សម្តេចតេជោ ហ៊ុន សែន នឹងបំពេញទស្សនកិច្ចមិត្តភាពផ្លូវការនៅប្រទេសចិនរយៈពេលបីថ្ងៃចាប់ពីថ្ងៃទី២៥ដល់២៧ ខែមិថុនាខាងមុខនេះ
កម្ពុជា-អ៊ីស្រាអែល ឯកភាពបន្តជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរីកចម្រើន
អតីតសកម្មជនគណបក្សប្រឆាំងចំនួន ៨៧នាក់ ចូលរួមជីវភាព​នយោបាយ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា នៅក្នុងស្រុកស្អាង និងស្រុកកោះធំ
ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកលើកដែកណែនាំយុវជនរក្សាជាកម្លាំងសាមគ្គី

នយោបាយ​ និង ការអភិវឌ្ឍន៍

ក្រសួងការពារជាតិកម្ពុជា នឹង​ដំឡើង​តួនាទី​ឋានន្តរសក្ដិ​ដល់​ស្រ្តី​ឲ្យ​កាន់​តែ​ច្រើន​ស្រប​តាម​ជំនាញ​របស់​ខ្លួន

2021/12/03 11:50:26 am        506
ភ្នំពេញ៖ លោកជំទាវ ដាំ ដារីនី រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារយេនឌ័រក្រសួងការពារជាតិ ថ្លែងថា ក្រសួងការពារជាតិ នឹងផ្តល់ឱកាសការងារដល់យោធិននារី ដំឡើងតួនាទីឋានន្តរសក្ដិដល់ស្រ្តីឲ្យបានកាន់តែច្រើនបន្ថែមទៀត ស្របទៅតាមចំណេះជំនាញ និងបទពិសោធន៍របស់ខ្លួន ។ថ្លែងនៅក្នុងសិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាងផែនការយុទ្ធសាស្រ្ត​បញ្ជ្រាប​យេនឌ័រ​ក្រសួងការពារជាតិ ឆ្នាំ២០២២-២០២៦ នៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២១នេះ នៅសកល​វិទ្យាល័យ​ការពារ​ជាតិ លោកជំទាវ​ បានលើកឡើងថា ក្រសួងការពារជាតិបានរៀបចំផែន​ការយុទ្ធសាស្រ្តបញ្រ្ជាប​យេនឌ័រ​ក្នុងកងយោធពលខេមិន្ទឆ្នាំ២០១៦-២០២០។ផែនការយុទ្ធសាស្រ្តនេះ រៀបចំឡើងដើម្បីជំរុញ និងធានាអោយមានសមភាពយេនឌ័រ ធ្វើអោយមាន​ការកែប្រែលើវិសមភាពយេនឌ័ររវាងនារី ធ្វើអោយមានការកែប្រែរវាងនារី និងបុរស​ក្នុង​ការ​អនុវត្តន៍កាងារ ​ការ​ទទួល​បាន​ឋានន្តរសក្ដិ​តួនាទី​ក្នុង​ការធ្វើ​សេចក្តីសម្រេចចិត្តដែលការផ្តល់​លទ្ធភាព​ដល់​ការ​លើក​កម្ពស់​ស្ថានភាព និង​សមត្ថភាព​របស់យោធិននារីក្នុង​ការបំពេញការងារស្នូល​នៅ​ក្នុង​អង្គភាព​ដើម្បីឆ្លើយតបនិងសមភាព​ និង​សមធម៌​យេនឌ័រ និងដើម្បីបង្កើនអោយ​មានការចូលរួម​កាន់​តែប្រសើរថែមទៀត រវាងនារី និងងបុរសក្នុងកងយោធពលខេមរភូមន្ទិ។ លោកជំទាវ បានបន្តទៀតថា បច្ចុប្បន្នក្រុមការងារយេនឌ័រក្រសួងការពារជាតិ ដោយមានការ​គិតគូរ​និង​គាំទ្រពីសំណាក់​សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងការពារជាតិ ស្ថានភាព​យោធិននារី​មានភាពល្អប្រសើរ​ ដូចជា​ការផ្តល់​ឱកាសការងារដល់យោធិននារី​ដំឡើង​តួនាទី ឋានន្តរសក្ដិ ស្រប​តាម​បទពិសោធន៍ការងារជាដើមនោះ។ជាមួយគ្នានោះដែរ ​លោកជំទាវរដ្ឋលេខាធិការ ​ក៏បានលើកឡើងផងដែរថា អង្គសិក្ខាសាលាបាន​ដំណើរការ​ដោយក្រុមការងារ​បច្ចេកទេស​រៀបចំផែន​ការ​យុទ្ធសាស្រ្ត​បញ្រ្ជាបយេនឌ័រ ធ្វើបទ​បង្ហាញ​លើ​ផ្នែកនីមួយៗ​នៃផែនការយុទ្ធសាស្ត្រ ដើម្បីចែករំលែកជូនអង្គសិក្ខាសាលា និងមានការចូលរួម​ជា​យោបល់ ការពិភាក្សា និងការចែករលែកបទពិសោធន៍គ្នាទៅវិញទៅ​មករវាងសិក្ខាកាម​ចូលរួម​ផងដែរ៕ អត្ថបទ ៖ បាន ចក់

ព្រះសពសម្ដេចក្រុមព្រះនឹងត្រូវយាងដង្ហែមកដល់កម្ពុជានៅថ្ងៃអាទិត្យ ខណៈការរៀបចំព្រះពិធីបុណ្យ កំពុងដំណើរការ

