សម្ដេចធិបតី ដឹកនាំគណៈប្រតិភូចូលក្រាបបង្គំគាល់ព្រះករុណា ព្រះមហាក្សត្រ ទូលថ្វាយលទ្ធផលចុះបញ្ជីបូជនីយដ្ឋានចងចាំនៃកម្ពុជា ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក
សភាតំណាងប្រជាជនចិនចាត់ទុកសម្តេចតេជោ ជាតួអង្គសំខាន់បន្ត​ពីព្រះបរម​រតនកោដ្ឋ​ក្នុង​ការ​ពូន​ជ្រំ​ទំនាក់ទំនងរវាងកម្ពុជា និងចិន
សម្តេចតេជោអនុញ្ញាតឱ្យសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍សភាប្រជាជនចិនជួបសម្តែងការគួរសម
ក្រុមការងារបច្ចេកទេសអន្តរក្រសួងបន្តចុះកំណត់និយាមកា និងបោះបង្គោលព្រំដីតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី២ ក្នុងភូមិសាស្រ្តខេត្តកំពត

នយោបាយ​ និង ការអភិវឌ្ឍន៍

សម្តេចតេជោ៖ កម្ពុជានៅតែបន្តនយោបាយចាក់វ៉ាក់សាំងជូនពលរដ្ឋដោយឥតគិតថ្លៃដដែល

2022/02/07 12:15:15 pm        291
ក្រចេះ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៅតែបន្តអះអាងអំពីនយោបាយនៃ ការចាក់ វ៉ាក់សាំងមិនយកប្រាក់ពីប្រជាពលរដ្ឋ បើទោះបីជាមានការជូនជាយោបល់ឱ្យយកប្រាក់ចាប់ពីដូសទី៣ ឬដូសជំរុញត ទៅទៀតក៏ដោយ។ក្នុងឱកាសអញ្ជើញជាអធិបតីដ៏​ខ្ពង់ខ្ពស់​ពិធី​សម្ពោធ​បើក​ឱ្យប្រើប្រាស់​ជាផ្លូវការ​កំណា​ត់ផ្លូ​វ​ជាតិលេខ​៧ នៅខេត្ត​ក្រចេះ ​នាព្រឹកថ្ងៃទី​៧ ខែកុម្ភៈ​ សម្តេចតេជោហ៊ុន សែន បានមានប្រសាសន៍​ថា ​កន្លង​មក​នេះ ​មាន​មតិខ្លះបានលើកជាយោបល់ថា ​នៅពេលចាក់ដូសទី៣​ គួរ​យកប្រាក់​ តែសម្តេច ​បាន​បញ្ជាក់ជាថ្មីថា​ សម្រាប់ប្រជាពលរដ្ឋទាំងអស់ ត្រូវចាក់ឱ្យទាំងអស់ ដោយមិនចាំបាច់​យក​ប្រាក់​ឡើយ ព្រោះ​​​បើសិនជាយកប្រាក់ចាប់ពីដូសទី៣ ឬដូសជំរុញ ​ក៏យើងមិនក្លាយទៅ​ ជាអ្នកមានដែរ។ទោះជាយ៉ាងណាក៏ដោយ សម្តេចតេជោ ​ប្រមុខរាជរដ្ឋាភិបាល​ បានលើកឡើងពីការបន្តខិតខំ​រក​វ៉ាក់សាំង ​ទាំង​ការ​បញ្ជាទិញ ហើយ​ក៏បាន​អរគុណ​ដល់​មិត្ត​​ចិន​ដែល​ជាបង្អែកយុទ្ធសាស្ត្រក្នុងការ​ផ្គត់ផ្គង់​វ៉ា​ក់សាំ​ង​ស​ម្រា​ប់ប្រជា​ជនកម្ពុជា ​ហើយ​ក៏​បានថ្លែង​អំណរ​គុណ​ដល់​ប្រភព​គាំទ្រ​ទាំងឡាយ ដែល​បានផ្តល់វ៉ាក់សាំង​មកដល់កម្ពុជា ​មាន​ដូចជា​ជប៉ុន​​ អាមេរិក អង់គ្លេស ​អូស្រ្តាលី ​ហូឡង់ និងប្រទេសប៉ូឡូញ​ ៕​អត្ថបទ៖ មុត សុទ្ធ

សម្តេចតេជោ៖ អំពាវនាវឱ្យពលររដ្ឋប្រុងប្រយ័ត្នការឆ្លងកូវីដ បើទោះបី៣០ថ្ងៃមកនេះ មិនមានអ្នកស្លាប់ក៏ដោយ

