ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនមន្ត្រីនគរបាល-អាវុធហត្ថខេត្តកំពត និងអ្នកទទួលផលចោរកម្មសរុបចំនួន ៤៧នាក់
អាជ្ញាធររាជធានីភ្នំពេញ បន្តប្រតិបត្តិការបោសសម្អាត Online Scams ត្រួតពិនិត្យ ៨០ ទីតាំងទៀត និងផាកពិន័យម្ចាស់ទីតាំងរស់នៅប្រមូលផ្ដុំចំនួន ៤ទីតាំង
អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបទីតាំងលក់សម្ភារៈអាសអាភាសចំនួន ៣កន្លែង ឃាត់​ខ្លួន​ជន​សង្ស័យ​ ៩នាក់
គណៈបញ្ជាការឯកភាពរាជធានី បន្តចុះបង្ក្រាប Online Scams នៅសង្កាត់ចាក់អង្រែលើ ឃាត់មនុស្ស១៦នាក់

សន្តិសុខ និង សង្គម

អ៊ីស្រាអែលអះអាងថា ក្រុមហាម៉ាស«បំពាន»កិច្ចព្រមព្រៀងបទឈប់បាញ់ ដោយបំផ្ទុះគ្រាប់បែក និងបាញ់សំដៅលើកងទ័ពរបស់ខ្លួន

2023/11/29 11:03:53 am        382
យោធាអ៊ីស្រាអែល កំពុងចោទប្រកាន់ក្រុមភេរវកម្មប៉ាឡេស្ទីនហាម៉ាសថា បានបំពានលើកិច្ចព្រមព្រៀងឈប់បាញ់បច្ចុប្បន្នរបស់ខ្លួន បន្ទាប់ពីមានការផ្ទុះ និងការបាញ់ប្រហារជាបន្តបន្ទាប់ នៅតំបន់ហ្កាហ្សាភាគខាងជើង កាលពីថ្ងៃអង្គារ។កងកម្លាំងការពារអ៊ីស្រាអែល (IDF) បាននិយាយថា៖«ក្នុងរយៈពេលមួយម៉ោងចុងក្រោយនេះ គ្រាប់បែកចំនួន៣គ្រាប់ ត្រូវបានបំផ្ទុះនៅជិតកងIDF នៅក្នុងទីតាំងពីរផ្សេងគ្នា នៅតំបន់ហ្កាហ្សាភាគខាងជើង ដោយបំពានលើក្របខ័ណ្ឌនៃការផ្អាកប្រតិបត្តិការនេះ។កងទ័ពអ៊ីស្រាអែល បានបន្ថែមថា៖ «នៅក្នុងទីតាំងមួយ ក្រុមភេរវករ ក៏បានបើកការបាញ់ប្រហារទៅលើកងទ័ពផងដែរ ដែលបានឆ្លើយតបដោយការបាញ់ប្រហារទៅវិញ។ ទាហានមួយចំនួន បានរងរបួសស្រាលក្នុងអំឡុងពេលឧប្បត្តិហេតុនេះ»។ «កងទ័ព IDF ត្រូវបានដាក់ឲ្យប្រចាំការ នៅក្នុងក្របខ័ណ្ឌនៃការផ្អាកប្រតិបត្តិការ»។ការវិវឌ្ឍកើតឡើង នៅពេលដែលក្រុមហាម៉ាស ត្រូវបានគេរំពឹងថា នឹងដោះលែងចំណាប់ថ្នូរអ៊ីស្រា អែលចំនួន ១០នាក់បន្ថែមទៀត នៅចំណុចមួយចំនួននៅថ្ងៃនេះ ក្នុងថ្ងៃដំបូងនៃកិច្ចព្រមព្រៀងបទឈប់បាញ់។

ក្រុមអាជ្ញាធរអាល្លឺម៉ង់ ជំរុញប្រជាពលរដ្ឋឱ្យស្នាក់នៅក្នុងផ្ទះ ខណៈស្ថានភាពអាកាសធាតុរដូវរងាធ្ងន់ធ្ងរឆក់យកជីវិតមនុស្ស២នាក់

2023/11/29 10:54:09 am        361
ក្រុមអាជ្ញាធរនៅភាគខាងលិចប្រទេសអាល្លឺម៉ង់កាលពីថ្ងៃអង្គារ ទី២៨ ខែវិច្ឆិកា បានជំរុញប្រជាពលរដ្ឋរបស់ខ្លួន ឱ្យស្នាក់នៅក្នុងផ្ទះដោយព្រមានពីគ្រោះថ្នាក់ ដែលគំរាមកំហែងដល់អាយុជីវិតបន្ទាប់ពីអាកាសធាតុរដូវរងាបានកើតមានឡើង បង្កឲ្យមានគ្រោះថ្នាក់ដល់ផ្លូវថ្នល់ និងបានឆក់យកជីវិតមនុស្ស២នាក់ ។ ការចាប់ផ្តើមនៃរដូវរងាភ្លាមៗបានបណ្ដាលឱ្យមានគ្រោះថ្នាក់ជាច្រើន ហើយមនុស្សត្រូវបានជាប់នៅក្នុងយានជំនិះរបស់ពួកគេ ដោយសារតែផ្លូវរអិល និងមែកឈើបាក់គ្របសង្កត់លើផ្លូវ ដែលបណ្តាលមកពីការធ្លាក់ព្រិលនៅក្នុងតំបន់ជាច្រើននៃប្រទេសអាល្លឺម៉ង់។ នៅក្នុងស្រុក រ៉េន ហ្កូ តូនើស (Rheingau-Taunus) នៅភាគខាងលិចនៃទីក្រុងហេស៊ី(Hesse) មនុស្ស ១០០ នាក់ត្រូវបានជម្លៀសចេញពីយានជំនិះរបស់ពួកគេនៅជិត វិថី អេលធ្វីល ម៉ាទីនស្តាល ( Eltville-Martinsthal) ខណៈមនុស្សចំនួន៧០ នាក់បានជាប់នៅលើផ្លូវក្បែរ តំបន់ លីនីនបាដ (Linienbad) ។ ប្រជាពលរដ្ឋក្នុងតំបន់បានរៀបរាប់ថាការធ្វើដំណើរ ១៥ នាទីចំណាយពេល ៣ ម៉ោង ហើយមានការភ្ញាក់ផ្អើល ដោយសារការធ្លាក់ព្រិលបានបង្កឲ្យការធ្វើចរាចរណ៍មានភាពចលាចល។ទីភ្នាក់ងារសេវាឧតុនិយមអាល្លឺម៉ង់ (DWD) ព្យាករណ៍ថា ព្រិលជាច្រើននឹងធ្លាក់ម្តងទៀតនៅក្នុងរដ្ឋសហព័ន្ធ នៅថ្ងៃនេះ ដោយបន្ថែមថាស្ថានភាពអាកាសធាតុធ្ងន់ធ្ងរបែបនេះ នឹងបន្តក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ៕

