មន្រ្ដីនាំពាក្យក្រសួងកសិកម្ម៖ មិនគួរមានការព្រួយបារម្ភណាមួយពីកង្វះ ឬការកើន​ឡើង​តម្លៃ​ស្បៀង​​ក្នុង​ស្រុក​ឡើយ ខណៈកម្ពុជាមានសមត្ថភាពគ្រប់គ្រាន់ធានាសន្តិសុខស្បៀង
ក្រសួងកសិកម្ម ចុះអនុស្សរណៈយោគយល់គ្នា​ជាមួយបណ្តាធនាគារដៃគូ ដើម្បី​ផ្តល់​កម្ចី​ក្នុង​អត្រា​ការ​ប្រាក់​ទាប​ដល់កសិករ
ឆមាសទី១ឆ្នាំនេះ ការដោះដូរពាណិជ្ជកម្មអន្តរជាតិ​របស់​កម្ពុជា​មាន​ទំហំ​ទឹក​ប្រាក់​ជាង​៣១​ពាន់​លាន​ដុល្លារ
ឯកឧត្តម ស៊ុន ចាន់ថុល អំពាវនាវដល់ម្ចាស់រោងចក្រសូមរក្សាភាពស្ងាត់ស្ងៀម និង​ជឿជាក់​លើរាជរដ្ឋាភិបាលដែលកំពុងខិតខំប្រឹងប្រែង

សេដ្ឋកិច្ច និង កសិកម្ម

ក្រុមហ៊ុនចិនចំនួន ១៨ ចំណាប់អារម្មណ៍យ៉ាងខ្លាំងលើការបណ្តាក់ទុនវិនិយោគនៅកម្ពុជា

2025/02/17 02:55:27 pm        218
ប្រតិភូក្រុមហ៊ុនចំនួន ១៨ មកពីទីក្រុងនីងប៉ ខេត្តចឺជាំង នៃសាធារណរដ្ឋប្រជាមានិតចិន បាន​បង្ហាញ​នូវ​ការចំណាប់អារម្មណ៍ យ៉ាងខ្លាំង អំពីគម្រោងមកបណ្តាក់ទុន ក្រោមបរិយាស​អំណោយ​ផល​លើ​ការវិនិយោគនៅព្រះរាជាណាចក្រកម្ពុជា។ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា និងសហការី តាមរយៈអ្នក​ឧកញ៉ា​​បណ្ឌិត ពុង ខៀវសែ ប្រធានក្រុមប្រឹក្សាភិបាលធនាគារ កាណាឌីយ៉ា ភីអិលស៊ី នៅថ្ងៃ​ទី​១៧ ខែកុម្ភៈ ឆ្នាំ២០២៥ បានទទួលជួបពិភាក្សាការងារ ជាមួយ គណៈប្រតិភូក្រុមហ៊ុនចិនចំនួន ១៨ មកពីទីក្រុងនីងប៉ ខេត្តចឺជាំង សាធារណរដ្ឋប្រជាមានិតចិន ដឹកនាំដោយលោកស្រី លូ ចឺឈីង (Lu Zhiqiong) អគ្គនាយកធនាគារ នីងប៉ ដែលក្រុមហ៊ុន​ទាំង​នោះ​មាន​កម្ម​វត្ថុ​អាជីវកម្ម​ក្នុង​វិស័យមួយចំនួនដូចជា៖ ការកែច្នៃកៅស៊ូ , ផលិតសម្ភារៈបរិក្ខារពេទ្យ, សម្ភារៈឆ្លាត​វៃ​ប្រើ​ប្រាស់​ក្នុងផ្ទះ, សម្លៀកបំពាក់ និងធនាគារជាដើម។ឯកឧត្តមអគ្គលេខាធិការ បានមានមតិស្វាគមន៍ ចំពោះ​គណៈ​ប្រតិភូ​ដែល​បាន​ចំណាយ​ពេល​វេលា​ដ៏​មាន​តម្លៃ មកធ្វើទស្សន កិច្ចសិក្សាផ្ទាល់នៅកម្ពុជា ក្នុងនោះឯកឧត្តមក៏បានលើកទ្បើង ពីស​ក្តា​នុពល​ក្នុ​​ងវិស័យឧស្សាហកម្ម, កម្មន្តសាល, ការកែច្នៃផលិតផល, ការបង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស និងវិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម ជាពិសេស​កម្ពុជា​មាន​ដំណាំ​យុទ្ធ​សាស្ត្រ​ជា​ច្រើន​រួម​មាន ស្រូវ ដំទ្បូងមី និងស្វាយចន្ទីជាដើម ដែលទាមទារឱ្យមានការវិនិយោគ កែច្នៃ​ក្នុង​ស្រុក ដើម្បីបង្កើតតម្លៃបន្ថែម។ ឯកឧត្តម ជា វុទ្ធី ក៏បានជំរុញឱ្យវិនិយោគិនធ្វើការគិតគូរ ក្នុង​ការ​បង្កើត​ខ្សែ​ចង្វាក់​ផលិត​កម្ម​ក្នុង​វិស័យ​កសិកម្ម ជាពិសេសការ កែច្នៃស្វាយចន្ទី ដែលជាគំនិតផ្តួចផ្តើមរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាផងដែរ។ ទន្ទឹមនឹងនេះ ឯកឧត្តម​អគ្គ​លេខា​ធិការ​ក៏បានជម្រាបជូនគណៈប្រតិភូ ពីស្ថានភាពវិនិយោគនៅកម្ពុជា ច្បាប់ និងបទ​ប្បញ្ញត្តិ​ពាក់​ព័ន្ធ នឹងការវិនិយោគដែលបើកចំហ មានតម្លាភាព និងអាចប៉ាន់ប្រមាណទុកជាមុនបាន ព្រម​ទាំង​ការ​លើកទឹកចិត្តនានា។ជាការឆ្លើយតប, លោកស្រី លូ ចឺឈីង បានថ្លែងអំណរគុណដល់ឯកឧត្តមអគ្គលេខាធិការ ដែល​បាន​ឆ្លៀត​ពេលមមាញឹក ទទួលជួបគណៈប្រតិភូ និងបានជម្រាប​ជូន​យ៉ាង​ក្បោះ​ក្បាយ​ពី​បរិយាកាស​វិនិយោគនៅកម្ពុជា។ លោកស្រីសង្ឃឹមថា តាមរយៈជំនួប លើកនេះ នឹងធ្វើ​ឲ្យ​ក្រុម​ហ៊ុន​មាន​ចំណាប់អារម្មណ៍កាន់តែខ្លាំងក្នុងការគិតគូរមកបណ្តាក់ទុនវិនិយោគនៅកម្ពុជា៕ អត្ថបទ៖ សុន រ៉ាឌី

