អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបទីតាំងលក់សម្ភារៈអាសអាភាសចំនួន ៣កន្លែង ឃាត់​ខ្លួន​ជន​សង្ស័យ​ ៩នាក់
គណៈបញ្ជាការឯកភាពរាជធានី បន្តចុះបង្ក្រាប Online Scams នៅសង្កាត់ចាក់អង្រែលើ ឃាត់មនុស្ស១៦នាក់
ផ្តន្ទាទោសជនជាប់ចោទ ៦នាក់ ដាក់ពន្ធនាគារអស់មួយជីវិតពាក់ព័ន្ធនឹងករណីឃាតកម្មដោយមានទារុណកម្មលើនិស្សិតជនជាតិកូរ៉េខាងត្បូង
ឃាត់ខ្លួនជនជាតិចិន ៦១នាក់ ក្នុងប្រតិបត្តិការបង្ក្រាបទីតាំង Online Scams នៅខណ្ឌចំនួនពីរ ក្នុង​ភូមិសាស្រ្តរាជធានីភ្នំពេញ

សន្តិសុខ និង សង្គម

មនុស្សបីនាក់ ស្លាប់ក្នុងការតវ៉ានៅសេណេហ្គាល់ ជុំវិញការពន្យារពេលការបោះឆ្នោតប្រធានាធិបតី

2024/02/12 11:20:52 am        249
ចំនួនអ្នកស្លាប់ ស្របពេលមានការតវ៉ានៅក្នុងប្រទេសសេណេហ្គាល់ ជុំវិញការពន្យារពេលការបោះឆ្នោតប្រធានាធិបតី រហូតដល់ខែធ្នូ បានកើនឡើងដល់ ៣នាក់ ខណៈដែលមានការព្រួយបារម្ភកាន់តែខ្លាំងឡើងថា ប្រទេសលទ្ធិប្រជាធិបតេយ្យមួយក្នុងចំណោមមលទ្ធិប្រជាធិបតេយ្យដែលនៅសេសសល់ក្នុងអាហ្រ្វិកខាងលិចដែលប៉ះពាល់ដោយរដ្ឋប្រហារ កំពុងរងការគំរាមកំហែង។ការប្រកាសពន្យារពេលត្រឹមតែបីសប្តាហ៍មុនការបោះឆ្នោតថ្ងៃទី២៥ ខែកុម្ភៈ ដែលបានគ្រោងទុក បានបង្កឱ្យមានការប៉ះទង្គិចគ្នាដោយហិង្សាកាលពីថ្ងៃសុក្រ រវាងក្រុមបាតុករ និងនគរបាលក្នុងទីក្រុងដាកា និងទីក្រុងមួយចំនួនទៀតនៅក្នុងរលកនៃភាពចលាចល ដែលមនុស្សជាច្រើនភ័យខ្លាចនឹងរាលដាលចូលទៅក្នុងអស្ថិរភាពយូរអង្វែង។លោកប្រធានាធិបតី មែកឃី សាល (Macky Sall) បាននិយាយថា ការពន្យារពេលនេះគឺចាំបាច់ ដោយសារតែជម្លោះការបោះឆ្នោតបានគំរាមកំហែងដល់ភាពជឿជាក់នៃការស្ទង់មតិ ប៉ុន្តែសមាជិកសភាបក្សប្រឆាំងមួយចំនួនបានរិះគន់ទង្វើនេះថាជា «រដ្ឋប្រហារតាមស្ថាប័ន»។នៅពេលដែលការតវ៉ាជាសាធារណៈកើនឡើងខ្លាំង ប្លុកតំបន់អាហ្វ្រិកខាងលិច ECOWAS និងមហាអំណាចបរទេសបានជំរុញឱ្យលោកប្រធានាធិបតី សាល ដាក់ប្រទេសឲ្យដំណើរការបោះឆ្នោតជាទៀងទាត់ឡើងវិញ៕

