ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនមន្ត្រីនគរបាល-អាវុធហត្ថខេត្តកំពត និងអ្នកទទួលផលចោរកម្មសរុបចំនួន ៤៧នាក់
អាជ្ញាធររាជធានីភ្នំពេញ បន្តប្រតិបត្តិការបោសសម្អាត Online Scams ត្រួតពិនិត្យ ៨០ ទីតាំងទៀត និងផាកពិន័យម្ចាស់ទីតាំងរស់នៅប្រមូលផ្ដុំចំនួន ៤ទីតាំង
អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបទីតាំងលក់សម្ភារៈអាសអាភាសចំនួន ៣កន្លែង ឃាត់​ខ្លួន​ជន​សង្ស័យ​ ៩នាក់
គណៈបញ្ជាការឯកភាពរាជធានី បន្តចុះបង្ក្រាប Online Scams នៅសង្កាត់ចាក់អង្រែលើ ឃាត់មនុស្ស១៦នាក់

សន្តិសុខ និង សង្គម

រសៀលថ្ងៃនេះសមត្ថកិច្ចនឹងធ្វើការបង្ហាញមុខក្រុមជនសង្ស័យករណីកាប់ប្លន់ម៉ូតូជាង១០ករណី

2023/12/09 08:21:06 am        213
ភ្នំពេញ ៖ នៅការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល នៃ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នារសៀលថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៣ នេះ នឹងធ្វើការបង្ហាញមុខជាសាធារណៈនូវក្រុមជនសង្ស័យករណីកាប់ប្លន់ម៉ូតូយ៉ាងសកម្មនៅក្នុងរាជធានីភ្នំពេញ ០៦នាក ។ សមត្ថកិច្ចការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល នៃ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ប្រាប់ឲ្យដឹងថា ក្រុមជនសង្ស័យករណីកាប់ប្លន់ម៉ូតូយ៉ាងសកម្មនៅក្នុងរាជធានីភ្នំពេញ ០៦នាកនេះ គឺ ០៤នាក់ធ្វើសកម្មភាពនៅមូលដ្ឋានខណ្ឌសែនសុខ និង ០២នាក់ផ្សេងទៀត ធ្វើសកម្មភាពកាប់ប្លន់ម៉ូតូនៅខណ្ឌដង្កោ រាជធានីភ្នំពេញ សរុបជាង ១០ករណី ៕ដោយ ÷តារាវុទ្ធី

មេប៉ុស្តិ៍ស្រែចែង និងអធិការរងម្នាក់ត្រូវបានថ្នាក់លើផ្អាកការងារបណ្ដោះអាសន្នក្រោយរងការចោទប្រកាន់ថា ចាប់យុវជនម្នាក់យកប្រាក់៧០ម៉ឺនរៀល ដោយសង្ស័យពាក់ព័ន្ធគ្រឿងញៀន

2023/12/08 05:45:54 pm        217
កំពត ៖ ក្រោយមានការផ្សព្វផ្សាយថា មេប៉ុស្តិ៍ស្រែចែង ស្រុកជុំគិរី ខេត្តកំពត រងការចោទប្រកាន់ថា បានចាប់ខ្លួនយុវជនម្នាក់ដោយសង្ស័យពាកព័ន្ធគ្រឿងញៀន តែពិនិត្យទៅមិនមានពាក់ព័ន្ធ ក៏ដោះលែងវិញ និងបានយកប្រាក់៧០ម៉ឺនរៀលពីគ្រួសារយុវជននោះ នៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៣នេះ ឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត បានសម្រេចផ្អាកការងារជាបណ្តោះអាសន្នលោកមេប៉ុស្តិ៍ស្រែចែង និងអធិការរងទទួលគ្រឿងញៀន នៃអធិការដ្ឋាននគរបាលស្រុកជុំគីរី ដោយមូលហេតុមន្រ្ដីនគរបាលទាំង២រូបនេះបានអនុវត្តតួនាទី ភារកិច្ច ផ្ទុយពីវិន័យលេខ ០០៦បបជ របស់កងកម្លាំងនគរបាលជាតិ។យោងលិខិតបង្គាប់ការរបស់ស្នងការដ្ឋាននគរបាលខេត្តកំពត ដែល BTV ទទួលបាន គឺបានផ្អាកតួនាទី ភារកិច្ចបណ្តោះអាសន្ន នាយនគរបាលជាតិ ចំនួន ០២រូប មាន១- លោកវរសេនីយ៍ត្រី សម សីហា អត្តលេខ ៧៩៣០៩ ឋានៈ អធិការរង ទទួលផែនការងារប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលស្រុកជុំគិរី។ ២- លោកវរសេនីយ៍ត្រី គង់ កប អត្តលេខ ៤១៨៣២ ឋានៈ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលស្រែចែង នៃអធិការដ្ឋាននគរបាលស្រុកជុំគិរី៕ អត្ថបទ ៖ ប្រាក់ វ៉ាន់ដា

