BREAKING NEWS|កម្ពុជាចាត់ទុកផែនការថៃចង់ដណ្តើមប្រាសាទតាក្របី និងបិទប្រាសាទតាមាន់ធំគឺជាការប៉ុនប៉ងឈ្លានពានកម្ពុជាគិតទុកជាមុន និងមិនគោរពបទឈប់បាញ់
សម្ដេចតេជោ៖សង្គ្រាមព្រំដែនកម្ពុជា-ថៃបានផ្ទេរពីសង្គ្រាមប្រើប្រាស់អាវុធមកជាសង្រ្គាម ប្រើប្រាស់ជំពាមកៅស៊ូ ខណៈបើពិនិត្យឲ្យសុីជម្រៅវាជារឿងធំ ប្រសិនបើមិនទប់ស្កាត់
ឯកឧត្តម ចាន់ ដារ៉ុង ដឹកនាំគណៈកម្មការ​អន្តរ​ក្រសួង​ចុះ​ពិនិត្យ​វាយ​តម្លៃ​បញ្ចប់​សុពល​ភាព​ការងារ​ថែ​ទាំ​ផ្លូវ​ខួបចំនួន ៣កំណាត់ ក្នុងខេត្តពោធិ៍សាត់
BREAKING NEWS! សម្តេចធិបតី អបអរសាទរចំពោះការប្រព្រឹត្តទៅដោយជោគជ័យ​នូវ​កិច្ច​ប្រជុំ​​វិសាមញ្ញ នៃ​គណៈកម្មាធិកា​រ​ព្រំដែន​ទូទៅកម្ពុជា-ថៃ

នយោបាយ​ និង ការអភិវឌ្ឍន៍

សម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធសមិទ្ធផលនានាគម្រោងការពារទឹកជំនន់ និងកែលម្អប្រព័ន្ធប្រឡាយ-លូ ក្នុងរាជធានីភ្នំពេញជំហានទី៤

2022/04/20 07:27:13 am        1432
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី អញ្ជើញសម្ពោធសមិទ្ធផលនានា ដែលជាគម្រោងការពារទឹកជំនន់ និងកែលម្អប្រព័ន្ធប្រឡាយ-លូ ក្នុងរាជធានីភ្នំពេញជំហានទី៤ នៅព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២២នេះ។គម្រោងការពារទឹកជំនន់ និងកែលំអប្រព័ន្ធប្រឡាយលូក្នុងរាជធានីភ្នំពេញ ជំហានទី៤នេះ ចំណាយថវិកាទឹកប្រាក់សរុបប្រមាណ៣០លានដុល្លាអាមេរិក ជាជំនួយឥតសំណងរបស់រដ្ឋាភិបាលជប៉ុន។ គម្រោងនេះរួមមាន៖ ដាក់បណ្តាញលូមេ នៅក្នុងភូមិសាស្ត្រខណ្ឌទួលគោក ប្រវែង ៨.២គីឡូម៉ែត្រ, ដាក់បណ្តាញលូមេ នៅក្នុងភូមិសាស្ត្រខណ្ឌដូនពេញប្រវែង ៤.៤គីឡូម៉ែត្រ, សាងសង់អាងស្តុកទឹកក្រោមដី និងសាងសង់ស្ថានីយ៍បូមទឹក នៅសួនច្បារមុខក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា CDC, ដំឡើងរបាមេកានិចស្វ័យប្រវត្តិ ដើម្បីប្រមូលសំរាមនៅមុខផ្លូវបង្ហូរទឹកនៅស្ថានីយបូមទឹកចតុមុខព្រះគន្លង់១ ព្រះគន្លង់២ និងផ្សារចាស់ និងផ្តល់រថយន្តបូមទឹកចល័តចំនួន ២គ្រឿង។គម្រោងសាងសង់សំណង់ទាំងអស់នេះគឺដើម្បីការពារទឹកជំនន់ និងកែលម្អប្រព័ន្ធប្រឡាយ-លូ ក្នុងរាជធានីភ្នំពេញ ជំហានទី៤ ត្រូវបានសម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិ បតីភាពបើកការដ្ឋានសាងសង់កាលពីថ្ងៃទី០៤ ខេមីនា ឆ្នាំ២០១៩កន្លងទៅ។ គម្រោងនេះ ប្រើរយៈពេលសាងសង់ប្រមាណជា ៣៦ខែ ដោយចាប់ផ្តើមគម្រោងពីថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៨ បញ្ចប់នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២១៕