2022/02/07 11:55:15 am        315
ក្រចេះ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបន្តផ្តាំផ្ញើឱ្យប្រជាពលរដ្ឋទាំងអស់ ត្រូវបន្តការប្រុងប្រយ័ត្នបន្ថែមទៀតអំពីការឆ្លងជំងឺកូវីដ-១៩ បើទោះបីជារយៈពេល៣០ថ្ងៃកន្លងមកនេះ មិនមានអ្នកស្លាប់ដោយសារកូវិដ-១៩ក៏ដោយ។សម្តេចតេជោ ប្រមុខនៃរាជរដ្ឋាភិបាល នៅតែបន្តផ្តាំផ្ញើយ៉ាងដូច្នេះ ខណៈអញ្ជើញជា​អធិបតី​ដ៏ខ្ពង់ខ្ពស់​ពិធី​សម្ពោធ​បើកឱ្យប្រើប្រាស់ជាផ្លូវការកំណាត់ផ្លូវជាតិលេខ៧ប្រវែង ជិត ១០០គីឡូម៉ែត្រ នៅខេត្តក្រចេះ នាព្រឹកថ្ងៃទី៧កុម្ភៈនេះ។សម្តេច បានមានប្រសាសន៍ថា អស់រយៈពេល៣០ថ្ងៃមកហើយដែលយើង​អត់មានអ្នកស្លាប់​ដោយ​កូវីដ-១៩ ​ហើយ​សេដ្ឋកិច្ចបាន​បើក​ពេញលេញ ប៉ុន្តែទោះជាយ៉ាងណាយើងមិនត្រូវភ្លេចខ្លួន​ក្នុង​ការ​ការពារ ​និងបន្តចាក់វ៉ាក់សាំង ដូសជំរុញ​ជាមួយ​នឹង​ការចាក់ជូនពលរដ្ឋដែលមិនទាន់បាន​ចាក់​ដូស​មូលដ្ឋាន​នៅឡើយ។សម្តេច បានមានប្រសាសន៍បន្តអំពីការខិតខំបន្តរកវ៉ាក់សាំង ពីមិត្តចិន ដើម្បីធានានូវភាពស៊ាំនៅក្នុងសហគមន៍ ។ប៉ុន្តែទោះជាយ៉ាងណា សម្តេចបានសូមអធ្យាស្រ័យ​ចំពោះវ៉ាក់សាំងដែលត្រូវយកមកកាន់​ខេត្តក្រចេះ ​មានភាព​យឺតបន្តិច​បើប្រៀបធៀបជាមួយ នឹងរាជធានីភ្នំពេញដែលទទួលបាន។នេះជា​វិធីដោះស្រាយក្នុងពេលដែលយើងមានវ៉ាក់​សាំងមិនទាន់គ្រប់។ឥឡូវនេះ​ វ៉ាក់សាំងបានគ្របដណ្តប់ដោយបានចាក់ជូនប្រជាពលរដ្ឋរបស់យើងដោយមិនយកប្រាក់ ខណៈ​មាន​បងប្អូនខ្លះ​បានលើកជាយោបល់ឱ្យចាក់ដូសទី១ ​ឬទី២រួចហើយ នៅពេលចាក់ដូសទី៣​គួរ​យកប្រាក់ ​សម្តេច​បាន​បញ្ជាក់ជាថ្មីថា ​សម្រាប់ប្រជាពលរដ្ឋរបស់យើងត្រូវចាក់ឱ្យទាំងអស់ ដោយ​មិនចាំបាច់​យកប្រាក់ឡើយ ​ព្រោះបើ​សិន​ជាយកប្រាក់នូវដូសទី៣ ឬដូសជំរុញ ក៏យើង​មិន​ក្លាយ​ទៅជាអ្នកមានដែរ។ ទោះជាយ៉ាងណា ​សម្រាប់​ការទិញ​វ៉ាក់សាំង​នៅលើកក្រោយនេះ ​សម្តេច​បានបញ្ជាក់ថា ​នឹងលែង ផ្តល់​ឱ្យប្រទេស​ណាដទៃ​ទៀត​ហើ​យ​ក្រៅ​ពី​បាន​ផ្តល់​ជូនទៅឡាវ ៧០ម៉ឺនដូស និងវៀតណាម​២០ម៉ឺនដូសនោះ ​ក្រៅពីនេះ​នឹងមិនផ្តល់ឱ្យប្រទេសណាទៀតទេ​ ព្រោះ​ប្រទេស​ទាំងនោះ​គេ​មាន​របស់​គេហើយ ​ដូច្នេះវ៉ាក់សាំងដែលរកបានគឺសម្រាប់ប្រើតែនៅក្នុងប្រទេសកម្ពុជាតែប៉ុណ្ណោះ ដោយ​សម្តេចបានប្រៀបធៀបថា សម្តេចនឹងមិនធ្វើជានាយទាហ៊ាន​ដែល​ឱ្យ​កង​ទ័ព​ចូល​ប្រយុទ្ធ​ដែល​គ្មាន​អាវុធ គ្មាន​គ្រាប់​នោះទេ៕អត្ថបទ៖ មុត សុទ្ធ

សម្តេចតេជោ៖ ប្រកាស​ប្តូរផ្តាច់​ចូល​ឆ្នាំថ្មី​ប្រពៃណីជាតិខាងមុខឲ្យបាន ​ខណៈខកខាន​អស់​២ឆ្នាំ​មក​ហើយ

