TOP STORY | សម្ដេចធិបតី បានចាត់វិធានការចាំបាច់​ជាបន្ត​បន្ទា​ប់ចំ​ពោះកា​រ​វិល​ត្រឡប់​ទ្រង់ទ្រាយ​ធំរ​បស់​ពលករ​ខ្មែរ និងជនភៀសសឹក
TOP STORY | សម្ដេចតេជោ៖ ពេលនេះ ខ្ញុំកំពុងតែរួមចំណែកបញ្ជាទ័ព តាមប្រព័ន្ធវីដេអូ និងប្រព័ន្ធផ្សេងទៀតជាមួយនាយករដ្ឋមន្ត្រី, រដ្ឋមន្ត្រីក្រសួងការពារជាតិ អគ្គមេបញ្ជាការកងទ័ព និងបញ្ជាការកងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់
TOP STORY |សម្ដេចធិបតី ហ៊ុន ម៉ាណែត ដាក់លិខិតស្នើសុំ​​កោះប្រជុំក្រុមប្រឹក្សាសន្តិសុខជាបន្ទាន់ ដើម្បី​សុំ​ការ​អន្ត​រាគមន៍​បញ្ចប់​ការ​ឈ្លាន​ពាន​របស់​កង​ទ័ព​ថៃមក​លើដែនអធិបតេយ្យភាពរបស់កម្ពុជា
TOP STORY | សម្ដេចធិបតី៖ កងទ័ពថៃបានបើកការ​វាយប្រហារ​មក​លើ​ទីតាំង​ឈរ​ជើង​របស់​កង​ទ័ព​កម្ពុជា​ នៅប្រាសាទតាមាន់ធំ តាក្របី និងបានពង្រីកភូមិសាស្ត្រវាយប្រហារទៅដល់តំបន់មុំបី

នយោបាយ​ និង ការអភិវឌ្ឍន៍

ប្រធានាធិបតីទីម័រឡេស្តេ អញ្ជើញមកដល់រាជធានីភ្នំពេញហើយ ដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា

2022/10/19 12:33:28 pm        527
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ ២០២២នេះ ឯកឧត្តម បណ្ឌិត ចូហ្សេ ម៉ានូអែល រ៉ាមូស អរតា (Jose Ramos-Horta) ប្រធានាធិបតីទីម័រឡេស្តេ ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ បានអញ្ជើញមកដល់រាជធានីភ្នំពេញហើយ ដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា ចាប់ពីថ្ងៃទី ១៩ ដល់ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២។ ដំណើរទស្សនកិច្ចធ្វើឡើងតបតាមការអញ្ជើញរបស់ព្រះករុណា ព្រះបាទសម្តេច នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។ក្នុងអំឡុងពេលទស្សនកិច្ចផ្លូវរដ្ឋនេះ ឯកឧត្តម បណ្ឌិត Jose Ramos-Horta នឹងចូលក្រាបបង្គំគាល់​ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង នៅព្រះបរមរាជវាំង។ ឯកឧត្តម ប្រធានាធិបតី ក៏នឹងមាន​ជំនួបដោយឡែកពីគ្នាជាមួយ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា, សម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។សម្តេចតេជោ នាយករដ្ឋមន្ត្រី និងឯកឧត្តមប្រធានាធិបតីទីម័រខាងកើត នឹងអញ្ជើញជាអធិបតីដ៏​ខ្ពង់ខ្ពស់​ក្នុងពិធីចុះហត្ថលេខា លើឯកសារទ្វេភាគីដ៏មានសារសំខាន់ចំនួនពីរ រួមមាន៖ កិច្ច​ព្រមព្រៀងសេវាកម្មអាកាសចរណ៍ និងអនុស្សរណៈនៃការយោគយល់ ស្តីពីពាណិជ្ជកម្មស្រូវរវាង​ប្រទេសទាំងពីរ។ឯកឧត្តម បណ្ឌិត Jose Ramos-Horta នឹងអញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធ ​នៅវិមានឯករាជ្យ និងកន្រ្តកផ្កានៅមណ្ឌបព្រះបរមរូប ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ» ​អតីតព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាផងដែរ។ដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ ​ឯកឧត្តម បណ្ឌិត ចូហ្សេ ម៉ានូអែល រ៉ាមូស អរតា ​មកកាន់កម្ពុជា នឹង​បន្តពង្រឹង និងធ្វើឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀតនូវទំនាក់ទំនង ​និងកិច្ចសហប្រតិបត្តិការ ទាំងនៅ​ក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី ​ដើម្បីផលប្រយោជន៍ទៅ​វិញទៅមក​នៃ​ប្រទេសទាំងពីរ៕