ក្រុមបាតុករទាមទារឲ្យរដ្ឋាភិបាលអាហ្សង់ទីន និយាយប្រឆាំងក្រុមហាម៉ាស

2023/12/08 02:11:28 pm        114
ក្រុមបាតុករអាហ្សង់ទីន បានប្រមូលផ្តុំគ្នានៅទីក្រុងប៊ុយណូ ស៊ែរ (Buenos Aires) កាលពីថ្ងៃព្រហស្បតិ៍ (០៧ ធ្នូ) ដើម្បីទាមទារឱ្យដោះលែងចំណាប់ថ្នូរទាំងអស់ពីក្រុមហាម៉ាស និងជំរុញឱ្យរដ្ឋាភិបាលរបស់ពួកគេថ្កោលទោសក្រុមនេះ។លោក ដានីញ៉ែល ខូរីន (Daniel Korin) បងប្រុសរបស់បុរសម្នាក់ដែលត្រូវបានសម្លាប់ដោយក្រុមហាម៉ាស បាននិយាយថា «រដ្ឋាភិបាលដែលជិតចាកចេញរបស់លោកប្រធានាធិបតី អាល់ប៊ឺតតូ ហ្វឺណានដេស (Alberto Fernandez) គួរតែប្រកាសថាក្រុមហាម៉ាសជា «អង្គការភេរវករ» ហើយប្រសិនបើពួកគេបរាជ័យក្នុងការធ្វើដូច្នេះ រដ្ឋាភិបាលចូលថ្មីរបស់ប្រធានាធិបតីទើបជាប់ឆ្នោតរបស់អាហ្សង់ទីន លោក ហាវីយេ មីឡៃ (Javier Milei) គួរតែធ្វើរឿងនេះ»។ក្រុមបាតុករបានកាន់រូបភាពចំណាប់ថ្នូរ និងដាក់រូបថតកុមារដែលក្រុមហាម៉ាស ចាប់ខ្លួនក្រោមតុក្កតាខ្លាឃ្មុំពណ៌ស។ លោក មីឡៃ នឹងត្រូវចាប់ផ្ដើមចូលកាន់តំណែងនៅថ្ងៃអាទិត្យ (១០ ធ្នូ) ខាងមុខនេះ។ ក្នុងអំឡុងពេលយុទ្ធនាការបោះឆ្នោតរបស់ខ្លួន លោកបាននិយាយថា លោកនឹងមានគោលនយោបាយការបរទេសដែលគាំទ្រអ៊ីស្រាអែល និងបង្ហាញពីបំណងក្នុងការផ្លាស់ទីស្ថានទូតអាហ្សង់ទីន នៅអ៊ីស្រាអែលទៅកាន់ទីក្រុងហ្សេរុយសាឡឹម៕

ទីប្រឹក្សាសេតវិមាន៖ អាមេរិក មិនបានផ្តល់ពេលកំណត់ជាក់លាក់ ដល់អ៊ីស្រាអែល ដើម្បីបញ្ចប់ប្រតិបត្តិការ នៅតំបន់ហ្កាហ្សាទេ