ចំនួនអ្នកស្លាប់ដោយសារទឹកជំនន់នៅប្រទេសកេនយ៉ា កើនឡើងដល់១២០នាក់

2023/11/29 10:43:07 am        366
ទឹកជំនន់ដ៏ធ្ងន់ធ្ងរដែលបង្កឡើងដោយបាតុភូតអាកាសធាតុ អ៊ែល នីញ៉ូ បានសម្លាប់មនុស្សចំនួន ១២០នាក់ នៅក្នុងប្រទេសកេនយ៉ា ខណៈប្រជាជនជិត ៩ ម៉ឺនគ្រួសារត្រូវបានបង្ខំឱ្យចាកចេញពីលំនៅឋានរបស់ពួកគេ នេះបើយោងតាមរដ្ឋាភិបាលកេនយ៉ា បាននិយាយកាលពីថ្ងៃអង្គារ (២៨ វិច្ឆិកា)។ចំនួនអ្នកស្លាប់តាមការប៉ាន់ប្រមាណចុងក្រោយបង្អស់នៅក្នុងប្រទេសកេនយ៉ានេះ បានកើនឡើងទ្វេដង ខណៈដែលភ្លៀងធ្លាក់ខ្លាំងតាមរដូវកាល បន្ទាប់ពីគ្រោះរាំងស្ងួតដ៏អាក្រក់បំផុតក្នុងរយៈពេល ៤ទសវត្សរ៍ បានជន់លិចទីក្រុង និងភូមិនានានៅទូទាំងទ្វីបអាហ្រ្វិកខាងកើត ដែលបណ្តាលឱ្យមនុស្សរាប់សែននាក់គ្មានផ្ទះសម្បែង។ទីភ្នាក់ងារជំនួយបាននិយាយថា លំនៅឋានរាប់ពាន់ខ្នងត្រូវបានបំផ្លាញ ឬលិចលង់ ខណៈដីស្រែត្រូវបានលិចទឹក ហើយបសុសត្វរាប់ម៉ឺនក្បាលបានលង់ទឹកស្លាប់។ មន្ត្រីគ្រប់គ្រងគ្រោះមហន្តរាយម្នាក់បាននិយាយថា នៅក្នុងប្រទេសជិតខាង សូម៉ាលី ទឹកជំនន់បានសម្លាប់មនុស្សយ៉ាងហោចណាស់ ៩៦នាក់ និងធ្វើឲ្យមនុស្សជាង ៧០ម៉ឺននាក់ ផ្លាស់ទីលំនៅ។ស្រុកចំនួនបួននៅភាគខាងកើតប្រទេសកេនយ៉ា រួមមានស្រុក ថាណា រីវើ (Tana River) ស្រុកហ្ការីសា (Garissa) ស្រុកវ៉ាជឺ (Wajir) និងស្រុកម៉ានដឺរ៉ា (Mandera) ត្រូវបានរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរបំផុត នេះបើតាមរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក រេម៉ុន អូម៉ូឡូ (Raymond Omollo)។ នាយកដ្ឋានឧតុនិយមកេនយ៉ា បានព្យាករណ៍ថា ភ្លៀងធ្លាក់ខ្លាំងនឹងបន្តរហូតដល់ខែមករា ឆ្នាំ២០២៤៕

រយៈពេល៣ថ្ងៃ នៃព្រះរាជពិធីបុណ្យអុំទូក មនុស្សស្លាប់ ២២នាក់ និងរបួស៦៩នាក់ ដោយសារគ្រោះថ្នាក់ចរាចរណ៍