ប្រធានាធិបតីទីម័រខាងកើត ចាប់ផ្តើមបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា

2022/10/19 10:07:25 am        696
ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ចូហ្សេ ម៉ានូអែល រ៉ាមូស អរតា ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើត ចាប់ផ្តើមដឹកនាំគណៈប្រតិភូជាន់ខ្ពស់បំពេញទស្សនកិច្ចផ្លូវរដ្ឋនៅព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី ១៩ ដល់ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២នេះ តបតាមការអញ្ជើញរបស់ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងការបរទេសកម្ពុជា បានឱ្យដឹងថា ក្នុងអំឡុងពេល​ទស្សនកិច្ចផ្លូវរដ្ឋនេះ ឯកឧត្ដម​ប្រធានាធិបតី នឹងចូលក្រាបបង្គំគាល់​ព្រះករុណា ព្រះបាទសម្តេច នរោត្តម សីហមុនី ព្រះមហាក្សត្រខ្មែរ នៅព្រះបរមរាជវាំង។ឯកឧត្ដមប្រធានាធិបតី ក៏នឹងមានជំនួបដោយឡែកពីគ្នាជាមួយ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា, សម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។សម្តេចតេជោនាយករដ្ឋមន្ត្រី និងលោកប្រធានាធិបតីទីម័រខាងកើត នឹងអញ្ជើញ​ជា​អធិបតី​ភាព​ដ៏​ខ្ពង់​ខ្ពស់​ក្នុងពិធីចុះហត្ថលេខា លើឯកសារទ្វេភាគី​ដ៏​មាន​សារៈ​សំខាន់​ចំនួន​ពីរ រួមមាន៖ កិច្ចព្រម​ព្រៀង​សេវាកម្មអាកាសចរណ៍ និងអនុស្សរណៈនៃការយោគយល់ ស្តីពីពាណិជ្ជកម្មស្រូវរវាងប្រទេសទាំងពីរ។ឯកឧត្ដមប្រធានាធិបតីទីម័រឡេស្ដេ ក៏​នឹងអញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធ នៅ​វិមាន​ឯករាជ្យ និងកន្រ្តកផ្កានៅមណ្ឌបព្រះបរមរូប ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ» អតីតព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាផងដែរ។ក្នុងអំឡុងពេលស្នាក់នៅភ្នំពេញ ឯកឧត្ដមបណ្ឌិត ចូហ្សេ ម៉ានូអែល រ៉ាមូស អរតា នឹងទទួល​ការ​ចូល​ជួប​សម្តែងការគួរសមរបស់លោកបណ្ឌិត ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកង​យោធពល​ខេមរ​ភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក, អញ្ជើញ​ធ្វើ​បាឋកថា​សាធារណៈ​នៅ​សាកល​វិទ្យាល័យល្បីៗ នៅរាជធានីភ្នំពេញ, ផ្តល់បទសម្ភាសន៍ដល់ស្ថាប័នព័ត៌មានក្នុងប្រទេស ក៏ដូចជា ថ្លែង​សុន្ទរកថានៅក្នុងវេទិកាកម្ពុជា-ទីម័រខាងកើតលើកទី១ ស្តីពីទេសចរណ៍ និងធុរកិច្ច ដើម្បី​ការ​អភិវឌ្ឍ និងសន្តិភាពប្រកបដោយចីរភាពផងដែរ។ដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ឯកឧត្ដមបណ្ឌិត ចូហ្សេ ម៉ានូអែល រ៉ាមូស អរតា មកកាន់កម្ពុជា នឹងបន្តពង្រឹង និងធ្វើឱ្យ​កាន់​តែ​ស៊ីជម្រៅ​បន្ថែម​ទៀត​នូវ​ទំនាក់​ទំនង និងកិច្ចសហប្រតិបត្តិការ ទាំងនៅក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី ដើម្បី​ផល​ប្រយោជន៍ទៅវិញទៅមកនៃប្រទេសទាំងពីរ៕

