ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនមន្ត្រីនគរបាល-អាវុធហត្ថខេត្តកំពត និងអ្នកទទួលផលចោរកម្មសរុបចំនួន ៤៧នាក់
អាជ្ញាធររាជធានីភ្នំពេញ បន្តប្រតិបត្តិការបោសសម្អាត Online Scams ត្រួតពិនិត្យ ៨០ ទីតាំងទៀត និងផាកពិន័យម្ចាស់ទីតាំងរស់នៅប្រមូលផ្ដុំចំនួន ៤ទីតាំង
អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបទីតាំងលក់សម្ភារៈអាសអាភាសចំនួន ៣កន្លែង ឃាត់​ខ្លួន​ជន​សង្ស័យ​ ៩នាក់
គណៈបញ្ជាការឯកភាពរាជធានី បន្តចុះបង្ក្រាប Online Scams នៅសង្កាត់ចាក់អង្រែលើ ឃាត់មនុស្ស១៦នាក់

សន្តិសុខ និង សង្គម

មន្ត្រីជាន់ខ្ពស់ក្រុមហាម៉ាស៖ អាមេរិក ត្រូវតែទទួលរងផលវិបាកដោយទង្វើរបស់ខ្លួនជុំវិញការបង្ហូរឈាមនៅតំបន់ហ្កាហ្សា

2023/12/15 11:23:33 am        215
មន្ត្រីជាន់ខ្ពស់ក្រុមហាម៉ាស បានអំពាវនាវឲ្យមានអំពើហិង្សាប្រឆាំងនឹងសម្ព័ន្ធមិត្តរបស់អ៊ីស្រាអែល ជាពិសេសវាយប្រហារលើ«ផលប្រយោជន៍» របស់អាមេរិក និងអង់គ្លេស ដែលជាតម្លៃសម្រាប់ការស្លាប់របស់ពលរដ្ឋ នៅតំបន់ហ្កាហ្សា។លោក សាម៉ី អាប៊ូ ហ្ស៊ូរី (Sami Abu Zuhri) ប្រធានផ្នែកនយោបាយនៃក្រុមហាម៉ាស នៅបរទេស បាននិយាយក្នុងអំឡុងពេលនៃការផ្សព្វផ្សាយតាមទូរទស្សន៍នាពេលថ្មីៗនេះថា៖«នៅពេលដែល (លោករដ្ឋ មន្ត្រីអង់តូនី ប្ល៊ីនខិន Antony Blinken) បង្ហាញអំពីភាពត្រឹមត្រូវនៃការសម្លាប់ស្ត្រី និងកុមារ កូនប្រុសនៃប្រជាជាតិរបស់យើង គួរតែនិយាយទៅកាន់គាត់ថាៈ អ្នក គឺជាសត្រូវ ដូចជា នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតានីយ៉ាហ៊ូ ( Benjamin Netanyahu)ហើយត្រូវតែទទួលរងផលវិបាកដោយទង្វើរបស់ខ្លួន។ លោកហ្ស៊ូរី បានធ្វើការអត្ថាធិប្បាយរបស់ខ្លួន ដែលវិទ្យាស្ថានស្រាវជ្រាវប្រព័ន្ធផ្សព្វផ្សាយមជ្ឈិមបូព៌ា (MEMRI) បានបកប្រែនៅលើទូរទស្សន៍ Al-Aqsa កាលពីថ្ងៃទី៥ ខែធ្នូ ប៉ុន្មានថ្ងៃបន្ទាប់ពីការបញ្ចប់នៃការផ្អាកវាយប្រហារជាបណ្តោះអាសន្ន ដែលអនុញ្ញាតឲ្យក្រុមហាម៉ាស និងអ៊ីស្រាអែល ដោះដូរចំណាប់ថ្នូរ និងអ្នកទោស។ក្រុមហាម៉ាស បានដំណើរការបណ្តាញទូរទស្សន៍ Al-Aqsa ក្នុងតំបន់ហ្កាហ្សាស្ទ្រីប ដោយចាក់ផ្សាយព័ត៌មាន និងការឃោសនា ពេញមួយថ្ងៃ។

អ៊ីស្រាអែល បញ្ចេញវីដេអូ បង្ហាញពីក្រុមអ្នកប្រយុទ្ធទម្លាក់អាវុធប្រគល់ខ្លួននៅក្នុងតំបន់ហ្កាហ្សា

