BREAKING NEWS|កម្ពុជាចាត់ទុកផែនការថៃចង់ដណ្តើមប្រាសាទតាក្របី និងបិទប្រាសាទតាមាន់ធំគឺជាការប៉ុនប៉ងឈ្លានពានកម្ពុជាគិតទុកជាមុន និងមិនគោរពបទឈប់បាញ់
សម្ដេចតេជោ៖សង្គ្រាមព្រំដែនកម្ពុជា-ថៃបានផ្ទេរពីសង្គ្រាមប្រើប្រាស់អាវុធមកជាសង្រ្គាម ប្រើប្រាស់ជំពាមកៅស៊ូ ខណៈបើពិនិត្យឲ្យសុីជម្រៅវាជារឿងធំ ប្រសិនបើមិនទប់ស្កាត់
ឯកឧត្តម ចាន់ ដារ៉ុង ដឹកនាំគណៈកម្មការ​អន្តរ​ក្រសួង​ចុះ​ពិនិត្យ​វាយ​តម្លៃ​បញ្ចប់​សុពល​ភាព​ការងារ​ថែ​ទាំ​ផ្លូវ​ខួបចំនួន ៣កំណាត់ ក្នុងខេត្តពោធិ៍សាត់
BREAKING NEWS! សម្តេចធិបតី អបអរសាទរចំពោះការប្រព្រឹត្តទៅដោយជោគជ័យ​នូវ​កិច្ច​ប្រជុំ​​វិសាមញ្ញ នៃ​គណៈកម្មាធិកា​រ​ព្រំដែន​ទូទៅកម្ពុជា-ថៃ

នយោបាយ​ និង ការអភិវឌ្ឍន៍

គ.ជ.ប ប្រកាសបញ្ចប់ការចុះបញ្ជីបេក្ខជននៃគណបក្សនយោបាយសម្រាប់ឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥

2022/05/01 10:23:46 am        1029
ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ប្រកាសពីការបញ្ចប់ការចុះបញ្ជីបេក្ខជននៃគណបក្សនយោបាយសម្រាប់ឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ខណៈការឃោសនារកសំឡេងឆ្នោតនឹងដំណើរការរយៈពេល១៤ថ្ងៃ (ថ្ងៃទី២១ ខែឧសភា -៣ ខែមិនថុនា ឆ្នាំ២០២២ ) និងកាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ចាប់ផ្តើមនៅថ្ងៃអាទិត្យទី៥ ខែមិថុនា ឆ្នាំ២០២២។

អតីតមេបញ្ជាការ UNTAC ជួបឯកឧត្តម ហោ ណាំហុង រម្លឹកពីការងារចាស់ និង​សរសើរ​ពី​ការរីក​ចម្រើន​របស់កម្ពុជា