ព្រឹកស្អែកនេះ សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញសម្ពោធគម្រោងការពារទឹកជំនន់ និងកែលម្អប្រព័ន្ធប្រឡាយ-លូ រាជធានីភ្នំពេញជំហានទី៤

2022/04/19 02:44:35 pm        818
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងឯកឧត្តម មីកាមិ ម៉ាសាហ៊ីរ៉ុ ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំកម្ពុជា នឹងអញ្ជើញសម្ពោធគម្រោងការពារទឹកជំនន់ និងកែលម្អប្រព័ន្ធប្រឡាយ-លូ ក្នុងរាជធានីភ្នំពេញជំហានទី៤ នៅព្រឹកថ្ងៃទី២០ ខែមេសា ស្អែកនេះ។គួរបញ្ជាក់ថា គម្រោងការពារទឹកជំនន់ និងកែលំអប្រព័ន្ធប្រឡាយលូរាជធានីភ្នំពេញ ជំហានទី៤នេះ មានការ ដាក់បណ្តាញលូមេ នៅក្នុងភូមិសាស្ត្រខណ្ឌទួលគោក ប្រវែង ៨.២គីឡូម៉ែត្រ, ដាក់បណ្តាញលូមេ នៅក្នុងភូមិសាស្ត្រខណ្ឌដូនពេញប្រវែង ៤.៤គីឡូម៉ែត្រ, សាងសង់អាងស្តុកទឹកក្រោមដី និងសាងសង់ស្ថានីយបូមទឹក នៅសួនច្បារមុខ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍កម្ពុជា CDC, ដំឡើងរបាមេកានិចស្វ័យប្រវត្តិ ដើម្បីប្រមូលសំរាមនៅមុខផ្លូវបង្ហូរទឹកនៅ​ស្ថានីយ​បូមទឹកចតុមុខព្រះគន្លង់១ ព្រះគន្លង់២ និងផ្សារចាស់ និងផ្តល់រថយន្តបូមទឹកចល័តចំនួន ២គ្រឿង។គម្រោងនេះ ចំណាយថវិកាប្រមាណ ៣០លានដុល្លាអាមេរិក ជាជំនួយឥតសំណងរបស់រដ្ឋាភិបាល និងប្រជាជនជប៉ុន៕

រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ជំរុញបុគ្គលិកអប់រំ សិស្ស និស្សិត ទៅទទួលវ៉ាក់សាំងកូវីដ-១៩ ដូសមូលដ្ឋាន និងដួសជំរុញឱ្យបានគ្រប់ៗគ្នា

2022/04/19 11:16:05 am        873
ភ្នំពេញ៖ ឯកឧត្តម ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ប្រកាសអំពាវនាវ និងជំរុញបុគ្គលិកអប់រំ សិស្ស និស្សិត ទៅទទួលការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសមូលដ្ឋាន និងដួសជំរុញ (ទាំងដូសទី៣ និងដូសទី៤) ឱ្យបានគ្រប់ៗគ្នា ដើម្បីបង្កើតភាពស៊ាំប្រឆាំងនឹងការឆ្លងរីករាលដាលជំងឺកូវីដ-១៩ នៅគ្រឹះស្ថានសិក្សាអប់រំទូទាំងប្រទេស។