2023/12/15 10:09:13 am        161
ទាហានអ៊ីស្រាអែល បានបញ្ចេញវីដេអូកាលពីថ្ងៃព្រហស្បតិ៍ទី១៤ធ្នូ ដែលនិយាយថា ជាការបង្ហាញពីក្រុមភេរវករ ដែលចុះចាញ់និងទម្លាក់អាវុធចុះចាញ់នៅភាគខាងជើងហ្កាហ្សា។វីដេអូបង្ហាញពីបុរសរាប់សិបនាក់ដើរជាជួរ លើកដៃឡើងលើ ហើយមនុស្សបីនាក់ដាក់អាវុធ និងរបស់របរផ្សេងៗទៀតនៅលើដី។កងទ័ពអ៊ីស្រាអែលបាននិយាយថា វីដេអូនេះត្រូវបានថតនៅមន្ទីរពេទ្យ កាម៉ាល់ អាដវ៉ាន់ (Kamal Adwan) ក្នុងទីក្រុង ចាបាលីយ៉ា (Jabalia) ភាគខាងជើង តំបន់ហ្កា្កហ្សា។ សារព័ត៌មាន Reuters មិនអាចបញ្ជាក់បានទេ ពីទីតាំងនៃវីដេអូ និងសកម្មភាពនៅជិតមន្ទីរពេទ្យ កាម៉ាល់ អាដវ៉ាន់ ក្នុងទីក្រុង ចាបាលីយ៉ា សណ្ឋាន និងទីតាំងនៃអគារ និងដើមឈើដែលត្រូវនឹងសារព័ត៌មាន Reuters ទីភ្នាក់ងារសារព័ត៌មាន អាណាដូលូ (Anadolu) វីដេអូ និងរូបភាពផ្កាយរណបនៃមន្ទីរពេទ្យនេះ ។ សារព័ត៌មានReuters មិនអាចបញ្ជាក់កាលបរិច្ឆេទដែលវីដេអូ ឬរូបថតត្រូវបានថតនៅពេលណានោះដែរ។ ក្រសួងសុខាភិបាលនៃតំបន់ហ្កាហ្សាបាននិយាយកាលពីព្រឹកថ្ងៃព្រហស្បតិ៍ថា កងកម្លាំងអ៊ីស្រាអែលបានសម្រុកចូលមន្ទីរពេទ្យ កាម៉ាល់ អាដវ៉ាន់ ដោយបានឃាត់ខ្លួន និងបំពានលើបុគ្គលិកពេទ្យ និងរារាំងពួកគេមិនឲ្យព្យាបាលក្រុមអ្នករបួសដែលយ៉ាងហោចណាស់ពីរនាក់បានស្លាប់។ អ្នកនាំពាក្យក្រសួងសុខាភិបាល ក្នុងតំបន់ហ្កាហ្សា បាននិយាយថា កងទ័ពអ៊ីស្រាអែលបានឃាត់ខ្លួនបុគ្គលិកពេទ្យចំនួន៧០ នាក់ រួមទាំងប្រធានមន្ទីរពេទ្យ កាម៉ាល់ អាដវ៉ាន់ និងបានជម្លៀសអ្នកផ្សេងទៀតដែលកំពុងជ្រកកោននៅខាងក្នុងមន្ទីរពេទ្យនោះ៕

អាមេរិក សង្កត់ធ្ងន់លើសុវត្ថិភាពជនស៊ីវិលហ្កាហ្សា ខណៈអ៊ីស្រាអែល បង្កើនការវាយប្រហារឥតឈប់ឈរ

