សម្ដេចធិបតី ដឹកនាំគណៈប្រតិភូចូលក្រាបបង្គំគាល់ព្រះករុណា ព្រះមហាក្សត្រ ទូលថ្វាយលទ្ធផលចុះបញ្ជីបូជនីយដ្ឋានចងចាំនៃកម្ពុជា ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក
សភាតំណាងប្រជាជនចិនចាត់ទុកសម្តេចតេជោ ជាតួអង្គសំខាន់បន្ត​ពីព្រះបរម​រតនកោដ្ឋ​ក្នុង​ការ​ពូន​ជ្រំ​ទំនាក់ទំនងរវាងកម្ពុជា និងចិន
សម្តេចតេជោអនុញ្ញាតឱ្យសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍សភាប្រជាជនចិនជួបសម្តែងការគួរសម
ក្រុមការងារបច្ចេកទេសអន្តរក្រសួងបន្តចុះកំណត់និយាមកា និងបោះបង្គោលព្រំដីតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី២ ក្នុងភូមិសាស្រ្តខេត្តកំពត

នយោបាយ​ និង ការអភិវឌ្ឍន៍

កម្ពុជា​រក​ឃើញ​ករណី​ឆ្លង​​កូវីដចំនួន២២៣នាក់ ខណៈឆ្លងក្នុងសហគមន៍អូមីក្រុងហក់ឡើង

2022/02/09 12:04:13 pm        246
ភ្នំពេញ៖ ​ក្រសួង​សុខាភិបាល​នៅ​ថ្ងៃ​នេះ បានប្រកាស​ថា លទ្ធផល​តេស្ត​ដោយ​ម៉ាស៊ីន PCR រក​ឃើញ​ថា មនុស្ស ២២៣នាក់​ទៀត ត្រូវ​បាន​​ឆ្លង​មេរោគ​កូវីដ-១៩ ​ជាប្រភេទអូមីក្រុងទាំងអស់​ ក្នុងនោះ ឆ្លងក្នុងសហគមន៍អូមីក្រុងហក់ឡើងរហូតដល់២១៨នាក់ ។ប៉ុន្ដែក្រសួង​ បាន​ឱ្យ​ដឹង​បន្ថែម​ថា ថ្ងៃនេះករណីស្លាប់គឺគ្មាននោះទេ ។បើ​តាម​ក្រសួង​សុខាភិបាល ចំនួន​មនុស្ស​​ស្លាប់​ដោយសារ​ជំងឺ​កូវីដ-១៩ បាន​កើន​ឡើង​រហូត​ដល់ ៣,០១៥នាក់​ ហើយ​​គិត​ត្រឹម​ថ្ងៃ​នេះ ខណៈ​ចំនួន​អ្នក​ឆ្លង​ជំងឺ​នេះ​សរុប​បាន​កើន​ឡើង​ដល់ ១២២,២០៦នាក់​នៅ​ទូទាំង​ប្រទេស។ក្រសួង​សុខាភិបាល​បញ្ជាក់​ថា អ្នក​ជំងឺ​កូវីដ-១៩ ​សរុប​រហូត​ដល់ ១១៨,៣៤៤នាក់​ហើយ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ​ឡើង​វិញ៕

ក្រសួងវប្បធម៌ ស្នើសុំចុះសម្បតិ្តវប្បធម៌រូបី និងអរូបីជាច្រើន ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក

2022/02/09 11:52:20 am        401
ភ្នំពេញ៖ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានថ្លែងថា ក្រសួងបានបន្តរៀបចំ និងសហការរៀបចំឯកសារ ដើម្បីស្នើសុំចុះ “ប្រាសាទកោះកេរ” “នំបញ្ចុក” “ក្បាច់គុនល្បុក្កតោ” និង “ទីក្រុងបាត់ដំបង” ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក, បញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ។ការថ្លែងរបស់លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រ សិល្បៈ យ៉ាងដូច្នេះ ក្នុងសន្និបាតបូកសរុបការងារវប្បធម៌ និងវិចិត្រសិល្បៈឆ្នាំ២០២១ និងលើក ទិសដៅការងារសម្រាប់ឆ្នាំ២០២២ នៅ​សាល​សន្និសីទ​ចតុមុខ​នាព្រឹកថ្ងៃទី៩ ខែកុម្ភះ ឆ្នាំ២០២២នេះ។លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្រ្តី បានបន្តទៀតថា ក្រៅពីការស្នើចុះបញ្ជីខាងលើ​យើង ក៏​មាន​បណ្តាញ ទីក្រុងដែលមានភាពច្នៃប្រឌិត (Creative Cities Network) របស់អង្គការយូណេស្កូ ហើយក៏បានបន្តរៀបចំបញ្ជីត្រៀម ដើម្បីគ្រោងស្នើសុំចុះសម្បត្តិវប្បធម៌​ដែល​មាន​សក្ដានុពល​ផ្សេងទៀត ​ទៅក្នុងបញ្ជីបេតិកភណ្ឌ ​របស់​អង្គការយូណេស្កូ រួមមាន ក្រុមប្រាសាទបន្ទាយឆ្មារ, រមណីយដ្ឋានអង្គរបុរី និងភ្នំដា, រមណីយដ្ឋានគូលែន, ក្រុមប្រាសាទបេងមាលា, ក្រុមប្រាសាទព្រះខ័នកំពង់ស្វាយ, រមណីយដ្ឋានឧដុង្គ, “សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង, មជ្ឈមណ្ឌល ប្រល័យពូជ សាសន៍ជើងឯក, អតីតមន្ទីរឃុំឃាំង ម-១៣”, និងព្រះរាជពិធីបុណ្យអុំទូក។លោកជំទាវ បណ្ឌិតសភាចារ្យ ភឿង សកុណា បានបញ្ជាក់ទៀតថា ក្រសួងបាន យកចិត្តទុកដាក់​និង​សហការជាមួយសហគមន៍ ​ក្នុងការបណ្តុះបណ្តាល​ និងរៀបចំការសម្តែង សិល្បៈដោយ​ក្នុង​នោះក្រសួង​បានស្តារល្ខោនវត្តកៀនស្វាយក្រៅ ឱ្យរស់រានឡើងវិញ​ ព្រមទាំង បានពង្រឹងការ​ថែ​រក្សា​សិល្បៈវប្បធម៌របស់សហគមន៍សំខាន់ៗនៅខេត្តចំនួន១១​ រួមទាំង​សហគមន៍​របស់ជនជាតិ​ដើម​ភាគតិច​នៅខេត្តចំនួន៨។ ក្រសួងបានឆ្លាក់ចម្លងស្បែកធំឈុតថ្មី បានចំនួន៩០ ផ្ទាំង ​និងបានសិក្សាស្រាវជ្រាវចងក្រងឯកសារ របាំក្បាច់បុរាណ ឬរបាំព្រះរាជទ្រព្យ, ក្រាំងចម្រៀង សម្រាប់ច្រៀងអមកំដរក្នុងរបាំព្រះរាជទ្រព្យ , ក្បាច់ហួន ល្ខោនបាសាក់, និងល្ខោនបាមោជ្ជទ័យ ព្រមទាំងបានបោះពុម្ពសៀវភៅ “នារីរបាំកម្ពុជា​សម័យចតុមុខ និងសម័យអង្គរ” ជាភាសាខ្មែរ។ ទន្ទឹមគ្នានេះ ក្រសួងក៏បានបង្កើនការផ្សព្វផ្សាយសិល្បៈទស្សនីយភាពខ្មែរ ពិសេសស្នាដៃសិល្បៈ ដែល​ទើបដំឡើងថ្មី​ដល់សាធារណជន ​តាមរយៈបណ្ដាញ​សង្គមហ្វេសប៊ុកផ្លូវការ របស់​ក្រសួងផងដែរ។ ជាពិសេសគិតមកដល់ថ្ងៃនេះ ​យើងបានបំពេញការងារអស់រយៈពេលជាងពាក់កណ្ដាលអាណត្តិ​រួច​ទៅ​ហើយ ​នៅក្នុងរយៈពេល៥ឆ្នាំ ​នៃអាណត្តិរបស់រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៦​ នៃរដ្ឋសភា​ក្រោម​ការ​ដឹកនាំ​ប្រកប​ដោយ​គតិបណ្ឌិត ​និងចក្ខុវិស័យ​វែងឆ្ងាយរបស់​សម្ដេច​អគ្គ​មហា​សេនាបតីតេជោ ​ហ៊ុន សែន នាយករដ្ឋមន្ត្រី ​នៃព្រះរាជាណាចក្រកម្ពុជា។ ក្នុងរយៈពេលជាង​ពាក់កណ្ដាលអាណត្តិនេះ ​ក្រសួងវប្បធម៌​ និងវិចិត្រ​សិល្បៈបានបន្តខិតខំ​ប្រឹង​ប្រែង​អនុវត្ត ​និង​សហការអនុវ​ត្ត​ការងារ​គ្រប់មុខ​ព្រួញ​ទាំងអស់ ​នៃយុទ្ធសាស្ត្រ​ ទាំងការងារក្នុង​វិស័យ​វប្បធម៌ ការងារ​ក្រៅ​វិស័យវប្បធម៌ ​និង​ការងារ​អន្តរ​វិស័យ​ ដោយអនុលោមទៅតាម​កម្មវិធី​នយោ​បាយ​របស់រាជ​រដ្ឋាភិបាល​កម្ពុជា ​ជាពិសេសយុទ្ធសាស្រ្តចតុ​កោណដំណាក់កាលទី៤ និង​ផែនការ​យុទ្ធសាស្រ្តអភិវឌ្ឍន៍​ជាតិ២០១៩-២០២៣៕ អត្ថបទ រដ្ឋា

