អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបទីតាំងលក់សម្ភារៈអាសអាភាសចំនួន ៣កន្លែង ឃាត់​ខ្លួន​ជន​សង្ស័យ​ ៩នាក់
គណៈបញ្ជាការឯកភាពរាជធានី បន្តចុះបង្ក្រាប Online Scams នៅសង្កាត់ចាក់អង្រែលើ ឃាត់មនុស្ស១៦នាក់
ផ្តន្ទាទោសជនជាប់ចោទ ៦នាក់ ដាក់ពន្ធនាគារអស់មួយជីវិតពាក់ព័ន្ធនឹងករណីឃាតកម្មដោយមានទារុណកម្មលើនិស្សិតជនជាតិកូរ៉េខាងត្បូង
ឃាត់ខ្លួនជនជាតិចិន ៦១នាក់ ក្នុងប្រតិបត្តិការបង្ក្រាបទីតាំង Online Scams នៅខណ្ឌចំនួនពីរ ក្នុង​ភូមិសាស្រ្តរាជធានីភ្នំពេញ

សន្តិសុខ និង សង្គម

អ៊ីស្រាអែល ចេញការគំរាមកំហែងដ៏ម៉ឹងម៉ាត់ ដល់ក្រុមហេសបូឡានិងអ៊ីរ៉ង់ ខណៈសង្រ្គាមហ្កាហ្សា ឈានដល់រយៈពេល៤ខែ

2024/02/05 09:22:26 am        268
យោធាអ៊ីស្រាអែល បានចេញការព្រមានយ៉ាងម៉ឺងម៉ាត់ដល់ក្រុមហេសបូឡា និងអ៊ីរ៉ង់ កាលពីថ្ងៃសៅរ៍ ខណៈដែលសង្រ្គាមនៅតំបន់ហ្កាហ្សានៅសល់តែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ នឹងបញ្ចប់ខែទី៤។អ្នកនាំពាក្យកងកម្លាំងការពារអ៊ីស្រាអែល លោក ដាញ៉ែល ហាហា្គរី (Daniel Hagari) បាននិយាយទៅកាន់ក្រុមហេសបូឡា ដោយនិយាយថា អ៊ីស្រាអែលនឹង «ត្រៀមខ្លួនជាស្រេចដើម្បីវាយប្រហារភ្លាមៗ» ប្រសិនបើមានការបង្កហេតុ ប៉ុន្តែបានបញ្ជាក់ថា ពួកគេមិនមានបំណងចង់ធ្វើសង្រ្គាមពេញទំហឹងនោះទេ។លោកហាហ្គារី បានបន្តថា៖«យើងមិនជ្រើសរើសសង្រ្គាមជាអាទិភាពទី១របស់យើងទេ ប៉ុន្តែយើងពិតជាបានត្រៀមលក្ខណៈ»។ «យើងនឹងបន្តធ្វើសកម្មភាពគ្រប់ទីកន្លែងដែលក្រុមហេសបូឡា មានវត្តមាន យើងនឹងបន្តធ្វើសកម្មភាពគ្រប់ទីកន្លែងដែលវាត្រូវបានទាមទារនៅមជ្ឈិមបូព៌ា។ អ្វីដែលពិតប្រាកដសម្រាប់ ប្រទេសលីបង់ គឺពិតសម្រាប់ ស៊ីរី ហើយក៏ពិតសម្រាប់កន្លែងឆ្ងាយៗផ្សេងទៀតដែរ»។រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក យ៉ូអាវ ហ្គាឡែនធ៍ (Yoav Gallant) បានចេញការព្រមានស្រដៀងគ្នាកាលពីចុងសប្តាហ៍នេះ ដោយនិយាយថា ទោះបីជាអ៊ីស្រាអែលយល់ព្រមបទឈប់បាញ់ជាមួយក្រុមហាម៉ាសក៏ដោយ ក៏កងកម្លាំងការពារអ៊ីស្រាអែល (IDF) នឹងមិនស្ទាក់ស្ទើរក្នុងការវាយប្រហារលើក្រុមហេបូឡាទេ ប្រសិនបើចាំបាច់។អ៊ីស្រាអែល នឹងប្រារព្ធរយៈពេល៤ខែ ចាប់តាំងពីខ្លួន បានចាប់ផ្តើមយុទ្ធនាការសងសឹករបស់ខ្លួនប្រឆាំងនឹងក្រុមហាម៉ាស នៅចុងសប្តាហ៍នេះ។ មន្ត្រីអ៊ីស្រាអែល បានព្រមានម្តងហើយម្តងទៀតថា ពួកគេរំពឹងថាសង្រ្គាមនឹងបន្ត «ជាច្រើនខែទៀត»។

ក្រុមហាម៉ាស ប្រយុទ្ធតបតនឹងកងកម្លាំងអ៊ីស្រាអែល យ៉ាងខ្លាំងក្លានៅក្នុងទីក្រុងធំៗនៃតំបន់ហ្កាហ្សា