រដ្ឋមន្ត្រីក្រសួងការងារ អញ្ជើញបើកវេទិកាអាស៊ានស្តីពីទេសន្តរប្រវេសន៍ការងារលើកទី១៥

2022/10/19 09:53:21 am        403
ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២នេះ បានអញ្ជើញជាអធិបតីបើកវេទិកាអាស៊ានស្តីពីទេសន្តរប្រវេសន៍ការងារលើកទី១៥ ក្រោមមូលបទ “ការបើកដំណើរការឡើងវិញនៃទេសន្តរប្រវេសន៍ការងារ និងកិច្ចសហប្រតិបត្តិការក្នុងតំបន់” ដែលរៀបចំឡើងនៅសណ្ឋាគារភ្នំពេញ។ វេទិកាអាស៊ាននេះ មានការអញ្ជើញចូលរួមពី គណៈប្រតិភូនៃបណ្តារដ្ឋសមាជិកអាស៊ាន និងតំណាងលេខាធិការដ្ឋានអាស៊ាន, តំណាងស្ថានទូតប្រចាំអាស៊ាន, តំណាងសមាគមនិយោជក សហជីព និងអង្គការសង្គមស៊ីវិលនៃអាស៊ាន, តំណាងអង្គការក្រៅរដ្ឋាភិបាល និងក្រុមការងារសម្រាប់ពលករទេសន្តរប្រវេសន៍អាស៊ាន សរុបប្រមាណ១០០នាក់៕

កាកបាទក្រហមកម្ពុជា ជំរុញឱ្យសិល្បករចូលរួមអប់រំផ្សព្វផ្សាយ ការបង្ការ និងទប់ស្កាត់ ការចម្លងមេរោគអេដស៍

2022/10/19 09:46:31 am        373
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២ នេះ កាកបាទក្រហម មានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ឥស្សរជនឆ្នើមថ្នាក់ជាតិ នៃវេទិកាភាពជាអ្នកដឹកនាំ តំបន់អាស៊ី-ប៉ាស៊ីហ្វិក ឆ្លើយតបមេរោគអេដស៍ ជំងឺអេដស៍ និងការអភិវឌ្ឍនៅកម្ពុជា និងជាឥស្សរ ជនឆ្នើមថ្នាក់ជាតិ នៃផែនការសកម្មភាពរួមអគ្គលេខាធិការអង្គការសហប្រជាជាតិដើម្បីសុខភាពស្ត្រី និង កុមារ បានរៀបចំកិច្ចពិភាក្សាជាមួយ សិល្បករ សិល្បការិនី និងតារាសម្តែង ស្តីពី “ការចូលរួមអប់រំផ្សព្វផ្សាយ ការបង្ការ និងទប់ស្កាត់ ការចម្លងមេរោគអេដស៍" នៅសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល។

សមាគមធនាគារ និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាសាទរដែលធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ យោគយល់ និងអនុគ្រោះដល់អតិថិជនរងផលប៉ះពាល់ដោយសារទឹកជំនន់

2022/10/19 09:42:21 am        329
ភ្នំពេញ៖ សមាគមធនាគារ និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាប្រកាសថា ធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដែលជាសមាជិកសមាគមរបស់ខ្លួនបានផ្តល់ការយោគយល់ និងអនុគ្រោះដល់អតិថិជន ដែលរងផលប៉ះពាល់ដោយសារទឹកជំនន់។ការផ្ដល់ជូននេះត្រូវធ្វើឡើងស្របតាមស្មារតីអង្គប្រជុំ រវាងសមាគមទាំងពីរ ជាមួយធនាគារជាតិនៃកម្ពុជា និងយោងតាមសេចក្តីជូនដំណឹងរបស់ធនាគារ ជាតិនៃកម្ពុជា លេខ ធ៧ ០២២៨១៨ សជណ ចុះថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២។ក្នុងស្មារតីនេះ គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុដែលជាសមាជិករបស់សមាគមទាំងពីរ នឹងផ្តល់កិច្ចសហ ការល្អក្នុងក្របខណ្ឌកិច្ចការពារអតិថិជន និងបន្តការអនុគ្រោះតាមរយៈការរៀបចំឥណទានឡើងវិញ តាមលក្ខខណ្ឌដែលបានកំណត់ដោយធនាគារជាតិនៃកម្ពុជា។ គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុជា សមាជិកសមាគមទាំងពីរនឹងពិនិត្យលទ្ធភាពផងដែរ ក្នុងការបន្ធូរបន្ថយអត្រាការប្រាក់ និងកម ផ្សេងៗ ពាក់ព័ន្ធនឹងឥណទាន និង/ឬ លើកលែងការផាកពិន័យ និងចៀសវាងការរឹបអូសទ្រព្យធានា របស់អតិថិជនប្រកបដោយការយោគយល់និងអធ្យាស្រ័យខ្ពស់ ស្របតាមស្ថានភាពជាក់ស្ដែងរបស់ អតិថិជន៕

