BREAKING NEWS|កម្ពុជាចាត់ទុកផែនការថៃចង់ដណ្តើមប្រាសាទតាក្របី និងបិទប្រាសាទតាមាន់ធំគឺជាការប៉ុនប៉ងឈ្លានពានកម្ពុជាគិតទុកជាមុន និងមិនគោរពបទឈប់បាញ់
សម្ដេចតេជោ៖សង្គ្រាមព្រំដែនកម្ពុជា-ថៃបានផ្ទេរពីសង្គ្រាមប្រើប្រាស់អាវុធមកជាសង្រ្គាម ប្រើប្រាស់ជំពាមកៅស៊ូ ខណៈបើពិនិត្យឲ្យសុីជម្រៅវាជារឿងធំ ប្រសិនបើមិនទប់ស្កាត់
ឯកឧត្តម ចាន់ ដារ៉ុង ដឹកនាំគណៈកម្មការ​អន្តរ​ក្រសួង​ចុះ​ពិនិត្យ​វាយ​តម្លៃ​បញ្ចប់​សុពល​ភាព​ការងារ​ថែ​ទាំ​ផ្លូវ​ខួបចំនួន ៣កំណាត់ ក្នុងខេត្តពោធិ៍សាត់
BREAKING NEWS! សម្តេចធិបតី អបអរសាទរចំពោះការប្រព្រឹត្តទៅដោយជោគជ័យ​នូវ​កិច្ច​ប្រជុំ​​វិសាមញ្ញ នៃ​គណៈកម្មាធិកា​រ​ព្រំដែន​ទូទៅកម្ពុជា-ថៃ

នយោបាយ​ និង ការអភិវឌ្ឍន៍

កម្ពុជាប្រកាសកាន់ទុក្ខចំពោះមរណភាពឯកឧត្តម ស៊ីនហ្សូ អាបេ អតីតនាយករដ្ឋមន្ត្រីជប៉ុន នៅថ្ងៃអាទិត្យទី១០ ខែកក្កដា

2022/07/09 08:10:56 am        946
ភ្នំពេញ៖  សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ថ្លែងសារពិសេសនៅព្រឹកថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២២ ចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំបំផុត និងប្រកាសអោយប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសកាន់ទុក្ខផ្លូវការរយៈពេល១ថ្ងៃ​ ចំពោះមរណភាព​ឯកឧត្តម ស៊ីនហ្សូ អាបេ អតីតនាយករដ្ឋមន្ត្រីជប៉ុន គឺនៅថ្ងៃអាទិត្យទី១០ ខែកក្កដា​ ឆ្នាំ២០២ និងបង្ហូតទង់ជាតិពាក់កណ្តាលដង។សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា មរណភាពរបស់ឯកឧត្តម ស៊ិនហ្សូ អាបេ មិនត្រឹមតែជាការបាត់បង់ ការតក់ស្លុតរន្ធត់ និងអាឡោះអាល័យសម្រាប់តែប្រជាពលរដ្ឋជប៉ុនប៉ុណ្ណោះ តែក៏ជាក្តីរន្ធត់ ក្តីសោកស្តាយ សម្រាប់ប្រជាពលរដ្ឋកម្ពុជា ​និងប្រជាជនពិភពលោកផងដែរ។ក្នុងមនោសញ្ចេតនាដ៏ជ្រាលជ្រៅ និងស្និទ្ធស្នាលបំផុតរវាងរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ​ជាមួយឯកឧត្តម ស៊ីនហ្សូអាបេ អតីតនាយករដ្ឋមន្ត្រីជប៉ុន សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា អាបេ បានប្រឹងប្រែងយ៉ាងខ្លាំងជំរុញទំនាក់ទំនងរវាងជប៉ុន និងកម្ពុជា រហូតក្លាយទៅជាដៃគូយុទ្ធសាស្ត្រនៅឆ្នាំ២០១៣។ អាបេ បានជំរុញនូវការផ្តល់ជំនួយគាំទ្រដល់ការអភិវឌ្ឍគ្រប់វិស័យនៅកម្ពុជា រួមទាំងហេដ្ឋារចនាសម្ព័ន្ធផងដែរ៕

គណៈរដ្ឋមន្ត្រីអនុម័តសេចក្ដីព្រាងច្បាប់ ស្ដីពីការគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ

2022/07/08 12:50:26 pm        519
ភ្នំពេញ៖ កិច្ចប្រជុំគណៈរដ្ឋមន្រ្តី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់នៃសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី០៨ ខែកក្កដានេះ បានអនុម័ត “សេចក្ដីព្រាងច្បាប់ ស្ដីពីការគ្រប់គ្រងចំ ណូលមិនមែនសារពើពន្ធ” ។យោងតាមខ្លឹមសារសង្ខេប នៃសេចក្ដីព្រាងច្បាប់ ស្ដីពីការគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ បានបង្ហាញថា ​ការគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ​ មានវិសាលភាពធំទូលាយ និងមានប្រភព​ចំណូល បានមកពីវិស័យ ​និងសកម្មភាពជាច្រើន ដែលស្ថិតក្រោមការទទួលខុសត្រូវរបស់ក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ និងមានក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុជាសេនាធិការរបស់​រាជ​រដ្ឋាភិបាល លើការគ្រប់គ្រង ការតាមដាន និងការជំរុញការប្រមូលចំណូល។ការប្រមូលពន្ធមិនមែនសារពើពន្ធ នៅមុខស្ថានការណ៍ នៃការរីករាលដាលនៃជំងឺកូវីដ-១៩ សម្រេច​បានជាមធ្យមប្រមាណជាង២% នៃផ.ស.ស និងបានរួមចំណែកប្រមាណ១៤% នៃចំណូលចរន្ត សរុប។ នៅឆ្នាំ២០១៩ ចំណូល​មិនមែនសារពើពន្ធ សម្រេចបានប្រមាណ៣% នៃផ.ស.ស ស្មើនឹង ១២៣,១% នៃច្បាប់ហិរញ្ញវត្ថុ។ នៅឆ្នាំ២០២០ ចំណូលមិនមែនសារពើពន្ធសម្រេចបានប្រមាណ២% នៃផ.ស.ស ទាបជាងច្បាប់ហិរញ្ញវត្ថុ ២៥,៥%។ ដោយឡែកនៅឆ្នាំ២០២១ សម្រេចបានប្រមាណ១,៥% នៃផ.ស.ស ទាបជាងច្បាប់ហិរញ្ញវត្ថុ ១៩,៨៩% ដោយ​សារមុខចំណូលសំខាន់ៗតាមវិស័យ ត្រូវរង​ផលប៉ះពាល់ដោយសារជំងឺកូវីដ-១៩ មានជាអាទិ៍៖ ចំណូលពីផលទុនទេសចរណ៍ ទិដ្ឋាការ អាកាស​ចរណ៍ស៊ីវិល កាស៊ីណូ និងឆ្នោត ចំណូល​ពីការផ្ដល់លិខិតឆ្លងដែន ដែលមុខចំណូលសំខាន់ៗ​ទាំងនេះ ​ចូលរួមចំណែក ប្រមាណ៥០% នៃចំណូល​មិនមែនសារពើពន្ធសរុប។ ទន្ទឹមនឹងនេះ សម្រាប់ផែនការឆ្នាំ២០២២ ត្រូវបាន គ្រោងប្រមាណ ១,៥% នៃផ.ស.ស មាន​ការ​ថយចុះ ១០,៣២% ធៀបនឹងច្បាប់ហិរញ្ញវត្ថុឆ្នាំ២០២១។ ទោះបីចំណូល​មិនមែនសារពើពន្ធ ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុងរចនាសម្ព័ន្ធនៃចំណូលថវិកាជាតិ ប៉ុន្តែចំណូលមិនមែនសារពើពន្ធ ជាប្រភេទ​ចំណូល​តាមវិស័យ ​ដែលមានភាពស្មុគស្មាញក្នុងការគ្រប់គ្រង និងការ ប្រមូលមិនទាន់អស់​សក្ដានុពល​ដោយសារពុំទាន់មានក្របខណ្ឌគតិយុត្តគោលមួយ ​សម្រាប់ធានាឱ្យការ គ្រប់គ្រង​ការប្រមូលចំណូលមិនមែនសារពើពន្ធប្រកបដោយប្រសិទ្ធភាពខ្ពស់។ ដើម្បីដោះស្រាយបញ្ហាប្រឈម និងធានាប្រសិទ្ធភាព ​សក្ដិសិទ្ធិ​ភាព​ក្នុងការគ្រប់គ្រង និងការប្រមូល​ចំណូល​មិនមែនសារពើពន្ធឱ្យអស់សក្ដានុពល ​ក្រសួងសេដ្ឋកិច្ច ​និងហិរញ្ញវត្ថុ​ បានរៀបចំបង្កើតឧប ករណ៍មួយចំនួនបន្ថែមទៀត ​ពាក់ព័ន្ធនឹងក្របខ័ណ្ឌនយោបាយ ក្របខ័ណ្ឌគតិយុត្ត និងក្របខ័ណ្ឌឌីជី ថល។ សេចក្ដីព្រាងច្បាប់ ​ស្ដីពីការគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ​ នឹងក្លាយជាឧបករណ៍គតិយុត្ត គោល​មួយច្បាស់លាស់ គ្រប់ជ្រុងជ្រោយ និងពេញលេញ​ ដែលជាការធ្វើបច្ចុប្បន្នភាព នៃ​បទប្បញ្ញត្តិគោល ការណ៍ វិធាន និងនីតិវិធី​ និងការបំពេញបន្ថែមចំណុចខ្វះខាតមួយចំនួន ដែលបាន​ដកស្រង់បទពិសោធន៍ នៃការអនុវត្តកន្លងមក ក៏ដូចជាបទពិសោធន៍​ នៃឧត្តមានុវត្តអន្តរជាតិ ជាពិសេស​ពង្រឹងសិទ្ធិអំណាច ការ បែងចែក ការទទួលខុសត្រូវ ភាពប្រទាក់ក្រឡាគ្នាពេញលេញ រវាងក្រសួង ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ និងអង្គភាពប្រមូលចំណូល៕ អត្ថបទ៖ មុត សុទ្ធ

