សម្ដេចតេជោ៖សង្គ្រាមព្រំដែនកម្ពុជា-ថៃបានផ្ទេរពីសង្គ្រាមប្រើប្រាស់អាវុធមកជាសង្រ្គាម ប្រើប្រាស់ជំពាមកៅស៊ូ ខណៈបើពិនិត្យឲ្យសុីជម្រៅវាជារឿងធំ ប្រសិនបើមិនទប់ស្កាត់
ឯកឧត្តម ចាន់ ដារ៉ុង ដឹកនាំគណៈកម្មការ​អន្តរ​ក្រសួង​ចុះ​ពិនិត្យ​វាយ​តម្លៃ​បញ្ចប់​សុពល​ភាព​ការងារ​ថែ​ទាំ​ផ្លូវ​ខួបចំនួន ៣កំណាត់ ក្នុងខេត្តពោធិ៍សាត់
BREAKING NEWS! សម្តេចធិបតី អបអរសាទរចំពោះការប្រព្រឹត្តទៅដោយជោគជ័យ​នូវ​កិច្ច​ប្រជុំ​​វិសាមញ្ញ នៃ​គណៈកម្មាធិកា​រ​ព្រំដែន​ទូទៅកម្ពុជា-ថៃ
TOP STORY | សម្ដេចធិបតី បានចាត់វិធានការចាំបាច់​ជាបន្ត​បន្ទា​ប់ចំ​ពោះកា​រ​វិល​ត្រឡប់​ទ្រង់ទ្រាយ​ធំរ​បស់​ពលករ​ខ្មែរ និងជនភៀសសឹក

នយោបាយ​ និង ការអភិវឌ្ឍន៍

ឯកឧត្តម ប៊ុន ហុន អំពាវនាវពលរដ្ឋបន្តថែរក្សាសន្តិភាព និងរួមគ្នាអភិវឌ្ឍមូលដ្ឋាន

2022/04/09 03:30:35 pm        185
បាត់ដំបង៖ ឯកឧត្តម ប៊ុន ហុន ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកគាស់ក្រឡ បានក្រើនរំលឹក និងអំពាវនាវពលរដ្ឋបន្តការពារ និងថែរក្សាសុខសន្តិភាព ដើម្បីរួមគ្នាកសាងអភិវឌ្ឍក្នុងមូលដ្ឋានជាមួយអាជ្ញាធរ និងរាជរដ្ឋាភិបាល ដែលដឹកនាំ ដោយគណបក្សប្រជាជនកម្ពុជា ។ ការលើកឡើងបែបនេះ បានធ្វើឡើងក្នុងពិធីសម្ពោធអគារប្រជុំទីស្នាក់ការបក្សប្រជាជនកម្ពុជាឃុំព្រះផុស ស្រុកគាស់ក្រឡ នៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២២ ។ឯកឧត្តម ប៊ុន ហុន មានប្រសាសន៍ថា បច្ចុប្បន្ន ប្រទេសកម្ពុជាយើងមានការអភិវឌ្ឍន៍លើគ្រប់វិស័យ ដោយសារតែមានសុខសន្តិភាព ដែលពីមុនកម្ពុជា បានឆ្លងកាត់ទុក្ខលំបាក រងវិនាសកម្ម ដោយសារសង្គ្រាមជាច្រើនឆ្នាំ ខណៈនៅលើពិភពលោក កំពុងមានការព្រួយបារម្ភពីសង្គ្រាម មានសង្គ្រាមសេដ្ឋកិច្ច និងសង្គ្រាមអាវុធប្រល័យលោក ។ ឯកឧត្តម បានបន្តថា ជាក់ស្ដែងដូចប្រទេសអ៊ុយក្រែន ដែលកំពុងកើតមានសង្គ្រាម ហើយប្រទេសរងការខ្ទេចខ្ទាំហិនហោចទាំងមនុស្ស និងផ្ទះសម្បែង ដោយពលរដ្ឋកម្ពុជា ត្រូវការពារឲ្យបាន កុំឲ្យមានសង្គ្រាម កើតឡើងនៅក្នងប្រទេសយើងជាដាច់ខាត ។ឯកឧត្តម ស្រេង វង្សហៀង ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំគាស់ក្រឡ បានថ្លែងថា កត្តាមានសុខសន្តិភាពនេះ បានផ្ដល់ឱកាស ដល់គណបក្សប្រជាជន បានអភិវឌ្ឍប្រទេសជាតិ បានរីកចម្រើនជាបន្តបន្ទាប់ហើយជាក់ស្ដែងគណបក្សឃុំព្រះផុស បានកសាងអគារប្រជុំថ្មីមួយខ្នង គឺជាអគារបន្ថែមពីលើអាគារស្នាក់ការបក្សដែលមានស្រាប់ សម្រាប់បម្រើការងារជួយពលរដ្ឋក្នុងមូលដ្ឋាន និងការងារបក្ស ហើយស្នាក់ការនេះ បានកើតចេញពីការចូលរួមរបស់បងប្អូនប្រជាពលរដ្ឋ និងសប្បុរសជននៅក្នុង និងក្រៅមូលដ្ឋាន ។ជាមួយនេះ ឯកឧត្តមបានបន្តអំពាវនាវ និងដាស់តឿនដល់គ្រប់អាជ្ញាធរមូលដ្ឋាន ជំរុញពលរដ្ឋទាំងអស់ ឲ្យទៅចាក់វ៉ាក់សាំងកូវីដ-១៩ ឱ្យបានគ្រប់គ្នា ចាប់ពីដូសទី១ ដល់ដូសទី៣ ឬដូសជំរុញ ដើម្បីកាត់បន្ថយបាននូវការឆ្លង និងពីហានិភ័យនៃការស្លាប់ ដោយមេរោគបំប្លែងថ្មីអូមីក្រុង និងបន្តអនុវត្តតាមវិធានការរបស់ក្រសួងសុខាភិបាល និងគោលការណ៍ ៣ការពារនិង ៣កុំ ឱ្យបានខ្ជាប់ខ្ជួន៕

