សម្ដេចធិបតី ដឹកនាំគណៈប្រតិភូចូលក្រាបបង្គំគាល់ព្រះករុណា ព្រះមហាក្សត្រ ទូលថ្វាយលទ្ធផលចុះបញ្ជីបូជនីយដ្ឋានចងចាំនៃកម្ពុជា ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក
សភាតំណាងប្រជាជនចិនចាត់ទុកសម្តេចតេជោ ជាតួអង្គសំខាន់បន្ត​ពីព្រះបរម​រតនកោដ្ឋ​ក្នុង​ការ​ពូន​ជ្រំ​ទំនាក់ទំនងរវាងកម្ពុជា និងចិន
សម្តេចតេជោអនុញ្ញាតឱ្យសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍សភាប្រជាជនចិនជួបសម្តែងការគួរសម
ក្រុមការងារបច្ចេកទេសអន្តរក្រសួងបន្តចុះកំណត់និយាមកា និងបោះបង្គោលព្រំដីតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី២ ក្នុងភូមិសាស្រ្តខេត្តកំពត

នយោបាយ​ និង ការអភិវឌ្ឍន៍

ពលរដ្ឋអាយុពី ១៨ឆ្នាំឡើងចំនួនជាង ១លាននាក់នៅរាជធានីភ្នំពេញ បាន​ចាក់​វ៉ាក់​សាំង​ដូសទី៣រួចរាល់

2022/02/01 02:08:20 pm        577
ភ្នំពេញ៖ គិតត្រឹមថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២ ពលរដ្ឋមានអាយុពី១៨ឆ្នាំឡើង មកទទួលការចាក់វ៉ាក់សាំង នៅរាជធានីភ្នំពេញដូសទី៣ មានចំនួនជាង១លាននាក់ និងដូសទី៤ មានចំនួនជាង៤៥ម៉ឺននាក់។ ការចាក់វ៉ាក់សាំងដូសជំរុញទី៣ និងទី៤ គឺដើម្បីបង្កើនអង់ទីគ័រទប់ទល់ នឹងការវាយលុកពីជំងឺកូវីដ-១៩។ពលរដ្ឋមកទទួលការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី៣ និងទី៤ នៅមន្ទីរពេទ្យបង្អែកច្បារអំពៅ នៅថ្ងៃទី១ ខែកុម្ភៈនេះ បានប្រាប់BTVឱ្យដឹងថា ការចាក់វ៉ាក់សាំងពិតជារឿងសំខាន់ ព្រោះអាចទប់ទល់ពីការ វាយលុកពីជំងឺកូវីដ-១៩ និងបានជួយបង្កើនទំនុកចិត្តបន្ថែមទៀត ក្នុងរស់នៅតាមបែបគន្លងថ្មី ជាមួយជំងឺកូវីដ-១៩។ពួកគេ បានបន្តថា ទោះបីចាក់វ៉ាក់សាំងដូសជំរុញរួចហើយក្តី ក៏នៅតែបន្តអនុវត្តវិធានសុខាភិបាល ៣កុំ ៣ការពារ។របាយការណ៍របស់គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស ដែលBTVទទួលបាននៅថ្ងៃទី០១ ខែកុម្ភៈនេះ បានបង្ហាញថា គិតត្រឹមថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២ ពលរដ្ឋមានអាយុពី ១៨ឆ្នាំឡើង មកទទួលការចាក់វ៉ាក់សាំង​នៅរាជធានីភ្នំពេញ ដូសទី៣ មាន​ចំនួនជាង១លាន នាក់ និងដូសទី៤ មានចំនួនជាង៤៥ម៉ឺននាក់។ ពលរដ្ឋដែលមិនទាន់ទទួលបានការចាក់វ៉ាក់សាំងកូវីដ-១៩ រាប់ចាប់ពីដូសទី១ឡើងទៅ គឺអាចទៅ​ទទួលការការចាក់វ៉ាក់សាំង នៅទីតាំងសុខាភិបាលសាធារណៈ ក្នុងមូលដ្ឋានរស់នៅរបស់ពួកគេ។បច្ចុប្បន្នកម្ពុជា បានបើកដំណើរការប្រទេសឡើងវិញតាមបែបគន្លងថ្មី បន្ទាប់ពី​ទទួល​បានជោគ ជ័យលើនយោបាយចាក់វ៉ាក់សាំងជូនពលរដ្ឋបានជិត ៩០ភាគរយ ធៀបនឹងចំនួនពលរដ្ឋជាង ១៦លាននាក់៕អត្ថបទ៖ ទូច សោភ័ណ