2024/02/05 09:18:49 am        145
ក្រុមខ្មាន់កាំភ្លើងប៉ាឡេស្ទីន បានបន្តការវាយប្រហារប្រឆាំងនឹងកងកម្លាំងអ៊ីស្រាអែល កាលពីថ្ងៃអាទិត្យ (០៤ កុម្ភៈ) នៅក្នុងទីក្រុងសំខាន់ៗចំនួនពីររបស់តំបន់ហ្កាហ្សាស្រ្ទីប ប៉ុន្មានសប្តាហ៍បន្ទាប់ពីទីក្រុងទាំងនោះត្រូវបានត្រួតត្រាដោយកងទ័ព និងរថក្រោះ ដោយនេះជាសញ្ញាមួយដែលបង្ហាញថាក្រុមហាម៉ាស នៅតែរក្សាការគ្រប់គ្រងមួយចំនួនមុនពេលលទ្ធភាពនៃបទឈប់បាញ់ណាមួយកើតឡើង។រយៈពេលជិត ៤ខែនៃសង្រ្គាម ដែលបង្កឡើងដោយការវាយលុកឆ្លងព្រំដែនដ៏បង្ហូរឈាមរបស់ក្រុមអ៊ីស្លាមនិយមប៉ាឡេស្ទីនមួយនេះក្នុងប្រទេសអ៊ីស្រាអែល មានការប្រយុទ្ធគ្នាជាបន្តបន្ទាប់នៅទីក្រុងហ្កាហ្សា ភាគខាងជើងនៃតំបន់ហ៊ុមព័ន្ធដែលមានប្រជាជនច្រើន និងនៅទីក្រុង ខាន់ យូនីស (Khan Younis) ភាគខាងត្បូង។នៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីប្រចាំសប្តាហ៍របស់អ៊ីស្រាអែល លោកនាយករដ្ឋមន្ត្រី បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) បាននិយាយថា កងវរសេនាតូចប្រយុទ្ធចំនួន ១៧កង ក្នុងចំណោមក្រុមប្រយុទ្ធ ២៤ក្រុម របស់ក្រុមហាម៉ាស ត្រូវបានកម្ចាត់។ លោកបាននិយាយថា ខ្មាន់កាំភ្លើងដែលនៅសល់ភាគច្រើនស្ថិតនៅភាគខាងត្បូងនៃតំបន់ ហ្កាហ្សាស្រ្ទីប រួមទាំងក្រុង រ៉ាហ្វាហ្វ (Rafah) នៅតាមព្រំដែនអេហ្ស៊ីបរបស់តំបន់ហ៊ុមព័ទ្ធនេះ។ការរំពឹងទុកនៃការរុញច្រានចូលទៅក្នុងទីក្រុង រ៉ាហ្វាហ្វ បានបង្កើនសម្ពាធទៅលើជនស៊ីវិលប៉ាឡេស្ទីនរាប់សែននាក់ ដែលបានភៀសខ្លួនចេញពីផ្ទះសម្បែងរបស់ពួកគេទៅកន្លែងផ្សេង ហើយកំពុងជ្រកកោននៅទីនោះ។ បញ្ហានេះក៏បង្កការព្រួយបារម្ភដល់ទីក្រុងគែរ ផងដែរ ដែលបាននិយាយថាខ្លួននឹងមិនទទួលយកការហូរចូលនៃជនភៀសខ្លួនប៉ាឡេស្ទីនឡើយ៕

ក្រុមចលនាហ៊ូទី ប្ដេជ្ញាឆ្លើយតបវិញ ក្រោយអាមេរិក និងអង់គ្លេស វាយប្រហារលើគោលដៅរាប់សិបកន្លែងនៅយេម៉ែន

