សម្ដេចធិបតី៖ រាជរដ្ឋាភិបាល និងមហាគ្រួសារខ្មែរ​នៅ​ជាមួយ​កងទ័ព​ជួរ​មុខ​គាំទ្រ​គ្រប់​មធ្យោបាយ​ទាំង​អស់
សម្ដេចធិបតី ដឹកនាំគណៈប្រតិភូចូលក្រាបបង្គំគាល់ព្រះករុណា ព្រះមហាក្សត្រ ទូលថ្វាយលទ្ធផលចុះបញ្ជីបូជនីយដ្ឋានចងចាំនៃកម្ពុជា ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក
សភាតំណាងប្រជាជនចិនចាត់ទុកសម្តេចតេជោ ជាតួអង្គសំខាន់បន្ត​ពីព្រះបរម​រតនកោដ្ឋ​ក្នុង​ការ​ពូន​ជ្រំ​ទំនាក់ទំនងរវាងកម្ពុជា និងចិន
សម្តេចតេជោអនុញ្ញាតឱ្យសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍សភាប្រជាជនចិនជួបសម្តែងការគួរសម

នយោបាយ​ និង ការអភិវឌ្ឍន៍

ព្រះករុណា ព្រះមហាក្សត្រ ព្រះរាជទានព្រះរាជពិធីលៀងសាយភោជនាហារផ្លូវរដ្ឋផ្លូវការ ថ្វាយព្រះចៅស៊ុលតង់ នៃប្រទេសព្រុយណេ

2022/11/14 03:00:25 pm        634
ភ្នំពេញ៖ ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហឫទ័យ ព្រះរាជទានព្រះរាជពិធីលៀងសាយភោជនាហារផ្លូវរដ្ឋផ្លូវការថ្ងៃត្រង់ ថ្វាយព្រះចៅស៊ុលតង់ ហាជី ហាសសាណាល់ បុលគីយ៉ាស់ មុយអ៊ីហ្សាឌីន វ៉ាឌូឡាហ៍ (Sultan Haji Hassanal Bolkiah Mu’izzaddin Waddaulah) ព្រះមហាក្សត្រ និងជាព្រះប្រមុខរដ្ឋ នៃប្រទេសព្រុយណេដារូសាឡាម នាថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២ នៅព្រះបរមរាជវាំង ក្នុងឱកាសដែលព្រះអង្គស្តេចយាងមកចូលរួមកិច្ចប្រជុំកំពូល​អាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ និងបំពេញព្រះរាជទស្សនកិច្ចផ្លូវរដ្ឋ នៅព្រះរាជាណាចក្រកម្ពុជា។រូបថត៖ ព្រះបរមរាជវាំង

សេចក្ដីថ្លែងការណ៍រវាងកម្ពុជា និងព្រុយណេ ក្នុងឱកាសព្រះរាជទស្សនកិច្ចផ្លូវរដ្ឋរបស់ព្រះចៅស៊ុលតង់

2022/11/14 02:29:51 pm        487
សេចក្ដីថ្លែងការណ៍រួមរវាងកម្ពុជា និងព្រុយណេ ក្នុងឱកាស​ព្រះរាជទស្សនកិច្ចផ្លូវរដ្ឋរបស់ ព្រះចៅស៊ុលតង់ ហាជី ហាសសាណាល់ បុលតីយ៉ាស់ មួយអ៊ីហ្សាឌីន ឌូឡាហ៍ នៃប្រទេសព្រុយណនៅម្ពុជា ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២។

ព្រះចៅស៊ុលតង់ នៃប្រទេសព្រុយណេដារូសាឡាម ស្តេចយាងចាកចេញពីកម្ពុជាហើយ

2022/11/14 02:17:31 pm        535
ភ្នំពេញ៖ ព្រះចៅស៊ុលតង់ HAJI HASSANAL BOLKIAH ព្រះមហាក្សត្រ និងជាព្រះប្រមុខរដ្ឋ នៃប្រទេសព្រុយណេដារូសាឡាម ស្តេចយាងចាកចេញពីកម្ពុជាហើយ បន្ទាប់ព្រះអង្គបានបានយាងជាព្រះរាជវត្តមានចូលរួមកិច្ចប្រជុំកំពូលអាស៊ាន ,កិច្ចប្រជុំកំពូលពាក់ព័ន្ធ និងស្តេចយាងបំពេញព្រះរាជទស្សនកិច្ចជាផ្លូវរដ្ឋ នៅព្រះរាជាណាចក្រកម្ពុជា។

