សមត្ថកិច្ចខេត្តមណ្ឌលគិរី និងខេត្តសៀមរាប ឃាត់ខ្លួនជនបរទេសចំនួន១៦២នាក់ ក្នុង​ប្រតិបត្តិការ​បង្រ្កាបបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យា
ជនបរទេស១៣នាក់ត្រូវបានឃាត់ខ្លួនក្នុងប្រតិបត្តិការបង្រ្កាបបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យានៅសៀមរាប
ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញសម្រេចឃុំខ្លួនជនត្រូវចោទ៨នាក់ជាបណ្តោះអាសន្នពាក់ព័ន្ធអំពើឆបោកតាមឆបោកតាមប្រព័ន្ធអនឡាញ
ត្រឹមថ្ងៃទី១៩កក្កដា សមត្ថកិច្ចរាជធានី-ខេត្ត បង្រ្កាបករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ៥២ទីតាំង ឃាត់ខ្លួនជនសង្ស័យ ២.៧៦៧ នាក់ មានជនជាតិចិនចំនួន ៨៤៣នាក់

សន្តិសុខ និង សង្គម

ខេត្តព្រះស៊ីហនុ៖ ប្រតិបត្តិការបង្រ្កាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាបានឃាត់ខ្លួនមនុស្សស្រីប្រុសជនជាតិវៀតណាមសរុបចំនួន៦៣នាក់

2025/07/16 06:27:15 pm        625
ព្រះសីហនុ ៖ មនុស្សស្រីប្រុសជនជាតិវៀតណាមសរុបចំនួន៦៣នាក់ ត្រូវបានឃាត់ខ្លួនដោយសង្ស័យថាជាប់ពាក់ព័ន្ធនឹងការលបលួចប្រព្រឹត្តអំពើល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាពីទីតាំងចំនួន៤កន្លែង ក្នុងខេត្តព្រះស៊ីហនុ។ គណៈបញ្ជាការឯកភាពខេត្តព្រះសីហនុដឹកនាំដោយលោក យូសុះ សូឡៃម៉ាន អភិបាលរងខេត្ត ដោយសហការជាមួយ សមត្ថកិច្ច និងអាជ្ញាធរពាក់ព័ន្ធក្នុងខេត្ត កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥ បានចុះប្រតិបត្តិបង្ក្រាបទីតាំងសង្ស័យចំនួន៤កន្លែងផ្សេងគ្នា ដែលត្រូវបានសមត្ថកិច្ចស្រាវជ្រាវ និងបានសង្ស័យថាបានលបលួចប្រព្រឹត្តការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្នុងនោះ៖១• ទីតាំងទី១៖ សណ្ឋាគារ សៃ ណា យ៉ាង គ័ង អ៉ិនធើណេសិនណល ហូថេល ឯ.ក (SAI NA YANG GUANG INTERNATIONAL HOTEL CO.,LTD) ស្ថិតនៅក្រុមទី១៣ ភូមិ៤ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ ម្ចាស់អាជីវកម្មឈ្មោះ LI JUN ជនជាតិចិន មានអាជ្ញាបណ្ណទេសចរណ៍ លេខ៤៣៣/២៤អប.សក ក.ទ.ច មានសុពលភាពចាប់ពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៤ ដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥។២• ទីតាំងទី២៖ ផ្ទះល្វែងជួលស្នាក់នៅមួយកន្លែង (បុរីBS អូរ១) មានទីតាំងស្ថិតនៅក្រុមទី១ ភូមិ៥ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ និងបានធ្វើការត្រួតពិនិត្យទីតាំងជាក់ស្តែង មានកម្ពស់ ០២ជាន់ សរុបមានចំនួន ០៦បន្ទប់ ។៣• ទីតាំងទី៣៖ ផ្ទះ២ល្វែងជួលស្នាក់នៅ (បុរីKLអូរប្រាំ) មានកម្ពស់ ០៥ជាន់ សរុបមានចំនួន ១៧បន្ទប់។៤• ទីតាំងទី៤៖ ផ្ទះវីឡាជួលស្នាក់នៅមួយកន្លែង (អូរ៥) មានទីតាំងស្ថិតនៅក្រុមទី១៧ ភូមិ៤ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ និងបានធ្វើការត្រួតពិនិត្យទីតាំងជាក់ស្តែង មានកម្ពស់ ០២ជាន់ សរុបមានចំនួន ០៥បន្ទប់។ក្នុងប្រតិបត្តិការបង្រ្កាបទាំងនេះ ក្រុមសមត្ថកិច្ចបានរឹបអូសសម្ភារៈដើម្បីរក្សាទុកវត្ថុតាង រួមមាន៖ លិខិតឆ្លងដែនសរុប ចំនួន ៣៤ក្បាល, កំព្យូទ័រចំនួន ៥៤គ្រឿង និងLaptop ចំនួន១គ្រឿង, ស្គ្រីនម៉ូនីទ័រចំនួន ០៣គ្រឿង, ទូរទស្សន៍ចំនួន ០១គ្រឿង, កាំមេរ៉ាចំនួន ០៤គ្រឿង, ទូរសព្ទចំនួន ៥៨គ្រឿង, រថយន្ត ០៣គ្រឿង, ម៉ូតូ ០២គ្រឿង, ម៉ាស៊ីនព្រីនចំនួន ០១គ្រឿង, ឧបករណ៍បំភ្លឺចំនួន ០២គ្រឿង, ម៉ាស៊ីនជំនួយភ្លេង ០១គ្រឿង, ម៉ាស៊ីនជំនួយសំឡេង(MIC) ចំនួន ០២គ្រឿង, ម៉ៃស្រូបសម្លេងចំនួន ០១ប្រអប់, ឧបករណ៍បង្វិលគ្រាប់ប៉េងប៉ុងផ្សងសំណាងចំនួន ០២, Ipad ចំនួន ០១គ្រឿង, ថ្នាំគ្រាប់សង្ស័យជាសារធាតុញៀនមួយកញ្ចប់ មានចំនួន ២៨គ្រាប់ ព្រមទាំងសម្ភារៈជាវត្ថុតាងមួយចំនួនផ្សេងទៀត។ បច្ចុប្បន្នសមត្ថកិច្ចបានបញ្ជូនជនសង្ស័យ និងសម្ភារៈវត្ថុតាងទាំងអស់ ទៅកាន់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីបន្តនីតិវិធីតាមច្បាប់ជាធរមាន។