2024/02/05 09:07:59 am        154
ក្រុមចលនាឧទ្ទាមហ៊ូទី(Houthis)របស់ប្រទេសយេម៉ែន បាននិយាយកាលពីថ្ងៃអាទិត្យ ទី ៤ ខែកុម្ភៈ ថា ការវាយប្រហារតាមអាកាសរបស់សហរដ្ឋអាមេរិក និងអង់គ្លេស នឹងមិនអាចរារាំងពួកគេបានឡើយហើយបានប្តេជ្ញាឆ្លើយតប បន្ទាប់ពីគោលដៅរាប់សិបកន្លែងត្រូវបានវាយប្រហារជាការសងសឹកចំពោះក្រុមឧទ្ទាមនានាគាំទ្រដោយអ៊ីរ៉ង់ ដែលបើកការវាយប្រហារនៅសមុទ្រក្រហមជាថ្មី។ ការវាយឆ្មក់តាមអាកាសរួមគ្នាក្នុងប្រទេសយេម៉ែនកាលពីល្ងាចថ្ងៃសៅរ៍ ដែលអ៊ីរ៉ង់បានថ្កោលទោសបានធ្វើឡើងបន្ទាប់ពីរលកដាច់ដោយឡែកនៃការវាយប្រហារដោយឯកតោភាគីរបស់អាមេរិកប្រឆាំងនឹងគោលដៅនានាដែលមានទំនាក់ទំនងជាមួយអ៊ីរ៉ង់នៅក្នុងប្រទេសអ៊ីរ៉ាក់ និងស៊ីរី ដើម្បីឆ្លើយតបទៅនឹងការវាយប្រហារដោយយានដ្រូនដែលបានសម្លាប់ទាហានអាមេរិកបីនាក់នៅហ្ស៊កដានី។ នេះជាលើកទីបីហើយដែលកងកម្លាំងអង់គ្លេស និងអាមេរិក បានរួមដៃគ្នាតម្រង់គោលដៅទៅលើក្រុមឧទ្ទាមហ៊ូទី ដែលការវាយប្រហាររបស់ក្រុមនេះក្នុងបំណងបង្ហាញសាមគ្គីភាពជាមួយប៉ាឡេស្ទីននៅក្នុងតំបន់ហ្កាហ្សាដែលរងការគ្រោះដោយសង្រ្គាម បានរំខានដល់ពាណិជ្ជកម្មពិភពលោក។ សហរដ្ឋអាមេរិក ក៏បានបើកការវាយឆ្មក់តាមអាកាសជាបន្តបន្ទាប់ផងដែរ ប្រឆាំងនឹងក្រុមឧទ្ទាមក្នុងប្រទេសយេម៉ែនដោយខ្លួនឯង ប៉ុន្តែការវាយប្រហាររបស់ក្រុមនេះ លើផ្លូវពាណិជ្ជកម្មសមុទ្រក្រហមដ៏សំខាន់នៅតែបន្តកើតមាន។ សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងប្រទេសដទៃទៀត ដែលផ្តល់ការគាំទ្រសម្រាប់ប្រតិបត្តិការនេះ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការវាយប្រហារកាលពីថ្ងៃសៅរ៍បានដាក់គោលដៅ ចំនួន ៣៦ របស់ក្រុមហ៊ូទី នៅទូទាំង ១៣ ទីតាំងក្នុងប្រទេសយេម៉ែន ដើម្បីឆ្លើយតបទៅនឹងការវាយប្រហារបន្តរបស់ក្រុមឧទ្ទាមហ៊ូទី ប្រឆាំងនឹងការដឹកជញ្ជូនអន្តរជាតិ និងពាណិជ្ជកម្ម ព្រមទាំងនាវាកងទ័ពជើងទឹកដែលឆ្លងកាត់សមុទ្រក្រហម ៕

សមត្ថកិច្ចចាប់ខ្លួនជនសង្ស័យ៤នាក់ដកហូតគ្រឿងញៀនជាង១០គីឡូក្រាម

2024/02/03 04:15:33 pm        334
ភ្នំពេញ ៖ សមត្ថកិច្ចជំនាញ នៃមន្ទីរប្រឆាំងគ្រឿងញៀន បង្ក្រាបករណីគ្រឿងញៀន ចាប់ខ្លួនជនសង្ស័យ ៤នាក់ជាបន្តបន្ទាប់ ដកហូតគ្រឿងញៀនជាង ១០គីឡូក្រាម ។នគរបាលប្រាប់ឲ្យដឹងថា ដោយអនុវត្តតាមបញ្ជានាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នាយឧត្ដមសេនីយ៍ ម៉ក់ ជីតូ ក្រោមការបញ្ជាដឹកនាំផ្ទាល់របស់ឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន កាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង២០ និង១៥នាទី កម្លាំងជំនាញ (ក១) នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន សហការជាមួយកម្លាំងជំនាញស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក្រោមការសម្របសម្រួលពីលោក ប្លង់ សុផល ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ស្រាវជ្រាវ បង្រ្កាបបទល្មើសគ្រឿងញៀម ៤គោលដៅផ្សេងគ្នានៅរាជធានីភ្នំពេញ ។នគរបាលប្រាប់បន្តឲ្យដឹងថា គោលដៅទី១៖ នៅសង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ ឃាត់ជនសង្ស័យឈ្មោះ ខាត់ សាវុធ ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ វត្ថុតាងសារធាតុញៀនចំនួន ប្រភេទ MDMA សរុបចំនួន ៣០០កញ្ចប់ ទម្ងន់ ២ ៦២១.១០ក្រាម និងម៉ូតូកង់បី១គ្រឿង។ គោលដៅទី២៖ នៅវេលាម៉ោង២១៖១០នាទី បន្ទប់ជួលលេខ៨ ផ្លូវលំ ភូមិតាសេក សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ ឃាត់ជនសង្ស័យ ឈ្មោះ ច័ន្ទ សុភ័ក្រ ភេទស្រី អាយុ៣០ឆ្នាំ ជនជាតិខ្មែរ វត្ថុតាងសារធាតុញៀន ចំនួន ៨៧៣ កញ្ចប់ ទម្ងន់ ៧ ៦៤៥.៩៣ក្រាម និងម៉ូតូ១គ្រឿង។ គោលដៅទី៣៖ វេលាម៉ោង២២៖៣០នាទី ក្បែរផ្សារសូរិយា សង្កាត់ផ្សារថ្មី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ឃាត់ជនសង្ស័យ ឈ្មោះ វ៉ាន់ សុធារាជ ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ ។ គោលដៅទី៤៖ វេលាម៉ោង ២៣៖៣០នាទី ក្បែររង្វង់មូលនាងមច្ឆា សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ឃាត់ជនសង្ស័យ ឈ្មោះ សុខ យ៉ាង ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិវៀតណាម ។ សរុបសារធាតុញៀនប្រភេទ (MDMA) ចំនួន ១ ១៧៣ កញ្ចប់ ស្មើ ទម្ងន់ជាង ១០គីឡូក្រាម ។ ចំពោះជនសង្ស័យ និងវត្ថុតាង ត្រូវបានសមត្ថកិច្ចជំនាញកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី៕ ដោយ ៖ តារាវុទ្ធី