ពលរដ្ឋខេត្តកោះកុង ប្រមាណ៦ម៉ឺន៣ពាន់នាក់ បានចាក់វ៉ាក់សាំងដូសទី៣ បង្ការជំងឺកូវីដ

2022/02/09 11:41:10 am        220
កោះកុង៖ ប្រធានមន្ទីរសុខាភិបាលខេត្តកោះកុង បានឱ្យដឹងព្រឹកថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២២ថា មានប្រជាពលរដ្ឋជាង ៦ម៉ឺន៣ពាន់នាក់ បានមកទទួលការចាក់វ៉ាក់សាំងដូសទី៣ ដើម្បីបង្ការការពារជំងឺកូវីដ១៩ ដោយស្ម័គ្រចិត្តនិងភាពជឿជាក់។គិតមកទល់ម៉ោងនេះ មានប្រជាពលរដ្ឋចំនួន ៦ម៉ឺន៣.០២៨នាក់​ហើយបានចាក់វ៉ាក់សាំងដូសទី៣ តាមទីតាំងមណ្ឌលដែលកំណត់ដោយមន្រ្តីសុខាភិបាល និងកងទ័ពយោធា។ ក្នុងចំណោមនោះ មានស្រ្តី២ម៉ឺន៩ពាន់នាក់ ​បើគិតជាភាគរយស្មើនឹង៦៨ភាគរយ។​បើតាម​ការបញ្ជាក់របស់​លោក​វេជ្ជ​បណ្ឌិត ទៅ ម៉ឹង ប្រធានមន្ទីរសុខាភិបាលខេត្តកោះកុង។លោកវេជ្ជបណ្ឌិតប្រធានមន្ទីរសុខាភិបាលខេត្តកោះកុង ​បន្ថែមទៀតថា ដំណើរការមកចាក់វ៉ាក់សាំង​របស់ពលរដ្ឋគឺធ្វើឡើង ដោយការស្ម័គ្រចិត្ត និងជឿជាក់អំពី​ប្រសិទ្ធភាព​ថ្នាំ​អាចទប់ស្កាត់​ការ​ឆ្លងរីក​រាលដាល​ជំអឺកូវីដ១៩។ ចំពោះពលរដ្ឋជាង ៣០ភាគរយដែលមិនទាន់មកចាក់វ៉ាក់​សាំងដូសទី៣នេះ​បណ្តាល​មកពីមាន​ពលរដ្ឋ​មួយ​ចំនួន​ធ្លាប់​កើត​ជំងឺកូវីដ ការបើក​ទូលំទូលាយ​របស់​រាជរដ្ឋាភិបាលពលរដ្ឋអាច​ជ្រើសរើស​ប្រភេទវ៉ាក់សាំងចាក់នៅរាជធានីភ្នំពេញ និងខ្លះទៀតមាន​មតិអវិជ្ជមាន​មួយ​ចំនួន​អំពី​ថ្នាំ​វ៉ាក់​សាំងពុំទាន់ព្រមមកចាក់។តែទោះយ៉ាងណាមន្រ្តីសុខាភិបាល និងគ្រូពេទ្យយោធា បាន​ពង្រីកទីតាំងចាក់វ៉ាក់សាំងជាច្រើន​កន្លែង​ដល់​មូលដ្ឋាន​ភូមិឃុំក្បែរលំនៅដ្ឋានពលរដ្ឋ ក្នុង​គោលបំណង​បង្ខិត​សេវានេះកាន់តែ​ជិត​នឹងប្រជាពលរដ្ឋ។ដើម្បីសម្រេច​ជោគជ័យ​លើ​ដំណើរការចាក់​វ៉ាក់​សាំងឱ្យ​គ្រប់ចំនួន ១០០​ភាគ​រយតប នឹងគោល​នយោបាយ​របស់​ប្រមុខ​រាជរដ្ឋាភិបាលកម្ពុជា។ភ្ជាប់នឹងការចាក់វ៉ាក់សាំងដូសទី៣នេះដែរ ​កន្លង​ទៅមានគ្រូពេទ្យ ​កម្លាំង​ប្រដាប់​អាវុធ ​និង​មន្ត្រី​រាជការ​ជួរមុខចំនួន ៤.៩៤០នាក់ ស្រ្តី១.៥៧៧នាក់ បានចាក់វ៉ាក់សាំងដូសទី៤​ គ្រា​សម្តេចតេជោ ហ៊ុន សែន​ នាយករដ្ឋមន្រ្តី ផ្តោតការយកចិត្តទុកដាក់ខ្ពស់​ពី​សុខុមាលភាព​អ្នក​ពាក់ព័ន្ធ ព្រមទាំង​បើក​ឱកាស​ស្តារសេដ្ឋកិច្ចសង្គម​ឡើងវិញ​នាពេលបច្ចុប្បន្ន៕

អាជ្ញាធរជាតិអប្សរា កំពុងយកចិត្តទុកដាក់ថែទាំប្រាសាទលលៃ ដែល​មាន​សភាព​ទ្រុឌទ្រោម​ខ្លាំង

2022/02/09 11:13:19 am        712
ភ្នំពេញ៖ ក្រុមអ្នកបច្ចេកទេសផ្នែកបុរាណវិទ្យាអាជ្ញាធរជាតិអប្សរា កំពុងដំណើរការជួសជុលថែទាំប្រាសាទលលៃ ដែលកំពុងមានសភាពទ្រុឌទ្រោមប្រឈម និងគ្រោះថ្នាក់ខ្លាំង ដោយសារសម្ភារសំណង់ដែលមានអាយុកាលជាង ១ ០០០ឆ្នាំមកហើយនោះ មានការបែកបាក់ និងពុកផុយច្រើន។លោក សារ៉ាយ គឹមហួល មន្រ្តីបច្ចេកទេសអភិរក្សក្រុមប្រាសាទរលួស បានឲ្យដឹងនៅព្រឹកថ្ងៃទី០៩ ខែកុម្ភៈនេះថា ​ក្នុងការ​ជួសជុល​ថែទាំ​ប្រាសាទលលៃនេះ ​ក្រុម​ការ​ងារ​កំពុង​យក​ចិត្តទុក​ដាក់​ជួសជុល​ពង្រឹង​រចនា​សម្ព័ន្ធខ្លោងទ្វារ​ដែលធ្វើកំណាយឃើញនៅមុខប្រាសាទ​ផ្នែកខាងកើត ជួសជុល​ពង្រឹង​រចនា​សម្ព័ន្ធជើងក្រោម​របស់​តួប្រាសាទ និង​ចាប់ផ្តើមធ្វើកំណាយ​យក​គំនរថ្ម​ដែល​បាក់​លុប​តួ​ប្រាង្គនិរតី របស់ប្រាសាទចេញ ​ដើម្បីត្រៀម​ធ្វើការ​ជួសជុល​បន្ត​នាពេលខាងមុខ។លោក បន្តថា ចំពោះការងារ​ជួសជុល​ និងថែទាំនេះ ​ក្រុមមន្ត្រីជំនាញ​បានអនុវត្តជាប្រចាំ នៅ​តាមចំណុច​ដែល​មាន​ហានិភ័យ ។ប្រាសាទលលៃ​ ស្ថិតក្នុងភូមិលលៃ​ ឃុំបាគង ស្រុកប្រាសាទបាគង ខេត្តសៀមរាប។ ប្រាសាទនេះមានតួប៉ម៤ ធ្វើអំពីឥដ្ឋ សង់រៀងជា២ជួរមុខក្រោយនៅលើជើងគ្រឹះដែលមាន​ទទឹង ៨០ម៉ែត្រ និងបណ្តោយ៩០ម៉ែត្រ។ ​ប្រាសាទលលៃបានកសាងនៅចុង​សតវត្សទី៩ នៃគ្រឹសករាជ ៨៩៣ ដោយព្រះបាទយសោវរ័ន្មទី១ ដើម្បី​ឧទ្ទិស​ថ្វាយព្រះឥសូរ ក្នុង​សាសនាព្រាហ្មណ៍៕

