ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនមន្ត្រីនគរបាល-អាវុធហត្ថខេត្តកំពត និងអ្នកទទួលផលចោរកម្មសរុបចំនួន ៤៧នាក់
អាជ្ញាធររាជធានីភ្នំពេញ បន្តប្រតិបត្តិការបោសសម្អាត Online Scams ត្រួតពិនិត្យ ៨០ ទីតាំងទៀត និងផាកពិន័យម្ចាស់ទីតាំងរស់នៅប្រមូលផ្ដុំចំនួន ៤ទីតាំង
អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបទីតាំងលក់សម្ភារៈអាសអាភាសចំនួន ៣កន្លែង ឃាត់​ខ្លួន​ជន​សង្ស័យ​ ៩នាក់
គណៈបញ្ជាការឯកភាពរាជធានី បន្តចុះបង្ក្រាប Online Scams នៅសង្កាត់ចាក់អង្រែលើ ឃាត់មនុស្ស១៦នាក់

សន្តិសុខ និង សង្គម

មនុស្សរាប់ពាន់នាក់រត់ភៀសខ្លួន ខណៈសង្រ្គាមស៊ូដង់ បានបើកសមរភូមិមុខថ្មី

2023/12/18 11:33:15 am        152
កងកម្លាំងគាំទ្ររហ័ស RSF របស់ស៊ូដង់បានប្រយុទ្ធជាមួយកងទ័ពនៅខាងក្រៅភាគកណ្តាលទីក្រុង វ៉ាដ ម៉ាដានី (Wad Madani) កាលពីថ្ងៃសៅរ៍ ដោយបានបង្កឲ្យមានការបើកសមរភូមិថ្មីនៅក្នុងសង្គ្រាមរយៈពេលប្រាំបីខែហើយបានបង្ខំឱ្យមនុស្សរាប់ពាន់នាក់រត់ភៀសខ្លួន នេះបើយោងតាមសាក្សីជាច្រើន។ហ្វូងមនុស្ស ដែលភាគច្រើនបានភៀសខ្លួនចូលទៅក្នុងទីក្រុងនេះគេចពីអំពើហឹង្សាក្នុងរដ្ឋធានី ខាទុម (Khartoum) អាចត្រូវបានគេមើលឃើញថាកំពុងរៀបចំរបស់របរ និងចាកចេញដោយថ្មើរជើងនៅក្នុងវីដេអូដែលបានបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម។សាក្សីបាននិយាយថា កងទ័ពស៊ូដង់ ដែលបានកាន់កាប់ទីក្រុងនេះចាប់តាំងពីការចាប់ផ្តើមនៃជម្លោះមក បានបើកការវាយប្រហារតាមអាកាសលើកងកម្លាំង RSF ទៅកាន់ភាគខាងកើតនៃទីក្រុង ដែលជារដ្ឋធានីនៃរដ្ឋ ហ្កេហ្ស៊ីរ៉ា (Gezira) ខណៈព្យាយាមវាយបកទៅវិញនូវការវាយប្រហារដែលបានចាប់ផ្តើមកាលពីថ្ងៃសុក្រ។សាក្សីបានបន្ថែមថា កងកម្លាំង RSF បានឆ្លើយតបដោយកាំភ្លើងធំ ហើយកងទ័ពរបស់កងកម្លាំង RSF នេះត្រូវបានគេមើលឃើញថាកំពុងចល័តទៅកាន់ទិសដៅនៃការប្រយុទ្ធ។ អង្គការសហប្រជាជាតិបាននិយាយថា មនុស្ស ១៤.០០០នាក់បានភៀសខ្លួនចេញពីតំបន់នោះមកទល់ពេលនេះ ហើយមនុស្សចំនួនពីរបីពាន់នាក់បានទៅដល់ទីក្រុងផ្សេងទៀតរួចហើយ។សហភាពវេជ្ជបណ្ឌិតស៊ូដង់បានព្រមាននៅក្នុងសេចក្តីថ្លែងការណ៍មួយថា មន្ទីរពេទ្យនានាក្នុងតំបន់ ដែលបានក្លាយជាមជ្ឈមណ្ឌលមនុស្សធម៌ និងផ្នែកវេជ្ជសាស្រ្តនេះ កំពុងអស់គ្រឿងសម្ភារៈសង្រ្គោះ ហើយអាចត្រូវបានបង្ខំឱ្យបិទដំណើរការក្នុងពេលឆាប់ៗនេះ៕