គ្រួសារអ្នកទិញលក់ត្រីមួយគ្រួសារនៅក្រុងពោធិ៍សាត់រងការបាញ់ប្រហារប៉ងសម្លាប់

2024/02/03 02:47:21 pm        522
ពោធិ៍សាត់៖ ក្រុមគ្រួសារអ្នកទិញលក់ត្រីនៅក្រុងពោធិ៍សាត់បានរងនូវការបាញ់ប្រហារប៉ុនប៉ងផ្តាច់ជីវិតទាំងគ្រួសារ ដោយសមត្ថកិច្ចខេត្តពោធិ៍សាត់បានដាក់ការសន្និដ្ឋានជំហានដំបូងអាចផ្តើមពីរឿងគំនុំ ប៉ុន្តែមុខសញ្ញជនដៃដល់មិនទាន់កំណត់បាននៅឡើយទេ ខណៈជនរងគ្រោះកំពុងសង្គ្រោះក្នុងមន្ទីរពេទ្យ។នគរបាលក្រុងពោធិ៍សាត់បានឱ្យដឹងថា ករណីនេះ ខ្មាន់កាំភ្លើងមិនស្គាល់មុខចំនួន ០៣នាក់ ប្រដាក់ដោយអាវុធខ្លីមិនស្គាល់ម៉ាក បានជិះម៉ូតូ ០១គ្រឿង មកឈប់មុខផ្ទះជនរងគ្រោះ រួចដើរចូលទៅបាញ់មនុស្សដែលកំពុងជួបជុំគ្នាទទួលទានអាហារពេលល្ងាច បណ្ដាលឲ្យរងរបួសចំនួន ០៣នាក់ នៅវេលាម៉ោងប្រមាណជាង ៧យប់ថ្ងៃទី០២ ខែមករា ម្សិលមិញ នៅតាមបណ្ដោយផ្លូវកៅ នៅភូមិបណ្ដុះសណ្ដែក សង្កាត់បន្ទាយដី ក្រុង-ខេត្តពោធិ៍សាត់។តាមរបាយការណ៍របស់នគរបាលបានឱ្យដឹងថា ជនរងគ្រោះក្នុងហេតុការណ៍អំពើបាញ់ប្រហារមានចំនួន ០៣នាក់ ទី១- ឈ្មោះ ទិត្យ កុសល ភេទប្រុស អាយុ ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរអាជីវករទិញ-លក់ត្រី បានរងរបួសធ្ងន់កំពុងស្ថិតក្នុងស្ថានភាពសង្រ្គោះបន្ទាន់ ទី២- ឈ្មោះ ជា វួចហេង ភេទស្រី អាយុ ៣៣ឆ្នាំ ជនជាតិខ្មែរ ត្រូវជាប្រពន្ធ និងទី- ៣ ឈ្មោះ ជា ណៃហួយ ភេទស្រី អាយុ ៦១ឆ្នាំ ជនជាតិខ្មែរ ត្រូវជាម្ដាយ រងរបួសកំពុងសម្រាកព្យាបាលក្នុងមន្ទីរពេទ្យ។ តាមរយៈរូបភាពវីដេអូកាមេរ៉ាសុវត្ថិភាព បានបង្ហាញថា ខ្មាន់កាំភ្លើងមានគ្នា ០២នាក់ មធ្យោបាយដោយម៉ូតូ ០១គ្រឿង អ្នកបើកបរម៉ូតូពាក់មួកកាតិប ចំណែកអ្នករួមដំណើរ គឺជាជនដៃដល់ ពាក់អាវស ពាក់មួកសុវត្ថិភាព បានចុះពីម៉ូតូដើរសំដៅចូលទៅដោយមានកាន់អ្វី១ដុំដាក់ទៅលើតុហើយទាញមកវិញ ខណៈនោះក៏បានដកអាវុធខ្លីពីចង្កេះបាញ់សំដៅទៅក្រុមគ្រួសាររងគ្រោះចំនួន ០៦គ្រាប់ បណ្ដាលឲ្យរបួសដួលរដូករណែល ភ្លាមៗនោះជនបង្កបានរត់ឡើងម៉ូតូជិះគេចខ្លួនបាត់។ ក្រោយកើតហេតុបន្តិចសមត្ថកិច្ចបានចុះស្រាវជ្រាវជុំវិញករណីនេះ។ក្រុមគ្រូពេទ្យផ្នែកវះកាត់នៃមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ បានសង្គ្រោះដោយធ្វើការវះកាត់ភ្លាមៗជូនស្ត្រីរងគ្រោះដែលគ្រោះថ្នាក់ធ្ងន់ធ្ងរដោយសារគ្រាប់កាំភ្លើងធ្លាយចូលពីក្រោមឆ្អឹងជំនីខាងស្ដាំចេញនៅក្រោមឆ្អឹងជំនីផ្នែកខាងឆ្វេង។ ចំពោះស្ថានភាពអំឡុងពេលវះកាត់មានការហូរឈាមក្នុងពោះធ្ងន់ធ្ងរ បែកថ្លើមទាំងសងខាង ធ្លាយថង់ទឹកប្រម៉ាត់ និងធ្លាយក្រពះចំនួន ០៣កន្លែង ក្រោយការវះកាត់សភាពជនរងគ្រោះស្ថិតក្នុងការតាមដាន។បច្ចុប្បន្នករណីខនេះ សមត្ថកិច្ចចម្រុះខេត្តពោធិ៍សាត់ កំពុងសហការគ្នាក្នុងការស្រាវជ្រាវ ដើម្បីកំណត់អត្តសញ្ញាណជនដៃដល់ឈានដល់ចាប់ខ្លួនយកមកផ្តន្ទាទោសតាមផ្លូវច្បាប់៕ ពៅ ភិរុណ

