ករណីនាំសាច់បង្កកមកពីថៃជាង២០០តោន : តំណាងអយ្យការចោទប្រកាន់ជនសង្ស័យ ២នាក់
សំណុំរឿងសាច់បង្កកជាង ២០០តោន នាំមកពីថៃចូលដល់ដៃតុលាការហើយ
អាជ្ញាធររាជធានីភ្នំពេញបន្តត្រួតពិនិត្យតាមទីតាំងប្រមូលផ្ដុំក្នុងគោលដៅប្រតិបត្តិការបោសសម្អាតទីតាំងសង្ស័យប្រព្រឹត្តបទល្មើស
សមត្ថកិច្ចរាជធានីភ្នំពេញ បន្តត្រួតពិនិត្យទីតាំងស្នាក់នៅប្រមូលផ្ដុំ ដើម្បីស្វែងរក និង​បោស​សម្អាត​​បទ​ល្មើស Online Scams

សន្តិសុខ និង សង្គម

ការកើនឡើងនៃករណីជំងឺគ្រុនឈាមដ៏ច្រើននៅទ្វីបអាមេរិក បង្កឱ្យមានការប្រកាសអាសន្នបន្ទាន់

2024/03/29 09:21:06 am        96
ប្រធានអង្គការសុខភាពទ្វីបអាមេរិក (PAHO) បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ (២៨ មីនា) ថា ករណីជំងឺគ្រុនឈាមនៅអាមេរិក បានកើនឡើងខ្លាំងក្នុងរយៈពេល ៣ ខែដំបូងក្នុងឆ្នាំនេះ ដែលជាកំណើនបីដងនៃចំនួននៃការឆ្លងដែលត្រូវបានរាយការណ៍ក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលជាសញ្ញាប្រកាសអាសន្នសម្រាប់តំបន់រងហានិភ័យ។ប្រទេសប្រេស៊ីល អាហ្សង់ទីន និងប៉ារ៉ាហ្គាយ គឺជាប្រទេសដែលរងគ្រោះដោយជំងឺគ្រុនឈាមខ្លាំងបំផុត នៅក្នុងអ្វីដែលក្រុមមន្ត្រីទីភ្នាក់ងារ PAHO បានពណ៌នាថាអាចជាការផ្ទុះឡើងដ៏អាក្រក់បំផុតនៅក្នុងទ្វីបអាមេរិក រហូតមកដល់បច្ចុប្បន្នសម្រាប់ជំងឺមេរោគដែលឆ្លងដោយមូសខ្លានេះ។អង្គការសុខភាព PAHO ដែលជាទីភ្នាក់ងារអង្គការសហប្រជាជាតិ បានបញ្ជាក់ពីករណីជំងឺគ្រុនឈាមជាង ៣,៥ លានករណី និងការស្លាប់ជាង ១.០០០ នាក់នៅឆ្នាំនេះ គិតត្រឹមខែមីនា នៅទូទាំងទ្វីបអាមេរិក។ ប្រជាជនប្រហែល ៤ ពាន់លាននាក់ ឬប្រហែលពាក់កណ្តាលនៃចំនួនប្រជាជនពិភពលោក រស់នៅក្នុងតំបន់ដែលមានហានិភ័យនៃការឆ្លងជំងឺគ្រុនឈាម នេះបើយោងតាមទិន្នន័យពីមជ្ឈមណ្ឌលគ្រប់គ្រង និងការពារជំងឺរបស់សហរដ្ឋអាមេរិក។រោគសញ្ញានៃជំងឺគ្រុនឈាមរួមមាន គ្រុនក្តៅ ឈឺក្បាល ក្អួតចង្អោរ កន្ទួលលើស្បែក ក៏ដូចជាការឈឺចាប់សាច់ដុំ និងសន្លាក់។ ករណីគ្រុនឈាមភាគច្រើនត្រូវបានគេឃើញជាធម្មតានៅចន្លោះខែកុម្ភៈ និងឧសភា ដែលជាចុងខែរដូវក្តៅរបស់អឌ្ឍគោលខាងត្បូង៕

អ្នកបើកកប៉ាល់ បានប្រើវិទ្យុទាក់ទងស្នើសុំជំនួយពីទូកអូស មុនពេលកប៉ាល់បុកស្ពាន បាល់ទីម័រ