សម្តេចតេជោ ហ៊ុន សែន អញ្ជើញទៅចូលរួមកិច្ចប្រជុំកំពូល G20នៅឥណ្ឌូនេស៊ី

2022/11/14 02:06:47 pm        381
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា អមដំណើរដោយឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ព្រមទាំងមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលផ្សេងទៀត ​បានអញ្ជើញចាកចេញពីប្រទេសកម្ពុជាហើយនៅ​រសៀលថ្ងៃទី១៤វិច្ឆិកានេះ ដើម្បីទៅចូលរួមកិច្ចប្រជុំកំពូល G20 និងកិច្ចសន្ទនាក្រៅផ្លូវការរបស់​មេដឹកនាំ APEC នៅប្រទេសឥណ្ឌូនេស៊ី និងបន្តទៅកាន់ប្រទេសថៃ ពីថ្ងៃទី១៥-១៨ ខែវិច្ឆិកា ឆ្នាំ ២០២២។វត្តមានអញ្ជើញទៅកាន់ប្រទេសឥណ្ឌូនេស៊ី គឺតបតាមការអញ្ជើញរបស់ ឯកឧត្តម ចូកូ វីដូដូ ប្រធានាធិបតីនៃសាធារណរដ្ឋឥណ្ឌូនេស៊ី និងជាប្រធាននៃកិច្ចប្រជុំកំពូល G20 ក្នុងឆ្នាំ ២០២២។សម្ដេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូល G20 ដែលនឹងប្រព្រឹត្តិ​ទៅ​ពីថ្ងៃទី១៥-១៦ ខែវិច្ឆិកា ឆ្នាំ២០២២ ។ក្រោមមូលបទនៃភាពជាប្រធាន G20 របស់ឥណ្ឌូណេស៊ី “ស្ដារឡើងវិញទាំងអស់គ្នា ​ស្តារឡើងវិញ កាន់តែរឹងមាំ» សម្ដេចតេជោ នឹងថ្លែងបទអន្តរាគមន៍ក្នុងសម័យប្រជុំទី១​ ស្តីពីសន្តិសុខស្បៀង និង ថាមពលនិងសម័យប្រជុំទី២ ស្តីពីបញ្ហាសុខភាព ​ដែលនឹងសង្កត់ធ្ងន់​លើសារសំខាន់នៃពហុភាគី និយម និងកិច្ចសហការគ្នាឆ្ពោះទៅរកគោលដៅ​ នៃការស្តារឡើងវិញប្រកបដោយចីរភាពក្រោយជំងឺ រាតត្បាត។ក្នុងអំឡុងពេលនៃការស្នាក់នៅកោះបាលីសម្ដេចតេជោ នាយករដ្ឋមន្រ្តី នឹងអញ្ជើញចូលរួមកម្មវិធី អាហារពេលល្ងាចក្រៅផ្លូវការ​ ដែលរៀបចំដោយឯកឧត្តមប្រធានាធិបតីបារាំង​ ហើយក៏រំពឹងថា នឹង មានជំនួប​ពិភាក្សាទ្វេភាគីជាមួយប្រមុខគណៈប្រតិភូមួយចំនួនផងដែរ។ការចូលរួមរបស់កម្ពុជា នៅក្នុងកិច្ចប្រជុំកំពូលនៅឆ្នាំនេះ ​បង្ហាញពីតួនាទីដ៏សំខាន់របស់អាស៊ានក្នុងនិម្មាបនកម្មតំបន់ និងការប្តេជ្ញាចិត្តរបស់ប្រធានអាស៊ានបច្ចុប្បន្ន ​ក្នុងការបន្ស៊ី