្ថែមទៀតដើម្បីការពារសន្ដិភាព ​និងសេចក្ដីសុខជូនប្រជាពលរដ្ឋ។សម្ដេចក្រឡាហោម ស ខេង បញ្ជាក់ថា ​«សភាពការណ៍សន្ដិសុខ ​និងបទល្មើសនានា ទោះបី​មក​ដល់ពេលនេះ​ យើង​រក្សាបានល្អប្រសើរ ដូច​បានបញ្ជាក់ខាងលើ​ ប៉ុន្ដែ​ពួកឧក្រិដ្ឋជន និង​អ្នកប្រព្រឹត្តបទល្មើស ​គេមិនទាន់បោះបង់ចោល ​នូវផែនការ​ទុច្ចរិត​របស់ពួកគេនោះទេ។បទល្មើសជួញដូរមនុស្សគ្រប់ទម្រង់ ​ដែលជាបទល្មើសមិនប្រព្រៃណី​ ហើយ​ដោយមានបែបផែន​ស្មុគស្មាញ ​ដែលយើងត្រូវបន្ដរួមគ្នាដើម្បីធ្វើកិច្ចការងារទាំងនេះ»។លើសពីនេះ​សម្ដេច ស ខេង ក៏បាន​ណែនាំ​ដល់​សមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ​ត្រូវ​បន្ដផ្សព្វផ្សាយ​ជូន​ប្រជាពលរដ្ឋអំពីបទល្មើសនានា ឱ្យពួកគាត់បានយល់ដឹងកាន់តែច្បាស់ថែមទៀត ​ដូចជា អំពើ​ជួញដូរមនុស្ស ​ដែល​ជាបទល្មើសថ្មី ​និង​ស្មុគស្មាញ ព្រមទាំងកាចសាហាវផងដែរ៕អត្ថបទ៖ បាន ចក់

ឯកឧត្តមបណ្ឌិត គឹម សន្តិភាព៖ « ថ្ងៃ៧មករា ជាថ្ងៃសង្គ្រោះខ្មែរគ្រប់និន្នាការនយោបាយពីរណ្តៅមរណៈ»

2023/01/05 08:38:43 am        94
ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាតំណាងដ៏ខ្ពស់ខ្ពស់របស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត រួមជាមួយឯកឧត្តម ចាន់ រតនា ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសអូស្ត្រាលី និងនូវ៉ែលហ្សេឡង់, ឯកឧត្តម ឈួន វិន ប្រធានក្រុមការងារតំបន់១ ជាមួយនឹងក្រុមការងារទាំងអស់បានអញ្ជើញចូលរួមក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៤ ទិវាជ័យជម្នះ ៧មករា នាទីក្រុងកង់បេរ៉ា នៃប្រទេសអូស្ត្រាលី ដែលពិធីនេះ រៀបចំឡើងដោយបងប្អូនជនរួមជាតិខ្មែរយើង រស់នៅប្រទេសអូស្ត្រាលី នៅរសៀលថ្ងៃទី៤ ខែមករា ឆ្នាំ២០២៣។ឯកឧត្តមបណ្ឌិត គឹម សន្តិភាព បានកោតសរសើរដ៏ស្មោះអស់ពីដួងចិត្ត ប្រកបដោយការដឹងគុណជាអនេកប្បការជានិច្ច ចំពោះលោកពូ អ្នកមីង បងប្អូនជាជនរួមជាតិទាំងអស់ ដែលកំពុងរស់នៅលើទឹកដីនៃប្រទេសអូស្ត្រាលី ដែលជាប្រទេសដ៏រីកចម្រើនជឿនលឿន តែបងប្អូនមិនបានបំភ្លេចនូវទឹកដីកំណើត ជាតិសាសន៍ សាច់សាលោហិត ញាតិសន្តាន មិត្តភក្តិ និងអនុស្សាវរីយ៍របស់ខ្លួននោះទេ។ផ្ទុយទៅវិញបងប្អូនមានឆន្ទៈ មានមនសិការ ស្នេហាជាតិមាតុភូមិពេញបរិបូរ ដែលកន្លងមករហូតមកដល់បច្ចុប្បន្ន បងប្អូនបានចំណាយពេលវេលា កម្លាំងកាយចិត្ត និងទ្រព្យធនផ្សេងៗ ដើម្បីចូលរួមគ្រប់សកម្មភាពជួយគាំពារជាតិជាមួយក្រុមការងាររបស់យើងខ្ញុំ ។ទឹកចិត្តដ៏ប្រពៃថ្លៃថ្លារបស់បងប្អូន ពិតជាវត្ថុដ៏មានតម្លៃបំផុតចំពោះជាតិ មាតុភូមិនៃយើង និងជាការរួមចំណែក    ដ៏ឧត្តុង្គឧត្តម ក្នុងការបង្រួបបង្រួមពង្រឹងសាមគ្គីជាតិខ្មែរ ក្រោមម្លប់សន្តិភាព សម្តេចតេជោ ដែលកម្ពុជាមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រនៅក្រោយសម័យអង្គរ ។លើសពីនេះទៀត ការអញ្ជើញមកជួបជុំរបស់បងប្អូន ក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៤ ទិវាជ័យជម្នះ ៧មករា នាថ្ងៃនេះ គឺបានសបញ្ជាក់ឱ្យឃើញថា បងប្អូនចង់ឱ្យប្រទេស កម្ពុជាយើងមានសាមគ្គីជាតិជាធ្លុងមួយដ៏រឹងមាំ រក្សាបានសន្តិភាព សេរីភាព បូរណភាពទឹកដី និងការអភិវឌ្ឍជាតិ ដើម្បីចៀសឱ្យផុតពីការបែកបាក់សាមគ្គីជាតិ ដែលជាដើមហេតុនាំឱ្យប្រទេសជាតិហិចហោច និងធ្លាក់ចូលក្នុង គ្រោះមហន្តរាយ និងដើម្បីទប់ស្កាត់ការកកើតឡើងជាថ្មីនូវរបបប្រល័យពូជសាសន៍នៅកម្ពុជា ។ថ្លែងក្នុងអង្គពិធី ឯកឧត្តមបណ្ឌិត គឹម សន្តិភាព បានសង្កត់ធ្ងន់ថា " ថ្ងៃ៧មករា ជាថ្ងៃសង្គ្រោះខ្មែរគ្រប់និន្នាការនយោបាយពីរណ្តៅមរណៈ" ៕