ជនជាតិរុស្ស៊ី វាយប្រហារទៅលើទីក្រុងខាគីវ នៃប្រទេសអ៊ុយក្រែន ដោយមីស៊ីលជាច្រើនគ្រាប់

2024/02/12 11:12:28 am        262
ការផ្ទុះ បានកើតឡើង នៅក្រុងខាគីវ( Kharkiv) នៅល្ងាចថ្ងៃអាទិត្យ ខណៈដែលប្រជាជនរុស្ស៊ី បានវាយប្រហារទីក្រុងនេះ។ នៅម៉ោង ២៣:០២ កងទ័ពអាកាស បានរាយការណ៍ពីការគម្រាមកំហែងដោយមីស៊ីលនៅតំបន់ខាគីវ (Kharkiv)។ យោងតាមសារព័ត៌មាន Suspilne សំឡេងគ្រាប់ផ្ទុះ ត្រូវបានគេឮ នៅក្នុងទីក្រុងនេះ។លោក អូឡេ ស៊ីនីហ៊ុបូវ (Oleh Syniehubov) ប្រធានរដ្ឋបាលយោធាតំបន់ខាគីវ បានបង្ហោះនៅលើបណ្តាញសង្គម Telegram របស់ខ្លួនថា៖«អ្នកកាន់កាប់ទាំង កំពុងធ្វើការវាយប្រហារ សូមស្នាក់នៅក្នុងជម្រក ដើម្បីសុវត្ថិភាព!»អភិបាលក្រុងខាគីវ លោក អ៊ីហ័រ តេរេកហូវ ( Ihor Terekhov) ក៏បានរាយការណ៍ថា សំឡេងគ្រាប់ផ្ទុះជាច្រើនគ្រាប់ ត្រូវបានគេឮនៅក្នុងទីក្រុង។ក្រោយមក លោក ស៊ីនីហ៊ុបូវ បានបន្ថែមថា ជនជាតិរុស្ស៊ី បានវាយលុកទីក្រុងលីអ៊ុបូទីន ( Lyubotyn) នៅក្នុងតំបន់ខាគីវ។របាយការណ៍ដំបូង បាននិយាយថា ការវាយប្រហារនេះ ត្រូវបានធ្វើឡើងជាមួយនឹងមីស៊ីល S-300 ពីទីក្រុងបែលហ្គោរូដ ( Belgorod) ។ ពុំមានព័ត៌មានអំពីការស្លាប់ និងរបួសទេ។លោកបានសរសេរថា៖«ផ្នែកខាងមុខនៃអគារដែលមិនមែនជាលំនៅដ្ឋាន ត្រូវបានខូចខាត។ ការត្រួតពិនិត្យទីតាំង[វាយប្រហារ] កំពុងដំណើរការ»។

ក្រុមមន្ត្រីសុខាភិបាល៖ អ៊ីស្រាអែលវាយប្រហារជំរំជនភៀសខ្លួនរ៉ាហ្វាសម្លាប់មនុស្ស៣៧នាក់

2024/02/12 10:15:44 am        144
មន្ត្រីសុខាភិបាលក្នុងតំបន់បាននិយាយនៅថ្ងៃចន្ទនេះថា ការវាយប្រហាររបស់អ៊ីស្រាអែលទៅលើទីក្រុង រ៉ាហ្វា(Rafah) ភាគខាងត្បូងក្នុងតំបន់ហ្កាហ្សា (Gaza)បានសម្លាប់មនុស្ស ៣៧ នាក់ និងរាប់សិបនាក់រងរបួស បន្ទាប់ពីប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បានប្រាប់អ៊ីស្រាអែលកុំឱ្យវាយប្រហារក្រុងរ៉ាហ្វា ដោយគ្មានផែនការដ៏គួរឱ្យទុកចិត្តដើម្បីការពារជនស៊ីវិល។ ក្រុមអ្នកស្រុកដែលត្រូវបានទាក់ទងដោយសារព័ត៌មាន Reuters ដោយប្រើកម្មវិធីជជែក បាននិយាយថា ការបំផ្ទុះគ្រាប់បែកយ៉ាងខ្លាំងបានបង្កឱ្យមានការភ័យស្លន់ស្លោរីករាលដាលនៅក្នុងទីក្រុងរ៉ាហ្វា ខណៈមនុស្សជាច្រើនកំពុងលង់លក់ក្នុងដំណេកនៅពេលការវាយប្រហារបានចាប់ផ្តើម។ អ្នកខ្លះភ័យខ្លាចថាអ៊ីស្រាអែលបានចាប់ផ្តើមការវាយលុកដោយថ្មើជើងរបស់ខ្លួនលើរ៉ាហ្វារួចហើ យ។ យោធាអ៊ីស្រាអែលបាននិយាយនៅថ្ងៃចន្ទនេះថា ខ្លួនបានបើកការវាយប្រហារជាបន្តបន្ទាប់ទៅលើតំបន់ហ្កាហ្សាភាគខាងត្បូង ដែលឥឡូវនេះបាន សន្និដ្ឋានដោយពុំផ្តល់ព័ត៌មានលម្អិតបន្ថែម។មុនពេលការវាយលុកកាលពីកន្លងទៅលើទីក្រុងហ្កាហ្សា យោធាអ៊ីស្រាអែលបានបញ្ជាឱ្យជនស៊ីវិលចាកចេញដោយមិនបានរៀបចំផែនការជម្លៀសជាក់លាក់ណាមួយឡើយ។ ភ្នាក់ងារជំនួយនិយាយថា ការវាយប្រហារលើក្រុង Rafah នឹងក្លាយជាមហន្តរាយ។ ទោះនោះជាកន្លែងសុវត្ថិភាពចុងក្រោយនៅក្នុងតំបន់ ដែលត្រូវបានបំផ្លិចបំផ្លាញដោយការវាយលុករបស់យោធាអ៊ីស្រាអែល៕