2021/12/03 11:33:07 am        328
ភ្នំពេញ ៖ ព្រះសព សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ នឹងត្រូវយាងដង្ហែមកដល់ព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី០៥ ខែធ្នូនេះ វេលាម៉ោង១១ព្រឹក តាមយន្តហោះពិសេសពីប្រទេសបារាំង ដើម្បីប្រារព្ធព្រះពិធី បុណ្យសាសនា តាមបែបប្រពៃណីខ្មែរ។គណៈកម្មការបុណ្យព្រះសព សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ព្រះប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ និងជាប្រធានគណបក្សហ៊្វុនស៊ិនប៉ិច កំពុងរៀបចំទីតាំងកន្លែងតម្កល់ព្រះសព និងប្រារព្ធ ព្រះពិធីបុណ្យ សាសនា នៅផ្លូវសម្តេចប៉ាន់ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។ ព្រះពិធីបុណ្យ នឹងប្រារព្ធនៅអតីតតំណាក់ចាស់ព្រះអង្គ ក្រោយព្រះបរមរាជវាំង ។ ព្រះពិធីបុណ្យ នឹងប្រារព្ធធ្វើរយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី០៨ ដែលជាថ្ងៃបូជាព្រះសព។សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ព្រះប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាព្រះ ប្រធានគណបក្សហ៊្វុនស៊ិនប៉ិច បានយាងសោយព្រះទិវង្គត នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ នៅប្រទេស បារាំង ក្នុងព្រះជន្មាយុ៧៧ព្រះវស្សា ដោយព្រះរោគាពាធ។សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ទ្រង់ប្រសូតនៅថ្ងៃទី២ ខែមករា ឆ្នាំ១៩៤៤ នៅក្រុងភ្នំពេញ។ ទ្រង់ជាបុត្រាច្បងរបស់ព្រះបាទ នរោត្តម សីហនុ និងអ្នកម្នាង ផាត់ កាញ៉ុល។សម្តេចក្រុមព្រះនរោត្តម រណឫទ្ធិ បានធ្លាក់ក្នុងសភាពធ្ងន់ធ្ងរផ្នែកសុខភាព និងរូបរាងកាយ ក្រោយ ករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ពីរដង នៅក្នុងខេត្តកំពង់ចាម និងខេត្តព្រះសីហនុ កាលពីប៉ុន្មានឆ្នាំមុន៕អត្ថបទ៖ បាន ចក់ 

អ្នកគ្រប់គ្រងអាជីវកម្មទេសចរណ៍នៅភ្នំពេញ អរគុណសម្តេចតេជោ អនុញ្ញាតបើកអាជីកម្ម KTV ក្លឹបឌីស្កូតែក

2021/12/02 01:34:46 pm        1018
ភ្នំពេញ ៖ បន្ទាប់ពីបើកដំណើរវិញនូវអាជីកម្ម KTV និងក្លឹបឌីស្កូតែក បណ្តាអ្នកគ្រប់គ្រងអាជីវកម្មទាំងនោះ បានថ្លែងអំណរគុណប្រមុខថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ដែលអនុញ្ញាតបើក និងបានជម្រុញបុគ្គលិកកម្មករនិយោជិកដែលបានផ្អាក គឺមានការងារធ្វើឡើងវិញ ខណៈនៅយប់ថ្ងៃដំបូងមានទីតាំងKTV និងក្លឹបឌីស្កូតែកប្រមាណជិត ៨០កន្លែងបានបើកដំណើរវិញ។បើតាមលោក អ្នកគ្រប់គ្រង ACE Launce បានថ្លែងថា អស់រយៈពេលជាង២០ខែមកហើយ ដែល​បណ្តា​អាជីកវម្ម​ខារា​អូខេ KTV ក្លឹបរង្គសាល ឌីស្កូតែក ​បានបិទទា្វរផ្អាកការធ្វើអាជីកម្មទាំងអស់គ្នា ដោយ​សារវិបត្តិការរីករាល​ដាល​មេរោគ​កូវីដ១៩ ​ហើយទើបតែមកដល់ពេលនេះទេ ដែល​សម្តេចតេជោ ហ៊ុន សែន​ ប្រកាសបើកដំណើរការវិញ ​ហើយ​ការ​បើក​អាជីវ​កម្ម​នោះ គឺយើងបើក​ដោយមានប្រុងប្រយ័ត្នជាទីបំផុត ​ខណៈអាជីវកម្មទេសចរណ៍ប្រភេទ ​ជាអាជីវកម្មដែល​មាន​ហានិភ័យ​ខ្ពស់ចំពោះការរាតត្បាតឆ្លងនៃមេរោគកូវីដ១៩។តែទោះយ៉ាងណាក៏ដោយ ​បណ្តាអ្នកគ្រប់គ្រង និងបុគ្គលិកក្លឹបACE សូមថ្លែងអំណរគុណ​សម្តេច​តេជោ​ជាខ្លាំង​ដែល​អនុញ្ញាត​បើក​អាជីវកម្មទេសចរណ៍ទាំងនោះ និងបានផ្តល់ឱកាស​អោយ​បុគ្គលិក​ទាំងអស់​មានការងារធ្វើ និង​មាន​ចំណូល​ផ្គត់ផ្គង់​ជីវភាព​គ្រួសារឡើងវិញ។ទោះយ៉ាងណាក៏ដោយ សម្តេចតេជោ ហ៊ុន សែន ក្នុង​ឱកាសសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ​ហេដ្ឋា​រចនា​សម្ព័ន្ធផ្លូវ៣៧ខ្សែនិងស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ទី១និងទី២ក្នុងខេត្តព្រះសីហនុ បាន​ក្រើនរំលឹកអោយ​បណ្តាអាជីវកម្ម​ខារ៉ាអូខេ KTV ក្លឹបរង្គសាល ឌីស្កូតែកដែលបើកដំណើរ​ការត្រូវ​បង្កើន​ការប្រុងប្រយ័ត្ន​អោយបានជាប់ជាប្រចំា ​ចៀសវាង​ការ​ចម្លងមេរោគ ​ចូលក្នុងក្រុមគ្រួសារ។បើតាមលោក ម៉ម វាសនា ប្រធានមន្ទីរទេសចរណ៍រាជធានីភ្នំពេញ ​បានថ្លែងថា នៅក្នុងរាជធានី​ភ្នំពេញ កន្លងមក​មាន​អាជីវកម្មខារ៉ាអូខេ KTV ក្លឹបរង្គសាល ឌីស្កូតែក ចំនួនជិត ២០០ទីតាំង​បានបិទទា្វរ ​បានបង្កការបាត់បង់ការងារដោយ​ផ្ទាល់​ប្រមាណជាង ៥ម៉ឺននាក់ បាត់បង់ការងារ​និង​ចំណូល​ដោយ​ទៅលើមនុស្សជាង ១៥ម៉ឺននាក់​ ហើយបន្ទាប់ពីសម្តេច​តេជោ ប្រកាសអនុញ្ញាត​អោយ​បើកទា្វរវិញ គឺមានបុគ្គលិកកម្មករនិយោជិកចាប់ផ្តើមចូលធ្វើការងារឡើងវិញជាបណ្តើរ៕អត្ថបទ ៖ ស៊ុម សុខជា