2022/02/07 11:32:28 am        203
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានប្រកាសប្តូរផ្តាច់ថា ចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខត្រូវធ្វើឲ្យបាននៅឆ្នាំនេះ ខណៈកម្ពុជាខកខានចូលឆ្នាំថ្មី ប្រពៃណីជាតិចំនួន ២ឆ្នាំមកហើយ តែសម្តេចនៅតែបន្តអំពាវនាវដល់ជនរួមជាតិឲ្យបន្តចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩។ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការកំណា​ត់ផ្លូ​វជាតិលេខ ៧ប្រវែង​ជិត​១០០គីឡូម៉ែត្រនៅខេត្ត​ក្រចេះ នាព្រឹកថ្ងៃទី​៧កុម្ភៈ ​សម្តេចតេជោប្រមុខ នៃរាជ​រដ្ឋាភិបាលបាន ​មានប្រសាសន៍ថា យើងខកខានចូលឆ្នាំខ្មែរ២ឆ្នាំហើយៗ​សម្រាប់ឆ្នាំនេះ យើងនាំគ្នារាំលេង​សប្បាយ​តែរ​ក្សាគម្លាតពីគ្នាបន្តិច។ សូមបញ្ជាក់ថា៖ ចាប់​តាំងពីផ្ទុះជំងឺដ៏កាចសាហាវកូវីដ-១៩ មកជាពិសេសការឆ្លងចូលដល់​សហគមន៍ និង​បង្ក​ឱ្យ​មាន​អ្នករងគ្រោះស្លាប់​ដ៏គួរឱ្យកត់សម្គាល់ផងដែរនោះ ​រាជរដ្ឋាភិបាលមិនបាន​អនុញ្ញាត​ឱ្យប្រជាពលរដ្ឋ​ប្រារព្ធ​ពិធី​បុណ្យ​ប្រពៃ​ណី​ជាតិធំៗ របស់ខ្លួនដូចជាបុណ្យភ្ជុំបិណ្ឌ និង​បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិអស់រយៈពេល២ឆ្នាំជាប់ៗគ្នាមកហើយ ប៉ុន្តែ​សម្រាប់​ឆ្នាំថ្មី​ប្រពៃណី​ជាតិខ្មែរ​ដែលនឹងឈានមកដល់នៅពេលខាងមុខ សម្រាប់ឆ្នាំនេះ ​ដោយ​សារ​ស្ថាន​ភាព​បាន​កាន់​តែប្រសើរ ​ដោយសារការចាក់ស្រោចវ៉ាក់សាំងជូនប្រជាពលរដ្ឋស្ទើរគ្រប់១០០% ​បានធ្វើឱ្យកម្ពុជា​បើក​ដំណើរ​ការ​ប្រទេស​ បើក​ដំណើរការសេដ្ឋកិច្ចឡើងវិញ ជាប្រក្រតីលើគ្រប់វិស័យ ដោយសារតែ​ការ​គ្រប់គ្រង ​និងការ​ចូល​រួម​បាន​យ៉ាងល្អ​ពីប្រជាពលរដ្ឋដែលយល់ដឹងអំពីវិធានការនានា របស់​រាជរដ្ឋាភិបាល​ និងបានធ្វើឱ្យអត្រាឆ្លង​ ជាពិសេស​មិន​មាន​អត្រា​ស្លាប់ដោយសារកូវីដ-១៩ អស់រយៈពេល៣០ថ្ងៃមកហើយ។ ទោះជាយ៉ាងណាក៏ដោយ សម្តេ​ច​នៅ​តែ​ផ្តាំ​ផ្ញើ​សូម​ឱ្យ​ប្រ​ជា​ពលរដ្ឋរបស់យើងកុំភ្លេចខ្លួន​អំពីវិធាន​ការ​អនាម័យនានា​ដែលរាជរដ្ឋាភិបាល ជាពិសេសក្រ​សួង​សុខា​ភិ​បាល​បាន​ណែនាំ ​ដើម្បីចូលរួម​ការ​ពារ​ការឆ្លង ​ជាពិសេសកូវីដ-១៩ ​អូមីក្រុង ​ថ្វីត្បិតតែវាមានសភាពស្រាល ប៉ុន្តែ​អូមីក្រុងវាបានឆ្លង​យ៉ាង​លឿន ដែល​យើង​មិន​ត្រូវ​ឱ្យ​វា​កើត​មានឡើយ៕អត្ថបទ៖ មុត សុទ្ធ 

