ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនមន្ត្រីនគរបាល-អាវុធហត្ថខេត្តកំពត និងអ្នកទទួលផលចោរកម្មសរុបចំនួន ៤៧នាក់
អាជ្ញាធររាជធានីភ្នំពេញ បន្តប្រតិបត្តិការបោសសម្អាត Online Scams ត្រួតពិនិត្យ ៨០ ទីតាំងទៀត និងផាកពិន័យម្ចាស់ទីតាំងរស់នៅប្រមូលផ្ដុំចំនួន ៤ទីតាំង
អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបទីតាំងលក់សម្ភារៈអាសអាភាសចំនួន ៣កន្លែង ឃាត់​ខ្លួន​ជន​សង្ស័យ​ ៩នាក់
គណៈបញ្ជាការឯកភាពរាជធានី បន្តចុះបង្ក្រាប Online Scams នៅសង្កាត់ចាក់អង្រែលើ ឃាត់មនុស្ស១៦នាក់

សន្តិសុខ និង សង្គម

អ៊ីស្រាអែល បញ្ជាឲ្យពលរដ្ឋជម្លៀសខ្លួនចេញពីទីក្រុងហ្កាហ្សាភាគខាងត្បូង ខណៈការវាយលុករីកធំ

2023/12/05 12:44:56 pm        74
យោធាអ៊ីស្រាអែល បានបញ្ជាឱ្យជម្លៀសប្រជាជនមួយភាគប្រាំរស់នៅទីក្រុងធំតំបន់ហ្កាហ្សាភាគខាងត្បូង ខណៈខ្លួនពង្រីកការវាយលុកតាមដីគោកទៅលើក្រុមហាម៉ាស។ ផែនទី បានបង្ហាញតំបន់ភាគខាងជើង និងភាគកណ្តាលចំនួន៦តំបន់ នៅទីក្រុង Khan Younis ជាកន្លែងដែលមនុស្សប្រមាណ ១៦៧.០០០ នាក់ ចាំបាច់ត្រូវតែចាកចេញ។ សាក្សីបានរាយការណ៍ថា បានឃើញរថក្រោះច្រើនគ្រឿងទៅភាគខាងកើត ហើយវេជ្ជបណ្ឌិតម្នាក់ និយាយថា មន្ទីរពេទ្យក្នុងតំបន់មួយកន្លែងបានគ្របដណ្ដប់ដោយជនរងគ្រោះច្រើនលើសលប់។ នៅទីក្រុងតំបន់ហ្កាហ្សា ការរាយការណ៍និយាយថា មនុស្ស៥០ នាក់ បានស្លាប់នៅពេលការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល បានវាយប្រហារទៅលើសាលារៀន២ កន្លែង។ យោងតាមទីភ្នាក់ងារសារព័ត៌មានប៉ាឡេស្ទីន Wafa បានឲ្យដឹងថា ពួកគេបានស្លាប់នៅក្នុងសាលារៀនដែលផ្តល់ទីជម្រកដល់ជនភៀសខ្លួននៅក្នុងសង្កាត់ជិតខាង Daraj របស់ទីក្រុង។ ពលរដ្ឋភាគច្រើនក្នុងចំណោមពលរដ្ឋចំនួន ២,៣លាននាក់នៅតំបន់ហ្កាហ្សា កំពុងជ្រកកោននៅភាគខាងត្បូង បន្ទាប់ពីត្រូវបានបញ្ជាឱ្យជម្លៀសខ្លួនចេញពីភាគខាងជើងកាលពីពេលមុន។ យោធាអ៊ីស្រាអែល និយាយថា ខ្លួននឹងធ្វើប្រតិបត្តិការជាមួយកងកម្លាំងដ៏ខ្លាំងក្លានៅភាគខាងត្បូង ដូចដែលខ្លួនបានធ្វើនៅភាគខាងជើង ជាកន្លែងដែលមានការបំផ្លាញយ៉ាងច្រើនក្នុងរយៈពេលប្រាំបីសប្តាហ៍កន្លងទៅនេះ។ អ៊ីស្រាអែល បានបើកយុទ្ធនាការទ្រង់ទ្រាយធំនៅតំបន់ហ្កាហ្សា ជាការឆ្លើយតបទៅនឹងការវាយប្រហារឆ្លងព្រំដែនមិនធ្លាប់មាន ពីក្រុមខ្មាន់កាំភ្លើងក្រុមហាម៉ាសកាលពីថ្ងៃទី ៧ តុលា។ បទឈប់បាញ់បណ្តោះអាសន្ន មានរយៈពេលប្រាំពីរថ្ងៃ ដែលនាំទៅដល់ការដោះលែងចំណាប់ថ្នូរចំនួន ១០៥នាក់ និងពលរដ្ឋប៉ាឡេស្ទីនចំនួន ២៤០នាក់ដែលត្រូវបានឃុំខ្លួននៅក្នុងពន្ធនាគាររបស់អ៊ីស្រាអែលបានផុតពេលកំណត់កាលពីថ្ងៃសុក្រ សប្តាហ៍មុន។