2022/04/29 04:21:19 pm        922
ភ្នំពេញ៖ នៅថ្ងៃទី​២៩ ខែមេសា ឆ្នាំ២០២២នេះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង បានទទួលជួបឧត្តមសេនីយ៍ឯក ចន សេនឌឹសុន (John Sanderson) អតីតមេបញ្ជាការរបស់ UNTAC ពីឆ្នាំ១៩៩២-១៩៩៣ នៅទីស្តីការគណៈរដ្ឋមន្រ្តី។ ក្នុងជំនួបនោះ ឧត្តមសេនីយ៍ឯក ចន សេនឌឹសុន បានសរសើរពីភាពរីចម្រើនរបស់កម្ពុជា។ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានស្វាគមន៍យ៉ាងកក់ក្ដៅជូន ឧត្តមសេនីយ៍ឯក John Sanderson ដែលបានមកទស្សនកិច្ចនៅកម្ពុជា ក្នុងឱកាសខួប ៣០ឆ្នាំនៃ UNTAC និងខួប៧០ឆ្នាំ នៃទំនាក់ទំនងការទូតរវាងកម្ពុជា និងអូស្រ្តាលី។ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានរំលឹកថា ក្នុងរយៈពេល៣០ឆ្នាំ ឯកឧត្តមជាមួយឯកឧត្តម យ៉ាស៊ូស៊ី អាកាស៊ី តំណាងអគ្គលេខាធិការអង្គការសហប្រជាជាតិដើម្បីដឹកនាំ UNTAC អនុវត្តកិច្ចព្រមព្រៀង​ទីក្រុងប៉ារីស។ ទោះជាខ្មែរក្រហមបានធ្វើពហិការមិនរំសាយអាវុធ មិនចូលរួមការបោះឆ្នោតរៀបចំដោយ UNTAC ពីឆ្នាំ១៩៩១ តែUNTAC បានរៀបចំនូវការបោះឆ្នោតបានជោគជ័យសម្រាប់ ជ្រើសតាំង​​​សភាធម្មនុញ្ញ និងបន្ទាប់មកប្ដូរជារដ្ឋសភារហូតដល់សព្វថ្ងៃនេះ។ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានរំលឹកថា ដោយមានកិត្តិយសចូលរួមអម សម្ដេចអគ្គមហាសេនា​បតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ក្នុងការ​ចរចារ​កសន្ដិភាព​ឱ្យជំលោះនៅកម្ពុជា​អស់រយៈពេលជិត​៤ឆ្នាំ​ពីខែធ្នូ ឆ្នាំ១៩៨៧-១៩៩១ រហូតដល់មានការចុះហត្ថលេខាលើកិច្ចព្រមព្រៀង​សន្ដិភាព​ទីក្រុងប៉ារីស នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ ក្នុងរយៈពេលជិត៤ឆ្នាំនេះការចរចាមានឧបសគ្គ និង​ការលំបាកយ៉ាងច្រើន ​លើកឡើងដោយខ្មែរក្រហម​ ក៏ប៉ុន្តែក្រោយពីការចរចាជិត៤ឆ្នាំ ខ្មែរក្រហម​សុខ​ចិត្ត​ចូលរួមចុះហត្ថលេខា លើកិច្ចព្រមព្រៀងទីក្រុងប៉ារីស តែខ្មែរក្រហមមិនចូលរួមអនុវត្តកិច្ច​ព្រមព្រៀង​នេះទេ ​ដោយមិនរំសាយអាវុធ​ និងមិនចូលរួមការបោះឆ្នោត ដើម្បីវាយប្រហារលើកង​ទ័ពរដ្ឋាភិបាល ។ ក្រោយពីUNTAC ដកចេញពីកម្ពុជានៅឆ្នាំ១៩៩៣ រហូតដល់មាន នយោបាយឈ្នះ ឈ្នះ របស់ សម្ដេចតេជោ នៅខែធ្នូ ឆ្នាំ១៩៩៨ បានខ្មែរក្រហមត្រូវរំលាយទំាងនយោបាយ ទំាងយោធា ហើយ​មេដឹកនាំសំខាន់ៗរបស់ខ្មែរក្រហម ត្រូវបាន «អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា» កាត់ទោស។ឯកឧត្តមឧបនាយករដ្ឋមន្ត្រី កត់សម្គាល់ថា ក្នុងពេលទស្សនកិច្ចនេះ ឧត្តមសេនីយ៍ឯក អាចមើល​ឃើញភាពខុសគ្នារវាងកម្ពុជា ពីឆ្នាំ១៩៩១ និងជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា​ប្រកបដោយ​សន្ដិភាព និងការអភិវឌ្ឍសព្វថ្ងៃនេះ។ឧត្តមសេនីយ៍ឯក ចន សេនឌឹសុន បានលើកជាអាទិ៍ថា លោកនៅចងចាំច្បាស់អំពីតួនាទីដ៏សំខាន់​របស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក្នុងដំណើរការដំណោះស្រាយសន្តិភាពនៅកម្ពុជា។ ឧត្តមសេនីយ៍ឯករូបនះ បានបញ្ជាក់ថា ជោគជ័យ​នៃបេសកកម្មរបស់អាជ្ញាធរបណ្ដោះអាសន្ន​អង្គការ​សហប្រជាជាតិប្រចាំកម្ពុជា (UNTAC) ដោយមានការគាំទ្រជានិច្ចពីក្រុមប្រឹក្សាជាតិ​ជាន់​ខ្ពស់កម្ពុជា (SNC) ។ ទោះបីជាខ្មែរក្រហមមិនចូលរួមក្នុងការបោះឆ្នោត យើងបានរៀបចំការ​បោះឆ្នោត​ប្រកបដោយជោគជ័យ ​ដោយមានការចូលរួមពីប្រជាជនបានយ៉ាងល្អ។ឧត្តមសេនីយ៍ឯក ចន សេនឌឹសុន បានលើកឡើងថា លោកមិននឹកស្មានថាកម្ពុជាមានការអភិវឌ្ឍ​យ៉ាងឆាប់រហ័សដូច្នេះទេ ​និងឃើញប្រជាជនមានភាពសប្បាយរីករាយ។ លោកបន្ថែមថា ដោយសម្ដេចតេជោនាយករដ្ឋមន្រ្តី មានបទពិសោធន៍ខ្ពស់ក្នុងដំណោះស្រាយ​សន្ដិភាព​នៅកម្ពុជា ​ជាពិសេសជោគជ័យនៃ​ នយោបាយ ឈ្នះ ឈ្នះ របស់ ​សម្ដេចតេជោ ដូច្នេះ​ក្នុងពេលកម្ពុជា ​ជាប្រធានអាស៊ាន ​កម្ពុជាអាចមានតួនាទីយ៉ាងសំខាន់ក្នុងការដោះស្រាយ​បញ្ហា​មីយ៉ាន់ម៉ាផងដែរ៕

