ចាប់ខ្លួនជនសង្ស័យ៥នាក់ពាក់ពន្ធ័ករណីចាប់ ឃុំឃាំង និងបង្ខាំងមនុស្សដោយខុសច្បាប់
សមត្ថកិច្ចខេត្តមណ្ឌលគិរី និងខេត្តសៀមរាប ឃាត់ខ្លួនជនបរទេសចំនួន១៦២នាក់ ក្នុង​ប្រតិបត្តិការ​បង្រ្កាបបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យា
ជនបរទេស១៣នាក់ត្រូវបានឃាត់ខ្លួនក្នុងប្រតិបត្តិការបង្រ្កាបបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យានៅសៀមរាប
ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញសម្រេចឃុំខ្លួនជនត្រូវចោទ៨នាក់ជាបណ្តោះអាសន្នពាក់ព័ន្ធអំពើឆបោកតាមឆបោកតាមប្រព័ន្ធអនឡាញ

សន្តិសុខ និង សង្គម

៦ខែបន្ទាប់ពីរញ្ជួយដីនៅឧបទ្វីបNoto មនុស្សជាច្រើនត្រូវបានគេបារម្ភថាស្លាប់ដោយសារភាពតានតឹងក្រោយគ្រោះមហន្តរាយ

2024/07/01 11:44:32 am        44
នៅថ្ងៃច័ន្ទនេះ មានរយៈពេល៦ខែ ចាប់តាំងពីការរញ្ជួយដីដ៏ធំមួយ បានវាយប្រហារឧបទ្វីប Noto នៅខេត្ត Ishikawa និងនៅតំបន់ក្បែរៗនោះ នៅភាគកណ្តាលប្រទេសជប៉ុន។ ចំនួនអ្នកស្លាប់ដោយសារមូលហេតុជាច្រើននៅក្រោយគ្រោះមហន្តរាយ អាចកើនឡើងបន្ថែមទៀត។ មន្ត្រី បានបញ្ជាក់ថា គ្រោះរញ្ជួយដីកម្រិត ៧,៦ រ៉ិចទ័រ បានបណ្តាលឲ្យមនុស្ស ២៨១ នាក់ស្លាប់ និង ៣នាក់ផ្សេងទៀត បាត់ខ្លួននៅក្នុងខេត្តនេះ។អ្នកស្លាប់រួមមានមនុស្សចំនួន៥២នាក់ ដែលបានស្លាប់បន្ទាប់ពីធ្លាក់ខ្លួនឈឺដោយសារមូលហេតុជាច្រើនក្រោយគ្រោះមហន្តរាយ រួមទាំងការអស់កម្លាំង និងភាពតានតឹងផ្លូវចិត្ត។ មនុស្សជាច្រើនទៀតត្រូវបានគេបារម្ភថា នឹងស្លាប់ដោយកត្តាបែបនេះ ដោយសារតែប្រជាជនដែលបានបាត់បង់លំនៅឋានក្នុងគ្រោះរញ្ជួយដី ពុំមានជម្រើសអ្វីក្រៅពីរស់នៅក្នុងទីជម្រកបណ្តោះអាសន្ន។ អ្នកជំនាញកំពុងអំពាវនាវឱ្យរដ្ឋាភិបាលក្នុងតំបន់ និងក្រុមវិស័យឯកជន ធ្វើការរួមគ្នាដើម្បីផ្តល់ការគាំទ្រ ដល់ជនភៀសខ្លួន ដូចជាការតាមដានរបៀបរស់នៅ និងសេវាថែទាំគិលានុបដ្ឋាយិកា។ មន្ត្រីបានប៉ាន់ប្រមាណថាអគារចំនួន២២.០០០កន្លែង នៅក្នុងតំបន់រងគ្រោះដោយរញ្ជួយដីត្រូវការកម្ទេចចោល ហើយកម្ទេចកម្ទី ត្រូវបានបោសសម្អាតដោយមន្ត្រីតំបន់។ ការសិក្សាមួយបង្ហាញថា រញ្ជួយដីកាលពីថ្ងៃចូលឆ្នាំសកល បានបង្កឱ្យមានបាតុភូតមួយហៅថាមហន្តរាយទាំងស្រុង នៅទីតាំងជាច្រើនកន្លែង។

ក្រុមបាតុករនិកាយអូថូដុកនិយមជ្រុល ប៉ះទង្គិចជាមួយនគរបាលអ៊ីស្រាអែលបន្ទាប់ពីការចេញសេចក្តីសម្រេចផ្នែកយោធា