យប់ថ្ងៃទី១១កុម្ភៈ នគរបាលនៅភ្នំពេញឃាត់យានយន្តល្មើសបាន ៩៧គ្រឿង ក្នុងនោះល្មើសជាតិស្រវឹង ៤៩គ្រឿង

2024/02/12 09:52:50 am        177
ភ្នំពេញ៖ នៅយប់ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ ២០២៤នេះ នគរបាល នៅ​តាម​បណ្តា​អធិការដ្ឋាន​នគរបាល​ខណ្ឌ ក្នុងរាជធានីភ្នំពេញ បានចុះអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក និង​ត្រួត​ពិនិត្យ​ជាតិ​អាល់​កុល​ជាលទ្ធផល ឃាត់យានយន្តល្មើសបាន ៩៧ គ្រឿង ក្នុងនោះល្មើសជាតិស្រវឹង ៤៩ គ្រឿង។ យោងតាមរបាយករណ៍របស់ ស្នងការ​នគរបាល​រាជ​ធានី​ភ្នំពេញ​ស្ដីពី​លទ្ធផល​ការអ​នុវត្ត​រឹត​បន្តឹង​ច្បាប់​ចរាចរណ៍ផ្លូវគោក និងត្រួតពិនិត្យជាតិអាល់កុល នៅយប់ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ ២០២៤នេះ បាន​ឱ្យ​ដឹងថា ក្រោមការអនុវត្តតាមបទបញ្ជាផ្ទាល់ពី ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គ​ស្នងការនគរបាលជាតិ និងមានការដឹកនាំត្រួតពិនិត្យអនុវត្តផ្ទាល់ពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅយប់ថ្ងៃទី១១ ខែកុម្ភៈ តាម​បណ្តាអធិការដ្ឋាននគរបាលខណ្ឌ បានចុះអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក និងត្រួត​ពិនិត្យ​ជាតិ​អាល់កុល ដោយឃាត់យានយន្តល្មើស ចំនួន៩៧ គ្រឿង ក្នុងនោះ រថយន្ត ចំនួន ៣៧គ្រឿង, ម៉ូតូ ចំនួន ៦០ គ្រឿង។ ក្នុងនោះ រថយន្ត និងម៉ូតូ ល្មើសជាតិស្រវឹង ចំនួន ៤៩ គ្រឿង ដោយមាន កម្រិតជាតិអាល់កុល ០.២៥ - ០.៣៩ mg/L ចំនួន ១៣ គ្រឿង ក្នុងនោះមានអ្នកបើកបរម៉ូតូ ចំនួន ៣ នាក់ និង​អ្នក​បើកបររថយន្តចំនួន១០ នាក់ ដែលមានកម្រិតជាតិអាល់កុល ០.៤០ mg/L ឡើង ចំនួន ៣៦ គ្រឿង។ សរុបក្នុងករណីនេះ មានអ្នកបើកបរម៉ូតូ ចំនួន ២០ នាក់ និងអ្នកបើកបររថយន្ត ចំនួន ១៦នាក់។ នៅ​យប់មិញនេះដែរ សមត្ថកិច្ចក៏ឃាត់បាន បទល្មើសផ្សេងៗ ចំនួន ៤៨ គ្រឿង ក្នុង​នោះអ​ត់​មួក​សុវត្ថិភាព ចំនួន ៣៣ គ្រឿង, ម៉ូតូគ្មានប័ណ្ណបើកបរ ចំនួន ៣ គ្រឿង, ម៉ូតូជិះបញ្រ្ចាស ចំនួន ១ គ្រឿង និងរថយន្តគ្មានប័ណ្ណបើកបរ ចំនួន ១១ គ្រឿង៕

ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីនៅហ្វីលីពីន ឡើងដល់ ៥៤នាក់ ខណៈរាប់សិបនាក់បន្តបាត់ខ្លួន