អាជ្ញាធរ​ជាតិ​អប្សរា ​កំពុង​រៀបចំ​វង់​ទស្សនា​ថ្ងៃលិច​នៅ​ប្រាសាទភ្នំក្រោម

2022/02/01 01:52:46 pm        776
សៀមរាប៖ នៅរមណីយដ្ឋានអង្គរ បើនិយាយពីគោលដៅទស្សនាថ្ងៃរៀបលិច នោះគេនឹងស្គាល់ច្បាស់ពីប្រាសាទភ្នំបាខែង ។ តែដើម្បីជម្រុញគោលដៅទស្សនាថ្ងៃរៀបលិច ឱ្យកាន់តែច្រើន និងផ្តល់នូវទេសភាពថ្ងៃរៀបលិចប្លែកៗ អាជ្ញាធរជាតិអប្សរា បានរៀបចំទីតាំងថ្មីៗបន្ថែមទៀតមួយចំនួន។ ជាក់ស្ដែងអាជ្ញាធរជាតិអប្សរាកំពុងរៀបចំវង់ទស្សនាថ្ងៃរៀបលិចមួយបន្ថែមទៀត នៅរមណីយដ្ឋានប្រាសាទភ្នំក្រោម ដែលនៅជាប់បឹងទន្លេសាប ព្រោះនៅទីនោះភ្ញៀវទេចរអាចមើលឃើញនូវទិដ្ឋភាពស្រស់ស្អាតអមដោយវាលស្រែ និងផ្ទៃដីព្រៃលិចទឹកដាច់កន្ទុយភ្នែកនៃបឹងទន្លេសាប។លោក សេង សុធារ៉ា អនុប្រធានអភិវឌ្ឍន៍ទេសចរណ៍អង្គរ លើកឡើងថា ក្នុងការរៀបចំវង់ទស្សនា​ថ្ងៃលិច ​អាជ្ញាធរជាតិ​អប្សរាបានកែលម្អបរិស្ថាន​ លើក​កម្ពស់​សោភ័ណភាព​​ជុំវិញប្រាសាទ រៀបចំ​ផ្លូវដើរជុំវិញប្រាសាទ ​ដាក់ស្លាកសញ្ញាបង្ហាញទិស ​ដាក់បង្គោលខ្សែការពារសុវត្ថិភាព រៀបចំ​ផ្ទាំងព័ត៌មាន​ស្តីពីប្រាសាទ៕

មន្រ្តីសុខាភិបាលរំលឹកពលរដ្ឋឲ្យបន្តមានការ​ប្រុងប្រយ័ត្ន​ខ្ពស់​ ខណៈអូមីក្រុងបន្តកើនឡើង​ជា​រៀងរាល់​ថ្ងៃ

2022/02/01 01:44:43 pm        559
ភ្នំពេញ៖ អ្នកនាំពាក្យ និងជារដ្ឋលេខាធិការក្រសួងសុខាភិបាលកម្ពុជា លោកជំទាវ ឱ វណ្ណឌីន បានបន្តអំពាវនាវយ៉ាងទទូចដល់ជនរួមជាតិទាំងអស់ ត្រូវបង្កើនការប្រុងប្រយ័ត្នឲ្យបានខ្លាំងក្លាបន្ថែមទៀត ចំពោះវិធានការការពារនូវមេរោគកូវីដ១៩ ខណៈមេរោគបំប្លែងថ្មី អូមេក្រុងវាបន្តកើនឡើងជារៀងរាល់ថ្ងៃ បើទោះបីជាមេរោគប្រភេទថ្មីនេះ វាមិនបណ្តាលឲ្យយើងជួបផលប៉ះពាល់ខ្លាំងយ៉ាងណាក៏ដោយ។តាមរយៈសារសំឡេង ដែលបានផ្ញើជូនដល់បងប្អូនជនរួមជាតិ នាថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២២នេះ លោកជំទាវ ឱ វណ្ណឌីន បានលើកឡើងថា នាពេលបច្ចុប្បន្ន ក៏ដូចជាក្នុងឱកាសបុណ្យ​ចូលឆ្នាំ​ចិននេះ ​មានបងប្អូនមួយចំនួននៅមានការធ្វេសប្រហែសនៅឡើយចំពោះវិធានការទប់ស្កាត់ នូវការរីករាលដាលនៃមេរោគកូវីដ១៩ ​ជាពិសេសមេរោគបំប្លែងថ្មីប្រភេទអូមីក្រុងនេះតែម្តង។ ដូច្នេះក្នុងនាមក្រសួងសុខាភិបាល លោកជំទាវ ​បាន​ជំរុញ​ឲ្យ​បងប្អូន​ជនរួមជាតិ​ទាំងអស់​ខិតខំ​អនុវត្តន៍​បានគ្រប់ៗគ្នា ​ដើម្បីបង្ការខ្លួនឲ្យរួចផុតពីការរីករាលដាលនូវមេរោគនេះ រួមទាំង​ដើម្បី​សុខភាពសាធារណៈផងដែរ។តាមរយៈសារសំឡេងនេះដែរ លោកជំទាវ ឱ វណ្ណឌីន ក្នុងនាម ប្រធាន​គណៈកម្មការ​ចំពោះ​កិច្ច​ចាក់​វ៉ាក់សាំង​ក្នុងក្របខណ្ឌទូទាំងប្រទេសបានអំពាវនាវដល់បងប្អូនជនរួមជាតិទាំងអស់ ដែលពុំទាន់​បានចាក់វ៉ាក់សាំងដូសទី៣ និងដូសទី៤ ​គប្បី​ប្រញាប់​ទៅ​ចាក់​ឲ្យបានគ្រប់ៗគ្នា ​ខណៈកន្លែងចាក់​មាន​នូវ​តាម​មណ្ឌល​នានា ក្បែរផ្ទះរបស់បងប្អូន ​ដោយការជំរុញឲ្យមានការចាក់នូវដូសទី៤នេះ​ គឺវា​នឹង​ជួយ​ដល់​បងប្អូន​ឲ្យ​មាន​ភាព​ស៊ាំ​បាន​យ៉ាង​ខ្លាំង​ក្លានៅក្នុង​សហគមន៍ និង​បង្កើន​អង់ទីគ័រ​មិន​ឲ្យមានសភាពធ្ងន់ធ្ងរ​នៃ​ជំងឺផងដែរ។ សូមបញ្ជាក់ថា រហូតមកដល់ថ្ងៃទី១ ​ខែកុម្ភៈ ឆ្នាំ២០២២នេះ ប្រទេសកម្ពុជា​មាន​ការរីករាលដាល​នូវមេរោគកូវីដ១៩ បំប្លែងថ្មីប្រភេទអូមីក្រុងចំនួន ៤៦១ករណីហើយ ​ទាំង​កា​រ​នាំចូល និង​ឆ្លង​តាម​សហគមន៍នោះ ។ យ៉ាងណាក៏ដោយមេរោគប្រភេទអូមីក្រុងនេះ ពុំ​បណ្តាល​ឲ្យ​មានអ្នកជំងឺណាម្នាក់​បាត់បង់ជីវិតនោះឡើយ រហូតដល់សព្វថ្ងៃនេះ៕អត្ថបទ៖ បាន ចក់