2023/11/29 10:17:52 am        496
ភ្នំពេញ៖ ក្នុងរយៈពេល ៣ថ្ងៃ នៃព្រះរាជពិធីបុណ្យអុំទូក និងបណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក គ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេស បានបណ្ដាលឲ្យមានមនុសស្លាប់ចំនួន ២២នាក់ និងរបួសធ្ងន់ស្រាលចំនួន ៦៩នាក់ ដែលភាគច្រើនជាអ្នកជិះម៉ូតូ ។យោងតាមរបាយកាណ៍របស់អគ្គស្នងការនគរបាលជាតិ បានឲ្យដឹងថា ក្នុងរយៈពេល ៣ថ្ងៃនោះ គឺថ្ងៃ​ទី២៦ មានស្លាប់ ចំនួន៥នាក់ និងរងរបួសសរុបចំនួន ៩នាក់, ថ្ងៃទី២៧ ស្លាប់ចំនួន ៣នាក់ និងរងរបួសសរុប ១៨នាក់ និងនៅថ្ងៃទី២៨ ស្លាប់ចំនួន ១៤នាក់ និងរងរបួសចំនួន ៤២នាក់ ។ប្រភពបានបន្តថា មូលហេតុបណ្ដាលឲ្យមានគ្រោះថ្នាក់ចរាចរណ៍ បង្កឡើង​ដោយសារ​បើកបរ​លើស​ល្បឿនកំណត់, មិនគោរពសិទ្ធិ, មិនប្រកាន់ស្តាំ, បត់គ្រោះថ្នាក់, ប្រជែងគ្រោះថ្នាក់, កត្តា​យានយន្ត និងបើកបរក្នុងស្ថានភាពស្រវឹង ៕

អង្គការសុខភាពពិភពលោកព្រមានថា ជំងឺអាចសម្លាប់មនុស្សច្រើនជាងការទម្លាក់គ្រាប់បែកនៅហ្កាហ្សាទៅទៀត

2023/11/29 09:44:11 am        336
ការវាយលុករបស់អ៊ីស្រាអែលលើតំបន់ហ្កាហ្សាស្ទ្រីបបានសម្លាប់មនុស្សជាង ១៥.០០០ នាក់រួចមកហើយ ភាគច្រើននៃពួកគេបានស្លាប់នៅក្នុងការវាយប្រហារតាមអាកាសដ៏បំផ្លិចបំផ្លាញដែលបានប្រែក្លាយភូមិឋាននានាទៅជាគំនរថ្មបាក់បែក។ប៉ុន្តែ អង្គការសុខភាពពិភពលោកព្រមានថា មនុស្សកាន់តែច្រើនអាចស្លាប់ដោយសារជំងឺជាងគ្រាប់បែកប្រសិនបើប្រព័ន្ធសុខភាពនៃតំបន់ដែលត្រូវបានរងការឡោមព័ទ្ធមិនត្រូវបានជួសជុលនោះទេ។គ្មានថ្នាំពេទ្យ គ្មានសកម្មភាពចាក់វ៉ាក់សាំង គ្មានលទ្ធភាពទទួលបានទឹកស្អាត និងអនាម័យ និងគ្មានអាហារ។ លោកស្រី ម៉ាហ្ការ៉េត ហារីស (Margaret Harris) អ្នកនាំពាក្យរបស់អង្គការសុខភាពពិភពលោក កាលពីថ្ងៃអង្គារបាននិយាយថា ទីភ្នាក់ងារនេះកំពុងមើលឃើញការកើនឡើងដ៏គ្រោះថ្នាក់ នៃជំងឺរាគរូសចំពោះកុមារប៉ាឡេស្ទីន។ លោកស្រីនិយាយថា យើងបានឃើញករណីជំងឺរាគក្នុងចំណោមទារកដ៏ច្រើន ជាថ្មីម្តងទៀត ហើយ គ្មានការព្យាបាលសម្រាប់ពួកគេទេ។ អ្នកដឹងទេ ប្រសិនបើអ្នកមានកូនដែលមានជំងឺរាគ អ្នកត្រូវផ្តល់ជាតិទឹកដល់ពួកគេឡើងវិញ ដើម្បីបន្តរហូតដល់ពួកគេធូរស្រាល ហើយប្រសិនបើអ្នកមិនអាចធ្វើបានទេ ពួកគេអាចស្លាប់យ៉ាងឆាប់រហ័សដោយសារកង្វះជាតិទឹក។ លោកស្រី Harris បានបន្ថែមថា ជិតបីភាគបួននៃមន្ទីរពេទ្យ ឬ ២៦ ក្នុងចំណោមមន្ទីរ៣៦កន្លែង បានបិទទាំងស្រុងនៅតំបន់ហ្កាហ្សា ដោយសារតែការទម្លាក់គ្រាប់បែក ឬកង្វះប្រេងឥន្ធនៈ។ នៅក្រោមលក្ខខណ្ឌនៃការផ្អាកការប្រយុទ្ធ អ៊ីស្រាអែលបានអនុញ្ញាតឱ្យជំនួយបន្ថែមទៀតហូរចូលទៅក្នុងតំបន់ហ្កាហ្សា រួមទាំងអាហារ ទឹក និងថ្នាំពេទ្យ ទោះបីជាភ្នាក់ងារផ្ដល់ជំនួយនិយាយថាបទឈប់បាញ់រយៈពេលខ្លីនេះ មិនគ្រប់គ្រាន់ដើម្បីបំពេញតម្រូវការដ៏ធំធេងក៏ដោយ៕

សម្ដេច​ធិបតី៖ព្រះរាជពិធីបុណ្យអុំទូកឆ្នាំនេះបញ្ចប់ទៅដោយជោគជ័យមានសន្តិសុខសណ្ដាប់ធ្នាប់ល្អ