ស.ស.យ.ក នឹងបើកសិក្ខាសាលាជាស៊េរីវគ្គទី៤ ជំរុញសហគ្រិនភាពយុវជនខ្មែរ

2022/04/29 08:42:40 am        727
ភ្នំពេញ៖ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នឹងអញ្ជើញជាអធិបតីភាព ក្នុងសិក្ខាសាលាជាស៊េរីវគ្គទី៤ ស្តីពី ការជំរុញសហគ្រិនភាពជាយុវជនក្រោមប្រធានបទ “ការយល់ដឹងពីវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា(STEM) ក្នុងការជំរុញសហគ្រិនភាព” នៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២២ខាងមុខនេះ។ សិក្ខាសាលានេះធ្វើឡើងក្នុងគោលបំណងជំរុញ និងលើកទឹកចិត្តដល់យុវជន សិស្ស និស្សិត និងសាធារណៈជនដូចខាងក្រោម៖- ជំរុញគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍធនធានមនុស្សតាមរយៈ STEM- ការប្រើប្រាស់វិធីសាស្ត្រ STEM នៅក្នុងការសិក្សា- អត្ថប្រយោជន៍របស់ STEM សម្រាប់ក្រុមហ៊ុន រោងចក្រ សហគ្រាស- យល់ដឹងអំពី STEM នៅក្នុងយុគសម័យសេដ្ឋកិច្ចឌីជីថល- ការអនុវត្ត STEM នៅក្នុងអាជីវកម្ម និងសហគ្រិនភាព- បទពិសោធន៍ បញ្ហាប្រឈម និងដំណោះស្រាយក្នុងការសិក្សា និងអនុវត្តជំនាញ STEM ។

លោក ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការសាលាធម្មសភា និងសមិទ្ធផលនានានៅវត្តចែង ស្រុកទ្រាំង ខេត្តតាកែវ

2022/04/28 02:23:33 pm        912
តាកែវ៖ លោក ហ៊ុន ម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការសាលាធម្មសភា និងសមិទ្ធផលនានា ក្នុងវត្តចែង ស្ថិតក្នុងភូមិពន្លៃ ឃុំធ្លក ស្រុកទ្រាំង ខេត្តតាកែវ នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២។លោក ហ៊ុន ម៉ាណែត សូមចូលរួមអបអរសាទចំពោះសមិទ្ធផលជាច្រើន ដែលបានកើតមានទ្បើងក្នុងទីអារាមនេះ និងសូមកោត សរសើរចំពោះស្មារតី សាមគ្គីភាពប្រកបដោយទឹកចិត្តសប្បុរសរបស់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ក្នុងការចូលរួមចំណែក កសាងលើកស្ទួយព្រះពុទ្ធសាសនា។ សមិទ្ធផលជាកេរដំណែលនេះ នឹងបន្តស្ថិតនៅគង់វង្សច្រើនជំនាន់ទៅមុខទៀត ដើម្បីជាប្រយោជន៍ដល់ប្រជាពលរដ្ឋបានប្រើប្រាស់ជួបជុំធ្វើបុណ្យទានទៅតាមគន្លងប្រពៃណីសាសនា។លោកបានបន្តថា ភាពជោគជ័យនៃការគ្រប់គ្រងការរីករាលដាលនៃជំងឺកូវីដ-១៩នៅកម្ពុជា គឺកើតឡើងដោយសារការដឹកនាំដ៏មាន ទេពកោសល្យខ្ពស់របស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី និងកិច្ចខិតខំប្រឹងប្រែងរបស់មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ កងកម្លាំង ប្រដាប់អាវុធ គ្រប់ប្រភេទ ព្រមជាមួយនឹងការចូលរួមដោយប្រកបដោយភាពជឿជាក់របស់ប្រជាពលរដ្ឋទូទាំងប្រទេសក្នុងការអនុវត្តនូវរាល់ការណែនាំរបស់រដ្ឋាភិបាលក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺដ៏កាចសាហាវនេះ។កត្តាទាំងនេះ បង្ហាញអំពីភាពខ្លាំងក្លានៃកម្លាំងមហាសាមគ្គីប្រជាជាតិខ្មែរ នាំឱ្យយកឈ្នះសត្រូវដែលមើលពុំឃើញ ហើយកាចសាហាវមួយនេះ ហើយកម្លាំងសាមគ្គីភាពដ៏រឹងមាំនេះនឹងបន្តយូរអង្វែងទៅទៀតក្រោមការដឹកនាំរបស់សម្តេចតេជោ និងគណបក្សប្រជាជនកម្ពុជា។ទន្ទឹមនឹងនោះលោកសូមអរគុណក្រុមការងាររាជដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជា ចុះជួយមូលដ្ឋានគ្រប់យន្តការ អាជ្ញាធរដែនដី កងកម្លាំងប្រដាប់អាវុធ និងមន្ត្រីរាជការ លោកគ្រូអ្នកគ្រូ ក្នុងស្រុកទ្រាំង ក៏ដូចជា ទូទាំងខេត្តតាកែវ ដែលជានិច្ចជាកាលតែងរួមសាមគ្គីគ្នាបម្រើប្រជាពលរដ្ឋជាប់ជាប្រចំាតាមគ្រប់ រូបភាព សំដៅធានា បាន នូវការស្វែងយល់ផ្ទាល់អំពីកម្រិតជីវភាព ភាពស្និទ្ធស្នាល និងស្រលាញ់ជឿជាក់របស់ប្រជាពលរដ្ឋ និងសូមលើកទឹកចិត្តឱ្យបន្តការងារដ៏ពិសិដ្ឋនេះ ឱ្យរឹតតែល្អប្រសើរឡើងបន្ថែមទៀត ជាការឆ្លើយតបនឹងជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋ ដែលបានផ្តល់ជូន៕