ឯកឧត្តម ហ៊ុន ម៉ាណែត អញ្ជើញសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងសកម្មជនយុវជនគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ

2022/04/10 12:28:43 am        933
ភ្នំពេញ៖ ឯកឧត្តម ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាល និងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល បានអញ្ជើញសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងសកម្មជនយុវជនគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២២នេះ។ឯកឧត្តម ហ៊ុន ម៉ាណែត ថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ និងសកម្មជនយុវជនក្នុងរចនាសម្ព័ន្ធអង្គការចាត់តាំងគណបក្សប្រជាជនកម្ពុជាគ្រប់ជាន់ថ្នាក់នៅមូលដ្ឋានរាជធានីភ្នំពេញ ដែលបានខិតខំប្រឹងប្រែងបំពេញភារកិច្ចបម្រើប្រជាពលរដ្ឋយ៉ាងសស្រាក់សស្រាំបានជាប់ជាប្រចាំ និងគ្រប់កាលៈទេសៈក្នុងធ្លុងមហាសាមគ្គី និងលើមាគ៌ានយោបាយឥតងាករេរបស់គណបក្ស គឺការបម្រើប្រជាពលរដ្ឋឱ្យកាន់តែល្អ និងអភិវឌ្ឍប្រទេសជាតិឱ្យកាន់តែរីកចម្រើន។ឯកឧត្តមបន្តថា អ្វីដែលសំខាន់បំផុតសម្រាប់យុវជនបក្ស ក៏ដូចជាយុវជនប្រទេសផ្សេងៗ គឺការធានានូវផែនការអនាគតមួយ ប្រកបដោយក្តីសង្ឃឹម ក្តីស្រម៉ៃ និងលំនឹងស្ថិរភាព។ យុវភាពជាដំណាក់កាលមួយនៃជីវិតដែលពោរពេញដោយការសម្រេចចិត្ត និងការជ្រើសរើសដោយសេរីលើមូលដ្ឋាននៃសិទ្ធបុគ្គលដែលខ្លួនមាន ដើម្បីធ្វើយ៉ាងណាអភិវឌ្ឍខ្លួនឈានឆ្ពោះទៅរកការសម្រេចក្តីស្រម៉ៃ។ឯកឧត្តមបញ្ជាក់ថា ការសម្រេចចិត្តរបស់យុវជន មានឥទ្ធិពលសំខាន់ណាស់លើអនាគតរបស់ប្រទេសជាតិ ហើយអនាគតយុវជនខ្លួនឯងក៏ត្រូវពឹងផ្អែក នឹងផ្សារភ្ជាប់ទៅនឹងដំណើរការរបស់ប្រទេសជាតិផងដែរ ជាពិសេសការធានាធ្វើយ៉ាងណារក្សាឱ្យបាននូវបរិយាកាសអំណោយផលនៃ សន្តិភាព, ស្ថិរភាព និងការទទួលបានឱកាស។ទន្ទឹមនឹងនោះឯកឧត្តមក៏បានលើកឡើងពីកត្តាសន្តិភាពពេញលេញ ដែលទទួលបានក្រោមជោគជ័យនៃនយោបាយឈ្នះ-ឈ្នះ គឺជាអ្វីដែលកម្ពុជាមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រជាង៥០០ឆ្នាំ ហើយសន្តិភាពនេះ គឺជាមូលដ្ឋាននៃការសម្រេចបាននូវសមិទ្ធផលជាតិលើគ្រប់វិស័យ ទាំងផ្នែកនយោបាយ, រដ្ឋបាលសាធារណៈ, សង្គម, សេដ្ឋកិច្ច, ការទូត ។ល។ សន្តិភាពផ្លូវកាយ ក៏បានចូលរួមចំណែកផងដែរនូវការកសាងសន្តិភាពផ្លូវចិត្ត តាមរយៈការធានាបង្កលក្ខណៈគ្រប់បែបយ៉ាងរបស់រាជរដ្ឋាភិបាល ក្នុងការធានាសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ, ភាពសុខដុមរមនាផ្នែកជំនឿសាសនា និងការពង្រឹងយុត្តិធម៌សង្គមលើមូលដ្ឋាននៃនីតិរដ្ឋ ដែលជាកត្តាកំណត់នៃភាពកក់ក្តៅរបស់ប្រជាពលរដ្ឋ ក៏ដូចជាការអភិវឌ្ឍរីកចម្រើនរឹងមាំ និងនិរន្តរភាពជាតិ។សំដៅដល់ស្ថិរភាពផ្នែកនយោបាយ និងម៉ាក្រូសេដ្ឋកិច្ច ដែលកម្ពុជាបានស្គាល់រួចមកហើយក្នុងរយៈពេលជាង ២០ ឆ្នាំកន្លងមកនេះ ហើយក៏កំពុងត្រូវបានលើកកម្ពស់បន្ថែមទៀត ស្របនឹងចក្ខុវិស័យសម្រាប់អនាគត។ ដោយឡែក បញ្ហាសន្តិសុខសាធារណៈ ក៏ជាផ្នែកមួយនៃស្ថិរភាពផងដែរ។ គេមិនអាចនិយាយបានទេអំពីបញ្ហាសន្តិសុខ នៅក្នុងសម័យសង្គ្រាម។ ដូច្នេះ ជាមួយនឹងអំណោយផលនៃសុខសន្តិភាពដូចបច្ចុប្បន្ន ស្ថានភាពសន្តិសុខរបស់ប្រទេសយើងមានលក្ខណៈល្អប្រសើរ ហើយក៏កំពុងត្រូវបានបន្តពង្រឹងឱ្យកាន់តែមានប្រសិទ្ធភាព តាមរយៈការអនុវត្តគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព៕