2024/03/29 09:14:07 am        274
អ្នកបើកកប៉ាល់ដឹកទំនិញ ដាលី ដែលបានបុកស្ពានផ្លូវហាយវេមួយចូលទៅក្នុងកំពង់ផែក្រុង បាល់ទីម័រ (Baltimore) របស់អាមេរិក បានប្រើវិទ្យុទាក់ទងស្នើសុំជំនួយទូកអូស ហើយរាយការណ៍ពីការបាត់បង់ថាមពលនៅលើនាវាប៉ុន្មាននាទីមុនហេតុការណ៍បុកកើតឡើង នេះបើយោងតាមក្រុមមន្ត្រីសុវត្ថិភាពសហព័ន្ធបាននិយាយកាលពីថ្ងៃពុធ (២៧ មីនា) ដោយសំអាងដល់សំឡេងពីឧបករណ៍ថតទិន្នន័យ «ប្រអប់ខ្មៅ» របស់កប៉ាល់។ប្រធានក្រុមប្រឹក្សាសុវត្ថិភាពដឹកជញ្ជូនជាតិក៏បាននិយាយផងដែរថាស្ពាន ហ្រ្វង់ស៊ីស ស្កុត ឃី (Francis Scott Key) ដែលជាសរសៃឈាមចរាចរលើកំពង់ផែដែលត្រូវបានសាងសង់ក្នុងឆ្នាំ ១៩៧៦ ខ្វះខាតរចនាសម្ព័ន្ធវិស្វកម្ម ដែលធ្វើឱ្យស្ពាននេះកាន់តែងាយរងគ្រោះបង្កជាការដួលរលំដ៏មហន្តរាយ។ការយល់ដឹងថ្មីអំពីគ្រោះមហន្តរាយដ៏ធ្ងន់ធ្ងរនេះបានកើតឡើងរយៈពេលមួយថ្ងៃបន្ទាប់ពីកប៉ាល់ដឹកទូកុងតឺន័រដ៏ធំរបស់សិង្ហបុរី ឈ្មោះ ដាលី (Dali) បានបើកចេញពីកំពង់ផែ បាល់ទីម័រ ឆ្ពោះទៅប្រទេសស្រីលង្កា បានរាយការណ៍ថាបាត់បង់ថាមពល និងសមត្ថភាពក្នុងការធ្វើដំណើរ មុនពេលបុកបង្គោលជំនួយនៃស្ពាន។ផលប៉ះពាល់បាននាំឱ្យផ្នែកភាគច្រើននៃស្ពានបានបាក់ធ្លាក់ចូលទៅក្នុងទន្លេ ផាថាបស្កូ (Patapsco) ស្ទើរតែភ្លាមៗ ដោយបានកាត់ផ្ដាច់ផ្លូវដឹកជញ្ជូន និងបង្ខំឱ្យបិទដោយគ្មានកំណត់នៃច្រកកំពង់ផែ បាល់ទីម័រ ដែលជាច្រកដ៏មមាញឹកបំផុតមួយនៅលើឆ្នេរសមុទ្រភាគខាងកើតរបស់សហរដ្ឋអាមេរិក៕