និងបញ្ចូលគ្នារវាង​អាទិភាព​សំខាន់ៗ​របស់អាស៊ានជាមួយនឹងអាទិភាពនានារបស់វេទិកាតំបន់ ​និងអន្តរជាតិផ្សេងទៀត ឆ្ពោះទៅ​ រកសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព។ចំពោះកិច្ចសន្ទនាក្រៅផ្លូវការរបស់មេដឹកនាំ APEC សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​ឋានៈជាភ្ញៀវរបស់ប្រធានកិច្ចប្រជុំកំពូលនេះ​ នឹងអញ្ជើញចូលរួមក្នុង «កិច្ចសន្ទនាក្រៅផ្លូវការ​របស់​ថ្នាក់ដឹកនាំ APEC ជាមួយភ្ញៀវ» នៅថ្ងៃទី១៨ ខែវិច្ឆិកា​ ឆ្នាំ ២០២២ នៅទីក្រុងបាងកក តបតាមការ​អញ្ជើញរបស់ ឯកឧត្ដម ប្រាយុទ្ធ ចាន់អូចា ​នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រថៃ។សម្តេចតេជោ នាយករដ្ឋមន្ត្រី ក្នុងឋានៈជាប្រធានអាស៊ានឆ្នាំ២០២២ ​នឹងថ្លែងសុន្ទរកថាក្នុងពិធីបើក កិច្ចសន្ទនាក្រៅផ្លូវការនេះ ​ដោយផ្តោតលើការរីកចម្រើនប្រកបដោយចីរភាព។សម្តេចតេជោ នឹងថ្លែងសុន្ទរកថា នៅក្នុងសម័យប្រជុំទី២ ស្តីពី “ការលើកកម្ពស់ពាណិជ្ជកម្ម និងការ​វិនិយោគប្រកបដោយចីរភាពរវាង APEC ​និងដៃគូពាណិជ្ជកម្ម»។បទអន្តរាគមន៍របស់សម្ដេចតេជោ នឹងរួមចំណែកដល់កិច្ចពិភាក្សាស្តីពីការរីកចម្រើនប្រកប​ដោយ​ចីរភាព និងការបង្កើនកិច្ចសហប្រតិបត្តិការរវាង APEC និងដៃគូខាងក្រៅរបស់ខ្លួន ស្របតាមមូលបទ APEC ឆ្នាំ២០២២ «ការបើកចំហរការតភ្ជាប់និងតុល្យភាព»។អំឡុងពេលអញ្ជើញចូលរួមកិច្ចប្រជុំកំពូល APEC សម្ដេចតេជោនាយករដ្ឋមន្ត្រី រួមជាមួយថ្នាក់ដឹកនាំ APEC ផ្សេងទៀត ​នឹងអញ្ជើញចូលគាល់ព្រះបាទមហាវ៉ាជីរ៉ាឡុងកន ព្រះវ៉ាជីរ៉ាក់ក្លៅចៅយូហួរ ព្រះមហាក្សត្រ​នៃព្រះរាជាណាចក្រថៃ​ និងសម្ដេចព្រះមហាក្សត្រី ស៊ុធីតាផាត់ឆៈរៈស៊ុថាភិម៉ុនឡាក់​សៈណៈនៅក្នុងព្រះបរមរាជវាំង។សម្តេចតេជោ នាយករដ្ឋមន្ត្រី ក៏នឹងមានជំនួបពិភាក្សាការងារទ្វេភាគីជាមួយ ​ឯកឧត្តមប្រធានាធិបតី បារាំង​ Emmanuel MACRON នៅថ្ងៃទី ​១៨ ​ខែវិច្ឆិកា ​ឆ្នាំ២០២២ផងដែរ៕អត្ថបទ៖ មុត សុត

