BREAKING NEWS|កម្ពុជាចាត់ទុកផែនការថៃចង់ដណ្តើមប្រាសាទតាក្របី និងបិទប្រាសាទតាមាន់ធំគឺជាការប៉ុនប៉ងឈ្លានពានកម្ពុជាគិតទុកជាមុន និងមិនគោរពបទឈប់បាញ់
សម្ដេចតេជោ៖សង្គ្រាមព្រំដែនកម្ពុជា-ថៃបានផ្ទេរពីសង្គ្រាមប្រើប្រាស់អាវុធមកជាសង្រ្គាម ប្រើប្រាស់ជំពាមកៅស៊ូ ខណៈបើពិនិត្យឲ្យសុីជម្រៅវាជារឿងធំ ប្រសិនបើមិនទប់ស្កាត់
ឯកឧត្តម ចាន់ ដារ៉ុង ដឹកនាំគណៈកម្មការ​អន្តរ​ក្រសួង​ចុះ​ពិនិត្យ​វាយ​តម្លៃ​បញ្ចប់​សុពល​ភាព​ការងារ​ថែ​ទាំ​ផ្លូវ​ខួបចំនួន ៣កំណាត់ ក្នុងខេត្តពោធិ៍សាត់
BREAKING NEWS! សម្តេចធិបតី អបអរសាទរចំពោះការប្រព្រឹត្តទៅដោយជោគជ័យ​នូវ​កិច្ច​ប្រជុំ​​វិសាមញ្ញ នៃ​គណៈកម្មាធិកា​រ​ព្រំដែន​ទូទៅកម្ពុជា-ថៃ

នយោបាយ​ និង ការអភិវឌ្ឍន៍

ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ ស្នើសុំឲ្យ UNESCAP ពិចារណាគាំទ្រលើការផ្តល់ជំនួយបច្ចេកទេសដល់វិស័យសកម្មភាពមីននៅកម្ពុជា