ប្រទេសកាណាដា បញ្ជូនឧទ្ធម្ភាគចក្រទៅកាន់ស្ថានទូតនៅហៃទី ដើម្បីជម្លៀសបុគ្គលិក

2024/03/29 09:07:20 am        162
ប្រទេសកាណាដា បានបញ្ជូនឧទ្ធម្ភាគចក្រទៅកាន់ស្ថានទូតរបស់ខ្លួននៅក្នុងទីក្រុង ព័រ អូប្រាំង កាលពីថ្ងៃព្រហស្បតិ៍ ដើម្បីជម្លៀសប្រជាជនកាណាដា ដែលមានបំណងចង់ចាកចេញពីប្រទេសហៃទី ខណៈអំពើហិង្សារបស់ក្រុមជនអន្ធពាលរាលដាលកាន់តែខ្លាំង។ ឧទ្ធម្ភាគចក្រមួយគ្រឿង ត្រូវបានគេមើលឃើញចុះចតនៅស្ថានទូតកាណាដា ខណៈមានទាហានជាច្រើនការពារនៅអគារនោះ។ការចាកចេញរបស់ជនបរទេសពីប្រទេសហៃទី បានកើនឡើងនាពេលថ្មីៗនេះ ខណៈអនាគតនយោបាយរបស់ប្រទេសនេះ ស្ថិតក្នុងភាពមិនប្រាកដប្រជា ដោយក្រុមជនអន្ធពាលប្រដាប់អាវុធ បានពង្រីកការគ្រប់គ្រងរបស់ពួកគេនៅរដ្ឋធានី និងនៅតំបន់ដាច់ស្រយាល។ជម្លោះនៅក្នុងប្រទេសហៃទី បានសម្លាប់មនុស្សរាប់ពាន់នាក់ និងរាប់សែននាក់ទៀតរត់ភៀសខ្លួន។ ការវាយប្រហារជាបន្តបន្ទាប់ក្នុងខែនេះ រួមមានការវាយឆ្មក់ទៅលើប៉ុស្តិ៍នគរបាល និងអាកាសយានដ្ឋានអន្តរជាតិ បាននាំទៅដល់ការផ្អាកជើងហោះហើរពាណិជ្ជកម្ម។ប្រទេសកាណាដា បាននិយាយកាលពីថ្ងៃចន្ទថា ដំបូងឡើយ ខ្លួននឹងសម្របសម្រួលការធ្វើដំណើរទៅកាន់សាធារណរដ្ឋដូមីនីក ដែលបែងចែកកោះ ហ៊ីស្បានីអូឡា(Hispaniola) ជាមួយប្រទេសហៃទី សម្រាប់ប្រជាជនកាណាដាដែលងាយរងគ្រោះ ដូចជាអ្នកទាំងឡាយណាដែលត្រូវការការថែទាំសុខភាព ឬអ្នកដែលមានកូន។ប្រជាជនកាណាដាប្រហែល ៣០ នាក់ ដែលត្រៀមខ្លួនធ្វើដំណើរដោយមានឯកសារចាំបាច់ រហូតមកដល់ពេលនេះបានចាកចេញ។រដ្ឋាភិបាលប្រទេសកាណាដា កំពុងធ្វើការលើជម្រើសនៃការចាកចេញផ្សេងៗទៀតសម្រាប់សមាជិកគ្រួសាររបស់ពលរដ្ឋកាណាដា និងអ្នករស់នៅអចិន្ត្រៃយ៍។

តុលាការ ICJ បញ្ជាឱ្យអ៊ីស្រាអែល បញ្ឈប់ទុរ្ភិក្សនៅហ្កាហ្សា ខណៈក្រុមហាម៉ាស ត្រូវការបទឈប់បាញ់

2024/03/29 09:02:30 am        235
តុលាការពិភពលោកកាលពីថ្ងៃព្រហស្បតិ៍ (២៨ មីនា) បានបញ្ជាជាឯកច្ឆ័ន្ទឱ្យអ៊ីស្រាអែល ដែលត្រូវបានចោទប្រកាន់ដោយអាហ្វ្រិកខាងត្បូង ពីបទប្រល័យពូជសាសន៍នៅតំបន់ហ្កាហ្សា ត្រូវចាត់វិធានការចាំបាច់ និងមានប្រសិទ្ធភាពទាំងអស់ ដើម្បីធានាការផ្គត់ផ្គង់ស្បៀងជាមូលដ្ឋានដល់ប្រជាជនប៉ាឡេស្ទីននៃតំបន់ហ៊ុមព័ទ្ធ និងបញ្ឈប់ការរីករាលដាលទុរ្ភិក្ស។ ប៉ុន្តែក្រុមហាម៉ាស ដែលប់គ្រងនៅតំបន់ហ្កាហ្សាបាននិយាយថា បទឈប់បាញ់មួយ គឺចាំបាច់ដើម្បីបញ្ឈប់វិបត្តិមនុស្សធម៌។បញ្ជាពីតុលាការយុត្តិធម៌អន្តរជាតិ ICJ នេះបានកើតឡើងនៅពេលដែលកងកម្លាំងអ៊ីស្រាអែល និងក្រុមយុទ្ធជនប៉ាឡេស្ទីន បានប្រយុទ្ធគ្នាយ៉ាងស្និទ្ធស្វាញជុំវិញមន្ទីរពេទ្យ អាល់ ស៊ីហ្វា (Al Shifa) នៃតំបន់ហ្កាហ្សា ជាទីដែលក្រុមហាម៉ាស និងក្រុមអ៊ីស្លាមជីហាដបាននិយាយថា ពួកគេបានវាយប្រហារទាហាន និងរថក្រោះអ៊ីស្រាអែលដោយគ្រាប់រ៉ូកែត និងកាំភ្លើងត្បាល់។ចៅក្រមនៅតុលាការបាននិយាយថា ប្រជាជននៅតំបន់ហ៊ុមព័ទ្ធមាត់សមុទ្រនេះប្រឈមនឹងស្ថានភាពកាន់តែអាក្រក់។ វិធានការថ្មីនេះត្រូវបានស្នើដោយប្រទេសអាហ្វ្រិកខាងត្បូង ជាផ្នែកមួយនៃបណ្ដឹងរបស់ខ្លួនដែលចោទប្រកាន់អ៊ីស្រាអែល ពីអំពើប្រល័យពូជសាសន៍ដឹកនាំដោយរដ្ឋនៅក្នុងតំបន់ហ្កាហ្សា។មន្ត្រីជាន់ខ្ពស់ក្រុមហាម៉ាស លោក បាសេម ណេម (Basem Naim) បាននិយាយថា សេចក្តីសម្រេចពីតុលាការនោះមិនដំណើរការបានគ្រប់គ្រាន់ទេ ហើយអ៊ីស្រាអែល ត្រូវតែទទួលបានបញ្ជាឱ្យបញ្ចប់ការវាយលុកយោធារបស់ខ្លួន ដើម្បីបញ្ឈប់ការរងទុក្ខវេទនា៕