ប្រមុខការទូតកម្ពុជា-ឡាវ សន្យារួមគ្នាលើកកម្ពស់វិស័យសេដ្ឋកិច្ច នៃប្រទេសទាំងពីរឲ្យកាន់តែប្រសើរ

2022/07/08 11:03:41 am        575
ភ្នំពេញ៖ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងសាលើមសៃ គុំម៉ាស៊ីត ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ បានសន្យារួមគ្នា ខិតខំធ្វើយ៉ាងណាជំរុញវិស័យសេដ្ឋកិច្ចរវាងប្រទេសទាំងពីរឲ្យកាន់តែល្អប្រសើរបន្ថែមទៀត ខណៈបច្ចុប្បន្ននៅមានកម្រិតនៅឡើយនោះ។ ការសន្យារវាងប្រមុខការទូតនៃប្រទេសទាំងពីរនេះ គឺបានធ្វើឡើងនៅក្នុងកិច្ចប្រជុំលើកទី១៤ នៃគណៈកម្មការចម្រុះសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី (14th JCBC) កម្ពុជា និងឡាវ នៅសណ្ឋាការសុខាភ្នំពេញ កាលពីរសៀលថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២២។យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា ស្តីពីលទ្ធផលនៃកិច្ចប្រជុំខាងលើនេះ បានឲ្យដឹងថា ភាគីទាំងពីរ(កម្ពុជា-ឡាវ)បានកត់សម្គាល់ដោយការពេញចិត្តចំពោះការកើនឡើង នៃពាណិជ្ជកម្មទ្វេភាគីក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ទោះបីជាមានវិបត្តិកូវីដ-១៩ ក៏ដោយ។តាមសេចក្តីប្រកាសបានបញ្ជាក់ទៀតថា អង្គប្រជុំបានឯកភាពលើសារសំខាន់នៃការធ្វើការឲ្យកាន់តែជិតស្និតបន្ថែមទៀត ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ចនេះ រួមទាំងរៀបចំសកម្មភាពរួមគ្នា ដូចជាការផ្តូរផ្តងធុរកិច្ច ការតាំងពិរពណ៌ និងសិក្ខាសាលា«ដើម្បីលើកកម្ពស់កាលានុវត្តភាពពាណិជ្ជកម្មរវាងកម្ពុជា-ឡាវ ទន្ទឹមនឹងការជំរុញសកម្មភាពវិនិយោគទៅវិញទៅមករវាងប្រទេសទាំងពីរ»។ នៅក្នុងកិច្ចប្រជុំភាគីទាំងពីរក៏បានសន្យាជាថ្មីម្តងទៀតផងដែរ ចំពោះវិស័យសន្តិសុខដោយភាគី ទាំងពីរព្រមព្រៀងគ្នាបង្កើនការត្រួតពិនិត្យព្រំដែននៅក្នុងដែនដីរៀងៗខ្លួន និងចាត់វិធានការឲ្យបានទាន់ពេលវេលា ដើម្បីទប់ស្កាត់នូវរាល់បទល្មើសព្រហ្មទណ្ឌគ្រប់ប្រភេទ តាមរយៈសកម្មភាពយាមល្បាត ដើម្បីទប់ស្កាត់ ត្រួតពិនិត្យ និងបង្រ្កាបបទល្មើសធនធានធម្មជាតិ ការកាប់ឈើ និងការបរបាញ់ខុសច្បាប់ និងបទ ល្មើសផ្សេងៗទៀតនៅតាមបណ្តោយព្រំដែនរវាងប្រទេសទាំងពីរ។ តាមរយៈសេចក្តីប្រកាសព័ត៌មាននេះដែរ ប្រមុខការទូតកម្ពុជា និងឡាវ ក៏បានពិភាក្សាគ្នា និងឯកភាពគ្នាលើចំណុចសកម្មភាពជាច្រើនពាក់ព័ន្ធនឹងកិច្ចការព្រំដែន ជាពិសេសការជំរុញឲ្យភាគីទាំងពីរពន្លឿនការបញ្ចប់ការចរចាពាក់ព័ន្ធនឹងផ្នែកមួយនៃខ្សែព្រំដែនដែលមិនទាន់បោះបង្គោលចំនួន១៤ភាគរយ ដើម្បីធ្វើការកសាងខ្សែបន្ទាត់ព្រំដែនរវាងប្រទេសទាំងពីរផងដែរ។ភាគីទំាងពីរក៏បានបញ្ជាក់សារជាថ្មីនូវការប្តេជ្ញាចិត្តរួមគ្នា ក្នុងការពង្រឹងភាពជាដៃគូឲ្យកាន់តែស៊ីជម្រៅបន្ថែមទៀត ដើម្បីលើកម្ពស់ការអភិវឌ្ឍជាតិ និងសុខុមាលភាពរបស់ប្រជាជននៃប្រទេសទាំងពីរ ព្រមទាំងដើម្បីដោះស្រាយបញ្ហាប្រឈមក្នុងតំបន់ និងសកលលោកដ៏គួរឲ្យព្រួយបារម្ភនាពេលបច្ចុប្បន្ន ជាពិសេសគឺជំងឺកូវីដ-១៩នេះតែម្តង៕ (អត្ថបទ៖បាន ចក់ )