អំឡុងពេលបុណ្យចូលឆ្នាំ គ្រោះអគ្គិភ័យបណ្តាលឱ្យឆេះផ្ទះអស់៥ខ្នង និងរបួសមនុស្សម្នាក់

2022/04/18 08:19:25 am        1169
ភ្នំពេញ៖ គ្រោះអគ្គិភ័យ ក្នុងអំឡុងពេលបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ រយៈពេល៣ថ្ងៃ (ចាប់ពីថ្ងៃទី១៤,១៥,១៦ ខែ មេសាឆ្នាំ២០២២) បណ្តាលឱ្យឆេះផ្ទះប្រជាពលរដ្ឋអស់ចំនួន ៥ខ្នង ,តូប១ ,ខ្សែភ្លើងចំនួន ៣៧ដុំ និងរងរបួសមនុស្សម្នាក់។ហេតុការណ៍គ្រោះអគ្គិភ័យនេះបានកើតឡើង៖១/ ខេត្តព្រះវិហារ ចំនួន១ លើក (ចរន្តអគ្គិសនី) រងរបួសមនុស្សម្នាក់ (ប្រុស) និងឆេះផ្ទះ១ខ្នង។២/ ខេត្តព្រះសីហនុ ចំនួន១លើក(ចរន្តអគ្គិសនី) ឆេះតូបចំនួន១។៣/ ខេត្តកំពង់ធំ ចំនួន១ លើក ( ភ្លើងចង្ក្រាន) ឆេះផ្ទះ១ ខ្នង។៤/ ខេត្តបាត់ដំបង ចំនួន២ លើក (ចរន្តអគ្គិសនី, និងភ្លើងទៀន) ឆេះផ្ទះអស់ចំនួន ២ខ្នង ។៥/ ខេត្តសៀមរាប ចំនួន១ លើក ( ភ្លើងសំរាម) ឆេះខ្សែភ្លើងអស់ចំនួន ៣៧ ដុំ ។៦/ ខេត្តត្បូងឃ្មុំ ចំនួន១ លើក (កំពង់ស្រាវជ្រាវ) ឆេះផ្ទះអស់ចំនួន១ ខ្នង ។នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ប្រកាសថា ប្រៀបធៀបករណីគ្រោះថ្នាក់អគ្គីភ័យ ក្នុងកម្មពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីយជាតិខ្មែរ ក្នុងឆ្នាំ២០២១ នឹងឆ្នាំ ២០២២ គ្រោះអគ្គិភ័យកើតឡើងចំនួន៩/៧ លើក ថយចុះចំនួន ២ លើក៕

គ.ជ.ប បញ្ចប់​ដំណើរការ​ពិនិត្យ​ចំពោះបណ្តឹង​បញ្ជី​បេក្ខជន ​ខណៈបញ្ជី​បេក្ខជន​ចំនួន ១៣ ត្រូវ​បាន​លុប

2022/04/18 11:13:36 am        847
ភ្នំពេញ៖ ឯកឧត្តម ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ គ.ជ.ប ឲ្យដឹងថា ដំណើរការពិនិត្យលើបណ្តឹងចំពោះបញ្ជីបេក្ខជនគណបក្ស នយោបាយនៅទូទាំងប្រទេសត្រូវបានបញ្ចប់ ខណៈបញ្ជីបេក្ខជនគណបក្សនយោបាយចំនួន ១៣បញ្ជី និងបេក្ខជនចំនួន៨៦នាក់ ត្រូវបានលុប។បន្ទាប់ពីដំណើរការប្តឹងតវ៉ាទៅលើបញ្ជីបេក្ខជន និងបេក្ខជន បានបញ្ចប់រួចរាល់នោះ ឯកឧត្តម ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ គ.ជ.ប ប្រាប់BTV ឲ្យដឹងនៅ​ថ្ងៃទី១៨ ខែមេសានេះថា ​គិតមកទល់ពេលនេះ ដំណាក់កាលពិនិត្យទៅលើបណ្តឹង​របស់​គណបក្ស​នយោបាយ ​និងប្រជាពលរដ្ឋបានបញ្ចប់រួចរាល់ ១០០ភាគរយ។ ឯកឧត្តម បន្តថា បន្ទាប់ពី គ.ជ.ប បានបើកសវនាការសាធារណៈ ​មានបេក្ខជនចំនួន៨៦នាក់ និង​បញ្ជី​បេក្ខជនចំនួន ១៣ ត្រូវបានលុបចេញពីបញ្ជីបោះឆ្នោត​គណៈកម្មការឃុំ-សង្កាត់រៀបចំការ​បោះឆ្នោត។ឯកឧត្តម ឲ្យដឹងថាទៀតថា បេក្ខជនចំនួន ៨៦នាក់ ត្រូវបាន​លុបមក​ពីគណបក្សភ្លើងទៀន និង​បញ្ជីបេក្ខជនគណបក្សនយោបាយចំនួន ​១៣បញ្ជី​ដែលត្រូវលុបចេញពីបញ្ជីបោះឆ្នោត រួមមាន បញ្ជី​បេក្ខជនគណបក្សភ្លើងទៀនចំនួន១១​ គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យចំនួន១ និង​គណបក្សឆន្ទៈខ្មែរចំនួន១។ ក្នុងដំណាក់កាលទទួលការចុះឈ្មោះបេក្ខជន ​និងដាក់បញ្ជីបេក្ខជនគណបក្សនយោបាយ​ ឯកឧត្តម ហង្ស ពុទ្ធា បានគូសបញ្ជាក់ថា ​ក្នុងចំណោមឃុំ-សង្កាត់សរុបនៅទូទាំងប្រទេសមានចំនួនជាង​៦០ភាគ​រយ​បានរៀបចំដាក់បេក្ខជនត្រឹមត្រូវតាមនីតិវិធី និងបានប្រកាសសុពលភាពបញ្ជីបេក្ខជនផ្លូវ​ការ​រួចរាល់ជាស្ថាពរ។ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់​ នឹងប្រព្រឹត្តទៅនៅថ្ងៃទី០៥ ​ខែមិថុនា ឆ្នាំ២០២២ និង​ប្រជាពលរដ្ឋមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការ ​ចំនួនជិត១០លាននាក់ ខណៈការិយាល័យដំណើរ​ការរៀបចំ​ការបោះឆ្នោតនាពេលខាងមុខ មានចំនួនជាង២ម៉ឺនការិយាល័យនៃឃុំ-សង្កាត់នៅទូទាំង​ប្រទេស​សរុបចំនួន ១,៦៥២ឃុំ-សង្កាត់៕ អត្ថបទ សេក ឧត្តម 