2022/05/09 11:12:59 am        611
ភ្នំពេញ៖ ក្នុងនាមឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ ប្រធានគណៈកម្មាធិការជាតិអេស្កាប់ បានទទួលជួបពិភាក្សាការងារជាមួយ លោកជំទាវ Armida Salsiah Alisjahbana អគ្គលេខាធិការរងអង្គការសហប្រជាជាតិ និងជាអគ្គលេខាធិការប្រតិបត្តិ UN ESCAP នាថ្ងៃទី ៩ ខែឧសភា ឆ្នាំ ២០២២។ជំនួបពិភាក្សានេះ បានផ្តោតទៅលើការបង្កើនកិច្ចសហប្រតិបត្តិការ និងការចូលរួមរបស់កម្ពុជា ក្នុងសន្និបាតប្រចាំឆ្នាំលើកទី ៧៨ របស់ UN ESCAP ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី ២៣ ដល់ ២៧ ខែឧសភា ឆ្នាំ២០២០ ខាងមុខ ក្រោមប្រធានបទ “របៀបវារៈរួមដើម្បីជំរុញការអភិវឌ្ឍប្រកបដោយចីរភាពនៅក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក” ដែលសន្និបាតនេះផងដែរ នឹងមានការអញ្ជើញចូលរួមថ្លែងសុន្ទរកថាបើកម្មវិធីតាមរយៈសារវីដេអូថតទុកពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី។​ឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ បានពាំនាំនូវពាក្យពេចន៍សួរសុខទុក្ខ និងថ្លែងអំណរគុណរបស់ ឯកឧត្តម ប្រាក់ សុខុន ជូនលោកជំទាវ Armida Salsiah Alisjahbana ចំពោះការដឹកនាំដ៏ឆ្លើមរបស់លោកជំទាវ និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាង UN ESCAP និងរាជរដ្ឋាភិបាលកម្ពុជា។ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានលើកឡើងអំពីកិច្ចសហប្រតិបត្តិការបច្ចុប្បន្នរវាងកម្ពុជា និង UN ESCAP នៅក្នុងវិស័យចំនួន ០៨ រួមមាន (១)អភិវឌ្ឍសង្គម, (២)ពាណិជ្ជកម្ម វិនិយោគ និងនវានុវត្តន៍, (៣)ស្ថិតិ, (៤)បរិស្ថាន និងអភិវឌ្ឍន៍, (៥)គោលនយោបាយម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញប្បទានសម្រាប់អភិវឌ្ឍន៍, (៦)បច្ចេកវិទ្យាព័ត៌មាន និងទំនាក់ទំនង និងការគ្រប់គ្រងគ្រោះមហន្តរាយ, (៧)ដឹកជញ្ជូន, និង (៨)ថាមពល។ឯកឧត្តមបានបង្ហាញពីឆន្ទៈរបស់កម្ពុជា ក្នុងការចូលរួមចំណែកក្នុងសន្និបាតប្រចាំឆ្នាំលើកទី ៧៨​ របស់​ UN ESCAP ដែលក្នុងនោះរួមមាន៖ ការអញ្ជើញចូលរួមថ្លែងសុន្ទរកថាបើកម្មវិធីតាមរយៈសារវីដេអូថតទុកពីសំណាក់ សម្តេចតេជោ ហ៊ុន សែន, ការចូលរួមធ្វើបទអន្តរាគមន៍ក្នុងកិច្ចប្រជុំអនុតំបន់ជាមួយអាស៊ាន និងព្រឹត្តិការណ៍អមដែលរៀបចំដោយប្រទេសកូរ៉េ និងវៀតណាម។ឯកឧត្តមទេសរដ្ឋមន្ត្រី​ បានស្នើសុំឱ្យមានកិច្ចសហប្រតិបត្តិការ និងការគាំទ្រផ្នែកហិរញ្ញវត្ថុ និងបច្ចេកទេស ក្នុងវិស័យមីន ជាពិសេសក្នុងការរៀបចំគោលនយោបាយជាតិស្តីពីវិស័យមីននៅកម្ពុជា ដែលវិស័យមីនជាគោលដៅទី ១៨៖ កម្ពុជាគ្មានគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម នៃក្របខ័ណ្ឌគោលដៅអភិវឌ្ឍប្រកបដោយចីរភាពកម្ពុជា ឆ្នាំ ២០១៦-២០៣០។ឯកឧត្តមទេសរដ្ឋមន្ត្រី បានមានប្រសាសន៍ថា ការបោសសំអាតមីនពិតជាសំខាន់ក្នុងការចូលរួមចំណែកដល់ការកាត់បន្ថយភាពក្រីក្រ និងជំរុញដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ព្រមទាំងជួយលើកកម្ពស់សមភាពយេនឌ័រ ជារួមជួយជំរុញការសម្រចបានរបៀបវារៈឆ្នាំ២០៣០ គោលដៅអភិវឌ្ឍប្រកបដោយចីរភាពកម្ពុជា ឆ្នាំ ២០១៦-២០៣០។ ឯកឧត្តមក៏បានស្នើអញ្ជើញលោកជំទាវ​ ចូលរួមក្នុងសន្និសីទសកល ស្តីពីជំនួយដល់ជនរងគ្រោះ ដែលគ្រោងនឹងរៀបចំឡើងនៅឆ្នាំក្រោយ ដោយកម្ពុជា។លោកជំទាវ Armida Salsiah Alisjahbana បានបង្ហាញពីសេចក្តីសោមនស្ស និងថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជាចំពោះកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធជាមួយ UN ESCAP ជាពិសេសការអញ្ជើញចូលរួមថ្លែងសុន្ទរកថាគន្លឹះរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី កាលពីសន្និបាតប្រចាំឆ្នាំលើកទី៧៧ និងសន្និបាតលើកទី៧៨ នាពេលខាងមុខ។ លោកជំទាវបានលើកឡើងថា សុន្ទរកថារបស់សម្តេចតេជោ គឺជាធាតុចូលដ៏សំខាន់សម្រាប់ការរៀបចំផែនទីបង្ហាញទិសរបស់ UN ESCAP ជាពិសេសក្នុងនាមកម្ពុជាជាប្រធានអាស៊ាន។ លោកជំទាវ បានបន្ថែមថា កិច្ចសហប្រតិបត្តិការរវាងកម្ពុជា និង UN ESCAP មានការកើនឡើងជាទីកត់សម្គាល់ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយលោកជំទាវ នឹងពិចារណាលើការពង្រីកកិច្ចសហប្រតិបត្តិការទៅលើវិស័យសកម្មភាពមីន តាមការស្នើសុំរបស់ឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ។លោកជំទាវ Armida Salsiah Alisjahbana នឹងជួបទ្វេភាគីដោយផ្ទាល់ជាមួយឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ នៅក្នុងឱកាសសន្និបាតប្រចាំឆ្នាំខាងមុខ៕