អ្នកជាពីជំងឺកូវីដដែលធ្លាប់ចាក់វ៉ាក់សាំងរួចហើយ អាចចាក់ដូសជំរុញបានចាប់ពី ៤ខែឡើងទៅ

2022/02/08 05:08:58 pm        542
ក្រចេះ៖ មន្រ្តីជំនាញនៃក្រសួងសុខាភិបាល បានឱ្យដឹងថា ការចាក់វ៉ាក់សាំងដូសជំរុញដល់អ្នកជាពីជំងឺកូវីដ-១៩ ធ្លាប់ចាក់ដូសទី២ ឫទី៣ គឺអាចចាក់ដូសជំរុញបាន ក្នុងរយៈពេល៤ខែឡើង បន្ទាប់ពីពួកគាត់ជាពីជំងឺកូវីដ។លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធាន​គណៈកម្មការ​ចំពោះកិច្ចចាក់​វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស ​និងឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ រួមជាមួយក្រុមការងារពាក់ព័ន្ធមួយចំនួនទៀត​ នៅថ្ងៃទី៨ ខែកុម្ភៈនេះ បានអញ្ជើញចុះពិនិត្យទីតាំងចាក់វ៉ាក់សាំងកូវីដ-១៩ ​ជូនពលរដ្ឋនៅមណ្ឌលសុខភាពមួយចំនួន ស្ថិតនៅខេត្តក្រចេះ។បន្ទាប់ពីបញ្ចាប់ការចុះពិនិត្យទីតាំងចាក់វ៉ាក់សាំង ​លោកជំទាវវេជ្ជបណ្ឌិតឱ វណ្ណឌីន និងឯកឧត្តម​អភិបាលខេត្ត ​បានបន្តពិភាក្សាការងារមួយចំនួនពាក់ព័ន្ធ នឹងដំណើរការចាក់វ៉ាក់សាំងកូវីដ ជាពិសេសការ​ជំរុញពលរដ្ឋទៅចាក់វ៉ាក់សាំងដូសជំរុញទី៣។ ការពិភាក្សានេះ ធ្វើនៅ​សាលាខេត្តក្រចេះ ​ដែលមានការអញ្ជើញចូលរួមពីមន្រ្តីពាក់ព័ន្ធមួយចំនួនផងដែរ។នៅក្នុងឱកាសនោះ លោកជំទាវវេជ្ជបណ្ឌិត ​បានណែនាំដល់អាជ្ញាធរនៅខេត្តក្រចេះ សហការ​ជាមួយមន្រ្តីសុខាភិបាល ​ដើម្បីជំរុញដល់ពលរដ្ឋទទួលបានការចាក់វ៉ាក់សាំងកូវីដ ជា​ពិសេសដូសជំរុស ដើម្បីបង្កើនអង់ទីគ័រ ​ទប់ទល់នឹងការវាយលុកពីជំងឺកូវីដ-១៩ ​បំប្លែងថ្មី អូមីក្រុង។ ក្រៅពីនេះលោកជំទាវ បានលើកថា អ្នកជាពីជំងឺកូវីដ-១៩ ​ដែលធ្លាប់ចាក់វ៉ាក់សាំងដូសទី២ ឫទី៣ អាចទៅចាក់វ៉ាក់សាំងដូសជំរុញ ​បានក្នុងរយៈពេល៤ឡើង ​គិតរាប់ចាប់ពីពេលពួកគាត់ជាពីជំងឺកូវីដ-១៩។បច្ចុប្បន្នកម្ពុជា រកវ៉ាក់សាំងបានជាង​ ៤៣លានដូស រាប់បញ្ជូល​ទាំងការបញ្ជាទិញពីមិត្តចិន ជំនួយ​ពីយន្តការកូវ៉ាក់​ និងបណ្តាប្រទេសផ្សេងៗមួយចំនួនទៀត។សម្រាប់ពលរដ្ឋមិនទាន់ចាក់វ៉ាក់សាំងកូវីដ ​អាចទៅទទួលការចាក់វ៉ាក់សាំងបានចាប់ពីដូសទី១ ដល់ទី៤ ​នៅមន្ទីរសុខាភិបាលសាធារណៈ​ ក្នុងមូលដ្ឋានរស់នៅរបស់ប្រជាពលរដ្ឋ ដោយភ្ជាប់​ទៅ​ជាមួយកាត់ចាក់វ៉ាក់សាំង ​អត្តសញ្ញាណប័ណ្ណ ​និងឯកសារពាក់ព័ន្ធផ្សេងៗ មួយចំនួនទៀត៕ អត្ថបទ៖ទូច សោភ័ណ