2024/02/12 09:25:57 am        128
រដ្ឋាភិបាលខេត្តបាននិយាយកាលពីថ្ងៃអាទិត្យ (១១ កុម្ភៈ) ថាចំនួនមនុស្សស្លាប់ដោយសារបំណាក់ដីនៅភាគខាងត្បូងប្រទេសហ្វីលីពីន បានកើនឡើងដល់ ៥៤ នាក់ ខណៈក្រុមអ្នកជួយសង្គ្រោះបានជីកយកសាកសពបន្ថែមទៀតពីល្បប់ភក់។ បំណាក់ដីបានកើតឡើងកាលពីយប់ថ្ងៃអង្គារ នៅជិតអណ្តូងរ៉ែមាសមួយក្នុងទីក្រុង ម៉ាខូ (Maco) ក្នុងខេត្ត ដាវ៉ាវ ដឺអូរ៉ូ (Davao de Oro) ដោយបានកប់លំនៅឋានជាច្រើនខ្នង និងរថយន្ត ដែលដឹកបុគ្គលិកទៅកន្លែងប្រតិបត្តិការដោយក្រុមហ៊ុនជីករ៉ែ អេភីក ម៉ាញនីង (Apex Mining)។អ្នកបាត់ខ្លួនមានចំនួន ៦៣ នាក់ ដោយរដ្ឋាភិបាលខេត្តបាននិយាយថា ចំនួននេះនៅមិនទាន់ផ្ទៀងផ្ទាត់នៅឡើយ ហើយមនុស្សសរុប ៣២ នាក់បានរងរបួសក្នុងបំណាក់ដីនេះ។លោក អេដវើត ម៉ាខាភីលី (Edward Macapili) មន្ត្រីនៅខេត្ត ដាវ៉ាវ ដឺអូរ៉ូ បាននិយាយថា មនុស្សជាង ៣០០ នាក់បានចូលរួមក្នុងការជួយសង្គ្រោះ ប៉ុន្តែប្រតិបត្តិការនេះកំពុងត្រូវបានរារាំងដោយភ្លៀងធ្លាក់ខ្លាំង ល្បប់ភក់ដ៏ក្រាស់ និងការគំរាមកំហែងនៃបំណាក់ដីបន្ថែមទៀត៕

ប្រជាជននៅតំបន់ហ្កាហ្សាខាងជើង កំពុងស៊ូទ្រាំនឹងគ្រោះទុរ្ភិក្ស

2024/02/11 04:41:46 pm        305
យោងតាមសេចក្ដីរាយការណ៍របស់បណ្ដាញទូរទស្សន៍សកលចិនឬCGTN កាលពីថ្ងសៅរ៍បានឲ្យដឹងថា ប្រជាជនដែលកំពុងរស់នៅភាគខាងជើងតំបន់ហ្កាហ្សា ស្រ្ទីប កំពុងស៊ូទ្រាំនឹងគ្រោះទុរ្ភិក្ស ជាមួយនឹងកង្វះការផ្គត់ផ្គង់យ៉ាងធ្ងន់ធ្ងរ។នៅក្នុងការរាយណ៍ការផ្ទាល់ នាងនួរ ហារ៉ាហ្ស៊ីន (Noor Harazeen) ជាអ្នកសារព័ត៌មានឲ្យទូរទស្សន៍CGTNដែលមានមូលដ្ឋានក្នុងតំបន់ហ្កាហ្សា ស្រ្ទីប បាននិយាយថា ឥឡូវនេះ តំបន់ហ្កាហ្សា ត្រូវបានគេដាក់អោយនៅឯកោចូលទៅជាតំបន់ពីរ ដែលជាតំបន់ហ្កាហ្សាខាងជើង និងកណ្ដាល ហើយនិងហ្កាហ្សាខាងត្បូង ហើយជំនួយភាគច្រើនចូលក្នុងភាគខាងត្បូង និងហ្កាហ្សាកណ្ដាលតាមរយៈព្រំដែនឆ្លងកាត់រ៉ហ្វា។យោងតាមអ្នករាយការណ៍ បានអោយដឹងថា ក្រសួងសុខាភិបាលប៉ាឡេស្ទីន បានថ្លែងរួចជាស្រេចហើយពីចំនួនមនុស្សស្លាប់ ដោយសារតែកង្វះស្បៀង និងទឹក និងកង្វះថ្នាំសង្កូវ ហើយនិងកង្វះការផ្គត់ផ្គង់ វេជ្ជសាស្រ្ដនៅក្នុងតំបន់ហ្កាហ្សាខាងជើង។កាលពីថ្ងៃពុធ រដ្ឋមន្រ្ដីសុខាភិបាលប៉ាឡេស្ទីនអ្នកស្រីម៉ៃ អាល់ កៃឡា(Mai al-Kaila)បានប្រកាសថា វេជ្ជបណ្ឌិត និងបុគ្គលិកពេទ្យចំនួន៣៤០នាក់ ក្នុងផ្នែកសុខាភិបាល ត្រូវបានសម្លាប់ ដោយសារតែការបន្ដការសង្រ្គាមរបស់អ៊ីស្រាអែលចាប់តាំងពីថ្ងៃទី៧តុលាឆ្នាំ២០២៣មកម៉្លេះ។នាង ហារ៉ាហ្ស៊ីន (Harazeen) បានបន្ថែមថា ក្នុងអំឡុងពេលតវ៉ាដែលរៀបចំដោយក្រសួងសុខាភិបាល និងផ្នែកសុខាភិបាលប៉ាលេស្ទីននៅពីមុខទីស្នាក់ការរបស់អង្គការសហប្រជាជាតិក្នុងក្រុងរ៉ាម៉ាឡា(Ramallah)ដែលមានវេជ្ជបណ្ឌិតនិងបុគ្គលិកពេទ្យប្រមាណជា៩០០នាក់ បានរងរបួស ខណៈអាជ្ញាធរអ៊ីស្រាអែល បានចាប់ខ្លួនមនុស្សប្រមាណជា១០០នាក់។