សង្គ្រាមអ៊ីស្រាអែល-ក្រុមហាម៉ាស៖ ផ្លូវសំខាន់នៅតំបន់ហ្គាហ្សា ក្លាយជា«សមរភូមិប្រយុទ្ធ»

2023/12/05 12:41:15 pm        60
កងកម្លាំងការពារអ៊ីស្រាអែល (IDF) បាននិយាយថា ផ្លូវសំខាន់មួយ នៅតំបន់ហ្កាហ្សា គឺជា «សមរភូមិប្រយុទ្ធ» ខណៈដែលខ្លួន បានអះអាងថា ខ្លួនកំពុងបើកច្រករបៀងមនុស្សធម៌ថ្មីមួយសម្រាប់ជនស៊ីវិល ក្នុងការជម្លៀសចេញ។កងកម្លាំងការពារនេះ បានបន្ថែមថា ការរុលទៅមុខរបស់កងកម្លាំងអ៊ីស្រាអែល នៅភាគខាងជើង និងខាងកើតនៃទីក្រុង Khan Younis មានន័យថា ជនស៊ីវិល មិនអាចធ្វើដំណើរតាមដងផ្លូវ Salah al-Din ដែលឆ្លងកាត់ទឹកដីប៉ាឡេស្ទីនបានទៀតទេ។ផ្លូវនេះ «គឺជាសមរភូមិ ដូច្នេះវាមានគ្រោះថ្នាក់ខ្លាំងណាស់ ក្នុងការទៅទីនោះ»។កងកម្លាំងការពារអ៊ីស្រាអែល បានបន្តថា ខ្លួនបានបើកផ្លូវវាងថ្មីសម្រាប់ជនស៊ីវិលទៅភាគខាងលិចនៃទីក្រុង Khan Younis។ការបើកផ្លូវវាងនេះ កើតឡើង នៅពេលដែលរថក្រោះអ៊ីស្រាអែលជាច្រើនគ្រឿង បានសម្រុកទៅភាគខាងត្បូងបន្ថែមទៀត ចូលទៅក្នុងតំបន់ហ្កាហ្សាស្ទ្រីប។