ស្នងការរាជធានី ដាក់ចេញនូវគោលការណ៍បង្ការ ទប់ស្កាត់រាល់បទល្មើស និង អនុវត្ត​ប្រកប​ដោយ​ក្រម​សីលធម៌​វិជ្ជាជីវៈនគរបាល

2025/07/14 03:40:46 pm        380
ភ្នំពេញ៖ ស្នងការនគរបាលរាជធានីភ្នំពេញបាន​ដាក់​គោលការណ៍​ដល់​កម្លាំង​នគរបាល​ផែន​ជំនាញ​ពាក់​ព័ន្ធទាំងអស់ឲ្យបង្កើនការយកចិត្តទុកដាក់ ទប់ស្កាត់ បង្ការបង្ក្រាបរាល់បទល្មើស និង​ពង្រឹងត្រួតពិនិត្យចំពោះមន្រ្តីចុះអនុវត្តច្បាប់ធ្វើយ៉ាងណាអនុវត្តឲ្យមានក្រមសីលធម៌វិជ្ជាជីវៈ មិន​បង្កប៉ះពា​ល់​កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់កងកម្លាំងនគរបាលជាតិ។ជាក់ស្ដែងនាព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥នេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គ​ស្នង​ការរង និ​ងជាស្នងការនគរបាលរាជធានីភ្នំពេញ បានដឹកនាំកិច្ចប្រជុំ បូកសរុបវាយ​តម្លៃ​សភាព​ការណ៍​បទ​ល្មើស និង​លទ្ធផល​នៃ​កិច្ច​ប្រតិបត្តិការ​បង្រ្កាប​បទ​ល្មើស និង​រក្សា​សណ្តាប់​ធ្នាប់​សុវត្ថិភាព​សង្គម មានការចូលរួមពីលោក-លោកស្រីស្នងការរង លោកអនុប្រធានផែនលោក-លោក​ស្រី​នាយការិយាល័យជំនាញទាំង៣៣ លោកអធិការខណ្ឌទាំង១៤ និងមន្រ្តីពាក់ព័ន្ធ។ឯកឧត្តម ជួន ណារិន្ទ អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ ក្នុង​កិច្ចប្រជុំ​បាន​ដាក់​ចេញ​នូវ​គោលការណ៍​ដឹកនាំ​បញ្ជា​ទៅ​តាម​ការិយាល័យ​ជំនាញ និង​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ទាំង​១៤ រួមមាន៖បង្កើន​ការ​អនុវត្ត​បង្ការ​ទប់​ស្កាត់ និង​កាត់​បន្ថយ​បទ​ល្មើស​គ្រោះ​ថ្នាក់​ចរាចរណ៍ និង​ពង្រឹង​ត្រួត​ពិនិត្យ​ចំពោះ​មន្រ្តី​នគរបា​ល​ចរាចរណ៍​ចុះ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោ​ក​អនុវត្ត​ឲ្យ​បានត្រឹមត្រូវតាមគោលការណ៍ច្បាប់ និងប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈជំនាញ ជា​ពិសេស​ពង្រឹង​កាត់​បន្ថយ​ភាព​អសកម្ម​របស់​មន្រ្តី​នគរបាល​ចរាចរណ៍​នៅ​លើដង​ផ្លូវ​បង្ក​ប៉ះ​ពាល់​កិត្តិយស និង​សេចក្តីថ្លៃថ្នូររបស់កងកម្លាំងនគរបាលជាតិ។ ជាពិសេស ត្រូវបង្កើន​ពង្រឹង​អនុវ​ត្ត​វិធាន​ការ​ស្រាវជ្រាវបង្ការ និងបង្រ្កាបឲ្យមានប្រសិទ្ធភាពចំពោះបទល្មើសអនឡាញខុសច្បាប់ ហើយ​ត្រូវ​បំពេញភារកិច្ចដោយឆន្ទៈ និងមានការទទួលខុសត្រូវខ្ពស់។ឯកឧត្តមស្នងការ បានសង្កត់ធ្ងន់ថា កងកម្លាំងទាំងអសបង្កើនអនុវត្តតាមវិធានការជំនាញ ស្រា​វ​ជ្រាវ​បង្ការ​ទប់​ស្កាត់ និង​បទ​ល្មើស​ព្រហ្ម​ទណ្ឌ​ដែល​ជា​កង្វល់​របស់​ប្រជា​ពលរ​ដ្ឋ​ដូច​ជា​បទ​ល្មើស​ឆក់​តាម​ផ្លូវ​សាធារណៈ និងបទល្មើសគាស់​ផ្ទះយកទ្រព្យសម្បត្តិ និង​បន្ត​យក​ចិត្ត​ទុក​ដាក់​បង្ការ​ទប់ស្កាត់ និង​បង្រ្កាបបទល្មើសគ្រឿងញៀន ដើម្បីចូលរួមអនុវត្តគោលនយោបាយភូមិឃុំ សង្កាត់ មាន​សុវត្ថិភាព និងបន្តយកចិត្តទុកដាក់គ្រប់គ្រងតាមដានព័ត៌មានលើការងារសន្តិសុខផងដែរ៕ អត្ថបទ៖ កុម្ភៈ