សហជីពកម្ពុជាប្រមាណ ៣០០នាក់ ប្រារព្ធពិធីរម្លឹកខួបអនុស្សាវរីយ៍ថ្ងៃជ័យជំនះ៧ មករា

2023/01/04 10:02:25 am        320
ភ្នំពេញ៖ អគ្គសម្ព័ន្ធសហភាពសហជីពកម្ពុជា (CGCU)នៅព្រឹកថ្ងៃទី៤ មករា ឆ្នាំ២០២៣នេះ បានរៀបចំពិធីខួបអនុស្សាវរីយ៍លេីកទី៤៤ ទិវាជ័យជំនះ ៧មករា ជាប្រវត្តិសាស្រ្តដែលបានរំដោះប្រជាជនកម្ពុជាឲ្យរស់រានជីវិតឡេីងវិញរួចផុតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ដ៏សាហាវព្រៃផ្សៃបំផុត។ ពិធីខាងលេីនេះ បានប្រព្រឹត្តទៅក្រោមវត្តមាន ឯកឧត្តម អុិត សំហេង ប្រធានគណៈចលនាសហជីព នៃគណៈចលនាមហាជនគណៈកម្មាធិការកណ្តាល ដោយមានការចូលរួមពីសហភាព សហព័ន្ធ សហជីព និងសមាជិក សមាជិកាប្រមាណ ៣០០នាក់ នៅខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ គួររម្លឹកថា ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលដឹកនាំរបស់សម្តេចនាយករដ្ឋមន្រ្តីតេជោ ហ៊ុន សែន ដែលបានខិតខំជំរុញសកម្មភាពនានា ទទួលបានសម្រេចនូវសមិទ្ធផលធំៗគួរអោយគត់សម្គាល់។ ដូច្នេះហើយបានជាប្រជាជនកម្ពុជាបានចងចាំជានិច្ចថា ថ្ងៃជ័យជំនះ ៧ មករាឆ្នាំ១៩៧៩ ជាថ្ងៃកំណើតទី២របស់ខ្លួន «បើគ្មានថ្ងៃនេះទេគឺគ្មានអ្វីៗសព្វបែបយ៉ាងដូចថ្ងៃនេះដែរ»៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

រដ្ឋចំនួន ៥ របស់ EU នឹងសាកល្បងកម្មវិធីពិនិត្យអាយុ ដើម្បីការពារកុមារតាមអ៊ីនធឺណិត
07/15/2025 04:07 PM
យោធាអ៊ីស្រាអែលនិយាយថា ខ្លួនវាយប្រហារលើគោលដៅជាច្រើនរបស់ក្រុមហេសបូឡា នៅភាគខាងកើតលីបង់
07/15/2025 04:07 PM
លោក Zelenskiy ដឹងគុណលោក Trumpសម្រាប់ការត្រៀមខ្លួនការពារអាយុជីវិតពលរដ្ឋអ៊ុយក្រែន
07/15/2025 04:07 PM
សេវាប្រឆាំងភេរវកម្មនិយាយថា យានដ្រូនពីរគ្រឿង បានធ្លាក់ក្នុងតំបន់ប្រេង Khurmala ក្នុងប្រទេស អ៊ីរ៉ាក់
07/15/2025 04:07 PM
ការផ្ទុះ និងផ្សែងហុយលើតំបន់ហ្កាហ្សា ត្រូវបានមើលឃើញពីតំបន់ភាគខាងត្បូងអ៊ីស្រាអែល
07/15/2025 04:07 PM
ភ្លៀងធ្លាក់ខ្លាំង បានវាយប្រហារប្រទេសជប៉ុន ក្រោយព្យុះទីហ្វុង Nari បោកបក់ដល់ដីគោក
07/15/2025 04:07 PM
ក្រសួងការបរទេសចិន៖ ទណ្ឌកម្មរបស់អាមេរិកលើរុស្ស៊ី នឹងមិនអាចជួយដោះស្រាយជម្លោះអ៊ុយក្រែនបានទេ
07/15/2025 04:07 PM
ប្រេងធ្លាក់ថ្លៃបន្តិច ខណៈទីផ្សាររំពៃដល់លទ្ធភាពនៃការដាក់ទណ្ឌកម្ម និងការដំឡើងពន្ធ
07/15/2025 04:07 PM
ចិនប្រកាសពីជោគជ័យនៃការបាញ់បង្ហោះយានដឹកទំនិញ Tianzhou-9
07/15/2025 04:07 PM
នាយករដ្ឋមន្ត្រីថៃ អាចនឹងស្នើសុំពន្យារកាលកំណត់របស់តុលាការធម្មនុញ្ញ
07/15/2025 04:07 PM