ក្រសួងដឹកជញ្ជូន៖ គ្រោះថ្នាក់រថយន្តក្រុងនៅអាហ្វ្រិកខាងត្បូងបណ្តាលឲ្យមនុស្ស ៤៥នាក់ស្លាប់

2024/03/29 08:55:03 am        157
ក្រសួងដឹកជញ្ជូនរបស់ប្រទេសអាហ្រ្វិកខាងត្បូង បាននិយាយថា ឧបទ្ទវហេតុរថយន្តក្រុងនៅជិត ក្រុង Mamatlakala ក្នុងខេត្ត Limpopo ភាគខាងជើងប្រទេស បានបណ្តាលឱ្យមនុស្សយ៉ាងហោចណាស់ ៤៥ នាក់ស្លាប់ និងម្នាក់រងរបួសធ្ងន់។យោងតាមសេចក្រីថ្លែងការណ៍បានឲ្យដឹងថា ក្រសួងបានចោទប្រកាន់ថា អ្នកបើកបរបានបាត់បង់ការគ្រប់គ្រង ហើយបានបុករបាំងថ្មលើស្ពាន បណ្តាលឱ្យរថយន្តក្រុងឡើងលើស្ពាន ហើយបានធ្លាក់ចុះមកដី និងបានឆាបឆេះ ។សេចក្តីថ្លែងការណ៍បាននិយាយថា រថយន្តក្រុងដឹកអ្នកដំណើរ កំពុងដឹកជញ្ជូនមនុស្សពីប្រទេស បូស្វាណា ជាប្រទេសនៅអាហ្វ្រិកខាងត្បូង ទៅកាន់ទីក្រុង Moria ជាទីក្រុងក្នុងខេត្ត Limpopo ។នាយកដ្ឋានដឹកជញ្ជូនរបស់ខេត្ត Limpopo បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ដាច់ដោយឡែកមួយថា ប្រតិបត្តិការជួយសង្គ្រោះ បានបន្តរហូតដល់ល្ងាចថ្ងៃព្រហស្បត្តិ៍ ខណៈសាកសពមួយចំនួនត្រូវបានឆេះរោលពុំអាចចំណាំបាន ហើយមួយចំនួនទៀតជាប់នៅក្នុងកម្ទេចកម្ទី និងរាយប៉ាយនៅកន្លែងកើតហេតុ។