សភាមុខរបរកំពុងគាំទ្រសកម្មភាពអាជីវកម្មក្នុងស្រុក ខណៈភ្ញៀវទេសចរកំពុងហូរចូលមកវិញ

2025/02/17 11:22:36 am        229
សភាមុខរបរ និងមីក្រូសហគ្រាសកម្ពុជា បាននិងកំពុងផ្តោតយកចិត្តទុកដាក់ លើកកម្ពស់មុខរបរនៅតាមមូលដ្ឋានអាជីវកម្មទេសចរណ៍ក្នុងស្រុក តាមរយៈការផ្តល់នូវប្រឹក្សាយោបល់ គន្លឹះដឹកនាំ និងវិធីសាស្រ្តសំខាន់ៗ ដើម្បីជួយជ្រោមជ្រែងធ្វើឱ្យប្រសើរឡើង ខណៈកម្ពុជាកំពុងមានកំណើនភ្ញៀវទេសចរឡើងវិញ។លោក ដា សុធន់ ប្រធានគ្រប់គ្រងវិស័យទេសចរណ៍ និងបដិសណ្ឋាកិច្ច នៃសភាមុខរបរនិងមីក្រូសហគ្រាសកម្ពុជា លើកឡើង លើការចុះហត្ថលេខាប្រគល់សិទ្ធប្រកបអាជីវកម្មសាខាហ្គាឌ័រហ្គ្រោនស៍ ហ្រ្វេនឆាយ (Gather Grounds) នាចុងសប្តាហ៍ កន្លងមកថា ក្នុងឆ្នាំ២០២៥ នេះ សភាមុខរបរបាននិងកំពុងផ្តោតការយកចិត្តទុកដាក់ខ្ពស់ ជួយដល់មុខរបរនៅតាមមូលដ្ឋានអាជីវកម្មទេសចរណ៍ តាមរយៈការផ្តល់ពិគ្រោះយល់ គន្លឹះដឹកនាំ ជាពិសេសសមាជិកនៅក្នុងសភាមុខរបរ ដើម្បីជួយអភិវឌ្ឍន៍នៅលើចំណុចខ្វះខាត ។ លោក បន្តលើកឡើងថា នៅក្នុងស្ថានភាពនៃវិបត្តិដែលផ្ទុះឡើងនាពេលកន្លងមក ខណៈដែលចំនួនភ្ញៀវទេសចរណ៍ធ្លាក់ចុះ អាជីវកម្ម បម្រើ ឱ្យវិស័យទេសចរណ៍ជាច្រើនបានបិទទ្វារ បច្ចុប្បន្នស្របពេលវិស័យទេសចរណ៍នៅកម្ពុជាបានកំពុងងើបឡើង ការជួយដល់មូលដ្ឋាន អាជីវកម្មទេសចរណ៍គឺជារឿងសំខាន់ ដើម្បីលើកកម្ពស់មូលដ្ឋានអាជីវកម្មឱ្យប្រសើរឡើង និងការទាក់ទាញភ្ញៀវទេសចរណផងដែរ។លោកស្រី នី ប៉ាឡូណា សមាជិកសភាមុខរបរនិងមីក្រូសហគ្រាសកម្ពុជា លើកឡើងថា សភាមុខរបរបានកំពុងគាំទ្រដល់ការ រីកលូតលាស់ក្នុងវិស័យឧស្សាហកម្ម ពាណិជ្ជកម្ម និងអាជីវកម្មផ្សេងៗ ជាពិសេសសហគ្រាសធុនមីក្រូ និងតូច និងវិស័យម្ហូបអាហារ បច្ចុប្បន្នវិស័យទាំងនេះនៅកម្ពុជា បានកំពុងងើបឡើង និងបានកំពុងបង្កើតនូវហ្រ្វេនឆាយដែលជារបស់ខ្លួនឯង គាំទ្រដល់សកម្មភាព សេដ្ឋកិច្ចក្នុងស្រុក តាមរយៈការបង្កើតការងារ ប្រាក់ចំណូល និងការចូលរួមទាក់ទាញភ្ញៀវទេសចរណ៍ជាដើម។លោក នួន រស្មី ទីប្រឹក្សាបច្ចេកទេស នៃសភាមុខរបរនិងមីក្រូសហគ្រាសកម្ពុជា ថ្លែងថា បន្ទាប់ពីស្ថានភាពនៃសេដ្ឋកិច្ចក្នុង ប្រទេសបានកំពុងងើបឡើង និងស្របពេលភ្ញៀវទេសចរណ៍អន្តរជាតិកំពុងហូរចូលមកវិញ ចំពោះវិស័យម្អូបអាហារ យើងគួរធ្វើយ៉ាង មិច? នាំផលិតផលក្រៅស្រុកមកលក់ឬយ៉ាងណា? ដែលបញ្ហានេះ, យើងត្រូវតែជំរុញបង្កើតផលិតផលក្នុងស្រុកឱ្យបានច្រើន ជា ផលិតផលដែលមានគុណភាព បច្ចុប្បន្នយើងឃើញមានផលិតផលក្នុងស្រុកកាន់តែច្រើន បានបង្កើតនូវហ្រ្វេនឆាយថ្មីៗរបស់ខ្លួន រហូត មានការលក់សិទ្ធិទៅក្រៅប្រទេស នេះគឺជាការទាក់ទាញមួយ និងបានបង្ហាញពីអត្តសញ្ញាណរបស់ខ្មែរឱ្យបរទេសស្គាល់ផងដែរ។សូមបញ្ជាក់ថា នៅក្នុងឆ្នាំ ២០២៤ កម្ពុជាទទួលបានភ្ញៀវវទេសចរណ៍អន្តរជាតិបានជាង១ លាននាក់ ខណៈនៅឆ្នាំ២០២៣ កម្ពុជា ទទួលបានភ្ញៀវទេសចរណ៍អន្តរជាតិ ក្នុងរង្វង់ ៨០ ម៉ឺននាក់ប៉ុណ្ណោះ បច្ចុប្បន្នរាជរដ្ឋាភិបាលបន្តពិនិត្យលទ្ធភាព ក្នុងការបន្តលើវិធាន ការអន្តរាគមន៍ ដើម្បីជួយស្ដារក្នុងវិស័យទេសចរណ៍ ចំពោះសហគ្រាសដែលបានចុះបញ្ជីពន្ធដារ និងមានសកម្មភាពអាជីវកម្មនៅខេត្ត សៀមរាប ទោះបីបច្ចុប្បន្នចំនួនទេសចរណ៍នៅខេត្តសៀបរាប បានហក់ឡើងជាបណ្តើរៗវិញក៏ដោយ៕ អត្ថបទ៖ សុន រ៉ាឌី

សមាគមជាតិ-អន្តរជាតិ មើលឃើញបរិយាកាសវិនិយោគនៅកម្ពុជា​មាននិន្នាការកើនឡើង​ជាបន្តបន្ទាប់