រូបសំណាក «ព្រះថោងនាងនាគ» បានលើកដាក់លើបល្ល័ង្កបានរួចរាល់

2022/04/09 08:15:52 am        804
ព្រះសីហនុ៖​ គិតត្រឹមម៉ោង​០១ និង៣០នាទី ឈានចូលព្រឹកថ្ងៃទី៩ ខែមេសា ឆ្នាំ២០២២នេះ រូបសំណាក «ព្រះថោងនាងនាគ» បានលើកដាក់លើបល្ល័ង្កបានរួចរាល់។

តុលាការ​បង្គាប់​ឱ្យ​សមត្ថកិច្ចនាំខ្លួន​តំណាងស្ថាបនិក ​គណបក្សបេះដូងជាតិ ពាក់ព័ន្ធករណីក្លែងបន្លំ និងប្រើប្រាស់​លិខិត​ក្លែង​ ក្នុងការ​បង្កើតគណបក្ស

2022/04/08 08:10:03 am        74
ភ្នំពេញ៖ ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២២នេះ បានចេញដីកាមួយបង្គាប់ឱ្យកម្លាំងសាធារណៈឱ្យនាំខ្លួន លោក សៀម ភ្លុក តំណាងស្ថាបនិក គណបក្សបេះដូងជាតិ ឱ្យបានមុនថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២ ពាក់ព័ន្ធនឹងករណីក្លែងបន្លំ និងប្រើប្រាស់លិខិតក្លែង ក្នុងការបង្កើតគណបក្សនេះ។តាមដីកាតុលាការ បានបញ្ជាក់ថា លោក សៀម ភ្លុក ត្រូវបានចោទប្រកាន់ចំនួន២បទល្មើស រួមមាន បទក្លែងបន្លំ និងបទប្រើប្រាស់លិខិតក្លែង ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីអំឡុងឆ្នាំ២០២១ ដែលបទល្មើស ដែលមានចែង និងឱ្យផ្តន្ទាទោសតាមមាត្រា៦២៦, មាត្រា៦២៧ និងមាត្រា៦២៨ នៃក្រមព្រហ្មទណ្ឌ។ដីកានេះ បានបញ្ជាក់ទៀតថា ដើម្បីធានាដល់ការស៊ើបសួរឱ្យបានពេញលេញ គប្បី​សម្រេច​នាំខ្លួនឈ្មោះ សៀម ភ្លុក មកចំពោះមុខចៅក្រមស៊ើបសួរ ដើម្បីបំភ្លឺការពិត។ ហេតុដូច្នេះសម្រេច៖១៖ ឱ្យនាំខ្លួនឈ្មោះ សៀម ភ្លុក ភេទប្រុស ដែលមានអត្តសញ្ញាណខាងលើនេះ។២៖ បង្គាប់មកកងកម្លាំងសាធារណៈឱ្យនាំខ្លួនជនត្រូវចោទខាងលើនេះ មកប្រគល់ជូន​សាលាដំបូង​រាជធានីភ្នំពេញ ឱ្យបានមុនថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២ ជាកំហិត ដើម្បីចាត់ការតាមច្បាប់។សូមជម្រាបថា ​ក្រសួងមហាផ្ទៃ ​នៅថ្ងៃទី០២ ខែមីនា ឆ្នាំ២០២២ បានចេញប្រកាសមួយ ដោយ​សម្រេច​លុបឈ្មោះ «គណបក្សបេះដូងជាតិ» ចេញពីបញ្ជីគណបក្សនយោបាយ។ ការចេញប្រកាសលុបឈ្មោះគណបក្សបេះដូងជាតិនេះ បានធ្វើឡើងបន្ទាប់ពី តុលាការកំពូល បានបើកសវនការ និងបានប្រកាសសាលដីកា​ សម្រេចទាត់ចោលបណ្ដឹងរបស់ លោក សៀម ភ្លុក ដែលប្រឆាំងនឹងការបដិសេធក្រសួងមហាផ្ទៃ ចំពោះសំណើបង្កើតគណបក្សបេះដូងជាតិ កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១ ហើយបានបិទផ្លូវតវ៉ា៕