អាមេរិកសន្យា ជួយលើកកម្ពស់សុខភាពសាធារណៈ និងវិស័យអាទិភាពមួយចំនួនក្នុងខេត្តបាត់ដំបង

2022/02/08 05:03:28 pm        436
បាត់ដំបង៖ លោកស្រី ណែនស៊ី អ៊ីសលីក នាយិកាបេសកកម្មភ្នាក់ងារសហរដ្ឋអាមេរិក សម្រាប់ការអភិវឌ្ឍអន្តរ ជាតិ (USAID) បានសន្យាបន្តជួយលើកកម្ពស់សេវាសុខភាពសាធារណៈ និងវិស័យអាទិភាពសំខាន់ៗ មួយចំនួនក្នុងខេត្តបាត់ដំបង។ក្នុងជំនួបពិភាក្សារការងារជាមួយឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង នារសៀលថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ ២០២២ លោកស្រី ណែនស៊ី អ៊ីសលីក បានរាយការណ៍អំពីលទ្ធផលការងារជាច្រើន ដែលអង្គការUSAIDបានសម្រេចកន្លងមក និងលើកទិសដៅសម្រាប់កិច្ចការបន្ទាប់ទៀតក្នុងការ​ចូលរួមអភិវឌ្ឍខេត្តបាត់ដំបង ។លោកស្រី គូសបញ្ជាក់ថា អង្គការUSAID នឹងបន្តជួយទៅលើគម្រោងនានា ដូចជាលើវិស័យ កសិកម្ម ជួយការបណ្តុះបណ្តាល និងរកទីផ្សារដល់កសិករក្នុងការនាំចេញ វិស័យសុខាភិបាល វិស័យបរិស្ថាន និងវិស័យអប់រំ ក៏ដូចជាគម្រោងទប់ស្កាត់ការជួញដូរមនុស្ស នៅក្នុងខេត្តបាត់ដំបង ។បន្ថែមពីនេះលោកស្រី ណែនស៊ី អ៊ីសលីក បានសម្ដែងការអបអរសាទរ ដែលក្រុងបាត់ដំបង នៃខេត្តបាត់ដំបង បានទទួលពាន់រង្វាន់ទេសចរណ៍ស្អាតអាស៊ានលើកទី៣ (២០២២-២០២៤) ។ ជាការឆ្លើយតបឯកឧត្តម សុខ លូ បានថ្លែងអំណរគុណដល់អង្គការUSAID ​ដែលកន្លងមក បានខិតខំប្រឹងក្នុងការចូលរួមអភិវឌ្ឍខេត្តបាត់ដំបង លើវិស័យសំខាន់ៗជាច្រើន ជាពិសេស​វិស័យសុខាភិបាល។ ឯកឧត្តម បានបន្តទៀតថា បច្ចុប្បន្ននេះ ខេត្តបាត់ដំបង ជួបបញ្ហាប្រឈមមួយចំនួនពាក់ព័ន្ធនឹង បញ្ហាបរិស្ថាន ជាទុក្ខកង្វល់ ដែលរដ្ឋបាលខេត្តត្រូវដោះស្រាយជាបន្ទាន់ ដូច្នេះ ឯកឧត្តម ក៏បាន​ស្នើ​ដល់អង្គ ការUSAID ជួយដល់ខេត្តបាត់ដំបង និងជាពិសេសស្នើជួយឡដុតសំរាម ដើម្បី​ពន្លឿន​ដល់ការដុតសំរាម​ឱ្យកាន់តែឆាប់រហ័ស និងឈានទៅដោះស្រាយបញ្ហា​សំរាមឱ្យបានល្អ​ប្រសើរ​ឡើង៕អត្ថបទ៖ នឿត សុភ័ក្ត្រ

អាជ្ញាធរខេត្តកោះកុងស្ថាបនាផ្លូវបេតុងកៅស៊ូចំនួនពីរខ្សែ ក្នុងក្រុងខេមរភូមិន្ទ

2022/02/08 04:39:02 pm        333
កោះកុង៖ អាជ្ញាធរខេត្តកោះកុង បានសហការជាមួយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ស្ថាបនាផ្លូវបេតុង កៅស៊ូប្រភេទAC ចំនួន២ខ្សែក្នុងក្រុងខេមរភូមិន្ទ ដើម្បីលើកកម្ពស់សុវត្ថិភាពធ្វើដំណើររបស់ប្រជាពលរដ្ឋ ដែលធ្វើឱ្យពលរដ្ឋមានការសប្បាយរីករាយជាខ្លាំង។ផ្លូវចំនួន២ខ្សែ ដែលផ្តើមចេញពីកែងមុខអធិការដ្ឋាននគរបាលក្រុងខេមរភូមិន្ទ ឆ្ពោះទៅកាន់ផ្លូវ សិរីកា សង្កាត់ស្ទឹងវែង លែងមានពាក្យថា លំបាកធ្វើចរាចរដូចពេលមុនហើយ ដោយមន្រ្តីជំនាញ កំពុងមមាញឹកអ៊ុតផ្លូវបេតុងកៅស៊ូប្រវែងជិត៤គីឡូម៉ែត្រ។ នេះបើតាមការឱ្យដឹងពីលោក អន ដាវុធ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ចូនខេត្តកោះកុង ។លោក បានបញ្ជាក់ថា គម្រោងធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធចរាចរណ៍លើកំណាត់ផ្លូវបេតុងដ៏មាន សារសំខាន់ចំនួនពីរខ្សែនេះ ត្រៀមនឹងបញ្ចប់នៅដំណាច់ខែកុម្ភៈនេះ ប្រសិនគ្មានអ្វីប្រែប្រួល​ទេនោះ។លោកបានបញ្ជាក់ទៀតថា កន្លងទៅ ពលរដ្ឋជួបប្រទះការលំបាកធ្វើដំណើរជាខ្លាំង ដោយសារតែ គុណភាពផ្លូវហួសសុពភាពប្រើប្រាស់ ភ្លៀងធ្លាក់ជនលិច និងមិនអាចទ្រាំទ្រនឹងទម្ងន់រថយន្តដឹក​ទំនិញធ្ងន់ៗបាន។ប្រជាពលរដ្ឋរស់នៅសងខាងផ្លូវកៅស៊ូ ដែលកំពុងត្រូវបានកែលម្អជាថ្មីនេះ ​បានបង្ហាញក្តីរីករាយ ជាខ្លាំងពេលមានផ្លូវងាយស្រួលធ្វើដំណើរ ​ព្រោះពួកគេលំបាកធ្វើដំណើរជាង២ឆ្នាំមកហើយ។ ពលរដ្ឋ បានសំណូមពរដល់អាជ្ញាធរខេត្តក្រុង ព្រមទាំងមន្ទីរជំនាញ ​ជួយដំឡើងបង្គោលភ្លើង អគ្គិសនី​បំភ្លឺបន្ថែមទៀត ​ដើម្បីផ្តល់ភាពកាន់តែងាយស្រួលធ្វើដំណើរពេលយប់ងងឹត។លោក វ៉ែន សុខា នាយកទីចាត់ការផែនការ និងវិនិយោគខេត្តកោះកុង លើកឡើងដែរថា ក្រោយ បញ្ចប់ការស្ថាបនាផ្លូវបេតុងទាំង២ខ្សែនេះរួច​ រដ្ឋបាលខេត្តកោះកុង បានដាក់គម្រោង​អភិវឌ្ឍន៍​បន្ថែមលើ ការអ៊ុតផ្លូវបេតុងកៅស៊ូជុំវិញស្តូបក្បែរចំណតរថយន្តខេត្ត ដែលផ្តើមចេញមុខបញ្ជាការ​ដ្ឋាន​ការរាជអាវុធ ​ហត្ថខេត្ត ​និងមុខវិទ្យាល័យកោះកុង៕អត្ថបទ៖ ឈឹម មករា