ការខាតបង់ធានារ៉ាប់រងសម្រាប់ការបាក់ស្ពាននៅសហរដ្ឋអាមេរិកអាចឡើងដល់ ៣ ពាន់លានដុល្លារ

2024/03/29 08:01:22 am        158
ប្រធានក្រុមហ៊ុនធានារ៉ាប់រងរបស់អង់គ្លេសបាននិយាយថា ការបាក់ស្ពាន ហ្វ្រង់ស៊ីស ស្កុតឃី( Francis Scott Key Bridge) នៅក្នុងទីក្រុង បាល់ទីម័រ (Baltimore) របស់សហរដ្ឋអាមេរិក នឹងបណ្តាលឱ្យមានការខាតបង់ធានារ៉ាប់រងលើសមុទ្រដ៍ធំធេងបំផុតមិនធ្លាប់មាន។មនុស្ស ៦ នាក់ត្រូវបានគេសន្មត់ថាបានស្លាប់បន្ទាប់ពីនាវដឹកទូកុងតឺន័រមួយបានបើកបុកស្ពានហើយក្រុមអ្នកមុជទឹកបានរកឃើញសាកសពពីរនាក់។កាលពីព្រឹកថ្ងៃអង្គារទី២៦មីនា សប្ដាហ៍នេះ ស្ពានដែលមានប្រវែង១,៥ម៉ាយល៍នៅក្នុងរដ្ឋម៉ារីលែន បានបាក់ បន្ទាប់ពីនាវាដឹកទំនិញ ធ្វើដំណើរទៅកាន់ប្រទេសស្រី លង្កា បានបុកបង្គោលស្ពានថ្មបេតុង។ក្រុមអ្នកជំនាញនិយាយថា ការខូចខាតអាចមានតម្លៃដល់ទៅ ៣ ពាន់លានដុល្លារ ឬស្មើ២,៣ពាន់លានអឺរ៉ូ។លោក ចន នីល (John Neal) នាយកប្រតិបត្តិក្រុមហ៊ុនធានារ៉ាប់រ៉ង ឡតស៍(Lloyd's)របស់ទីក្រុងឡុងដ៍្របាននិយាយថា លោកនឹងនិយាយថា ព្រឹត្តិការណ៍បាក់ស្ពានក្នុងរដ្ឋម៉ារីលែន នៅសហរដ្ឋអាមេរិក នេះ ប្រាកដណាស់ថា នឹងក្លាយជាការខាតបង់ដ៏ធំធេងបំផុតមួយនៅសមុទ្រក្នុងប្រវត្តិសាស្ត្រ ។លោក Neal បានប្រាប់ទូរទស្សន៍ BBC ថា មានការសង្ស័យតិចតួច ឬគ្មានតែម្ដង។ ប៉ុន្តែតាមពិត ទៅដំណឹងល្អគឺ ថា ស្ពាននេះ ត្រូវបានធានារ៉ាប់រ៉ង។ប្រធានក្រុមហ៊ុនធានារ៉ាប់រ៉ងនេះ បាននិយាយថា កំពង់ផែ និងនាវា ដែលបានបុកស្ពាននោះក៏ត្រូវបានធានាដែរ។លោកបានបន្តថា ដូច្នេះតាមទស្សនៈផ្នែកហិរញ្ញវត្ថុ មានដំណើរការមួយដែលនឹងអនុញ្ញាតឲ្យមានការផ្តល់សំណងហិរញ្ញវត្ថុ និងសម្រាប់ការទាមទារដើម្បីទទួលបានការដោះស្រាយ៕

UN៖ អង្គការមនុស្សធម៌បង្កើនការព្រួយបារម្ភចំពោះការផ្ទុះឡើងជំងឺអាសន្នរោគនៅសូម៉ាលី

2024/03/28 02:15:52 pm        118
ក្រុមអង្គការមនុស្សធម៌របស់អង្គការសហប្រជាជាតិ បាននិយាយកាលពីថ្ងៃពុធថា ពួកគេមានការព្រួយបារម្ភអំពីការរាលដាលជំងឺអាសន្នរោគនៅក្នុងស្រុកជិតពាក់កណ្តាលនៃស្រុកចំនួន៧២របស់ប្រទេសសូម៉ាលី ក្នុងពេលមានការខ្វះខាតដូសវ៉ាក់សាំងខ្លាំង។ ការិយាល័យអង្គការសហប្រជាជាតិ សម្រាប់ការសម្របសម្រួលកិច្ចការមនុស្សធម៌ (OCHA) បាននិយាយថា មានករណីជិត ៤.៤០០ករណី និងអ្នកស្លាប់ចំនួន ៥៤នាក់ ត្រូវបានកត់ត្រា កាលពីសប្តាហ៍មុន គិតចាប់តាំងពីដើមឆ្នាំនេះ ដែលជាង ៦០ ភាគរយនៃអ្នកស្លាប់ ស្ថិតក្នុងចំណោមកុមារអាយុក្រោម ៥ ឆ្នាំ។ អង្គការ OCHA បាននិយាយថា វ៉ាក់សាំង ១,៤ លានដូស ដែលក្រុមសម្របសម្រួលអន្តរជាតិទទួលបន្ទុកការផ្តល់វ៉ាក់សាំង បានបែងចែកសម្រាប់ប្រទេសសូម៉ាលី ត្រូវបានគេរំពឹងថា នឹងទៅដល់ក្នុងពេលឆាប់ៗនេះ។ ប្រទេសសូម៉ាលី ស្ថិតក្នុងចំណោមប្រទេសដែលទទួលរងផលប៉ះពាល់ខ្លាំងបំផុតរួចទៅហើយដោយជំងឺអាសន្នរោគ។ អង្គការសុខភាពពិភពលោក (WHO) និយាយថា ការផ្ទុះឡើងនេះ ត្រូវបានគេរំពឹងថានឹងរាលដាលបន្ថែមទៀត រួមទាំងទៅកាន់តំបន់ដែលជំងឺនេះមិនត្រូវបានគេមើលឃើញក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងទៅនេះក្នុងអំឡុងរដូវវស្សាខាងមុខ ដែលត្រូវបានគេរំពឹងថានឹងកាន់តែធ្ងន់ធ្ងរជាងធម្មតា។ អង្គការ OCHA បាននិយាយថា អង្គការសហប្រជាជាតិ និងដៃគូមនុស្សធម៌របស់ខ្លួន កំពុងធ្វើការជាមួយអាជ្ញាធរសុខាភិបាលរបស់ប្រទេសសូម៉ាលី ដើម្បីបង្កើនកិច្ចខិតខំប្រឹងប្រែងត្រៀមបង្ការ និងឆ្លើយតប ស្របតាមផែនការសកម្មភាពរយៈពេល៦ខែ ដែលនឹងត្រូវការថវិកាជិត ៦ លានដុល្លារ។ ទោះយ៉ាងណាអង្គការ OCHA បាននិយាយថា ការផ្តល់មូលនិធិបន្ថែមគឺត្រូវការជាបន្ទាន់ ហើយផែនការឆ្លើយតបមនុស្សធម៌របស់ប្រទេសសូម៉ាលី នៅឆ្នាំនេះត្រូវបានផ្តល់មូលនិធិតិចជាង ១០ ភាគរយ មានត្រឹមតែជាង ១៥០លានដុល្លារអាមេរិកប៉ុណ្ណោះដែលបានទទួល ក្នុងចំនួនទឹកប្រាក់ដែលត្រូវការជិត ១,៦ពាន់លានដុល្លារ ។