អ្នកស្រុកអង្គរបន្ដថែរក្សាពិធីឡើងមាឃ ឬបុណ្យឡើងអ្នកតា ដើម្បីសុំសេចក្តីសុខ

2022/02/05 03:33:25 pm        1366
សៀមរាប៖ ជារៀងរាល់ឆ្នាំនាថ្ងៃ៣កើត ខែមាឃធំ ប្រជាពលរដ្ឋរស់នៅតំបន់អង្គរ ឬនៅជុំវិញនោះ តែងតែរួមគ្នាប្រារព្ធពិធីឡើងមាឃ ឬឡើងអ្នកតា ដើម្បីសុំសេចក្តីសុខចម្រើន។លោកយាយ កែវ ចន្ថូ រស់នៅភូមិវាល សង្កាត់គោកចក ចូលរួមក្នុងពិធីឡើងមាឃនៅប្រាសាទអង្គរវត្ត បានឱ្យដឹងថា តាមទំនៀមប្រពៃណីពីបុរាណកាលមក មិនដែលខកខានឡើយ ឱ្យតែដល់ថ្ងៃ៣កើត ខែមាឃ ប្រជាពលរដ្ឋតែងតែមានការជួបជុំគ្នា ប្រារព្ធពិធីឡើងមាឃ ឬឡើងអ្នកតា នៅមុខអ្នកតារាជ្យខាងមុខប្រាសាទអង្គរវត្ត ដើម្បីសុំសេចក្តីចម្រើន ទៅតាមជំនឿរបស់ខ្លួន។លោក យាយបន្ដថា នៅក្នុងឆ្នាំ២០២២នេះ ក៏មិនខុសប្លែកពីឆ្នាំមុនៗប៉ុន្មានឡើយ អ្នកស្រុកក្នុងតំបន់​អង្គរក្មេងចាស់ ប្រុសស្រី បានមកជួបជុំគ្នានៅបរិវេណខាងមុខប្រាសាទអង្គរ ប្រាសាទវត្តអធ្វា អ្នកតាបាក់រទេះក្នុងភូមិនគរក្រៅ និងទីតាំងសំខាន់ៗផ្សេងទៀតក្នុងតំបន់ ដើម្បីប្រារព្ធពិធីឡើងមាឃ ឬឡើងអ្នកតា ដើម្បីសុំសេចក្តីសុខចម្រើនដល់ខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិទាំងមូល ទាំងនេះសបញ្ជាក់ឱ្យឃើញថា អ្នកស្រុកអង្គរនៅតែបន្តថែរក្សាប្រពៃណីពីបុរាណកាល ដែលបានបន្សល់ទុកពីដូនតាមកដល់បច្ចុប្បន្ន។ការប្រារព្ធពិធីឡើងមាឃ ក្នុងបំណងដើម្បីសុំសេចក្តីសុខសប្បាយ សុំមានទឹកភ្លៀងគ្រប់គ្រាន់​សម្រាប់​ការ​ធ្វើកសិកម្ម ដីមានជីជាតិឱ្យកើតស្រូវកើតអង្ករ និងសម្តែងនូវសេចក្តីអំណរគុណដល់​អ្នកតា​ដែល​បានធ្វើតាម​សំណូមពរកាលពីចាស់ ​បានផ្តល់ទឹកភ្លៀង​ ដីមានជីវជាតិ បានភោគផលល្អ។សូមបញ្ជាក់ថា ពិធីឡើងមាឃ ឬឡើងអ្នកតា ប្រារព្ធឡើងតាមបែបព្រះពុទ្ធសាសនាផង និងតាម​ជំនឿ​បែបព្រហ្មញ្ញសាសនាផង​ ដោយ​ពេល​ព្រឹកព្រលឹម ​មាន​ពិធីនិមន្តព្រះសង្ឃសូទ្រមន្តចម្រើន​ព្រះបរិត្ត ​និង​វេ​ប្រគេនព្រះសង្ឃ ​និងពេលរសៀល ​មានរៀបចំ​ជាគ្រឿ​ងសក្តារៈ ​ដង្វាយបូជា ការ​ប្រគុំភ្លេង​ពិណពាទ្យ ​និងមានពិធីបួងសួងសុំសេចក្តីសុខចម្រើនដែរ៕អត្ថបទ៖ ឈិត សាវី

ស្រូវប្រាំងជាង ៥០០ហិកតានៅក្នុងឃុំចំនួន២ របស់ស្រុកកំពង់រោទិ៍ខេត្តស្វាយរៀង ប្រឈមនឹងកង្វះទឹក

2022/02/05 03:25:51 pm        808
ស្វាយរៀង៖ ស្រូវប្រាំងស្ថិតនៅក្នុងឃុំបន្ទាយក្រាំង និង ឃុំរាជមន្ទីរ ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង ចំនួន ៥៧៨ហិកតា បច្ចុប្បន្នប្រឈមនិងកង្វះទឹក ខណៈដែលស្រូវមួយចំនួនបានចេញផ្លែផ្កា​ជា​បណ្ដើរៗហើយ ។ប្រធានសមាគមន៍កសិករប្រើប្រាស់ទឹកប្រព័ន្ធធារាសាស្រ្តកំពង់រទេះលោក អោក ចិន្តា បានប្រាប់នៅថ្ងៃទី៤ ខែកុម្ភៈឆ្នាំ២០២២ ឲ្យដឹងថា នៅប៉ុន្នានថ្ងៃនេះ ស្រូវស្ថិតនៅតំបន់ប្រព័ន្ធធារាសាស្រ្តកំពង់រទេះ ក្នុងឃុំបន្ទាយក្រាំង និងឃុំរាជមន្ទីរ ស្រុកកំពង់រោទិ៍ ចំនួនប្រមាណជិត ៦០០ហិកតា បានប្រឈម និងកង្វះទឹកសម្រាប់ប្រើប្រាស់ ខណៈដែលស្រូវមួយ​ចំនួន​​បានចេញផ្លែផ្កា​ និងស្រូវមួយចំនួនផ្សេងទៀត បាននឹងកំពុងមានការលូតលាស់ល្អបង្គួរ ។លោក បានបញ្ជាក់ថា ជារៀងរាល់ឆ្នាំការងារបង្កបង្កើនផលស្រូវរដូវប្រាំងរបស់ពលរដ្ឋនៅតំបន់នេះ ពុំសូវមានការខ្វះខាតទឹកប៉ុន្មានទេដោយមានភ្លៀងកក់ខែបន្ថែម តែសម្រាប់ឆ្នាំនេះវិញ ចាប់ពីចូល​រដូវប្រាំងមក ពុំមានភ្លៀងបន្ថែមនោះទេ ​ទើបធ្វើឲ្យស្រូវជិត៦០០ ​ហិកតាបានប្រឈម​នឹង​កង្វះ​ទឹកបែបនេះ។ជុំវិញបញ្ហាប្រឈមកង្វះទឹកលោក ហ៊ី តេវ ពលរដ្ឋរស់នៅ ភូមិឬស្សីដោច ឃុំបន្ទាយក្រាំង និង លោក ពូ ពែក ពលរដ្ឋរស់ នៅឃុំរាជមន្ទីរ បានអំពាវនាវដល់ក្រសួងមន្ទីរធនធានទឹក ​និងផ្នែកពាក់ព័ន្ធ​ជួយជីកស្ដារប្រឡាយនាំទឹក ​ដើម្បីប្រើប្រាស់ ​ខណៈដែលបច្ចុប្បន្នប្រព័ន្ធប្រឡាយមេមានស្រាប់ តែអត់មានទឹកបូមយកមកធ្វើការ​ស្រោចស្រព​នៅ​លើផ្ទៃដីស្រែរបស់ពួកគាត់។សម្រាប់លោក គឹម សាវុធ ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តស្វាយរៀង បានប្រាប់តាមរយៈទូរស័ព្ទ ឱ្យដឹងថា សំណើរ​ដែលពលរដ្ឋស្នើមកមន្ទីរ​ ឲ្យ​ចុះជួយជីកស្តា មន្ទីរ​បាន​ធ្វើការ​បញ្ចុះ​គ្រឿងចក្រ ​ដើម្បីជួយជីកស្តារ​ហើយ​ ដោយប្រើថវិកា​បដិភាគ​ប្រេង​មួយ​ចំនួន​បន្ថែម ក្នុងការជួយជីកស្តារប្រឡាយ​ទាំង​នោះផងដែរ ៕អត្ថបទ៖ ភា សារិទ្ធ​