ជប៉ុននឹងជួយដោះស្រាយបញ្ហាទឹកជំនន់ព្រែកត្នោត

2022/02/01 12:07:20 pm        329
ភ្នំពេញ៖ ប្រធានសមាគមជប៉ុន-កម្ពុជា និងជាអតីតឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា បានស្នើសុំសម្ដេចតេជោ ហ៊ុន សែន ពិនិត្យលទ្ធភាពដោះស្រាយបញ្ហាទឹកជំនន់ស្ទឹងព្រែកត្នោត ដែលតែងតែបង្កការជន់លិចផ្នែកខ្លះនៃរាជធានីភ្នំពេញ។ឯកឧត្តម តាកាហាស៊ី ហ្វូមីអាគី (TAKA​HASHI FUMIAKI​) ប្រធានសមាគមជប៉ុន-កម្ពុជា និង​ជាអតីតឯកអគ្គ​រាជទូតជប៉ុនប្រចាំ​កម្ពុជា ដែលត្រូវបានអនុញ្ញាត​ឱ្យចូល​ជួប​សំដែង​ការ​គួរសម និងពិភាក្សាការងារជាមួយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ​នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១ ខែកុម្ភៈនេះ បានឱ្យដឹងថា ​បញ្ហាទឹកជំនន់ព្រែកត្នោត កាលពីពេលកន្លងមក ឯកឧត្ដម បាន​ធ្វើការ​សិក្សាមួយចំនួនរួចហើយ និងពេលនេះ ស្នើសុំសម្ដេចតេជោ ពិនិត្យលទ្ធភាពការ​ដោះស្រាយ​បញ្ហាទឹកជំនន់​ព្រែកត្នោត។ នេះបើតាមការឱ្យដឹងរបស់ឯកឧត្តម អ៊ាង សុផ្លែត អ្នកនាំពាក្យរបស់សម្តេចតេជោ។ឯកឧត្ដម បានឱ្យដឹងទៀតថា ឯកឧត្តម តាកាហាស៊ី ហ្វូមីអាគី ក៏បានគោរពសុំការ​អនុញ្ញាត​ដ៏ខ្ពង់ខ្ពស់​ពីសម្ដេចតេជោ ដើម្បី​នាំ​ប្រតិ​ភូក្រុម​អ្នកវិនិយោគ​ធុនកណ្តាល​មកកាន់ព្រះរាជាណា​ចក្រ​កម្ពុជានាខែមេសាខាងមុខ។ ឯកឧត្តម ក៏​បាន​គោរព​ស្នើសុំ​ប្រគល់​ទីតាំង​ដីមួយ​កន្លែង​ជូន​ចំពោះ​សម្ដេច ដើម្បីរៀបចំធ្វើជាសួន​អនុស្សាវរីយ៍កម្ពុជា-ជប៉ុ​ន ហើយ​នឹង​ដាក់​ឈ្មោះ​ថា​សួន «ភីឃីអូ» សម្រាប់សាធារណៈជនប្រើប្រាស់​ផង និ​ងស​ម្រាប់ជា​តំណាង​ទំនាក់ទំនង​រវាង​កម្ពុជា ​និង​ជប៉ុន​ផង។ឯកឧត្ដម បាន​គោ​រ​ព​វា​យ​តម្លៃខ្ពស់ចំពោះចំ​ណាត់​ការរប​ស់សម្ដេច​តេជោ ក្នុងការទប់ស្កាត់​ការរីក​រាល​ដាលជំងឺកូវីដ-១៩ ក្នុងប្រទេសកម្ពុជា។ជាការឆ្លើយតបសម្ដេចតេជោ បានថ្លែងអំណរគុណជូនចំពោះ​ឯកឧត្តម តាកាហាស៊ី ហើយក៏បាន​ជម្រាបជូ​ន​ឯកឧ​ត្តម​ និងគណៈប្រតិភូអំពីវិធានការ ​និងចំណាត់ការនិងការទប់ស្កាត់ជំងឺកូវីដ-១៩ ហើយក៏​បាន​ស្វាគ​ម​ន៍​ចំពោះ​ប្រតិ​ភូ​អ្នក​វិនិយោគធុនកណ្ដាល​ ដែលឯកឧត្តម តាកា ហាស៊ី ​មាន​បំណង​នាំមកព្រះរា​ជា​ណា​ច​ក្រកម្ពុជា​។សម្ដេចតេជោ ​ក៏​បាន​ទទួលស្វាគមន៍ និងសំដែងនូវការគាំទ្រចំពោះការផ្ដួចផ្ដើមរៀបចំធ្វើឲ្យមាន​សួន​សាធារណៈ ដែលជា​សួន​អនុស្សា​វរីយ៍​​ដោយដាក់នាមថាសួន«ភីឃីអូ» ។ពាក់ព័ន្ធនឹងការការពារជំនន់ស្ទឹងព្រែកត្នោត សម្ដេចតេជោ ក៏បានណែនាំឱ្យឯ​កឧ​ត្ត​ម ​សុ​ខ​ចិន្តា សោភា ​សូម​សហការ​សម្របសម្រួលជាមួយឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រី​ធនធានទឹក​និង​ឧត្តុនិយម​ និងស្ថាប័នពាក់​ព័​ន្ធ​ដទៃទៀត​ ដើម្បីអនុញ្ញាត​ឱ្យប្រតិភូរបស់ឯកឧត្តម តាកា ហាស៊ី បានធ្វើបទបង្ហាញពាក់ព័ន្ធនឹងបញ្ហានេះ៕​អត្ថបទ៖ មុត សុទ្ធ