ប្រទេសកាន់តែច្រើនគំរាមបិទព្រំដែនជាមួយរុស្ស៊ី ខណៈលំហូរជនអន្តោប្រវេសន៍កើនឡើង

2023/12/05 12:38:11 pm        124
ចំនួនជនស្វែងរកសិទ្ធិជ្រកកោនចេះតែកើនឡើង ដែលកំពុងទៅដល់តំបន់ព្រំដែនភាគខាងកើត​របស់​សហភាពអឺរ៉ុប កំពុងបង្ខំឲ្យបណ្ដាប្រទេស នៅតំបន់បាល់ទិក ពិចារណាបិទច្រកព្រំដែន​ជាមួយរុស្ស៊ី ដោយសារតែបារម្ភថា វិមានក្រឹមឡាំង កំពុងប្រើមនុស្សពោពេញ​ ដោយអស់សង្ឃឹមជាអាវុធ ដើម្បីបង្កើតវិបត្តិជនអន្តោប្រវេសន៍នៅលើទ្វីបនេះ។ ប្រទេសឡាតវី លីទុយអានី និងអេស្តូនី ព្រួយបារម្ភកាន់តែខ្លាំង បន្ទាប់ពីប្រទេសហ្វាំងឡង់កាលពីសប្តាហ៍មុន បានបិទច្រកឆ្លងកាត់ទាំងអស់របស់ខ្លួនជាមួយរុស្ស៊ីរយៈពេលពីរសប្តាហ៍ បន្ទាប់ពីជនអន្តោប្រវេសន៍គ្មានឯកសារមកពីបណ្ដាប្រទេស ដែលរងគ្រោះដោយវិបត្តិនៅក្នុងតំបន់ញ៉កអាហ្រ្វិក និងអាស៊ី បានចូលទៅក្នុងប្រទេសនៅអឺរ៉ុបខាងកើតមួយនេះ។ ក្រសួងកិច្ចការផ្ទៃក្នុងឡាតវី បានប្រាប់សារព័ត៌មាន POLITICO ថា រដ្ឋធានី រីកា (Riga) បច្ចុប្បន្នពុំមានគម្រោង​បិទព្រំដែនជាមួយរុស្ស៊ី និងបេឡារុស្សទាំងស្រុងទេ ប៉ុន្តែក្រុមមន្ត្រីកំពុង​ត្រួតពិនិត្យ ដោយប្រុងប្រយ័ត្នចំពោះការអភិវឌ្ឍន៍បន្ថែមទៀត នៃស្ថានភាពលំហូរអន្តោប្រវេសន៍ខុសច្បាប់។ ប្រសិនបើស្ថានការណ៍ប្រែប្រួលខ្លាំង ហើយគំរាមកំហែងដល់សន្តិសុខប្រទេស នោះនឹងមិនត្រូវបាន រាប់បញ្ចូលទេ ដែលឡាតវី អាចបិទព្រំដែនភាគខាងកើតរបស់ខ្លួនទាំងស្រុង។ សម្ព័ន្ធយោធាណាតូ បានព្រមានថា ប្រទេសរុស្ស៊ីកំពុងប្រើប្រាស់ជនអន្តោប្រវេសន៍ជា ឧបករណ៍ដាក់សម្ពាធ​លើប្រទេសផ្សេងទៀត​ ក្នុងតំបន់អឺរ៉ុប ​ក្រោយការសម្រេចចិត្តរបស់ហ្វាំងឡង់ ចូលជាសមាជិករបស់សម្ព័ន្ធយោធាមួយនេះ ៕

សង្គ្រាមអ៊ុយក្រែន-រុស្ស៊ី៖ ចំនួនអ្នកស្លាប់និងរបួសរុស្ស៊ី នៅអ៊ុយក្រែន កើនដល់ ៣២ម៉ឺននាក់

2023/12/05 12:28:45 pm        70
ក្រសួងការពារជាតិអង់គ្លេស (MoD) បាននិយាយថា ចំនួនអ្នកស្លាប់ និងរបួសរុស្ស៊ី នៅអ៊ុយក្រែន កើនឡើងដល់ ៣២ម៉ឺននាក់ហើយ។នៅក្នុងសន្និសីទព័ត៌មានសម្ងាត់ការពារជាតិចុងក្រោយរបស់ខ្លួន ក្រសួងនេះ បាននិយាយថា ការប៉ាន់ប្រមាណជាមធ្យមនៃទាហានរុស្ស៊ី ដែលត្រូវបានសម្លាប់ និងរងរបួស នៅក្នុងអ៊ុយក្រែនគឺ ៣២ម៉ឺននាក់។ក្រសួង បានបន្ថែមទៀតថា ចំនួនអ្នកស្លាប់និងរបួស អាចកើនឡើងដល់ ៣៥ម៉ឺននាក់។ក្រសួងនេះ បាននិយាយថា៖វប្បធម៌នៃការរាយការណ៍មិនស្មោះត្រង់ ដែលបានបង្កើតឡើងជាយូរមកហើយ នៅក្នុងយោធារុស្ស៊ី ទំនងជាបានបង្កើត «កម្រិតទាបនៃការយល់ដឹងអំពីតួលេខអ្នកស្លាប់និងរបួសសរុប» ក្នុងចំណោមមន្ត្រីរុស្ស៊ី និងជនស៊ីវិល។លោក វ្ល៉ាឌីមៀ ពូទីន បានបញ្ជាឲ្យបង្កើនទាហានចំនួន ១៧០.០០០នាក់ ដល់កងទ័ពរុស្ស៊ី កាលពីសប្តាហ៍មុន ដែលនឹងនាំទំហំទាហានសរុបដល់ទៅ ១.៣លាននាក់។