សម្តេចតេជោ ហ៊ុន សែន រីករាយចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-សហរដ្ឋអាមេរិក នៅរដ្ឋធានីវ៉ាស៊ីនតោន តាមការអញ្ជើញ ចូ បៃដិន

2022/04/28 05:09:54 am        987
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធានអាស៊ានឆ្នាំ២០២២ បានលិខិតថ្លែងអំណរគុណឯកឧតុ្តម ចូ បៃឌិន ប្រធានាធិបតីសហរដ្ឋអាមេរិក វ៉ាស៊ីនតោន ឌីស៊ី ដែលអញ្ជើញសម្តេចចូលរួមកិច្ចប្រជុំ កំពូលពិសេសអាស៊ាន-សហរដ្ឋអាមេរិក ដែលនឹងប្រព្រឹត្តទៅនៅរដ្ឋធានីវ៉ាស៊ីនតោន នាថ្ងៃទី១២-១៣ ខែឧសភា ឆ្នាំ២០២២ ដោយសម្តេច បញ្ជាក់ថា សម្តេចមានសេចក្តីសោមនស្សរីករាយនឹងចូលរួមកិច្ចប្រជុំនេះ។សម្តេចតេជោ ហ៊ុន សែន លើកឡើងពីការបញ្ជាក់ជាថ្មីនូវប្ដេជ្ញាចិត្តរបស់ឯកឧត្ដម ចូ បៃដិន ដើម្បី​ពង្រឹង​ថែមទៀតនូវ ទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងអាស៊ាន ជាពិសេសក្នុងឱកាសរំលឹក​ខួប​អនុស្សាវរីយ៍ លើកទី៤៥ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-សហរដ្ឋអាមេរិក និងជាជំហានឆ្ពោះទៅមុខមួយឈានទៅរកការដំឡើងភាពជាដៃគូរបស់យើងឱ្យឡើង​ដល់​កម្រិត​ខ្ពស់​មួយថ្មីទៀត​ ដែលក្នុងន័យនេះ កម្ពុជាគាំទ្រយ៉ាងពេញទំហឹង​ លើការកម្ពស់ទំនាក់ទំនង​អាស៊ាន-សហរដ្ឋអាមេរិក ពីដៃគូយុទ្ធសាស្ត្រ ទៅជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។ក្នុងនាមកម្ពុជាជាប្រធានអាស៊ានឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន ប្រកាសបញ្ជាក់សាជាថ្មីអំពី​បំណង​ប្រាថ្នា ​ដ៏មុតមាំរបស់កម្ពុជាក្នុងការខិតខំស្វែងរកកាលានុវត្តភាពបន្ថែមទៀត ដើម្បីពង្រីក​កិច្ចសហប្រតិបត្តិការអាស៊ាន-សហរដ្ឋអាមេរិកលើគ្រប់វិស័យ។សម្តេចជឿជាក់ថា កិច្ចប្រជុំកំពូលពិសេសអាស៊ាន-អាមេរិកនេះ ​ជាឱកាសដ៏ប្រសើរសម្រាប់យើង ពិភាក្សា​ពីការជម្រុញកិច្ចសហប្រតិបតិ្តការ ព្រមទាំងផ្លាស់ប្តូរ ​យោបល់គ្នាលើបញ្ហានានា ដែល​ជា​ក្តីបារម្ភ និងជាប្រយោជន៍រួមរបស់អាស៊ាន ​និងសហរដ្ឋ អាមេរិក។សម្តេចបញ្ជាក់ថា “ខ្ញុំទន្ទឹងជួបជាមួយឯកឧតុ្តមដោយផ្ទាល់ ​នៅរដ្ឋធានីវ៉ាស៊ីនតោន​ និងត្រៀមធ្វើការ ជិតស្និទ្ធជាមួយឯកឧត្តម”៕