ប្រមុខការទូតបារាំង អំពាវនាវឲ្យមានបទឈប់បាញ់ នៅហ្កាហ្សាជាបន្ទាន់ និងយូរអង្វែង

2023/12/18 11:22:39 am        372
រដ្ឋមន្ត្រីការបរទេសបារាំងលោកស្រី Catherine Colonna កាលពីថ្ងៃអាទិត្យ បានជំរុញឲ្យមានបទឈប់បាញ់ «ជាបន្ទាន់ និងយូរអង្វែង» នៅក្នុងសង្រ្គាមហ្កាហ្សា ដោយនិយាយថា៖«ជនស៊ីវិលច្រើនពេក កំពុងត្រូវបានសម្លាប់» នៅក្នុងទឹកដីប៉ាឡេស្ទីន។រដ្ឋាភិបាលហាម៉ាសរបស់ដែនដីនេះ បាននិយាយថា អ៊ីស្រាអែល បានស្ថិតនៅក្រោមសម្ពាធអន្តរជាតិកាន់តែខ្លាំងឡើងសម្រាប់បទឈប់បាញ់ នៅតំបន់ហ្កាហ្សា ជាកន្លែងដែលសង្រ្គាមរបស់ខ្លួនប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធហាម៉ាសបានសម្លាប់មនុស្សយ៉ាងហោចណាស់ ១៨.៨០០នាក់ ដែលភាគច្រើនជាស្ត្រី និងកុមារ។ ការវាយលុកនេះ ធ្វើឡើងក្នុងការឆ្លើយតបទៅនឹងការវាយប្រហារដែលមិនធ្លាប់មានពីមុនមករបស់ក្រុមហាម៉ាស កាលពីថ្ងៃទី៧ ខែតុលា នៅ ប្រទេសអ៊ីស្រាអែលភាគខាងត្បូង ដែលមនុស្សចំនួន ១.១៣៩ នាក់ត្រូវបានសម្លាប់ ភាគច្រើនជាជនស៊ីវិល និងប្រហែល ២៥០នាក់ ត្រូវបានចាប់ធ្វើជាចំណាប់ថ្នូរ នេះបើយោងតាមតួលេខរបស់អ៊ីស្រាអែល។ដោយជួបសមភាគីអ៊ីស្រាអែលលោក Eli Cohen នៅទីក្រុងតែលអាវីវ( Tel Aviv) មុនពេលជួបពិភាក្សាជាមួយមន្ត្រីប៉ាឡេស្ទីននៅទីក្រុងរ៉ាម៉ាឡា (Ramallah) ភាគខាងលិចដែលគ្រប់គ្រងដោយអ៊ីស្រាអែល នោះ លោកស្រី Colonna បានសង្កត់ធ្ងន់ថា ជនរងគ្រោះនៃការវាយប្រហាររបស់ក្រុមហាម៉ាស មិនត្រូវបំភ្លេចឡើយ រួមទាំងអ្នកដែលទទួលរងអំពើហិង្សាផ្លូវភេទផងដែរ។

អធិការរងក្រុងកំពតម្នាក់នឹងត្រូវបានបណ្តេញចេញពីក្របខណ្ឌព្រោះពាក់ព័ន្ធប្រើប្រាស់គ្រឿងញៀន

2023/12/18 11:05:23 am        2631
ឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពតបានឱ្យដឹងថា អនុវត្តវិន័យ ០០៦ របស់​កងកម្លាំងនគរបាលជាតិ បទបញ្ជារបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការ​នគរបាល​ជាតិ និងអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កងកំលាំងដាច់ខាតមិនត្រូវប្រើប្រាស់ និងចែកចាយ​គ្រឿង​ញៀន និងជាគំរូល្អសំរាប់ប្រជាពលរដ្ឋ ។ ស្នងការនគរបាលខេត្តកំពតបន្ថែមថា ជាក់ស្តែងស្នងការដ្ឋាននគរបាលខេត្តកំពត និង​គោរព​ស្នើ​សុំ​គោល​ការណ៍​ពីថ្នាក់ដឹកនាំអគ្គស្នងការនគរបាលជាតិ និងថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ បណ្តេញ​ចេញ​ពី​ក្របខណ្ឌ​នគរបាលជាតិចំពោះលោកអនុសេនីយ៍ឯក មាស ពិសិដ្ឋ អធិការរងក្រុងកំពត ដែលបាន​ពាក់ព័ន្ធប្រើប្រាស់គ្រឿងញៀន និងបានធ្វើឱ្យប៉ះ​ពាល់​យ៉ាង​ធ្ងន់ធ្ងរ​ដល់​កិត្តិយស​កង​កម្លាំងនគរបាលជាតិ ។ ឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ បានសង្កត់ធ្ងន់ថា នេះជា​សារ​ព្រមាន​ដល់​កង​កម្លាំង​ទាំងអស់​ នៃ​ស្នងការ​រដ្ឋាននគរបាលខេត្តកំពតដាច់ខាតមិនត្រូវពាក់ពន្ធ័និងគ្រឿងញៀន៕ អត្ថបទ ៖ ប្រាក់ វ៉ាន់ដា