ក្រុមហេសបូឡានៅលីបង់ អះអាងថា ខ្លួនបានបាញ់រ៉ុក្កែតរាប់សិបគ្រាប់ បន្ទាប់ពីការវាយប្រហាររបស់អ៊ីស្រាអែល

2024/03/28 01:24:15 pm        119
ក្រុមហេសបូឡានៅប្រទេសលីបង់ បាននិយាយថា ខ្លួនបានបាញ់រ៉ុក្កែតរាប់សិបគ្រាប់ទៅលើទីក្រុង គីរ៉ាត ស្មូណា (Kiryat Shmona) ដែលជាទីក្រុងរបស់អ៊ីស្រាអែលជាប់ព្រំដែនកាលពីព្រឹកថ្ងៃពុធ ដើម្បីជាការឆ្លើយតបទៅនឹងការវាយប្រហារដ៏សាហាវរបស់អ៊ីស្រាអែលទៅលើភូមិ Hebbariyeh នៅប្រទេសលីបង់ភាគខាងត្បូង មួយថ្ងៃមុននេះ។អ៊ីស្រាអ៊ែល និងក្រុមហេសបូឡាដែលគាំទ្រដោយអ៊ីរ៉ង់ បាននិងកំពុងបាញ់គ្នាឆ្លងព្រំដែន ចាប់តាំងពីសង្រ្គាមអ៊ីស្រាអែល និងហាម៉ាស បានផ្ទុះឡើងនៅតំបន់ហ្កាហ្សា ដែលជាការកើនឡើងដ៏ធំបំផុតរវាងសត្រូវចាស់ ចាប់តាំងពីជម្លោះរយៈពេលមួយខែ ក្នុងឆ្នាំ ២០០៦។ភាគីទាំងពីរ បាននិយាយថា ពួកគេមិនត្រូវការសង្រ្គាមពេញទំហឹងទេ ហើយបើកចំហចំពោះដំណើរការការទូត ប៉ុន្តែការវាយប្រហារ បានកើតឡើងនៅសប្តាហ៍នេះ បន្ទាប់ពីមានការធូរស្រាល ក្នុងការបាញ់ផ្លោងឆ្លងព្រំដែន។ប្រភពសន្តិសុខក្នុងប្រទេសលីបង់ បានបញ្ជាក់ថា យ៉ាងហោចណាស់មនុស្ស៨នាក់ រួមទាំងយុទ្ធជន ហេសបូឡា ត្រូវបានសម្លាប់កាលពីថ្ងៃពុធដោយការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល នៅភាគខាងត្បូងនៃប្រទេសនេះ។ប្រភពសន្តិសុខ និងប្រព័ន្ធផ្សព្វផ្សាយផ្លូវការលីបង់ បានឲ្យដឹងថា មនុស្ស៥នាក់ ត្រូវបានសម្លាប់ នៅក្នុងភូមិព្រំដែន Tair Harfa និងយ៉ាងហោចណាស់ បីនាក់ផ្សេងទៀត នៅក្នុងភោជនីយដ្ឋានមួយ ក្នុងទីក្រុងព្រំដែនNaqura។

