អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបទីតាំងលក់សម្ភារៈអាសអាភាសចំនួន ៣កន្លែង ឃាត់​ខ្លួន​ជន​សង្ស័យ​ ៩នាក់
គណៈបញ្ជាការឯកភាពរាជធានី បន្តចុះបង្ក្រាប Online Scams នៅសង្កាត់ចាក់អង្រែលើ ឃាត់មនុស្ស១៦នាក់
ផ្តន្ទាទោសជនជាប់ចោទ ៦នាក់ ដាក់ពន្ធនាគារអស់មួយជីវិតពាក់ព័ន្ធនឹងករណីឃាតកម្មដោយមានទារុណកម្មលើនិស្សិតជនជាតិកូរ៉េខាងត្បូង
ឃាត់ខ្លួនជនជាតិចិន ៦១នាក់ ក្នុងប្រតិបត្តិការបង្ក្រាបទីតាំង Online Scams នៅខណ្ឌចំនួនពីរ ក្នុង​ភូមិសាស្រ្តរាជធានីភ្នំពេញ

សន្តិសុខ និង សង្គម

កិច្ចព្រមព្រៀងមួយ ត្រូវបានធ្វើឡើងដើម្បីបញ្ជូនជំនួយទៅកាន់តំបន់ហ្កាហ្សាដោយរួមទាំងការដោះលែងចំណាប់ថ្នូរ

2024/01/17 08:19:02 am        398
ក្រុមអ្នកសម្របសម្រួលរបស់ប្រទេសកាតាបាននិយាយថា អ៊ីស្រាអែល និងក្រុមហាម៉ាស បានឈានដល់កិច្ចព្រមព្រៀងមួយដើម្បីអនុញ្ញាតឱ្យមានជំនួយមនុស្សធម៌បន្ថែមទៀតចូលទៅក្នុងតំបន់ហ្កាហ្សាដែលរងការបំផ្លិចបំផ្លាញដោយសង្រ្គាម។ពួកគេនិយាយថា ក្រោមកិច្ចព្រមព្រៀងដែលសម្របសម្រួលដោយកាតា និងបារាំង ថ្នាំពេទ្យនឹងត្រូវផ្តល់ទៅឱ្យចំណាប់ខ្មាំងដែលត្រូវបានឃុំខ្លួនដោយក្រុមហាម៉ាស។ជាថ្នូរមកវិញ អ៊ីស្រាអែល នឹងអនុញ្ញាតឱ្យមានការផ្គត់ផ្គង់ជាមូលដ្ឋានបន្ថែមទៀតចូលទៅក្នុងតំបន់ហ្កាហ្សា។ ស្ថានភាពក្នុងដែនដីមួយនេះ មានសភាពធ្ងន់ធ្ងរ បន្ទាប់ពីការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែលអស់រយៈពេលជាងបីខែ មកនេះ។ ទន្ទឹមនឹងនោះ សហរដ្ឋអាមេរិកនិយាយថា ខ្លួនសង្ឃឹមថា កិច្ចពិភាក្សាបន្ថែមទៀតអាចនាំទៅដល់ការដោះលែងចំណាប់ខ្មាំងបន្ថែមទៀត។ អ្នកនាំពាក្យសន្តិសុខជាតិរបស់សេតវិមានលោក ចន ឃើប៊ី (John Kirby) បាននិយាយកាលពីថ្ងៃអង្គារថា បេសកជនមជ្ឈិមបូព៌ារបស់សហរដ្ឋអាមេរិក កំពុងស្ថិតនៅក្នុងប្រទេសកាតាដើម្បីពិភាក្សាពីលទ្ធភាពនៃកិច្ចព្រមព្រៀងបែបនេះ។ លោកបានបន្ថែមថា ការពិភាក្សានេះមានលក្ខណៈហ្មត់ចត់ និងតានតឹងខ្លាំងណាស់។យើងសង្ឃឹមថា នឹងទទួលបានលទ្ធផលប្រកបដោយផ្លែផ្កាឆាប់ៗ។ថ្មីៗនេះអ្នកនាំពាក្យក្រសួងការបរទេសកាតា លោកម៉ាចេដអាល់ អានសារី(Majed Al Ansari)បានប្រកាសអំពីកិច្ចព្រមព្រៀងស្តីពីជំនួយ។ នៅក្រោមកិច្ចព្រមព្រៀង ការផ្គត់ផ្គង់មនុស្សធម៌ នឹងចាកចេញពីរដ្ឋធានី ដូហ(Doha) ប្រទេសកាតា ទៅកាន់ប្រទេសអេហ្ស៊ីបនៅថ្ងៃពុធនេះ ។ ជំនួយនឹងត្រូវដឹកជញ្ជូនចូលទៅតំបន់ហ្កាហ្សា ដើម្បីបញ្ជូនទៅកាន់ដៃជនស៊ីវិល ខណៈថ្នាំពេទ្យនឹងត្រូវទៅដល់ក្រុមជនជាតិអ៊ីស្រាអែលក្នុងដៃក្រុមហាម៉ាស។ ចំណាប់ខ្មាំងជាង ១៣២ នាក់ត្រូវបានគេគិតថានៅតែត្រូវបានជាប់ឃុំខ្លួននៅក្នុងតំបន់ ហ្កាហ្សា ៕

កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញចុះធ្វើរដ្ឋបាលនៅតំបន់ស្មុគស្មាញ ក្នុងមូលដ្ឋានរបស់ខ្លួន

2024/01/16 08:08:45 pm        96
ភ្នំពេញ ៖ ​លោក ចាប ឌីណា អភិបាលរងខណ្ឌដូនពេញ នៅយប់ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤នេះ បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ ចុះធ្វើរដ្ឋបាលនៅតំបន់ដែលស្មុគស្មាញ (បេនឡានផ្សារថ្មីនិងច្រកផ្លូវឌឿងហែម) ដើម្បីបង្ការទប់ស្កាត់ រក្សាសន្តិសុខ សណ្ដាប់ធ្នាប់ សាធារណៈជូនប្រជាពលរដ្ឋដែលមានលំនៅឋាននៅជុំវិញនោះ៕ ដោយ ៖ កុម្ភះ

កងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ វាយប្រហារលើទីស្នាក់ការចារកម្មរបស់អ៊ីស្រាអែល នៅអ៊ីរ៉ាក់ ខណៈប្តេជ្ញាសងសឹកបន្ថែមទៀត

2024/01/16 01:37:19 pm        226
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍កាលពីយប់ថ្ងៃចន្ទ (១៥ មករា) ថាកងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ បាននិយាយថាពួកគេបានវាយប្រហារលើ «ទីស្នាក់ការចារកម្ម» របស់អ៊ីស្រាអែល នៅក្នុងតំបន់ពាក់កណ្តាលស្វយ័ត ឃើឌីស្ថាន (Kurdistan) របស់ប្រទេសអ៊ីរ៉ាក់ ខណៈដែលកងកម្លាំងវរជននេះបាននិយាយថា ពួកគេក៏បានវាយប្រហារនៅក្នុងប្រទេសស៊ីរីប្រឆាំងនឹងក្រុមរដ្ឋអ៊ីស្លាមផងដែរ។ការវាយប្រហារនេះកើតឡើងស្របពេលមានការព្រួយបារម្ភអំពីការកើនឡើងនៃជម្លោះដែលរីករាលដាលពាសពេញមជ្ឈិមបូព៌ា ចាប់តាំងពីសង្គ្រាមរវាងអ៊ីស្រាអែល និងក្រុមអ៊ីស្លាមប៉ាឡេស្ទីនហាម៉ាស បានចាប់ផ្តើមកាលពីថ្ងៃទី០៧ ខែតុលា ដោយសម្ព័ន្ធមិត្តរបស់អ៊ីរ៉ង់ជាច្រើនក៏បានចូលទៅក្នុងជម្លោះពីប្រទេសលីបង់ ស៊ីរី អ៊ីរ៉ាក់ និងយេម៉ែនផងដែរ។កងឆ្មាំនេះបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «ដើម្បីឆ្លើយតបទៅនឹងភាពឃោរឃៅនាពេលថ្មីៗនេះនៃរបបជ្វីហ្វនិយម ដែលបណ្តាលឱ្យមានការសម្លាប់មេបញ្ជាការជាំច្រើននៃកងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ និងចលនាអ័ក្សនៃការតស៊ូ ទីស្នាក់ការសំខាន់មួយក្នុងចំណោមទីស្នាក់ការចារកម្ម ម៉ូសាដ សំខាន់ៗ នៅក្នុងតំបន់ឃើឌីស្ថាន របស់អ៊ីរ៉ាក់ ត្រូវបានកម្ទេចដោយមីស៊ីលបាលិស្ទិក»។អ៊ីរ៉ង់បានប្តេជ្ញាសងសឹកចំពោះការសម្លាប់សមាជិកឆ្មាំបដិវត្តន៍អ៊ីរ៉ង់បីនាក់ នៅក្នុងប្រទេសស៊ីរី កាលពីខែមុន រួមទាំងមេបញ្ជាការឆ្មាំជាន់ខ្ពស់ម្នាក់ ដែលបានបម្រើការជាទីប្រឹក្សាយោធានៅទីនោះ៕