ពលរដ្ឋខ្មែរកាត់ចិនជាច្រើន សំរុកទៅយកអំពៅខ្មៅពីវិហារចិន ដើម្បីសុំលាភសំណាងឆ្នាំថ្មី

2022/02/01 11:52:12 am        1306
ភ្នំពេញ៖ ប្រជាពលរដ្ឋខ្មែរកាត់ចិន វៀតណាម ជាច្រើន បានចាប់ផ្ដើមទៅយកអំពៅខ្មៅ និងធូបពីព្រះវិហារចិន មួយកន្លែងនៅក្រុងតាខ្មៅ ខេត្តកណ្ដាល។ ជំនឿទៅយកអំពៅខ្មៅពីព្រះវិហារនេះ គឺធ្វើឡើងជារៀងរាល់ឆ្នាំ ដោយពួកគាត់មានជំនឿថា ការយកអំពៅខ្មៅ និងធូបដែលដុតពីព្រះវិហារទៅគេហដ្ឋានវិញ នាំមកនូវជ័យលាភសំណាង ជាពិសេសគឺភាពរីកចំរើនសម្រាប់មុខរបរ។ការយកអំពៅខ្មៅ និងធូបដែលដុតពីព្រះវិហារចិន ទៅកាន់គេហដ្ឋាន ជាជំនឿសំខាន់មួយរបស់​ប្រជាពលរដ្ឋ​ខ្មែរកាត់ចិន។ ការទៅយកអំពៅនេះ ជារៀងរាល់ឆ្នាំតែងមានមនុស្សជាច្រើនរយនាក់ ទោះបីក្នុងស្ថានភាពមានវត្តមានកូវីដ-១៩ក្ដី។ ការយកអំពៅខ្មៅ និងធូបដែលដុតពីព្រះវិហារទៅគេហដ្ឋាននេះ គឺចាប់ផ្ដើមពីម៉ោង ១២.០០ យប់ នៃថ្ងែសែន ដោយនឹងបន្តរហូតដល់ថ្ងៃបញ្ចប់នៃពិធីបុណ្យចូលឆ្នាំចិន។សម្រាប់ប្រជាពលរដ្ឋដែលទៅយកអំពៅខ្មៅ និងធូបពីព្រះវិហារចិន នៅថ្ងៃនេះ លើកឡើងថា ពួកគាត់មកយកជារៀងរាល់ឆ្នាំ ដោយមានជំនឿថា វាអាចនាំ​មកនូវភាពសុខសប្បាយ​សម្រាប់​គ្រួសារ ជាពិសេសគឺធ្វើឱ្យការប្រកបរបរអាជីវកម្មរបស់ពួកគាត់រីកចំរើន ​លូតលាស់ដូចអំពៅ។ចំពោះអំពៅខ្មៅក្នុងកំឡុងពេលនេះ គឺមានការដាក់លក់ជាច្រើននៅតាមដងផ្លូវ នៅពីមុខ​ព្រះវិហារតែម្ដង។ តម្លៃចាប់ពី ២ម៉ឺនរៀល ដល់៤ម៉ឺនរៀល ក្នុង១គូ ទៅតាមទំហំ កម្ពស់​នៃ​ដើម​អំពៅ។ ប្រជាពលរដ្ឋ ដែលមកយកអំពៅនិងធូប គឺត្រូវទិញអំពៅខ្មៅរួចយកចូលទៅ​ក្នុងព្រះវិហារ ដើម្បីឱ្យម៉ុងសាយធ្វើពិធីកិច្ចជូន ចំពោះធូបវិញ ត្រូវចូលទៅដុតក្នុងព្រះវិហាររួចយកត្រឡប់​ទៅ​គេហដ្ឋាន។ក្នុងកំឡុងពេលនៃពិធីជំនឿ ដែលមានការជួបជុំមនុស្សជាច្រើននេះ ក៏មានការដាក់ទឹកអាល់កុល​សម្រាប់លាងសម្អាតដៃ និងមានការពាក់ម៉ាសការពារបានល្អប្រសើរផងដែរ។ ក៏ប៉ុន្តែការរក្សាគម្លាត​សុវត្ថិភាពវិញពុំទាន់អនុវត្តបានល្អប្រសើរនោះទេ៕ អត្ថបទ៖ គឹមហុក  

