BREAKING NEWS|កម្ពុជាចាត់ទុកផែនការថៃចង់ដណ្តើមប្រាសាទតាក្របី និងបិទប្រាសាទតាមាន់ធំគឺជាការប៉ុនប៉ងឈ្លានពានកម្ពុជាគិតទុកជាមុន និងមិនគោរពបទឈប់បាញ់
សម្ដេចតេជោ៖សង្គ្រាមព្រំដែនកម្ពុជា-ថៃបានផ្ទេរពីសង្គ្រាមប្រើប្រាស់អាវុធមកជាសង្រ្គាម ប្រើប្រាស់ជំពាមកៅស៊ូ ខណៈបើពិនិត្យឲ្យសុីជម្រៅវាជារឿងធំ ប្រសិនបើមិនទប់ស្កាត់
ឯកឧត្តម ចាន់ ដារ៉ុង ដឹកនាំគណៈកម្មការ​អន្តរ​ក្រសួង​ចុះ​ពិនិត្យ​វាយ​តម្លៃ​បញ្ចប់​សុពល​ភាព​ការងារ​ថែ​ទាំ​ផ្លូវ​ខួបចំនួន ៣កំណាត់ ក្នុងខេត្តពោធិ៍សាត់
BREAKING NEWS! សម្តេចធិបតី អបអរសាទរចំពោះការប្រព្រឹត្តទៅដោយជោគជ័យ​នូវ​កិច្ច​ប្រជុំ​​វិសាមញ្ញ នៃ​គណៈកម្មាធិកា​រ​ព្រំដែន​ទូទៅកម្ពុជា-ថៃ

នយោបាយ​ និង ការអភិវឌ្ឍន៍

កម្ពុជាត្រូវបានបោះឆ្នោតជ្រើសតាំងជាអនុប្រធានសន្និបាតសន្និបាតប្រចាំឆ្នាំលើកទី៧៨ របស់គណៈកម្មការសេដ្ឋកិច្ច និងសង្គមកិច្ចសម្រាប់អាស៊ី និងប៉ាស៊ីហ្វិក នៃអង្គការសហប្រជាតិ (UN ESCAP)

2022/05/23 11:47:01 am        778
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២ ក្នុងពិធីបើកកិច្ចប្រជុំពេញអង្គនៃសន្និបាតប្រចាំឆ្នាំលើកទី៧៨ របស់គណៈកម្មការសេដ្ឋកិច្ច និងសង្គមកិច្ចសម្រាប់អាស៊ី និងប៉ាស៊ីហ្វិក នៃអង្គការសហប្រជាតិ (UN ESCAP) កម្ពុជា ត្រូវបានបោះឆ្នោតជ្រើសតាំងជាអនុប្រធានអង្គសន្និបាតប្រចាំឆ្នាំលើកទី៧៨ (UN ESCAP) ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៣-២៧ ខែឧសភា ឆ្នាំ ២០២២ ដោយការបោះឆ្នោតជ្រើសតាំងនេះមានសមាជិកចំនួន៥៣ និងអ្នកសង្កេតការណ៍ចំនួន៩។គណៈប្រតិភូជាន់ខ្ពស់កម្ពុជា ដឹកនាំដោយឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ ប្រធានគណៈកម្មាធិការជាតិអេស្កាប់ តំណាងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូ ចូលរួមដោយផ្ទាល់នៅក្នុងសន្និបាតប្រចាំឆ្នាំលើកទី ៧៨ របស់ UN ESCAP ក្រោមមូលបទ “របៀបវារៈរួមដើម្បីជំរុញការអភិវឌ្ឍប្រកបដោយចីរភាពនៅក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក”។ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ ប្រធានគណៈកម្មាធិការជាតិអេស្កាប់ ក៏បានដឹកនាំគណៈ ប្រតិភូរាជរដ្ឋានភិបាលកម្ពុជា រួមមាន៖ ថ្នាក់ដឹកនាំរបស់គណៈកម្មាធិការជាតិអេស្កាប់ មន្ត្រីជាន់ខ្ពស់នៃក្រសួង ស្ថាប័នពាក់ព័ន្ធមួយចំនួន ព្រមទាំងឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពកម្ពុជាប្រចាំព្រះរាជាណាចក្រ ថៃ ចូលរួមដោយផ្ទាល់នៅក្នុងសន្និបាតនេះផងដែរ៕

លោក ហ៊ុន ម៉ាណែត សំណេះសំណាលជាមួយក្រុមការងារក្នុងរចនាសម្ព័ន្ធក្រុមការងារយុវជនគណបក្សខេត្តស្វាយរៀង ព្រមទាំងបេក្ខជនពេញសិទ្ធិ និងបម្រុង ឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥

2022/05/22 04:49:21 pm        472
ស្វាយរៀង៖ លោក ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាល និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល បានអញ្ជើញសំណះសំណាលជាមួយសកម្មជន វាគ្មិនជាយុវជនគណបក្ស និងក្រុមការងារក្នុងរចនាសម្ព័ន្ធក្រុមការងារយុវជនគណបក្សខេត្តស្វាយរៀង ព្រមទាំងបេក្ខជនពេញសិទ្ធិ និងបម្រុង ឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នៅខេត្តស្វាយរៀង នាព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២២។ លោក ហ៊ុន ម៉ាណែត សូមអរគុណចំពោះក្រុមការងារយុវជនគណបក្សខេត្តស្វាយរៀង ដែលបានខិតខំរៀបចំពិធីជួបជុំក្នុងលក្ខណៈជាមហាគ្រួសារបក្ស ដោយមានក្រោមការគាំទ្ររបស់គណៈកម្មាធិការគណបក្សខេត្ត ស្របពេលដែលថ្ងៃនេះ គឺជាថ្ងៃទី២ នៃការប្រកាសបើកដំណើរការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥។ ចាប់ពីថ្ងៃម្សិលមិញមក អ្នកគាំទ្រគណបក្សប្រជាជនកម្ពុជានៅគ្រប់ទិសទីពេញផ្ទៃប្រទេស រួមទាំងនៅក្នុងបណ្តាឃុំ-សង្កាត់ទាំង ៨០ នៅក្នុងខេត្តស្វាយរៀងផ្ទាល់ បានចេញធ្វើសកម្មភាពក្នុងយុទ្ធនាការឃោសនាយ៉ាងគគ្រឹកគគ្រេង ដែលជាការបង្ហាញឱ្យឃើញនូវកិត្យានុភាព និងកម្លាំងមហាសាមគ្គីដ៏ក្លៀវក្លាស្វាហាប់ សំដៅឈានឆ្ពោះទៅសម្រេចបាននូវជោគជ័យលើសលប់ក្នុងពេលខាងមុខនេះ។លោក ហ៊ុន ម៉ាណែត បានបន្តថា យុទ្ធនាការឃោសនានេះ មានបំណងឱ្យគណបក្សនយោបាយផ្សព្វផ្សាយអំពីគោលនយោបាយ និងកម្មវិធីនយោបាយក្នុងការអភិវឌ្ឍឃុំ-សង្កាត់ដល់អង្គបោះឆ្នោត។ ខុសឆ្ងាយពីយុទ្ធសាស្ត្ររបស់ដៃគូប្រកួតប្រជែងមួយចំនួន ដែលភាគច្រើនផ្តោតលើការវាយប្រហាររិះគន់ខុសការពិត ឬការសន្យាប្រជាភិថុតិ, ចំណុចខ្លាំងដែលជាកត្តាកំណត់ជោគជ័យរបស់គណបក្សប្រជាជនកម្ពុជា គឺការផ្សព្វផ្សាយអំពីស្នាដៃ និងសមិទ្ធផលសំខាន់ធំៗ ដែលគណបក្សខិតខំសម្រេចបានតាំងពីអតីតកាល មកដល់បច្ចុប្បន្ន និងដោយមានការបូកសរុប និងវាយតម្លៃច្បាស់លាស់ពីមួយអាណត្តិទៅមួយអាណត្តិ ក៏ដូចជាការធានាទាំងស្រុងជូនប្រជាពលរដ្ឋនូវការប្តេជ្ញាចិត្តឥតងាករេក្នុងការបន្តនូវបុព្វហេតុបម្រើជាតិ និងប្រជាជនក្នុងគ្រប់កាលៈទេសៈ ជាពិសេសការការពារឱ្យបានដាច់ខាតនូវនិរន្តរភាពនៃសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍលើគ្រប់វិស័យនៅកម្ពុជា។ លោកបញ្ជាក់ថា ការរួមគ្នាជាធ្លុងសាមគ្គីរវាងក្រុមការងារយុវជនគណបក្សគ្រប់លំដាប់ថ្នាក់ក្នុងខេត្តស្វាយរៀង និងគណៈកម្មាធិការបក្សខេត្ត, គណៈកម្មាធិការបក្សក្រុងស្រុក និងឃុំសង្កាត់ ព្រមទាំងមន្ត្រីគណបក្សគ្រប់ផ្នែកគ្រប់ថ្នាក់ គឺជាកត្តាសំខាន់មួយឆ្ពោះទៅកាន់ជោគជ័យ។ ជាមួយនឹងសមាជិកដ៏ច្រើននៅក្នុងខេត្តស្វាយរៀងប្រមាណជាង ៣ សែននាក់ ដូច្នេះការគ្រប់គ្រងមិនងាយស្រួលនោះឡើយ គឺទាមទារចាំបាច់ឱ្យមានការដឹកនាំនៅក្រោមគណៈបញ្ជាការឯកភាពនៃគណៈកម្មាធិការបក្សខេត្ត ដោយមានឋានានុក្រមច្បាស់លាស់ ដើម្បីសម្រួលដល់ការប្រមូលផ្តុំក្នុងរូបភាពជាកម្លាំងសរុប និងធ្វើសកម្មភាពឱ្យមានលក្ខណៈស៊ីសង្វាក់ និងធានាបាននូវប្រសិទ្ធភាពខ្ពស់។ ពិតណាស់ ការផ្តល់ឱកាសដល់ការចូលរួមរបស់កម្លាំងយុវជន ត្រូវបានថ្នាក់ដឹកនាំ និងអង្គការចាត់តាំងគណបក្សប្រជាជនកម្ពុជាគ្រប់ថ្នាក់ ចាត់ទុកជាការងារស្នូលចាប់តាំងពីពេលដែលគណបក្សត្រូវបានបង្កើតឡើង និងធ្វើសកម្មភាព។ជាក់ស្តែង ថ្នាក់ដឹកនាំកំពូលរបស់គណបក្ស ជាពិសេស សម្តេចតេជោ ប្រធានគណបក្ស ក៏តែងបានយកចិត្តទុកដាក់ជាខ្លាំងលើការងារពង្រឹងអង្គការចាត់តាំងយុវជន និងការងារកសាងសមាជិកគណបក្សក្នុងជួរយុវជន ដើម្បីជាយន្តការជំនួយឱ្យគណបក្សលើការងារបំផុសយុវជនឱ្យមានស្មារតីស្នេហាជាតិ ស្រឡាញ់ប្រជាជន បម្រើប្រជាជនដោយឥតលក្ខខណ្ឌ ជឿជាក់លើការដឹកនាំរបស់គណបក្ស ហ៊ានការពារគណបក្ស និងក៏ជាយន្តការសំខាន់មួយជាជំនួយដល់គណបក្សក្នុងការកសាងកម្លាំងបន្តវេន។ ជាពិសេស ក្នុងដំណាក់កាលនៃការឃោសនាបោះឆ្នោត ដូចក្នុងពេលនេះ គឺដើម្បីជំរុញឱប្រជាពលរដ្ឋទូទៅ និងយុវជន ទៅចុះឈ្មោះបោះឆ្នោត ទៅបោះឆ្នោត និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា។ទន្ទឹមនឹងលោកផ្តល់ទស្សទានថា ការរក្សា និងពង្រឹងការឯកភាពទស្សនៈ គោលជំហរ សតិអារម្មណ៍ ក៏ជាកិច្ចការសំខាន់ចាំបាច់ផងដែរ។ សមាជិកម្នាក់ៗ អាចមានការគិតពិចារណាយល់ឃើញ និងរបៀបរបបការងារផ្សេងៗគ្នា ប៉ុន្តែអ្វីដែលត្រូវប្រកាន់ខ្ជាប់ គឺការរក្សាបាននូវបេះដូង និងទស្សនៈរួមថា យើងអនុវត្តសិទ្ធនយោបាយរបស់យើង ដោយបានសម្រេចចិត្តត្រឹមត្រូវក្នុងការចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ព្រោះគណបក្សយើងជាគណបក្សដែលបានកសាងនូវស្នាដៃជាប្រវត្តិសាស្ត្រយ៉ាងច្រើនជូនជាតិ និងបានផ្តល់ភាពកក់ក្តៅជូនប្រជាជន ព្រមទាំងការធានានូវលំនឹងស្ថិរភាពគ្រប់បែបយ៉ាងសម្រាប់អនាគត។ នៅក្នុងដំណើរជីវិតរបស់គណបក្សយើង គឺមានទាំងសមាសធាតុចាស់ និងថ្មីនៅលាយឡំគ្នា។ អ្វីដែលចាស់ គឺបុព្វហេតុដើម្បីជាតិ និងប្រជាជន ដែលប្រកាន់យកតាំងពីការបង្កើតក្នុងឆ្នាំ១៩៥១ មក ហើយក៏នឹងបន្តជានិច្ចនិរន្តន៍តទៅមុខទៀត។ ចំពោះអ្វីដែលថ្មីរហូត គឺដំណើរការកែទម្រង់ និងកែលម្អប្រសិទ្ធភាពការងារជាប់ជាប្រចាំ សំដៅធ្វើយ៉ាងធានាឱ្យបាននូវវឌ្ឍនភាពសង្គម, ការរីកចម្រើនលូតលាស់ផ្នែកសេដ្ឋកិច្ច និងជីវភាពកាន់តែប្រសើរឡើងរបស់ប្រជាពលរដ្ឋ ក៏ដូចជាការបើកលំហរសិទ្ធិសេរីភាពគ្រប់យ៉ាងជូនប្រជាពលរដ្ឋ ក្រោមបរិយាកាសនៃសុខសន្តិភាព ស្ថិរភាព និងក្នុងក្របខ័ណ្ឌនៃសង្គមប្រជាធិបតេយ្យផ្អែកលើគោលការណ៍នីតិរដ្ឋ៕