លក្ខណៈសម្គាល់ នៃធនប័ត្រប្រភេទ ២០០រៀល គំរូថ្មី

2022/11/14 01:49:11 pm        419
 ភ្នំពេញ៖ នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ធនាគារជាតិ នៃកម្ពុជា បានចេញប្រកាសជាសាធារណៈ​ពី​លក្ខណៈ​សម្គាល់ នៃធនប័ត្រប្រភេទ ២០០រៀល ក្នុងព្រះរាជាណាចក្រកម្ពុជា ។អនុលោមទៅតាមអនុក្រឹត្យលេខ ២៣៤ អនក្រ.បក របស់រាជរដ្ឋាភិបាល ចុះថ្ងៃចន្ទ ៦រោច ខែ​កត្តិក ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២ ស្តីពីការចេញផ្សាយ ធនប័ត្រប្រភេទ ២០០ រៀល គំរូថ្មីក្នុងព្រះរាជាណាចក្រកម្ពុជា ធនាគារជាតិនៃកម្ពុជា បានប្រកាសផ្សាយ ជាសាធារណៈនូវលក្ខណៈសម្គាល់នៃធនប័ត្រនេះ៖ខាងក្រោមនេះជាសេចក្ដីប្រកាសរបស់ធនាគារជាតិ នៃកម្ពុជា៖ 

លក្ខណៈសម្គាល់ នៃធនប័ត្រប្រភេទ ២០០០រៀល

2022/11/14 01:42:07 pm        635
ភ្នំពេញ៖ នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ធនាគារជាតិ នៃកម្ពុជា បានចេញប្រកាសជាសាធារណៈ​ពី​លក្ខណៈ​សម្គាល់ នៃធនប័ត្រប្រភេទ ២០០០រៀល ក្នុងព្រះរាជាណាចក្រកម្ពុជា ។អនុលោមទៅតាមអនុក្រឹត្យលេខ ២៣៥ អនក្រ.បក របស់រាជរដ្ឋាភិបាល ចុះថ្ងៃចន្ទ ៦រោច ខែ​កត្តិក ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២ ស្តីពីការចេញផ្សាយ ធនប័ត្រប្រភេទ ២០០០ រៀល ក្នុងព្រះរាជាណាចក្រកម្ពុជា ធនាគារជាតិនៃកម្ពុជា បានប្រកាសផ្សាយ ជាសាធារណៈនូវលក្ខណៈសម្គាល់នៃធនប័ត្រនេះ៖ខាងក្រោមនេះជាសេចក្ដីប្រកាសរបស់ធនាគារជាតិ នៃកម្ពុជា៖

បក្សនយោបាយសម្ដែងការអបអរសាទរចំពោះជោគជ័យរបស់កម្ពុជា ក្នុងការរៀបចំកិច្ចប្រជុំកំពូលអាស៊ាន

