ជនជាតិចិន ១៦៤នាក់ពាក់ទៀត ព័ន្ធករណី Online Scams ត្រូវបានបណ្ដេញចេញពីកម្ពុជា
អាជ្ញាធរស្រុកឈូកព្រមានអាជីវករឱ្យបញ្ឈប់ការទិញលក់ទំនិញនាំចូលពីថៃ
អាជ្ញាធររាជធានីភ្នំពេញ បន្តបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដោយបាន​រកឃើញ​មួយទីតាំងទៀត នៅខណ្ឌ៧មករា
អភិបាលខេត្តកណ្ដាលបានអំពាវនាវឱ្យបញ្ឈប់ការប្រេីប្រាស់​ ឬ​បញ្ឈប់​លក់បន្ត​ប្រហិតហតដករបស់ក្រុមហ៊ុន​ TSP

សន្តិសុខ និង សង្គម

ក្រុមហេសបូឡាដែលគាំទ្រដោយអ៊ីរ៉ង់ បានបាញ់ទម្លាក់យានដ្រូនរបស់អ៊ីស្រាអែល នៅលីបង់ភាគ ខាងត្បូង

2024/04/22 10:50:19 am        139
ក្រុមហេសបូឡាលីបង់ដែលគាំទ្រដោយអ៊ីរ៉ង់ បាននិយាយកាលពីថ្ងៃអាទិត្យថា ខ្លួនបានបាញ់ទម្លាក់យានដ្រូនរបស់អ៊ីស្រាអែល ដែលកំពុងបំពេញបេសកកម្មប្រយុទ្ធ នៅប្រទេសលីបង់ភាគខាងត្បូង។សេចក្តីថ្លែងការណ៍មួយរបស់ក្រុមនេះ បានឲ្យដឹងថា យានដ្រូនដែលត្រូវបានទម្លាក់ពីលើតំបន់ Al Aishiyeh នៅប្រទេសលីបង់ ភាគខាងត្បូង «កំពុងធ្វើការវាយប្រហាររបស់ខ្លួនលើប្រជាជនស្មោះត្រង់ របស់យើង»។កងកម្លាំងអ៊ីស្រាអែល និងក្រុមប្រដាប់អាវុធហេសបូឡានៅប្រទេសលីបង់ បានធ្វើការបាញ់ប្រហារគ្នាអស់ រយៈពេលជាង ៦ខែហើយ ស្របទៅនឹងសង្រ្គាមនៅតំបន់ហ្កាហ្សា នៅក្នុងអរិភាពដ៏ធ្ងន់ធ្ងរបំផុត ចាប់តាំងពីពួកគេ បានប្រយុទ្ធគ្នាក្នុងសង្គ្រាមដ៏ធំមួយ ក្នុងឆ្នាំ ២០០៦។ក្រុមហេសបូឡា បានអះអាងថា យានដ្រូន គឺជាប្រភេទ Hermes 450 របស់អ៊ីស្រាអែល ដែលជាយាន ដ្រូនផលិតដោយក្រុមហ៊ុន Elbit Systems ជាក្រុមហ៊ុនផលិតអាវុធដែលមានមូលដ្ឋាន នៅអ៊ីស្រាអែល។ការប្រយុទ្ធគ្នា បានជំរុញឲ្យមានការព្រួយបារម្ភអំពីហានិភ័យនៃការកើនឡើងភាពតានតឹងបន្ថែមទៀត។តួលេខរបស់សារព័ត៌មានរ៉យទ័រ បានឲ្យដឹងថា យ៉ាងហោចណាស់មានជនជាតិលីបង់ ៣៧០នាក់ រួមទាំងអ្នកប្រយុទ្ធហេសបូឡាជាង ២៤០នាក់ និងជនស៊ីវិល ៦៨នាក់ ត្រូវបានសម្លាប់នៅក្នុងការប្រយុទ្ធគ្នា។ ជនជាតិអ៊ីស្រាអែល ១៨នាក់ រួមទាំងទាហាន និងជនស៊ីវិល ត្រូវបានសម្លាប់ នៅខាងព្រំដែនអ៊ីស្រាអែល នេះបើយោងតាមតួលេខរបស់អ៊ីស្រាអែល។

សាកសពជាច្រើនត្រូវបានកាយចេញពីក្រោមដីមន្ទីរពេទ្យ Khan Younis បន្ទាប់ពីអ៊ីស្រាអែលដកទ័ព