អ្នកនាំពាក្យក្រសួងការពារជាតិប្រកាសប្រឆាំងដាច់ខាត ការញុះញង់របស់ជនក្បត់ជាតិ៣ជំនាន់

2022/10/18 02:55:22 pm        232
ភ្នំពេញ៖ នាយឧត្តមសេនីយ៍ ឈុំ សុជាតិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ បានប្រកាសប្រឆាំងដាច់ខាត ចំពោះការញុះញង់របស់ជនក្បត់ជាតិ៣ជំនាន់ សម រង្ស៊ី ដែល​អំពាវនាវកងទ័ព បែរកាណុងកាំភ្លើងប្រឆាំងរាជរដ្ឋាភិបាលស្របច្បាប់កម្ពុជា​ ដែលមានសម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ។នៅក្នុងសន្និសីទសារព័ត៌មានស្តីពី សមិទ្ធផល​សម្រេចបានរយៈពេល៥ឆ្នាំ​ របស់ក្រសួងការពារជាតិ នាថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២ នាយឧត្តមសេនីយ៍ ឈុំ សុជាតិ ​មានប្រសាសន៍ថា កងទ័ពប្រឆាំង​ដាចខាត នូវការញុះញង់របស់ទណ្ឌិត សម រង្ស៊ី ហើយប្រកាសគាំទ្រពេញទំហឹងចំពោះ​សម្ដេច​តេជោ​ នាយករដ្ឋមន្ត្រី និងគ្រប់កាលៈទេសៈ ។ឯកឧត្តម បានបន្តថា សូមអំពាវនាវផងដែរ ដល់ប្រជាពលរដ្ឋ ​និងកងទ័ពទាំងអស់ កុំចូលរួម ក្នុង​សកម្មភាពនានាគាំទ្រទណ្ឌិត សម រង្ស៊ី ព្រោះទង្វើររបស់ជនក្បត់ជាតិ​ ៣ជំនាន់នេះ គឺជាអំពើ​ខុសច្បាប់ ។គួរបញ្ជាក់ថា កាលពីយប់ថ្ងៃទី១៦ ខែតុលាទណ្ឌិត សម រង្ស៊ី ​ជាថ្មីម្ដងទៀត បានអំពាវនាវដល់​កង​កម្លាំងទាំងអស់ ​បែរកាណុងប្រឆាំង នឹងរាជរដ្ឋាភិបាលស្របច្បាប់ ។​ ចំពោះពាក្យសម្ដីញុះញង់នេះ ត្រូវបាន​សម្ដេចតេជោ ហ៊ុន សែន ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីចែកសញ្ញាប័ត្រដល់និស្សិត​នៃសាកលវិទ្យាល័យជាតិគ្រប់គ្រង ​កាលពីថ្ងៃទី១៧ ​ខែតុលា ​បានប្រកាសថ្កោលទោស និង​បានព្រមមានទៅគណបក្សនយោបាយ និងប្រជាពលរដ្ឋ មិនត្រូវភ្ជាប់ខ្លួន​នឹងទណ្ឌិតរត់ចោល​ស្រុក​នេះនោះទេ ​បើជឿតាមមនោគមវិជ្ជា ​ហើយបើធ្វើសកម្មភាពប្រឆាំងទៅតាមការញុះញង់នោះ នឹង​មានទោសតាមច្បាប់ ៕ អត្ថបទ បាន សុខរិទ្ធិ

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ស្នើឱ្យក្រុមហ៊ុនសាងសងអគាររដ្ឋបាលថ្មីនៃរដ្ឋសភា អនុវត្តការសាងសង់ឱ្យបានត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេស មានគុណភាព សោភ័ណភាព និងទាន់ពេលវេលា