ពិធីបញ្ចុះសពសម្តេចឧត្តម ទេពញាណ ហ៊ុន ណេង សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា និងជាតំណាងរាស្ត្រមណ្ឌលកំពង់ចាម

2022/05/09 11:29:35 am        1098
កំពង់ចាម៖ បន្ទាប់ពីបានតម្កល់ធ្វើបុណ្យទក្ខិណានុប្បទាន តាមប្រពៃណីព្រះពុទ្ធសាសនា អស់រយៈពេល ៣ថ្ងៃរួចមក នៅវេលាព្រឹកថ្ងៃចន្ទ ៩កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី ៩ ខែឧសភា ឆ្នាំ ២០២២ សពសម្តេចឧត្តមទេពញាណ ហ៊ុន ណេង សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ជាតំណាងរាស្ត្រមណ្ឌលកំពង់ចាម និងជាប្រធានគណៈកម្មការទី៤ នៃរដ្ឋសភា ដែលត្រូវជាបងប្រុសបង្កើត សម្តេចតេជោតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ត្រូវបានក្រុមគ្រួសារសព រៀបចំពិធីដង្ហែចេញពីគេហដ្ឋាន នៃសព ក្នុងភូមិទី៧ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម ខេត្តកំពង់ចាម ឆ្ពោះទៅបញ្ចុះនៅវត្តសុវណ្ណគិរីរតនៈ ភ្នំប្រុស ថិតក្នុងភូមិត្រពាំងចារ ឃុំក្រឡា ស្រុកកំពង់សៀម ខេត្តកំពង់ចាម៕