2023/12/08 02:07:15 pm        80
ទីប្រឹក្សាសន្តិសុខជាតិរបស់សេតវិមានលោក Jon Finer បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា សហរដ្ឋអាមេរិកមិនបានផ្តល់ឲ្យអ៊ីស្រាអែលនូវពេលវេលាកំណត់ជាក់លាក់ ក្នុងការបញ្ចប់ប្រតិបត្តិការប្រយុទ្ធសំខាន់ៗប្រឆាំងនឹងក្រុមហាម៉ាស នៅតំបន់ហ្កាហ្សាទេ ហើយប្រសិនបើសង្រ្គាម បានបញ្ចប់នៅពេលនេះ ក្រុមអ៊ីស្លាម នឹងបន្តការគំរាមកំហែង។លោក Finer បានថ្លែងប្រាប់វេទិកាសន្តិសុខ Aspen នៅទីក្រុងវ៉ាស៊ីនតោនថា៖«យើងមិនបានផ្តល់ពេលវេលាកំណត់ច្បាស់លាស់ ដល់អ៊ីស្រាអែលទេ មិនមែនជាតួនាទីរបស់យើងទេ។ នេះ គឺជាជម្លោះរបស់ពួកគេ។ យើងមានឥទ្ធិពល ទោះបីជាយើង មិនបានគ្រប់គ្រងចុងក្រោយលើអ្វីដែលកើតឡើងជាក់ស្តែង នៅក្នុងតំបន់ហ្កាហ្សាក៏ដោយ»។លោក Finer បាននិយាយថា អ៊ីស្រាអែល មានគោលបំណងពីរ នៅតំបន់ហ្កាហ្សា ដោយធានាថា ក្រុមហាម៉ាស មិនអាចគ្រប់គ្រងតំបន់ដែលមានប្រជាជនច្រើនបានទៀតទេ ហើយវាមិនអាចបង្កការគំរាមកំហែងដល់អ៊ីស្រាអែលទៀតដែរ បន្ទាប់ពីការវាយប្រហារ កាលពីថ្ងៃទី៧ ខែតុលា ក្នុងអំឡុងពេលដែលក្រុមសកម្មប្រយុទ្ធ បានសម្លាប់មនុស្ស ១.២០០នាក់ និងបានចាប់ពង្រត់មនុស្ស ២៤០ នាក់ផ្សេងទៀត។លោក Finer បានបន្ថែមទៀតថា៖ និយាយតាមត្រង់ទៅ ប្រសិនបើសង្រ្គាម ត្រូវបញ្ឈប់នៅថ្ងៃនេះ (ក្រុមហាម៉ាស) វានឹងបន្តបង្កការគំរាមកំហែង) ជាមូលហេតុ ដែលយើង មិនទាន់ដល់ពេលស្នើសុំឲ្យ អ៊ីស្រាអែល បញ្ឈប់ ឬបង្ខំឲ្យមានបទឈប់បាញ់ នៅឡើយ»។