ក្រសួងសុខាភិបាល តំបន់ហ្កាហ្សា៖ ចំនួនជនជាតិប៉ាឡេស្ទីនស្លាប់សរុបទាំងអស់ បានឡើងជាង២៨.០០០នាក់

2024/02/11 03:27:07 pm        350
ក្រសួងសុខាភិបាលតំបន់ហ្កហ្សា បាននិយាយ កាលពីថ្ងៃសៅរ៍ថា ចំនួនជនជាតិប៉ាឡេស្ទីន បានស្លាប់ពីការបន្ដការវាយប្រហាររបស់អ៊ីស្រាអែល លើតំបន់ហ្កាហ្សា បានឡើងដល់ជាង២៨.០០០នាក់ហើយ។ក្រសួងសុខាភិបាល បាននិយាយ នៅក្នុងសេចក្ដីប្រកាសព័ត៌មាន កងទ័ពអ៊ីស្រាអែលបានសម្លាប់ជនជាតិប៉ាឡេស្ទីនចំនួន១១៧នាក់ និង១៥២នាក់ទៀតរងរបួសនៅក្នុងអំឡុងពេល២៤ម៉ោងកន្លងទៅនេះ ដែលធ្វើអោយអ្នកស្លាប់សរុបទាំងអស់២៨.០៦៤នាក់ និងអ្នករបួសឡើងដល់៦៧.៦១១នាក់ ចាប់តាំងពីជម្លោះរវាងអ៊ីស្រាអែលនិងក្រុមហាម៉ាសបានផ្ទុះឡើងកាលពីថ្ងៃទី៧តុលាឆ្នាំ២០២៣មកម៉្លេះ។កាលពីថ្ងៃសុក្រ នាយករដ្ឋមន្រ្ដីអ៊ីស្រាអែល លោកបេនចាមីន ណេតាន់យ៉ាហ៊ូ បានណែនាំឲ្យកងទ័ពត្រៀមផែនការសម្រាប់ប្រតិបត្ដិការថ្មើរជើងក្នុងក្រុងរ៉ាហ្វា(Rafah) ដើម្បីបោសសម្អាតកងពលតូចហាម៉ាស ដែលនៅសេសសល់។ចំណែកការិយាល័យប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋាភិបាលដែលដឹកនាំដោយក្រុមហាម៉ាសបានព្រមាន កាលពីថ្ងៃសៅរ៍ពីគ្រោះហន្ដរាយសកល ប្រសិនបើអ៊ីស្រាអែលហ៊ានធ្វប្រតិបត្ដការយោធាក្នុងក្រុងរ៉ាហ្វា ជាក្រុងដែលមានជនជាតិប៉ាឡេស្ទីនបាត់បង់ទីជម្រកយ៉ាងហោចណាស់ ១,៤លាននាក់ដែររស់នៅ៕អត្ថបទ មករា

រុស្ស៊ីវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធយោធាអ៊ុយក្រែន ជាច្រើនកន្លែង ខណៈអ៊ុយក្រែនស្ទាក់ចាប់បានយានដ្រូនរុស្ស៊ីជាច្រើនគ្រឿង