ចាប់បានម្នាក់គេចខ្លួនម្នាក់ករណីគាស់ទម្លោះទម្លាយលួចយកសម្ភារៈនៅសង្កាត់ស្ទឹងមានជ័យទី៣

2024/02/03 10:24:02 am        113
ភ្នំពេញ ៖ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលស្ទឹងមានជ័យទី៣ ឃាត់ខ្លួនជនសង្ស័យម្នាក់ និងម្នាក់ទៀតគេចខ្លួនបាត់ករណីលួចមានស្ថានទម្ងន់ទោសគាស់ទម្លោះទម្លាយលួចយកសម្ភារៈ ។នគរបាលប៉ុស្តិ៍ស្ទឹងមានជ័យទី៣ ប្រាប់ឲ្យដឹង នាព្រឹកថ្ងៃទី៣ កុម្ភៈ ថា កាលពីថ្ងៃទី១ ខែកុម្ភៈឆ្នាំ២០២៤ កម្លាំងនគរបាលប៉ុស្តិ៍ស្ទឹមានជ័យទី៣ ឃាត់ខ្លួនជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួកពីរនាក់ដែលបានធ្វើសកម្មភាពគាស់ផ្ទះប្រជាពលរដ្ឋលួចយកទ្រព្យសម្បត្តិនៅចំណុចបន្ទប់ជួល ភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួន ឈ្មោះ គង់ សាវីន ភេទប្រុស អាយុ ២៤ ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួលភូមិទ្រាបួនសង្កាត់ស្ទឹងទី៣ ខណ្ឌមានជ័យ ចំណែកជនសង្ស័យដែលគេចខ្លួនឈ្មោះ រ៉ុង ភេទប្រុស អាយុប្រហែល ២០ ឆ្នាំ មុខរបរមិនពិតប្រាកដស្នាក់នៅមិនពិតប្រាកដ ។ ជនរងគ្រោះឈ្មោះ ហ៊ុល ពិសាល ភេទប្រុស អាយុ ៤៤ ឆ្នាំមុខរបរយោធា ស្នាក់នៅផ្ទះជួលភូមិទ្រាបួន សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យរាជធានីភ្នំពេញ ជនសង្ស័យសមត្ថកិច្ចកំពុងកសាងសុំរឿងបញ្ជូនដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕ ដោយ ៖ តារាវុទ្ធី

ក្រុមកសិករគប់ស៊ុត និងដុំថ្មលើសភាសហភាពអឺរ៉ុប តវ៉ាប្រឆាំងការដំឡើងពន្ធ និងទំនិញឡើងថ្លៃខណៈមានជំនួបកំពូល