លោកស្រី ពេជ ចន្ទមុន្នី អគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា បានផ្ដល់កិត្តិយប្រារព្ធពិធីសច្ចាបញ្ចូលសមាជិកាជាង២០០នាក់

2022/04/18 04:00:39 am        1648
សៀមរាប៖ សមាជិកាសមាគមកាយឫទ្ធិនារីកម្ពុជាចំនួន ២៤៣នាក់ ត្រូវបានលោកស្រី ពេជ ចន្ទមុន្នី អគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា ធ្វើពិធីសច្ចាជូននៅក្នុងពិធីសច្ចាបញ្ចូលសមាជិកថ្មីលើកទី២២ "Promise Ceremony" នាថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២២ នៅសណ្ឋាគារសុខា សៀមរាប។ លោកស្រី ពេជ ចន្ទមុន្នី មានប្រសាសន៍ថា ការចូលជាសមាជិកសមាគមកាយឫទ្ធិនារីកម្ពុជា បានផ្ដល់ឱ្សសមាជិកនូវចំណេះដឹង បទពិសោធន៍ទាំងជីវិតការងារ និងការងារសង្គម ផ្តល់ឱកាស និងលទ្ធភាពធ្វើការរួមគ្នាដើម្បីផលប្រយោជន៍សង្គម។លើសពីនេះកុមារី យុវតី និងសមាជិករបស់សមាគម ត្រូវបានបណ្ដុះបណ្ដាលភាពជាអ្នកដឹកនាំ ធ្វើការជាក្រុម ដើម្បីក្លាយជាធនធាន ដ៏ល្អជួយអភិវឌ្ឍប្រទេសជាតិ។លោកស្រីបានថ្លែងអំណរគុណដល់សមាជិកា សមាជិកសកម្ម និងគាំទ្រ ដែលបានចូលរួមក្នុងការគាំទ្រចែករំលែកទាំងចំណេះដឹង ពេលវេលា សម្ភារៈ និងថវិកាក្នុងការជូនដល់កុមារី យុវតី តាមរយៈសមាគមកាយឫទ្ធិនារីកម្ពុជា។លោកស្រីបញ្ជាក់ថា តាមរយៈជំនួយពីសប្បុរសជននានា សមាគមនឹងយកមកបម្រើដល់សកម្មភាព និងគាំទ្រឱ្យកិច្ចដំណើរការរបស់សមាគមមានប្រសិទ្ធភាពខ្ពស់ដើម្បីជួយអភិវឌ្ឍថាមពលកុមារី យុវតីរបស់កម្ពុជាមានអនាគតល្អ និងក្លាយជាធនធានដែលចាំបាច់ក្នុងការកសាងប្រទេសជាតិតទៅមុខទៀត៕