ក្រុមគ្រួសារកម្មករអណ្តូងរ៉ែប៉េរូដែលត្រូវបានសម្លាប់ ទាមទាររកយុត្តិធម៌

2023/12/05 12:25:33 pm        55
សាច់ញាតរបស់ជនរងគ្រោះក្នុងការវាយប្រហារដ៏ឃោឃៅនៅអណ្តូងរ៉ែមាសនៅក្នុងប្រទេសប៉េរូកាលពីថ្ងៃសៅរ៍ បានមកទាមទាររកយុត្តិធម៌កាលពីថ្ងៃចន្ទ។រដ្ឋមន្ត្រីក្រសួងមហាផ្ទៃប៉េរូ លោក Victor Torres បានិយាយថា អាជ្ញាធរកំពុងបង្កើតផែនការសកម្មភាពទ្រទ្រង់ដើម្បីប្រយុទ្ធប្រឆាំងការរុករករ៉ែខុសច្បាប់ និងជួយរក្សាសន្តិភាពនៅក្នុងតំបន់។កម្មករ៩នាក់ ត្រូវបានសម្លាប់ និង១០នាក់ផ្សេងទៀតរងរបួសធ្ងន់ក្នុងការវាយប្រហារចុងក្រោយ នៅពេលក្រុមប្រដាប់អាវុធ ប្រដាប់ដោយគ្រឿងផ្ទុះ បានវាយឆ្មក់ចូល និងចាប់ចំណាប់ថ្នូរ នៅអណ្តូងរ៉ែមួយកន្លែងរបស់ក្រុមហ៊ុន Poderosa ជាក្រុមហ៊ុនផលិតរ៉ែមាសកំពូលមួយរបស់ប្រទេសប៉េរូ។រដ្ឋាភិបាល បានដាក់កំហុសលើក្រុមហ៊ុនរ៉ែខុសច្បាប់ និងក្រុមឧក្រិដ្ឋកម្ម។ ការវាយប្រហារជាច្រើនលើកទៅលើក្រុមហ៊ុន Poderosa កាលពីឆ្នាំមុនបានសម្លាប់មនុស្ស៧នាក់ ហើយបង្គោលអគ្គិសនីចំនួន១០ ត្រូវបានបំផ្លាញ។នៅក្នុងព្រឹត្តិការណ៍មួយផ្សេងទៀត មិនពាក់ព័ន្ធជាមួយក្រុមហ៊ុន Poderosa នោះទេ កាលពីខែមិថុនា ឆ្នាំមុន មានការប្រឈមមុខដាក់គ្នាមួយ រវាងកម្មករអណ្តូងរ៉ែមាសជាសិប្បករ ជុំវិញបញ្ហាដីធ្លី នៅប្រទេសប៉េរូ ភាគខាងត្បូង បានបណ្តាលឲ្យមនុស្ស១៤ នាក់ស្លាប់។