2024/02/02 09:34:37 am        99
ប្រជាកសិករបានគប់ស៊ុត និងដុំថ្មទៅលើសភាអឺរ៉ុបកាលពីថ្ងៃព្រហស្បតិ៍ ដោយចាប់ផ្តើមបំពួកភ្លើងនៅជិតអគារ និងអុជកាំជ្រួចស្របពេលមានការតវ៉ាដើម្បីដាក់សម្ពាធលើកិច្ចប្រជុំកំពូលរបស់ក្រុមមេដឹកនាំសហភាពអឺរ៉ុប ឲ្យធ្វើការងារបន្ថែមទៀតក្នុងការជួយពួកគេទាក់ទងនឹងការដំឡើងពន្ធ និងការឡើងថ្លៃម្ហូបអាហារនៅលើទីផ្សារប៉ះពាល់ដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ពលរដ្ឋ។ កសិករពោពេញដោយកំហឹងបានដុតភ្លើងជាច្រើនកន្លែងនៅទីលានកណ្តាលទីក្រុងបព្រុចសែលកាលពីល្ងាចថ្ងៃព្រហស្បតិ៍ ថ្ងៃទី១ ខែកុម្ភៈ ក្រោយមកត្រូវបានបណ្តេញចេញដោយនគរបាល បន្ទាប់ពីការតវ៉ាមួយថ្ងៃ ដែលបានធ្វើឱ្យកក្រើករដ្ឋធានីបែលហ្ស៊ិក។ ក្រុមអ្នកតវ៉ាបានព្យាយាមរុះរើរបាំងដែលបានដំឡើងនៅមុខសភា រារាំងប្លុកមួយចំនួន ជាទីតាំងដែលកិច្ចប្រជុំកំពូលកំពុងប្រព្រឹត្តទៅ ប៉ុន្តែកងកម្លាំងនគរបាល បានរុញពួកគេត្រឡប់ទៅវិញ ដោយប្រើ ទុយោទឹក។ នគរបាលក៏បានបាញ់ឧស្ម័នបង្ហូរទឹកភ្នែកផងដែរ។ មន្ត្រីម្នាក់ក្នុងតំបន់បាននិយាយថា រូបសំណាកមួយនៅលើទីលានដែលកសិករប្រមូលផ្តុំនៅជិតសភាជាមួយត្រាក់ទ័ររបស់ពួកគេត្រូវបានខូចខាត។ យោងតាមការប៉ាន់ប្រមាណរបស់នគរបាល ផ្លូវសំខាន់ៗនៅទីក្រុងព្រុចសែល ដែលជាបេះដូងនៃសហភាពអឺរ៉ុប ត្រូវបានរារាំងដោយត្រាក់ទ័រប្រហែល១.៣០០គ្រឿង ។ ក្រុមប្រជាកសិករនិយាយថា ពួកគេពុំបានទទួលប្រាក់ខែគ្រប់គ្រាន់ ហើយត្រូវជាប់ពន្ធទៀត និងច្បាប់បៃតងឬគោលនយោបាយបរិស្ថាន ប្រឈមនឹងការប្រកួតប្រជែងមិនយុត្តិធម៌ពីបរទេស៕

អ៊ីស្រាអែល ផ្តោតការវាយប្រហារលើក្រុង Rafah ខណៈក្រុមហាម៉ាស កំពុងថ្លឹងថ្លែងសំណើបទឈប់បាញ់

2024/02/02 09:29:09 am        126
អ៊ីស្រាអែល បានត្រៀមខ្លួនក្នុងការវាយរុលក្នុងសង្រ្គាមរបស់ខ្លួននៅតំបន់ហ្កាហ្សា នៅចុងភាគខាងត្បូងជិតព្រំដែនអេហ្ស៊ីប បន្ទាប់ពីបានអះអាងថាបានកម្ចាត់ក្រុមហាម៉ាស នៅក្រុងខាន់ យូនីស (Khan Younis) ខណៈកិច្ចខិតខំប្រឹងប្រែងការទូតក្នុងការស្វែងរកបទឈប់បាញ់ត្រូវបានពន្លឿន ហើយក្រុមហាម៉ាស កំពុងថ្លឹងថ្លែងសំណើបទឈប់បាញ់ដែលខ្លួនបានទទួល។រដ្ឋមន្ត្រីការពារជាតិ លោក យ៉ាវ ហ្កាឡាន់ (Yoav Gallant) បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ ថា ជោគជ័យក្នុងការប្រយុទ្ធប្រឆាំងនឹងពួកសកម្មប្រយុទ្ធប៉ាឡេស្ទីននៅក្នុងទីក្រុង ខាន់ យូនីស ភាគខាងត្បូងតំបន់ហ្កាហ្សា ជាទីដែលអ៊ីស្រាអែលបានបើកការវាយប្រហារថ្មើរជើងដ៏ធំកាលពីសប្តាហ៍មុន មានន័យថាកងកម្លាំងរបស់ខ្លួនអាចឈានទៅដល់ទីក្រុងរ៉ាហ្វាហ្វ (Rafah) នៅតាមព្រំដែនភាគខាងត្បូងនៃតំបន់នោះ។ជាងពាក់កណ្តាលនៃប្រជាជន ២,៣លាននាក់នៅតំបន់ហ្កាហ្សា កំពុងស្នាក់នៅក្នុងតំបន់នេះ ដែលភាគច្រើនកំពុងជួបការលំបាក និងភាពស្រេកឃ្លាននៅក្នុងតង់បណ្តោះអាសន្ន និងអគារសាធារណៈផ្សេងៗ។ ក្នុងពេលជាមួយគ្នានេះ អ្នកសម្របសម្រួលកាតា និងអេហ្ស៊ីប សង្ឃឹមថាមានការឆ្លើយតបជាវិជ្ជមានពីក្រុមហាម៉ាស ដែលគ្រប់គ្រងតំបន់ហ្កាហ្សា ទៅនឹងសំណើជាក់ស្តែងដំបូងដើម្បីបញ្ឈប់ការបន្តប្រយុទ្ធ ដែលបានយល់ព្រមជាមួយអ៊ីស្រាអែល និងសហរដ្ឋអាមេរិក ក្នុងកិច្ចពិភាក្សានៅទីក្រុងប៉ារីសកាលពីសប្តាហ៍មុន៕