ពលរដ្ឋខេត្តក្រចេះ សម្រុកទៅចាក់វ៉ាក់សាំងដូសទី៣ ខណៈអូមីក្រុងមិនទាន់ឆ្លងចូលសហគមន៍

2022/02/08 04:28:28 pm        293
ក្រចេះ៖ ពលរដ្ឋរស់នៅក្នុងខេត្តក្រចេះ នៅថ្ងៃទី៨ ខែកុម្ភៈនេះ សម្រុកទៅទទួលការចាក់វ៉ាក់សាំងដូសទី៣ ក្នុង មូលដ្ឋានសុខាភិបាលរស់នៅរបស់ពួកគេ ខណៈមេរោគបំប្លែងថ្មី អូមីក្រុង មិនទាន់ឆ្លងចូលក្នុងសហគមន៍ ខេត្តក្រចេះ។ស្ថិតក្នុងបរិបទជំងឺកូវីដ-១៩ ពលរដ្ឋ ដែលបានទទួលការចាក់វ៉ាក់សាំង នៅមណ្ឌលសុខភាពគោ លាប់ ស្ថិតនៅខេត្តក្រចេះ នៅថ្ងៃនេះ បានប្រាប់BTVឲ្យដឹងថា ពួកគេបានយល់ដឹងថា ការចាក់វ៉ាក់​សាំង ដូសជំរុញដូសទី៣ គឺមានសារសំខាន់ណាស់ ក្នុងការរស់នៅតាមបែបគន្លងថ្មី ជាមួយជំងឺកូវីដ-១៩ ជាពិសេសទប់ទល់នឹងជំងឺកូវីដ-១៩ បំប្លែងថ្មី អូមីក្រុង។ ពួកគេបានសំដែងការអគុណចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ដែលតែងតែយកចិត្ត​ទុក​ចំពោះសុខុមាលភាពប្រជាពលរដ្ឋ។បើតាមរបាយការណ៍របស់មន្ទីរសុខាភិបាលខេត្តក្រចេះ បានបង្ហាញថា គិតត្រឹមថ្ងៃទី៧ ខែកុម្ភៈនេះ ពលរដ្ឋមានអាយុពី១៨ឆ្នាំឡើងទៅ ទទួលបានការចាក់វ៉កា់សាំងដូសទី៣ មានចំនួនជាង៤ម៉ឺននាក់ ស្មើ ជាង២០ភាគរយ។នៅកម្ពុជា ការចាក់វ៉ាក់សាំងកូវីដ-១៩ ត្រូវបានកំណត់ជាមធ្យោបាយអាទិភាព បូកនឹងវិធានការ សុខាភិបាលចាំបាច់ដទៃទៀត ដែលនឹងបង្ការការរាតត្បាត ការចម្លងជំងឺកូវីដ-១៩ និងកាត់បន្ថយ​ផលប៉ះពាល់ ដោយសារជំងឺនេះទៅលើវិស័យសេដ្ឋកិច្ចនិងសង្គម។បច្ចុប្បន្នកម្ពុជា បានបើកដំណើរការប្រទេសឡើងវិញតាមបែបគន្លងថ្មី បន្ទាប់ពីទទួលបានជោគជ័យ​លើនយោបាយចាក់វ៉ាក់សាំងជូនពលរដ្ឋបានជិត ៩០ភាគរយ ធៀបពលរដ្ឋ១៦លាននាក់៕អត្ថបទ៖ ទូច សោភ័ណ

ក្រសួងទេសចរណ៍ ជំរុញភាគីពាក់ព័ន្ធអនុវត្តស្តង់ដារសុវត្ថិទេសចរណ៍ ​អំឡុង​បុណ្យ​ចូលឆ្នំា​ខ្មែរ​ខាង​មុខ