ប្រទេសថៃ និងមីយ៉ាន់ម៉ា នឹងបង្កើតក្រុមការងារផ្តល់ជំនួយ ខណៈភាពចលាចលនៅព្រំដែនកើនឡើង

2023/12/08 01:45:30 pm        88
ក្រសួងការបរទេសថៃ បាននិយាយនៅថ្ងៃសុក្រនេះថា ប្រទេសថៃ និងមីយ៉ាន់ម៉ាដែលហែកហួរដោយជម្លោះ នឹងបង្កើតក្រុមការងារមួយដើម្បីជំរុញជំនួយមនុស្សធម៌ដល់ប្រជាជនភៀសខ្លួនដោយការប្រយុទ្ធគ្នា ហើយអាចពង្រីកបន្ថែមទៀត ដែលនឹងរួមបញ្ចូលទាំងទីភ្នាក់ងារផ្តល់ជំនួយដទៃទៀត។ ក្រសួងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ប្រទេសថៃសង្ឃឹមថា ផែនការនេះ នឹងនាំទៅរកការចូលរួមក្នុងន័យស្ថាបនា រវាងសហភាពមីយ៉ាន់ម៉ា ដែលគ្រប់គ្រងដោយយោធា ជាប្លុកតំបន់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) និងសហគមន៍អន្តរជាតិ។ អំពើហឹង្សា បានកើនឡើងកាន់តែខ្លាំងនៅក្នុងតំបន់ព្រំដែនរបស់សហភាពមីយ៉ាន់ម៉ា ខណៈសម្ព័ន្ធមិត្តកងទ័ពជនជាតិភាគតិច ធ្វើការវាយប្រហារមកលើយោធា ដោយគាំទ្រក្រុមអ្នកប្រយុទ្ធតស៊ូគាំទ្រលទ្ធិប្រជាធិបតេយ្យ ដើម្បីកំណត់គោលដៅលើកងកម្លាំងសន្តិសុខនៅទីកន្លែងផ្សេងទៀត។ អង្គការសហប្រជាជាតិ បានប៉ាន់ប្រមាណថាមនុស្សជាង ៣០០.០០០នាក់ បានជម្លៀសខ្លួនចេញដោយការប្រយុទ្ធគ្នា ចាប់តាំងពីការវាយលុករបស់ក្រុមឧទ្ទាម ចាប់ផ្តើមកាលពីចុងខែតុលា ក្នុងចំណោមមនុស្សជាង២ លាននាក់ដែលត្រូវបង្ខំចិត្តភៀសខ្លួន ចាប់តាំងពីរដ្ឋប្រហារឆ្នាំ២០២១ និងការបង្ក្រាបដែលបង្កឱ្យមានប្រតិកម្មប្រឆាំងរបបយោធា។ ភាពចលាចល គឺជាបញ្ហាប្រឈមក្នុងសមរភូមិដ៏ធំបំផុតរបស់រដ្ឋាភិបាលយោធា ចាប់តាំងពីរដ្ឋប្រហារ ហើយបានធ្វើឱ្យប្រទេសចិន និងថៃ ប្រកាសអាសន្នដោយការព្រួយបារម្ភអំពីលំហូរជនភៀសខ្លួន។ ក្រសួងការបរទេសថៃ បាននិយាយអំពីក្រុមការងារផ្តល់ជំនួយថា ភាគីមីយ៉ាន់ម៉ា នឹងបញ្ជូនក្រុមការងារទៅប្រទេសថៃក្នុងពេលឆាប់ៗនេះដើម្បីពិភាក្សាអំពីបញ្ហានេះ។ ប្រសិនបើដំណាក់កាលដំបូង នៃការអនុវត្តបានជោគជ័យ នោះទីភ្នាក់ងារផ្តល់ជំនួយផ្សេងទៀត អាចត្រូវបានអញ្ជើញឱ្យមានតួនាទីនៅពេលអនាគត។ របបយោធាមីយ៉ាន់ម៉ា ត្រូវបានហាមឃាត់មិនឱ្យចូលរួមក្នុងព្រឹត្តិការណ៍កិច្ចប្រជុំកំពូលអាស៊ានកម្រិតកំពូល ជុំវិញការខកខានរបស់ខ្លួន ក្នុងការអនុវត្តផែនការសន្តិភាព ដែលសហភាពនេះបានព្រមព្រៀងបន្ទាប់ពីរដ្ឋប្រហារ។

អាមេរិករិះគន់អ៊ីស្រាអែល ជុំវិញចំនួនជនស៊ីវិលស្លាប់ នៅហ្កាហ្សា ខណៈអង្គការសហប្រជាជាតិ ស្តាប់ការទាមទារបទឈប់បាញ់