2024/02/11 03:18:28 pm        508
រុស្ស៊ីបាននិយាយកាលពីថ្ងៃសៅរ៍ថា កងទ័ពរបស់ខ្លួនបានធ្វើការវាយប្រហារ៣១លើកលើទីកន្លែងឧស្សាហកម្មយោធាអ៊ុយក្រែនជាច្រើនកន្លែងដោយប្រើប្រាស់អាវុធស៊ីបគោលដៅជាក់លាក់ជាកម្រិតខ្ពស់ និងយានដ្រូន ជាច្រើនគ្រឿងនៅក្នុងសប្ដាហ៍នេះចាប់ថ្ងៃទី៤កុម្ភៈមកម៉្លេះ ខណៈដែឡភាគីអ៊ុយក្រែនបានអះអាង នៅថ្ងៃជាមួយគ្នាថា កងទ័ពរបស់ខ្លួនបានស្ទាក់ចាប់យានដ្រូនរុស្ស៊ីជាច្រើនគ្រឿង។នៅក្នុងសេចក្ដីរាយការថ្មីៗស្ដីពីជម្លោះនេះ ក្រសួងការពារជាតិរុស្ស៊ី បាននិយាយថា ទីកន្លែងដែលបានតម្រង់គោលដៅវាយប្រហា រក្នុងនោះរួមមាន យន្ដហោះ យានដ្រូនកន្លែងផលិតនាវាគ្មានមនុស្សបើក និងសហគ្រាសថែរក្សា ប្រព័ន្ធមីស៊ីលកលយុទ្ធនិងទីកន្លែងឈរជើងបាញ់មីស៊ីលចហ្វូងផងដែរ។ខាងភាគីរុស្ស៊ីបាននិយាយថា កន្លែងដាក់ពង្រាយទ័ពអ៊ុយក្រែន ហើយនិងទ័ពស៊ីឈ្នួលបរទេសក៏ត្រូវ បានវាយប្រហារចំផងដែរ។ខណៈនេះ នាយអគ្គសេនាធិការកងទ័ពអ៊ុយក្រែន បាននិយាយថា មានការប៉ះទង្គិចគ្នា៨៧លើក នៅរយៈពេល២៤ម៉ោងកន្លងទៅនេះ ដោយគោលដៅតំរ៉ង់ទៅរក កន្លែងប្រូលផ្ដុំបុគ្គលិកយោធា អាវុធ តំបន់ប្រមូល សម្ភារៈសឹក មជ្ឈមណ្ឌុលបញ្ជាការ ហើយនិងឃ្លាំងស្ដុកគ្រាប់រំសេវរបស់រុស្ស៊ី។អ៊ុយក្រែនថែមទាំងបាននិយាយថា ខ្លូនបានចាប់យានដ្រូនបាន២៣គ្រឿងក្នុងចំណោមយានដ្រូន៣១គ្រៅងដែលបានចាប់ផ្ដើមបាញ់ដោយកងទ័ពរុស្ស៊ីនៅប៉ុន្មានម៉ោងមុនកាលពីថ្ងៃសៅរ៍។លោកអូលេ ស៊ីញីបូវ(Oleh Syniehubov) រដ្ឋបាលយោភូមិភាគខេត្ដខាគីវបាននិយាយនៅលើប្រព័ន្ធ ផ្សព្វផ្សាយបណ្ដាញសង្គមកាលពីថ្ងៃសៅរ៍ថា រុស្ស៊ីបានចាប់ផ្ដើមវាយប្រហារតាមអាកាសលើក្រុងខាគីវជាមួយនឹងយានដ្រូន១០គ្រឿងបណ្ដាលអោយមានភ្លើងឆេះដេប៉ូស្ដុកប្រេង១កន្លែង និងបានសម្លាប់មនុស្សអស់៧នាក់ក្នុងនោះមានក្មេង៣នាក់ផងដែរ៕

យប់មិញនគរបាលនៅភ្នំពេញ ឃាត់យានយន្តល្មើសបាន៩៤ គ្រឿង ក្នុងនោះល្មើសជាតិស្រវឹង ៦២ គ្រឿង