2022/02/08 03:04:49 pm        761
ភ្នំពេញ៖ ក្រសួងទេសចរណ៍ បានអំពាវនាវឲ្យគ្រប់មូលដ្ឋានអាជីវកម្មទេសចរណ៍ និងភ្ញៀវទេសចរក្នុងស្រុកត្រូវរួមគ្នា អនុវត្តគោលការណ៍ណែនាំរាជរដ្ឋាភិបាលទប់ស្កាត់កូវីដអូមីក្រុន ចាប់ពីឥឡូវទៅ ដើម្បីជំរុញការរៀបចំ និងការដើរកម្សាន្តថ្ងៃចូលឆ្នាំថ្មីមានសុវត្ថិភាព។ឯកឧត្តម តុប សុភ័ក រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងទេសចរណ៍ បានថ្លែងប្រាប់BTV នៅថ្ងៃទី៨ ខែកុម្ភៈនេះ ថា នៅពេលបច្ចុប្បន្នស្ថានភាគ្រប់គ្រងចលនាទេសចរណ៍​ក្នុងស្រុក​គឺយើង​មានគ្រប់គ្រងបានល្អប្រសើរ ​និងមាន​សុវត្ថិភាព​ ខណៈនៅរៀងរាល់ថ្ងៃឈប់សម្រាក​ចុង​សប្តាហ៍សៅរ៍-អាទិត្យ​ គឺមានទេសចរក្នុងស្រុកចេញដើរកម្សាន្តមានការកើនឡើង ជាបន្តបន្ទាប់ ហើយ​ជាមធ្យមគឺមានប្រមាណជាង ២០ម៉ឺននាក់។ នេះជាសញ្ញាវិជ្ជមាន​ដ៏ល្អសម្រាប់​វិស័យ​ទេសចរណ៍ ក៏ដូចជា​បុរេលក្ខខ័ណ្ឌមួយក្នុងទាក់ទាញភ្ញៀវ​ទេសចរវ៉ាក់សំាំង​អន្តរជាតិ​មក​ទស្សនា​កម្ពុជា​ផងដែរ។ដើម្បីជំរុញការរៀបចំ និងជំរុញការដើរកម្សាន្តនៅក្នុងឱកាសថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ​អោយ​កាន់​តែមានសុវត្ថិភាពថែមទៀតនោះ ​ឯកឧត្តម តុប សុភ័ក ​បានបញ្ជាក់ថា គ្រប់ភាគីពាក់ព័ន្ធទាំង​អស់​ជាពិសេស ​មូលដ្ឋានអាជីវកម្មទេសចរណ៍ និងភ្ញៀវទេសចរ ​គឺត្រូវរួមអនុវត្តគោលការណែនាំ​របស់​រាជរដ្ឋាភិបាល​ដើម្បី​ប្រយុទ្ធប្រឆាំង នឹងការរាតត្បាតមេរោគកូវីដ១៩ និងអូមីក្រុង​ចាប់​ពី​ពេលនេះតទៅ ​ជាពិសេសអនុវត្តវិធានសុខាភិបាល ​ការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ និង​ការ​អនុវត្តនីតិប្រតិបត្តិ​ស្តង់ដារ​អប្បបរមាSOP ​ដើម្បីការឆ្លងកូវីដមានការធ្លាក់ចុះចាប់ពីពេលនេះតទៅ។ការត្រៀមរៀបចំកម្មវិធីបុណ្យចូលឆ្នាំ និងការត្រៀម​ដើរកម្សាន្តថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ​នេះដែរ ​ព្រះសង្ឈ ក៏ដូចជាប្រជាពលរដ្ឋ សំដែងការអបអរសាទរចំពោះប្រមុខថ្នាក់ដឹកនាំ​រាជ​រដ្ឋា​ភិបាល ដែលបានប្តេជ្ញាចិត្តរៀបចំពីធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ​រយៈពេលបីថ្ងៃចាប់ពីថ្ងៃទី១៤ ដលថ្ងៃទី១៦ ​ខែមេសា ឆ្នាំ២០២២នេះ ឲ្យ​មានភាពពេញលេញវិញ ខណៈបុណ្យចូលឆ្នាំប្រពៃណីខ្មែរ​នេះ​មាន​ការអកខានរៀបចំចំនួន ២ឆ្នាំមកហើយ។សូមបញ្ជាក់ថា នៅក្នុងការរៀបចំពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរនេះអោយបានជោគជ័យ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ​បន្តអំពាវនាវដល់ជនរួមជាតិឱ្យបន្តចូលរួម​ប្រយុទ្ធប្រឆាំង​ជំងឺកូវីដ១៩ ​និងសូមអំពាវនាវចំពោះប្រជាពលរដ្ឋប្រឹងប្រែង ធ្វើយ៉ាងណាកុំឱ្យដើរថយក្រោយ​ខកខាន​ការរៀបចំ​បុណ្យចូលឆ្នាំ​ និងនាំគ្នារាំលេងសប្បាយទៅ​ តែរាំឃ្លាតពីគ្នាបន្តិច នៅថ្ងៃបុណ្យ​ចូលឆ្នាំថ្មី ​ឆ្នាំ២០២២នេះ៕ អត្ថបទ ស៊ុម សុខជា

មណ្ឌលព្យាបាល និងយកសំណាកកូវីដ-១៩ ចំនួន០៥ទីតាំង ក្នុងរាជធានីភ្នំពេញ បន្តសង្រ្គោះពលរដ្ឋ