2024/07/01 11:31:21 am        99
ក្រុមបាតុករនិកាយអូថូដុកនិយមជ្រុលរាប់រយនាក់ បានប៉ះទង្គិចគ្នាជាមួយនគរបាលអ៊ីស្រាអែល នៅទីក្រុងហ្សេរុយសាឡឹមភាគកណ្តាល កាលពីថ្ងៃអាទិត្យ បន្ទាប់ពីតុលាការកំពូលរបស់អ៊ីស្រាអែល បានចេញសម្រេចថា រដ្ឋត្រូវតែចាប់ផ្តើមកែណ្ឌនិស្សិតជនជាតិជ្វីហ្វ ចូលជាយោធា។ក្រឹត្យនេះ បានបង្កើតភាពតានតឹងផ្នែកនយោបាយថ្មីសម្រាប់នាយករដ្ឋមន្ត្រី លោក Benjamin Netanyahu ដែលរដ្ឋាភិបាលចម្រុះ ពឹងផ្អែកលើគណបក្សកាន់និកាយអូថូដុកនិយមជ្រុលចំនួនពីរ ដែលចាត់ទុកការលើកលែងការកែណ្ឌទាហានជាគន្លឹះក្នុងការរក្សាសមាសភាពរបស់ពួកគេនៅក្នុងសាលាសាសនា។ អ្នកតវ៉ាម្នាក់ បានប្រាប់សារព័ត៌មានរ៉យទ័រថា លោកជឿជាក់ថា យើងត្រូវការកងទ័ពច្រើន នៅក្នុងប្រទេសអ៊ីស្រាអែល យើងក៏ត្រូវការកងទ័ពប្រជាជនដែលអង្គុយសិក្សាផ្នែកសាសនាដែរ ពួកគេកំពុងមករៀនច្រើន ហើយយើងពុំអាចឱ្យពួកគេត្រូវបានកែណ្ឌចូលជាកងទ័ពបានទេ យើងត្រូវការក្រុមអ្នកសិក្សាផ្នែកសាសនានៅក្នុងប្រទេស។ការលើកលែងការកែណ្ឌទាហានអ្នកកាន់និកាយអូថូដុកនិយមជ្រុល ត្រូវបានចោទប្រកាន់កាន់តែខ្លាំងឡើងក្នុងប្រទេសអ៊ីស្រាអែល ខណៈកងកម្លាំងប្រដាប់អាវុធរបស់ខ្លួន បានពង្រីកបន្ថែមដោយសង្រ្គាមនៅសមរភូមិមុខ ជាមួយក្រុមហាម៉ាសនៅហ្កាហ្សា និងជាមួយក្រុមហេសបូឡា នៅប្រទេសលីបង់។ជនជាតិអ៊ីស្រាអែល ត្រូវបានកំណត់ដោយច្បាប់ឱ្យចូលបម្រើក្នុងជួរយោធាចាប់ពីអាយុ១៨ឆ្នាំ សម្រាប់ រយៈពេល២៤ ទៅ៣២ខែ ខណៈសិស្សសាលាសាសនាជនជាតិជ្វីហ្វនិកាយអូថូដុកនិយមជ្រុល ត្រូវបានលើកលែងយ៉ាងទូលំទូលាយ រយៈពេលជាច្រើនទសវត្សរ៍មកនេះ។

អ្នកតវ៉ាបារាំងធ្វើបាតុកម្មនៅតាមដងផ្លូវប្រឆាំងលទ្ធផលបោះឆ្នោត របស់គណប្សស្តាំនិយមជ្រុល