2024/02/11 12:15:32 pm        577
ភ្នំពេញ៖ នៅយប់នៅយប់ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៤ តាមបណ្តាអធិការដ្ឋាននគរបាលខណ្ឌ នៃស្នងការដ្ឋាននគរបាលរាជធានី បានចុះអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក និងត្រួតពិនិត្យជាតិអាល់កុល ក្នុងនោះបានឃាត់យានយន្តល្មើសបាន ៩៤ គ្រឿង ក្នុងនោះល្មើសជាតិស្រវឹង ៦២ គ្រឿង។ លទ្ធផលការអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក និងត្រួតពិនិត្យជាតិអាល់កុលនេះ ធ្វើឡើង​ក្រោមការអនុវត្តតាមបទបញ្ជាផ្ទាល់ពី ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាល​ជាតិ និងមានការដឹកនាំត្រួតពិនិត្យអនុវត្តផ្ទាល់ពី ឯកឧត្តម​ ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង ​និងជាស្នងការនគរបាលរាជធានីភ្នំពេញ។ លទ្ធផលការអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក និងត្រួតពិនិត្យជាតិអាល់កុលនេះ នៅយប់ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៤ តាមបណ្តាអធិការដ្ឋាននគរបាលខណ្ឌ ក្នុងនោះបានឃាត់​យានយន្តល្មើស ចំនួន៩៤គ្រឿង (រថយន្ត ចំនួន៣៦គ្រឿង, ម៉ូតូ ចំនួន៥៨គ្រឿង)។ ក្នុងនោះ ១.ល្មើសជាតិស្រវឹង ចំនួន៦២ គ្រឿងដែលមានកម្រិត ០.២៥ - ០.៣៩ mg/L ចំនួន ២៦ គ្រឿង។ ចំណែកអ្នកបើកបរម៉ូតូ ចំនួន ១៦ នាក់, អ្នកបើកបររថយន្ត ចំនួន ១០ នាក់ កម្រិត ០.៤០ mg/L ឡើង ចំនួន ៣៦ គ្រឿង។ អ្នកបើកបរម៉ូតូ ចំនួន ១៧ នាក់, អ្នកបើកបររថយន្ត ចំនួន ១៩ នាក់ រួមនឹងបទល្មើសផ្សេងៗ ចំនួន ៣២ គ្រឿង ក្នុងនោះ អត់មួកសុវត្ថិភាព ចំនួន ២៥ គ្រឿង, រថយន្តគ្មានប័ណ្ណបើកបរ ចំនួន៥ គ្រឿង, រថយន្តកែច្នៃខុសបច្ចេកទេស ចំនួន ១ គ្រឿង និងរថយន្តប័ណ្ណបើកបរហួសសុពលភាព ចំនួន១គ្រឿង៕

អ៊ីស្រាអែលចេញការព្រមានជាបន្តបន្ទាប់ ខណៈខ្លួនត្រៀមវាយប្រហារលើក្រុងរ៉ាហ្វាតំបន់ហ្កាហ្សា