2022/11/14 01:40:52 pm        576
ភ្នំពេញ៖ បណ្តាគណបក្សនយោបាយនានានៅប្រទេសកម្ពុជា បានសម្ដែងនូវការអបអរសាទរ​ចំពោះ​រាជរដ្ឋាភិ បាលកម្ពុជា ដែលទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ ក្នុងការដឹកនាំកិច្ចប្រជុំកំពូល​អាស៊ាន​លើកទី៤០-៤១ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលបានប្រព្រឹត្តទៅយ៉ាងរលូន និងទទួលបានលទ្ធផល​ជាវិជ្ជមាន។គណបក្សហ៊្វុនស៊ិនប៉ិច និងគណបក្សខែ្មរតែមួយ បានចេញសេចក្ដីថ្លែងការណ៍ដាច់ដោយឡែកពី គ្នា អបអរសាទរ​ចំពោះលទ្ធផលដ៏ត្រចះត្រចង់ជាមួយរាជរដ្ឋាភិបាលកម្ពុជា ដែលទទួលបានភាព​ជោគជ័យ យ៉ាងធំធេងក្នុងការរៀបចំកិច្ចប្រជុំកំពូលអាស៊ាន ដោយគណបក្សទាំងពីរនេះ បាន​លើកឡើងថា ថ្វីត្បិតតែ កម្ពុជា ជាប្រទេសតូចក៏ពិតមែន តែអាចរៀបចំបានយ៉ាងល្អនូវកិច្ច​ប្រជុំ​កំពូលមួយ ដែលមានសុទ្ធតែថ្នាក់ ដឹកនាំប្រទេសមហាអំណាចសកលលោកចូលរួមផងដែរ ធ្វើឲ្យ​ព្រះរាជាណាចក្រកម្ពុជា កាន់តែមានកិត្យានុភាពល្បីល្បាញទូទាំងសកលលោក និងមោទកភាព​ជាតិយ៉ាងក្រៃលែង។គណបក្សហ៊្វុនស៊ិនប៉ិច បានកត់សម្គាល់ឃើញថា កិច្ចប្រជុំកំពូលអាស៊ាន នៅរាជធានីភ្នំពេញ លើកនេះ ​មានលក្ខណៈពិសេស និងវិសេសវិសាលណាស់ ​ព្រោះថា ​កន្លងមក បណ្តាប្រទេស​មហាអំណាច បានខ្វែងគំនិតគ្នា ធ្វើឲ្យសកលលោកទាំងមូលមានភាពតានតឹង និងបានប្រឈម​មុខដាក់គ្នា។ កិច្ចប្រជុំកំពូលអាស៊ាន លើកទី៤០-៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនេះ បានបង្កើតឱកាសឲ្យបណ្តា​ថ្នាក់​ដឹកនាំប្រ ទេសមហាអំណាចផ្សេងៗបានជួបជុំ ​រកវិធីសន្ទនា ​ដោះស្រាយ សម្របសម្រួល​ជាមួយគ្នា ដែលបង្ហាញពី ភាពវិជ្ជមានល្អមួយសម្រាប់អនាគតពិភពលោកទាំងមូល។ដោយឡែកគណបក្សខែ្មរតែមួយ ​បានបញ្ជាក់ថា សម្តេចតេជោ ​ហ៊ុន សែន ជាប្រធានអាស៊ានប្តូរ វេនចំនួនបីលើកហើយ ​និងជាម្ចាស់ផ្ទះមានសមត្ថភាពខ្ពស់ក្នុងការដឹកនាំកិច្ចប្រជុំកំពូលអាស៊ាន បានយ៉ាងរលូន ដោយឈរលើកត្តាបីធំៗ គឺ «១- មានសុខសន្តិភាពពេញលេញ ២- ការគ្រប់គ្រង​ជំងឺកូវីដបានល្អប្រសើរ និងទី៣- គ្មានអំពើភេរវកម្មកើតឡើងនោះទេ»៕អត្ថបទ៖ បាន ចក់ 

រាជរដ្ឋាភិបាលដាក់ឱ្យចរាចរក្រដាសប្រាក់ ២០០០រៀល និង២០០ រៀល គំរូថ្មីជាផ្លូវការ

2022/11/14 12:31:33 pm        690
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខ នៃរាជរដ្ឋាភិបាលកម្ពុជា បានប្រកាសដាក់ឱ្យចរាចរក្រដាសប្រាក់ ២០០០រៀល និង២០០ រៀល គំរូថ្មីជាផ្លូវការ ចាប់ពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២នេះតទៅ។

ព្រះចៅស៊ុលតង់ សាទរដែលកម្ពុជាដឹកនាំប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធដោយជោគជ័យ