2023/12/08 01:41:33 pm        68
នៅក្នុងការរិះគន់ជាសាធារណៈខ្លាំងបំផុតរបស់លោកចំពោះទង្វើរបស់អ៊ីស្រាអែល ក្នុងសង្គ្រាមលើក្រុមហាម៉ាស នៅតំបន់ហ្កាហ្សាភាគខាងត្បូង រដ្ឋមន្ត្រីការបរទេសអាមេរិកលោក អង់តូនី ប្ល៊ីនខិន (Antony Blinken) បាននិយាយថា មានគម្លាតរវាងចេតនាដែលបានប្រកាសរបស់រដ្ឋាភិបាល ដើម្បីការពារជន ស៊ីវិល និងជនរងគ្រោះ។លោកប្ល៊ីនខិន បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន បន្ទាប់ពីកិច្ចប្រជុំជាមួយរដ្ឋមន្ត្រីការបរទេសអង់គ្លេសលោក David Cameron ក្នុងទីក្រុងវ៉ាស៊ីនតោន កាលពីថ្ងៃព្រហស្បតិ៍ថា៖«នៅពេលដែលយើងឈរនៅទីនេះជិតមួយសប្តាហ៍ នៅក្នុងយុទ្ធនាការនេះ ទៅកាន់ភាគខាងត្បូង ... វានៅតែជាកត្តាចាំបាច់ ដែលអ៊ីស្រាអែល ដាក់ការធានាលើការការពារជនស៊ីវិល»។លោក បានថ្លែងទៀតថា៖ ហើយវានៅតែមានគម្លាតរវាង ... ចេតនា ដើម្បីការពារជនស៊ីវិល និងលទ្ធផលជាក់ស្តែងដែលយើងកំពុងឃើញនៅលើដែនដីនេះ។អ៊ីស្រាអែល និយាយថា ខ្លួនត្រូវតែលុបបំបាត់ក្រុមសកម្មប្រយុទ្ធហាម៉ាស បន្ទាប់ពីការវាយប្រហាររបស់ខ្លួនលើអ៊ីស្រាអែល រយៈពេលពីរខែកន្លងទៅ ហើយកំពុងធ្វើអ្វីគ្រប់យ៉ាងដែលអាចធ្វើទៅបាន ដើម្បីឲ្យជន ស៊ីវិលគេចផុតពីគ្រោះថ្នាក់ រួមទាំងការព្រមានអំពីប្រតិបត្តិការយោធាផងដែរ។ចំណែកប្រធានាធិបតីអាមេរិក លោក ចូបៃដិន បាននិយាយដាច់ដោយឡែកតាមទូរស័ព្ទជាមួយនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតានីយ៉ាហ៊ូ (Benjamin Netanyahu) និងស្តេចហ្ស៊កដានី Abdullah កាលពីថ្ងៃព្រហស្បតិ៍។ សេតវិមាន បាននិយាយថា លោកបៃដិន បាន«សង្កត់ធ្ងន់លើតម្រូវការដ៏សំខាន់ ដើម្បីការពារជនស៊ីវិល និងដើម្បីបំបែកប្រជាជនស៊ីវិលចេញពីក្រុមហាម៉ាស រួមទាំងតាមរយៈច្រករបៀងដែលអនុញ្ញាតឲ្យមនុស្សផ្លាស់ទីដោយសុវត្ថិភាពពីតំបន់ដែលបានកំណត់ថាមាន«អរិភាព»។

ប្រេស៊ីល ដាក់ពង្រាយទាហាន ទៅកាន់ព្រំដែនវ៉េណេហ្ស៊ុយអេឡា

2023/12/08 01:37:40 pm        114
ប្រេស៊ីលនិយាយថា ខ្លួន កំពុងដាក់ពង្រាយកងទ័ពនៅតាមព្រំដែនរបស់ខ្លួនជាមួយប្រទេសវ៉េណេហ្ស៊ុយអេឡា បន្ទាប់ពីរដ្ឋាភិបាលវ៉េណេហ្ស៊ុយអេឡា បានប្រកាសផែនការដាក់បញ្ចូលតំបន់ដែលគ្រប់គ្រងដោយប្រទេស​ហ្គីយ៉ាន់ (Guyana) ទៅក្នុងទឹកដីរបស់ខ្លួន។តំបន់ Essequibo ដែលសម្បូរប្រេង មានជម្លោះ តាំងពីសតវត្សរ៍ទី១៩ នៅពេលដែលប្រទេស​ហ្គីយ៉ាន់ ជាអាណានិគមរបស់អង់គ្លេស។ប្រទេសវ៉េណេហ្ស៊ុយអេឡា បានបន្តការទាមទារដីរបស់ខ្លួនឡើងវិញ បន្ទាប់ពីធនធានប្រេង និងឧស្ម័ន នៅឈូងសមុទ្រ ត្រូវបានរកឃើញ កាលពីប៉ុន្មានឆ្នាំកន្លងទៅនេះ។ភាពតានតឹង បានកើនឡើង ចាប់តាំងពីការបោះឆ្នោតប្រជាមតិ នៅក្នុងប្រទេសវ៉េណេហ្ស៊ុយអេឡាកាលពីថ្ងៃអាទិត្យ។ជាង៩៥ភាគរយនៃអ្នកបោះឆ្នោត ត្រូវបានគេនិយាយថា បានគាំទ្ររដ្ឋាភិបាលក្នុងការទាមទាមតំបន់Essequibo។ចាប់តាំងពីពេលនោះមក មេដឹកនាំប្រទេសវ៉េណេហ្ស៊ុយអេឡា លោកនីកូឡាស ម៉ាឌូរ៉ូ (Nicolás Maduro) បានស្នើឲ្យក្រុមហ៊ុនប្រេងរដ្ឋចេញអាជ្ញាប័ណ្ណទាញយករ៉ែ នៅទីនោះ ហើយបានស្នើឲ្យរដ្ឋសភាអនុម័តច្បាប់មួយ ដើម្បីធ្វើឲ្យតំបន់នេះ ក្លាយជាផ្នែកមួយនៃប្រទេសវ៉េណេស៊ុយអេឡា។