ឯកឧត្តម យឿន យឿត គាំទ្រសម្តេចតេជោ ហ៊ុន សែន ដែលលុបចោលកតព្វកិច្ចពាក់ម៉ាស់ដល់ពលរដ្ឋ

2022/04/28 10:57:39 am        314
ភ្នំពេញ៖ ឯកឧត្តម យឿន យឿត ទីប្រឹក្សារាជរដ្ឋាភិបាលកម្ពុជា ,អនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានស្រុកឱរ៉ាល និងជាប្រធានក្រុមការងារចុះជួយឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ បានប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះការប្រកាសរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ដែលសម្តេចបានសម្រេចលុបចោលកតព្វកិច្ចពាក់ម៉ាស់ដល់ប្រជាពលរដ្ឋនៅទូទាំងប្រទេស ខណៈការលុបចោលនៃការពាក់ម៉ាស់នេះ ក៏ដើម្បីកាត់បន្ថយការចំណាយរបស់បងប្អូនប្រជាពលរដ្ឋផងដែរ។ ថ្លែងប្រាប់ទូរទស្សន៍BTV តាមរយៈតេលេក្រាម នាព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២នេះ ឯកឧត្តម យឿន យឿត បានលើកឡើងថា ក្នុងនាមលោកជាទីប្រឹក្សារាជរដ្ឋាភិបាល និងក្នុងនាមប្រជាពលរដ្ឋ ខ្មែរម្នាក់ ឯកឧត្តមពិតជាមានការសប្បាយចិត្តនិងគាំទ្រយ៉ាងពេញទំហឹងចំពោះការសម្រេចចិត្តរបស់សម្តេច តេជោ ហ៊ុន សែន ក្នុងការលុបចោលកតព្វកិច្ចពាក់ម៉ាស់នូវទូទាំងប្រទេស ប៉ុន្តែឯកឧត្តមនៅតែបន្តលើកទឹកចិត្តឲ្យបងប្អូនពាក់ដដែលស្របតាមអនុសាសន៍របស់សម្តេចតេជោនាយករដ្ឋមន្រ្តី៕

សម្ដេចតេជោ ហ៊ុន សែន កំពុងពន្លឿនដំឡើងប្រាក់ខែជូនអតីតយុទ្ធជន និងអ្នកចូលនិវត្តមានប្រាក់ខែទាប

2022/04/28 10:47:31 am        2199
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានណែនាំឲ្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រកវិធីដំឡើងប្រាក់បៀវត្សជូនដល់អតីតយុទ្ធជន និងអ្នកចូលនិវត្តមុន ដែលមានប្រាក់ខែទាប ត្រូវដំឡើងប្រាក់ខែដល់ពួកគាត់ឲ្យបានលឿន ។ក្នុងឱកាសអញ្ជើញជាអធិបតី សំណេះសំណាលជាមួយប្រតិភូកីឡាករកម្ពុជា ទៅចូលរួមប្រកួតកីឡាស៊ីហ្គេមលើកទី៣១ នៅប្រទេសវៀតណាម នាថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានមានប្រសាសន៍សូមការអធ្យាស្រ័យ ពីសំណាក់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធនៅទូទាំងប្រទេស ដែលពីរឆ្នាំកន្លងទៅនេះ មិនបានដំឡើងប្រាក់បៀវត្សជូន គឺប្រាក់ខែនៅទ្រឹង ។សម្ដេចតេជោ បានបន្តថា តែយ៉ាងណាសម្ដេចបានណែនាំ ទៅឯកឧត្តមបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឲ្យថែមប្រាក់ខែជូនអតីតយុទ្ធជន និងអ្នកចូលនិវត្តមុនដែលមានប្រាក់ខែទាប ។សម្ដេចតេជោ ហ៊ុន សែន បានបន្ថែមថា កាលពីពេលកន្លងទៅតាមរយៈការខិតខំរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អនុវត្តនូវគោលនយោបាយកាត់បន្ថយគម្លាតរវាងអ្នកចូលនិវត្តន៍មុន និងអ្នកចូលនិវត្តន៍ក្រោយ ដោយបានដំឡើងដល់ ៦៤០ ០០០រៀល ក្នុងពេលអ្នកចូលនិវត្តន៍ក្រោយឡើងបាន ៨០០ ០០០រៀល ដូច្នេះត្រូវរុញបន្តទៀត នឹងឡើងដល់ក្បែរគ្នា សប្បាយចិត្តទាំងអស់គ្នា យ៉ាងហោចណាស់អ្នកចូលនិវត្តន៍ក្រោយ ឡើងដល់ ២០០ដុល្លារ៕