ពលរដ្ឋជាង៤៥ម៉ឺនាក់ ត្រូវបាន គ.ជ.ប ចុះឈ្មោះក្នុងបញ្ជីបោះឆ្នោតថ្មី

2021/12/02 01:15:53 pm        271
ភ្នំពេញ៖ ពលរដ្ឋជាង៤៥ម៉ឺននាក់ ត្រូវបាន គ.ជ.ប ចុះឈ្មោះក្នុងបញ្ចីបោះឆ្នោតថ្មី និងជាង ២២ម៉ឺននាក់ ត្រូវបានលុបឈ្មោះចេញពីបញ្ជីបោះឆ្នោត។សេចក្តីប្រកាសព័ត៌មានរបស់គណៈកមា្មធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ដែលបានចេញ ផ្សាយកាលពីពេលថ្មីៗនេះ បានបង្ហាញថា ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២១ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី១២ ខែតុលា រហូតដល់ថ្ងៃទី៣០ ​ខែវិច្ឆិកា ឆ្នាំ២០២១នេះ ទទួល​បានលទ្ធផល ជាបណ្តោះអាសន្ន រួមមាន ប្រជាពលរដ្ឋ ​ដែលបានចុះឈ្មោះបោះឆ្នោតថ្មី មានចំនួនជាង ៤៥ម៉ឺននាក់ អ្នកដែលត្រូវលុបឈ្មោះក្នុងបញ្ជីបោះឆ្នោតមានចំនួនជាង ២២ម៉ឺននាក់ អ្នកដែលបានកែតម្រូវទិន្នន័យ មានចំនួនជាង ១៨ម៉ឺននាក់ និងអ្នកផ្ទេរទីលំនៅចូលក្នុងឃុំ សង្កាត់ថ្មី មានជាង ១៤ម៉ឺននាក់។ឯកឧត្តម ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប នៅថ្ងៃទី០២ ខែវិច្ឆិកានេះ បានប្រាប់ BTVឲ្យដឹងថា ដំណើរពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ​បានប្រព្រឹត្តទៅដោយរលូន ក្នុង​បរិយាកាសសន្តិសុខ សុវត្ថិភាព ​និងមានសណ្តាប់ធ្នាប់ល្អ ដោយមានការចូលរួម និង​កិច្ចសហការល្អពីគ្រប់ភាគីពាក់ព័ន្ធ។ ឯកឧត្តម បានអំពាវនាវដល់ប្រជាជាពលរដ្ឋ ឱ្យទៅពិនិត្យបញ្ជីបោះឆ្នោត និងអាចប្តឹងជំទាស់បាន ពេលឃើញមានភាពមិនប្រក្រីណាមួយកើតឡើង ​បន្ទាប់ពី គ.ជ.ប បានផ្សព្វផ្សាយបញ្ជីបោះឆ្នោតថ្មី។បន្ទាប់ពីបញ្ចប់ដំណើការចុះឈ្មោះបោះឆ្នោត គ.ជ.ប នឹងរៀបចំដំណើការផ្សេងៗមួយចំនួនទៀត មុនការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់ ​អាណិត្តទី៥ ដែលនឹងប្រព្រឹត្តិទៅ ​នៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២។ការបោះឆ្នោត គឺជាពេលវេលាមួយ ដែលប្រជាពលរដ្ឋគ្រប់រូបបានសំដែងឆន្ទៈរបស់ខ្លួន ដើម្បី ជ្រើស​រើស​បេក្ខជន ដែលខ្លួនពេញចិត្ត ឱ្យធ្វើជាអ្នកតំណាងរបស់ខ្លួន ដោយគិតទៅ​លើសមត្ថភាពការងារ ទស្សនវិជា្ជក្នុងការដោះស្រាយបញ្ហា ​និងការប្តេជ្ញាចិត្តបម្រើសុខសុមាភាពរបស់ប្រជាជន និង​ការខិតខំកសាងប្រទេសជាតិជាដើម៕អត្ថបទ៖ ទូច សោភ័ណ