ក្មេងទំនើង៣នាក់​បំផ្លាញទ្រព្យសម្បត្តិសាធារណៈ​ត្រូវបានឃាត់ខ្លួន ធ្វើកិច្ច​សន្យា​អប់រំ​ណែនាំ​ដោយ​មាន​ការធានាពីអាណាព្យាបាល ដើម្បី​អប់រំ​នៅ​មូលដ្ឋាន​បន្ត

2025/07/13 06:25:03 pm        1133
ត្បូងឃ្មុំ៖ យោងតាមបទបញ្ជារបស់ ឯកឧត្ដម នាយឧត្ដមសេនីយ៍ ស ថេត អគ្គ​ស្នង​ការ​នគរបាល​ជាតិ​ និង តាមការចង្អុលណែនាំពី ឯកឧត្ដម ឧត្ដមសេនីយ៍ឯក អគ្គស្នងការ​រង​នគរបាល​ជាតិ​នៅ​ថ្ងៃ​ទី១១ ខែកក្កដា ឆ្នាំ២០២៥ កម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ខេត្តកំពង់ស្ពឺ និង​ខេត្តកំពង់ចាម បានសហការជាមួយនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ធ្វើការ​ឃាត់​ខ្លួន​ក្មេង​ទំនើង​ចំនួន ០៣នាក់ ពាក់ព័ន្ធករណីបំផ្លិចបំផ្លាញទ្រព្យសម្បត្តិសាធារណៈ (បង្ហោះនៅលើ​បណ្តាញ​សង្គមTik Tok) មកកាន់ស្នងការដ្ឋាន​នគរបាល​ខេត្ត​ត្បូង​ឃ្មុំ​ដើម្បី​ធ្វើ​ការ​សាក​សួរ​តាម​នីតិវិធី​។ក្មេងទំនើងទាំង០៣នាក់ បានឆ្លើយសារភាពថា ពួកខ្លួនពិតជាបានធ្វើសកម្មភាព យកអាវដៃវែង​ចំនួន​០២ចងភ្ជាប់គ្នា ដោយយកចុងដៃអាវម្ខាងចងជាប់នឹងបង្គោលដែលដាំលើដងផ្លូវ ហើយ​យក​ចុង​ដៃ​អាវម្ខាងទៀតទៅចងជាប់នឹងជង្អើម៉ូតូខាងក្រោយ ជិះម៉ូតូទៅមុខ ព្រមទាំធ្វើការ​ថត​វីដេ​អូ​បង្ហោះ​នៅ​លើបណ្តាញសង្គម Tik Tok កាលពិថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៥ ចំណុច​លើ​ផ្លូវ​កៅ​ស៊ូ ស្ថិតក្នុងភូមិខ្សាច់ប្រឆេះក្រោម ឃុំក្រូចឆ្មារ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ពិតប្រាកមែន។ ដោ​យ​មានមតិដឹកនាំរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និង​ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គស្នងការរង ព្រមទាំងមានការឯកភាពពី តំណាង​អយ្យការ​អម​សាលា​ដំបូងខេត្តត្បូងឃ្មុំ នៅថ្ងៃទី១៣ ខែកក្ដដា ឆ្នាំ២០២៥ វេលាម៉ោង០៩:០០នាទី សមត្ថកិច្ច​ជំនាញ បានអោយក្មេងទំនើងទាំង០៣នាក់ ថតវីដេអូសុំ​ទោស​ជា​សាធារណៈ​បង្ហោះ​នៅ​បណ្ដាញ​សង្គម​ ហ្វេសប៊ុក និង តិកតុក និងបានធ្វើកិច្ចសន្យាអប់រំ ណែនាំ ដោយមាន​ការ​ធានា​ពី​អាណា​ព្យាបាល របស់យុវជនទាំង០៣នាក់ ខាងលើ ដើម្បីអប់រំនៅមូលដ្ឋានបន្ត៕

រយៈពេល១ខែកន្លះចុងឆមាសទី១នេះ សមត្ថកិច្ចរាជធានី បង្ក្រាបបទល្មើសគ្រឿងញៀន ឃាត់មនុស្ស៧៣នាក់