មនុស្សរាប់រយនាក់ បន្តការតវ៉ា នៅជិតស្ថានទូតអ៊ីស្រាអែលនៅទីក្រុង Amman ប្រទេសហ្ស៊កដានី

2024/03/28 12:31:06 pm        176
ប្រជាជនហ្ស៊កដានី រាប់រយនាក់ បានបន្តប្រមូលផ្តុំគ្នានៅជិតស្ថានទូតអ៊ីស្រាអែល នៅក្នុងទីក្រុង Amman កាលពីថ្ងៃពុធ ដើម្បីគាំទ្រដល់ប្រជាជនប៉ាឡេស្ទីននៅតំបន់ហ្កាហ្សា។ ក្រុមអ្នកតវ៉ា បានស្រែកពាក្យផ្សេងៗ កាន់បដា និងគ្រវីទង់ជាតិប៉ាឡេស្ទីន។សន្ធិសញ្ញាសន្តិភាព របស់ប្រទេសហ្ស៊កដានី ជាមួយអ៊ីស្រាអែល គឺពុំមានការគាំទ្រយ៉ាងទូលំទូលាយនោះទេក្នុងចំណោមពលរដ្ឋជាច្រើន ដែលមើលឃើញថាការធ្វើឱ្យមានប្រក្រតីភាព ជាការក្បត់ទៅនឹងសិទ្ធិរបស់ជនរួមជាតិប៉ាឡេស្ទីនរបស់ពួកគេ។អ្នកតវ៉ា លោក Imad al Malhi បាននិយាយថា យើងកំពុងស្នើឱ្យរដ្ឋាភិបាល ប្រទេសហ្ស៊កដានី លុបចោលសន្ធិសញ្ញា Wadi Araba ព្រោះថា សន្ធិសញ្ញានេះបានធ្វើឱ្យប៉ះពាល់ដល់ផលប្រយោជន៍ជាតិ របស់ប្រទេសហ្ស៊កដានី។ស្ថានទូតអ៊ីស្រាអែល ជាទីដែលក្រុមបាតុករប្រមូលផ្តុំគ្នាជារៀងរាល់ថ្ងៃ បានក្លាយជាចំណុចក្តៅនៃការតវ៉ាប្រឆាំងអ៊ីស្រាអែលជាយូរណាស់មកហើយនៅពេលមានភាពចលាចលនៅក្នុងតំបន់ហ្កាហ្សា និងដែនដីប៉ាឡេស្ទីនដែលត្រូវបានចូលគ្រប់គ្រង។យោងតាមអាជ្ញាធរសុខាភិបាលនៃតំបន់ហ៊ុមព័ទ្ធហ្កាហ្សា បាននិយាយថា អ៊ីស្រាអែល បានបើកការវាយលុក និងបាញ់ផ្លោងលើតំបន់ហ្កាហ្សា បានសម្លាប់ប្រជាជនប៉ាឡេស្ទីន ៣២.៤៩០នាក់ ជាជម្លោះដ៏ឃោឃៅបំផុតរវាងអ៊ីស្រាអែល និងក្រុមហាម៉ាសដែលជាក្រុមអ៊ីស្លាមនិយម គ្រប់គ្រងដែនដីហ្កាហ្សា។ការវាយប្រហាររបស់អ៊ីស្រាអែល ត្រូវបានធ្វើឡើងក្នុងការឆ្លើយតបទៅនឹងការវាយប្រហាររបស់ក្រុមហាម៉ាស ទៅលើប្រទេសអ៊ីស្រាអែល ដែលអ៊ីស្រាអែលនិយាយថាមនុស្ស ១.២០០នាក់ ត្រូវបានសម្លាប់។

អៀរឡង់ នឹងធ្វើអន្តរាគមន៍ក្នុងសំណុំរឿងប្រឆាំងនឹងអ៊ីស្រាអែល នៅតុលាការយុត្តិធម៌អន្តរជាតិ