សម្ដចេតេជោ ព្រមានប្រើកណ្ដាប់ដៃដែកជានិច្ច ចំពោះអ្នកបំផ្លាញភាពសុខសាន្តរបស់ពលរដ្ឋ

2022/01/31 10:05:55 am        487
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានព្រមាន នឹងប្រើកណ្ដាប់ដៃដែកជានិច្ច ចំពោះបុគ្គលណាដែលមានចេតនាអាក្រក់បំផ្លាញសុខសន្តិភាព ដែលកម្ពុជារកបានដោយលំបាក និងភាពសុខសាន្តរបស់ប្រជាពលរដ្ឋ ។ ក្នុងឱកាសអញ្ជើញជាអធិបតីពិធីបើកការដ្ឋានសាងសង់ស្ពានអាកាស លើផ្លូវជាតិលេខ៥ ក្បែរទីលានប្រជាធិបតេយ្យ នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២ សម្ដេចតេជោ នាយករដ្ឋមន្ត្រី បាន​មានប្រសាសន៍ថា បើមិនធ្វើអំពើទុច្ចរិតនោះទេ កុំមានការ​ខ្វល់ខ្វាយ​ គ្មានអ្នកធ្វើអ្វីនោះទេ ហើយសម្ដេចធានាមិនឲ្យមាន​ចម្បាំង​រាំងជល់គ្នា ដូចអតីតកាល ដែលសម្លាប់គ្នាដោយអាវុធនោះ ។សម្ដេច បន្ថែមថា ប៉ុន្តែបើមានបុគ្គលណា ចង់បំផ្លាញសុខសន្តិភាព និងសេចក្តីសុខរបស់ពលរដ្ឋ សម្ដេចនឹងប្រើកណ្ដាប់ដៃដែក ដើម្បីការពារប្រជាជន ដោយមិនឲ្យជនទាំងអស់នោះ មក​បំផ្លាញជាដាច់ខាត ។គួរបញ្ជាក់ថា ជា​ញឹកញាប់​តែងមានក្រុមប្រឆាំង​ និងអ្នកវិភាគមួយចំនួន តែងចោទប្រកាន់​ និងរិះគន់ រាជរដ្ឋាភិបាលលើការអនុវត្តវិធានការផ្សេងៗ ក្នុងការទប់ស្កាត់សកម្មភាព ​របស់បុគ្គលមួយចំនួន ដែល​បង្កឲ្យមានភាព​ច​លាចល ​ប៉ះពាល់​ដល់សណ្ដាប់ធ្នាប់ក្នុងប្រទេសនោះ ៕

សម្តេចតេជោ៖ ប្រជាពលរដ្ឋដើរលេងបានដោយសារកត្តាសន្តិភាព និងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់

2022/01/31 09:56:46 am        610
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍បង្ហាញពីមោទនភាព ដែលប្រទេសជាតិ និងប្រជាពលរដ្ឋបានរស់នៅប្រកបដោយសុខដុមរមនា ជាពិសេសក្នុងឱកាសនៃបុណ្យទានម្តងៗ ឃើញប្រជាពលរដ្ឋនាំគ្នាដើរលំហែកំសានស្បាយយ៉ាងច្រើន ទៅកាន់តំបន់ទេសរមណីដ្ឋានទេសចរណ៍នានា គឺដោយសារកត្តាសន្តិភាព ហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ មធ្យោបាយធ្វើដំណើរ ជាពិសេសមធ្យោបាយផ្ទាល់ខ្លួនកើនឡើង និងដោយសារកត្តាជីវភាពធូធារ។សម្តេចតេជោប្រមុខរាជរដ្ឋាភិបាល បានអញ្ជើញមានប្រសាសន៍យ៉ាងដូច្នេះ ក្នុងពេលអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុង​ពិធីបើកការដ្ឋានសាងសង់ស្ពានអាកាសថ្មី១ទៀត នៅលើ​បណ្តោយផ្លូវជាតិលេខខ៥ ក្នុងខណ្ឌឫស្សីកែវ រាជ​ធានី​ភ្នំពេញ ត្រង់​ចំណុច​ប្រសប់​ផ្លូវតភ្ជាប់​ពីស្ពានខ្សែកាបឫស្សីកែវឆ្លងកាត់ទន្លេសាប ដែលតភ្ជាប់​រវាងផ្លូវ​ជាតិ​លេខ​៥ ​និង​ទី​ក្រុង​រណបជ្រោយចង្វា នាព្រឹកថ្ងៃទី៣១មករានេះ ។សម្តេច បានមានប្រសាសន៍ថា៖ ការដែលមើលឃើញប្រជាពលរដ្ឋនាំគ្នា​ដើរ​លេ​ងច្រើននៅរាល់​បុណ្យទានម្តងៗ​គឺ​ដោយសារកត្តា៤យ៉ាងនោះគឺ សន្តិភាព ,ហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់​,ម​ធ្យោ​បា​យ​ដឹ​ក​ជ​ញ្ជូ​ន​ ទាំងរបស់​សាធារ​ណៈ​ និង​ឯន​ជន​មានការកើនឡើង​ និងដោយសារកត្តាជីវភាពកាន់តែធូធារ របស់ប្រជាជន។អំពីហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់នេះ, ស្ពានអាកាសដែលបើកការដ្ឋានសាងសង់ថ្មី នៅលើបណ្តោយផ្លូវ​ជាតិលេខ៥ មាន​​បណ្តោយ​សរុបប្រវែង ​៤៨៣ម៉ែត្រ(បណ្តោយស្ពាន​អាកា​ស១៤​៥​ម៉ែ​ត្រ​និ​ង​ផ្លូ​វ​គ​ល់​ស្ពា​ន​ស​ង​ខា​ង​៣​៣​៨​ម៉ែ​ត្រ​),មាន​ទទឹង ១៥.៨ម៉ែត្រ ​ដែល​គ្រោងចំណាយថវិកា​សា​ង​សង់​ជិត១០​លាន​ដុល្លារអាមេរិក ​សាង​សង់​ដោយ​ក្រុមហ៊ុន​វិនិ​យោគ​ទុន​អនិកជនកម្ពុជា ​(OCIC) ដោយ​ប្រើ​រយៈពេលប្រមាណ១៥ខែ ។បច្ចុប្បន្ននៅក្នុងរាជធានីភ្នំពេញ​មានស្ពានអាកាសចំនួន៥ ដែលបានសាងសង់រួចរាល់​និងកំពុង​ប្រើប្រាស់​រួមមាន៖ ស្ពាន​អាកាសក្បាលថ្នល់ (២៤ មិថុនា២០១០), ស្ពានអាកាស៧មករា(៦ មករា ២០១២)​,ស្ពាន​អាកាស​ស្ទឹង​មាន​ជ័យ​(៣១ កក្កដា ២០១៤),ស្ពានអាកាស៥មករា(៥ មករា ២០១៦),ស្ពានអាកាសមិត្តភាពកម្ពុជា -ចិន សែន​សុខ​ឬ​ហៅ​ថា «ស្ពានអាកាសផ្សារដីហ៊ុយ»(២ កក្កដា ២០១៨)។ ក្រៅពីនេះ​ស្ពា​ន​អា​កាសមួយ​ទៀត​គឺ​ស្ពាន​អាកាស​រង្វង់​មូល​ចោម​ចៅ​កំពុង​ដំណើរការសាងសង់៕​ អត្ថបទ៖ មុត សុទ្ធ