យុវជនចាត់ទុកព្រឹត្តិការណ៍ ២ធ្នូឆ្នាំ១៩៧៨ ជាគំរូវីរភាពសម្រាប់យុវជនក្នុងសង្គមសន្តិភាពបច្ចុប្បន្ន

2021/12/02 12:16:13 pm        379
ភ្នំពេញ៖ ថ្ងៃទី ២ធ្នូឆ្នាំ១៩៧៨ ដល់ថ្ងៃទី ២ធ្នូឆ្នាំ២០២១ ជាគម្រប់ខួបទី ៤៣ឆ្នាំ នៃការបង្កើតរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា។ ពាក់ព័ន្ធនឹងថ្ងៃទី ២ធ្នូនេះ យុវជននាពេលបច្ចុប្បន្ន ដែលបានសិក្សាស្វែងយល់បានច្រើនពីប្រវត្តិសាស្រ្ត បានចាត់ទុកថា ជាវីរភាពនៃយុវជនំនាន់មុន ដែលបានលះបង់ពលីដើម្បីសន្តិភាពសម្រាប់ជាតិ។មុននឹងឈានដល់ជ័យជំនះថ្ងៃទី ៧មករា ឆ្នាំ១៩៧៩ កម្ពុជាមានព្រឹត្តិការណ៍ប្រវត្តិសាស្រ្ត ថ្ងៃទី ២ធ្នូ ឆ្នាំ១៩៧៨។ ២ធ្នូឆ្នាំ១៩៧៨នេះ ជាថ្ងៃដែលរណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា ត្រូវបាន​បង្កើតឡើង​ដោយកម្លាំងមហាសាមគ្គីប្រជាជនទាំងក្នុង និងក្រៅប្រទេស ដែលមានសម្តេចអគ្គមហាពញាចក្រី ហេង សំរិន សម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងវីរជនស្នេហាជាតិជាច្រើនរូបទៀត ក្នុងការរៀបចំកម្លាំងផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុលពត និងទទួលបានជ័យជម្នះលើរបបនេះ នៅថ្ងៃទី ៧មករា ឆ្នាំ១៩៧៩។ពាក់ព័ន្ធនឹងថ្ងៃទី ២ធ្នូឆ្នាំ ១៩៧៨ យុវជនក្នុងសង្គមសន្តិភាពបច្ចុប្បន្នយល់ឃើញថា ជាស្មារតីមួយ​ដែល​ថ្នាក់ដឹកនាំជាយុវជននាពេលនោះ ​និងយុវជនជាច្រើនទៀត​ រួបរួមសាមគ្គី ​ហ៊ានលះបង់ពលី ក្នុង​គោលបំណងរួមដើម្បីជាតិ គឺរំដោះកម្ពុជាចេញពីរបបប្រល័យពូជសាសន៍។ការសិក្សាស្វែងយល់បានច្បាស់ពីប្រវត្តិសាស្រ្តមួយនេះ ពួកគាត់ជាយុវជន​ដែលរស់នៅក្នុងសង្គម​សុខសាន្ត​ បាន​លើកឡើងបន្តថា ស្មារតី២ធ្នូជាគំរូដ៏ប្រសើរ ដែលយុវជនបច្ចុប្បន្ន​ត្រូវ​បន្តរក្សា​មរតក​ដែល​បន្សល់ទុកពីការលះបង់ ​និងបង្កើត​សមិទ្ធផលថ្មីៗបន្ថែមទៀត ដើម្បីការរីកចំរើន​របស់​ជាតិកម្ពុជា។គួររម្លឹកថា ថ្ងៃទី ២ធ្នូឆ្នាំ១៩៧៨ ជាការ​ចាប់​បដិសន្ធិ​ឡើងនៃរណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា នៅ​ក្នុងតំបន់រំដោះក្នុងភូមិជើងភ្លូ ឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ ដើម្បីតស៊ូរំដោះជីវិតប្រជាជនកម្ពុជា ចេញពីរបប ៣ឆ្នាំ ៨ខែ និង២០ថ្ងៃ។ ចលនាតស៊ូនេះ ក្រោមការជួយជ្រោមជ្រែងពី ​កងទ័ពវៀតណាម ក៏សម្រេចបាននូវជោគជ័យ នៅថ្ងៃទី ៧មករា ឆ្នាំ ១៩៧៩។រណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា បច្ចុប្បន្នត្រូវបានផ្លាស់ប្ដូរឈ្មោះទៅជារណសិរ្សសាមគ្គី អភិវឌ្ឍន៍​មាតុភូមិកម្ពុជា។ នាឱកាសគម្រប់ខួប ៤៣ឆ្នាំនៃការបង្កើតរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជាសម្ដេចតេជោ ហ៊ុន សែន ជាស្ថាបនិកមួយរូបនៃរណសិរ្សនេះ ក៏បានបង្ហោះសារអបអរសាទរផងដែរ។ ក្នុងសារអបអរសាទរនេះ ​សម្ដេចនាយករដ្ឋមន្រ្តី បញ្ជាក់ច្បាស់ថា ​បើគ្មានថ្ងៃកំណើតរណសិរ្ស ២ធ្នូ និងជ័យជំនះ ៧មករា ទេនោះ ក៏គ្មានអ្វីៗដូចថ្ងៃនេះដែរ «នេះគឺជាសច្ចធម៌ នៃប្រវត្ដិសាស្ដ្រ»៕អត្ថបទ៖ គឹមហុក  