2025/02/17 11:00:27 am        532
សមាគមជាតិនិងអន្តរជាតិ មើលឃើញពីបរិយាកាសវិនិយោគនៅកម្ពុជា នឹងមាន​និន្នាការ​កើន​ឡើង​ជាបន្តបន្ទាប់ ក្រោមការខិតខំ ប្រឹងប្រែង និងការកែទម្រង់​ដ៏​មុត​ស្រួច​នានា​របស់​រាជ​រដ្ឋាភិបាល ក្នុងការទាក់ទាញអ្នកវិនិយោគ និងជាប្រទេសមានសេដ្ឋកិច្ចបើកចំហរ បានផ្តល់​ភាព​អំណោយ​ផលដល់បរិយាកាសវិនិយោគ។លោក សួន ម៉ិ ប្រធានសមាគមសហគ្រិនវីម៉ូកម្ពុជា លើកឡើងនៅក្នុងកិច្ចសម្ភាសន៍ជាមួយ BTV ស្តីពីអំពីរំហូរវិនិយោគនៅ កម្ពុជានេះថា សន្តិភាពបានផ្តល់នូវការអភិវឌ្ឍន៍គ្រប់យ៉ាង និងបាន​បង្កើន​ទំនុក​ចចិត្តយ៉ាងខ្លាំងលើបរិយាកាសវិនិយោគនៅកម្ពុជា ជាក់ ស្តែងនៅពេល​មាន​វិបត្តិ​ដែល​ប៉ះ​ពាល់​ជា​អវិជ្ជមាន កម្ពុជាបានត្រៀមខ្លួន និងប្រែក្លាយបញ្ហាប្រឈមនានា ទៅជាកាលានុវត្តភាព ផ្តល់ ភាពអំណោយផល លើការលើកកម្ពស់ប្រសិទ្ធភាព និងភាពប្រកួតប្រជែងសេដ្ឋកិច្ច ដើម្បី​ទាក់​ទាញ​វិនិយោគិន និងធុរកិច្ចបន្ថែម ជាពិសេសការហូរចូលមកពីតំបន់ជម្លោះពាណិជ្ជកម្ម បាន​ធ្វើ​ឱ្យ​រំហូរ​វិនិយោគនៅកម្ពុជាមានកំណើនជាបន្តបន្ទាប់។ចំណែកលោកស្រី ជីរ៉ាណាន់ វង្សមង្គល ប្រធានសមាគមពាណិជ្ជកម្មថៃប្រចាំនៅកម្ពុជា ក៏​មាន​ក្តី​រំពឹ​ង​ខ្ពស់ ចំពោះការហូរចូល វិនិយោគិនពីបរទេសមកកម្ពុជាផងដែរ ជាក់ស្តែងនៅដើមឆ្នាំ២០២៥ នេះ ធុរជន និងវិនិយោគិនថៃ បានហូរចូលមកកម្ពុជាជាច្រើន ដើម្បី​មក​សិក្សា​លទ្ធ​ភាព​អំពី​ការ​ធ្វើ​ពាណិជ្ជកម្ម និងការវិនិយោគផ្សេងៗ ខណៈដែលក្រុមហ៊ុនដែលកំពុងធ្វើអាជីវកម្មនៅកម្ពុជាមួយ ចំនួន ក៏មានផែនការពង្រីកអាជីវកម្មបន្ថែមផងដែរ ដែលទាំង​នេះ​សុទ្ធ​តែ​ជា​ការ​ចូល​រួម​ចំណែក​គាំទ្រសកម្មភាពវិនិយោគ។ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លើក​ឡើង​ថា ជុំវិញឱកាសវិនិយោគ នេះ រាជរដ្ឋាភិបាលកម្ពុជាបានខិតខំប្រឹងប្រែងយ៉ាងខ្លាំង ដើម្បី​ទាក់​ទាញ​អ្នកវិនិយោគដូចជា ដើរគោះទ្វារនៅតាមបណ្តាប្រទេសមួយ ចំនួន ការទាក់ម៉ូយ និង​ការកែ​ទម្រង់ដ៏មុតស្រួចនានារបស់រាជរដ្ឋាភិបាលជាដើម គឺមាន​គោល​បំណង​រក​ការ​ងារ​ថ្មី​ៗ​ជូន​ប្រជាពលរដ្ឋ ជាពិសេសការឈានទៅសម្រេចបានតាមចក្ខុវិស័យរបស់កម្ពុជានៅឆ្នាំ២០៥០។សូមបញ្ជាក់ថា នៅក្នុងឆ្នាំ២០២៤ កន្លងមកនេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័ត​គម្រោង​វិនិយោគ​សរុបមានចំនួន ៤១៤ គម្រោង ក្នុងនោះគម្រោងវិនិយោគថ្មីចំនួន ៣៨៧ គម្រោង និង​គម្រោង​ពង្រីកផលិតកម្មចំនួន ២៧ គម្រោង មានទុនវិនិយោគសរុប ប្រមាណ៦,៩ ពាន់លាន​ដុល្លារ​អាមេរិក និងអាចបង្កើតការងារបានប្រមាណជិត៣២ ម៉ឺនកន្លែង។ ចំណែកនៅក្នុងខែមករា ឆ្នាំ២០២៥ នេះ CDC បានអនុម័តគម្រោងវិនិយោគក្នុងសរុបចំនួន ៦៨ គម្រោង មាន​ទុន​វិនិយោគ​ប្រមាណ ៧៤៨ លានដុល្លារអាមេរិក ក្នុងនោះ គម្រោងវិនិយោគថ្មីមានចំនួន ៦៤ គម្រោង និងគម្រោងពង្រីកផលិតកម្មចំនួន ៤ គម្រោង៕ អត្ថបទ៖ សុន រ៉ាឌី

រដ្ឋាភិបាលកម្ពុជារៀបចំកម្មវិធីដើម្បីស្វែងរកឱកាសជំរុញពាណិជ្ជកម្មវិស័យស្រូវអង្ករនៅប្រទេសហ្វីលីពីន