អ៊ីស្រាអែល ចោទក្រុមហាម៉ាសពីបទធ្វើទារុណកម្មផ្លូវចិត្តដល់ក្រុមគ្រួសារចំណាប់ថ្នូរ បន្ទាប់ពីវីដេអូចំនួនបីបានចេញផ្សាយ

2024/01/16 01:33:54 pm        146
អ៊ីស្រាអែល បាននិយាយកាលពីថ្ងៃចន្ទថា ក្រុមហាម៉ាស កំពុងអនុវត្ត «ការធ្វើទារុណកម្មផ្លូវចិត្ត» នៅពេលដែលក្រុមសកម្មប្រយុទ្ធ បានចេញផ្សាយវីដេអូទីបីក្នុងរយៈពេល ២៤ម៉ោង ដែលបង្ហាញពីចំណាប់ថ្នូរបីនាក់ដែលកំពុងត្រូវបានឃុំខ្លួននៅតំបន់ហ្កាហ្សា ដែលចុងក្រោយនេះ ហាក់ដូចជាបង្ហាញពីចំណាប់ថ្នូរពីរនាក់ បានស្លាប់។រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក យ៉ូអាវ ហ្គាឡែនធ៍ (Yoav Gallant) បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃចន្ទថា៖«ក្រុមហាម៉ាស ត្រូវបានវាយប្រហារយ៉ាងធ្ងន់ធ្ងរដោយកងកម្លាំងការពារអ៊ីស្រាអែល (IDF) ហើយអ្វីដែលនៅសេសសល់សម្រាប់ពួកគេ គឺនាំមកនូវការធ្វើទារុណកម្មផ្លូវចិត្តដល់គ្រួសារ [ចំណាប់ថ្នូរ] ដោយទុកឲ្យកងកម្លាំងការពារបំភ្លឺរឿងនេះដល់គ្រួសារនៅពេលក្រោយ។ .វីដេអូទីមួយដែលត្រូវបានចេញផ្សាយកាលពីថ្ងៃអាទិត្យ បានបង្ហាញឃ្លីបរបស់ចំណាប់ថ្នូរបីនាក់ គឺ Noa Argamani, Itai Svirsky និងបុរសម្នាក់ទៀតដែលគ្រួសាររបស់គាត់ បានស្នើសុំឲ្យឃុំខ្លួនគាត់ដោយនិយាយទៅកាន់កាមេរ៉ា។ វីដេអូនេះ បញ្ចប់ដោយចំណងជើងថា «ថ្ងៃស្អែកយើង នឹងប្រាប់អ្នកអំពីជោគវាសនារបស់ពួកគេ»។វីដេអូទីពីរដែលត្រូវបានចេញផ្សាយកាលពីថ្ងៃចន្ទ នៅក្នុងការប៉ុនប៉ងជាក់ស្តែងមួយដោយក្រុមហាម៉ាសដើម្បីបង្កើនការព្រួយបារម្ភនោះ បានផ្សាយសាឡើងវិញថា ជោគវាសនារបស់ចំណាប់ថ្នូរទាំងបីនាក់ នឹងត្រូវបានបង្ហាញជាសាធារណៈ ក្នុងពេលឆាប់ៗនេះ។វីដេអូទីបី ដែលត្រូវបានចេញផ្សាយ នៅថ្ងៃល្ងាចចន្ទ ហាក់ដូចជាបង្ហាញពីសាកសពចំណាប់ថ្នូរពីរនាក់ គឺ Itai Svirsky និងបុរសផ្សេងទៀត។ វាក៏បង្ហាញពី Noa Argamani ដោយនិយាយថា បុរសទាំងពីរនាក់ ត្រូវបានសម្លាប់ដោយកងកម្លាំងអ៊ីស្រាអែល។