2023/11/29 09:05:43 am        541
ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បាន​កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះគណៈកម្មការរៀបចំពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និង​អកអំបុកឆ្នាំនេះ ដែលមានសាលារាជធានីភ្នំពេញ សមត្ថកិច្ចគ្រប់អង្គភាព និងរាល់ក្រសួង ស្ថាប័នពាក់ព័ន្ធ ដែលបានសហការគ្នាក្នុងការរៀបចំពិធី ដែលបានប្រព្រឹត្តទៅដោយរលូន មានសន្តិសុខសណ្ដាប់ធ្នាប់ល្អ ដែលបង្កលក្ខណៈឱ្យប្រជាពលរដ្ឋបានចូលរួមសប្បាយរីករាយ។សម្ដេច​ធិបតី​ នាយករដ្ឋមន្រ្ដី និង​ភរិយាមានការសប្បាយរីករាយយ៉ាងខ្លាំងដែលបានចូលរួមនៅក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក នៅឆ្នាំ២០២៣នេះ។ សម្ដេច​ធិបតីថ្លែង​ថា ឆ្នាំនេះមានបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអ្នករាជធានីភ្នំពេញ និងអ្នកមកពីតាមបណ្ដាខេត្ត ក៏ដូចជាជនជាតិបរទេសដែលមានវត្តមាននៅព្រះរាជាណាចក្រកម្ពុជាបានចូលរួមយ៉ាងច្រើនកុះករ ក្នុងរយៈពេល៣ថ្ងៃនេះ។ សម្ដេច​បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះគណៈកម្មការរៀបចំពិធីបុណ្យអុំទូក បណ្តែតប្រទីប សាលារាជធានីភ្នំពេញ សមត្ថកិច្ចគ្រប់អង្គភាព និងរាល់ក្រសួង ស្ថាប័នពាក់ព័ន្ធ ដែលបានសហការគ្នាក្នុងការរៀបចំពិធី ដែលបានប្រព្រឹត្តទៅដោយរលូន មានសន្តិសុខសណ្ដាប់ធ្នាប់ល្អ ដែលបង្កលក្ខណៈឱ្យប្រជាពលរដ្ឋបានចូលរួមសប្បាយរីករាយ។ ខ្ញុំសូមសរសើរចំពោះបងប្អូនគណៈកម្មការគ្រប់គ្រងការប្រកួតក៏ដូចជាកីឡាករ កីឡាការនីដែលចូលរួមក្នុងការប្រណាំងទូក និងក្រុមការងារពាក់ព័ន្ធទាំងអស់ដែលបានខិតខំអស់កម្លាំងកាយចិត្តក្នុងការគ្រប់គ្រងការប្រកួត ក៏ដូចជាខិតខំប្រកួតដោយស្មារតីសាមគ្គីភាព និងគោរពគ្នាទៅវិញទៅមក ដែលធ្វើឱ្យការប្រកួតអុំទូកនេះមានភាពជោគជ័យជារួម ទោះជាលទ្ធផលយ៉ាងណាក៏ដោយសម្រាប់ទូកនីមួយៗ។ សម្ដេច​ធិបតី ថ្លែង​អំណរគុណ ដល់បណ្ដាក្រសួងស្ថាប័ន និងក្រុមហ៊ុនឯកជនដែលបានចូលរួមរៀបចំប្រទីបស្អាតៗទាំងសោភ័ណភាព ទាំងអត្ថន័យល្អៗ ដើម្បីបង្ហាញដល់បងប្អូនប្រជាពលរដ្ឋបានទស្សនាក្នុងពេលរាត្រី ក្រោយពេលប្រណាំងទូកបានបញ្ចប់ក្នុងថ្ងៃនីមួយៗ។ ជាមួយគ្នានេះដែរការរៀបចំកន្លែងកម្សាន្ត​ និង​ការប្រគំតន្ត្រីជាច្រើនកន្លែង បានញ៉ាំងឱ្យពិធីនេះកាន់តែមានភាពអធិកអធម និងសប្បាយរីករាយសម្រាប់ប​ងប្អូនប្រជាពលរដ្ឋនៅទូទាំងប្រទេស​មកលេងកម្សាន្ត។​ជាមួយគ្នានេះ សម្ដេច​ធិបតី ក៏បានថ្លែងអំណរគុណដល់ក្រុមការងារសម្តែងគ្រប់ប្រភេទ ក៏ដូចសិល្ប:ករ សិល្បៈ ការីនីទាំងអស់ ដែលបានផ្តល់នូវផ្ទាំងទស្សនីយភាពរីករាយ និងការរាំលេងកំសាន្តគ្រប់ទីកន្លែងដល់​មហាជន ប្រកបដោយភាពស្រស់ស្រាយ និងសប្បាយអឺងកង ។ សម្ដេច​ធិបតីបញ្ជាក់ថា ភាពជោគជ័យនេះ អាចសម្រេចទៅបាន គឺដោយសារការចូលរួមចំណែកពីគ្រប់បណ្តាក្រុមការងារពាក់ព័ន្ធ ជាពិសេសកងកម្លាំងគ្រប់ប្រភេទ ដែលបានលះបង់ពេលវេលា និងកម្លាំងកាយចិត្តធ្វើយ៉ាងណាធានាឱ្យបានសេចក្តីសុខ សុវត្ដិភាព សណ្តាប់ធ្នាប់សាធារណៈ និងបង្កលក្ខណ:គ្រប់បែបយ៉ាង ដើម្បីបម្រើដល់ដំណើរការនៃព្រះរាជពិធីបុណ្យជាតិនេះឱ្យប្រព្រឹត្តទៅដោយភាពអធិកអធម និងសប្បាយរីករាយបំផុត៕អត្ថបទ៖ វ៉ន ដារ៉ា 

ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា ថ្លែងអំណរគុណមន្រ្តីសុខាភិបាលខិតខំប្រចាំការ នាឱកាសព្រះរាជពិធីបុណ្យអុំទូក