2022/10/18 11:01:46 am        323
ភ្នំពេញ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៅព្រឹកថ្ងៃអង្គារ ទី១៨ ខែតុលា ឆ្នាំ២០២២នេះ បានអនុញ្ញាតឱ្យក្រុមការងារនិងក្រុមហ៊ុនសាងសង់អគាររដ្ឋបាលថ្មី របស់រដ្ឋសភា ដែលជាជំនួយរបស់ប្រទេសវៀតណាម ធ្វើបទបង្ហាញពីវឌ្ឍនភាពការសាងសង់ ដែលបានអនុវត្តកន្លងមក។សំណង់អគាររដ្ឋបាលថ្មី ដែលជាជំនួយរបស់ប្រទេសវៀតណាម ក្នុងទឹកប្រាក់ចំនួន២៥លានដុល្លារ បានផ្តើមបើកការដ្ឋានសាងសង់ផ្លូវការកាលពីចុងឆ្នាំ២០២១ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងឯកឧត្តម ង្វៀង ស៊ួនហ្វុក ប្រធានាធិបតីវៀតណាម។ គម្រោងសាងសង់អគាររដ្ឋបាលនេះ មានក្រុមហ៊ុនទីប្រឹក្សាអន្តរជាតិ អារឆេថាយ និងក្រុមហ៊ុនសាងសង់វៀតណាម ធី ស៊ី វី ។ បន្ទាប់ពីបទបង្ហាញដែលបានបង្ហាញពីវឌ្ឍនភាពការងារ នៃការសាងសង់ កំពុងដំណើរការយ៉ាងមមាញឹក ជាពិសេសការអនុវត្តការសាងសង់គ្រឹះក្រោមនៃសំណង់នោះ សម្តេចប្រធានរដ្ឋសភា បានស្នើដល់ក្រុមការងារនិងក្រុមហ៊ុនទំាងអស់ បន្តអនុវត្តឱ្យបានត្រឹមត្រូវ ម៉ត់ចត់ ប្រកបដោយតម្លាភាព និងគណនេយ្យភាព ។សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានស្នើអង្គភាពគ្រប់គ្រងគម្រោង បន្តសម្របសម្រួលជាមួយគ្រប់ផ្នែកពាក់ព័ន្ធ ដើម្បីឱ្យដំណើរការសាងសង់បានរលូន ជាពិសេសអង្គភាពគ្រប់គ្រងគម្រោង ក្រុមហ៊ុនទីប្រឹក្សាអន្តរជាតិ អារឆេថាយ និងក្រុមហ៊ុនសាងសង់វៀតណាម ធី ស៊ី វី ត្រូវសហការគ្នាឱ្យបានល្អ អនុវត្តការសាងសង់ឱ្យបានត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេសដូចមានកំណត់ក្នុងកិច្ចសន្យា បានទាន់ពេលវេលា មានគុណភាព និងសោភ័ណភាព។ តាមគម្រោងអគាររដ្ឋបាលថ្មីនេះនឹងបញ្ចប់ការសាងសង់នៅក្នុងឆ្នាំ២០២៤ខាងមុខ។ ឆ្លៀតឱកាសនោះសម្តេចប្រធានរដ្ឋសភា បានថ្លែងអំណរគុណចំពោះបក្ស រដ្ឋនិងប្រជាជនវៀតណាម ដែលបានផ្តល់ជំនួយដ៏ថ្លៃថ្លានេះដល់រដ្ឋសភាកម្ពុជា៕

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យលេខាធិការអចិន្ត្រៃយ៍ នៃគណលេខាមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម ការគួរសម និងពិភាក្សាការងារ