មនុស្ស២០នាក់ រងរបួសនៅក្នុងការផ្ទុះធុងឧស្ម័ននៅ ប្រទេសប៉ាគីស្ថាន

2024/01/16 12:11:39 pm        95
ប្រភពពីនគរបាល បាននិយាយកាលពីថ្ងៃចន្ទថា មនុស្សយ៉ាងហោចណាស់ ២០ នាក់ បានរងរបួសនៅក្នុងការផ្ទុះធុងឧស្ម័ននៅក្នុងខេត្ត Khyber Pakhtunkhwa (KP) ភាគពាយ័ព្យប្រទេសប៉ាគីស្ថាន។ប្រភពពីនគរបាលទីក្រុង Peshawar បានប្រាប់សារព័ត៌មានស៊ីនហួថា ការផ្ទុះនេះ បានកើតឡើងនៅក្នុងហាងលក់ធុងហ្គាសមួយកន្លែងនៅជិតតំបន់ Ring Road ទីក្រុង Peshawar ទីរួមខេត្ត Khyber Pakhtunkhwa។ប្រភពព័ត៌មានបានឱ្យដឹងថា មូលហេតុនៃការផ្ទុះនេះ មិនទាន់ត្រូវបានកំណត់នៅឡើយទេ ហើយនគរបាល បានបើកការស៊ើបអង្កេតលើការផ្ទុះនេះ។បន្ទាប់ពីឧបទ្ទវហេតុ កម្លាំងនគរបាល និងក្រុមសង្គ្រោះ បានប្រញាប់ប្រញាល់ទៅដល់កន្លែងកើតហេតុ ហើយបានបញ្ជូនអ្នករងរបួសទៅកាន់មន្ទីរពេទ្យនៅក្បែរនោះ។ យោងតាមរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានឲ្យដឹងថា អ្នករងរបួសជាច្រើននាក់ត្រូវបានគេរាយការណ៍ថាស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។