អ្នកសម្របសម្រួ UN៖ កម្ពុជាផ្តល់ភាពជាដៃគូដ៏ល្អជាមួយប្រព័ន្ធអង្គការសហប្រជាជាតិ

2022/04/07 05:06:07 am        866
ភ្នំពេញ៖ អ្នកសម្របសម្រួលអង្គការសហប្រជាជាតិ បានវាយតម្លៃថា កម្ពុជា បានផ្ដល់ភាពជាដៃគូដ៏ល្អ ជាមួយប្រព័ន្ធអង្គការសហប្រជាជាតិ និងបានសន្យាថា ប្រព័ន្ធអង្គការសហប្រជាជាតិ ប្ដេជ្ញាបន្តគាំទ្រកម្ពុជា។លោកជំទាវ ប៉ូលីន ថាមីស៊ីស (Pauline Tamesis) អ្នកសម្របសម្រួលអង្គការសហប្រជាជាតិ ប្រចាំ​ប្រទេសកម្ពុជា ​ក្នុងពេលចូលជួបសំដែងការគួរសម ​និង​ជម្រាបលា ​សម្ដេច​តេជោ ​ហ៊ុន​ សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា នៅព្រឹកថ្ងៃទី៧ ខែមេសានេះ បានវាយតម្លៃថា ក្នុង​អាណត្តិ​ការងារ​របស់​លោកស្រីនៅកម្ពុជា​ គឺកម្ពុជា ​មានភាពជាដៃគូល្អ ​កិច្ចសហប្រតិបត្តិការល្អ ​ការ​ប្ដេជ្ញាខ្ពស់​ចំពោះ​ពហុភាគីនិយម​ ចូលរួមចំណែក​ក្នុងការរក្សាសន្តិភាព ស្ថិរភាពពិភពលោក និងការដឹកនាំ​ដ៏​មាន​ប្រសិទ្ធភាពក្នុងការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលជំងឺកូវីដ-១៩ ដែលទាំងនេះ​សុទ្ធសឹង​ជា​ជោគជ័យ​ដែលជាគំរូ មិនត្រឹមតែ ​សម្រាប់ប្រទេសនានាទេ ​ប៉ុន្តែជាបទពិសោធន៍ ដែលអាច​យក​ទៅ​ប្រើបាន​នៅពេលអនាគត។ នេះបើតាមការឱ្យដឹងរបស់ឯកឧត្ដម អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោ។លោកជំទាវ បានគោរពជម្រាបជូនសម្ដេចតេជោថា ​ប្រព័ន្ធអង្គការសហប្រជាជាតិ ​ប្ដេជ្ញាបន្តគាំទ្រ​កម្ពុជា ​តាមរយៈវិស័យ​សក្ដានុពល ដូចជាទី១. វិនិយោគលើធនធានមនុស្ស។ ទី២. ជំរុញ​ការ​ប្រើប្រាស់ ប្រព័ន្ធឌីជីថល និងទី៣. ការប្រែប្រួលអាកាសធាតុ ​និងសេដ្ឋកិច្ចបៃតង។សម្ដេចតេជោ ​បានយល់ស្របជាមួយនឹងការលើកឡើងរបស់លោកជំទាវ ប៉ូលីន ហើយសម្តេចក៏ បាន​ថ្លែងអំណរគុណចំពោះលោកជំទាវ ដែលបានចូលរួមចំណែក​យ៉ាង​សកម្ម​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច ​សង្គមកម្ពុជា ​ជាពិសេសថ្មីៗនេះ ​ក្នុងការប្រយុទ្ធប្រឆាំងកូវីដ-១៩។សម្ដេចតេជោ​ បានលើកឡើងពីការចូលរួមរបស់ប្រព័ន្ធអង្គការសហប្រជាជាតិ ​ក្នុងការដែលកម្ពុជា អនុញ្ញាត​ឲ្យចូលចតកប៉ាល់វេស្ទើដាម ​។ ប្រសិនបើកម្ពុជា ​មិន​ទទួល​ឲ្យ​ចូល​ថតទេ ​មិនដឹងជាវាសនា​របស់​ អ្នក​ធ្វើដំណើរនៅលើកប៉ាល់នោះទៅជាយ៉ាងណានាពេលនោះ។ សម្ដេចតេជោ ​បានជម្រាបជូនលោកជំទាវប៉ូលី និងប្រតិភូនូវយុទ្ធសាស្ត្រផ្ការីក ​ដែលបានប្រើប្រាស់ សម្រាប់​ប្រយុទ្ធប្រឆាំងការរីករាលដាលជំងឺកូវីដ-១៩ ​ជាមួយ​ការ​បន្ត​យក​ចិត្ត​ទុក​ដាក់​លើកិច្ចគាំពារ​សង្គម ​និងវិស័យសុខាភិបាល។ជាទីបញ្ចប់ សម្ដេចតេជោ បានថ្លែងអំណរគុណលោកជំទាវ ប៉ូលីន ​សារជាថ្មី​ និងតាមរយៈលោក ជំទាវ ​ដល់ប្រព័ន្ធអង្គការ​សហប្រជាជាតិទាំងអស់ ​ដែលបានចូលរួមចំណែក ​និងឆ្លងកាត់ការលំបាក ជា​មួយកម្ពុជា៕អត្ថបទ៖ មុត សុទ្ធ

លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បិទវគ្គហ្វឹកហ្វឺនបំប៉នជំនាញភស្តុភារ, យន្តយុទ្ធថ្នាក់កងវរសេនាតូច កងអនុសេនាធំ និងបណ្តុះបណ្តាលជំនាញបើកបររថយន្តធុនធ្ងន់យោធភូមិភាគទី៥