ពលរដ្ឋនូវែលសេឡង់ រាប់ពាន់នាក់ប្រមូលផ្តុំគ្នាទូទាំងប្រទេសដើម្បីតវ៉ាគោលនយោបាយថ្មី

2023/12/05 12:21:48 pm        55
ក្រុមបាតុកររាប់ពាន់នាក់ បានប្រមូលផ្តុំគ្នានៅទីលានចតុរង្គរបស់ទីក្រុង ស្ពានផ្លូវហាយវេ និងនៅមុខសភារបស់ប្រទេសនូវែលសេឡង់ នៅថ្ងៃអង្គារ (០៥ ធ្នូ) នេះដើម្បីតវ៉ានឹងគោលនយោបាយរបស់រដ្ឋាភិបាលថ្មីដែលពួកគេជឿថាជាការប្រកាន់ពូជសាសន៍។ សកម្មភាពតវ៉ានេះត្រូវបានជំរុញឡើងដោយគណបក្សនយោបាយ តេប៉ាទី ម៉ៅរី (Te Pati Maori) ហើយស្របពេលជាមួយនឹងការបើកសភាទី៥៤ របស់ប្រទេសនូវែលសេឡង់ នៅពេលល្ងាច។រដ្ឋាភិបាលកណ្តាលស្តាំនិយមថ្មីនៃគណបក្សជាតិ បក្សនូវែលសេឡង់ទីមួយ និងបក្សអែក (ACT) របស់នូវែលសេឡង់ ត្រូវបានបោះឆ្នោតជ្រើសរើសបន្ទាប់ពីការបោះឆ្នោតក្នុងខែតុលា ហើយកិច្ចព្រមព្រៀងចម្រុះរបស់គណបក្សទាំងបីបានគូសបញ្ជាក់អំពីផែនការដើម្បីបន្ថយការប្រើប្រាស់ភាសាម៉ៅរី (Maori) ពិនិត្យឡើងវិញនូវគោលនយោបាយសកម្មភាព និងវាយតម្លៃមធ្យោបាយដែលឯកសារសន្ធិសញ្ញាបង្កើតប្រទេសត្រូវបានបកស្រាយនៅក្នុងច្បាប់។សហមេដឹកនាំបក្ស តេប៉ាទី ម៉ៅរី លោក រ៉ាវីរី វៃទីទី (Rawiri Waititi) បានដឹកនាំក្រុមបាតុកររាប់រយនាក់ក្នុងការដើរដង្ហែរឆ្លងកាត់ទីក្រុង វែលីងតោន (Wellington) ទៅកាន់អគារសភា សំបុកឃ្មុំ ដាច់ដោយឡែករបស់ប្រទេស ដោយអំពាវនាវឱ្យក្រុមបាតុករសម្ដែងក្ដីកង្វល់របស់ពួកគេ៕

ជនស៊ីវិលរាប់សិបនាក់ បានស្លាប់ក្នុងការវាយប្រហារដោយយានដ្រូននៅភាគខាងជើងនីហ្ស៊េរីយ៉ា

2023/12/05 12:17:57 pm        79
ជនស៊ីវិលរាប់សិបនាក់ ត្រូវបានសម្លាប់នៅក្នុងរដ្ឋកាដុណា (Kaduna) ភាគខាងជើងនៃប្រទេសនីហ្ស៊េរីយ៉ា បន្ទាប់ពីការវាយប្រហារដោយយានដ្រូនរបស់យោធា សំដៅទៅលើក្រុមបះបោរ និងក្រុមចោរកាលពីយប់ថ្ងៃអាទិត្យ នេះបើយោងតាមអភិបាលរដ្ឋ មេដឹកនាំសាសនា និងសាក្សីបាននិយាយកាលពីថ្ងៃច័ន្ទ (០៤ ធ្នូ)។យោធារបស់ប្រទេសនីហ្ស៊េរីយ៉ា ដែលត្រូវបានគាំទ្រដោយសហរដ្ឋអាមេរិក អង់គ្លេស និងសម្ព័ន្ធមិត្តមិនមែនលោកខាងលិចផ្សេងទៀតនៅក្នុងសង្រ្គាមដ៏យូរប្រឆាំងនឹងក្រុមបះបោរអ៊ីស្លាមនៅភាគឦសាននោះ ក៏បាននិងកំពុងបញ្ចេញការវាយប្រហារតាមអាកាសយ៉ាងបង្ហូរឈាមអស់រយៈពេលជាច្រើនឆ្នាំនៅក្នុងតំបន់ផ្សេងទៀតនៃប្រទេសនេះ។អភិបាលរដ្ឋកាដុណា លោក អ៊ុបា សានី (Uba Sani) បាននិយាយថា ជនជាតិមូស្លីមដែលចូលរួមក្នុងពិធីបុណ្យ ម៉ូលុត (Maulud) នៅក្នុងភូមិទុដាន ប៊ីរី (Tudun Biri) «ត្រូវបានសម្លាប់ដោយច្រឡំ និងមនុស្សជាច្រើននាក់ទៀតរងរបួស បន្ទាប់ពីការវាយប្រហារដោយយានដ្រូនយោធា សំដៅទៅលើក្រុមភេរវករ និងក្រុមចោរ»។លោក សានី មិនបានផ្តល់ការចង្អុលបង្ហាញអំពីចំនួនអ្នកស្លាប់នោះទេ ប៉ុន្តែមេដឹកនាំសាសនាម្នាក់បាននិយាយថា មានមនុស្សស្លាប់ចំនួន ៥០នាក់ បុន្តែសាក្សីពីរនាក់បាននិយាយថា មនុស្ស៨០នាក់ ត្រូវបានសម្លាប់៕