2024/04/22 10:40:14 am        172
ប្រជាជនប៉ាឡេស្ទីន កាលពីថ្ងៃអាទិត្យ (២១ មេសា) បានកាយយកសាកសពដែលកប់នៅក្រោមគំនរបាក់បែក និងក្រោមដីនៅឯមន្ទីរពេទ្យ ណាសសើ (Nasser) ក្នុងទីក្រុង ខាន់យូនីស (Khan Younis) នៅភាគខាងត្បូងតំបន់ហ្កាហ្សាស្រ្ទីប ប៉ុន្មានសប្តាហ៍បន្ទាប់ពីកងកម្លាំងទាហានអ៊ីស្រាអែល បានដកទ័ពពីមន្ទីរព្យាបាលមួយនោះ។សេវាសង្គ្រោះបន្ទាន់ស៊ីវិលប៉ាឡេស្ទីនបាននិយាយថា ពួកគេបានរកឃើញសាកសពចំនួន ៦០ នាក់ពីទីធ្លាមន្ទីរពេទ្យ ដោយបង្កើនចំនួនសាកសពដែលរកឃើញទាំងអស់ដល់ទៅ ២១០ នាក់ ដែលខ្លួនបានជីកចេញពីទីនោះចាប់តាំងពីថ្ងៃសុក្រសប្ដាហ៍មុន។ យោងតាមក្រុមមន្ត្រីក្នុងតំបន់បានឱ្យដឹងថា សាកសពភាគច្រើនត្រូវបានកប់នៅក្រោមដីរបស់មន្ទីរពេទ្យដោយសាច់ញាតិអ្នកស្លាប់ និងបុគ្គលិកមន្ទីរពេទ្យ អំឡុងពេលការវាយប្រហារ។ទីភ្នាក់ងារសង្គ្រោះប៉ាឡេស្ទីននោះបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា នៅតែមានអ្នកបាត់ខ្លួនប្រហែល ២.០០០ នាក់ស្ថិតក្រោមគំនរបាក់បែកក្នុងទីក្រុង ខាន់យូនីស និងមានអ្នកស្លាប់ ១.០០០ នាក់ទៀតនៅភាគកណ្តាលនៃតំបន់ ហ្កាហ្សាស្រ្ទីប ដែលសាកសពរបស់ពួកគេមិនអាចយកចេញបានដោយសារតែខ្វះឧបករណ៍ធុនធ្ងន់ និងគ្រឿងចក្រសម្រាប់កាយកម្ទេចថ្ម។ក្រុង ខាន់យូនីស បានស្ថិតនៅក្រោមការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែល ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ។ អាជ្ញាធរសុខាភិបាលប៉ាឡេស្ទីនបាននិយាយថា មនុស្សជាង ៣៤.០០០ នាក់ត្រូវបានសម្លាប់នៅក្នុងការវាយលុករបស់អ៊ីស្រាអែល ដែលបានចាប់ផ្តើមបន្ទាប់ពីក្រុមហាម៉ាស បានវាយប្រហារអ៊ីស្រាអែល កាលពីថ្ងៃទី០៧ ខែតុលា ដោយបានសម្លាប់មនុស្សប្រហែល ១.២០០ នាក់ និងចាប់ខ្លួន ២៥៣ នាក់ទៀត នេះបើយោងតាមតួលេខសរុបរបស់អ៊ីស្រាអែល៕

អ្នកវិទ្យាសាស្ត្រ៖ ភាពតានតឹងពីកម្ដៅដែលបង្កគ្រោះថ្នាក់ដល់សុខភាព កំពុងកើនឡើងនៅអឺរ៉ុប

2024/04/22 10:36:42 am        138
អឺរ៉ុប កំពុងប្រឈមមុខនឹងបញ្ហាកម្ដៅកាន់តែខ្លាំង ដែលរាងកាយមនុស្សមិនអាចទប់ទល់បាន ដោយសារបម្រែបម្រួលអាកាសធាតុនៅតែបន្តកើនឡើង នេះបើយោងតាមសេវាត្រួតពិនិត្យអាកាសធាតុ គូពែរនិច (Copernicus) របស់សហភាពអឺរ៉ុប និងអង្គការឧតុនិយមពិភពលោកបាននិយាយនៅថ្ងៃចន្ទ (២២ មេសា) នេះ។នៅក្នុងរបាយការណ៍ស្តីពីអាកាសធាតុរបស់អឺរ៉ុប ទីភ្នាក់ងារ គូពែរនិច និងអង្គការ WMO បានលើកឡើងពីស្ថានភាពធ្ងន់ធ្ងរកាលពីឆ្នាំមុន រួមទាំងរលកកម្ដៅខែកក្កដា ដែលបានរុញតួលេខ ៤១ ភាគរយនៃអឺរ៉ុបខាងត្បូង ឱ្យស្ថិតក្រោមភាពតានតឹងផ្លូវចិត្ត (ស្រ្តេស) ពីកម្ដៅខ្លាំង ឬលើសកម្រិត ដោយនេះជាតំបន់ធំបំផុតមិនធ្លាប់មានរបស់ទ្វីបអឺរ៉ុប ដែលស្ថិតក្រោមលក្ខខណ្ឌបែបនេះក្នុងកំណត់ត្រា។កម្ដៅខ្លាំង បង្កហានិភ័យសុខភាព ជាពិសេសចំពោះអ្នកធ្វើការនៅទីវាល មនុស្សវ័យចំណាស់ និងអ្នកដែលមានបញ្ហាសុខភាពស្រាប់ ដូចជាជំងឺសរសៃឈាមបេះដូង និងជំងឺទឹកនោមផ្អែម។ បញ្ហាស្ត្រេសដោយសារកម្ដៅ វាស់ស្ទង់ឥទ្ធិពលដែលបរិស្ថានមានលើរាងកាយមនុស្ស ដោយរួមបញ្ចូលកត្តាដូចជាសីតុណ្ហភាព សំណើម និងការឆ្លើយតបរបស់រាងកាយដើម្បីបង្កើតឱ្យមានសីតុណ្ហភាព «សមស្រប»។ផ្នែកខ្លះនៃប្រទេសអេស្ប៉ាញ បារាំង អ៊ីតាលី និងក្រិក បានជួបប្រទះភាពតានតឹងពីកម្ដៅខ្លាំងរហូតដល់ដប់ថ្ងៃក្នុងឆ្នាំ២០២៣ ដែលត្រូវបានកំណត់ថាប្រជាជន «មានអារម្មណ៍ក្ដៅពីសីតុណ្ហភាពលើសពី ៤៦ អង្សារសេ» ដែលនៅចំណុចនោះត្រូវតែចាត់វិធានការជាបន្ទាន់ ដើម្បីជៀសវាងការសន្លប់ដោយសារកម្ដៅខ្លាំង និងបញ្ហាសុខភាពផ្សេងៗទៀត៕

អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យ ៥នាក់ ទៅសាលាដំបូងខេត្តពាក់ព័ន្ធករណីគ្រឿងញៀន

2024/04/22 10:18:27 am        160
បន្ទាយមានជ័យ៖ កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ នារសៀលថ្ងៃទី២១ ខែមេសានេះ បាន​បញ្ជូន ជនសង្ស័យចំនួន ៥នាក់ ទៅសាលាដំបូងខេត្ត ក្រោយការឃាត់ខ្លួនពាក់ព័ន្ធករណីរក្សាទុក ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។ ការឃាត់ខ្លួនជនសង្ស័យទាំងនេះ បាន​ធ្វើ​ឡើង​នៅ​ចំណុច​មុខក្លឹប Max Club ក្នុងភូមិក្បាលស្ពាន១ សង្កាត់ អូរជ្រៅ ក្រុងប៉ោយប៉ែត កាល​ពី​ថ្ងៃទី១៩ ខែមេសា នេះ ។ឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា កម្លាំង​​មូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេ​បញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថក្រុង បានធ្វើប្រតិបត្តិការបង្រ្កាបករណីរក្សាទុក ជួញដូរ និង​ប្រើ​ប្រាស់​ដោយខុស ច្បាប់នូវសារធាតុញៀន នៅចំណុចលើផ្លូវមុខក្លឹប Max Club ឃាត់ខ្លួន​ជន​សង្ស័យ​ចំនួន​០៥នាក់ ៖ ១-ឈ្មោះ ខិញ សុភា ហៅ គោ ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ ទីលំនៅបច្ចុប្បន្នភូមិព្រៃ ព្រិច សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត (រក្សាទុក និង​ប្រើប្រាស់​), ២-ឈ្មោះ អៀង ចាន់ដារ៉ា ហៅ រ៉ា ភេទ ប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កម្មករ ទីលំនៅបច្ចុប្បន្នភូមិប្រជាធម្មលិច សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត (ជួញដូរ និង​ប្រើប្រាស់), ៣-ឈ្មោះ សំ សុធា ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ ទីលំ នៅបច្ចុប្បន្ន ភូមិ​មិត្តភាព សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត (រក្សាទុក និងប្រើប្រាស់), ៤-ឈ្មោះ សែម សុខ ភេទ​ប្រុស អាយុ៥១ឆ្នាំ ជនជាតិខ្មែរ មុខរបររត់ម៉ូតូឌុប ទីលំនៅបច្ចុប្បន្នភូមិបាលិលេយ្យ២ សង្កាត់​ប៉ោយប៉ែត ក្រុងប៉ោយប៉ែត (ជួញដូរ), ៥-ឈ្មោះ ហង្ស សំណាង ហៅ ឆាយ ភេទប្រុស អាយុ​៤៤ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករអូសរទេះ ទីលំនៅបច្ចុប្បន្ន ភូមិមិត្តភាព សង្កាត់អូរជ្រៅ ក្រុង​ប៉ោយប៉ែត (ជួញដូរ និងប្រើ ប្រាស់)។ឧត្តមសេនីយ៍ត្រី បានបញ្ជាក់ថា ក្នុងប្រតិបត្តិការនោះកម្លាំងអាវុធហត្ថ ចាប់យកសម្ភារវត្ថុតាងរួម មាន៖ គ្រឿងញៀន ប្រភេទ (កេតាមីន) ចំនួន ០២ថង់ធំ និង១៣៣កូនថង់ ទម្ងន់ ៤២៣,៩៦ក្រាម, គ្រឿងញៀន ប្រភេទ (អ៊ិចស្តាស៊ី) ចំនួន៤២ថង់ ស្មើនឹង៧០១គ្រាប់ ទម្ងន់​៣២៨,​៩ក្រាម, កញ្ចប់ម្សៅរូប សេះពណ៌ក្រហម, កញ្ចប់ម្សៅរូបផ្លែទំពាំងបាយជូរ ពណ៌ក្រហម និង​ពណ៌ស្វាយ (អ៊ិចស្តាស៊ី) ចំនួន៣០ កញ្ចប់ ទម្ងន់៣៣២,៣៥ក្រាម ម្សៅម៉ត់ព​ណ៌​ទឹក​ដោះគោ ចំនួន០៦កូនថង់ ទម្ងន់៤៨,៣ក្រាម,ជញ្ជីង សម្រាប់ថ្លឹង ចំនួន០១គ្រឿង ម៉ូតូ ០៣​គ្រឿង ​ទូរស័ព្ទ ចំនួន០៧គ្រឿង និងវត្ថុតាងមួយចំនួនទៀត៕ អត្ថបទ៖ រឿង ចន្ទ្រា