គ.ជ.ប គ្រោងនឹងបញ្ចប់ការបោះពុម្ពសន្លឹកឆ្នោតទូទាំប្រទេស នៅចុងខែឧសភាខាងមុខនេះ

2022/05/09 11:14:31 am        448
ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដែលកាត់ថា គ.ជ.ប គ្រោងនឹងបញ្ចប់ការបោះពុម្ពសន្លឹកឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណិត្តទី៥ ឆ្នាំ២០២២នៅចុងខែឧសភាខាងមុខនេះ។នៅថ្ងៃទី៩ខែឧសភានេះ ឯកឧត្តម ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប បានឱ្យដឹងថា គិតត្រឹមថ្ងៃនេះ ដំណើរការបោះពុម្ពសន្លឹកឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណិត្តទី៥ ឆ្នាំ២០២២ កំពុងប្រព្រឹត្តទៅដោយ​អចិន្ត្រៃយ៍​ទាំងយប់ទាំងថ្ងៃ ហើយតាមការគ្រោងទុក​ការ​បោះពុម្ព​សន្លឹកឆ្នោតនេះ នឹងបញ្ចប់នៅទី២៨ ឫ២៩ ខែឧសភាខាងមុខនេះ។ ឯកឧត្តម បន្តថា បច្ចុប្បន្នរាជធានី-ខេត្តចំនួនបី រួមមាន៖ រាជធានីភ្នំពេញ ខេត្តកំពង់ធំ និងខេត្តកែប ដែលជាខេត្តត្រូវ​បោះពុម្ព​សន្លឹកឆ្នោតចុងក្រោយគេ ​ហើយការបោះពុម្ពសន្លឹកឆ្នោតនេះ​ ទៀតសោត គឺត្រូវការពិនិត្យឱ្យម៉ត់ចត់​ ប្រសិនបើបោះពុម្ពរួចហើយ ​មានភាពខុសប្រក្រតី នឹងត្រូវបោះពុម្ព​សាឡើងវិញ។ឯកឧត្តមហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប បានបន្តថា សម្រាប់ការបោះឆ្នោតជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ/សង្កាត់ មាន​សន្លឹកឆ្នោតត្រូវបានបោះពុម្ព ​ចំនួន ១.៦៥២ ប្រភេទ ​ស្មើនឹង​ចំនួន ១.៦៥២ ឃុំ សង្កាត់​ពីព្រោះថា ឃុំ សង្កាត់នីមួយៗ​មាន​ចំនួន​គណបក្សនយោបាយឈរ​ឈ្មោះបោះឆ្នោត​មិន​ដូចគ្នា​នោះទេ។ គណបក្សនយោបាយឈរឈ្មោះបោះឆ្នោត ​មាន ១៧ (ដប់ប្រាំពីរ)​ គណបក្ស។ ក្នុងចំណោម ១៧ គណបក្សនយោបាយនេះ គណបក្សខ្លះចុះបញ្ជីបេក្ខជនជាង​ ១.៦០០ ឃុំ សង្កាត់ គណបក្សខ្លះចុះបញ្ជីបេក្ខជនមិនដល់ ​១.០០០ ឃុំ សង្កាត់ទេ។ដូច្នេះហើយសន្លឹកឆ្នោតមានប្រភេទខុសៗគ្នា ​អាស្រ័យ​តាមចំនួនគណបក្សនយោបាយ ដែលបាន​ចុះបញ្ជី​បេក្ខជនឈរឈ្មោះបោះឆ្នោត​ និងតាមលទ្ធផលនៃការចាប់ឆ្នោត កំណត់លំដាប់លេខរៀង​គណបក្ស​នយោបាយដាក់លើសន្លឹកឆ្នោត។បើតាមសេចក្តីប្រកាសព័ត៌មានរបស់ គ.ជ.ប ពលរដ្ឋមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការ មាន​ចំនួន​ជាង​៩លាននាក់ ​ការិយាល័យបោះឆ្នោត មានជាង២ម៉ឺនការិយាល័យ ​ហើយសន្លឹកឆ្នោត ត្រូវបោះ​ពុម្ពមានប្រមាណ​ ១១លានសន្លឹក​ រួមនឹងសន្លឹកឆ្នោតបម្រុងប្រមាណ​ ១លានសន្លឹកផងដែរ៕អត្ថបទ៖ទូច សោភ័ណ

សម្តេចជោ ហ៊ុន សែន នឹងដឹកនាំគណៈប្រតិភូអញ្ជើញចូលរួមកិច្ចប្រជុំកំពូលពិសេស អាស៊ាន-អាម៉េរិក នៅថ្ងៃស្អែកនេះ

2022/05/09 10:36:22 am        310
ភ្នំពេញ៖ បើគ្មានការប្រែប្រួលទេ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធានអាស៊ានឆ្នាំ២០២២នេះ នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ នៃរាជរដ្ឋាភិបាលកម្ពុជា អញ្ជើញចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អាម៉េរិក នៅរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាម៉េរិក នៅព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២ ស្អែកនេះ។កិច្ចប្រជុំកំពូលពិសេសនេះ គ្រោងធ្វើឡើងនៅថ្ងៃទី១២ -១៣ ខែឧសភា ឆ្នាំ២០២២ រវាងប្រមុខមេដឹកប្រទេសតំបន់អាស៊ាន ជាមួយលោក ចូ បៃឌិន ប្រធានាធិបតីសហរដ្ឋអាមេរិក។កិច្ចប្រជុំដ៏សំខាន់មួយនេះ នឹងជជែកគ្នាលើប្រធានបទ៖ ការឆ្លើយតបនឹងជំងឺកូវីដ-១៩ បញ្ហាសន្តិសុខសកល ,បម្រែបម្រួលអាកាសធាតុ ,ការតភ្ជាប់ទំនាក់ទំនងសេដ្ឋកិច្ចរវាងគ្នា នឹងគ្នា,បញ្ហាតំបន់ និងអន្តរជាតិ ដែលជាប្រយោជន៍ និងកង្វល់រួម៕