សម្តេចតេជោ៖ គណបក្សប្រជាជនកម្ពុជា គ្មានថ្ងៃបោះបង់ចោលការប្រារព្ធខួបជ័យជំនះ៧មករាឡើយ

2022/01/31 09:43:04 am        444
ភ្នំពេញ៖ ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបើកការដ្ឋានសាងសង់ស្ពានអាកាសថ្មីនៅលើបណ្តោយផ្លូវជាតិលេខខ៥ ក្នុងខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ត្រង់ចំណុចប្រសប់ផ្លូវតភ្ជាប់ពីស្ពានខ្សែកាបឫស្សីកែវឆ្លងកាត់ទន្លេសាប ដែលតភ្ជាប់រវាងផ្លូវជាតិលេខ៥ និងទីក្រុងរណបជ្រោយចង្វា នាព្រឹកថ្ងៃទី៣១មករានេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានមានប្រសាសន៍តបទៅក្រុមវិភាគនយោបាយមួយចំនួនដែលថា គណបក្សប្រជាជនកម្ពុជា គឺពុំមានថ្ងៃដែលបោះបង់ចោលថ្ងៃ៧មករានោះឡើយ ។ការដែលសម្តេចបានមានប្រសាសន៍យ៉ាងដូច្នេះ ដោយឃើញមានក្រុមអ្នកវិភាគនយោបាយខ្លះ បានលើកឡើងថា ការដែលកន្លងមកគណបក្សប្រជាជនកម្ពុជា មិនបានប្រារព្ធខួប​អនុស្សាវរីយ៍​ថ្ងៃជ័យជំនះ៧មករា លើ​របបប្រល័យ​ពូជសាសន៍​ដោយចង់បន្ថយ​ឥទ្ធិពល​ពីវៀតណាម ជា​ដើមនោះ។ សម្តេចបានប្រតិកម្មតបយ៉ាងដូច្នេះថា ៧មករា បើទោះបី​ជាវៀតណាមមកជួយ ប៉ុន្តែជាអាយុជីវិតរបស់ប្រជាជនកម្ពុជា។ដូច្នេះគណបក្សប្រជាជនកម្ពុជា គឺគ្មានថ្ងៃ​ដែល​ត្រូវបោះបង់ចោល៧មករានោះទេ។សូមបញ្ជាក់ថា៖ ការរំលឹកខួបអនុស្សាវរីយ៍នៃថ្ងៃជ័យជន្នះ ៧មករា លើរបបប្រល័យពូជសាសន៍ ត្រូវ​បាន​គណ​បក្សប្រជាជនកម្ពុជា ​តែងតែប្រារព្ធមិទ្ទិញ​យ៉ាង​ឧឡារិក ​ជារៀងរាល់ឆ្នាំមិនដែល​ខានឡើយ​ដើម្បីជាកា​រ​រំលឹក​រំលឹក​ចងចាំ​ពី​គុណូបការៈ​ នៃការតស៊ូរបស់ ​វីរៈកម្មាភិបាល យុទ្ធជននៃកងទ័ព​រណសិរ្ស​សាមគ្គីសង្គ្រោះជាតិកម្ពុជា​ក៏​ដូច​ជា​វីរៈ​កម្មាភិបាល យុទ្ធជន​ កងទ័ព​ស្ម័គ្រ​ចិត្តវៀតណាម ដែលបានលះបង់បូជាជីវិត ​សាច់ស្រស់ ឈាមស្រស់ ​ដើម្បីបុព្វ​ហេ​តុ​នៃ​កា​រ​រំ​ដោះប្រទេស​កម្ពុជា​ឱ្យរួចផុ​ត​ពី​គ្រោះ​មហន្តរាយ​ប្រ​ល័​យ​ពូ​ជសាសន៍​ប៉ុ​ល​ពត​ ដែល​បា​នកាប់​សម្លាប់​ប្រជា​ជន​ឯង​អស់ជិត៣លាននាក់គ្រាន់តែត្រឹមរយៈពេល៣ឆ្នាំ ​និង៨ខែនិង២០ថ្ងៃ។ ​ប៉ុន្តែការអាក់​ខានមិន​បាន​ប្រារព្ធ​ទិវា​ជា​ប្រវត្តិ​សាស្ត្រកាល​ពីដើមឆ្នាំកន្លងមកនេះ​ គឺដោយសារតែរាជរដ្ឋាភិបាលក៏ដូជជា​គណបក្ស​បា​ន​គិ​ត​គូ​រ​និង​យ​ក​ចិ​ត្ត​ទុ​ក​ដាក់​បង្ការ​​ និង​ទប់ស្កាត់​ការឆ្លងរីករាលដាល​នៃជំងឺកូវីដ-១៩ ដែល​បាននិ​ង​កំពុង​ឆ្លង​មិន​ទាន់​ផុតរ​លត់អស់នៅឡើង៕អត្ថបទ៖ មុត សុទ្ធ 

ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងពិធីបើកការដ្ឋានសាងសង់ ស្ពានអាកាសលើផ្លូវជាតិលេខ៥

2022/01/31 09:21:48 am        611
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកការដ្ឋានសាងសង់ ស្ពានអាកាសលើផ្លូវជាតិលេខ ៥ ក្បែរទីលានប្រជាធិបតេយ្យ នៅព្រឹកថ្ងៃទី ៣១ ខែមករា ឆ្នាំ ២០២២នេះ។ នៅក្នុងឱកាសនោះសម្តេចតេជោ ហ៊ុន សែន លើកឡើងថា កត្តាសន្តិភាពធ្វើឲ្យប្រជាពលរដ្ឋធ្វើដំណើរទាំងយប់ទាំងថ្ងៃកំសាន្តសប្បាយតាមចំណង់ចំណូលចិត្ត។សម្តេចតេជោ បានបញ្ជាក់ថា នៅទីក្រុងភ្នំពេញប៉ុន្មានថ្ងៃនេះមាននិន្នាការទំនិញឡើងថ្លៃ នេះគឺជាក្រឹត្យក្រមធម្មតារវាងសេចក្តីត្រូវការនិងការផ្គត់ផ្គង់ដែលមានការស៊ីសង្វាក់គ្នា ខណៈពលរដ្ឋមួយចំនួនមានតម្រូវការក្នុងអំឡុងចូលឆ្នាំប្រពៃណីចិននិងវៀតណាម។សម្តេចតេជោ ហ៊ុន សែន ចំអកឲ្យពួកប្រឆាំងទាំងឡាយ ដែលបានរិះគន់ថា ក្រោមការដឹកនាំ​របស់សម្តេចតេជោ ហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាលប្រទេសជាតិក្រទៅៗ ខណៈដែលពួកគេ​ពីមុនដើរគ្មានស្បែកជើងពាក់ ​និងគ្មានកង់ជិះ ​តែឥលូវជិះសុទ្ធតែឡានទំនើប និងផ្ទះវីឡា។សម្តេចតេជោ ហ៊ុន សែន ប្រកាសថា គណបក្សប្រជាជនកម្ពុជាមិនអាចបំភ្លេច៧មករាដាច់ខាត ព្រោះវាជាស្នូលនៃការរស់រានមានជីវិតរបស់ប្រជាពលរដ្ឋខ្មែរ។ កម្ពុជាមិនបានប្រារព្ធពិធីធំនៅឆ្នាំនេះ ដោយសារកម្ពុជាកំពុងបន្តយុទ្ធនាការកាត់បន្ថយការជួបជុំទ្រង់ទ្រាយធំ ទប់ស្កាត់ការឆ្លងរីករាលដាល​ជំងឺកូវីដ-១៩ ជាពិសេសមេរោគបំប្លែងខ្លួនថ្មី អូមីក្រុង។សម្ដេចតេជោ នាយករដ្ឋមន្ត្រី អំពាវនាវប្រជាពលរដ្ឋចូលរួមបន្តអនុវត្តនូវវិធាន​ការការពារទប់ស្កាត់​ការឆ្លងកូវីដ១៩ ប្រភេទបំប្លែងខ្លួនថ្មី អូមីក្រុង ខណៈមកដល់ពេលនេះ​មានករណីឆ្លងអូមីក្រុង​ជាង​៨០០នាក់ ដោយមួយចំនួនបានជាសះស្បើយ និងមួយចំនួនទៀតបានឲ្យអនុញ្ញាត​ឲ្យ​ព្យាបាល​នៅផ្ទះ។សម្តេចតេជោ បានបញ្ជាក់ថា វ៉ាក់សាំងកូវីដ១៩ នឹងមកដល់ចំនួន ៨លានដុល្លារបន្ថែមទៀត​នៅក្នុង​ឆមាសទី១នេះ ខណៈដែលចិននឹងផ្ដល់ជូនបន្ថែមចំនួន៥លានដូស​ និងកម្ពុជាបញ្ជាទិញចំនួន ៣លានដុល្លារបន្ថែមទៀតផងដែរ។សម្តេចតេជោ ហ៊ុន សែន ប្រកាសថា នៅពេលនេះកម្ពុជាមិនអាចនិយាយរឿង​ខ្វះវ៉ាក់សាំង​ទៀតនោះទេ ហើយយុទ្ធនាការចាក់ស្រោចវ៉ាក់សាំងកូវីដ-១៩ ទាំងដូសមូលដ្ឋាននិងដូសជំរុញ នៅតែបន្តដើម្បីធានាការបើកប្រទេសឡើងវិញ មិនងាកថយក្រោយនោះទេ។