រ៉ូកែត ៥ គ្រាប់ត្រូវបានបាញ់ចេញពីអ៊ីរ៉ាក់ ឆ្ពោះទៅមូលដ្ឋានយោធាអាមេរិក ក្នុងប្រទេសស៊ីរី

2024/04/22 10:05:50 am        307
ប្រភពសន្តិសុខអ៊ីរ៉ាក់ចំនួនពីរបានប្រាប់សារព័ត៌មាន រ៉យទ័រ ថា យ៉ាងហោចណាស់គ្រាប់រ៉ូកែតចំនួន ៥ គ្រាប់ត្រូវបានបាញ់ចេញពីភូមិ ហ៊្សូមម៉ា (Zummar) របស់អ៊ីរ៉ាក់ ឆ្ពោះទៅកាន់មូលដ្ឋានយោធាសហរដ្ឋអាមេរិក មួយនៅភាគឦសានប្រទេសស៊ីរី កាលពីថ្ងៃអាទិត្យ (២១ មេសា)។ ការវាយប្រហារប្រឆាំងនឹងកងកម្លាំងអាមេរិកនេះ គឺជាលើកទីមួយចាប់តាំងពីដើមខែកុម្ភៈ នៅពេលដែលក្រុមដែលគាំទ្រដោយអ៊ីរ៉ង់ នៅក្នុងប្រទេសអ៊ីរ៉ាក់ បានបញ្ឈប់ការវាយប្រហាររបស់ពួកគេប្រឆាំងនឹងកងទ័ពសហរដ្ឋអាមេរិក។ការវាយប្រហារនេះកើតឡើងមួយថ្ងៃបន្ទាប់ពីនាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ លោក ម៉ូហាម៉េដ សៀ អាល់ស៊ូដានី (Mohammed Shia al-Sudani) ត្រឡប់មកពីទស្សនកិច្ចនៅសហរដ្ឋអាមេរិក ហើយបានជួបជាមួយលោកប្រធានាធិបតី ចូ បៃដិន (Joe Biden) នៅសេតវិមាន។ការបង្ហោះនៅលើបណ្ដាញតេលេក្រាម ដែលមានទំនាក់ទំនងជាមួយក្រុម កាតាអ៊ីប ហេសបូឡា (Kataib Hezbollah) បាននិយាយថា ក្រុមប្រដាប់អាវុធនៅអ៊ីរ៉ាក់ បានសម្រេចចិត្តបន្តការវាយប្រហារឡើងវិញក្រោយការផ្អាកជិតបីខែ បន្ទាប់ពីឃើញមានការរីកចម្រើនតិចតួចលើកិច្ចពិភាក្សាដើម្បីបញ្ចប់សម្ព័ន្ធយោធាដឹកនាំដោយសហរដ្ឋអាមេរិក នៅក្នុងប្រទេស។មន្ត្រីអាមេរិកម្នាក់បានហៅការហេតុការណ៍នោះថាជា «ការវាយប្រហារដោយគ្រាប់រ៉ូកែតបរាជ័យ» ប៉ុន្តែគេមិនច្បាស់ភ្លាមៗទេថា តើគ្រាប់រ៉ូកែតនោះបានបរាជ័យក្នុងការវាយលុកមូលដ្ឋាន ឬត្រូវបានបំផ្លាញមុនពេលទៅដល់ ហើយក៏មិនច្បាស់ដែរថាតើមូលដ្ឋានអាមេរិកនោះ គឺជាគោលដៅពិតប្រាកដសម្រាប់ការវាយប្រហារ ឬយ៉ាងណា៕