ចងចាំ ! ថ្ងៃ១៧ មេសា

2022/04/18 08:19:31 am        460
ភ្នំពេញ៖ ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២២នេះ គឺមានរយៈពេលទី៤៧ឆ្នាំហើយ បើយើងរម្លឹកទៅដល់ថ្ងៃនៃការឡើងកាន់អំណាចនៃរបបមួយដែលមានឈ្មោះថា « កម្ពុជាប្រជាធិបតេយ្យ»។កម្ពុជាប្រជាធិបតេយ្យ«ក្លែងក្លាយ» បានក្លាយទៅជារបបប្រល័យពូជសាសន៍ប៉ុលពត ឬហៅថា “របបខ្មែរក្រហម”នោះ គឺចំថ្ងៃនេះហើយកាលពី៤៧ឆ្នាំមុន ដែលជាថ្ងៃចាប់ផ្តើមដែលរបបអាវខ្មៅ បានបង្ខំប្រជាពលរដ្ឋនៅទីក្រុងភ្នំពេញទាំងមូលអោយចាកចេញទៅតាមបណ្តាខេត្ត ហើយបន្ទាប់មកទៀត ពួកគេបានជម្លៀសប្រជាពលរដ្ឋពីតាមបណ្តាខេត្តទៅកាន់ជនបទ នឹងបានបង្ខំអោយធ្វើការដូចសត្វគោក្របី ទាំងយប់ទាំងថ្ងៃ គ្មានថ្ងៃសម្រាក បំបែកបំបាក់គ្រួសារនិងសម្លាប់យ៉ាងរង្គាលយ៉ាងសាហាវឃោរឃៅបំផុត ។ សិទ្ធិសេរីភាពពលរដ្ឋ រួមទាំងសិទ្ធិរស់រាន នៅក្នុងរបបយង់ឃ្នងនោះគឺគ្មានទេ។ សូម្បីតែស្លៀកពាក់ខោអាវក៏ពួកគេតម្រូវអោយស្លៀកពាក់តែខោអាវពណ៍ខ្មៅមួយពណ៍គត់។ក្រៅពីបង្ខំអោយធ្វើការគ្មានថ្ងៃសម្រាក របបព្រៃផ្សៃនេះបានធ្វើទារុណកម្ម និងវាយកំទេចសម្លាប់ប្រជាពលរដ្ឋតាមអំពើចិត្តដោយចោទថាជាខ្មាំង។ នៅក្នុងសម័យនោះ គ្រប់យ៉ាងត្រូវបានបោះបង់ចោលរួមទាំង ផ្ទះសំបែង សាលារៀន វត្តអារាម មន្ទីរពេទ្យ និងធនាគារ……។ល។ល។ក្រោមការគ្រប់គ្រង និងដឹកនាំរបស់របបប៉ុលពតអស់រយៈពេល ៣ឆ្នាំ ៨ ខែ ២០ ថ្ងៃ គឺបានធ្វើអោយប្រជាពលរដ្ឋស្លាប់បាត់បង់ជីវិតអស់ជាង៣លាននាក់ ហើយនៅពេលនោះ ក៏គ្មានវត្តមានអង្គការសិទ្ធមនុស្សណាមកឈឺឆ្អាល ជួយប្រទេសកម្ពុជាដែរនៅក្នុងសម័យនោះ។អ្នកឆ្លងកាត់របបនេះទាំងអស់ជឿថា សុទ្ធតែនៅចងចាំ និងមានស្លាកស្នាម ដិតដាមជាប់នៅក្នុងចិត្ត និងក្រសែភ្នែក។តើនរណាខ្លះ ហើយមនុស្សប៉ុន្មាននាក់មិនខកបំណង និងមិនរងការឈឺចាប់ខ្លោចផ្សារនឹងរបបដែលអង្គការចាត់ទុកថា មហាលោតផ្លោះ មហាអស្ចារ្យនេះ ?