សម្តេចតេជោ៖ ក្នុងខែធ្នូមានព្រឹត្តិការណ៍​សំខាន់ច្រើនណាស់​សម្រាប់រូបសម្តេច​នៅ​ក្នុង​បុព្វហេតុជាតិ​មាតុភូមិ

2021/12/02 11:36:25 am        88
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានឱ្យដឹងថា ក្នុងខែធ្នូ មាន​ព្រឹត្តិការណ៍​សំខាន់​ច្រើនណាស់សម្រាប់រូបសម្តេចនៅក្នុងបុព្វហេតុប្រទេសជាតិមាតុភូមិ ។ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវហេដ្ឋារចនាសម្ព័ន្ធផ្លូវ ស្ថានីយប្រព្រឹត្តិ កម្មទឹកកខ្វក់ និងសមិទ្ធផលនានាមួយចំនួនទៀត ​នៅខេត្តព្រះសីហនុ នាព្រឹក​ថ្ងៃទី២ខែធ្នូនេះ សម្ដេចតេជោ ហ៊ុន សែន បានរំលឹកថា ព្រឹត្តិការណ៍ធំៗសម្រាប់សម្ដេចនៅខែធ្នូនេះ ទី១- គឺ២ធ្នូ ខួបលើកទី៤៣ ​នៃ​កា​របង្កើតរណសិរ្សសាមគ្គីសង្គ្រោះជាតិ​កម្ពុជា ទីពីរ ២ធ្នូ ខួបលើកទី៣៤ នៃវេទិកាហ៊ុនសែន សីហនុ (ហ្វ៊ែអង់តាដឺណ័រ) ១៩៨៧ និង២ធ្នូមួយ ទៀត ​គឺ​ខួប​លើកទី២៣ នៃការដាក់ចេញយុទ្ធសាស្ត្រត្រីកោណ។សម្តេចតេជោ បានបកស្រាយលម្អិតអំពីព្រឹត្តិការណ៍នីមួយៗ ដោយសម្តេចបានបញ្ជាក់ថា សម្រាប់ខែធ្នូនេះ គឺមានព្រឹត្តិការណ៍ច្រើនណាស់សម្រាប់រូបសម្តេច ដែលបានដាក់ចេញ និង​សម្រេច​បាននូវជោគ​ជ័យ​ជាប្រវត្តិសាស្ត្រ ​ដើម្បី​បុព្វហេតុ​ប្រទេស​ជាតិ​មាតុភូមិ​ ជាពិសេសថ្ងៃ២ធ្នូនេះ គឺជាថ្ងៃ​ដែល​សម្តេចបានចូលរួមក្នុងក្បាលម៉ាស៊ីន ​នៃ​ចលនា​តស៊ូ ​ដើម្បីរំដោះ​ប្រទេស​ជាតិមាតុភូមិ​ឱ្យរួចផុត​ពី​គ្រោះមហន្តរាយពីអតីតកាល៕អត្ថបទ៖ មុត សុទ្ធ

សម្តេចតេជោ ប្រកាសជាសាធារណគាំទ្រកូនឱ្យធ្វើជានាយករដ្ឋមន្ត្រីបន្ត

2021/12/02 11:30:29 am        296
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃនេះ បានប្រកាសជាសាធារណៈថា សម្តេចគាំទ្រឱ្យកូនធ្វើជានាយករដ្ឋមន្ត្រីបន្ត បន្ទាប់ពីសម្តេច ប៉ុន្តែមិនមែនក្រៅពីការបោះឆ្នោតនោះទេ។ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវហេដ្ឋារចនាសម្ព័ន្ធផ្លូវ៣៧ខ្សែ ស្ថានីយ ប្រព្រឹត្តិកម្មទឹកកខ្វក់ចំនួនពីរកន្លែង និងសមិទ្ធផលនានាមួយចំនួនទៀត នៅ​ខេត្ត​ព្រះសីហនុ នាព្រឹកថ្ងៃទី២ ខែធ្នូនេះ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ការបន្ត​ពី​ឪពុក​មក​កូន​នេះ កន្លងមកសម្តេចក៏គិតថាចង់ផ្តាច់ដែរ ប៉ុន្តែដោយពួកក្រុមអ្នកវិភាគ​ចេះតែ​បន្តវិភាគច្រើនពេក ដូច្នេះ សម្តេចសូមយកវេទិកានេះ ប្រកាសជាផ្លូវការតែម្តងទៅថា ​សម្តេចគាំទ្រ កូនឱ្យធ្វើជា​នាយក​រដ្ឋមន្ត្រី ​តែដោយការបោះឆ្នោត។សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី បានបន្តថា ដំណែងនាយករដ្ឋមន្ត្រីនេះ មិនមែន​តែ​ករណី​សម្តេចនេះទេ​ នៅប្រទេសមួយចំនួនលើលោកក៏មានករណីនេះដែរ៕អត្ថបទ៖ មុត សុទ្ធ

ប្រសាសន៍សំខាន់ៗ របស់សម្ដេចតេជោ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២១