ប្រទេសហៃទី បន្តស្ថិតក្រោមការវាយប្រហាររបស់ក្រុមជនអន្ធពាល មុនពេលការផ្លាស់ប្តូររដ្ឋាភិបាល

2024/04/22 09:30:41 am        112
ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបាននិយាយកាលពីថ្ងៃអាទិត្យ (២១ មេសា) ថា ក្រុមជនអន្ធពាលប្រដាប់អាវុធបានបើកការវាយប្រហារថ្មីៗទៅលើផ្នែកខ្លះនៃរដ្ឋធានី ព័រអូប្រាំង របស់ប្រទេសហៃទី មុនពេលការដំឡើងក្រុមប្រឹក្សាអន្តរកាលដែលកំណត់ដើម្បីដឹកនាំរដ្ឋាភិបាលថ្មី ខណៈអ្នកស្រុកដោយរាយការណ៍ថាមានការដុតភ្លើង និងការបាញ់កាំភ្លើងយ៉ាងខ្លាំងក្លានៅកណ្តាលទីក្រុង។វិទ្យុ តេលេ ហ្កាឡាក់ស៊ី (Tele Galaxie) បាននិយាយនៅលើបណ្ដាញសង្គម X ដោយនិយាយថា តំបន់ជាយក្រុង ឡូវើ ឌែលម៉ាស (Lower Delmas) កំពុងប្រែទៅជា «សមរភូមិប្រយុទ្ធរវាងនគរបាល និងក្រុមប្រដាប់អាវុធ» ដោយនិយាយថា ការផ្ទុះយ៉ាងខ្លាំងត្រូវបានគេឮរហូតដល់សាលាក្រុងនៃតំបន់លំនៅឋាននេះ និងការបាញ់កាំភ្លើងនៅជិតវិមានជាតិ។ចលាចលនេះកើតឡើងនៅពេលដែលប្រទេសនេះរៀបចំសម្រាប់ការដំឡើងក្រុមប្រឹក្សាដែលមានសមាជិកប្រាំបួនរូបដើម្បីចូលកាន់តំណែងបន្តពីនាយករដ្ឋមន្ត្រី អារីយ៉ែល ហុងរី (Ariel Henry) ដែលបានសន្យាថានឹងចុះចេញពីតំណែងនៅថ្ងៃទី១១ ខែមីនា ខណៈពេលដែលខ្លួនកំពុងជាប់គាំងនៅខាងក្រៅប្រទេស និងស្ថិតនៅក្រោមសម្ពាធពីសហរដ្ឋអាមេរិក។ក្រុមជនអន្ធពាលហៃទី ដែលភាគច្រើនបានប្រមូលផ្តុំគ្នាជាក្រុមក្រោមសម្ព័ន្ធភាពដែលគេស្គាល់ថាឈ្មោះ «វីវ អុងសុន» (Viv Ansanm) ឬហៅថា «រស់នៅជាមួយគ្នា» បាននិយាយថា ការឡោមព័ទ្ធរបស់ពួកគេលើរដ្ឋធានីគឺជាការប្រយុទ្ធដើម្បីបណ្តេញលោក ហុងរី ពីតំណែង ប៉ុន្តែចាប់តាំងពីការប្រកាសចេញពីតំណែងរបស់លោក ការវាយប្រហារលើរដ្ឋធានីបានកើនឡើងកាន់តែខ្លាំងជាងមុន។ ក្រុមសិទ្ធិមនុស្សប៉ាន់ប្រមាណថាប្រហែល ៩០ ភាគរយនៃរដ្ឋធានីឥឡូវនេះស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រុមប្រដាប់អាវុធទាំងនោះ៕