2025/02/13 12:44:03 pm        141
ភ្នំពេញ៖ ក្រុមគណៈប្រតិភូកម្ពុជា រួមទាំងតំណាងមកពីសហព័ន្ធស្រូវអង្ករកម្ពុជា កាលពីកន្លងទៅនេះ បានចូលរួមកម្មវិធីផ្គូផ្គងទីផ្សារនៃវិស័យស្រូវអង្ករ កម្ពុជា-ហ្វីលីពីន នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន ដែលរៀបចំឡើងដោយក្រុមការងារក្រសួងពាណិជ្ជកម្មកម្ពុជា ដើម្បីបានប្រមូលផ្តុំអ្នកនាំចេញ-នាំចូលសំខាន់ៗក្នុងវិស័យស្រូវអង្ករ នៃប្រទេសទាំងពីរ ក្នុងគោលបំណងស្វែងរកឱកាសនៃការជំរុញពាណិជ្ជកម្មក្នុងវិស័យស្រូវអង្ករ។យោងតាមក្រសួងពាណិជ្ជកម្មកម្ពុជា នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥កន្លងទៅ បានឲ្យដឹងថា ក្នុងឱកាសនោះ ក៏មានកិច្ចពិភាក្សាស្ដីពីការពង្រីកសក្តានុពល និងជំរុញការនាំចេញអង្កររបស់កម្ពុជាទៅកាន់ប្រទេសហ្វីលីពីន ព្រមទាំងលើកកម្ពស់ការសម្រួលពាណិជ្ជកម្ម ការធានាគុណភាព និងប្រសិទ្ធភាពខ្សែច្រវាក់ផ្គត់ផ្គង់ផងដែរ។ជាលទ្ធផលកម្មវិធីផ្គូផ្គងនេះ បានផ្គូផ្គងពាណិជ្ជកម្មតាមរយៈយន្តការ B2B ដោយជំរុញទំនាក់ទំនងផ្ទាល់ រវាងអ្នកនាំចេញអង្ករកម្ពុជា និងអ្នកទទួលទិញហ្វីលីពីន ក្នុងការពង្រឹងភាពជាដៃគូពាណិជ្ជកម្មឱ្យកាន់តែរឹងមាំ និងបង្កើនលទ្ធភាពក្នុងការពង្រីកទីផ្សារអង្ករកម្ពុជាទៅកាន់ប្រទេសហ្វីលីពីន៕

ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត៖​ រាជរដ្ឋាភិបាលកំពុងកសាងនូវមូលដ្ឋានគ្រឹះរឹងមាំ ដើម្បីសម្រេចជាប្រទេសមានចំណូលខ្ពស់ឆ្នាំ២០៥០

2025/02/12 03:59:10 pm        229
ឧបនាយករដ្ឋមន្ត្រីប្រចាំការ ថា រាជរដ្ឋាភិបាលនៅក្នុងអាណត្តិទី៧ នៃរដ្ឋសភា បានកំពុងជំហានយ៉ាងស្វាហាប់ ប្រកបដោយ ថាមពល ដោយបានកំពុងនាំកម្ពុជាដើរលើវិថីនៃការអភិវឌ្ឍន៍ វឌ្ឍនៈភាព និងកសាងបាននូវមូលដ្ឋានគ្រឹះដ៏រឹងមាំ នៃការឈានទៅសម្រេច បាននូវមហិច្ឆិតាជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ ២០៥០។ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរ ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី លើកឡើងនៅក្នុងពិធីបិទសន្និបាតបូកសរុបសមិទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅបន្ត របស់ក្រសួងកិច្ចការនារី នៅថ្ងៃទី ១២ ខែ មករា ឆ្នាំ ២០២៤ នេះថា រាជរដ្ឋាភិបាលនៅក្នុងអាណត្តិទី ៧ នៃរដ្ឋសភា ក្រោមការដឹកនាំ ដ៏ប៉ិនប្រសព្វ ប្រាកដនិយម និងជាក់ស្តែងនិយម ក្នុងបេសកម្មដ៏ឧត្តុងឧត្តម្ភជាប្រវត្តិសាស្រ្តរបស់ខ្លួន របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា សម្តេចបានកំពុងនាំសង្គមជាតិនៃកម្ពុជា ដើរលើវិថីនៃការអភិវឌ្ឍន៍ វឌ្ឍនៈភាព និងកសាង បាននូវមូលដ្ឋានគ្រឹះដ៏រឹងមាំ នៃការឈានទៅសម្រេចបាននូវមហិច្ឆិតា ជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ ២០៥០។ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ លើកឡើងបន្ថែមថា ជុំវិញការឈានទៅសម្រេចចក្ខុវិស័យឆ្នាំ ២០៥០ បើមើលកំណត់ត្រា ប្រវត្តិសាស្រ្តនៅលើក្នុងពិភពលោក គឺមានតែប្រទេសកូរ៉េមួយគត់ ដែលសម្រេចបានពីប្រទេសមានចំណូលមធ្យម ក្លាយទៅប្រទេស អភិវឌ្ឍន៍ ខណៈប្រទេសលើពិភពលោកជាច្រើនទៀតដូចជានៅអឺរ៉ុប ឬសហរដ្ឋអាមេរិក ក៏មិនអាចសម្រេចបានតាមចក្ខុវិស័យនៅក្នុង រយៈពេល ២៥ ឆ្នាំនេះ។ឯកឧត្តមឧបនាយករដ្ឋមន្ត្រី លើកឡើងបន្ថែមថា ជុំវិញបញ្ហានេះសម្រាប់កម្ពុជា តើអាចសម្រេចបានតាមចក្ខុវិស័យរបស់ខ្លួន ដែរឬ ទេ? ឯកឧត្តម បន្តថា រឿងឆ្នាំ ២០៥០ លឿនឬក៏យឺតយ៉ាងណា វាគឺជារឿងមួយមិនសូវធំដុំប៉ុន្មាននោះទេ សំខាន់គឺយើងត្រូវមានឆន្ទៈ និង ស្មារតីដើរឆ្ពោះទៅរកអ្វីដែលខ្ពង់ខ្ពស់ និងរុងរឿង ។ ចំណែកមួយចំណុចទៀត យើងត្រូវចាប់ផ្តើមពីពេលនេះទៅដល់ឆ្នាំ ២០៥០ ឱ្យវារឹងមាំ និងប្រកបដោយភាពធន់។ជុំវិញការក្លាយជាប្រទេសអ្នកមាននេះ, ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ បន្តថា ប្រទេសជាតិមួយដែលមានពិពិធកម្មសេដ្ឋកិច្ច រឹងមាំរឹងមាំ វាគឺជាមូលដ្ឋានមួយដែលមានកម្រិតតម្លៃបន្ថែមខ្ពស់ ហើយម្ខាងទៀត, គឺជាសេដ្ឋកិច្ចមួយដែលមានភាពប្រកួតប្រជែងលើ ទីផ្សារអន្តរជាតិ ដែលបញ្ហាចំណែកតម្លៃលើមុខទំនិញវិញ ជាទំនិញដែលមានគុណភាព និងមានតម្លៃថោកសមរម្យ មានសេវាល្អ និងប្រកប ដោយភាពទាក់ទាញដូចជា៖ វិស័យវិនិយោគ ពាណិជ្ជកម្ម និងវិស័យទេសចរណ៍ជាដើម ត្រូវតែមានលក្ខណៈប្រកួតប្រជែង៕ អត្ថបទ៖ សុន រ៉ាឌី

ទួរគីកំពុងសិក្សាលទ្ធភាពនៃការនាំចេញគ្រាប់ស្វាយចន្ទីកែច្នៃពីកម្ពុជាទៅកាន់ប្រទេសរបស់ខ្លួន