ក្រុមការងារគណបក្សប្រជាជន ចុះជួបសំណេះសំណាលជាមួយពលរដ្ឋឃុំព្រះផុស

2022/02/05 01:04:07 pm        66
បាត់ដំបង៖ ក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយឃុំព្រះផុស នៅថ្ងៃទី៥ ខែកុម្ភៈនេះ បានអញ្ជើញសំណេះសំណាលជាមួយប្រជាពលរដ្ឋ មកពីភូមិចំនួនពីរ ក្នុងឃុំព្រះផុស ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។ឯកឧត្តម ស្រេង វង្សហៀង ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា និងលោកជំទាវ សុត សុវណ្ណដា អនុប្រធាន បាន​អំពាវនាវដ​ល់ប្រជាពលរដ្ឋ​ត្រូវ​បន្ត​អនុវត្ត​ឲ្យ​បាន​ខ្ជាប់ខ្ជួន​តាម​ការ​ណែនាំ​របស់ក្រសួងសុខាភិបាល​ ដោយ​ត្រូវ​លាង​សម្អាត​ដៃឱ្យ​បាន​ស្អាតជានិច្ច ​ពាក់ម៉ាស​រាល់ពេល​ចេញ​ក្រៅផ្ទះ រក្សា​គម្លាតសុវត្ថិភាពគ្រប់ពេលវេលា ​បើទោះជាបាន​ទទួលវ៉ាក់សាំងបង្ការកូវីដ-១៩ គ្រប់ដូសក្តី ។ឯកឧត្តម អំពាវនាវដល់មាតាបិតា ​និងអាណាព្យាបាលសូមបន្តយកចិត្តទុកដាក់អប់រំណែនាំកូនចៅ ឱ្យ​ចៀសឆ្ងាយ​ពីគ្រឿងញៀន​ និងល្បែងស៊ីសងគ្រប់ប្រភេទ ​និងត្រូវផ្តោត​លើការសិក្សា ទាំងនៅ​សាលារៀន ​និងពេលមកដល់ផ្ទះវិញ ។សូមយកចិត្តទុកដាក់ថែរក្សាសន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋ ដោយអនុលោម​ទៅ​តាម​គោល​នយោបាយភូមិ ឃុំ ​មាន​សុវត្ថិភាពរបស់ក្រសួងមហាផ្ទៃ៕

គណបក្សប្រជាជនខេត្តកំពង់ធំ ផ្តល់គ្រឿងឧបភោគបរិភោគដល់សង្កាត់ទាំង៨ ក្នុងក្រុងស្ទឹងសែន ដើម្បីត្រៀមចែកជូនប្រជាពលរដ្ឋខ្វះខាត