2021/12/02 03:26:48 am        545
ព្រះសីហនុ៖ នៅព្រឹកថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២១ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការផ្លូវចំនួន ៣៧ខ្សែ និងអាងប្រព្រឹត្តកម្មទឹកកខ្វក់ចំនួន៣ និងសមិទ្ធផលនានា ដែលចំណាយថវិការបស់ជាតិសម្រាប់សាងសង់សរុបប្រមាណ ៣០០លានដុល្លារអាមេរិក ក្នុងក្រុងព្រះសីហនុ។ខាងក្រោមនេះជាប្រសាស៍សំខាន់ៗ របស់សម្ដេចតេជោ ថ្ងៃទី០២ធ្នូ ២០២១៖-សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា រាជរដ្ឋាភិបាលបានដាក់ទុនស្ថាបនាខេត្តព្រះសីហនុជាង ៣០០លានដុល្លារអាមេរិក ដើម្បីធ្វើយ៉ាងណាឲ្យខេត្តនេះ ក្លាយទៅជាខេត្តអភិវឌ្ឍន៍ជាពហុបំណង-សម្តេចតេជោ ហ៊ុន សែន បានអនុញ្ញាតឲ្យបងប្អូនប្រជាពលរដ្ឋ ដែលរស់នៅខេត្តព្រះសីហនុប្រើប្រាស់ទឹក ស្អាតដែលចម្រោះចេញពីស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់សីហនុយកទៅចិញ្ចឹមត្រី ស្រោចដំណាំបាន ដោយមិនគិតលុយនោះឡើយ ខណៈទឹកស្អាតនេះគឺបានចម្រោះចេញពីម៉ាស៊ីនទំនើបបំផុត។-សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានអះអាងថា សមិទ្ធផលនានាដែលបានកើតចេញនៅខេត្តព្រះសីហនុនាពេលបច្ចុប្បន្ន គឺបានមកពីបាតដៃកូនខ្មែរទាំងអស់ ដោយមិនបានពឹងផ្អែកបរទេសណាមួយនោះឡើយ ខណៈខេត្តនៅដែនសមុទ្រមួយនេះបានក្លាយជាខេត្តអភិវឌ្ឍន៍ពហុបំណង ហើយនោះ។-សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីបានថ្លែងថា ការផ្តល់ជំនួយរបស់ប្រទេសមួយចំនួន(ប្រទេសលោកខាងលិច)មកកម្ពុជា គឺដើម្បីផ្តល់ឱកាសការងារដល់ជនជាតិពួកគេវិញដដែល ខណៈជំនួយមួយរយភាគរយគឺពួកគេយកទៅវិញប្រហែលជិត ៨០ភាគរយហើយនោះ។-សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋកុំភ័យស្លន់ស្លោរខ្លាំង ខណៈមេរោគកូវីដ១៩ បំប្លែងខ្លួនថ្មីអូមីក្រុង(Omicron) បានកំពុងផ្ទុះឡើង តែទោះជាយ៉ាងណាក្តីបងប្អូនក៏ត្រូវមានការប្រុងប្រយ័ត្នឲ្យ បានខ្ពស់ផងដែរ ដោយកុំខ្លាចពេក និងភ័យជាដើម។-សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីបានបញ្ជាក់ថា ការផ្តល់ជំនួយមនុស្សធម៌ជាថវិកា ១៣លានដុល្លារ, វ៉ាក់សាំង, និងរថយន្តទៅកាន់មិត្តឡាវ គឺដើម្បីដឹងគុណឡាវ ខណៈកម្ពុជាកំពុងជួបការលំបាកកាលពីកន្លងទៅគឺឡាវបានជួយប្រទេសកម្ពុជាយើង ដូច្នេះហើយសម្តេចមិនខ្វល់ចំពោះបុគ្គលណារិះគន់នោះទេ ដោយទង្វើ ដែលកម្ពុជាធ្វើនាពេលនេះគឺចង់បញ្ជាក់អំពីគុណធម៌តែប៉ុណ្ណោះ។-សម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្រ្តីបានបញ្ជាក់ជាថ្មីម្តងទៀតថា «សិលាចាំស្នេហ៍ និងដើមឈើចាំស្នេហ៍» គឺជាការតំណាងឲ្យភាពគង់វង្សរបស់ប្រទេសកម្ពុជាទាំងមូល ដូចជា សន្តិភាព ឯករាជ្យភាព អធិបតេយ្យភាព របបរាជានិយម រាជបល័ង្គរបស់ព្រះមហាក្សត្រ និងការអភិវឌ្ឍជាដើម។-សម្តេចតេជោ ហ៊ុន សែន បានដាក់ឈ្មោះឲ្យសិលាមួយទៀតនៅតំបន់មួយកន្លែង នៃខេត្តព្រះសីហនុ គឺជា«សិលាបណ្តាសារ» ក្នុងគោលដៅការពារតំបន់នោះ ប្រសិនបើមានបុគ្គលណាយកដី ឬកន្លែងនោះធ្វើជាកម្មសិទ្ធផ្ទាល់ខ្លួន នឹងត្រូវបណ្តាសារជាក់ជាមិនខាននោះឡើយ។-សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានក្រើនរំលឹក និងអំពាវនាវដល់បងប្អូនជនរួមជាតិទាំងអស់បន្តរួមគ្នាទប់ស្កាត់ការរីករាលដាលនូវមេរោគកូវីដ១៩ បន្ថែមទៀត បើទោះបីជាអត្រាឆ្លងនៅប្រទេសកម្ពុជាយើងមានការ ធ្លាក់ចុះ និងបានគុណចាក់វ៉ាក់សាំងយ៉ាងណាក៏ដោយនោះ។-សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសថា នាពេលនេះកម្ពុជា បានសិទ្ធិផលិតថ្នាំវ៉ាក់សាំងហើយ ហើយពេលដែលកម្ពុជាផលិតបានកម្ពុជាក៏បានទទួលសិទ្ធិទិញនូវវ៉ាក់សាំងទាំងនោះផងដែរ។-សម្ដេចតេជោ​ ហ៊ុន​ សែន​ ប្រកាសថា សម្ដេចគាំទ្រកូនប្រុសឲ្យធ្វើជានាយករដ្ឋមន្ត្រីបន្តពីសម្ដេច ហើយការធ្វើជានាយករដ្ឋមន្ត្រីនេះ គឺធ្វើតាមការបោះឆ្នោត។- សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា បេក្ខភាពនាយករដ្ឋមន្ត្រី សម្រាប់គណបក្សប្រជាជនកម្ពុជា ជារឿងផ្ទៃរបស់គណបក្សប្រជាជនកម្ពុជា។ ហើយគណបក្សប្រជាជនកម្ពុជា ក៏មានទស្សនវិស័យច្បាស់លាស់បំផុតសម្រាប់កម្ពុជាដែរ។- សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ហ៊ុន ម៉ាណែត ជាបេក្ខនាយករដ្ឋមន្ត្រីសម្រាប់គណបក្សប្រជាជនកម្ពុជានៅពេលខាងមុខ ក្នុងចំណោមបេក្ខភាពផ្សេងៗទៀតរបស់គណបក្ស ដែលគាំទ្រដោយឪពុករបស់ខ្លួន ដែលជាប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រី នៃកម្ពុជា។- សម្តេចតេជោ ហ៊ុន សែន បានបញ្ជាទៅសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី និងជា រដ្ឋមន្ត្រីក្រសួងការពារជាតិឱ្យឈប់និយាយពីរឿងតំបន់រាម ហើយនរណាក៏ដោយដែលចង់ទៅពិនិត្យមើលកន្លែងនោះ មិនចាំបាច់រវីរល់ទៀតទេ។