2025/02/12 11:03:25 am        834
ធុរជនទួរគីកំពុងសិក្សាស្វែងយល់ ពីកាលានុវត្តភាព លើផលិតកម្មស្វាយចន្ទីនៅកម្ពុជា អំពីបរិមាណនៃការផលិត និងការកែច្នៃ គ្រាប់ស្វាយចន្ទីចេញជាផលិតផលសម្រេចផ្សេងៗលើទីផ្សារកម្ពុជា ដើម្បីសិក្សាលទ្ធភាពជំរុញនាំចេញទៅកាន់ប្រទេសរបស់ខ្លួន។លោក Egemen KIRAN អ្នកគ្រប់គ្រង Kingdom Hub Agro នៅកម្ពុជា និងជាសហគ្រិនមកពីប្រទេសទួរគី លើកឡើងនៅក្នុង ការបើកការិយាល័យ Kingdom Hub នៅកម្ពុជា នៅល្ងាចថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ នេះថា ជុំវិញដំណាំកសិ-ឧស្សាហកម្ម ផលិតកម្ម ស្វាយចន្ទីនៅកម្ពុជា បន្ទាប់ពីចុះធ្វើការសិក្សាឃើញថា កម្ពុជាគឺជាប្រទេសមួយដែលមានការដាំដុះស្វាយចន្ទីច្រើន និងជាប្រទេស ដែលបាននាំចេញគ្រាប់ស្វាយចន្ទីទៅកាន់ទីផ្សារអន្តរជាតិ មានទំហំនាំចេញគួរកត់សម្គាល់ផងដែរ។ លោកបន្តថា តាមរយៈការមើលឃើញសក្តានុពលនៃផលិតផលនេះ លោកក៏បានសម្រេចបង្កើតការិយាល័យនៅក្នុងប្រទេស កម្ពុជា ជាក់ស្តែងការជួបជុំនាពេលនេះ គឺជាការសិក្សាស្វែងយល់ពីកាលានុវត្តភាពផលិតកម្មស្វាយចន្ទី និងការកែច្នៃនិងវេចខ្ចប់នៅក្នុង ទីផ្សារកម្ពុជា ដើម្បីផ្គូផ្គងរវាងអ្នកផ្គត់ផ្គង់និងអ្នកទិញនៅប្រទេសទួរគី ជំរុញការនាំចេញឱ្យឆ្លើយតបតាមតម្រូវការទីផ្សារ ខណៈកន្លង មកបន្ទាប់ពីការផ្សព្វផ្សាយឃើញថា ប្រជាជននៅទួរគីមានការគាំទ្រច្រើន និងនិយមចូលចិត្តពិសារលើផលិតផលកែច្នៃមួយនេះ។លោក ស៊ុយ កុកធាន អនុប្រធានសមាគមស្វាយចន្ទីកម្ពុជា លើកឡើងថា អនុវិស័យស្វាយចន្ទីនេះ មកដល់បច្ចុប្បន្នមានការ រីកចម្រើនយ៉ាងខ្លាំង និងប្រមូលផលបានច្រើន គិតជាមធ្យមក្នុងរង្វង់៨០ ទៅ១ លានតោន បច្ចុប្បន្នត្រូវបានរាជរដ្ឋាភិបាលយកចិត្ត ទុកដាក់យយ៉ាងខ្លាំង នឹងជំរុញឱ្យអនុវិស័យនេះកាន់តែរីកចម្រើន ជាក់ស្តែងការសិក្សាលទ្ធភាពនៃគម្រោងនាំចេញគ្រាប់ស្វាយចន្ទី ទៅប្រទេសទួរគី នេះជាការបើកទីផ្សារថ្មីបន្ថែម ដើម្បីជំរុញផលិតផលគ្រាប់ស្វាយចន្ទីឱ្យបានកាន់តែច្រើនថែមទៀត។ លោកជំទាវ Ülkü Kocaefe ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណៈរដ្ឋទួរគីប្រចាំកម្ពុជា បានថ្លែងនូវការ កោតសរសើរចំពោះសហគ្រិនទួរគី ដែលបានបើកការិយាល័យតំណាងនៅកម្ពុជា នេះគឺជាការចូលរួមចំណែកដល់ការធ្វើពាណិជ្ជ កម្មទ្វេភាគីកម្ពុជា-ទួរគី ក្នុងវិស័យកសិកម្មនៅកម្ពុជា ដោយរំពឹងថា ការធ្វើពាណិជ្ជកម្មលើវិស័យនេះ នឹងបន្តកើនឡើងពី ១ ភាគរយ អាចដល់ ៥ ភាគរយ ខណៈកន្លងមក កម្ពុជាភាគច្រើននាំចេញផលិតផលសម្លៀកបំពាក់ទៅទួរគី មានទំហំជាប់ ៩៥ ភាគរយ។ចំណែកឯកឧត្តម សុខ ជា ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋទួរគី ថ្លែងលើកឡើងតាមប្រព័ន្ធអនឡាញថា វិស័យ សិកម្មនៅកម្ពុជាកំពុងមានការរីកចម្រើគួរកត់សម្គាល់ និងបានកំពុងនាំចេញកសិផលទៅកាន់ប្រទេសដៃគូរជាច្រើន ចំណែកគម្រោង ជំរុញនាំគ្រាប់ស្វាយចន្ទីកែច្នៃចូលទីផ្សារទួរគីនេះ គឺជាការចូលរួមចំណែកដល់ការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំងពីរ និងការចូលរួម ចំណែកដល់ការនាំចេញទំនិញកម្ពុជាឱ្យកាន់តែច្រើនបន្ថែមទៀត៕ អត្ថបទ៖ សុន រ៉ាឌី 

កម្ពុជា-ហ្វីលីពីនផ្លាស់ប្តូរអនុស្សារណៈលើកទឹកចិត្តធុរជន និងជំរុញវិនិយោគក្នុងសហគមន៍ប្រទេសទាំងពីរ