មនុស្ស៩០នាក់ បានស្លាប់ ក្នុងការវាយប្រហារចុងក្រោយរបស់អ៊ីស្រាអែលលើជំរំជនភៀសខ្លួន ចាបាលីយ៉ា នៅហ្កាហ្សា

2023/12/18 10:49:05 am        437
មនុស្សយ៉ាងហោចណាស់ ៩០ នាក់បានស្លាប់ និងជាង១០០ នាក់បានរងរបួសនៅក្នុងការវាយប្រហារចុងក្រោយរបស់អ៊ីស្រាអែលទៅលើជំរំជនភៀសខ្លួនចាបាលីយ៉ា (Jabalia) នៅភាគខាងជើងក្នុងតំបន់ហ្កាហ្សា ។ ទីភ្នាក់ងារព័ត៌មានប៉ាឡេស្ទីន Wafa បានរាយការណ៍ថា ក្រសួងសុខភាពរបស់តំបន់រងការឡោមព័ទ្ធហ្កាហ្សា បាននិយាយថា ការវាយប្រហារកាលពីថ្ងៃអាទិត្យបានប៉ះចំប្លុកអគារលំនៅដ្ឋានមួយ ជាកម្មសិទ្ធិរបស់គ្រួសារ លោក អាល់បាស(al-Barsh)និងអ្នកស្រី អាល់វ៉ាន់(Alwan)ក្នុងទីក្រុង Jabalia ។សារព័ត៌មាន Wafa បាននិយាយនៅក្នុងរបាយការណ៍របស់ខ្លួនថា ស្ត្រី និងកុមារស្ថិតក្នុងចំណោមអ្នកស្លាប់ ក្នុងនោះមនុស្សរាប់សិបនាក់នៅតែបាត់ខ្លួន។ អ្នកឆ្លើយតបដំបូង និងអ្នកស្រុកកំពុងស្វែងរកអ្នករបួស ហើយសាកសពជាច្រើនទៀតត្រូវបានគេជឿថាបានកប់នៅក្រោមគំនរកម្ទេចថ្មបែកបាក់។អ្នករងរបួសជាច្រើននាក់ រួមទាំងកុមារត្រូវ បានបញ្ជូនទៅមណ្ឌលវេជ្ជសាស្ត្រនៅក្បែរនោះ ដែលផ្ទុកពេញដោយអ្នកជំងឺដ៏ច្រើនរួចទៅហើយ។ ក្រុមគ្រូពេទ្យនៅតំបន់ ឌៀ អេល បាឡា ( Deir el-Balah) ភាគកណ្តាលហ្កាហ្សា បាននិយាយថា ជនជាតិប៉ាឡេស្ទីន យ៉ាងហោចណាស់ ១២នាក់បានស្លាប់ និងរាប់សិបនាក់រងរបួស ចំណែកនៅទីក្រុង Rafah ភាគខាងត្បូង ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល ទៅលើផ្ទះមួយខ្នង បានបណ្តាលឲ្យមនុស្សយ៉ាងតិច៤នាក់ស្លាប់។ ពលរដ្ឋប៉ាឡេស្ទីនប្រហែល ១៩.០០០នាក់ បានស្លាប់ នៅក្នុងតំបន់ហ្កាហ្សាចាប់តាំងពីថ្ងៃទី ៧ ខែតុលា។ អ៊ីស្រាអែល និយាយថាមនុស្ស ១.១៤៧នាក់ បានស្លាប់ នៅលើទឹកដីរបស់ខ្លួននៅថ្ងៃជាមួយគ្នានោះ៕