2024/03/28 12:21:29 pm        174
សាធារណរដ្ឋអៀរឡង់ នឹងធ្វើអន្តរាគមន៍ក្នុងសំណុំរឿងប្រឆាំងនឹងអ៊ីស្រាអែល ក្រោមអនុសញ្ញាប្រល័យពូជសាសន៍ នៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ)។តុលាការ ICJ ត្រូវបានស្នើឲ្យពិចារណាថាតើអ៊ីស្រាអែលកំពុងប្រព្រឹត្តអំពើប្រល័យពូជសាសន៍ប្រឆាំងនឹងប៉ាឡេស្ទីន នៅតំបន់ហ្កាហ្សាឬអត់?អ៊ីស្រាអែលបដិសេធការចោទប្រកាន់នេះថា គ្មានមូលដ្ឋាន។ អាហ្រ្វិកខាងត្បូង បានយកសំណុំរឿងទៅតុលាការនេះ ដែលជាតុលាការកំពូលរបស់អង្គការសហប្រជាជាតិ(UN)។ឧបនាយករដ្ឋមន្ត្រីអៀរឡង់ និងជារដ្ឋមន្ត្រីក្រសួងការបរទេសលោក Micheál Martin បានប្រកាសកាលពីថ្ងៃពុធថា លោក បានដឹកនាំមន្ត្រីឲ្យចាប់ផ្តើមការងារលើសេចក្តីប្រកាសស្តីពីអន្តរាគមន៍ក្រោមមាត្រា ៦៣ នៃលក្ខន្តិកៈរបស់តុលាការ ICJ។ការធ្វើអន្តរាគមន៍ដោយរដ្ឋភាគីក្រោមមាត្រា៦៣ មិនកំណត់ផ្នែកជាក់លាក់មួយថាតើអំពើប្រល័យពូជសាសន៍ ត្រូវបានប្រព្រឹត្តដោយអ៊ីស្រាអែលទេ។ប្រទេសអៀរឡង់ នឹងមិនអះអាងទេ ប្រសិនបើអំពើប្រល័យពូជសាសន៍ កំពុងត្រូវបានប្រព្រឹត្ត ប៉ុន្តែការអះអាងពី ការបកស្រាយរបស់ខ្លួនអំពីអនុសញ្ញាប្រល័យពូជសាសន៍។ នេះគឺជាវិធីសាស្រ្តដូចគ្នាដែលធ្វើឡើងដោយអៀរឡង់ក្នុងសំណុំរឿងអ៊ុយក្រែន និងរុស្ស៊ី។ ការងារលើកិច្ចអន្តរាគមន៍នេះ ទំនងជាត្រូវចំណាយពេលច្រើនខែ។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យ ថ្វាយប្រគេនសម្ដេចព្រះមហាសង្ឃរាជ នន្ទ ង៉ែត
06/14/2026 03:06 PM
ករណីនាំសាច់បង្កកមកពីថៃជាង២០០តោន : តំណាងអយ្យការចោទប្រកាន់ជនសង្ស័យ ២នាក់
06/14/2026 03:06 PM
ក្រសួងបរិស្ថានគាំទ្រសហគមន៍តំបន់ការពារធម្មជាតិនៅកម្ពុជា ចូលរួមការពារនិងអភិរក្សធនធានធម្មជាតិ និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋនៅតាមសហគមន៍
06/14/2026 02:06 PM
អ៊ីរ៉ង់៖ បុណ្យសពអតីតមេដឹកនាំកំពូល នឹងចាប់ផ្តើមនៅថ្ងៃទី ៤ ខែកក្កដា ហើយបញ្ចប់ជាមួយការបញ្ចុះសពនៅថ្ងៃទី ៩ខែកក្កដា
06/14/2026 02:06 PM
សហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
06/14/2026 01:06 PM
ស.ស.យ.ក បន្តចុះអប់រំនិស្យិតដោយផ្សារភ្ជាប់ព្រះពុទ្ធសាសនាទៅនឹងការរស់នៅថ្លៃថ្នូរ
06/14/2026 01:06 PM
សមាគមអតីតយុទ្ធជន កំពង់ឆ្នាំង ប្រគល់ថវិកាបេឡាមរណៈសង្គ្រោះ ១២លានរៀល ជូនសមាជិក ៣គ្រួសារ
06/14/2026 01:06 PM
សំណុំរឿងសាច់បង្កកជាង ២០០តោន នាំមកពីថៃចូលដល់ដៃតុលាការហើយ
06/14/2026 01:06 PM
ការខូចខាតធ្ងន់ធ្ងរ បានកើតឡើងនៅទីក្រុងភាគខាងត្បូង Tyre ប្រទេសលីបង់ ក្រោយការវាយប្រហាររបស់អ៊ីស្រាអែល
06/14/2026 12:06 PM
សម្ដេចធិបតី៖គិតត្រឹមខែមេសាឆ្នាំនេះយុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យចំនួន ២៧,១ម៉ឺននាក់ទទួលបានការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ
06/14/2026 12:06 PM