2022/10/18 10:52:57 am        479
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សបក្សប្រជាជនកម្ពុជា នៅព្រឹកទី១៨ ខែតុលា ឆ្នាំ២០២២នេះ បានអនុញ្ញាតឱ្យឯកឧត្តម វ៉ូ វ៉ាន់ធឿង (Vo Van Thuong) សមាជិកការិយាល័យនយោបាយ និងជាលេខាធិការអចិន្ត្រៃយ៍នៃគណលេខាមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារមួយចំនួន​ នៅវិមាន ៧មករា។ឯកឧត្តម វ៉ូ វ៉ាន់ធឿង (Vo Van Thuong) បានគោរពជម្រាបជូនសម្ដេចតេជោថា ឯកឧត្តម និងប្រតិភូមកកាន់កម្ពុជានៅពេលនេះស្របពេលជាមួយខួប ៥៥ឆ្នាំនៃទំនាក់ទំនងការទូតរវាងកម្ពុជា និងវៀតណាមផង និងខួប៤៥ឆ្នាំ នៃដំណើរឆ្ពោះទៅរកការផ្ដួលរំលំរបបប្រល័យពូជសាសន៍ផង។ឯកឧត្តមបានបញ្ជាក់ថា ទិសដៅសំខាន់របស់ឯកឧត្តម គឺធ្វើយ៉ាងណាជំរុញពង្រឹង និងពង្រីក ទំនាក់ទំនង រវាងបក្ស និងរវាងប្រទេសទាំងពីរឲ្យកាន់តែខ្លាំងឡើង។ ឯកឧត្តមបានគោរពសុំគោលការណ៍ពីសម្ដេចតេជោ៖ទី១.ជំរុញទំនាក់ទំនងរវាងបក្សនិងបក្សឲ្យកាន់តែស៊ីជម្រៅ និងមានភាពជាក់ស្ដែង . ទី២.ជំរុញការផ្លាស់ប្ដូរទស្សនកិច្ចរវាង ថ្នាក់ដឹកនាំរបស់បក្សទាំង២,ទី៣ ជំរុញទំនាក់ទំនងរវាងខេត្ត និងរាជធានីរបស់ប្រទេសទាំងពីរទី៤.ជំរុញកិច្ចសហប្រតិបត្តិការលើ វិស័យការពារជាតិ និងសន្តិសុខទី៥.ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យវិនិយោគនិងពាណិជ្ជកម្មនិងទី៦.ជំរុញសហប្រតិបត្តិការលើក្របខ័ណ្ឌតំបន់និងពិភពលោក។ជាការឆ្លើយតប សម្ដេចតេជោបានថ្លែងអំណរគុណជូនចំពោះឯកឧត្តម វូ ដែលបានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំវៀតណាមជូនចំពោះសម្ដេច ហើយសម្តេចបានគាំទ្រចំពោះសំណើទាំង៦ចំណុចរបស់ឯកឧត្តម វូ។ សម្ដេចបានមានប្រសាសន៍ថា ការងារជាអាទិភាព គឺជំរុញកិច្ចសហប្រតិបត្តិការរវាងខេត្ត និងខេត្ត នៅតាមព្រំដែនឲ្យបានល្អជាទីបំផុត ជាពិសេសបញ្ហាសន្តិសុខសម្រួលដោះស្រាយលំហូរទំនិញ សម្រួលការធ្វើពាណិជ្ជកម្មនិងទប់ស្កាត់អំពើខុសច្បាប់ដូចជាការជួញដូររត់ពន្ធគ្រឿងញៀននិងរត់ពន្ធមនុស្សជាដើម៕

ព្រះអង្គម្ចាស់នរោត្តមចក្រា វុធ ចូលរួមរំលែកមរណទុក្ខក្រុមគ្រួសារសព ដែលទទួលមរណភាពដោយសារលិចទូកនៅខេត្តកណ្តាល

2022/10/18 10:38:09 am        414
ភ្នំពេញ៖ ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច នៅព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២នេះ បានយាងចុះជួប និងចូលរួមរំលែកទុក្ខ ក្រុមគ្រួសារនៃសពកុមារា-កុមារី ជាសិស្សានុសិស្សទាំង១១នាក់ ដែលបានបាត់បង់ជីវិត ដោយសារលិចទូក-ដ ចម្លង ខណៈពេលចេញពីសាលារៀនឆ្ពោះទៅកាន់គេហដ្ឋានវិញ កាលពីយប់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ ស្ថិតនៅភូមិអំពិលទឹក ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល ដែលបណ្តាលឱ្យកុមារា កុមារី រងគ្រោះមួយចំនួនបានបាត់បង់អាយុជីវិត និងខ្លះទៀតបានជួយសង្គ្រោះ ។មានព្រះបន្ទូលក្នុងឱកាសដ៏សែនក្រៀមក្រំនោះ ព្រះអង្គម្ចាស់ បានសម្តែងនូវមនោសញ្ចេតនាសោកសង្រែង ក្នុងនាមគណបក្សហ៊្វុនស៊ិនប៉ិច និងព្រះអង្គផ្ទាល់ សូមចូលរួមរំលែកទុក្ខសោកដ៏ធ្ងន់ធ្ងរនេះ ជាមួយក្រុមគ្រួសារសពកុមារា កុមារីទាំងអស់។ជាមួយនេះដែរ ព្រះអង្គម្ចាស់ សូមសម្តែងនូវសេចក្តីកោតសរសើរដល់កងកម្លាំងមានសមត្ថកិច្ច អាជ្ញាធពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ និងក្រុមគ្រួពេទ្យផងដែរ ដែលបានចេញធ្វើប្រតិបត្តិការស្រាវជ្រាវ ខិតខំរុករក និងជួយសង្គ្រោះដល់កុមារា កុមារីរងគ្រោះ៕