2022/11/14 11:15:04 am        390
ភ្នំពេញ៖ ក្នុងព្រះរាជដំណើរទស្សនកិច្ចជាផ្លូវរដ្ឋនៅកម្ពុជា បន្ទាប់ពីស្តេចយាងចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០-៤១​ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅកម្ពុជាដោយជោគជ័យ ព្រះចៅ ស៊ុលតង់ នៃប្រទេសព្រុយណេ បានសំដែងនូវការសាទរចំពោះជោគជ័យដែលសម្តេចតេជោ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ធ្វើជាប្រធានដឹកនាំកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០-៤១និងកិច្ចប្រជុំកំពូលពាក់ព័ន្ធបានយ៉ាងល្អ។ព្រះចៅស៊ុលតង់កោតសរសើរកម្ពុជាបែបនេះ ខណៈព្រះអង្គត្រូវបានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាទទួលសវនាការនៅវិមានសន្តិភាពនាព្រឹកថ្ងៃទី១៤ ខែវិច្ឆិកានេះ។ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោបានបញ្ជាក់ប្រាប់ក្រុមអ្នកសារព័ត៌មានថា ក្នុងជំនួបនេះ ព្រះចៅស៊ុលតង់ បានសំដែងនូវការសារទរដែលកម្ពុជាបានរៀបចំដឹកនាំប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធបានយ៉ាងល្អ។ព្រះចៅស៊ុលតង់ ទ្រង់ក៏បានសំដែងនូវការសព្វព្រះរាជហឫទ័យ​ ដែលបានឃើញទំនាក់ទំនងល្អរវាងព្រះរាជាណាចក្រទាំងពីរ កិច្ចសហប្រតិបត្តិការរវាងព្រះរាជាណាចក្រទាំងពីរហើយ ក៏បានលើកទឹកចិត្តឲ្យមានកិច្ចសហប្រតិបត្តិការបន្តលើគ្រប់វិស័យ បន្ថែមលើកិច្ចសហប្រតិបត្តិការដែលមានស្រាប់ ជាពិសេសបានស្នើឲ្យរដ្ឋមន្ត្រីកសិកម្មទាំងពីរប្រទេសសហការគ្នាលើវិស័យកសិកម្ម និងការនាំអង្ករផ្កាម្លិះចេញទៅប្រទេសព្រុយណេ។ជាការឆ្លើយតប សម្ដេចតេជោបានថ្លែងអំណរគុណថ្វាយព្រះចៅស៊ូតង់ដែលទ្រង់បានយាងមកធ្វើទស្សនកិច្ចជាផ្លូវរដ្ឋនៅកម្ពុជានិងយាងចូលរួមកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធដែលញាំងឲ្យព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនៅកម្ពុជាទទួលបានជោគជ័យយ៉ាងត្រចះត្រចង់។ក្នុងឱកាសនោះដែរសម្ដេចតេជោក៏បានគោរពថ្លែងអំណរគុណជូនព្រះចៅស៊ុលតង់ចំពោះកិច្ចសហប្រតិបត្តិការល្អរវាងព្រះរាជាណាចក្រទាំងពីរ៕

ឯកឧត្តម វេង សាខុន អបអរសាទរសម្តេចតេជោ ហ៊ុន សែន ដែលទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ

2022/11/14 10:53:25 am        31
ភ្នំពេញ៖ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី សូមអនុញ្ញាតគោរព និងសម្តែងនូវការអបអរសាទរជូនចំពោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានអាស៊ាន ឆ្នាំ២០២២ ជាទីគោរពដ៏ខ្ពង់ខ្ពស់បំផុត ដែលបានទទួលជោគជ័យយ៉ាងត្រចះត្រចង់ ក្នុងការធ្វើជាម្ចាស់ផ្ទះ រៀបចំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ។ក្រោមការដឹកនាំដ៏ឈ្លាសវៃបំផុត របស់សម្តេចតេជោ ជាប្រធានកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤០ និង៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ជាលើកទី៣នៅកម្ពុជា ពីថ្ងៃទី១០-១៣ ខែវិច្ឆិកា ឆ្នាំ២០២២ បានដំណើរការទៅយ៉ាងរលូន ប្រកបដោយសន្តិសុខសុវត្ថិភាព កិច្ចសហប្រតិបត្តិការ និងសមិទ្ធផលផ្លែផ្កាជាប្រវត្តិសាស្ត្រ។ព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្តនេះ បានធ្វើឲ្យកម្ពុជាមានកិត្តិយសនិងមានមោទនភាពជាតិ ខ្ពង់បំផុត និងមានកិត្យានុភាពជាតិដ៏សម្បើមមួយសម្រាប់ប្រជាជនកម្ពុជាទាំងមូល។ឯកឧត្តម វេង សាខុន ឆ្លៀតក្នុងឱកាសដ៏ឧត្តុង្គឧត្តមប្រពៃថ្លៃថ្លា ប្រកបដោយសោមនស្សរីករាយនេះ សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ ទេវតាថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងវត្ថុស័ក្តិសិទ្ធិទាំងអស់ក្នុងលោក សូមព្រះអង្គតាមជួយបីបាច់ថែរក្សាការពារប្រោះព្រំនូវសព្ទ សាធុការពរជ័យគ្រប់ប្រការជូន សម្តេចតេជោនាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងបុត្រា បុត្រី ចៅប្រុស ចៅស្រី សូមសមប្រកបដោយព្រះពុទ្ធពរដ៏ប្រពៃថ្លៃថ្លាបួនប្រការគឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