2025/07/09 11:26:38 am        87
ជាការឆ្លើយតបទៅនឹងការប្រយុទ្ធប្រឆាំងគ្រឿងញៀនរបស់រាជរដ្ឋាភិបាលកម្ពុជា កម្លាំង​សមត្ថកិច្ច​រាជ​ធានី​ភ្នំពេញ បានបន្តបង្កើនល្បឿនក្នុងការបង្ក្រាបបទល្មើសគ្រឿងញៀន ឱ្យមានប្រសិទ្ធិ​ភាព​ខ្ពស់​ សំដៅធានាឈានទៅរកការកាត់បន្ថយ និងលុបបំបាត់គ្រឿងញៀនចេញពីរាជធានីភ្នំពេញ ។ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជា​ស្នង​ការ​នគរបាល​រាជ​ធានី​ភ្នំពេញបានឲ្យដឹងថា ក្នុងរយៈពេល១ខែកន្លះ នៅចុងឆមាសទី១ ឆ្នាំ២០២៥នេះ កម្លាំង​សមត្ថ​កិច្ច​រាជធានីភ្នំពេញ បង្ក្រាបករណីប្រើប្រាស់ និងជួញដូរគ្រឿងញៀន រួមទាំងករណីក្មេង​ទំនើង​កាន់​កាប់អាវុធ ជាច្រើនករណី ដោយបានឃាត់ខ្លួនជនសង្ស័យសរុប៧៣នាក់ ។ លោកឧត្តមសេនីយ៍ស្នងការបញ្ជាក់ថា ៖ ក្នុងចំណោមជនសង្ស័យទាំង៧៣នាក់ ( ស្រី០៨នាក់ ) មាន​៣០​នាក់ (ស្រី០៣នាក់) ត្រូវបានបញ្ចូនទៅតុលាការអនុវត្តតាមនីតិវិធីច្បាប់ ។ ដោយឡែក​នៅ​សល់​៤៣នាក់ទៀត (ស្រី០៥នាក់) ត្រូវបានបញ្ចូនទៅមណ្ឌលស្តារនីតិសម្បទា ដើម្បីកាត់​ផ្តាច់​សារ​ធាតុញៀន ។ ក្នុងការបង្ក្រាបគ្រឿងញៀនខាងលើនេះ កម្លាំងសមត្ថកិច្ចដកហូតបានវត្ថុតាងរួមមាន ៖ ថ្នាំញៀន​សរុប​ចំនួន៧៨កញ្ចប់តូចធំ , ដាវដែក.កាំបិតដែក. ពូថៅ ៦៥ដើម , កាំភ្លើងកែច្នៃ០៣ដើម , ឧបករណ៍​កាច់កម៉ូតូមួយចំនួន, គ្រាប់អាវុធខ្លី ៧៥គ្រាប់ រួមទាំងឧបករណ៍ប្រើប្រាស់គ្រឿងញៀន មួយ​ចំនួនធំផ្សេងទៀតផងដែរ ។ សូមបញ្ជាក់ថា ក្នុងអាណត្តិ រាជរដ្ឋាភិបាលនីតិកាលទី៧នេះ រាជរដ្ឋាភិបាល​បាន​ចាត់​ទុក​បញ្ហា​គ្រឿង​ញៀន​គឺជាកិច្ចការងារអាទិភាពចម្បងទី០៤ ដែលចាំបាច់ត្រូវយកចិត្តទុកដាក់គិតគូរ ក្នុង​ការ​ទប់ស្កាត់ និងបង្ក្រាបឱ្យមានប្រសិទ្ធភាពខ្ពស់បំផុត ៕ លីហេង

​កម្លាំងនគរបាលស្រុកស្វាយជ្រំយកចិត្តទុកដាក់ទប់ស្កាត់និងបង្ក្រាប ធ្វើឱ្យបទល្មើសថយចុះស្ទើរទាំងស្រុង

2025/07/07 06:23:58 pm        254
ស្វាយរៀង ៖ អធិការនគរបាលស្រុកស្វាយជ្រំ ខេត្តស្វាយរៀង បានបង្ហាញតួលេខនៃការធ្លាក់ចុះខ្លាំងនូវបទល្មើស នានារយៈពេលចុងក្រោយនេះ ដោយសារការខិតខំប្រឹងប្រែងទប់ស្កាត់ និងបង្ក្រាបរបស់កងកម្លាំងនគរ បាលស្រុកនេះ ។​វរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការស្រុកស្វាយជ្រំ ខេត្តស្វាយរៀង បានបង្ហាញអំពីការងារការ ពារសន្តិសុខសង្គម បង្ក្រាបបទល្មើសផ្សេងៗ ដើម្បីថែរក្សាស្ថេរភាពសន្តិសុខសង្គមជូនពលរដ្ឋ ក្នុងរយៈ ពេល៦ខែ ឆ្នាំនេះ គឺកម្លាំងអធិការនគរបាលស្រុកស្វាយជ្រំ បានធ្វើការបង្ក្រាបបទល្មើសបានចំនួន២០ ករណី។លោកបានបញ្ជាក់ថា ក្នុងចំណោមបទល្មើសចំនួន២០ករណី រួមមានបទល្មើសមជ្ឈិមចំនួន១៥ ករណី និងបទល្មើសឧក្រិដ្ឋ ចំនួន៥ករណី ឃាត់ខ្លួនមនុស្សបានចំនួន២៤នាក់ បើប្រៀបធៀបនឹងរយៈ ពេល៦ខែ ក្នុងឆ្នាំ២០២៤ បទល្មើសនៅក្នុងស្រុក បានថយចុះចំនួន៧៥ភាគរយ ។វរសេនីយ៍ឯក សោម សុភ័ណ្ឌ បានបញ្ជាក់អំពីកិច្ចខិតខំប្រឹងប្រែងបន្តទៀត ដើម្បីធ្វើឱ្យមូលដ្ឋាន ស្រុកស្វាយជ្រំមានសុវត្ថិភាព មានសន្តិសុខល្អ បង្កលក្ខណៈល្អប្រសើរដល់ការរស់នៅរបស់ប្រជាពលរដ្ឋ ៕ អត្ថបទ៖ ភា សារិទ្ធ