សម្ដេចតេជោ ហ៊ុន សែន រីករាយពេលឃើញពលរដ្ឋបន្តពាក់ម៉ាស ទោះបីដកកាតព្វកិច្ចក្តី

2022/04/28 10:14:35 am        999
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានសម្ដែងនូវការសប្បាយរីករាយ នៅពេលឃើញប្រជាពលរដ្ឋបន្តពាក់ម៉ាស់ បើទោះបីជារាជរដ្ឋាភិបាល បានដកកាតព្វកិច្ចឈប់ឲ្យពលរដ្ឋពាក់ម៉ាស់នៅតាមទីសាធារណៈ ដោយសម្ដេចចាត់ទុកសកម្មភាពរបស់ពលរដ្ឋនេះ នៅតែបន្តចូលរួមទប់ស្កាត់ការចម្លងជំងឺកូវីដ-១៩។ក្នុងឱកាសអញ្ជើញជាអធិបតី សំណេះសំណាលជាមួយប្រតិភូកីឡាករកម្ពុជា ទៅចូលរួមប្រកួតកីឡាស៊ីហ្គេមលើកទី៣១ នៅប្រទេសវៀតណាម នាថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា សូមប្រជាពលរដ្ឋបន្តការពារការឆ្លងជំងឺកូវីដ-១៩ បើទោះបីវាស្ងប់ ព្រោះកូវីដ-១៩ មិនទាន់ទៅណាឆ្ងាយនោះទេ ហើយត្រូវបន្តទទួលវ៉ាក់សាំង គឺមានតែវ៉ាក់សាំងទេ បានជួយជំនះនូវការលំបាក ។ សម្ដេចតេជោ បានបន្តថា សម្ដេចមានការសប្បាយរីករាយផងដែរ នៅពេលឃើញពលរដ្ឋបន្តពាក់ម៉ាស់នៅតាមទីសាធារណៈ បើបីជារាជរដ្ឋាភិបាលបានដកចេញនូវកាតព្វកិច្ចនេះ ហើយសម្ដេចក៏បានលើកទឹកចិត្ត ក្នុងការចូលរួមទប់ស្កាត់ការចម្លងជំងឺកូវីដ១៩នេះ។សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា បច្ចុប្បន្ននេះ កម្ពុជាមានអ្នកកំពុងសម្រាកព្យាបាលជំងឺកូវីដ-១៩ ចំនួនជាង៩០នាក់ ដោយក្នុងនោះរាជធានីភ្នំពេញមានចំនួន ២៦នាក់ កំពុងសម្រាកព្យាបាលមន្ទីរពេទ្យ នៅតាមបណ្ដាខេត្តមួយចំនួនទៀត ខណៈម្សិលមិញបានរកឃើញអ្នកវិជ្ជមានកូវីដ១៩ ចំនួន៥នាក់ ៕(អត្ថបទ៖ បាន សុខរិទ្ធិ)

អតីត​មេបញ្ជាការ​អ៊ុនតាក់​ រំភើប​ដែល​បាន​វិលត្រឡប់ ​និង​សរសើរ​ពី​ការ​រីក​ចម្រើន​របស់កម្ពុជា

2022/04/27 12:50:24 pm        781
ភ្នំពេញ៖ អតីតមេបញ្ជាការអ៊ុនតាក់ មានសេចក្ដីរំភើប ដែលបានវិលត្រឡប់មកកម្ពុជាវិញ និងជាប្រទេសដែលឯកឧត្តម មានអនុស្សាវរីយ៍យ៉ាងច្រើន និងមិត្តភ័ក្ដិយ៉ាងច្រើន ស្របពេលជាមួយខួប ៣០ឆ្នាំ នៃប្រតិបត្តិការស្វែងរកសន្តិភាពនៅកម្ពុជា និងខួប ៧០ឆ្នាំ នៃទំនាក់ទំនងការទូតរវាងកម្ពុជា និងអូស្ត្រាលី។ឯកឧត្តមឧត្តមសេនីយឯក ចនសេន ដឺសុន (Jonh Sanderson) អតីតមេបញ្ជាការរបស់​កងកម្លាំង​អន្តរជាតិ ​នៃអាជ្ញាធរបណ្តោះអាសន្នអង្គការ​សហប្រជាជាតិប្រចាំកម្ពុជា​ (UNTAC) ​បាន​ថ្លែង​ដូច្នេះ ​ក្នុង​ឱកាស​ត្រូវ​បាន​សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា អនុញ្ញាត​ឲ្យ​ចូលជួប​សម្ដែង​ការគួរសម​និងពិភាក្សាការងារ នាថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២ ​នៅវិមានសន្តិភាព ។ឯកឧត្តម ចនសេន ដឺសុន បានជម្រាបជូនសម្ដេចតេជោផងដែរថា កម្ពុជាមានការផ្លាស់ប្ដូរដ៏អស្ចារ្យ ជា​ពិសេសរាជធានីភ្នំពេញ ដែលមានការអភិវឌ្ឍដ៏ស្រស់បំព្រង ស្របគ្នានឹងការអភិវឌ្ឍយ៉ាងឆាប់​រហ័ស​របស់​កម្ពុជានៅទូទាំងប្រទេស។ ឯកឧត្តម មានប្រសាសន៍បន្ថែមថា ជាមួយការចូលរួម​ចំណែក​ក្នុងកិច្ចការពិភពលោក ​កិច្ចការតំបន់ និងជាពិសេស​ ប្រធានអាស៊ាន ទាំងនេះជាវឌ្ឍនភាព និងជោគជ័យដ៏ធំធេងរបស់កម្ពុជា។ជាការឆ្លើយតបសម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណ​ឯកឧត្តមរដ្ឋាភិបាលអូស្ត្រាលី ដែល​បាន​ចូលរួមចំណែកក្នុងការស្វែងរកសន្តិភាពរបស់កម្ពុជា​ ការទទួលស្គាល់កម្ពុជា មុនកម្ពុជា​ទទួល​បានឯករាជ្យ និងបោះបង់ការទទួលស្គាល់ខ្មែរក្រហម​នៅអង្គការសហប្រជាជាតិមុនគេ ។ សម្ដេចតេជោ ​បានមានប្រសាសន៍ថា ​ប្រទេសអូស្ត្រាលី ជាប្រទេសបានទទួលស្គាល់កម្ពុជាមុន​កម្ពុជា​ទទួល​បានឯករាជ្យ ​ជាប្រទេសដែលជួយកម្ពុជាឲ្យទទួលបានឯករាជ្យ។ជាមួយគ្នានោះដែរ សម្តេចតេជោនាយករដ្ឋមន្ត្រី ​ក៏បានជម្រាបជូនឯកឧត្តម ​ចនសេន ​ដឺសុន អំពី​ចក្ខុវិស័យ និងយុទ្ធសាស្ត្រដែលនាំឲ្យកម្ពុជា ​ទទួលបានសន្តិភាពពេញលេញ រួមជាមួយយុទ្ធសាស្ត្រ​គ្រប់គ្រងការរីករាលដាលជំងឺកូវីដ-១៩។ឆ្លៀតក្នុងឱកាសនោះដែរ ​សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់ប្រជាជន រដ្ឋាភិបាល​អូស្ត្រាលី ដែលដរាបរៀងមក​ តែងបានផ្ដល់ជំនួយដល់កម្ពុជា​ រួមទាំងវ៉ាក់សាំង​ការពារជំងឺកូវីដ-១៩ ផងដែរ ៕