សម្តេចតេជោ៖ ខ្ញុំគ្មានសិទ្ធិយកដីខ្មែរ សូម្បី១មីលីម៉ែត្រឱ្យប្រទេសណាទេ

2022/05/22 12:45:41 pm        1479
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី បានលើកឡើងអំពីបញ្ហានៃការខិតខំរបស់សម្តេច ក្នុងការចរចារកដំណោះស្រាយការឯកភាពគ្នា លើការបោះបង្គោលព្រំដែនឱ្យច្បាស់លាស់ជាមួយគ្នាឡើងវិញ ជាមួយប្រទេសជិតខាង ដូចជា វៀតណាម ឡាវ និងថៃ ដោយសម្តេច បានបញ្ជាក់ជាថ្មីថា សម្តេចគ្មានសិទ្ធិយកដីខ្មែរសូម្បី១មីលីម៉ែត្រទៅឱ្យប្រទេសណាទេ។សម្តេចតេជោប្រមុខរាជរដ្ឋាភិបាល មានប្រសាសន៍ក្នុងឱកាសជួបសំណេះសំណាល​ជាមួយបងប្អូន​ប្រជាពលរដ្ឋខ្មែរ ប្រមាណ២ពាន់នាក់​នៅសហគមន៍អឺរ៉ុបដែលបានមក​ទទួលស្វាគមន៍វត្តមាន​របស់​សម្តេចអញ្ជើញទៅចូលរួមប្រជុំប្រចាំឆ្នាំនៃវេទិកាសេដ្ឋកិច្ចពិភពលោកនៅទីក្រុងដាវ៉ស ប្រទេសស្វីស នាល្ងាចថ្ងៃទី២១ឧសភា ឆ្នាំ២០២២។​​សម្តេចបានរម្លឹកអំពីដំណើរការនៃការខិតខំរបស់សម្តេចនិងគណៈកម្មការព្រំដែនដែលបានខិតខំក្នុងការ​ចរចា​និងបោះបង្គោលព្រំដែនឱ្យបានច្បាស់លាស់ជាមួយគ្នាឡើងវិញ​សម្រាប់​ឱ្យព្រំដែនក្លាយ​ជាព្រំដែន​សន្តិភាព មិត្តភាពនិងកិច្ចសហប្រតិបត្តិការ។សម្តេច បានបញ្ជាក់យ៉ាងដូច្នេះថា៖សម្តេចគ្មានសិទ្ធិក្នុងការយកដីខ្មែរសូម្បី១មីលីម៉ែត្រទៅឱ្យប្រទេសណាឡើយ។អំពីបញ្ហាព្រំដែនកម្ពុជា វៀតណាម សម្តេចបាន រំលឹកឱ្យដឹងថា៖ ប្រទេសទាំងពីរបានឯកភាពគ្នា​បោះបង្គោល​ព្រំដែនបាន ៨៤%ហើយ គឺនៅសល់ ១៦%ទៀត។ ប៉ុន្តែថ្មីៗនេះ​គណៈកម្មការព្រំដែន​នៃប្រទេស​ទាំងពីរកម្ពុជា-វៀតណាមបានឯកភាពគ្នា៦%ទៀត ហើយសម្តេចក៏បាន អញ្ជើញនាយករដ្ឋមន្ត្រីវៀតណាមមកទស្សនកិច្ចនៅកម្ពុជា ដើម្បីចុះហត្ថលេខា​លើចំណុចសេសសល់៦%ទៀតនេះ។ ក្នុងន័យនេះ សម្ដេចបានបញ្ជាក់ថា សូមបងប្អូនគិតមើល បើគង់តែឲ្យដីគេដដែល ចាំបាច់ទៅ​ចរចាធ្វើហត់អី? គេយកប៉ុន្មានភាគរយៗម្តេចមិនឱ្យគេតែម្ដងទៅ?… និយាយឱ្យយុត្តិធម៌មើល បើគង់ឱ្យគេដដែល គេទារត្រឹមណាឱ្យគេត្រឹមនោះទៅ ចាំបាច់ទៅចរចាធ្វើអ្វី?…។សម្តេច បានបន្តថា តាំងពីជំនាន់ប្រធានាធិបតី បារាំង ហូឡង់ ម៉្លេះ ,កម្ពុជានិងវៀតណាមបាន​ឯកភាពគ្នា​ស្នើសុំអ្នកជំនាញការបារាំងឲ្យទៅជួយផ្ទេរផែនទី ពីផែនទីខ្នាត ១លើ១០០ពាន់ មកផែនទីUTMខ្នាត១លើ៥០ពាន់ ដើម្បីឲ្យច្បាស់លាស់ក្នុងការ បោះបង្គោលព្រំដែន។ក្រៅពីនេះ បញ្ហាព្រំដែនជាមួយប្រទេសឡាវ និងថៃ ក៏បាននិងកំពុងខិតខំប្រឹងប្រែងក្នុងការបោះ​បង្គោល​ព្រំដែនឱ្យបានច្បាស់លាស់ជាមួយគ្នា។តាមព្រំដែនកម្ពុជា វៀតណាម កម្ពុជា ថៃ កម្ពុជា ឡាវ ពិតមែនតែការដោះស្រាយមិនទាន់សម្រេចអស់ តែយើងបានដោះស្រាយជាមួយ​ឡាវបាន ៨៦% នៅសល់១៤% ដោះស្រាយជាមួយវៀតណាមបាន៨៤% នៅសល់១៦% តែឥឡូវនេះបាន​ឯកភាព​គ្នាបាន៦%ទៀត ដែលរង់ចាំតែការចុះហត្ថលេខា និងជាមួយថៃ បង្គោលចាស់យើងបានដើរ​រក​ឃើញ​និងទទួលស្គាល់ និងបង្កើតគណៈកម្មការចម្រុះ ដើម្បីបន្តធ្វើការជាមួយគ្នាដោយយើង​មិនទុក​ឱ្យបញ្ហា​ព្រំដែន​ក្លាយទៅជាចំណាប់ខ្មាំងនៃការធ្វើពាណិជ្ជកម្ម និងទំនាក់ទំនងរវាងប្រទេស និងប្រទេស និងរវាងប្រជាជននិងប្រជាជននោះឡើយ៕ អត្ថបទ មុត សុទ្ធ