2023/12/15 09:20:25 am        137
បេសកជនសន្តិសុខអាមេរិក បានពិភាក្សាជាមួយអ៊ីស្រាអែល អំពីការផ្លាស់ប្តូរយុទ្ធសាស្ត្រសង្រ្គាមរបស់ខ្លួននៅក្នុងតំបន់ហ្កាហ្សា ឆ្ពោះទៅរកប្រតិបត្តិការកំណត់គោលដៅច្បាស់លាស់ប្រឆាំងនឹងក្រុមហាម៉ាស ពីយុទ្ធនាការថ្មើរជើងដ៏ធំទូលាយដោយសង្កត់ធ្ងន់លើសុវត្ថិភាពជនស៊ីវិល ខណៈប្រធានាធិបតីអាមេរិក លោក ចូ បៃដិន (Joe Biden) បានអំពាវនាវឱ្យជនស៊ីវិលរស់នៅក្នុងទឹកដីប៉ាឡេស្ទីនត្រូវបានជួយសង្គ្រោះ។អ្នកស្រុកបាននិយាយថា កាលពីយប់ថ្ងៃព្រហស្បតិ៍ រថក្រោះ និងយន្តហោះអ៊ីស្រាអែលបានបង្កើនការទម្លាក់គ្រាប់បែកទៅលើសង្កាត់ភាគខាងជើងហ្កាហ្សា ដូចជាតំបន់សេចាអា (Shejaia) តំបន់ហ្ស៊ៃទួន (Zeitoun) និងតំបន់ដារាច (Daraj) ក៏ដូចជាទីក្រុខាន់ យ៉ូនីស (Khan Younis) នៅភាគខាងត្បូងនៃតំបន់ហ៊ុមព័ទ្ធនេះ។ អ៊ីស្រាអែលបាន និងកំពុងវាយលុកតំបន់ហ្កាហ្សា ដែលមានប្រវែង ៤០គីឡូម៉ែត្រនេះឥតឈប់ឈរដោយមិនមានសញ្ញានៃការផ្អាកនៅក្នុងអរិភាព ឬបទឈប់បាញ់ ដែលនឹងអនុញ្ញាតឱ្យផ្តល់ការផ្គត់ផ្គង់មូលដ្ឋានដែលត្រូវការយ៉ាងខ្លាំងសម្រាប់ជនស៊ីវិលដើម្បីរស់រានមានជីវិត ខណៈដែលលំនៅឋានរបស់ពួកគេត្រូវបានបំផ្លាញ។យោងតាមមន្ត្រីសុខាភិបាលប៉ាឡេស្ទីនបានឱ្យដឹងថា កងកម្លាំងអ៊ីស្រាអែលបានឡោមព័ទ្ធតំបន់ឆ្នេរហ៊ុមព័ទ្ធនេះ និងបានបង្កការបំផ្លិចបំផ្លាញយ៉ាងខ្លាំង ដោយមានមនុស្សជិត ១៩.០០០នាក់ ត្រូវបញ្ជាក់ថាបានស្លាប់ នេះបើយោងតាមមន្ត្រីសុខាភិបាលប៉ាឡេស្ទីន ហើយមនុស្សរាប់ពាន់នាក់ទៀតត្រូវបារម្ភបានកប់នៅក្រោមគំនរបាក់បែក។មន្ត្រីរដ្ឋបាលជាន់ខ្ពស់ម្នាក់បានប្រាប់អ្នកសារព័ត៌មានថា ទីប្រឹក្សាសន្តិសុខជាតិសេតវិមានលោក ជេក ស៊ុលលីវ៉ាន (Jake Sullivan) បានពិភាក្សាអំពីវិធានការផ្សេងៗកាលពីថ្ងៃព្រហស្បតិ៍ ដើម្បីផ្លាស់ប្តូរការវាយប្រហាររបស់អ៊ីស្រាអែលលើតំបន់ហ្កាហ្សាទៅជាប្រតិបត្តិការកម្រិតទាបដែលផ្តោតលើគោលដៅច្បាស់លាស់ក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់ខ្លួនទៅកាន់ប្រទេសអ៊ីស្រាអែល ប៉ុន្តែគេមិនអាចផ្តល់ពេលវេលាជាក់លាក់សម្រាប់ការផ្លាស់ប្តូរបែបនេះទេ៕

អ៊ីស្រាអែល ប្តេជ្ញាបន្តប្រយុទ្ធក្នុងតំបន់ហ្កាហ្សា ទោះមានការពួនស្ទាក់វាយប្រហារដ៏បង្ហូរឈាម និងសម្ពាធអន្តរជាតិកើនឡើងក៏ដោយ

2023/12/15 09:17:30 am        117
រដ្ឋមន្ត្រីក្រសួងការពារជាតិ បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ខ្លួននឹងបន្តសង្រ្គាមនេះរយៈពេលច្រើនខែទៀត ដើម្បីកម្ទេចក្រុមហាម៉ាស ខណៈប្រទេសរបស់លោក និងសម្ព័ន្ធមិត្តដ៏សំខាន់របស់ខ្លួនគឺសហរដ្ឋអាមេរិក ប្រឈមនឹងភាពឯកោពីអន្តរជាតិកាន់តែខ្លាំង និងការរិះគន់ជុំវិញវិនាសសកម្មនៃយុទ្ធនាការរបស់ខ្លួននៅក្នុងតំបន់ហ្កាហ្សា។ សារព័ត៌មាននានាបានរាយការណ៍ថា ប្រមុខកងទ័ពអ៊ីស្រាអែលរូបនេះបាននិយាយថា ខ្លួននឹងបន្តសង្រ្គាមនេះរយៈពេលច្រើនខែទៀត ប៉ុន្តែពួកលោកនឹងឈ្នេះ ហើយពួកលោកនឹងកម្ទេចក្រុមហាម៉ាសចោល។ ការអត្ថាធិប្បាយរបស់លោក យ៉ាវ ហ្គាឡិន (Yoav Gallant) បានកើតឡើងនៅពេលដែលទីប្រឹក្សាសន្តិសុខជាតិរបស់សហរដ្ឋអាមេរិក លោក ជែក ស៊ូលីវ៉ាន់ (Jake Sullivan) បានជួបជាមួយក្រុមមេដឹកនាំអ៊ីស្រាអែល ពិភាក្សាអំពីពេលវេលាសម្រាប់ការបង្រ្កាបការប្រយុទ្ធដ៏សំខាន់នៅក្នុងតំបន់ហ្កាហ្សា។ ក្រុមមេដឹកនាំអ៊ីស្រាអែលបានប្ដេជ្ញាចិត្តជាថ្មីក្នុងការបន្តការវាយប្រហារដោយយោធារហូតដល់កម្ទេចក្រុមសកម្មប្រយុទ្ធនេះ ជាការសងសឹកចំពោះការវាយប្រហារកាលពីថ្ងៃទី ៧ តុលានៅក្នុងប្រទេសរបស់ខ្លួន។ការផ្លាស់ប្ដូរយោបលគ្នានេះទំនងជានឹងបន្តប្រកបដោយភាពស្វាហាប់ ដែលសម្ព័ន្ធមិត្តទាំងពីរត្រូវបានខ្វែងគំនិតគ្នាអស់រយៈពេលជាច្រើនសប្តាហ៍។ រដ្ឋបាលលោក Biden បានបង្ហាញភាពមិនសប្បាយចិត្តចំពោះការបរាជ័យរបស់អ៊ីស្រាអែលក្នុងការកាត់បន្ថយការស្លាប់ និងរបួសរបស់ជនស៊ីវិល និងផែនការរបស់ខ្លួនសម្រាប់អនាគតនៃតំបន់ហ្កាហ្សា ប៉ុន្តែសេតវិមាននៅតែបន្តផ្តល់ការគាំទ្រអស់ពីចិត្តសម្រាប់អ៊ីស្រាអែល ជាមួយនឹងការដឹកជញ្ជូនសព្វាវុធ និងការគាំទ្រផ្នែកការទូត៕