2025/02/12 10:53:21 am        137
កម្ពុជា-ហ្វីលីពីន ផ្លាស់ប្តូរអនុស្សារណៈនៃការយោគយល់គ្នា ក្នុងគោលបំណងលើកិច្ចសហប្រតិបត្តិការវិនិយោគ ដើម្បីលើក ទឹកចិត្តដល់ធុរជន និងវិនិយោគិន ដែលមានចំណាប់អារម្មណ៍ក្នុងការបង្កើត ឬពង្រីកអាជីវកម្មរបស់ខ្លួនទៅក្នុងសហគមន៍ធុរកិច្ច ក្នុងប្រទេសទាំងពីរ។ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី ១១ ខែកុម្ភៈ ឆ្នាំ២០២៥ បានអញ្ជើញផ្លាស់ប្តូរអនុស្សារណៈនៃការយោគយល់គ្នារវាងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាមួយនឹងគណៈកម្មាធិការវិនិយោគ នៃសាធារ ណរដ្ឋហ្វីលីពីន តំណាងដោយលោកជំទាវ Maria Cristina Aldeguer-Roque ។ ពិធីផ្លាស់ប្តូរអនុស្សារណៈនៃការយោគយល់គ្នានេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា រួមជាមួយ ឯកឧត្តម Ferdinand R. Marcos Jr. ប្រធានាធិបតី នៃសាធារណរដ្ឋហ្វីលីពីន។អនុស្សារណៈនៃការយោគយល់គ្នានេះ ជាលិខិតូបករណ៍លើកិច្ចសហការទ្វេរភាគីមួយ ក្នុងចំណោមលិខិតូបករណ៍ទាំងប្រាំបី ដែលត្រូវបានធ្វើការផ្លាស់ប្តូរនៅចំពោះមុខថ្នាក់ដឹកនាំកំពូលនៃប្រទេសទាំងពីរ។ អនុស្សារណៈនៃការយោគយល់គ្នានេះដែរ ត្រូវបាន រៀបចំឡើង ដោយសម្តែងពីបំណងលើកិច្ចសហប្រតិបត្តិការវិនិយោគ ដើម្បីលើកទឹកចិត្តដល់ធុរជន និងវិនិយោគិន ដែលមានចំណាប់ អារម្មណ៍ក្នុងការបង្កើត ឬពង្រីកអាជីវកម្មរបស់ខ្លួនទៅក្នុងសហគមន៍ធុរកិច្ច ក្នុងប្រទេសទាំងពីរ ព្រមទាំងផ្តល់ការគាំទ្រនានា សំដៅ សម្រួលដល់ការវិនិយោគ ទៅតាមលទ្ធភាពដែលអាចធ្វើទៅបាន ដោយស្ថិតនៅក្រោមច្បាប់ និងគោលនយោបាយនៃការវិនិយោ នៃប្រទេសទាំងពីរកម្ពុជា-ហ្វីលីពីន។សូមបញ្ជាក់ថា ជុំវិញការធ្វើពាណិជ្ជកម្មរបស់កម្ពុជានៅក្នុងទីផ្សារអាស៊ាននេះ ក្នុងនោះការធ្វើពាណិជ្ជកម្មទ្វេភាគីររវាងកម្ពុជា-ហ្វីលីពីន នៅមានទំហំសរុបតូចនៅឡើយ ជាក់ស្តែងនៅក្នុងរយៈពេល ១១ ខែ ឆ្នាំ ២០២៤ ការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំងពីរ មានទំហំ ជាង ៧០ លានដុល្លារ ក្នុងនោ កម្ពុជាបាននាំចេញមានចំនួនជាង ៣៨ លានដុល្លារ ខណៈការនាំចូលមានទំហំជាង ៣១ លានដុល្លារ។ ចំណែកតាមរយៈដំណើរបំពេញទស្សនកិច្ចជាផ្លូវការ របស់សម្ដេចធិបតី នាយករដ្ឋមន្ត្រី នៅហ្វីលីពីន គឺជាការរឹតចំណងលើកិច្ច សហប្រតិបត្តិការបន្ថែមទៀត ដោយរំពឹងថា ការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំងពីរ នឹងមានទំហំពាណិជ្ជកម្មកើនឡើងកាន់តែ ប្រសើរ៕អត្ថបទ៖ សុន រ៉ាឌី

កសិករធ្វើស្រែពឹងប្រព័ន្ធធារាសាស្ត្រគ្រប់ជ្រុងជ្រោយនៅស្រុកស្អាង ខេត្តកណ្ដាល ត្រៀមធ្វើស្រែលើកទីពីរ

2025/02/11 02:00:52 pm        148
បណ្តាប្រជាកសិករនៅស្រុកស្អាង ដែលធ្វើស្រែពឹងផ្អែកលើទឹកពីប្រព័ន្ធធារាសាស្ត្រគ្រប់ជ្រុងជ្រោយ របស់រាជរដ្ឋាភិបាល មានមួយចំនួនគឺកំពុងធ្វើការប្រមូលផលស្រូវជាបណ្តើរៗ ហើយគេក៏កំពុងបានត្រៀមខ្លួនធ្វើស្រែជាលើកទី២ ខណៈ ប្រព័ន្ធធារាសាស្ត្រគ្រប់ជ្រុងជ្រោយ បូមពីដៃទន្លេបាសាក់គឺបានផ្តល់ទឹកគ្រប់គ្រាន់អាចបន្តធ្វើស្រែជាលើកទី២។ប្រជាកសិករ នៅឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល នៅថ្ងៃទី១១ ខែកុម្ភៈ នេះ បាននាំគ្នាសម្តែងការអរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលអូស្ត្រាលី ដែលបានអនុវត្តគម្រោងប្រព័ន្ធធារាសាស្ត្រគ្រប់ជ្រុងជ្រោយ (Completed Irrigation System) បាននិងកំពុងផ្តល់ទឹកគ្រប់គ្រាន់ ហើយអាចធ្វើស្រែបាន២ដង ហើយបើមិនមានទឹកទន្លេឡើងជន់លិចទេ គឺកសិករអាចធ្វើស្រែបានរហូតដល់បីដងក្នុងមួយឆ្នាំៗ។បណ្តាកសិករដែលកំពុងប្រមូលផលស្រូវបានថ្លែងដែរថា ការប្រមូលផលស្រូវវគ្គ១នេះ ១ហិចតាបានផលស្រូវក្នុងរង្វង់៧តោន ហើយពេលនេះ គឺក៏បានត្រៀមពូជស្រូវរួចហើយ ត្រៀមធ្វើស្រែវគ្គពីនៅក្នុងខែមេសាខាងមុខនេះ។តាមប្រធានសហគមន៍គ្រប់គ្រងទឹកចារ លោក ណេង លាង បានឲ្យដឹងថា បច្ចុប្បន្ន គម្រោងប្រព័ន្ធធារាសាស្ត្រគ្រប់ជ្រុងជ្រោយព្រែកគ្រួសនេះ គឺមានស្ថានីយបូមទឹកដើរកម្លាំងអគ្គីសនីចំនួន២កន្លែង អាចបូមទឹកស្រោចស្រពលើដីស្រែកសិករ បានប្រមាណ១២០០ហិកតានៅក្នុងស្រុកស្អាង នៅក្នុងខេត្តកណ្តាល និងបន្តចែកចាយទឹកដល់ដីស្រែកសិករនៅក្នុងតំបន់ខ្លះទៀត នៅក្នុងស្រុកព្រៃកប្បាស និងស្រុកបាទីខេត្តតាកែវ ។សូមបញ្ជាក់ថា គម្រោងប្រព័ន្ធធារាសាស្ត្រគ្រប់ជ្រុងជ្រោយ ក្រោមជំនួយកិច្ចសហប្រតិបត្តិការរាជរដ្ឋាភិបាលកម្ពុជា និងរាជរដ្ឋាភិបាលអូស្ត្រាលីនេះ ត្រូវបានអនុវត្តនៅខេត្តចំនួន ៣ រួមមាន៖ ១/ខេត្តកណ្តាល មានប្រព័ន្ធធារាសាស្រ្ត និងស្ថានីយបូមទឹកចំនួន ២ប្រព័ន្ធ ទី២/ ខេត្តតាកែវ មានប្រព័ន្ធធារាសាស្រ្ត និងស្ថានីយបូមទឹកចំនួន ៥ប្រព័ន្ធ និងទី៣ ខេត្តព្រៃវែង មានប្រព័ន្ធធារាសាស្រ្ត និងស្ថានីយបូមទឹកចំនួន ៥ប្រព័ន្ធ ដែលប្រឡាយ និងស្ថានីយបូមទឹកទាំងអស់នោះ គឺអាចផ្តល់ទឹកស្រោចស្រពដីស្រែកសិករលើផ្ទៃដីបានប្រមាណជាង ១ម៉ឺនហិចតា៕ អត្ថបទ ស៊ុម សុខជា 