គ្រូបង្រៀននៅវ៉េណេហ្សុយអេឡា តវ៉ាទាមទារប្រាក់ឈ្នួលប្រសើរជាងមុន

2024/01/16 11:59:25 am        91
គ្រូបង្រៀន ជនជាតិវេណេហ្ស៊ុយអេឡា រាប់រយនាក់ បានចេញធ្វើបាតុកម្មក្នុងទីក្រុងការ៉ាកាស កាលពីថ្ងៃចន្ទ ដើម្បីទាមទារប្រាក់ឈ្នួលឲ្យកាន់តែប្រសើរ នៅក្នុងទិវាគ្រូបង្រៀននៅប្រទេសអាមេរិកខាងត្បូងមួយនេះ។ក្រុមអ្នកតវ៉ា បានកាន់ស្លាក និងស្រែកពាក្យផ្សេងៗ ដើរឆ្លងកាត់តាមដងផ្លូវក្នុងក្រុងការ៉ាកាស។ គ្រូបង្រៀន បាននិយាយថា ប្រាក់ឈ្នួល របស់ពួកគេមិនគ្រប់គ្រាន់នោះទេ ហើយទាមទារដំឡើងប្រាក់ឈ្នួល និងជាប្រាក់ដុល្លារ។ប្រាក់ឈ្នួលប្រចាំខែអប្បបរមា សម្រាប់គ្រូបង្រៀននៅសាលារដ្ឋ ប្រទេសវ៉េណេហ្សុយអេឡា គឺប្រហែល ៣,៦ ដុល្លារ។ យោងតាមទិន្នន័យដែលចេញផ្សាយដោយធនាគារកណ្តាល បានឲ្យដឹងថា អត្រាអតិផរណាប្រចាំឆ្នាំរបស់ប្រទេសវ៉េណេហ្សុយអេឡា បានទូទាត់នៅត្រឹម ១៨៩,៨ ភាគរយ កាលពីឆ្នាំមុន ។

អនុប្រធានផ្នែកចារកម្មរបស់អ៊ុយក្រែន៖ មនុស្ស ១.០០០នាក់ ចូលរួមជាមួយកងទ័ពរុស្ស៊ី ជារៀងរាល់ថ្ងៃ

2024/01/16 11:41:31 am        135
ទីភ្នាក់ងារចារកម្មការពារជាតិអ៊ុយក្រែន បានអះអាងថា មនុស្សប្រហែល ១.០០០នាក់ ចូលរួមក្នុងជួរកងកម្លាំងប្រដាប់អាវុធរុស្ស៊ី ជារៀងរាល់ថ្ងៃ។ អ្នកជ្រើសរើសថ្មី ត្រូវបានលើកទឹកចិត្តដោយប្រាក់ឈ្នួលខ្ពស់ ជាពិសេសសម្រាប់អ្នករស់នៅក្នុងតំបន់ដែលមានប្រាក់ចំណូលទាបនៃប្រទេសរុស្ស៊ី។ជារៀងរាល់ថ្ងៃ មនុស្សប្រហែល ១.000-១.១០០នាក់ បានចូលរួមក្នុងជួរនៃកងកម្លាំងប្រដាប់អាវុធនៃសហព័ន្ធរុស្ស៊ី។ ការជ្រើសរើនេះ គឺដើម្បីទៅបំពេញទាហានដែលបាត់បង់ ក៏ដូចជាការបង្កើតកងវរសេនាធំបម្រុង។ ប៉ុន្តែនេះមិនអាចហៅថា ការកេណ្ឌទ័ពដោយសម្ងាត់ទេ។ ចូរដាក់វាតាមវិធីនេះ៖ ពួកគេបន្តប្រមូលផ្តុំ [មនុស្ស] ។ វាគ្រាន់តែមិនត្រូវបានគេធ្វើទ្រង់ទ្រាយធំដូចកាលពីខែតុលា ដល់ខែធ្នូ ឆ្នាំ២០២២ នោះទេ។ ទោះជាយ៉ាងណាក៏ដោយ តាមពិតទៅ ការលើកទឹកចិត្តរបស់ជនជាតិរុស្សីក្នុងការចូលបម្រើកងទ័ពភាគច្រើន គឺប្រាក់ឈ្នួល ជាពិសេសនៅក្នុងតំបន់ដែលមានប្រាក់ចំណូលទាប ដែលពួកគេមានប្រាក់ខែតិច ឬគ្មានការងារធ្វើទាល់តែសោះ។ អ្នកទោសសង្គ្រាមរុស្ស៊ីសារភាពដោយត្រង់ថា ពួកគេ បានចូលរួមជាមួយកងទ័ព ដោយសារប្រាក់ខែ ហើយថា ពួកគេមានបំណុល គ្រួសារ និងអ្វីៗផ្សេងៗទៀត ហើយការលើកទឹកចិត្តថ្ងៃនេះ គឺជាកត្តាសំខាន់សម្រាប់អ្នកដែលស្ម័គ្រចិត្តចូលបម្រើកងទ័ព ចុះកិច្ចសន្យា និងប្រយុទ្ធ។