សម្តេចតេជោ៖ កម្ពុជាមានការរីកចម្រើនបន្ទាប់ពីបើកសេដ្ឋកិច្ចឡើងវិញ ជាពិសេសទេសចរណ៍ក្នុងស្រុក

2022/05/22 11:47:53 am        579
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានប្រាប់ពលរដ្ឋនៅក្រៅប្រទេសថា ឥឡូវនេះគ្រប់យ៉ាងបានដំណើរការល្អណាស់ បន្ទាប់ពីកម្ពុជាបានបើកសេដ្ឋកិច្ចឡើងវិញ លើកលែងតែទេសចរណ៍មកពីក្រៅប្រទេស។សម្តេចតេជោប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានលើកឡើង យ៉ាងដូច្នេះ ខណៈអញ្ជើញ​ជួប​សំណេះ​សំណាល​ជាមួយបងប្អូនប្រជាពលរដ្ឋខ្មែររស់នៅសហគមន៍អឺរ៉ុបជាង ២១០០នាក់​នៅ​ទីក្រុងដាវ៉ស ប្រទេសស្វីសនាថ្ងៃទី ២១ឧសភា ខណៈសម្តេចមានវត្តមានអញ្ជើញចូលរួម​កិច្ចប្រជុំប្រចាំឆ្នាំ២០២២ នៃវេទិកាសេដ្ឋពិភពលោក។សម្តេច មានប្រសាសន៍ថា បន្ទាប់ពីបើកដំណើរការប្រទេសឡើងវិញ បន្ទាប់ពីបានគ្រប់គ្រងប្រយុទ្ធ​ប្រឆាំង​កូវីដ-១៩ដោយជោគជ័យ ទេសចរណ៍ក្នុងស្រុកគឺល្អណាស់។ផលប្រយោជន៍ដែលកើតចេញពីសន្តិភាព សម្តេចបានជំរាបជូនដោយត្រួសៗថា ផលដែលទទួល​ចេញពីសន្តិភាពគឺមិនមែននៅត្រឹមអរគុណសន្តិភាពនោះទេ។សម្តេច បានចង់ឱ្យលោកបណ្ឌិត រ័ត្ន ចំណាប់ ដែលជាអ្នកស្រាវជ្រាវ អរិយធម៌ខ្មែរ បានជាមូលដ្ឋានបន្ថែមទៀត ថាតើផលអ្វីខ្លះ​ដែលកើត​ចេញពីសន្តិភាពដើម្បីចង្អុលបង្ហាញថា ហេតុអី បានជាសម្តេចចូលចិត្តនិយាយតែពីរឿងសន្តិភាព។សម្តេច បានមានប្រសាសន៍បន្តថា កុំថាឡើយទៅទស្សនកិច្ចធ្វើទេសចរណ៍នៅអ៊ុយក្រែន គឺគេរត់​ចោល​អ៊ុយក្រែនទើបតែត្រឡប់វិញទេ ព្រោះកន្លងមកទូតរបស់ប្រទេសនានាបានរត់ចោល​ពី​ទីក្រុវគាវអស់។សម្តេចបានបន្តថា សន្តិភាពបានផ្តល់ឱកាសច្រើនណាស់ ទី១.ផ្តល់ឱកាសឱ្យប្រជាពលរដ្ឋ​បាន​ដើរលេង កម្សាន្តសប្បាយ. ទី២.ហេដ្ឋារចនាសម្ព័ន្ធល្អ ដែលអាចដើរលេងបាន។ទី៣.ប្រជាពលមានមធ្យោបាយធ្វើដំណើរ ផ្ទាល់ខ្លួន ដូចជាម៉ូតូ ឡាន ឬឡានឈ្នួលបានទៅ​ដល់​គ្រប់​ទីកន្លែងនិងទី៤.គាត់មានប្រាក់ចំណូល បើគ្មានប្រាក់ចំណូលមិនអាចដើរលេងបានទេ។ដូច្នេះកត្តាទាំង៤នេះដែលធ្វើឱ្យទេសចរណ៍ក្នុងស្រុករបស់យើងរស់រវើក៕ អត្ថបទ៖ មុត សុទ្ធ

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយសហគមន៍ខ្មែររស់នៅក្នុងទ្វីបអឺរ៉ុប ជាង២១០០នាក់