បក្សនយោបាយថា ដំណើរការរៀបចំបោះឆ្នោតឃុំ-សង្កាត់ប្រកបដោយសេរី និងត្រឹមត្រូវ

2022/04/27 12:18:09 pm        644
ភ្នំពេញ៖ គណបក្សនយោបាយដែលត្រៀមប្រកួតប្រជែងការបោះឆ្នោតឃុំ-សង្កាត់នាពេលខាងមុខ លើកឡើងថា ដំណើរការរៀបចំការបោះឆ្នោតបានប្រកបដោយសេរីពហុបក្ស។ស្របពេល គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ គ.ជ.ប កំពុងដំណើរការរៀបចំ​ការ​បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់​នាពេលខាងមុខ មានគណបក្សនយោបាយ​ដែលបាន​ដាក់​បេក្ខភាពចូលរួមប្រកួតប្រជែងការបោះឆ្នោតឃុំ-សង្កាត់ ​បានលើកឡើងថា ក្នុងដំណាក់កាល​នីមួយៗរបស់ គ.ជ.ប​ បានដំណើរការទៅដោយអនុវត្ត​តាមបែបលទ្ធិប្រជាធិបតេយ្យ​ពេញលេញ ដែល​អនុញ្ញាតឲ្យគណបក្សនយោបាយបានចូលរួម​ប្រកួតប្រជែង​រកសំឡេង​គាំទ្រ​ពី​ប្រជាពលរដ្ឋ​តាមរយៈការបោះឆ្នោតនាពេលខាងមុខ។លោក ញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែររួបរួមជាតិ ដែលបានដាក់បេក្ខភាពចូលរួម​បោះឆ្នោត​ក្រុម​ប្រឹក្សាឃុំ-សង្កាត់ចំនួនប្រមាណ ៦០០នាក់នៅទូទាំងប្រទេស ប្រាប់BTV News ឲ្យដឹងថា ក្នុងការ​ធ្វើសកម្មភាពនយោបាយតាមមូលដ្ឋានបានផ្តល់កិច្ចសហការបានយ៉ាងល្អពីអាជ្ញាធរមូលដ្ឋាន ដែល​នេះបង្ហាញអំពីលទ្ធិប្រជាធិបតេយ្យរបស់គណបក្សនយោបាយសម្រាប់ចូលរួមការបោះឆ្នោតឃុំ-សង្កាត់។ លោក ញឹក ប៊ុនឆៃ បញ្ជាក់ថា លទ្ធិប្រជាធិបតេយ្យ​នៅកម្ពុជាបានកំពុងផ្តល់ឱកាសធ្វើ​សកម្មភាព​នយោបាយ​ពេញលេញ ខណៈប្រទេសមួយចំនួននៅមិនទាន់មានគណបក្ស​នយោបាយដែលមាន​និន្នាការ​ផ្សេងគ្នា​បានចូលរួមច្រើននៅឡើយទេ។ទន្ទឹមគ្នានេះ លោក ញ៉ឿន រ៉ាដែន អ្នកនាំពាក្យគណបក្សហ៊្វុនស៊ិនប៉ិច ​បានលើកឡើងដែរថា ក្នុង​អាណ្ណត្តិទី៥​ មានគណបក្សនយោបាយបានចូលរួមយ៉ាង​ផុសផុល ​ជាពិសេសការសម្របសម្រួល​ពី​គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត​ ខណៈលោក អះអាងថា ការចូលរួមរបស់អង្គការ​សង្គមស៊ីវិល​ក្នុងការសង្កេតការបោះឆ្នោតខាងមុខ នឹង​ឆ្លុះបញ្ចាំង​ពី​លំហរប្រជាធិបតេយ្យរបស់កម្ពុជា។គួរបញ្ជាក់ថា ក្នុងដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណ្ណត្តិទី៥ មានគណបក្ស​នយោបាយ​សរុបចំនួន១៧ ​ចូលរួមការបោះឆ្នោត ដោយក្នុងចំណោម១៧ គណបក្សនយោបាយនោះ ​គណបក្សប្រជាជនកម្ពុជា ​បាន​ដាក់​បេក្ខភាពច្រើនជាងគេ។ការ​បោះឆ្នោតជ្រើសរើស​ក្រុមប្រឹក្សាឃុំ-សង្កាត់ ​នឹងប្រព្រឹត្តទៅនៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២ និង​ប្រជាពលរដ្ឋមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការ ​ចំនួនជិត​១០លាននាក់ ខណៈការិយាល័យ​ដំណើរ​ការរៀបចំការ​បោះឆ្នោតនាពេលខាងមុខមានចំនួនជាង ២ម៉ឺនការិយាល័យនៃឃុំ-សង្កាត់នៅទូទាំង​ប្រទេស​សរុបចំនួន ១,៦៥២ឃុំ-សង្កាត់៕អត្ថបទ សេក ឧត្តម