ពលរដ្ឋភៀសខ្លួនហ្កាហ្សាស្នាក់នៅជម្រកបណ្ដោះអាសន្នក្នុងតំបន់ Al-Mawasi ជួបស្ថានភាពលំបាកខ្លាំង

2023/12/14 03:54:48 pm        112
ប្រជាជនដែលកំពុងស្វែងរកការជ្រកកោននៅតំបន់ អាល់ម៉ាវ៉ាស៊ី (Al-Mawasi) នៅភាគខាងត្បូងនៃតំបន់សង្រ្គាម ហ្កាហ្សាស្ទ្រីប កំពុងរស់នៅក្នុងស្ថានភាពដ៏លំបាកយ៉ាងធ្ងន់ធ្ងរ អ្នកខ្លះដេកនៅកណ្ដាលវាល និងជួបការលំបាកដើម្បីរស់រានមានជីវិតដោយមិនមានលទ្ធភាពទទួលបានអាហារ ទឹក ឬអគ្គិសនីដែលអាចប្រើប្រាស់បានឡើយ។ អ្នកស្រុកហ្កាហ្សា ប្រហែល ១២០.០០០នាក់ បានសម្រុកចូលទៅក្នុងទីក្រុង អាល់ម៉ាវ៉ាស៊ី ក្នុងសប្តាហ៍មុន បន្ទាប់ពីកងកម្លាំងការពារអ៊ីស្រាអែល (IDF) បានប្រកាសថាវាជាតំបន់សុវត្ថិភាព។ជនភៀសខ្លួនម្នាក់បាននិយាយថា «យើងដេកនៅខាងក្រៅកណ្ដាលវាល យើងរៀបចំតង់ជាមួយនឹងបន្ទះប្លាស្ទិក និងបំណែកឈើ។ លើសពីនេះ យើងមិនមានសូម្បីតែសម្ភារៈចាំបាច់បំផុត មិនមានសំលៀកបំពាក់ ទឹក និងអាហារគ្រប់គ្រាន់នោះទេ»។ជនភៀសខ្លួនម្នាក់ទៀតបានប្រាប់អ្នកយកព័ត៌មាន CCTV ថា មុនពេលពួកគេទៅដល់ទីក្រុង អាល់ម៉ាវ៉ាស៊ី ពួកគេបានជម្លៀសទៅកាន់ទីក្រុងព្រំដែនរ៉ាហ្វាហ្វ ខណៈដែលកងកម្លាំងអ៊ីស្រាអែល IDF បានព្រមានថាតំបន់ដែលពួកគេធ្លាប់រស់នៅគឺកំពុងស្ថិតក្នុងគ្រោះថ្នាក់។ ទោះបីជាយ៉ាងណាក៏ដោយ នៅក្នុងទីក្រុងរ៉ាហ្វាហ្វ កងកម្លាំងអ៊ីស្រាអែលបានប្រាប់ពួកគេឱ្យជម្លៀសទៅទីក្រុង អាល់ម៉ាវ៉ាស៊ី ដែលជាតំបន់សុវត្ថិភាពតែមួយគត់នៅក្នុងតំបន់ហ្កាហ្សាស្រ្ទីប។ទីក្រុង អាល់ម៉ាវ៉ាស៊ី គឺជាក្រុងដីវាលនៃតំបន់ឆ្នេរហ៊ុមព័ទ្ធ និងជាផ្ទះរបស់មនុស្សប្រហែល ១.៥០០នាក់ មុនពេលមានជម្លោះ ហើយហេដ្ឋារចនាសម្ព័ន្ធជាមូលដ្ឋានមិនល្អរបស់តំបន់នេះ មិនគ្រប់គ្រាន់ដើម្បីទប់ទល់នឹងលំហូរចូលនៃមនុស្សរាប់ម៉ឺននាក់ដែលជម្លៀសពីផ្នែកផ្សេងទៀតនៃតំបន់ហ្កាហ្សានោះទេ៕

ចិនថ្កោលទោសការគាំទ្ររបស់កាណាដាចំពោះហ្វីលីពីន ជុំវិញឧប្បត្តិហេតុ នៅសមុទ្រចិនខាងត្បូង