សម្តេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីដើម្បីពិភាក្សា និងឆ្លងលើរបៀបវារៈមួយចំនួន

2022/07/08 08:59:26 am        686
ភ្នំពេញ៖ នៅថ្ងៃសុក្រទី០៨ ខែកក្កដា ឆ្នាំ២០២២ មានបើកកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីពិភាក្សា និងឆ្លងលើរបៀបវារៈដូចខាងក្រោម៖១- សេចក្តីព្រាងច្បាប់ធម្មនុញ្ញ ។២- សេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ។៣-បញ្ហាផ្សេងៗ សំណើសុំការយល់ព្រមពីគណៈរដ្ឋមន្រ្តី ដើម្បីសុំការអនុម័តពីស្ថាប័ននីតិប្បញ្ញត្តិលើ៖៣.១-សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើ១-កិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជានិងរដ្ឋាភិបាលនៃតំបន់រដ្ឋបាល ពិសេសម៉ាកាវនៃសាធារណរដ្ឋប្រជាមានិតចិន ស្តីពីការលុបបំបាត់ការយកពន្ធត្រួតគ្នាពាក់ព័ន្ធ នឹងពន្ធលើប្រាក់ចំណូល និងការបង្ការការគេចវេះពន្ធនិងការចៀសវាងពន្ធ។២-កិច្ចព្រមព្រៀងរវាងរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋតួកគី ស្តីពីការចៀសវាងការយកពន្ធត្រួតគ្នា និងការបង្ការការកិបកេងបន្លំពន្ធពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល។៣.២-សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមឱ្យព្រះរាជាណាចក្រកម្ពុជា ចូលជាភាគីនៃអនុសញ្ញាស្តីពីជំនួយក្នុងករណីមានគ្រោះមហន្ដរាយនុក្លេអ៊ែរ ឬគ្រោះអាសន្នវិទ្យុសកម្ម៕

កម្ពុជាទទួលបានវ៉ាក់សាំងកូវីដ-១៩ប្រភេទPfizer-BioNTech សម្រាប់ចាក់ជូនកុមារអាយុ៥-១១ឆ្នាំ ចំនួន១៩៦.៨០០ដូស ពីអូស្រ្តាលី

2022/07/08 08:43:51 am        316
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០៨​ ខែកក្កដា​ ឆ្នាំ២០២២នេះ កម្ពុជាទទួលបានវ៉ាក់សាំងកូវីដ-១៩ប្រភេទ Pfizer-BioNTech សម្រាប់ចាក់ជូនកុមារអាយុ៥-១១ឆ្នាំ ចំនួន១៩៦.៨០០ដូស ពីអូស្រ្តាលី នៃចំនួនដែលនឹងប្រគល់សរុបទាំងអស់ចំនួន៤៨២ ៤០០ដូស។ ពិធីប្រគល់-ទទួលអំណោយដ៏ថ្លៃថ្លាវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ Pfizer-BioNTech នេះធ្វើឡើងនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នាព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២២នេះ ក្រោមវត្តមានឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្រី្តក្រសួងសុខាភិបាល និងឯកឧត្តម ប៉ាប្លូ កាង ឯកអគ្គរាជទូតអូស្រ្តាលី ប្រចាំកម្ពុជា រួមនិងតំណាងអង្គការជាតិ និងអន្តរជាតិ។

លោក ហ៊ុន ម៉ាណែត សម្ពោធដាក់ឲ្យប្រើប្រាស់សមិទ្ធផលនានា នៅវត្តរតនៈសុខសាន្ត ទីក្រុងប៉ោយប៉ែត