អង្គការសហប្រជាជាតិនិយាយថា ស្ថានភាពដ៏មហន្តរាយនៅតំបន់ហ្កាហ្សា កាន់តែធ្ងន់ធ្ងរខ្លាំង

2023/12/05 12:14:11 pm        57
មន្ត្រីជាន់ខ្ពស់នៅអង្គការសហប្រជាជាតិកំពុងព្រមានអំពីស្ថានភាពដ៏មហន្តរាយកាន់តែធ្ងន់ធ្ងរ នៅក្នុងតំបន់ហ្កាហ្សា ដែលហែកហួរដោយសង្រ្គាម ដោយគ្មានកន្លែងសុវត្ថិភាពត្រូវទៅទេសម្រាប់ជនស៊ីវិល ខណៈសង្រ្គាមរបស់អ៊ីស្រាអែលជាមួយក្រុមហាម៉ាស បានរាលដាលទៅភាគខាងត្បូង ជាទីដែលមនុស្សជាច្រើន ធ្លាប់បានស្វែងរកកន្លែងជ្រកកោន ។ លោក ម៉ាទីន គ្រីនហ្វីត (Martin Griffiths) មន្ត្រីជាន់ខ្ពស់ទទួលបន្ទុកការផ្ដល់ជំនួយគ្រាអាសន្នរបស់អង្គការសហប្រជាជាតិបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃចន្ទថា រាល់ពេលដែលយើងគិតថាមិនចង់ឲ្យមានគ្រោះមហន្តរាយកាន់តែអាក្រក់កើតឡើងនៅក្នុងតំបន់ហ្កាហ្សា ស្ថានភាពទាំងនោះបានកើតឡើង ។ លោកនិយាយថា មនុស្សត្រូវបានគេបញ្ជាឲ្យផ្លាស់ទីម្តងទៀត ដោយមានធនធានតិចតួចប៉ុណ្ណោះដើម្បីបន្តរស់ ដោយបង្ខំឲ្យរើសយកជម្រើសមួយដែលមិនអាចទៅរួចបន្ទាប់ពីជម្រើសផ្សេងទៀត។លោកក៏បាននិយាយថា ការមិនយកចិត្តទុកដាក់ទាល់តែសោះចំពោះមនុស្សជាតិជាចម្បងត្រូវតែបញ្ឈប់។អ៊ីស្រាអែលបាននិងកំពុងបង្កើនការទម្លាក់គ្រាប់បែកតាមអាកាសលើតំបន់ហ្កាហ្សាភាគខាងត្បូង តាមប្រមាញ់ក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន ហាម៉ាស ហើយបាននិយាយកាលពីចុងសប្តាហ៍ថា ខ្លួននឹងពង្រីកប្រតិបត្តិការថ្មើរជើងលើដែនដីនេះទាំងមូល។អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres កាលពីថ្ងៃចន្ទបានអំពាវនាវដល់ កងកម្លាំងការពារអ៊ីស្រាអែល ឱ្យជួយសង្គ្រោះជនស៊ីវិលកុំឲ្យរងទុក្ខបន្ថែមទៀត រួមទាំងបុគ្គលិកសុខាភិបាល អ្នកសារព័ត៌មាន បុគ្គលិកអង្គការសហប្រជាជាតិ និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលត្រូវតែត្រូវបានការពារគ្រប់ពេលវេលា៕