2022/04/07 12:00:23 pm        680
បាត់ដំបង៖ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពល ខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក នៅព្រឹកថ្ងៃតទី០៨ ខែមេសា ឆ្នាំ២០២២នេះ បានអញ្ជើញបិទវគ្គហ្វឹកហ្វឺនបំប៉នជំនាញភស្តុភារ, យន្តយុទ្ធថ្នាក់កងវរសេនាតូច កងអនុសេនាធំ និងបណ្តុះបណ្តាលជំនាញបើកបររថយន្តធុនធ្ងន់ របស់យោធភូមិភាគទី៥ ខេត្តបាត់ដំបង។លោកមេបញ្ជាការកងទ័ពជើងគោកសូមអបអរសាទរចំពោះលទ្ធផលនៃវគ្គហ្វឹកហ្វឺន បំប៉នជំនាញភស្តុភារ, យន្តយុទ្ធថ្នាក់កងវរសេនាតូច-កងអនុ សេនាធំ និងបណ្តុះបណ្តាលជំនាញបើកបររថយន្តធុនធ្ងន់នេះ ដែលបានដំណើរការអស់រយៈពេលជាច្រើនខែមក។ វគ្គហ្វឹក ហ្វឺនទាំងនេះ ពិតជាបានឆ្លើយតបចំពោះសេចក្តីត្រូវការ ផ្ទាល់របស់យោធភូមិភាគទី៥ ក្នុងការពង្រឹង និងពង្រីកសមត្ថភាពជំនាញរបស់យោធិន ដើម្បីធានាបាននូវនិរន្តរភាពនៃការអនុវត្តភារកិច្ចលើការងារធានាឱ្យការត្រៀមប្រយុទ្ធ បម្រើប្រយុទ្ធ និងប្រយុទ្ធ ក៏ដូចជាសកម្មភាពការងារប្រចាំថ្ងៃ និងភារកិច្ចផ្សេងៗទៀតរបស់កងឯកភាព ដូចជាប្រតិបត្តិការសង្គ្រោះគ្រោះមហន្តរាយ ជាដើម និងសូមកោតសរសើរចំពោះសិក្ខាកាមទាំងអស់ ដែលបានខិតខំប្រឹងប្រែងយកចិត្តទុកដាក់ត្រងត្រាប់រៀនសូត្រ រហូតទទួលបានជោគជ័យបញ្ចប់វគ្គក្នុងពេលនេះ។ជោគជ័យនេះ កើតចេញពីការពុះពារជម្នះនូវឧបសគ្គ និងការលំបាកគ្រប់បែបយ៉ាង ដែលនេះហើយ គឺជាមោទនភាពសម្រាប់សិក្ខាកាមបញ្ចប់វគ្គគ្រប់ៗរូប ហើយខ្ញុំក៏សង្ឃឹមយ៉ាងមុតមាំថា សិក្ខាកាមទាំង អស់នឹងប្រើប្រាស់ជំនាញ ចំណេះ ដឹង និង បទពិសោធន៍ទទួលបានពីវគ្គ ហ្វឹកហ្វឺននេះ សម្រាប់យកទៅអនុវត្ត បំពេញរាល់ ភារកិច្ច នៅតាម បណ្តាកងឯកភាពឱ្យទទួលបានជោគជ័យ និងកាន់តែមានប្រសិទ្ធភាពខ្ពស់ ក៏ដូចជាសម្រាប់កសាង និងអភិវឌ្ឍខ្លួនឱ្យមានសមត្ថភាពគ្រប់គ្រាន់ ដើម្បី ទទួល រ៉ាប់រង រា ល់ភារកិច្ចរបស់ អង្គភាព  នាពេលចំពោះមុខ និងតទៅអនាគត។លោកឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត សូមថ្លែងអំណរគុណចំពោះគណៈកម្មការហ្វឹកហ្វឺនបំប៉នជំនាញ, ក្រុមការងារ កសាង ឯកសារភស្តុភារ និងក្រុមគ្រូឧទ្ទេស, គណៈគ្រប់គ្រងវគ្គ និងយោធភូមិ ភាគទី៥ ព្រមទាំងបណ្តាស្ថាប័ន-កងឯកភាពពាក់ព័ន្ធ ដែលបានយកចិត្តទុកដាក់បង្កលក្ខណៈ និងរៀបចំដំណើរ ការវគ្គហ្វឹកហ្វឺន ទាំងនេះប្រកប ដោយ ស្មារតី ទទួលខុសត្រូវខ្ពស់ និងបានសហការយ៉ាងល្អ រហូតសម្រេច បានលទ្ធផលការងារតាមផែនការកំណត់ ទោះបីជាមានបញ្ហាប្រឈមមួយចំនួនដោយសារការរាតត្បាតនៃជំងឺកូវីដ-១៩ក៏ដោយ។លោកបញ្ជាក់ថា ចំពោះមុខនេះភារកិច្ចរបស់កងទ័ពក្នុងការថែរក្សាបរិយាកាសសន្តិភាព ស្ថិរភាព សណ្តាប់ធ្នាប់សាធារណៈ និងសន្តិសុខជាតិ ក៏កាន់តែឈានមកដល់ដំណាក់ កាលកាន់តែស្រួចស្រាល់ក្នុងឆ្នាំ២០២២នេះ ដែលជាឆ្នាំដ៏សំខាន់ពោរពេញដោយភារកិច្ចយ៉ាងមមាញឹក ពីព្រោះទន្ទឹមនឹងការណ៍ដែលកម្ពុជាត្រូវបំពេញភារកិច្ចក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២២ គឺកម្ពុជាក៏ត្រូវរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ជាមួយនឹងការធានាថា ដំណើរការប្រជាធិបតេយ្យនៅមូលដ្ឋានដ៏សំខាន់មួយនេះ អាចប្រព្រឹត្តទៅបានក្នុងបរិយាកាសសន្តិភាព និងស្ថិរភាព ដូចដែលបានដំណើរការយ៉ាងទៀងទាត់រួចមកហើយ រាប់ចាត់តាំងពីអាណត្តិទី១ ក្នុងឆ្នាំ២០០២ មក។ ដូច្នេះ សូមបន្ត ប្រុង ប្រៀប ត្រៀម លក្ខណៈធានា អនុវត្ត យ៉ាង ម៉ឺងម៉ាត់នូវបទបញ្ជារបស់រាជរដ្ឋាភិបាល ក្រសួងការពារជាតិ អគ្គបញ្ជាការដ្ឋាន និងបញ្ជាការដ្ឋានកងទ័ពជើងគោក ដែលបានដាក់ចេញ៕