2022/05/22 11:23:10 am        669
ភ្នំពេញ៖ នៅរាត្រីថ្ងៃទី២១ ខែឧសភា ឆ្នាំ ២០២២ វេលាម៉ោង ២២:៣០ យប់(ម៉ោងនៅទីក្រុងភ្នំពេញប្រទេសកម្ពុជា) ត្រូវនឹងម៉ោង ៥:៣០នាទីរសៀល(ម៉ោងនៅទីក្រុង Zurich ប្រទេសស្វីស) សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋខ្មែររស់នៅសហគមន៍អឺរ៉ុបប្រមាណ ២១០០នាក់។មុននឹងចាប់ផ្ដើមសំណេះសំណាលជាមួយបងប្អូនខ្មែរនៅសហគមន៍អឺរ៉ុប សម្តេចតេជោ ហ៊ុន សែន បាននាំយកនូវព្រះរាជបន្ទូលផ្តាំផ្ញើសាកសួរសុខទុក្ខរបស់ព្រះមហាក្សត្រ និងសម្តេចម៉ែ ជូនដល់ប្រជាពលរដ្ឋខ្មែរអស់ដែលបាននឹងកំពុងរស់នៅនៅអឺរ៉ុប។សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋខ្មែរនៅអឺរ៉ុប ដែលបានផ្តល់​ការ​គាំទ្រ គោរពស្រឡាញ់យ៉ាងជ្រាលជ្រៅចំពោះសម្តេច និងរាជរដ្ឋាភិបាលកម្ពុជាដែលដឹកនាំ​ដោយសម្តេចផ្ទាល់។សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា កំណើនសេដ្ឋកិច្ចដ៏ល្អរបស់កម្ពុជា ត្រូវបានរងដោយវិបត្តិនៃជំងឺកូវីដ១៩ ដែលបានទាញទម្លាក់រហូតដល់ដក ២.៤ភាគរយ។ ទាក់ទងទៅនឹងស្ថានភាពនៃជំងឺកូវីដ១៩ នៅប្រទេសកម្ពុជា សម្ដេចតេជោ បានប្រកាសថា នៅថ្ងៃនេះកម្ពុជា​មិនមានការឆ្លងករណីថ្មីនៃជំងឺកូវីដ១៩នោះទេ ហើយនេះគឺជាថ្ងៃទី១៥ហើយ ដែលកម្ពុជាមិនមានឆ្លងជំងឺកូវីដ១៩ថ្មី ។សម្តេចតេជោ បានថ្លែងថា បើគ្មានជំងឺកូវីដ១៩ទេនោះ ប្រាក់សន្សំរបស់ជាតិ​អាចឡើងដល់៥ពាន់លាន​ដុល្លារអាមេរិកឯណោះ។ វិបត្តិកូវីដ១៩ បានធ្វើឱ្យប៉ះពាល់ដល់វិស័យ​សេវាកម្ម ពោលគឺវិស័យទេសចរណ៍គឺរងផលប៉ះពាល់ធ្ងន់ធ្ងរជាងគេ។សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍រំលឹកថា ការដាក់ចេញវិធានការបិទខ្ទប់នៅភ្នំពេញ និងផ្អាកពិធីបុណ្យចូលឆ្នាំ ២ឆ្នាំកន្លងទៅ(២០២០និង២០២១) ធ្វើឱ្យសម្តេចអាណិតប្រជាពលរដ្ឋ​ជាខ្លាំង តែសម្ដេចអត់មានជម្រើសនោះទេ ដើម្បីសេចក្តីសុខ និងសុវត្ថិភាពប្រជាពលរដ្ឋ។ សម្តេចតេជោ បានមានប្រសាសន៍បន្តថា កម្ពុជាទទួលបានវ៉ាក់សាំងក្នុងដៃសរុបប្រមាណ ៥២លានដូស ហើយ ៤២លានដូសត្រូវបានប្រើប្រាស់ ក្នុងនោះមាន ២៨.៥លានដូស គឺកម្ពុជាប្រើប្រាស់ថវិកាជាតិទៅទិញ ដែលនេះបង្ហាញថា កម្ពុជាមិនបណ្តែតបណ្តោយឱ្យពលរដ្ឋ​ស្លាប់​ដោយសារជំងឺកូវីដ១៩នោះឡើយ។សម្តេចតេជោនាយករដ្ឋមន្ត្រី ​បានមានប្រសាសន៍ថា ការដាក់ចេញកម្មវិធីចាក់វ៉ាក់សាំងដោយ​ការ​ប្រមូល​ផ្តុំនេះ បាននាំឱ្យកម្ពុជាបង្កើតបានភាពសាំសហគមន៍ខ្លាំង និងទប់ស្កាត់ការរីករាលដាល​បានលឿនរហ័ស។ ពេលនេះ កម្ពុជាមិនខ្វះវ៉ាក់សាំងចាក់ជូនប្រជាពលរដ្ឋនោះទេ។បច្ចុប្បន្នកម្ពុជាកំពុងសាងសង់មន្ទីរពេទ្យព្យាបាលជំងឺកូវីដ១៩ ដែលអាចទទួលអ្នកជំងឺបានរហូតដល់ ១ម៉ឺននាក់។សម្តេចតេជោ បានមានប្រសាសន៍រំលឹកថា វិបត្តិកូវីដ១៩ ធ្វើឱ្យរាជរដ្ឋាភិបាល បញ្ចេញថវិកាប្រមាណ ៤០លានដុល្លារក្នុងមួយខែ ដើម្បីជួយពលរដ្ឋដែលរងនូវផលប៉ះពាល់។ទាក់ទងទៅនឹងវិស័យសេដ្ឋកិច្ចសម្តេចតេជោ ហ៊ុន សែន បានបានមានប្រសាសន៍ថា ការដក EBA ពីអឺរ៉ុប មិនប៉ះពាល់ដល់ការនាំចេញរបស់កម្ពុជានោះទេ។ សម្ដេចតេជោបញ្ជាក់ថា របាយការណ៍បានបង្ហាញថា ឆ្នាំកន្លងទៅកម្ពុជា ទំហំពាណិជ្ជកម្មកម្ពុជា និងអឺរ៉ុប សម្រេចបានជាង ៤ពាន់លានដុល្លារអាមេរិក ក្នុងនោះកម្ពុជា នាំចេញទៅអឺរ៉ុប មានទឹកប្រាក់ជាង៣ពាន់លានដុល្លារ។ សម្តេចតេជោ បានមានប្រសាសន៍ថា វិស័យកាត់ដេរកំពុងមានសកម្មភាពល្អប្រសើរ ខណៈការបញ្ជាទិញ​មានការកើនឡើង ក្នុងនោះរោងចក្រប្រមាណ ៥០០ កំពុងបង្កើនម៉ោងក្នុងការផលិតផងដែរ។ទាក់ទងទៅនឹងដំណើរការបោះឆ្នោតនៅកម្ពុជា សម្ដេចតេជោបានមានប្រសាសន៍ថា ថ្ងៃនេះកម្ពុជា​បានបើកយុទ្ធនាការឃោសនារកសំឡេងឆ្នោតក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់។ សម្ដេចតេជោ ​បានមានប្រសាសន៍បញ្ជាក់ថា វាជារឿងដ៏រីករាយ ដែលថ្ងៃបើកយុទ្ធនាការឃោសនា​បោះឆ្នោតមិនមានបាតុភាពណាមួយកើតឡើង។ សម្តេចតេជោ ក៏បានអំពាវនាវដល់គ្រប់បក្ស​នយោបាយ ត្រូវយកឈ្នះដោយភាពថ្លៃថ្នូរ មិនត្រូវបង្កើតអំពើហិង្សាណាមួយ​នោះឡើយក្នុងអំឡុង​ពេលឃោសនារកសំឡេងឆ្នោតនោះ។ទាក់ទងទៅនឹងតម្លៃសន្តិភាពសម្រាប់កម្ពុជា សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា រយៈពេល២៤ឆ្នាំមកហើយ ដែលពលរដ្ឋកម្ពុជា មិនមានអ្នកស្លាប់ របួស និងពិការ ដោយសារការ​ប្រយុទ្ធគ្នា​ព្រោះតែសង្គ្រាមនោះទេ។សម្តេចតេជោ បានថ្លែងថា ២៤ឆ្នាំហើយ ដែលកម្ពុជា មិនមានស្ត្រីមេម៉ាយ និងក្មេងកំព្រា ដោយសារតែសង្គ្រាម និងមិនមានប្រជាពលរដ្ឋ​ភៀសសឹក​ដោយសារសង្គ្រាមនោះទេ។ សន្តិភាពពិតជាមានតម្លៃណាស់សម្រាប់កម្ពុជាពីព្រោះកម្ពុជាបានឆ្លងកាត់នូវសង្គ្រាមរ៉ាំរ៉ៃជាច្រើន ទម្រាំយើងរកបាននូវសន្តិភាព ដូច្នេះទោះជាតម្លៃណាក៏ដោយយើងត្រូវតែរក្សាសន្តិភាពអោយបាន មានសន្តិភាព ទើបមានការអភិវឌ្ឍ។ជាថ្មីម្ដងទៀត សម្ដេចតេជោ ហ៊ុន សែនក៏បានអរគុណដល់បងប្អូនប្រជាពលរដ្ឋខ្មែររស់នៅតំបន់អឺរ៉ុប​ទាំងអស់ដែលបានផ្ដល់ការគោរពស្រឡាញ់ចំពោះសម្ដេច និងជូនពរឲ្យបងប្អូនប្រជាពលរដ្ឋទាំង​អស់​ជួបតែសេចក្តីសុខ សេចក្តីចម្រើនចៀសផុតពីជម្ងឺទាំងឡាយទាំងពួង នឹងពុទ្ធពរ៤ប្រការ គឺអាយុ វណ្ណៈសុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