សារព័ត៌មានAP៖ ក្រុមហាម៉ាសប្រើប្រាស់អាវុធដែលផលិតនៅប្រទេសរុស្ស៊ី អ៊ីរ៉ង់ ចិន កូរ៉េខាងជើង

2024/01/16 11:19:44 am        146
យោងតាមការវិភាគរបស់សារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី១៥ ខែមករា ក្នុងអំឡុងពេលសង្រ្គាមដែលកំពុងបន្តជាមួយអ៊ីស្រាអែល ក្រុមហាម៉ាស បាននិងកំពុងប្រើប្រាស់អាវុធកែច្នៃដែលផលិត នៅជុំវិញពិភពលោក រួមទាំងប្រទេសរុស្ស៊ី អ៊ីរ៉ង់ ចិន និងកូរ៉េខាងជើង។ទោះបីជាមានការរំពឹងទុកអំពីទំនាក់ទំនងរវាងទីក្រុងមូស្គូ និងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនក៏ដោយ ទីភ្នាក់ងារព័ត៌មាន AP បាននិយាយថា វាមិនច្បាស់ទេថាតើអាវុធនេះ មកដោយផ្ទាល់ពីរដ្ឋាភិបាល ឬទីផ្សារងងឹតឬយ៉ាងណា។សារព័ត៌មាន AP បាននិយាយបន្ទាប់ពីការវិភាគរូបថត និងវីដេអូចំនួន ១៥០ ដែលថតបានក្នុងរយៈពេល ៣ខែនៃសង្គ្រាមនេះថា គ្រឿងយុទ្ធោបករណ៍ភាគច្រើន ត្រូវបានរត់ពន្ធតាមរយៈការបិទផ្លូវរយៈពេល១៧ឆ្នាំក្នុងគោលបំណង បញ្ឈប់បង្កើនការផលិតបែបនេះ។គ្រឿងសព្វាវុធដែលបានកំណត់អត្តសញ្ញាណដែលក្រុមហាម៉ាសប្រើប្រឆាំងនឹងយោធាអ៊ីស្រាអែលនៅតំបន់ហ្កាហ្សារួមមានកាំភ្លើង AK-47 ពីប្រទេសចិន និងរុស្ស៊ី របស់កូរ៉េខាងជើង និងកាំភ្លើងដាក់គងលើស្មាបាញ់គ្រាប់រ៉ុក្កែតរបស់ប៊ុលហ្គារី និងកាំភ្លើងបាញ់ស៊ីបរបស់អ៊ីរ៉ង់។ក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន ក៏ប្រើប្រាស់ប្រព័ន្ធមីស៊ីលប្រឆាំងយន្តហោះ 9M32 Strela ដែលផលិត ដោយរុស្ស៊ី ដែលត្រូវបានកែសម្រួល និងចម្លងដោយអ្នកផលិតផ្សេងទៀត។

ការគាំទ្ររបស់លោកនាយករដ្ឋមន្ត្រី Netanyahu បានធ្លាក់ចុះ ខណៈសង្រ្គាមជាមួយក្រុមហាម៉ាសឈានដល់១០០ថ្ងៃ