យ៉ាងហោចណាស់មនុស្ស ៩នាក់ស្លាប់ ខណៈព្យុះស៊ីក្លូន Michaung ខិតជិតប្រទេសឥណ្ឌា

2023/12/05 12:10:41 pm        159
ពលរដ្ឋបានជួបការលំបាកនៅតាមដងផ្លូវលិចទឹក និងក្រោមភ្លៀងធ្លាក់ខ្លាំងនៅទីក្រុង Chennai រដ្ឋធានីនៃរដ្ឋ Tamil Nadu របស់ប្រទេសឥណ្ឌា កាលពីថ្ងៃចន្ទ ខណៈពួកគេត្រៀបទប់ទល់នឹងឥទ្ធិពលនៃព្យុះស៊ីក្លូនដែលនឹងវាយបក់ខ្លាំង។រដ្ឋមន្ត្រីគ្រប់គ្រងគ្រោះមហន្តរាយរដ្ឋ និងមន្ត្រីជាន់ខ្ពស់ បាននិយាយថា យ៉ាងហោចណាស់មនុស្ស ៩នាក់បានស្លាប់នៅក្នុងឧបទ្ទវហេតុទាក់ទងនឹងភ្លៀងធ្លាក់នៅក្នុងរដ្ឋ Tamil Nadu ដែលក្នុងនោះមានមនុស្ស២នាក់បានស្លាប់នៅពេលជញ្ជាំងអគារបានបាក់រលំ។សារព័ត៌មាន Reuters បានរាយការណ៍ថា មានការដាច់ចរន្តអគ្គិសនី ចាប់តាំងពីព្រឹកថ្ងៃច័ន្ទមក ខណៈ រដ្ឋនៅប្រទេសឥណ្ឌាភាគខាងត្បូងចំនួនពីរ គឺរដ្ឋ Andhra Pradesh និងរដ្ឋ Tamil Nadu កំពុងត្រៀមទប់ទល់សម្រាប់ព្យុះស៊ីក្លូន Michaung ។ការិយាល័យអាកាសធាតុរបស់ប្រទេស បាននិយាយថា ព្យុះស៊ីក្លូន Michaung ត្រូវបានគេរំពឹងថានឹងបោកបក់ដល់ដីគោកមកលើឆ្នេរសមុទ្ររដ្ឋ Andhra Pradesh នៅព្រឹកថ្ងៃអង្គារនេះ ដោយមានខ្យល់បក់ក្នុងល្បឿន ៩០ ទៅ១០០គីឡូម៉ែត្រក្នុងមួយម៉ោង និងមានសន្ទុះខ្យល់រហូតដល់១១០ គីឡូម៉ែត្រក្នុងមួយម៉ោង។អាជ្ញាធរនៅក្នុងរដ្ឋទាំងពីរ កំពុងប្រកាសអាសន្នកម្រិតខ្ពស់ ដោយបានជម្លៀសប្រជាជនរាប់ពាន់នាក់ដែលរស់នៅតាមតំបន់ឆ្នេរ និងបានចេញការព្រមានដល់អ្នកនេសាទ កុំឱ្យចេញដំណើរទៅសមុទ្រ។

អ៊ីស្រាអែល ស៊ើបអង្កេតលទ្ធភាពនៃការផ្តល់ដំណឹងជាមុនទៅវិញទៅមក ពីការវាយប្រហារថ្ងៃទី៧ តុលា

2023/12/05 11:56:52 am        131
ក្រុមអាជ្ញាធរអ៊ីស្រាអែល កំពុងស៊ើបអង្កេតការអះអាងរបស់ក្រុមអ្នកស្រាវជ្រាវអាមេរិក ដែលថាវិនិយោគិនមួយចំនួនប្រហែលជាបានដឹងជាមុនអំពីផែនការរបស់ក្រុមហាម៉ាស ដើម្បីវាយប្រហារអ៊ីស្រាអែល នៅថ្ងៃទី៧ ខែតុលា ហើយបានប្រើប្រាស់ព័ត៌មាននោះដើម្បីរកប្រាក់ចំណេញពីមូលប័ត្រអ៊ីស្រាអែល។ការស្រាវជ្រាវដោយសាស្ត្រាចារ្យច្បាប់ លោក រ៉ូប៊ឺត ជែកសុន ជូនៀ (Robert Jackson Jr) មកពីសាកលវិទ្យាល័យញ៉ូវយ៉ក និងសាស្ត្រាចារ្យ ហូស័រ មីតស៍ (Joshua Mitts) នៃសាកលវិទ្យាល័យកូឡំប៊ី បានរកឃើញការលក់ភាគហ៊ុនរយៈពេលខ្លីដែលនាំទៅដល់ការវាយប្រហារ និងដែលបង្កឱ្យមានសង្រ្គាមរយៈពេលជិតពីរខែមកនេះ។ អ្នកនាំពាក្យរបស់និយ័តករមូលប័ត្រមិនបានបញ្ជាក់លម្អិតទេ ហើយនគរបាលអ៊ីស្រាអែល ក៏មិនបានធ្វើអត្ថាធិប្បាយភ្លាមៗជុំវិញបញ្ហានេះដែរ។ក្រុមអ្នកស្រាវជ្រាវទាំងនោះបាននិយាយថា ការលក់ភាគហ៊ុនរយៈពេលខ្លី ដែលក្នុងនោះអ្នកវិនិយោគរំពឹងថាតម្លៃភាគហ៊ុននឹងធ្លាក់ចុះ អនុញ្ញាតឱ្យភាគហ៊ុនទាំងនោះត្រូវបានទិញត្រឡប់មកវិញក្នុងតម្លៃទាបដើម្បីបានប្រាក់ចំណេញមុនថ្ងៃទី៧ ខែតុលា «លើសពីការលក់រយៈពេលខ្លីដែលបានកើតឡើងក្នុងអំឡុងពេលផ្សេងទៀតនៃវិបត្តិ»។ នោះរួមមានការធ្លាក់ចុះសេដ្ឋកិច្ចបន្ទាប់ពីវិបត្តិហិរញ្ញវត្ថុក្នុងឆ្នាំ២០០៨ សង្រ្គាមអ៊ីស្រាអែល-ហ្កាហ្សា ឆ្នាំ២០១៤ និងអំឡុងពេលជំងឺរាតត្បាតកូវីដ១៩ជាដើម៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