ចំនួនអ្នកស្លាប់ក្នុងជម្លោះរវាងប៉ាឡេស្ទីន និងអ៊ីស្រាអែល បានកើនឡើងជាង២០.២០០នាក់

2023/12/17 12:30:08 pm        577
បច្ចុប្បន្នជម្លោះរបស់ប្រទេសអ៊ីស្រាអែល និងប៉ាឡេស្ទីន បានផ្ដាច់ជីវិតមនុស្សយ៉ាងហោចណាស់២០.២៨៨នាក់ នៃភាគីទាំងសងខាង ចាប់តាំងពីថ្ងៃទី៧ខែតុលាមក។ កាលពីថ្ងៃសៅរ៍ ក្រសួងសុខាភិបាល ប៉ាឡេស្ទីន បានប្រកាសថាជនជាតិប៉ាឡេស្ទីនជាង១៩.០០០នាក់ បានស្លាប់ ក្នុងនោះ ជាង២០០នាក់ នៅក្នុងតំបន់ West Bank។ទិន្នន័យបញ្ចេញពីអ៊ីស្រាអែល បង្ហាញថា ចំនួនអ្នកស្លាប់ក្នុងប្រទេសរបស់ខ្លួនក្នុងការវាយប្រហាររបស់ក្រុមហាម៉ាស មានប្រមាណ១.២០០នាក់ ។ កាលពីថ្ងៃសៅរ៍ ទាហានអ៊ីស្រាអែល នៅតែបន្តការវាយប្រហារតាមអាកាស និងវាយរុលទៅមុខក្នុងប្រតិបត្តិការថ្មើរជើងរបស់ខ្លួននៅក្នុងតំបន់ហ្កាហ្សាស្ទ្រីប ពិសេសនៅក្នុងទីក្រុងនានាភាគខាងត្បូង រ៉ាហ្វា និងខាន់យូនីស ។ កងកម្លាំងការពារអ៊ីស្រាអែល IDF បាននិយាយកាលពីថ្ងៃសៅរ៍ថា កងទ័ពរបស់ខ្លួន បានវាយប្រហារលើសាលារៀន២កន្លែង ជាទីដែលក្រុមសកម្មប្រយុទ្ធបានលាក់ខ្លួនក្នុងតំបន់ហ្កាហ្សាភាគខាងជើង។យោងតាមការិយាល័យសម្របសម្រួល កិច្ចការមនុស្សធម៌របស់អង្គការសហប្រជាជាតិ OCHA គិតត្រឹមថ្ងៃសុក្រសប្ដាហ៍នេះ ពលរដ្ឋប៉ាឡេស្ទីនសរុប៤៧៧នាក់ បានស្លាប់ ក្នុងតំបន់ West Bank និងទីក្រុងហ្សេរ៉ុយសេឡឹមខាងកើត នៅឆ្នាំនេះ ក្នុងនោះជាងពាក់កណ្ដាលនៃពួកគេត្រូវបានសម្លាប់ចាប់តាំងពីថ្ងៃទី៧ខែតុលា៕

ព្យុះដ៏កំណាចបានវាយប្រហារទីក្រុងឆ្នេរក្នុងប្រទេសអាហ្សង់ទីន ឆក់យកជីវិតមនុស្ស១៣នាក់

2023/12/17 12:26:30 pm        595
អភិបាលក្រុងក្នុងតំបន់ម្នាក់បាននិយាយកាលពីថ្ងៃសៅរ៍ថា មនុស្សយ៉ាងហោចណាស់១៣នាក់បានស្លាប់ នៅក្នុងប្រទេសអាហ្សង់ទីន ក្រោយព្យុះដ៏កំណាចដែលបានវាយប្រហារតំបន់ឆ្នេរអាត្លង់ទិករបស់ប្រទេសអាមេរិកខាងត្បូងមួយនេះ ។ លោកហ្វឺឌឺរីកូ សាប់ប៊ីឡេស (Federico Susbielles) អភិបាលក្រុង បាហ៊ីយ៉ា ប្លាន់កា( Bahia Blanca) បានបញ្ជាក់ពីចំនួនអ្នកស្លាប់នៅក្នុងសារបង្ហោះតាមបណ្ដាញសង្គម X ថា ទីក្រុងនេះ នៅជិតភាគខាងត្បូងនៃខេត្តប៊ុយណូស៊ែរ(Buenos Aires) ដែលជាតំបន់មួយស្ថិតក្នុងចំណោមតំបន់ផលិតគ្រាប់ធញ្ញជាតិដ៏សំខាន់របស់ប្រទេសអាហ្សង់ទីន ។នៅក្នុងសេចក្ដីថ្លែងការណ៍មួយការិយាល័យរបស់ប្រធានាធិបតីលោក ចាវៀ មីឡេ((Javier Milei) បានបង្ហាញសមានទុក្ខដល់ក្រុមគ្រួសារជនរងគ្រោះ និងបានជំរុញប្រជាពលរដ្ឋស្នាក់នៅក្នុងផ្ទះរហូតដល់ព្រឹកថ្ងៃអាទិត្យនេះ ជាមួយគ្នានោះ គេរំពឹងថា ខ្យល់ដែលមានកម្លាំងបំផ្លិចបំផ្លាញអាចមានរហូតដល់ជាង ១៥០ គីឡូម៉ែត្រក្នុងមួយម៉ោង៕