សម្តេចតេជោ ហ៊ុន សែន៖ ប្រទេសកម្ពុជាមិនមែនជាធុងសំរាមដុតកម្ទេចចោល​នូវ​បច្ចេកវិទ្យា​ហួស​សម័យ

2021/12/01 10:26:29 am        455
ព្រះសីហនុ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានរំលឹកជាថ្មីម្តងទៀតថា កម្ពុជា​មិនមែន​ជាធុងសំរាមសម្រាប់ដុតកម្ទេចចោលនូវបច្ចេកវិទ្យាហួសសម័យនោះទេ ដោយអ្វីគ្រប់​យ៉ាងដែល​កម្ពុជានាំចូលមកពីក្រៅប្រទេសមកគឺសុទ្ធតែថ្មី,ទំនើប និង​ផលិត​ផល​ចុងក្រោយទាំងអស់ ជាក់​ស្តែងប្រព័ន្ធទូរស័ព្ទ ​និងម៉ាស៊ីនសម្រាប់ផលិតទឹកស្អាត ​នៅខេត្តព្រះសីហនុនេះជាដើម។ថ្លែងប្រាប់អ្នកសារព័ត៌មាន ខណៈចុះត្រួតពិនិត្យសមិទ្ធផលនានា និងកន្លែងផលិតទឹកស្អាតនៅ ខេត្តព្រះសីហនុ នារសៀលថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២១នេះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា សម្តេចបានតាំងចិត្តហើយថា កម្ពុជាលែងទិញរបស់ដែលហួសសម័យ​ចូលមកប្រទេសខ្លួន​ទៀត​ហើយ ខណៈកាលពីអំឡុងឆ្នាំ១៩៨០កម្ពុជា​បាន​ទិញរបស់គេ​មកប្រើប្រាស់​បាន​បន្តិចបន្តួច​មានបញ្ហា ហើយថែមទំាងគ្មានគ្រឿងបន្លាស់ ដោយសារតែគេឈប់ផលិតនោះ។ជាមួយគ្នានោះដែរ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ក៏បានបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាល កម្ពុជា​ប្តេជ្ញាអភិវឌ្ឍន៍​នៅខេត្តព្រះសីហនុឲ្យក្លាយទៅជាខេត្តពហុបំណង ដោយមានអ្វីគ្រប់យ៉ាង​ទាំង​អស់​មិនថា​ហេដ្ឋា​រចនាសម្ព័ន្ធ ​និងអ្វីផ្សេងៗទៀតនោះឡើយ ​ខណៈរាជរដ្ឋាភិបាល​បានកំពុង​ដោះស្រាយ​គ្រប់​តម្រូវការ​ទាំងអស់នោះ៕អត្ថបទ ៖ បាន ចក់

សម្តេចតេជោ ហ៊ុន សែន៖ សិលាចាំស្នេហ៍ និង​ដើមឈើចាំស្នេហ៍​គឺជា​ការ​បញ្ជាក់​អំពី​ភាព​គង់វង្ស​គ្រប់​យ៉ាង​នៅកម្ពុជា