សម្តេចតេជោ សរសើរ​ថ្ងៃបើកយុទ្ធនាការបោះឆ្នោតថា បានដំណើរការយ៉ាងល្អ

2022/05/22 11:08:21 am        800
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី មានប្រសាសន៍ថា យុទ្ធនាការឃោសនាបោះឆ្នោតម្សិលមិញនេះ បានដំណើរការល្អណាស់ដោយសន្តិវិធី ។ថ្លែងនៅក្នុងជំនួបសំណេះ សំណាលជាមួយពលរដ្ឋនៅសហគមន៍អឺរ៉ុបប្រមាណជាង២ពាន់នាក់ នៅទីក្រុងដាវ៉ស ប្រទេសស្វីស កាលពីល្ងាចថ្ងៃ២១ ខែឧសភា សម្តេចបានថ្លែងសរសើរដល់​ដំណើរការ​នៃការឃោសនាបោះឆ្នោតថា បានដំណើរការដោយសន្តិវិធី គ្មានអំពើហិង្សា ប៉ុន្តែទោះជាយ៉ាងណាសម្តេចបានអំពាវនាវពលរដ្ឋរក្សានូវភាពថ្លៃថ្នូរ កុំធ្វើអ្វីជាអំពើហិង្សា ឬការគំរាមកំហែងឱ្យសោះ។សូមបញ្ជាក់ថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ឆ្នាំ២០២២​នឹងប្រព្រឹត្តិទៅ​នៅថ្ងៃអាទិត្យទី៥ខែមិថុនា ដោយមាន​គណបក្សនយោបាយចូលរួមប្រកួតប្រជែង​ចំនួន១៧​គណបក្ស ក្នុងនោះគណបក្សប្រជាជនកម្ពុជាត្រូវបានជាប់ក្នុងលេខរៀងទី១ នៃបញ្ជី គជប ។ដោយឡែកសម្រាប់បញ្ជីឈ្មោះជាក់ស្តែងនៅតាមឃុំសង្កាត់នីមួយៗវិញ លេខរៀងរបស់គណបក្ស​នីមួយៗ​គឺអាស្រ័យលើការចាប់យកនៅតាមឃុំសង្កាត់ជាក់ស្តែងរបស់ខ្លួន។ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ត្រូវបានធ្វើឡើងក្នុងរយៈ ពេល ៥ឆ្នាំម្តង ដូចការបោះឆ្នោតសកបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រសម្រាប់នីតិកាលនីមួយៗយ៉ាងដូច្នោះដែរ។បើតាមសេចក្តីប្រកាសព័ត៌មានរបស់គណៈកម្មាធិកាជាតិរៀបចំការបោះឆ្នោត​(គជប)​លទ្ធផល​ផ្លូវការ​នៃការចុះបញ្ជីបេក្ខជននៃគណបក្សនយោបាយ ឈរឈ្មោះបោះឆ្នោត សម្រាប់ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥នេះ ផ្អែកតាមរបាយការណ៍ផ្លូវការនៃការចុះបញ្ជី​បេក្ខជន​នៃគណបក្សនយោបាយ​ឈរឈ្មោះបោះឆ្នោត ដែលទទួលបានពីគណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត មានគណបក្សនយោបាយ ចំនួន ១៧ និងមានបេក្ខជនសរុបចំនួន​៨៦.០៩២ នាក់ ក្នុងនោះស្រ្តីមានចំនួន ២៧.៨១៣ នាក់ ត្រូវបានចុះបញ្ជីសម្រាប់ការបោះឆ្នោតជ្រើស រើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២៕ អត្ថបទ មុត សុទ្ធ