2022/02/05 12:55:39 pm        38
កំពង់ធំ៖ ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ ផ្តល់គ្រឿងឧបភោគបរិភោគដល់ សង្កាត់ទាំង៨ ក្នុងក្រុងស្ទឹងសែន ដើម្បីត្រៀមចែកជូនប្រជាពលរដ្ឋខ្វះខាតដល់ខ្នងផ្ទះ។នៅរសៀលថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២២ ឯកឧត្តម ងួន រតនៈ ប្រធានគណៈកម្មាធិការគណបក្ស ប្រជាជនកម្ពុជា ខេត្តកំពង់ធំ ផ្តល់អំណោយគ្រឿងឧបភោគបរិភោគដល់សង្កាត់​ទាំងប្រាំបីក្នុងក្រុងស្ទឹងសែន។ ក្នុងឱកាសនោះដែរ ឯកឧត្តម លើកឡើងថា អំណោយដែលមានជាគ្រឿងឧបភោគបរិភោគផ្តល់​ជូន​សង្កាត់ ទាំងប្រាំបីក្នុងក្រុងស្ទឹងសែន​ មានអង្កចំនួន ១៤០បេ ,មីចំនួន ១៤០កេះ និងត្រីខ​កំប៉ុង​ចំនួន ១៤០យួរ សម្រាប់​អនុវត្តន៍​លើ​សកម្មភាព​ចុះសួរសុខទុក្ខ​ប្រជាពលរដ្ឋ​នៅ​តាមខ្នងផ្ទះដែល​មាន​ជីវភាពក្រលំបាក​ ចាស់ជរា ​និងមានជំងឺ​ ហើយត្រូវការ​ជាចាំបាច់​ស្បៀងអាហារ សម្រាប់​បរិភោគ​ប្រចាំថ្ងៃ។ អំណោយនេះ គឺជាផ្តល់ជូនដោយឡែក​ ក្នុងសកម្មភាពផ្តល់ជូនដោយដុំ មិនប្រកាន់និន្នាការ​នយោបាយ ​ជាពិសេស​នឹងផ្តល់ ​ជូនដោយផ្ទាល់ដៃរបស់អាជ្ញាធរមូលដ្ឋាន​ក្នុងតួនាទី ជា​អ្នក​បម្រើ​រាស្រ្តផង ​និងជាអ្នកជិតខាងល្អក្នុងភូមិដ្ឋានផង ។ ឯកឧត្តម បន្តថា គ្រប់អាជ្ញាធរមូលដ្ឋាន ដូចជាមេភូមិ សមាជិកភូមិ ចៅសង្កាត់ អ្នកពាក់ព័ន្ធផ្សេង​ទៀត​ គឺជាអ្នកដែលនៅគៀកកិតបំផុត​ជាប្រជាពលរដ្ឋខ្លួនឯង ​ដែល​សម្តេចតេជោ ​ហ៊ុន សែន ផ្តល់​ការជឿជាក់ និងទុកចិត្តបំផុត។ ទន្ទឹមនេះ ចៅសង្កាត់គ្រប់ក៏ត្រូវបានជ្រើសតាំង​ជាតំណាងរបស់ប្រជាពលរដ្ឋ ឆ្លងកាត់តាម​រយៈការ​បោះឆ្នោត​ដោយ​ឆន្ទៈពីប្រជាពលរដ្ឋទូទៅ។ ​ដើម្បីតបស្នងការជឿជាក់នេះ អាជ្ញាធរគ្រប់រូបត្រូវ​បំពេញ​ភារកិច្ចរបស់ខ្លួន​ និង​មនសិកាខ្ពស់​ក្នុងកិច្ចការងារ។ ឯកឧត្តម ផ្តាំផ្ញើរអាជ្ញាធរមូលដ្ឋានទាំងអស់​ បន្តអំពាវនាវដល់ប្រជាពលរដ្ឋបង្កើតមុខរបរដាំដុះបន្លែ លក្ខណៈគ្រួសារ ​បន្តការចិញ្ចឹមសត្វ ​ដើម្បីជួយកាត់បន្ថយការចំណាយ​ក្នុងជីវភាពប្រចាំថ្ងៃ។ ទន្ទឹមនោះក៏មិនភ្លេច ​ការរស់នៅប្រកាន់ភ្ជាប់​អនាម័យជាប្រចាំ ​ក្នុងបរិបទរស់នៅរបៀបគន្លងថ្មី និងបន្តទៅ​ទទួលយកការចាក់វ៉ាក់សាំង ​ការពារជំងឺកូវីដ១៩ ​ដោយ​ឥគិត​ថ្លៃផងដែរ៕