2024/01/16 11:16:03 am        98
ប្រជាពលរដ្ឋអ៊ីស្រាអែលនៅតែមិនអស់ចិត្តជាច្រើនខែបន្ទាប់ពីការវាយប្រហារកាលពីថ្ងៃទី៧ខែតុលា ដោយក្រុមសកម្មប្រយុទ្ធហាម៉ាស ដែលបានមើលឃើញមនុស្ស១.២០០នាក់ស្លាប់ និង២៤០នាក់ ត្រូវបានចាប់ជាចំណាប់ថ្នូរ។ ប៉ុន្តែ ដោយសារការបរាជ័យសន្តិសុខដ៏ធំ មនុស្សជាច្រើន និយាយថា ដល់ពេលត្រូវនាយករដ្ឋមន្ត្រីរបស់ប្រទេសនេះ ចុះចេញពីតំណែងហើយ។ ក្រុមអ្នកតវ៉ារាប់ពាន់នាក់នៅក្នុងទីក្រុង Tel Aviv បានអំពាវនាវឲ្យលោកនាយករដ្ឋមន្ត្រី Benjamin Netanyahu លាលែងពីតំណែង ដោយចោទប្រកាន់រដ្ឋាភិបាលរបស់លោកថា ពុំបានធ្វើកិច្ចការគ្រប់គ្រាន់ក្នុងការនាំយកមកផ្ទះវិញនូវចំណាប់ខ្មាំងដែលនៅតែស្ថិតក្នុងដៃក្រុមហាម៉ាសនៅឡើយ។ ការតវ៉ានេះ បានកើតឡើងនៅថ្ងៃខួប១០០ថ្ងៃនៃការចាប់ផ្ដើមសង្រ្គាមហ្កាហ្សា ។ យោងតាមការស្ទង់មតិចេញផ្សាយដោយវិទ្យាស្ថានប្រជាធិបតេយ្យឯករាជ្យអ៊ីស្រាអែលកាលពីថ្ងៃទី២មករា មានតែ១៥%ប៉ុណ្ណោះនៃប្រជាជនហ្កាហ្សា និយាយថា ពួកគេចង់ឲ្យលោកនៅបន្តកាន់តំណែង បន្ទាប់ពីសង្រ្គាមប្រឆាំងក្រុមហាម៉ាស បញ្ចប់។ ការតវ៉ាប្រឆាំងរដ្ឋាភិបាល ដែលបានផ្ទុះឡើងនៅទូទាំងប្រទេសអ៊ីស្រាអែល ជិត១ឆ្នាំ មកនេះ បានកក្រើកឡើងវិញ បន្ទាប់ពីការស្ងាត់ស្ងៀម។ ប៉ុន្តែ លោក Netanyahu ពុំបានបង្ហាញសញ្ញាថារូបលោកចង់ចាកចេញពីអំណាចឡើយ៕

ចំនួនអ្នកស្លាប់របស់ពលរដ្ឋប៉ាឡេស្ទីន ពីការវាយប្រហាររបស់អ៊ីស្រាអែលបានកើនឡើងជាង២៤.០០០នាក់