2023/11/28 12:32:37 pm        78
ភ្នំពេញ៖ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល អមដោយថ្នាក់ដឹកនាំក្រសួងសុខាភិបាល បានអញ្ជើញជួបសំណេះសំណាល និងថ្លែងអំណរគុណដល់មន្រ្តីសុខាភិបាល ដែលបានចូលរួមលះបង់ពេលវេលា ទាំងកម្លាំងកាយចិត្ត ក្នុងការផ្តល់សេវាសុខាភិបាលជូនដល់ប្រជាពលរដ្ឋ ដោយប្រសិទ្ធិភាពខ្ពស់ នាឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៣,នាព្រឹកថ្ងៃទី២៨ ខែវិចិ្ឆកានេះ។ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្រ្តី សូមធ្វើការកោតសសើរ និងវាយតម្លៃខ្ពស់ដល់ក្រុមគ្រូពេទ្យប្រចាំការ ក្រុមរថយន្តគិលានសង្រ្គោះ ដែលបានបំពេញការងារក្នុងរយ:ពេល៣ថ្ងៃនេះ បានយ៉ាងល្អប្រសើរ។ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្រ្តី ក៏បានស្នើឱ្យមន្រ្តីសុខាភិបាលទាំងអស់ យកចិត្តទុកដាក់ និងខិតខំបន្តទៀតក្នុងការផ្តល់សេវាសុខាភិបាលជូនប្រជាពលរដ្ឋ នាថ្ងៃចុងក្រោយ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក។ឆ្លៀតក្នុងឱកាសដ៏ពិសេសនេះ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានរំលឹកបន្ថែមអំពីសារៈសំខាន់ និងអត្ថន័យនៃការជួយសង្រ្គោះអាទិភាព មានចំនួន ៤ពណ៌ ដែលក្រុមគិលានសង្រ្គោះត្រូវយកចិត្តទុកក្នុងការជួយដល់ជនរងគ្រោះ ដើម្បីបង្កើនប្រសិទ្ធិភាពថែមទៀតលើការងារជួយសង្រ្គោះ នៅតាមពិធីបុណ្យជាតិធំៗ ដែលមានមនុស្សច្រើន និងករណីមានការឡើងជាយថាហេតុណាមួយ។ជាចុងក្រោយ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី ក៏បានថ្លែងអំណរគុណដល់មន្រ្តីសុខាភិបាលពាក់ព័ន្ធ ជាពិសេសក្រុមគ្រូពេទ្យប្រចាំការ និងក្រុមគិលានសង្រ្គោះដែលបានលះបង់ទាំងកម្លាំងកាយចិត្ត ចូលរួមបំពេញភារកិច្ច ដើម្បីផ្តល់សេវាជូនប្រជាពលរដ្ឋនាឱកាសដ៏វិសេសវិសាលនេះ។ ឯកឧត្តមរដ្ឋមន្រ្តី សូមជូនពរដល់ប្រជាពលរដ្ឋទាំងអស់ ទទួលបាននូវសុខភាពល្អ និងសប្បាយរីករាយ នាឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក នេះ។សូមបញ្ជាក់ថា ក្រសួងសុខាភិបាលបានត្រៀមក្រុមគ្រូពេទ្យ និងរថយន្តគិលានុសង្រ្គោះ សរុបចំនួន ៧០គ្រឿង ដែលមានរថយន្តប្រចាំការតាមគោលដៅ ចំនួន ៥០គ្រឿង រថយន្តគ្លីនិកចល័ត ចំនួន ៤គ្រឿង និងជម្រកតង់ពិនិត្យសុខភាពដើម្បីផ្តល់សេវាសុខាភិបាល ចំនួន១៥កន្លែង ដែលផ្តល់សេវា២៤ម៉ោងលើ២៤ម៉ោង។ ដោយឡែកនៅទីស្តីការក្រសួងសុខាភិបាល ក៏បានត្រៀមរថយន្តគិលានសង្រ្គោះ ចំនួន២០គ្រឿង ដើម្បីប្រចាំការត្រៀមអន្តរាគមន៍សង្រ្គោះបន្ទាន់ក្នុងករណីចាំបាច់បំផុតផងដែរ៕

ឧត្តមសេនីយ៍ត្រី អេង ហ៊ី បំភ្លឺ ករណីគោយន្តពលរដ្ឋជិះទៅច្រូតស្រូវ ត្រូវបានប៉េអ៊ឹមចាប់ និងមានការប្រើហឹង្សារួមទាំងផ្ទុះអាវុធនៅខេត្តព្រះវិហារ