មនុស្សរាប់រយនាក់ នៅនីហ្សេ ចេញធ្វើបាតុកម្មឲ្យដកកងទ័ពអាមេរិកចេញ

2024/04/22 09:27:28 am        128
មនុស្សរាប់រយនាក់ បានចេញធ្វើបាតុកម្មឆ្លងកាត់ទីក្រុង Agadez ភាគខាងជើងប្រទេសនីហ្សេ កាលពីថ្ងៃអាទិត្យ ដើម្បីទាមទារឱ្យដកកងទ័ពសហរដ្ឋអាមេរិកចេញពីមូលដ្ឋានយោធានៅទីនោះ មួយថ្ងៃបន្ទាប់ពីប្រភពព័ត៌មាននានាបាននិយាយថា កិច្ចព្រមព្រៀងមួយត្រូវបានឈានដល់រវាងទីក្រុង នីអាម៉ាយ(Niamey) និងទីក្រុង Washington ដើម្បីចាប់ផ្តើមការដកទ័ព។មានកងទ័ពសហរដ្ឋអាមេរិកជាង ១.០០០នាក់នៅក្នុងប្រទេសនីហ្សេ គិតត្រឹមឆ្នាំមុន ជាកន្លែងដែលយោធាអាមេរិកបានធ្វើប្រតិបត្តិការក្នុងចំណោមមូលដ្ឋានចំនួនពីរ រួមមានមូលដ្ឋានយានដ្រូនដែលគេស្គាល់ថាជាមូលដ្ឋានទ័ពអាកាស ២០១ ដែលសាងសង់នៅជិតទីក្រុង Agadez ភាគកណ្តាលប្រទេសនីហ្សេ ដោយចំណាយអស់ជាង១០០លានដុល្លារ។ ចាប់តាំងពីឆ្នាំ ១០១៨ មក មូលដ្ឋាននេះ ត្រូវបានប្រើប្រាស់ដើម្បីកំណត់គោលដៅលើក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម និង ក្រុមដែលជាសាខារបស់ក្រុមអាល់កៃដា នៅក្នុងតំបន់ Sahel ។កាលពីឆ្នាំមុន កងទ័ពប្រទេសនីហ្សេ បានដណ្តើមអំណាចក្នុងរដ្ឋប្រហារមួយ រហូតដល់ប្រទេសនីហ្សេ ក្លាយជាដៃគូសន្តិសុខសំខាន់របស់សហរដ្ឋអាមេរិក និងប្រទេសបារាំង។ ប៉ុន្តែអាជ្ញាធរថ្មី បានចូលរួមជាមួយរដ្ឋាភិបាលយោធានៅក្នុងប្រទេសជិតខាងម៉ាលី និងបួគីណាហ្វាសូ ក្នុងការបញ្ចប់កិច្ចព្រមព្រៀងយោធាជាមួយសម្ព័ន្ធមិត្តប្រទេសលោកខាងលិច ដូចជាទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប៉ារីស ដោយបានចាកចេញពីប្លុកនយោបាយ និងសេដ្ឋកិច្ចប្រចាំតំបន់ ECOWAS និងជំរុញទំនាក់ទំនងកាន់តែជិតស្និទ្ធជាមួយប្រទេសរុស្ស៊ី។ប្រភពព័ត៌មានបានប្រាប់សារព័ត៌មានរ៉យទ័រ ថានៅក្នុងប៉ុន្មានថ្ងៃខាងមុខនេះ នឹងមានការសន្ទនាអំពីរបៀបនៃការដកទ័ព ប៉ុន្តែទំនាក់ទំនងការទូត និងសេដ្ឋកិច្ចរវាងសហរដ្ឋអាមេរិក និងប្រទេសនីហ្សេ នឹងបន្ត។

ទាហានហ្វីលីពីន និងសហរដ្ឋអាមេរិក ជិត ១៧.០០០ នាក់ចាប់ផ្តើមសមយុទ្ធប្រចាំឆ្នាំ

2024/04/22 08:47:11 am        123
ទាហានហ្វីលីពីន និងសហរដ្ឋអាមេរិក ជិត ១៧.០០០ នាក់ បានចាប់ផ្តើមសមយុទ្ធហ្វឹកហ្វឺនប្រយុទ្ធរួមគ្នារយៈពេល ៣ សប្តាហ៍ក្នុងប្រទេសហ្វីលីពីន នៅថ្ងៃចន្ទ (២២ មេសា) នេះ ពាក់ព័ន្ធនឹងសមយុទ្ធដែនសមុទ្រនៅសមុទ្រចិនខាងត្បូង ជាទីដែលទីក្រុងម៉ានីល និងទីក្រុងប៉េកាំង មានការប៉ះទង្គិចព្រំដែនសមុទ្រជារឿយៗ។បារាំង និងអូស្ត្រាលី ដែលបានបង្កើនទំនាក់ទំនងការពារជាតិជាមួយទីក្រុងម៉ានីល ដោយប្រឈមមុខនឹងអាកប្បកិរិយាឈ្លានពានរបស់ចិននៅសមុទ្រចិនខាងត្បូង ក៏នឹងចូលរួមក្នុងសមយុទ្ធដែនសមុទ្រនេះដែលនឹងត្រូវធ្វើឡើងជាលើកដំបូងនៅខាងក្រៅដែនទឹកហ្វីលីពីន។សមយុទ្ធ បាលីកាតាន់ (Balikatan) ឬ «ប្រកៀកស្មាប្រយុទ្ធ» ប្រចាំឆ្នាំ ដែលប្រព្រឹត្តទៅពីថ្ងៃទី២២ ខែមេសា នេះដល់ថ្ងៃទី១០ ខែឧសភា នេះកើតឡើងស្របពេលមានការកើនឡើងនៃជម្លោះការទូត និងការប៉ះទង្គិចគ្នាតាមសមុទ្ររវាងហ្វីលីពីន និងចិន រួមទាំងការប្រើកាណុងបាញ់ទឹក និងវាយប្រហារពាក្យសម្ដីដ៏ក្តៅគគុក។សម្ពាធកាន់តែខ្លាំងឡើងរបស់ទីក្រុងប៉េកាំង នៅសមុទ្រចិនខាងត្បូង បានធ្វើឱ្យទីក្រុងម៉ានីល ដែលជាគូប្រជែងទាមទារទឹកដីដែនសមុទ្រមានជម្លោះ និងរដ្ឋផ្សេងទៀតដែលកំពុងប្រតិបត្តិការនៅទីនោះ រួមទាំងសហរដ្ឋអាមេរិក បានអះអាងឡើងវិញនូវការប្តេជ្ញាចិត្តរបស់ខ្លួនដើម្បីការពារហ្វីលីពីនប្រឆាំងនឹងការឈ្លានពានដោយប្រដាប់អាវុធនៅក្នុងសមុទ្រចិនខាងត្បូង៕