2024/02/11 11:46:30 am        216
អ៊ីស្រាអែលកំពុងប្រឈមនឹងការព្រមានពីអន្តរជាតិកាន់តែខ្លាំងឡើង ជុំវិញការវាយលុកដែលបានគ្រោងទុកលើទីក្រុងរ៉ាហ្វា(Rafah) ជាទីក្រុងនៅភាគខាងត្បូងហ្កាហ្សាប្រមូលផ្តុំដោយជនភៀសខ្លួនប៉ាឡេស្ទីន។ រដ្ឋមន្ត្រីការបរទេសអង់គ្លេសលោកដេវីដ កាមេរ៉ុន(David Cameron)បាននិយាយថា ជាងពាក់កណ្តាលនៃចំនួនប្រជាជននៅតំបន់ ហ្កាហ្សា កំពុងជ្រកកោននៅក្នុងតំបន់នេះ ខណៈរដ្ឋមន្ត្រីការបរទេស ហូឡង់លោកស្រី ហានកេ ប្រ៊ីន ស្លុត (Hanke Bruins Slot) បាននិយាយថា អាចមានជនស៊ីវិលស្លាប់ជាច្រើនទៀត។ អារ៉ាប៊ីសាអ៊ូឌីត បានព្រមានពីផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ប្រសិនបើទីក្រុងរ៉ាហ្វានេះត្រូវបានវាយប្រហារ។របបដឹកនាំរបស់ក្រុមហាម៉ាស់នៅតំបន់ហ្កាហ្សាបាននិយាយថា អាចមានអ្នកស្លាប់ និងរបួសរាប់ម៉ឺននាក់ទៀត។ យោងតាមក្រសួងសុខាភិបាលគ្រប់គ្រងដោយក្រុមហាម៉ាស មនុស្សជាង២៧.៩០០នាក់ បានស្លាប់ និងយ៉ាងហោចណាស់ ៦៧.០០០នាក់បានរងរបួសនៅក្នុងតំបន់ហ្កាហ្សាចាប់តាំងពីពេលនោះមក។ ប្រជាពលរដ្ឋជាច្រើនបានសម្រុកទៅកាន់តំបន់រ៉ាហ្វា ដោយត្រូវបានបង្ខំឱ្យភៀសខ្លួនពីផ្ទះសម្បែងរបស់ពួកគេទៅកន្លែងផ្សេងទៀតយ៉ាងហោចណាស់ម្តង។ ការព្រមានកាលពីថ្ងៃសៅរ៍បានកើតឡើងមួយថ្ងៃបន្ទាប់ពីនាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu បានបញ្ជាឱ្យយោធារបស់លោករៀបចំការជម្លៀសជនស៊ីវិលចេញពីទីក្រុងនេះ មុនពេលការវាយលុកកាន់តែខ្លាំងប្រឆាំងនឹងក្រុមហាម៉ាស។ ការិយាល័យរបស់លោក Netanyahu បាននិយាយថា វាមិនអាចទៅរួចទេក្នុងការសម្រេចគោលដៅនៃសង្គ្រាមដោយមិនបានកម្ទេចក្រុមហាម៉ាស ហើយទុកឲ្យកងវរសេនាតូចក្រុមហាម៉ាសចំនួន៤នៅក្នុង ទីក្រុងរ៉ាហ្វា ។ វាច្បាស់ណាស់ថាសកម្មភាពដ៏ខ្លាំងក្លានៅរ៉ាហ្វា តម្រូវឱ្យជនស៊ីវិលជម្លៀសចេញពីតំបន់ប្រយុទ្ធ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ក្រសួងការងារ៖ ខេត្តស្ថិតក្នុងតំបន់ទំនាបកណ្ដាលចំនួន៣ មាន​ឱកាស​ការ​ងារ​ជាង ៨,០០០​កន្លែង កំពុង​រង់​​ចាំអតីត​​ពលករ​​ត្រឡ​ប់​មក​ពី​ថៃ និង​អ្នកកំ​ពុង​ស្វែងរកកា​រងា​រ​ធ្វើ
05/31/2026 06:05 PM
ក្រសួងការងារ៖ នៅខេត្តជាប់សមុទ្រទាំង៤ មានឱកាសកា​រងារជិត ៧,០០០កន្លែង ដែល​កំពុងរង់ចាំ​អតីត​ពលករត្រឡ​ប់ម​កពីថៃ និង​អ្នក​​កំពុង​​ស្វែង​រក​ការ​ងារ​ធ្វើ
05/31/2026 06:05 PM
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី៖ វិញ្ញាសាតាក់តែងចប់ភ្លាម ប្រឡងភ្លាមតែម្តង
05/31/2026 03:05 PM
រដ្ឋមន្រ្តីការពារជាតិជប៉ុនលោក Koizumi ច្រានចោល​ការចោទប្រកាន់ពីយោធានិយមថ្មី
05/31/2026 03:05 PM
ក្រសួងការងារ៖ ខេត្តចំនួន៤ នៅភូមិភាគ​ឦសាន្ត មានឱកាសកា​រងារជិត ៤,០០០​កន្លែង កំពុងរង់​ចាំអតីតព​ល​ករត្រឡប់​មកពីថៃ និងអ្នក​​កំពុង​ស្វែង​រ​កការងារធ្វើ
05/31/2026 02:05 PM
ប្រមុខ WHO ទទួចសុំឲ្យមានការបញ្ចុះសពដោយសុវត្ថិភាព អំឡុងធ្វើដំណើរទៅកាន់តំបន់រីករាលដាលឆ្លងជំងឺអេបូឡា
05/31/2026 01:05 PM
អាជ្ញាធរជាតិអប្សរា និង JQA បិទបញ្ចប់កម្មវិធីអប់រំបរិស្ថានសម្រាប់កុមារ ឆ្នាំ២០២៦ និងប្រគល់​រង្វាន់​ដល់​សិស្សឆ្នើម
05/31/2026 01:05 PM
អ៊ីរ៉ង់និយាយថា កិច្ចប្រជុំជាមួយអាមេរិកកំពុងបន្ត តែពុំឈានដល់កិច្ចព្រមព្រៀងផ្តាច់ព្រ័ត្រនោះទេ
05/31/2026 01:05 PM
អភិបាលខេត្តបន្ទាយមានជ័យ អំពាវនាវដល់មន្ត្រីរាជការ​​សប្បុរសជនចូលរួមយុទ្ធនាការ​ "១ម៉ឺនរៀល ១ម៉ឺននាក់"
05/31/2026 01:05 PM
អគ្គកុងស៊ុលវៀតណាម រៀបចំកម្មវិធីសប្ដាហ៍វប្បធម៌វៀតណាម ឆ្នាំ២០២៦ នៅខេត្ដសៀមរាប
05/31/2026 01:05 PM