មនុស្សរាប់ពាន់នាក់ តវ៉ានៅក្នុងទីក្រុងលីម៉ា ទាមទារឲ្យប្រធានាធិបតី Boluarte លាលែងពីតំណែង

2023/12/08 01:27:12 pm        69
ក្រុមអ្នកតវ៉ារាប់ពាន់នាក់ បានចេញធ្វើបាតុកម្មនៅទូទាំងប្រទេសប៉េរូកាលពីថ្ងៃព្រសហស្បិ៍ ទាមទារឲ្យប្រធានាធិបតី លោកស្រី ឌីណា បូលូអាតេ(Dina Boluarte) លាលែងពីតំណែង នៅក្នុងខួបលើកទី១ នៃការឡើងកាន់តំណែងរបស់លោកស្រី បន្ទាប់ពីការបណ្តេញចេញ និងការឃុំខ្លួនអតីតប្រធានាធិបតីលោក Pedro Castillo ។ក្រុមអ្នកតវ៉ា នៅក្នុងទីក្រុងលីម៉ាបានបង្ហាញ ការមិនពេញចិត្តជាមួយរដ្ឋាភិបាល លោកស្រី Boluarte ដោយមានអំពើពុករលួយ និងការសម្លាប់មនុស្សខុសច្បាប់សម្រាប់មនុស្សជាង៦០នាក់ ដែលត្រូវបានសម្លាប់ក្នុងការតវ៉ាប្រឆាំងលោកស្រី។ អត្រាយល់ព្រមរបស់លោកស្រី Boluarte មានកម្រិតទាបបំផុត ចាប់តាំងពីលោកស្រីឡើងកាន់តំណែងជាប្រធានាធិបតី។ អ្នករៀបចំការតវ៉ា បានអំពាវនាវឲ្យមានបាតុកម្មកាន់តែច្រើននៅថ្ងៃសុក្រទី៨ ខែធ្នូ និងថ្ងៃសៅរ៍ ទី៩ ខែធ្នូនេះ។ក្នុងចំណោមការទាមទារជាច្រើន គឺមានការទាមទារឲ្យប្រធានាធិបតីលោក Pedro Castillo វិលត្រឡប់មកវិញជាអ្នកដែលត្រូវបានសភាបណ្តេញចេញ បន្ទាប់ពីការប៉ុនប៉ងធ្វើរដ្ឋប្រហារមិនបានសម្រេច កាលពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២២។