យើងទាំងអស់គ្នាគួរចងចាំនូវមេរៀនប្រវត្តិសាស្រ្តដ៏ជូរចត់នៃរបបដ៏ព្រៃផ្សៃមួយនេះ។វាមិននៅឆ្ងាយទេ ប្រសិនប្រជាពលរដ្ឋមើលស្រាល ជឿឧបាយកល និងការញុះញ៉ង់ជនអគតិមួយចំនួន និងមិនប្រមូលផ្គុំជាសម្លេងតែមួយខំការពារនូវអ្វីៗដែលយើងមានក្នុងដៃនាពេលបច្ចុប្បន្ននេះ។ថ្ងៃនេះ យើងឃើញភាពស្រស់ត្រលនៃការជួបជុំ និងស្នាមញញឹមតាមក្រុមគ្រួសារ។ថ្ងៃនេះ យើងឃើញសំណើចក្កាកក្អាយ និងសម្លេងចំរៀង សូរសៀងតន្រ្តីនៅតាមភូមិស្ថាននីមួយៗរហូតដល់ចុងកាត់មាត់ញក។ថ្ងៃនេះ សកម្មភាពដើរកម្សាន្តសប្បាយ រីករាយជាមួយនឹងការឆ្លើយឆ្លងគ្នាដោយមនោសញ្ចេតនាស្រលាញ់រាប់អានជាខ្មែរតែមួយនៅគ្រប់ទិសទី។ថ្ងៃនេះ ទិដ្ឋភាពដ៏ស្រស់បំព្រងនៅលើដងផ្លូវ និងនៅតាមកន្លែងដើរកម្សាន្តនានាទូទាំងប្រទេស។ពិតជាបានធ្វើឲ្យយើងទាំងអស់គ្នាជាមហាគ្រួសារមានសេចក្តីសុខ និងសុភមង្គល ជាមួយនឹងការទទួលនូវអំណរថ្ងៃថ្មីដោយក្តីសង្ឃឹម និងមោទកភាពយ៉ាងក្រៃលែង។ដូច្នេះ ចូរប្រជាពលរដ្ឋខ្មែរចងចាំនូវការចាប់ផ្តើមនៃសោកនាដកម្ម ១៧ មេសា ១៩៧៥ ហើយក៏ត្រូវមើលឲ្យឃើញ និងចងចាំនូវអ្នកដែលដែលផ្តើមឲ្យយើងមានអ្វីៗនាថ្ងៃនេះ។ ថ្ងៃនេះគឺសន្តិភាពដែលបានក្រាលគ្របដណ្តប់លើទឹកដីកម្ពុជា បានធានាដល់ការរស់រាន មានសេរីភាព និងជីវភាពល្អប្រសើរឡើងរបស់គ្រួសារនីមួយៗ។សន្តិភាពពិតជាមានតម្លៃមិនអាចគណនា ហើយអនាគតកម្ពុជាពិតជាកាន់តែរីកចំរើន ថ្កុំថ្កើងឡើងជានិច្ច ខណៈដែលបងប្អូនប្រជាពលរដ្ឋខ្មែររួមគ្នាជាធ្លុងមួយ ព្រមទាំងជួយជ្រោងការអភិវឌ្ឍប្រទេសជាតិ និងគាំទ្រការដឹកនាំរបស់បុរសរដ្ឋដ៏ឆ្នើមរបស់ខ្លួនគឺសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ដែលជាជាស្ថាបនិក និងជាមគ្គុទេសក៍ឯកនៃព្រះរាជាណាចក្រកម្ពុជា។ត្រូវចងចាំ ហើយសូមចូលរួមទប់ស្កាត់កុំអោយមានដូចថ្ងៃ « ១៧ មេសា នាំ១៩៧៥» កើតឡើងសារជាថ្មីនៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ហើយជនកម្ពុជាគ្រប់រូបត្រូវតែងាកមករួមគ្នាការពារ«សន្តិភាព»សម្រាប់ជាតិខ្មែរយើងទាំងមូល។ពេលនេះប្រជាពលរដ្ឋខ្មែរ សូម«អរគុណសន្តិភាព» ដែលកំពុងកើតមានពេញលេញទូទាំងផ្ទៃប្រទេសកម្ពុជា !(ដោយ ៖ សៅ ភិរុណ)