2022/07/07 03:40:29 pm        506
បន្ទាយមានជ័យ៖ លោកបណ្ឌិត ហ៊ុន ម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត នៅព្រឹកថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២២នេះ បានអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់នូវសមិទ្ធផលនានា ក្នុងវត្តរតនៈសុខសាន្ត ហៅវត្តអូរខៃដន ស្ថិតក្នុងសង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ថ្លែងនៅក្នុងពិធីសម្ពោធនោះ លោក ហ៊ុន ម៉ាណែត សូមចូលរួមអនុមោទនាត្រេកអរ និងសម្តែង​នូវមោទនភាពចំពោះការកើតឡើងនូវសមិទ្ធផលថ្មីៗជាច្រើននៅក្នុងទីអារាមនេះ ដែលបានកើត​ឡើង​ពីកម្លាំងសាមគ្គីធម៌ និងសទ្ធាជ្រះថ្លារួមគ្នាទាំងផ្នែកពុទ្ធចក្រ និងអាណាចក្រ សម្រាប់បង្ក​លក្ខណៈ​ដល់ការធ្វើបុណ្យបំពេញទានរបស់បងប្អូនប្រជាពលរដ្ឋ ក្នុងតំបន់ដែលធ្លាប់​មានអតីតកាល​ដ៏ជូរចត់ពោរពេញដោយគ្រោះថ្នាក់ ការបំផ្លិចបំផ្លាញ ​និងវិនាសកម្មបង្កឡើងដោយសង្គ្រាម ប៉ុន្តែ​សព្វថ្ងៃតំបន់​អតីតសមរភូមិមួយនេះ ​បានប្រែមុខមាត់ និងក្លាយមកជាតំបន់អភិវឌ្ឍន៍​គ្រប់​ហេដ្ឋា​រចនាសម្ព័ន្ធ និងប្រកបដោយសក្តានុពល។លោកបណ្ឌិត បានបន្តថា ការរីកចម្រើនលូតលាស់នៃវិស័យ​ព្រះពុទ្ធសាសនាដែលជាសាសនា​របស់​រដ្ឋ និងមរតកវប្បធម៌ដែលបុព្វបុរសបានបន្សល់ទុក គឺបានបម្រើជាផលប្រយោជន៍យ៉ាងច្រើនលើស​លប់​ដល់ប្រជាពលរដ្ឋយើងជាពុទ្ធបរិស័ទដែលតែងតែមានជំនឿ ​និងគោរពប្រតិបត្តិយ៉ាងខ្ជាប់ខ្ជួន។ ក្រោយឆ្នាំ១៩៧៩ សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានខិតខំប្រឹងប្រែង​ដោយ​ដៃម្ខាងប្រឹង​ទប់ស្កាត់​សង្គ្រាម ​ជាពិសេសការវិលមកវិញនៃរបបខ្មែរក្រហម និងដៃម្ខាងទៀតប្រឹង​ស្តារកសាងអភិវឌ្ឍជាតិ។ ដំបូលនៃសន្តិភាព ​ពិតជាបានផ្តល់ឱកាសឱ្យយើងអាចកសាងឡើងវិញ នូវទីអារាមថ្មីៗបន្ថែមទៀតជំនួសវត្តចាស់ៗ​ដែលត្រូវបានបំផ្លាញចោលអស់ក្នុងកំឡុង​ពេល​សង្គ្រាមបង្ហូរឈាម។លោក បានបន្ថែមទៀតថា ការកសាងសមិទ្ធផលក្នុងផ្នែកពុទ្ធចក្រ ក៏មិនមែនត្រឹមតែផ្តល់​ផលក្នុង​មជ្ឈដ្ឋាន​ពុទ្ធចក្រប៉ុណ្ណោះទេ ប៉ុន្តែក៏បានរីកសាយភាយដល់ពិភពអាណាចក្រផងដែរ ជាពិសេស​ផល​នៃការអប់រំប្រៀនប្រដៅ​ផ្នែកសីលធម៌គុណធម៌ ​និងមនុស្សធម៌ ដែលជាភាវៈនៃសេចក្តីល្អ​សម្រាប់​ការអភិវឌ្ឍសង្គមជាតិ។ពុទ្ធសាសនាបានចូលរួមជាចំណែកមួយយ៉ាងសំខាន់បំផុតនៅក្នុងការបណ្តុះផ្នត់គំនិត និងអប់រំ​បង្រៀន​ប្រៀនប្រដៅដល់ប្រជាពលរដ្ឋគ្រប់វ័យ​ គ្រប់ស្រទាប់វណ្ណៈ ជាពិសេសសិស្សានុសិស្ស​ចាប់​តាំង​ក្មេង​តូចៗឱ្យស្គាល់អំពីផលនៃការប្រព្រឹត្តអំពើល្អ និងតម្លៃនៃសីលធម៌-គុណធម៌ក្នុង​ការរស់​នៅប្រាស្រ័យទាក់ទងនៅក្នុងសង្គមប្រសើរថ្លៃថ្នូរ​ ដូចសុភាសិតពោលថា “ដំដែកទាន់នៅក្តៅ ប្រដៅមនុស្សទាន់នៅក្មេង”។លោកបន្តថា អាណាចក្រ និងពុទ្ធចក្រត្រូវដើរទន្ទឹមគ្នា ដោយវិស័យអាណាចក្រផ្តល់នូវឱកាស​អភិវឌ្ឍន៍​សមត្ថភាព និងលទ្ធភាពដល់មនុស្សលោក ជាមួយគ្នានេះវិស័យពុទ្ធចក្រផ្តល់នូវការអប់រំ​ផ្នែកចិត្តគំនិតឱ្យមានសីលធម៌ គុណធម៌ ​និងសេចក្តីថ្លៃថ្នូរ។ ដូច្នេះរាជរដ្ឋាភិបាលកម្ពុជា បានពង្រឹង​ផ្នែកទាំងពីរទន្ទឹមគ្នាដើម្បីឈានដល់ការបញ្ចូលជាកម្មវិធីសិក្សាចាប់ពីថ្នាក់មត្តេយ្យ​ដល់ថ្នាក់​ឧត្តម​សិក្សា ដោយសារកត្តានេះ គឺជាចំណុចប្រសព្វ និងខ្លឹមសារស្នូលរួមនៃការអប់រំដែលផ្តល់ផល​ប្រយោជន៍រួមជូនសង្គមជាតិ តាមរយៈការទទួលបាននូវធនធានមនុស្សជាពលរដ្ឋ​ប្រកបដោយ​សមត្ថភាព អត្តចរិត និងវិន័យល្អថ្លៃថ្នូរ មានការគោរពចំពោះគ្នា ស្អប់ខ្ពើមអំពើហិង្សា និងចេះ​អត់អោន​យោគយល់អធ្យាស្រ័យឱ្យគ្នាទៅវិញទៅមក ដោយទាំងអស់នេះហើយគឺជាមូលដ្ឋាន​នៃសន្តិភាព និងភាពសុដុមរមនាក្នុងសង្គមរស់នៅប្រកបដោយអារ្យធម៌។នៅក្នុងពិធីសម្ពោធនេះដែរ លោកបានលើកឡើងទៀតថា ការចូលរួមប្រកបដោយសទ្ធាជ្រះថ្លា​រីករាយ​ពីសំណាក់​សប្បុរសជនគ្រប់មជ្ឈដ្ឋាន គឺជាការបង្ហាញយ៉ាងច្បាស់អំពីគុណតម្លៃ​ដ៏​ពិសិដ្ឋនៃវប្បធម៌ចែករំលែក ​ដែលជាដួងព្រលឹងរបស់ប្រជាជាតិខ្មែរយើង។ ជាសក្ខីភាពជាក់ស្តែង នៅក្នុង​វិបត្តិគ្រោះភ័យនៃជំងឺកូវីដ-១៩ រាជរដ្ឋាភិបាលដែលដឹកនាំគណបក្សប្រជាជនកម្ពុជា ដោយ​មានការចូលរួមពីសំណាក់មន្ត្រីរាជកា កងកម្លាំងប្រដាប់អាវុធ ក្រុមហ៊ុន-សហគ្រាស អង្គការ​សង្គមស៊ីវិល សប្បុរសជនក្នុងនិងក្រៅប្រទេស ព្រមទាំងប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ បាន​ខិតខំ​ប្រយុទ្ធយកឈ្នះទល់នឹងការរាតត្បាតនៃជំងឺដ៏កាចសាហាវនេះ តាមរយៈការរួម​សាមគ្គីគ្នាទាំង​កាយ​និងចិត្ត និងការចូលរួមចែករំលែកធនធានថវិកា សម្ភារទៅតាមលទ្ធភាព សំដៅធ្វើយ៉ាង​ឆ្លើយ​តបឱ្យ​បានទាន់​ពេលវេលានូវសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានទូទាំងប្រទេស ដោយ​រាប់ទាំង​តម្រូវការវ៉ាក់សាំង, ការព្យាបាល, ការសង្គ្រោះបន្ទាន់ និងការឧបត្ថម្ភគាំទ្រផ្នែកជីវភាព​ដែល​ទទួលរងផលប៉ះពាល់ជាដើម។ ជាមួយគ្នានោះ លោក ហ៊ុន ម៉ាណែត គ៏បានលើកឡើងផងដែរថា ផលតបស្នងនៃអំពើបុណ្យកុសល ដែលគណបក្សប្រជាជនកម្ពុជាបានសាង គឺជាការទទួលបានមកវិញនូវការគោរពស្រឡាញ់ពេញចិត្ត និងការបន្តផ្តល់ទំនុកចិត្តពីបងប្អូនប្រជាពលរដ្ឋនៅទូទាំងប្រទេស ​ដូចដែល​ស្តែងឡើង​តាមរយៈ​លទ្ធផល​ជោគជ័យដ៏លើសលប់​របស់​គណបក្សប្រជាជនកម្ពុជា​នៅក្នុងការបោះឆ្នោត​ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៥​ កាលពីថ្ងៃ៥ ខែមិថុនា ឆ្នាំ២០២២ ថ្មីៗកន្លងទៅនេះ៕