យោធាអ៊ីស្រាអែល៖ មីស៊ីលរបស់ក្រុមហេសបូឡាបាញ់ចេញពីប្រទេសលីបង់ សម្លាប់ជនស៊ីវិល

2023/12/08 01:23:51 pm        151
អ្នកនាំពាក្យយោធាអ៊ីស្រាអែល បាននិយាយថា ការវាយប្រហារដោយមីស៊ីលតម្រង់គោលដៅបញ្ជាពីចម្ងាយ ចេញពីប្រទេសលីបង់ បានសម្លាប់ជនស៊ីវិលអ៊ីស្រាអែលម្នាក់ នៅប្រទេសអ៊ីស្រាអែលភាគខាងជើង កាលពីថ្ងៃព្រហស្បតិ៍ ហើយលោកនាយករដ្ឋមន្ត្រី បេនចាមីន ណេតានីយ៉ាហ៊ូ បានព្រមានថា ទីក្រុងបេរូត នឹងត្រូវបានប្រែក្លាយទៅជាតំបន់ «ហ្កាហ្សា» ប្រសិនបើក្រុមហេសបូឡា បានចាប់ផ្តើមសង្រ្គាមពេញលេញនោះ។យោធាអ៊ីស្រាអែល បាននិយាយថា ក្រុមសកម្មប្រយុទ្ធហេសបូឡាលីបង់ ដែលគាំទ្រដោយអ៊ីរ៉ង់ បានធ្វើការវាយប្រហារប្រឆាំងរថក្រោះ។ចំណែកក្រុមហេសបូឡា បាននិយាយថា ការវាយប្រហារមួយក្នុងចំណោមការវាយប្រហារទាំង ១១ ដែលខ្លួន បានធ្វើកាលពីថ្ងៃព្រហស្បតិ៍ បានកំណត់គោលដៅលើបន្ទាយអ៊ីស្រាអែលមួយ នៅក្នុងភូមិ Matat ដែលជាភូមិមួយ នៅជាប់ព្រំដែនលីបង់។យោធា បានអះអាងថា យន្តហោះអ៊ីស្រាអែល បានវាយប្រហារនៅមជ្ឈមណ្ឌលបញ្ជា និងគ្រប់គ្រងរបស់ក្រុមហេសបូឡា ជាការឆ្លើយតប។លោកណេតានីយ៉ាហ៊ូ បាននិយាយថា៖ «ប្រសិនបើក្រុមហេសបូឡា ជ្រើសរើស ដើម្បីចាប់ផ្តើមសង្គ្រាមពេញទំហឹង នោះវានឹងបង្វែរក្រុងបេរូត និង លីបង់ភាគខាងត្បូងរបស់ខ្លួន ដែលមិនឆ្ងាយប៉ុន្មានពីទីនេះ ទៅជាតំបន់ហ្កាហ្សា និងទីក្រុងខាន យូនីស (Khan Younis)»។