2024/07/01 10:12:23 am        79
ក្រុមបាតុកររាប់ពាន់នាក់បានប្រមូលផ្តុំគ្នានៅក្នុងរដ្ឋធានីរបស់ប្រទេសបារាំងកាលពីយប់ថ្ងៃអាទិត្យ៣០ មិថុនា ប្រឆាំងនឹងគណបក្សស្ដាំនិយមជ្រុលរួបរួមកម្លាំងជាតិ National Rally បន្ទាប់ពីលទ្ធផលដំបូងនៃការបោះឆ្នោតសភាជុំទី ១ ដែលបានធ្វើឱ្យគណបក្ស ស្ដាំនិយមជ្រុលរួបរួមកម្លាំងជាតិ (National Rally) របស់លោកស្រី ម៉ា រីនឡឺ ប៉ែន (Marine Le Pen) ជាអ្នកឈ្នះ។ ក្រុមបាតុករបានដុតបំពួគកភ្លើងនៅទីក្រុងប៉ារីស ខណៈពួកគេដើរតាមដងផ្លូវក្នុងទីក្រុងនេះ ដោយការគប់កំប៉ុងឧស្ម័នបង្ហូរទឹកភ្នែក និងដុតធុងសំរាមជាដើម។ យោងតាមការស្ទង់មតិពី Ipsos, Ifop, Opinion Way និង Elabe បានបង្ហាញថា គណបក្សស្ដាំនិយមជ្រុលរួបរួមកម្លាំងជាតិ ត្រូវបានគេមើលឃើញថាឈ្នះប្រហែល ៣៤% នៃការបោះឆ្នោត ក្នុងការធ្លាក់ចុះដ៏ច្រើនសម្រាប់លោកប្រធានាធិបតី Emmanuel Macron ដែលបានអំពាវនាវឲ្យមានការបោះឆ្នោតមុនអាណត្តិបន្ទាប់ពីសម្ព័ន្ធរបស់លោកត្រូវបានចាញ់គណបក្សរបស់ក្រុមស្ដាំនិយមជ្រុល RN នៅក្នុងការបោះឆ្នោតសភាអឺរ៉ុបនៅដើមខែនេះ។ ឱកាសនៃការឈ្នះអំណាចរបស់គណបក្ស RN នៅសប្តាហ៍ក្រោយ នឹងពឹងផ្អែកលើការដោះស្រាយនយោបាយដែលធ្វើឡើងដោយគូប្រជែងរបស់ខ្លួនក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ។ កាលពីមុន គណបក្ស ស្តាំនិយមកណ្តាលនិងឆ្វេងនិយមកណ្តាល បានសហការគ្នាដើម្បីទប់គណបក្ស RNពីការកាន់អំណាច ៕

អ្នកបំផ្ទុះគ្រាប់បែកអត្តឃាត បានសម្លាប់មនុស្សយ៉ាងហោចណាស់១៨នាក់ នៅប្រទេសនីហ្សេរីយ៉ា

2024/07/01 10:10:15 am        57
ប្រធានទីភ្នាក់ងារគ្រប់គ្រងគ្រាអាសន្នរដ្ឋក្នុងតំបន់បាននិយាយថា យ៉ាងហោចណាស់មនុស្ស១៨នាក់បានស្លាប់ និង៣០នាក់ផ្សេងទៀតបានរងរបួស បន្ទាប់ពីការវាយប្រហារជាបន្តបន្ទាប់ដោយអ្នកបំផ្ទុះគ្រាប់បែកអត្តឃាតជាស្ត្រីដែលសង្ស័យ នៅក្នុងរដ្ឋ Borno ភាគឦសានប្រទេសនីហ្សេរីយ៉ា។រដ្ឋ Borno គឺជាចំណុចកណ្តាលនៃការបះបោរអ៊ីស្លាមនិយមរយៈពេល១៥ឆ្នាំមកហើយ ដែលបានសម្លាប់មនុស្សរាប់ពាន់នាក់ និងរាប់លាននាក់ផ្សេងទៀតបានភៀសខ្លួនចេញ។ ទោះបីជាយោធា នីហ្សេរីយ៉ា បានធ្វើឲ្យសមត្ថភាពរបស់ក្រុមសកម្មប្រយុទ្ធចុះខ្សោយក៏ដោយ ក៏ពួកគេនៅតែធ្វើការវាយប្រហារយ៉ាងបង្ហូរឈាមប្រឆាំងជនស៊ីវិល និងគោលដៅទៅលើសន្តិសុខ។លោក Barkindo Saidu អគ្គនាយកនៃទីភ្នាក់ងារគ្រប់គ្រងគ្រាអាសន្នរដ្ឋ Borno បាននិយាយថា ជនសង្ស័យបំផ្ទុះគ្រាប់បែកអត្តឃាត បានវាយប្រហារដាច់ដោយឡែក នៅក្នុងពិធីមង្គលការ ពិធីបុណ្យសព និងមន្ទីរពេទ្យ ដោយបានសម្លាប់ និងធ្វើឲ្យរងរបួសមនុស្សជាច្រើននាក់។លោក Saidu បាននិយាយថាអ្នកស្លាប់ចំនួន១៨នាក់ ត្រូវបានបញ្ជាក់ ជាចំនួនអ្នកស្លាប់ដែលរួមមានកុមារ មនុស្សពេញវ័យ និងស្ត្រីមានគត៌។ គ្មាននរណាម្នាក់បានអះអាងទទួលខុសត្រូវចំពោះការវាយប្រហារនេះនៅឡើយទេ ប៉ុន្តែ ក្រុម Boko Haram និងក្រុមផ្តាច់ខ្លួន នៅខេត្ត West Africa គឺជាក្រុមសកម្មប្រយុទ្ធ ដ៏សកម្មបំផុត នៅក្នុងរដ្ឋ Borno ដ៏ធំទូលាយ។