មនុស្សរាប់ពាន់នាក់ បានប្រមូលផ្តុំគ្នានៅទីក្រុង Tel Aviv ទាមទារឱ្យដោះលែងចំណាប់ថ្នូរ

2023/12/17 10:20:07 am        537
ក្រុមបាតុកររាប់ពាន់នាក់បានប្រមូលផ្ដុំគ្នា ក្នុងក្បួនតវ៉ា មានឈ្មោះថា ចំណាប់ខ្មាំងផ្លាហ្សា ក្នុងទីក្រុង Tel Aviv កាលពីថ្ងៃសៅរ៍ ១៦ ខែធ្នូ ដើម្បីអំពាវនាវឱ្យមានការរំដោះចំណាប់ថ្នូរ ដែលត្រូវបានឃុំខ្លួនដោយក្រុមសកម្មប្រយុទ្ធហាម៉ាស នៅក្នុងតំបន់ហ្កាហ្សា។ ពួកគេបានកាន់ស្លាកសញ្ញាដែលមានរូបភាពមុខចំណាប់ខ្មាំង និងសារដូចជានាំពួកគេចេញពីនរក "Get Them Out of Hell"។ក្រុមតន្ត្រីករក៏បានសម្តែង និងដឹកនាំការច្រៀងជាភាសាហេប្រ៊ូ(Hebrew)ផងដែរ។ការតវ៉ា បានកើតឡើងមួយថ្ងៃបន្ទាប់ពីចំណាប់ខ្មាំងអ៊ីស្រាអែលបីនាក់ត្រូវបានកងកម្លាំងអ៊ីស្រាអែលសម្លាប់ដោយច្រឡំនៅតំបន់ហ្កាហ្សា។ចំណាប់ខ្មាំងជាង ១០០ នាក់នៅតែស្ថិតក្នុងតំបន់ហ្កាហ្សា ដែលត្រូវបានឃុំឃាំងបាត់ការទាក់ទង បើទោះបីជាអ៊ីស្រាអែល អំពាវនាវឱ្យមានការចូលទៅទីនោះដោយក្រុមការងារកាកបាទក្រហមក៏ដោយ។ក្រុមសកម្មប្រយុទ្ធហាម៉ាសបានវាយលុកពេញទីក្រុងនានារបស់អ៊ីស្រាអែលកាលពីថ្ងៃទី ៧ ខែតុលាដោយបានសម្លាប់មនុស្ស ១.២០០នាក់ និងចាប់មនុស្សជាចំណាប់ថ្នូរចំនួន២៤០នាក់។យោងតាមអាជ្ញាធរសុខាភិបាលហ្គាហ្សាបានឱ្យដឹងថា មនុស្សជិត១៩.០០០នាក់ បានស្លាប់នៅក្នុងការទម្លាក់គ្រាប់បែកជាបន្តបន្ទាប់របស់អ៊ីស្រាអែលទៅលើតំបន់ហ្កាហ្សា៕