វិបត្តិសេដ្ឋកិច្ចនៅស្រីលង្កា អង្គការសហប្រជាជាតិនិយាយថា ប្រើហិង្សាហួសហេតុ

2022/04/06 12:55:23 pm        566
ជាច្រើនខែមកនេះ ប្រជាជនស្រីលង្កាបានស៊ូទ្រាំក្នុងជួរដ៏វែងដើម្បីទិញប្រេងឥន្ធនៈ ឧស្ម័នចម្អិនអាហារ ស្បៀងអាហារ និងថ្នាំពេទ្យដែលភាគច្រើននាំមកពីបរទេស។ និយាយទៅកាន់អ្នកសារព័ត៌មាននៅទីក្រុងហ្សឺណែវកាលពីថ្ងៃអង្គារ អ្នកនាំពាក្យការិយាល័យសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ (OHCHR) លោកស្រី Liz Throssell បានលើកឡើងអំពីរបាយការណ៍អំពើហិង្សាហួសហេតុ និងគ្មានដំណោះស្រាយរបស់នគរបាលមកលើក្រុមអ្នកតវ៉ា និងបាននិយាយថា រដ្ឋាភិបាលមិនគួរប្រើអំណាចរដ្ឋក្នុងគ្រាអាសន្នដែលបានប្រកាសរបស់ខ្លួន ដើម្បីបង្ក្រាបការតវ៉ានោះទេ។

ពលរដ្ឋនៅស្រុកសំឡូត សម្ដែងការសប្បាយរីករាយ ដែលផ្លូវជាតិលេខ១០ កំពុងអភិវឌ្ឍន៍​ជាផ្លូវក្រាលកៅស៊ូ

2022/04/05 09:50:02 am        635
ភ្នំពេញ៖ ប្រជាពលរដ្ឋរស់នៅក្នុងស្រុកសំឡូត ខេត្តបាត់ដំបង បានសម្ដែងនូវការសប្បាយរីករាយ ដែលរាជរដ្ឋាភិបាលបានអភិវឌ្ឍន៍ផ្លូវជាតិលេខ១០ ទៅជាផ្លូវក្រាលកៅស៊ូ (បាត់ដំបង-ពោធិ៍សាត់-កោះកុង) ដែលផ្លូវមួយខ្សែនេះ នឹងកាន់តែធ្វើឲ្យជីវភាពរបស់ពួកគាត់ មានភាពល្អប្រសើរឡើង​ថែមទៀត ។ប្រជាពលរដ្ឋរស់នៅឃុំកំពង់ល្ពៅ ស្រុកសំឡូត បានលើកឡើងថា តំបន់​ពួកគេរស់​នៅ​ជា​អតីត​សម្បូរទៅដោយមីន និងគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ដែលក្រោយ​សមាហរណកម្ម​ពុំមាន​សមិទ្ធផល​ហេដ្ឋារចនាសម្ព័ន្ធអ្វីជាដុំកំភួននោះទេ ទាំងផ្លូវគមនាគមន៍ក៏លំបាកធ្វើដំណើរ បើចង់​ទៅ​ក្រុង​បាត់ដំបង ត្រូវចំណាយពេលយូរ ។ពលរដ្ឋបានបន្តថា បច្ចុប្បន្ននៅឃុំនេះ កាន់តែមាន​ការអភិឌ្ឍ​នូវ​ហេដ្ឋារចនា​សម្ព័ន្ធ​ផ្សេងៗ​កើត​ឡើងជា​បន្តបន្ទាប់ ហើយការរគ្រោះថ្នាក់ដោយសារគ្រាប់មីន មានតិចតួចបំផុត ប្រជាពលរដ្ឋ​អាច​ប្រកបរបរ​កសិកម្មគ្មានភាពភ័យខ្លាចដូចមុន ពិសេសទៀតនេះ រាជរដ្ឋាភិបាល​កំពុង​អភិវឌ្ឍន៍​ផ្លូវ​ជាតិ​លេខ​១០ ទៅជាផ្លូវក្រាលកៅស៊ូ កាន់តែធ្វើឲ្យពួកគេធ្វើដំណើរងារយស្រួលជាងមុន ។ប្រជាពលរដ្ឋ បានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាល ដែលបានអភិវឌ្ឍតំបន់ពួកគេរស់នៅ រួម​ទាំង​សាងសង់ផ្លូវជាតិលេខ១០ ជាផ្លូវក្រាលកៅស៊ូ ហើយពួកគេក៏បានស្នើរាជរដ្ឋាភិបាល បន្ត​កសាងនូវហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ ក្នុងមូលដ្ឋាននេះ ឲ្យកាន់តែមានរីកចម្រើនជាងមុន ។ បើតាមក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា ផ្លូវជាតិលេខ១០នេះ ប្រវែងប្រមាណ ១៩៨គីឡូម៉ែត្រ ដោយតភ្ជាប់ពីស្រុកសំឡូត ខេត្តបាត់ដំបង ឆ្លងកាត់ស្រុកវាលវែង ខេត្តពោធិ៍សាត់ ទៅដល់ក្រុងខេមរភូមិន្ទ ខេត្តកោះកុង គ្រោងចំណាយថវិកាចំនួន ១៨៨លាន​ដុល្លារ ដែលជាហិរញ្ញប្បទានរបស់ប្រទេសចិន និងថែមថវិកាបដិភាគចំនួន៦០លានដុល្លារ ព្រោះ​មិនច​ង់​វះកាត់ភ្នំក្រវាញជា២ ហើយបច្ចុប្បន្ន ផ្លូវនេះសម្រេចការសាងសង់បានប្រមាណ ៦០​ភាគរយ​ហើយ ៕