ក្រិក កំពុងទប់ទល់នឹងចំហេះព្រៃរាប់សិបកន្លែង ខណៈអាកាសធាតុរដូវក្ដៅដ៏អាក្រក់ត្រូវបានរំពឹងទុក

2024/07/01 10:03:59 am        69
ចំហេះព្រៃដ៏ធំមួយបានផ្ទុះឡើងនៅភាគអាគ្នេយ៍នៃទីក្រុងអាថែន កាលពីរសៀលថ្ងៃអាទិត្យ (៣០ មិថុនា) ដោយបន្ថែមពីលើចំហេះរាប់សិបកន្លែងរួចទៅហើយ ស្របពេលមានការព្រមានថា កម្ដៅរដូវក្តៅដ៏អាក្រក់បំផុតនឹងមកដល់ក្នុងពេលឆាប់ៗនេះ។ តាមទម្លាប់នៃរដូវក្តៅដ៏ក្ដៅគគុក ក្រិកប្រឈមមុខនឹងរដូវកាលចំហេះព្រៃដ៏អាក្រក់ បន្ទាប់ពីរដូវរងាដែលមានអាកាសធាតុក្តៅខុសធម្មតា និងរលកកម្ដៅមកលឿនបំផុតក្នុងកំណត់ត្រា ជាមួយនឹងសីតុណ្ហភាពឡើងដល់ ៤៤ អង្សារសេ។យោងតាមទីភ្នាក់ងារសារព័ត៌មាន អាថែន បានឱ្យដឹងថា ចំហេះបានចាប់ផ្តើមនៅក្នុងស្រុក កេរ៉ាទៀ (Keratea) នៅព្រឹកថ្ងៃអាទិត្យនោះ ហើយបានឆាបឆេះនៅជិតតំបន់លំនៅឋាន ខណៈមានខ្យល់បក់បោកយ៉ាងខ្លាំងនៅក្នុងតំបន់នោះ។អ្នកពន្លត់អគ្គិភ័យប្រហែល ១៤០ នាក់ រួមជាមួយក្រុមបញ្ជាការព្រៃឈើ និងរថយន្ត ៣៩គ្រឿង ឧទ្ធម្ភាគចក្រ ៨គ្រឿង រួមទាំងយន្តហោះ ៩គ្រឿង កំពុងធ្វើការដើម្បីគ្រប់គ្រងអណ្តាតភ្លើង។ ប្រព័ន្ធប្រកាសអាសន្នបានបើកដំណើរការ ដោយជំរុញឱ្យប្រជាជនជម្លៀសចេញពីតំបន់ចំនួនប្រាំមួយនៅជិតរដ្ឋធានី។យោងតាមប្រភពពីកងពន្លត់អគ្គិភ័យបានឱ្យដឹងថា ចំហេះព្រៃជាង ៤០ កន្លែងបានផ្ទុះឡើងនៅទូទាំងប្រទេសក្រិក កាលពីថ្ងៃសៅរ៍ ដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់ម្នាក់មកទល់ពេលនេះ ជាមួយនឹងល្បឿនខ្យល់លើសពី ១០០ គីឡូម៉ែត្រក្នុងមួយម៉ោង។ ចំហេះព្រៃជារឿងធម្មតាទៅហើយនៅក្នុងប្រទេសសមុទ្រមេឌីទែរ៉ាណេមួយនេះ ប៉ុន្តែបានក្លាយទៅជាការបំផ្លិចបំផ្លាញកាន់តែខ្លាំងក្នុងប៉ុន្មានឆ្នាំថ្មីៗ ដោយសាររដូវក្តៅកាន់តែក្តៅ ស្ងួត និងខ្យល់ខ្លាំង ដែលអ្នកវិទ្យាសាស្ត្រ និយាយថាផ្សារភ្ជាប់ទៅនឹងឥទ្ធិពលនៃបម្រែបម្រួលអាកាសធាតុ៕

ប្រទេសទួរគី ចាប់ខ្លួនបាតុករយ៉ាងតិច១៥នាក់ នៅក្នុងការប្រមូលផ្តុំអ្នកស្រលាញ់ភេទដូចគ្នា