នគរបាលចាប់ខ្លួនជនសង្ស័យ៨នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន និងទីតាំងបង្កបល្បែងស៊ីសង នៅខណ្ឌឫស្សីកែវ

2025/07/07 01:03:51 pm        138
ភ្នំពេញ៖ កម្លាំងនគរបាលផែនប្រឆាំងបទល្មើសគ្រឿងញៀន នៃស្នងការដ្ឋាន​នគរបាល​រាជ​ធានី​ភ្នំពេញ​ ដោយមានការដឹកនាំដោយលោកឧត្ដមសេនីយ៍ទោ គល់ យី ស្នងការរង សហការ​ជាមួយ​អាជ្ញាធរ​ខណ្ឌឫស្សីកែវ និងមានការសម្របសម្រួលនីតិវិធីពី ព្រះរាជ​អាជ្ញា​នៃ​អយ្យការ​អម​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ ឆ្មក់បង្ក្រាបទីតាំងមួយកន្លែង ដែលបង្កប់​ល្បែង​ស៊ីសង និង​ផ្ដល់​ទីតាំង​ប្រើ​ប្រាស់​គ្រឿង​ញៀន។ ប្រតិបត្តិការនេះបានធ្វើ នៅថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៥ នៅចំណុចបន្ទប់ជួលគ្មានលេខ ផ្លូវ​បេតុ​ង ភូមិសាមគ្គី សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ក្នុង​រង្វង់ប្រតិបត្តិការ កម្លាំងអាជ្ញាធរបានស្រាវជ្រាវ និងកំណត់​មុខ​សញ្ញាដែ​ល​តែង​តែ​ធ្វើ​សកម្ម​ភាព​ ប្រើប្រាស់គ្រឿងញៀន និងអុកឡុងនៅក្នុងមូលដ្ឋានខណ្ឌឫស្សីកែវ កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿង​ញៀន បានធ្វើការបង្ក្រាបជាក់ស្តែងករណី “ជួញដូរ ប្រើប្រាស់ដោយ​ខុស​ច្បាប់​នូវ​សារ​ធាតុ​ញៀន និងកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត” ដោយឃាត់ខ្លួនមនុស្សចំនួន០៨នាក់ និង​ដកហូតវត្ថុតាង សារធាតុញៀនប្រភេទក្រាមសរថ្លា , ទូលេងហ្គេម ម្រាប់បាញ់ត្រី, ដាវ​ដែក​កែ​ច្នៃ,​ ពូថៅ និងញញួរ សរុបចំនួន១២ដើម។បច្ចុប្បន្នជនសង្ស័យ រួមនឹងវត្ថុតាងបញ្ជូនមកកាន់ការិយាល័យប្រឆាំងគ្រឿងញៀន នៃ​ស្នង​ការដ្ឋាន​នគរបាលរាជធានីភ្នំពេញ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕ អត្ថបទ៖ កុម្ភះ

នគរបាលនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ឃាត់ខ្លួនជនបរទេសម្នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកញ្ឆាក្រៀមឆ្លងដែនជិត ២០គីឡូក្រាម