រដ្ឋមន្ត្រីសុខាភិបាល៖ “បើចង់ពូកែ ត្រូវតែពូកែទាំងបច្ចេកទេស និងក្រមសីលធម៌វិជ្ជាជីវៈ ព្រោះនេះគឺជាចលនានៃបេះដូងកន្ត្រាក់របស់អ្នកវិជ្ជាជីវៈវេជ្ជសាស្ត្រ”
07/21/2025 05:07 PM
ប្រទេសស៊ីរី ថ្កោលទោសចំពោះការរារាំងក្បួនរថយន្តមនុស្សធម៌ មិនឲ្យចូលទៅខេត្ត Sweida
07/21/2025 05:07 PM
ក្រុមហាម៉ាស៖ ប្រជាជនហ្កាហ្សាជាង ២លាននាក់ ប្រឈមនឹងការស្លាប់ ដោយសារការអត់ឃ្លាន
07/21/2025 05:07 PM
លោក Trump សរសើរការគាំទ្រ «ខ្ពស់បំផុត» ក្នុងការស្ទង់មតិ ក្រោយមានភាពចម្រូងចម្រាសករណីលោក Epstein
07/21/2025 05:07 PM
Microsoft ជូនដំណឹងដល់ក្រុមហ៊ុន និងរដ្ឋាភិបាលនានា អំពីការវាយប្រហារសូហ្វវែរម៉ាស៊ីនមេ
07/21/2025 04:07 PM
រដ្ឋមន្រ្តីក្រសួងព័ត៌មានរម្លឹកដល់យុវជនកុំវាយប្រហារអ្នកដទៃតាម Cyber bulling ដែល​ធ្វើ​ឱ្យ​ជន​រង​គ្រោះ​បាក់ទឹកចិត្ត
07/21/2025 04:07 PM
ឯកឧត្តម ហេង រតនា៖ កម្ពុជាមិនមែនកំពុងតែដាក់គ្រាប់មីន PMN-2 ថ្មី​នៅលើ​ទឹកដី​ខេត្ត​សៀម​រាប​​នោះ​​ទេ ប៉ុន្តែកំពុងសាងសង់​អគារ​រាង​គ្រាប់​មីន​ធំជាង​គេ​ក្នុង​ពិភពលោក​ដោយ​ហិរញ្ញប្ប​ទាន​ឥត​សំណង​ពីជប៉ុន
07/21/2025 04:07 PM
ស្នងការនគរបាលរាជធានីភ្នំពេញ ដាក់ផែនការពង្រឹងសន្តិសុខសុវត្ថិភាព បង្ការ បង្ក្រាប​បទ​ល្មើស​គ្រប់​ប្រភេទ ជូនដល់ពលរដ្ឋ
07/21/2025 04:07 PM
សម្តេច ប៉ាប ជំរុញឲ្យបញ្ចប់ជាបន្ទាន់នូវ «ភាពឃោរឃៅ» នៃសង្រ្គាមហ្កាហ្សា ក្រោយវិហារបានរងការខូចខាត
07/21/2025 04:07 PM
អ៊ីស្រាអែលអះអាងថា បានវាយប្រហារកំពង់ផែ Hodeida ដែលកាន់កាប់ដោយក្រុមឧទ្ទាមយេម៉ែន
07/21/2025 04:07 PM