2024/07/01 09:55:29 am        65
នគរបាលប្រទេសទួរគី បានឃុំខ្លួនបាតុករយ៉ាងតិច ១៥ នាក់ក្នុងទីក្រុងអ៊ីស្តង់ប៊ុល កាលពីថ្ងៃអាទិត្យ សម្រាប់ការចូលរួមក្នុងការប្រមូលផ្តុំអ្នកស្រលាញ់ភេទដូចគ្នាដែលត្រូវបានគេហាមឃាត់ បន្ទាប់ពីស្វែងរកឃើញអ្នកតវ៉ានៅតាមដងផ្លូវ ក្រោយអ្នកចូលរួម បានបំបែកគ្នា។ការិយាល័យអភិបាលក្រុងអ៊ីស្តង់ប៊ុល បាននិយាយកាលពីថ្ងៃអាទិត្យថា ការដង្ហែរក្បួនអ្នកស្រលាញ់ភេទដូចគ្នា នឹងពុំត្រូវបានអនុញ្ញាតឡើយ។ នគរបាលប្រទេសទួរគី បានបិទទីក្រុងអ៊ីស្តង់ប៊ុលភាគកណ្តាល ដើម្បីការពារការដើរដង្ហែរក្បួនមិនឲ្យកើតឡើង ដោយបានបិទស្ថានីយ៍រថភ្លើងក្រោមដី និងបិទចរាចរណ៍នៅតាមដងផ្លូវធំៗ។គណបក្ស AK របស់ប្រធានាធិបតី លោក Tayyip Erdogan បានពង្រឹងវោហាសាស្ត្ររបស់ខ្លួនប្រឆាំងសហគមន៍អ្នកស្រឡាញ់ភេទដូចគ្នា ក្នុងរយៈពេលមួយទសវត្សរ៍កន្លងទៅនេះ ហើយបានហាមឃាត់ការហែក្បួនអ្នកស្រលាញ់ភេទដូចគ្នាចាប់តាំងពីឆ្នាំ ២០១៥ ដោយលើកឡើងពី «ហេតុផលសុវត្ថិភាព»។ការិយាល័យអភិបាលក្រុងអ៊ីស្តង់ប៊ុល បានចាត់ទុកអង្គការនានាដែលអំពាវនាវឱ្យមានការដង្ហែរក្បួនអ្នកស្រលាញ់ភេទដូចគ្នាថា ខុសច្បាប់។បន្ទាប់ពីការដាក់បម្រាម ក្រុមអ្នកស្រឡាញ់ភេទដូចគ្នា បានប្រមូលផ្តុំគ្នានៅផ្នែកមួយផ្សេងទៀតនៃទីក្រុងអ៊ីស្តង់ប៊ុល ដោយមានអ្នកតំណាងម្នាក់ បានអានសេចក្តីថ្លែងការណ៍ដែលនិយាយថា «យើងពុំបង្ខំនគរបាលឱ្យដោះស្រាយជាមួយពួកយើងនោះទេ»។ អ្នកបានបិទផ្លូវ និងទីលានទាំងអស់ អ្នកបានបញ្ឈប់ជីវិតនៅទីក្រុងទាំងមូល ប៉ុន្តែអ្នកបានភ្លេចហើយថា យើងនឹងតស៊ូ ហើយស្វែងរកគ្នាទៅវិញទៅមកប្រសិនបើចាំបាច់។សាក្សីសារព័ត៌មានរ៉យទ័រ បាននិយាយថា មន្រ្តីនគរបាល បានស្វែងរកក្រុមអ្នកតវ៉ានៅតាមដងផ្លូវ ហើយបានឃាត់ខ្លួនមនុស្សយ៉ាងហោចណាស់ ១៥ នាក់ ។

មនុស្សមួយចំនួនស្លាប់ ដោយសារព្យុះភ្លៀងដ៏កំណាច វាយប្រហារប្រទេសបារាំង ស្វីស អ៊ីតាលីនិងអាល្លឺម៉ង់