គុយបាពន្យារពេលការដំឡើងថ្លៃប្រេងឥន្ធនៈនៅថ្ងៃទី ១ ខែកុម្ភៈ ដោយលើកឡើងពីការវាយប្រហារតាមអ៊ីនធឺណិត

2024/02/01 12:54:50 pm        271
អនុរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច លោកស្រី មីលដ្រេ ហ្ក្រាណាឌីឡូ(Mildrey Granadillo) បាននិយាយ កាលពីថ្ងៃពុធថា ប្រទេសគុយបា បានបិទការដំឡើងថ្លៃប្រេងសាំងកើនឡើង៥ដង ដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃទី ១ ខែកុម្ភៈនេះ ដោយសារការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិត។ លោកស្រី Granadillo បាននិយាយថា ការសម្រេចចិត្តនេះ ត្រូវបានទទួលរងឥទ្ធិពលដោយការកើតឡើងនៃឧបទ្ទវហេតុសន្តិសុខតាមប្រព័ន្ធអ៊ីនធឺណិត នៅក្នុងបណ្តាញកុំព្យូទ័រ សម្រាប់ទីផ្សារប្រេងឥន្ធនៈ។ប្រទេសគុយបា កាលពីចុងខែធ្នូ បានប្រកាសនូវវិធានការជាបន្តបន្ទាប់ រួមទាំងការដំឡើងថ្លៃប្រេងឥន្ធនៈ និងតម្លៃដឹកជញ្ជូនសាធារណៈ ដើម្បីកាត់បន្ថយឱនភាពដែលធ្លាក់ជ្រៅ។ ក្រុមអ្នករិះគន់ បានចាត់ទុកវិធានការមានទំនោទៅរកអតិផរណា ថា ខុសពេលវេលា និងកង្វះការលើកទឹកចិត្ត សម្រាប់ការផលិតក្នុងស្រុក។លោកស្រី បាននិយាយនៅក្នុងនាទីចុងក្រោយនៃការផ្សាយព័ត៌មានពេលថ្ងៃត្រង់នៅលើកញ្ចក់ទូរទស្សន៍រដ្ឋ ថា ប្រេងឥន្ធនៈ នឹងនៅតែស្ថិតក្នុងតម្លៃបច្ចុប្បន្ន។

អគ្គិភ័យ មិនអាចគ្រប់គ្រងបាន ខណៈទីក្រុងឆ្នេរនៅអាហ្វ្រិកខាងត្បូង ប្រយុទ្ធទប់ស្កាត់អណ្តាតភ្លើង