ឧកញ៉ា សំ ប៊ន ៖ មានសន្តិភាព មានការអភិវឌ្ឍនៅកម្ពុជា

2022/04/17 10:00:06 am        533
តាកែវ៖ ឯកឧត្តម ឧកញ៉ា សំ ប៊ន ទីប្រឹក្សាសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មានប្រសាសន៍ថា មិនថាប្រទេសណា ជាប្រទេសណាទេ ដើម្បីអភិវឌ្ឍន៍ឱ្យរីកចំរើនទៅបាន លុះត្រាប្រទេសមួយ នោះមានសុខសន្តិភាពពេញលេញ ហើយក៏ត្រូវមានមេដឹកនាំល្អផងដែរ។ថ្លែងក្នុងពិធីសង្កា្រន្តឆ្នាំថ្មី ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៥ ឈានចូល ព.ស ២៥៦៦ នៅភូមិកណ្តាល ឃុំលំពង់ ស្រុកបាទី ខេត្តតាកែវ ឯកឧត្តម ឧកញ៉ា សំ ប៊ន មានប្រសាសន៍ថា កម្ពុជា ក្រោយការបញ្ចប់សង្គ្រាម និងមានមេដឹកនាំល្អ គឺសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានកែប្រែមុខមាត់យ៉ាងឆាប់រហ័ស ធ្វើឱ្យកម្ពុជាដែលធ្លាប់ជាប្រទេសក្រីក្រ ក្លាយជាប្រទេសកំពុង អភិវឌ្ឍន៍។ ឯកឧត្តម បន្តថា សង្គ្រាមនៅកម្ពុជាកាលពីអតីតកាល កុំថាឡើយកម្ពុជាអាចអភិវឌ្ឍន៍ប្រទេសបាន សូម្បីតែការរស់នៅរបស់ប្រជាពលរដ្ឋក៏មិនបានស្រួលផង។ សង្គ្រាមបានធ្វើឱ្យពលរដ្ឋកម្ពុជាស្លាប់ របួស ពិការ ព្រាត់ប្រាស់ក្រុមគ្រួសារ រស់នៅក្នុងភាពក្រីក្រ លំបាក តោកយ៉ាក ។ឯកឧត្តមបញ្ជាក់ថា «យើងទាំងអស់គ្នាត្រូវតែដឹងពីគុណ តម្លៃនៃសន្តិភាព មានសន្តិភាព ទើបមានការអភិវឌ្ឍ ពិសេសមានមេដឹកនាំល្អ ទើបយើងមានទាំងសន្តិភាពផង មានទាំងការអភិវឌ្ឍដូចសព្វថ្ងៃនេះផងដែរ»៕

សម្តេចតេជោ ហ៊ុន សែន កោតស្ញប់ស្ញែងស្នាដៃកូនខ្មែរក្នុងការកសាងរូបសំណាកព្រះថោង-នាងនាគ

2022/04/16 09:18:37 am        1271
ព្រះសីហនុ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានប្រកាសកោតស្ញប់ស្ញែងស្នាដៃកូនខ្មែរ ក្នុងការកសាងរូបសំណាកព្រះថោង-នាងនាគ ដែលដាក់តាំងនៅរង្វង់មូលចំណុចប្រសព្វមហាវិថីជំទាវម៉ៅ និងមហាវិថីឆ្នេររាម ខេត្តព្រះសីហនុ។ថ្លែងក្នុងពិធីអភិសេករូបសំណាកព្រះថោង-នាងនាគ នៅព្រឹកថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២២ នៅខេត្តព្រះសីហនុ សម្តេចតេជោ ហ៊ុន សែន បានស្ញប់ស្ញែងចំពោះស្នាដៃកូនខ្មែរ ដែលបានកសាងនូវរូបសំណាកព្រះថោង-នាងនាគ ក៏ដូចជាសមិទ្ធិផលនានា ដែលបានកសាងឡើងនៅក្នុងទឹកដីខេត្តព្រះសីហនុ។សម្តេចតេជោ ហ៊ុន សែន បានយកឱកាសកោតសរសើរដល់ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា និងក្រុមការងារ ជាពិសេសបានកោតសរសើរយ៉ាងស្ញប់ស្ងែងដល់វិស្វករ និងអ្នកបច្ចេកទេស ដែលបានគិតគូរយ៉ាងល្អិតល្អន់ ក្នុងការកសាងនូវសមិទ្ធផលទាំងឡាយនៅខេត្តព្រះសីហនុនេះ។សម្តេចតេជោ ហ៊ុន សែន បានបន្តថា ព្រះបរមរូប ថោង-នាងនាគ ពិតមែនតែប្រវត្តិសាស្ត្របានបកស្រាយពីនេះ ពីនោះ ប៉ុន្តែយ៉ាងហោចណាស់អ្វីដែលបានកើតឡើងនៅក្នុងអតីតកាលទាំងក្នុងពេលនេះ និងទៅអនាគតកាល គឺបានផ្សារភ្ជាប់យ៉ាងជ្រៅ ជាមួយនឹងអាពាហ៍ ពិពាហ៍របស់ខ្មែរយើង៕

សម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យគ្នារក្សាសន្តិភាព កុំចាំពេលមានសង្គ្រាមទើបស្រែករកសន្តិភាព