សម្តេចតេជោ ហ៊ុន សែន៖ ថ្ងៃស្អែកបងប្រុសទីពីរ នឹងត្រូវបានបញ្ចុះទៅក្នុងព្រះធរណីដែលជាកន្លែងសម្រាកចុងក្រោយរបស់គាត់

2022/05/08 01:23:01 pm        1444
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានថ្លែងសារខ្លីដ៏រំជួលចិត្ត សង្វេគពន់ពេកក្រៃ ពីមរណភាពសម្តេចឧត្តមទេពញាណ ហ៊ុន ណេង ដោយរៀបរាប់ថា ព្រឹកថ្ងៃស្អែក ៩ ខែឧសភា ឆ្នាំ២០២២ ដល់ពេលកំណត់ ដែលបងប្រុសទីពីរនឹងត្រូវបានបញ្ចុះទៅក្នុងព្រះធរណីដែលជាកន្លែងសម្រាកចុងក្រោយរបស់គាត់។សម្តេចតេជោ ហ៊ុន សែន រៀបរាប់ថា “បងប្អូនយើងបែកគ្នាដោយមិនបានលាគ្នា និងនិយាយជាមួយគ្នាសូម្បីមួយម៉ាត់ទោះបីជាខ្ញុំបានមកទាន់ដណ្ហើមចុងក្រោយរបស់គាត់ស្រែកហៅគាត់យកដៃទាញអង្រួនជើងរបស់គាត់តែមិនមានលទ្ធផលក្រៅតែពីសម្រក់ទឹកភ្នែកទាំងអស់សង្ឃឹម”។សម្តេចបន្តថា នៅមានរឿងសោកសៅជាងនេះ សម្រាប់បងប្អូនប្រុសស្រីទាំង៦នាក់របស់យើងនោះ គឺអវត្តមានបងប្រុសទីមួយក្នុងពិធីបញ្ចុះសពបងប្រុសទីពីរ។ បងប្រុសទីមួយ មិនត្រឺមតែមិនបានចូលរួមក្នុងពិធីបញ្ចុះសពបងទីពីរប៉ុណ្ណោះទេ តែមកដល់ពេលនេះគាត់មិនទាន់ដឹងថាប្អូនប្រុសរបស់គាត់បាត់បង់ជីវិតទៀតផង។សម្តេចតេជោបញ្ជាក់ថា “ខ្ញុំបានហាមកូនៗរបស់គាត់មិនឱ្យនិយាយប្រាប់គាត់ពីមរណភាពប្អូនរបស់គាត់ដោយបងទីមួយទើបចេញពីបន្ទប់វះកាត់នៅក្រុងបាងកកប្រទេសថៃសុខភាពគាត់នៅខ្សោយ។ខ្ញុំមិនដឹងថានឹងមានអ្វីកើតឡើងក្រោយពេលគាត់ទទួលដំណឹងថាប្អូនរបស់គាត់បាត់បងជីវិតដោយគ្មានអ្នកណាផ្តល់ដំណឹងឱយគាត់?នេះហើយជារឿងសោកសៅនាប៉ុន្មានថ្ងៃខាងមុខ”៕