2024/07/01 09:20:50 am        96
ក្រុមអាជ្ញាធរក្នុងតំបន់បាននិយាយថា ព្យុះភ្លៀងដ៏ខ្លាំងក្លា ដែលបានវាយប្រហារប្រទេសបារាំង ស្វីស អ៊ីតាលី និងអាល្លឺម៉ង់ កាលពីចុងសប្តាហ៍នេះ បានឆក់យកជីវិតមនុស្ស៧នាក់ ។ ក្រុមអាជ្ញាធរក្នុងតំបន់បានប្រាប់ទីភ្នាក់ងារព័ត៌មាន AFP កាលពីថ្ងៃអាទិត្យថា មនុស្ស៣នាក់ក្នុងវ័យ ៧០ និង ៨០ ឆ្នាំបានស្លាប់នៅក្នុងតំបន់អូបេ (Aube) ភាគឦសាននៃប្រទេសបារាំងកាលពីថ្ងៃសៅរ៍ នៅពេលដើមឈើមួយដើមបានដួលរលំលើរថយន្តដែលពួកគេកំពុងធ្វើដំណើរក្នុងពេលមានខ្យល់បក់ខ្លាំង។យោងតាមនគរបាលក្នុងតំបន់ នៅប្រទេសស្វីស មនុស្ស៤នាក់បានស្លាប់ និង២នាក់ផ្សេងទៀតកំពុងបាត់ខ្លួនបន្ទាប់ពីព្យុះភ្លៀងផ្គររន្ទះ និងព្រិលរលាយ បានបង្កជាទឹកជំនន់ និងបំណាក់ដីនៅក្នុងតំបន់ចំនួនពីរភាគខាងត្បូង។នគរបាលបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ជនរងគ្រោះបីនាក់បានស្លាប់កាលពីព្រឹកថ្ងៃអាទិត្យ ក្នុងបំណាក់ដីនៅជ្រលងភ្នំ ម៉ាចា (Maggia) ដាច់ស្រយាល ក្នុងតំបន់ Alpine Canton of Ticino ដែលនិយាយភាសាអ៊ីតាលី។ចំណែកនៅក្នុងប្រទេសបារាំងអាល្លឺម៉ង់ភាគខាងត្បូងវិញ ជួបប្រទះអាកាសធាតុអាប់អួរដោយមានភ្លៀងធ្លាក់ខ្លាំង បង្កជាទឹកជំនន់កាលពីចុងសប្ដាហ៍នេះ៕

ការប្រយុទ្ធគ្នានៅតំបន់ហ្កាហ្សាភាគខាងជើង បន្តដល់ថ្ងៃទី៣ ខណៈមនុស្សរាប់ពាន់នាក់ត្រូវភៀសខ្លួន

2024/07/01 09:06:36 am        109
ការបំផ្ទុះគ្រាប់បែក ការវាយប្រហារតាមអាកាស និងការបាញ់កាំភ្លើង បានវាយប្រហារភាគខាងជើងតំបន់ហ្កាហ្សា កាលពីចុងសប្ដាហ៍នេះ ជាថ្ងៃទីបីនៃប្រតិបត្តិការយោធាអ៊ីស្រាអែល ដែលបានបណ្តេញប្រជាជនប៉ាឡេស្ទីនរាប់ម៉ឺននាក់ និងបានធ្វើឱ្យអង្គការសហប្រជាជាតិ (UN) ហៅថា ស្ថានភាពរស់មិនអាចទ្រាំបាន នៅក្នុងដែនដីនេះ។ ស្លាបប្រដាប់អាវុធទាំងក្រុមហាម៉ាស និងក្រុមជីហាតប៉ាឡេស្ទីន បាននិយាយថា ពួកគេបានចូលរួមក្នុងការប្រយុទ្ធគ្នាជាបន្តបន្ទាប់ជាមួយកងកម្លាំងអ៊ីស្រាអែលនៅទីនោះ។ ទន្ទឹមនឹងនេះ យោធាអ៊ីស្រាអែលបាននិយាយថា ប្រតិបត្តិការរបស់ខ្លួនកំពុងបន្តនៅក្នុងទីក្រុង ស៊ូចៃយ៉ា(Shujaiya) ជាទីដែលការប្រយុទ្ធគ្នា ទាំងលើ និងក្រោមដី បានធ្វើឱ្យក្រុមកសកម្មប្រយុទ្ធ មួយចំនួនធំបានស្លាប់។ ការងើបឡើងវិញនៃការប្រយុទ្ធគ្នានៅក្នុងតំបន់នេះកើតឡើងប៉ុន្មានខែបន្ទាប់ពីអ៊ីស្រាអែលបានប្រកាសថា រចនាសម្ព័ន្ធបញ្ជាការរបស់យុទ្ធជនហាម៉ាស ត្រូវបានរំលាយនៅភាគខាងជើងហ្កាហ្សា។ជម្លោះអ៊ីស្រាអែល និងក្រុមហាម៉ាស ក៏បាននាំឱ្យមានភាពតានតឹងកាន់តែខ្លាំងឡើងនៅព្រំដែនភាគខាងជើងរបស់អ៊ីស្រាអែលជាមួយលីបង់ ដែលនាំឱ្យអ៊ីរ៉ង់កាលពីថ្ងៃសៅរ៍ចេញការព្រមានអំពីសង្គ្រាម ដ៏មហន្តរាយ ប្រសិនបើអ៊ីស្រាអែលវាយប្រហារប្រទេសលីបង់។ចំណែកនៅភាគខាងត្បូង ក្នុងតំបន់រ៉ាហ្វា (Rafah) អ្នកឃើញហេតុការណ៍ បានរាយការណ៍ថាមានមនុស្សស្លាប់ និងរបួសបន្ទាប់ពីការលុកលុយថ្មីរបស់អ៊ីស្រាអែល៕