2021/12/01 03:23:50 pm        461
ព្រះសីហនុ៖ សម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្រ្តី​នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា «សិលាចាំស្នេហ៍ ឬដើមឈើចាំស្នេហ៍» គឺជាការបង្ហាញ​អំពីភាពគង់វង្ស​អ្វីគ្រប់យ៉ាង​ទំាងអស់​នៅ​ប្រទេសកម្ពុជា ​ពោលគឺភាពគង់វង្សនៃសន្តិភាព,របបរាជានិយម រាជបល្ល័ង្ក ការអភិវឌ្ឍនានា ដូចជាផ្លូវជាតិលេខ៤នេះជាដើមនោះ។ថ្លែងប្រាប់អ្នកសារព័ត៌មាន ក្នុងឱកាសចុះត្រួតពិនិត្យសមិទ្ធផលនានា នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ៤ ត្រង់ចំណុច​សម្គាល់«សិលាចាំស្នេហ៍,ដើមឈើចាំស្នេហ៍ និងខ្មែរធ្វើបាន»ស្ថិតនៅ ខេត្តព្រះសីហនុ នៅរសៀលថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២១នេះ ​ សម្តេចតេជោ ហ៊ុន សែន បាន​លើក​ឡើងថា អ្វីគ្រប់យ៉ាង​នៅ​ប្រទេស​កម្ពុជា​ គឺស្ថិតស្ថេរជារៀង​រហូត​ដោយពុំមាន​អ្នក​ណា​យក​បាន​នោះឡើយ ​មិនថា​សន្តិភាព​ និងការអភិវឌ្ឍជាដើមនោះ។ជាមួយគ្នានោះដែរ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីក៏បានបញ្ជាក់អំពីអត្ថន័យ«ខ្មែរធ្វើបាន» ផងដែរ ដោយក្នុងអត្ថន័យសម្តេចតេជោ លើកឡើងថា «ខែ្មរធ្វើបាន» គឺជាមោទនភាព​ជាតិ​គ្របដណ្ដប់​ទៅ​គ្រប់ជំនាន់ ​មិនមែន​ត្រឹម​តែសំដៅ​នាពេលបច្ចុប្បន្ននេះទេ ខណៈពេលនេះ​យើង​ធ្វើបានអនាគតកូនខ្មែរក៏ធ្វើបានដូចគ្នាយ៉ាងដូច្នេះដែរ។សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន បានប្រសិទ្ធនាម នូវពាក្យ«ខ្មែរធ្វើបាន , សិលាចាំស្នេហ៍ និងដើមឈើចាំស្នេហ៍» ខណៈដែលសម្តេចចុះសំណេះសំណាលនៃដំណើ​រត្រួតពិនិត្យ វឌ្ឍនភាព​គម្រោងសាងសង់ផ្លូវជាង៣០ខ្សែ នៅខេត្តព្រះសីហនុ ​កាលពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២០ កន្លងទៅនេះ ៕អត្ថបទ៖ បាន ចក់

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

មនុស្ស ១៤នាក់ ស្លាប់ ពេលអគ្គិភ័យឆាបឆេះអគារមួយខ្នងនៅទីក្រុង Lucknow ប្រទេសឥណ្ឌា
06/23/2026 08:06 PM
ពលរដ្ឋជម្លៀសខ្លួននៅលីបង់ ព្រួយបារម្ភខ្លាចបទឈប់បាញ់អ៊ីស្រាអែល-ក្រុមហេសបូឡា ពុំចូលជាធរមាន
06/23/2026 08:06 PM
ពលរដ្ឋហ្កាហ្សាស្វែងរកកន្លែងស្រាកស្រាន្តនៅក្នុងសមុទ្រកខ្វក់ ដើម្បីគេចវេះពីអាកាសធាតុក្តៅ
06/23/2026 08:06 PM
រលកបាតុកម្មអាល់បានី ឈានចូលដល់សប្តាហ៍ទី ៤ បើទោះបីជាអាកាសធាតុក្តៅក៏ដោយ
06/23/2026 08:06 PM
សត្វស្លាបផ្លាស់ទីជម្រក ២ក្បាល បញ្ជាក់ថាមានជំងឺគ្រុនផ្តាសាយបក្សី H5N1 នៅអូស្រ្តាលី
06/23/2026 08:06 PM
ក្រុមភ្នាក់ងារពន្លត់អគ្គិភ័យបន្តពន្លត់អណ្តាតភ្លើងឆាបឆេះឃ្លាំងស្តុកទំនិញមួយកន្លែងនៅទីក្រុង Houston សហរដ្ឋអាមេរិក
06/23/2026 08:06 PM
កូរ៉េខាងត្បូងព្រមទទួលយកឈ្លើយសឹកកូរ៉េខាងជើងទាំងអស់នៅអ៊ុយក្រែន បើសិនជាពួកគេប្រាថ្នា
06/23/2026 08:06 PM
លោក Putin ៖ កងកម្លាំងរុស្ស៊ីជិតដណ្តើមបានទីក្រុង Kostiantynivka ស្ថិតក្នុងតំបន់ Donetskរបស់អ៊ុយក្រែន
06/23/2026 08:06 PM
តំបន់គ្រីមៀបិទភ្លើងបំភ្លឺតាមផ្លូវ ផ្អាកសេវាដឹកជញ្ជូនសាធារណៈ ខណៈជួបកង្វះខាតប្រេងឥន្ធនៈ
06/23/2026 08:06 PM
រលកកម្តៅខែមិថុនាបានបំណែកកំណត់ត្រាកាលពីថ្ងៃចន្ទនៅទីក្រុង Nante របស់បារាំង
06/23/2026 08:06 PM