កម្មករនិយោជិត៖ ប្រាក់ឈ្នួលអប្បបរមាបច្ចុប្បន្នធ្វើឲ្យជីវភាពពួកគាត់ប្រសើរជាងមុន

2022/02/05 12:32:32 pm        567
ភ្នំពេញ៖ កម្មករនិយោជិត លើកឡើងថា ប្រាក់ឈ្នួលអប្បបរមារបស់ពួកគាត់ធ្វើឲ្យជីវភាពរបស់ពួកគាត់ប្រសើរជាងមុន ខណៈកំណើនរោងចក្រ-សហគ្រាសក្នុងខណ្ឌកំបូលកើនឡើងជាបន្តបន្ទាប់។ តាមរយៈកិច្ចសម្ភាសន៍ជាមួយBTV នៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២២ កម្មករនិយោជិតដែល​បម្រើ​ការងារ​តាមបណ្តារោងចក្រ-សហគ្រាសតាមបណ្តោយផ្លូវជាតិលេខ៤ ​ស្ថិតក្នុងខណ្ឌកំបូល រាជធានី​ភ្នំពេញ បានឲ្យដឹងថា ​បន្ទាប់ពីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានតម្លើងប្រាក់ឈ្នួល​អប្បបរមា​ឆ្នាំ២០២២ កើនឡើង ពួកគាត់​មានសេចក្តីសប្បាយរីករាយ​ចំពោះការ​គិតគូរ​របស់​រាជរដ្ឋាភិបាល ​ក៏ដូចជាក្រសួងការងារ​ និងនិយោជក​ ដើម្បីឲ្យជីវភាព និងការរស់នៅប្រចាំថ្ងៃមាន​លទ្ធភាព​​គ្រប់គ្រាន់​ទៅតាមស្ថានភាពសេដ្ឋកិច្ចរបស់កម្ពុជា។ កម្មករនិយោជិត បន្តថា កំណើនរោងចក្រ-សហគ្រាស មានកើនឡើងជាបន្តបន្ទាប់ដែលហេតុធ្វើឲ្យ​កម្មករ​និយោជិត​មានឱកាសស្វែងរកការងារបានងាយ និង​ទទួល​បាន​ប្រាក់ឈ្នួល​អប្បបរមា​ល្អប្រសើរ។លោក ឃឹម ស៊ុនសូដា អភិបាលខណ្ឌកំបូល បានឲ្យដឹងថា ក្រោមការ​ដឹកនាំ​របស់​សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលពាក់ព័ន្ធ ​នឹង​នឹងវិស័យ​វាយនភ័ណ្ឌ​បានបន្ត​ទាក់ទាញ​អ្នកវិនិយោគ​ពីក្រៅប្រទេសជាច្រើន ​ខណៈបើទោះបីក្នុងវិបត្តិកូវីដ១៩ នៅតែ​មាន​កំណើន​រោងចក្រ សហគ្រាស​សាងសង់​ឡើងក្នុងខណ្ឌកំបូលជាបន្តបន្ទាប់។គួរបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បាន​កំណត់​ទិសដៅ​ក្នុង​ការប្រែក្លាយ​កម្ពុជា​ឲ្យ​ទៅ​ជា​ប្រទេស ដែល​មានប្រាក់ចំណូលមធ្យមក្នុងឆ្នាំ២០៣០ ​និងមាន​ចំណូល​ខ្ពស់​ក្នុងឆ្នាំ២០៥០ ដូចបាន​កំណត់​ក្នុងផែនការយុទ្ធសាស្រ្ត​អភិវឌ្ឍន៍ជាតិ ដោយទិសដៅនេះបញ្ជាក់ពីតួនាទី​នៃវិស័យឧស្សាហ៍កម្ម និង​សហគ្រាស​ធុនតូច ​និង​មធ្យម​ ដែល​ជា​កត្តា​ជំរុញ​ដ៏សំខាន់ចំពោះកំណើន​នាពេលអនាគត៕អត្ថបទ៖ ឧត្តម

៤ថ្ងៃក្នុងអំឡុងបុណ្យចូលឆ្នាំចិន ខេត្តបាត់ដំបង ទទួលបានទេសចរជាង ២០ម៉ឺននាក់

2022/02/04 02:27:01 pm        589
បាត់ដំបង៖ ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីចិន-វៀតណាម រយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី ៣១ ខែមករា ឆ្នាំ២០២២ ដល់ថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២២ មានភ្ញៀវទេសចរជាតិ និងអន្តរជាតិ ចំនួនជាង ២០ម៉ឺននាក់ បានមកទស្សនាកម្សាន្តនៅតាមរមណីយដ្ឋាន និងគោលដៅទេសចរណ៍នានា ក្នុងខេត្តបាត់ដំបង។បើតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ ខេត្តបាត់ដំបង បានឱ្យដឹងថា ចំនួនភ្ញៀវទេសចរ ដែលចេញដើរលេងកម្សាន្តមានចំនួនសរុប ២១៨ ៤២០នាក់ កើនឡើង២០៣.៧៧ % ប្រៀបធៀប នឹងរយៈពេលដូចគ្នាឆ្នាំ២០២១ ចំនួន ៧១ ៩០៤ នាក់ ក្នុងនោះភ្ញៀវទេសចរជាតិមានចំនួន ២១៧ ៩៥៩ នាក់ កើនឡើង ២០៣.៩៤ % ប្រៀបធៀបឆ្នាំ២០២១ ចំនួន ៧១ ៧១១នាក់ ចំណែកភ្ញៀវទេសចរអន្តរជាតិផ្ទៃក្នុង មានចំនួន ៤៦១ នាក់ កើនឡើង ១៣៨.៧៧ % ប្រៀបធៀប ឆ្នាំ២០២១ ចំនួន១៩៣នាក់។មន្ទីរទេសចរណ៍ បាន​គូសបញ្ជាក់ថា​ កត្តាដែលនាំឱ្យមានកំណើនភ្ញៀវ​ទេសចរឆ្នាំនេះ​បណ្តាល​មក​ពីសន្តិភាព សន្តិសុខ សណ្តាប់ធ្នាប់មានភាពល្អប្រសើរ ​ហេដ្ឋារចនាសម្ព័ន្ធទៅកាន់រមណីយដ្ឋាន និងគោលដៅ​ទេសចរណ៍នានាល្អ,ការរៀបចំផលិតផលថ្មីៗ​នៅតាមគោលដៅ​ទេសចរណ៍សំខាន់ៗ,​អាកាសធាតុអំណោយផល ​តំបន់គោល​ដៅទេសចរណ៍នៅជាប់ប្រភពទឹក​មានសភាពស្អាត ​ត្រជាក់ ទឹកថ្លាល្អ ​រាក់ងាយស្រួលលេង ​ជាពិសេសគឺការធូរស្រាលនៃជំងឺកូវីដ១៩។បាត់ដំបង​មានវិសាលភាពរមណីយដ្ឋាន និងគោលដៅទេសចរណ៍ទូទាំងខេត្ត ​មានចំនួន១១១ ទីតាំង​ក្នុងនោះ រមណីយដ្ឋាន​ទេសចរណ៍មានចំនួន ​២០ទីតាំង សហគមន៍និងអេកូទេសចរណ៍​មាន​ ០៤ទីតាំង គោលដៅទេសចរណ៍មាន ៥៤ទីតាំង​ ទេសចរណ៍សាសនា​មាន ២៩ទីតាំង និង​កសិទេសចរណ៍មាន ០៤ទីតាំង៕