2023/12/14 03:42:45 pm        141
សេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យស្ថានទូតចិនប្រចាំនៅកាណាដា បានឲ្យដឹងថា ប្រទេសចិន បានថ្កោលទោសការគាំទ្ររបស់ប្រទេសកាណាដាចំពោះហ្វីលីពីនជុំវិញអ្វីដែលខ្លួនបាននិយាយថា ជាការរំលោភលើអធិបតេយ្យភាពរបស់ចិន នៅក្នុងសមុទ្រចិនខាងត្បូង។សេចក្តីថ្លែងការណ៍នោះ បាននិយាយថា៖«សមុទ្រចិនខាងត្បូង គឺជាទីតាំងរួមរបស់ប្រទេស នៅក្នុងតំបន់នេះ ហើយមិនគួរក្លាយជាកន្លែងស្វែងរកធនធានសម្រាប់ប្រទេសកាណាដា សហរដ្ឋអាមេរិក និងប្រទេសដទៃទៀត ដើម្បីបន្តផលប្រយោជន៍ភូមិសាស្ត្រនយោបាយរបស់ពួកគេទេ។រយៈពេលពីរបីខែកន្លងមកនេះ ប្រទេសចិន និងហ្វីលីពីន មានការប្រឈមមុខដាក់គ្នាជាច្រើនដែលផ្តោតលើតំបន់ថ្មប៉ប្រះទឹកថូម៉ាសទី២ ដែលកន្លែងដែលមានផ្កាថ្មដុះព័ទ្ធជុំវិញ នៅសមុទ្រចិនខាងត្បូង។អ្នកនាំពាក្យស្ថានទូតកាណាដា បាននិយាយថា៖«ក្នុងនាមជាប្រទេសនៅក្រៅតំបន់ កាណាដា បានជំរុញ ការរំលោភបំពានរបស់ហ្វីលីពីនចំពោះអធិបតេយ្យភាពរបស់ប្រទេសចិន រំលោភលើគោលបំណង និងគោលការណ៍នៃធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ និងបង្កគ្រោះថ្នាក់ដល់សន្តិភាព និងស្ថិរភាពក្នុងតំបន់។ចំណែកទីក្រុងម៉ានីល បានចោទប្រកាន់ឆ្មាំល្បាតឆ្នេរសមុទ្រចិន និងនាវាកងជីវពលដែនសមុទ្រថា បានបាញ់កាណុងបាញ់ទឹកម្តងហើយម្តងទៀតទៅលើនាវាផ្គត់ផ្គង់របស់ខ្លួន ហើយបានបំបុកនាវាមួយគ្រឿងនៅជិតដែនទឹក ដែលមានជម្លោះនោះ។

វេជ្ជបណ្ឌិតព្រមានថា ភាពចង្អៀតណែន និងហានិភ័យកង្វះខាត នឹងរាលដាលជំងឺក្នុងចំណោមកុមារ នៅហ្កាហ្សា

2023/12/14 03:34:39 pm        132
ដោយមានកុមារធ្លាក់ខ្លួនឈឺ និងឪពុកម្តាយដែលព្រួយបារម្ភ នៅក្នុងបន្ទប់កុមារ វេជ្ជបណ្ឌិតម្នាក់នៅមន្ទីរពេទ្យធំមួយក្នុងទីក្រុង Khan Younis នៅភាគខាងត្បូងតំបន់ហ្កាហ្សា បានព្រមានពីភាពចង្អៀតណែន នៅទីជម្រកសម្រាប់អ្នកភៀសខ្លួន ស្ថានភាពអនាម័យកាន់តែយ៉ាប់យ៉ឺន និងកង្វះអាហារ ទឹកស្អាត និងថ្នាំពេទ្យកំពុងធ្វើឲ្យកុមារធ្លាក់ខ្លួនឈឺនិងមានហានិភ័យការរីករាលដាលជំងឺកាន់តែច្រើនបន្ថែមទៀតក្នុងចំណោមកុមារ។ នៅក្នុងបន្ទប់មន្ទីពេទ្យកុមារនៃបរិវេណមន្ទីពេទ្យ Nasser ប្រធាននាយកដ្ឋាន លោកវេជ្ជបណ្ឌិត Ahmed al-Farra និយាយទំនោរទៅរកកុមារ និងបានពិគ្រោះយោបល់ជាមួយឪពុកម្តាយដែលមានការព្រួយបារម្ភ ខណៈបុគ្គលិកបានពិនិត្យអ្នកជំងឺផ្សេងទៀត។ លោក Al-Farra បានព្រមានថា បន្ទប់មានភាពចង្អៀតណែន ហើយពួកគេបានមើលឃើញការកើនឡើងខ្លាំងអ្នកជំងឺវ័យក្មេងដែលមានករណីឆ្លងវីរុស ដូចជាជំងឺរលាកក្រពះ ដែលបណ្តាលមកពីការទទួលបានអាហារូបត្ថម្ភតិច ទឹកមិនស្អាត ត្រូវរស់នៅកន្លែងចង្អៀតរួមគ្នា និងអនាម័យមិនល្អ។ វេជ្ជបណ្ឌិតបាននិយាយថា អង្គភាពរបស់លោក បានរកឃើញករណីជំងឺរលាកថ្លើមប្រភេទ A រួមជាមួយនឹងជំងឺផ្សេងៗទៀត ដែលលោកមានការព្រួយបារម្ភថា អាចរាលដាល ខណៈអ្នកភៀសខ្លួន ត្រូវបានបង្ខំឱ្យស្នាក់នៅក្នុងសាលារៀនមានមនុស្សច្រើន និងជំរំដែលមានអនាម័យជាមូលដ្ឋាន។ នៅខាងក្រៅតង់បណ្តោះអាសន្ន ស្នាក់នៅជាមួយកូនតូចៗទាំងបីរបស់គាត់ មានអាយុតិចជាង ៣ ឆ្នាំ លោក Mahmud Abu Sharkh បាននិយាយថា ស្ថានភាពកំពុងធ្វើឱ្យគ្រួសាររបស់គាត់ធ្លាក់ខ្លួនឈឺ ហើយការព្យាបាលអាចធ្វើទៅបានមានកំណត់សម្រាប់ពួកគាត់។អង្គការសុខភាពពិភពលោក បាននិយាយថា វានឹងក្លាយជារឿងរ៉ាវគ្រប់យ៉ាង ប៉ុន្តែពុំអាចធ្វើឱ្យប្រសើរឡើងនូវស្ថានភាព «មហន្តរាយ» នៅក្នុងតំបន់ហ្កាហ្សា ដែលតម្រូវការផ្នែកវេជ្ជសាស្រ្តកើនឡើង និងហានិភ័យនៃជំងឺកើនឡើង ខណៈប្រព័ន្ធសុខខាភិបាលត្រូវបានកាត់បន្ថយខ្លាំង។