វិស័យឯកជនចាត់ទុកបញ្ជរសាធារណៈចល័តក្រសួងការងារជាកន្លែងផ្តល់ព័ត៌មានពិត និងច្បាស់លាស់

2025/02/11 01:09:39 pm        100
គិតមកដល់ពេលនេះ មានរយៈពេលជាង៣ខែ ដែលក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានដាក់ឲ្យដំណើរការបញ្ជរសេវាសាធារណៈចល័ត ដើម្បីផ្តល់ព័ត៌មានកាន់តែលម្អិតរបស់ក្រសួងការងារ ទៅជិតមូលដ្ឋានរបស់ប្រជាពលរដ្ឋ និងវិស័យឯកជន។ លោក គាត ពិសិដ្ឋ ប្រធានមន្រ្តីទំនាកទំនងឥណទាន នៃធនាគារ កាណាឌីយ៉ា ក.អ បានឲ្យព័ត៌មាន ប៊ីធីវី ដឹងនៅព្រឹកថ្ងៃទី១១ ខែកុម្ភៈនេះថា បញ្ជរសេវាសាធារណៈចល័តនេះ ពិតជាផ្តល់អត្ថប្រយោជន៍ជាច្រើនសម្រាប់សាធារណៈជន មិនថា ប្រជាពលរដ្ឋទូទៅប៉ុណ្ណោះទេ សូម្បីតែកម្មករនិយោជិត បុគ្គលិកធនាគារ កាណាឌីយ៉ា ក៏អាចទទួលដឹងនូវព័ត៌មានសំខាន់ៗផ្លូវការ ដែលអាចទុកជឿទុកចិត្តបាន ជាពិសេសពាក់ព័ន្ធទៅនឹងវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ លោកឲ្យដឹងទៀតថា បញ្ជរនេះ ធ្វើឲ្យទាំងកម្មករ និយោជិត បុគ្គលិកធនាគារ ក៏ដូចជាភ្ញៀវដែលចូលមកប្រើប្រាស់ ក៏ មានការសប្បាយ ដោយសារពួកគាត់ងាយស្រួលក្នុងការស្វែងយល់ព័ត៌មាននានារបស់ក្រសួងរកការងារ ដោយចំណេញទាំងពេលវេលា និងប្រើប្រាស់ដោយមិនគិតថ្លៃអ្វីទាំងអស់។កំពុងរងចាំដាក់ប្រាក់នៅធនាគារ កាណាឌីយ៉ា និងបានស្វែងយល់ព័ត៌មានអំពីបញ្ជរសេវាសាធារណៈចល័ត របស់ក្រសួងការងារ និងបណ្តុះបណ្តាលនេះ លោក ផល្លា ទីលីន ជាពលរដ្ឋរស់នៅក្រុងភ្នំពេញ បានឲ្យព័ត៌មាន ប៊ីធីវី ដឹងដែរថា ពិតជាសប្បាយចិត្ត និងអរគុណចំពោះរាជរដ្ឋាភិបាល និងក្រសួងការងារ ដែលបានផ្ដួចផ្ដើមបង្កើតឲ្យមានបញ្ជរសេវាសាធារណៈចល័តនេះឡើង ដើម្បីផ្ដល់ផលប្រយោជន៍ពលរដ្ឋគ្រប់រូប ពិសេសសម្រាប់រូបលោកផ្ទាល់ ក៏ដូចជាសិស្សនិស្សិតដទៃទៀតនៅតាមគ្រឹះស្ថានអប់រំ ទទួលបាននូវភាពងាយស្រួលក្នុងការស្វែងរកការងារធ្វើ ពិសេសការទទួលបានជាព័ត៌មានសំខាន់ៗផ្លូវការ ដែលអាចទុកចិត្តបាន និងទាន់ពេលវេលា។ សូមបញ្ជាក់ទៀតថា បញ្ជរសេវាសាធារណៈនេះ មានមុខងារសំខាន់ៗចំនួន១០ មានដូចជា៖ សេវាចុះឈ្មោះស្វែងរកការងារ, សេវាចុះឈ្មោះស្វែងរកបុគ្គលិក, សេវាចុះឈ្មោះសិក្សាជំនាញវិជ្ជាជីវៈ , សេវាចុះឈ្មោះស្វែងរកការងារក្រៅប្រទេស , សេវាចុះឈ្មោះសមាជិក ប.ស.ស. , បណ្ណ/សៀភៅការងារកម្មករនិយោជិតខ្មែរ, ការផ្តល់ទិដ្ឋាការប្រើប្រាស់កម្មករនិយោជិតវ័យក្មេង, សេវាតាមដានសេវាសាធារណៈក្រសួងការងារ, ប្រអប់បណ្តឹងអនាមិក និងសេវាផ្សេងៗ។ តាមរយៈការដាក់ឱ្យប្រើប្រាស់ទូបញ្ជរខាងលើនេះ នៅតាមគ្រឹះស្ថានអប់រំនានា សិស្ស និស្សិត និងយុវជន បានមើលឃើញថា គឺជាការបង្ខិតឱកាសការងារ ពិភពការងារសំបូរបែប និងការបណ្ដុះបណ្ដាលវិជ្ជាជីវៈ ព្រមទាំងសេវាសាធារណៈផ្សេងៗរបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ មកកាន់តែជិតសាធារណជន ជាពិសេសយុវជន៕ អត្ថបទ៖ ឈិត បូរ៉ាវី 