ជនសង្ស័យសម្លាប់នារីជាសង្សាររបស់ខ្លួន ត្រូវនគរបាលឃាត់ខ្លួនបាន នៅខេត្តសៀមរាប

2024/06/29 09:31:58 am        320
ភ្នំពេញ៖ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ដឹកនាំសហកាជាមួយអធិការនគរបាលខណ្ឌទួលគោក ស្រាវជ្រាវឃាត់ខ្លួនជនដៃដល់ចាប់ខ្លួនបាននៅខេត្តសៀមរាប។ប្រតិបត្តិការនេះ ឃាត់ខ្លួនបានធ្វើឡើងនៅយប់ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានដឹកនាំសហការស្រាវជ្រាវជាមួយកម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងស្នងការដ្ឋាននគរបាលខេត្តសៀមរាប ក្រោមការសម្របសម្រួលពីតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងតំណាងអយ្យការអមសាលាដំបូងខេត្តសៀមរាប រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យបាននៅចំណុចមុខវិទ្យាល័យអង្គរ ក្រុងសៀមរាប ខេត្តសៀមរាប។ប្រភពព័ត៌មានបានឲ្យដឹងថា ជនសង្ស័យឈ្មោះ ចាន់ ដាលីន អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ បុគ្គលិកភោជនីយ៍ដ្ឋាន មួយកន្លែង ទីលំនៅស្នាក់បន្ទប់ជួលគ្មានលេខជាន់ទី១ ផ្លូវលេខ២៨៧ ភូមិ១១ ក្រុម៤១ សង្កាត់បឹងកក់១ និងទីលំនៅកំណើតនៅសង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ។ ដោយឡែក សពជនរងគ្រោះឈ្មោះ សួន មករា ភេទស្រី អាយុ២៣ឆ្នាំ ជនជាតិខ្មែ មុខរបរបុគ្គលិកភោជនីយ៍ដ្ឋាន ជាមួយគ្នានឹងជនសង្ស័យ ទីលំនៅស្នាក់នៅបន្ទប់កើតហេតុខាងលើ។ជនសង្ស័យបានសារភាពថា មូលហេតុដែលខ្លួនច្របាច់កសម្លាប់នារីដែលជាសង្សា ព្រោះតែរឿងប្រច័ណ្ឌ។គួរបញ្ជាក់ផងដែរ កាលពីយប់ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៤ មានករណីឃាតកម្មសម្លាប់ ដែលបង្កដោយបុរសម្នាក់ ច្របាច់កសម្លាប់សង្សាខ្លួនឯងនៅចំណុចបន្ទប់ជួលគ្មានលេខជាន់ទី១ ផ្លូវលេខ២៨៧ ភូមិ១១ ក្រុម៤១ សង្កាត់បឹងកក់១ ខណ្ឌទួលគោគ រាជធានីភ្នំពេញ។ក្រោយឃាត់ខ្លួនកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានប្រគល់ជនសង្ស័យឲ្យអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីធ្វើការសួរនាំ និងកសាងសំណុំរឿងតាមនីតិវិធី៕អត្ថបទ៖ កុម្ភះ