សម្ដេចតេជោ ហ៊ុន សែន នឹងចុះជួបផ្ទាល់ជាមួយប្រជាពលរដ្ឋ៤ខេត្ត ដែលរងគ្រោះដោយទឹកជំនន់

2022/10/18 09:27:17 am        425
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​បាន​ប្រកាស​ប្រើ​ពេល​៥ថ្ងៃ ៤យប់ ដើម្បីជួប និងដោះស្រាយជូនប្រជាពលរដ្ឋ ដែល​រង​គ្រោះ​ដោយ​ទឹក​ជំនន់​។បេសកកម្មនេះ នឹងធ្វើឡើងនៅខេត្តសៀមរាប បន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ បន្ទាប់ពីទទួលប្រធានាធិបតីទីម័រឡេសនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២ខាងមុខនេះ។សម្ដេចបញ្ជាក់ថា​ “ត្រៀមខ្លួនហត់នឿយកិច្ចការក្នុងប្រទេសមុននឹងហត់កិច្ចការអន្តរជាតិដែលមាន​ASEAN, G20 និងAPEC ក្នុងខែវិច្ឆិកា ខាងមុខនេះ”៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

កម្ពុជាស្នើឱ្យអាស៊ានត្រួតពិនិត្យលើការចោទប្រកាន់ច្រំដែលរបស់ថៃថាកម្ពុជាបំពាទបទឈប់បាញ់
08/02/2025 08:08 PM
ក្រសួងការងារ បើកយុទ្ធនា​ការជា​ទ្រង់ទ្រា​យធំ​ជំហានទី២ ដើម្បីនាំឱកា​សការងា​រជូនពលក​រខ្មែរដែ​លទើប​ត្រឡប់​ពីថៃ
08/02/2025 07:08 PM
ឯកឧត្តម ទេសរដ្ឋមន្ត្រី គន់ គីម នាំយកថវិការបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រគល់​ជូន​វីរភាព​កងទ័ព​ពលី ចំនួន៤រូប នៅខេត្តឧត្តរមានជ័យ
08/02/2025 07:08 PM
គណៈប្រតិភូជាន់ខ្ពស់សភាកម្ពុជា អញ្ជើញនិវត្តន៍មកដល់មាតុ​ប្រទេស​វិញ​ដោយ​សុវត្ថិភាព និង​ជោគជ័យ ក្រោយបញ្ចប់បេសកកម្មការទូតសភា នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស
08/02/2025 06:08 PM
សេចក្ដីរាយការណ៍៖ ឥណ្ឌានឹងបន្តទិញប្រេងពីរុស្ស៊ី ទោះមានការគំរាមកំហែងពីលោក Trump
08/02/2025 05:08 PM
អាមេនី និងសហរដ្ឋអាមេរិក នឹងធ្វើសមយុទ្ធយោធារួមគ្នា ពីថ្ងៃទី ១២ ដល់ទី២០ ខែសីហា
08/02/2025 05:08 PM
មនុស្សយ៉ាងតិច ៦នាក់ស្លាប់ ខណៈព្យុះត្រូពិក Wipha បង្កឲ្យមានទឹកជំនន់ នៅថៃ
08/02/2025 05:08 PM
ចិនចោទអាមេរិកថា បានឆ្លៀតយកចន្លោះប្រហោងរបស់ Microsoft ដើម្បីវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិត
08/02/2025 05:08 PM
នាយឧត្តមសេនីយ៍ វង្ស ពិសេន អញ្ជើញចុះសួរសុខទុក្ខយុទ្ធជនរបួស កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យព្រះកេតុមាលា
08/02/2025 04:08 PM
ឯកឧត្តម ហ៊ុន ម៉ានី​ បញ្ជាក់ពីនិតិវិធីនៃការតាក់តែងវិញ្ញាសា និងផ្តាំផ្ញើដល់បេក្ខជនឱ្យ​ផ្តោតអារម្មណ៍ យកចិត្តទុកដាក់ និងខិតខំប្រឹងប្រែងមកលើការប្រឡងប្រជែង ដោយបញ្ចេញ​ឱ្យអស់ពីសមត្ថភាព
08/02/2025 04:08 PM