ក្រុមយុទ្ធជនជនជាតិភាគតិចមីយ៉ាន់ម៉ា ដណ្តើមបានទីក្រុងមួយពីកងកម្លាំងយោធា

2023/12/17 10:13:22 am        616
ក្រុមយុទ្ធជនជនជាតិភាគតិចដែលកំពុងប្រយុទ្ធ នឹងរបបសឹកមីយ៉ាន់ម៉ាបាននិយាយកាលពីថ្ងៃសៅរ៍ ១៦ខែធ្នូថា ពួកគេបានដណ្តើមយកមជ្ឈមណ្ឌលពាណិជ្ជកម្មមួយនៅក្នុងរដ្ឋ Shan ប៉ុន្មានថ្ងៃបន្ទាប់ពីប្រទេសចិន បាននិយាយថា ខ្លួនបានសម្របសម្រួលបទឈប់បាញ់បណ្តោះអាសន្ន។ ការប៉ះទង្គិចគ្នាបានកើតឡើងនៅទូទាំងរដ្ឋ Shan ភាគខាងជើងរបស់សហភាពមីយ៉ាន់ម៉ា ចាប់តាំងពីកងទ័ពរំដោះអារ៉ាកាន់(Arakan)(AA) កងទ័ពសម្ព័ន្ធភាពប្រជាធិបតេយ្យជាតិមីយ៉ាន់ម៉ា (MNDAA) និងកងទ័ពរំដោះជាតិ តាអាង (Ta'ang) (TNLA) បានចាប់ផ្តើមការវាយលុករួមគ្នាមួយកាលពីចុងខែតុលា។ក្រុមសម្ព័ន្ធភាពទាំង៣ ដែលត្រូវបានគេស្គាល់ថាជាសម្ព័ន្ធភាតរភាពត្រីភាគី បាននិយាយថា ពួកគេបានដណ្តើមយកបានទីតាំងយោធា និងមជ្ឈមណ្ឌលព្រំដែនសំខាន់មួយចំនួន សម្រាប់ពាណិជ្ជកម្មជាមួយប្រទេសចិន ដោយបានបង្ហាញពីអ្វីដែលក្រុមអ្នកវិភាគនិយាយថា គឺជាការប្រកួតប្រជែងខាងយោធាដ៏ធំបំផុត ចំពោះរបបសឹកមួយនេះ ចាប់តាំងពីខ្លួនបានដណ្តើមអំណាចតាមរយៈរដ្ឋប្រហារកាលពីឆ្នាំ២០២១។ កាលពីថ្ងៃព្រហស្បតិ៍ ទីក្រុងប៉េកាំងបានប្រកាសបទឈប់បាញ់ជាបណ្តោះអាសន្នរវាងសម្ព័ន្ធមិត្ត និងយោធាមីយ៉ាន់ម៉ា។ មានភាពស្ងប់ស្ងាត់នៅក្នុងតំបន់ដែលកាន់កាប់ដោយក្រុមជនជាតិភាគតិច កងទ័ពសម្ព័ន្ធភាពប្រជាធិបតេយ្យជាតិមីយ៉ាន់ ប៉ុន្តែការប៉ះទង្គិចបានបន្តនៅក្នុងតំបន់ដែលគ្រប់គ្រងដោយ កងកម្លាំងជនជាតិភាគតិច TNLA និង AA ។កងកម្លាំងជនជាតិភាគតិច TNLA បាននិយាយថា ពួកគេបានដណ្ដើមយក ទីក្រុង ណាំសាន(Namhsan) កាលពីថ្ងៃសុក្រ បន្ទាប់ពីបើកការវាយប្រហារនៅតំបន់នោះជាងពីរ​សប្តាហ៍មុន៕

លោក Netanyahu ផ្ដល់តម្រុយការចរចាថ្មី ដែលកំពុងដំណើរការដើម្បីសង្គ្រោះចំណាប់ថ្នូរនៅហ្កាហ្សា