2025/06/19 08:20:59 pm        122
ភ្នំពេញ៖ កម្លាំងនគរបាលមន្ទីរប្រឆាំងគ្រឿងញៀន សហការជាមួយ សមត្ថកិច្ចគយ និងរដ្ឋាករ ប្រចាំអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ បានឃាត់ខ្លួនជនបរទេសម្នាក់ និងដកហូតកញ្ឆាក្រៀមជិត ២០គីឡូក្រាម។អនុវត្ដតាមបទបញ្ជារបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងឯកឧត្តមឧត្តមសេនីយ៍ឯក ប៊ុន ប៉ាម៉ារីលុច អគ្គស្នងការរងទទួលដឹកនាំកម្លាំងប្រតិបត្តិការ ស៊ើបអង្កេតបង្ក្រាបបទល្មើសគ្រឿងញៀន និងឯកឧត្តម ឧត្តមសេនីយ៍ឯក ព្រុំ សន្ធរ អគ្គស្នងការរងទទួលដឹកនាំការងាររដ្ឋបាល និងបច្ចេកទេស មន្ទីរប្រឆាំងគ្រឿងញៀន និងដឹកនាំបញ្ជាផ្ទាល់ពីឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងគ្រឿងញៀនប្រតិបត្តិការនេះ បានធ្វើឡើងនាថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥ ដោយកម្លាំងជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន សហការជាមួយសមត្ថកិច្ចគយ និងរដ្ឋាករ ប្រចាំអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ (ច្រកអ្នកដំណើរចេញ) និងសម្របសម្រួល ពីលោក ស៊ិត វណ្ណ: ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានបង្ក្រាបករណីដឹកជញ្ជូនកញ្ឆាក្រៀមឆ្លងដែន តាមផ្លូវអាកាស នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។នៅក្នុងប្រតិបត្តិការនេះបានឃាត់ខ្លួនជនសង្ស័យជាជនបរទេសម្នាក់ ភេទប្រុស សញ្ជាតិអង់គ្លេស អាយុ៤១ឆ្នាំ ចាប់យកវត្ថុតាងកញ្ឆាក្រៀមចំនួន ២២ដុំ ស្មើទម្ងន់ ១៩គីឡូ ៩០២ក្រាម ។បើតាមការបញ្ជាក់ពីមន្ត្រីជំនាញ ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ពួកឧក្រិដ្ឋជនមានសកម្មភាពដឹកជញ្ជូនកញ្ឆាក្រៀមឆ្លងដែន មានការកើតឡើងគួរឱ្យគត់សម្គាល់ តាមការស៊ើបអង្កេតកញ្ឆាក្រៀមទាំងនេះ គឺមានប្រភពមកពីប្រទេសថៃ ។ មន្ទីរប្រឆាំងគ្រឿងញៀនសូមបញ្ជាក់ថា ការជួញដូរ ការដឹកជញ្ជូន ការរក្សាទុក និងដាំដុះកញ្ឆា នៅកម្ពុជាគឺជាអំពើខុសច្បាប់ ដែលមានចែងនៅក្នុងច្បាប់ស្ដីការត្រួតពិនិត្យគ្រឿងញៀន ឆ្នាំ២០១២។បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងត្រូវបានកម្លាំងនគរបាលបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ តាមនីតិវិធី៕អត្ថបទ៖ កុម្ភៈ

ក្រុមក្មេងទំនើងជាង៤០នាក់ ត្រូវសមត្ថកិច្ចបញ្ជូនទៅពន្ធនាគារ អ្នកនាំពាក្យព្រមានថា "បើមិនកែ គឺគុក!"

2025/06/09 01:35:37 pm        191
នាដើមសប្តាហ៍ទី១ ពោលក្នុងរយៈពេល៨ថ្ងៃ គិតចាប់ពីថ្ងៃទី១ រហូតដល់ថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៥ កម្លាំងមានសមត្ថកិច្ចក្រសួងមហាផ្ទៃ បានបន្តបង្រ្កាបក្រុមក្មេងទំនើងជាង១០ករណី ដោយឃាត់ខ្លួន និងបញ្ជូនមនុស្សជាង៤០នាក់ទៀតទៅពន្ធនាគារ។ នេះបើតាមអ្នកនាំពាក្យរងក្រសួងមហាផ្ទៃលោក ទូច សុឃៈ។បើតាមលោក ទូច សុឃៈ លទ្ធផលនៃការបង្ក្រាបក្មេងទំនើងដូចបានបញ្ជាក់មុននេះ គឺជាការបង្ហាញច្បាស់ថាបញ្ហានេះនៅតែជាកិច្ចការអាទិភាពមួយ ដែលកម្លាំងមានសមត្ថកិច្ច និងអាជ្ញាធរ ត្រូវបន្តយកចិត្តទុកដាក់ដោះស្រាយឱ្យបានសកម្ម ប្រកបដោយប្រសិទ្ធភាព និងម៉ឺងម៉ាត់បំផុត។លោកបញ្ជាក់ថា បញ្ហានេះក៏មិនអាចដាក់បន្ទុក តែលើកម្លាំងមានសមត្ថកិច្ច ឬអាជ្ញាធរនោះដែរ ពោលគឺអាណាព្យាបាល ឪពុកម្ដាយ ត្រូវតែបន្តយកចិត្តទុកដាក់អប់រំ ព្រានប្រដៅ កូនចៅរបស់ខ្លួន ឱ្យដើរតាមគន្លងធម៌ ជាកូនល្អ សិស្សល្អ ពលរដ្ឋល្អ ក្នុងនោះរួមទាំងការចៀសឆ្ងាយពីគ្រឿងញៀន និងការដើរលេងជាក្រុម ជាបក្សជាពួកនៅពេលយប់។ជាថ្មីម្ដងទៀតអ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានព្រមានថា កម្លាំងមានសមត្ថកិច្ចគ្រប់ថ្នាក់ ចាប់ពីអគ្គស្នងការ រហូតប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ នឹងបន្តបង្ក្រាបក្មេងទំនើង បញ្ជូនទៅតុលាការ ដើម្បីផ្ដន្ទាទោស និងឈានដល់ការឃុំក្នុងពន្ធនាគារ ដោយគ្មានការលើកលែង ស្របតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងការទទួលដឹកនាំអនុវត្ត ដោយឯកឧត្តមអសន្តិបណ្ឌិត ស សុខាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។សូមបញ្ជាក់ថា ប្រតិបត្តិការបង្ក្រាបក្រុមក្មេងទំនើងបានជាង៤០នាក់ ក្នុងរយៈពេល៨ថ្ងៃនាដើមសប្តាហ៍ថ្មីនេះ គឺមាននៅក្នុងមូលដ្ឋាន រាជធានីភ្នំពេញ ខេត្តកណ្តាល កំពង់ស្ពឺ បាត់ដំបង បន្ទាយមានជ័យ ឧត្តរមានជ័យ សៀមរាប ក្រចេះ ត្បូងឃ្មុំ ស្វាយរៀង កោះកុង និងខេត្តតាកែវ។ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃបានផ្ដាំដោយព្រមានចំៗទៅកាន់ក្រុមក្មេងទំនើង ដែលបាននឹងកំពុងដើរលើផ្លូវមួយនេះ ត្រូវស្វ័យកែប្រែឥរិយាបថ បើមិនចង់ទទួលនូវការអនុវត្តច្បាប់ និងគោលការណ៍ផ្សេងៗពីកម្លាំងមានសមត្ថកិច្ច ពោលគឺ"បើមិនកែ មានតែគុក បើចង់សុខគឺធ្វើជាកូនល្អ សិស្សល្អ និងពលរដ្ឋល្អ"៕

នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បង្រ្កាបករណីឆបោកក្រោមរូបភាពទិញលក់ម៉ូតូតាមអនឡាញ

2025/06/05 01:13:54 pm        62
យោងតាមបញ្ជាដឹកនាំរបស់ ឯកឧត្ដម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងតាមការចង្អុលណែនាំពី ឯកឧត្ដម ឧត្ដមសេនីយ៍ឯក អគ្គស្នងការរងនគរបាលជាតិ កាលពីថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៥ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានបើកការស្រាវជ្រាវ ករណីផ្សព្វផ្សាយឆបោកប្រាក់លក់ម៉ូតូតាមបណ្ដាញទំនាក់ទំនងសង្គម។ ដោយមានការសម្របសម្រួលពីព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ នាយកដ្ឋានបានឃាត់ខ្លួនជនសង្ស័យ ០១រូប ឈ្មោះ ឈ.ណ.រ ភេទប្រុស។ តាមរយៈការស្រាវជ្រាវ សមត្ថកិច្ចកំណត់បានថា ជនសង្ស័យរូបនេះពិតបានទិញគណនីហ្វេសប៊ុក ដើម្បីធ្វើការផ្សព្វផ្សាយលក់ម៉ូតូ តាមអនឡាញ និងបានឆបោកជនរងគ្រោះដែលបានបញ្ជាទិញម៉ូតូចំនួន០៣គ្រឿង ក្រោមរូបភាពទៅកន្លែងលក់ម៉ូតូ សម្ដែងធ្វើជាទិញ និងថតរូបផ្ញើរទៅជនរងគ្រោះអោយជឿជាក់ និងតម្រូវឱ្យទូទាត់ប្រាក់ជាមុនតាម QR code ទ្រូម៉ាន់នី ទីបំផុតមិនបានប្រគល់ម៉ូតូ និងបានផ្តាច់ទំនាក់ទំនងជាមួយជនរងគ្រោះតែម្តង។ បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបាននាយកដ្ឋានកសាងសំណុំរឿងបញ្ជូនទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមផ្លូវច្បាប់។នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា សូមក្រើនរំលឹកដល់សាធារណជន សូមមេត្តាប្រុងប្រយ័ត្ន មុននឹងធ្វើការទិញទំនិញតាមអនឡាញផ្សេងៗ សូមពិនិត្យ និងវិភាគឲ្យបានជាក់លាក់ពីប្រភពនៃការទិញលក់ ជៀសវាងការខាតបង់ផលប្រយោជន៍ផ្សេងៗដោយប្រការណាមួយ៕