អ៊ីស្រាអែល បង្កើនការវាយក្នុងតំបន់ហ្កាហ្សា ខណៈអំពើហិង្សា នៅតំបន់West Bank កើនឡើងខ្លាំង

2024/04/22 08:38:35 am        155
ក្រុមអ្នកឆ្លើយតបដំបូងនៅក្នុងដែនដីប៉ាឡេស្ទីន ហែកហួរដោយសង្គ្រាម បាននិយាយកាលពីថ្ងៃអាទិត្យទី២២មេសា ថា អ៊ីស្រាអែល បានបើកការវាយប្រហារតាមអាកាស នៅក្នុងដែនដីហ្កាហ្សា ខណៈអំពើហិង្សា រីករាលដាលកាន់តែខ្លាំងនៅក្នុងតំបន់ West Bankកាន់កាប់ដោយអ៊ីស្រាអែល។ ការទម្លាក់គ្រាប់បែកចុងក្រោយបំផុត បានកើតឡើង ខណៈក្រុមតំណាងរាស្ត្រសហរដ្ឋអាមេរិក ដែលជាសម្ព័ន្ធមិត្តដ៏ជិតស្និទ្ធបំផុតរបស់អ៊ីស្រាអែល បានអនុម័តកញ្ចប់ជំនួយយោធាថ្មីដល់អ៊ីស្រាអែល ប្រមាណ១៣ពាន់លានដុល្លារ ខណៈការរិះគន់ជាសកល បានកើនឡើងជុំវិញការស្លាប់ជនស៊ីវិលស្លូតត្រង់ និងវិបត្តិមនុស្សធម៌កាន់តែធ្ងន់ធ្ងរនៅក្នុងដែនដីហ្កាហ្សា។ ទោះណាក៏ដោយ ក្ដីបារម្ភពីការរីកដាលដាលកាន់តែខ្លាំងនៃសង្រ្គាមនៅក្នុងតំបន់ហ្កាហ្សា បានធូរស្រាលបន្តិច បន្ទាប់ពីអ៊ីរ៉ង់ បាននិយាយសម្រាលស្ថានការណ៍ ការសងសឹកដែលត្រូវបានរាយការណ៍របស់អ៊ីស្រាអែល ជុំវិញការវាយប្រហារដោយមីស៊ីល និងយានដ្រូនដ៏ច្រើនមិនធ្លាប់មាន របស់អ៊ីរ៉ង់ លើអ៊ីស្រាអែល កាលពីមួយសប្ដាហ៍មុន។ទីភ្នាក់ងារការពារជនស៊ីវិលអ៊ីស្រាអែល បាននិយាយថា គេបានរកឃើញសាកសព១៣នាក់ បន្ទាប់ពីការវាយប្រហារតាមអាកាសប៉ះចំគ្រួសារមួយជិតទីកក្រុងរ៉ាហ្វា ភាគខាងត្បូងផុតក្នុងដែនដីហ្កាហ្សា ។គេជឿថា អ្នកផ្សេងទៀតនៅកប់ក្រោមគំនរកម្ទេចថ្ម។ ប្រភពដដែលនិយាយថា ការវាយប្រហារដាច់ដោយឡែករបស់អ៊ីស្រាអែល ចំលើផ្ទះមួយកន្លែងក្នុងទីក្រុងរ៉ាហ្វា បានសម្លាប់មនុស្ស៣នាក់ និងមួយចំនួនរងរបួស៕

មនុស្សរាប់លាននាក់ ប្រឈមនឹងគ្រោះទឹកជំនន់នៅក្នុងខេត្តក្វាងទុង ប្រទេសចិន បន្ទាប់ពីភ្លៀងធ្លាក់ខ្លាំង