2024/01/16 11:09:12 am        85
ក្រសួងសុខាភិបាលដែលមានមូលដ្ឋាននៅហ្កាហ្សាបាននិយាយកាលពីថ្ងៃចន្ទថា ចំនួនអ្នកស្លាប់របស់ពលរដ្ឋប៉ាឡេស្ទីនពីការវាយប្រហាររបស់អ៊ីស្រាអែលដែលនៅតែបន្តលើតំបន់ហ្កាហ្សាបានកើនឡើងជាង ២៤.០០០ នាក់។ក្រសួងនេះបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា កងទ័ពអ៊ីស្រាអែលបានសម្លាប់ជនជាតិប៉ាឡេស្ទីនចំនួន១៣២នាក់ និង២៥២នាក់ផ្សេងទៀតរងរបួសនៅក្នុងតំបន់នេះអំឡុងការវាយប្រហាររយៈពេល២៤ ម៉ោងកន្លងមកនេះ។ ការស្លាប់ចុងក្រោយនេះបាននាំឱ្យចំនួនអ្នកស្លាប់សរុបកើនដល់ ២៤.១០០នាក់ និងរបួសឡើងដល់ ៦០.៨៣៤នាក់ នៅក្នុងតំបន់រងការឡោមព័ទ្ធប៉ាឡេស្ទីន ចាប់តាំងពីជម្លោះអ៊ីស្រាអែល និងក្រុមហាម៉ាស បានផ្ទុះឡើងកាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣។យោងតាមទីភ្នាក់ងារសារព័ត៌មានប៉ាឡេស្ទីន WAFA មនុស្សយ៉ាងហោចណាស់ ៣៣ នាក់បានស្លាប់ដោយសារការទម្លាក់គ្រាប់បែកយ៉ាងធ្ងន់ធ្ងររបស់កងទ័ពអ៊ីស្រាអែលទៅលើទីតាំងជាច្រើនក្នុងទីក្រុង ហ្កាហ្សា ចាប់តាំងពីព្រឹកថ្ងៃចន្ទមក ។ កងកម្លាំងការពារជនស៊ីវិលប៉ាឡេស្ទីនបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃចន្ទថា ការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែលបានធ្វើឱ្យជាង ៧០ ភាគរយនៃភាគខាងជើងហ្កាហ្សាស្ទ្រីបមិនអាចរស់នៅបាន៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ក្រសួងការងារ៖ ខេត្តចំនួន៤ នៅភូមិភាគ​ឦសាន្ត មានឱកាសកា​រងារជិត ៤,០០០​កន្លែង កំពុងរង់​ចាំអតីតព​ល​ករត្រឡប់​មកពីថៃ និងអ្នក​​កំពុង​ស្វែង​រ​កការងារធ្វើ
05/31/2026 02:05 PM
ប្រមុខ WHO ទទួចសុំឲ្យមានការបញ្ចុះសពដោយសុវត្ថិភាព អំឡុងធ្វើដំណើរទៅកាន់តំបន់រីករាលដាលឆ្លងជំងឺអេបូឡា
05/31/2026 01:05 PM
ប្រមុខ WHO ទទួចសុំឲ្យមានការបញ្ចុះសពដោយសុវត្ថិភាព អំឡុងធ្វើដំណើរទៅកាន់តំបន់រីករាលដាលឆ្លងជំងឺអេបូឡា
05/31/2026 01:05 PM
អាជ្ញាធរជាតិអប្សរា និង JQA បិទបញ្ចប់កម្មវិធីអប់រំបរិស្ថានសម្រាប់កុមារ ឆ្នាំ២០២៦ និងប្រគល់​រង្វាន់​ដល់​សិស្សឆ្នើម
05/31/2026 01:05 PM
អ៊ីរ៉ង់និយាយថា កិច្ចប្រជុំជាមួយអាមេរិកកំពុងបន្ត តែពុំឈានដល់កិច្ចព្រមព្រៀងផ្តាច់ព្រ័ត្រនោះទេ
05/31/2026 01:05 PM
អភិបាលខេត្តបន្ទាយមានជ័យ អំពាវនាវដល់មន្ត្រីរាជការ​​សប្បុរសជនចូលរួមយុទ្ធនាការ​ "១ម៉ឺនរៀល ១ម៉ឺននាក់"
05/31/2026 01:05 PM
អគ្គកុងស៊ុលវៀតណាម រៀបចំកម្មវិធីសប្ដាហ៍វប្បធម៌វៀតណាម ឆ្នាំ២០២៦ នៅខេត្ដសៀមរាប
05/31/2026 01:05 PM
រដ្ឋបាលខេត្តកំពតត្រៀមទុរេនទុំ ២តោន សម្រាប់ទទួលទេសចរចូលរួមព្រឹត្តិការណ៍ «មរតកផ្លែឈើ និងនំចំណីកំពត»
05/31/2026 01:05 PM
មន្ត្រីជំនាញ ស្នើដល់កសិករ សហគមន៍ និងអ្នកពាក់ព័ន្ធរួមគ្នាលើកកម្ពស់វិស័យកសិកម្មខេត្តកែប
05/31/2026 12:05 PM
គណៈកម្មការការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ផ្សព្វផ្សាយ​សេចក្តី​ជូន​ដំណឹង​ស្ដីពី​រដូវបិទនេសាទ
05/31/2026 12:05 PM