ប្រមុខ MSF៖ ហ្កាហ្សា ប្រឈមមុខនឹងគ្រោះមហន្តរាយដែលលាតសន្ធឹងហួសពីវិបត្តិមនុស្សធម៌

2023/12/08 01:19:58 pm        65
ប្រធានអង្គការសប្បុរសធម៌ផ្នែកវេជ្ជសាស្រ្តរបស់អង្គការក្រុមគ្រូពេទ្យគ្មាព្រំដែន (MSF) បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ (០៧ ធ្នូ) ថា តំបន់ហ្កាហ្សា កំពុងប្រឈមមុខនឹងគ្រោះមហន្តរាយដែលលាតសន្ធឹងហួសពីវិបត្តិមនុស្សធម៌ទៅទៀត ដោយពណ៌នាអំពីស្ថានភាពនៅក្នុងតំបន់ដែលមានប្រជាជនយ៉ាងក្រាស់ក្រែលនេះថាកំពុងមានភាពវឹកវរយ៉ាងខ្លាំង។កងកម្លាំងអ៊ីស្រាអែល បានប្រយុទ្ធជាមួយពួកសកម្មប្រយុទ្ធហាម៉ាស នៅក្នុងទីក្រុងធំជាងគេនៅតំបន់ហ្កាហ្សាស្ទ្រីប កាលពីថ្ងៃព្រហស្បតិ៍ ក្នុងដំណាក់កាលថ្មីនៃសង្គ្រាមដែលឥឡូវនេះឈានចូលដល់ខែទី៣ របស់ខ្លួន ជាមួយនឹងតំបន់ធំៗជាច្រើននៃទឹកដីដ៏តូចចង្អៀតមួយនេះត្រូវបានស្ថិតក្រោមដោយការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែល ហើយពលរដ្ឋ ៨៥% នៃប្រជាជន ២,៣លាននាក់ ក្នុងតំបន់នេះបានចាកចេញពីលំនោឋានរបស់ពួកគេ នេះបើតាមតួលេខរបស់អង្គការសហប្រជាជាតិ។លោកវេជ្ជបណ្ឌិត គ្រីស្តូស៍ គ្រីស្ទូ (Christos Christou) ប្រធានអន្តរជាតិនៃអង្គការគ្រូពេទ្យគ្មានព្រំដែនបានប្រាប់អ្នកយកព័ត៌មាននៅទីក្រុងហ្សឺណែវ ថា «ក្រុមការងាររបស់យើងនៅទីនោះបន្តធ្វើបច្ចុប្បន្នភាពអំពីស្ថានភាពហ្កាហ្សា ហើយខ្ញុំអាចប្រាប់បានថា វាបានហួសពីវិបត្តិមនុស្សធម៌ទៅទៀត»។ក្នុងគោលបំណងដើម្បីគេចពីការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែល ពលរដ្ឋហ្កាហ្សាបានប្រមូលផ្តុំគ្នានៅចុងភាគខាងត្បូងនៃតំបន់ហ្កាហ្សា ដោយធ្វើតាមខិតប័ណ្ណ និងសាររបស់អ៊ីស្រាអែលដែលនិយាយថាពួកគេនឹងមានសុវត្ថិភាពនៅតាមព្រំដែនជាមួយអេហ្ស៊ីប ប៉ុន្តែអង្គការសហប្រជាជាតិ និងអង្គការផ្តល់ជំនួយបាននិយាយថា មិនមានកន្លែងណាមួយមានសុវត្ថិភាពក្នុងហ្កាហ្សានោះទេ។ អ៊ីស្រាអែលនិយាយថា ខ្លួនប្រឹងប្រែងអស់ពីសមត្ថភាពដើម្បីកាត់បន្ថយការស្លាប់ជនស៊ីវិលជាអប្បបរមា ប៉ុន្តែក្រុមសកម្មប្រយុទ្ធហាម៉ាស បានប្រើប្រាស់តំបន់លំនៅឋានដែលសាងសង់ឡើងសម្រាប់បិទបាំងទីបញ្ជាការយោធារបស់ខ្លួន ជាអ្វីដែលក្រុមសកម្មប្រយុទ្ធអ៊ីស្លាមមួយនេះបានបដិសេធ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ប្រធានាធិបតីមីយ៉ាន់ម៉ាបញ្ជាក់ឡើងវិញពីការប្តេជ្ញាចិត្តចំពោះសន្តិសុខរបស់ឥណ្ឌា
06/01/2026 08:06 PM
ប្រតិបត្តិករនាវា ជំរុញឲ្យមានច្បាប់ច្បាស់វិលត្រឡប់មកកាន់ច្រកសមុទ្រ Hormuz វិញ
06/01/2026 08:06 PM
កងទ័ពជើងទឹកបារាំងដោយមានការគាំទ្រពីអង់គ្លេស បានស្កាត់ចាប់នាវាដឹកប្រេងរុស្ស៊ី
06/01/2026 08:06 PM
EU ជំរុញឲ្យ​អ៊ីស្រាអែលឈប់​បង្កើន​ភាពតានតឹងផ្នែកយោធា នៅលីបង់ និងគាំទ្រកិច្ចប្រឹងប្រែងការទូត
06/01/2026 08:06 PM
មន្ត្រី៖ ក្រុម​ហាម៉ាសនឹងធ្វើកិច្ចពិភាក្សា​ជាមួយអន្តរការី​តំបន់​ហ្កាហ្សា នៅអេហ្ស៊ីប
06/01/2026 08:06 PM
កម្អែហូរចេញពីមាត់ភ្នំភ្លើង Kilauea របស់រដ្ឋហាវ៉ៃ ខណៈការកម្រើកត្រូវបានគេរំពឹងថានឹងកើនឡើង
06/01/2026 07:06 PM
កិច្ចព្រមព្រៀងពាណិជ្ជកម្មឥណ្ឌា-អាមេរិក ឆ្លុះបញ្ចាំងពីការផ្លាស់ប្តូរពន្ធរបស់ទីក្រុងវ៉ាស៊ីនតោន
06/01/2026 07:06 PM
អ៊ីស្រាអែល៖ «គ្មានភាពស្ងប់ស្ងាត់ នៅទីក្រុងបេរូត» ទេ បើ​ក្រុមហេសបូឡាមិន​បញ្ឈប់ការវាយប្រហារ
06/01/2026 07:06 PM
វិមានក្រឹមឡាំង៖ អាជ្ញាធរកំពុងធ្វើការដោះស្រាយបញ្ហាបែងចែកប្រេងនៅតំបន់គ្រីមៀ
06/01/2026 07:06 PM
ពលរដ្ឋជម្លៀសខ្លួនចេញពីតំបន់ជាយក្រុងភាគខាងត្បូងទីក្រុងបេរូត ក្រោយលោក Netanyahu បញ្ជាឲ្យវាយប្រហារក្រុមហេសបូឡា
06/01/2026 07:06 PM