2022/02/08 02:55:22 pm        474
ភ្នំពេញ៖ ប្រធានមនី្ទរសុខាភិបាលរាជធានីភ្នំពេញ ឯកឧត្តមវេជ្ជបណ្ឌិត ងី មានហេង ប្រាប់BTV ព័ត៌មាននាព្រឹកថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២២នេះថា មណ្ឌលព្យាបាលកូវីដ-១៩ របស់រដ្ឋចំនួន២ទីតាំង និងទីតាំងយកសំណាកចំនួន៣ទីតាំង ក្នុងរាជធានីភ្នំពេញ នៅបន្តដំណើរការយ៉ាងសកម្ម ក្នុងការសង្រ្គោះអាយុជីវិតប្រជាពលរដ្ឋ។ឯកឧត្តមវេជ្ជបណ្ឌិត ងី មានហេង បានបន្តទៀតថា ជំងឺកូវីដ-១៩បច្ចុប្បន្ននេះ មិនថាតែនៅ​តាម​បណ្តាខេត្ត ​និងរាជធានីភ្នំពេញនោះទេ ​ទាំងករណីឆ្លង ​និងករណីស្លាប់ ​មានការធ្លាក់ចុះខ្លាំង។ ដូច្នេះមណ្ឌលព្យាបាលជំងឺកូវីដ-១៩ មួយចំនួនដែលជារបស់រដ្ឋ ត្រូវបានផ្អាក​ដំណើរ​ការដោយ​សារ​តែអ្នក​ជំងឺកូវីដ-១៩ ​មានចំនួនតិច​ ដូចជានៅមនី្ទរពេទ្យហ្លួងម៉ែ ​មណ្ឌលព្យាបាលកូវីដ-១៩​ ចាក់អង្រែ និង​អគារព្យាបាលជំងឺកូវីដ-១៩ នៅក្នុងមនី្ទរពេទ្យព្រះអង្គឌួង ​និងទីតាំងឯកជន ក៏បានប្រគល់ជូនម្ចាស់ដើមវិញអស់ហើយដែរ។ នៅសល់តែមនី្ទរពេទ្យមិត្តភាពខ្មែរ-សូវៀត និងមណ្ឌលព្យាបាលជំងឺកូវីដ-១៩ ស្តាតអូឡាំពិក និងទីតាំង​សម្រាប់យកសំណាកកូវីដ-១៩ ​មាននៅកោះពេជ្រ វិហារយេស៊ូគ្រឹះស្ទឹងមានជ័យ និងក្នុងមនី្ទរពេទ្យមិត្តភាពខ្មែរ-សូវៀត។ឯកឧត្តម វេជ្ជបណ្ឌិត ងី មានហេង បានបញ្ជាក់ទៀតថា ការដែលប្រជាពលរដ្ឋបានចាក់វ៉ាក់សាំង​បង្កា​រជំងឺកូវីដ-១៩គ្រប់ដូសនេះ មានន័យថា​បងប្អូនប្រជាពលរដ្ឋបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ គ្រប់​ដូសមូលដ្ឋាន យ៉ាងហោចណាស់២-៣ដង ឬ៣ដូស។ ដូច្នេះក៏សូមអំពាវនាវដល់កុមារ យុវវ័យ ប្រជាពលរដ្ឋ ដល់វេណចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ មិនទាន់ចាក់វ៉ាក់សាំង ​និងអ្នកត្រូវចាក់វ៉ាក់សាំងដូសជំរុញ សូមអញ្ជើញទៅទទួលការចាក់វ៉ាក់សាំង​បង្ការ​ជំងឺកូវីដ-១៩ ឲ្យបានគ្រប់ៗគ្នា ​ត្រូវរស់នៅប្រកបដោយអនាម័យខ្ពស់ ​ត្រូវបន្តការពាក់ម៉ាស លាង​ដៃជាមួយអាកុល​ ជែល ឬសាប៊ូ ​រក្សាគម្លាតសុវត្ថិភាព ត្រូវអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់​របស់​សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រី្ត គឺ៣កុំ ៣ការពារ ឲ្យបានគ្រប់ៗគ្នា ៕ អត្ថបទ រដ្ឋា

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ចាប់ពីថ្ងៃទី២៧ ខែមិថុនាដល់ថ្ងៃទី១៦ ខែកក្កដានេះ គ.ប.ឆ.ប. បង្រ្កាប ONLINESCAMS ២០ទីតាំងឃាត់ខ្លួនជនសង្ស័យ ១.៣៦២ នាក់ ក្នុងនោះជនជាតិវៀតណាម ៣៤៧នាក់
07/17/2025 10:07 PM
រាជរដ្ឋាភិបាលបានកំណត់តម្លៃនិងតួនាទីព្រៃឈើ ដោយមិនកាត់ផ្តាច់ចេញពីវិស័យអាទិភាពរបស់រដ្ឋ
07/17/2025 09:07 PM
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អញ្ជើញធ្វើបាឋកថាស្តីពី «សភាពការណ៍អន្តរជាតិ និងនយោបាយការបរទេសរបស់កម្ពុជា» ចែករំលែកដល់សិស្សមន្ត្រីសាលាភូមិន្ទរដ្ឋបាល
07/17/2025 09:07 PM
ក្រសួងការងារបដិសេធចំពោះជនខិលខូចប្រើប្រាស់រូប និងឈ្មោះ ឯកឧត្តម ហេង សួរ ក្នុងចេតនាឆបោកសាធារណជន
07/17/2025 09:07 PM
តើហេតុអ្វីបានជាប្រទេសប៉ាគីស្ថានងាយរងគ្រោះដោយសារទឹកជំនន់ស្លាប់មនុស្ស?
07/17/2025 08:07 PM
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ជួបសំណេះសំណាលជាមួយសមាជិក សមាជិកា ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ដែលទើបនឹងជ្រើសរើសថ្មី ប្រចាំសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ចំនួន ៥៨៤នាក់
07/17/2025 08:07 PM
ការទម្លាក់គ្រាប់បែករបស់រុស្ស៊ីសម្លាប់មនុស្ស ៤នាក់ និង ២៧នាក់ រងរបួសនៅទីក្រុង Dobropillia ប្រទេសអ៊ុយក្រែន
07/17/2025 08:07 PM
ក្រសួងឧស្សាហកម្ម ដាក់ប្រព័ន្ធបន្សុទ្ធទឹកស្អាតនៅមន្ទីរពេទ្យគន្ធបុប្ផា ជូនដល់អ្នកព្យាបាលជំងឺពិសា
07/17/2025 08:07 PM
សាស្ត្រាចារ្យសាកលវិទ្យាល័យតូក្យូ ចាប់អារម្មណ៍ស្វែងយល់បន្ថែមអំពីកម្ពុជា និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច
07/17/2025 08:07 PM
សារព័ត៌មាន NBC News៖ ការវាយប្រហាររបស់អាមេរិក បានបំផ្លាញទីតាំងនុយក្លេអ៊ែរអ៊ីរ៉ង់តែមួយប៉ុណ្ណោះ
07/17/2025 08:07 PM