2022/04/16 02:27:51 am        1310
ព្រះសីហនុ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានប្រកាសអំពាវដល់ប្រជាពលរដ្ឋខ្មែរគ្រប់រូប គ្រប់និន្នាការនយោបាយ ឱ្យបន្តរក្សាសុខសន្តិភាព ដើម្បីភាពសុខសាន្តរបស់ប្រជាពលរដ្ឋ និងកម្ពុជាបន្តការអភិវឌ្ឍលើគ្រប់វិស័យ។ ថ្លែងក្នុងពិធីអភិសេករូបសំណាកព្រះថោង-នាងនាគ នៅព្រឹកថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២២ នៅខេត្តព្រះសីហនុ សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា « សន្តិភាពមានតម្លៃខ្លាំងណាស់ កុំចាំមានសង្គ្រាមទើបស្រែករកសន្តិភាព។ យើងទាំងអស់គ្នាត្រូវរួមគ្នាការពារសន្តិភាព ទោះបីជាអ្នកនោះនៅក្នុងគណបក្សណាក៏ដោយ ចំណុចរួមគ្នា គឺការពារសន្តិភាព»។សម្តេចតេជោ ហ៊ុន សែន រំលឹកអតីតកាលសម្តេចធ្លាក់ខ្លួនពិការភ្នែក កាលពីអំឡុងបុណ្យចូលឆ្នាំ កាលពីសម័យសង្គ្រាមជាង៤០ឆ្នាំមុន។ សម្តេចមិនចង់ឱ្យយុវជនខ្មែររងគ្រោះដោយសារសង្គ្រាម ដូចជំនាន់យុវភាពរបស់សម្តេចនោះឡើយ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ឥណ្ឌា និងចិន គ្រោងចាប់ផ្តើមជើងហោះហើរត្រង់ឡើងវិញ ក្នុងសញ្ញានៃទំនាក់ទំនងកាន់តែជិតស្និទ្ធ
08/13/2025 03:08 PM
ថ្នាក់ដឹកនាំខេត្តពោធិ៍សាត់ នាំយកស្បៀងបានមកពីប្រជាជនខេត្តរួមនឹងសប្បុរជន ជូន​ជន​ភៀស​សឹក និងកងទ័ពជួរមុខ ខេត្តព្រះវិហារ
08/13/2025 02:08 PM
ទាហានបម្រុងទ័ពអាកាសអ៊ីស្រាអែលនិងអាកាសយានិកចូលនិវត្តន៍ ប្រមូលផ្តុំគ្នាអំពាវនាវឱ្យបញ្ចប់សង្គ្រាមនៅហ្កាហ្សា
08/13/2025 02:08 PM
ប្រទេសកាតេម៉ាឡា កាត់ទោសមន្ត្រីច្រើនរូបជុំវិញអគ្គិភ័យឆេះទីជម្រកដែលបានបណ្តាលឲ្យក្មេងស្រី៤១នាក់ស្លាប់
08/13/2025 02:08 PM
រដ្ឋបាលរាជធានីភ្នំពេញ បានដឹកជញ្ជូនគ្រឿងឧបភោគបរិភោគ និងសម្ភារៈផ្សេងៗប្រមាណជាង ២០កុងតឺន័រជូនកងទ័ពជួរមុខ និងពលរដ្ឋភៀសសឹក
08/13/2025 12:08 PM
ការបុកគ្នានៃនាវារបស់ចិន រំពឹងថានឹងបង្កើនភាពតានតឹងនៅសមុទ្រចិនខាងត្បូង
08/13/2025 12:08 PM
ថវិកាប្រមាណ ៥០ម៉ឺនដុល្លារ ត្រៀមសម្រាប់ជួសជុលសាលា និងសង់អគារ​បណ្ដោះ​អាសន្ន​ឱ្យ​បាន​មុន​បើកបវេសនកាលថ្មី
08/13/2025 12:08 PM
៥ថ្ងៃ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកផ្តាច់ជីវិតមនុស្ស៣១នាក់ និងរបួសជិត៤៦នាក់
08/13/2025 12:08 PM
ភាពអត់ការងារធ្វើរបស់អង់គ្លេសឡើងដល់កម្រិតខ្ពស់រយៈពេល ៤ ឆ្នាំ ស្របពេលសេដ្ឋកិច្ចធ្លាក់ចុះ និងសម្ពាធពន្ធរបស់អាមេរិក
08/13/2025 12:08 PM
ប្រធានាធិបតីអេក្វាឌ័រ លោក Noboa ចេញដង្ហែរបាតុកម្មប្រឆាំងការផ្អាកវិធានការសន្តិសុខ
08/13/2025 12:08 PM