ពលរដ្ឋក្នុងក្រុងសំរោង ត្រេកអរពេលទទួលបានផ្លូវបេតុងចំនួនពីរខ្សែ

2022/02/04 02:13:16 pm        427
ឧ​ត្ដរមានជ័យ៖ ប្រជាពលរដ្ឋរស់នៅចំណុចភូមិឈូក ក្នុងក្រុងសំរោង ខេត្តឧត្តរមានជ័យ បាន​សម្ដែងការត្រេកអរយ៉ាងខ្លាំង បន្ទាប់ពីបានទទួលផ្លូវបេតុងចំនួនពីរខ្សែ ប្រវែង១០០០ម៉ែត្រ ដែលបានសម្រួលដល់ការធ្វើ ចរាចរ។លោកស្រី រឿន រើយ មេភូមិឈូក បានឲ្យដឹងថា កន្លងមក ប្រជាពលរដ្ឋរស់នៅក្នុងចំណុចភូមិនេះ គឺមានការលំបាកធ្វើដំណើរនៅពេលរដូវវស្សាម្តងៗ។ ដោយមើលឃើញពីការលំបាក​របស់​ប្រជាពលរដ្ឋ ដូច្នេះ ទើបអាជ្ញាធរក្រុង សង្កាត់ បានសហការគ្នាជាមួយប្រជាពលរដ្ឋក្នុងភូមិ ផ្តួចផ្តើមរួមគ្នាកសាងអភិវឌ្ឍ ផ្លូវបេតុងនេះឡើង។លោកស្រីមេភូមិ បានបញ្ជាក់ថា​ ក្នុងឆ្នាំ២០២២នេះ ​ក្នុងនាមជាអាជ្ញាធរមូលដ្ឋាន ​នឹងខិតខំកៀរ គរធនធាន​បន្ថែមទៀត ​ដើម្បីធ្វើការកសាងផ្លូវឱ្យបានច្រើនខ្សែទៀត ដើម្បីសម្រួលដល់ការ​ធ្វើ​ដំណើររបស់ ពលរដ្ឋ ​ដែលជាការរួមចំណែក​កាត់​បន្ថយភាព​ក្រីក្ររបស់​ប្រជាពលរដ្ឋផង៕អត្ថបទ៖ ឃិន សារិទ្ធ

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

សម្តេចពិជ័យសេនា៖ ការរៀបចំតំបន់ប្រវត្តិសាស្រ្តយោធាពិតជាមានសារៈសំខាន់បំផុត ដើម្បីកូនខ្មែរចងចាំ
07/18/2025 07:07 AM
ចាប់ពីថ្ងៃទី២៧ ខែមិថុនាដល់ថ្ងៃទី១៦ ខែកក្កដានេះ គ.ប.ឆ.ប. បង្រ្កាប ONLINESCAMS ២០ទីតាំងឃាត់ខ្លួនជនសង្ស័យ ១.៣៦២ នាក់ ក្នុងនោះជនជាតិវៀតណាម ៣៤៧នាក់
07/17/2025 10:07 PM
រាជរដ្ឋាភិបាលបានកំណត់តម្លៃនិងតួនាទីព្រៃឈើ ដោយមិនកាត់ផ្តាច់ចេញពីវិស័យអាទិភាពរបស់រដ្ឋ
07/17/2025 09:07 PM
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អញ្ជើញធ្វើបាឋកថាស្តីពី «សភាពការណ៍អន្តរជាតិ និងនយោបាយការបរទេសរបស់កម្ពុជា» ចែករំលែកដល់សិស្សមន្ត្រីសាលាភូមិន្ទរដ្ឋបាល
07/17/2025 09:07 PM
ក្រសួងការងារបដិសេធចំពោះជនខិលខូចប្រើប្រាស់រូប និងឈ្មោះ ឯកឧត្តម ហេង សួរ ក្នុងចេតនាឆបោកសាធារណជន
07/17/2025 09:07 PM
តើហេតុអ្វីបានជាប្រទេសប៉ាគីស្ថានងាយរងគ្រោះដោយសារទឹកជំនន់ស្លាប់មនុស្ស?
07/17/2025 08:07 PM
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ជួបសំណេះសំណាលជាមួយសមាជិក សមាជិកា ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ដែលទើបនឹងជ្រើសរើសថ្មី ប្រចាំសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ចំនួន ៥៨៤នាក់
07/17/2025 08:07 PM
ការទម្លាក់គ្រាប់បែករបស់រុស្ស៊ីសម្លាប់មនុស្ស ៤នាក់ និង ២៧នាក់ រងរបួសនៅទីក្រុង Dobropillia ប្រទេសអ៊ុយក្រែន
07/17/2025 08:07 PM
ក្រសួងឧស្សាហកម្ម ដាក់ប្រព័ន្ធបន្សុទ្ធទឹកស្អាតនៅមន្ទីរពេទ្យគន្ធបុប្ផា ជូនដល់អ្នកព្យាបាលជំងឺពិសា
07/17/2025 08:07 PM
សាស្ត្រាចារ្យសាកលវិទ្យាល័យតូក្យូ ចាប់អារម្មណ៍ស្វែងយល់បន្ថែមអំពីកម្ពុជា និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច
07/17/2025 08:07 PM