សម្តេចតេជោ ហ៊ុន សែន អញ្ជើញទៅដល់ប្រទេសស្វីស ប្រកបដោយសុវត្ថិភាពហើយ

2022/05/21 07:18:58 pm        143
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជាទៅដល់ អាកាសយានដ្ឋានអន្តរជាតិ Zurich ប្រទេសស្វីសប្រកបដោយសុវត្ថិភាពហើយ កាលពីវេលាម៉ោង១៣.៣១នាទី(ម៉ោងនៅប្រទេសស្វីស) ត្រូវនឹងម៉ោង១៨.៣១( ម៉ោងនៅទីក្រុងភ្នំពេញ ប្រទេសកម្ពុជា)។ វត្តមាននៃការអញ្ជើញដល់របស់សម្ដេចតេជោនាយករដ្ឋមន្ត្រីនៅអាកាសយាន្តដ្ឋានអន្តរជាតិហ្សួរីច ប្រទេសស្វីស ត្រូវបានការទទួលធ្វើគារវកិច្ចស្វាគមន៍ប្រកបដោយភាពស្និទ្ធស្នាល និងរាក់ទាក់ជាទីបំផុត ពីសំណាក់ តំណាងអ្នករៀបចំវេទិកាសេដ្ឋកិច្ចពិភពលោកលោក(WEF), តំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការពាណិជ្ជកម្មពិភពលោក , ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសស្វីស និងមន្ត្រីថ្នាក់ដឹកនាំសំខាន់ៗជាច្រើនទៀត៕

ឯកឧត្តម ប្រាក់ សុខុន៖ CPP ដឹកនាំប្រទេសជាង ៤០ឆ្នាំ រឹងមាំបែបនេះ ព្រោះការគាំទ្រ និងស្មោះត្រង់របស់ពលរដ្ឋ

2022/05/21 03:19:13 pm        1022
ភ្នំពេញ៖ ឯកឧត្តម ប្រាក់ សុខុន អនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា (CPP) ចុះមូលដ្ឋានខេត្តកណ្ដាល និងជាប្រធានក្រុមការងារបក្សចុះមូលដ្ឋានស្រុកស្អាង បានថ្លែងថា គណបក្សប្រជាជនកម្ពុជា បានដឹកនាំប្រទេសរយៈពេលជាង ៤០ឆ្នាំ មានការរឹងមាំបែបនេះ ដោយសារមានការគាំទ្រ និងភាពស្មោះត្រង់របស់ប្រជាពលរដ្ឋ នៅទូទាំងប្រទេស ។នៅក្នុងឱកាសអញ្ជើញបើកយុទ្ធនាការឃោសនារកសំឡេងឆ្នោតនៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២២ ឯកឧត្តម ប្រាក់ សុខុន មានប្រសាសន៍ថា គណបក្សប្រជាជនកម្ពុជា បាន​លះបង់​នូវ​កម្លាំង​កាយចិត្ត ស្មារតី និងធនធាន ដើម្បីបុព្វហេតុជាតិមាតុភូមិ និងបម្រើប្រជាពលរដ្ឋ ព្រោះ​គណបក្ស​ប្រជាជន​កម្ពុជាកើតពីប្រជាជន ហើយត្រូវតែបម្រើប្រជាជន ។ឯកឧត្តមបានបន្តថា រាជរដ្ឋាភិបាលកម្ពុជានាពេលបច្ចុប្បន្ន ដែលដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​ បានអ​ភិវឌ្ឍឲ្យរីកចម្រើនលើគ្រប់វិស័យ ដែលមានទាំងផ្នែកអប់រំ សុខាភិបាល ផ្នែកសង្គម សូម្បីតែសិទ្ធិនយោបាយ និងសិទ្ធិសេរីភាពពហុបក្ស។ឯកឧត្តម ប្រាក់ សុខុន បានបន្ថែមថា ការដឹកនាំដ៏រឹងមាំជាង ៤០ឆ្នាំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ដោយសារ​មានការគាំទ្រជាប់លាប់ជាប្រចាំ ភាពស្មោះត្រង់របស់បងប្អូនប្រជាពលរដ្ឋ រហូតមកដល់ពេលបច្ចុប្បន្ន ហើយសមិទ្ធផលនានា ដែលកម្ពុជាសម្រេចបាន ក៏ជា​ចំណែក​របស់​ពលរដ្ឋដែលបានចូលរួម ។ជាមួយគ្នា ឯកឧត្តមប្រធានក្រុមការងារចុះមូលដ្ឋានស្រុកស្អាង បានអំពាវនាវដល់ពលរដ្ឋ បន្ត​បោះឆ្នោត​គាំទ្របេក្ខ​ជន​មេ​ឃុំចៅសង្កាត់ របស់គណបក្សប្រជាជនកម្ពុជា ដើម្បី​បន្ត​អភិវឌ្ឍ​មូលដ្ឋាន ឲ្យកាន់តែមានភាពរីកចម្រើន៕ អត្ថបទ៖ បាន សុខរិទ្ធ

ប្រធានគណបក្សប្រជាជនកម្ពុជា ផ្ញើសារជូនជនរួមជាតិប្ដេជ្ញា រក្សាសន្តិភាព ស្ថិរភាព សន្តិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាពសង្គមឲ្យបានរឹងមាំ

2022/05/21 03:13:56 pm        981
ភ្នំពេញ៖ នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២២នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានផ្ញើសារជូនជនរួមជាតិ ក្នុងឱកាសបើកយុទ្ធនាការឃោសនារកសំឡេងឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២។ក្នុងខ្លឹមសារផ្ញើជូនជនរួមជាតិសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានប្ដេជ្ញា នឹងអនុវត្តគោលនយោបាយរបស់ខ្លួនឲ្យបានជោគជ័យ ដើម្បីរក្សាសន្តិភាព ស្ថិរភាព សន្តិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាពសង្គមឲ្យបានរឹងមាំ លើកកម្ពស់ការផ្ដាល់សេវាសាធារណៈបង្កើនកិច្ចគាំពារ​សង្គមជួយជនក្រីក្រ ​និងងាយរងគ្រោះ ​និងអភិវឌ្ឍឃុំ-សង្កាត់ លើគ្រប់វិស័យឲ្យកាន់តែរីក​ចម្រើន​ឡើង ដែល​ឆ្លើយតប​ទៅនឹងបំណងប្រាថ្នា និងផលប្រយោជន៍​ដ៏​ឧត្ដុង្គឧត្ដម​របស់ប្រជាជនគ្រប់ៗរូប​នៅគ្រប់មូលដ្ឋាន។សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងការគោរព និងការដឹងគុណជូនជនរួមជាតិនៅគ្រប់​ទិសទី​ដែលបានផ្ដល់ការគាំទ្រពេញទំហឹងចំពោះការដឹកនាំ​របស់​គណបក្សប្រជាជនកម្ពុជា អាច​បំពេញ​ភារកិច្ចជូនប្រទេសជាតិ ​និងប្រជាជនប្រកបដោយ​ជោគជ័យតាំងពីដំណាក់កាល​សង្គ្រោះ​ជាតិ​ពី​របបប្រល័យពូជសាសន៍​រហូតមកដល់ដំណាក់កាល​អភិវឌ្ឍន៍​ក្នុងសន្ដិភាពនាបច្ចុប្បន្ន ។អាស្រ័យហេតុនេះ សូមបងប្អូនជនរួមជាតិ​ ដែលបានឃើញច្បាស់រួចហើយ ​នូវសកម្មភាព សមិទ្ធផល ​និងគោលនយោបាយដ៏ត្រឹមត្រូវរបស់គណបក្សប្រជាជន សូម​អញ្ជើញទៅបោះឆ្នោត និង​បោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ​ដែល​មានរូបទេវតាបាចផ្កា ជាសញ្ញាសម្គាល់ឱ្យបាន​គ្រប់គ្នា​កុំបីខាន​ នៅតាមការិយាល័យបោះឆ្នោតក្នុងឃុំ-សង្កាត់របស់បងប្អូន៕