2023/11/28 12:15:43 pm        978
ព្រះវិហារ៖ឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅថ្ងៃទី២៨ ខែ​វិច្ឆិកា ឆ្នាំ២០២៣នេះ បាន​ចេញសេចក្តីបំភ្លឺ អំពីករណីការផ្សព្វផ្សាយថា “គោយន្តពលរដ្ឋជិះទៅច្រូតស្រូវ ត្រូវបានប៉េអ៊ឹមចាប់ និងមានការប្រើហឹង្សារួមទាំងផ្ទុះអាវុធទៀតផង ដៃកាន់ខ្នោះដៃកាន់ដំបងអីណា...ក្អេងក្អាង..សក្តិម៉ានហ្នឹងប្រូ...”។ លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី បំភ្លឺថា តាមរបាយការណ៍របស់លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារ បានឱ្យដឹងថា៖ នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង១៤និង៣៤នាទី ក្រុមការងារនៃអង្គការអនាគតយើង ប្រចាំនៅតំបន់ភ្នំត្នោត សហការជាមួយនឹងអង្គការសម្ព័ន្ធមិត្តសត្វព្រៃ “Wildlife Alliance” បានរៀបចំកម្លាំងចំនួន៥នាក់ ដឹកនាំដោយឈ្មោះ ណុប ថេត ភេទប្រុស អាយុ ៤៤ ឆ្នាំ, លោក ថន សំណាង ភេទប្រុស ជាយោធិននៃកងរាជអាវុធហត្ថលើផ្ទៃប្រទេស ប្រចាំនៅតំបន់ភ្នំត្នោត ភ្ជាប់ជាមួយអាវុធចំនួនមួយដើមនាំគ្នាដើរល្បាតការពារដីសហគមន៍ ដល់ចំណុចខាងត្បូងភូមិដូរ ចម្ងាយប្រហែល ២ គីឡូម៉ែត្រ បានជួបប្រជាពលរដ្ឋមួយគ្រួសារ មានគ្នាចំនួន ៥ នាក់ កំពុងសង់ខ្ទមមួយកន្លែង នៅកណ្ដាលព្រៃ គ្មានដីស្រែ និងដីចម្ការនៅក្បែរខ្ទមនោះទេ (តំបន់ដែនជម្រកសត្វព្រៃបឹងពែ) ពេលនោះក្រុមការងារ បាននាំខ្លួនមនុស្ស​ចំនួនពីរនាក់ ប្ដីប្រពន្ធ ដែលមិនស្គាល់អត្តសញ្ញាណ និងគោយន្តចំនួនមួយគ្រឿង ដើម្បីយកទៅសួរនាំនៅទីស្នាក់ការ ក្នុងការចូលមកកាប់រុករានទន្ទ្រានយកដីព្រៃ និង ៣នាក់ទៀតទុកឲ្យចាំខ្ទម។ នៅវេលាម៉ោង១៦និង៣៩នាទី ធ្វើដំណើរដល់ចំណុចខាងលិច ភូមិរលំស្លែង ចម្ងាយប្រហែលមួយគីឡូម៉ែត្រ ស្រាប់តែមានប្រជាពលរដ្ឋមួយក្រុម មានគ្នាប្រហែល ៣០ នាក់ មកពីភូមិអង្គ្រង បានធ្វើការតវ៉ា រំដោះយកមនុស្សប្រុសស្រី ពីរនាក់ប្ដីប្រពន្ធ និងគោយន្តកន្ត្រៃចំនួន១គ្រឿង វិលត្រឡប់ទៅភូមិអង្គ្រងវិញ នៅពេលអន្តរាគមន៍រំដោះយកមនុស្ស និងគោយន្តនាពេលនោះក៍មានការប៉ះទង្គិចគ្នា ប្រតាយប្រតប់គ្នា ហើយខាងកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេសបានបាញ់អាវុធគំរាមទៅលើចំនួនមួយគ្រាប់។ នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង១៦និង០០នាទី ឈ្មោះណុប ថេត ប្រចាំនៅតំបន់ភ្នំត្នោត បានមកដាក់ពាក្យបណ្ដឹង នៅអធិការដ្ឋាននគរបាលស្រុកសង្គមថ្មី អំពីករណីប្រជាពលរដ្ឋទាំងនោះមករេរាំងសមត្ថកិច្ច រំដោះមនុស្ស និងគោយន្តកន្ត្រៃវិញពីក្នុងដៃសមត្ថកិច្ច ដើម្បីធ្វើការស្រាវជ្រាវស៊ើបអង្កេត ករណីខាងលើនេះ។លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី បញ្ជាក់ថា ការប្រឆាំងនឹងអ្នករាជការសាធារណៈ គឺជាអំពើប្រឆាំងដោយប្រើការតទល់ដោយហិង្សា នឹងអ្នករាជការសាធារណៈដែលធ្វើសកម្មភាពដើម្បីអនុវត្តច្បាប់ បញ្ជារបស់អាជ្ញាធរសាធារណៈ ឬសេចក្តីសម្រេចរបស់តុលាការ។ អំពើប្រឆាំងដោយហិង្សាទៅលើការអនុវត្តការងារសាធារណៈ ឬការងារដែលមានប្រយោជន៍ជាសាធារណៈ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី១ខែទៅ៣ខែ និងពិន័យជាប្រាក់ពីមួយសែនរៀលទៅប្រាំសែនរៀល។ សូមបុគ្គលដែលពាក់ព័ន្ធមេត្តាគោរពច្បាប់ដូចមានចែងក្នុងមាត្រា៥០៣ និងមាត្រា៥០៦ នៃក្រមព្រហ្មទណ្ឌ។លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី បញ្ជាក់ថា ​ចំពោះលោកព្រិន្ទបាលឯក ថន សំណាង ជានាយទាហាននៃកងរាជអាវុធហត្ថ ដែលបានអនុវត្តផ្ទាល់នៅក្នុងរឿងហេតុនេះ កងរាជអាវុធហត្ថនឹងធ្វើការត្រួតពិនិត្យ ហើយនឹងជម្រាបជូននៅពេលបញ្ចប់ការត្រួតពិនិត្យ៕

ថ្ងៃទី០២នៃព្រះរាជពិធីបុណ្យអុំទូក៖ សន្តិសុខ សណ្តាប់ធ្នាប់ មានភាពល្អប្រសើរ និងមានប្រជាពលរដ្ឋមកចូលរួមកម្សាន្តសប្បាយយ៉ាងច្រើនកុះករ