ប្រតិភូរដ្ឋបាលខេត្តកោះកុង អញ្ជើញគោរពវិញ្ញាណក្ខន្ធសពសម្តេច ឧត្តមទេពញាណ ហ៊ុន ណេង

2022/05/08 04:38:20 pm        759
កំពង់ចាម៖ នៅរសៀលថ្ងៃទី ០៨ខែឧសភា ឆ្នាំ២០២២នេះ ឯកឧត្តម ស្រេង ហុង អភិបាលរងខេត្តកោះកុង បានដឹកនាំមន្ត្រីរដ្ឋបាលខេត្តកោះកុងជាច្រើនរូប អញ្ជើញគោរពវិញ្ញាណក្ខន្ធសពសម្តេច ឧត្តមទេពញាណ ហ៊ុន ណេង តំណាងរាស្រ្តមណ្ឌលខេត្តកំពង់ចាម និងជាសមាជិកគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា ដែលកំពុងតម្កល់ធ្វើបុណ្យតាមប្រពៃណីសាសនា នៅគេហដ្ឋានសព នាក្រុងកំពង់ចាម ខេត្តកំពង់ចាម៕

ប្រធានាធិបតីឡាវ ផ្ញើសាររំលែកមរណទុក្ខជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ចំពោះមរណភាពសម្តេច ឧត្តមទេពញាណ ហ៊ុន ណេង

2022/05/08 03:50:17 pm        512
ភ្នំពេញ៖ ឯកឧត្តម ថងលួន ស៊ីសូលីត ប្រធានាធិបតីឡាវ និងជាអគ្គលេខាធិការគណៈកម្មាធិការមជ្ឈិមបក្សប្រជាជានបដិវត្តដ៍ឡាវ បានផ្ញើសារលិខិតជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ចូលរួមរំលែកទុក្ខចំពោះមរណភាពសម្តេចឧត្តមទេពញាណ ហ៊ុន ណេង ប្រធានគណៈកម្មការទី៤នៃរដ្ឋសភា និងជាអ្នកតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ចាម ដែលបានទទួលមរណភាពកាលពីល្ងាចថ្ងៃព្រហស្បតិ៍ ទី០៥ ខែឧសភា ឆ្នាំ២០២២។

ប្រតិភូរដ្ឋបាលខេត្តកែប អញ្ជើញគោរពវិញ្ញាណក្ខន្ធសពសម្តេច ឧត្តមទេពញាណ ហ៊ុន ណេង

2022/05/08 03:13:01 pm        617
កំពង់ចាម៖ នៅរសៀលថ្ងៃទី ០៨ខែឧសភា ឆ្នាំ២០២២នេះ ឯកឧត្តម សោម ពិសិដ្ឋ អភិបាល នៃគណៈអភិបាលខេត្តកែប បានដឹកនាំមន្ត្រីរដ្ឋបាលខេត្តជាច្រើនរូប អញ្ជើញគោរពវិញ្ញាណក្ខន្ធសពសម្តេច ឧត្តមទេពញាណ ហ៊ុន ណេង តំណាងរាស្រ្តមណ្ឌលខេត្តកំពង់ចាម និងជាសមាជិកគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា ដែលកំពុងតម្កល់ធ្វើបុណ្យតាមប្រពៃណីសាសនា នៅគេហដ្ឋានសព នាក្រុងកំពង់ចាម ខេត្តកំពង់ចាម៕

ឯកឧត្តម ជៀង អំ និងលោកជំទាវ អញ្ជើញគោរពវិញ្ញាណក្ខន្ធសពសម្តេច ឧត្តមទេពញាណ ហ៊ុន ណេង

2022/05/08 03:05:09 pm        824
កំពង់ចាម៖ នៅរសៀលថ្ងៃទី ០៨ខែឧសភា ឆ្នាំ២០២២នេះ ឯកឧត្តម ជៀង អំ រដ្ឋលេខាធិការក្រសួងការពារជាតិ និងលោកជំទាវ អញ្ជើញគោរពវិញ្ញាណក្ខន្ធសពសម្តេច ឧត្តមទេពញាណ ហ៊ុន ណេង តំណាងរាស្រ្តមណ្ឌលខេត្តកំពង់ចាម និងជាសមាជិកគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា ដែលកំពុងតម្កល់ធ្វើបុណ្យតាមប្រពៃណីសាសនា នៅគេហដ្ឋានសព នាក្រុងកំពង់ចាម ខេត្តកំពង់ចាម៕