ហានិភ័យទឹកជំនន់ និងភ្លៀងធ្លាក់ខ្លាំង នៅតែបន្តនៅភាគឦសានប្រទេសអូស្ត្រាលី បន្ទាប់ពីព្យុះស៊ីក្លូន Jasper

2023/12/14 01:38:32 pm        157
ភ្លៀងធ្លាក់ខ្លាំង បានបណ្តាលឱ្យមានការបំផ្លាញនៅភាគឦសានប្រទេសអូស្ត្រាលី នៅថ្ងៃព្រហស្បតិ៍ ទី១៤ ខែធ្នូនេះ ដោយបានផ្តួលរំលំដើមឈើ កាត់ផ្តាច់ចរន្តអគ្គិសនី និងបង្ខំឱ្យពលរដ្ឋជម្លៀសខ្លួន និងមានការបិទផ្លូវ ខណៈអ្នកស្រុកប្រឈមទៅនឹងហានិភ័យនៃទឹកជំនន់ដ៏គំហុគដែលគំរាមកំហែងដល់អាយុជីវិត។ព្យុះស៊ីក្លូន Jasper បានវាយបក់បោកលើតំបន់ចុងខាងជើងនៃរដ្ឋ Queensland ជាទីតាំងរមណីយដ្ឋានជាច្រើនកន្លែង នៅតាមបណ្តោយថ្មប៉ប្រាស់ទឹក Great Barrier ដ៏ល្បីល្បាញនៅលើពិភពលោក បន្ទាប់ពីបានវាយបក់ដល់ដីគោកកាលពីថ្ងៃពុធ ទី១៣ ខែធ្នូ ជាព្យុះប្រភេទទី២ ដែលមាន៣កម្រិតក្រោមកម្រិតល្បឿនខ្យល់គ្រោះថ្នាក់បំផុត។ការិយាល័យឧតុនិយមរបស់ប្រទេសអូស្ត្រាលី បាននិយាយនៅក្នុងការធ្វើបច្ចុប្បន្នភាពចុងក្រោយថា ព្យុះដែលបច្ចុប្បន្ននេះ បានបន្ថយពីកម្រិតទាបត្រូពិក កំពុងធ្វើដំណើរក្នុងទិសដៅភាគពាយ័ព្យឆ្ពោះទៅកាន់ឈូងសមុទ្រ កាផេនតារីយ៉ា(Carpentaria) ជាកន្លែងដែលព្យុះអាចបង្កើនកម្លាំងត្រឡប់ទៅជាព្យុះស៊ីក្លូនវិញ នៅចុងសប្តាហ៍នេះ។ ទោះបើជាព្យុះថយចុះក៏ដោយ ការិយាល័យអាកាសធាតុ បានព្រមានដល់ពលរដ្ឋនៅតំបន់ដែលរងគ្រោះដោយព្យុះស៊ីក្លូនថា ភ្លៀងធ្លាក់ខ្លាំងត្រូវបានព្យាករណ៍នៅទីនោះក្នុងរយៈពេល ២៤ម៉ោងបន្ទាប់។