កម្ពុជា​បន្ដ​រក​ឃើញ​ករណី​ឆ្លង​ជំងឺ​កូវីដ-១៩​ ចំនួន​៥៧នាក់ ជា​ប្រភេទ​អូមី​ក្រុង​ទាំងអស់

2022/01/30 12:15:38 pm        591
ភ្នំពេញ៖ ​នៅ​ថ្ងៃ​នេះ ក្រសួង​សុខាភិបាល​បញ្ជាក់​ថា លទ្ធផល​តេស្ត​ដោយ​ម៉ាស៊ីន PCR រក​ឃើញ​ថា មនុស្ស ៥៧នាក់​ទៀត ត្រូវ​បាន​​ឆ្លង​មេរោគ​កូវីដ-១៩ ​ជាប្រភេទអូមីក្រុងទាំងអស់​ ក្នុងនោះ ៤៤ករណីឆ្លងក្នុងសហគមន៍។ក្រសួង​បាន​ឱ្យ​ដឹង​បន្ថែម​ថា ថ្ងៃនេះករណីស្លាប់គឺគ្មាននោះទេ ។បើ​តាម​ក្រសួង​សុខាភិបាល ចំនួន​មនុស្ស​​ស្លាប់​ដោយសារ​ជំងឺ​កូវីដ-១៩ បាន​កើន​ឡើង​រហូត​ដល់ ៣,០១៥នាក់​ ហើយ​​គិត​ត្រឹម​ថ្ងៃ​នេះ ខណៈ​ចំនួន​អ្នក​ឆ្លង​ជំងឺ​នេះ​សរុប​បាន​កើន​ឡើង​ដល់ ១២១,២៩៩នាក់​នៅ​ទូទាំង​ប្រទេស។ប៉ុន្តែក្រសួង​សុខាភិបាល​បញ្ជាក់​ថា អ្នក​ជំងឺ​កូវីដ-១៩ ​សរុប​រហូត​ដល់ ១១៧,៤២៨នាក់​ហើយ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ​ឡើង​វិញ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

រុស្ស៊ីចាប់ខ្លួនស្ត្រីសញ្ជាតិអាមេរិក-រុស្ស៊ី នៅអាកាសយានដ្ឋាន ពីបទរត់ពន្ធកាំភ្លើង
07/18/2025 07:07 PM
ផ្លូវជនបទបញ្ចប់សុពលភាពនៅខេត្តពោធិ៍សាត់ បានរក្សាគុណភាពល្អសម្រាប់ការរស់នៅរបស់ប្រជាជន
07/18/2025 06:07 PM
សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ​ និងលោកជំទាវ អញ្ជើញចូលរួមអបអរសាទរព្រឹត្តិការណ៍នៃការចុះ “បូជនីយដ្ឋានចងចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សានិងសន្តិភាព” ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក​
07/18/2025 06:07 PM
មេដឹកនាំហ្វីលីពីន នឹងពិភាក្សាអំពីពាណិជ្ជកម្ម និងសន្តិសុខ អំឡុងទស្សនកិច្ចនៅអាមេរិក ខណៈពន្ធគយលេចឡើងស្ទុងៗ
07/18/2025 06:07 PM
អ៊ីរ៉ង់ច្រានចោលការអះអាងរបស់អាមេរិកដែលថា ខ្លួនបញ្ជូនអាវុធទៅឲ្យក្រុមហ៊ួទី នៅប្រទេសយេម៉ែន
07/18/2025 06:07 PM
អ៊ីស្រាអែល បដិសេធរបាយការណ៍អំពីការវាយប្រហារពេលយប់ នៅស៊ីរី
07/18/2025 06:07 PM
សេចក្ដីព្រាងចំនួន ៤ ត្រូវបានកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីអនុម័តនៅថ្ងៃនេះ
07/18/2025 06:07 PM
អាជ្ញាធរខេត្តកោះកុង បំភ្លឺថាមិនមានការបង្រ្កាបទីតាំងល្បែងអនឡាញទេ មានការស្រាវជ្រាវករណីឃាតកម្ម
07/18/2025 05:07 PM
សម្ដេចធិបតី៖បូជនីយដ្ឋានចងចាំនៃកម្ពុជានឹងក្លាយជាការចងចាំជាសាកល និងជាមជ្ឈមណ្ឌលអន្តរជាតិ
07/18/2025 05:07 PM
លោកអ្នកឧកញ៉ាបណ្ឌិត ទ្រី ភាព ជួបសំណេះសំណាល​ជាមួយ​និស្សិត​ជ័យ​លាភី​អាហា​រូបករណ៍​ទៅ​សិក្សា​នៅ​ប្រទេសហុងគ្រីចំនួន ១៦រូប
07/18/2025 05:07 PM