សម្តេចតេជោ ហ៊ុន សែន អញ្ជើញពិនិត្យទីតាំងបញ្ចុះសពសម្តេច ឧត្តមទេពញាណ ហ៊ុន ណេង នៅវត្តសុវណ្ណគិរីរតនៈភ្នំប្រុស

2022/05/08 02:58:19 pm        1338
កំពង់ចាម៖ សម្តេចតេជោ ហ៊ុន សែន អញ្ជើញពិនិត្យទីតាំងបញ្ចុះសព សម្តេច ឧត្តមទេពញាណ ហ៊ុន ណេង នៅរសៀលថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២២នេះ ខណៈពិធីបញ្ចុះសពនឹងប្រព្រឹត្តទៅនៅថ្ងៃចន្ទ ៩កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២២ស្អែកនេះ នៅវត្តសុវណ្ណគិរីរតនៈភ្នំប្រុស ភូមិត្រពាំងចារ ឃុំក្រឡា ស្រុកកំពង់សៀម ខេត្តកំពង់ចាម។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ឯកឧត្ដមរដ្ឋមន្ត្រី ជា វ៉ាន់ដេត អញ្ជើញជាចូលរួមកម្មវិធីជាមួយវិស័យឯកជននិងទីភ្នាក់ងារជំនាញនៃប្រទេសម៉ាឡេស៊ី
08/15/2025 10:08 PM
បុរសប៉ាឡេស្ទីនជម្លៀសខ្លួនពិបាកស្វែងរកស្បៀងអាហារសម្រាប់ក្រុមគ្រួសាររបស់លោកនៅតំបន់ហ្កាហ្សា
08/15/2025 08:08 PM
លោក Trump៖ អ៊ុយក្រែន គឺជាអ្នកសម្រេចដោយផ្ទាល់ ជុំវិញការដោះដូរដែនដី
08/15/2025 08:08 PM
អេស្ប៉ាញទទួលបានយន្តហោះទម្លាក់ទឹក Canadair ចំនួន ២គ្រឿងពីបារាំង ដើម្បីជួយពន្លត់ភ្លើងឆេះព្រៃ
08/15/2025 08:08 PM
នគរបាល៖ មនុស្ស ២នាក់ រងរបួសនៅក្នុងហេតុការណ៍បាញ់ប្រហារ ក្បែរវិហារឥស្លាម នៅស៊ុយអែត
08/15/2025 08:08 PM
ជនប៉ាឡេស្ទីននាំគ្នាប្រញាញចំណីអាហារនៅផ្ទះបាយស៊ុបនៅទីក្រុងហ្កាហ្សា ខណៈវិបត្តិអត់ឃ្លាននៅតែបន្ត
08/15/2025 08:08 PM
ក្នុងជំនួបរវាងឯកឧត្តម Wang Yi រដ្ឋមន្រ្ដីការបរទេសកម្ពុជា និងថៃ, ភាគីទាំងបីសម្រេចបានកុងសុងស៊ីសចំនួន៥ចំណុច
08/15/2025 08:08 PM
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់មន្ត្រីចុះសួរសុខទុក្ខ និងផ្តល់អំណោយមនុស្សធម៌ជូនក្រុមគ្រួសាររបស់វីរៈយុទ្ធជន ៦រូប រស់នៅខេត្តសៀមរាប ដែលត្រូវបានចាប់ខ្លួនក្រោយមានបទឈប់បាញ់​
08/15/2025 08:08 PM
រដ្ឋមន្ត្រីអ៊ីស្រាអែលស្តាំនិយមជ្រុលបង្កឲ្យមានការភ្ញាក់ផ្អើល ដោយទៅសួរសុខទុក្ខមេដឹកនាំប៉ាឡេស្ទីន នៅពន្ធនាគារ
08/15/2025 08:08 PM
លោក Prabowo៖ ថវិកាឆ្នាំ២០២៦ របស់ឥណ្ឌូនេស៊ី ត្រូវបានរៀបចំឡើង ដើម្បីធ្វើឲ្យប្រទេសរឹងមាំ
08/15/2025 08:08 PM