មនុស្ស១៧ នាក់ ត្រូវបានឃុំខ្លួនបន្ទាប់ពីការប៉ុនប៉ងធ្វើរដ្ឋប្រហារ នៅប្រទេសបូលីវី

2024/06/28 02:24:28 pm        81
រដ្ឋមន្ត្រីរដ្ឋាភិបាល លោក អេឌ្យូអាដូ ដែល កាស្ទីឡូ(Eduardo del Castillo) បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា មនុស្សចំនួន១៧នាក់ ភាគច្រើនជាសមាជិកយោធា ត្រូវបានចាប់ខ្លួននៅក្នុងប្រទេសបូលីវី សម្រាប់ការចូលរួមរបស់ពួកគេនៅក្នុងរដ្ឋប្រហារដែលមិនទទួលបានជោគជ័យ។ កាលពីថ្ងៃពុធ ទាហានរាប់រយនាក់ ដែលបានដឹកនាំដោយ ឧត្តមសេនីយ៍ ហ័ន ចូសេ ហ្សូនីហ្កា(Juan Jose Zuniga) បានដង្ហែរក្បួននៅលើទីលាន Murillo ដែលជាចំណុចកណ្តាលនៃអំណាចនយោបាយរបស់ប្រទេសបូលីវី ហើយបានបង្ខំពួកគេចូលទៅក្នុងវិមានរដ្ឋាភិបាល ក្នុងបំណងបណ្តេញប្រធានាធិបតី លោក លូអ៊ីស អាស(Luis Arce) ចេញពីតំណែង។ការស៊ើបអង្កេត បង្ហាញថា ផែនការនៃរដ្ឋប្រហារ បានចាប់ផ្តើមនៅក្នុងខែឧសភា ហើយវាត្រូវ​បានរៀបចំ​ដោយក្រុមដែលបានកំណត់យ៉ាងលាស់ចំនួន៣ក្រុម រួមមានទាំងក្រុមរៀបចំផែនការ ដឹកនាំដោយ លោក Zuniga និងមេបញ្ជាការរងកងទ័ពជើងទឹក លោក ហ័ន អានណេស(Juan Arnez) ដែលត្រូវបានចាប់ខ្លួនកាលពីយប់ថ្ងៃពុធ។សមាជិកនៃក្រុមរៀបចំនិងសម្របសម្រួលទីពីរ ត្រូវបានចាប់ខ្លួនកាលពីថ្ងៃព្រហស្បតិ៍ ហើយក្រុមទីបី ត្រូវបាន លោក Del Castillo ចាត់ទុកថាមានអំពើហិង្សាបំផុត ដែលទទួលខុសត្រូវចំពោះការចូលទៅក្នុងទីលាន Murillo មានទាំងរថក្រោះ និងបានដាក់ពង្រាយអាវុធយោធាប្រឆាំងប្រជាជនបូលីវី។នគរបាល កំពុងស្វែងរកទាហានបីនាក់ទៀត ដែលកំពុងរត់គេចខ្លួន។មន្ត្រីនិយាយថា គ្រាប់រំសេវ និងអាវុធធុនធ្ងន់ ត្រូវបានរកឃើញនៅក្នុងលំនៅឋានរបស់ទាហានម្នាក់ ដែលបង្ហាញពីស្ថានភាពជាក់លាក់ និងការរៀបចំយ៉ាងល្អិតល្អន់ នៃការបះបោរនេះ។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ពលរដ្ឋជិត ១ម៉ឺននាក់ជម្លៀសខ្លួន ក្រោយទឹកជំនន់សម្លាប់មនុស្ស ១៣នាក់នៅខេត្ត Gansu ប្រទេសចិន
08/11/2025 04:08 PM
សេវាសន្តិសុខសហព័ន្ធរុស្ស៊ី និយាយថា បណ្តាញចារកម្មអ៊ុយក្រែន កំពុងមានវិបត្តិ
08/11/2025 04:08 PM
ជប៉ុនជំរុញឲ្យជម្លៀស ខណៈមនុស្សជាច្រើននាក់បាត់ខ្លួន ក្រោយភ្លៀងធ្លាក់ខ្លាំង នៅភាគនិរតី
08/11/2025 04:08 PM
បេសកជនចិន៖ ចិនប្រឆាំងដាច់ខាតរាល់ការប៉ុនប៉ងដណ្តើមកាន់កាប់តំបន់ហ្កាហ្សា
08/11/2025 04:08 PM
ឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ អញ្ជើញដឹកនាំក្រុមការងារចុះត្រួតពិនិត្យលើវឌ្ឍនភាពរបស់អាកាសយានដ្ឋានអន្តរជាតិតេជោ និងត្រៀមលក្ខណៈនៃការហោះហើរសាកល្បង នៅថ្ងៃទី១៥ ខែសីហានេះ
08/11/2025 04:08 PM
អាកាសយានដ្ឋានអន្តរជាតិតេជោ នឹងធ្វើការហោះហើរសាកល្បងនៅថ្ងៃទី១៥ សីហាខាងមុខនេះ
08/11/2025 04:08 PM
បាតុកម្មប្រឆាំងនឹងផែនការទទួលស្គាល់រដ្ឋប៉ាឡេស្ទីន បានផ្ទុះឡើងនៅចក្រភពអង់គ្លេស
08/11/2025 04:08 PM
ព្យុះភ្លៀង កម្ដៅ និងចំហេះព្រៃ ត្រៀមវាយលុកភាគខាងលិចសហរដ្ឋអាមេរិក នៅសប្ដាហ៍នេះ
08/11/2025 04:08 PM
រដ្ឋាភិបាលស្វីស បើកចំហចំពោះកាទិញយុទ្ធោបករណ៍ការពារជាតិថ្មីពីអាមេរិក ដើម្បីដោះស្រាយពន្ធ
08/11/2025 04:08 PM
ម្ចាស់អគារកម្ពស់៧ជាន់ នៅខណ្ឌដូនពេញ ដែលសាងសង់គ្មានច្បាប់អនុញ្ញាត នោះ​អាជ្ញាធរ​នឹង​ចាត់​វិធានការ​ផ្លូវច្បាប់
08/11/2025 04:08 PM