ប្រមុខការទូតកម្ពុជា-ឡាវ នឹងដឹកនាំកិច្ចប្រជុំលើកទី១៤ នៃគណៈកម្មការចម្រុះសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី

2022/07/07 01:43:18 pm        401
ភ្នំពេញ៖ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងឯកឧត្តម សាលើមសៃ គុំម៉ាស៊ីត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីការបរទេស នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នៅរសៀលថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២២នេះ បានធ្វើជាសហប្រធានដឹកនាំកិច្ចប្រជុំលើកទី១៤ នៃគណៈកម្មការចម្រុះសម្រាប់​កិច្ច​សហប្រតិបត្តិការទ្វេភាគី (14th JCBC)​ កម្ពុជា និងឡាវ នៅសណ្ឋាការសុខាភ្នំពេញ។

ឡាវបន្តគាំទ្រកម្ពុជាដឹកនាំអាស៊ាន ជាពិសេសការស្វែងរកដំណោះស្រាយបញ្ហាមីយ៉ាន់ម៉ា

2022/07/07 01:39:36 pm        422
ភ្នំពេញ៖ ប្រទេសឡាវ បានបង្ហាញជំហរ បន្តការសាទរចំពោះជោគជ័យរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានដឹកនាំអាស៊ានទទួលបានជោគជ័យ ហើយអះអាងថា នឹងបន្តគាំទ្រកម្ពុជា ក្នុងការដឹកនាំអាស៊ាន ជាពិសេសការស្វែងរកដំណោះស្រាយ​បញ្ហានៅមីយ៉ាន់ម៉ា។ឯកឧត្តម សាលើមសៃ គុំម៉ាស៊ីត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសឡាវ ក្នុងពេលចូលជួប​សំដែង​ការគួរសមជាមួយសម្ដេចតេជោ ហ៊ុន សែន ​នៅព្រឹកថ្ងៃទី៧ ​ខែកក្កដានេះ បានសាទរ​ចំពោះ​ជោគជ័យ ​ទាំងឡាយរបស់កម្ពុជា​ និង​ក៏បានអរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ដែលបានជួយដល់​ប្រទេស​ឡាវ និងបានគោរពសុំអនុសាសន៍ពីសម្តេចផងដែរ ដើម្បីធ្វើយ៉ាងណាឱ្យទំនាក់ទំនង នៃកិច្ច​សហប្រតិបត្តិការ រវាងប្រទេសទាំង២កាន់តែប្រសើរឡើង។ នេះបើតាមការឱ្យដឹងពីឯកឧត្តម អ៊ាង សុផល្លែត ជំនួយការផ្ទាល់ សម្តេចតេជោ ។ជាការឆ្លើយតបសម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណចំពោះឯកឧត្តម ​សាលើមសៃ ដែល បានពាំនាំជូន​សម្ដេចនូវការផ្តាំផ្ញើសួរសុខទុក្ខអំពីប្រធានាធិបតិ និងយករដ្ឋមន្ត្រីឡាវ ហើយ​ក៏បាន​ថ្លែង អំណរគុណផងដែរជូនចំពោះឯកឧត្តម សាលើមសៃ ដែលបានសំដែងការសាទរ​ចំពោះ​លទ្ធផល នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់​ និងគាំទ្រកម្ពុជា​ ក្នុងការដឹកនាំអាស៊ាន ជាពិសេស​ក្នុងការស្វែង​ រកដំណោះស្រាយឱ្យប្រទេសមីយ៉ាន់ម៉ា។សម្ដេចតេជោ មានប្រសាសន៍ថា ចំពោះកិច្ចសហប្រតិបត្តិការទ្វេភាគី​ កម្ពុជា-ឡាវ គប្បីរួមគ្នា វាយតម្លៃ ​និងដាក់ចេញនូវនយោបាយ ​ដែលជួយគ្នាទៅវិញទៅមក ​និងបំពេញឱ្យគ្នាទៅវិញទៅមក ដើម្បីផលប្រយោជន៍នៃប្រទេសទាំងពីរ៕អត្ថបទ៖ មុត សុទ្ធ

វ៉ាក់សាំង Pfizer ចំនួន ២០ម៉ឺនដូសជាជំនួយរបស់ប្រទេសអូស្រ្តាលីនឹងដឹកមកដល់កម្ពុជានៅថ្ងៃស្អែកនេះ

2022/07/07 01:01:38 pm        490
ភ្នំពេញ៖ អំណោយវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ប្រភេទ Pfizer សម្រាប់ចាក់ជូនកុមារ ចំនួន២០ម៉ឺនដូស ដែលជាជំនួយឥតសំណងរបស់ប្រទេសអូស្រ្តាលី នៅម៉ោង៧និង៥៥នាទីព្រឹក ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២២​ស្អែកនេះ​។នេះបើតាមការបញ្ជាក់របស់លោកជំទាវ វេជ្ជបណ្ឌិត យក់ សម្បតិ្ត រដ្ឋលេខាធិការក្រសួងសុខាភិបាលនាថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២២នេះ។លោកជំទាវវេជ្ជបណ្ឌិត បានឲ្យដឹងថា ពិធីប្រគល់-ទទួលនឹងធ្វើឡើងក្រោមវត្តមានឯកឧត្តមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រី្តក្រសួងសុខាភិបាល និងតំណាងស្ថានអូស្រ្តាលី ប្រចាំព្រះរាជាណាចក្រកម្ពុជា។ 