2024/02/01 12:46:40 pm        225
ក្រុមអ្នកពន្លត់អគ្គិភ័យ បានប្រយុទ្ធដើម្បីទប់ស្កាត់ចំហេះព្រៃ ដែលកំពុងឆាបឆេះនៅទីក្រុងនានានៅតំបន់ឆ្នេរ Western Cape ប្រទេសអាហ្វ្រិកខាងត្បូង ចូលដល់ថ្ងៃទី ៣ កាលពីថ្ងៃពុធ។រដ្ឋមន្ត្រីបរិស្ថានប្រចាំតំបន់ បាននិយាយថា អគ្គិភ័យមិនអាចគ្រប់គ្រងបានទេ ប៉ុន្តែការជម្លៀសពលរដ្ឋចេញ បានជួយបញ្ចៀសការបាត់បង់អាយុជីវិត។លោកនិយាយបន្តថា បច្ចុប្បន្នអគ្គិភ័យមិនទាន់ស្ថិតនៅក្រោមការគ្រប់គ្រងនៅឡើយ។ លោក អាន់តុន ប្រេដែល(Anton Bredell) រដ្ឋមន្ត្រីកិច្ចការបរិស្ថាននិងផែនការអភិវឌ្ឍន៍តំបន់ Western Cape បានប្រាប់សារព័ត៌មានរ៉យទ័រថា វាហួសពីការគ្រប់គ្រងបាន នៅក្នុងតំបន់មួយចំនួន ប៉ុន្តែវាពុំមានហានិភ័យនៃការបាត់បង់អាយុជីវិត ឬខូចខាតទ្រព្យសម្បត្តិនាពេលនេះទេ។អាជ្ញាធរតំបន់ បានបញ្ជាឱ្យប្រជាជននៅក្នុងក្រុងដែលរងគ្រោះ ជម្លៀសខ្លួនទៅកាន់តំបន់មានសុវត្ថិភាពជាងនេះ។ ផ្សែងអ័ព្ទដ៏ក្រាស់ បានគ្របដណ្តប់លើផ្ទៃអាកាសនៅឆ្នេរ ប្រីនហ្គល(Pringle) និងឆ្នេរ Betty នៅក្បែរនោះ ហើយអគ្គិភ័យ ត្រូវបានគេឃើញនៅតាមតំបន់ជួរភ្នំ។ ឧទ្ធម្ភាគចក្រ កំពុងនាំយកទឹកពីមហាសមុទ្រនៅក្បែរនោះ ហើយទម្លាក់ទឹកទៅលើអគ្គិភ័យ។មូលហេតុនៃចំហេះព្រៃ កំពុងស្ថិតក្រោមការស៊ើបអង្កេត។ ចំហេះព្រៃ គឺជារឿងធម្មតានៅតំបន់ភ្នំ ជុំវិញទីក្រុង Cape Town និងតំបន់ឆ្នេរជុំវិញនោះ ក្នុងអំឡុងរដូវក្តៅ ដោយសារស្ថានភាពអាកាសធាតុស្ងួត មានខ្យល់បក់ និងក្តៅខ្លាំង។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អគ្គកុងស៊ុលវៀតណាម រៀបចំកម្មវិធីសប្ដាហ៍វប្បធម៌វៀតណាម ឆ្នាំ២០២៦ នៅខេត្ដសៀមរាប
05/31/2026 01:05 PM
រដ្ឋបាលខេត្តកំពតត្រៀមទុរេនទុំ ២តោន សម្រាប់ទទួលទេសចរចូលរួមព្រឹត្តិការណ៍ «មរតកផ្លែឈើ និងនំចំណីកំពត»
05/31/2026 01:05 PM
មន្ត្រីជំនាញ ស្នើដល់កសិករ សហគមន៍ និងអ្នកពាក់ព័ន្ធរួមគ្នាលើកកម្ពស់វិស័យកសិកម្មខេត្តកែប
05/31/2026 12:05 PM
គណៈកម្មការការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ផ្សព្វផ្សាយ​សេចក្តី​ជូន​ដំណឹង​ស្ដីពី​រដូវបិទនេសាទ
05/31/2026 12:05 PM
អ្នកដាំទុរេនស្រុកចម្ការលើ​ចង់ឲ្យអ្នកលក់ប្រកាន់ភាពស្មោះត្រង់លើអតិថិជន
05/31/2026 12:05 PM
មេបញ្ជាការតំបន់​ប្រតិបត្តិ​ការ​សឹក​រង​កំពង់ឆ្នាំង នាំយកអំណោ​ឧបត្ថម្ភដល់កុមារីកំព្រា កំពុង​មើល​ថែ​ប្អូន​តូច​នៅ​កំពង់ឆ្នាំង
05/31/2026 12:05 PM
ក្រុមការងារចុះមូលដ្ឋានស្រុកជើងព្រៃ ណែនាំអាជ្ញាធរផ្សព្វផ្សាយ​ពីច្បាប់​កាតព្វកិច្ច​យោធា​ដល់​ពលរដ្ឋ
05/31/2026 11:05 AM
UN៖ ការប៉ះទង្គិចគ្នារវាងអ៊ីស្រាអែល-ក្រុមហេសបូឡា ធ្វើឲ្យប៉ះពាល់ការចូលដល់ជំនួយនៅភាគខាងត្បូងលីបង់
05/31/2026 11:05 AM
ករណីឆ្លងសង្ស័យជំងឺអេបូឡានៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោកើនឡើងដល់ ១.០២៨នាក់
05/31/2026 11:05 AM
អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបទីតាំងលក់សម្ភារៈអាសអាភាសចំនួន ៣កន្លែង ឃាត់​ខ្លួន​ជន​សង្ស័យ​ ៩នាក់
05/31/2026 11:05 AM