មេបញ្ជាការកងទ័ពជើងគោក សម្ពោធដាក់ឱ្យប្រើប្រាស់អគារស្នាក់នៅកងទ័ព និងសមិទ្ធផលនានា នៅតំបន់ប្រតិបត្តិការសឹករងកណ្តាល

2022/04/04 02:01:50 pm        728
កណ្តាល៖ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងមេបញ្ជាការកងទ័ពជើងគោក បានអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់អគារស្នាក់នៅទ័ព (កម្ពស់ ២ជាន់ ចំនួន២ខ្នង) អគារផ្ទះបាយ អគារបន្ទប់ទឹក និងសមិទ្ធផលនានា របស់តំបន់ប្រតិបត្តិការសឹករងកណ្តាល អំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងអគារទីបញ្ជាការ អំណោយរបស់យោធាខេត្តប៊ិញយឿង យោធភូមិភាគទី៧ នៃកងទ័ពប្រជាជនវៀតណាម នៅព្រឹកថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២២។លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត សូមអបអរសាទរចំពោះការទទួលបាននូវសមិទ្ធផលជាច្រើនរបស់តំបន់ប្រតិបត្តិការសឹករងកណ្តាល ដោយសមិទ្ធផលថ្មីទាំងនេះ នឹងឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងដោយជួយសម្រួលការងារប្រចាំថ្ងៃរបស់អង្គភាពបានមួយកម្រិតធំ និងធានាបាននូវប្រសិទ្ធភាពការងារបន្ថែមទៀត។លោកសូមគោរពថ្លែងអំណរគុណ សម្តេចតេជោនាយករដ្ឋមន្ត្រី ដែលជានិច្ចជាកាល សម្តេច តែងបានយកចិត្តទុកដាក់ និងគិតគូរអំពីសុខទុក្ខរបស់យោធិន និងគ្រួសារយោធិននៅគ្រប់បណ្តាកងឯកភាពនៃកងយោធពលខេមរភូមិន្ទ ហើយតែងបានជួយឧបត្ថម្ភគាំទ្រគ្រប់បែបយ៉ាងទាំងផ្នែកស្មារតី ថវិកា និងសម្ភារៈ ដើម្បីជួយសម្រួលដល់ការបំពេញការងារប្រចាំថ្ងៃ, ការហ្វឹកហ្វឺនរៀនសូត្រ, ការបំពាក់សម្ភារៈបរិក្ខារផ្សេងៗ, ការលើកស្ទួយជីវភាពសុខមាលភាពកងទ័ព និងគ្រួសារកងទ័ព តាមរយៈការកសាងជំរុំជម្រកស្នាក់នៅ និងការដោះស្រាយប្រាក់ហូបប្រចាំថ្ងៃ ជាដើម។លោកសូមកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែងប្រកបដោយឆន្ទៈមោះមុត និងស្មារតីទទួលខុសត្រូវខ្ពស់របស់ថ្នាក់ដឹកនាំ និងយោធិនតំបន់ប្រតិបត្តិការសឹករងកណ្តាលទាំងអស់ ដែលបានខិតខំពុះពារបំពេញភារកិច្ច រហូតសម្រេចបាននូវស្នាដៃ និងគុណបំណាច់ជាច្រើនទាំងលើការបំពេញភារកិច្ចស្នូល, ការកសាងអង្គភាព, ការងារហ្វឹកហ្វឺន និងអប់រំចិត្តសាស្ត្រ, ការងារបង្កបង្កើនផល និងចិញ្ចឹមសត្វ សំដៅធានាលើកកម្ពស់ជីវភាពយោធិន គ្រួសារយោធិន ព្រមទាំងកិច្ចសហប្រតិបត្តិការអន្តរជាតិជាមួយភាគីមិត្ត។ ជាពិសេស ក្នុងដំណាក់កាលនៃការរាតត្បាតសាកលនៃជំងឺកូវីដ-១៩ អង្គភាពក៏បានខិតខំយកចិត្តទុកដាក់ការពារសុខភាពរបស់យោធិន និងគ្រួសារយោធិន តាមរយៈការអនុវត្តយ៉ាងម៉ឺងម៉ាត់នូវវិធានការ “៣កុំ ៣ការពារ” រួមជាមួយនឹងវិធានការសុខាភិបាល និងគោលការណ៍ណែនាំផ្សេងៗ ហើយក៏បានទទួលការចាក់វ៉ាក់សាំងទាំងដូសមូលដ្ឋាន និងដូសជម្រុញបាន ១០០%។ មួយវិញទៀត អង្គភាពក៏បានសកម្មចូលរួមសហការបំពេញភារកិច្ចផ្សេងៗទៀតដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩៕

អនុប្រធានក្រុមការងារចុះជួយស្រុកឱរ៉ាល់ដឹកនាំបេក្ខជនឃុំចុះសួរសុខទុក្ខ និងណែនាំពលរដ្ឋដល់ខ្នងផ្ទះ

2022/04/04 11:30:39 am        257
កំពង់ស្ពឺ៖ ឯកឧត្តម យឿន យឿត អនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានស្រុកឱរ៉ាល និងជាប្រធានក្រុមការងារចុះជួយឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ នៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២២នេះ បានដឹកនាំបេក្ខជនឈរឈ្មោះបោះឆ្នោតឃុំទាំងពេញសិទ្ធ និងបម្រុង ចុះសួរសុខទុក្ខ និងចែកអំណោយដល់បងប្អូនប្រជាពលរដ្ឋនៅតាមខ្នងផ្ទះ ខណៈសកម្មភាពដើរតាមខ្នងផ្ទះបងប្អូនប្រជាពលរដ្ឋនេះនឹងធ្វើគ្រប់ផ្ទះទាំងអស់ស្ថិតនៅក្នុងឃុំតាសាលតែម្តង។ ឯកឧត្តមយឿន យឿត បានថ្លែងថា សមាជិក-សមាជិកា គណបក្សប្រជាជនកម្ពុជា ស្ថិតនៅក្នុងឃុំតាសាល គឺមានចំនួន៣៩៩៨នាក់ និងក្រុមគណបក្សមានចំនួន១៦៤៦ក្រុម ហើយបងប្អូនទាំងអស់ នឹងដើរតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋដើម្បីស្វែងយល់អំពីជីវភាព និងការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ។ ឯកឧត្តមបានបន្តថា ការដែលដឹកនាំបេក្ខជនឈរឈ្មោះបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់នេះ គឺដើម្បីបង្ហាញមុខដល់បេក្ខជនឲ្យបងប្អូនប្រជាពលរដ្ឋ ក៏ដូចជាសមាជិក-សមាជិកាគណបក្ស បានស្គាល់ពួកគាត់ឲ្យកាន់ច្បាស់បន្ថែមទៀត ហើយមួយវិញទៀតក៏ដើម្បីយល់ដឹងអំពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមភូមិផងដែរ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

PRESS BRIEFING – Update on the implementation of the immediate and unconditional ceasefire agreement between Cambodia and Thailand (7:00AM, August 10, 2025)
08/10/2025 08:08 AM
BREAKING NEWS! មនុស្ស ៣នាក់ ត្រូវបានបាញ់ឲ្យរងរបួសនៅទីលានចតុរង្គ Times Square ទីក្រុងញូវយ៉ក
08/10/2025 08:08 AM
ថ្ងៃនេះ ក្រុមអនុព័ន្ធយោធាបរទេសប្រចាំកម្ពុជា (MACPP) ចំនួន ៩ប្រទេស ធ្វើដំណើរទៅ​ពិនិត្យ​ស្ថានភាព​ជាក់ស្តែង និងទីតាំងស្នាក់នៅជនភៀសសឹក ខេត្តឧត្តរមានជ័យ
08/10/2025 08:08 AM
មនុស្សបីនាក់ បានរងរបួស ក្នុងការបាញ់ប្រហារនៅទីលាន Times Square ក្នុងទីក្រុងញូវយ៉ក
08/09/2025 06:08 PM
គណៈកម្មាធិការថ្នាក់រដ្ឋមន្ត្រីអារ៉ាប់ ឲ្យអ៊ីស្រាអែលទទួលខុសត្រូវទាំងស្រុង ចំពោះអំពើប្រល័យពូជសាសន៍ដែលកំពុងបន្តនៅហ្កាហ្សា
08/09/2025 06:08 PM
យោធាកូរ៉េខាងត្បូង និយាយថា កូរ៉េខាងជើងកំពុងដកឧបករណ៍បំពងសំឡេងចេញពីព្រំដែនដ៏តានតឹងរបស់ពួកគេ
08/09/2025 05:08 PM
ទូរទស្សន៍រដ្ឋនិយាយថា ប្រទេសស៊ីរី នឹងមិនចូលរួមក្នុងកិច្ចប្រជុំ ជាមួយកងកម្លាំង SDF ដឹកនាំដោយឃើដ នៅទីក្រុងប៉ារីសទេ
08/09/2025 05:08 PM
កម្ពុជាអំពាវនាវដល់ថៃ សូមដោះលែងឱ្យបានឆាប់នូវកងទ័ពកម្ពុជា ដែលថៃចាប់ខ្លួនយកទៅ មានរយៈពេល ១១ ថ្ងៃហើយ
08/09/2025 05:08 PM
ប្រមុខកងទ័ពអាកាស៖ ឥណ្ឌាបានបាញ់ទម្លាក់យន្តហោះចម្បាំងប៉ាគីស្ថានចំនួន ៥គ្រឿង និងយន្តហោះយោធា ១គ្រឿង កាលពីខែឧសភា
08/09/2025 04:08 PM
ក្រុមអ្នកស្ម័គ្រចិត្ត៖ ជនស៊ីវិលយ៉ាងតិច ១៦នាក់ ស្លាប់ និង ៨នាក់ រងរបួស ក្នុងការវាយប្រហារដោយកងកម្លាំងយោធាប៉ារ៉ា នៅស៊ូដង់
08/09/2025 04:08 PM