ប្រភព៖ អាមេរិក ពន្យារពេលលក់កាំភ្លើងវាយប្រហារទៅឲ្យអ៊ីស្រាអែល ជុំវិញអំពើហិង្សាបង្កឡើងដោយអ្នកតាំងទីលំនៅ

2023/12/14 01:00:31 pm        145
ប្រភពពីរដែលដឹងអំពីបញ្ហានេះ បាននិយាយកាលពីថ្ងៃពុធថា រដ្ឋបាលលោកបៃដិន កំពុងពន្យារពេលលក់កាំភ្លើងដែលផលិតដោយសហរដ្ឋអាមេរិកជាង ២០.000 ដើមទៅឲ្យអ៊ីស្រាអែល ជុំវិញការព្រួយបារម្ភអំពីការវាយប្រហារដោយអ្នកតាំងលំនៅអ៊ីស្រាអែលលើជនជាតិប៉ាឡេស្ទីន នៅក្នុងតំបន់វេសបែងដែលគ្រប់គ្រងដោយអ៊ីស្រាអែល។ ក្រសួងការបរទេស បានជូនដំណឹងក្រៅផ្លូវការមួយសម្រាប់ការលក់ទៅសភា កាលពីប៉ុន្មានសប្តាហ៍មុន។ ប៉ុន្តែការលក់នេះ មិនបានដំណើរការទៅមុខទេ បើទោះបីជាត្រូវបានបញ្ជាក់យ៉ាងច្បាស់ ដោយថ្នាក់ដឹកនាំនៃគណៈកម្មាធិការកិច្ចការបរទេសព្រឹទ្ធសភា និងសភាតំណាងរាស្រ្ត នៅដើមខែវិច្ឆិកាក្តី។អតីតមន្ត្រីអាមេរិកដែលធ្លាប់ដឹងពីការលក់អាវុធនេះ បាននិយាយថា៖«សមាជិកសភាផ្សេងទៀត បានដឹងអំពីករណីនេះ ហើយបានតម្រូវឲ្យរដ្ឋបាលនេះ ដើម្បីទាមទារថា ពួកគេគួរទទួលបានការធានាពីអ៊ីស្រា អែលថា អាវុធទាំងនេះ នឹងត្រូវបានផ្តល់ទៅឲ្យអ្នកតាំងលំនៅ»។អតីតមន្ត្រីរូបនោះ បាននិយាយថា រដ្ឋបាល បានចូលរួមជាមួយអ៊ីស្រាអែលក្នុងការព្យាយាម ដើម្បីទទួលបានការធានាដែលពេញចិត្តចំពោះបញ្ហានេះ មុនពេលជូនដំណឹងជាផ្លូវការ។ នៅក្រោមអាជ្ញាប័ណ្ណដូចដែលបានព្រាង អាវុធទាំងនេះ ក៏អាចទៅដល់អង្គភាពនគរបាលអ៊ីស្រាអែលផងដែរ ដែលក្រសួងនេះ មានការព្រួយបារម្ភអំពីសិទ្ធិមនុស្ស»។ ក្រសួងការបរទេស ពុំបានធ្វើការអត្ថាធិប្បាយអំពីការលក់អាវុធនោះទេ។

សមាជិកភាពអ៊ុយក្រែនស្ថិតក្នុងភាពមិនច្បាស់លាស់ខណៈក្រុមមេដឹកនាំអឺរ៉ុបជួបគ្នាថ្ងៃនេះនៅជំនួបកំពូលដ៏សំខាន់