សម្តេចតេជោ ហ៊ុន សែន អញ្ជើញធ្វើទស្សនកិច្ច និងពិនិត្យមើលអគារទីស្នាក់ការកណ្តាល នៃអគ្គនាយកដ្ឋានពន្ធដារ
06/02/2026 10:06 AM
លោក Trump ផ្ទុះកំហឹងលើមេដឹកនាំអ៊ីស្រាអែល ជុំវិញសកម្មភាពយោធានៅលីបង់ដែលប៉ះពាល់ការចរចាជាមួយអ៊ីរ៉ង់
06/02/2026 09:06 AM
អ៊ីរ៉ង់ ព្រមានថា ការវាយប្រហាររបស់អ៊ីស្រាអែលនៅលីបង់ និងហ្កាហ្សា គំរាមដល់កិច្ចចរចាបទឈប់បាញ់របស់អាមេរិក
06/02/2026 09:06 AM
ប្រមុខUN៖ សំខាន់ណាស់ក្នុងការរក្សាទុកកងកម្លាំងUN នៅលីបង់ ក្រោយកងកម្លាំងរក្សាសន្តិភាពបច្ចុប្បន្នផុតអាណត្តិ
06/02/2026 09:06 AM
លីបង់ ប្រកាសបទឈប់បាញ់ដោយផ្នែករវាងអ៊ីស្រាអែលនិងក្រុមហេសបូឡា ប៉ុន្តែការវាយប្រហារនៅតែបន្ត
06/02/2026 09:06 AM
មនុស្ស៤នាក់ស្លាប់ និងមួយចំនួនរងរបួសបន្ទាប់ពីការវាយប្រហារដ៏ធំរបស់រុស្ស៊ីទូទាំងអ៊ុយក្រែន
06/02/2026 09:06 AM
លោក Trump ថា ការចរចាជាមួយអ៊ីរ៉ង់កំពុងដំណើរការយ៉ាងលឿន ទោះមានការគំរាមកំហែងពង្រីកសង្គ្រាមក៏ដោយ
06/02/2026 08:06 AM
ក្រសួងសេដ្ឋកិច្ចដាក់ឱ្យប្រើប្រាស់ជាកាតព្វកិច្ច​ ប្រព័ន្ធវិក្កយបតអឡិចត្រូនិកកម្ពុជាជំហានទី៤
06/02/2026 08:06 AM
ប្រធានាធិបតីមីយ៉ាន់ម៉ាបញ្ជាក់ឡើងវិញពីការប្តេជ្ញាចិត្តចំពោះសន្តិសុខរបស់ឥណ្ឌា
06/01/2026 08:06 PM
ប្រតិបត្តិករនាវា ជំរុញឲ្យមានច្បាប់ច្បាស់វិលត្រឡប់មកកាន់ច្រកសមុទ្រ Hormuz វិញ
06/01/2026 08:06 PM