នគរបាលខណ្ឌកំបូលឃាត់ម៉ូតូ ១០គ្រឿង ករណីប្រេីប្រាស់សុីម៉ាំងបំពងសំឡេង

2025/05/31 01:56:15 pm        236
ដោយអនុវត្តតាមផែនការដឹកនាំរបស់ ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ កាលពីយប់ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌកំបូលបានធ្វេីការឃាត់ម៉ូតូ ចំនួន ១០គ្រឿង ករណីប្រេីប្រាស់សុីម៉ាំងបំពងសំឡេង រំខានប្រជាពលរដ្ឋ នៅចំណុចផ្លូវជាតិលេខ៤ សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។  ម៉ូតូទាំង ១០ រួមមាន ១-ម៉ូតូ ០១គ្រឿងម៉ាក Scoopy ស៊េរីឆ្នាំ២០២២ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1Kl-3215 ។២- ម៉ូតូ ០១គ្រឿងម៉ាក Honda CRF ពណ៌ ខ្មៅ ឆ្នាំ២០១៩ ពាក់ផ្លាកលេខ ភ្នំពេញ1 LQ 9238 ។៣-ម៉ូតូ ០១គ្រឿងម៉ាក Yamaha Exciter ពណ៌ផ្កាឈូក ពាក់ផ្លាកលេខ ភ្នំពេញ 1HL-5091។ ៤-ម៉ូតូ ០១គ្រឿងម៉ាក Excitor ពណ៌ សលាយខ្មៅ ឆ្នាំ២០១៦ (គ្មានផ្លាកលេខ) ។ ៥-ម៉ូតូ ០១គ្រឿងម៉ាក Honda vorio ពណ៌កាត់ស្តាំង ឆ្នាំ២០២៤ ពាក់ផ្លាកលេខ ភ្នំពេញ 1LH-8674 ។ ៦-ម៉ូតូ ០១គ្រឿងម៉ាក សូនិច ពាក់ផ្លាកលេខ បន្ទាយមានជ័យ 1C-5557 ។ ៧-ម៉ូតូ ០១គ្រឿងម៉ាក ហុងដា (SL) ពណ៌ក្រហមលាយខ្មៅ (គ្មានផ្លាកលេខ) ។៨-ម៉ូតូ ០១គ្រឿងម៉ាក Honda Wave ពណ៍ស ពាក់ផ្លាកលេខ ភ្នំពេញ 1CJ-6260 ។ ៩-ម៉ូតូ ០១គ្រឿងម៉ាក YAMAHA MZLAS ពណ៍ ប្រផេះ ឆ្នាំ២០១៨ ពាក់ផ្លាកលេខ ភ្នំពេញ 1JG-9428 ។ ១០-ម៉ូតូ ០១គ្រឿងម៉ាក Excitor ពណ៌ខ្មៅលាយស្វាយ ពាក់ផ្លាកលេខ ភ្នំពេញ 1KR-5873 ។ ក្រោយឃាត់បានកម្លាំងអធិការដ្ឋាននគរបាលខណ្ឌកំបូលបានណែនាំអប់រំ និងធ្វេីកិច្ចសន្យា ដល់អ្នកបេីបរម៉ូតូ និងតម្រូវឱ្យម្ចាស់ម៉ូតូយកបំពង់ស៊ីម៊ាំងដើមមកដោះដូរដូចដើមវិញ ទើបប្រគល់ម៉ូតូឱ្យត្រឡប់ទៅផ្ទះវិញ៕តារាវុទ្ធី

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

TOP STORY | សម្ដេចធិបតី ហ៊ុន ម៉ាណែត អរគុណឯកឧត្តមប្រធានាធិបតី Donald Trump បានសម្រេចបញ្ចុះអត្រាពន្ធលើទំនិញនាំចេញពីកម្ពុជាទៅកាន់អាមេរិកមកនៅត្រឹម ១៩% និងផ្ដួចផ្ដើមឱ្យមានការឈប់បាញ់រវាងកម្ពុជា-ថៃ
08/01/2025 08:08 AM
[BREAKING NEWS] លោក Trump កំណត់ពន្ធពី១០% ទៅ៤១% លើការនាំចេញរបស់ប្រទេសរាប់សិបចូលសហរដ្ឋអាមេរិក
08/01/2025 07:08 AM
កងទ័ពកម្ពុជាចំនួន២០នាក់ ដែលកងទ័ពថៃ ចាប់ទៅមានសុខភាព និងសុវត្ថិភាពល្អធម្មតា
08/01/2025 07:08 AM
[BREAKING NEWS] លោក Trump សម្រេចកាត់បន្ថយអត្រាពន្ធគយកម្ពុជា ពី៣៦% មកនៅត្រឹម ១៩% ដែលអនុវត្តចាប់ពីថ្ងៃទី១ ខែសីហា នេះទៅ
08/01/2025 07:08 AM
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអញ្ជើញចុះជួបសួរសុខទុក្ខ បងប្អូនយុទ្ធជន ដែលបានរងរបួស អំឡុងពេលជម្លោះព្រំដែនកម្ពុជា-ថៃ ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥។
07/31/2025 11:07 PM
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចុះសួរសុខទុក្ខកងទ័ព និង ជនភៀសសឹកនៅខេត្តព្រះវិហារ
07/31/2025 10:07 PM
កងទ័ពអាវស TYDA កំពុងបំពេញបេសកកម្មមនុស្សធម៌ក្នុងបុព្វហេតុជាតិ និងប្រជាជន នៅលើទឹកដីខេត្តព្រះវិហារ
07/31/2025 09:07 PM
ក្រុមសិទ្ធិមនុស្សជំរុញឲ្យនេប៉ាល់ផ្លាស់ប្តូរបំរាមកម្មវិធីផ្ញើរសារលើបណ្តាញព័ត៌មានសង្គម Telegram
07/31/2025 08:07 PM
រដ្ឋមន្រ្តីពាណិជ្ជកម្ម៖ ឥណ្ឌានឹងចាត់រាល់វិធានការចាំបាច់ទាំងអស់ ដើម្បីធានាផលប្រយោជន៍ជាតិរបស់ខ្លួន
07/31/2025 08:07 PM
នាយករដ្ឋមន្ត្រី៖ ព័រទុយហ្គាល់នឹងពិចារណាទទួលស្គាល់រដ្ឋប៉ាឡេស្ទីន ក្នុងខែកញ្ញា
07/31/2025 08:07 PM