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

លោក Trump ព្រមានថាកិច្ចប្រជុំកំពូលអាឡាស្កាជាមួយលោក Putin មានឱកាសនៃការបរាជ័យ២៥%
08/15/2025 09:08 AM
អន្តរជាតិរិះគន់ផែនការតាំងទីលំនៅថ្មីរបស់អ៊ីស្រាអែល ដោយព្រមានថាអាចនឹងបំផ្លាញដំណោះស្រាយរដ្ឋពីរ
08/15/2025 09:08 AM
អ៊ីស្រាអែលសម្លាប់មនុស្សរាប់សិបនាក់បន្ថែមទៀត ខណៈបង្កើនការវាយលុកកាន់តែខ្លាំងលើទីក្រុងហ្កាហ្សា
08/15/2025 09:08 AM
រដ្ឋមន្រ្តីអ៊ីស្រាអែល ប្រកាសផែនការតាំងទីលំនៅដើម្បី «កប់» គំនិតនៃការបង្កើតរដ្ឋប៉ាឡេស្ទីន
08/15/2025 08:08 AM
[UPDATE] ភ្លៀងធ្លាក់ខ្លាំងយ៉ាងគំហុក នៅតំបន់កាស្មៀរឥណ្ឌា សម្លាប់មនុស្សជិត ៦០នាក់ និងរាប់សិបនាក់បាត់ខ្លួន
08/15/2025 08:08 AM
លោក Trump និយាយថាលោក Putin ត្រៀមខ្លួនចុះកិច្ចព្រមព្រៀងស្តីពីបញ្ហាអ៊ុយក្រែនដោយសង្ឃឹមថាលោក Zelenskyy នឹងចូលរួម
08/15/2025 08:08 AM
ពិធីចុះអនុស្សរណៈនៃការយោគយល់គ្នារវាងសាកលវិទ្យាល័យចេនឡា និងសាកលវិទ្យាល័យ Dongshin University នៃសាធារណៈរដ្ឋកូរ៉េ
08/14/2025 08:08 PM
UN៖ ឧក្រិដ្ឋកម្មសង្រ្គាមទំនងជាបានប្រព្រឹត្តដោយភាគីទាំង ២នៅក្នុងអំពើហិង្សាតំបន់ឆ្នេរប្រទេសស៊ីរី
08/14/2025 08:08 PM
កង្វះអាំងស៊ុយលីនធ្វើឲ្យអ្នកជំងឺទឹកនោមផ្អែមកុងហ្គោឈឺចាប់នៅតំបន់ភាគខាងកើតដែលញាំញីដោយភ្លើងសង្រ្គាម
08/14/2025 08:08 PM
រុស្ស៊ី និងអ៊ុយក្រែន ដោះដូរអ្នកទោសម្ខាងៗចំនួន ៨៤នាក់ដូចគ្នា
08/14/2025 08:08 PM