2023/12/14 12:49:34 pm        143
កាលពីឆ្នាំ២០១៤ ពលរដ្ឋអ៊ុយក្រែនជាងកន្លះលាននាក់ បានចេញតវ៉ានៅតាមដងផ្លូវនានានៃរដ្ឋធានីគីវ (Kyiv)ច្រានចោលទំនាក់ទំនងកាន់តែជិតស្និទ្ធជាមួយរុស្ស៊ី និងអំពាវនាវសម្រាប់អនាគតរបស់ខ្លួនក្នុងការក្លាយជាសមាជិករបស់សហភាពអឺរ៉ុប។ ការងើបបះបោរបាននាំឲ្យមានការបណ្ដេញអតីតប្រធានាធិបតីគាំទ្ររុស្ស៊ី លោក វីកទ័រយ៉ានូ កូវិច(Viktor Yanukovych) និងបានប៉ះពាល់ដល់ជំហរនយោបាយរបស់អ៊ុយក្រែនបច្ចុប្បន្នដែលគាំទ្រដោយលោកខាងលិច។ រយៈពេលមួយទស្សវត្សរ៍ក្រោយមក បដិវដ្ដរបស់អ៊ុយក្រែន នៅតែមិនទាន់បញ្ចប់។ ប្រទេសនេះ កំពុងរង់ចាំស្ដាប់ថាតើបណ្ដាមេដឹកនាំសហភាពអឺរ៉ុប ត្រៀមខ្លួនបើកចំហឲ្យមានការពិភាក្សាលើសមាជិកភាពរបស់ខ្លួនសម្រាប់ប្លុកនេះឬយ៉ាងណា។ ឧបនាយករដ្ឋមន្ត្រីរបស់អ៊ុយក្រែន សម្រាប់កិច្ចអឺរ៉ុប អាត្លង់ទិក និងសមាហរណកម្ម អឺរ៉ុប លោក ស្រី អូលហា ស្តេហ្វានីស៊ីណា (Olha Stefanishyna) បាននិយាយថាការសម្រេចចិត្តពីសំណាក់ក្រុមមេដឹកនាំសហភាពអឺរ៉ុប នឹងបង្កអស្ថិរភាពសម្រាប់ប្រទេសរបស់លោកស្រី។ លោកស្រី និយាយថា ប្រការនេះ នឹងមានន័យជ្រាលជ្រៅសម្រាប់អ៊ុយក្រែន ព្រោះនេះគឺជាសារដោយផ្ទាល់ ដែលប្រាកដណាស់ថា នឹងប៉ះពាល់សមរភូមិ ។ ហើយអាស្រ័យលើការសម្រេចចិត្ត ដែលនឹងក្លាយជាសាររឹងមាំ ចំពោះកងកម្លាំងប្រដាប់អាវុធរបស់អ៊ុយក្រែន ឬ ជាសារដ៏រឹងមាំចំពោះកងកម្លាំងរបស់រុស្ស៊ី។ នៅថ្ងៃព្រហស្បតិ៍ទី១៤ធ្នូនេះ ប្រមុខរដ្ឋទាំង២៧ប្រទេសរបស់ប្លុកសហភាពអឺរ៉ុប នឹងជួបជុំគ្នានៅក្រុមប្រឹក្សាអឺរ៉ុបក្នុងទីក្រុងព្រុចសែល ជាអ្វីដែលគេហៅថាជាការបង្ហាញកិច្ចប្រជុំដើម្បីពិភាក្សាពីការចរចាចូលជាសមាជិករបស់អ៊ុយក្រែន ជាដំណើរការមួយដែលនឹងដាក់ប្រទេសនេះ នៅលើវិថីដ៏សំខាន់មួយឆ្ពោះទៅរកការក្លាយជាសមាជិកភាពរបស់សហភាពអឺរ៉ុប៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ប្រធានាធិបតីមីយ៉ាន់ម៉ាបញ្ជាក់ឡើងវិញពីការប្តេជ្ញាចិត្តចំពោះសន្តិសុខរបស់ឥណ្ឌា
06/01/2026 08:06 PM
ប្រតិបត្តិករនាវា ជំរុញឲ្យមានច្បាប់ច្បាស់វិលត្រឡប់មកកាន់ច្រកសមុទ្រ Hormuz វិញ
06/01/2026 08:06 PM
កងទ័ពជើងទឹកបារាំងដោយមានការគាំទ្រពីអង់គ្លេស បានស្កាត់ចាប់នាវាដឹកប្រេងរុស្ស៊ី
06/01/2026 08:06 PM
EU ជំរុញឲ្យ​អ៊ីស្រាអែលឈប់​បង្កើន​ភាពតានតឹងផ្នែកយោធា នៅលីបង់ និងគាំទ្រកិច្ចប្រឹងប្រែងការទូត
06/01/2026 08:06 PM
មន្ត្រី៖ ក្រុម​ហាម៉ាសនឹងធ្វើកិច្ចពិភាក្សា​ជាមួយអន្តរការី​តំបន់​ហ្កាហ្សា នៅអេហ្ស៊ីប
06/01/2026 08:06 PM
កម្អែហូរចេញពីមាត់ភ្នំភ្លើង Kilauea របស់រដ្ឋហាវ៉ៃ ខណៈការកម្រើកត្រូវបានគេរំពឹងថានឹងកើនឡើង
06/01/2026 07:06 PM
កិច្ចព្រមព្រៀងពាណិជ្ជកម្មឥណ្ឌា-អាមេរិក ឆ្លុះបញ្ចាំងពីការផ្លាស់ប្តូរពន្ធរបស់ទីក្រុងវ៉ាស៊ីនតោន
06/01/2026 07:06 PM
អ៊ីស្រាអែល៖ «គ្មានភាពស្ងប់ស្ងាត់ នៅទីក្រុងបេរូត» ទេ បើ​ក្រុមហេសបូឡាមិន​បញ្ឈប់ការវាយប្រហារ
06/01/2026 07:06 PM
វិមានក្រឹមឡាំង៖ អាជ្ញាធរកំពុងធ្វើការដោះស្រាយបញ្ហាបែងចែកប្រេងនៅតំបន់គ្រីមៀ
06/01/2026 07:06 PM
ពលរដ្ឋជម្លៀសខ្លួនចេញពីតំបន់ជាយក្រុងភាគខាងត្បូងទីក្រុងបេរូត ក្រោយលោក Netanyahu បញ្ជាឲ្យវាយប្រហារក្រុមហេសបូឡា
06/01/2026 07:06 PM