2023/12/17 09:34:19 am        135
នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu ទំនងជាបានបញ្ជាក់កាលថ្ងៃសៅរ៍ ១៦ ខែធ្នូ ថាការចរចាដែលសម្របសម្រួលដោយកាតាថ្មីកំពុងដំណើរការដើម្បីសង្គ្រោះចំណាប់ថ្នូរពីដៃក្រុម ហាម៉ាស ដែលបានចាប់យកទៅ នៅហ្កាហ្សា បន្ទាប់ពីប្រភពមួយបាននិយាយថាអ្នកចរចានាំមុខរបស់អ៊ីស្រាអែល បានជួបនាយករដ្ឋមន្ត្រីកាតា។លោក Netanyahu បានបដិសេធសំណួរមួយនៅក្នុងសន្និសីទសារព័ត៌មានអំពីកិច្ចប្រជុំមួយកាលពីថ្ងៃសុក្រនៅអឺរ៉ុបរវាងអ្នកចរចានាំមុខរបស់លោក គឺលោក David Barnea ប្រធាន ចារកម្ម Mossad និងនាយករដ្ឋមន្ត្រីកាតា លោក Sheikh Mohammed bin Abdulrahman Al Thani ។ ទោះយ៉ាងណាលោកបញ្ជាក់ថាលោកបានផ្តល់ការណែនាំដល់ក្រុមចរចា។លោកបាននិយាយថា យើងមានការរិះគន់យ៉ាងធ្ងន់ធ្ងរលើប្រទេសកាតា ដែលលោកគិតថាអ្នកនឹងឮក្នុងពេលឆាប់ៗនេះ ប៉ុន្តែឥឡូវនេះ យើងកំពុងព្យាយាមបញ្ចប់ការសង្គ្រោះចំណាប់ខ្មាំងរបស់យើងដោយសំដៅទៅលើទំនាក់ទំនងរបស់រដ្ឋឈូងសមុទ្រដែលសម្បូរឧស្ម័ន ជាមួយក្រុមហាម៉ា និង អ៊ីរ៉ង់ដែលជាសត្រូវ យូរអង្វែងរបស់អ៊ីស្រាអែល។ ព័ត៌មាននៃការចរចារថ្មី ដែលរាយការណ៍ដំបូងដោយ សារព័ត៌មាន Axios បានកើតឡើងបន្ទាប់ពីយោធាអ៊ីស្រាអែលបានបង្ហើបថា ទាហានបានសម្លាប់ចំណាប់ចំណាប់ថ្នូរបីនាក់ដោយចៃដន្យ ដែលបានចូលទៅជិតពួកគេដោយកាន់ទង់ស បន្ទាប់ពីបានរត់គេចពីក្រុមអ្នកចាប់ខ្លួនពួកគេនៅហ្កាហ្សាកាលពីថ្ងៃសុក្រ។លោក Netanyahu បាននិយាយថា លោកនឹងមិនបញ្ចេញព័ត៌មានលម្អិតនៃកិច្ចពិភាក្សានោះទេ។ស្របពេលការសន្យាថានឹងកម្ទេចក្រុមហាម៉ាស អ៊ីស្រាអែលក៏បានស្វែងរកចំណាប់ខ្មាំងដែលត្រូវបានចាប់ខ្លួនដោយក្រុមអ៊ីស្លាមនិយមគាំទ្រដោយអ៊ីរ៉ង់ផងដែរ។ លោក Netanyahu បានប្តេជ្ញារក្សាសម្ពាធយោធាយ៉ាងខ្លាំងលើក្រុម ហាម៉ាស នៅតំបន់ Gaza៕

អង្គការទេសន្តរប្រវេសន៍អន្តរជាតិ៖ ជនអន្តោប្រវេសន៍ជាង ៦០ នាក់ត្រូវគេបារម្ភថា បានលង់ទឹកស្លាប់នៅក្បែរលីប៊ី