2023/11/28 11:24:04 am        2933
ភ្នំពេញ៖ នៅថ្ងៃទី០២ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក គឺ​សភាពការណ៍​សន្តិសុខ សណ្តាប់ធ្នាប់ មានភាពល្អប្រសើរ និងមាន​ប្រជាពលរដ្ឋ​មក​ចូលរួម​កម្សាន្ត​សប្បាយ​យ៉ាង​ច្រើនកុះករប្រមាណ ១លាន ៧សែននាក់។ កម្លាំងត្រៀម​អន្តរាគមន៍​បាន​ចេញ​ជួយ​សង្រ្គោះ​ករណី​ទូកប្រណាំងលិចទឹកចំនួន ០៤ទូក ដោយ បានជួយសង្រ្គោះកីឡាករសរុប ១១៩​នាក់ និងជួយសង្គ្រោះកីឡាករធ្លាក់ពីលើទូកចំនួន ១៧នាក់ ប្រកបដោយសុវត្ថិភាព។ នេះបើយោង​តាម​របស់អនុគណៈកម្មការការពាររក្សាសន្តិសុខ របៀបរៀបរយ សណ្តាប់ធ្នាប់សង្គម ចរាចរណ៍ សង្រ្គោះទូកលិច និងអ្នកជំងឺ។យោង​តាមរបាយការណ៍របស់អនុគណៈកម្មការការពាររក្សាសន្តិសុខ របៀបរៀបរយ សណ្តាប់​ធ្នាប់សង្គម ចរាចរណ៍ សង្រ្គោះទូកលិច និងអ្នកជំងឺ បានឲ្យដឹងថា កម្លាំងត្រៀមអន្តរាគមន៍ បាន​ចេញជួយសង្រ្គោះករណីទូកប្រណាំងលិចទឹកចំនួន ០៤ទូក ដោយ បានជួយ​សង្រ្គោះ​កីឡាករ​សរុប ១១៩នាក់ និងជួយសង្គ្រោះកីឡាករធ្លាក់ពីលើទូកចំនួន ១៧នាក់ ប្រកបដោយសុវត្ថិភាព។ បាន​ចុះផ្សព្វផ្សាយអប់រំស្ដីពីការបង្ការទប់ស្កាត់ និងពន្លត់អគ្គិភ័យតាមបណ្តាយានដ្ឋាន ផ្ទះជួល ផ្ទះសំណាក់ ភោជនីយ៍ដ្ឋាន នៅជុំវិញតំបន់ប្រារព្ធព្រះរាជពិធីបុណ្យសរុប ១៤គោលដៅ។ ក្រុម​គ្រូ​ពេទ្យ​ប្រចាំការ​នៅ​តាម​គោល​ដៅ​បាន​ធ្វើកា​រ​សង្រ្គោះ​បឋម​ដល់​អ្នក​ដែល​មាន​បញ្ហា​សុខភាព​សរុប​ចំនួន ២.៦៥៩នាក់ (ស្រី ៤៧៦នាក់) និងបញ្ជូនទៅសង្រ្គោះ នៅ មន្ទីរពេទ្យចំនួន ០២នាក់។គ្រប់ទីបញ្ជាការស្រាល (គិតពីម៉ោង ០៧:០០ព្រឹក ដល់ម៉ោង ១៩:០០យប់ ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ​២០២៣) សភាពការណ៍នៅក្នុងតំបន់ប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និង​សំពះ​ព្រះខែ អកអំបុក ថ្ងៃទី០២ ត្រូវនឹងថ្ងៃទី២៧ ខែ វិច្ឆិកា ឆ្នាំ២០២៣ នេះ ដែលមាន​ទូក​ចូល​រួម​ប្រកួត​ចំនួន ៣៣៨ទូក (ទូកអន្តរជាតិចំនួន ១៣៧ទូក) ក្នុងនោះ ៖-ទូកអុំបុរសចំនួន ១៥៨ទូក-ទូកចែវបុរសចំនួន ៤២ទូក-ទូកចែវនារីចំនួន ៣ទូក-ទូកអន្ដរជាតិ ១២៩ទូក-ចំណុះទូកសរុប ១៦.៥៩៦នាក់ (ត្រៀម ៣.៨៤៨នាក់)និងប្រទីបដែលនឹងត្រូវបណ្តែតអបអរសាទរព្រះរាជពិធីបុណ្យមានចំនួន ៣០ប្រទីប។ របាយការណ៍ដដែលបានបញ្ជាក់ថា ដោយឡែកកម្លាំងសមត្ថកិច្ចជំនាញ បានបង្រ្កាបបទ​ល្មើស​ឆក់​ទូរស័ព្ទដៃ ០១លើក ដោយឃាត់ខ្លួនជនល្មើស ០១នាក់ នៅគោលដៅសួនវត្តបុទុម និង​មាន​ករណី​គ្រោះថ្នាក់ចរាចរណ៍កើតឡើង ០១លើក នៅគោលដៅមុខវត្តឧណ្ណាលោម (ម៉ូតូបុក​ក្មេង​បណ្តាល​ឲ្យ​របួស ០១នាក់)។ជាមួយគ្នានោះ សមត្ថកិច្ចការពារគោលដៅ បានប្រតិបត្តិការ និងអន្តរាគមន៍សង្រ្គោះ បាន​រក​ឃើញ​ក្មេង​វង្វេងសាច់ញាតិចំនួន ១១នាក់ (ស្រី ០៥នាក់) ដោយបានធ្វើការផ្សព្វផ្សាយ ហើយ​ត្រូវ​បាន​សាច់ញាតិមកទទួលយកទៅវិញចំនួន ០៨នាក់ និងកំពុងស្វែងរកសាច់ញាតិចំនួន ០៣​នាក់​បន្ត​ទៀត៕