ឯកឧត្តម អ៊ី ឈាន ដឹកនាំ​សមាជិកសមាជិកាគណបក្សប្រជាជន បើកយុទ្ធនាការឃោសនា​រកសំឡេងឆ្នោត​នៅទូទាំង​ខេត្តប៉ៃលិន

2022/05/21 02:15:44 pm        756
ប៉ៃលិន៖ ឯកឧត្តម អ៊ី ឈាន សមាជិកគណៈកម្មាធិការកណ្តាល និងប្រធាន​ក្រុមការងារ​ចុះមូលដ្ឋានខេត្តប៉ៃលិន នៅព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២២នេះ បាន​ដឹកនាំ​សមាជិក-សមាជិកា​គណបក្សប្រជាជនកម្ពុជាជិត១ម៉ឺននាក់ បើកយុទ្ធនាការ​ឃោសនា​រកសំឡេង​ឆ្នោត​ សម្រាប់ការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ ក្នុងខេត្តប៉ៃលិន។បើតាមលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្ត បានឱ្យដឹងថា នៅថ្ងៃនេះ​តែ​គណបក្ស​ប្រជាជន​កម្ពុជា តែមួយគត់ ដែលស្នើសុំធ្វើសកម្មភាពឃោសនាបោះឆ្នោតនៅតាមមូលដ្ឋាន ហើយ​គណៈកម្មការ​ឃុំសង្កាត់រៀបចំការបោះឆ្នោត ក៏បានសហការជាមួយអាជ្ញាធរ រៀបចំតម្រាយផ្លូវ និងបែង​ចែកពេលវេលា ដើម្បីចៀសវាងបញ្ហាប៉ះគ្នាជាដើម។ លេខាធិការដ្ឋានរៀបចំ​ការបោះឆ្នោត​ខេត្ត ក៏បានបញ្ជាក់ដែរថា នៅព្រឹកនេះ មាន​តែ​គណបក្ស​ប្រជាជន​កម្ពុជា​មួយប៉ុណ្ណោះ បាន​ហែរ​ក្បួន​ឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាអាណត្តិទី៥ ទាំង ៨ ឃុំ សង្កាត់ មានរថយន្តសរុប ៤៦៤ គ្រឿង ម៉ូតូ សរុប ៦១៥ មេក្រូ ១១១ គ្រឿង ធុងបាស់ ១៨គ្រឿង មានអ្នកចូលរួមកសរុប ៣,៦៦៨ នាក់។ ចំណែកគណបក្ស ដែល​មាន​បេក្ខជន​​ឈរឈ្មោះមានចំនួន៥ផងដែរ។សូមបញ្ជាក់ថា យុទ្ធនាការឃោសនារកសំឡេងឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ បានចាប់ផ្តើមនៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២២នេះ។ ការឃោសនានេះ មានរយៈពេល ២សប្តាហ៍ ដោយចាប់ផ្តើមពីថ្ងៃនេះរហូតដល់ ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២២៕ អត្ថបទ៖ សេង សុវណ្ណារិទ្ធ

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

យោធាអ៊ីស្រាអែល ទម្លាក់គ្រាប់បែកលើរោងចក្រថាមពលនៅជិតរដ្ឋធានីសាណារបស់យេម៉ែន
08/18/2025 12:08 PM
អ្នកបម្រើការលើយន្តហោះក្រុមហ៊ុន Air Canada បន្តធ្វើកូដកម្ម ទោះបីជាមានបញ្ជាពីរដ្ឋាភិបាលក៏ដោយ
08/18/2025 12:08 PM
ភ្នាក់ងារសង្គ្រោះបន្ទាន់៖ មនុស្សជាង ៤០នាក់ បានបាត់ខ្លួនក្នុងឧបទ្ទវហេតុលិចទូកនៅនីហ្សេរីយ៉ា
08/18/2025 12:08 PM
លោក Zelenskiy និយាយថា សមរភូមិជួរមុខបច្ចុប្បន្ន គួរតែជាចំណុចចាប់ផ្តើមសម្រាប់ការចរចាសន្តិភាព
08/18/2025 12:08 PM
សេចក្ដីលម្អិតមួយចំនួនលេចឡើងពីក្នុងសំណើរបស់លោក Putin ដើម្បីបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន
08/18/2025 11:08 AM
សម្ដេចធិបតីនាយករដ្ឋមន្រ្ដីដឹកនាំគណ:ប្រតិភូរាជរដ្ឋាភិបាលចូលក្រាបបង្គំគាល់ព្រះមហាក្សត្រ ទូលថ្វាយអំពីវឌ្ឍនភាពនៃកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល
08/18/2025 11:08 AM
កម្ពុជាច្រានចោលការចោទប្រកាន់របស់ប្រទេសថៃថាកម្ពុជាបានប្រើមីនថ្មី និង​រក្សា​មីន​ទុក​ដើម្បី​យក​លេស​បង្កជម្លោះ
08/18/2025 11:08 AM
ផ្សារភាគហ៊ុនអាស៊ីហក់ឡើង តែតម្លៃប្រេងធ្លាក់ចុះ មុនពេលកិច្ចពិភាក្សាលោកTrump-Zelenskyy
08/18/2025 11:08 AM
លោកTrump ប្រាប់លោក Zelensky ឱ្យបោះបង់ តំបន់Crimea និងបោះចោលក្ដីស្រមៃចូល NATO
08/18/2025 11:08 AM
ប្រទេសគុយវ៉ែត ចាប់ខ្លួនមនុស្ស៦៧នាក់ ជុំវិញការផលិតគ្រឿងស្រវឹងខុសច្បាប់ បន្ទាប់ពីមនុស្ស២៣នាក់ស្លាប់
08/18/2025 11:08 AM