2024/04/22 08:34:54 am        231
ទន្លេធំៗ ផ្លូវទឹក និងអាងស្តុកទឹកសំខាន់ៗក្នុងខេត្តក្វាងទុង (Guangdong) របស់ប្រទេសចិន កំពុងគំរាមកំហែងបង្កជាទឹកជំនន់ដ៏គ្រោះថ្នាក់ ដែលបង្ខំឱ្យរដ្ឋាភិបាលបង្កើតផែនការឆ្លើយតបបន្ទាន់ដើម្បីការពារប្រជាជនជាង ១២៧ លាននាក់។ដោយហៅស្ថានភាពនេះថា «អាក្រក់» ក្រុមមន្ត្រីអាកាសធាតុក្នុងតំបន់និយាយថា ផ្នែកនៃទន្លេ និងដៃទន្លេនៅអាងទន្លេ ស៊ីជាំង (Xijiang) និង ប៉ីជាំង (Beijiang) កំពុងផ្ទុកទឹកក្នុងកម្រិតអាសន្នមួយ នេះបើតាមការឱ្យដឹងពីទូរទស្សន៍ CCTV របស់ចិន កាលពីថ្ងៃអាទិត្យ (២១ មេសា)។CCTV បានរាយការណ៍ថា ក្រសួងធនធានទឹករបស់ប្រទេសចិន បានចេញសេចក្តីណែនាំបន្ទាន់មួយ។ ក្រុមមន្ត្រីខេត្តក្វាងទុង បានជំរុញឱ្យនាយកដ្ឋាននៅគ្រប់តំបន់ និងក្រុងចាប់ផ្តើមរៀបចំផែនការសង្គ្រោះបន្ទាន់ ដើម្បីបញ្ចៀសគ្រោះមហន្តរាយធម្មជាតិ ហើយបំបែកថវិកា និងសម្ភារៈសង្គ្រោះបន្ទាន់ភ្លាមៗ ដើម្បីធានាថា ប្រជាពលរដ្ឋដែលរងផលប៉ះពាល់មានអាហារ សំលៀកបំពាក់ ទឹក និងកន្លែងរស់នៅសមស្របពេលទឹកជំនន់មកដល់។ខេត្តនេះបានជួបប្រទះនូវភ្លៀងធ្លាក់យ៉ាងគំហុកអស់រយៈពេលជាច្រើនថ្ងៃ និងមានខ្យល់បក់ខ្លាំង ដោយសារតែអាកាសធាតុមិនអំណោយផល ដែលបានប៉ះពាល់ដល់ផ្នែកជាច្រើននៃប្រទេសចិន ក្នុងរយៈពេលប៉ុន្មានសប្តាហ៍កន្លងមកនេះ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

សង្រ្គាមបានលួចពហុកីឡដ្ឋានតំបន់ហ្កាហ្សា ប៉ុន្តែមិនអាចលួចក្តីស្រលាញ់ការប្រកួតបាល់ទាត់បានទេ
06/17/2026 09:06 PM
ក្រុមមេដឹកនាំ G7ជួបជុំគ្នានៅថ្ងៃចុងក្រោយកិច្ចប្រជុំកំពូលក្នុងប្រទេសបារាំង
06/17/2026 09:06 PM
មេដឹកនាំ G7ពិភាក្សាលើការគ្រប់គ្រងប្រព័ន្ធ AI ជាមួយប្រធានបច្ចេកវិទ្យា ក្នុងកិច្ចប្រជុំកំពូលនៅបារាំង
06/17/2026 08:06 PM
លោក​ប្រធានាធិបតី Aoun និយាយថា លីបង់មាន «ផ្លូវឯករាជ្យ» ក្នុងការចរចាជាមួយ​អ៊ីស្រាអែល
06/17/2026 08:06 PM
មេដឹកនាំអាស៊ានធ្វើដំណើរទៅដល់ទីក្រុង Kazan ដើម្បីចូលរួមកិច្ចប្រជុំកំពូលរុស្ស៊ី-អាស៊ាន
06/17/2026 08:06 PM
បារាំងប្រកាសហាមឃាត់ការប្រើប្រាស់ទូរស័ព្ទដៃ នៅក្នុងសាលាវិទ្យាល័យ ចាប់ពីខែកញ្ញា
06/17/2026 08:06 PM
លោក Trump ៖ គ្មាននរណាម្នាក់ រួមទាំងលោក Obama មិនអាចបង្កើតកិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់បានទេ
06/17/2026 08:06 PM
ក្រុមឧទ្ទាមកូឡុំប៊ីស្វាគមន៍កិច្ចប្រជុំជាមួយប្រធានាធិបតីថ្មី តែពួកគេក៏អាចរស់រានពីការវាយប្រហារយោធាដែរ
06/17/2026 08:06 PM
កោះតៃវ៉ាន់អះអាងថា កេនយ៉ាងរារាំងខ្លួនមិនឲ្យចូលរួមសន្និសីទដោយសារសម្ពាធពីចិន
06/17/2026 08:06 PM
សំណុំផ្សែងនៅតែបន្តឃើញមាននៅតំបន់ភាគខាងត្បូងលីបង់ បើទោះបីជាមានកិច្ចព្រមព្រៀងអាមេរិក-អ៊ីរ៉ង់
06/17/2026 08:06 PM