គុណភាពខ្យល់ដ៏គ្រោះថ្នាក់បន្តកើតមាននៅក្នុងរដ្ឋធានីញូវដែល្លី ប្រទេសឥណ្ឌា

2023/11/27 11:11:24 am        426
កាលពីថ្ងៃអាទិត្យម្សិលមិញ ប្រជាពលរដ្ឋបានត្អូញត្អែពីការរលាកបំពង់ក. និងក្រហាយភ្នែក ពេលដែលគុណភាពខ្យល់ដ៏គ្រោះថ្នាក់បន្តយាយីរដ្ឋធានីញូវដែល្លី ប្រទេសឥណ្ឌា ។ ផ្លូវ និងអគារ ត្រូវបានគ្របដណ្តប់ដោយផ្សែងអ័ព្ទនៅក្នុងទីក្រុងមួយនេះ ស្របពេលដែលសន្ទស្សន៍គុណភាពខ្យល់(AQI) របស់ស្ថានទូតសហរដ្ឋអាមេរិក កើនឡើងដល់កម្រិត ៣៣០ ធ្វើឲ្យវាស្ថិតក្នុងប្រភេទកម្រិតខ្យល់ប្រកបដោយគ្រោះថ្នាក់ ។ រដ្ឋធានីមានខ្យល់កខ្វក់ជាងគេបំផុតរបស់ពិភពលោកមួយនេះ បានចាប់ផ្តើមឡើងវិញការប្រយុទ្ធប្រឆាំងប្រចាំឆ្នាំរបស់ខ្លួនលើខ្យល់កខ្វក់នៅក្នុងខែវិច្ឆិកានេះ បើទោះបីជារដ្ឋាភិបាលសន្យាធ្វើឲ្យល្អប្រសើរឡើងស្ថានភាពខ្យល់កខ្វក់ក៏ដោយ ។ ទិន្នន័យពី គណៈកម្មាធិការគ្រប់គ្រងខ្យល់កខ្វក់កណ្តាលឥណ្ឌា(CPCB) បង្ហាញពីសន្ទស្សន៍គុណភាពខ្យល់លើសពីកម្រិត ៤០០នៅតាមតំបន់ជាច្រើន នៅក្នុងរដ្ឋធានីរបស់ប្រទេសឥណ្ឌាមួយនេះ ។ គុណភាពខ្យល់កខ្វក់លើសពីកម្រិត ៦០ ត្រូវបានគេចាត់ទុកថាជាខ្យល់គ្មានសុខភាព ។ ខ្យល់កខ្វក់នៅក្នុងទីក្រុងញូវដែល្លី កាន់តែអាក្រក់ខ្លាំងនៅរដូវរងា ពេលដែលល្បឿនខ្យល់បក់ធ្លាក់ចុះ និងអាកាសធាតុត្រជាក់ទាក់ខ្យល់កខ្វក់បង្កឡើងដោយសាររថយន្ត ឧស្សាហកម្ម និងការដុតកាកសំណល់កសិកម្មនៅតាមរដ្ឋជុំវិញ ដើម្បីត្រៀមដាំដំណាំថ្មី ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

កូដកម្មរថភ្លើងក្រោមដីធ្វើឲ្យប៉ះពាល់ដល់អ្នកដំណើរនៅទីក្រុងឡុងដ្រ៍ ចក្រភពអង់គ្លេស
06/02/2026 08:06 PM
របាយការណ៍៖ EU ពិចារណាដាក់ទណ្ឌកម្មរដ្ឋមន្ត្រីអ៊ីស្រាអែល ជុំវិញ​​ការប្រព្រឹត្តិ ចំពោះ​នាវាមនុស្ស​ធម៌ឆ្ពោះ​ទៅ​ហ្កាហ្សា
06/02/2026 08:06 PM
WHO៖ ករណីសង្ស័យជំងឺ Ebola ធ្លាក់ចុះ ក្រោយ​មនុស្សរាប់រយនាក់​ត្រូវបាន​ដក​ចេញ
06/02/2026 08:06 PM
ប្រធានគ្លីនិករងការខូចខាតដោយសារការវាយប្រហាររុស្ស៊ីនិយាយថា ទីក្រុងមូស្គូ មិនចង់បញ្ចប់សង្រ្គាមនោះទេ
06/02/2026 08:06 PM
អគ្គិភ័យដ៏ធំមួយ បានឆាបឆេះផ្សារមួយកន្លែងស្ថិតក្នុងទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី
06/02/2026 07:06 PM
មនុស្សយ៉ាង​តិច​ ១៥នាក់រងរបួស ដោយសារ​ព្យុះនៅជប៉ុន ខណៈ​មាន​ការអំពាវនាវឲ្យ​ជម្លៀស
06/02/2026 07:06 PM
លោក Trump ថាលោកបាននិយាយជាមួយក្រុមហេសបូឡា តាមរយៈអន្តរការី
06/02/2026 07:06 PM
លោក Netanyahu ប្រាប់លោក Trump ថា អ៊ីស្រាអែលនឹងវាយប្រហារទីក្រុងបេរូត បើសិនការវាយប្រហាររបស់ក្រុមហេសបូឡានៅតែបន្ត
06/02/2026 07:06 PM
ក្រសួង៖ ការនាំចេញអាវុធរបស់អ៊ីស្រាអែល បាន​ឈានដល់កម្រិតខ្ពស់បំផុតមួយ​លើក​ទៀត
06/02/2026 07:06 PM
អ៊ីរ៉ង់ព្រមានឲ្យពលរដ្ឋជម្លៀសខ្លួនចេញពីតំបន់ភាគខាងជើងអ៊ីស្រាអែល ក្រោយលោក Netanyahu បញ្ជាឲ្យវាយប្រហារទីក្រុងបេរូត
06/02/2026 07:06 PM