2023/12/17 09:00:34 am        142
អង្គការអន្តរជាតិសម្រាប់ការធ្វើអន្តោប្រវេសន៍ (IOM) បាននិយាយថា ជនអន្តោប្រវេសន៍ជាង៦០នាក់ ត្រូវបានគេជឿថាបានលង់ទឹកស្លាប់នៅក្នុងការលិចទូកនៅឯឆ្នេរសមុទ្ររបស់ប្រទេសលីប៊ី។ប្រភពពីអ្នកនៅរស់រានមានជីវិត ទីភ្នាក់ងារអង្គការសហប្រជាជាតិមួយនេះ បាននិយាយកាលពីថ្ងៃសៅរ៍ថា នាវានេះបានចាកចេញពីទីក្រុង ហ្ស៊ូវ៉ារ៉ា (Zuwara) ផ្ទុកមនុស្សប្រហែល៨៦ នាក់នៅលើនាវានោះ។ទីភ្នាក់ងារនេះ បាននិយាយថារលកខ្ពស់ៗបានវាយពន្លិចទូកហើយជនអន្តោប្រវេសន៍៦១នាក់ រួមទាំងកុមារមួយចំនួនបានបាត់ខ្លួនហើយសន្មតថាបានស្លាប់។ប្រទេសលីប៊ីគឺជាចំណុចចេញដំណើរដ៏សំខាន់សម្រាប់ជនអន្តោប្រវេសន៍ដែលព្យាយាមឆ្លងកាត់សមុទ្រមេឌីទែរ៉ាណេ និងចូលទៅតំបន់អឺរ៉ុប។អង្គការទេសន្តរប្រវេសន៍អន្តរជាតិ បានប៉ាន់ប្រមាណថា មនុស្សជាង ២.២០០នាក់ បានលង់ទឹកស្លាប់ ខណៈព្យាយាមឆ្លងសមុទ្រក្នុងឆ្នាំ២០២៣នេះតែមួយប៉ុណ្ណោះ ដែលក្លាយជាផ្លូវទឹកធ្វើអន្តោប្រវេសន៍ ដ៏គ្រោះថ្នាក់បំផុតមួយនៅក្នុងពិភពលោក។ ទីភ្នាក់ងារសារព័ត៌មាន AFP បានរាយការណ៍ថា ទីភ្នាក់ងារនេះបាននិយាយថា ជនរងគ្រោះភាគច្រើននៃឧបទ្ទវហេតុចុងក្រោយបំផុតគឺមកពីប្រទេសនីហ្សេរីយ៉ា ហ្គាំប៊ី និងបណ្តាប្រទេសអាហ្វ្រិកដទៃទៀត។ប្រភពដដែលខាងលើក៏បាននិយាយផងដែរថា អ្នកនៅរស់រានមានជីវិតចំនួន ២៥ នាក់ត្រូវបានផ្ទេរទៅមជ្ឈមណ្ឌលឃុំឃាំងលីប៊ី ហើយកំពុងត្រូវបានផ្តល់ជំនួយផ្នែកវេជ្ជសាស្រ្ត៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ប្រធានាធិបតីមីយ៉ាន់ម៉ាបញ្ជាក់ឡើងវិញពីការប្តេជ្ញាចិត្តចំពោះសន្តិសុខរបស់ឥណ្ឌា
06/01/2026 08:06 PM
ប្រតិបត្តិករនាវា ជំរុញឲ្យមានច្បាប់ច្បាស់វិលត្រឡប់មកកាន់ច្រកសមុទ្រ Hormuz វិញ
06/01/2026 08:06 PM
កងទ័ពជើងទឹកបារាំងដោយមានការគាំទ្រពីអង់គ្លេស បានស្កាត់ចាប់នាវាដឹកប្រេងរុស្ស៊ី
06/01/2026 08:06 PM
EU ជំរុញឲ្យ​អ៊ីស្រាអែលឈប់​បង្កើន​ភាពតានតឹងផ្នែកយោធា នៅលីបង់ និងគាំទ្រកិច្ចប្រឹងប្រែងការទូត
06/01/2026 08:06 PM
មន្ត្រី៖ ក្រុម​ហាម៉ាសនឹងធ្វើកិច្ចពិភាក្សា​ជាមួយអន្តរការី​តំបន់​ហ្កាហ្សា នៅអេហ្ស៊ីប
06/01/2026 08:06 PM
កម្អែហូរចេញពីមាត់ភ្នំភ្លើង Kilauea របស់រដ្ឋហាវ៉ៃ ខណៈការកម្រើកត្រូវបានគេរំពឹងថានឹងកើនឡើង
06/01/2026 07:06 PM
កិច្ចព្រមព្រៀងពាណិជ្ជកម្មឥណ្ឌា-អាមេរិក ឆ្លុះបញ្ចាំងពីការផ្លាស់ប្តូរពន្ធរបស់ទីក្រុងវ៉ាស៊ីនតោន
06/01/2026 07:06 PM
អ៊ីស្រាអែល៖ «គ្មានភាពស្ងប់ស្ងាត់ នៅទីក្រុងបេរូត» ទេ បើ​ក្រុមហេសបូឡាមិន​បញ្ឈប់ការវាយប្រហារ
06/01/2026 07:06 PM
វិមានក្រឹមឡាំង៖ អាជ្ញាធរកំពុងធ្វើការដោះស្រាយបញ្ហាបែងចែកប្រេងនៅតំបន់គ្រីមៀ
06/01/2026 07:06 PM
ពលរដ្ឋជម្លៀសខ្លួនចេញពីតំបន់ជាយក្រុងភាគខាងត្បូងទីក្រុងបេរូត ក្រោយលោក Netanyahu បញ្ជាឲ្យវាយប្រហារក្រុមហេសបូឡា
06/01/2026 07:06 PM