ស្រូវប្រាំងនៅស្រុកចន្ទ្រាជាង ៦០០ហិកតា ត្រូវបានជួយសង្រ្គោះ ខណៈកម្លាំងដឹកជញ្ជូន​លេខ៩៩​បន្តជួយកន្លែងរងគ្រោះដទៃជាបន្តបន្ទាប់ទៀត

2025/02/11 01:02:22 pm        305
ស្រូវប្រាំងប្រជាកសិករនៅឃុំមួយចំនួន នៃស្រុកចន្ទ្រា ខេត្តស្វាយរៀង ជាង៦០០ហិកតា ត្រូវបានជួយសង្រ្គោះទាន់ពេលវេលា ក្រោយកម្លាំងកងពលតូចដឹកជញ្ជូនលេខ៩៩ ចុះអន្តរាគមន៍ក្នុងរយៈពេល១០កន្លងមកនេះ ហើយកម្លាំងនៅតែបន្តជួយសង្រ្គោះ យ៉ាងសកម្មរហូតដល់ស្រូវរបស់បងប្អូនទទួលបានផលជាស្ថាពរ។ លោកឧត្តមសេនីយ៍ទោ ហ៊ុល សំអុន មេបញ្ជាការកងពលតូចដឹកជញ្ជូនលេខ៩៩ បានឲ្យដឹងថា បើគិតត្រឹមថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥នេះ គឺមានរយៈពេល១០ថ្ងៃហើយ ដែលកងកម្លាំងនៃកងពលតូចដឹកជញ្ជូនចុះអន្តរាគមន៍ជួយបូមទឹកដាក់ស្រែរបស់បងប្អូនប្រជាកសិករនៅឃុំចំនួនបី គឺឃុំសំរោង ឃុំទួលស្តី និងឃុំច្រេស ស្រុកចន្ទ្រា ខេត្តស្វាយរៀង ខណៈរយៈ១០ថ្ងៃមកនេះគឺជួយបូមទឹកស្រោចស្រពស្រែប្រាំងពួកគាត់បានចំនួន៦៥៧ហិកតា ហើយកម្លាំងបន្តសង្រ្គោះទីតាំងដទៃទៀតជាបន្តបន្ទាប់។សូមបញ្ជាក់ថា ក្រោយមានបទបញ្ជារបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បទបញ្ជារបស់រដ្ឋមន្រ្តីក្រសួងការពារជាតិ ដោយគោរពបទបញ្ជាយ៉ាងម៉ឹងម៉ាត់របស់ នាយឧត្តមសេនីយ៍ ម៉ឹង សំផន រដ្ឋលេខាធិការ ក្រសួងការពារជាតិ និងជាប្រធានក្រុមការងារសម្របសម្រួលការត្រៀមរៀបចំឆ្លើយតបការសង្គ្រោះ គ្រោះមន្តរាយក្រសួងការពារជាតិ និងបទបញ្ជាផ្ទាល់របស់ ឧត្តមសេនីយ៍ឯក ម៉ឹង ពន្លក អគ្គនាយក អគ្គនាយកដ្ឋានភស្តុភារ-ហិរញ្ញវត្ថុក្រសួងការពារជាតិឧត្តមសេនីយ៍ទោ ហ៊ុល សំអុន កាលពីថ្ងៃទី២ ខែកុម្ភៈកន្លងទៅថ្មីៗនេះ បានដឹកនាំកម្លាំងទ័ពចំនួន១៥០នាក់ រួមនិងម៉ាស៊ីនបូមទឹកចំនួន៣០គ្រឿង ទុយោបូមទឹក ចប បង្គី និងសម្ភារៈចាំបាច់មួយចំនួន ចុះជួយអន្តរាគមន៍ដោយផ្ទាល់ជាមួយអាជ្ញាធរស្រុកចន្ទ្រា ដើម្បីជួយសង្គ្រោះស្រូវប្រជាពលរដ្ឋ ដែលកំពុងប្រឈម និងកង្វះទឹកស្រោចស្រពចំនួន៤៧៤២ហិកតា៕ អត្ថបទ បាន ចក់ 

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ក្រុមការងារបច្ចេកទេសអន្តរក្រសួងបន្តចុះកំណត់និយាមកា និងបោះបង្គោលព្រំដីតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី២ ក្នុងភូមិសាស្រ្តខេត្តកំពត
07/15/2025 01:07 PM
សម្ដេចតេជោ ជំរុញឱ្យកម្ពុជា-កូរ៉េខាងត្បូងលើកកម្ពស់ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយក្នុងឱកាសខួប៣០ឆ្នាំនៃទំនាក់ទំនងប្រទេសទាំងពីរ
07/15/2025 01:07 PM
ប្រមុខការពារជាតិកម្ពុជា ទាមទារឲ្យអតីតទាហានព្រៃថៃ សូមទោសកងទ័ពខ្មែរជាសាធារណៈ ខណៈអាចឡើងដល់តុលាការ
07/15/2025 01:07 PM
ទូតកូរ៉េខាងត្បូងជម្រាបសម្ដេចតេជោថា ស្ពានមិត្តភាពកម្ពុជា-កូរ៉េខាងត្បូងនឹង​បើកការដ្ឋាន​សាង​សង់​នៅ​ឆ្នាំ២០២៦
07/15/2025 12:07 PM
សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំជាមួយគណៈបញ្ជាឯកភាពរាជធានី-ខេត្ត ត្រួតពិនិត្យការប្រយុទ្ធប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
07/15/2025 12:07 PM
ក្រសួងការងារបន្តផ្សព្វផ្សាយឱកាសការងារជូនពលរដ្ឋ និងពលករក្នុងខេត្តចំនួន១១បន្ថែមទៀត ខណៈមួយសប្តាហ៍កន្លងមក ពលករជាង១,៣ ម៉ឺននាក់ទទួលបានការងារធ្វើ
07/15/2025 12:07 PM
មនុស្ស៤៦នាក់ស្លាប់ និង៣៧នាក់រងរបួសក្នុងការវាយប្រហារដោយទាហានប៉ារ៉ានៅស៊ូដង់ខាងលិច
07/15/2025 12:07 PM
ប្រទេសម៉ិកស៊ិក ប្តេជ្ញាស្វែងរកការផ្អាកពន្ធរបស់សហរដ្ឋអាមេរិកលើផលិតផលប៉េងប៉ោះ
07/15/2025 12:07 PM
កងកម្លាំងការពារអ៊ីស្រាអែល ទទួលស្គាល់ «កំហុស» ក្នុងការវាយប្រហារសម្លាប់កុមារនៅចំណុចចែកចាយទឹក
07/15/2025 12:07 PM
ប្រមុខការទូតកម្ពុជា៖ ទំនាក់ទំនងកម្ពុជា-បារាំងពឹងផ្អែកលើទំនុកចិត្តគ្នា និងស្មោះស្ម័គ្រ​គ្នា​ទៅ​វិញ​ទៅ​មក
07/15/2025 12:07 PM