សម្តេចតេជោ​ ហ៊ុន សែន ផ្ញើសារអបអរសាទរខួបគម្រប់ ១៤ឆ្នាំ នៃការដាក់បញ្ចូលប្រាសាទព្រះវិហារជាបេតិកភណ្ឌពិភពលោក

2022/07/07 08:19:47 am        654
ភ្នំពេញ៖ សម្តេចតេជោ​ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៅព្រឹកថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២២នេះ បានផ្ញើសារអបអរសាទរខួបគម្រប់ ១៤ឆ្នាំ នៃការដាក់បញ្ចូលប្រាសាទព្រះវិហារជាបេតិកភណ្ឌពិភពលោក។ថ្ងៃនេះគឺជាខួបលើកទី១៤ឆ្នាំ នៃការចុះបញ្ជី “ប្រាសាទព្រះវិហារ” ជាបេតិកភណ្ឌពិភពលោក (០៧ កក្កដា ២០០៨-០៧ កក្កដា ២០២២)។ ព្រឹត្តិការណ៍ដែលកើតឡើងកាលពីថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០០៨ ត្រូវបានចាត់ទុកជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រថ្មីមួយ បើគិតចាប់តាំងពីកម្ពុជាទទួលបានប្រាសាទដ៏ពិសិដ្ឋមួយនេះ ក្រោយឈ្នះក្តីលើប្រទេសថៃនៅតុលាការអន្តរជាតិក្រុងឡាអេ នាថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៦២។ ប្រាសាទព្រះវិហារ ជាប្រាសាទដ៏ពិសិដ្ឋរបស់កម្ពុជាដែលស្ថិតនៅលើភ្នំដងរែក ត្រូវបានចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោកនាកិច្ចប្រជុំទី៣២ របស់គណៈកម្មាធិការ បេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ (UNESCO) កាលពីថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០០៨ នៅទីក្រុងកេបិច ប្រទេសកាណាដា។សម្តេចតេជោ ហ៊ុន សែន អំពាវនាវអោយប្រជាពលរដ្ឋចូលរួមថែរក្សាការពារប្រាសាទបុរាណទាំងអស់នៅទូទាំងប្រទេសឱ្យបានគង់វង្ស ដើម្បីកូនចៅខ្មែរគ្រប់ៗជំនាន់៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

សម្តេចតេជោ ហ៊ុន សែន ប្រកាសថាសញ្ញាបត្រចំនួនបីដែលថៃប្រគល់ជូននោះត្រូវបានសម្តេចបោះចោល យូរហើយ
08/22/2025 09:08 PM
ហុងគ្រីស្វែងរកជំនួយពីអាមេរិក ជុំវិញការកាត់ផ្ដាច់ការផ្គត់ផ្គង់ប្រេង ដោយសារសង្គ្រាមអ៊ុយក្រែន
08/22/2025 08:08 PM
រុស្ស៊ី៖ របៀបវារៈសម្រាប់លទ្ធភាពនៃជំនួបកំពូល Putin-Zelenskyy មិនទាន់ត្រៀមរួចរាល់ទេ
08/22/2025 08:08 PM
កូរ៉េខាងត្បូងបញ្ជូនគណៈប្រតិភូទៅចិន ខណៈពន្ធរបស់លោក Trump ផ្លាស់ប្តូរស្ថានភាពពាណិជ្ជកម្ម
08/22/2025 08:08 PM
ឯកឧត្តមរដ្ឋមន្រ្តី ជា វ៉ាន់ដេត ជួបសំណេះសំណាលជាមួយនិស្សិតជ័យលាភីអាហារូបករណ៍សិក្សានៅក្រៅប្រទេស ចំនួន ១២៤រូប
08/22/2025 08:08 PM
ហ្វីលីពីន និងអូស្ត្រាលី គ្រោងចុះហត្ថលេខាលើកិច្ចព្រមព្រៀងការពារជាតិថ្មី នៅឆ្នាំ២០២៦
08/22/2025 07:08 PM
រដ្ឋាភិបាលអាល្លឺម៉ង់ហៅការទទួលស្គាល់រដ្ឋប៉ាឡេស្ទីនថា ជាការធ្វើឲ្យខូចប្រយោជន៍
08/22/2025 07:08 PM
អ៊ុយក្រែន បញ្ជាក់ថា ខ្លួនបានវាយប្រហារស្ថានីយ៍បូមប្រេង Unecha របស់រុស្ស៊ី
08/22/2025 07:08 PM
កងទ័ពជើងទឹករុស្ស៊ី ហ្វឹកសមការការពារ ប្រឆាំងនឹង «អំពើវិឆ្ឆេទកម្មក្រោមទឹក» នៅសមុទ្របាល់ទិក
08/22/2025 07:08 PM
SpaceX បាញ់បង្ហោះរ៉ូកែត ដោយនាំយកយានអវកាសសម្ងាត់របស់យោធាអាមេរិកចូលគន្លងតារាវិថី
08/22/2025 07:08 PM